ក្រុមសិប្បករកំពុងបង្កើនសមត្ថភាពផលិត ឆ្លើយតបតម្រូវការទីផ្សារក្រោយមានសន្ទុះគាំទ្រច្រើនពីពលរដ្ឋ
សកម្មជនគណបក្សប្រឆាំងចំនួន ៥១នាក់នៅស្រុកស្អាង ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
អ្នកនយោបាយអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើតមនសិការស្នេហាជាតិនិងចងចាំថ្ងៃទី២៨ ខែឧសភា ថៃឈ្លានពានកម្ពុជា
រដ្ឋមន្រ្តីស្តីទីក្រសួងការបរទេសកម្ពុជាបញ្ជាក់ប្រាប់ឯកអគ្គរដ្ឋទូតស្វ៊ីសប្រចាំកម្ពុជាជាថ្មី ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់

ព័ត៌មានជាតិ

អភិបាលខេត្តត្បូងឃ្មុំណែនាំដល់អាជ្ញាធររៀបចំកម្មវិធីអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

2024/07/28 12:47:45 pm        107
ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈ​អភិបាល​ខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជួប​សំណេះ​សំណាល​ជា​មួយមន្ត្រីរាជការ នៃរដ្ឋបាលស្រុកត្បូងឃ្មុំ ។ នៅក្នុងឱកាសនោះឯកឧត្តម ប៉ែន កុសល្យ បាននែនាំអាជ្ញាធរ ក្រុង ស្រុក ទាំង៧ ត្រូវរៀបចំពិធី​អបអរសាទរថ្ងៃបើកការដ្ឋាន​សាងសង់​គម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃ៥ ខែសីហា ឆ្នាំ២០២៤ ឱបានគងរំពង។ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍លើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជា​គម្រោង​ប្រវត្តិសាស្ត្រមួយដែលនឹងផ្តល់ផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋខ្មែរយ៉ាងច្រើន ទាំង​ពេលនេះ និងទៅថ្ងៃអនាគត់ ដូច្នេះត្រូវតែចូលរួមអបអរសាទរឱ្យបានផុសផុល តាមដែល​អាច​ធ្វើ​ទៅ​បាន ដូចជារៀបចំទូងស្គរ វាយគង ជួង អាគាំងជាដើម។ ជាមួយគ្នានោះ​ឯកឧត្តម​ក៏​បាន​បញ្ជាក់​ដែរ​ថា រដ្ឋបាលខេត្តក៏មានរៀបចំការប្រគុំតន្ត្រីខ្នាត់ធំ និងបាញ់កាំជ្រួចនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីអបអរថ្ងៃបើកការដ្ឋាននេះផងដែរ ដូច្នេះសូម​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ទាំង​អស់ចូលរួមអបអរសាទរ និងមកលេងកម្សាន្តឳ្យបានគ្រប់ៗគ្នា ។នៅក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តក៏បានក្រើនរំលឹកទៅដល់អាជ្ញាធរមូលដ្ឋាន ទាំង​ថ្នាក់​ស្រុក ឃុំ ត្រូវបន្តធ្វើកិច្ចការងារបម្រើសវាសាធារណៈជូនប្រជាពលរដ្ឋឱ្យល្អ ប្រកប​ដោយ​ភាព​ស្និតស្នាល ក្តីស្រឡាញ់ និងពោពេញដោយស្នាមញញឹមជានិច្ច ។ ក្នុងនោះការងារសន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ និងសុវត្ថិភាពសង្គម ដូចជាការងារទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន ការងារ​បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ការងារបង្ក្រាបក្មេងទំនើង ការងារបង្ក្រាប​បទ​ល្មើស​ធន​ធាន​ធម្មជាតិ និងការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក រដ្ឋបាលស្រុកត្រូវសហការជាមួយ សមត្ថកិច្ច​ពាក់ព័ន្ធ​ទប់ស្កាត់ និងបង្ក្រាបឱ្យបាន ដោយធ្វើយ៉ាងណាកុំឱ្យកើតមានលើទឹកស្រុកត្បូងឃ្មុំ៕ដោយ ៖ ជឹង សេងឡុង 

អភិបាលខេត្តតាកែវណែនាំប្រធានច្រកទ្វារអន្តរជាតិភ្នំដិនថ្មីសម្របសម្រួលដល់ភ្ញៀវទេសចរឱ្យបានល្អ

2024/07/28 12:39:41 pm        119
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំ​ដល់ប្រធាន​ទីស្នាក់​ការ​ត្រួត​ពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិភ្នំដិនថ្មី លោក នួន សារ៉ែន ត្រូវជួយធ្វើការសម្របសម្រួលនីតិវិធីដល់ពលរដ្ឋ និងភ្ញៀវ​ទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរចេញឬចូល តាមច្រកព្រំដែនឱ្យបានលឿនរហ័ស ប៉ុន្តែ​ត្រូវ​ស្របទៅតាមច្បាប់កំណត់។ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់តំណែង ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិភ្នំដិន ថ្មី នា​រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង បានថ្លែងបន្តថា ភាគីពាក់ព័ន្ធ​ទាំង​អស់ ដែលមានភារកិច្ចនៅតំបន់ព្រំដែន ត្រូវមានការ​សម្រប​សម្រួល​ការ​ឆ្លងកាត់​ព្រំដែន​របស់​ភ្ញៀវទេ​សចរ​ឱ្យបានល្អប្រសើរ និងត្រូវជៀសវាង​បង្ក​បញ្ហា​ស្មុគ​ស្មាញ​ដល់​ការ​ចេញ​ចូល​ដែល​នាំ​ឲ្យ​​មាន​ការរិះពីភ្ញៀវទេសចរ ជាពិសេសត្រូវជួយសម្រប​សម្រួល​ការ​ ចេញចូល​តាម​ព្រំដែន​របស់​ប្រជាពលរដ្ឋ​ទាំងសងខាងអោយបានល្អផងដែរ ។ ឯកឧត្តមបន្ថែមទៀតថា មន្រ្តីនៅតាមព្រំដែនត្រូវបន្តពង្រឹងកិច្ចការពារ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព សង្គមនៅតាមបណ្តោយព្រំដែន កងកម្លាំងមានសមត្ថកិច្ចដែលឈរជើងតាមព្រំដែន ចាំបាច់ត្រូវតែ សហការគ្នាជិតសិទ្ធិ ក្តាប់ឱ្យបាននូវស្ថានភាពសន្តិសុខព្រំដែន មានផែនការ និង​កម្មវិធីសហប្រតិបត្តិ ការសំដៅប្រឆាំងរាល់បទល្មើស និងការរត់ពន្ធឆ្លងដែនគ្រប់ប្រភេទ ពិសេស​ធ្វើយ៉ាងណាឱ្យការដោះដូរទំនិញ របស់ប្រជាពលរដ្ឋរវាងខេត្តទាំង២ មានភាពរលូន និង​ដំណើរ​ការ​ជាប្រក្រតី ៕

ឯកឧត្តម ហេង សួរ នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនជូនវត្តជម្ពូវ័ន​ក្នុងខណ្ឌពោធិ៍សែនជ័យ

2024/07/28 12:33:06 pm        208
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជា​ប្រធាន​ក្រុម​ការងារ​រាជដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ រួមជាមួយលោក លោកស្រី​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍សែនជ័យ នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤នេះ បាននាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃ២០១អង្គដែលគង់រង់ចាំព្រះវស្សានៅក្នុងវត្តជម្ពូវ័នក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សម្ភារៈដែលឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារបានប្រគេនជូនរួមមាន ទៀនវស្សា១គូ អង្ករ៨បាវ សាដក១ ស្ករស១បាវ ទឹកដោះគោខាប់១កេស ទឹកក្រូច១០កេស ទឹកសុទ្ធ១០កេស មីម៉ាម៉ា​២​កេស​ធំ ត្រីខ១កេស និងបច្ច័យមួយចំនួនទៀត។ការប្រគេនទៀនព្រះវស្សា និងទេយ្យទាននេះ ជាការរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃ ដែល​គង់​នៅ​តែក្នុ​ងវត្ត រៀនសូត្រធម៌ វិន័យផ្សេងៗក្នុងរយៈពេល៣ ខែនៃការចូលកាន់ព្រះវស្សា។ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមានសារៈសំខាន់ក្នុង ព្រះពុទ្ធសាសនា​ដែល​ជា​ពេល​វេលា​ដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់​ខ្លួន​តាម​ពុទ្ធឱវាទ​៕

សហគមន៍អភិវឌ្ឍន៍កសិកម្មកំពុងប្រែក្លាយតំបន់ក្រាំងឆានស្រុកបរិបូណ៌ជាតំបន់អភិវឌ្ឍន៍កសិកម្ម និងកសិទេចរណ៍

2024/07/28 12:29:07 pm        213
តំបន់ក្រាំងឆាន ដែលមានផ្ទៃដីប្រមាណជាង២០០ហិកតា ស្ថិតនៅក្នុងឃុំផ្សារ ស្រុករបរិបូណ៌ ខេត្តកំពង់ឆ្នាំង ជាតំបន់ប្រកបដោយសក្តានុពលលើវិស័យកសិកម្ម និងទេសចរណ៍។ សហគមន៍អភិវឌ្ឍន៍កសិកម្មមួយនៅស្រុករបរិរបូណ៌ គ្រោងសហការជាមួយដៃគូឯកជន ប្រែក្លាយតំបន់មួយនេះ ជាតំបន់មួយដែលអាចផលិតបន្លែសរីរាង្គ ការចិញ្ចឹមសត្វ។ ក្រៅពីនេះនឹងរៀបចំឱ្យក្លាយជាតំបន់ទេចរណ៍ធម្មជាតិដ៏សម្បូបែប សម្រាប់ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិមកលេងកម្សាន្តលំហែរអារម្មណ៍ផងដែរ។លោក ហេង សំណាង ប្រធានសហគមន៍បានប្រាប់ថាបច្ចុប្បន្នទោះបីផ្លូវនៅមកតំបន់ក្រាំងឆាននៃគម្រោងអភិវឌ្ឍន៍ មានការលំបាកខ្លះ តែលោកនឹងខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ហើយកែប្រែតំបន់នេះអោយក្លាយជាតំបន់បៃតងនៅគ្រប់រដូវកាល ដោយកែច្នៃឱ្យមានជាបឹង សម្រាប់ប្រជាពលរដ្ឋ ឬអ្នកទេសចរណ៍មកជិះទូកលេងកម្សាន្ត។ លោកបន្តថា បច្ចុប្បន្នតំបន់ក្រាំងឆាននេះ បានធ្វើការអភិវឌ្ឍន៍បានមួយចំនួនហើយ។ ប៉ុន្តែក្រោយពីសហគមន៍អភិវឌ្ឍន៍កសិកម្មសហការជាមួយដៃគូឯកជនហើយ នឹងជួយជម្រុញឱ្យតំបន់នេះ ជាតំបន់កសិកម្មមួយដ៏ល្អសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងមូលដ្ឋាន និងតាមទីផ្សារនានាក្នុងខេត្តកំពង់ឆ្នាំង។ ភ្ញៀវទេសចរមកលេងកម្សាន្តនៅទីនេះបានលើកឡើងថា ទោះបីការមកលេងកម្សាន្តនៅតំបន់នេះ មានការលំបាកផ្លូវបន្តិច តែពេលមកដល់តំបន់ក្រាំងឆាននេះ គឺមានអារម្មណ៍ប្លែក រីករាយស្រស់ថ្លា បាត់អស់ទុក្ខកង្វល់ ដោយបានមើលនូវទេសភាព ធម្មជាតិដ៍ស្រស់បំព្រង ព្រមទាំងបានជិះសេះលេងកំសាន្តនៅតាមផ្លូវអមដោយទេសភាពបៃតងស្រស់ផងដែរ។ ភ្ញៀវទេសចរសង្ឃឹមថានៅឆ្នាំ២០២៥ តំបន់ក្រាំងឆាននេះ នឹងក្លាយជាតំបន់ទេសចរណ៍មួយដ៏គួរឱ្យទាក់ទាញបន្ថែមទៀត៕ កាំង ហុងវាស្នា 

រដ្ឋបាលខេត្តកំពង់ឆ្នាំងឱ្យអាជ្ញាធរក្រុងស្រុកទាំង៨ ទម្លាក់ប៉ាណូផ្សាយស្រាបៀរ​តាមដងផ្លូវចេញឱ្យអស់

2024/07/28 12:13:57 pm        128
យោងតាមអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ស្តីពីការពិនិត្យឡើងវិញនូវរាល់ឯកសារព្រមព្រៀងជាមួយក្រុមហ៊ុនផលិត លក់ ចែកចាយ និង​ទទួលផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមផ្លូវ និងទីសាធារណៈ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល​ខេត្ត​កំពង់ឆ្នាំង បានណែនាំដល់រដ្ឋបាលក្រុងស្រុកទាំង៨ក្នុងខេត្តកំពង់ឆ្នាំង ត្រូវរុះរើផ្ទាំង​ប៉ាណូនៅ​តាមដងផ្លូវ នៅកាត់ពីលើដងផ្លូវ និងនៅតាម​ទីសាធារណៈ​នានា​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួនឱ្យអស់។បើតាមរដ្ឋបាលខេត្តកំពង់ឆ្នាំង គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ ប៉ាណូធំៗ​របស់​ក្រុមហ៊ុន​ស្រាបៀរប្រ​មាណ៥០%បានទម្លាក់ចុះនៅក្នុងក្រុងកំពង់ឆ្នាំង នៅ៥០%ទៀតមិនទាន់​ទម្លាក់​នៅ​ឡើយ។ រដ្ឋបាលខេត្តបញ្ជាក់ថា ការបញ្ឈប់ការផ្សព្វផ្សាយគ្រឿង​ស្រវឹង​តាមរយៈ​ទម្លាក់​ប៉ាណូ​ស្រាបៀរ​តាម​ដងផ្លូវនេះ ក្នុងគោលបំណងកាត់បន្ថយការទទួលទានគ្រឿងស្រវឹងជ្រុលហួសហេតុ ដែលបង្ក​​គ្រោះ​ថ្នាក់​ដល់សុខភាព សង្គម ពិសេសគ្រោះថ្នាក់ចរាចរណ៍ ធ្វើអោយប៉ះពាល់ដល់កុមារផងដែរ ៕ កាំង ហុងវាស្នា

អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងការពារជាតិ​ត្រៀមវាយជួងទូងស្គរ​អបអរសាទរថ្ងៃបើកការដ្ឋាន​សាងសង់ព្រែកជីកហ្វូណនតេជោ

2024/07/28 11:59:31 am        621
ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងការពារជាតិ នឹងដឹកនាំកម្លាំង នៃអគ្គនាយកដ្ឋានជួបជុំគ្នា វាយជួង ទូងស្គរ ដើម្បីអបអរសាទរ ថ្ងៃបើក​ការដ្ឋាន​សាង​សង់​ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាង​មុខ​នេះ​។ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក បានថ្លែងថានាយទាហាន​ពលទាហាន​ទាំងអស់​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និងហិរញ្ញវត្ថុក្រសួងការពារជាតិ នឹងជួបជុំគ្នា នៅកងពលតូច​ដឹក​ជញ្ជូ​នលេខ៩៩ ដើម្បី​ធ្វើពិធី​អបអរសាទរថ្ងៃបើកការដ្ឋានសាងសង់នូវ​«គម្រោងព្រែកជីកហ្វូណនតេជោ»​នាថ្ងៃ​ទី​៥​ខែ​សីហា ​ឆ្នាំ២០២៤ខាងមុខនេះ ខណៈព្រឹត្តិការណ៍ដ៏ប្រវត្តិសាស្រ្តរបស់កម្ពុជានេះ នឹងមាន​ការ​វាយ​ជួង ទូងស្គរ និងរគាំងទូទាំងប្រទេសនោះ។ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក បានថ្លែងថា«ក្នុងនាមអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងការពារជាតិ បានត្រៀមរួចរាល់ហើយ ដើម្បីអបអរសាទរព្រឹត្តិការណ៍នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ដែលជាថ្ងៃប្រវត្តិសាស្រ្តបើកការដ្ឋានសាងសង់នូវ«គម្រោងព្រែកជីកហ្វូណនតេជោ» ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជារបស់យើង។ គ្រប់អង្គភាពទាំងអស់ដែលចំណុះឲ្យអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុនឹងមានការប្រជុំជួរវាយជួង ទូតស្គរ ទៅតាមការណែនាំ របស់រាជរដ្ឋាភិបាលនៅវេលាម៉ោង៩ និង៩នាទី នាថ្ងៃទី៥ ខែសីហាខាងមុខនេះដើម្បីអបអរសាទរនៅព្រឹត្តិការណ៍មួយនេះ»។ សូមបញ្ជាក់ថា គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ខណៈគម្រោងយក្សមួយនេះត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសបានចូលរួមអបអរសាទរ និងប្រកាសគាំទ្រយ៉ាងពេញទំហឹង ថែមទាំងត្រៀមខ្លួនវាយជួង ទូងស្គរ និងរគាំងក្នុងថ្ងៃបើកការដ្ឋានសាងសង់ដែរនោះ។ គម្រោង«ព្រែកជីកហ្វូណនតេជោ» មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និង បន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ។ចាប់តាំងពីរាជរដ្ឋាភិបាលប្រកាសជាផ្លូវការចំពោះគម្រោងព្រែកជីកហ្វូណនតេជោនេះ ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និស្សិត បញ្ញវន្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ ស្ថាប័នជាតិ និងក្រោមជាតិ ព្រមទាំងបណ្តាគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលផង បានចេញញ្ញត្តិ និងបញ្ចេញសំឡេងគាំទ្រយ៉ាងកងរំពងដើម្បីឱ្យរាជរដ្ឋាភិបាលសម្រេចគម្រោងព្រែកជីកនេះឱ្យទាល់តែបាន។ការគាំទ្រគម្រោងព្រែកជីកដ៏មានសារសំខាន់មួយនេះ បានក្លាយជាចលនាជាតិយ៉ាងធំទូលំទូលាយ និងបានបង្ហាញឱ្យឃើញពីមហាសាមគ្គីជាតិផ្ទៃក្នុងខ្មែរយ៉ាងរឹងមាំផងដែរ។គម្រោងព្រែកជីកហ្វូណនតេជោមានអត្ថប្រយោជន៍ដ៏មហាសាលសម្រាប់កម្ពុជាពោលគឺ វាអាចកាត់បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូនដែលអំណោយផលដល់ភាពប្រកួតប្រជែងនៃទំនិញកម្ពុជា ពោលគឺអាចបង្កើតតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម និងការអភិវឌ្ឍផែរណបថ្មីៗជាច្រើនជាដើម។ ក្រៅពីនោះ ព្រែកជីកនេះក៏អំណោយផលដល់ការអភិវឌ្ឍកសិកម្ម ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម និងការចិញ្ចឹមសត្វផងដែរ។ «ព្រែកជីកហ្វូណនតេជោ»នេះក៏នឹងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ដោយបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ថែមទាំងជួយជំរុញការអភិវឌ្ឍផ្នែកនគរូបនីយកម្ម ក៏ដូចជាផ្នែកអចលនទ្រព្យ។ នៅមានផលប្រយោជន៍ជាច្រើនទៀតដែលពលរដ្ឋរស់នៅតាមដងព្រែកទទួលបាន៕ អត្ថបទបាន ចក់

កម្មវិធីអាស៊ានបូកបី នវានុវត្តន៍ករវ័យក្មេងរួមគ្នាបង្កើតដំណោះស្រាយ​ចំពោះការប្រែប្រួលអាកាសធាតុ

2024/07/28 11:51:31 am        255
កម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ (APT JSO-10) ត្រូវបានបិទ​បញ្ចប់​នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ខណៈដែលអ្នកចូលរួមវ័យក្មេងទាំងនេះ បានបង្កើត​ចំណង​មិត្តភាព​យូរអង្វែង និងបង្ហាញពីឆន្ទៈចង់ក្លាយជាតួអង្គសំខាន់ក្នុង​ការអភិវឌ្ឍ​ផ្នែក​វិទ្យាសាស្ត្រ​សម្រាប់​តំបន់​អាស៊ាន+៣។ឯកឧត្តម ហែម វណ្ណឌី បានអបអរសាទរដល់យុវជនទាំងអស់ចំពោះការខិតខំប្រឹងប្រែង និង​សមិទ្ធផលដ៏ល្អប្រសើររបស់ពួកគេក្នុងរយៈពេលប្រាំថ្ងៃកន្លងមកនេះ។ នៅក្នុងកម្មវិធី APT JSO-10 ក្រោមប្រធានបទ «ការប្រជែងនឹងការប្រែប្រួលអាកាសធាតុ» នេះ សិស្សានុសិស្ស​បាន​ចូល​រួម​ក្នុង​សិក្ខាសាលាដែលផ្តល់បទពិសោធន៍ជាក់ស្តែង សហការពហុជាតិសាសន៍ដើម្បីបង្កើតគម្រោង ធ្វើ​ពិសោធន៍វិទ្យាសាស្ត្រ និងចូលរួមកិច្ចពិភាក្សានានា ក្នុងគោលដៅលើកកម្ពស់ការយល់ដឹង និង​ស្វែង​រក​ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​។ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា “ក្មួយៗបាន បង្ហាញមិនត្រឹមតែចំណេះដឹង និងសមត្ថភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងបង្ហាញពីស្មារតីនៃការធ្វើការងារជាក្រុម និងការសហការគ្នា ដែលជា​ស្នូល​នៃ​សហគមន៍អាស៊ាន+3។” ឯកឧត្តមបានសង្កត់ធ្ងន់លើតួនាទីនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ស្របតា​ម​ផែន​ការ​សកម្មភាព​អាស៊ាន​ស្តីពី​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០១៥-២០២៥ សំដៅបង្កើនវឌ្ឍនភាពក្នុងតំបន់។ ការ​ធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធី APT JSO របស់កម្ពុជាជាលើកដំបូង បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់រាជរដ្ឋាភិបាល ក្នុងការជំរុញឧត្តមភាពផ្នែកវិទ្យាសាស្ត្រ និងវប្បធម៌នវានុវត្តន៍។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា៖ “កម្មវិធីនេះបានផ្តល់ជាវេទិកាមួយ ដើម្បីតម្រង់​ទិស​ដល់​អ្នក​វិទ្យាសាស្ត្រ និងនវានុវត្តន៍ករជំនាន់ក្រោយ ដើម្បីឱ្យពួគេ​បន្តទាញ​យក​សក្តា​នុពល​ដែល​ឥត​ដែន​កំណត់​នៃ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទាំងនៅក្នុងតំបន់ និងលើសកល​លោក។​ឯកឧត្តម​បាន​លើកទឹកចិត្តឱ្យអ្នកចូលរួមទាំងអស់បន្តអភិវឌ្ឍចំណេះដឹង និងបទពិសោធន៍​ដែល​ទទួល​បាន​ពីកម្មវិធីនេះ បណ្តុះស្មារតីចង់ចេះចង់ដឹង និងប្រើប្រាស់ចំណេះដឹងថ្មីៗរបស់ពួកគេ ដើម្បី​ជាប្រយោជន៍ដល់មនុស្សជាច្រើនទៀត។សូមបញ្ជាក់ថាកម្មវិធី APT JSO លើកទី១០ បានបញ្ចប់ដោយស្មារតីសាទរ និងក្តីសង្ឃឹម ខណៈ​ដែល​អ្នកចូលរួមវ័យក្មេងទាំងនេះ បានបង្កើតចំណងមិត្តភាពយូរអង្វែង និងបង្ហាញពី​ឆន្ទៈ​ចង់ក្លាយ​ជា​តួអ​ង្គសំខាន់ក្នុងការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រសម្រាប់តំបន់អាស៊ាន+៣។កម្មវិធី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំពីថ្ងៃទី២២-២៧ ខែកក្កដា ឆ្នាំ២០២៧ នៅក្រុងសៀមរាប បាននាំយកសិស្សអនុវិទ្យាល័យមកពីបណ្តាប្រទេសអាស៊ាន+3 ដើម្បីសិក្សាស្វែងយល់ពី​វិ​ទ្យា​សាស្ត្រ ​និងផ្លាស់ប្តូរវប្បធម៌ក្នុងរយៈពេលពេញ មួយសប្តាហ៍៕

មន្ត្រី៖ការអប់រំនយោបាយមានសារសំខាន់ណាស់ ដើម្បីជំរុញយុវជនឲ្យក្លាយជាអ្នកបន្តវេន​ដ៏មានសក្ដានុពល

2024/07/28 11:14:26 am        89
ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា (CPP) និងជាប្រធានផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងថា ការអប់រំ​នយោបាយ​របស់គណបក្ស គឺមានសារសំខាន់ខ្លាំងណាស់ ក្នុងការពង្រឹងមន្ត្រីបក្សដែលជាយុវជន ឲ្យក្លាយ​ជាអ្នកបន្តវេនដ៏មានសក្ដានុពល។ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី “នយោបាយ ឈ្នះ ឈ្នះ” របស់សម្ដេចតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិក សមាជិកាយុវជនគណបក្សក្រសួង-ស្ថាប័ន​ទាំង​៤២ និងជំនួយការផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅ​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឃុត ចាន់ដារ៉ា មានប្រសាសន៍ថា ការជ្រើស​រើស​យក “នយោបាយឈ្នះ-ឈ្នះ” មកធ្វើជាប្រធានបទនៃវគ្គបណ្តុះបណ្តាលនេះ មិនមែន​ជា​ការចៃដន្យ​នោះទេ ព្រោះនយោបាយឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ជាស្ថាបនិក និងជា​អគ្គ​មគ្គុទ្ទេសក៍ឯក បានធ្វើឱ្យកម្ពុជាបិទបញ្ចប់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ គឺជាមេរៀន​ដ៏​សំខាន់​មួយ​ដែល​កូន​ខ្មែរគ្រប់​រូប​ត្រូវតែយល់ដឹង និងមានមោទនភាព ចំពោះសុខសន្តិភាព ដែលអនុញ្ញាត​ឱ្យ​ប្រទេស​កម្ពុជា មានមុខមាត់លើឆាកអន្តរជាតិដូចសព្វថ្ងៃ ។ ឯកឧត្តមបន្តថា ក្នុងដំណាក់កាលបច្ចុប្បន្ន ការអប់រំនយោបាយ របស់គណបក្ស​កាន់​តែ​មាន​សារៈ​សំខាន់​ក្នុង​ការកសាង ពង្រឹងជួរមន្ត្រីរបស់គណបក្ស ជាពិសេសមន្ត្រីវ័យក្មេង ដែលជាកម្លាំង​បន្ត​វេន​ដ៏​មានសក្តានុពល ដែលកំពុងប្រឹងប្រែងបញ្ចេញអស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាស្មារតី ដើម្បី​សម្រេចចក្ខុវិស័យរបស់គណបក្ស ហើយដែលចំពោះមុខនេះ គឺការខិតខំ​អនុវត្ត​ឱ្យ​បាន​ជោគជ័យ​កម្ម​វិធីនយោបាយ របស់គណបក្សសម្រាប់ការកសាង និងការពារនូវ​មាតុភូមិ​ឆ្នាំ​២០២៣​-២០២៨ ដែលក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។ ឯកឧត្តម ហាវ រតនៈ សមាជិកគណៈអចិន្ត្រៃយ៍ និងជាអនុប្រធានផ្នែកក្រសួង-ស្ថាប័ន ព្រម​ទាំង​ជា​ប្រធាន​គ្រប់គ្រងវគ្គ លើកឡើងថា វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយ​នៃ​ផែនការ​សកម្មភាព​ឆ្នាំ​២០២៤ របស់ក្រុមការងារយុវជនផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល ដែល​កំណត់​អំពី​ការពង្រឹងសមត្ថភាព និងគុណភាពសមាជិកបក្សជាយុវជន នៅតាមក្រសួងស្ថាប័ន និង​គណបក្សមូលដ្ឋាន ។គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពី “នយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា គឺមានឯកឧត្តមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃ​អគ្គ​នាយកដ្ឋាននយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាតិ និងជាប្រធាន​ក្រុម​ការងារ​សាង​សង់​វិមានឈ្នះ ឈ្នះ ធ្វើជាគ្រូឧទ្ទេសដោយផ្ទាល់ ជូនដល់សិក្ខាកាម សរុបចំនួន ១៥៧នាក់ ស្រី ២៦នាក់ ៕ អត្ថបទ បាន សុខរិទ្ធិ 

បញ្ជាការដ្ឋានកងទ័ពជើងទឹកនឹងវាយជួង ទូងស្គរ ដើម្បីអបអរសាទរ ថ្ងៃបើកការដ្ឋានសាងសង់​ព្រែកជីកហ្វូណនតេជោ

2024/07/28 10:10:32 am        1625
បញ្ជាការដ្ឋានកងទ័ពជើងទឹក បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើពិធីអបអរសាទរ​បើក​ការដ្ឋាន​សាងសង់​នូវ«គម្រោងព្រែកជីកហ្វូណនតេជោ»នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាមុខនេះ នៅក្នុង​បញ្ជា​ការដ្ឋានកងទ័ពជើងទឹក ដោយនឹងមានការវាយជួង និងទូងស្គរ​ដើម្បី​ជាការ​បង្ហាញ​នូវ​ការ​គាំទ្រ​ចំពោះ​រាជរដ្ឋាភិបាល ក្នុងការកសាង​នូវ​គម្រោង​ដ៏​ប្រវត្តិសាស្រ្ត​មួយ​នេះ​ដែល​ផ្តល់​ឧត្តម​ប្រយោជន៍​ជូន​ជាតិ និងប្រជាជនកម្ពុជាទាំងនមូលនោះ។ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាអគ្គលេខាធិការ​រង​នៃ​គណៈ​កម្មាធិការ​ជាតិសន្តិសុខលម្ហសមុទ្របានថ្លែងប្រាប់ទូរទស្សន៍BTVថា នាយទា​ហានព​លទា​ហាន​ទាំង​អស់​នៃ​បញ្ជាការដ្ឋានកងទ័ពជើងទឹកនឹងជួបជុំគ្នា ទាំងនៅដែនសមុទ្រ និងរាជធានី​ភ្នំពេញ​ធ្វើ​ពិធី​អបអរសាទរថ្ងៃបើកការដ្ឋានសាងសង់នូវ«គម្រោងព្រែកជីកហ្វូណនតេជោ»នាថ្ងៃទី៥ខែសីហា ឆ្នាំ​២០២៤ខាងមុខនេះ ខណៈព្រឹត្តិការណ៍ដ៏ប្រវត្តិសាស្រ្តរបស់កម្ពុជានេះ នឹងមានការវាយជួង ទូង​ស្គរ និងរគាំងទូទាំងប្រទេសនោះ។ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា បានថ្លែងថា«ក្នុងនាមបញ្ជាការដ្ឋានកងទ័ពជើងទឹក និង​ជំនួស​មុខ​​​ឲ្យ​នាយ​ឧត្តមនាវី ទៀ វិញ មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ​កងទ័ព​ជើង​ទឹក បានត្រៀមរួចរាល់ហើយ ដើម្បីអបអរសាទរព្រឹត្តិការណ៍នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤​ខាង​មុខនេះ ដែលជាថ្ងៃប្រវត្តិសាស្រ្តបើកការដ្ឋានសាងសង់នូវ«គម្រោងព្រែកជីកហ្វូណនតេជោ» ក្រោម​អធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជារបស់យើង។ គ្រប់​អង្គភាពទាំងអស់ដែលចំណុះឲ្យបញ្ជាការដ្ឋានកងទ័ពជើងទឹកនឹងមានការប្រជុំជួរវាយជួង ទូតស្គរ ទៅ​តាម​ការណែនាំ របស់រាជរដ្ឋាភិបាលនៅវេលាម៉ោង៩ និង៩នាទី នាថ្ងៃទី៥ ខែសីហា​ខាង​មុខ​នេះ​ដើម្បី​អបអរសាទរនៅព្រឹត្តិការណ៍មួយនេះ»។សូមបញ្ជាក់ថា គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ​២០២៤​ខាងមុខនេះក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ខណៈ​គម្រោងយក្សមួយនេះត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស​បាន​ចូល​រួម​អបអរ​សាទរ និងប្រកាសគាំទ្រយ៉ាងពេញទំហឹង ថែមទាំងត្រៀមខ្លួនវាយជួង ទូងស្គរ និង​រគាំង​ក្នុង​ថ្ងៃ​បើក​ការដ្ឋានសាងសង់ដែរនោះ។គម្រោង«ព្រែកជីកហ្វូណនតេជោ» មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លង​កាត់​តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្ត​កំពត និងខេត្តកែប។ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹង​ចំណាយ​ទុន​វិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ។ចាប់តាំងពីរាជរដ្ឋាភិបាលប្រកាសជាផ្លូវការចំពោះគម្រោងព្រែកជីកហ្វូណនតេជោនេះ ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំងក្នុងនិងក្រៅប្រទេស និស្សិត បញ្ញវន្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់​អាវុធ​គ្រប់​ប្រភេទ ព្រះសង្ឃ ស្ថាប័នជាតិ និងក្រោមជាតិ ព្រមទាំងបណ្តាគណបក្សនយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​ផង បានចេញញ្ញត្តិ និងបញ្ចេញសំឡេងគាំទ្រយ៉ាងកងរំពងដើម្បីឱ្យរា​ជរដ្ឋាភិបាល​សម្រេច​គម្រោងព្រែកជីកនេះឱ្យទាល់តែបាន។ ការគាំទ្រគម្រោងព្រែកជីកដ៏​មាន​សារៈ​សំខាន់​មួយ​នេះ បានក្លាយជាចលនាជាតិយ៉ាងធំទូលំទូលាយ និងបានបង្ហាញ​ឱ្យ​ឃើញ​ពី​មហា​សាមគ្គី​ជាតិ​ផ្ទៃក្នុង​ខ្មែរ​យ៉ាងរឹងមាំផងដែរ។គម្រោងព្រែក​ជីកហ្វូណនតេជោមានអត្ថប្រយោជន៍ដ៏មហាសាលសម្រាប់កម្ពុជាពោលគឺ វាអាច​កាត់​បន្ថយ​រយៈពេលចម្ងាយ និងតម្លៃនៃការ​ដឹក​ជញ្ជូន​ដែល​អំណោយ​ផល​ដល់​ភាព​ប្រកួត​ប្រជែង​នៃ​ទំនិ​ញ​កម្ពុជា ពោលគឺអាចបង្កើតតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម និងការអភិវឌ្ឍ​ផែរ​ណប​ថ្មី​ៗជាច្រើនជាដើម។ ក្រៅពីនោះ ព្រែកជីកនេះក៏អំណោយផលដល់ការអភិវឌ្ឍកសិកម្ម ប្រព័ន្ធ​ធារាសាស្ត្រ វារីវប្បកម្ម និងការចិញ្ចឹមសត្វផងដែរ។ «ព្រែកជីកហ្វូ​ណនតេជោ»នេះក៏នឹងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ដោយ​បង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និង​កំពង់​ផែ​ផ្សេង​ៗ​ទៀត ថែមទាំងជួយជំរុញការអភិវឌ្ឍផ្នែកនគរូបនីយកម្ម ក៏ដូចជាផ្នែកអចលនទ្រព្យ។ នៅ​មានផលប្រយោជន៍ជាច្រើនទៀតដែលពលរដ្ឋរស់នៅតាមដងព្រែកទទួលបាន៕ អត្ថបទ៖ បាន ចក់

មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងអង្គការ រួមនឹងសិស្សានុសិស្សជាង១ពាន់នាក់ សំអាតសំរាម​នៅបរិវេណទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដើម្បីឲ្យបរិស្ថានស្អាត

2024/07/28 09:57:02 am        213
កណ្ដាល៖ អង្គការសំអាតទន្លេសមុទ្រ សហការជាមួយមន្ទីរបរិស្ថានខេត្តកណ្ដាល និង​រដ្ឋបាល​ស្រុក​កៀនស្វាយ បានធ្វើនូវយុទ្ធនាការធ្វើអនាម័យសំអាតសំរាម នៅជុំវិញបរិវេណ នៃទីតាំង​បើក​ការដ្ឋាន​គម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីឲ្យបរិស្ថានមានភាពស្អាត និងបរិយាកាសល្អ ។ដោយយុទ្ធនាការនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចព្រែកតាកែវ ដែលមានអ្នកចូលរួមមកពីមន្ត្រីអង្គការសំអាតទន្លេសមុទ្រ មន្ត្រីមន្ទីរបរិស្ថាន មន្ត្រី​រដ្ឋបាល​ស្រុក​កៀន​ស្វាយ កងកម្លាំងទាំង៣ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សិស្សា​នុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង ១ពាន់នាក់ ។ក្នុងពេលបើកយុទ្ធនាការសំអាតសំរាម លោក ពៅ សមណៈ ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាល បាន​ឲ្យដឹងថា សម្រាប់បរិមាណដែលត្រូវសំអាត គឺមាននៅទីតាំងប្រារព្ធពិធី តាមដងទន្លេ ដ​ង​ព្រែក​តាកែវ និងតាមដងផ្លូវជាដើម ហើយស្ថានភាពទីតាំងនេះ គឺមានសំរាមច្រើនផងដែរ តែយ៉ាង​ណា​ភាគី​ពាក់ព័ន្ធ នឹងធ្វើការសំអាតឲ្យអស់ ដើម្បីឲ្យបរិស្ថានមានភាពស្អាតល្អ ការប្រារព្ធ​ពិធី​ប្រព្រឹត្តិ​ទៅ​ដោយរលូន ។ចំណែកលោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសំអាតទន្លេសមុទ្រ បានលើកឡើងថា ដើម្បី​បង្ហាញ​ការ​ចូលរួមពេញទំហឹង ក្នុងការថែរក្សាអនាម័យ ប្រភពទឹកធម្មជាតិទាំងអស់ អង្គការ​សំអាត​ទន្លេ​សមុទ្រ បាននឹងកំពុងត្រៀមខ្លួនរួចជាសម្រេច ដើម្បីជួយដល់ព្រែកជីកហ្វូណនតេជោ តាម​រយៈបេសកកម្មសំអាតព្រែក ក្នុងអំឡុងពេលសាងសង់ និងការបង្កើត​បាន​នូវ​ប្រព័ន្ធ​គ្រប់​គ្រង​សំរាម ឲ្យបានកាន់តែល្អប្រសើរ នៅពេលព្រែកជីកត្រូវបានសាងសង់រួច ។លោកបានបន្តថា យើងអាចសំអាតសំរាមចេញពីប្រភពទឹកទន្លេ និងសមុទ្រ និងទប់​ស្កាត់​ការ​ចោល​បំពុល​ដោយសំរាមថ្មី បានក្នុងរយៈពេល៥ ទៅ៦ឆ្នាំ នៅពេលមានការចូលរួម​ពេញ​លេញ​ពី​ប្រជា​ពលរដ្ឋ ម្ចាស់ជំនួយ និងមានបរិយាកាសគាំទ្រពីរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាល​ថ្នាក់​ក្រោមជាតិទាំងអស់ ។គួរបញ្ជាក់ថា ចាប់ពីអនុវត្តបេសកកម្មរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រោមការជួយគាំទ្រពីក្រុមហ៊ុន Leader Energy Group Berhad គឺគិតថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ អង្គការ​សំអាត​ទន្លេ​សមុទ្រ​ បានសំអាតសំរាមចេញពីទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ក្នុងភូមិសាស្ត្រ​រាជ​ធានី​ភ្នំពេញ និងខេត្តកណ្ដាល បានប្រមាណ ១ ៨៨០តោន ខណៈនៅពេល​ព្រែក​ជីកហ្វូណន​តេជោ​សាងសង់​រួច​រាល់ អង្គការក៏មានគោលដៅចូលរួមជាសហការជាមួយអាជ្ញាធរ ក្នុងការថែទាំ​បរិស្ថាន​ផងដែរ៕ អត្ថបទ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមសិប្បករកំពុងបង្កើនសមត្ថភាពផលិត ឆ្លើយតបតម្រូវការទីផ្សារក្រោយមានសន្ទុះគាំទ្រច្រើនពីពលរដ្ឋ
05/28/2026 04:05 PM
រុស្ស៊ីព្រមានអាមេនី ជុំវិញការ​ប៉ុន​ប៉ង​ចូល EU ខណៈ​លោក Trump គាំទ្រលោក​នាយករដ្ឋមន្ត្រី Pashinyan
05/28/2026 04:05 PM
បញ្ញាសិប្បនិម្មិត (AI) ជួយអ្នកស្រាវជ្រាវស្វែងយល់ពីទំនាក់ទំនងរវាងការកើនឡើងអាយុជីវសាស្រ្ត និងហានិភ័យសុខភាព
05/28/2026 04:05 PM
សកម្មជនគណបក្សប្រឆាំងចំនួន ៥១នាក់នៅស្រុកស្អាង ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
05/28/2026 04:05 PM
លោក Trump ព្រមាន​អូម៉ង់កុំ​ឲ្យ​ជ្រៀតជ្រែក ក្នុង​​ពេលមានការចរចាដ៏​ផុយស្រួយ រវាង​អាមេរិក និងអ៊ីរ៉ង់
05/28/2026 03:05 PM
អ្នកនយោបាយអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើតមនសិការស្នេហាជាតិនិងចងចាំថ្ងៃទី២៨ ខែឧសភា ថៃឈ្លានពានកម្ពុជា
05/28/2026 03:05 PM
ចិនប្តេជ្ញាគាំទ្រប្រទេសគុយបាប្រឆាំងនឹង «នយោបាយអំណាច និងការគំរាមកំហែង»
05/28/2026 03:05 PM
អ៊ីរ៉ង់ និងអាមេរិក វាយប្រហារគ្នា ​ ក្រោយ​លោក Trump បដិសេធព័ត៌មាន​ពី​​កិច្ចព្រមព្រៀងនៅ​ច្រក​សមុទ្រ Hormuz
05/28/2026 03:05 PM
ប្រទេសអ៊ីតាលី ចេញការព្រមានអំពីរលកកម្តៅពណ៌ក្រហម សម្រាប់ទីក្រុងចំនួនបួន
05/28/2026 03:05 PM
កងទ័ពអ៊ុយក្រែន បាញ់ផ្លោងលើលេណដ្ឋានរុស្ស៊ី ដោយកាំភ្លើងធំស្វ័យកម្មផលិតក្នុងស្រុក
05/28/2026 03:05 PM