កម្ពុជាតែងឈរលើគោលគំនិតសន្ដិភាពនិយម ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមជាង៣ទសវត្សរ៍ហើយ
ក្រសួងការងារ បន្តនាំយកឱកាសការងារជាង ១ម៉ឺនកន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ព្រមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ដល់ពលរដ្ឋខេត្តពោធិ៍សាត់
ប្រមុខការពារជាតិរំឭកខ្មែរគ្រប់រូបរួបរួមគ្នាជាធ្លុងមួយក្រោកឡើងលើកតម្កើងកិត្យានុភាពជាតិ និងរួមគ្នាការពារជាតិទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ
ត្រីនៅកន្លែងអភិរក្សតាមោក ក្នុងខេត្តសៀមរាប ងាប់អស់ប្រមាណពីរតោន ដោយសារអាកាសធាតុក្ដៅខ្លាំង

ព័ត៌មានជាតិ

អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងការពារជាតិ​ត្រៀមវាយជួងទូងស្គរ​អបអរសាទរថ្ងៃបើកការដ្ឋាន​សាងសង់ព្រែកជីកហ្វូណនតេជោ

2024/07/28 11:59:31 am        621
ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងការពារជាតិ នឹងដឹកនាំកម្លាំង នៃអគ្គនាយកដ្ឋានជួបជុំគ្នា វាយជួង ទូងស្គរ ដើម្បីអបអរសាទរ ថ្ងៃបើក​ការដ្ឋាន​សាង​សង់​ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាង​មុខ​នេះ​។ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក បានថ្លែងថានាយទាហាន​ពលទាហាន​ទាំងអស់​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និងហិរញ្ញវត្ថុក្រសួងការពារជាតិ នឹងជួបជុំគ្នា នៅកងពលតូច​ដឹក​ជញ្ជូ​នលេខ៩៩ ដើម្បី​ធ្វើពិធី​អបអរសាទរថ្ងៃបើកការដ្ឋានសាងសង់នូវ​«គម្រោងព្រែកជីកហ្វូណនតេជោ»​នាថ្ងៃ​ទី​៥​ខែ​សីហា ​ឆ្នាំ២០២៤ខាងមុខនេះ ខណៈព្រឹត្តិការណ៍ដ៏ប្រវត្តិសាស្រ្តរបស់កម្ពុជានេះ នឹងមាន​ការ​វាយ​ជួង ទូងស្គរ និងរគាំងទូទាំងប្រទេសនោះ។ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក បានថ្លែងថា«ក្នុងនាមអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងការពារជាតិ បានត្រៀមរួចរាល់ហើយ ដើម្បីអបអរសាទរព្រឹត្តិការណ៍នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ដែលជាថ្ងៃប្រវត្តិសាស្រ្តបើកការដ្ឋានសាងសង់នូវ«គម្រោងព្រែកជីកហ្វូណនតេជោ» ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជារបស់យើង។ គ្រប់អង្គភាពទាំងអស់ដែលចំណុះឲ្យអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុនឹងមានការប្រជុំជួរវាយជួង ទូតស្គរ ទៅតាមការណែនាំ របស់រាជរដ្ឋាភិបាលនៅវេលាម៉ោង៩ និង៩នាទី នាថ្ងៃទី៥ ខែសីហាខាងមុខនេះដើម្បីអបអរសាទរនៅព្រឹត្តិការណ៍មួយនេះ»។ សូមបញ្ជាក់ថា គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ខណៈគម្រោងយក្សមួយនេះត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសបានចូលរួមអបអរសាទរ និងប្រកាសគាំទ្រយ៉ាងពេញទំហឹង ថែមទាំងត្រៀមខ្លួនវាយជួង ទូងស្គរ និងរគាំងក្នុងថ្ងៃបើកការដ្ឋានសាងសង់ដែរនោះ។ គម្រោង«ព្រែកជីកហ្វូណនតេជោ» មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និង បន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ។ចាប់តាំងពីរាជរដ្ឋាភិបាលប្រកាសជាផ្លូវការចំពោះគម្រោងព្រែកជីកហ្វូណនតេជោនេះ ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និស្សិត បញ្ញវន្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ ស្ថាប័នជាតិ និងក្រោមជាតិ ព្រមទាំងបណ្តាគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលផង បានចេញញ្ញត្តិ និងបញ្ចេញសំឡេងគាំទ្រយ៉ាងកងរំពងដើម្បីឱ្យរាជរដ្ឋាភិបាលសម្រេចគម្រោងព្រែកជីកនេះឱ្យទាល់តែបាន។ការគាំទ្រគម្រោងព្រែកជីកដ៏មានសារសំខាន់មួយនេះ បានក្លាយជាចលនាជាតិយ៉ាងធំទូលំទូលាយ និងបានបង្ហាញឱ្យឃើញពីមហាសាមគ្គីជាតិផ្ទៃក្នុងខ្មែរយ៉ាងរឹងមាំផងដែរ។គម្រោងព្រែកជីកហ្វូណនតេជោមានអត្ថប្រយោជន៍ដ៏មហាសាលសម្រាប់កម្ពុជាពោលគឺ វាអាចកាត់បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូនដែលអំណោយផលដល់ភាពប្រកួតប្រជែងនៃទំនិញកម្ពុជា ពោលគឺអាចបង្កើតតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម និងការអភិវឌ្ឍផែរណបថ្មីៗជាច្រើនជាដើម។ ក្រៅពីនោះ ព្រែកជីកនេះក៏អំណោយផលដល់ការអភិវឌ្ឍកសិកម្ម ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម និងការចិញ្ចឹមសត្វផងដែរ។ «ព្រែកជីកហ្វូណនតេជោ»នេះក៏នឹងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ដោយបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ថែមទាំងជួយជំរុញការអភិវឌ្ឍផ្នែកនគរូបនីយកម្ម ក៏ដូចជាផ្នែកអចលនទ្រព្យ។ នៅមានផលប្រយោជន៍ជាច្រើនទៀតដែលពលរដ្ឋរស់នៅតាមដងព្រែកទទួលបាន៕ អត្ថបទបាន ចក់

កម្មវិធីអាស៊ានបូកបី នវានុវត្តន៍ករវ័យក្មេងរួមគ្នាបង្កើតដំណោះស្រាយ​ចំពោះការប្រែប្រួលអាកាសធាតុ

2024/07/28 11:51:31 am        255
កម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ (APT JSO-10) ត្រូវបានបិទ​បញ្ចប់​នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ខណៈដែលអ្នកចូលរួមវ័យក្មេងទាំងនេះ បានបង្កើត​ចំណង​មិត្តភាព​យូរអង្វែង និងបង្ហាញពីឆន្ទៈចង់ក្លាយជាតួអង្គសំខាន់ក្នុង​ការអភិវឌ្ឍ​ផ្នែក​វិទ្យាសាស្ត្រ​សម្រាប់​តំបន់​អាស៊ាន+៣។ឯកឧត្តម ហែម វណ្ណឌី បានអបអរសាទរដល់យុវជនទាំងអស់ចំពោះការខិតខំប្រឹងប្រែង និង​សមិទ្ធផលដ៏ល្អប្រសើររបស់ពួកគេក្នុងរយៈពេលប្រាំថ្ងៃកន្លងមកនេះ។ នៅក្នុងកម្មវិធី APT JSO-10 ក្រោមប្រធានបទ «ការប្រជែងនឹងការប្រែប្រួលអាកាសធាតុ» នេះ សិស្សានុសិស្ស​បាន​ចូល​រួម​ក្នុង​សិក្ខាសាលាដែលផ្តល់បទពិសោធន៍ជាក់ស្តែង សហការពហុជាតិសាសន៍ដើម្បីបង្កើតគម្រោង ធ្វើ​ពិសោធន៍វិទ្យាសាស្ត្រ និងចូលរួមកិច្ចពិភាក្សានានា ក្នុងគោលដៅលើកកម្ពស់ការយល់ដឹង និង​ស្វែង​រក​ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​។ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា “ក្មួយៗបាន បង្ហាញមិនត្រឹមតែចំណេះដឹង និងសមត្ថភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងបង្ហាញពីស្មារតីនៃការធ្វើការងារជាក្រុម និងការសហការគ្នា ដែលជា​ស្នូល​នៃ​សហគមន៍អាស៊ាន+3។” ឯកឧត្តមបានសង្កត់ធ្ងន់លើតួនាទីនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ស្របតា​ម​ផែន​ការ​សកម្មភាព​អាស៊ាន​ស្តីពី​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០១៥-២០២៥ សំដៅបង្កើនវឌ្ឍនភាពក្នុងតំបន់។ ការ​ធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធី APT JSO របស់កម្ពុជាជាលើកដំបូង បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់រាជរដ្ឋាភិបាល ក្នុងការជំរុញឧត្តមភាពផ្នែកវិទ្យាសាស្ត្រ និងវប្បធម៌នវានុវត្តន៍។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា៖ “កម្មវិធីនេះបានផ្តល់ជាវេទិកាមួយ ដើម្បីតម្រង់​ទិស​ដល់​អ្នក​វិទ្យាសាស្ត្រ និងនវានុវត្តន៍ករជំនាន់ក្រោយ ដើម្បីឱ្យពួគេ​បន្តទាញ​យក​សក្តា​នុពល​ដែល​ឥត​ដែន​កំណត់​នៃ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទាំងនៅក្នុងតំបន់ និងលើសកល​លោក។​ឯកឧត្តម​បាន​លើកទឹកចិត្តឱ្យអ្នកចូលរួមទាំងអស់បន្តអភិវឌ្ឍចំណេះដឹង និងបទពិសោធន៍​ដែល​ទទួល​បាន​ពីកម្មវិធីនេះ បណ្តុះស្មារតីចង់ចេះចង់ដឹង និងប្រើប្រាស់ចំណេះដឹងថ្មីៗរបស់ពួកគេ ដើម្បី​ជាប្រយោជន៍ដល់មនុស្សជាច្រើនទៀត។សូមបញ្ជាក់ថាកម្មវិធី APT JSO លើកទី១០ បានបញ្ចប់ដោយស្មារតីសាទរ និងក្តីសង្ឃឹម ខណៈ​ដែល​អ្នកចូលរួមវ័យក្មេងទាំងនេះ បានបង្កើតចំណងមិត្តភាពយូរអង្វែង និងបង្ហាញពី​ឆន្ទៈ​ចង់ក្លាយ​ជា​តួអ​ង្គសំខាន់ក្នុងការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រសម្រាប់តំបន់អាស៊ាន+៣។កម្មវិធី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំពីថ្ងៃទី២២-២៧ ខែកក្កដា ឆ្នាំ២០២៧ នៅក្រុងសៀមរាប បាននាំយកសិស្សអនុវិទ្យាល័យមកពីបណ្តាប្រទេសអាស៊ាន+3 ដើម្បីសិក្សាស្វែងយល់ពី​វិ​ទ្យា​សាស្ត្រ ​និងផ្លាស់ប្តូរវប្បធម៌ក្នុងរយៈពេលពេញ មួយសប្តាហ៍៕

មន្ត្រី៖ការអប់រំនយោបាយមានសារសំខាន់ណាស់ ដើម្បីជំរុញយុវជនឲ្យក្លាយជាអ្នកបន្តវេន​ដ៏មានសក្ដានុពល

2024/07/28 11:14:26 am        89
ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា (CPP) និងជាប្រធានផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងថា ការអប់រំ​នយោបាយ​របស់គណបក្ស គឺមានសារសំខាន់ខ្លាំងណាស់ ក្នុងការពង្រឹងមន្ត្រីបក្សដែលជាយុវជន ឲ្យក្លាយ​ជាអ្នកបន្តវេនដ៏មានសក្ដានុពល។ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី “នយោបាយ ឈ្នះ ឈ្នះ” របស់សម្ដេចតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិក សមាជិកាយុវជនគណបក្សក្រសួង-ស្ថាប័ន​ទាំង​៤២ និងជំនួយការផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅ​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឃុត ចាន់ដារ៉ា មានប្រសាសន៍ថា ការជ្រើស​រើស​យក “នយោបាយឈ្នះ-ឈ្នះ” មកធ្វើជាប្រធានបទនៃវគ្គបណ្តុះបណ្តាលនេះ មិនមែន​ជា​ការចៃដន្យ​នោះទេ ព្រោះនយោបាយឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ជាស្ថាបនិក និងជា​អគ្គ​មគ្គុទ្ទេសក៍ឯក បានធ្វើឱ្យកម្ពុជាបិទបញ្ចប់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ គឺជាមេរៀន​ដ៏​សំខាន់​មួយ​ដែល​កូន​ខ្មែរគ្រប់​រូប​ត្រូវតែយល់ដឹង និងមានមោទនភាព ចំពោះសុខសន្តិភាព ដែលអនុញ្ញាត​ឱ្យ​ប្រទេស​កម្ពុជា មានមុខមាត់លើឆាកអន្តរជាតិដូចសព្វថ្ងៃ ។ ឯកឧត្តមបន្តថា ក្នុងដំណាក់កាលបច្ចុប្បន្ន ការអប់រំនយោបាយ របស់គណបក្ស​កាន់​តែ​មាន​សារៈ​សំខាន់​ក្នុង​ការកសាង ពង្រឹងជួរមន្ត្រីរបស់គណបក្ស ជាពិសេសមន្ត្រីវ័យក្មេង ដែលជាកម្លាំង​បន្ត​វេន​ដ៏​មានសក្តានុពល ដែលកំពុងប្រឹងប្រែងបញ្ចេញអស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាស្មារតី ដើម្បី​សម្រេចចក្ខុវិស័យរបស់គណបក្ស ហើយដែលចំពោះមុខនេះ គឺការខិតខំ​អនុវត្ត​ឱ្យ​បាន​ជោគជ័យ​កម្ម​វិធីនយោបាយ របស់គណបក្សសម្រាប់ការកសាង និងការពារនូវ​មាតុភូមិ​ឆ្នាំ​២០២៣​-២០២៨ ដែលក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។ ឯកឧត្តម ហាវ រតនៈ សមាជិកគណៈអចិន្ត្រៃយ៍ និងជាអនុប្រធានផ្នែកក្រសួង-ស្ថាប័ន ព្រម​ទាំង​ជា​ប្រធាន​គ្រប់គ្រងវគ្គ លើកឡើងថា វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយ​នៃ​ផែនការ​សកម្មភាព​ឆ្នាំ​២០២៤ របស់ក្រុមការងារយុវជនផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល ដែល​កំណត់​អំពី​ការពង្រឹងសមត្ថភាព និងគុណភាពសមាជិកបក្សជាយុវជន នៅតាមក្រសួងស្ថាប័ន និង​គណបក្សមូលដ្ឋាន ។គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពី “នយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា គឺមានឯកឧត្តមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃ​អគ្គ​នាយកដ្ឋាននយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាតិ និងជាប្រធាន​ក្រុម​ការងារ​សាង​សង់​វិមានឈ្នះ ឈ្នះ ធ្វើជាគ្រូឧទ្ទេសដោយផ្ទាល់ ជូនដល់សិក្ខាកាម សរុបចំនួន ១៥៧នាក់ ស្រី ២៦នាក់ ៕ អត្ថបទ បាន សុខរិទ្ធិ 

បញ្ជាការដ្ឋានកងទ័ពជើងទឹកនឹងវាយជួង ទូងស្គរ ដើម្បីអបអរសាទរ ថ្ងៃបើកការដ្ឋានសាងសង់​ព្រែកជីកហ្វូណនតេជោ

2024/07/28 10:10:32 am        1625
បញ្ជាការដ្ឋានកងទ័ពជើងទឹក បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើពិធីអបអរសាទរ​បើក​ការដ្ឋាន​សាងសង់​នូវ«គម្រោងព្រែកជីកហ្វូណនតេជោ»នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាមុខនេះ នៅក្នុង​បញ្ជា​ការដ្ឋានកងទ័ពជើងទឹក ដោយនឹងមានការវាយជួង និងទូងស្គរ​ដើម្បី​ជាការ​បង្ហាញ​នូវ​ការ​គាំទ្រ​ចំពោះ​រាជរដ្ឋាភិបាល ក្នុងការកសាង​នូវ​គម្រោង​ដ៏​ប្រវត្តិសាស្រ្ត​មួយ​នេះ​ដែល​ផ្តល់​ឧត្តម​ប្រយោជន៍​ជូន​ជាតិ និងប្រជាជនកម្ពុជាទាំងនមូលនោះ។ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាអគ្គលេខាធិការ​រង​នៃ​គណៈ​កម្មាធិការ​ជាតិសន្តិសុខលម្ហសមុទ្របានថ្លែងប្រាប់ទូរទស្សន៍BTVថា នាយទា​ហានព​លទា​ហាន​ទាំង​អស់​នៃ​បញ្ជាការដ្ឋានកងទ័ពជើងទឹកនឹងជួបជុំគ្នា ទាំងនៅដែនសមុទ្រ និងរាជធានី​ភ្នំពេញ​ធ្វើ​ពិធី​អបអរសាទរថ្ងៃបើកការដ្ឋានសាងសង់នូវ«គម្រោងព្រែកជីកហ្វូណនតេជោ»នាថ្ងៃទី៥ខែសីហា ឆ្នាំ​២០២៤ខាងមុខនេះ ខណៈព្រឹត្តិការណ៍ដ៏ប្រវត្តិសាស្រ្តរបស់កម្ពុជានេះ នឹងមានការវាយជួង ទូង​ស្គរ និងរគាំងទូទាំងប្រទេសនោះ។ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា បានថ្លែងថា«ក្នុងនាមបញ្ជាការដ្ឋានកងទ័ពជើងទឹក និង​ជំនួស​មុខ​​​ឲ្យ​នាយ​ឧត្តមនាវី ទៀ វិញ មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ​កងទ័ព​ជើង​ទឹក បានត្រៀមរួចរាល់ហើយ ដើម្បីអបអរសាទរព្រឹត្តិការណ៍នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤​ខាង​មុខនេះ ដែលជាថ្ងៃប្រវត្តិសាស្រ្តបើកការដ្ឋានសាងសង់នូវ«គម្រោងព្រែកជីកហ្វូណនតេជោ» ក្រោម​អធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជារបស់យើង។ គ្រប់​អង្គភាពទាំងអស់ដែលចំណុះឲ្យបញ្ជាការដ្ឋានកងទ័ពជើងទឹកនឹងមានការប្រជុំជួរវាយជួង ទូតស្គរ ទៅ​តាម​ការណែនាំ របស់រាជរដ្ឋាភិបាលនៅវេលាម៉ោង៩ និង៩នាទី នាថ្ងៃទី៥ ខែសីហា​ខាង​មុខ​នេះ​ដើម្បី​អបអរសាទរនៅព្រឹត្តិការណ៍មួយនេះ»។សូមបញ្ជាក់ថា គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ​២០២៤​ខាងមុខនេះក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ខណៈ​គម្រោងយក្សមួយនេះត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស​បាន​ចូល​រួម​អបអរ​សាទរ និងប្រកាសគាំទ្រយ៉ាងពេញទំហឹង ថែមទាំងត្រៀមខ្លួនវាយជួង ទូងស្គរ និង​រគាំង​ក្នុង​ថ្ងៃ​បើក​ការដ្ឋានសាងសង់ដែរនោះ។គម្រោង«ព្រែកជីកហ្វូណនតេជោ» មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លង​កាត់​តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្ត​កំពត និងខេត្តកែប។ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹង​ចំណាយ​ទុន​វិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ។ចាប់តាំងពីរាជរដ្ឋាភិបាលប្រកាសជាផ្លូវការចំពោះគម្រោងព្រែកជីកហ្វូណនតេជោនេះ ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំងក្នុងនិងក្រៅប្រទេស និស្សិត បញ្ញវន្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់​អាវុធ​គ្រប់​ប្រភេទ ព្រះសង្ឃ ស្ថាប័នជាតិ និងក្រោមជាតិ ព្រមទាំងបណ្តាគណបក្សនយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​ផង បានចេញញ្ញត្តិ និងបញ្ចេញសំឡេងគាំទ្រយ៉ាងកងរំពងដើម្បីឱ្យរា​ជរដ្ឋាភិបាល​សម្រេច​គម្រោងព្រែកជីកនេះឱ្យទាល់តែបាន។ ការគាំទ្រគម្រោងព្រែកជីកដ៏​មាន​សារៈ​សំខាន់​មួយ​នេះ បានក្លាយជាចលនាជាតិយ៉ាងធំទូលំទូលាយ និងបានបង្ហាញ​ឱ្យ​ឃើញ​ពី​មហា​សាមគ្គី​ជាតិ​ផ្ទៃក្នុង​ខ្មែរ​យ៉ាងរឹងមាំផងដែរ។គម្រោងព្រែក​ជីកហ្វូណនតេជោមានអត្ថប្រយោជន៍ដ៏មហាសាលសម្រាប់កម្ពុជាពោលគឺ វាអាច​កាត់​បន្ថយ​រយៈពេលចម្ងាយ និងតម្លៃនៃការ​ដឹក​ជញ្ជូន​ដែល​អំណោយ​ផល​ដល់​ភាព​ប្រកួត​ប្រជែង​នៃ​ទំនិ​ញ​កម្ពុជា ពោលគឺអាចបង្កើតតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម និងការអភិវឌ្ឍ​ផែរ​ណប​ថ្មី​ៗជាច្រើនជាដើម។ ក្រៅពីនោះ ព្រែកជីកនេះក៏អំណោយផលដល់ការអភិវឌ្ឍកសិកម្ម ប្រព័ន្ធ​ធារាសាស្ត្រ វារីវប្បកម្ម និងការចិញ្ចឹមសត្វផងដែរ។ «ព្រែកជីកហ្វូ​ណនតេជោ»នេះក៏នឹងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ដោយ​បង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និង​កំពង់​ផែ​ផ្សេង​ៗ​ទៀត ថែមទាំងជួយជំរុញការអភិវឌ្ឍផ្នែកនគរូបនីយកម្ម ក៏ដូចជាផ្នែកអចលនទ្រព្យ។ នៅ​មានផលប្រយោជន៍ជាច្រើនទៀតដែលពលរដ្ឋរស់នៅតាមដងព្រែកទទួលបាន៕ អត្ថបទ៖ បាន ចក់

មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងអង្គការ រួមនឹងសិស្សានុសិស្សជាង១ពាន់នាក់ សំអាតសំរាម​នៅបរិវេណទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដើម្បីឲ្យបរិស្ថានស្អាត

2024/07/28 09:57:02 am        213
កណ្ដាល៖ អង្គការសំអាតទន្លេសមុទ្រ សហការជាមួយមន្ទីរបរិស្ថានខេត្តកណ្ដាល និង​រដ្ឋបាល​ស្រុក​កៀនស្វាយ បានធ្វើនូវយុទ្ធនាការធ្វើអនាម័យសំអាតសំរាម នៅជុំវិញបរិវេណ នៃទីតាំង​បើក​ការដ្ឋាន​គម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីឲ្យបរិស្ថានមានភាពស្អាត និងបរិយាកាសល្អ ។ដោយយុទ្ធនាការនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចព្រែកតាកែវ ដែលមានអ្នកចូលរួមមកពីមន្ត្រីអង្គការសំអាតទន្លេសមុទ្រ មន្ត្រីមន្ទីរបរិស្ថាន មន្ត្រី​រដ្ឋបាល​ស្រុក​កៀន​ស្វាយ កងកម្លាំងទាំង៣ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សិស្សា​នុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង ១ពាន់នាក់ ។ក្នុងពេលបើកយុទ្ធនាការសំអាតសំរាម លោក ពៅ សមណៈ ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាល បាន​ឲ្យដឹងថា សម្រាប់បរិមាណដែលត្រូវសំអាត គឺមាននៅទីតាំងប្រារព្ធពិធី តាមដងទន្លេ ដ​ង​ព្រែក​តាកែវ និងតាមដងផ្លូវជាដើម ហើយស្ថានភាពទីតាំងនេះ គឺមានសំរាមច្រើនផងដែរ តែយ៉ាង​ណា​ភាគី​ពាក់ព័ន្ធ នឹងធ្វើការសំអាតឲ្យអស់ ដើម្បីឲ្យបរិស្ថានមានភាពស្អាតល្អ ការប្រារព្ធ​ពិធី​ប្រព្រឹត្តិ​ទៅ​ដោយរលូន ។ចំណែកលោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសំអាតទន្លេសមុទ្រ បានលើកឡើងថា ដើម្បី​បង្ហាញ​ការ​ចូលរួមពេញទំហឹង ក្នុងការថែរក្សាអនាម័យ ប្រភពទឹកធម្មជាតិទាំងអស់ អង្គការ​សំអាត​ទន្លេ​សមុទ្រ បាននឹងកំពុងត្រៀមខ្លួនរួចជាសម្រេច ដើម្បីជួយដល់ព្រែកជីកហ្វូណនតេជោ តាម​រយៈបេសកកម្មសំអាតព្រែក ក្នុងអំឡុងពេលសាងសង់ និងការបង្កើត​បាន​នូវ​ប្រព័ន្ធ​គ្រប់​គ្រង​សំរាម ឲ្យបានកាន់តែល្អប្រសើរ នៅពេលព្រែកជីកត្រូវបានសាងសង់រួច ។លោកបានបន្តថា យើងអាចសំអាតសំរាមចេញពីប្រភពទឹកទន្លេ និងសមុទ្រ និងទប់​ស្កាត់​ការ​ចោល​បំពុល​ដោយសំរាមថ្មី បានក្នុងរយៈពេល៥ ទៅ៦ឆ្នាំ នៅពេលមានការចូលរួម​ពេញ​លេញ​ពី​ប្រជា​ពលរដ្ឋ ម្ចាស់ជំនួយ និងមានបរិយាកាសគាំទ្រពីរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាល​ថ្នាក់​ក្រោមជាតិទាំងអស់ ។គួរបញ្ជាក់ថា ចាប់ពីអនុវត្តបេសកកម្មរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រោមការជួយគាំទ្រពីក្រុមហ៊ុន Leader Energy Group Berhad គឺគិតថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ អង្គការ​សំអាត​ទន្លេ​សមុទ្រ​ បានសំអាតសំរាមចេញពីទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ក្នុងភូមិសាស្ត្រ​រាជ​ធានី​ភ្នំពេញ និងខេត្តកណ្ដាល បានប្រមាណ ១ ៨៨០តោន ខណៈនៅពេល​ព្រែក​ជីកហ្វូណន​តេជោ​សាងសង់​រួច​រាល់ អង្គការក៏មានគោលដៅចូលរួមជាសហការជាមួយអាជ្ញាធរ ក្នុងការថែទាំ​បរិស្ថាន​ផងដែរ៕ អត្ថបទ បាន សុខរិទ្ធិ

កងពលតូចដឹកជញ្ជូនលេខ៩៩ នឹងជួបជុំគ្នារៀបចំអបអរសាទរ ថ្ងៃបើកការដ្ឋានសាងសង់​ព្រែកជីកហ្វូណនតេជោ

2024/07/28 09:22:12 am        1415
ខណៈការបើកការដ្ឋានសាងសង់នូវ«គម្រោងព្រែកជីកហ្វូណនតេជោ»កាន់តែខិតជិតមកដល់ ពោលគឺថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាមុខនេះ កងពលតូចដឹកជញ្ជូនលេខ៩៩ នឹងរៀបចំ​អបអរ​សាទរ​នៅ​ក្នុងកងពលរបស់ខ្លួន ដោយនឹងមានការវាយជួង និងទូងស្គរដើម្បី​ជា​ការ​បង្ហាញ​នូវ​ការ​គាំទ្រ​ចំពោះ​រាជរដ្ឋាភិបាល ក្នុងការកសាង​នូវគម្រោង​ជា​ប្រវត្តិសាស្រ្ត​ដែល​ផ្តល់​ឧត្ត​ម​ប្រយោជន៍​ជូន​ជាតិ និងប្រជាជនកម្ពុជាទាំងមូល។លោកឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី មេបញ្ជាការរង និងជា​នាយ​សេនាធិការ​កង​ពលតូច​ដឹក​ជញ្ជូន​លេខ​៩៩​បានឲ្យដឹងថា ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយកអគ្គនាយកដ្ឋានភស្តុភារ និង​ហិរញ្ញ​វត្ថុរបស់ក្រសួងការពារជាតិកម្ពុជា នឹងដឹកនាំបណ្ដាអង្គភាពចំណុះអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ រួមនឹងនាយ​ទាហាន ​ពល​ទាហាន​របស់​កង​ពលតូច​ដឹក​ជញ្ជូន​លេខ៩៩ ជួបជុំគ្នានៅក្នុងបរិវេ​ន​កង​ពលតូច​ដឹង​ជញ្ជូន​លេខ៩៩ ដើម្បី​អបអរ​សាទរ​ថ្ងៃ​បើក​ការដ្ឋានសាងសង់នូវ«គម្រោងព្រែកជីកហ្វូណនតេជោ»នាថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៤​ខាង​មុខនេះ ខណៈព្រឹត្តិការណ៍ដ៏ប្រវត្តិសាស្រ្តរបស់កម្ពុជានេះ នឹងមានការវាយជួង ទូងស្គរ និង​រគាំង​ទូទាំង​ប្រទេសនោះ។លោកឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី បាននិយាយថា«ជំនួសមុខឲ្យ មេបញ្ជាការ​កង​ពល​តូច​ដឹក​ជញ្ជូន​លេខ៩៩ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រមូលផ្តុំកងកម្លាំងអបអរសាទរព្រឹត្តិការណ៍នា​ថ្ងៃ​ទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ដែលជា​ថ្ងៃប្រ​វត្តិសាស្រ្តបើកការដ្ឋានសាងសង់នូវ​គម្រោង​​ព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជាយើង។កងពលតូចដឹកជញ្ជូនលេខ៩៩នឹងមានការប្រជុំជួរ វាយជួងទៅ​តាមការណែនាំ របស់រាជរដ្ឋាភិបាលនៅវេលាម៉ោង៩ និង៩នាទី នាថ្ងៃទី៥ ខែសីហាខាងមុខនេះ»សូមបញ្ជាក់ថា គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ខណៈគម្រោង​យក្សមួយនេះត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសបានចូល​រួម​អបអរ​សាទរ និងប្រកាសគាំទ្រយ៉ាងពេញទំហឹង ថែមទាំងត្រៀមខ្លួនវាយជួង ទូងស្គរ និងរគាំងក្នុង​ថ្ងៃ​បើ​ក​កា​​រដ្ឋានសាងសង់ដែរនោះ។គម្រោង«ព្រែកជីកហ្វូណនតេជោ» មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹង​ចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ។ចាប់តាំងពីរាជរដ្ឋាភិបាលប្រកាសជាផ្លូវការចំពោះគម្រោងព្រែកជីកហ្វូណនតេជោនេះ ប្រជា​ពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និស្សិត បញ្ញវន្ត មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ព្រះសង្ឃ ស្ថាប័នជាតិ និងក្រោមជាតិ ព្រមទាំងបណ្តាគណបក្សនយោបាយ និង​អង្គការ​សង្គម​ស៊ីវិលផង បានចេញញ្ញត្តិ និងបញ្ចេញសំឡេង​គាំទ្រ​យ៉ាង​កង​រំពង​ដើម្បី​ឱ្យ​រាជ​រដ្ឋាភិបាល​សម្រេច​គម្រោង​ព្រែកជីកនេះឱ្យទាល់តែបាន។ ការគាំទ្រគម្រោងព្រែកជីក​ដ៏​មាន​សារៈ​សំខាន់​មួយ​នេះ បានក្លាយជាចលនាជាតិយ៉ាងធំទូលំទូលាយ និងបានបង្ហាញ​ឱ្យ​ឃើញ​ពី​មហា​សាមគ្គី​ជាតិ​ផ្ទៃ​ក្នុង​ខ្មែរ​យ៉ាងរឹងមាំផងដែរ។គម្រោង​ព្រែកជីកហ្វូណនតេជោមានអត្ថប្រយោជន៍ដ៏មហាសាលសម្រាប់កម្ពុជាពោលគឺ វាអាច​កាត់បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូនដែល​អំណោយ​ផល​ដល់​ភាព​ប្រកួត​ប្រជែង​នៃ​ទំនិញ​កម្ពុជា ពោលគឺអាចបង្កើតតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម និងការអភិវឌ្ឍផែរ​ណប​ថ្មី​ៗជាច្រើនជាដើម។ ក្រៅពីនោះ ព្រែកជីកនេះក៏អំណោយផលដល់ការអភិវឌ្ឍកសិកម្ម ប្រព័ន្ធ​ធារាសាស្ត្រ វារីវប្បកម្ម និងការចិញ្ចឹមសត្វផងដែរ។«ព្រែកជីក​ហ្វូណនតេជោ»នេះក៏នឹងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ដោយ​បង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និង​កំពង់​ផែ​ផ្សេងៗទៀត ថែមទាំងជួយជំរុញការអភិវឌ្ឍផ្នែកនគរូបនីយកម្ម ក៏ដូចជាផ្នែកអចលនទ្រព្យ។ នៅ​មាន​ផលប្រយោជន៍ជាច្រើនទៀតដែលពលរដ្ឋរស់នៅតាមដងព្រែកទទួលបាន៕ អត្ថបទ៖ បាន ចក់

ឯកឧត្តម ស៊ុយ សែម៖ គ្មានការកាត់ទឹកដី៤ខេត្តទៅវៀតណាមដូចការមូលបង្កាច់​ពីក្រុមជ្រុលនិយមនោះឡើយ

2024/07/28 08:47:59 am        281
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ អ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ រួមមាន ឯកឧត្តម ស៊ុយ សែម និងឯកឧត្តម ទី ថា បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ​ប្រមាណ​៤០០​នាក់មកពីតាមបណ្ដាភូមិនានា ក្នុងឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ស៊ុយ សែម បានសម្ដែងទឹក​ចិត្ត​សប្បាយ​រីករាយ ព្រមទាំងបានលើកឡើងថា ការជួបជុំគ្នាថ្ងៃនេះ​គឺដើម្បីដឹ​ង​សុខ​ដឹង​ទុក្ខគ្នា​ទៅវិញ​ទៅមក ហើយក៏ជាវេទិកាមួយផ្ដល់ឱកាសឲ្យបងប្អូន បានលើកឡើងអំពីភាព​រីក​ចម្រើន​នៅ​មូលដ្ឋាន និងទុកលំបាកផ្សេងៗដែលជាបញ្ហាប្រឈមរបស់បងប្អូនជួបប្រទះសព្វថ្ងៃនេះ។ ឯកឧត្តម​សូមឲ្យបងប្អូនប្រជាពលរដ្ឋ ខិតខំប្រកបមុខរបរចិញ្ចឹមជីវិតដោយសុច្ចរឹត អប់រំ​កូន​ចៅ​ឲ្យ​ខិតខំ​រៀនសូត្រ កុំសេពគ្រឿងញៀន គ្រឿងស្រវឹង កុំលេងល្បែងស៊ីសង និងកុំធ្វើជាក្មេង​ទំនើង​ដែល​សង្គម​ស្អប់ខ្ពើម។ ជាមួយគ្នានេះ ការរស់នៅប្រចាំថ្ងៃ ត្រូវអនាម័យបរិស្ថាន​ជុំវិញ​ផ្ទះ​ឲ្យ​បាន​ស្អាត​ជានិច្ច ដើម្បីចៀសផុតពីជំងឺតម្កាត់ផ្សេងៗ។  ក្នុងនោះដែរ ឯកឧត្តម ស៊ុយ សែម បានសង្កត់ធ្ងន់ថា គ្មានការកាត់ទឹកដីចំនួន៤ខេត្ត គឺខេត្ត​រតនៈគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តក្រចេះ ទៅឲ្យប្រទេសវៀតណាម ដូចការចោទប្រកាន់ មូល​បង្កាច់ ពីក្រុមជ្រុលនិយមមួយក្ដាប់តូចនោះឡើយ។ គ្មានការយកខេត្តទាំង៤របស់កម្ពុជា ទៅដាក់ហ៊ុនជាមួយប្រទេសជិតខាង ដើម្បីរួមបញ្ចូលគ្នាជាដែនដីតែមួយ ដូចការលើកឡើងដោយបំពាន ឬដោយការភាន់ច្រឡំមួយចំនួននោះឡើយ។ គ្មានការ​ដាក់ហ៊ុន​ធនធាន​ធម្មជាតិ ដូចជាធនធានរ៉ែនិងធនធានព្រៃឈើជាដើម របស់ខេត្តទាំង៤ ដើម្បី​វិនិយោគ​រួមគ្នា​ដូច​ការលើកឡើងនោះឡើយ។ គ្មានការអនុញ្ញាតឲ្យប្រជាពលរដ្ឋប្រទេសនីមួយៗ ចេញ​ចូល​ដោយ​សេរី​ក្នុងទឹកដីតំបន់អភិវឌ្ឍន៍ត្រីកោណនោះឡើយ។ ការលើកឡើងរបស់ក្រុមប្រឆាំង ទាក់ទិន​ទៅ​នឹងក្របខណ្ឌកិច្ចសហប្រតិបត្តការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ និង វៀតណាម ដែលហៅកាត់ថាCLVនេះ គឺជាការបង្កើតរឿងបំពុលសង្គម និងដើម្បី​បង្វែ​អារម្មណ៍​ជន​រួម​ជាតិ មិនឲ្យចាប់អារម្មណ៍ទៅនឹងគម្រោងព្រែកជីកហ្វូណនតេជោ និងគម្រោងអភិវឌ្ឍន៍នានា របស់​ប្រទេសជាតិយើងទៅវិញទេ។ ឯកឧត្តម ស៊ុយ សែម សូមឲ្យបងប្អូនប្រជាពលរដ្ឋ គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះសារពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន លើការអនុវត្តកម្ម​វិធី​ និង​គម្រោង​ក្នុង​ក្រប​ខណ្ឌ​តំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ដែលជាគំនិត​ផ្ដួចផ្ដើម​ដំបូង​រប​ស់​កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​ក​ម្ពុជា​នា​ពេលនោះ សំដៅជម្រុញការធ្វើសមាហរណកម្មខេត្តជាប់ព្រំដែននៃប្រទេសទាំងបី ឲ្យ​ក្លាយ​ជា​តំបន់ព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ ជាមួយគ្នានេះឯកឧត្តមអ្នកតំណាងរាស្ត្រ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ គាំទ្រ​គម្រោង​ព្រែក​ជីក​ហ្វូណនតេជោ ដែលនឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី០៥​ ខែ​សីហា ឆ្នាំ២០២៤​ខាង​មុខ​នេះ​ហើយ​។ ព្រែកជីកហ្វូណនតេជោនេះ ជាសមិទ្ធផលប្រវត្តិសាស្ត្រ និងជាគំនិតផ្ដួច​ផ្ដើម​របស់​សម្ដេចតេជោ ហ៊ុន សែន ហើយអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​បន្ត​អាណត្តិទី៧ ដែលផ្ដល់អត្ថប្រយោជន៍ច្រើនបំផុត លើវិស័យដឹកជញ្ជូនតាមផ្លូវទឹក វិស័យកសិកម្ម និង​វិស័យទេសចរណ៍។ ឯកឧត្តមសូមឲ្យបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ ព្រះសង្ឃ នាំគ្នា​វាយ​ជួង ទូងស្គរ គោះត្រដោក ឲ្យបានកងរំពង ដើម្បីអបអរសាទរ ពិធីបើក​ការដ្ឋាន​សាង​សង់​ព្រែក​ជីក​ហ្វូណន​តេជោ នៅថ្ងៃទី០៥ខែសីហាឆ្នាំ២០២៤ខាងមុខនេះ ៕

ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បង្ហាញពីសមិទ្ធផលនៃការឆ្លើយតបនឹងមេរោគអេដស៍នៅលើវេទិកាអន្តរជាតិ និងបញ្ជាក់ពីការជឿនលឿនក្នុងការបង្ការអេដស៍ នៅកម្ពុជា

2024/07/27 10:00:01 pm        118
ភ្នំពេញ ÷ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានត្រឡប់ពីដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលយូអិនអេដស៍ លើកទី៥៤ នៅក្រុងហ្សឺណែវ ប្រទេសស្វ៊ីស និងសន្និសីទអន្តរជាតិស្តីពីអេដស៍ នៅក្រុងមុយនិច ប្រទេសអាល្លឺម៉ង់, នៅល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ VIP។ថ្លែងទៅកាន់អ្នកសារព័ត៌មាន ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងពីគណៈប្រតិភូកម្ពុជាបង្ហាញពីសមិទ្ធផលដែលសម្រេចបានក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅក្នុងវេទិកាអន្តរជាតិ។ ក្នុងនោះកម្ពុជា បានដាក់ចេញគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដោយកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤កន្លងទៅ។ ទន្ទឹមនឹងនេះ អង្គការយូអិនអេដស៍បានទទួលស្គាល់ថា កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ីប៉ាស៊ីហ្វ៊ិក ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ផងដែរ។ចំពោះសន្និសីទអន្តរជាតិស្តីពីអេដស៍នៅក្រុងមុយនិច មានការបង្ហាញពីការរីកចម្រើនខាងវិទ្យាសាស្ត្រ ដោយអ្នកស្រាវជ្រាវរកឃើញវិធីបង្ការការចម្លងមេរោគអេដស៍តាមរយៈការចាក់ថ្នាំ២ដងក្នុងមួយឆ្នាំ និងវិធីព្យាបាលឱ្យជាដាច់(បច្ចុប្បន្នបាន៧នាក់)ផងដែរ។ ប៉ុន្តែ វិធីសាស្ត្រចាក់ថ្នាំបង្ការត្រូវឆ្លងការពិនិត្យពីអង្គការសុខភាពពិភពលោកជាមុនសិន ហើយថ្នាំក៏អាចមានតម្លៃថ្លៃ។ បន្ថែមពីលើនោះ ក៏មានការព្រួយបារម្ភពីការកាត់បន្ថយការឆ្លងថ្មីដែលគោលដៅឆ្នាំ២០២៥ថាឱ្យមានចំនួន ៣៧០០០០នាក់នៅជុំវិញពិភពលោកនោះ នៅក្នុងឆ្នាំ២០២៣មានអ្នកឆ្លងថ្មី១,៣លាននាក់នៅឡើយ។ ឯថវិកាឆ្លើយតបក៏មានការថយចុះផងដែរ។ ប៉ុន្តែ ថ្នាក់ដឹកនាំអង្គការអន្តរជាតិទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ដូចជាអង្គការយូអិនអេដស៍ជាដើម លើកមតិឡើងថា គោលដៅបញ្ចប់អេដស៍នៅឆ្នាំ២០៣០ នៅតែអាចសម្រេចបាន ប្រសិនបើជំនួយហិរញ្ញវត្ថុមិនត្រូវបានកាត់បន្ថយ និងការគោរពសិទ្ធមនុស្សត្រូវបានលើកកម្ពស់គ្រប់ទីកន្លែង៕អត្ថបទ រដ្ឋា

ឯកឧត្តម ហួត ហាក់ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់

2024/07/27 08:06:49 pm        379
កំពង់ចាម: នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៤ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម ច្រឹង គឹមស្រ៊ាន ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ កុល ធារិន សមាជិការដ្ឋសភា (តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម) ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារចុះមូលដ្ឋានស្រុកស្ទឹងត្រង់ លោកប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង១២ សរុបចំនួន ១៥០នាក់ នៅទីស្នាក់ការគណបក្សស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យការជួសជុលតភ្ជាប់កំណាត់ផ្លូវជាតិលេខ១០ ដែលបាក់ស្រុត

2024/07/27 05:23:48 pm        457
ពោធិ៍សាត់៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យ និងធ្វើការជាមួយក្រុមហ៊ុន នៅកំណាត់ផ្លូវជាតិលេខ១០ នៅត្រង់ចំណុច PK90+600 ដែលបានរអិលបាក់ស្រុត ស្ថិតក្នុងស្រុកវាលវែង ក្នុងខេត្តពោធិ៍សាត់ ។ ទីតាំងលើកំណាត់ផ្លូវជាតិ ដែលមានដីរអិលបាក់ស្រុតនេះ បណ្តាលមកពីភ្លៀងធ្លាក់ជាប្រចាំជោកជាំ ប្រមាណ២សប្តាហ៍ជាប់ៗគ្នា ដែលមានកំរិតទឹកភ្លៀងខុសពីធម្មតា បានធ្វើឱ្យហូរច្រោះដីនៅស្រទាប់​ខាងក្រោម និងបាក់ស្រុត នាល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងមកនេះ។ ក្រុមការងារបច្ចេកទេសរបស់ក្រសួង និងភាគីក្រុមហ៊ុន បានធ្វើការយ៉ាងសកម្ម ក្នុងការជួសជុល និងតភ្ជាប់ឡើងវិញ ​រហូតអាចចរាចរណ៍ជាបណ្តោះអាសន្នបានសម្រាប់រថយន្តធុនស្រាល និង​ខិតខំរួមគ្នាបន្តដោះស្រាយ ដើម្បីអាចបើកចរាចរណ៍ធម្មតានាពេលឆាប់ៗខាងមុខនេះ។ គួរបញ្ជាក់ថា គិតត្រឹមចុងខែកក្កដា ​ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេច​បាន៨៩,៥៦% ហើយ។ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងសរុប ១៩៨,៥១ គីឡូម៉ែត្រ និងតភ្ជាប់ខេត្តចំនួន៣ រួមមាន៖ ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ គម្រោងសាងសង់ផ្លូវនេះ មានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើម​សាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ងថ្កោលទោសការវាយប្រហារ នៅភាគខាងត្បូងប្រទេស​ និងព្រមានពី​ការរំលោភលើបទឈប់បាញ់
05/28/2026 04:05 PM
កម្ពុជាតែងឈរលើគោលគំនិតសន្ដិភាពនិយម ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមជាង៣ទសវត្សរ៍ហើយ
05/28/2026 04:05 PM
ទីភ្នាក់ងារដឹកជញ្ជូន៖ នាវាដឹកប្រេងចំនួនបីគ្រឿង ត្រូវរងការវាយប្រហារដោយយានដ្រូន នៅក្នុងសមុទ្រខ្មៅ
05/28/2026 04:05 PM
យោធាចិន បញ្ជាក់​ថា បានបង្ខំ​ឲ្យ​នាវាចម្បាំងហូឡង់ចាក​ចេញ នៅសមុទ្រចិនខាងត្បូង
05/28/2026 04:05 PM
អនាគតនៃការចរចារវាងអ៊ីស្រាអែលនិងលីបង់សម្របសម្រួលដោយអាមេរិក នៅមិនច្បាស់លាស់ ខណៈអ៊ីស្រាអែលទម្លាក់គ្រាប់បែកលើលីបង់
05/28/2026 04:05 PM
ក្រសួងការងារ បន្តនាំយកឱកាសការងារជាង ១ម៉ឺនកន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ព្រមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ដល់ពលរដ្ឋខេត្តពោធិ៍សាត់
05/28/2026 04:05 PM
អ៊ីស្រាអែលវាយប្រហារទីក្រុង Tyre បន្ទាប់ពីប្រកាស «តំបន់ប្រយុទ្ធ» នៅភាគខាងត្បូងប្រទេសលីបង់
05/28/2026 04:05 PM
ប្រមុខការពារជាតិរំឭកខ្មែរគ្រប់រូបរួបរួមគ្នាជាធ្លុងមួយក្រោកឡើងលើកតម្កើងកិត្យានុភាពជាតិ និងរួមគ្នាការពារជាតិទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ
05/28/2026 04:05 PM
នគរបាលនិយាយថា សិស្ស១៦នាក់ស្លាប់ក្នុងអគ្គិភ័យឆាបឆេះនៅសាលារៀនរបស់ប្រទេសកេនយ៉ា
05/28/2026 04:05 PM
ហេសបូឡា៖ មាន​ការវាយប្រហារ ៣៧លើក ដោយ​​ផ្តោតលើកងកម្លាំងអ៊ីស្រាអែល និងជើង​ទម្រ Iron Dome
05/28/2026 04:05 PM