សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់ស្ពានបេតុងចំនួន១ កន្លែង ប្រវែង ៩០ ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋនៅស្រុកជីក្រែង ខេត្តសៀមរាប
កម្ពុជាតែងឈរលើគោលគំនិតសន្ដិភាពនិយម ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមជាង៣ទសវត្សរ៍ហើយ
ក្រសួងការងារ បន្តនាំយកឱកាសការងារជាង ១ម៉ឺនកន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ព្រមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ដល់ពលរដ្ឋខេត្តពោធិ៍សាត់
ប្រមុខការពារជាតិរំឭកខ្មែរគ្រប់រូបរួបរួមគ្នាជាធ្លុងមួយក្រោកឡើងលើកតម្កើងកិត្យានុភាពជាតិ និងរួមគ្នាការពារជាតិទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ

ព័ត៌មានជាតិ

ផ្លូវដែកថ្មី រវាងភ្នំពេញ-ប៉ោយប៉ែត គ្រោងនឹងដាក់ឲ្យដំណើរការឆាប់ៗខាងមុខនេះ

2024/07/25 03:47:39 pm        182
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅពេលខាងមុខឆាប់ៗនេះ រថភ្លើងជប៉ុនលើផ្លូវភាគខាងជើង រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ព្រំដែនកម្ពុជា-ថៃ) គ្រោងនឹងដាក់ឲ្យដំណើរការជាផ្លូវការ ខណៈក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal Railway Cambodia-RRC)) បានកំពុងដំណើរការបើកសាកល្បងជាមុនសិន ដើម្បីឲ្យប្រាកដថា អ្នកដំណើរនឹងមានសុវត្ថិភាពនៅពេលជិះ។ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា ពេលនេះក្រុមហ៊ុនបានដំណើរការបើកសាកល្បងខ្សែរថភ្លើង Kiha183-182 លើផ្លូវដែកទិសខាងជើង(ភ្នំពេញ-ប៉ោយប៉ែត) ចំនួន៤ទូ មានដូចជាប្រភេទ Kiha183-4559 , Kiha182-7561 , Kiha182-7552 និង Kiha182-4558។ឯកឧត្តម បានបញ្ជាក់បន្ថែមថា ដំណើរការបើកសាកល្បងរថភ្លើងជប៉ុនលើផ្លូវភាគខាងជើងនេះ គឺដើម្បីពិនិត្យមើលផ្លូវដែកសម្រាប់អ្នកដំណើរ និងជាសារប្រាប់ទៅដល់អ្នកដំណើរ ពីការដំណើរការឡើងវិញ ខ្សែរថភ្លើងសម្រាប់អ្នកដំណើរ (ភ្នំពេញ-ប៉ោយប៉ែត) បន្ទាប់ពីផ្អាកអស់រយៈពេលវែង ដើម្បីឱ្យក្រុមការងារបច្ចេកត្រួតពិនិត្យ និងសិក្សាលម្អិតរួមគ្នា លើដំណើរការកែប្រព័ន្ធជើងក្រោម ទ្វារចេញ-ចូល ម៉ាស៊ីនត្រជាក់ ច្រកទ្វារសុវត្ថិភាព សម្ភារៈបរិក្ខា និងការងារផ្សេងៗទៀត ដើម្បីប្រាកដថាមានសុវត្ថិភាពខ្ពស់ សម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនាពេលឆាប់ៗដ៏ខ្លីខាងមុខ។គួរបញ្ជាក់ថា ខ្សែរថភ្លើងសម្រាប់អ្នកដំណើរផ្លូវដែកភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) បានផ្អាករយៈពេលវែង ចាប់ពីការរីករាលដាល នៃជំងឺកូវីដ-១៩មកម្លេះ ចំពោះការដឹកទំនិញ បានធ្វើឡើងជាប្រចាំ (៣ជើងក្នុងមួយសប្តាហ៍)៕

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចូលរួមដាំកូនឈើ១៥០០០ដើម នៅដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្ត

2024/07/25 03:18:12 pm        394
ឧត្តរមានជ័យ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃព្រឹកទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីដាំកូនឈើចំនួន១៥០០០ដើម លើផ្ទៃដី៣ហិកតា នៅចំណុចបរិវេណដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្ត ស្ថិតនៅភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ព្រមទាំងមានការចូលរួមពីមន្ទីរស្ថាប័នអង្គភាពជុំវិញខេត្ត ប្រជាពលរដ្ឋ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ។ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​ការងារកន្លងមក ​របស់មន្រ្តីបរិស្ថាន​ខេត្តឧត្តរមានជ័យ ដែលជានិច្ចកាល​តែងតែពុះពារជំនះរាល់​ឧបសគ្គ​ក្នុងការ​ការពារ​ទប់ស្កាត់​ប្រឆាំងរាល់បទល្មើសនានា​ក្នុងដែនព្រៃឈើ​សហគមន៍​ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ។ ក្នុងនោះបានបំផុសស្មារតីដល់ មន្ទីរស្ថាប័ន គ្រឹះស្ថាន​អប់រំ អង្គការសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល ព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស និងប្រជាពលរដ្ឋ បានចូលរួមយ៉ាង​ផុសផល​​ក្នុងការដាំកូនឈើឡើងវិញ ​ដើម្បីធ្វើឲ្យសហគមន៍​យើង​ទទួលបានបរិស្ថានល្អប្រកបដោយពណ៌បៃតងស្រស់បំព្រងផងដែរ។យ៉ាងណាម៉ិញ​ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានណែនាំ​ដល់​គ្រប់មន្ទីរស្ថាប័នទាំងអស់ ពិសេស​អាជ្ញាធរមូលដ្ឋាន និង​ប្រជាសហគមន៍​ឲ្យចេះ​ស្រលាញ់​ធនធាន​ធម្មជាតិ និង​នាំគ្នាចូលរួម​ដាំ​បន្ត​ទៀត​ឲ្យ​បានកាន់តែច្រើន​នៅគ្រប់ទីកន្លែង ដើម្បី​ស្តារ​គម្រប​ព្រៃឈើ និងអភិរក្សព្រៃឈើ​ឲ្យកាន់តែសំបូរឡើងវិញ​នៅគ្រប់ទីកន្លែងដែល​ខ្វះ​ចន្លោះ។ ពិសេសនោះក្មួយៗ​សិស្សានុសិស្ស​ត្រូវចូលរួម​ដាំនៅតាមសាលារៀន និងនៅតាមខ្នងផ្ទះ ដោយសិស្សម្នាក់​ដើមឈើមួយដើម ក្នុងមួយឆ្នាំ​យើង​អាច​ដាំ​ឲ្យបាន​មួយ​ម៉ឺន​ដើមផងដែរ៕ 

ប្រធានអង្គការ Halo Trust កោតសសើរអាជ្ញាធរមីនកម្ពុជាក្នុងកិច្ចគាំទ្រភាពជាដៃគូ និងសហការជិតស្និទ្ធលើសកម្មភាពមីនមនុស្សធម៌

2024/07/25 03:16:01 pm        144
ភ្នំពេញ ៖ លោក Miles Hawthorn ប្រធានអង្គការ Halo Trust បានថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា និងកោតសសើរអាជ្ញាធរមីន ដែលបានផ្តល់នូវការគាំទ្រភាពជាដៃគូ និង កិច្ចសហការយ៉ាងជិតស្និទ្ធលើកម្មវិធីសកម្មភាពមីនមនុស្ស ធម៌របស់អង្គការ Halo Trust នៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ភាពជាអ្នកដឹកនាំយ៉ាងរឹងមាំរបស់អាជ្ញាធរមីនក្នុងការគ្រប់គ្រង និងសម្របសម្រួលវិស័យសកម្មភាពមីននៅទូទាំងប្រទេសកម្ពុជាផងដែរ។ ការថ្លែងកោតសសើរនេះខណៈលោក Miles Haw thorn ប្រធានអង្គការ Halo Trust ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និង ជម្រាបលា ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមមន្ត្រីនិងជាអនុប្រធានទី១ អាជ្ញាធរមីន និង ទទួលស្វាគមន៍ចំពោះលោក Tobias Wehitt ត្រូវបានជ្រើសតាំងជាប្រធានអង្គការ Halo Trust (ថ្មី) ប្រចាំនៅកម្ពុជា នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន ។លោក Miles Hawthorn បានបញ្ជាក់ថា រយៈពេលជាង ៣០ឆ្នាំនេះ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា អង្គការ Halo Trust បានចូលរួមជាផ្នែកមួយនៃភាពជោគជ័យរបស់កម្ពុជាក្នុងវិស័យសកម្មភាពមីន ហើយទោះបីលោកបានបញ្ចប់បេសកកម្មនៅកម្ពុជាក៏ដោយ ប៉ុន្តែប្រទេសកម្ពុជា និងប្រជាជនកម្ពុជា តែងតែស្ថិតក្នុងបេះដូងរបស់គាត់ជានិច្ច។ ក្នុងឱកាសនោះ តាងនាម សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរួមចំណែករបស់អង្គការ Halo Trust នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩១។ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមជាង ៥១១ គីឡូម៉ែត្រការ៉េ ត្រូវបានរំដោះដោយអង្គការ Halo Trust ហើយមីនប្រឆាំងមនុស្ស ៣២២ .០១៥ គ្រាប់ មីនប្រឆាំងរថក្រោះ ៥១១៧គ្រាប់ សំណល់ជាតិផ្ទុះពីសង្រ្គាម ២១៩៥៧១គ្រាប់ និងអាវុធធុនតូចជាង ១,៥ លានគ្រាប់ ត្រូវបានរកឃើញ និងកម្ទេចចោល។ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បន្តទៀតថា លទ្ធផលសម្រេចបានរបស់អង្គការ Halo Trust បានមកពីការគាំ ទ្រពីប្រទេសអាល្លឺម៉ង់ សហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស ស្វីស អៀកឡង់ និងកម្មវិធី HDR&D ដែលជាដៃគូក្នុង ចំណោមប្រទេស និង ដៃគូអភិវឌ្ឍន៍ដទៃទៀត រួមចំណែកដល់កម្មវិធីសកម្មភាពមីនមនុស្សធម៌នៅកម្ពុជារយៈពេលជាង ៣០ឆ្នាំ។ក្នុងនោះ ឯកឧត្តម លី ធុជ បានថ្លែងអរគុណជូនចំពោះអ្នកដោះមីនទាំងអស់ដែលបានអនុវត្តន៍ការងារទីវាលផ្ទាល់ និងប្រថុយប្រថានជីវិត ក្នុងការផ្ដល់ដីសុវត្ថិ ភាពនិងជួយសង្រ្គោះដល់ប្រជាពលរដ្ឋកម្ពុជា។ បងប្អូនអ្នកដោះមីនទាំងអស់ ត្រូវបានចាត់ទុកជាឆ្អឹងខ្នងយ៉ាងរឹងមាំ និង ចាំបាច់បំផុត ព្រមទាំងដើរតួយ៉ាងសំខាន់ក្នុងការ សម្រេចបាននូវសមិទ្ធផលយ៉ាងត្រចះត្រចង់ក្នុងវិស័យសកម្មភាពមីនរបស់កម្ពុជារយៈពេលជាង ៣០ឆ្នាំកន្លងនេះ៕ អត្ថបទ ៖ ភារម្យ

ប្រធានរដ្ឋវៀតណាមសន្យាបន្តកសាងនូវមិត្តភាពជាបងប្អូន ជាមិត្តជិតខាងល្អរវាងកម្ពុជា-វៀតណាម

2024/07/25 03:10:14 pm        69
ភ្នំពេញ ៖ នៅវេលាថ្ងៃត្រង់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញធ្វើជំនួបពិភាក្សាជាមួយឯកឧត្តម តូ ឡឹម ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។​ក្នុងជំនួបដ៏មានសារសំខាន់នោះ ភាគីទាំងពីរបានថ្លែងអំណរគុណគ្នាទៅវិញទៅមក ពិសេសឯកឧត្តម តូ ឡឹម បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ង្វៀន ភូជុង អគ្គលេខាធិកាមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម នាឱកាសនេះ។ឯកឧត្តម តូ ឡឹម មានប្រសាសន៍ថ្លែងអំណរគុណថ្វាយ និងជូនចំពោះព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហាបវរនាយករដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំគ្រប់ស្ថាប័នទាំងអស់របស់ព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើនូវសាររំលែកទុក្ខចំពោះការបាត់បង់ ថ្នាក់ដឹកនាំដែលជាមហាបុរសរដ្ឋវៀតណាម និងជាការបាត់បង់របស់ប្រជាជនកម្ពុជាផងដែរ។ភាគីទាំងពីរបានសម្ដែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់នូវធនធានមហាបុរសរដ្ឋនេះ ទាំងបក្ស និងប្រជាជនវៀតណាម។ ភាគីទាំងពីរបានសន្យាពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម ក៏ដូចជាកម្ពុជា វៀតណាម ឡាវ ក្នុងន័យនេះ ឯកឧត្តមប្រធានរដ្ឋវៀតណាមបានសន្យាថា និងបន្តនូវភារកិច្ចដែលឯកឧត្តមអគ្គលេខាធិការបន្សល់ទុក នូវស្នាដៃនៃការកសាងប្រទេស ក៏ដូចជាការកសាងនូវមិត្តភាព ជាបងប្អូន ជាមិត្តជិតខាងល្អរវាងកម្ពុជា វៀតណាម និងពង្រឹងពង្រីកបន្ថែមទៀត សម្រាប់មនុស្សជំនាន់ថ្មី។ឯកឧត្តម តូ ឡឹម មានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ដែលបានបង្ហាញនូវមនោសញ្ចេតនា ក្នុងការចូលរួមជាគ្រួសារ និងជូនដំណើរជាលើកចុងក្រោយជូនវិញ្ញាណក្ខន្ធ ឯកឧត្តម ង្វៀន ភូជុង រហូតដល់ថ្ងៃទី២៦កក្កដាស្អែកទៀត ដែលនេះបានបង្ហាញឱ្យឃើញថា មិត្តភាពដែលមានជាង១ទសវត្សរ៍កន្លងទៅ រវាងឯកឧត្តម ង្វៀន ភូជុង ដែលបានធ្វើការជាមួយសម្ដេចតេជោ គឺពិតជាមានតម្លៃខ្លាំងណាស់។ក្នុងនាមជាប្រធានរដ្ឋថ្មីរបស់វៀតណាម ឯកឧត្តមនិងបន្តការងារទាំងអស់នោះ ដើម្បីឱ្យការងារទាំងបក្ស និងរដ្ឋនៃប្រទេសទាំងពីរកម្ពុជា វៀតណាម ក៏ដូចជាការងារបក្ស និងរដ្ឋ នៃប្រទេសទាំងបី កម្ពុជា វៀតណាម ឡាវ ឱ្យកាន់តែរឹងមាំយូរអង្វែងតទៅមុខទៀត។ តាមរយៈនេះភាគីទាំងពីរ និងបន្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ និងអនុវត្តន៍កិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់អនុវត្តន៍ឱ្យកាន់តែមានប្រសិទ្ធភាព ពិសេសលើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការទាំងឡាយ ដែលថ្នាក់ដឹកនាន់មុនបានបន្សល់ទុក៕

ក្រុមយុវជន អាស៊ានបូកបី-វិថី នៃអ្នកវិទ្យាសាស្រ្តវ័យក្មេងចូលរួម​ដាំកូនឈើជានិមិត្តរូប​នៅតំបន់រមណីយដ្ឋានអង្គរ

2024/07/25 02:27:31 pm        437
ក្រុមយុវជនជាអ្នកវិទ្យាសាស្រ្តវ័យក្មេងមកពី១៣ប្រទេស ដែលចូលរួមក្នុងកិច្ចប្រជុំ អាស៊ានបូកបី-វិថីនៃអ្នកវិទ្យាសាស្រ្តវ័យក្មេង (ASEAN Plus Three Junior Science Odyssey_ATP JSO) លើកទី១០ នៅខេត្ដសៀមរាប បានចូលរួមដាំកូនឈើដើម្បីជានិមិត្តរូបនៅក្នុងរមណីយដ្ឋានអង្គរ។ ពិធីកដាំកូនឈើនេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ដែលមានប្រភេទកូនឈើធ្នង់ ត្រូវបានរៀបចំដាំនៅបរិវេណខាងត្បូងកសិន្ធុអង្គរវត្ត៕

រាជរដ្ឋាភិបាលកម្ពុជា៖ គ្មានការកាត់ទឹកដីបួនខេត្តឱ្យវៀតណាម ដូចការលើកឡើងរបស់ក្រុមជ្រុលនិយមមួយក្តាប់តូចឡើយ

2024/07/25 01:59:56 pm        130
អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា គ្មានការកាត់ទឹកដីរបស់ខ្លួនឲ្យទៅវៀតណាម ដូចការលើកឡើងរបស់ក្រុមជ្រុលនិយមមួយក្តាប់តូចនោះឡើយ ហើយមួយវិញទៀត ក៏គ្មានដែរ ក្នុងការអនុញ្ញាតឲ្យមានចលនាចេញចូលរបស់ប្រជាពលរដ្ឋដោយសេរី ពោលគឺប្រទេសនីមួយៗ នៅតែគ្រប់គ្រង និងរក្សាឯករាជ្យភាពអធិបតេយ្យភាព និងបូរណភាពទឹកដីខ្លួន ស្របតាមច្បាប់​ជាធរមាន ដោយគ្មានការបង្កើត ដែនដីរួមគ្នា​ណាមួយដូច​ការ​ញុះញង់​របស់ពួកប្រឆាំងជ្រុលនិយម​ទាំងនោះផងដែរ។ការបញ្ជាក់របស់អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលនេះ គឺបានធ្វើឡើង ​បន្ទាប់ពីនៅមានមនុស្សមួយ​ចំនួនតូច​នៅតែបន្តលើកឡើងដោយ​បំភាន់​បើទោះបីជាសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និង ​ជាប្រធានព្រឹទ្ធសភាកម្ពុជា ​បានបញ្ជាក់យ៉ាងច្បាស់​អំពីកិច្ច​សហប្រតិបត្តិការតំបន់​អភិវឌ្ឍន៍ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម CLV ជូលដល់បងប្អូន​ប្រជាពលដ្ឋ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅថ្មីៗ យ៉ាងណាក៏ដោយនោះ ប៉ុន្តែពួកជ្រុលនិយមទាំងនោះ នៅតែបំភាន់ការពិត​ដើម្បី​គេងចំណេញ​នយោបាយរបស់ខ្លួននោះ។តាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី២៥​ ខែកក្កដា ឆ្នាំ២០២៤នេះ បានបញ្ជាក់យ៉ាងច្បាស់ជាថ្មីម្តងទៀតថា «គ្មានការកាត់ទឹកដី ៤ខេត្តជូនប្រទេសវៀតណាម​ដូចការចោទ​ប្រកាន់​មូល​បង្កាច់​ពីក្រុមជ្រុលនិយមមួយចំនួនតូចនោះឡើយ។ គ្មានការយក​ខេត្តទាំង៤ របស់កម្ពុជា ទៅហ៊ុនជាមួយប្រទេសជិតខាង ​ដើម្បី​រួមបញ្ចូល​គ្នា​ជាដែនដីតែមួយ ដូចការលើកឡើង​ដោយបំភាន់ ឬដោយ ​ការភាន់ច្រឡំមួយចំនួននោះឡើយ។ គ្មានការដាក់​ហ៊ុនធនធានធម្មជាតិ ដូចជាធនធានរ៉ែ និងធនធានព្រៃឈើជាដើម របស់​ខេត្តទាំងបួន​ដើម្បី​វិនិយោគរួមគ្នា ដូចការលើកឡើងនោះឡើយ។ និងគ្មានការអនុញ្ញាត ឲ្យប្រជាពលរដ្ឋនៃ​ប្រទេសនីមួយៗចេញចូលដោយសេរី ក្នុងទឹកដីតំបន់អភិវឌ្ឍន៍ត្រីកោណនោះឡើយ»។តាមរយៈសេចក្តីថ្លែងការណ៍នេះអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់បន្ថែមជូន ដល់​សាធារណៈជនផងដែរថា ​កិច្ច​សហប្រតិបត្តិការអភិវឌ្ឍត្រីកោណនេះ ធ្វើឡើងតែក្នុង​ក្របខណ្ឌអាជ្ញាធរប្រទេសទាំងបី ​ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច ​ហេដ្ឋារចនាសម្ព័ន្ធ ​សុខាភិបាល អប់រំ សន្តិសុខ និងការ គ្រប់គ្រងគ្រោះមហន្តរាយជាដើម ដូចការ​បញ្ជាក់យ៉ាង​ច្បាស់របស់​សម្តេចតេជោ ​ហ៊ុន សែន ប្រធានព្រឹទ្ធសភាយ៉ាងដូច្នេះដែរ។ជាមួយគ្នានោះដែរ អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ផងដែរថា​ រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ​បានលះបង់គ្រប់បែបយ៉ាង ដោយយកជីវិតធ្វើជាដើមទុន ដើម្បីរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ​បញ្ចប់សង្រ្គាមដែលអូសបន្លាយជិត៣ទសវត្សរ៍ និងស្វែងរក​ សន្តិភាពពេញលេញជូនប្រទេសជាតិ ដោយបានដឹកនាំ​អភិវឌ្ឍន៍​ប្រទេសឲ្យរីកចម្រើនគ្រប់វិស័យដូចសព្វថ្ងៃ ដោយរក្សាបាននូវឯករាជ្យភាព ​អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីទាំងស្រុង៕អត្ថបទបាន ចក់

កម្ពុជា គ្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងម៉ាកាវ

2024/07/25 01:26:20 pm        76
ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីកន្លងទៅថ្មីៗនេះ បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចុះត្រួតពិនិត្យទីតាំងជាក់ស្តែងសម្រាប់បង្កើត​មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុង​គោលបំណងដើម្បីជំរុញការនាំចេញផលិតខ្មែរទៅកាន់ទីផ្សារក្រៅប្រទេស ព្រមទាំង​ដាក់តាំង​បង្ហាញផលិតផល និងផ្សព្វផ្សាយឯកសារទាក់ទងនឹងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ និងវប្បធម៌របស់កម្ពុជានៅក្រៅប្រទេស។ ប្រភពក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៤ កក្កដា ឆ្នាំ២០២៤កន្លងទៅ បានសសេរ​លើ​ផេកផ្លូវការថា នៅក្នុងដំណើរទស្សនកិច្ចនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជួប​ពិភាក្សាការងារជាមួយ លោកស្រីប្រធានមូលនិធិវិនិយោគតំបន់ Hengqin និងក្រុមហ៊ុ​ន​ឯកជន​ចំនួន២ផ្សេងទៀត ដាច់ដោយឡែកពីគ្នា។ ក្នុងជំនួបនោះ ឯកឧត្តម បានបង្ហាញពីបរិយាកាស​ធុរកិច្ច វិស័យសក្ដានុពលដែលគួរវិនិយោគ ភាពអនុគ្រោះដែល​កម្ពុជាកំពុង​មាន​ក្នុងឋានៈ​ជា​ប្រទេស​អភិវឌ្ឍន៍តិចតួច ព្រមទាំងបានជំរុញឱ្យក្រុមហ៊ុនទាំងនោះជួយផ្សព្វផ្សាយ និងទិញ​កសិផលពីកម្ពុជា។ ជាការឆ្លើយតប ក្រុមហ៊ុនមួយបានបង្ហាញពីចំណាប់អារម្មណ៍​ក្នុងការបង្កើតកន្លែងកែច្នៃ​គ្រឿងសង្ហា​រឹម​សម្រាប់នាំចេញ ដោយប្រើប្រាស់វត្ថុធាតុដើមនាំចូល និងក្រុមហ៊ុនមួយទៀត បានបញ្ជាក់ថា ក្រុមហ៊ុន នឹងសិក្សាពីលទ្ធភាពក្នុងការទិញផលិតផលមួយចំនួនពីកម្ពុជា៕

ក្រុមយុវជនចុះជួបធ្វើកិច្ចពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋានដើម្បីត្រៀមលក្ខណៈចូលរួមអបអរសាទរពិធីបើកការដ្ឋាន «ព្រែកជីកហ្វូណនតេជោ» ដើមខែក្រោយ

2024/07/25 01:08:57 pm        274
នាព្រឹកថ្ងៃទី២៥ ខែសីហា នេះ ក្រុមយុវជនពិសេសសម្តេចតេជោ បានចុះកិច្ចពិភាក្សា​ជាមួយ​អាជ្ញាធរ​មូលដ្ឋានសង្កាត់អូឡាំពិក ក្នុងនោះក៏បានផ្តល់នូវផ្ទាំងផ្សព្វផ្សាយ ការអបអរសាទរ «ព្រែក​ជីក​ហ្វូណនតេជោ» ដែលជាមហាព្រឹត្តការន៍ជាប្រវត្តសាស្រ្តក្នុងការបើកការដ្ឋានសាងសង់ នាថ្ងៃ​ទី៥ ខែសីហា ឆ្នាំ២០២៤ នេះ។លោក ពៅ សុជាតិ គណៈកម្មាធិការក្រុមយុវជនក៏បានឲ្យដឹងថា ថ្ងៃនេះក្រុមការងារបានធ្វើកិច្ច​ពិភាក្សា​​ជាមួយលោក សឹង តូច នាយកសាលា បឋមសិក្សាវត្តមហាមន្រ្តី និងមន្រ្តីរដ្ឋបាលសង្កាត់ ដើម្បី​រៀបចំកម្មវិធី ការចែករំលែក ក្តីស្រឡាញ់ និងស្នាមញញឹមលើកទី១៥ ស្របតាម​គោល​នយោបាយ ក្រសួងអប់រំ យុវជន និងកីឡា ពិសេសអនុត្តន៍នូវយុទ្ធនាការណ៍របស់ក្រសូងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ស្តីពី បរិស្ថានបៃតង នៅកម្ពុជា។ ជាមួយគ្នា​នេះ លោកនាយក សឹង តូច បានទទួលស្វាគម៍យ៉ាងរ៉ាកទាក់ ក្នុងកម្មវិធី ការចែករំលែក ក្តីស្រឡាញ់ និងស្នាមញញឹមលើកទី១៥ ដែលប្រព្រឹត្តនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ​។ ក្នុងឱកាសពិធីចែករំលែកក្ដីស្រឡាញ់នេះដែរ លោកគ្រូអ្នកគ្រូ និងរដ្ឋបាលសង្កាត់អូឡាំពិក និង​គណៈអធិបតី និងចេញសារគាំទ្ររួមគ្នា ក្នុងការអបអរសាទរ ពិធីបើកការដ្ឋាន «ព្រែកជីកហ្វូណន​តេជោ» ផងដែរ៕ 

ឧត្តមសេនីយ៍ឯក ណុប នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍ ចុះបើកប្រអប់សំបុត្រនៅប៉ុស្ដិ៍ច្រកទ្វារ​អន្ដរជាតិម៉ឺនជ័យ ត្រពាំងផ្លុង និងត្រពាំងស្រែ

2024/07/25 01:07:22 pm        191
ឯកឧត្ដមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ អគ្គនាយករង និងជាប្រធានក្រុមការងាររៀបចំត្រួតពិនិត្យ បើកប្រអប់សំបុត្រតំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ឧត្តមសេនីយ៍ឯកអគ្គនាយកអន្តោប្រវេសន៍ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះ បានដឹកនាំ​ក្រុមការងារបើកប្រអប់សំបុត្រ ​ចុះបើកប្រអប់សំបុត្រនៅប៉ុស្ដិ៍នគរបាល​ច្រកទ្វារ​អន្ដរជាតិម៉ឺនជ័យ ត្រពាំងផ្លុង និង ត្រពាំងស្រែ នៃនាយកដ្ឋានច្រកទ្វារទី២ ។នាឱកាសនោះឯកឧត្ដមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ​សួរសុខទុក្ខ​របស់​ឯកឧត្តម​ឧត្ដមសេនីយ៍​ឯកអគ្គនាយកដល់​មន្រ្តី​នគរបាលអន្តោប្រវេសន៍​ដែលប្រចាំការនៅទីនោះផងដែរ។ជាមួយគ្នានេះដែរឧត្តមសេនីយ៍ឯក ណុប នរិន្ទ បានធ្វើការកោតសរសើរចំពោះការខិតខំ​ប្រឹងប្រែង​ធ្វើការងារ ​និងការធ្វើបដិសណ្ឋារកិច្ចចំពោះភ្ញៀវជាតិ-អន្ដរជាតិ​ដោយ​បញ្ចេញ​ស្នាម​ញញឹម​រាក់ទាក់​ស្វាគមន៍របស់មន្ត្រីនគរបាលអន្តោប្រវេសន៍ផងដែរ​។ជាចុងបញ្ចប់ឯកឧត្ដមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍ ក៏បានធ្វើការណែនាំ ​និងក្រើនរំលឹកដល់មន្ដ្រីរបស់ខ្លួន ឱ្យគោរពវិន័យ ពង្រឹងការសាមគ្គីភាពផ្ទៃក្នុង ឲ្យ​បានល្អប្រសើរថែមទៀត ​ការ​ស្លៀកពាក់​ឯកសណ្ឋានឱ្យ​បានត្រឹមត្រូវក្នុងពេលបំពេញការងារ៕

ឯកឧត្តម ឈឹម ឃិនដារ៉េត៖ ការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ត្រូវធ្វើ​ឡើង​​ជាពហុវិស័យ

2024/07/25 12:50:50 pm        163
ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជា​ប្រធាន​ក្រុមប្រឹក្សាបច្ចេកទេស បានអៈអាងថា ការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍​នៅ​ក​ម្ពុជា ធ្វើឡើងជាពហុវិស័យ ដោយរួមបញ្ចូលទាំងផ្នែកសុខាភិបាល និងទាំងផ្នែក​មិនមែន​សុខាភិបាល ដែលតម្រូវឱ្យយើងបន្តប្រឹងប្រែងរួមគ្នាសម្រេច​នូវ​គោលដៅ​ដែល​បានកំណត់​ក្នុង​គោល​នយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល ក្រោមមគ្គទេសក៍ដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ការថ្លែងរបស់ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត យ៉ាងដូច្នេះក្នុងកិច្ចប្រជុំក្រុមប្រឹក្សា​បច្ចេកទេស​លើកទី៧ ស្តីពី៖ «បច្ចុប្បន្នភាពនៃការអនុវត្តការផ្តល់សេវាប្រិព (PrEP) នៅកម្ពុជា» ដែលមាន​សមាជិក សមាជិកា ចូលរួមមកពីក្រសួង ស្ថាប័ន រាជធានី ខេត្ត ប្រមាណ ៧០រូប តាមរយៈ​ដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom។ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ បានបន្តថា ការងារបង្ការ គឺជាយុទ្ធ​សាស្ត្រ​ចម្បង​ក្នុង​ការងារ​សុខ​ភាព​សាធារណៈ ហើយក៏ជាមូលដ្ឋានគ្រឹះ​ក្នុង​ការឆ្ពោះទៅ​សម្រេច​នូវ​គោលដៅ​ការ​គ្រប​ដណ្តប់​សុខភាព​សកល។ ឯកឧត្តមបណ្ឌិត បានជំរុញលើក​ទឹកចិត្តឱ្យសមាជិក​ក្រុមប្រឹក្សា​បច្ចេកទេស​ដែល​អនុវត្តផ្ទាល់លើការងារអេដស៍ លើកពីបទពិសោធន៍រួមជាមួយនឹងឧបសគ្គនានា ក្នុងការ​អនុវត្ត​ការងារប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដើម្បីរកវិធីសាស្ត្រ​ឆ្លើយតប​ឱ្យ​បាន​ទាន់ពេល និងមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត បានសង្កត់ធ្ងន់ថា កិច្ចសហការរវាងអាជ្ញាធរជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នៃក្រសួង​សុខាភិបាល រួមនិងអង្គការយូអិនអេដស៍ (UNAIDS) បានសង្កេតឃើញថាក្នុងទិន្នន័យ​នៃ​អ្នកឆ្លង​មេរោគអេដស៍ ថ្មី មានការថយចុះ។ កម្ពុជា បានកាត់បន្ថយការចម្លងថ្មីនៃមេរោគអេដស៍ ពី១៤០០នាក់ ក្នុងឆ្នាំ២០២២។ ពី១៣០០នាក់ ក្នុងឆ្នាំ២០២៣ និងពី១២០០នាក់ ក្នុង​ឆ្នាំ​២០២៤ ចំណែកចំនួនអ្នកស្លាប់ ១១០០នាក់(ឋិតនៅក្នុងចំនួនដដែល) ជាពិសេស​ដោយ​មាន​ការ​យក​ចិត្តទុកដាក់ និងទប់ស្កាត់ ចំពោះការឆ្លងមេរោគអេដស៍ ពីម្តាយ ទៅទារក មានការថយ​ចុះ​។ បើទោះបីជាយើងទទួលបានភាពជោគជ័យ ប៉ុន្តែយើងក៏នៅមានកត្តាប្រឈមមួយចំនួន ជាពិសេស​ក្រុមប្រជាជនគន្លឹះ នៅតែជាបញ្ហាដដែល ពុំទាន់មានការប្រែប្រួល។ សូមបញ្ជាក់ផងដែរថា របៀបវារៈនៃកិច្ចប្រជុំ គឺពិនិត្យ និងពិភាក្សា​លើកា​រ​អនុវ​ត្តការ​បង្ការ​នៃ​ឆ្លង​មេរោគ​អេដស៍តាមវិធីសាស្ត្រលេបថ្នាំបង្ការមុន នៅពេលប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍ (PrEP)។ ប្រទេសកម្ពុជា បានចាប់ផ្តើមអនុវត្តសេវាផ្តល់ឱសថ PrEP ដោយឥតគិតប្រាក់ នៅឆ្នាំ២០១៩ តាមរយៈឯកសារគោលគំនិតស្តីអំពីការអនុវត្តវិ​ធី​លេបថ្នាំ​បង្ការ​ជាមុន​នៅ​ពេល​ប្រព្រឹត្ត​ប្រឈមនឹងការឆ្លងមេរោគអេដស៍ (PrEP) នៅព្រះរាជាណាចក្រកម្ពុជា រៀបចំដោយ​ក្រសួង​សុខាភិបាល នៅខែមីនា ឆ្នាំ២០១៩។ ការប្រើប្រាស់ឱសថ PrEP ត្រូវបានផ្តល់អនុសាសន៍​ដោយ​អង្គការសុខភាពពិភពលោក (WHO) គឺជាផ្នែកមួយនៃវិ​ធី​សាស្រ្ត​បង្ការ​មេរោគ​អេដស៍​ដែល​មាន​លក្ខណៈគ្រប់ជ្រុងជ្រោយ វិធីសាស្ត្រនេះ មានសុវត្ថិភាពខ្ពស់ និងមានអត្រាភាព​ស៊ាំ​នឹង​ឱសថ​ប្រឆាំង​មេរោគអេដស៍កម្រិតទាប។ ប្រទេសលោកខាងលិចជាច្រើនរួមមាន៖ សហរដ្ឋអាមេរិក អង់គ្លេស បារាំង បែលហ្ស៊ិក និង ហូឡង់ បានយល់ស្របតាមអនុសាសន៍អង្គការ WHO និងបាន​ដាក់​បញ្ចូលការបង់ថ្លៃសេវា PrEP ទៅក្នុងសេវាធានារ៉ាប់រងសុខភាព ឬការបង់ថ្លៃដោយខ្លួនឯង៕អត្ថបទ រដ្ឋា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់
05/28/2026 09:05 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន
05/28/2026 09:05 PM
រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS
05/28/2026 08:05 PM
មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM