កម្ពុជា-ឡាវ បានប្រែក្លាយពីទំនាក់ទំនងទ្វេភាគីមកជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីការរីកចម្រើនប្រទេសទាំងពីរ
ឃាត់ខ្លួនជនជាតិចិន៤នាក់ ធ្វើសកម្មចូលបន្លំលួចលុយតាមទីតាំងដូរប្រាក់វីងជាច្រើនកន្លែង ក្នុងរាជធានីភ្នំពេញ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ចូលរួម «ពិធីបើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ និង«ពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាបរិច្ចាគពីវិស័យឯកជន ជូនមូលនិធិគន្ធបុប្ផាកម្ពុជា»
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ កម្លាំងសាមគ្គីជាតិផុលផុសបានជួយសង្គ្រោះកុមារកម្ពុជា​ដែលជាធនធានមនុស្សអនាគតរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ

ព័ត៌មានជាតិ

ក្រសួងការងារ បន្តចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នៅខេត្តព្រះសីហនុ

2024/07/29 11:46:51 am        94
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បាន​បន្តចុះ​ផ្សព្វផ្សាយ ស្ដីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន​ដោយស្ម័គ្រ​ចិត្ត​សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និង “កម្មវិធីបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” ធ្វើឡើង​នៅ​នៅវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា ចិន ខេត្តព្រះសីហនុ ដោយមានវត្តមាន​ចូល​រួម​ពីសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សរុប​ប្រមាណជិត ៣០០នាក់។ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា តាមរយៈការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ដោយក្នុងនោះអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ត្រូវទទួលបានអត្ថប្រយោជន៍ កម្រិតទី១ ដែលរួមមាន សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដែលមានជម្រើសទៅព្យាបាល នៅមូលដ្ឋានសុខាភិបាលនានាជាដៃគូ ប.ស.ស. បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ, បុគ្គលស្វ័យនិយោជន៍ ជាស្ត្រីដែលបង់ភាគទានបាន ៩ខែជាប់គ្នា នឹងទទួលបានប្រាក់បំណាច់លំហែមាតុភាពនៅពេលសម្រាលកូន, និងវិភាជន៍ប្រាក់បូជាសព នៅពេលពួកគាត់ទទួលមរណភាព។ ឯកឧត្តមរដ្ឋលេខា លើកឡើងបន្តថា ចំពោះការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១,៥លាននាក់ កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ អាចចុះឈ្មោះ និងទទួលបានការបណ្ដុះបណ្ដាលនៅតាមបណ្ដាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនានា ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ២៨ម៉ឺនរៀល។ ដោយឡែក យុវជននានា រួមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនកម្មករនិយោជិតក៏អាចចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ដោយមិនបង់ថ្លៃផងដែរ ដើម្បីទទួលបានជំនាញមួយពិតប្រាកដ ដែលអាចយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន ឬចូលបម្រើការងារនៅតាមសហគ្រាស គ្រឹះស្ថាននានា តាមរយៈការផ្លាស់ប្តូរជំនាញ ការបង្កើនជំនាញ ឬបង្កើនផលិតភាពពេញមួយជីវិត រួមទាំងនិយោជក ម្ចាស់សហគ្រាសដែលមានបំណងបង្កើនប្រសិទ្ធិភាព ផលិតភាពការងារនិងភាពប្រកួតប្រជែងខ្ពស់ ឬចំណេះដឹងផ្នែកសហគ្រិនភាពនិងផ្នែកផ្សេងៗប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន ដោយរក្សាបាននូវស្ថិរភាពការងារ កំណើន ផលិតភាព ប្រាក់ចំណូលសមរម្យ លក្ខខណ្ឌការងារល្អប្រសើរ និងការប្រកួតប្រជែង៕ 

១សប្តាហ៍ មុនការប្រារព្ធពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” គណៈកម្មាធិការពិសេសបើកកិច្ចប្រជុំបន្តពិនិត្យវឌ្ឍនភាពការងាររៀបចំពិធីឱ្យបានរលូន

2024/07/29 11:41:34 am        148
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួងប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំប្រារព្ធពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងកិច្ចប្រជុំនាព្រឹកនេះក៏មានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម លោកជំទាវតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ និងមន្ត្រីជំនាញជាច្រើនរូបផ្សេងទៀត៕

រដ្ឋបាលខេត្តបាត់ដំបងអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្ន ខណៈទឹកស្ទឹងសង្កែហក់ឡើងខ្ពស់ បណ្ដាលឱ្យលិចលង់តំបន់មួយចំនួន

2024/07/29 10:34:19 am        250
រដ្ឋបាលខេត្តបាត់ដំបងអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈ​ទឹកស្ទឹង​សង្កែ​ហក់​ឡើង​ខ្ពស់​បណ្ដាលឱ្យតំបន់មួយចំនួនក្នុងក្រុងបាត់ដំបង និងក្នុងភូមិសាស្រ្ត​ស្រុក​ជាប់​ស្ទឹង​សង្កែ​រង​ការ​លិចលង់។សូមជម្រាបថា គិតត្រឹមវេលាម៉ោងព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ទឹកស្ទឹង​សង្កែ​នៅ​ចំណុច​​គល់​ស្ពានសម្ដេចតេជោ បានហក់ឡើងដល់​កម្ពស់​១៣.៧០​ម៉ែត្រ​ដែល​ជា​កម្រិត​ត្រូវ​ប្រុង​ប្រយ័ត្ន និងកម្រិតទឹកដែលត្រូវប្រកាសអាសន្ននៅកម្ពស់១៤,៥០ម៉ែត្រ ខណៈទឹក​បាន​ហូរ​តាម​លូ​ចូល​ក្នុង​ក្រុង​បាត់ដំបងបណ្ដាលឱ្យតំបន់ផ្សារបឹងឈូក និងតំបន់មួយ​ចំនួន​ទៀត​រង​ការ​លិច​លង់។ ក្រៅ​ពីក្រុង​បាត់ដំបង តំបន់ជាប់មាត់ស្ទឹងសង្កែក្នុងភូមិសាស្រ្តស្រុកបាណន់ ជាពិសេស​ស្រុក​ឯកភ្នំ​ដែល​ជា​ស្រុកទំនាបជាងគេបានរងការលិចលង់ផ្ទះសម្បែង ស្រែចំការ និងហេដ្ឋា​រចនាសម្ព័ន្ធ​មួយ​ចំនួន​។ពាក់ព័ន្ធស្ថានភាពជំនន់ទឹកភ្លៀងនេះ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដី​ជូន​ដំណឹង​ស្ដីពីការ​ត្រៀម​បង្ការ​ជំនន់​ទឹកភ្លៀងក្នុងខេត្តបាត់ដំបង ដោយបានបញ្ជាក់ថា អាងទឹកពហុបំណង​បាត់ដំបង​បាន​ចាប់​ផ្តើម​ស្រក​ជា​បណ្តើរៗ​ហើយ​ប៉ុន្តែ​ទឹក​នៅ​ស្ទឹង​សង្កែ​នឹង​មាន​ការ​កើន​ឡើង​តិចតួច​ដោយសារ​ទឹកសល់ជំរុញមកពីផ្នែកខាងលើ បន្ទាប់មកទឹកស្ទឹងសង្កែនឹងបន្តស្រុកចុះវិញ។រដ្ឋបាលខេត្ត បញ្ជាក់បន្ថែមថា ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាច​កើត​មាន​ឡើង​ជាយ​ថា​ហេតុ សូមបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបងទាំងអស់ ជាពិសេសបង​ប្អូន​ដែល​រស់​នៅ​តាម​បណ្តោយ​ដងស្ទឹងសង្កែ និងតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយ​ហាម​កូន​ចៅ​តូចៗកុំឱ្យចុះលេងទឹក និងត្រូវត្រៀមរៀបចំទុកដាក់នូវសម្ភារៈ ឯកសារ​សំខាន់ៗ​ឱ្យ​បាន​ត្រឹមត្រូវ និងស្វែងរកទីទួលសុវត្ថិភាព ដែលបានកំណត់ដោយអាជ្ញាធរមូលដ្ឋាន និង​សូម​រាយការណ៍​ជា​បន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីទទួលរង​នូវ​ការ​លិចលង់​ណាមួយ​កើត​មាន​ឡើង​។ ទន្ទឹមគ្នានេះ​ដែរ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ត្រៀមរៀប​ចំ​ផែន​ការ​អន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យ​ក្នុង​ការ​ជម្លៀស​ប្រជាពលរដ្ឋ​នៅ​ពេល​ដែលមានគ្រោះមហន្តរាយទឹកជំនន់មកដល់ ម្យ៉ាងវិញទៀតត្រូវ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ យកចិត្តទុកដាក់ លើសុខភាពអនាម័យ ដើម្បីជៀសវាងជំងឺ​ឆ្លងផ្សេងៗ៕

ពលរដ្ឋខ្មែរគ្រប់និន្នាការចេញមុខគាំទ្រសារពិសេសសម្តេចតេជោ ស្តីពីកិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍តំបន់ត្រីកោណ

2024/07/29 10:13:53 am        172
លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អតីតសកម្មជនមកពីគណបក្សជំទាស់ រួមទាំង​បង​ប្អូន​ខ្មែរ​គ្រប់​និន្នាការ​ទាំងអស់ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ​បាន​បន្ត​ចេញ​វិដេអូ​ឃ្លីប​ដាច់​ដោយ​ឡែក​ពីគ្នាប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋ​មន្រ្តី និងជាប្រធានព្រឹទ្ធសភា​នៃកម្ពុជា​ស្តីពី​កិច្ច​សហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ CLV ។តាមរយៈវិដេអូឃ្លីប ជាក្រុមផង និងម្នាក់ឯងផង របស់អតីតមន្រ្តីគណបក្សប្រឆាំង លោកគ្រូ អ្នក​គ្រូសិស្សា​នុសិស្ស និងបងប្អូនប្រជាពលរដ្ឋ​ពី​គ្រប់ទិសទី​ ទាំងនោះ​បាន​លើក​ឡើង​ថា​ពួក​គេ​គាំទ្រ​យ៉ាង​ពេញទំហឹងចំពោះសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ​២០២៤នេះ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម​(CLV-DTA)ហើយបានប្រកាសថ្កោលទោសផងដែរចំពោះជនណា ជា​ពិសេស​ក្រុម​ក្បត់​ជាតិ​បីជំនាន់ ដែលបានបន្តញុះញង់ និងបំភ្លៃការ​ពិត​ថា​ចំពោះ​កិច្ច​សហប្រតិបត្តិការ​នេះ​ថា​ធ្វើ​ឱ្យ​បាត់​បង់​ទឹក​ដីរបស់កម្ពុជានោះ។សូមបញ្ជាក់ថាកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជា​គំនិត​ផ្តួច​ផ្តើម​ដំបូង​របស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោ ហ៊ុន សែន ជានាយក​រដ្ឋ​មន្ត្រី​ ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែននៃប្រទេសទាំងបីនេះ ធ្វើយ៉ាង​ណា​ប្រែក្លាយ​ព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ គិតមក​ដល់​ឆ្នាំ​២០២៤​នេះ ​កិច្ចប្រជុំក្រោមក្របខណ្ឌនៃតំបន់ត្រីកោណអភិវឌ្ឍន៍នេះ បានធ្វើឡើង​ចំនួន​១១​លើក​រួច​មក​ហើយ​ ដោយមានការប្តូរវេនគ្នាធ្វើជាប្រធានរវាងប្រទេសទាំងបី ហើយឆ្នាំ២០២៤នេះ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២ផងដែរ។គម្រោងកិច្ច​សហប្រតិបត្តិការនេះ មានគោលការណ៍គ្រឹះសំខាន់ ក្នុងការលើកកម្ពស់ការគោរព និង​ការ​ជឿទុ​កចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ការការពារបូរណភាពទឹកដី និងការ​ដោះ​ស្រាយ​បញ្ហា​តាមរយៈទំនាក់ទំនងការទូត និងច្បាប់អន្តរជាតិ។ មិនតែប៉ុណ្ណោះ គម្រោងនេះ ជា​ការ​តភ្ជាប់​ដែល​នាំមកនូវការបង្កើនពាណិជ្ជកម្មឆ្លងដែនការលើកកម្ពស់វិស័យទេសចរណ៍ ដែល​ជា​គ្រឹះ​ក្នុង​ការ​អភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្រតាមតំបន់ព្រំដែន និង​ទូទាំង​ប្រទេស​ផង​ដែរ​។តាមរយៈកិច្ចសហប្រតិបត្តិការនេះ ប្រទេសទាំង៣បានសហការគ្នាយ៉ាងជិតស្និទ្ធ និង​មាន​ប្រសិទ្ធ​ភាព ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខមិនមែនប្រពៃណីដូចជា ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខសុខភាពសាធារណៈ ការ​ជួញ​ដូរមនុស្ស និងការជួញដូរគ្រឿងញៀនជាដើម។ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណនេះដែរ អ្នកនាំពាក្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់បន្ថែមថាគ្មានការយកខេត្តទាំង៤ របស់កម្ពុជា ទៅហ៊ុនជាមួយប្រទេសជិតខាង ដើម្បី​រួមបញ្ចូលគ្នាជាដែនដីតែមួយ ដូចការលើកឡើងដោយបំភាន់ ឬដោយ ការភាន់​ច្រឡំ​មួយ​ចំនួន​នោះ​ឡើយ។ គ្មានការដាក់ហ៊ុនធនធានធម្មជាតិ ដូចជាធនធានរ៉ែ និងធនធានព្រៃ ឈើ​ជា​ដើម​ របស់ខេត្តទាំងបួនដើម្បីវិនិយោគរួមគ្នា ដូចការលើកឡើងនោះឡើយ។ និងគ្មានការអនុញ្ញាត ឲ្យ​ប្រជាពលរដ្ឋនៃប្រទេសនីមួយៗចេញចូលដោយសេរី ក្នុង​ទឹក​ដីតំបន់​អភិវឌ្ឍន៍​ត្រីកោណ​នោះ​ឡើយ​៕​ អត្ថបទ៖ បាន ចក់

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យអាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់ឃាត់ម៉ូតូក្មេងទំនើង​ដែលបង្ហោះ​ទុករយៈពេល៣ទៅ៦ខែ

2024/07/29 09:37:29 am        220
តាមរយៈសារពិសេសមួយនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរគ្រប់រាជធានី និងខេត្ត​ទាំងអស់​ត្រូវ​​ចាត់វិធានការ និងបង្រ្កាបឲ្យខាងតែបានចំពោះក្មេងទំនើងគ្រប់ប្រភេទឲ្យបានដូចជាភ្លៀងរលឹម ខណៈ​ក្មេងទំនើងដែលបង្ហោះម៉ូតូតាមទីសាធារណៈត្រូវធ្វើ​ការឃាត់​ម៉ូតូ​ទុក​ក្នុង​រយៈពេល​ពី៣​ខែ​ទៅ៦ខែ​ដោយ​គ្មានការលើកលើកលែងនោះឡើយចាប់ពីពេលនេះតទៅ។សម្តេចធិបតីនាយករដ្ឋមន្រ្តីបានលើកឡើងថា ដើម្បីសន្តិសុខសណ្តាប់ធ្នាប់ដល់បងប្អូន​ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិនោះ អាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់​ត្រូវ​តែ​បង្កើន​សកម្មភាពរបស់ខ្លួនបន្ថែមទៀត ពោលគឺធ្វើឲ្យដូចភ្លៀងរលឹមបង្រ្កាប់ចំពោះក្មេងទំនើង (ពួក​ក្រុម​ដាវសាំម៉ារ៉ៃ)បើទោះបីជាការបង្រ្កាបនាពេលកន្លងមកមានការថមថយក្តី ប៉ុន្តែនូវ​មិន​ទាន់​អស់​នៅ​ឡើយ​ខណៈក្មេងខ្លះបានបន្តផ្គើនដដែលជាពិសេសគឺក្មេងទំនើងបង្ហោះម៉ូតូតែម្តង។ ដូច្នេះករណីនេះត្រូវតែធ្វើឲ្យបានដោយ គ្មានការលើកលែង និងយោគយល់នោះឡើយ។ជា​មួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានស្នើសុំការយោគយល់ និងសហការពីបងប្អូន ប្រជា​ពលរដ្ឋដែលជាឪពុកម្តាយ ឬអណាព្យាលបាល​របស់​ក្មេង​ទំនើង​ទាំង​នោះ​មាន​ការ​យោគ​យល់ និងសហការគ្នាជាមួយអាជ្ញាធរផងដែរ ខណៈបទបញ្ជា​របស់​សម្តេច​នាយករដ្ឋ​មន្រ្តី​នាពេល​នេះ​គឺ​ដើម្បី​លើកកម្ពស់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងកាត់បន្ថយគ្រោះថ្នាក់ដល់ពួកគេ និង​អ្នកដទៃពេលដែលពួក ក្មេងទំនើងទាំងនោះបង្ហោះម៉ូតូ។យ៉ាងណាក៏ដោយតាមរយៈសារពិសេសនេះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី​ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​ទាំងអស់​ត្រូវតែថែរក្សាទ្រព្យសម្បត្តិរបស់ពួក​គេ​ឲ្យបាន​ល្អ​ជា​ពិសេស​ម៉ូតូ​ដែល​បាន​ឃាត់​ទុក ហើយត្រូវប្រគល់ជូនសាមីខ្លួនគេវិញក្រោយពិន័យរដ្ឋបាលរួចហើយនោះ។ សម្តេចធិបតី នាយករដ្ឋ​មន្រ្តីបញ្ជាឲ្យ កងកម្លាំងឯកភាពដែលចំណុះឲ្យរាជធានី-ខេត្តទាំងអស់​ត្រូវ​អនុវត្តន៍​បទ​បញ្ជា​នេះ ឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីចូលរួមទប់​ស្កាត់​ក្មេង​ទំនើង​ដែល​បង្ហោះ​ម៉ូតូ​នៅ​មូល​ដ្ឋាន​របស់​ខ្លួន​នោះ៕ អត្ថបទបាន ចក់

ឯកឧត្តម ចាន់ យុត្ថា ចុះពិនិត្យវឌ្ឍនភាពគម្រោងស្ដារពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ក្នុងខេត្តស្វាយរៀង

2024/07/28 08:50:36 pm        240
ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម​បានដឹកនាំ​ក្រុម​ការងារ​បច្ចេក​ទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ២០២៤ នេះ ចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារពង្រីកសមត្ថភាពស្រោចស្រព និង​ការពា​រ​ទឹកជំ​នន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ស្ថិតនៅតំបន់ជាប់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅក្នុងឃុំថ្មី ឃុំរាជមន្ទីរ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ សូមជម្រាបថា គម្រោងពង្រីកសមត្ថភាពស្រោចស្រព និងការពារ​ទឹកជំន​ន់​នៃ​ប្រព័ន្ធ​ធារា​សាស្ត្រ​ព្រែក​អូរដំរីឆ្លង-ព្រែកថ្មី មានសក្តានុពលបង្កើនផ្ទៃដីស្រោចស្រពបានប្រមាណ ១៦ ២០០ហិកតា និង​មានប្រជាពលរដ្ឋទទួលផលប្រមាណ ៣៧២៧គ្រួសារ ហើយកា​រងារ​សំខាន់ៗ​រប​ស់​គម្រោង​រួម​មាន៖ ទី១)ស្តារព្រែកអូរដំរីឆ្លង ទី២)ស្តារព្រែកថ្មី ទី៣)ស្តារប្រឡាយមេ ទី៣)សា​ង​សង់​ហេដ្ឋារ​ចនា​សម្ព័ន្ធ​ធារាសាស្រ្តគ្រប់ប្រភេទ និងទី៤)សាងសង់អគារសហគមន៍កសិករប្រើប្រាស់ទឹក ១​កន្លែង​។​សូមបញ្ជាក់ថា ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី​នេះ​គឺ​ក្នុង​គោលបំ​ណង​បង្កើ​ន​ប្រភព​ទឹក​ ដើម្បីធានាសុវត្ថិភាពសន្តិសុខទឹកសម្រាប់ការស្រោចស្រពក្នុងតំបន់បានគ្រប់រដូវកាល ប្រកបដោយចីរភាព ព្រមទាំងជួយការពារទឹកជំនន់ ផ្គត់ផ្គង់ទឹក​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​ជីវភាព​រស់​ប្រ​ចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាប្រភពទឹកបន្តសម្រាប់តំបន់ដទៃទៀតក្រៅពីគម្រោង និងបម្រើ​ឱ្យកា​រ​ប្រើ​ប្រា​​ស់អ​ន្តរវិស័យ។ ខណៈខ្នងប្រឡាយ និងអូរធម្មជាតិនឹងក្លាយ​ជាផ្លូវ​គមនាគម​ន៍​ដ៏មាន​ប្រសិទ្ធ​ភាព​ក្នុងការធ្វើចរាចរណ៍ដឹកជញ្ជូនកសិផលក្នុងតំបន់ទាំងផ្លូវគោក និងផ្លូវទឹក ព្រមទាំង​ជួយ​ពង្រឹងភាពធន់ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ រក្សាបាននូវលំនឹងបរិស្ថាន និង​ប្រព័ន្ធ​អេកូឡូស៊ី ជួយជំរុញដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់​ជីវភាពរ​ស់​នៅ​របស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម៕

រដ្ឋមន្ត្រីក្រសួងការងារ ចុះពិនិត្យមើលសង្វាក់ផលិតកម្មរោងចក្រដំឡើងម៉ូតូ កង់ និងរ៉ឺម៉កអគ្គិសនីស្តង់ដាកូរ៉េ

2024/07/28 05:04:11 pm        307
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Lee Cheol-Woo អភិបាលខេត្តក្យង់សាំងប៊ូកដូនៃសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ​២០២៤នេះ បានអញ្ជើញចុះពិនិត្យមើលសង្វាក់ផលិតកម្មរោងចក្រផ្គុំដំឡើង ម៉ូតូ កង់ រ៉ឺម៉ក​ដែល​ដើរ​ដោយថាមពលអគ្គិសនី និងឧបករណ៍បញ្ចូល ឬសាកថ្មដែលជាការវិនិយោគរបស់​វិនិយោគិន​កូរ៉េខាងត្បូងដែ​លមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងស្រុកកៀនស្វាយ ខេត្ត​កណ្ដាល។ក្នុងនោះថ្នាក់ដឹកនាំទាំងពីរ បានស្តាប់បទបង្ហាញរបស់អ្នកជំនាញលើដំណើរការផលិត និង​ការ​ផ្គុំ​ដំឡើង ម៉ូតូ កង់ រ៉ឺម៉កដែលដើរដោយថាមពលអគ្គិសនី និងការដើរពិនិត្យមើលជាក់ស្តែងនូវសង្វាក់​ផលិតកម្ម​ជា​កញ្ចប់របស់រោងចក្រ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ទៅលើអ្នកវិនិយោគ​កូរ៉េដែ​ល​បាន​សម្រេច​ចិត្ត​បោះទុន​វិនិយោគនៅកម្ពុជាដែលបាននិងកំពុងបង្កើតឱ្យមានឱកាសការងារដល់យុវជន និង​ពលរដ្ឋ​កម្ពុជាឱ្យបានធ្វើការក្នុងរោងចក្រដែលមានលក្ខណៈស្តង់ដារបស់កូរ៉េមួយនេះ។ក្រៅពីស្តាប់បទបង្ហាញ និងទស្សនកិច្ចសង្វាក់ផលិតកម្មក្នុងរោងចក្រ ឯកឧត្តម ហេង សួរ បាន​ឆ្លៀត​សួរ​សុខទុក្ខដល់និយោជិតដែលជាអតីត​សិស្សបានបញ្ចប់ការសិក្សាចេញពីវិទ្យាស្ថានជាតិ​ពហុ​បច្ចេកទេស​កម្ពុជា(NPIC) ដែលកំពុងបម្រើការនៅក្នុងរោងចក្រផងដែរ។ រោងចក្រវីដាប់ប៊ែលយូ&ស៊ី ឯ.ក (VW&C CO., LTD)​ត្រូវ​បាន​ដាក់ឱ្យដំណើរ​ការ​ដំឡើង​នៅ​ឆ្នាំ២០២៣ ហើយអាចមានសមត្ថភាពផ្គុំបានចំនួន ១០០​ទៅ​២០០​គ្រឿង​ក្នុង​មួយថ្ងៃនៅ​ចុង​ឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥។ គួររំលឹក​ថានៅក្នុងតំបន់អាស៊ាន ក្រុមហ៊ុននេះ បានសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជាមុនគេ ក្នុងខណៈដែលបានសិក្សាគម្រោងវិនិយោគនៅបណ្តាប្រទេសផ្សេងទៀតដូចជាថៃ និងម៉ាឡេស៊ីជាដើម៕

គណៈកម្មការទី១០ ព្រឹទ្ធសភា ចុះឈ្វេងយល់អំពីការអនុវត្តច្បាប់ ពាក់ព័ន្ធ​នឹងវិស័យជាសមត្ថកិច្ច នៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម

2024/07/28 03:26:26 pm        285
គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា ដឹក​នាំ​ដោយ​ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជើញជួប​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាល​ខេត្ត​ត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងថ្នាក់​ដឹកនាំ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ កងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងជួបសំណេះសំណាល​ពិភាក្សា​ការងារ​ដាច់​ដោយ​ឡែក​ជាមួយនឹងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដើម្បី​ឈ្វេង​យល់អំពីការងារតាមវិស័យជាសមត្ថ​​កិច្ច របស់គណៈកម្មការ ដែលបាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២៦ និងទី២៧ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ និង​ខេត្តកំពង់ចាម។ក្នុងឱកាសនោះដែរ បន្ទាប់ពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ធ្វើសេចក្តីរាយការណ៍​អំពី​លទ្ធផល​នៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និង​វិសហ-មជ្ឈការ និងវឌ្ឍនភាពនៃការអភិវឌ្ឍមូលដ្ឋាន បញ្ហាប្រឈម និងសំណូមពរនានារួចមក ឯកឧត្តម ម៉ម ប៊ុននាង បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមអភិបា​ល​ខេត្ត ថ្នាក់ដឹកនាំខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ដែល​បាន​បំពេញតួ​នាទីភារកិច្ចយ៉ាងល្អប្រសើរ និងសម្រេចបានសមិទ្ធ​​ផលយ៉ាងច្រើនគួរឱ្យកត់សម្គាល់។  ក្នុងនាមគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ ឯកឧត្តម ម៉ម ប៊ុននាង បាន​គូសបញ្ជាក់ថា អំពើពុករលួយ ជាកម្មវត្ថុដែលអង្គភាពប្រឆាំងអំពើពុករលួយ បាននិង​កំពុង​បង្ការ​ទប់​ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់ ។ ឯកឧត្តម បានអំពាវនាវ​ដល់​ថ្នាក់​ដឹកនាំ​រដ្ឋបាល​ខេត្ត​គ្រប់​ជាន់ថ្នាក់ ត្រូវនៅឱ្យឆ្ងាយពីអំពើពុករលួយ និងផ្សព្វផ្សាយដល់មន្ត្រីក្រោមឱវាទ ចូលរួមគោរព​ច្បាប់​ឱ្យ​បាន​ខ្ជាប់ខ្ជួន និងអនុវត្តតួនាទីភារកិច្ចរបស់​ខ្លួនឱ្យបានល្អប្រសើរ ពិសេស គឺការផ្តល់​សេវា​សា​ធារណៈ​ជូនដល់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព គណនេយ្យភាព និង​សមធម៌ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ៕

ឯកឧត្តម ម៉ាង ស៊ីណេត ចុះពិនិត្យស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ និងស្ថានីយប្រព្រឹត្តិកម្ម​ទឹកកខ្វក់ទី៣ ក្នុងក្រុងព្រះសីហនុ

2024/07/28 03:03:29 pm        67
ព្រះសីហនុ៖ ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកនាយក នាយករងរដ្ឋបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងក្រុមការងារស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់។សូមបញ្ជាក់ផងដែរថា ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ស្ថិតនៅក្នុងសង្កាត់លេខ៣ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

កំណាត់ផ្លូវជាតិលេខ១០ (ប្រម៉ោយ-អូរសោម) ដែលរងការខូចខាតដោយទឹកហូរច្រោះ អាចឲ្យរថយន្តតូច-ធំ ចរាចរណ៍ឆ្លងកាត់បណ្តោះអាសន្នបានហើយ

2024/07/28 01:23:40 pm        138
កំណាត់ផ្លូវជាតិលេខ១០ (ប្រម៉ោយ-អូរសោម) ដែលរងការខូចខាតដោយទឹកហូរច្រោះ អាចឲ្យរថយន្តតូច-ធំ ចរាចរណ៍ឆ្លងកាត់បណ្តោះអាសន្នវិញបានហើយ នេះបើតាមការ​បញ្ជាក់​ពីឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំនេះ។ឯកឧត្ដម ផន រឹម បានបញ្ជាក់ថា ចំណុចបាក់ស្រុត ប្រេះ ដោយសារទឹកហូរច្រោះ​ផ្លូវ​ជាតិ​​លេខ​១០ អាចចរាចរណ៍បណ្តោះបានហើយទាំងយានយន្តធុនតូច-ធំ បន្ទាប់ពីកិច្ចខិតខំ​ប្រឹង​ប្រែង ​យក​ចិត្ត​ទុក​ដាក់​តភ្ជាប់ឡើងវិញ ជាពិសេសការចង្អុលបង្ហាញ និងការយក​ចិត្ត​ទុក​ដាក់​ខ្ពស់​ជា​ប្រចាំ​របស់​ឯកឧត្តម ប៉េង​ ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹងជញ្ជូន និងអាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់ នៃខេត្តពោធិ៍សាត់។ឯកឧត្ដមបន្តថា នៅពេលនេះ ភ្លៀងនៅតែបន្តធ្លាក់ឥតស្រាកស្រាន្ត ខណៈដែលក្រុម​ការងារ​ការដ្ឋាន​​កំពុង​មមា​ញឹកទាំងភ្លៀងប្រឹងប្រែងធ្វើអោយកាន់តែប្រសើរឡើងកន្លែងស្រុត ប្រេះ បាក់ ដោយ​សារ​ទឹក​ហូរច្រោះនៅចំណុច PK90+600 ចន្លោះឃុំប្រម៉ោយ-ឃុំអូរសោម ស្រុកវាលវែង ខេត្ត​​ពោធិ៍សាត់ និងធានាអោយមានការចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។ ទីតាំង​លើ​កំណាត់​ផ្លូវ​ជាតិ​១០ ដែលមានដីរអិល បាក់ ស្រុតនេះ បណ្តាល​មក​ពី​ភ្លៀង​ធ្លាក់​ជា​ប្រចាំ​ជោគ​ជាំ​​ជាង​កន្លះ​ខែ​មក​នេះ ធ្វើឱ្យទឹកហូរច្រោះដីនៅស្រទាប់ខាងក្រោម និងបាក់ស្រុត កាល​ពី​ល្ងាច​ថ្ងៃ​ទី២៥ ខែ​កក្កដា ឆ្នាំ២០២៤។ ឯកឧត្ដមបានបញ្ជាក់ផងដែរថា គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤នេះ គម្រោងស្ថាបនា​ផ្លូវជាតិ​លេខ១០ សម្រេច​បាន​៨៩,៥៦% ហើយ។ ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាល​កៅ​ស៊ូពីរស្រទាប់ (DBST) មានប្រវែងសរុប ១៩៨,៥១ គីឡូម៉ែត្រ និងតភ្ជាប់ខេត្តចំនួន៣ រួមមាន​៖​ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ គម្រោងសាងសង់ផ្លូវនេះ មានរយៈ​ពេល ៦៦ខែ និង​បាន​ចាប់​ផ្ដើម​សាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោង​នឹង​បញ្ចប់​នា​ខែ​មិថុនា ឆ្នាំ២០២៥​ខាង​មុខ​នេះ​៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អតីតមន្ត្រី CIA ត្រូវបានចោទប្រកាន់ពីបទលួចដុំមាសមានតម្លៃរាប់លានដុល្លារពីរដ្ឋាភិបាលសហព័ន្ធ
05/28/2026 02:05 PM
ប្រមុខចារកម្មតាមអ៊ីនធឺណិតអង់គ្លេសហៅ AI ថា ជា «កម្លាំងដែលមិនអាចបញ្ឈប់បាន» និងព្រមានអំពី រុស្ស៊ី
05/28/2026 02:05 PM
កូវ៉ែតនិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន កំពុងស្ទាក់ចាប់មីស៊ីល និងការវាយប្រហារដោយ យានដ្រូន
05/28/2026 02:05 PM
UN ព្រួយបារម្ភយ៉ាងខ្លាំងចំពោះការសម្លាប់ជនស៊ីវិលហ្កាហ្សាដោយអ៊ីស្រាអែល នៅជិតខ្សែបន្ទាត់បទឈប់បាញ់
05/28/2026 02:05 PM
ជនជាតិហ្គាណា ៣០០នាក់ វិលត្រឡប់មកពីអាហ្វ្រិកខាងត្បូងវិញ បន្ទាប់ពីមានភាពតានតឹងប្រឆាំងជនអន្តោប្រវេសន៍
05/28/2026 02:05 PM
ផ្ទុះស៊ីទែនស្តុកគីមីនៅរដ្ឋវ៉ាស៊ីនតោន បានបណ្តាលឲ្យមនុស្សយ៉ាងតិច ២នាក់ ស្លាប់ និង ៩នាក់ បាត់ខ្លួន
05/28/2026 02:05 PM
ន័រវែសនឹងចូលរួមកម្មវិធីទប់ស្កាត់នុយក្លេអ៊ែរដឹកនាំដោយប្រទេសបារាំង
05/28/2026 02:05 PM
អារ៉ាប៊ីសាអ៊ូឌីតផ្តល់ជំនួយដល់ប្រទេសយេម៉ែននូវផលិតផលប្រេងដែលមានតម្លៃ ១៥០លានដុល្លារ អាមេរិក
05/28/2026 01:05 PM
មន្ត្រីជាន់ខ្ពស់ក្រុមហេសបូឡាបដិសេធការរំសាយអាវុធ ខណៈអ៊ីស្រាអែលបន្តវាយប្រហារនៅភាគខាងត្បូងលីបង់
05/28/2026 01:05 PM
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ជំរុញឲ្យក្រុមប្រដាប់អាវុធធ្វើប្រតិបត្តិការ ក្រោមអំណាចរបស់រដ្ឋ
05/28/2026 01:05 PM