សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់ស្ពានបេតុងចំនួន១ កន្លែង ប្រវែង ៩០ ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋនៅស្រុកជីក្រែង ខេត្តសៀមរាប
កម្ពុជាតែងឈរលើគោលគំនិតសន្ដិភាពនិយម ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមជាង៣ទសវត្សរ៍ហើយ
ក្រសួងការងារ បន្តនាំយកឱកាសការងារជាង ១ម៉ឺនកន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ព្រមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ដល់ពលរដ្ឋខេត្តពោធិ៍សាត់
ប្រមុខការពារជាតិរំឭកខ្មែរគ្រប់រូបរួបរួមគ្នាជាធ្លុងមួយក្រោកឡើងលើកតម្កើងកិត្យានុភាពជាតិ និងរួមគ្នាការពារជាតិទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ

ព័ត៌មានជាតិ

កម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងអតីតយុទ្ធជន ប្តេជ្ញាគាំទ្រ និងចូលរួម​អបអរសាទរ​ថ្ងៃ​បើកការដ្ឋាន​ជីកព្រែកហ្វូណនតេជោ

2024/07/25 10:04:42 am        155
កម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងអតីតយុទ្ធជន បានប្តេជ្ញាគាំទ្រ និង​អបអរ​សាទរ​ជាមួយ​រាជ​រដ្ឋាភិបាល នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ក្នុងការបើក​ការដ្ឋាន​សាង​សង់​ព្រែក​ជីក​ហ្វូណនតេជោ ដើម្បីជួយដល់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចប្រជាពលរដ្ឋ ក៏ដូចជាការ​បញ្ជៀស​ទឹក​ជំនន់​ផង​ដែរ។ នេះបើយោងតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ។លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានបន្តថា៖ កម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងអតីត​យុទ្ធជន​ បានប្តេជ្ញាគាំទ្រ និងអបអរសាទរជាមួយរាជរដ្ឋាភិបាល នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ​២០២៤​ខាង​មុខ​នេះ ក្នុងការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ព្រោះពួក​គាត់​យល់​ឃើញ​ថា គម្រោងមួយនេះ នឹងផ្ដល់ប្រយោជន៍ដល់ការដឹកជញ្ជូនដូចជា កាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃ ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍ​ផែ​រណប​ថ្មីៗ​ជា​ច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការ​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា។ ព្រែកជីកនេះ នឹងផ្ដល់ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​រស់​នៅជាប់ដងព្រែកជីកប្រមាណ១លាន៦សែននាក់ តាមរយៈការធ្វើកសិកម្ម ដូ​ច​ជា​ការ​ធ្វើ​ស្រែ១​ឆ្នាំបានពី២ទៅ៣ដង ការចិញ្ចឹមត្រី បង្កង បង្កើនទិន្នផល ត្រី ដែលអនុញ្ញាត​ឱ្យ​ប្រជា​នេសាទ អាចនេសាទបាន។ព្រែកជីកនេះ នឹងជួយរំដោះទឹកជំនន់ ក្នុងខេត្តកណ្ដាល ខេត្តតាកែវ ដែល​ធ្លាប់​តែជនលិចលង់ខ្លាំង តាមរយៈការបង្ហូរទឹកតាមប្រព័ន្ធបង្ហូរទឹកចូលក្នុងព្រែកជីក និង​បង្ហូរ​ទឹក​ចេញ​មកវិញនៅរដូវប្រាំង។សន្ធឹកនៃការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោរបស់ប្រជាពលរដ្ឋ កងកម្លាំង សិស្ស និសិត្ស មន្ត្រី​រាជការ ព្រះសង្ឃនៅទូទាំងប្រទេស បានកើនឡើងច្រើនលើសលប់ពិបាកនឹងគណនា ។ សន្ធឹក​នៃ​ការគាំទ្រនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ចាត់ទុកថាជាចលនាជាតិនិយមមួយដ៏មានតម្លៃ និងសំខាន់បំផុត ។ សម្ដេច​ធិបតី​នាយករដ្ឋ​មន្ត្រី​ក​ម្ពុជា បានអរគុណដែលពលរដ្ឋដែលបានគាំទ្រគម្រោងជាប្រវត្តិសាស្រ្តមួយនេះ៕ កាំង ហុងវាស្នា

អតីតអ្នកប្រឆាំង និងពលរដ្ឋខ្មែរគ្រប់ទិសទីចេញវិដេអូឃ្លីប​គាំទ្រសារពិសេស​របស់​សម្តេចតេជោស្តីពីCLV

2024/07/25 09:47:01 am        142
អតីតសកម្មជនគណបក្សជំទាស់ និងបងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី នាថ្ងៃទី២៥ ខែ​កក្កដា ឆ្នាំ២០២៤នេះ បានចេញវិដេអូឃ្លីបជាបន្តបន្ទាប់ដាច់ដោយឡែកពីគ្នា ប្រកាសគាំទ្រ​សារ​ពិសេស​រ​បស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា ស្តីពីក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ រវាងកម្ពុជា-ឡាវ និងវៀតណាម ដែល​ហៅកាត់ថាCLV ហើយជាមួយគ្នា នោះពួកគេក៏បានថ្កោលទោសជនណាដែលបានញុះញង់ និង​បំភ្លៃ​ការ​ពិតចំពោះកិច្ចប្រតិបត្តិការនេះដែរ។តាមរយៈវិដេអូឃ្លីប របស់អតីតមន្រ្តីគណបក្សប្រឆាំង និងពលរដ្ឋខ្មែរទាំង​នោះ​បាន​លើក​ឡើង​ថា​សូម​ប្រកាស​គាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធនឹង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​កម្ពុជា-ឡាវ-វៀតណាម(CLV-DTA)ហើយថ្កោលទោសចំពោះជនណា ដែលញុះញង់ និង​បំភ្លៃការពិតថា កិច្ចសហប្រតិបត្តិការនេះធ្វើឱ្យបាត់បង់ទឹកដីរបស់កម្ពុជានោះ។វិដេអូឃ្លីបទាំងនោះបានលើកឡើងទៀតថាក្នុងនាមប្រជាពលរដ្ឋខ្មែរ «យើង​សូម​ប្រកាស​ថ្កោល​ទោស និងប្រឆាំងដាច់អហង្ការ ចំពោះការញុះញង់ បង្កចលាចល សំដៅបំផ្លាញសមិទ្ធផល និង​ដំណើរការអភិវឌ្ឍនៃតំបន់ត្រីកោណអភិវឌ្ឍន៍ និងសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ សូម​បន្ត​ចូលរួម និងគាំទ្រយ៉ាងពេញទំហឹងដល់ការអនុវត្តកម្មវិធី និងគម្រោង​អភិវឌ្ឍ​តំបន់​ត្រីកោណ​កម្ពុជា-ឡាវ និងវៀតណាមនេះដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនជាដើម»។សូមបញ្ជាក់ថាកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជា​គំនិត​ផ្តួច​ផ្តើម​ដំបូង​របស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោ ហ៊ុន សែន ជា​នាយករដ្ឋ​មន្ត្រី ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែននៃប្រទេសទាំងបីនេះ ធ្វើយ៉ាង​ណា​ប្រែក្លាយ​ព្រំដែន​នេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ គិតមក​ដល់​ឆ្នាំ​២០២៤​នេះ កិច្ចប្រជុំក្រោមក្របខណ្ឌនៃតំបន់ត្រីកោណអភិវឌ្ឍន៍នេះ បានធ្វើឡើងចំនួន​១១​លើក​រួច​មក​ហើយ ដោយមានការប្តូរវេនគ្នាធ្វើជាប្រធានរវាងប្រទេសទាំងបី ហើយឆ្នាំ២០២៤នេះ កម្ពុជានឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២។គម្រោងកិច្ចសហប្រតិបត្តិការនេះ មានគោលការណ៍គ្រឹះសំខាន់ ក្នុងការលើកកម្ពស់ការគោរព និង​ការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ការការពារបូរណភាពទឹកដី និង​ការ​ដោះ​ស្រាយ​បញ្ហា តាមរយៈទំនាក់ទំនងការទូត និងច្បាប់អន្តរជាតិ។ មិនតែប៉ុណ្ណោះ គម្រោងនេះ ជា​ការ​តភ្ជាប់ដែលនាំមកនូវការបង្កើនពាណិជ្ជកម្មឆ្លងដែនការលើកកម្ពស់វិស័យទេសចរណ៍ ដែល​ជា​គ្រឹះ​ក្នុង​ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្រតាមតំបន់ព្រំដែន និងទូទាំង​ប្រទេស​ផងដែរ​។តាមរយៈកិច្ចសហប្រតិបត្តិការនេះ ប្រទេសទាំង៣បានសហការគ្នាយ៉ាងជិតស្និទ្ធ និងមាន​ប្រសិទ្ធ​ភាព ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខមិនមែនប្រពៃណីដូចជា ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខសុខភាពសាធារណៈ ការ​ជួញ​ដូរមនុស្ស និងការជួញដូរគ្រឿងញៀនជាដើម។បើតាមសារ​ពិសេសរបស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងអះអាងថា កម្ពុជា បានទទួ​ល​ផល​ច្រើន​ជាង​ប្រទេស​ឡាវ និងវៀតណាម ចំពោះក្របខណ្ឌកិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់​ត្រី​កោណ ​ដែលហៅកាត់ថា CLV ខណៈផ្តួចផ្តើមឲ្យមានក្របខណ្ឌនេះគឺសម្តេចតែម្តងពុំមែនភាគី វៀតណាមដូចការលើកឡើងរបស់ជនអគតិមួយក្តាប់តូចនោះឡើយ។តាមរយៈ​ផ្ញើសារពិសេសជូនដល់បងប្អូនប្រជាពលរដ្ឋនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ទាក់​ទង​នឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ(CLV)នោះ សម្តេចតេជោ ហ៊ុន សែន បានលើក​ឡើងថា​ក្រោយ​បង្កើត​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​(CLV)​ក្នុង​ឆ្នាំ​១៩៩៩​នោះ គឺបានជួយសម្រួលដល់បង ប្អូនប្រជាពលរដ្ឋនៃប្រទេសទាំងបីបានច្រើន ខណៈ​ប្រជាពលរដ្ឋខ្លះមានបញ្ហាសុខភាព ជាពិសេសស្រ្តីមាន ផ្ទៃពោះគឺ​បាន​បញ្ជូន​ពួក​គាត់​ទៅ​កាន់​មន្ទីរពេទ្យ​បាន​ទាន់ពេលវេលា បន្ទាប់ពីធ្វើនូវហេដ្ឋារចនាសម្ព័ន្ធស្រួលហើយនោះ៕ អត្ថបទ៖ បាន ចក់

IOM វាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលខិតខំដោះស្រាយបញ្ហាទេសន្តរប្រវេសន៍

2024/07/25 09:24:15 am        114
លោកស្រី Kristin Parco ប្រធានបេសកកម្មនៃអង្គការអន្តរជាតិ ទេសន្តរប្រវេសន៍ប្រចាំកម្ពុជា (IOM) បានវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ ក្នុង​ការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍ ។ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ជាការឆ្លើយតប លោកស្រី Kristin ក៏បាន ថ្លែង​អំណរ​គុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា លើកិច្ចសហការយ៉ាងយូរលង់មកនេះ និ​ង​ការរ​ក្សានាមជាជ័យលាភីក្នុងការអនុវត្ត ។ក្នុង​ឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះប្រធាន និងអង្គការ IOM ដែល​បានរួមចំណែកយ៉ាងសំខាន់ដល់ កិច្ចសហប្រតិបត្តិការដ៏ល្អ ព្រម​ទាំង​ការ​ជួយ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា ទាំងការបណ្តុះបណ្តាលធនធានមនុស្ស និងជំនួយសម្ភារៈបច្ចេកទេស ជា​បន្ត​បន្ទាប់ បម្រើដល់ការងារពាក់ព័ន្ធនឹងទេសន្តរ ប្រវេសន៍ ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណអង្គការ IOM ដែល​ជួយ​ជ្រោម​ជ្រែង​ឱ្យ​កម្ពុជា​ទទួល​បាន​ជ័យលាភីទី៦ ក្នុងការអនុវត្តកតិកាសញ្ញា ពិភពលោក​សម្រាប់​ទេសន្តរ​ប្រវេសន៍​ដោយ​សុវត្ថិភាព​រៀបរយ និងស្របច្បាប់ (GCM) នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ព្រមទាំងការ​បន្ត​គាំទ្រ​ឱ្យ​មាន​កិច្ចសហការ និងការប្រជុំផ្លាស់ប្តូរយោបល់ ក្នុងនាមជាប្រទេសជ័យលាភី ក្នុងការអនុវត្ត GCM និងការគាំទ្រឱ្យកម្ពុជា ធ្វើជាសហប្រធានជាមួយក្រុមបណ្តាញអង្គការសហប្រជាជាតិ ពាក់​ព័ន្ធទេសន្តរប្រវេសន៍ក្នុងតំបន់ និងដឹកនាំកិច្ចប្រជុំជាមួយក្រុម ប្រទេស​ជ័យ​លាភី​ក្នុង​តំបន់​ថែម​ទៀត។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានជម្រាបទៅប្រធានបេសកកម្ម នៃអង្គការ IOM ប្រចាំ​កម្ពុជា​ផងដែរ អំពីកិច្ចខិតខំប្រឹងប្រែង និងការបន្តប្តេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការ​ពន្លឿននូវការផ្តល់សេវាសាធារណៈ ជូនពលរដ្ឋនៅមូលដ្ឋាន និងការពង្រឹងស​មត្ថភាព​ថ្នាក់​ក្រោម​ជាតិ ព្រមទាំងឆន្ទៈខ្ពស់របស់ ក្រសួងមហាផ្ទៃ និងក្រសួងនានា ក្នុងការពង្រឹង​ភាព​ធន់​នឹង​បម្រែប​ម្រួលអាកាសធាតុ ។ក្នុងជំនួបនេះផងដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី Kristin Parco បាន​អបអរ​សាទរ​ចំពោះវឌ្ឍនភាព និងវាយតម្លៃខ្ពស់លើលទ្ធផល ប្រកបដោយផ្លែផ្កា នៅក្នុងអាណត្តិ​បេសកកម្ម​របស់លោកស្រី និងសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហការដ៏ស្អិតល្មួតនេះ នឹងបន្តទៅ​មុខ​ទៀត ជាមួយនឹងប្រធានអាណត្តិថ្មីរបស់អង្គការ IOM ផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរទៅគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម

2024/07/25 08:03:27 am        160
នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹក ថ្ងៃព្រហស្បតិ៍​ ៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំមន្ត្រី នៃព្រឹទ្ធសភា អញ្ជើញ​ធ្វើដំណើរទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការ​មជ្ឈឹម​បក្សកុម្មុយ​នីស្ត​វៀតណាម ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។  សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូន ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋ នៃសាធារណរដ្ឋ​សង្គម​និយមវៀតណាម ដោយចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ដែលបាន​ទទួល​មរណភាព​។  ក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន គឺសម្ដេចពិតជាមានក្តីក្រៀមក្រំយ៉ាងខ្លាំង នៅពេល​បាន​ទទួល​ដំណឹងអំពីមរណភាពរបស់ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ​គណៈ​កម្មាធិការ​មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី១៩ ខែ​កក្កដា ឆ្នាំ២០២៤ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម។ សម្តេចបានចាត់ទុកថា ការទទួលមរណភាពរបស់ ឯកឧត្តម Nguyen Phu Trong គឺជាការ បាត់​បង់​ដ៏​ធំធេងមិនត្រឹមតែ ចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាមប៉ុណ្ណោះទេ តែជា​ការ​បាត់​បង់​ចំពោះបក្សកុម្មុយនីស្តវៀតណាម និងប្រជាជនវៀតណាមទាំងមូល។ សមិទ្ធផលដ៏ឧត្តុងឧត្តម និង​ស្ថាដៃ​ដ៏ថ្លៃថ្លារបស់ ឯកឧត្តម នឹងត្រូវបានចងចាំ​ក្នុងដួង​ចិត្ត​របស់​ប្រជាជន​វៀតណាម​គ្រប់ៗ​រូប​ជា​រៀ​ងរហូត។ ក្នុងឱកាសប្រកដោយក្តីសង្វេគនេះ តាងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង​ប្រជាជន​កម្ពុជា​ទាំងមូល សម្តេចសូម​ចូលរួម​រំលែក​នូវ​សមានទុក្ខ​ដ៏ក្រៀមក្រំ​បំផុត​ជា​មួយ​ប្រធាន​រដ្ឋ​សភា​វៀតណាម និងជាពិសេសតាមរយៈឯកឧត្តមប្រធានរដ្ឋសភា ជាមួយក្រុមគ្រួសាររបស់ឯកឧត្តម Ngyen Phu Trong ចំពោះការបាត់បង់ដ៏ធំធេងនេះ។ សម្តេចតេជោ ក៏សូម​ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់ឯកឧត្តម Ngyen Phu Trong សូមបានដល់សុគតិភពកុំបីឃ្លៀង ឃ្លាតឡើយ៕

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ផ្តល់អនុសាសន៍៦ចំនុច ដល់មន្រ្តីនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ

2024/07/24 09:42:47 pm        52
ភ្នំពេញ ÷ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបសំណេះសំណាលជាមួយមន្រ្តីនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការទទួលបន្ទុក អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងអនុប្រធានការិយាល័យ, នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី មានមតិសំណេះសំណាល និងជម្រាបជូនពីគោលបំណងក្នុងការជួបជាមួយមន្ត្រីនៃនាយកដ្ឋាន ដើម្បីស្វែងយល់ពី បច្ចុប្បន្នភាព វឌ្ឍនភាពការងារ រួមទាំងបញ្ហាប្រឈម និងសំណូមពរនានា ក្នុងការពង្រឹងការអនុវត្តការងារឱ្យកាន់តែរលូន ក្រោមកិច្ចសហការល្អរវាងសហភាតរក្នុងនាយកដ្ឋាន និងអន្តរនាយកដ្ឋានជំនាញផ្សេងៗ។ ការជួបនេះ គឺជាការបង្កើននូវភាពជិតស្និត និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ដល់មន្ត្រីទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារកន្លងមក។ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ ចំនួន ០៦ ចំនុចសំខាន់ៗ ក្នុងនោះមាន៖ ១)ពង្រឹងភាពជាដៃគូ ដោយការលើកកម្ពស់ ភាពរឹងមាំង ការកសាង កិច្ចសហប្រតិបត្តិការជាមួយដៃគូ រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍បរទេសទាំងអស់។២) នាយកដ្ឋាន ត្រូវអនុវត្តស្របជាមួយគោលនយោបាយ និងយុទ្ធសាស្ត្ររបស់ស្ថាប័ន។៣) ប្រសិទ្ធភាពនៃការសម្របសម្រួលនៃកិច្ចដំណើរការអនុវត្ត។ ៤) ប្រឹងប្រែងកសាងសមត្ថភាព បច្ចេកទេស និងធនធានមនុស្ស ដោយផ្តោតទៅលើចំណុចអាទិភាពសំខាន់ៗរបស់អង្គភាព។៥) ការវាយតម្លៃ និងតាមដានការងារជាប្រចាំ ដើម្បីពិនិត្យ និងផ្តល់ការកែលម្អឱ្យកាន់តែប្រសើរឡើង។៦) ត្រូវមាននវានុវត្តន៍ និងការសម្របសម្រួល ដោយការលើកទឹកចិត្តឱ្យមន្ត្រីនាយកដ្ឋាន ឈានទៅដល់ការនវានុវត្តន៍ក្នុងការងារ ព្រមទាំងឱ្យមានប្រសិទ្ធភាពកាន់តែខ្ពស់។ក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកទឹកចិត្តឱ្យខិតខំបំពេញការងារបន្ថែមទៀត និងក៏បានផ្តាំផ្ញើការសួរសុខទុក្ខ ដល់មន្ត្រីសុខាភិបាលទាំងអស់ក្នុងនាយកដ្ឋានផងដែរ៕អត្ថបទ រដ្ឋា

​ឃុំខ្លួនបណ្ដោះអាសន្នមនុស្ស៤នាក់ ដែលប្រឌិតព័ត៌មានក្នុងចេតនាទុច្ចរិត និងញុះញង់ពីតំបន់ CLV

2024/07/24 08:17:27 pm        211
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមនុស្ស៤នាក់ជាបណ្ដោះអាសន្នទាក់ទិនចែកចាយព័ត៌មិនពិតពីតំបន់អភិវឌ្ឃន៍ត្រីកោណ CLV ។មនុស្សចំនួន៤នាក់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារក្នុងសំណុំរឿងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម បន្ទាប់ពីមនុស្សទាំង៤នាក់នេះបានផ្សាយផ្ទាល់វីដេអូនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកពាក់ព័ន្ធទៅនឹងគម្រោងអភិវឌ្ឍតំបន់ត្រីកោណរវាងរដ្ឋាភិបាល កម្ពុជា ឡាវ និងវៀតណាម ដែលហៅថា CLV-DTA។ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឲ្យទូរទស្សន៍ BTV ដឹងនៅយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ថាអ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញប្រកាសព័ត៌មាននៅព្រលប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ថា សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤៨៦១ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ទាក់ទិននឹងអំពើញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលមានជនត្រូវចោទចំនួន ៤នាក់ គឺ ១.ឈ្មោះ ស៊្រុន ស៊្រន ភេទប្រុស ២.ឈ្មោះ ភឹង សោភា ភេទស្រី ៣.ឈ្មោះ ចក់ ប៊ានមុន្នី ភេទប្រុស ៤.ឈ្មោះ សាន សិទ្ធ ភេទប្រុស និងគូកន ត្រូវបានចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលអំឡុងខែកក្កដា ឆ្នាំ២០២៤ និងពេលបន្តបន្ទាប់ ដែលជាបទល្មើសព្រហ្មទណ្ឌមានចែង និងផ្តន្ទាទោសតាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ជនត្រូវចោទទាំង ៤នាក់ និងបក្ខពួក បានផ្សាយផ្ទាល់វីដេអូនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Srun Srorn ព្រមទាំងបង្ហោះចូលក្នុងផេកហ្វេសប៊ុករបស់ខ្លួន ពាក់ព័ន្ធទៅនឹងគម្រោងអភិវឌ្ឍតំបន់ត្រីកោណរវាងរដ្ឋាភិបាល កម្ពុជា ឡាវ វៀតណាម និងបានធ្វើការអត្ថាធិប្បាយដែលមានចរិកលក្ខណៈមួលបង្កាច់ ប្រឌិតព័ត៌មានមិនពិត ដែលធ្វើឡើងក្នុងចេតនាទុច្ចរិត ញុះញង់ បញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យប្រឆាំងនឹងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសកម្មភាពនេះ បានបង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ។បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទទាំង ៤នាក់ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសង្កត់ធ្ងន់ថា នឹងបន្តអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ ចំពោះសកម្មភាពដែលមានចរិកលក្ខណៈមូលបង្កាច់ ប្រឌិតព័ត៌មានមិនពិត ដែលធ្វើឡើងក្នុងចេតនាទុច្ចរិត ញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ក្រសួងការងារ និងក្រុមហ៊ុនបច្ចេកវិទ្យាYalongស្វែងរកកិច្ចសហការដើម្បីបង្កើនផលិតភាពការងារតាមរយៈការបំពាក់បច្ចេកវិទ្យាទំនើបលើការបណ្តុះបណ្តាលជំនាញ

2024/07/24 07:48:09 pm        39
ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយ លោក Chen JiQuan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល និងកសាងធនធានមនុស្សកម្ពុជាលើជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្នុងបរិបទបច្ចេកវិទ្យាទំនើបដើម្បីផលិតធនធានមនុស្សកម្ពុជាឱ្យមានផលិតភាពការងារខ្ពស់ដែលជាផ្នែកការទាក់ទាញការវិនិយោគបន្ថែមទៀតមកកម្ពុជា។ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពចាំបាច់នៃការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាទំនើបដើម្បីឱ្យពលរដ្ឋកម្ពុជា មានជំនាញជាក់លាក់ពិតប្រាកដ និងស្របទៅតាមការវិវត្តនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្នដែលជាគន្លឹះយ៉ាងសំខាន់ក្នុងការបង្កើនផលិតភាពនៃកម្លាំងពលកម្មកម្ពុជាក្នុងទីផ្សារ និងជាការប្រែក្លាយឱ្យកម្ពុជាក្លាយជាគោលដៅដ៏ទាក់ទាញនៃការវិនិយោគបន្ថែមទៀតពីសំណាក់វិនិយោគិនបរទេស។សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីចូលរួមក្នុងការសម្រេចទិសដៅដ៏ពិសិដ្ឋនេះ ការបំពាក់បច្ចេកវិទ្យាទំនើបនៅវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស គឺជាកិច្ចការចាំបាច់ដែលទាមទារឱ្យមានកិច្ចសហការជាមួយដៃគូពីវិស័យឯកជនដែលមានបច្ចេកវិទ្យាទំនើបដើម្បីធានាពីប្រសិទ្ធភាព និងប្រសិទ្ធផលដែលនឹងឆ្លើយតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ជាមួយគ្នានេះ លោក Chen JiQuan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Yalong ក៏បានគាំទ្រចំពោះឆន្ទៈនៃការធ្វើទំនើបកម្មរបស់ក្រសួងការងារដើម្បីបង្កើនផលិតភាពការងារជូនប្រជាពលរដ្ឋកម្ពុជាឱ្យស្របទៅនឹងតម្រូវការទីផ្សារដែលផ្សារភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយដែលជាគន្លឹះក្នុងការទាក់ទាញវិនិយោគិន។ យ៉ាងណាក៏ដោយ ដើម្បីឈានដល់កិច្ចសហការជាផ្លែផ្កា ភាគីទាំងពីរបានឯកភាពក្នុងការសិក្សា និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតដើម្បីជំរុញលើការពង្រឹងសមត្ថភាពលើការកសាងធនធានមនុស្សកម្ពុជាឱ្យមានផលិតភាពកាន់តែខ្ពស់តាមរយៈបច្ចេកវិទ្យាទំនើប៕

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អំពាវនាវឱ្យពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាលលើកិច្ចសហការCLV

2024/07/24 05:25:21 pm        155
ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហោះលើទំព័រហ្វសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃនេះ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋជឿទុកចិត្តរាជរដ្ឋាភិបាល លើរឿងកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងក្របខណ្ឌតំបន់ត្រីកោណសហប្រតិបត្តិការ កម្ពុជា- ឡាវ - វៀតណាម។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបង្ហាញខ្លឹមសារទាំងស្រុងថា÷ "អ្វីៗដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងធ្វើ គឺដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាតែមួយគត់"ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ដែលបានធំធាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ខ្ញុំបានតាមដាន និងស្វែងយល់នូវការពិតជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងក្របខណ្ឌតំបន់ត្រីកោណសហប្រតិបត្តិការ កម្ពុជា- ឡាវ - វៀតណាម ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងពេលនោះ។ ដូចអ្វីដែលយើងទាំងអស់បានទទួលស្តាប់ នូវការបកស្រាយ និងពន្យល់អំពីប្រវត្តិ ដំណាក់កាល និង មូលដ្ឋាននៃការគិតគូរលើទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងនយោបាយនៃការបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការសម្រាប់ជាឧត្តមប្រយោជន៍ដល់តំបន់ សហគមន៍ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ។ ការប្រែមុខមាត់ តាមរយៈការអភិវឌ្ឍ និងគម្រោងវិនិយោគនានា ដែលបានលេចជារូបរាងជាបន្តបន្ទាប់ គឺជាភស្តុតាងដែលមិនអាចប្រកែកបានអំពីផលជាក់ស្តែងដែលប្រជាពលរដ្ឋទាំងក្នុងបណ្តាខេត្តក្នុងតំបន់សហប្រតិបត្តិការ និងប្រជាពលរដ្ឋទូទៅបាន និងកំពុងទទួលបាន។ការប៉ុនប៉ង បំភ្លៃ បំភ័ន្ត ក្នុងចេតនាបង្ខូចកិត្តិយស និងការពិតនៃកិច្ចការរបស់រាជរដ្ឋាភិបាល គឺជាទង្វើដ៏គួរឱ្យស្អប់ខ្ពើម ដែលសង្គមមិនគួរអត់ឱនឱ្យ ហើយអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ចំពោះអំពើញុះញង់របស់ខ្លួន។ ខ្ញុំសូមអំពាវនាវ ឱ្យបងប្អូនជនរួមជាតិទាំងអស់ត្រូវតែជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ យើងទាំងអស់គ្នាតោងដឹងថា គ្មាននរណាស្រលាញ់កម្ពុជា ជាងអ្នកដែលបានរួមសុខរួមទុក្ខជាមួយគ្នាចាប់តាំងពីគ្រាដ៏លំបាកបំផុត និងបានកសាងអ្វីៗទាំងអស់ចេញពីបាតដៃទទេនោះទេ។

ខ្សែរថភ្លើង Kiha183-182 ទិសខាងជើង(ភ្នំពេញ-ប៉ោយប៉ែត) ចំនួន ៤ទូ បានបើកដំណើរការសាកល្បងនៅថ្ងៃនេះ

2024/07/24 05:20:41 pm        94
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ (Royal Railway Cambodia-RRC)) បានដំណើរការបើកសាកល្បងខ្សែរថភ្លើង Kiha183-182 លើផ្លូវដែកទិសខាងជើង(ភ្នំពេញ-ប៉ោយប៉ែត) ចំនួន ៤ទូ នេះគឺ Kiha183-4559, Kiha182-7561, Kiha182-7552 និងKiha182-4558។ដំណើរការបើកសាកល្បងរថភ្លើងជប៉ុន លើផ្លូវភាគខាងជើង រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ព្រំដែនកម្ពុជា-ថៃ) នេះ គឺដើម្បីពិនិត្យមើលផ្លូវដែកសម្រាប់អ្នកដំណើរ និងជាសារប្រាប់ទៅដល់អ្នកដំណើរ ពីការដំណើរការឡើងវិញ ខ្សែរថភ្លើងសម្រាប់អ្នកដំណើរ (ភ្នំពេញ-ប៉ោយប៉ែត) បន្ទាប់ពីផ្អាកអស់រយៈពេលវែង ដើម្បីឱ្យក្រុមការងារបច្ចេកត្រួតពិនិត្យ និងសិក្សាលម្អិតរួមគ្នា លើដំណើរការកែប្រព័ន្ធជើងក្រោម ទ្វារចេញ-ចូល ម៉ាស៊ីនត្រជាក់ ច្រកទ្វារសុវត្ថិភាព សម្ភារៈបរិក្ខា និងការងារផ្សេងៗទៀត ដើម្បីប្រាកដថាមានសុវត្ថិភាពខ្ពស់ សម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។គួរបញ្ជាក់ថា ខ្សែរថភ្លើងសម្រាប់អ្នកដំណើរផ្លូវដែកភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) បានផ្អាករយៈពេលវែង ចាប់ពីការរីករាលដាល នៃជំងឺកូវីដ-១៩មកម្លេះ ចំពោះការដឹកទំនិញ បានធ្វើឡើងជាប្រចាំ (៣ជើងក្នុងមួយសប្តាហ៍)៕

កំណែសន្លឹកកិច្ចការការប្រឡងប្រជែងជ្រើសរើសគ្រូបឋមសិក្សា ជិតបួនម៉ឺនច្បាប់ ចូលរួមកែដោយគរុនិស្សិត ចំនួន ២៤៦នាក់

2024/07/24 05:17:30 pm        37
ភ្នំពេញ ៖ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងជាសាក្សី នៃកំណែសន្លឹកកិច្ចការបេក្ខជន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញចុះពិនិត្យដំណើរការកែសន្លឹកកិច្ចការបេក្ខជន ដែលបានប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា(វិញ្ញាសាសរសេរលើកទី១) កន្លងទៅថ្មីៗនេះ។ដំណើរការកែសន្លឹកកិច្ចការ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា (វិញ្ញាសាសរសេរលើកទី១) ដើម្បីសម្រាំងបេក្ខជន កំពុងដំណើរការនៅសាលាភូមិន្ទរដ្ឋបាល មានសន្លឹកកិច្ចការរហូតជិតបួនម៉ឺនច្បាប់ ហើយចូលរួមកែដោយគរុនិស្សិត ចំនួន ២៤៦នាក់ (ស្រី ១៨២នាក់)។ ក្នុងដំណើរការ កែសន្លឹកកិច្ចការបេក្ខជន មានការតាមដាន ឃ្លាំមើលពីអ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យ និងមហាជន ព្រមទាំងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ លើសពីនេះ ក៏មានការពិនិត្យ ផ្ទៀងផ្ទាត់បន្ថែមលើសន្លឹកកិច្ចការដែលកែរួច ដោយអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់
05/28/2026 09:05 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន
05/28/2026 09:05 PM
រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS
05/28/2026 08:05 PM
មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM