សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់ស្ពានបេតុងចំនួន១ កន្លែង ប្រវែង ៩០ ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋនៅស្រុកជីក្រែង ខេត្តសៀមរាប
កម្ពុជាតែងឈរលើគោលគំនិតសន្ដិភាពនិយម ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមជាង៣ទសវត្សរ៍ហើយ
ក្រសួងការងារ បន្តនាំយកឱកាសការងារជាង ១ម៉ឺនកន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ព្រមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ដល់ពលរដ្ឋខេត្តពោធិ៍សាត់
ប្រមុខការពារជាតិរំឭកខ្មែរគ្រប់រូបរួបរួមគ្នាជាធ្លុងមួយក្រោកឡើងលើកតម្កើងកិត្យានុភាពជាតិ និងរួមគ្នាការពារជាតិទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ

ព័ត៌មានជាតិ

សម្តេច​តេជោ​ ហ៊ុន សែន ​ឆ្លើយ​តប​ក្តី​បារម្ភ​​របស់​ម្ចាស់​គណនី​ហ្វេសប៊ុក​​​ឈ្មោះ ​Chhoem Sakada ទាក់ទង​នឹង​​តំបន់​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា​ ឡាវ និងវៀតណាម​​ (CLV)

2024/07/27 11:21:41 am        746
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចូលទៅខមិនពន្យល់គណនីឈ្មោះ "Chhoem Sakada" ដែលបានបង្ហោះផ្សាយអំពីក្ដីបារម្ភ ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ឡើងវិញថា ពុកបានបកស្រាយអស់២ម៉ោងសង្ឃឹមថាកូនយល់។ទឹកដីកម្ពុជាមិនត្រូវបានកាត់ឲ្យទៅប្រទេសវៀតណាមដូចគេចោទ មិនបានយកទៅជាភាគហ៊ុនជាមួយវៀតណាម ឬឡាវ។ប្រទេសនីមួយៗគ្រប់គ្រងលើអធិបតេយ្យភាពរៀងៗខ្លួន អនុវត្តច្បាប់ប្រទេសរៀងៗខ្លួន។ប្រជាជនយើងក៏មិនអាចចូលទៅវៀតណាមឡាវដោយគ្មានការអនុញ្ញាត។ឯប្រជាជនវៀតណាម​ និងឡាវក៏មិនអាចចូលមកប្រទេសយើងដោយគ្មានការអនុញ្ញាត។កិច្ចសហការរបស់យើងប្រម៉ូលផ្តុំលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មហេដ្ឋារចនាសម្ព័ន ដឹកជញ្ជូន សន្តិសុុខ។បើកូនអាចស្តាប់ឡើងវិញនូវការពន្យល់​របស់ពុកកូននិងកាន់តែយល់។ពុកទើបត្រឡប់មកពីវៀតណាមល្ងាចមុិញនេះ (26/7/2024) ដែល​ម្សិលមិញ​នេះ​ពុកចរចា​ជាមួយថ្នាក់ដឹកនាំវៀតណាមសុំឲ្យភាគីវៀតណាមបន្ថែម​ការលក់ភ្លើងឲ្យយើង​ដោយ​ដំឡើងពី២៥០មេហ្រ្គាវ៉ាត់ ដល់៤០០មេហ្រ្គាវ៉ាត់​ដែលភាគីវៀតណាមយល់ព្រម។ ​យើងផលិតភ្លើង​មិនទាន់គ្រប់​ឯឡាវផ្គត់ផ្គង់​ឲ្យយើងមិនទាន់តាមកិច្ចសន្យា។ ​ការខិតខំរកទីផ្សាឲ្យប្រជាជនយើងកាន់តែចាំបាច់​ដែលត្រូវការ​សម្រួលពាណិជ្ជកម្មឲ្យបានល្អជាមួយប្រទេសជិតខាងពិសេសតំបន់ភូមិភាគឥសាន្តរបស់យើងដែលខ្វះផ្លូវដឹកជញ្ជូនខ្វះអគ្គីសនីនិងខ្វះទីផ្សា។ ​២៥ឆ្នាំកន្លងមកហើយតើយើងមាន​បាត់បង់ទឹកដីនៅ​កន្លែងណាទេគឺអត់ទេតែយើងបានបោះបង្គោលព្រំដែលដល់មុំ៣កម្ពុជា ឡាវ​វៀតណាម​ថែមទៀត​ផង។​ពុកទទួលយកការកង្វល់និង​ការព្រួយបារម្មណ៍​របស់កូន និងប្រជាជន​យើង​ដោយសារកត្តា​ប្រវត្តិសាស្រ្តទើបប្រឹងប្រែងបោះបង្គោលព្រំដែនឲ្យរឹងមាំជាមួយប្រទេសជិតខាងដើរទន្ទឹមនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង៕

រដ្ឋបាលខេត្តកំពង់ឆ្នាំង អោយអាជ្ញាធរក្រុងស្រុកទាំង៨ ទម្លាក់ប៉ាណូផ្សាយស្រាបៀរតាមដងផ្លូវចេញអោយអស់

2024/07/27 11:11:30 am        241
កំពង់ឆ្នាំង : យោងតាមអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្តីពីការពិនិត្យឡើងវិញនូវរាល់ឯកសារព្រមព្រៀងជាមួយក្រុមហ៊ុនផលិត លក់ ចែកចាយ និងទទួលផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមផ្លូវ និងទីសាធារណៈ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអោយរដ្ឋបាលក្រុងស្រុកទាំង៨ក្នុងខេត្តកំពង់ឆ្នាំង ត្រូវរុះរើផ្ទាំងប៉ាណូនៅតាមដងផ្លូវ នៅកាត់ពីលើដងផ្លូវ និងនៅតាមទីសាធារណៈនានាស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនអោយអស់។មកដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ ប៉ាណូធំៗរបស់ក្រុមហ៊ុនស្រាបៀរប្រមាណ៥០%បានទម្លាក់ចុះនៅក្នុងក្រុងកំពង់ឆ្នាំង នៅ៥០%ទៀតមិនទាន់ទម្លាក់នៅឡើយ ។ ការបញ្ឈប់ការផ្សព្វផ្សាយគ្រឿងស្រវឹងតាមរយៈទម្លាក់ប៉ាណូស្រាបៀរតាមដងផ្លូវនេះ ក្នុងគោលបំណងកាត់បន្ថយការទទួលទានគ្រឿងស្រវឹងជ្រុលហួសហេតុ ដែលបង្កគ្រោះថ្នាក់ដល់សុខភាព សង្គម ពិសេសគ្រោះថ្នាក់ចរាចរណ៍ ធ្វើអោយប៉ះពាល់ដល់កុមារផងដែរ ៕ កាំង ហុងវាស្នា

សហគមអភិវឌ្ឍន៍កសិកម្ម និងដៃគូឯកជន កំពុងប្រែក្លាយតំបន់ក្រាំងឆាននៃស្រុកបរិបូណ៌ ជាតំបន់អភិវឌ្ឍន៍កសិកម្ម និងកសិទេចរណ៍ប្រកបដោយសក្តានុពល

2024/07/27 10:59:39 am        135
កំពង់ឆ្នាំង ៖ តំបន់ក្រាំងឆាន ដែលមានផ្ទៃដីប្រមាណជាង២០០ហិកតា ស្ថិតនៅក្នុងឃុំផ្សារ ស្រុករបរិបូណ៌ ខេត្តកំពង់ឆ្នាំង ជាតំបន់ប្រកបដោយសក្តានុពលលើវិស័យកសិកម្ម និងទេសចរណ៍។ សហគមន៍អភិវឌ្ឍន៍កសិកម្មមួយនៅស្រុករបរិរបូណ៌ គ្រោងសហការជាមួយដៃគូឯកជន ប្រែក្លាយតំបន់មួយនេះ ជាតំបន់មួយដែលអាចផលិតបន្លែសរីរាង្គ ការចិញ្ចឹមសត្វ ។ ក្រៅពីនេះ នឹងរៀបចំអោយក្លាយជាតំបន់ទេចរណ៍ធម្មជាតិដ៍សម្បូបែប សម្រាប់ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិមកលេងកំសាន្តលំហែរអារម្មណ៍ផងដែរ ។ លោក ហេង សំណាង ប្រធានសហគមន៍បានប្រាប់ថា៖ បច្ចុប្បន្នទោះបីផ្លូវនៅមកតំបន់ក្រាំងឆាន នៃគម្រោងអភិវឌ្ឍន៍ មានការលំបាកខ្លះ តែលោកនឹងខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ហើយកែប្រែតំបន់នេះអោយក្លាយជាតំបន់បៃតងនៅគ្រប់រដូវកាល ដោយកែច្នៃអោយមានជាបឹង សម្រាប់ប្រជាពលរដ្ឋ ឬអ្នកទេសចរណ៍មកជិះទូកលេងកំសាន្ត ។ បច្ចុប្បន្នតំបន់ក្រាំងឆាននេះ បានធ្វើការអភិវឌ្ឍន៍បានមួយចំនួនហើយ។ ប៉ុន្តែក្រោយពីសហគមន៍អភិវឌ្ឍន៍កសិកម្មសហការជាមួយដៃគូឯកជនហើយ នឹងជួយជម្រុញអោយ តំបន់នេះ កសិកម្មមួយដ៍ល្អសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងមូលដ្ឋាន និងតាមទីផ្សារនានាក្នុងខេត្តកំពង់ឆ្នាំង ។ ក្រៅពីវិស័យកសិកម្ម តំបន់នេះក៍អាចប្រែក្លាយជាតំបន់ទេសចរណ៍ដ៍ទាក់ទាញសម្រាប់អ្នកទេសចរណ៍មកលេងកំសាន្ត ចុងសប្តាហ៍ ថ្ងៃឈប់សម្រាក មកជិះសេះកំសាន្ត ជាមួយនិងទេសភាព វាលស្រែ និងព្រៃធម្មជាតិផងដែរ ។ ភ្ញៀវទេសចរណ៍មកលេងកំសាន្តនៅទីនេះបានប្រាប់ថា៖ ទោះបីមកទីនេះមានការលំបាកផ្លូវបន្តិច តែពេលមកដល់តំបន់ក្រាំងឆាននេះ គឺមានអារម្មណ៍ប្លែក រីករាយស្រស់ថ្លា បាត់អស់ទុក្ខកង្វល់ ដោយបានមើលនូវទេសភាព ធម្មជាតិដ៍ស្រស់បំព្រង ព្រមទាំងបានជិះសេះលេងកំសាន្តនៅតាមផ្លូវអមដោយទេសភាពបៃតងស្រស់ផងដែរ ។ នៅទីនេះពិតជាមានសក្តានុពលលើវិស័យកសិកម្ម ដោយសារនៅទីនេះមានប្រឡាយទឹកជាប់ជាប្រចាំ ដែលអាចផ្គត់ផ្គង់ការដាំដំណាំកសិកម្ម និង ចិញ្ចឹមសត្វបាន ដោយបន្ថែមលើការគ្រប់គ្រង និង បច្ចេកទេស នឹងអាចដំណើរការ បានដោយរលូន ។ ពួកគាត់សង្ឃឹមថានៅឆ្នាំ២០២៥ តំបន់ក្រាំងឆាននេះ នឹងក្លាយជាតំបន់ទេសចរណ៍មួយដ៏គួរអោយទាក់ទាញ៕ ដោយ ៖ កាំង ហុងវាស្នា

ព្រឹទ្ធសភាផ្ដល់ឱសថជាង១០មុខ ដល់មន្ទីរពេទ្យបង្អែកក្នុងខេត្តត្បូងឃ្មុំ និងកំពង់ចាម ទុកចែកពលរដ្ឋដោយឥតគិតថ្លៃ

2024/07/27 10:36:17 am        398
កំពង់ចាម៖ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) បាននាំយកអំណោយមនុស្សធម៌របស់ព្រឹទ្ធសភា ជាឱសថសរុបចំនួន ១១មុខ ប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកស្រុកតំបែរ និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងមន្ទីរពេទ្យបង្អែកស្រុកកងមាស និងស្រុកចំការលើ ខេត្តកំពង់ចាម សម្រាប់ប្រើប្រាស់នៅក្នុងមន្ទីរពេទ្យ និងផ្តល់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។ ពិធីប្រគល់អំណោយនេះ ធ្វើឡើងកាលពីថ្ងៃទី២៥ និងទី២៦ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី២ ថ្នាក់ដឹកនាំខេត្ត ស្រុក និងតំណាងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយឯកឧត្តម ឡាន់ ឆន អនុប្រធានក្រុម ។ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម ម៉ម ប៊ុននាង បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះលោកគ្រូពេទ្យ អ្នកគ្រូពេទ្យនៅក្នុង​មន្ទីរពេទ្យ​បង្អែកទាំងអស់ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាមទាំងមូល ។ ឯកឧត្តម បានគូសបញ្ជាក់ថា អំណោយឱសថទាំងអស់នេះ ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាព រវាងគណៈកម្មការទី១០ ព្រឹទ្ធសភា ជាមួយមូលនិធិចែករំលែកសង្រ្គោះជីវិត​សាកល នៃសាធារណរដ្ឋកូរ៉េ ​ក្រោមអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ ភាគីដៃគូបានផ្តល់​ជំនួយមនុស្សធម៌ដែលមានដូចជា ឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ មកព្រឹទ្ធសភាកម្ពុជាជាបន្តបន្ទាប់ ចាប់ពីឆ្នាំ២០២២ សរុបចំនួន ៥លើកមកហើយ ។ ឯកឧត្តម ម៉ម ប៊ុននាង បានបន្ថែមថា ទន្ទឹមនោះ ព្រឹទ្ធសភាជាតិ តាមរយៈគណៈកម្មការទី១០ បាននាំយកអំណោយមនុស្សធម៌ទាំងអស់ ផ្តល់ជូនដល់មន្ទីរពេទ្យរដ្ឋ មន្ទីរពេទ្យបង្អែកខេត្ត និងរដ្ឋបាលខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដើម្បីផ្តល់ជូនបន្តដល់ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះដោយឥតគិតថ្លៃ ហើយជំនួយ​មនុស្សធម៌ របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនេះ ពិតជាបានចំណែកដ៏សំខាន់​ក្នុងការ​លើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋក្រីក្រឱ្យកាន់តែប្រសើរឡើង ។ក្នុងឱកាសនោះ លោកប្រធានមន្ទីរពេទ្យបង្អែកទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​សម្តេចតេជោ ថ្នាក់ដឹកនាំ និងសមាជិកព្រឹទ្ធសភាជាតិ ដែលបាននាំយកអំណោយជាឱសថ​យ៉ាងច្រើនជូនដល់មន្ទីរពេទ្យបង្អែកស្រុក ដោយមន្ត្រីសុខាភិបាល នៃមន្ទីរពេទ្យបង្អែកទាំងអស់ បានសន្យាថានឹងប្រើប្រាស់ឱសថ​ទាំងនេះ​ឱ្យចំទិសដៅ មានប្រសិទ្ធភាព និងគណនេយ្យ​ភាពចំពោះព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្រ្គោះជីវិតសកល ​នៃសាធារណៈរដ្ឋកូរ៉េ ៕ អត្ថបទ បាន សុខរិទ្ធិ 

តុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនជនត្រូវចោទ២នាក់​ ករណីគ្រឿងញៀនជាង ២០០គីឡូក្រាម

2024/07/27 09:57:42 am        431
កណ្តាល៖ ជនត្រូវចោទជនជាតិចិន ២នាក់ ពាក់ព័ន្ធនិងករណី រក្សាទុក ដឹកជញ្ជូន និងជួញដូរ​ដោយខុសច្បាប់នូវសារធាតុញៀន ទម្ងន់ ២០០,៧៨៤.៩៣ក្រាម (២០០គីឡូ ៧៨៤.៩៣ក្រាម) ដែលសមត្ថកិច្ចជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយនគរបាលខេត្តកណ្តាល បង្ក្រាបបាននៅចំណុច ម្តុំផ្សារគគីរ ផ្លូវជាតិលេខ១ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងរាជធានី​ភ្នំពេញ ត្រូវបានសាលាដំបូងខេត្តកណ្តាល ឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល ដើម្បីបន្តការ​ស៊ើបសួរតាមនីតិវិធីច្បាប់ ។សូមជម្រាបជូនថា ក្រោមការបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំង​បទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៦ និង២០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១១) សហការជាមួយស្នងការ​ដ្ឋាននគរបាលខេត្តកណ្ដាល និងស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការ​សម្រប​សម្រួល​ពីលោក ខា ដែនណា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្ដាល ស្រាវជ្រាវ​ស៊ើបអង្កេត តាមដានមុខសញ្ញា នៅចំណុចផ្សារគគីរ ផ្លូវជាតិលេខ១ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ហើយ​ក៏​ពន្លាតដែនដីមករាជធានីភ្នំពេញ រហូតមកចាប់ខ្លួនជនល្មើសម្នាក់ ​នៅចំណុចស្ពានកោះនរាណ៍ សង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ បន្ទាប់មកកម្លាំងជំនាញ​បន្ត​ឃាត់ខ្លួន​បាន​ជនល្មើសម្នាក់ទៀត នៅចំណុចផ្លូវសុធារស ​សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនល្មើសទាំង ០២នាក់ ១.ឈ្មោះ ថាវ វួយ (TAO WEI) ភេទប្រុស ​ជនជាតិចិន អាយុ៤១ឆ្នាំ ២. ឈ្មោះ ហ៊ើ សុងហ្វឹង (HE XIONGFENG) ភេទប្រុស ជនជាតិចិន អាយុ៤២ឆ្នាំ វត្ថុតាងចាប់យក សារធាតុញៀនប្រភេទ​ កេតាមីន (Ketamine) សរុបចំនួន​ ២០០៧៨៤.៩៣ក្រាម (២០០គីឡូ ៧៨៤.៩៣ក្រាម) ​រថយន្តចំនួន ០២គ្រឿង និងទូរស័ព្ទដៃ ចំនួន ០២គ្រឿង ។ចំពោះជនល្មើសទាំង២នាក់ ​ត្រូវ​បាន​កម្លាំង​ជំនាញ​កសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាង​ទៅ​សាលាដំបូង ខេត្តកណ្ដាល​ ដើម្បី​ចាត់ការតាមនីតិវិធី៕ អត្ថបទ៖ តារាវុទ្ធី

សហជីពនិងកម្មករ ត្រៀមជាស្រេច ក្នុងការអបអរសាទរការបើកការដ្ឋានសាង់សង់ព្រែកជីកហ្វូណន នាខែសីហាខាងមុខ

2024/07/27 09:42:28 am        555
នៅសល់តែ៩ថ្ងៃទៀតប៉ុណ្ណោះ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្តើមដំណើរការហើយ។ ជាមួយនេះ ក្រុមសហជីព កម្មករ និងកម្មការនីរោងចក្រកាត់ដេរជាច្រើននាក់ បញ្ជាក់ឲ្យដឹងថា ពួកគាត់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់នេះ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ។លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា ក្នុងបទសម្ភាសជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះ បានលើកឡើងថា ដើម្បីអបអរសាទរការបើកការដ្ឋាន​សាងសង់​ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ ​ក្រុមការងារសហជីព គឺបានត្រៀមតាមបណ្តារោងចក្រ សហគ្រាស ដែលជាសមាជិករបស់សហភាពសិទ្ធិកម្មករកម្ពុជា ក៏ដូចជាសហភាពសហជីពដទៃផ្សេងទៀត ជាពិសេសកម្មករ កម្មការិនី គឺត្រៀមខ្លួនជាស្រេច​ក្នុងការចូលរួម ហើយតាមរោងចក្រមួយចំនួន ទោះបីជាជាប់រវល់បំពេញ​ការងារសកម្ម​យ៉ាងណាក៏ដោយ ក៏នឹងឆ្លៀតពេលក្នុងការចូលរួមអបអរសាទរពីចម្ងាយផងដែរ នៅវេលាម៉ោង៩៖០៩នាទីព្រឹកខាងមុខនេះ ដោយមានជាស្គរ និងជាប៉ោតជាដើម ដើម្បីគោះបង្ហាញអំពីអ្វីដែល​ជា​ឆន្ទៈរបស់បងប្អូនកម្មករ កម្មការិនីចូលរួម ហើយនឹងគាំទ្រយ៉ាងពេញទំហឹងនូវអ្វីដែល​មានសម្រាប់​ជាផលប្រយោជន៍របស់បងប្អូនទាំងអស់គ្នា។ទាក់ទិងគម្រោងព្រែកជីកហ្វូណនតេជោនេះ ​កម្មករ ​កម្មការិនីរោងចក្រកាត់ដេរ​សម្លៀកបំពាក់ ម៉នីង គ្លរី ហ្គាមេន (MORNING GLORY GARMENT ENTERPRISE CO.,LTD) ដែលមានទីតាំងស្ថិតនៅ​សង្កាត់/ខណ្ឌកំបូល រាជធានីភ្នំពេញ ​បានបង្ហាញការគាំទ្រយ៉ាងពេញ​ទំហឹង​​ចំពោះការអនុវត្ត​គម្រោងព្រែកជីកហ្វូណនតេជោ ហើយរំពឹងទៀតថា ​ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រោមគោល​នយោបាយរបស់គណបក្សប្រជាជន នឹងដឹកនាំប្រទេសរីកចម្រើន​ទៅ​មុខបន្តទៀត ជាពិសេសការទាក់ទាញអ្នកវិនិយោគកាន់តែច្រើនឲ្យមកបណ្តាក់ទុន​បើករោងចក្រ​ថែមទៀត ដើម្បីផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋគ្រប់ទិសទី និងមានប្រាក់ចំណូលទៀងទាត់។គម្រោងព្រែកជីកនេះ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា ហើយបាន​និងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សល់ទុកជា​កេរមរតក​ប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។គម្រោងព្រែកជីកហ្វូណនតេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់​ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ ដែលនឹងផ្តល់​អត្ថប្រយោជន៍​​ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃ​ដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ កាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់​ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន និងការវិនិយោគផ្សេងៗ។ល។អត្ថបទ៖ ឈិត បូរ៉ាវី

សម្តេចធិបតី ឆ្មក់ចុះពិនិត្យវឌ្ឍនភាពសាលាអនុវត្តក្រុងកំពង់ឆ្នាំង ដែលជាសាលាគំរូមួយ

2024/07/27 09:04:13 am        495
នៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ​បានឆ្មក់អញ្ជើញចុះពិនិត្យវឌ្ឍនភាពរបស់សាលាអនុវត្ត នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បន្ទាប់ពីរាជរដ្ឋាភិបាលថ្មីមានគោលនយោបាយដាក់ឱ្យអនុវត្តសាកល្បងនូវសាលាគំរូមួយចំនួននោះ។ក្នុងពិធីចុះពិនត្យដោយផ្ទាល់មិនឱ្យដឹងមុនបែបនេះ សម្តេចធិបតី បានមានប្រសាសន៍ថា មូលដ្ឋានរឹងមាំខាងវិស័យអប់រំ គឺត្រូវពង្រឹងពីក្រោមឡើងទៅ។សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានស្តាប់របាយការណ៍នានាដោយចង់ដឹងពីតម្រូវការបន្ថែមពីលោក នាយក លោកគ្រូ អ្នកគ្រូ ដើម្បីឱ្យគោលនយោបាយពង្រឹងវិស័យអប់រំ តាមគោលនយោបាយពង្រឹង វិស័យអប់រំ ឱ្យកាន់តែមានប្រសិទ្ធភាព។គួរបញ្ជាក់ថា ការឆ្មក់ចុះពិនិត្យដោយផ្ទាល់បែបនេះ ដើម្បីចង់ដឹងផ្ទាល់ពីវឌ្ឍនភាពរបស់សាលាគំរូ ខណៈរបាយការណ៍ជាប្រចាំបានបង្ហាញពីលទ្ធផលដ៏ស្រស់បំព្រង ប៉ុន្តែទោះជាយ៉ាងណា សម្តេចថា ទោះបីជាការអនុវត្តបានដ៏ប្រសើរ ​បន្ទាប់ពីអនុវត្តបាន២ខែមកនេះ តែសម្តេច​ក៏បានសាកសួរ​លោកនាយក លោកគ្រូ អ្នកគ្រូ អំពីតម្រូវការថ្មីៗ​ ឬអំពីបញ្ហាប្រឈមចំពោះមុខ​ដែលត្រូវ​ដោះស្រយបន្ថែមផងដែរ៕អត្ថបទ៖ មុត សុទ្ធ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង

2024/07/26 09:05:57 pm        120
ភ្នំពេញ : ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី និងប្រតិភូសុខាភិបាល បានជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ ព្រមទាំងផ្តល់អនុសាសន៍ ដល់មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង, នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ។ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងបច្ចេកទេស ជាប្រតិភូក្រសួងសុខាភិបាល អមដោយសមាសភាពចូលរួមពីអាជ្ញាធរមូលដ្ឋាន លោកជំទាវ ហ៊ន់ សុធារី អភិបាលរងខេត្តព្រៃវែង និងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង អនុប្រធានមន្ទីរសុខាភិបាល ប្រធានការិយាល័យមន្ទីរសុខាភិបាល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធាន អនុប្រធានមន្ទីរពេទ្យ និងប្រធានមណ្ឌលសុខភាព។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងការកោតសរសើរ ជូនចំពោះមន្រ្តីសុខាភិបាល រួមទាំងអាជ្ញាធរ ដែលបានខិតខំប្រឹងប្រែងបំរើផ្តល់ជូនសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងដោយយកចិត្តទុកដាក់បំផុត។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកត់សម្គាល់ ឃើញថាមានការរីកចម្រើនក្នុងវិស័យសុខាភិបាល ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ អនាម័យ សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត និងធនធានមនុស្សដែលមានការរៀបចំមានឯកសណ្ឋានបានស្អាត និងមានលក្ខណៈសមរម្យ។ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល ដើម្បីជំរុញការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរថែមទៀត រួមមាន៖- បង្កើនការយកចិត្តទុកដាក់លើការងារអនាម័យ និងភាពស្អាតក្នុងទីតាំងផ្តល់សេវាថែទាំ ព្យាបាល ដែលជាផ្នែកសំខាន់មិនអាចខ្វះបាន ចូលរួមជាមួយប្រសិទ្ធភាពនៃការព្យាបាលឆាប់ជាសះស្បើយ។- ពង្រឹងគុណភាព លើសម្ភារៈបរិក្ខារពេទ្យ ឱសថ រួមទាំងការទុកដាក់ និងថែទាំឱ្យបានត្រឹមត្រូវ។- ពង្រឹងសមត្ថភាពបុគ្គលិករបស់ខ្លួន អំពីចំណុចខ្លាំង និងចំណុចដែលត្រូវបំពេញ ដើម្បីឈានទៅការបណ្តុះបណ្តាលជាប់ជាប្រចាំ។- ខិតខំកត់ត្រាព័ត៌មានអ្នកជំងឺឱ្យបានគ្រប់ជ្រុងជ្រោយ និងថែរក្សាឯកសារទាំងអស់អោយបានគង់វង្សយូរអង្វែង។- បន្តបង្កើនការយកចិត្តទុកដាក់ និងតាមដានជាប់ជាប្រចាំគ្រោះថ្នាក់នៃការឆ្លងរោគ ក្នុងទីតាំងថែទាំព្យាបាល តាមរយៈវិធានការបង្ការរោគ។- ត្រៀមទាំងលក្ខណៈបច្ចេកទេស និងធនធានមនុស្ស សម្រាប់អន្តរាគមន៍ជួយប្រជាពលរដ្ឋពេលមានគ្រោះអាសន្នបន្ទាន់ៗ ទោះក្នុងកាលៈទេសៈណាក៏ដោយ។- ផ្តល់ឱកាសទូលំទូលាយ ទទួលយកនូវព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋ បងប្អូនអ្នកជំងឺ និងអ្នកជំងឺ ការពេញចិត្តពេញថ្លើមរបស់គាត់ និងការផ្តល់ជាគំនិតស្ថាបនា។- បង្កើនសមត្ថភាពថែទាំសម្ភារៈបរិក្ខារ និងអគារថែទាំព្យាបាលឱ្យបានល្អ និងនៅរក្សាបានដំណើរការប្រកបដោយគុណភាព និងយូរអង្វែង។- រួមគ្នាគិតពិចារណារិះរកមធ្យោបាយពង្រីកសេវាជាបន្តបន្ទាប់ ស្របតាមផែនទីបង្ហាញផ្លូវនៃការគ្របដណ្តប់សុខភាពជាសកល។- បង្កើនជាប់ជាប្រចាំ និងកាន់តែខ្លាំងក្លា ទូលំទូលាយសកម្មភាពអប់រំសុខភាព លើកកំពស់សុខភាព ពីវិធីបង្ការ និងថែទាំសុខភាពទាំងក្នុងមូលដ្ឋានសុខាភិបាល និងទាំងក្នុងសហគមន៍។ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងនូវការអរគុណ វាយតម្លៃខ្ពស់ដល់មន្រ្តីសុខាភិបាលនៅខេត្តព្រៃវែង និងផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងមន្រ្តីសុខាភិបាលទាំងអស់ត្រូវ មានស្មារតីរួបរួមគ្នា ចេះជួយគ្នា សាមគ្គីភាពភាព គោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីជាប្រយោជន៍រួមធានា ការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល៕អត្ថបទ រដ្ឋា

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចស្នើដល់សមាសភាពក្រុមការងារយេនឌ័ររបស់ក្រសួងត្រូវបំពេញតួនាទីឱ្យបានល្អ

2024/07/26 07:40:24 pm        131
ភ្នំពេញ ៖ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅរសៀលថ្ងៃទី២៦ ខែកក្កដានេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារយេនឌ័ររបស់ក្រសួង ដោយមានអ្នកចូលរួមជាង២០០នាក់។នៅក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានស្នើដល់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាភាពក្រុមការងារយេនឌ័ររបស់ក្រសួង ត្រូវបំពេញតួនាទីភារៈកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ តាមប្រកាសស្តីពីការកែសម្រួលសមាសភាពក្រុមការងារយេនឌ័រ ដោយត្រូវខិតខំការពារផលប្រយោជន៍របស់ស្រ្តី និងទប់ស្កាត់កុំឱ្យមានការរើសអើងចំពោះមន្រ្តីរាជការជាស្រ្តី។ ម្យ៉ាងវិញទៀត ត្រូវជំរុញស្រ្តីក្នុងតួនាទី ខិតខំកសាងសមត្ថភាពខ្លួន និងមានទំនុកចិត្ត និងជឿជាក់លើខ្លួនឯង ដើម្បីឱ្យខ្លួនទទួលបានឋានៈ តួនាទី និងសិទ្ធិចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្សេងៗ។ ឯកឧត្តមបានបន្តថា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ ស្រ្តីនៅតែទទួលបានឱកាស និងត្រូវបានផ្តល់ឋានៈ និងតួនាទី ដើម្បីចូលរួមក្នុងការដឹកនាំប្រទេសជាតិ និងធ្វើសេចក្តីសម្រេចចិត្តទាំងក្នុងក្របខណ្ឌច្បាប់ នយោបាយនិងសង្គមជាដើម។គួរបញ្ជាក់ដែរថា បច្ចុប្បន្ន រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដោយគគិបណ្ឌិតបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចាកោណ ដំណាក់កាលទី១ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព ជាពិសេសបានធ្វើឱ្យស្ថានភាព ជីវភាព ឋានៈ និងតួនាទីរបស់ស្ត្រីកាន់តែមានភាពប្រសើរឡើងក្នុងទិដ្ឋភាពសេដ្ឋកិច្ច-សង្គម និងនយោបាយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់តួនាទី បង្កើនភាពអង់អាច និងការទទួលខុសត្រូវរបស់ស្រ្តីក្នុងវិស័យសាធារណៈ រួមទាំងការអភិវឌ្ឍសមត្ថភាពមន្រ្តីជាស្រ្តី ដើម្បីទទួលបានតំណែងគ្រប់គ្រងនានា ក្នុងស្ថាប័នសាធារណៈ សំដៅធានាការបង្កើនការចូលរួមរបស់ស្រ្តីក្នុងការធ្វើសេចក្តីសម្រេចចិត្តប្រកបដោយបរិយាបន្ន និងសមធម៌សង្គម។ អត្ថបទ៖ទូច សោភ័ណ​

រដ្ឋមន្ត្រីក្រសួងការងារ និងអភិបាលខេត្តក្យង់សាំងប៊ូកដូរបស់កូរ៉េខាងត្បូង ឯកភាពបន្តកិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមកដើម្បីវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ច

2024/07/26 06:46:57 pm        90
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយឯកឧត្តម Lee Cheol-Woo អភិបាលខេត្តក្យង់សាំងប៊ូកដូនៃសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ជំនួបនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលខេត្តក្យង់សាំងប៊ូកដូ នៃសាធារណរដ្ឋកូរ៉េក្នុងជំនួបប្រគល់-ទទួលរថយន្តពន្លត់អគ្គិភ័យចំនួន ១០ គ្រឿងក្រោមការសម្របសម្រួលរបស់អង្គការចលនាភូមិថ្មីនៃសាធារណរដ្ឋកូរ៉េ។ ឆ្លៀតក្នុងឱកាសនោះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកលើវិស័យការងារឱ្យកាន់តែប្រសើរបន្ថែមទៀតដើម្បីវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ច។ ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តដែលបានយកចិត្តទុកដាក់ដល់ពលរដ្ឋខ្មែរដែលកំពុងបម្រើការងារ និងស្នាក់នៅខេត្តក្យង់សាំងប៊ូកដូបានយ៉ាងល្អក្នុងពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តម Lee Cheol-Woo អភិបាលខេត្ត បានគូសបញ្ជាក់ពីភាពជោគជ័យលើកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសដែលបាននឹងកំពុងបង្កើតចេញជាផ្លែផ្កាសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ ជាក់ស្តែង បច្ចុប្បន្នក្រុមហ៊ុនវិនិយោគរបស់កូរ៉េខាងត្បូងមកពីខេត្តក្យង់សាំងប៊ូកដូ បាននឹងកំពុងបន្តបោះទុនវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់ ដែលបង្កើតឱកាសការងារនៅកម្ពុជាកាន់តែច្រើន។ ក្រៅពីការវិនិយោគ និងកិច្ចសហការលើវិស័យការងារ ឯកឧត្តមអភិបាលខេត្ត បានសន្យានឹងបន្តស្វែងរកជំនួយបន្ថែមទៀតដល់ក្រសួងការងារក្នុងករណីដែលមានតម្រូវការបន្ថែមទៀតក្រៅពីជំនួយរថយន្តពន្លត់អគ្គិភ័យទាំង ១០ គ្រឿងដែលប្រគល់នៅថ្ងៃទី២៦ ខែកក្កដា នេះផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរ អំពីទំនាក់ទំនងជាយុទ្ធសាស្ត្រដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះជាមួយគ្នាដើម្បីជំរុញ និងជ្រោមជ្រែងទាំងកំណើនសេដ្ឋកិច្ច និងទំនាក់ទំនងនយោបាយនៃប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួតបន្ថែមទៀតព្រោះថាប្រទេសទាំងពីរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងទំនាក់ទំនងរវាងប្រជាជននឹងប្រជាជន។ លើសពីនេះ នៅចំពោះមុខឯកឧត្តមអភិបាលខេត្ត ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា ក្រសួងនឹងបន្តយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងបន្ថែមទៀត ចំពោះអ្នកវិនិយោគិនរបស់កូរ៉េ និងប្រជាពលរដ្ឋកូរ៉េដែលកំពុងស្នាក់នៅ បម្រើការងារ និងកំពុងវិនិយោគនៅកម្ពុជា ជាពិសេសពលរដ្ឋ និងអ្នកវិនិយោគមកពីខេត្តក្យង់សាំងប៊ូកដូដើម្បីរួមចំណែកសម្រួលដល់បេសកកម្មរបស់ប្រជាពលរដ្ឋកូរ៉េឱ្យដំណើរការដោយរលូន និងជោគជ័យនៅក្នុងទឹកដីកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភ្ញៀវទេសចរងាកទៅរកប្រភពទឹកនៅទីក្រុងរ៉ូម ខណៈរលកកម្តៅមុនរដូវក្តៅវាយប្រហារប្រទេសអ៊ីតាលី
05/28/2026 06:05 PM
ប្រធានាធិបតីរុស្ស៊ីមាននូវជំនួបកម្រិតខ្ពស់ជាមួយសមភាគីកាហ្សាក់ស្ថាននៅទីក្រុង Astana
05/28/2026 06:05 PM
អវកាសយានិករុស្ស៊ីនៅ ISS ដើរលើលំហរអាកាសជាលើកដំបូងក្នុងឆ្នាំ ២០២៦នេះ
05/28/2026 06:05 PM
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio អះអាងថា គុយបានមានបញ្ហាច្រើនណាស់
05/28/2026 06:05 PM
អ៊ូហ្គង់ដា បិទព្រំដែនជាមួយកុងហ្គោ ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺអេបូឡា
05/28/2026 06:05 PM
លោក Macron ៖ ន័រវែសយល់ព្រមចូលរួមឆ័ត្រនុយក្លេអ៊ែររបស់បារាំង
05/28/2026 06:05 PM
មនុស្ស ២នាក់ស្លាប់ និង ៥នាក់បាត់ខ្លួន ក្រោយទូកលិចក្នុងទន្លេគង្គា ប្រទេសឥណ្ឌា
05/28/2026 06:05 PM
រដ្ឋមន្រ្តីការបរទេស EU ជួបគ្នានៅប្រទេសស៊ីប ដើម្បីពិភាក្សាលើយុទ្ធសាស្រ្តជាមួយរុស្ស៊ី និងបញ្ហាសង្រ្គាមមជ្ឈិមបូព៌ា
05/28/2026 06:05 PM
រុស្ស៊ី និងអាហ្វហ្គានីស្ថានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធា-បច្ចេកទេស
05/28/2026 06:05 PM
IRGC៖ អ៊ីរ៉ង់វាយប្រហារមូលដ្ឋានទ័ពអាកាសអាមេរិក
05/28/2026 06:05 PM