សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់ស្ពានបេតុងចំនួន១ កន្លែង ប្រវែង ៩០ ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋនៅស្រុកជីក្រែង ខេត្តសៀមរាប
កម្ពុជាតែងឈរលើគោលគំនិតសន្ដិភាពនិយម ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមជាង៣ទសវត្សរ៍ហើយ
ក្រសួងការងារ បន្តនាំយកឱកាសការងារជាង ១ម៉ឺនកន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ព្រមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ដល់ពលរដ្ឋខេត្តពោធិ៍សាត់
ប្រមុខការពារជាតិរំឭកខ្មែរគ្រប់រូបរួបរួមគ្នាជាធ្លុងមួយក្រោកឡើងលើកតម្កើងកិត្យានុភាពជាតិ និងរួមគ្នាការពារជាតិទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋ​វៀតណាម និងពិសាអាហារថ្ងៃត្រង់

2024/07/25 12:25:38 pm        284
ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋវៀតណាម និងពិសាអាហារថ្ងៃត្រង់រៀបចំដោយ ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋវៀតណាម។

ក្រសួងការងារ៖ ប្រជាជនកម្ពុជាប្រមាណជាង ១២លាននាក់ បានកំពុងមានការងារធ្វើ

2024/07/25 12:20:18 pm        310
មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ បានឲ្យដឹងថា វ័យរបស់​ប្រជាពលរដ្ឋ​មាន​ការងារធ្វើ ចន្លោះពី ១៥ ដល់៦៥ឆ្នាំ ហើយបច្ចុប្បន្នកម្ពុជា អ្នកដែលដល់វ័យ​ត្រូវ​មាន​ការងារ​ធ្វើ​មាន​ចំនួនប្រមាណជាង ១២ លាននាក់នៃប្រជាជនសរុប ក្នុងនោះប្រជាជន​ដែលអាច​ថា​មាន​សមត្ថភាព​ក្នុងរង្វង់ ១១លាននាក់។នៅក្នុងពិធីបើកវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅព្រឹកថ្ងៃទី២៥ ខែកក្កដានេះ ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ បាន​លើក​ឡើង​បន្ត​ថា បើគិតក្នុងពេលបច្ចុប្បន្ននេះ កម្លាំងពលកម្មទាំងនៅក្នុង និងក្រៅប្រទេសក្នុងរង្វង់ជិត ១១​លាន​នាក់ ដែលកំពុងមានកម្លាំងពលកម្ម ហើយក្នុងនោះសម្រាប់​វិស័យ​ឧស្សាហកម្ម​មាន​ចំនួន​ជាង ២,៥លាននាក់ , កសិកម្មមានជាង ៣លាននាក់ , សេវាកម្ម ៣លាននាក់ និង​មន្រ្តី​សាធារណៈ (មន្រ្តីរដ្ឋ) មានចំនួនប្រមាណ ៥០ម៉ឺននាក់ ដែលកំពុង​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេសកម្ពុជា។ ឯកឧត្តមបន្ថែមថា ដោយមានការគ្រប់គ្រងទីផ្សារការងារ និងកម្លាំងពលកម្មបានល្អ រាជ​រដ្ឋាភិបាល​កម្ពុជា បានបង្កើតការងារជូនដល់ពលរដ្ឋជាច្រើននាក់ ទាំងនៅក្នុងនិងក្រៅប្រទេស បើគិត​ក្នុងរង្វង់ប្រជាជន ១៧លាននាក់ អ្នកដែលមានកម្លាំងពលកម្ម និងអាយុដែលត្រូវធ្វើ គឺមាន​ចំនួ​ន​ជាង ១២លាននាក់។កញ្ញា កែវ មរកត ជានិស្សិតឆ្នាំទី២ ជំនាញផ្នែករដ្ឋបាលសាធារណៈ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច មកពីខេត្តកោះកុង បាននិយាយថា ការងារសព្វថ្ងៃនេះ ជា​ការមើលឃើញជាក់ស្តែង គឺពិតជាធំទូលាយជាងមុន ទាំងការផ្សព្វផ្សាយរបស់រដ្ឋាភិបាលកម្ពុជា និង​ការបង្ហាញអំពីតម្រូវការកម្លាំងពលជាដើមរបស់ក្រុមហ៊ុននានា។ ប៉ុន្តែអ្វីដែលសំខាន់ចំពោះមុខ គឺ​ការត្រៀមលក្ខណៈឲ្យបានត្រឹមត្រូវជាមុនដើម្បីឲ្យមានភាពស៊ីសង្វាក់គ្នាតែប៉ុណ្ណោះ។ ចំណែក យុវជន សឿន សុជាតិ ដែលទើបបញ្ចប់ថ្នាក់បរិញ្ញាប័ត្រខាងផ្នែកប្រវត្តិវិទ្យា បាន​ចែក​រំលែក​បទ​ពិសោធន៍មួយចំនួនទៅកាន់អ្នកជំនាន់ក្រោយថា ក្នុងនាមជាយុវជនដែលចង់បានការងារល្អធ្វើ និង​ត្រូវចំណង់ចំណូលចិត្ត គួរតែឆ្លៀតពេលខ្លះក្នុងការស្វែងរកព័ត៌មានថ្មីៗអំពីឱកាសការងារ ដើម្បី​ទុកជាបទពិសោធន៍ទៅថ្ងៃអនាគត។ គួរបញ្ជាក់ថា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE) និង ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានរៀបចំវេទិកាការងារ និងកម្មសិក្សាការងារ ដោយមានការ​ចូល​រួម​ពី​ក្រុម​ហ៊ុន​ធំ​ៗ​ចំនួន១៧ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតសរុបចំនួនជាង ១,៤០០កន្លែង ជូន​ដល់​យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅ​ក្នុង​បរិវេណ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ស្ថិតនៅតំបន់បឹងត្របែក រាជធានីភ្នំពេញ៕ អត្ថបទ ឈិត បូរ៉ាវី

អ្នកនាំពាក្យរាជរដ្ឋាភិបាលចេញសេចក្តីថ្លែងការណ៍៤ចំណុច ច្រានចោលព័ត៌មានពីការកាត់ទឹកដី ៤ខេត្តទៅប្រទេសវៀតណាម

2024/07/25 12:11:15 pm        373
អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នេះ បានចេញ​សេចក្តី​ថ្លែង​ការណ៍ ៤ចំណុច ច្រានចោលព័ត៌មានស្តីពីការកាត់ទឹកដី ៤ ខេត្តជូនប្រទេសវៀតណាម ក្រោមរូបភាពកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV)។ ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបដូចតទៅ៖ទី១. គ្មានការកាត់ទឹកដី ៤ខេត្ត ជូនប្រទេសវៀតណាមដូចការចោទប្រកាន់មួលបង្កាច់ពីក្រុមជ្រុលនិយមមួយចំនួនតូចនោះឡើយ។ទី២. គ្មានការយកខេត្តទាំង៤ របស់កម្ពុជា ទៅដាក់ហ៊ុនជាមួយប្រទេសជិតខាង ដើម្បីរួមបញ្ចូលគ្នាជាដែនដីតែមួយ ដូចការលើកឡើងដោយបំភាន់ ឬដោយការភាន់ច្រឡំមួយចំនួននោះឡើយ។ទី៣. គ្មានការដាក់ហ៊ុនធនធានធម្មជាតិ ដូចជាធនធានរ៉ែ និងធនធានព្រៃឈើជាដើម របស់ខេត្តទាំង ៤ ដើម្បីវិនិយោគរួមគ្នា ដូចការលើកឡើងនោះឡើយ។ ទី៤. គ្មានការអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រទេសនីមួយៗចេញចូលដោយសេរី ក្នុងទឹកដីតំបន់អភិវឌ្ឍន៍ត្រីកោណនោះឡើយ៕ 

សម្តេចពញាចក្រី ហេង សំរិន អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម ង្វៀង ភូជុង អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម

2024/07/25 11:59:26 am        288
នាព្រឹក ថ្ងៃព្រហស្បតិ៍ ៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ង្វៀង ភូជុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ពិធីនេះប្រារព្ធឡើងនៅស្ថានទូតវៀតណាមប្រចាំប្រទេសកម្ពុជា។ មរណភាពរបស់ឯកឧត្តម ង្វៀង ភូជុង គឺជាការបាត់បង់ដ៏ធំធេងនូវមេដឹកនាំដ៏ឆ្នើមមួយរូបដែលបានធ្វើពលិកម្មពេញមួយជីវិត ក្នុងបុព្វហេតុឯករាជ្យ សន្តិភាព និងការអភិវឌ្ឍ ប្រទេសវៀតណាម ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំប្រតិភូដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ សពឯកឧត្តមអគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម នៅស្ថានទូតវៀតណាម ក្នុងរាជធានីភ្នំពេញ

2024/07/25 11:56:29 am        270
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូ គណៈកម្មាធិការអចិន្រ្តៃយ៍​រដ្ឋសភា អញ្ជើញគោរព វិញ្ញាណក្ខន្ធសព ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ​គណៈកម្មាធិការ​មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម នៅស្ថានទូតវៀតណាម ក្នុងរាជធានីភ្នំពេញ។ ក្នុងនាមរដ្ឋសភានិងក្នុងនាមខ្លួនសម្តេចរដ្ឋសភាធិបតីផ្ទាល់ មានក្តីក្រៀមក្រំយ៉ាងខ្លាំង នៅពេល​បាន​ទទួលដំណឹងអំពីមរណភាពរបស់ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ​គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ ការទទួល​មរណភាពរបស់ឯកឧត្តម គឺជាការ បាត់បង់ដ៏ធំធេងមិនត្រឹមតែ​ចំពោះសាធារណរដ្ឋ​សង្គមនិយម​វៀតណាមប៉ុណ្ណោះទេ តែជាការបាត់បង់ ចំពោះបក្សកុម្មុយនីស្តវៀតណាម និងប្រជាជន​វៀតណាម​ទាំងមូល។ តាងនាមរដ្ឋសភា និងប្រជាជនកម្ពុជា សម្តេចរដ្ឋសភាធិបតី បានចូលរួមរំលែកនូវ​សមានទុក្ខ​ដ៏ក្រៀមក្រំ​បំផុតជាមួយ ថ្នាក់ដឹកនាំបក្សកុម្មុយនីស្ត រដ្ឋាភិបាល ប្រជាជនវៀតណាម និងក្រុម​គ្រួសារ​របស់ ឯកឧត្តម Ngyen Phu Trong ចំពោះការបាត់បង់ដ៏ធំធេងនេះ។ សូមឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធរបស់ ឯកឧត្តម Ngyen Phu Trong សូមបានដល់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ 

និស្សិតទំនាក់ទំនងអន្តរជាតិមើលឃើញសារៈប្រយោជន៍ច្រើនដែលកម្ពុជាអាចទទួលពីកិច្ចសហប្រតិបត្តិការ CLV

2024/07/25 11:51:55 am        627
និស្សិតសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មើលឃើញ​ពី​អត្ថ​ប្រយោជន៍​ជាច្រើន ដែលកម្ពុជាអាចទទួលបានពីកិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ ការមើលឃើញពីអត្ថប្រយោជន៍នេះ គឺផ្អែក​លើ​ចំណេះ​ដឹង​ជំនាញ​សិក្សារបស់ខ្លួន ដែលសិក្សាស៊ីជម្រៅលើបញ្ហាទំនាក់ទំនងអន្តរជាតិ។កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ក្លាយ​ជា​ប្រធាន​បទ​សំខាន់​ដែលមានការជជែកវែកញែកជាច្រើន​លើបណ្ដាញ​សង្គម​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ម​ក​នេះ​។ ការចែករំលែក ការលើកឡើងមានភាពផ្សេងគ្នាៗ ទៅតាមការយល់ឃើញរបស់បុគ្គលនីមួយៗ។ សម្រាប់​និស្សិតសិក្សាលើមុខជំនាញទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជា​និស្សិត​មានចំណេះដឹង មានការសិក្សាស៊ីជម្រៅលើបញ្ហាទំនាក់ទំនងអន្តរជាតិ លើកឡើង​ពី​ការ​សាទរ ដោយពួកគេមើលឃើញពីសារប្រយោជន៍ច្រើន ដែលកម្ពុជា​អាច​ទទួល​បាន​ពី​កិច្ច​សហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម។អត្ថប្រយោជន៍ដែលក្រុមនិស្សិតមើលឃើញរាប់បញ្ចូលទាំងផ្នែកសន្តិសុខ ផ្នែកសេដ្ឋកិច្ច និង​វិស័យ​ជា​ច្រើន​ទៀត​។ ក្រុមនិស្សិតលើកឡើងថា កិច្ចសហប្រតិបត្តិការ​តែង​កើត​មាន​ឡើង​សម្រាប់​ប្រទេស​ដែល​មានព្រំដែនជាប់គ្នា មិនមែនមានតែសម្រាប់កម្ពុជានោះទេ។ ក្នុងនាមជាយុវជន ជា​អ្នក​សិក្សា ពួកគេគាំទ្រដែលប្រជាពលរដ្ឋក៏ដូចជាយុវជន មានការចាប់រអាម្មណ៍ខ្លាំងលើ រឿង​កិច្ច​សហប្រតិបត្តិការនេះ។ យ៉ាងណាម៉ិញ ពួកគេសំណូំពរ ឱ្យមានការសិក្សា ស្វែងយល់​ឱ្យ​បាន​ច្បាស់​លម្អិត ដើម្បីចៀសវាងការយល់ខុស។កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ជាគំនិត​ផ្ដួច​ផ្ដើម​ដោយ​ផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ កិច្ចប្រជុំកំពូលដំបូង ត្រូវ​បានរៀបចំឡើងតាំងពីឆ្នាំ ១៩៩៩ មកម្លេះ ដោយធ្វើឡើងនៅទីក្រុង វៀងចន្ទន៍ ប្រទេសឡាវ ក្រោម​វត្តមានអតីតនាយករដ្ឋមន្ត្រីនៃប្រទេសទាំង កម្ពុជា វៀតណាម និងឡាវ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា តាមរយៈកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ មានកិច្ច​ព្រម​ព្រៀង​ចំនួន​៥រួមមាន៖ ១- កិច្ចព្រមព្រៀងជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់អភិវឌ្ឍន៍ត្រីកោណ ធ្វើ​ឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ ២-កិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មផ្លាស់ប្តូរទំនិញ និងសេវា។ ៣៖ កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងវៀតណាម។ ៤- អនុស្សារណៈយោគយល់គ្នាស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងឡាវ និង ៥- អនុស្សារណៈយោគយល់គ្នាស្តីពីការដឹកជញ្ជូនផ្លូវគោករវាងកម្ពុជា ឡាវ និងវៀតណាម៕អត្ថបទ៖ គឹម​ ហុក 

បណ្តាញសហគមកសិកម្មសួនផ្កាផ្ទះបៃតង ត្រៀមបង្កើនធ្វើដំណាំនាំចេញតាម​ព្រែកជីកហ្វូណនតេជោ

2024/07/25 11:38:36 am        339
តំណាងបណ្តាញសហគមកសិកម្ម សួនផ្កាផ្ទះបៃតង ក៏ដូចអាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​បាន​សម្តែង​ការ​អបអរសាទរដែលថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោកាន់តែខិតជិតមកដល់។ ខណៈ​តំណាងបណ្តាញសហគមកសិកម្ម បានជំរុញប្រជាសហគមកសិករ រៀបចំផែនការ ជំរុញ​ការ​ធ្វើ​ដំណាំដាំដុះឲ្យបានច្រើន ដើម្បីទាញយកអត្ថប្រយោជន៍ និង​ជំរុញ​នាំ​ចេញ​កសិផល​ទៅ​ក្រៅ​ប្រ​ទេស តាមព្រែកជីកហ្វូណនតេជោ។លោកស្រី យ៉ែម ណារី ស្ថាបនិកសួនផ្កាផ្ទះបៃតង ថ្លែងប្រាប់ BTV នៅថ្ងៃទី២៥ ខែកក្កដានេះថា បច្ចុប្បន្ន សួនផ្ទះផ្កាបៃតង មានបណ្តាញសហគមកសិកម្ម និងបណ្តាញកសិករ ធ្វើដំណាំ​បន្លែ​សុវត្ថិភាព​របស់ខ្លួននៅតាមបណ្តាជាច្រើនរួមមាន៖ ខេត្តកណ្តាល ពោធិ៍សាត់ បាត់ដំបង និង​ខេត្ត​សៀមរាបជាដើម ហើយបណ្តាប្រជាសហគមមានគាំទ្រខ្ពស់ និងអបអរ​សាទរ​ចំពោះ​ថ្ងៃ​បើក​ការដ្ឋាន​ព្រែក​ជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហាខាងមុខនេះ ពីព្រោះព្រែកនេះ​នឹ​ង​ផ្តល់​សេវា​ដឹក​ជញ្ជូន​តម្លៃថោក នាំចេញកសិផលខ្មែរទៅលក់នៅក្រៅប្រទេស។លោក រឿន សាបុណ្យ សមាជិកក្រុមប្រឹក្សាឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាលវិញ ថ្លែង​អបអរ​សាទរ​ដែលគម្រោង ព្រែកជីកហ្វូណនតេជោ បានដំណើរការ ឆ្លងកាត់កោះខ្សាច់​ទន្លា​ផង​ដែរ ខណៈបច្ចុប្បន្ន អាជ្ញាធរឃុំដោយមានកិច្ចគាំទ្រពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាន​និងកំពុងចង់សហគមកសិកម្មទំនើប បង្កើនការធ្វើដំណាំដាំដុះឲ្យច្រើន ជំរុញការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស តាមព្រែកជីកហ្វូណាតេជោនោះផងដែរ។សូមបញ្ជាក់ថាគម្រោងព្រែកជីកហ្វូណនតេជោ គ្រោងនឹងចំណាយថវិកាជីកប្រមាណ ១ ៧០០ លាន​ដុល្លាអាមេរិច ជីករយៈពេល ៤ ឆ្នាំ មានប្រវែង១៨០គីឡូម៉ែត្រ ក្នុងនោះ​ជីក​ឆ្លង​កាត់​ខេត្ត​កណ្តាល​មាន​ប្រវែងប្រមាណ ៥៦ គីឡូម៉ែត្រ៕ អត្ថបទ ស៊ុម សុខជា

អ្នកនយោបាយ៖ ការចោទប្រកាន់រឿងកិច្ចសហប្រតិបត្តិការ CLV ជាការបំប៉ោងព័ត៌មានមិនពិត​របស់ក្រុមប្រឆាំង

2024/07/25 11:21:56 am        329
អ្នកនយោបាយ បានចាត់ទុកការចោទប្រកាន់ទាក់ទងនឹងការកាត់ដីប្រទេសកម្ពុជាឱ្យទៅ​វៀតណាម តាមរយៈកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) ជាការបំប៉ោង​ព័ត៌មាន​មិនពិត​របស់ក្រុមប្រឆាំងតែប៉ុណ្ណោះ។រយៈពេល២ថ្ងៃកន្លងមកនេះ សង្កេតឃើញថាក្រសួង-ស្ថាប័ន និងប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​បាន​ចេញ​ប្រតិកម្មយ៉ាងផុសផុលទៅលើក្រុមដែលបានចោទថា កិច្ចសហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) ត្រូវបានកាត់ដីប្រទេសកម្ពុជាឱ្យទៅប្រទេសវៀតណាមក្នុងខេត្តចំនួន៤ រួមមាន មណ្ឌលគិរី, រតនគិរី, ស្ទឹងត្រែង និងក្រចេះ។ ទាក់ទងបញ្ហានេះ លោក អ៊ិត សារម្យ ប្រធាន​គណបក្ស​បំណងពលរដ្ឋ បានប្រាប់ BTV ឱ្យដឹងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ថា ក្នុងនាម​អ្នក​នយោបាយមួយរូបបានបង្ហាញការមិនពេញចិត្ត និងថ្កោលទោសចំពោះការចោទប្រកាន់ និង​បំភ្លៃ​ខុសការពិតរបស់ក្រុមប្រឆាំងទៅលើការកាត់ទឹកដីប្រទេសកម្ពុជាទៅឱ្យប្រទេសវៀតណាម។ប្រធានគណបក្សរូបនេះអះអាងថា ការចោទប្រកាន់ខាងលើជារឿងមិនត្រឹមត្រូវ ព្រោះមក​ដល់​ពេល​នេះ​មិនមានកំណត់ត្រា ឬទិន្នន័យណាមួយប​ញ្ជាក់​ថា​រា​ជ​រដ្ឋាភិបាល​បាន​កាត់​ទឹក​ដី​របស់​ប្រទេស​កម្ពុជា​ឱ្យទៅវៀតណាមនោះទេ ផ្ទុយទៅវិញប្រទេស​នីមួយៗ​មាន​អធិបតេយ្យភាព​ដែនដី​មាន​ការ​ទទួលស្គាល់ជាលក្ខណៈជាអន្តរជាតិ។ជាមួយគ្នានេះ លោក កាន់ វីរៈ ប្រធានគណបក្សអំណាចប្រជាពលរដ្ឋ បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការចោទប្រកាន់ខុសការពិតរបស់ក្រុមប្រឆាំង ដែលមានគោល​បំណង​បង្វែការ​ចាប់​អារម្មណ៍​របស់ប្រជាពលរដ្ឋទៅលើគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាផលប្រយោជន៍ជាតិ ដោយ​សារការត្រៀមពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោបានធ្វើឱ្យទណ្ឌិត សម រង្ស៉ី មាន​ភាពអាម៉ាសទើបបង្កើតរឿងមិនពិតយ៉ាងដូច្នោះ។សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋ​មន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានថ្លែងសារពិសេស​ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ក្រោយ​មាន​ការ​ញុះញង់ និងបំភ្លៃការពិតថា កិច្ចសហប្រតិបត្តិការនេះធ្វើឱ្យបាត់បង់ទឹកដី។ តាមរយៈសារពិសេសសម្តេចតេជោ បានទាត់​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​ថា​កម្ពុជា​ចុះ​កិច្ច​ព្រម​ព្រៀង​បញ្ចូល​ដែនដីខ្មែរទៅក្នុងដីរបស់វៀតណាម តាមរយៈការបង្កើត​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់​ត្រីកោណ។ សម្តេចតេជោ បញ្ជាក់ថា ប្រទេសកម្ពុជាក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មិន​បាន​ចុះ​កិ​ច្ចព្រមព្រៀងបញ្ចូលដែនដីកម្ពុជាទៅក្នុងដែនដីរបស់ប្រទេសវៀតណាមឡើយ៕អត្ថបទ សេក ឧត្តម 

សម្ដេចតជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធ​អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម

2024/07/25 10:32:03 am        225
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំគណៈប្រតិភូ គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម នៅ​រដ្ឋធានី​ហាណូយ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ។ នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធថ្នាក់ជាតិនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាន​អញ្ជើញ​នាំ​យក​នូវ​កូរោនផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម ដែលបានទទួលមរណភាព ដោយជរាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ កាលពីរ​សៀល​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធថ្នាក់ជាតិ ដែលប្រារព្ធធ្វើឡើងនៅសាលកម្កល់សពថ្នាក់ជាតិ សម្តេ​ច​ប្រធាន​ព្រឹទ្ធសភា សម្តេច ឯកឧត្តម លោកជំទាវ បានអុជធូបឧទ្ទិសដល់វិញ្ញាណក្ខន្ធសព ឯកឧត្តម Nguyen Phu Trong ជាលើកចុងក្រោយ និងជាការជូនដំណើរសព ឯកឧត្តម Nguyen Phu Trong។ សម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជនបរទេសទី១ ដែលបាន​អញ្ជើញ​គោរពវិញ្ញាណ​ក្ខន្ធឯកឧត្តម Nguyen Phu Trong បន្ទាប់ពីឯកឧត្តមអគ្គ​លេខាធិការ​បក្ស​កុម្មុយ​និស្ត​វៀតណាមរូបនេះ បានទទួលមរណភាពកាលពីថ្ងៃសុក្រទី១៩ ខែកក្កដា ឆ្នាំ២០២៤ ។ បើតាមជីវប្រវត្តិសង្ខេបឯកឧត្តម Nguyen Phu Trong កើតនៅឆ្នាំ១៩៤៤ ក្នុងត្រកូល​គ្រួសារ​កសិករ​ក្រីក្រមួ​យរស់នៅក្នុងឃុំ Dong Hoi ស្រុក Dong Anh ទីក្រុងហាណូយ។ ឯកឧត្តម​គឺ​ជា​សាស្ត្រាចារ្យ​ម្នាក់​ដែលទទួលបានសញ្ញាប័ត្រ បណ្ឌិតផ្នែកនយោបាយ។ ឯកឧត្តមបានក្លាយជាសមាជិកបក្សកម្មុយនិស្ដវៀតណាម ដោយបម្រើការឱ្យទស្សនាវដ្ដីរបស់បក្ស គឺ Communist Review ពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៩៦ ហើយបានក្លាយ​ជានិពន្ធ​នាយក​ទស្សនា​វដ្ដី​នេះ​ក្នុងឆ្នាំ១៩៩៧។ ឯកឧត្តម​បានក្លាយ​ជា​លេខារង​នៃ​គណៈកម្មាធិការ​បក្ស​ប្រចាំ​ទី​ក្រុង​ហាណូយ ​នៅខែសីហា ឆ្នាំ១៩៩៦ ដល់ខែកុម្ភៈ ឆ្នាំ១៩៩៨។ ក្រោយ​មក ឯកឧត្តម Nguyen Phu Trong បានធ្វើជាអគ្គលេខាធិការបក្សនីតិកាលទី១២ និង​លេខា​គណៈកម្មការយោធាមជ្ឈិមពីខែមករា ឆ្នាំ២០១៦ ដល់ខែតុលា ឆ្នាំ២០១៨។ ឯកឧត្តម Nguyen Phu Trong បានកាន់តំណែងជាអគ្គលេខាធិការបក្ស ប្រធានាធិបតី និងលេខា​នៃ​គណៈកម្មការ​យោធាមជ្ឈិមនៅចន្លោះពីខែតុលា ឆ្នាំ២០១៨ ដល់ខែមេសា ឆ្នាំ២០២១។ ចាប់​តាំងពីឆ្នាំ២០២១ មកទល់នឹងលោកទទួលមរណភាព ឯកឧត្តម Nguyen Phu Trong បាន​កាន់​តំណែង​ជា​អគ្គលេខាធិការបក្សនីតិកាលទី១៣ និងជាលេខាគណៈកម្មការយោធាមជ្ឈិម។ ឯកឧត្តម Nguyen Phu Trong ក៏ធ្លាប់ជាសមាជិកការិយាល័យនយោបាយទី៨ រហូតដល់ទី១៣ របស់​បក្សកម្មុយនិស្ដវៀតណាមផងដែរ។បន្ទាប់​មក​នៅព្រឹកថ្ងៃដដែលនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​អញ្ជើញ​ចាក​ចេញ​ពី​រដ្ឋធានី ហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងដំណើរនិវត្តន៍មកកាន់ រាជ​ធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ នៅអាកាសយានដ្ឋានអន្តរជាតិណូយបៃ វត្តមាន​នៃ​ការ​អញ្ជើញ​ជូន​ដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់​របស់​ព្រះរាជា​ណា​ចក្រកម្ពុជា រួមមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ នៃគណៈកម្មាធិការ​មជ្ឈឹម​បក្ស​កុម្មុយនីស្តវៀតណាម និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំ​សាធារណរដ្ឋ​សង្គមនិយមវៀតណាមជាច្រើនរូប។ សូមបញ្ជាក់ថា សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា គ្រោងនិងអញ្ជើញទៅដល់រាជធានីភ្នំពេញ ព្រះរា​ជា​ណា​ចក្រកម្ពុជា នៅវេលាម៉ោង១៣និង១០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ដដែលនេះ៕

រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្ម នៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស

2024/07/25 10:18:53 am        181
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានដឹកនាំ​បន្ត​សម័យ​ប្រជុំ​រដ្ឋសភា​លើកទី២ នីតិកាលទី៧ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីពិភាក្សានិងអនុម័ត សេចក្តី​ព្រាង​ច្បាប់​ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញា​ស្តីពី​ឯកភាវូបនីយកម្ម​នៃវិធានមួយចំនួន​ពាក់​ព័ន្ធ​នឹង​ការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស។ សេចក្តីព្រាងច្បាប់ខាងលើនេះ មាន៣មាត្រា។ រាជរដ្ឋាភិបាល​បាន​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​នេះ​ឡើង ​ស្របតាមអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃ​វិធានមួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​ដឹក​ជញ្ជូន​អន្តរជាតិ​តាមផ្លូវអាកាសហៅថា (អនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩) ត្រូវបានចុះហត្ថលេ ខា​កាល​ពី​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ១៩៩៩ នៅទីក្រុងម៉ុងរ៉េអាល់នៃប្រទេសកាណាដា ក្នុងឱកាស​សន្និសីទ​អន្តរជាតិ​ស្តីពីច្បា​ប់ដឹកជញ្ជួនតាមផ្លូវអាកាសពីថ្ងៃទី១០ ដល់ថ្ងៃទី២៨ ខែឧសភាឆ្នាំ១៩៩៩ និង​បាន​ចូលជាធរមាននៅថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ២០០៣ ហើយគិតត្រឹមខែកក្កដាឆ្នាំ២០២៣ រដ្ឋ​ភាគី​បាន​ផ្តល់​សច្ចាប័នរួចរាល់មានចំនួន១៣៩ប្រទេសហើយ។ការផ្តល់សច្ចាប័នអនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ ព្រះរាជាណា​ចក្រ​កម្ពុជា​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ដូចជា បង្ហាញពីសុច្ឆន្ទៈ និង​កិច្ច​សហប្រតិបត្តិការ​ល្អ​របស់​កម្ពុជា​ជាមួយ​អង្គការ​អាកាសចរណ៍​ស៊ីវិលអន្តរជាតិ សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ និងដើម្បី​លើក​កម្ពស់​កេរ្ដិ៍​ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ និង​បើក​ឱកាស​កាន់​តែច្រើន​សម្រាប់​កម្ពុជា​ក្នុង​ការ​ចូល​រួម​ដោយ​ផ្ទាល់​ទៅក្នុងយន្តការដឹកនាំរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ។ ធានា​ជំរុញ​ទាក់​ទាញ​វិនិយោគ និងកំណើនសេដ្ឋកិច្ច ទេសចរណ៍ ការងារ ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាស ព្រម​ទំាង​ការតភ្ជាប់វប្បធម៌រវាងប្រជាជននិងប្រជាជន និងផ្តល់ទំ​នុ​ក​ចិត្ត​កាន់​តែ​ខ្ពស់​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស និងសហគ្រាសដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាសជាដើម។សម័យប្រជុំរដ្ឋសភា បានពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ មានសារៈសំខាន់នេះ មួយ​មាត្រា​ម្តងៗ និងបានអនុម័តជាឯកច្ឆន្ទ លើសេចក្តីព្រាងច្បាប់ទំាងមូល។ក្រោយពី​អនុម័តសេចក្តីព្រាងច្បាប់ខាងលើ ចប់សព្វគ្រប់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បាន​ប្រកាស​បិទ​សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧។ សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាល​ទី៧ ដែលបានដំណើរការតំាងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ រហូតមក​ដល់​ពេ​ល​នេះ​មាន​រយៈ​លើ​ស​បីខែ។ តាមរដ្ឋធម្មនុញ្ញនិងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា បានចែងអំ​ពី​សម័យ​ប្រជុំ​នីមួយៗ​មាន​ថិរ​វេលា​យ៉ាងតិចបីខែ។ នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ក៏បានបង្ហាញជូនអង្គសភា អំពីលទ្ធផលសំខាន់ៗ ដែល​រដ្ឋសភាសម្រេចបាននៅក្នុងរយៈពេលជាង៣ខែមកនេះ ជាពិសេស​ការ​បំពេញ​មុខងារ​សំខាន់ៗ​របស់​រដ្ឋសភា ដូចជាការងារនីតិកម្ម ការតាមដានការអនុវត្តច្បាប់ ភាពតំណាងពលរដ្ឋ និង​ការងារ​ការ​ទូត​សភាជាដើម។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះសមាជិក​សមាជិកា​ដ៏​ឧត្តុង្គឧត្តមរដ្ឋសភា ដែលបានបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្មនាពេលកន្លងមក។ សម្តេច​ប្រធានរដ្ឋសភា បានលើកទឹកចិត្តជូនដល់សមាជិកសមាជិកាទំាងអស់បន្តអនុវត្តភារកិច្ច បំពេញ​ឱ្យ​បានសម្រេចជាលទ្ធផលបន្តបន្ទាប់លើមុខងារសំខាន់ៗរបស់តំណាងរាស្រ្ត ឱ្យបាន​សកម្ម និងជាប់ជាប្រចាំដោយយកផលប្រយោជន៍ប្រជាពលរដ្ឋជាស្នូល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់
05/28/2026 09:05 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន
05/28/2026 09:05 PM
រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS
05/28/2026 08:05 PM
មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM