សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់ស្ពានបេតុងចំនួន១ កន្លែង ប្រវែង ៩០ ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋនៅស្រុកជីក្រែង ខេត្តសៀមរាប
កម្ពុជាតែងឈរលើគោលគំនិតសន្ដិភាពនិយម ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមជាង៣ទសវត្សរ៍ហើយ
ក្រសួងការងារ បន្តនាំយកឱកាសការងារជាង ១ម៉ឺនកន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ព្រមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ដល់ពលរដ្ឋខេត្តពោធិ៍សាត់
ប្រមុខការពារជាតិរំឭកខ្មែរគ្រប់រូបរួបរួមគ្នាជាធ្លុងមួយក្រោកឡើងលើកតម្កើងកិត្យានុភាពជាតិ និងរួមគ្នាការពារជាតិទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យការផ្តល់សេវាសាធារណៈ សួរសុខទុក្ខបុគ្គលិកសុខាភិបាល និងប្រជាពលរដ្ឋដែលមកទទួលសេវានៅខេត្តព្រៃវែង

2024/07/26 06:07:35 pm        185
ព្រៃវែង ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាល បានបន្តធ្វើដំណើរចុះពិនិត្យការផ្តល់សេវាសាធារណៈ សួរសុខទុក្ខបុគ្គលិកសុខាភិបាល និងប្រជាពលរដ្ឋ នៅមនី្ទរពេទ្យបង្អែកអ្នកលឿង មណ្ឌលសុខភាពពាមរក៍ និងមនី្ទរពេទ្យខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ។​ក្នុងឱកាសចុះពិនិត្យ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងការកោតសរសើរ ជូនចំពោះមន្រ្តីសុខាភិបាល រួមទាំងអាជ្ញាធរ ដែលបានខិតខំប្រឹងប្រែងបំរើផ្តល់ជូនសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងដោយយកចិត្តទុកដាក់បំផុត។ ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលទាំងអស់ សូមបង្កើនការខិតខំបន្ថែមទៀត ពិសេសគឺពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងសមត្ថភាពជំនាញបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាលតាមគ្រប់រូបភាព ដោយធានាឱ្យបានការបម្រើ និងផ្តល់ជូនសេវាពិនិត្យថែទាំសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌។ ឯកឧត្តមសាស្ត្រាចារ្យបានកត់សំគាល់លើអាកប្បកិរិយាល្អ ទទួលរាក់ទាក់ និងការបំពេញការងារដោយស្មារតីមនសិការទទួលខុសត្រូវ និងគោរពវិន័យម៉ោងពេល នៃបុគ្គលិក មន្ត្រីសុខាភិបាលមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព។ក្នុងការចុះពិនិត្យនេះ សមាសភាពអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋាន មានលោកជំទាវអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង និងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង អភិបាលស្រុក អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ៕អត្ថបទ រដ្ឋា

​ អ្នកនាំពាក្យ CHRC បង្ហាញសោកស្តាយចំពោះក្តីបារម្ភដែលខ្វះមូលដ្ឋានរបស់អ្នករាយការណ៍ពិសេស UN

2024/07/26 05:54:52 pm        340
ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បង្ហាញសោកស្តាយជាខ្លាំងចំពោះក្តីបារម្ភមួយចំនួនដែលខ្វះមូលដ្ឋាន និងការផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានត្រឹមត្រូវរបស់ លោកសាស្ត្រាចារ្យ Vitit Muntarbhom អ្នករាយការណ៍ពិសេស (UN)ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស ក្នុងប្រទេសកម្ពុជា ដែលបានលើកឡើងកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ដែលការលើកឡើងនោះមើលតែមួយជ្រុងដែលអាចបង្កឱ្យមានការភ័ន្តច្រឡំក្នុងចំណោមសាធារណជនទូទៅ។​តាមរយៈសេចក្ដីបំភ្លឺចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានពន្យល់បកស្រាយទៅលើចំណុចមួយចំនួន ដូចជាទាក់ទងនឹង លិខិតុបករណ៍អន្តរជាតិ និងយន្តការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ទី១គឺកម្ពុជាបានចូលរួមយ៉ាងសកម្ម និងផ្តល់កិច្ចសហការយ៉ាងល្អជាមួយយន្តការសិទ្ធិមនុស្សនានា របស់អង្គការសហប្រជាជាតិ តាមរយៈការផ្តល់សច្ចាប័ន និងការទទួលយកសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន៨ក្នុងចំណោម ៩ រួមទាំងការអនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួល បន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) និងអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុង ប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៣។២. ការដាក់និងការចូលរួមពិនិត្យរបាយការណ៍តាមសន្ធិសញ្ញា ធ្វើឡើងក្នុងទម្រង់ជាកិច្ចសន្ទនាបែប ស្ថាបនា ហើយរាល់អនុសាសន៍ដែលផ្តល់ដោយគណៈកម្មាធិការទទួលបន្ទុកតាមសន្ធិសញ្ញា តែងត្រូវបាន យកចិត្តទុកដាក់អនុវត្តដោយផ្អែកលើបរិបទនិងតម្រូវការជាក់ស្តែងរបស់កម្ពុជា។ ក្នុងការពិនិត្យរបាយការណ៍ UPR ជុំទី៣ កាលពីឆ្នាំ២០១៩ កម្ពុជាបានសម្រេចកត់សម្គាល់អនុសាសន៍ចំនួន ២៥ របស់ប្រទេសមួយ ចំនួនតូច និងបានទទួលយកអនុសាសន៍ចំនួន ១៧៣ ដែលជាចំនួនមួយដ៏ច្រើនលើសលប់។ អនុសាសន៍ ចំនួន ២៥ ដែលត្រូវបានកត់សម្គាល់ ដោយសារមានចរិតនយោបាយ ផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងច្បាប់នានា ព្រមទាំងមិនឆ្លុះបញ្ចាំងពីតថភាពក្នុងប្រទេសកម្ពុជា ដែលកម្ពុជាមានសិទ្ធិពេញលេញក្នុងការធ្វើការកត់សម្គាល់ ក្នុងនាមជារដ្ឋអធិបតេយ្យ។ការបោះឆ្នោត៣. ការបោះឆ្នោតនៅកម្ពុជា ត្រូវបានរៀបចំឡើងជាទៀតទាត់តាមការកំណត់នៃច្បាប់ ហើយតែងបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ ដំណើរការរៀបចំការបោះឆ្នោតត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ ហើយរាល់ព័ត៌មាននិងឯកសារពាក់ព័ន្ធ នឹងលទ្ធផលនៃការបោះឆ្នោតត្រូវបានបង្ហោះជាសាធារណៈនៅតាមបណ្តាញផ្សេងៗ។៤. ជាក់ស្តែង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សសរុប ចំនួន ១៨ បានចូលរួមប្រកួតប្រជែងក្រោមបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងមានប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតអត្រាខ្ពស់រហូតដល់ជាង៨៤% និងមានការចូលរួមសង្កេតការណ៍ពីអ្នកសង្កេតការណ៍អន្តរជាតិចំនួន៤២២នាក់ តំណាងឱ្យ៦៥ជាតិសាសាន៍ មកពី៦១ស្ថាប័ន ព្រមទាំងភ្នាក់ងារគណបក្សនយោបាយជិត៦ម៉ឺននាក់ និងអ្នកសង្កេតការណ៍ជាតិឯករាជ្យ ប្រមាណ៩ម៉ឺននាក់។ ការរៀបចំការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ក៏បានប្រព្រឹត្ត ទៅដោយរលូន និងក្នុងបរិយាកាសស្ងប់ស្ងាត់ផងដែរ ដោយមានអង្គបោះឆ្នោតចូលរួមរហូតដល់៩៩,៨៦%។លម្អពលរដ្ឋនិងនយោបាយ និងភាគីពាក់ព័ន្ធ៥. ផ្អែកលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ ការប្រើប្រាស់សិទ្ធិសេរីភាពទាំងអស់ត្រូវតែភ្ជាប់មកជាមួយ នូវករណីយកិច្ចនិងការទទួលខុសត្រូវពិសេស ពោលគឺ ត្រូវស្ថិតនៅក្នុងព្រំដែនដែលច្បាប់បានកំណត់ ដូច មានចែងក្នុងមាត្រា២៩ (២) នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (UDHR) និងមាត្រា១៩(៣) មាត្រា២០ និងមាត្រា២១ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ (ICCPR) ជាដើម។ វិធានការលើសកម្មជនបរិស្ថានមួយចំនួនថ្មីៗនេះ មិនមែនដោយសារការប្រើប្រាស់សិទ្ធិសេរីភាព ឬការធ្វើ សកម្មភាពក្នុងការការពារសិទ្ធិមនុស្សនិងបរិស្ថានរបស់ពួកគេនោះទេ តែដោយសារអ្នកទាំងនោះ ត្រូវបាន តុលាការរកឃើញថា បានប្រព្រឹត្តបទល្មើសតាមរយៈការផ្សព្វផ្សាយ ប្រតិដ្ឋព័ត៌មាន និងទម្លាក់កំហុសលើ រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងឱ្យមហាជនក្រោកតវ៉ាប្រឆាំង និងប្រព្រឹត្តអំពើហិង្សាផ្សេងៗ រួមទាំង ការប្រមាថធ្ងន់ធ្ងរចំពោះអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ តាមរយៈការប្រើពាក្យប្រមាថ និងការធ្វើគំនូរ ថ្លុកព្រះមហាក្សត្រ។៦. ការការពារសិទ្ធិមនុស្ស មិនអាចកាត់ផ្ដាច់ពីនីតិរដ្ឋបានឡើយ។ ដូច្នេះ មានតែការចូលរួមក្នុង ដំណើរការនីតិវិធីជាធរមានប៉ុណ្ណោះ ទើបជាបុព្វហេតុដ៏ត្រឹមត្រូវក្នុងការការពារសិទ្ធិមនុស្ស មិនមែនការធ្វើ បុរេវិនិច្ឆ័យ ឬសន្និដ្ឋានណាមួយ ដោយមិនបានផ្ទៀងផ្ទាត់អង្គហេតុ អង្គច្បាប់ ភស្តុតាង និងសាក្សី នោះទេ។ ទន្ទឹមនឹងនេះ ការយោង ឬការលើកយកបទប្បញ្ញត្តិ ឬមាត្រាណាមួយនៃច្បាប់មកប្រើ គឺផ្អែកលើប្រភេទនៃ អង្គហេតុ បទល្មើស ឬទង្វើ ដែលបានប្រព្រឹត្តជាក់ស្តែង មិនមែនផ្អែកលើបុគ្គលនោះជានរណានោះទេ។៧. កង្វល់លើការអនុវត្តច្បាប់ចំពោះសកម្មជន ឬសមាជិកគណបក្សនយោបាយក្នុងប្រទេសកម្ពុជា គឺជាការផាត់ចោលកិច្ចខិតខំប្រឹងប្រែងក្នុងការធានានូវគោលការណ៍នីតិរដ្ឋ ដែលជាបំណងប្រាថ្នារបស់មនុស្ស ជាតិទូទៅ។ បន្ថែមលើនេះ កង្វល់ចំពោះការអនុវត្តច្បាប់នេះ អាចក្លាយជាកាតាលីករជំរុញឱ្យមនុស្សលែង គោរពច្បាប់ ហើយអាចប្រើស្លាកអ្នកការពារសិទ្ធិមនុស្ស ឬសកម្មជនផ្សេងៗ ដើម្បីប្រព្រឹត្តបទល្មើស ដែល នឹងនាំទៅដល់អស្ថិរភាពនិងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងសង្គម។៨.កង្វល់ពីលប្អូនយោបាយរបស់បុគ្គលល្មើសច្បាប់មួយក្រុមតូច គឺជាការមើលស្រាលដល់គណបក្ស នយោបាយប្រមាណជិត៥០ ដែលបានចុះបញ្ជី និងគណបក្សនយោបាយដែលបានចូលរួមយ៉ាងសកម្មក្នុង ការបោះឆ្នោតទាំងសកលនិងអសកលក្រោមបរិយាកាសសេរីនិងយុត្តិធម៌។ កង្វល់នេះ ក៏ជាការមើលរំលង ចំពោះការលះបង់បំពេញការងារដោយឯករាជ្យរបស់អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិរាប់ពាន់នាក់ រួមទាំង ឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែររាប់លាននាក់ ដែលបានចេញទៅប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួន ក្នុងការជ្រើស រើសគណបក្សនយោបាយដែលខ្លួនស្រឡាញ់ពេញចិត្តដោយសេរី។៩.ទឡីករណ៍មិនអាចបដិសេធបាន ដែលលប្អូនយោបាយនិងពលរដ្ឋនៅកម្ពុជា មានលក្ខណៈទូលំ ទូលាយនិងបើកចំហ បង្ហាញឱ្យឃើញតាមរយៈវត្តមានចម្រុះនិងតួនាទីដ៏រស់រវើករបស់អង្គការសង្គមស៊ីវិល ជាតិនិងអន្តរជាតិប្រមាណជាង៦ពាន់ និងអង្គភាពសារព័ត៌មានប្រមាណ២ពាន់ ដែលកំពុងប្រតិបត្តិការដោយ គ្មានការរឹតត្បិតនិងការត្រួតពិនិត្យជាមុន។ ទន្ទឹមនេះ រាជរដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តបន្តរៀបចំវេទិកាសន្ទនា ភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាល២ដងក្នុងមួយឆ្នាំ និងបានកំណត់ឱ្យរដ្ឋបាលរាជធានី-ខេត្ត ត្រូវ រៀបចំវេទិកាពិគ្រោះយោបល់ជាមួយនឹងអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបានទៀងទាត់រៀងរាល់ឆមាស ឬតាមការចាំបាច់។សិទ្ធិជនជាតិដើមភាគតិច១០.រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយស្តីពីការចុះបញ្ជីដី និងសិទ្ធិប្រើប្រាស់ ដីសហគមន៍ជនជាតិដើមភាគតិច ដោយបានចេញបណ្ណកម្មសិទ្ធិដីសមូហភាព និងបានធ្វើការកែទម្រង់ បែបបទនិងនីតិវិធីនៃការស្នើសុំចុះបញ្ជីដីសមូហភាពឱ្យកាន់តែងាយស្រួលនិងឆាប់រហ័ស ដើម្បីឆ្លើយតប នឹងតម្រូវការស្នើសុំរបស់ជនជាតិដើមភាគតិច។ ទន្ទឹមនឹងនេះ ជនជាតិដើមភាគតិចទាំងអស់បានរក្សានូវ ឯកភាពជាតិពន្ធុ សង្គម វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ ភាសា របៀបរបបរស់នៅផ្សេងៗគ្នា និង កំពុងរស់នៅយ៉ាងសុខដុមរមនាក្នុងសង្គម។១១.ក្នុងការប្រយុទ្ធនឹងការរើសអើងប្រឆាំងនឹងជនជាតិដើមភាគតិច រាជរដ្ឋាភិបាលកម្ពុជា បានដាក់ ចេញគោលនយោបាយអភិវឌ្ឍន៍ជនជាតិដើមភាគតិច តាមរយៈការអនុវត្តកម្មវិធីនិងគម្រោងអភិវឌ្ឍន៍នានា ដោយសហការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ បានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច សង្គម វប្បធម៌ ប្រពៃណី និងភាសាកំណើតរបស់ជនជាតិដើមភាគតិចនៅគ្រប់តំបន់មានការរីកចម្រើនជា បន្តបន្ទាប់ ជាអាទិ៍ ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ សាលារៀន ទឹកស្អាត អគ្គិសនី មណ្ឌលសុខភាពនៅ នឹងកន្លែង និងមណ្ឌលសុខភាពចល័ត ជាដើម។១២.សិទ្ធិទទួលបានការអប់រំរបស់កុមារជនជាតិដើមភាគតិចត្រូវបានលើកកម្ពស់ តាមរយៈការបង្កើត កម្មវិធីអប់រំពហុភាសា និងបានផ្តល់សេវាអប់រំពហុភាសានៅកម្រិតមត្តេយ្យសិក្សានិងបឋមសិក្សា ព្រមទាំង បានបោះពុម្ពសៀវភៅសិក្សាអប់រំពហុភាសាថ្នាក់ទី១-៣ និងបានបណ្តុះបណ្តាលគ្រូបង្រៀន ដើម្បីបង្រៀន កុមារដែលជាជនជាតិដើមភាគតិច រួមទាំងការផ្តល់អាហារូបករណ៍ជាច្រើនសម្រាប់បន្តការសិក្សានៅថ្នាក់ ឧត្តមសិក្សា។ប្រព័ន្ធពន្ធនាគារ១៣.ស្ថានភាពពន្ធនាគារទូទាំងប្រទេស ត្រូវបានកែលម្អជាបន្តបន្ទាប់ស្របតាមសង្គម-សេដ្ឋកិច្ចកម្ពុជា ទាំងបរិយាកាសនិងការអនុវត្តសិទ្ធិផ្សេងៗ ដូចជា ការហាត់ប្រាណ ថែទាំសុខភាព ប្រណិប័តន៍ជំនឿសាសនា ការទទួលបានការអប់រំនិងបណ្តុះបណ្តាលជំនាញផ្សេងៗ និងរបបអាហារកាន់តែប្រសើរ ព្រមទាំងការអនុញ្ញាត ឱ្យភាគីពាក់ព័ន្ធចុះពិនិត្យជាប្រចាំ។ ទន្ទឹមនឹងនេះ ដើម្បីដោះស្រាយបញ្ហាចង្អៀតណែន វិធានការជាច្រើន ត្រូវបានដាក់ចេញ រួមមាន ការកសាងនិងការកែច្នៃបន្ទប់ឃុំឃាំង ការអនុវត្តនីតិវីធីបន្ធូរបន្ថយទោស លើក លែងទោស និងការព្យួរទោស ហើយតាមរយៈយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលា ដំបូងរាជធានី-ខេត្ត និងការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក៏បានរួមចំណែកក្នុង ការកាត់បន្ថយបញ្ហាចង្អៀតណែននេះ។១៤.អ្នកនាំពាក្យ គ.ស.ម.ក. សូមស្នើដោយទទូចដល់គ្រប់អង្គភាព ស្ថាប័ន និងភាគីទាំងអស់មុននឹងធ្វើ សេចក្តីសន្និដ្ឋាន ឬសម្តែងនូវការយល់ឃើញណាមួយពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា សូមធ្វើការសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ និងឆ្លៀតផ្ទាត់ព័ត៌មានជាមុនឱ្យបានត្រឹមត្រូវ។ គោលការណ៍ រួម នៃការសន្និដ្ឋានពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសណាមួយត្រូវផ្អែកលើកត្តាប្រវត្តិសាស្ត្រ ភូមិសាស្ត្រ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា សេដ្ឋកិច្ច នយោបាយ និងបរិបទជាក់ស្តែងនៃប្រទេស នោះ។ ទន្ទឹមនឹងនេះ ត្រូវជៀសវាងធ្វើសេចក្តីសន្និដ្ឋានលើការអនុវត្តច្បាប់ ឬការដាក់ចេញនូវវិធានការផ្សេងៗ របស់អាជ្ញាធរមានសមត្ថកិច្ច ដោយគ្រាន់ផ្អែកតែលើបុគ្គលនោះជានរណា តែមិនបានផ្អែកលើទង្វើជាក់ស្តែង ដែលបុគ្គលនោះបានប្រព្រឹត្ត៕

កម្ពុជាបង្កើតគំនិតផ្តូចផ្តើមប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ ដើម្បីស្វែងរកគន្លឹះដោះស្រាយរួម

2024/07/26 05:11:55 pm        90
ភ្នំពេញ ៖ កម្ពុជាបង្កើតគំនិតផ្តូចផ្តើម លើកកម្ពស់ដល់សិស្សនៅក្នុងប្រទេសអាស៊ានបូក ៣ ដើម្បីរួមគ្នាស្វែងរកវិធីដោះស្រាយ និងគំនិតច្នៃ ប្រឌិតថ្មីៗលើចំណុចពាក់ព័ន្ធ ជុំវិញការប្រយុទ្ធប្រឆាំង និងការរស់នៅក្នុងបរិបថប្រែប្រួលអាកាសធាតុ ដើម្បីជាសារបង្ហាញដល់អ្នក ទទួលបន្ទុកពាក់ព័ន្ធ រួមគ្នាដោះស្រាយបញ្ហាទាំងនេះ។​ឯកឧត្តម ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅ ក្នុងកម្មវិធីអាស៊ានបូកបី-វិថីនៃអ្នកវិទ្យាសាស្រ្តវ័យក្មេង The 10th ASEAN PLUS THREE JUNIOR SCIENCE ODYSSEY ដែលប្រព្រឹត្តឡើងនៅខេត្តសៀមរាប ថ្ងៃទី ២២-២៦ ខែ កក្កដា ឆ្នាំ ២០២៤ នេះថា បញ្ហាប្រែប្រួលអាកាសធាតុនេះ គឺជាបញ្ហាចម្បង មួយរបស់ពិភពលោក តំបន់ ក៏ដូចកម្ពុជា។ ក្នុងនោះចំពោះការលើកឡើងនូវប្រធានបទ ដែលផ្តួចផ្តើមដោយឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ គឺមានក្ខណៈទូទៅសម្រាប់ប្រទេសទាំងអស់ ជាពិសេសប្រទេសទាំងអាស៊ានបូកបី រួមមាន៖ ប្រទេសកូរ៉េ ចិន ជប៉ុន។ឯកឧត្តម បន្តថា ជាក់ស្តែងការៀបចំកម្មវិធីខាងលើនេះ យើងមានប្រធានបទជាច្រើនដូចជា ការបង្រៀនពួកគាត់នៅក្នុងថ្នាក់, ការបង្ហាញឲ្យឃើញគម្រោងវិនិយោគសាធារណៈរបស់រដ្ឋ, ការទស្សនាប្រាសាទ, និងការចុះពិនិត្យតំបន់ប្រែប្រួលផ្សេងៗ, រួមជាមួយការ បង្កើតកិច្ចពិភាក្សាជាក្រុមជាដើម ដោយកម្មវិធីនេះបានចាប់ដៃគូចម្រុះរបស់សិស្សអាស៊ានបូកបី ដោយជំរុញឲ្យពួកគាត់បង្កើត ចេញជា ប្រធានបទផ្សេងៗគ្នា ដើម្បីដោះស្រាយបញ្ហាអាកាសធាតុ ដោយបានការលើកឡើងបង្ហាញផ្សេងៗគ្នា ដែលនេះគឺជាសារដ៏សំខាន់ មួយបង្ហាញដល់អ្នកទទួលបន្ទុកពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយបញ្ហាទាំងនេះ។ទាក់ទិនការប្រែប្រួលអាកាសធាតុនេះ, សិស្សមកពីបណ្តាប្រទេសក្នុងអាស៊ានបូកបី បានលើកឡើងថា ការរៀបចំគំនិត ផ្តួចផ្តើមសម្រាប់បញ្ហាខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់ ទោះបីបច្ចេកវិទ្យាកំពុងដើរលឿនទៅមុខ តែការគិតគូរបញ្ហាអាកាស និងបរិស្ថាន វាគឺជារឿងដ៏សំខាន់មួយផងដែរ ខណៈពិភពលោកកំពុងជួបបញ្ហាប្រឈម ។ ដូច្នេះតាមរយៈនៃការចូលរួមរបស់ពួកគាត់ នាពេលនេះ គឺជាដំណើរការបង្ហាញ ក៏ដូចជាការចូលរួមផ្សព្វផ្សាយឲ្យពិភពលោកគិតគូរបញ្ហាអាកាស និងបរិស្ថាន ជំរុញឆ្លើយតបឲ្យ បានជាអតិបរិមា។សូមបញ្ជាក់ថា កម្មវិធីអាស៊ានបូកបី-វិថីនៃអ្នកវិទ្យាសាស្រ្តវ័យក្មេង នេះបានរៀបចំឡើងនៅខេត្តរៀមរាប ដោយបានប្រព្រឹត្តទៅចាប់ពី ថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ឆ្នាំ ២០២៤ ក្រោមការរៀបចំនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកទេស និងនវាអនុវត្តន៍ ដោយ ក្នុងនោះមានសិស្សានុសិស្សអាយុក្រោម ២០ឆ្នាំ មកពីប្រទេសអាស៊ានទាំងបូកបី ចំនួន ២០០នាក់ ៕អត្ថបទ៖ សុន រ៉ាឌី

សម្ដេចតេជោអញ្ជើញនិវត្តន៍មកដល់កម្ពុជាវិញបន្ទាប់ពីគោរពវិញ្ញាណក្ខន្ធសពអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម

2024/07/26 04:51:15 pm        49
ភ្នំពេញ ៖នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ង្វៀន ហ្វូជុង (Nguyen Phu Trong) អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ចាប់ពីថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៤នេះ។ ​សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់រដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីវេលាម៉ោង៨និង៤០នាទី ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ដើម្បីអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឯកឧត្តម ង្វៀន ហ្វូជុង អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ដែលបានទទួលមរណភាព ដោយជរាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ នៅអាកាសយានដ្ឋានអន្តរជាតិណូបៃ រដ្ឋធានីហាណូ វត្តមាននៃការអញ្ជើញដល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ត រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាមជាច្រើនរូប។ សម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជនបរទេសទី១ ដែលបានអញ្ជើញទៅដល់រដ្ឋធានីហាណូយ ដើម្បីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឯកឧត្តម ង្វៀន ហ្វូជុង អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម បន្ទាប់ពីគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ត ក៏ដូចជារដ្ឋាភិបាលវៀតណាម បានប្រកាសជាផ្លូវការ ក្នុងការអនុញ្ញាតឲ្យបណ្តាមេដឹកនាំពិភពលោក អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឯកឧត្តម ង្វៀន ហ្វូជុង អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងឱកាសអញ្ជើញចូលរួមគោរព វិញ្ញាណក្ខន្ធសព ឯកឧត្តម ង្វៀន ហ្វូជុង អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ចាប់ពីថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារ និងទទួលទានអាហារពេលព្រឹក ថ្ងៃត្រង់ ពេលល្ងាចជាមួយ ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋវៀតណាម, ឯកឧត្តម លឿង គឿង សមាជិកការិយាល័យនយោបាយប្រចាំការគណៈលេខាបក្សកុម្មុយនីស្តវៀតណាម, ឯកឧត្តម ត្រឹន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមជាដើម។ក្នុងឱកាសជំនួបជាមួយថ្នាក់ដឹកនាំកំពូលវៀតណាមនេះ សម្ដេចតេជោ និងថ្នាក់ដឹកនាំកំពូលវៀតណាម បានពិភាក្សាគ្នាដោយបន្តយកចិត្តទុកដាក់ និងសាមគ្គីភាព ហើយនឹងបង្កើតនូវការចងចាំនៃមិត្តភាព និងការតស៊ូពីអតីតកាល ហើយក៏ដូចគ្នា ក្នុងការប្រឹងប្រែងបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អថែមទៀត ពីមួយឆ្នាំទៅមួយឆ្នាំ។ ភាគីទាំងពីរក៏បានផ្ដល់តម្លៃខ្ពស់ទៅដល់កិច្ចសហប្រតិបត្តិការ ដើម្បីផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមក ដោយការរីកចម្រើនរបស់វៀតណាម ក៏ដូចជាការរីកចម្រើនរបស់កម្ពុជា ហើយបន្តបំពេញគ្នានូវការរីកចម្រើននេះ និងការជួយគ្នាទៅវិញទៅមកឱ្យបានល្។ សម្ដេចតេជោ និងថ្នាក់ដឹកនាំកំពូលវៀតណាម បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តរក្សាឱ្យបាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ ជាពិសេសបន្តជួយគ្នាដើម្បីជំរុញដល់ការកសាងសេដ្ឋកិច្ច ជំរុញកិច្ចអភិវឌ្ឍន៍នាំមកនូវការរីកចម្រើនសម្រាប់ប្រជាជន និងប្រទេសទាំងពីរ៕អត្ថបទ៖ វ៉ន ដារ៉ា

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ទទួលជំនួយរថយន្តពន្លត់អគ្គិភ័យ​ពីខេត្តក្យង់សាំងប៊ូកដូ​របស់កូរ៉េខាងត្បូង

2024/07/26 04:51:05 pm        441
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសុក្រ ទី២៦ ខែ​កក្កដា ឆ្នាំ២០២៤នេះ បានទទួលជំនួយរថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿងពីឯកឧត្តម Lee Cheol-Woo អភិបាលខេត្តក្យង់សាំងប៊ូកដូនៃសាធារណរដ្ឋកូរ៉េ ដោយ​មាន​ការ​សម្រប​សម្រួល​ពី​អង្គការ​ចលនាភូមិថ្មីនៃសាធារណរដ្ឋកូរ៉េ។ ក្នុងពិធីដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ឯកឧត្តមរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណដល់រដ្ឋបាលខេត្តដែលបានផ្តល់​រថយន្ត​ពន្លត់​អគ្គិភ័​យ​ទាំង​១០​គ្រឿង​ដើម្បី​ជួយ​សម្រួល​ដល់តម្រូវការប្រើប្រាស់ចាំបាច់ក្នុងអង្គភាពរបស់ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​។ ទន្ទឹមនឹងនោះ ឯកឧត្តម Lee Cheol-Woo បានគូសបញ្ជាក់ថា ការផ្តល់​ជំនួយ​នេះ​គឺ​ធ្វើ​ឡើង​តាម​រយៈ​កិច្ច​សហប្រតិបត្តិការដ៏ល្អរវាងក្រសួងការងារ និងរដ្ឋបាលខេត្ត ក៏ដូចជាទំនាក់ទំនង​កម្រិត​យុទ្ធសាស្ត្រ​រវាង​រដ្ឋាភិបាលកម្ពុជា និងកូរ៉េខាងត្បូង​ដើម្បី​ផ្តល់​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ៕

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអ្នករាយការណ៍ពិសេសUN វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ៣០ឆ្នាំមកនេះ

2024/07/26 04:29:03 pm        43
ភ្នំពេញ: ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានអបអរសាទរចំពោះវឌ្ឍនភាព និងវាយតម្លៃខ្ពស់ចំពោះ លទ្ធផលប្រកបដោយផ្លែផ្កា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ។ នេះបើតាមកិច្ចសន្ទនារវាងឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងលោកសាស្ត្រាចារ្យ ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ។ ក្នុងជំនួបនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកសាស្ត្រាចារ្យ Vitit Muntarbhorn ដែលបានលះបង់កម្លាំងកាយ និងស្មារតី ដោយបានបំពេញតួនាទីយ៉ាងសកម្ម ព្រមទាំងបានរួមចំណែកដ៏សំខាន់ដល់កិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ និងអង្គការសហប្រជាជាតិ។ ជាការឆ្លើយតប លោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការជាដៃគូដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជាជាមួយនឹងអង្គការសហប្រជាជាតិ ព្រមទាំងការប្តេជ្ញាចិត្ត និងឆន្ទៈរបស់ក្រសួងមហាផ្ទៃ លើកិច្ចការនានា ជាពិសេសកិច្ចការសិទ្ធិមនុស្ស។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានថ្លែងអំណរគុណអង្គការសហប្រជាជាតិ ដែលជួយជ្រោមជ្រែងកម្ពុជា និងបន្តផ្តល់ការគាំទ្រ តាមរយៈការធ្វើការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេស ការពង្រឹងសមត្ថភាពជាតិ ជាពិសេស ការជួយគាំទ្រកម្ពុជាក្នុងការធ្វើមូលដ្ឋាននីយកម្មគោលដៅសកលនៃការអភិវឌ្ឍប្រកបដោយចីរភាពឱ្យស្របទៅនឹងបរិការណ៍កម្ពុជា ដើម្បីជំរុញការសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព ៕

អាជ្ញាធរជាតិអប្សរា ជួសជុលពង្រឹងតួប៉មនៃប្រាសាទគោកពោធិ៍ ដែលមានអាយុកាលជាងមួយពាន់ឆ្នាំ

2024/07/26 04:23:55 pm        525
បើទោះបីជាក្រុមប្រាសាទខ្លះ មានទីតាំងនៅតំបន់ឆ្ងាយៗយ៉ាងណា ក៏អាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់ថែទាំ និងជួសជុលប្រាសាទបុរាណទាំងនោះ។ ជាក់ស្តែង ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលពង្រឹងតួប៉ A នៃប្រាសាទគោកពោធិ៍ ដែលសាងសង់ពីឥដ្ឋ លាយជាមួយថ្មភក់ ធ្វើជាគ្រឿងលម្អ មានអាយុកាលជាង១ពាន់ឆ្នាំ ដើម្បីបន្តភាពរឹងមាំនៃប្រាសាទនេះឡើងវិញ ។លោក ហួរ សុធន បុរាណវិទូ នាយកដ្ឋានអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរា និងជាអ្នកទទួលខុសត្រូវនៅការដ្ឋានជួសជុលប្រាសាទគោកពោធិ៍ បានឱ្យដឹងថា ក្រុមប្រាសាទគោកពោធិ៍ មានតួប៉មចំនួន៤ កំណត់ជាតួប៉មA B C និងD តែមិនស្ថិតនៅក្នុងខ្សែបន្ទាត់តែមួយឡើយ ព្រោះសាងសង់ក្នុងសម័យកាលខុសគ្នា និងក្នុងរាជ្យនៃព្រះមហាក្សត្រផ្សេងៗគ្នា។ កត្តាអាយុកាល ធម្មជាតិ និងកង្វះការថែទាំយូរអង្វែង ជាពិសេសដើមឈើ ធ្វើឱ្យរចនាសម្ពន្ធប្រាសាទរងការបំផ្លាញ ហើយតួប្រាង្គចំនួន២ តួប្រាង្គC និងD បានរលំដួលទាំងស្រុង នៅតែប្រាង្គ A សេសសល់ជញ្ជាំងជុំវិញ និងB នៅសល់តែខឿន និងជញ្ជាំងផ្នែកខាងត្បូង។ក្នុងជំហានទីមួយ អាជ្ញាធរជាតិអប្សរា ជួសជុលពង្រឹងតួប៉ម A ដោយក្រុមការងារបានសម្អាតរុក្ខជាតិ សម្រង់ប្លង់ ថតរូប រៀបចំឯកសារសម្អាតកំណកដី ជួសជុលពង្រឹងគ្រឹះខឿន និងជញ្ជាំង។ ប្រាសាទនេះធ្លាប់បានសម្អាត និងជួសជុលនៅសម័យបារាំងម្តងរួចមកហើយ។ ចំណែកការងារជួសជុលនេះ គ្រោងចំណាយពេលវេលា៦ខែ ចាប់ផ្តើមពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៤។ អ្នកជំនាញរំពឹងថា ក្រោយការងារជួសជុលរួចរាល់ នឹងធ្វើឱ្យតួប៉មនៃប្រាសាទគោកពោធិ៍ មានភាពរឹងមាំឡើងវិញ ជាមរតកដល់អ្នកភូមិជុំវិញគោរពបូជាតាមជំនឿរហូតមក និងសម្រាប់កូនចៅជំនាន់ក្រោយ។ប្រាសាទគោកពោធិ៍ ជាក្រុមប្រាសាទមួយ មានទីតាំងស្ថិតនៅខាងជើងបារាយណ៍ទឹកថ្លា ប្រមាណជា២គីឡូម៉ែត្រ ស្ថិតក្នុងភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។ ក្រុមប្រាសាទនេះ កសាងឡើងនៅចុងសតវត្សរ៍ទី៨ និងទី៩៕

នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញឃាត់ខ្លួនជនជាតិចិន២នាក់ ពាក់ពន្ធ័បទល្មើសប៉ុនប៉ងឃាតកម្ម

2024/07/26 03:47:26 pm        565
កម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ក្រាបឃាត់ជនជាតិចិន០២នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម ប្រើកាំបិតចុងស្រួចកែច្នៃភ្ជាប់ជាមួយដំបងដែកកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់។ដោយមានការចង្អុលណែនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក អេង សោភ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ព្រមទាំងមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ជាក់ស្ដែងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានសហការជាកម្លាំងអធិការដ្ឋានននគរបាលខណ្ឌចំការមន ស្រាវជ្រាវធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ និងដកហូតឧបករណ៍ ដំបងដែក ០២ ដើម ដែលមានភ្ជាប់កាំបិតចុចស្រួច ជាឧបករណ៍ប្រព្រឹត្តបទល្មើស បានភ្លាមៗតែម្ដង បញ្ជូនមកការិយាល័យ ដើម្បីចាត់ការតាមនីតិវិធី។ជនសង្ស័យជនជាតិចិនទាំង ២នាក់ ទី១មានឈ្មោះ LI HAO ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខ (មិនជាប់ខ្លួន) មានទីលំនៅអគារខុនដូរដាយមិនវ័ន (កោះពេជ្រ) បន្ទប់លេខ ៣៣២ ជាន់ទី៣ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ BAI XUE ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកហាងម៉ាស្សា SEINE SPA លិខិតឆ្លងដែនលេខ (មិនជាប់ខ្លួន) មានទីលំនៅបន្ទប់លេខ ៣០១ ជាន់ទី៣ ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះ -ជនរងគ្រោះឈ្មោះ M .Y .J ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ មានទីលំនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ រងរបួសស្មារខាងឆ្វេង ០១ កាំបិត និង កំភួនដៃខាងឆ្វេង ០១កាំបិត រងរបួសធ្ងន់សម្រាកព្យាបាលនៅមន្ទីពេទ្យ។គួររំលឹកផងដែរ កាលពីវេលាម៉ោងប្រហែល ០៣ និង ១៦នាទី ទៀបភ្លឺ ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៤ ជនសង្ស័យជាជនជាតិចិនបានប្រព្រឹត្តបទល្មើសប៉ុនប៉ងមនុស្សឃាត់​លើជនរងគ្រោះម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ នៅចំណុចចំណុចអគារខុនដូរដាយមិនវ័ន (កោះពេជ្រ) មុខបន្ទប់លេខ ១០២៦ ជាន់ទី១០ ផ្លូវបេតុង ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕ អត្ថបទ ៖ កុម្ភះ

អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ចែករំលែកបទពិសោធន៍ជោគជ័យលើការរៀបចំ “មជ្ឈមណ្ឌលគាំទ្រធុរកិច្ច” ឬ “Business Support Center” ជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

2024/07/26 03:38:25 pm        46
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Marisa Haruta តំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ បន្ទាប់ពីអង្គការនេះបានបិទបញ្ចប់វគ្គបណ្ដុះបណ្ដាលស្ដីពីឧត្តមានុវត្តន៍ និងបទពិសោធន៍ជោគជ័យលើការរៀបចំមជ្ឈមណ្ឌលគាំទ្រធុរកិច្ចក្នុងប្រទេសជប៉ុន (JETRO Business Support Center) ជូនដល់មន្ត្រីជំនាញនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។មានប្រសាសន៍ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ JETRO និងរដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់ការគាំទ្រ និងសហការយ៉ាងសកម្មលើការរៀបចំឱ្យមានដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគរបស់ថ្នាក់ដឹកនាំកម្ពុជានាពេលកន្លងមក ពិសេសបេសកកម្មរបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។ ស្របតាមស្មារតីនៃជំនួបក្នុងប្រទេសជប៉ុនរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកស្រី Marisa Haruta កាលពីខែឧសភា ឆ្នាំ២០២៤កន្លងទៅ ជាលទ្ធផលផ្លែផ្កា JETRO បានបើកវគ្គបណ្ដុះបណ្ដាលរយៈពេលពីរថ្ងៃ ពីថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៤ ស្ដីពីឧត្តមានុវត្តន៍ និងបទពិសោធន៍ជោគជ័យលើការរៀបចំមជ្ឈមណ្ឌលគាំទ្រធុរកិច្ចក្នុងប្រទេសជប៉ុន (JETRO Business Support Center) ជូនដល់មន្ត្រីជំនាញនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយវគ្គបណ្ដុះបណ្ដាលបានបិទបញ្ចប់កាលពីព្រឹកថ្ងៃទី២៦នេះ ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ផងដែរ។ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ លោកស្រី Marisa Haruta បានបង្ហាញការតាំងចិត្តខ្ពស់នឹងបន្តជួយលើកិច្ចការងារជំរុញវិនិយោគ ផ្គូផ្គងវិស័យឯកជន និងផ្សព្វផ្សាយសក្ដានុពលរបស់កម្ពុជាឱ្យដល់ក្រុមហ៊ុនជប៉ុនផ្សេងទៀត ដែលមានបំណងចង់បណ្ដាក់ទុនវិនិយោគរបស់ខ្លួន។ សូមជម្រាបជូនថា កាលពីទស្សនកិច្ចគោះទ្វារវិនិយោគក្នុងប្រទេសជប៉ុន នាខែឧសភា ឆ្នាំ២០២៤កន្លងទៅ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ និងចង់ឃើញមានរបៀបវារៈនីតិវិធីស្រដៀងគ្នានៅកម្ពុជា លើរបៀបដែលអង្គការ JETRO រៀបចំឱ្យមាន “មជ្ឈមណ្ឌលគាំទ្រធុរកិច្ច” ឬ “Business Support Center” ដើម្បីគាំទ្រដល់ធុរជនដែលវិនិយោគក្នុងប្រទេសជប៉ុន តាមរយៈការរៀបចំមជ្ឈមណ្ឌល ឱ្យក្លាយជាច្រកចេញចូលតែមួយ (One Stop Services) រាប់ចាប់តាំងពីការផ្ដល់ព័ត៌មានវិនិយោគ រហូតដល់ក្រុមហ៊ុនទទួលអភ័យឯកសិទ្ធិស្របច្បាប់វិនិយោគក្នុងប្រទេសជប៉ុន៕

រដ្ឋបាលខេត្តប៉ៃលិន ចុះអនុស្សារណៈយោគយល់គ្នាជាមួយប្រៃសណីយ៍កម្ពុជា ដើម្បីចូលរួម​អនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល

2024/07/26 03:37:08 pm        502
ប៉ៃលិន៖ ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត ប៉ៃលិន បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ថេន សំវិសុទ្ធ អគ្គនាយក​ប្រៃសណីយ៍កម្ពុជា ដោយផ្តោតលើ កិច្ច សហ ប្រតិបត្តិការ និងចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់គ្នា ដើម្បីចូលរួមអនុវត្តគោលនយោបាយ រដ្ឋាភិបាល ឌីជីថលកម្ពុជា សំដៅជំរុញ​ការ​ធ្វើប​រិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការផ្តសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យ កាន់តែមាន ភាព ល្អប្រសើរ និងប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម ថេន សំវិសុទ្ធ អគ្គនាយកប្រៃសនីយ៍កម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា៖ តាមរយៈ​ការ​ចុះ​ហត្ថលេខា លើអនុស្សរណៈយោគយល់គ្នានេះ គឺជាការប្តេជ្ញាចិត្តរដ្ឋបាលខេត្តប៉ៃលិន និងប្រៃសណីយ៍​កម្ពុជា ក្នុងការចូលរួមអនុវត្ត គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ សំដៅជំរុញការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ស្របតាម ឧត្តមានុវត្តជាអន្តរជាតិ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសចូល​រួម​ដោះ​ស្រាយ​បាននូវបញ្ហា ដែល កំពុងជួបប្រទះ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ ងាយស្រួល​ក្នុង​ការ​គ្រប់​គ្រងព័ត៌មាននានា និងផ្ទៀងផ្ទាត់ភាព ត្រឹម ត្រូវនៃឯកសារ ផ្តល់នូវទំនុកចិត្ត ចំណេញ​ពេលវេលា និងកាត់បន្ថយការចំណាយក្រៅផ្លូវការនានា។លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាល នីតិកាល ទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូ​វ​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយ​ផ្តោតសំខាន់លើរបៀបវារៈ ធានាប្រសិទ្ធភាព សមិទ្ធកម្ម និងបានកំណត់យកអាទិភាពគន្លឹះ ៥ គឺ ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសគឺ បច្ចេកវិទ្យាឌីជីថល សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​បរិវត្ត ឧស្សាហកម្ម ទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ឆ្លៀតក្នុង​ឱកាសនេះផងដែរ លោកជំទាវបណ្ឌិតអភិបាលខេត្ត បានធ្វើការវាយតម្លៃខ្ពស់ និងកោត​សរសើរ​ជូន​ដល់ អគ្គនាយកដ្ឋានប្រៃសនីយ៍កម្ពុជា និងមន្ត្រីជំនាញពាក់ព័ន្ធ ដែលបានខិតខំ​សហការ​ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងរៀបចំ​ប្រព័ន្ធ​បច្ចេក​វិទ្យា សម្រាប់ការផ្តល់សេវាសាធារណៈ ដែលនឹងដោះស្រាយបាននូវបញ្ហាប្រឈមនានា កន្លង​មក ដើម្បីធ្វើឱ្យដំណើរការបំពេញបែបបទបញ្ញើប្រៃសណីយ៍កាន់តែមានភាពឆាប់រហ័ស និង អាចគ្រប់គ្រងបាននូវហានិភ័យនានា ជាយថាហេតុស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលក្នុងការជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចិនបង្ហាញក្ដី​បារម្ភ អំពីចំណាត់​ការ​របស់ជប៉ុន ក្នុង​ការ​បង្កើត​រចនាសម្ព័ន្ធ​​ស៊ើបការណ៍សម្ងាត់ថ្មី
05/28/2026 07:05 PM
លោក Zelenskyy ទៅ​ដល់ប្រទេសស៊ុយអែត ដើម្បីពិភាក្សាអំពីកញ្ចប់ការពារជាតិ សម្រាប់អ៊ុយក្រែន
05/28/2026 07:05 PM
រដ្ឋមន្ត្រីក្រសួងការពារជាតិចិន នឹងមិនមាន​វត្តមាន​នៅ​កិច្ចប្រជុំ Shangri-La ជា​ឆ្នាំទី២
05/28/2026 06:05 PM
ប្រមុខ WHO កំពុងធ្វើដំណើរទៅកុងហ្គោដែលរងផលប៉ះពាល់ដោយជំងឺ Ebola
05/28/2026 06:05 PM
ចិន៖ ​តៃវ៉ាន់មិនគួរ «រំខាន​» បេសកកម្មកងទ័ពអាកាសរបស់ទីក្រុង​ប៉េកាំង នៅជុំវិញកោះនេះ​
05/28/2026 06:05 PM
ហាម៉ាស៖ អ៊ីស្រាអែលចង់វិល​​ទៅ​​សង្គ្រាមប្រល័យពូជសាសន៍នៅហ្កាហ្សា ក្រោយ​សម្លាប់​មនុស្សជាង ២០នាក់ ត្រឹម​ ៤៨ម៉ោង
05/28/2026 06:05 PM
ភ្ញៀវទេសចរងាកទៅរកប្រភពទឹកនៅទីក្រុងរ៉ូម ខណៈរលកកម្តៅមុនរដូវក្តៅវាយប្រហារប្រទេសអ៊ីតាលី
05/28/2026 06:05 PM
ប្រធានាធិបតីរុស្ស៊ីមាននូវជំនួបកម្រិតខ្ពស់ជាមួយសមភាគីកាហ្សាក់ស្ថាននៅទីក្រុង Astana
05/28/2026 06:05 PM
អវកាសយានិករុស្ស៊ីនៅ ISS ដើរលើលំហរអាកាសជាលើកដំបូងក្នុងឆ្នាំ ២០២៦នេះ
05/28/2026 06:05 PM
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio អះអាងថា គុយបានមានបញ្ហាច្រើនណាស់
05/28/2026 06:05 PM