ឃាត់ខ្លួនជនជាតិចិន៤នាក់ ធ្វើសកម្មចូលបន្លំលួចលុយតាមទីតាំងដូរប្រាក់វីងជាច្រើនកន្លែង ក្នុងរាជធានីភ្នំពេញ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ចូលរួម «ពិធីបើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ និង«ពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាបរិច្ចាគពីវិស័យឯកជន ជូនមូលនិធិគន្ធបុប្ផាកម្ពុជា»
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ កម្លាំងសាមគ្គីជាតិផុលផុសបានជួយសង្គ្រោះកុមារកម្ពុជា​ដែលជាធនធានមនុស្សអនាគតរាប់ម៉ឺនាក់ក្នុងមួយឆ្នាំៗ
មួយឆ្នាំមកនេះ រាជរដ្ឋាភិបាលបានខិតខំគ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី និង​រក្សាការពារសន្តិភាព

ព័ត៌មានជាតិ

កម្ពុជា-ហ្វីលីពីនបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ពជើងគោកឱ្យកាន់តែរឹងមាំ

2024/07/29 01:27:16 pm        168
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក Roy M. Galido មេបញ្ជាការកងទ័ពជើងគោកនៃសាធារណរដ្ឋហ្វីលីពីន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមឧត្តមសេនីយ៍ឯក Roy M. Galido មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋហ្វីលីពីន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនប្រកបដោយផ្លែផ្កានៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពនៃប្រទេសហ្វីលីពីន និងកម្ពុជា។ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោកបានបង្ហាញនូវសុទិដ្ឋិនិយម និងបន្តប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៃកងទ័ពជើងគោក ហ្វីលីពីន-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាល និងការហ្វឹកហ្វឺនរួម ដែលបានរួមចំណែកកសាងសមត្ថភាព និងការយល់ដឹងពីគ្នាទៅវិញទៅមក បន្ថែមទៀត ក្នុងការត្រៀមខ្លួនឆ្លើយតបចំពោះការគម្រាមកំហែងមិនប្រពៃណី ជាយថាហេតុ។ សម្ដេចធិបតី និងឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់​លើការ​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ​ថែមទៀត តាមរយៈការបន្តការហ្វឹកហ្វឺនរួមគ្នា ការបណ្ដុះបណ្ដាលធនធានមនុស្ស ការចែករំលែក​ព័ត៌មាន និងការផ្លាស់ប្តូរបទពិសោធន៍ ជាពិសេស ​ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា ការពង្រឹងសមត្ថភាព ការត្រៀមលក្ខណៈក្នុងការចូលរួមប្រតិបត្តិការជួយសង្គ្រោះ​នៅពេល​មានគ្រោះមហន្តរាយ និងផ្តល់ជំនួយមនុស្សធម៌ ក៏ដូចជាការជំរុញឱ្យមាននូវកិច្ច​សហប្រតិបត្តិការរវាងអង្គភាព ​និងអង្គភាព​ នៃកងទ័ពជើងគោកប្រទេសទាំងពីរ នាពេលអនាគតផងដែរ៕

ក្រសួងសង្គមកិច្ច ដាក់ចេញគោលនយោបាយផ្តោតលើការថែទាំជំនួស លើកុមារកំព្រា និងងាយរងគ្រោះ

2024/07/29 01:22:25 pm        178
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសផ្សព្វផ្សាយ គោលនយោបាយថ្មី ស្ដីពីការថែទាំជំនួសចំពោះកុមារ។ គោលនយោបាយនេះផ្តោតសំខាន់ ទៅលើ​ការថែទាំ​ជំនួស​សម្រាប់​កុមារ​កំព្រា កុមាររងគ្រោះ និងងាយរងគ្រោះ ដែលពុំមែនជាកុមារ​ដែល​ស្ថិត​ក្រោម​ការថែទាំ​របស់​ឪពុកម្ដាយបង្កើត។ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៤នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយ​មាន​ការចូលរួមពីអង្គការដៃគូអភិវឌ្ឍន៍ ក៏ដូចជាមន្ត្រីមកពីក្រសួងស្ថាប័ន និងរដ្ឋបាល​រាជ​ធានី-ខេត្ត បានប្រកាសផ្សព្វផ្សាយគោលនយោបាយស្ដីពីការថែទាំជំនួសចំពោះកុមារ។ គោល​នយោបាយ​នេះ ផ្តោតសំខាន់លើការថែទាំជំនួសសម្រាប់កុមារកំព្រា កុមាររងគ្រោះ និងងាយ​រង​គ្រោះ ដែលពុំមែនជាកុមារដែលស្ថិតក្រោមការថែទាំរបស់ឪពុកម្ដាយបង្កើត។ឯកឧត្តម ឌីន បូរី អគ្គនាយកសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច បានលើកឡើងថា ខ្លឹមសា​រ​គន្លឹះ​នៃ​គោលនយោបាយនេះ ផ្តោតលើ ៤ចំណុចសំខាន់ៗ។ ចំណុចសំខាន់ទី ១ សំដៅលើ ការ​កំណត់​មុខ​សញ្ញារបស់កុមារដែលត្រូវកិច្ចការពារ និងការថែទាំ រីឯចំណុចសំខាន់ទី ២ផ្តោត​លើ​ការ​កំណត់​ប្រភេទ​នៃការថែទាំជំនួស ដែលរាប់បញ្ចូលទាំងការថែទាំក្រៅផ្លូវការ និងការថែទាំផ្លូវការ។ ចំពោះ​ចំណុចសំខាន់ទី ៣ ផ្តោតលើការកំណត់ពីគំរូនៃសេវាកម្មថែទាំជំនួស និងចំណុច​សំខាន់​ចុ​ង​ក្រោយ​គឺការកំណត់ពីគោលការណ៍ ចក្ខុវិស័យ គោលបំណង គោលដៅ សុទ្ធសាស្ត្រ ផែនការ យន្តការ ការគាំទ្រហិរញ្ញវត្ថុ ការបណ្ដុះបណ្ដាលធនធានមនុស្ស និងការត្រួតពិនិត្យតាមដាន។ក្នុង​ពិធីផ្សព្វផ្សាយដដែលនេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិសម្បទា លើកឡើងថា គោលនយាបាយស្ដីពីការថែទាំជំនួសចំពោះកុមារ នេះគឺ​ជា​វឌ្ឍនៈ​ភាព​ថ្មី​មួយលើការកំណែទម្រង់ការងារថែទាំជំនួសចំពោះកុមារ ដែលខ្ញុំសូមចាត់ទុកថា វា​ជា​បរិបទ​មួយយ៉ាងសំខាន់ក្នុងការខិតខំគិតគូររួមគ្នាដើម្បីឧត្តមប្រយោជន៍កុមារនៅកម្ពុជា តាមរយៈ​ការ​ធ្វើឱ្យ​ប្រសើរឡើងនូវគុណភាពសេវា ការគ្រប់គ្រងមណ្ឌលថែទាំកុមារ ការលើក​កម្ពស់​ថែទាំ​កុមារ​នៅ​តាម​គ្រួសារ និងសហគមន៍ ស្របតាមកម្ម​វិធីគោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល នីតិកាលទី៧ នៃ​រដ្ឋសភា ច្បាប់ជាតិ និងអន្តរជាតិ ជាពិសេសគោលការណ៍​នៃ​ការថែទាំ​ជំនួស​ចំពោះ កុមាររបស់អង្គការសហប្រជាជាតិ ក្នុងនាមជាប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិកុមារ៕ អត្ថបទ៖ គឹមហុក 

ទំនប់អាងស្តុកទឹកស្ទឹងស្រែ១ កំពុងបង្ហាញការចាប់អារម្មណ៍លើវិស័យទេសចរក្នុងស្រុក

2024/07/29 01:05:50 pm        201
ឧត្តរមានជ័យ៖ ទំនប់អាងស្តុកប្រភពទឹកស្ទឹងស្រែងទី១ ដែលមានទីតាំងស្ថិតនៅឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កំពុងបង្ហាញភាពទាក់ទាញលើវិស័យទេសចរ ក្នុងស្រុកមកលេងកម្សាន្ត ខណៈរដូវវស្សាមានប្រភពទឹកច្រើននៅតំបន់នេះ។លោក រិទ្ធី បក្ស អភិបាលស្រុកចុងកាល់ បានឲ្យដឹងថា តំបន់ទំនប់អាងស្តុកទឹកស្ទឹងស្រែងទី១នេះ គឺជាទីតាំងមួយគួរឲ្យចាប់អារម្មណ៍ច្រើនលើវិស័យទេសចរក្នុងស្រុក ។ក្នុងនោះក៏មានភ្ញៀវជាតិ និងអន្តរជាតិមកលេងកម្សាន្ត និងបោះតង់សម្រាក ផ្តិតយករូបភាពផងដែរ ។ លោក បានបន្ថែមថា តំបន់នេះ ជាតំបន់ទេសចរមួយដែលមានលក្ខណៈបែបធម្មជាតិ​ព្រៃភ្នំ​ហ៊ុមព័ទ្ធ​ទៅដោយបឹងធម្មជាតិដ៏ធំ​ល្វឹងល្វើយ​គួរ​ជាទី​គយគន់​របស់​អ្នកភ្ញៀវទេសចរ។លោកអភិបាលស្រុកចុងកាល់ បានបន្ដទៀតថា ​តំបន់នេះ​មានអត្ថប្រយោជន៍ច្រើន​ដល់​ប្រជាពលរដ្ឋ ប្រកបមុខរបរលក់ដូរ ម្ហូបអាហារ​ឲ្យភ្ញៀវ​ ដែល​មក​កម្សាន្ត​នៅតំបន់នេះ​ផងដែរ៕ 

អាជ្ញាធរ និងពលរដ្ឋត្រៀមលក្ខណៈរួចរាល់ចូលរួមអបអរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

2024/07/29 12:42:46 pm        258
អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ ដើម្បីចូលរួម​អបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោដែលកាន់តែខិតជិតមកដល់។ស្របពេលពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅសល់រយៈពេលតែ៧ថ្ងៃទៀតប៉ុណ្ណោះ តាមបណ្តារាជធានី-ខេត្តនៅទូទាំងប្រទេសបានប្រកាស និងណែនាំទៅអាជ្ញាធរឃុំ-សង្កាត់របស់ខ្លួន ដើម្បីសហការ និងរៀបចំពិធីអបអរសាទរថ្ងៃបើកការដ្ឋានគម្រោង​ព្រែកជីក​ហ្វូណន​តេជោទៅតាមគ្រប់រូបភាពជាមួយប្រជាពលរដ្ឋ។ លោក សៅ ដារ៉ូ ចៅសង្កាត់អូរឬស្សីទី៣ ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ បានប្រាប់ BTV ឱ្យដឹង​នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះថា តបតាមសេចក្តីអំពាវនាវរបស់រាជរដ្ឋាភិបាល និង​ការណែនាំ​របស់រដ្ឋបាលរាជធានីភ្នំពេញ គឺរដ្ឋបាលសង្កាត់បានរៀបចំផែនការ និងសកម្មភាព​រួចរាល់។ ក្នុងនោះរដ្ឋបាលសង្កាត់ និងប្រជាពលរដ្ឋចំនួនជិត១០០នាក់ នឹងជួបជុំគ្នានៅ​សាលាសង្កាត់​អមជាមួយសារគាំទ្រ និងទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងទូងស្គរ​ដើម្បីវាយ​បន្លឺជាសំឡេងអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ។ ជាមួយគ្នានេះប្រជាពលរដ្ឋរស់នៅសង្កាត់អូរឬស្សីទី៣ លើកឡើងថា ពួកគាត់នឹងចូលរួមជាមួយ​អាជ្ញាធរក្នុងថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីបង្ហាញពីទឹកចិត្តគាំទ្រ​ដល់គម្រោង​ដ៏មានសាៈសំខាន់ និងផ្តល់ផលប្រយោជន៍យ៉ាងយូរអង្វែងដល់ជាតិ និងប្រជាពលរដ្ឋ។សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោត្រូវបានកំណត់ពិធីបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ គម្រោងនេះត្រូវបានមជ្ឈដ្ឋានក្នុងនិងក្រៅប្រទេសបន្តគាំទ្រយ៉ាងពេញទំហឹង ដើម្បីឱ្យគម្រោងនេះ​ក្លាយ​ជាផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដោយតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់​សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប​ខណៈ​គម្រោង​គ្រោង​ចំណាយទុនសាងសង់ប្រមាណ ១,៧០០ លានដុល្លារអាមេរិក៕ អត្ថបទ សេក ឧត្តម ថត 

វិទ្យាស្ថាន NIEI ត្រៀមរួចរាល់ដើម្បីអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

2024/07/29 12:33:32 pm        247
ខណៈនៅថ្ងៃទី៥ ខែសីហាខាងមុខនេះកម្ពុជានឹងប្រារព្ធពិធីបើកការដ្ឋានសាងសង់​ព្រែកជីក​ហ្វូណន​តេជោ។ មន្រ្តីរាជការ បុគ្គលិក សាស្រ្តាចារ្យ និងសិស្ស និស្សិតជាច្រើននាក់​នៃ​វិទ្យាស្ថាន​ជាតិ​សហគ្រិនភាព និងនវានុវត្តន៍ (NIEI) បានប្រកាសត្រៀមរួច​ជា​ស្រេច​នូវ​ឧបករណ៍​សំខាន់ៗ​មួយ​ចំនួន ដើម្បីអបអរសាទរការបើកការដ្ឋានព្រែកជីកនេះ​ដែល​ជា​កេរមរតក​ប្រវត្តិសាស្ត្រ​សម្រាប់​កូន​ចៅខ្មែរគ្រប់ៗរូប។ឯកឧត្តមបណ្ឌិត តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ក្នុងបទ​សម្ភាសន៍​ជាមួយព័ត៌មាន ប៊ីធីវី បានមានប្រសាសន៍ថា ដើម្បីអបអរសាទរ​ការបើក​ការដ្ឋាន​សាងសង់​ព្រែកជីកហ្វូណនតេជោ មន្រ្តី រាជការ បុគ្គលិក លោកគ្រូ អ្នកគ្រូ រួមជាមួយសិស្សនិស្សិត​ជា​ច្រើន​នាក់ថែមទៀត នឹងណាត់ជួបប្រជុំគ្នាចាប់ម៉ោង៦កន្លះព្រឹកតទៅ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដោយមានជាស្គរ គង ប៉ោត និងត្រដោកជាដើម ដើម្បីគោះបង្ហាញអំពីអ្វីដែលជាឆន្ទៈ និងគាំទ្រយ៉ាងពេញទំហឹងនូវអ្វីដែលមានសម្រាប់ជាផលប្រយោជន៍របស់ប្រទេសជាតិទាំងមូល ដែលជា ”គម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប” និងផ្តល់ផល​ប្រយោជន៍​ដ៏​មហា​សាល​ដល់សង្គម សេដ្ឋកិច្ចកម្ពុជា ជាពិសេសជាមរតក​ប្រវត្តិសាស្រ្ត​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ​ទាំងអស់គ្នា។លោក ជឹម ចន្ថន ប្រធានយុវជនក្រុម១៨ ប្រចាំវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះ ដែលតភ្ជាប់ផ្លូវទឹក រវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ ដែលនឹងផ្តល់អ​​ត្ថ​ប្រយោជន៍​ដ៏​មហាសាល​ដល់​ប្រទេស​កម្ពុជា។ស្រដៀងគ្នាខាងលើនេះ អ្នកស្រី ថេត ផារីយា តំណាងឲ្យសិស្សជាច្រើន​នាក់​ផ្សេង​ទៀត​ដែល​កំពុង​ទទួល​ការ​បណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅវិទ្យាស្ថាន NIEI បានបង្ហាញ​ការ​គាំទ្រ និងសម្តែងការជូនពរចំពោះថ្នាក់ដឹកនាំ ក៏ដូចជាក្រុមការងារដែលត្រូវបំពេញបេសកម្ម​ក្នុង​គម្រោ​ង​នេះ ឲ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យគ្រប់ភារកិច្ច។ដើម្បីជាកា​រ​អបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាពេលខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំដល់សាធារណជន ក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ចូលរួមឲ្យបានកុះករ និងអធិកអធម តាមរយៈការទូងស្គរ វាយគង ជួង រគាំង ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយ នៅវេលាម៉ោង ៩:០៩នាទីព្រឹក៕អត្ថបទ ឈិត បូរ៉ាវី

មន្ទីរពេទ្យកាល់ម៉ែត និងដៃគូសហការបើកសន្និសីទអន្តរជាតិស្តីពី «ជំនាញវះកាត់ចោះជំងឺរោគស្ត្រី»

2024/07/29 12:25:56 pm        93
មន្ទីរពេទ្យកាល់ម៉ែត នៃក្រសួងសុខាភិបាល និងសមាគមវះកាត់រោគស្ត្រីអាស៊ីប៉ាស៊ីហ្វិច បានបើកសន្និសីទអន្តរជាតិស្តីពី «ជំនាញវះកាត់ចោះជំងឺរោគស្ត្រី» (Advanced Minimal Invasive Gynecologic Workshop) នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ។លោកវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្រី្ត មនី្ទរពេទ្យកាល់ម៉ែត បានឲ្យដឹងថា សន្និសីទនាថ្ងៃនេះ ប្រារព្ធឡើងដើម្បីចូលរួមក្នុងការបង្កើនចំណេះដឹងដល់វេជ្ជបណ្ឌិតឯកទេសផ្នែក សម្ភព និងរោគស្ត្រីក៏ដូចជាការលើកកម្ពស់សុខមាលភាពប្រជាជនកម្ពុជា ស្របតាមយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។ សន្និសីទថ្ងៃ នេះជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់វេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភព និងរោគស្ត្រី ទាំងអសក្នុងការអភិវឌ្ឍន៍ជំនាញវះកាត់ចោះ ដោយប្រើបច្ចេកទេស ទាន់ជំនាន់ និងបច្ចុប្បន្នភាពស្របតាមការវិវត្តន៍ផ្នែកវេជ្ជសាស្ត្រក្នុងតំបន់ និងអន្តរជាតិ។នាឱកាសនោះឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត បានវាយតម្លៃខ្ពស់ចំពោះសមាគមវះកាត់រោគស្រី្តអាស៊ីប៉ាស៊ីហ្វិច និងក្រុមការងាររបស់មនី្ទរពេទ្យកាល់ម៉ែត ដែលបានខិតខំសហការគ្នារៀបចំសន្និសីទអន្តរជាតិនាពេលនេះ ដោយមានអ្នកជំនាញចូលរួមមកពីប្រទេសថៃ ឥណ្ឌា ចិន ជប៉ុន រួមទាំងគ្រូពេទ្យអញ្ជើញមកពីបណ្តាមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត មនី្ទរពេទ្យកុមារជាតិ មជ្ឈមណ្ឌលគាំពារមាតា និងទារក និងមនី្ទរពេទ្យបង្អែកខេត្ត ដើម្បីលើកកម្ពស់សមត្ថភាពប្រកបវិជ្ជាជីវៈរបស់វេជ្ជបណ្ឌិតជំនាញរោគស្រី្តឈានទៅលំដាប់ខ្ពស់ថ្មីមួយកម្រិតទៀត។ឯកឧត្តមសាស្រ្តាចារ្យ អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត បានបញ្ជាក់ថា ការជួបជុំគ្នារវាងអ្នកជំនាញវះកាត់ចោះរោគស្ត្រីនាពេលនេះ គឺជាការដកស្រង់បទពិសោធន៍ និងរបកគំហើញថ្មីៗក្នុងបច្ចេកទេសវះកាត់ផ្នែករោគស្ត្រី រវាងអ្នកជំនាញមកពីប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនក្នុងការលើកកម្ពស់សុខុមាលភាពស្រ្តី៕ អត្ថបទ រដ្ឋា 

អាវុធហត្ថភ្នំពេញឃាត់ខ្លួន និងបញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការ

2024/07/29 12:10:00 pm        179
ភ្នំពេញ ៖ អាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យ២នាក់ វត្ថុតាង​កាំភ្លើងខ្លី២​ដើម​បញ្ជូន​ទៅ​តុ​លាការ ដើម្បីចាត់ការតាមនីតិវិធី ។អាវុធហត្ថរាជធានីភ្នំពេញ ប្រាប់ឲ្យដឹងថា នៅវេលាម៉ោងប្រមាណ ០០និង៣០នាទី ថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ២០២៤ មានមនុស្សប្រុសស្រីមួយក្រុម បាននាំគ្នាចូលក្លឹបកំសាន្ត Central.X ដោយ​ហៅ​ស្រា Hennessy ០២ដប ផឹកស៊ីយ៉ាងហ៊ឺហា សម្ញែងឬកបែបអភិជន ដោយក្នុង​នោះ​បុរស​ម្នាក់​ដែល​អ្នកផ្សេងក្នុងក្រុមហែរហមលើកតម្កើងជាមនុស្សសំខាន់ជាងគេ បានដកកាំភ្លើង​ខ្លី​មួយ​ដើម​ចេញ​ពីចង្កេះ អាមេបញ្ចូលគ្រាប់ កាន់រេចុះឡើង សម្ញែងទៅលើទៅក្រោម ធ្វើឲ្យមាន​ការ​ភ្ញាក់​ផ្អើល​ដល់​ភ្ញៀវ​ដ៏ទៃទៀតដែលនៅសាឡុងក្បែរៗនោះ។ ដោយឃើញសភាពបែបនេះ មេការក្លឹប​បាន​តាម​អង្វរបុរសម្នាក់នោះ សុំឲ្យយកកាំភ្លើងទៅទុកក្នុងឡាន ស្រាប់តែបុរសនោះ បានបាញ់​ឡើង​លើ​០១គ្រាប់ ដើម្បីសម្តែងឬទ្ធិអំណាចរបស់ខ្លួន ធ្វើឲ្យភ្ញៀវផ្អើលឈូរឆររត់ចេញក្រៅ ត្រូវ​បាន​ក្រុម​សន្តិសុខរាយការណ៍ជូនអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍និងឃាត់ខ្លួនជនសង្ស័យ ដើម្បី​យកទៅអនុវត្តតាមនិតិវិធី ព្រមទាំងដកហូតអាវុធខ្លីបាន ០២ដើម ដោយមួយដើម ម៉ាក GLOCK19 ជាអាវុធដែលជនសង្ស័យ កាន់ធ្វើសកម្មភាពបាញ់សម្ញែង និងមួយដើមទៀត ម៉ាក EKOL VOLGA សមត្ថកិច្ចឆែកឃើញក្នុងរថយន្តរបស់ជនសង្ស័យ។ ក្រោយពេលស្តាប់ចម្លើយ ជនសង្ស័យមាន ឈ្មោះ ខុន បញ្ចសិទ្ធិ ដែលគេដឹងថាជាអ្នកមានជាន់ថ្មី ដោយសារការរកស៊ីខាងដីធ្លី បានសារភាពទទួលស្គាល់ថា អាវុធខ្លីពិតជារបស់ខ្លួនមែន តែអ្នក​បាញ់​គឺជា តៃកុងឡានខ្លួននោះទេ រីឯតៃកងឡាន បានសារភាព​ទទួល​ស្គាល់​ថា​ខ្លួន​ពិត​ជា​អ្នក​បាញ់​ដូច​សម្តីមេខ្លួនបានលើកឡើងពិតប្រាកដមែន។ តែតាមវិធានស្រាវជ្រាវ​រប​ស់​សមត្ថកិច្ច​អាវុធ​ហត្ថ​រាជ​ធានីភ្នំពេញ រកតម្រុយឃើញថាអ្នកបាញ់ពិតប្រាកដគឺជាបុគ្គលឈ្មោះ ខុន បញ្ចសិទ្ធិ មិន​មែនជាតៃកុងឡាននោះទេ។ ដោយជនសង្ស័យទាំងពីរនៅតែផ្តល់ចម្លើយផ្ទុយពីសាក្សីនិងភស្តុតាង សមត្ថកិច្ច​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ ក៏ធ្វើការឃាត់ខ្លួនទាំងពីរនាក់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការតែម្តង៕តារាវុទ្ធី 

រយៈពេល៤ថ្ងៃ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស.ស.យ.ក ចុះពិនិត្យសុខភាព​ជូនប្រជាពលរដ្ឋក្រីក្រ​ចំនួនជាង ១ម៉ឺនគ្រួសារ នៅខណ្ឌ៧មករា

2024/07/29 12:05:41 pm        123
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយ ក្រុម​គ្រូ​ពេទ្យសហរដ្ឋអាមេរិក សង្គ្រោះវេជ្ជសាស្រ្តអន្តរជាតិ (IMR) បានចុះ ពិនិត្យសុខភាព ជូន​ប្រជា​ពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានខណ្ឌ៧មករា ក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ កក្កដា ដល់ថ្ងៃទី១ សីហា ឆ្នាំ២០២៤ ដែលមានប្រជាជាពលរដ្ឋសរុបចំនួន១១៦៦៥គ្រួសារ។កម្មវិធីប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម យស់ ផានីតា ទីប្រឹក្សាររបស់អង្គការសង្គ្រោះវេជ្ជសាស្រ្តអន្តរជាតិ ប្រចាំនៅកម្ពុជា និងលោក ថេង សុថុល ​អភិបាលខណ្ឌ៧មករា ដោយមានការចូលពី លោកវេជ្ជ​បណ្ឌិត​ក្រុម​គ្រូ​ពេទ្យ​អង្គការ​សង្គ្រោះ​វេជ្ជ​សាស្រ្តអន្តរជាតិ និងក្រុមគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា នៅទីតាំង​ក្នុង​បរិវេណ​វត្ត​មង្គលវ័ន្ត ហៅវត្តថ្វាយបង្គំ សង្កាត់មិត្តភាព ខណ្ឌ៧មករា ។លោកស្រី ម៉ារីណា តំណាងឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានប្រាប់ឲ្យBTV ដឹងថា កម្មវិធីនេះ​មាន​ចំនួន​៤​ថ្ងៃថ្ងៃទី២៩ខែកក្កដា រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ក្នុងគោល​បំណង​ផ្ដល់​ការ​ថែ​ទាំ​សុខភាពបឋម និងការព្យាបាលនិងពិនិត្យជំងឺទូទៅជូនដល់ប្រជាពលរដ្ឋ ដែលពុំ​មាន​លទ្ធភាព​ទៅ​ព្យាបាលជំងឺបាន ជាពិសេស បញ្ហាសុខភាពមាត់ធ្មេញ ពិនិត្យភ្នែក ពិនិត្យសន្លាក់ឆ្អឹង ទឹកនោមផ្អែម លើសឈាម ជាដើម។ប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យនិងព្យាបាលជំងឺ មានសេចក្ដីរីករាយសប្បាយចិត្ត នូវការ​យក​ចិត្ត​ទុកដាក់របស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រុមគ្រូពេទ្យស័្មគ្រចិត្ត បានលះបង់ពេលវេលា មក​ព្យាបាលឲ្យប្រជាពលរដ្ឋក្រីក្រខ្វះលទ្ធភាព ទៅព្យាបាលនៅមន្ទីរពេទ្យឯកជន និង​អាច​សម្រាល​បន្ទុក​ចំណាយរបស់ប្រជាពលរដ្ឋក្រីក្រខ្វះខាត ដែលមានបញ្ហាសុខភាពបានយ៉ាងច្រើន។ជាចុងក្រោយក្នុងពិធីនេះ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានបញ្ជាក់ឲ្យដឹងថា កម្មវិធី​ពេល​នេះ​គឺជាលើកទី២ ហើយដែលក្រុមគ្រូពេទ្យ សង្គ្រោះវេជ្ជសាស្រ្តអន្តរជាតិ ចុះមកខណ្ឌ​៧​មករា កម្មវិធីនេះដែរ កើតឡើងក្រោមការយកចិត្តទុកដាក់ជាប់ជាប្រចាំរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ និងដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងអង្គការដៃគូ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ។ លោកអភិបាល​មានសេចក្តី​សោមនស្ស​រីករាយ​ឥត​ឧបមា​ដែល ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយ ក្រុម​គ្រូ​ពេទ្យសហរដ្ឋអាមេរិក សង្គ្រោះវេជ្ជសាស្រ្តអន្តរជាតិ បានចុះ​មក​ពិនិត្យ​សុខភាព​ទូទៅ​ជូន​ប្រជា​ពលរដ្ឋ ក្រីក្រខ្វះខាតនៅក្នុងមូលដ្ឋានខណ្ឌ៕ អត្ថបទ៖ កុម្ភះ 

ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ ត្រូវបានអាជ្ញាធរជម្លៀសមកទីទួលសុវត្ថិភាព

2024/07/29 11:55:58 am        176
​ប្រជាពលរដ្ឋដែររងគ្រោះដោយជំនន់ទឹកភ្លៀង នៅតាមបណ្ដោយប្រឡាយ៩៤ និង ៩៦ ស្ថិត​នៅ​ស្រុក​កណ្ដាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបាន​អាជ្ញាធរ​ជម្លៀស​មក​ទីទួល​សុវត្ថិភាព ដើម្បី​បញ្ជៀសនូវគ្រោះថ្នាក់ផ្សេងៗ។ ​នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល តំណាង​ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និងអាជ្ញាធរស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹក​ភ្លៀង នៅតាមបណ្ដោយប្រឡាយលេខ៩៤ និង ៩៦ ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្ដាល។ ​ក្នុងឱកាសចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះដែរ ឯកឧត្តមហាក់ សុខមករា អភិបាលរង​ខេត្ត​កណ្ដាល បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច ព្រមទាំងអាជ្ញាធរស្រុកកណ្ដាលស្ទឹង និង​ក្រុង​តាខ្មៅ ត្រូវអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលរងការជន់លិចទាំងអស់ មកទីទួលសុវត្ថិភាព ដើម្បី​បញ្ជៀស​នូវ​គ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ ព្រោះថាស្ថាន​ភាព​ទឹក​នៅ​ពេល​នេះ​នៅ​តែ​បន្ត​ឡើង​ជាបន្តបន្ទាប់។ ជាមួយគ្នានេះផងដែរត្រូវចុះដល់មូលដ្ឋានដែលកំពុងជន់លិច ដោយមិន​ឱ្យ​មាន​ប្រជាពលរដ្ឋណាម្នាក់បន្តរស់នៅតំបន់ដែលរងហានិភ័យដោយជំនន់ទឹកភ្លៀងនេះឡើយ ហើយអាជ្ញាធរទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមកស្នាក់នៅបណ្ដោះអាសន្ននៅទីទួលសុវត្ថិភាពក្នុងមូលដ្ឋានរបស់ខ្លួន។ ជាមួយគ្នានេះផងដែរ ឯកឧត្តមបានណែនាំដល់មន្ទីរជំនាញពាក់ព័ន្ធ ត្រូវរៀបចំទឹកស្អាត បង្គន់​អនាម័យ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកស្នាក់នៅបណ្ដោះអាសន្ននៅ​ទីទួល​សុវត្ថិភាព​នេះ​ឱ្យ​បាន​គ្រប់គ្រាន់។ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅក្បែរតំបន់ជំនន់ទឹកភ្លៀង សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអសិរពិស ពិសេសមនុស្សចាស់ និងក្មេងៗ​មិន​ត្រូវ​ឱ្យ​នៅ​ក្បែរ​ទឹក​ឡើយ ដែលអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។ សូមបញ្ជាក់ផងដែរថាក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់បណ្ដាល​ធ្វើ​ឱ្យស្ទឹង​ព្រែកត្នោត និងតំបន់មួយចំនួនមានការជន់លិចដោយជំនន់ទឹកភ្លៀង ក្នុងនោះសង្កាត់​កំពង់​សំណាញ់ ក្រុងតាខ្មៅ ប្រជាពលរដ្ឋចំនួន ១១០គ្រួសារ​បានរងការជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀ​ង និងបានរកទីទួលសុវត្ថិភាពរួចហើយ និង៨៨ គ្រួសារទៀតទទួលរងនូវផលប៉ះពាល់។ ដោយឡែកឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយ​ជំន​ន់​ទឹកភ្លៀ​ង​មាន​ចំនួន ២៩៤ គ្រួសារ ហើយគ្រួសារមកទីទួលសុវត្ថិភាពមានចំនួន ៣៧ គ្រួសារ៕

ក្រសួងការងារ បន្តចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នៅខេត្តព្រះសីហនុ

2024/07/29 11:46:51 am        94
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បាន​បន្តចុះ​ផ្សព្វផ្សាយ ស្ដីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន​ដោយស្ម័គ្រ​ចិត្ត​សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និង “កម្មវិធីបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” ធ្វើឡើង​នៅ​នៅវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា ចិន ខេត្តព្រះសីហនុ ដោយមានវត្តមាន​ចូល​រួម​ពីសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សរុប​ប្រមាណជិត ៣០០នាក់។ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា តាមរយៈការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ដោយក្នុងនោះអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ត្រូវទទួលបានអត្ថប្រយោជន៍ កម្រិតទី១ ដែលរួមមាន សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដែលមានជម្រើសទៅព្យាបាល នៅមូលដ្ឋានសុខាភិបាលនានាជាដៃគូ ប.ស.ស. បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ, បុគ្គលស្វ័យនិយោជន៍ ជាស្ត្រីដែលបង់ភាគទានបាន ៩ខែជាប់គ្នា នឹងទទួលបានប្រាក់បំណាច់លំហែមាតុភាពនៅពេលសម្រាលកូន, និងវិភាជន៍ប្រាក់បូជាសព នៅពេលពួកគាត់ទទួលមរណភាព។ ឯកឧត្តមរដ្ឋលេខា លើកឡើងបន្តថា ចំពោះការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១,៥លាននាក់ កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ អាចចុះឈ្មោះ និងទទួលបានការបណ្ដុះបណ្ដាលនៅតាមបណ្ដាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនានា ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ២៨ម៉ឺនរៀល។ ដោយឡែក យុវជននានា រួមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនកម្មករនិយោជិតក៏អាចចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ដោយមិនបង់ថ្លៃផងដែរ ដើម្បីទទួលបានជំនាញមួយពិតប្រាកដ ដែលអាចយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន ឬចូលបម្រើការងារនៅតាមសហគ្រាស គ្រឹះស្ថាននានា តាមរយៈការផ្លាស់ប្តូរជំនាញ ការបង្កើនជំនាញ ឬបង្កើនផលិតភាពពេញមួយជីវិត រួមទាំងនិយោជក ម្ចាស់សហគ្រាសដែលមានបំណងបង្កើនប្រសិទ្ធិភាព ផលិតភាពការងារនិងភាពប្រកួតប្រជែងខ្ពស់ ឬចំណេះដឹងផ្នែកសហគ្រិនភាពនិងផ្នែកផ្សេងៗប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន ដោយរក្សាបាននូវស្ថិរភាពការងារ កំណើន ផលិតភាព ប្រាក់ចំណូលសមរម្យ លក្ខខណ្ឌការងារល្អប្រសើរ និងការប្រកួតប្រជែង៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឃាត់ខ្លួនជនជាតិចិន៤នាក់ ធ្វើសកម្មចូលបន្លំលួចលុយតាមទីតាំងដូរប្រាក់វីងជាច្រើនកន្លែង ក្នុងរាជធានីភ្នំពេញ
05/28/2026 12:05 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ចូលរួម «ពិធីបើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ និង«ពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាបរិច្ចាគពីវិស័យឯកជន ជូនមូលនិធិគន្ធបុប្ផាកម្ពុជា»
05/28/2026 12:05 PM
កោះតៃវ៉ាន់ ជំរុញឱ្យអាមេរិក បន្តលក់អាវុធ ដោយលើកឡើងពីចំណងមិត្តភាពដ៏រឹងមាំរវាងភាគីទាំងពីរ
05/28/2026 12:05 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ កម្លាំងសាមគ្គីជាតិផុលផុសបានជួយសង្គ្រោះកុមារកម្ពុជា​ដែលជាធនធានមនុស្សអនាគតរាប់ម៉ឺនាក់ក្នុងមួយឆ្នាំៗ
05/28/2026 12:05 PM
មួយឆ្នាំមកនេះ រាជរដ្ឋាភិបាលបានខិតខំគ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី និង​រក្សាការពារសន្តិភាព
05/28/2026 12:05 PM
ប្រជាជនហ្កាហ្សា ប្រមូលផ្តុំគ្នាសម្រាប់ការបួងសួងបុណ្យ Eid ក្នុងពេលមានជម្លោះ និងការលំបាកនៅបន្ត
05/28/2026 11:05 AM
រដ្ឋមន្ត្រីការបរទេស៖ អាមេរិក មិនអនុញ្ញាតឱ្យមានករណីជំងឺអេបូឡាណាមួយ ចូលក្នុងប្រទេសបានទេ
05/28/2026 11:05 AM
អ្នកវិភាគ៖ ភាពមិនប្រាកដប្រជានៃនយោបាយអាមេរិក និងសង្គ្រាមនៅអ៊ីរ៉ង់ នឹងគ្របដណ្ដប់លើកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី
05/28/2026 11:05 AM
ភាពតានតឹងថ្មីកើនឡើងនៅជុំវិញភាគខាងត្បូងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហាររបស់អាមេរិក
05/28/2026 11:05 AM
ប្រមុខការទូតកម្ពុជា-ចិន បញ្ជាក់ឡើងវិញអំពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងវេទិកាពហុភាគី ដើម្បីលើកកម្ពស់ស្ថិរភាពក្នុងតំបន់
05/28/2026 11:05 AM