សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់ស្ពានបេតុងចំនួន១ កន្លែង ប្រវែង ៩០ ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋនៅស្រុកជីក្រែង ខេត្តសៀមរាប
កម្ពុជាតែងឈរលើគោលគំនិតសន្ដិភាពនិយម ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមជាង៣ទសវត្សរ៍ហើយ
ក្រសួងការងារ បន្តនាំយកឱកាសការងារជាង ១ម៉ឺនកន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ព្រមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ដល់ពលរដ្ឋខេត្តពោធិ៍សាត់
ប្រមុខការពារជាតិរំឭកខ្មែរគ្រប់រូបរួបរួមគ្នាជាធ្លុងមួយក្រោកឡើងលើកតម្កើងកិត្យានុភាពជាតិ និងរួមគ្នាការពារជាតិទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងសាធារណការ អំពាវនាវម្ចាស់យានយន្តធ្វើឆៀកជាមួយមន្រ្តីទើបការត្រួតពិនិត្យ​ត្រឹមត្រូវតាមច្បាប់ និងមានសុវត្ថិភាព

2024/07/26 03:30:16 pm        474
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវ​ដល់​ម្ចាស់​យានយន្ត​ទាំងអស់ធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬឆៀក​ជាមួយ​មន្រ្តី​ដោយ​នៅ​នឹង​មណ្ឌល​ផ្ទាល់​ទើបការត្រួតពិនិត្យនោះត្រឹមត្រូវតាមច្បាប់ និងមានសុវត្ថិភាព។ ការអំពាវនាវរបស់ឯកឧត្តម រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើឡើង​ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) សាខា​ខេត្ត​តាកែវ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតក្នុងឃុំលាយបូរ ស្រុកត្រាំកក់។ នាឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍នា មានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃ​រដ្ឋសភា​​ក្រោម​ការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ឈ្លាសវៃនិងប៉ិនប្រសប់ ប្រកប​ដោយ​ការ​ប្តេជ្ញា​ខ្ពស់ និងឆន្ទៈមុតមាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណា​ចក្រកម្ពុជា បានដាក់ឱ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបាន​កំណត់​បាវ​ចនាចំនួន៥ គឺ “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងកំណត់​អាទិភាព​គន្លឹះ​ចំនួន៥ រួមមាន “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។ ក្នុងនោះ ការលើក​កម្ពស់​ត្រួត​ពិនិត្យ​លក្ខណៈយានយន្ត ដើម្បីជួយសម្រួលដល់ការផ្តល់សេវាសាធារណៈប្រកបដោយ តម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព ដែលប្រព័ន្ធស្វ័យប្រវត្តិកម្មនេះបាននិងកំពុងដើរតួនាទី យ៉ាង​សំខាន់ក្នុងការធ្វើកំណែទម្រង់ និងបង្កើនជំនឿទុកចិត្តនៃការផ្តល់សេវាសាធារណៈជូន បង​ប្អូន​ប្រជាពលរដ្ឋ។ឯកឧត្តម បេង ពោធិ៍នា មានប្រសាសន៍ទៀតថា មណ្ឌល​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​យាន​យន្ត​សាខា​ខេត្តតាកែវ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត និងជាយន្តការមួយ ក្នុងការ​បង្ខិត​ការ​ផ្តល់​សេវា​សាធារណៈឱ្យបានកាន់តែជិតប្រជាពលរដ្ឋ បង្កលក្ខណៈងាយស្រួល ចំណេញ​ពេល​វេលា និងកាត់បន្ថយការចំណាយ ក៏ដូចជាបង្កើន ប្រសិទ្ធភាព និងតម្លាភាព​នៃ​ការ​ផ្តល់​សេវា​សាធារណៈ​របស់​ក្រសួង និងអង្គភាពថ្នាក់ក្រោមជាតិ ជូនដល់ប្រជាពលរដ្ឋ ស្របតាមគោល​នយោបាយ​របស់រាជរដ្ឋាភិបាល។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ ពិសេសអ្នកប្រើប្រាស់ យានយន្តទាំងអស់៖ (១)សូមអញ្ជើញ​មក​ទទួល​សេវា​ត្រួត​ពិនិត្យ​លក្ខណៈបច្ចេកទេសយានយន្តឱ្យបានទៀងទាត់ ដើម្បីធានាបាន​នូវ​ការ​បើកបរ​ប្រកប​ដោយ​សុវត្ថិភាព និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន និង (២)សូមម​ក​ទទួល​សេវា​ដោយផ្ទាល់ កុំពឹងពាក់តាមរយៈអ្នករត់ការ ឬអន្តរការី ចៀសវាងខាតបង់ថវិកា និង​បង្ការ​ការទទួលបានឯកសារមិនត្រឹមត្រូវតាមច្បាប់។ ឯកឧត្តម ប៉េង ពោធិ៍នា បានឱ្យដឹងថា បច្ចុប្បន្នមណ្ឌលត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន​យន្ត​ដែល​កំពុងដំណើរការសរុបចំនួន២២ទីតាំង គឺនៅរាជធានីភ្នំពេញមានចំនួន ៨ទីតាំង និងនៅ​តាម​បណ្តា​ខេត្តមានចំនួន ១៤ទីតាំង រាប់បញ្ចូលទាំងទីតាំងថ្មីដែលបានសម្ពោធនៅថ្ងៃនេះ រួមទាំង​ម៉ាស៊ីន​ឆៀកចល័តចំនួន ៤គ្រឿង សម្រាប់ផ្តល់សេវាតាមខេត្តចំនួន៩ ដែល​គ្មាន​មណ្ឌល​ចៀក​មាន​៖ ខេត្តត្បូងឃ្មុំ មណ្ឌលគិរី ស្ទឹងត្រែង ឧត្តរមានជ័យ ប៉ៃលិន ពោធិ៍សាត់ កោះកុង កែប និង​ខេត្ត​ព្រៃវែង។ឯកឧត្តម ប៉េង ពោធិ៍នា បញ្ជាក់ថា ក្នុងនោះ បើគិតអំពី​តួលេខ​ពី​ការ​ផ្តល់​សេវា​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ នៅទូទាំងប្រទេស ចាប់ពីឆ្នាំ១៩៩០ មកដល់បច្ចុប្បន្ននេះ គឺមានចំនួន​ប្រមាណ​ជាង ៤លានគ្រឿង ហើយចំនួនយានយន្ត​ដែល​មក​ទទួល​សេវា​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​ក្នុងឆ្នាំ២០២៤នេះ មានការកើនឡើង ២៨% បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៣។នាឱកាសនោះដែរ ឯកឧត្តម បញ្ជាក់ទៀតថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាម​ជា​សេនាធិការ​របស់រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការអាទិភាពគន្លឹះនានា និងបន្ត​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុងការ លើកកម្ពស់សេវាដឹកជញ្ជូនគ្រប់ប្រភេទឱ្យបានល្អ ប្រកបដោយភាពជឿជាក់ ធ្វើ​បានលឿន មានប្រសិទ្ធភាព និងតម្លាភាព ដែលក្នុងនោះ រួមមាន៖ ការបង្កើតមណ្ឌលប្តូរ និង​ពន្យារ​ប័ណ្ណ បើកបរ ព្រមទាំងការផ្តល់សេវាត្រួតពិនិត្យលក្ខណៈយានយន្តនៅតាមបណ្តារាជធានី-ខេត្ត រួមទាំង នៅខេត្តតាកែវដែលកំពុងសម្ពោធបើកឱ្យដំណើរការជាផ្លូវការ៕ អត្ថបទ សេក ឧត្តម

ប្រមុខការទូតកម្ពុជា ប្តេជ្ញាអនុវត្តចក្ខុវិស័យអាស៊ានឆ្នាំ២០២៥ ដើម្បីពង្រឹងសហគមន៍អាស៊ាន

2024/07/26 03:20:32 pm        448
ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ានលើកទី៥៧ ដឹកនាំដោយ ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីដ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងវៀងចន្ទន៍ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។ កិច្ចប្រជុំបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងវឌ្ឍនភាពក្នុង ការសម្រេចបាននូវអាទិភាពនិងសមិទ្ធផលសំខាន់ៗរបស់អាស៊ានសម្រាប់ឆ្នាំ២០២៤ ស្របតាម មូលបទនៃភាពជាប្រធានអាស៊ានរបស់ឡាវ "អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់” ដើម្បី ធានាថា អាស៊ាននៅតែអាចឆ្លើយតបទៅនឹងការផ្លាស់ប្តូរ និងត្រៀមខ្លួនជាស្រេចសម្រាប់ពេលអនាគត ហើយនៅតែបន្តដើរតួនាទីជាមជ្ឈមណ្ឌលនៃកំណើនសាកល។ ក្នុងបរិបទនេះ កិច្ចប្រជុំក៏បានផ្តោត កិច្ចពិភាក្សាលើវិស័យនៃកិច្ចសហប្រតិបត្តិការមួយចំនួន រួមមាន អន្តរកាលបៃតង សេដ្ឋកិច្ចពណ៌ខៀវ ការប្រែប្រួលអាកាសធាតុ សន្តិសុខថាមពលនិងស្បៀង បរិវិវត្តកម្មឌីជីថល ភាពធន់នៃខ្សែច្រវ៉ាក់ ផ្គត់ផ្គង់។ល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ក្នុងគោលបំណងពង្រឹងសហគមន៍អាស៊ាន ក៏ដូចជាមជ្ឈភាពនិងឯកភាពអាស៊ាន តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងសសរស្តម្ភសហគមន៍ទាំងបី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ ក្រុមការងារជាន់ខ្ពស់ស្តីពីចក្ខុវិស័យក្រោយឆ្នាំ២០២៥ (HLTF-ACV) ចំពោះវឌ្ឍនភាពនិងសន្ទុះ ក្នុងការអភិវឌ្ឍផែនការយុទ្ធសាស្ត្រសហគមន៍នយោបាយ-សន្តិសុខអាស៊ាន ផែនការយុទ្ធសាស្ត្រណាចក្រកម្ពុជា សហគមន៍សេដ្ឋកិច្ចអាស៊ាន ផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ានយុទ្ធសាស្ត្រតភ្ជាប់អាស៊ានឱ្យបានទាន់ពេលសម្រាប់ការអនុម័តទន្ទឹមនឹងចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥ នៅឆ្នាំក្រោយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីអំពីសារសំខាន់នៃសន្ធិសញ្ញាមិត្តភាព និង កិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ក្នុងការលើកកម្ពស់ទំនាក់ទំនងប្រកបដោយមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលជាផលប្រយោជន៍រួម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍ នូវចំណាប់អារម្មណ៍ជាបន្តបន្ទាប់របស់ប្រទេសដែលនៅក្រៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងការស្នើសុំចូល ជាភាគីនៃសន្ធិសញ្ញា TAC ហើយទន្ទឹងរង់ចាំការចូលជាភាគីនៃសន្ធិសញ្ញា TAC ដោយសាធារណរដ្ឋ ហ្វាំងឡង់ ព្រះរាជាណាចក្រលុចសំបួ ព្រះរាជាណាចក្រអេស្ប៉ាញ សហរដ្ឋម៉ិកស៊ិក និង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី។ កិច្ចប្រជុំក៏បានស្វាគមន៍ភាពជោគជ័យនៃ ការរៀបចំសន្និសីទភាគីហត្ថលេខីនៃសន្ធិសញ្ញា TAC នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅ លេខាធិការដ្ឋានអាស៊ាន នៅទីក្រុងហ្សាការតា។ នៅក្នុងសម័យប្រជុំចង្អៀត កិច្ចប្រជុំបានពិភាក្សាអំពីការតាមដានការវាយតម្លៃ និងសេចក្តី សម្រេចចិត្តរបស់ប្រមុខដឹកនាំអាស៊ានស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) និង បានផ្លាស់ប្តូរទស្សនៈគ្នាទៅលើទំនាក់ទំនងខាងក្រៅរបស់អាស៊ាន និងមជ្ឈភាពអាស៊ាននៅក្នុង និម្មាបនកម្មតំបន់ដែលកំពុងវិវត្ត ក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិដែលជាកង្វល់ និងប្រយោជន៍រួម៕

ក្រុមហ៊ុនចិនមួយ ចុះហត្ថលេខាជាមួយសមាគម CCCAA ដើម្បីធ្វើការនាំចេញដំឡូងមីស្ងួត ៣០ម៉ឺនតោន ទៅទីផ្សារប្រទេសចិន

2024/07/26 03:06:43 pm        514
សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ហៅកាត់ថា CCCAA និងក្រុមហ៊ុន Yufan Grande Industrial Co., Ltd. ជាបុត្រសម្ព័ន្ធរបស់ Jiangxi Youfan Bioenergy Co., Ltd. នៅថ្ងៃទី២៥ ខែ​កក្កដា ឆ្នាំ២០២៤នេះ បានចុះហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​សហប្រតិបត្តិការ​នាំ​ចេញ​ដំឡូង​មីស្ងួត​ចំនួន ៣០ម៉ឺនតោន ដើម្បីនាំចេញទៅកាន់ប្រទេសចិននាពេលខាងមុខ។នៅក្នុងសេចក្តីប្រកាសព័ត៌មាន ការចុះហត្ថលេខាលើកិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​នាំ​ចេញ​ដំឡូង​មីស្ងួត ចំនួន ៣០ម៉ឺនតោននេះ សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន បានឲ្យដឹងថា តាម​រយៈ​ការ​សម្រប​សម្រួលរបស់សមាគម និងដោយទទួលបានការទុកចិត្តពីសំណាក់ក្រុមហ៊ុនធំៗ មកពី​បណ្តា​ប្រទេសនានា ពិសេសក្រុមហ៊ុន និងសាជីវកម្មរបស់ប្រទេសចិន ដែលជាបន្ត​បន្ទាប់​បាន​ទំនាក់​ទំនង ផ្លាស់ប្តូរព័ត៌មានអំពីចំណាប់អារម្មណ៍លើការវិនិយោគ និងទិញដំឡូងមីរបស់កម្ពុជា។ ជាក់ស្តែងនាឱកាសនេះ ក្រុមហ៊ុន Yufan Grande Industrial Co., Ltd. ដែលជា​បុត្រ​សម្ព័ន្ធ​របស់ Jiangxi Youfan Bioenergy Co., Ltd. ជាក្រុមហ៊ុនធំមួយរបស់ប្រទេសចិន មាន​សមត្ថភាព​ផលិតអេតាណុលបាន ១០ម៉ឺនតោន ក្នុងមួយឆ្នាំ ជាមួយបរិមាណនាំចូលដំឡូងមីស្ងួត សម្រាប់ផ្គត់ផ្គង់ច្រវ៉ាក់ផលិតកម្មជាប្រចាំចំនួន ៣០ម៉ឺនតោន ក្នុងមួយឆ្នាំ បានសម្រេច​ចិត្ត​ឈាន​ដល់​ការ​ចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ ជាមួយសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ក្នុងការ​ជំរុញ​នាំចេញដំឡូងមីស្ងួតរបស់កម្ពុជា ទៅកាន់ប្រទេសចិន ក្នុងបរិមាណ ៣០ម៉ឺនតោន សម្រាប់​រយៈពេល​១​ឆ្នាំដំបូង។ប្រភពដដែល បានលើកឡើងបន្តថា ជាមួយនឹងកាលានុវត្តភាព និងទស្សនវិស័យ​ច្បាស់លាស់​របស់​សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ដែលជាសមាគមប្រមូលផ្តុំនូវសមាជិកជាច្រើន រួមមាន កសិករ​ដាំដុះ ក៏ដូចជាគ្រប់ភាគីទាំងអស់ដែលពាក់ព័ន្ធក្នុងវិស័យដំឡូងមី ដែលរួមមាន​ទាំង​អ្នក​ប្រមូល​ទិញ ក្រុមហ៊ុនផ្នែកដឹកជញ្ជូន ឈ្មួញ និងធនធានជាច្រើនទម្រង់ផ្សេងទៀត ដែលសុទ្ធ​សឹង​មាន​សមត្ថភាពពេញលេញ ក្នុងការផ្តល់ជូននូវជំនួយអាជីវកម្ម និងសេវាកម្ម​ជំនួយ​លក់​ដទៃៗ​ទៀត​ជា​ច្រើន​ក្នុងវិស័យនេះ ដែលអាចផ្តល់នូវឧត្តមភាពថ្លៃដើម ដល់គ្រប់ភាគីដែល​ប្រកប​អាជីវកម្ម និងមានបំណងវិនិយោគក្នុងវិស័យដំឡូងមីនៅក្នុងប្រទេសកម្ពុជា។ សមាជិក​ទាំង​អស់​របស់​សមាគម នឹងប្រើប្រាស់ភាពខ្លាំងរបស់ខ្លួនអោយបានជាអតិបរិមាតាមដែលអាចធ្វើទៅបាន ទៅ​លើគ្រប់ទិដ្ឋភាពនៃប្រតិបត្តិការអាជីវកម្មក្នុងវិស័យដំឡូងមី ឲ្យដល់បណ្តាក្រុមហ៊ុន និងដៃគូ​សហការ​នានា ធានាជូននូវសេវាកម្មដ៏ល្អបំផុត ដែលនឹងអាចជួយដល់ឧស្សាហកម្មដំឡូងមីកម្ពុជា មា​នការអភិវឌ្ឍន៍រីកចម្រើនប្រកបដោយភាពរឹងមាំនិងចេរភាព។សូមបញ្ជាក់ផងដែរថា សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន គឺជាអង្គការមិនរកប្រាក់ចំណេញ ហើយ​ត្រូវ​បានចុះ បញ្ជីស្របច្បាប់ជាមួយក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ហើយទើប​បាន​ប្រកាស​បង្កើតជាផ្លូវការ កាលពីខែ មិថុនា ឆ្នាំ២០២៤ កន្លងទៅថ្មីនេះ ដោយទទួល​បាន​នូវ​ការ​ចាប់​អារម្មណ៍យ៉ាងច្រើនពីសំណាក់វិនិយោគិននានា មកពីអន្តរជាតិ ពិសេសវិនិយោគិនចិន ដែល​មានបំណងមកធ្វើពាណិជ្ជកម្ម នាំចេញ និងវិនិយោគលើវិស័យដំឡូងមីនៅប្រទេសកម្ពុជា៕

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទបានជាង ១៩១៧លានដុល្លារ

2024/07/26 02:53:15 pm        683
អគ្គនាយកដ្ឋានពន្ធដារ នៅក្នុងត្រីមាសទី១ ឆ្នាំនេះ ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ បានចំនួនជាង ៧ ៧៦៧ ប៊ីលានរៀល ត្រូវប្រមាណជាង ១ ៩១៧ លានដុល្លារអាមរិក ស្មើនឹង ៤៦ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំ ឆ្នាំ២០២៤។ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុក​ជាអគ្គនាយកនៃអគ្គនាយក ដ្ឋានពន្ធដារ លើកនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល​ប្រមូល​ចំណូល​ពន្ធ ប្រចាំខែ មិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៤ នៅថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៤ នេះថា ចំពោះលទ្ធផលប្រមូលចំណូលពន្ធក្នុងខែ មិថុនា ឆ្នាំ២០២៤, ចំណូលពន្ធអាករ​គ្រប់ប្រភេទ ដែល អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ​ចំណូល​អនឡាញ មានចំនួនជាង ១ ០០០0 ប៊ីលានរៀល ត្រូវជាង ២៤៨ លានដុល្លារ ស្មើជិត ៦ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ក្នុងនោះបើគិត ៦ ខែ ក្នុងឆ្នាំ ២០២៤ វិញ ឃើញថា ចំណូលពន្ធអាករដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបាន​ជាក់ស្ដែង​តាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យ ចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មាន​ចំនួន​ជាង ៧ ៧៦៧ ប៊ីលានរៀល (ត្រូវប្រមាណជា ១ ៩១៧ លានដុល្លារ) ស្មើ ៤៦ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤។ជុំវិញវិស័យពន្ធដារនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជំរុញឲ្យអគ្គនាយកដ្ឋានពន្ធដារ អនុវត្តនូវវិធានការនិងជាយុទ្ធសាស្ត្រសំខាន់ៗដូចជា៖ បន្តពង្រឹងការផ្សព្វផ្សាយ និង ការអនុវត្តប្រកបដោយការយកចិត្តទុកដាក់ នូវវិធានការលើកទឹកចិត្ត និងសម្រួលផ្នែកពន្ធដារជូនវិស័យឯកជន, បន្តរៀបចំនិងធ្វើ បច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្ត (ប្រកាស សេចក្ដីណែនាំ ឬសេចក្តីជូនដំណឹង), ពង្រឹងការយកចិត្តទុកដាក់ខ្ពស់លើគុណភាព នៃការផ្តល់សេវា និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ខ្លួន, បន្តជំរុញនិងបង្កើនល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋបាលសារពើពន្ធ និងបន្ត ធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងកម្មវិធីប្រកបដោយស្មារតីបុរេសកម្ម តាមរយៈការអភិវឌ្ឍនិងធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍន៍ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ រួមជាមួយការពង្រឹងសមត្ថភាពមុខងារវិភាគទិន្នន័យបន្ថែមទៀត ដើម្បីបន្តជំរុញ បង្កើនកម្រិតអនុលោមភាពសារពើពន្ធ ដោយធ្វើយ៉ាងណាឱ្យមានភាពងាយស្រួលក្នុងការបំពេញកាតព្វកិច្ចពន្ធដារ ប៉ុន្តែពិបាកក្នុងការ គេចវេះ តាមរយៈការបន្តអភិវឌ្ឍបន្ថែមនូវមុខងារមួយចំនួន។ក្រៅពីវិធានខាងលើ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានជំរុញឲ្យពង្រឹងការងារចុះបញ្ជីពន្ធដារ និងធ្វើបច្ចុប្បន្នភាពព័ត៌មាន សហគ្រាស និងបន្តកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្ម ស្ថាប័នពាក់ព័ន្ធ ដើម្បីចូលរួមកែលម្អ និងជំរុញការងារចុះបញ្ជីសហគ្រាស តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (CamDX) ឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពគ្រប់ជ្រុងជ្រោយ តាមរយៈការពិនិត្យ និងស្វែង រកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ជាពិសេសបន្តជំរុញលើការងាររៀបចំចរចា និងពង្រីកវិសាលភាពនៃកិច្ចព្រមព្រៀងស្ដីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នា (DTA) ជាមួយបណ្តាប្រទេសនានា រួមជាមួយការបន្តរៀបចំលិខិតបទដ្ឋានគតិយុត្ត និងផែនការ សកម្មភាព ដើម្បីគាំទ្រការអនុវត្តវិធានការនានាពាក់ព័ន្ធនឹងពន្ធដារ ដូចមានកំណត់នៅក្នុងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ២០២៣-២០២៨ ជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រៀបចំសមាសភាពក្រុមការងារយេនឌ័រថ្មី ដើម្បីដឹកនាំកាន់តែមានប្រសិទ្ធភាព

2024/07/26 02:46:38 pm        151
ភ្នំពេញ ៖ សម្រាប់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅពេលនេះ បានរៀបចំសមាសភាពក្រុមការងារយេនឌ័រថ្មី ដើម្បីរៀបចំដឹកនាំការងារយេនឌ័រកាន់តែមានប្រសិទ្ធភាព ក្នុងនេះបានតែងតំាង លោកជំទាវ សួន ស្រី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលអញ្ជើញចូលរួមដោយ ឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការ តំណាងបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។លោកជំទាវ សួន ស្រី ក្នុងនាមប្រធានក្រុមការងារយេនឌ័រ ប្រចាំរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា ដើម្បីឱ្យសមស្របតាមតម្រូវការជាក់ស្តែង ក្នុងបុព្វហេតុ “លើកកម្ពស់សមភាពយេនឌ័រ ” ស្របតាមផែនការយុទ្ធសាស្ត្ររបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់ទី១ របស់រាជរដ្ឋាភិ  បាលនីតិកាលទី៧ នៃរដ្ឋសភា ដូចមានកំណត់នៅក្នុងមុំទី១ គឺក្រុមការងារយេនឌ័រ ត្រូវបានបង្កើតឡើងដើម្បីជំរុញតួនាទីរបស់ស្ត្រីក្នុងការដឹកនាំ ការធ្វើសេចក្តីសម្រេច លុបបំបាត់នូវទម្រង់នៃការរើសអើងគ្រប់រូបភាពលើស្ត្រី ការលើកកម្ពស់សមភាពយេនឌ័រ ក្នុងវិស័យអាកាសចរស៊ីវិល សំដៅចូលរួមអភិវឌ្ឍន៍វិស័យអាកាសចរស៊ីវិល ឱ្យមានការរីកចម្រើន ប្រកបដោយចីរភាព ធានាបាននូវសន្តិសុខនិងសុវត្ថិភាពខ្ពស់នៃអាកាសចរស៊ីវិល។ លោកជំទាវបានបន្តថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលមានថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកជាស្ត្រី ចំនួន២៥៤រូប ក្នុងចំណោមមន្ត្រីសរុបចំនួន៩៣២រូប ហើយស្ត្រីដែលបានតែងតាំងក្នុងមុខតំណែងមាន៖ ថ្នាក់រដ្ឋលេខាធិការចំនួន២រូប, អគ្គនាយករង-នាយករងវិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិលចំនួន៦រូប, ប្រធាននាយកដ្ឋាន១រូប, អនុប្រធាននាយកដ្ឋាន និងនាយករងអាកាសយានដ្ឋានអន្តរជាតិចំនួន៤៤រូប, ប្រធានការិយាល័យ ចំនួន៣រូប និង អនុប្រធានការិយាល័យ ចំនួន៩៦រូប។ បើគិតជាភាគរយ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការជាស្រី មានចំនួនប្រមាណ ២៨% ហើយគិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ ក្រុមការងារយេនឌ័របានអនុវត្តការងារសំខាន់ៗ ជាច្រើនដូចជារៀបចំកម្មវិធីប្រារព្វទិវាអន្តរជាតិនារី៨មីនា២០២៤ ខួបលើកទី១១៤ ក្រោមមូលបទ «ស្តី្រ និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» កម្មវិធីប្រជុំបូកសរុបលទ្ធផល និងលើកទិសដៅការងាររបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងវេទិកាថ្នាក់ជាតិអន្តរជាតិមួយចំនួន ចុះសួរសុខទុក្ខមន្ត្រីរាជការមានជំងឺព្យាបាលនៅផ្ទះនិងនៅមន្ទីរពេទ្យ, ការជួបសំណេះសំណាលមន្ត្រីរាជការចូលនិវត្តន៍ ជាពិសេស ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចូលរួមពង្រឹងសមត្ថភាព ក្នុងនោះមានវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីគោលគំនិតយេនឌ័រនិងការបញ្ជ្រាបយេនឌ័រ, សិក្ខាសាលាផ្សព្វផ្សាយស្តីពីគោលគំនិតយេនឌ័រ ការវិភាគយេនឌ័រនិងការគ្រប់គ្រងទិន្នន័យដែលបែងចែកតាមភេទ, ការចូលរួមកិច្ចពិភាក្សាពិគ្រោះយោបល់និងដកស្រង់បទពិសោធជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួង-ស្ថាប័នដទៃ និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ពាក់ព័ន្ធនឹងការកសាងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពលើកកម្ពស់សមភាពយេនឌ័រនិងការចូលរួមវេទិកាថ្នាក់ជាតិនិងអន្តរជាតិនានាដើម្បីបង្កើនសមត្ថភាពរបស់ក្រុមការងារយេនឌ័ររបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងនេះក៏មានផែនការសម្រាប់ការងារក្រុមការងារយេនឌ័រផងដែរ ក្នុងនេះនឹងរៀបចំអនុវត្តសកម្មភាពការងារ តាមផែនការសកម្មភាពរហូតដល់ចប់ឆ្នាំ២០២៦ កសាងផែនការសកម្មបន្ថែមបន្តរហូតដល់ឆ្នាំ២០២៨ ស្របតាមអាណត្តិរបស់រាជរដ្ឋាភិបាល និងពង្រឹងរដ្ឋបាលនៃក្រុមការងារយេនឌ័រ ឱ្យមានភាពសកម្មនិងរស់រវើក៕ ដោយ ៖ គង់ រ៉េន

ADB បាននិងកំពុងគាំទ្រការឈានទៅសម្រេចតាមចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជា

2024/07/26 02:39:40 pm        159
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិងកំពុងគាំទ្រ នៃការចូលរួមចំណែក ដើម្បី​ឲ្យកម្ពុជា​អាចឈានទៅសម្រេចបាននូវគោល ដៅអភិវឌ្ឍន៍ ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ សំដៅ​ប្រែ​ក្លាយ​កម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់។ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ លើកឡើងនៅក្នុង ជំនួបពិភាក្សាការងារ ជាមួយលោកស្រី ចាន់ថាល វង់ (Chantale Wong) នាយកប្រតិបត្តិតំណាងសហរដ្ឋអាម៉រិក នៃក្រុមប្រឹក្សា នាយក​ប្រតិបត្តិ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) នេះថា ឯកឧត្ដមបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែក ដ៏​សំខាន់របស់ ADB ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ នៃការគាំទ្រ​កម្ពុជា​ក្នុង​ដំណើរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ចាប់តាំងពីឆ្នាំ ១៩៩២ មក ជាពិសេស ADB បាននិងកំពុងគាំទ្រ ចូលរួម​ចំណែក​ដើម្បីកម្ពុជាអាចឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ស្របតាម ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៥០ សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់ តាមរយៈ​ការ​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ ​ភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០២៤-២០២៨ ប្រកបដោយប្រសិទ្ធភាព និង​ភាព​ឆ្លើយតបនឹងយុទ្ធសាស្ត្រជាអាទិភាព របស់រាជរដ្ឋាភិបាល ។ ឈរលើអភិក្រម “រក្សាសមិទ្ធផលចាស់, បង្កើតសមិទ្ធផល​ថ្មី” និង​ដើម្បី​ចាប់​យក​នូវ​កាលា​នុវត្តភាព​ក្នុង​បរិការណ៍ នៃការ ផ្លាស់ប្តូរយ៉ាងរហ័សនៃស្ថានភាពសង្គម-សេដ្ឋកិច្ចតំបន់សកលលោកនេះ, រាជ​រដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់​កាលទី១​” ដើម្បី កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព បានកំណត់នូវអាទិភាព គន្លឹះ​ចំនួន៥គឺ៖ មនុស្ស, ផ្លូវ, ទឹក,ភ្លើង និងបច្ចេកវិទ្យាឌីជីថល ឆ្លើយតប​ទៅ​នឹង​បដិវត្ត​ឧស្សាហកម្ម​ទី ៤.០ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាដើម្បី​លើក​កម្ពស់​ផលិត​ភាព​សេដ្ឋកិច្ចកម្ពុជា ដោយមានគោលដៅយុទ្ធសាស្ត្រចំនួន៥គឺ៖ ១- ការ សម្រេចបាននូវ​កំណើន​សេដ្ឋកិច្ច ៧% ប្រចាំឆ្នាំ, ២- ការបង្កើនការងារ (ទាំងបរិមាណនិងគុណភាព), ៣- ការកាត់​បន្ថយ​ភាព ក្រីក្រ, ៤- ការពង្រឹងប្រសិទ្ធភាពការងារ និងចីរភាពនៃការអភិវឌ្ឍសង្គមជាតិ និង ៥- ការ​កសាងភាពធន់ ។ ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ ក៏បានថ្លែងអំណរគុណដល់ ADB ដែល​បាន​រួម​ចំណែកគាំទ្រ និងផ្តល់ឥណទានដល់វិស័យឯកជន សម្រាប់ពង្រីកធុរកិច្ច និង​ប្រតិបត្តិការ​នៅ​កម្ពុជា នៃការចូលរបស់វិស័យឯកជន ក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។ក្នុងជំនួបនេះ, លោកស្រី ចាន់ថាល វង់ បាន​កោត​សរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា នីតិកាលទី ៧ ក្នុងការបន្តពង្រឹង និងពង្រីកសមិទ្ធផលនានា ដែលរាជ​រដ្ឋាភិបាល​នៅ​ក្នុងនីតិកាលកន្លងមកសម្រេចបាន ហើយក្នុងនីតិកាលទី ៧ នេះ រាជរដ្ឋាភិបាល​កម្ពុជា​កំពុងស្ថិតលើមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ ។ ជាមួយគ្នានេះ, លោកស្រី ក៏បានថ្លែងអំណរ​គុណ​រាជរដ្ឋាភិបាល កម្ពុជា ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយ ADB ក្នុងការរៀបចំ “យុទ្ធសាស្ត្រ​ភាពជាដៃ​គូ​ សម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ ២០២៤- ២០២៨ " ក្រោមសសរស្តម្ភមួយចំនួនរួមមាន៖ ការពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលដឹកនាំដោយវិស័យឯកជន, ការលើក កម្ពស់​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស, និងការពង្រឹងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ។ កម្ពុជាក៏មានសក្តានុពលក្នុងការធ្វើពិពិធកម្ម សេដ្ឋកិច្ច និងកាលានុ​វត្តភាព​ក្នុង​ការ​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ និងការទាក់ទាញការវិនិយោគពីក្រុមហ៊ុនក្រៅស្រុក ។ បញ្ហានេះ ADB និង​គាំទ្រ​ដល់ការកែលម្អ និងពង្រឹងបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និង​ការ​វិនិយោគ​របស់វិស័យឯកជនផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ ៖ ការបំពាក់ចំណេះដឹងផ្នែកគរុកោសល្យ និងជំនាញទន់ គឺជាផែនការយុទ្ធសាស្រ្ត អាទិភាព របស់ប្រមុខរាជរដ្ឋាភិបាល

2024/07/26 02:38:59 pm        79
ភ្នំពេញ ៖ លោកជំទាវ ឆឹង ស៊ីមន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអៈអាងថា ការបំពាក់ចំណេះដឹងផ្នែកគរុកោសល្យនិងជំនាញទន់ គឺជាផែនការយុទ្ធសាស្រ្តអាទិភាព ដែលប្រមុខរាជរដ្ឋាភិបាល ជាពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងគិតគូអភិវឌ្ឍន៍សមត្ថភាពបន្ថែមដល់បុគ្គលិកអប់រំ បណ្តុះបណ្តាល ដែលបម្រើឱ្យវិស័យសិល្បៈ និងវប្បធម៌ ដើម្បីឱ្យដើរស្របទៅតាមបរិបទនៃសាកល ភាវូបនីយកម្ម និងភាពរីកចម្រើនរបស់សង្គមជាតិនាពេលបច្ចុប្បន្ននេះ។​ការថ្លែងរបស់លោកជំទាវ ឆឹង ស៊ីមន យ៉ាងដូច្នេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគរុកោសល្យ វិធីសាស្រ្តនៃការបង្រៀន និងការគ្រប់គ្រងថ្នាក់រៀន (ជំហានទី២ ក្រុមទី២) សម្រាប់មន្រ្តីរាជការ និងលោកគ្រូអ្នកគ្រូ នៃសាលាមធ្យមវិចិត្រសិល្បៈ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ (នៅសាលាមធ្យមវិចិត្រសិល្បៈ)។លោកជំទាវ ឆឹង ស៊ីមន បានលើកឡើងទៀតថា វគ្គបណ្តុះបណ្តាល៤ថ្ងៃនេះ បានផ្សារភ្ជាប់ នឹងគោលនយោបាយអភិវឌ្ឍមូលធនមនុស្សដែលរាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីបានដាក់ចេញ គឺដើម្បីរួមចំណែកជួយដល់គ្រឹះស្ថានអប់រំ ក្នុងការពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុសុ្ស ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ ដែលអាចយកទៅប្រើប្រាស់ពោរពេញដោយសមត្ថភាព ប្រសិទ្ធភាព អាចទុកចិត្តបាន និងឆ្លើយតបទាន់ពេលវេលាទៅតាមតម្រូវការ។ ហើយវគ្គបណ្តុះបណ្តាលនេះដែរ ពិតជាបានរួមចំណែកជួយដល់លោកគ្រូ អ្នកគ្រូ ដែលមានតួនាទីបង្រៀនឱ្យយល់កាន់តែច្បាស់ពីជំហាននៃការបង្រៀន វត្ថុបំណង នៃមេរៀន និងអាចគ្រប់គ្រងបាននូវសកម្មភាពរបស់ខ្លួនក្នុងពេលបង្រៀន និងសកម្មភាពសិស្សក្នុងពេលរៀនបានយ៉ាងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះដែរ គ្រូក៏អាចវាយតម្លៃអំពីគុណភាពនៃការបង្រៀនរបស់ខ្លួន ព្រមជាមួយនិងគុណផលរបស់សិស្សផងដែរ។បើតាមរយៈរបាយការណ៍បូកសរុបលទ្ធផលនៃវគ្គបណ្តុះបណ្តាល ដែលរៀបចំដោយលោក ប៊ុនថន សុខាណារិទ្ធ នាយកស្តីទីសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះបានធ្វើការបែងចែកជា ៣ជំហាន និង២ក្រុម ហើយនៅថ្ងៃនេះគឺធ្វើឡើងក្នុងជំហានទី២ សម្រាប់ក្រុមទី២ ដែលមានសិក្ខាកាមសរុបចំនួន ១០២រូប ក្នុងនោះស្រី ៥០រូប។ ហើយកម្មវិធីសិក្សា ដែលមានរយៈពេល៤ថ្ងៃនេះ មានការដាក់បញ្ចូលនូវប្រធានបទសំខាន់ៗចំនួន២ រួមមាន៖១. មុខវិជ្ជាការគ្រប់គ្រងថ្នាក់រៀន គឺអនុញ្ញាតឱ្យសិក្ខាកាមស្វែងយល់កាន់តែស៊ីជម្រៅពីបច្ចេកទេសគ្រប់គ្រងម៉ោងសិក្សាឱ្យមានប្រសិទ្ធភាព មានទំនាក់ទំនងល្អក្នុងថ្នាក់រៀន មានសិល្បៈក្នុងការចែករំលែក លើកទឹកចិត្តដល់សិស្ស និងជំរុញការចូលរួមរវាងសិស្ស និងគ្រូបានល្អប្រសើរ។២. មុខវិជ្ជាកិច្ចតែងការបង្រៀន គឺអនុញ្ញាតឱ្យសិក្ខាកាមគ្រប់គ្រងបាននូវពេលវេលានៃការបង្រៀន កំណត់រយៈពេលនៃមេរៀននីមួយៗ យល់អំពីជំហាន នៃការបង្រៀន និងចំណុចតូចៗដែលមាននៅក្នុងជំហានទាំងនោះ ដែលជំរុញឱ្យប្រសិទ្ធភាពនៃការបង្រៀនរបស់គ្រូ និងការទទួលយកនូវចំណេះរបស់សិស្សកាន់តែប្រសើរឡើង៕អត្ថបទ៖ រដ្ឋា 

ផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ និងគ្រឿងស្រវឹងក្នុងខេត្តពោធិ៍សាត់ កំពុងត្រូវបានរុះរើចេញស្ទើរទាំងស្រុង

2024/07/26 02:22:31 pm        452
គិតត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ ស្លាកសញ្ញា ផ្ទាំងប៉ាណូ តូចធំ ដែលផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ នៅតាមផ្លូវសាធារណៈនានា ក្នុងខេត្ត​ពោធិ៍សាត់ ត្រូវបានរុះរើចេញអស់ស្ទើរទាំងស្រុង ជាពិសេសតាមបណ្តោយផ្លូវជាតិលេខ៥ ចាប់​ពី​ព្រំ​ប្រទល់​ខេត្តកំពង់ឆ្នាំងរហូតដល់ ព្រំប្រទល់ខេត្តបាតដំបង ដែលស្ថិតក្នុងស្រុកក្រគរ ក្រុង​ពោធិ៍សាត់ និងស្រុកបាកាន ។ ហើយស្លាកសញ្ញា ផ្ទាំងប៉ាណូ ផ្សព្វផ្សាយស្រាបៀរ និង​គ្រឿង​ស្រវឹង ដែលនៅសេសសល់នឹងត្រូវរុះរើចេញជាបន្តបន្ទាប់ ។ចំពោះការអនុវត្តន៍ការរុះរើ ស្លាកសញ្ញា ផ្ទាំងប៉ាណូ តូចធំ ដែលផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងខេត្តពោធិ៍សាត់ បន្ទាប់ពី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានណែនាំឱ្យរដ្ឋបាលក្រុង-ស្រុក ទាំង០៧ ឱ្យជូនដំណឹងដល់ម្ចាស់អាជីវកម្មទាំងនោះឱ្យរុះរើស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទចេញ ពីតាមបណ្តោយផ្លូវ និង ចិញ្ចើមផ្លូវសាធារណៈនានា ដើម្បីឱ្យខេត្តពោធិ៍សាត់ មានសណ្តាប់ធ្នាប់របៀបរៀបរយល្អ និងចូលរួមកាត់បន្ថយការសេពគ្រឿងស្រវឹង ការកាត់បន្ថយអំពើហិង្សាព្រមទាំងការកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗបណ្តាលមកពីគ្រឿងស្រវឹង ជាពិសេសដើម្បីរួមចំណែកលើកកម្ពស់ កិត្យានុភាព សេចក្តីថ្លៃថ្នូរ និងរក្សាបានសោភ័ណភាព ៕ អត្ថបទ និង រូបភាព ៖ ភិរុណ ពៅ 

អាជីវកម្មទេសចរណ៍ធំៗសហការបញ្ចុះតម្លៃសេវាកម្ម ដើម្បីជំរុញទាក់ទាញទេសចរ​ក្នុងរដូវភ្ញៀវដើរតិចតួច

2024/07/26 02:17:46 pm        193
នៅក្នុងកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ CTB ដែលមានអ្នកជំនាញមកពីគ្រប់ភាគីពាក់ព័ន្ធក្រសួងស្ថាប័ននិងផ្នែកឯកជន បានបើកកិច្ចពិភាក្សា រក​គន្លឹះដោះស្រាយ ជំរុញវិស័យទេសចរណ៍កម្ពុជា និងធនារក្សា​បាន​នូវ​ការ​មាន​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិមកទស្សនាកម្ពុជា ទាំងនៅក្នុងរដូវភ្ញៀវទេសចរដើរកម្សាន្តតិចតូចផង និងរដូវ​ភ្ញៀវ​ច្រើនផង។លោកឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារវិស័យទេសចរណ៍ (ក្រុម ខ) នៃ​វេទិកា​រាជ​រដ្ឋាភិបាល ផ្នែកឯកជន បានថ្លែងប្រាប់BTV នៅថ្ងៃទី២៦ ខែកក្កដានេះថា នៅក្នុង​កិច្ច​ប្រជុំ​លើក​ដំបូង​របស់ CTBនេះ មានតំណាងស្ថាប័នរដ្ឋ និងមានតំណាងសមាគមទេសចរណ៍ធំៗ ព្រម​ទាំង​មាន​ថ្នាក់ដឹកនាំក្រុមហ៊ុនធំក្នុងវិស័យទេសចរណ៍ប្រមាណជាង២៥០រូប បានរួមគ្នាគិត បញ្ចេញ​យោបល់ រួមគ្នាធ្វើ រួមគ្នាដោះស្រាយ ហើយជាពិសេសនោះ គឺគិតគូរ​សិក្សា​ទីផ្សារ​កំណត់​យក​ប្រទេស​គោលដៅ និងរៀបចំគិតគូអំពីតម្លៃការផ្តល់សេវាកម្មឲ្យបានសមស្រប បដិសណ្ឋារកិច្ចល្អ ទាក់​ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា នៅក្នុងរដូវភ្លៀង ភ្ញៀវ​ដើរ​កម្សាន្ត​តិច​តួច​ជា​ដើម។លោក លូ ម៉េង បន្តថា គ្រប់អាជីវកម្មទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ ដែលបាន​ចូលរួម​កិច្ច​ប្រជុំ​CTB​ គឺបានបញ្ចេញយោបល់គាំទ្រការអភិវឌ្ឍន៍ទេសចរណ៍ក្នុងស្រុក អភិវឌ្ឍន៍​អាជីវកម្ម​ផ្តល់​បដិ​សណ្ឋារកិច្ចល្អជូនភ្ញៀវទេសចរអន្តរជាតិ ហើយគ្រប់ការបញ្ចេញមតិនោះ នឹងត្រូវដាក់ជាធាតុចូល ដាក់​ស្នើ​សុំពិភាក្សា ជាមួយរាជរដ្ឋាភិបាល ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីបាន​ជា​ដោះស្រាយ​សមស្រប និងភាពទាក់ទាញទេសចរណ៍។ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា នៅក្នុងកិច្ចប្រជុំលើក​ដំបូង​របស់​ក្រុម​ប្រឹក្សា​ភិបាល CTB ថ្ងៃនេះ គឺបានផ្តោតសំខាន់ផងដែរ ពិភាក្សា រួមគ្នាគិត រួមគ្នាធ្វើ និងរក​វិធាន​ការ​គន្លឹះសម្រាប់ស្តារវិស័យទេសចរណ៍ឲ្យងើបឡើងវិញ ជាពិសេសដោះស្រាយគន្លឹះ ក្នុង​ការ​ជំរុញ​វិស័យទេសចរណ៍ឲ្យងើបឡើងវិញ សម្រាប់រដូវកាលដែលមានភ្ញៀវទេសចរច្រើន High Season សម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៥ផងដែរ។សូមបញ្ជាក់ថា នៅថ្ងៃនេះដែរ ក្រសួងទេសចរណ៍ បានបង្ហាញ​តួលេខ​ទេសចរ​ដើរ​កម្សាន្ត​ក្នុង​ប្រទេស​កម្ពុជា រយៈពេល១សប្ដាហ៍ចុងក្រោយ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤​៖ កម្ពុជា មានភ្ញៀវទេសចរជាតិប្រមាណ ២៦ម៉ឺន១ ៧០០នាក់ និងភ្ញៀវទេសចរ​បរទេ​ស​ប្រមាណ ៥ម៉ឺន៤ ៣០០នាក់៕ អត្ថបទ ស៊ុម សុខជា 

ឯកឧត្ដមបណ្ឌិត ណុប នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍ ចុះបើកប្រអប់សំបុត្រនៅប៉ុស្ដិ៍នច្រកទ្វារអន្ដរជាតិអូរយ៉ាដាវ និងច្រកត្រពាំងក្រៀល

2024/07/26 02:08:38 pm        88
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះ ឯកឧត្ដមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ អគ្គនាយករង និងជាប្រធានក្រុមការងាររៀបចំត្រួតពិនិត្យ បើកប្រអប់សំបុត្រតំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ឧត្តមសេនីយ៍ឯកអគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំក្រុមការងារ ចុះបើកប្រអប់សំបុត្រនៅប៉ុស្ដិ៍នគរបាលច្រកទ្វារអន្ដរជាតិអូរយ៉ាដាវ នៃនាយកដ្ឋានច្រកទ្វារទី២ និងបាននាំយកនូវស្លាកសញ្ញាផ្សព្វផ្សាយអំពីការទទួលឆ្លើយតប (GDI Hotline) របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ទៅបិទនៅប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែងចំនួន ៦ទីតាំង។នាឱកាសនោះឯកឧត្ដមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ​សួរសុខទុក្ខ​របស់​ឯកឧត្តម​ឧត្ដមសេនីយ៍​ឯកអគ្គនាយកដល់​មន្រ្តី​នគរបាលអន្តោប្រវេសន៍​ដែលប្រចាំការនៅទីនោះផងដែរ។ជាមួយគ្នានេះដែរឧត្តមសេនីយ៍ឯក ណុប នរិន្ទ បានធ្វើការកោតសរសើរចំពោះការខិតខំ​ប្រឹងប្រែង​ធ្វើការងារ ​និងការធ្វើបដិសណ្ឋារកិច្ចចំពោះភ្ញៀវជាតិ-អន្ដរជាតិ​ដោយ​បញ្ចេញ​ស្នាម​ញញឹម​រាក់ទាក់​ស្វាគមន៍របស់មន្ត្រីនគរបាលអន្តោប្រវេសន៍ផងដែរ​។ជាចុងបញ្ចប់ឯកឧត្ដមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍ ក៏បានធ្វើការណែនាំ ​និងក្រើនរំលឹកដល់មន្ដ្រីរបស់ខ្លួន ឱ្យគោរពវិន័យ ពង្រឹងការសាមគ្គីភាពផ្ទៃក្នុង ឲ្យ​បានល្អប្រសើរថែមទៀត ​ការ​ស្លៀកពាក់​ឯកសណ្ឋានឱ្យ​បានត្រឹមត្រូវក្នុងពេលបំពេញការងារ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM
អ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែល វាយឆ្មក់សហគមន៍ Bedouin នៅតំបន់កាន់កាប់វ៉េសប៊ែង
05/28/2026 08:05 PM
រុស្ស៊ី៖ មីស៊ីលរបស់​សហរដ្ឋ​អាមេរិក នៅជប៉ុន សម្រាប់សមយុទ្ធ នឹងគំរាមកំហែងដល់រុស្ស៊ី
05/28/2026 08:05 PM
មនុស្ស ៣នាក់រងរបួស ដោយសារ​ការ​វាយប្រហារដោយចាក់ នៅស្ថានីយ៍រថភ្លើង ក្នុង​ប្រទេស​ស្វីស
05/28/2026 07:05 PM