សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់ស្ពានបេតុងចំនួន១ កន្លែង ប្រវែង ៩០ ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋនៅស្រុកជីក្រែង ខេត្តសៀមរាប
កម្ពុជាតែងឈរលើគោលគំនិតសន្ដិភាពនិយម ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមជាង៣ទសវត្សរ៍ហើយ
ក្រសួងការងារ បន្តនាំយកឱកាសការងារជាង ១ម៉ឺនកន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ព្រមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ដល់ពលរដ្ឋខេត្តពោធិ៍សាត់
ប្រមុខការពារជាតិរំឭកខ្មែរគ្រប់រូបរួបរួមគ្នាជាធ្លុងមួយក្រោកឡើងលើកតម្កើងកិត្យានុភាពជាតិ និងរួមគ្នាការពារជាតិទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ

ព័ត៌មានជាតិ

គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ពាក់ព័ន្ធផ្លូវអាកាស ទៅគណៈកម្មការទី៩ព្រឹទ្ធសភា ពិនិត្យសិក្សា

2024/07/26 09:24:47 am        151
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ បានរៀបចំកិច្ចប្រជុំ​ក្រោមអធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់ របស់ ឯកឧត្តម ប្រាក់ សុខុន ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន២ ដូចខាងក្រោម៖១- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីឯកភាវូបនីយកម្ម នៃវិធានមួយចំនួនពាក់ព័ន្ធ នឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស។២-ផ្សេងៗ។បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ទៅគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្មរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ពិនិត្យសិក្សាតាមវិស័យជាសមត្ថកិច្ច និងរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាវិញ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម

2024/07/26 09:10:13 am        125
នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម នៅស្ថានទូត​វៀតណាមប្រចាំ​កម្ពុជា រាជធានីភ្នំពេញ។សម្ដេចធិបតី សូមចូលរួមរំលែកទុក្ខដោយក្តីក្រៀមក្រំបំផុតជាមួយរដ្ឋ និងប្រជាជនវៀតណាម ជាពិសេសជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម សូម​បាន​ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។សូមជម្រាបជូនថា ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម បាន​ទទួល​មរណភាព​ដោយ​ជរាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤​៕

យុទ្ធនាការដាំកូនឈើ ១ម៉ឺន៥ពាន់ដើម នៅខេត្តឧត្តរមានជ័យ ជួយបង្កើនគម្របព្រៃបន្ថែម​នៅកម្ពុជា

2024/07/26 08:52:55 am        175
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមដាំកូនឈើចំនួន១ ៥០០០ដើម នៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន នៅក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ជាមួយ​ប្រតិភូ​ថ្នាក់​ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាន រដ្ឋបាលខេត្តឧត្តរមានជ័យ ដឹកនាំដោយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ មន្រ្តីនៃមន្ទីរអង្គភាពជុំវិញខេត្ត កង​កម្លាំង​ប្រដាប់អាវុធគ្រប់ប្រភេទ យុវជន សិស្ស និស្សិត ព្រះសង្ឃ និងប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ នៅព្រហស្បត្តិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤។ យុទ្ធនាការនេះ បានបង្ហាញពីគោលបំណង​ក្នុង​ស្មារតី​បណ្តុះគំនិត «ពន្លកបៃតង» ឱ្យមានការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ដែល​មាន​តម្លៃសម្រាប់សង្គម បរិស្ថាន និងជីវភាពសហគមន៍ សម្រាប់​អនាគត​កូន​ចៅ​ជំនាន់​ក្រោយ។  ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា យុទ្ធនាកា​រ​ដាំ​ដើម​ឈើ ដើម្បីបង្ហាញ សកម្មភាពដាំកូនឈើនាពេលនេះ គឺជាការចូលរួម​ចំណែក​ក្នុង​ការ​ការពារ ថែរក្សា បរិស្ថានល្អបរិសុទ្ធ សម្រាប់ជីវិតមនុស្ស សត្វ ជីវៈចម្រុះ ជាពិសេស​ការ​អភិវឌ្ឍ​ទេសចរណ៍​ធម្មជាតិ នាពេលអនាគត ដែលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងទ​ប់​ស្កាត់​ការ​បំផ្លាញធនធានធម្មជាតិ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណ អាជ្ញាធរ​មូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ មន្រ្តីឧទ្យានុរក្សា និងប្រជាពលរដ្ឋ​ទាំង​អស់ ដែលតែងតែជំរុញ គាំទ្រ និងយកចិត្តទុកដាក់លើការងារអភិរក្ស និងគ្រប់គ្រង​ធន​ធាន​ធម្មជាតិ និងបន្តសហការជាមួយក្រសួងបរិស្ថាន បន្ថែមទៀតលើការងារ​គ្រប់​គ្រង​តំបន់​ការពារ​ធម្មជាតិ ឱ្យទទួលបានលទ្ធផលល្អប្រសើរ សម្រាប់ជាមរតទៅអនាគត។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងបន្ថែមថា ដើម្បីធានាដល់កិច្ចការពារ ថែរក្សា និង​អភិរក្សធនធានធម្មជាតិទាំងអស់ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិ ចាំបាច់ណាស់ រា​ជ​រដ្ឋាភិបាល​គឺពង្រឹងការអនុវត្តច្បាប់១០០%ចំពោះ អ្នកប្រព្រឹត្តបទល្មើស ធនធានធម្មជាតិ និងការ​សហការ​ចូលរួមពីភាគីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និង​សហគមន៍​ប្រជាពលរដ្ឋ​។ កន្លងមករាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយនិងយុទ្ធសាស្រ្តជាតិ ក្រោម​ក្រប​ខណ្ឌយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ហើយក្នុងនោះ​បាន​ដាក់​ចេញ​ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ដែលផ្តោតលើសសរស្តម៣ សំខាន់ គឺស្អាត បៃតង និង​ចីរភា​ព​។ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន រៀបចំឡើង ក្នុងគោលបំណងតម្រង់ទិស និងចង្អុល​បង្ហាញ​ការងារជាអាទិភាព ក្នុងការធានាឱ្យបាននូវចីរភាពបរិស្ថាន និងពង្រឹងកិច្ច​គ្រប់​គ្រង​ធន​ធាន​ធម្មជាតិ និង​បរិស្ថាន ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ លើកកម្ពស់សេដ្ឋកិច្ច និង​ជីវភាព​សហគមន៍ ដោយជំរុញសម្រេចគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណគឺ «ជាប្រទេសអព្យា​ក្រឹត​កាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»។ ក្នុងពិធីដាំកូនឈើនេះដែរ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ឧត្តរមាន​ជ័យ បានថ្លែងគាំទ្រនិងសហការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាពិសេស​យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើប្រាស់ប្លាស្ទិក ដើម្បីមូលដ្ឋានស្អាត សង្គមស្អាត កម្ពុជាស្អាត និងការពង្រឹងការ​ចូល​រួម​​បង្កើនគម្របបៃតង នៅពេលអនាគត ដើម្បីសហគមន៍មានភាពបៃតង និងកូនចៅ​ជំនាន់​ក្រោយ​ស្គាល់​ពីតម្លៃនៃធនធានធម្មជាតិទាំងនេះ៕

នាយកដ្ឋានសិល្បៈភាពយន្ត ជ្រើសរើសបានបេក្ខជនចំនួន៤៥នាក់ ចូលរៀនក្នុងវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជាលើកទី៧ ឆ្នាំ២០២៤

2024/07/25 09:38:00 pm        624
ភ្នំពេញ ÷ ដោយទទួលបានជោគជ័យល្អប្រសើរកាលពីឆ្នាំ២០២៣ ក្នុងការរៀបចំវគ្គបណ្តុះ បណ្តាលភាពយន្តខ្លីកម្ពុជា(Cambodia Film Lab) ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបន្តគាំទ្រ និង អនុញ្ញាតអោយនាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ រៀបចំវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជាលើកទី៧ ឆ្នាំ២០២៤ (The 7th Cambodia Film Lab 2024) ដោយសហការរៀបចំជាមួយ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញនិងទទួលថតភាពយន្តនៅកម្ពុជា (Cambodia Film Commission) ស៊ីណេហាប់ (Cine hub) និង កញ្ញា សុធា អ៊ីណែស, នាល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។ តបតាមយោបល់ណែនាំរបស់ថ្នាក់ដឹកនាំនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏ដូចជាយោបល់របស់លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ គណៈកម្មការរៀបចំវគ្គបណ្តុះបណ្តាលបានសម្រេចជ្រើសរើសបេក្ខជនចំនួន៤៥នាក់ ចូលរៀនក្នុងវគ្គបណ្តុះបណ្តាល ភាពយន្តខ្លីកម្ពុជាលើកទី៧ឆ្នាំ២០២៤នេះ។ លោក ប៉ុក បូរក្ស បានលើកឡើងថា វគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ដើម្បីបង្កើតឱកាស និងផ្តល់លទ្ធភាពជូនដល់យុវជន ដែលមានបំណងចង់សិក្សាលើជំនាញផលិតភាពយន្ត និងចូលរួមកសាងធនធានមនុស្សឲ្យបានច្រើន ដើម្បីជួយជម្រុញ និងលើកកម្ពស់វិស័យភាពយន្តនៅកម្ពុជា។សូមជម្រាបជូនថា វគ្គសិក្សានេះសំដៅពង្រឹងសមត្ថភាពដល់សិក្ខកាមដែលកំពុងមានអាជីព ឬ មានបំណងក្លាយជាអ្នកផលិតភាពយន្តខ្លី ភាពយន្ត ខ្នាតធំ  ឬ មាតិកាផ្សេងៗ ក្នុងវិស័យសោតទស្សន៍ ។ ការសិក្សាក្នុងវគ្គទី០៧នេះ មានរយៈពេលបីខែ ដោយចាប់ផ្តើមពីថ្ងៃទី២៥ ខែកក្កដា រហូតដល់ថ្ងៃទី២១ ខែតុលា លើជំនាញសំខាន់ៗចំនួន៤ មាន ៖ ១-ផ្នែកសរសេរអត្ថបទភាពយន្ត (Script writing) ដោយកញ្ញា សុធា អ៊ីណែស និង លោក GAUCHAN Deependra ជាអ្នកធ្លាប់បានទទួលពានរង្វាន់លើស្នាដៃភាពយន្ត ក្នុងមហោស្រពភាពយន្តមួយចំនួនទាំងថ្នាក់ ជាតិ និងអន្តរជាតិ ។២-ផ្នែកដឹកនាំរឿង (Directing) ដោយលោក មុនី កណ្ណដារង្គ ធ្លាប់បានទៅសិក្សានៅបរទេសលើផ្នែកដឹកនាំផលិតភាពយន្ត ហើយមានស្នាដៃឆ្នើមជាច្រើនរបស់លោក ដែលបានទទួលពានរង្វាន់ក្នុងមហោស្រពភាពយន្តជាតិ និងអន្តរជាតិ ផងដែរ ។៣-ផ្នែកថត (Cinematography)ដោយលោក រុន សុខហេង អ្នកជំនាញផ្នែកថតល្បីមួយរូបនៅកម្ពុជា ។ ដោយសារស្រលាញ់ការងារជាអ្នកថត លោកបានចំណាយថវិកាផ្ទាល់ខ្លួនទៅរៀនផ្នែកថតនេះនៅបរទេស ហើយត្រឡប់មកវិញជាមួយនឹងចំណេះជំនាញពិតប្រាកដលើផ្នែកថតនេះ។ លោកមានស្នាដៃជាច្រើននៅកម្ពុជា ក្នុងការថតភាពយន្ត ស្ប៉តពាណិជ្ជកម្ម ចម្រៀងកាយវិការខ្នាតធំៗ មួយចំនួនផងដែរ ។៤-ផ្នែកសម្លេង (Sound)ដោយលោក វណ្ណ សេរីរតនៈ ជាគ្រូបង្ហាត់ផ្នែកសម្លេងនៅមជ្ឈមណ្ឌលធនធានសោតទស្សន៍ បុប្ផាណា  ទាំងផ្នែកយកសម្លេងនៅកន្លែងថតផ្ទាល់(Sound on set) និង ការផ្គុំសម្លេងក្នុង studio (Sound mixing) លើជំនាញជាអ្នកយកសម្លេង លោកធ្លាប់បានធ្វើការជាមួយក្រុមថតភាពយន្តក្នុងស្រុក និង ក្រុមថតភាពយន្តបរទេស ដែលមកថតនៅកម្ពុជា មួយចំនួនធំ។ ក្រៅពីជំនាញទាំង៤ខាងលើ គណៈកម្មការរៀបចំវគ្គ បានបញ្ចូលជំនាញចាំបាច់មួយចំនួនទៀតដូចជា៖ ជំនួយការទី១ អ្នកដឹកនាំរឿង(1stAD) ជំនួយការទី១ ផ្នែកថត(1stAC)  ផ្នែករៀបចំឆាក(Arts) ផ្នែកផលិត(Producing) ផ្នែកកាត់ត (Editing) ផ្នែកកែព័ណ៌រូបភាព(Color-grading)។ នៅខែចុងក្រោយនៃវគ្គសិក្សានេះ សិក្ខាកាមតាមក្រុមនីមួយៗ ត្រូវផលិតភាពយន្តខ្លីចំនួន១រឿង ហើយភាពយន្តខ្លីនេះនឹងត្រូវដាក់បញ្ចូលក្នុងមហោស្រពភាពយន្តជាតិខ្នាតខ្លី នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ ដែលរៀបចំឡើងដោយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងគាំទ្រដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ៕  អត្ថបទ រដ្ឋា

រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញដឹកនាំកិច្ចប្រជុំការងារប្រចាំខែកក្កដា ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត

2024/07/25 08:51:15 pm        110
ភ្នំពេញ : ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា ក្នុងការពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដើម្បីបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត, នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។ក្នុងកិច្ចប្រជុំ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាលទាំងអស់ បន្តពង្រឹងប្រព័ន្ធសេវាថែទាំសុខភាព គ្រប់កម្រិតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់ពីកម្រិតមណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យបង្អែក ស្រុក ខេត្ត និងមន្ទីរពេទ្យជាតិ ដើម្បីធានាឱ្យបាននូវការផ្តល់សេវាបានល្អប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព ទាំងសេវាសាធារណៈ និងឯកជន។ ក្នុងនោះក៏ ត្រូវពង្រឹងក្រុមការងារផ្តល់សេវា តាមការបណ្តុះបណ្តាល ទាំងមុនបម្រើការងារ និងពេលកំពុងបម្រើការងារ ព្រមទាំងការពង្រឹងការអប់រំសុខភាព ដោយបង្កើនការផ្សព្វផ្សាយសារអប់រំសុខភាព លើការចាក់ថ្នាំបង្ការ និងការគ្រប់គ្រងជំងឺឆ្លង និងជំងឺមិនឆ្លងមានជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងសូមយកចិត្តទុកដាក់បន្ថែមទៀតលើការងារសុខភាពផ្លូវចិត្តផងដែរ។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់ជូនបទពិសោធន៍ និងចំណេះដឹងអំពីការធ្វើអោយបានប្រសើរ និងរលូនបន្ថែមទៀតអំពីដំណើរការរដ្ឋបាលនៃនាយកដ្ឋាន និងអង្គភាពនីមួយៗ ដែលជាការចំបាច់បំផុតចូលរួមក្នុងការធ្វើឱ្យការផ្តល់សេវាសាធារណៈគ្រប់ទំរង់ និងគ្រប់ផ្នែកកាន់តែមានប្រសិទ្ធិភាព និងគុណភាពដូចការរំពឹងទុក។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក ប្រធាននាយកដ្ឋាន ប្រធានអង្គភាពថ្នាក់កណ្តាល នាយកមន្ទីរពេទ្យជាតិ និងឯកឧត្តម លោកជំទាវ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ទាំង២៥ ព្រមទាំងលោក លោកស្រី មន្ត្រីរាជការ នៃក្រសួងសុខាភិបាល៕អត្ថបទ រដ្ឋា

រដ្ឋបាលខណ្ឌឬស្សីកែវ សូមប្រកាសគាំទ្រទាំងស្រុងសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន

2024/07/25 08:19:50 pm        153
ភ្នំពេញ ៖ លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ ដឹកនាំ ថ្នាក់ដឹកនាំ មន្ត្រីរាជការ គណៈអភិបាល គណៈនាយករដ្ឋបាល ការិយាល័យទាំ១១ នៃរដ្ឋបាលសាលាខណ្ឌប្ញស្សីកែវ សូមប្រកាសគាំទ្រទាំងស្រុងសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិតជាដាច់ខាត ។ ជាមួយគ្នានេះរដ្ឋបាលខណ្ឌប្ញស្សីកែវ មានមោទនភាព និងសូមអបអរសាទរគាំទ្រយ៉ាងពេញទំហឹង ពិធីបើកការដ្ឋានសាង់សង់ព្រែកជីកហ្វូណនតេជោ ដែលចាប់ផ្តើមនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងអនុវត្តផ្ទាល់យ៉ាងម៉ឺងម៉ាត់ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋខ្មែរ។គម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា៕អត្ថបទ៖ កុម្ភះ

រដ្ឋមន្ត្រីក្រសួងការងារចុះសួរសុខទុក្ខ និងទទួលទានអាហារជាមួយកម្មកររោងចក្រជាង ៦ពាន់នាក់ នៅកំពង់ស្ពឺ

2024/07/25 06:42:07 pm        82
កំពង់ស្ពឺ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងថ្នាក់ដឹកនាំមួយចំនួនទៀត នៅថ្ងៃទី២៥ កក្កដា ឆ្នាំ២០២៤ បានចុះពិនិត្យការអនុវត្តលក្ខខណ្ឌការងាររបស់កម្មករនិយោជិត និងទទួលទានអាហារថ្ងៃត្រង់ជាមួយកម្មករ កម្មការិនីប្រមាណជាង ៦ពាន់នាក់ នៅរោងចក្រតារាល ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ​យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងក្នុងបណ្តាញសង្គមថា ក្នុងអំឡុងពេលនៃការចុះសួរសុខទុក្ខនោះ កម្មករនិយោជិតសប្បាយចិត្ត និងរីករាយចំពោះវត្តមានរបស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្ត ដែលបានចុះមកដល់ទីតាំងរោងចក្រផ្ទាល់ ដែលធ្វើឱ្យកម្មករនិយោជិត មានភាពកក់ក្តៅកាន់តែខ្លាំងដែលជាការបង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះកម្មករ។ប្រភពដដែល បានបន្តថា ការចុះពិនិត្យនៅតាមរោងចក្រ និងទទួលទានអាហារផ្ទាល់ជាមួយកម្មករនិយោជិតនេះ មិនមែនជាលើកទី១នោះទេ ដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ ជាសេនាធិការជូនរាជរដ្ឋាភិបាលបានចុះផ្ទាល់ដើម្បីស្វែងយល់ពីសុខទុក្ខ និងវឌ្ឍនភាពក្នុងវិស័យការងារ ដែលជាការគិតគូរយ៉ាងយកចិត្តទុកដាក់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងសម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី។សូមបញ្ជាក់ថា ការចុះពិនិត្យពីស្ថានភាពដោយផ្ទាល់នៅកន្លែងធ្វើការរបស់កម្មករនិយោជិត គឺជាការតាមដានលើការអនុវត្តនូវអនុសាសន៍ទាំង ៦ចំណុច របស់សម្តេចនាយករដ្ឋមន្ត្រី ដែលកាលពីដើមអាណត្តិកន្លងទៅ បានដាក់ចេញដូចជាប្រាក់ឈ្នួលឆ្នាំ២០២៤ ការបន្តផ្តល់ប្រាក់ពិនិត្យសុខភាពសម្រាប់កម្មករដែលជាស្ត្រីមានផ្ទៃពោះ ការផ្តល់ការថែទាំសុខភាពដល់សមាជិក ប.ស.ស. ក្នុងបន្ទុកតាមរយៈភាគទានស្ម័គ្រចិត្តជាដើម ដែលសុទ្ធសឹងតែជាគោលនយោបាយយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការបន្តផ្តល់ប្រយោជន៍បន្ថែមជូនដល់កម្មករនិយោជិត៕អត្ថបទ ៖ ឈិត បូរ៉ាវី

ក្រុមហ៊ុនចិនមួយ ចុះហត្ថលេខាជាមួយសមាគម CCCAA ដើម្បីធ្វើការនាំចេញដំឡូងមីស្ងួត៣០ម៉ឺនតោន ទៅទីផ្សារប្រទេសចិន

2024/07/25 06:35:10 pm        747
ភ្នំពេញ៖ សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ហៅកាត់ថា CCCAA និងក្រុមហ៊ុន Yufan Grande Industrial Co., Ltd. ជាបុត្រសម្ព័ន្ធរបស់ Jiangxi Youfan Bioenergy Co., Ltd. នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនាំចេញដំឡូងមីស្ងួតចំនួន ៣០ម៉ឺនតោន ដើម្បីនាំចេញទៅកាន់ប្រទេសចិននាពេលខាងមុខ។នៅក្នុងសេចក្តីប្រកាសព័ត៌មាន ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនាំចេញដំឡូងមីស្ងួត ចំនួន ៣០ម៉ឺនតោននេះ សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន បានឲ្យដឹងថា តាមរយៈការសម្របសម្រួលរបស់សមាគម និងដោយទទួលបានការទុកចិត្តពីសំណាក់ក្រុមហ៊ុនធំៗ មកពីបណ្តាប្រទេសនានា ពិសេសក្រុមហ៊ុន និងសាជីវកម្មរបស់ប្រទេសចិន ដែលជាបន្តបន្ទាប់បានទំនាក់ទំនង ផ្លាស់ប្តូរព័ត៌មានអំពីចំណាប់អារម្មណ៍លើការវិនិយោគ និងទិញដំឡូងមីរបស់កម្ពុជា។ ជាក់ស្តែងនាឱកាសនេះ ក្រុមហ៊ុន Yufan Grande Industrial Co., Ltd. ដែលជាបុត្រសម្ព័ន្ធរបស់ Jiangxi Youfan Bioenergy Co., Ltd. ជាក្រុមហ៊ុនធំមួយរបស់ប្រទេសចិន មានសមត្ថភាពផលិតអេតាណុលបាន ១០ម៉ឺនតោន ក្នុងមួយឆ្នាំ ជាមួយបរិមាណនាំចូលដំឡូងមីស្ងួត សម្រាប់ផ្គត់ផ្គង់ច្រវ៉ាក់ផលិតកម្មជាប្រចាំចំនួន ៣០ម៉ឺនតោន ក្នុងមួយឆ្នាំ បានសម្រេចចិត្តឈានដល់ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ ជាមួយសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ក្នុងការជម្រុញនាំចេញដំឡូងមីស្ងួតរបស់កម្ពុជា ទៅកាន់ប្រទេសចិន ក្នុងបរិមាណ ៣០ម៉ឺនតោន សម្រាប់រយៈពេល១ឆ្នាំដំបូង។ប្រភពដដែល បានលើកឡើងបន្តថា ជាមួយនឹងកាលានុវត្តភាព និងទស្សនវិស័យច្បាស់លាស់របស់សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ដែលជាសមាគមប្រមូលផ្តុំនូវសមាជិកជាច្រើន រួមមាន កសិករដាំដុះ ក៏ដូចជាគ្រប់ភាគីទាំងអស់ដែលពាក់ព័ន្ធក្នុងវិស័យដំឡូងមី ដែលរួមមានទាំងអ្នកប្រមូលទិញ ក្រុមហ៊ុនផ្នែកដឹកជញ្ជូន ឈ្មួញ និងធនធានជាច្រើនទម្រង់ផ្សេងទៀត ដែលសុទ្ធសឹងមានសមត្ថភាពពេញលេញ ក្នុងការផ្តល់ជូននូវជំនួយអាជីវកម្ម និងសេវាកម្មជំនួយលក់ដទៃៗទៀតជាច្រើនក្នុងវិស័យនេះ ដែលអាចផ្តល់នូវឧត្តមភាពថ្លៃដើម ដល់គ្រប់ភាគីដែលប្រកបអាជីវកម្ម និងមានបំណងវិនិយោគក្នុងវិស័យដំឡូងមីនៅក្នុងប្រទេសកម្ពុជា។ សមាជិកទាំងអស់របស់សមាគម នឹងប្រើប្រាស់ភាពខ្លាំងរបស់ខ្លួនអោយបានជាអតិបរិមាតាមដែលអាចធ្វើទៅបាន ទៅលើគ្រប់ទិដ្ឋភាពនៃប្រតិបត្តិការអាជីវកម្មក្នុងវិស័យដំឡូងមី ឲ្យដល់បណ្តាក្រុមហ៊ុន និងដៃគូសហការនានា ធានាជូននូវសេវាកម្មដ៏ល្អបំផុត ដែលនឹងអាចជួយដល់ឧស្សាហកម្មដំឡូងមីកម្ពុជា មានការអភិវឌ្ឍន៍រីកចម្រើនប្រកបដោយភាពរឹងមាំនិងចេរភាព។សូមបញ្ជាក់ផងដែរថា សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន គឺជាអង្គការមិនរកប្រាក់ចំណេញ ហើយត្រូវបានចុះ បញ្ជីស្របច្បាប់ជាមួយក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ហើយទើបបានប្រកាសបង្កើតជាផ្លូវការ កាលពីខែ មិថុនា ឆ្នាំ២០២៤ កន្លងទៅថ្មីនេះ ដោយទទួលបាននូវការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់វិនិយោគិននានា មកពីអន្តរជាតិ ពិសេសវិនិយោគិនចិន ដែលមានបំណងមកធ្វើពាណិជ្ជកម្ម នាំចេញ និងវិនិយោគលើវិស័យដំឡូងមីនៅប្រទេសកម្ពុជា៕

លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃ ២៦វត្ត នៅចំការកៅស៊ូ ទ្រី ភាព បឹងទន្លេម្រេច

2024/07/25 04:08:26 pm        132
ព្រះវិហារ៖ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅចំការកៅស៊ូ ទ្រី ភាព បឹងទន្លេម្រេច ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បេសកកជនពិសេស​សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា និងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង បាន​អញ្ជើញ​នាំ​យក​ទៀន​ព្រះវស្សា និងទេយ្យទាន ព្រមទាំងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃមកពី ២៦ វត្ត ដោយ​មាន​ការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន ពុទ្ធបរិស័ទ និងភ្ញៀវកិត្តិយស​ជា​ច្រើន​រយ​នាក់​។ នៅក្នុងពិធីប្រគេនទៀនព្រះវស្សានេះ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ អ្នក​ឧកញ៉ា គៀន ស្រីនាង បានចូលរួមពិធីនមស្សការព្រះរតនត្រៃសមាទានសីល និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះបរិត្ត វេរទៀនព្រះវស្សា និងទេយ្យទាន ព្រមទាំងវេរភត្តាហារ​ប្រគេន​ចំពោះ​ព្រះសង្ឃ​ទាំង ២៦ វត្ត មកពីឃុំទាំង ៧ នៃស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលលោកអ្នកឧកញ៉ាបណ្ឌិត ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងជា​ប្រធាន​ក្រុម​ការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ក្នុងនាមជាអ្នកគោរពប្រតិបត្តិតាមព្រះពុទ្ធសាសនា លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និង​លោក​ជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ជានិច្ចកាលតែងតែរៀបចំទៀនព្រះវស្សា ទេយ្យទាន ព្រម​ទាំង​បច្ច័យ​ផ្សេងៗប្រគេនព្រះសង្ឃ និងវត្តអារាម ជារៀងរាល់ឆ្នាំ ដើម្បីចូលរួមគាំទ្រ​ទំនៀម​ទំលាប់​ក្នុង​ព្រះពុទ្ធ​សាសនា ក៏ដូចជាដើម្បីសម្រួលដល់ព្រះសង្ឃដែលត្រូវគង់ចាំព្រះវស្សាអស់កាលបីខែ ដោយ​ឡែក នៅក្នុងឆ្នាំ២០២៤នេះ លោកទាំងពីរបានប្រគេនសរុបដល់ ៤៦វត្ត ក្នុងនោះមាន២៦ វត្ត​សម្រាប់ខេត្តកំពង់ធំ ១៣វត្តសម្រាប់ខេត្តពោធិ៍សាត់ និង៣វត្តសម្រាប់ខេត្តកណ្ដាល សរុ​ប​ទឹក​ប្រាក់​អស់​ប្រមាណ ២៥០លានរៀល ។លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង បាន​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូនដល់ជីដូនជីតានិងបុព្វការីជនរបស់លោកអ្នកឧកញ៉ា និងលោកជំទាវអ្នកឧកញ៉ា ព្រម​ទាំងបុព្វការីជនរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន និងរបស់ពុទ្ធបរិស័ទចូលរួមទាំងអស់ ដែលបាន​ចែក​ឋាន​ទៅកាន់បរលោក។

លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព សំណេះសំណាល និងចែកអំណោយដល់បុគ្គលិក-កម្មករចំនួន ១.៥០០នាក់ នៅចំការកៅស៊ូ ទ្រី ភាព បឹងទន្លេម្រេច

2024/07/25 03:58:10 pm        107
នាព្រឹកថ្ងៃព្រហស្បតិ៍ទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅចំការកៅស៊ូ ទ្រី ភាព បឹងទន្លេម្រេច ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រី ភាព គ្រុប បេសកកជនពិសេសសម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលនិងសួរសុខទុក្ខ ព្រមទាំងចែកអំណោយដល់បុគ្គលិក-កម្មករចំនួន ១.៥០០នាក់។ស្ថិតនៅលើផ្ទៃដីរួមប្រមាណ ៥៨៤០ ហិកតា លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បានកោតសរសើរដល់បុគ្គលិកកម្មករទាំងអស់ចំពោះការខិតខំ ឧស្សាហ៍ព្យាយាមបំពេញការងារតាមផែនការរបស់ក្រុមហ៊ុន ហើយបានរំលឹកណែនាំឱ្យយកចិត្តទុកដាក់ថែទាំសុខភាព សុវត្ថិភាព នៅក្នុងចំការស៊ូ និងនៅពេលធ្វើការនៅក្នុងរោងចក្រកែច្នៃជ័រកៅស៊ូ។ លោកក៏បានលើកឡើងថា ក្រុមហ៊ុនបានផ្តល់កន្លែងស្នាក់នៅ បណ្ដាញទឹកភ្លើង បានសាងសង់ទីផ្សារ អាហារដ្ឋានសម្រាប់ឲ្យប្រជាពលរដ្ឋធ្វើការលក់ដូរ ជាពិសេសក៏បានរៀបចំសាលារៀនសម្រាប់កូនៗរបស់បុគ្គលិកកម្មករទាំងអស់ ហេតុនេះត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និងអនាម័យផ្ទាល់ខ្លួន។ស្ថិតនៅក្នុងបរិយាកាសដ៏ស្និទស្នាលនេះ លោកទាំងពីរក៏បានចុះពិនិត្យមើលសកម្មភាពការងារក្នុងចំការ រោងចក្រកែច្នៃជ័រកៅស៊ូ ហេដ្ឋារចនាសម្ព័ន្ធ បានថតរូបជាអនុស្សាវីយ៍ប្រកបដោយសេចក្ដីស្រលាញ់រាប់អាន និងផ្ដល់ជូនបុគ្គលកម្មករទាំង ១.៥០០ នូវសារុង១ និងម្នាក់ទទួលបានថវិកា៥ម៉ឺនរៀល។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់
05/28/2026 09:05 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន
05/28/2026 09:05 PM
រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS
05/28/2026 08:05 PM
មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM