សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់ស្ពានបេតុងចំនួន១ កន្លែង ប្រវែង ៩០ ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋនៅស្រុកជីក្រែង ខេត្តសៀមរាប
កម្ពុជាតែងឈរលើគោលគំនិតសន្ដិភាពនិយម ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមជាង៣ទសវត្សរ៍ហើយ
ក្រសួងការងារ បន្តនាំយកឱកាសការងារជាង ១ម៉ឺនកន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ព្រមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ដល់ពលរដ្ឋខេត្តពោធិ៍សាត់
ប្រមុខការពារជាតិរំឭកខ្មែរគ្រប់រូបរួបរួមគ្នាជាធ្លុងមួយក្រោកឡើងលើកតម្កើងកិត្យានុភាពជាតិ និងរួមគ្នាការពារជាតិទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកទឹកចិត្តដល់មន្រ្តីក្រោមឱវាទ និងប្រជាពលរដ្ឋ ត្រូវចេះរៀបចំតុបតែងផ្ទះ ឱ្យបានស្អាតគ្មានសំរាម

2024/07/24 04:58:23 pm        338
ពោធិ៍សាត់៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយនិងមន្រ្តីនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានកោតសរសើរថ្នាក់ដឹកនាំ និងមន្រ្តីបរិស្ថាននៅតាមមន្ទីរបរិស្ថានរាជធានីខេត្ត ដែលបានប្រឹងប្រែងអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលប្រកាន់ខ្ជាប់នូវសសរស្តម្ភបី គឺភាពស្អាត ភាពបៃតង និងចីរភាព។ ជាមួយនឹងភាពស្អាត ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តដល់មន្រ្តីក្រសួងបរិស្ថាន និងប្រជាពលរដ្ឋ ត្រូវចេះ រៀបចំតុបតែងផ្ទះឱ្យបានស្អាតគ្មានសំរាម នោះយើងនិងទទួលបាននូវសុភមង្គលក្នុងគ្រួសារ និងទទួលបានការកោតសរសើរពីអ្នកជិតខាង មានទាំងភ្ញៀវមកលេង និងបានពរជ័រពីទេវតាទៀត។ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបន្ថែមថា ទម្លាប់ស្អាត បានមកពីការអនុវត្តស្អាត ដែលកើតចេញពីចិត្តស្អាតរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ឯកឧត្តមបានលើកឡើងដែរថា ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ មុនការអនុវត្តច្បាប់១០០% គឺជាយុទ្ធសាស្រ្ត ការពារប្រសើរជាងព្យាបាល ស្របតាមពាក្យចាស់លោកទូន្មាន គឺបណ្តុះគំនិតពន្លបៃតង ជំរុញការដាំដើមឈើឱ្យបានច្រើន ដើម្បីសម្រេចគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលកំណត់ថា នៅឆ្នាំ២០៥០ កម្ពុជាជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃ៦០%។ លោក អេង រស្មី ប្រធានស្តីទីមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានឱ្យដឹងថា មន្ទីរខេត្តគ្រប់គ្រងតំបន់ការពារធម្មជាតិមានចំនួន០៦លើផ្ទៃដីព្រៃទំហំ៧០៨,៦០៧.០៦ហិកតា ក្នុងនោះរួម មាន៖ តំបន់ប្រើប្រាស់ច្រើនយ៉ាង ៥១,៨៣១.៩៦ហិកតា  តំបន់ការពារទេសភាពបាកាន២៣,៤៣៣.០៩ហិកតាដែនជម្រកសត្វព្រៃភ្នំសំកុស២៨៦,១១៧.៩៧ ហិកតា ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ៧៩,៣៤០.៤៨ហិកតា ឧទ្យានជាតិជួរភ្នំក្រវ៉ាញ២៦៧,៣៧៧.៥៦ហិកតា តំបន់អភិរក្សប្រភពដើមធនធានសេនេទិចរុក្ខជាតិក្រវាញ ៥០៦ហិកតា និងមានសហគមន៍តំបន់ការពារធម្មជាតិចំនួន១២។ជាមួយគ្នានេះ មន្ទីរបរិស្ថានបានយកចិត្តទុកដាក់លើកិច្ចសហការជាមួយ មន្ទីរអប់រំអប់រំ យុវជន និងកីឡា ក្នុងការផ្សព្វផ្សាយនិងអប់រំបរិស្ថាន ទៅតាមសាលាគ្រប់កម្រិត លើយុទ្ធនាការក្រោមប្រធានបទ“ថ្ងៃនេះយើងមិនប្រើថង់ប្លាស្ទិកទេ” និង ការគ្រប់គ្រងសំណល់ ជីវៈសុវត្ថិភាព ជីវៈចម្រុះ ការប្រែប្រួលអាកាសធាតុ និង ការអភិវឌ្ឍដោយចីរភាព បន្ថែមទៀត៕ អត្ថបទ៖ទូច សោភ័ណ

ក្រុមបសុពេទ្យនៃមន្ទីរកសិកម្ម ចុះចាក់វ៉ាក់សាំងសត្វគោ ក្របី បានចំនួន១៧៣១៥ក្បាល នៅខេត្តស្ទឹងត្រែង

2024/07/24 04:38:44 pm        456
ស្ទឹងត្រែង៖ យុទ្ធនាការចាក់វ៉ាក់សាំងសត្វគោ ក្របី ជូនប្រជាពលរដ្ឋនៅក្នុងក្រុងស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ យុទ្ធនាការចាក់វ៉ាក់សាំង សត្វគោ ក្របី ការពារជំងឺឆ្លង នាពេលកន្លងមក បានចំនួន១៧៣១៥ក្បាល ។លោកប្រធានមន្ទីរបញ្ជាក់ថា ជាការពិតណាស់យុទ្ធនាការចាក់វ៉ាក់សាំងសត្វគោ.ក្របីនៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ដែលរៀបចំឡើងដោយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សហការ​ជាមួយរដ្ឋបាលស្រុកសេសាន ​នាពេលនេះ ​ពិតជាមានសារៈសំខាន់ណាស់ គឺ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីករាលដាលនៃជំងឺឆ្លងសត្វគោ ក្របី និ​ង​កាត់​បន្ថយអត្រាសត្វស្លាប់ និង​ហានិភ័យ​ពី​ការបរិភោគសាច់សត្វជាដើម ។ ទន្ទឹមនោះ ​នៅក្នុងរដូវវស្សានេះ ជំងឺដែលតែងតែជួបប្រទះជាញឹកញាប់ទៅលើគោ ក្របី មានដូចជា ជំងឺសារទឹកអុតក្តាម​ និងដុំពក ជាដើម ។ល។ យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា សត្វគោ​នៅទូទាំង​ខេត្តមមានចំនួន ៣៦,៦៥៧ក្បាល នៅស្រុកសេសានមានចំនួន ៧,៣៣០ក្បាល ។ រីឯសត្វក្របីនៅទូទាំងខេត្ត មានចំនួន ១៥,៩៩៦ក្បាល ស្រុកសេសានមានចំនួន ២,៧៩០ក្បាល ។ ចំណែកសត្វគោ/ក្របី ដែលបានវ៉ាក់សាំងការពារជំងឺសារទឹក មានសត្វគោចំនួន១,១០១២ក្បាល ។ រីឯសត្វក្របីចំនួន ៥,៣៦៧ក្បាល ។ ដោយឡែកសត្វគោ/ក្របី ដែលបានចាក់វ៉ាក់សាំងការពារ​ជំងឺអុតក្តាម ក្នុងនោះសត្វគោមានចំនួន ៥៧ក្បាល រីឯក្របីចំនួន៤២៩ក្បាល ។ ចំណែកសត្វគោដែលបានចាក់ថ្នាំព្យាបាលមានចំនួន ២៣០ក្បាល ក្របី៧៨ក្បាល ។ សត្វគោស្លាប់ដោយសារជំងឺ០២ក្បាល និងក្របី០២ក្បាល ។ ដោយឡែកសត្វគោ​បង្កាត់តាម​បច្ចេកទេស​សិប្បនិម្មិត​មានចំនួន ៧៦ក្បាលផងដែរ ៕

មនុស្សស្លាប់៥៧នាក់នៅខេត្ដសៀមរាប ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រយៈពេល៦ខែឆ្នាំ២០២៤

2024/07/24 04:23:46 pm        428
សៀមរាប៖ ក្នុងឆមាសទី១ឆ្នាំ២០២៤នេះ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងក្នុងខេត្តសៀមរាប ចំនួន៧៥លើក បណ្ដាលឱ្យមានអ្នករងគ្រោះជនជាតិខ្មែរនិងបរទេសចំនួន១៦៨នាក់ ក្នុងនោះមនុស្សស្លាប់ចំនួន៥៧នាក់ និងអ្នករបួសធ្ងន់ចំនួន៣៤នាក់ និងរបួសស្រាលចំនួន៧១នាក់ ខណៈខូចខាតយានយន្តសរុប ១៣៥គ្រឿង។លោក ពិន ប្រាកដ អភិបាលរង និងជាអនុប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ខេត្តខេត្ដសៀមរាប មានប្រសាសន៍បែបនេះ នៅក្នុងកិច្ចប្រជុំអនុគណៈកម្មការសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកខេត្ដ ដែលធ្វើឡើងនៅសាលប្រជុំសាលាខេត្ដសៀមរាប នាថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២៤។លោកមានប្រសាសន៍បន្ដថា គ្រោះថ្នាក់ចរាចរណ៍ មិនត្រឹមតែបង្កឲ្យមានការខាតបង់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវវិបត្តិសង្គមជាច្រើនទៀត ដូចជា ពិការភាព កុមារកំព្រា ស្រ្តីមេម៉ាយ ចាស់ជរាឥតទីពឹង ព្រមទាំងបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​ដល់សេដ្ឋកិច្ចសង្គម ការបាត់បង់ទ្រព្យសម្បត្តិ ធនធានមនុស្ស សមាជិកជាទីស្រលាញ់របស់​ក្រុមគ្រួសារ កំលាំងពលកម្មសកម្ម សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ​ក៏ដូចជាសេដ្ឋកិច្ចជាតិផងដែរ។លោកបន្ដថា សកម្មភាពរបស់អនុគណៈកម្មកាសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត គឺដើម្បី​ពញ្ញាក់​ស្មារតី​អ្នក​ប្រើប្រាស់ផ្លូវទាំងឡាយ ឲ្យយល់ដឹងអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ និងត្រូវ​យកចិត្ត​ទុកដាក់គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបាន​ខ្ជាប់ខ្ជួន សំដៅរួមគ្នាកាត់​បន្ថយ​គ្រោះថ្នាក់ចរាចរណ៍ឲ្យមកនៅកម្រិតទាប​ ដែលនេះគឺជាផ្នែកមួយដ៏សំខាន់ ដើម្បីឈានទៅចូលរួម​លុបបំបាត់សកម្មភាពអនាធិបតេយ្យនៃការធ្វើចរាចរណ៍​តាមដងផ្លូវសាធារណៈ និងជំរុញការ​អនុវត្តច្បាប់ឲ្យទទួលបានលទ្ធផលជាវិជ្ជមាន។លោកបន្ថែមថា អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានអំពាវនាវ​ទប់ស្កាត់​គ្រោះថ្នាក់ចរាចរណ៍ និងបានរៀបចំយុទ្ធនាការពញ្ញាក់ស្មារតីដល់អ្នកបើកបរយានយន្ត គ្រប់ប្រភេទ​នៅលើដងផ្លូវ នៅមុនឱកាសបុណ្យជាតិសំខាន់ៗ ដោយបានអោយកំលាំងចុះធ្វើការណែនាំ​ផ្សព្វផ្សាយ​អប់រំ ចែកខិតបណ្ណ និងចងបដាពាក្យស្លោកអប់រំអំពីសុវត្ថិភាពចរាចរណ៍នៅ​តាមដង​ផ្លូវជាតិ និងទីប្រជុំជននានាក្នុងខេត្ត ចុះធ្វើការផ្សព្វផ្សាយ អប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូន​ដល់សហគមន៍ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បាន​ប្រើប្រាស់​សម្ភារៈចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកអស់ចំនួនផងដែរ។លោកបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងភូមិសាស្រ្តទឹកដីខេត្ត​សៀមរាប ​បានកើតមានចំនួន ៧៥លើក កើនឡើង៣៣លើក ស្មើ៧៨% បណ្តាលអោយមនុស្សស្លាប់ ចំនួន៥៧នាក់ ​កើនឡើង២៤នាក់ ស្មើ៧២%។របួសធ្ងន់ចំនួន៣៤នាក់ និងរបួសស្រាល ចំនួន៧១នាក់ ​កើនឡើង៤៣នាក់ ស្មើ១៥៣%។ និងអ្នករងគ្រោះ មានចំនួន១៦២នាក់ បរទេស៦នាក់ ខណៈដែលខូចខាតយានយន្តសរុប១៣៥គ្រឿង ធ្ងន់៨៦គ្រឿង និងស្រាល៤៩គ្រឿង៕

កម្ពុជាកំពុងដោះស្រាយរួមគ្នារវាងរដ្ឋនិងឯកជនលើវិស័យទឹកស្អាត ដើម្បីជំរុញឧស្សាហូបនីយកម្មនៅកម្ពុជា

2024/07/24 04:11:16 pm        134
ភ្នំពេញ ៖ វេទិកាទឹកស្អាត គឺជាគន្លឹះនៃការដោះស្រាយរួមគ្នា រវាងស្ថាប័នរដ្ឋ ប្រតិបត្តិករទឹកស្អាត ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់រុញ ការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា ស្របពេលវិស័យនេះបានកំពុងរុញនូវឧស្សាហូបនីយកម្មនៅកម្ពុជា និងជាកត្តាគន្លឹះនៃការទាក់ទាញ អ្នកវិនិយោគផងដែរ។​ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងវេទិកាទឹកស្អាត នៅថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៤ នេះថា ជុំវិញវិស័យទឹកស្អាតនេះ នៅក្នុងនីតិកាលទី ៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញ នូវយុទ្ធសាស្រ្ត ដើម្បីកំណើន សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងបានកំណត់វិស័យគន្លឹះចំនួនមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ដែលក្នុងនោះទឹកត្រូវបានរំកិលជាអាទិភាពទី ៣។ សម្រាប់បញ្ហានេះមានន័យថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ និងចាត់ទុកជាយុទ្ធសាស្រ្តធំមួយ ដើម្បីឆ្លើយតបទៅនិងតម្រូវការចាំបាច់ក្នុងបច្ចុប្បន្ន និងទិសដៅឆ្នាំ ២០៣០។ឯកឧត្តម បន្តថា ទាក់ទិនវិស័យនេះ កន្លងមកក្រសួងបានកំណត់ជាទិសដៅផងដែរថា គឺការផ្តល់សេវាទឹកស្អាតត្រូវតែ ប្រកប ដោយគុណភាព សុវត្ថិភាព និរន្តរភាព និងមានថ្លៃសមរម្យ។ ព្រោះបញ្ហាទឹកស្អាតនេះ មិនត្រឹមតែការប្រើប្រាស់ប្រចាំថ្ងៃ និងសេវា សុខភាពសាធារណៈប៉ុណ្ណោះទេ វាក៏ជាកត្តាគន្លឹះមួយ នៃការទាក់ទាញការវិនិយោគពីវិស័យឯកជនទាំងជាតិនិងអន្តរជាតិ សម្រាប់ បង្កើតគុណភាពផលិតកម្ម និងអាជីវកម្មនៅកម្ពុជាផងដែរ ព្រោះថា, នៅពេលគេធ្វើវិនិយោគនៅតំបន់ណាមួយ គឺគេតែងតែសួរវិស័យ អាទិភាពទាំងនេះ ដូច្នេះវិស័យទឹកស្អាតបានកំពុងរុញនូវឧស្សាហូបនីយកម្មនៅកម្ពុជា ។ ជាក់ស្តែងទាក់ទិនការវិនិយោគលើអ្វីមួយ គេ ត្រូវគិតពីគុណភាព ដែលជាវត្ថុធាតុសម្រាប់ការផ្គត់ផ្គង់ក្នុងខ្សែច្រវាក់ផលិតកម្ម។ជុំវិញវិស័យទឹកស្អាតនេះ, ឯកឧត្តម តន់ សុខជា អគ្គនាយកនៃនាយកដ្ឋានទឹកស្អាត លើកឡើងឲ្យដឹងថា មកដល់បច្ចុប្បន្ន ការផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជនទូទាំងប្រទេស មានប្រតិបត្តិការចំនួន ៤៣២ ក្នុងនោះរដ្ឋាកទឹកសាធារណៈមានចំនួន ១១ ដោយ ក្រសួងបានផ្តល់អាជ្ញាប័ណ្ណសរុបទាំងអស់មានជាង ១ ម៉ឺនភូមិ ត្រូវប្រមាណ ៧០ ភាគរយនៃភូមិទូទាំងប្រទេស ក្នុងនោះប្រតិបត្តិករ ដែលគ្រប់គ្រងច្រើនជាងគេគឺវិស័យឯកជន មានជាង ៨ ពាន់ភូមិ ដែលបញ្ហានេះបានផ្តល់លំហរច្រើនណាស់ជូនទៅវិស័យឯកជន មានប្រមាណ ជាង ៧ ពាន់ភូមិប៉ុណ្ណោះ ត្រូវជាង ៦៩ ភាគរយ នៃភូមិសរុបទាំងអស់ ដែលមានបណ្តាញទឹកស្អាត៕អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញដល់មន្រ្តីមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងពង្រឹងសមត្ថភាពធ្វើអ្វីឱ្យច្បាស់

2024/07/24 02:38:06 pm        89
កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៤នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង។ ការជួបសំណេះសំណាលរបស់ឯកឧត្តមរដ្ឋមន្រ្តីនេះ គឺដើម្បីរួមចំណែក និងដោះស្រាយនូវបញ្ហាលំបាកនានារបស់មន្រ្តីរាជការក្រោមឱវាទ និងជាក្រុមគ្រួសារបរិស្ថាន ដែលមានយុទ្ធសាស្រ្តតែមួយ គោលដៅតែមួយ ដើម្បីអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោតលើសសរស្តមបី គឺស្អាត បៃតង និងចីរភាព និងសម្រេចបាននូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ជំរុញឱ្យមន្រ្តីបន្តពង្រឹងសមត្ថភាព ធ្វើអ្វីឲ្យច្បាស់ ឲ្យល្អ មានគុណភាព ភាពរឹងមាំ និងត្រូវចូលរួមធ្វើការប្តជ្ញាចិត្ត អនុវត្តនូវការងារទទួលបានជោគជ័យ ពិសេសត្រូវចូលរួមរួមផ្សព្វផ្សាយ ក៏ដូចជាលើកទឹកចិត្ត ឱ្យមានស្មារតីនៃអ្នកបរិស្ថាន ជំរុញឱ្យភាពស្អាតក្លាយជាចលនា កាត់បន្ថយប្លាស្ទិកបន្តិចម្តងៗឱ្យអស់នៅក្នុងពេលខាងមុខ និងជំរុញការបណ្តុះនិងចែកកូនឈើ តាមរយៈយុទ្ធនាការ ពន្លកបៃតង។ ឯកឧត្តម រដ្ឋមន្រ្តីបរិស្ថាន ក៏បានជំរុញបន្ថែមទៅដល់មន្រ្តីនៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ត្រូវរួមសហការគ្នាបណ្តុះកូនត្នោតដែលជារុក្ខជាតិខ្មែរ សំរាប់យកទៅធ្វើការដាំដុះ នៅតាមតំបន់សំខាន់ៗ អាចបង្កើតជាំសក្តានុពលរបស់ខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ បង្កើនតចំណូលចូលសហគមន៍ផងដែរ។ឯកឧត្តម រដ្ឋមន្រ្តី បណ្ឌិត អ៊ាង សុផល្លែត បានលើកទឹកចិត្តមន្រ្តី ឱ្យចូលរួមតាមដាន និងបន្តអនុវត្តការងារការពារវិស័យបរិស្ថានយើងនៅតាម ទីតាំងភូមិសាស្រ្ត ដែលខ្លួនទទួលខុសត្រូវ តាមរយៈវិធានការទាំង៤ចម្បងៗដែលក្រសួងបានដាក់ចេញ តាមការចង្អុលណែនាំនិងបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

ការលើកទឹកចិត្តដល់វិស័យឯកជនបាននិងកំពុងបង្កើតបរិយាកាសវិនិយោគល្អប្រសើរ

2024/07/24 02:37:18 pm        507
ការកែទម្រង់ និងការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលដល់វិស័យឯកជន រួមជាមួយ​ការ​កែ​ទម្រង់​នៅ​ក្នុង​ប្រព័ន្ធពន្ធដារ បានធ្វើឲ្យ បរិយាកាសវិនិយោគនៅកម្ពុជាមានភាពល្អប្រសើរ និងបាន​កំពុង​ទាក់​ទាញ និងហូរចូលមកបណ្តាក់ទុនលើវិស័យផ្សេងៗ ប្រកបដោយ បរិយាបន្ន។ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជា​អគ្គនាយក​នៃអគ្គនាយក ដ្ឋានពន្ធដារ លើកនៅ​ក្នុងសិក្ខា​សាលា​ផ្សព្វផ្សាយ​សៀវភៅ​ណែនាំ​ស្តីពី​បែប​បទ និងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ និងសៀវភៅ​ណែនាំ​ស្តីពី ការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញាត្តិស្តីពីពន្ធដារ នៅថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២៤ នេះថា ទាក់ទិនវិស័យពន្ធដារនេះ មុនកែទម្រង់ប្រព័ន្ធពន្ធដារ ការរៀបចំ​ឯកសារ និង​ការបំពេញបែបបទផ្សេងៗ គឺបាន អនុវត្តដោយដៃ ជាពិសេសការប្រកាសពន្ធជាដើម ក្នុងនោះ​គឺត្រូវយកលុយទៅបង់ពន្ធដោយផ្ទាល់នៅតាមសាខាពន្ធដារ ប៉ុន្តែក្នុងពេល ឥឡូវនេះ អ្នក​ជាប់​ពន្ធ​ត្រូវបានបង់ពន្ធតាមប្រព័ន្ធអនឡាញឌីជីថល គឺបានផ្តល់ភាពងាយស្រួល និងចំណេញ​ពេល​វេលា​ជាដើម។ គឺដោយសារមកពីបដិវត្តន៍កម្មផ្នែកបច្ចេកវិទ្យា បានធ្វើឲ្យ​កម្ពុជា​ដើរ​យ៉ាង​លឿន​នៅ​ក្នុងរយៈពេល ១០ ឆ្នាំមកនេះ។ឯកឧត្តម បន្តថា ជុំវិញបញ្ហាទាំងអស់នេះ គឺបានកើតឡើងក្រោមចក្ខុវិស័យដ៏ច្បាស់លាស់​របស់​រាជរដ្ឋាភិបាល ជាក់ស្តែងជា ច្រើនឆ្នាំមកនេះ រាជរដ្ឋាភិបាលបង្កើត​ឲ្យ​មាន​វេទិកា​វាងរាជរដ្ឋាភិបាល និ​ងវិស័យឯកជន ដើម្បីដោះស្រាយនូវបញ្ហាដែលកើតមាន ឡើងចំពោះវិស័យឯកជន។ កត្តា​ទាំង​នេះ​បានបង្ហាញឲ្យឃើញនូវភាពជឿជាក់ និងមានទំនុកចិត្តខ្ពស់ពីវិស័យឯកជន ក្នុងការមក បណ្តាក់​ទុន​រកស៊ីទទួលទានជាហូរហែរ ក្នុងនោះបើគិតក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជា​ទទួល​បានគម្រោងវិនិយោគថ្មីមានចំនួន ១៩០ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៣,២ ពាន់លានដុល្លារអាមេរិក ។ឯកឧត្តម គង់ វិបុល លើកឡើងបន្ថែមថា នៅក្នុងវេទិការាជរដ្ឋាភិបាលនិងវិស័យឯកជន លើក​ទី​១៩ កន្លងមកនេះ រាជរដ្ឋា ភិបាលបានដាក់ចេញនូវវិធានការមួយចំនួន ស្តីពីការ​កែ​លម្អ​បរិយាកាស​វិនិយោគកម្ពុជា នេះគឺជាចំណុចមួយនៃវិធានការជាង ៥០ របស់អគ្គនាយកដ្ឋាន​ពន្ធដារ ក្នុងនោះចំនួនជាង ៥០ ទៀត ត្រូវបានកំពុងអនុវត្តជាបណ្តើរៗ ដោយក្នុង​នោះ​អគ្គ​នាយកដ្ឋានពន្ធដារ ឈានមុខគេនៃការអនុវត្តវិធានការទាំងនោះ។ទាក់ទិនការប្រមូលចំណូលពន្ធដារនេះ, តាមសារាចរណែនាំស្តីពីការអនុវត្តច្បាប់​ហិរញ្ញវ​ត្ថុ​សម្រាប់​ការ​គ្រប់​គ្រងឆ្នាំ ២០២៤ រាជរដ្ឋាភិ បាលបានកំណត់​ការ​អនុវត្ត​ប្រមូល​ចំណូល​ថវិកា​អគ្គ​នាយកដ្ឋាន​ពន្ធដារ ត្រូវបានគ្រោងចំនួន ១៤ ៦៤១ ប៊ីលានរៀល ត្រូវប្រមាណ ១០,២៤ ភាគរយ នៃ ផ.ស.ស. ដោយបានកើនឡើង ១៩,២ ភាគរយ ធៀបនិងច្បាប់ថវិកាឆ្នាំ ២០២៣ ដែលក្នុង​នោះ​រាជ​រដ្ឋាភិបាល មិនបានដាក់ចេញនូវប្រភេទពន្ធថ្មី ឬការបង្កើនអត្រាពន្ធនោះឡើយ៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុមយុវជនសង្គមស៊ីវិលចេញញត្តិគាំទ្រសារពិសេសសម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិត

2024/07/24 02:30:46 pm        80
ភ្នំពេញ៖ ក្រុមយុវជននៃបណ្កុំអង្គការសមាគមសង្គមស៊ីវិល ដែលមានសមាជិក សមាជិកា អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ម្ចាស់អាជីករ អ្នកលក់ដូរ កម្មករ កម្មការិនី សិស្ស និស្សិតជាដើម នៅថ្ងៃទី២៤ ខែកក្កដានេះ បានចេញញត្តិប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ហើយថ្កោលទោសចំពោះជនណា ដែលញុះញង់ និងបំភ្លៃការពិតថា កិច្ចសហប្រតិបត្តិការនេះធ្វើឱ្យបាត់បង់ទឹកដី។ក្រុមយុវជនបានលើកឡើងថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោ ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ- វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ គិតមកដល់ឆ្នាំ២០២៤នេះ កិច្ចប្រជុំក្រោមក្របខណ្ឌនៃ តំបន់ត្រីកោណអភិវឌ្ឍន៍នេះ បានធ្វើឡើងចំនួន១១លើករួចមកហើយ ដោយមានការប្តូរវេនគ្នាធ្វើជាប្រធានរវាង ប្រទេសទាំងបី ហើយឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២។ក្រុមយុវជនមើលឃើញថា គម្រោងកិច្ចសហប្រតិបត្តិការនេះ មានគោលការណ៍គ្រឹះសំខាន់ ក្នុងការលើកកម្ពស់ការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ការការពារបូរណភាពទឹកដី និងការដោះស្រាយបញ្ហា តាមរយៈទំនាក់ទំនងការទូត និងច្បាប់អន្តរជាតិ។ មិនតែប៉ុណ្ណោះ គម្រោងនេះ ជាការតភ្ជាប់ដែលនាំមកនូវការបង្កើនពាណិជ្ជកម្មឆ្លងដែន ការលើកកម្ពស់វិស័យទេសចរណ៍ ដែលជាគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្រតាមតំបន់ព្រំដែន និងទូទាំងប្រទេសផងដែរ។តាមរយៈកិច្ចសហប្រតិបត្តិការនេះ ប្រទេសទាំង៣បានសហការគ្នាយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខមិនមែនប្រពៃណី ដូចជា៖ ឧក្រិដ្ឋកម្មឆ្លងដែន ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខសុខភាពសាធារណៈ ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនជាដើម។ក្រុមយុវជនបញ្ជាក់ថា៖«យើងសូមប្រកាសថ្កោលទោស និងប្រឆាំងដាច់អហង្ការ ចំពោះការញុះញង់ បង្កចលាចល សំដៅបំផ្លាញសមិទ្ធផល និងដំណើរការអភិវឌ្ឍនៃតំបន់ត្រីកោណអភិវឌ្ឍន៍ និងសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ បន្តចូលរួម និងគាំទ្រយ៉ាងពេញទំហឹងដល់ ការអនុវត្តកម្មវិធី និងគម្រោងអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន»៕

អាជ្ញាធរមូលដ្ឋានចុះពិនិត្យការរៀបចំអបអរសាទរគម្រោងព្រែកជីកហ្វូណនតេជោតាមវត្តអារាម

2024/07/24 02:26:47 pm        514
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ អាជ្ញាធរសង្កាត់វាលវង់ ក្នុងរាជធានីភ្នំពេញ បានចុះ​ពិនិត្យ​ការ​រៀបចំ​អបអរសាទរគម្រោងព្រែកជីកហ្វូណនតេជោតាមវត្តអារាម ខណៈពិធីបើ​ក​ការដ្ឋាន​កាន់​តែ​ខិតជិតមកដល់។ស្របពេលពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅសល់រយៈពេលតែ១២ថ្ងៃទៀតប៉ុណ្ណោះ តាមបណ្តារាជធានី-ខេត្តនៅទូទាំងប្រទេសបានបន្តចុះ និងណែនាំទៅអាជ្ញាធរឃុំ-សង្កាត់​របស់​ខ្លួន ដើម្បីសហការ និងរៀបចំការអបអរសាទរ​ថ្ងៃបើកការដ្ឋាន​គម្រោង​ព្រែកជីកហ្វូណន​តេជោ​ទៅ​តា​មគ្រប់រូបភាពជាមន្រ្តីរាជការ និងប្រជាពលរដ្ឋ។ លោក សេង ជី ចៅសង្កាត់វាលវង់ ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ បានប្រាប់ BTV ឱ្យដឹង​នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០២៤នេះថា តបតាមសេចក្តីអំពាវនាវរបស់រាជរដ្ឋាភិបាល និងការ​ណែនាំ​របស់​​រដ្ឋបាលរាជធានីភ្នំពេញ គឺរដ្ឋបាលសង្កាត់បានរៀបចំផែនការ និងសកម្មភាពរួចរាល់។ ក្នុង​នោះ​នៅទីវត្តអារាមដែលជាទីកន្លែងមានពុទ្ធបរិស័ទ តាជី និងយាយ​ជី​គោរព​ប្រតិបត្តិ​ជា​រៀង​រាល់​ថ្ងៃ គឺគណៈកម្មការវត្តបានត្រៀមទាំងស្គរ និងគង ដើម្បីវាយបន្លឺ​ជា​សំឡេង​អបអរ​សាទរ​ចំថ្ងៃ​បើក​ការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ។ ជាមួយគ្នា ព្រះអង្គ ម៉ៅ នីម ព្រះអនុគណខណ្ឌ៧មករា និងជាព្រះចៅ​អធិការវត្ត​ព្រះពុ​ទ្ធ​មាន​បុណ្យ មានសង្ឃដីកាថា ការចូលរួមអបអរសាទរក្នុងវិស័យសាសនា ពិតជាមានសារៈសំខាន់ ដោយ​សារពុទ្ធចក្រ និងអាណាចក្រត្រូវដើរទន្ទឹមគ្នា ពោលប្រទេស​ជាតិ​ថ្កុំថ្កើន​នោះ​សាសនា​មាន​ការ​រីក​ចម្រើន និងប្រជាពុទ្ធបរិស័ទចូលរួមគោរពកាន់តែច្រើនផងដែរ។សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តីប្រកាសពិធីបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ គម្រោង​នេះ​ត្រូវ​បានមជ្ឈដ្ឋានក្នុង និងក្រៅប្រទេសបន្តគាំទ្រយ៉ាងពេញទំហឹង ដើម្បីឱ្យគម្រោង​នេះ​ក្លាយ​ជា​ផ្លូវ​នាវា​ចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដោយតភ្ជាប់ផ្លូវ​ទឹក​រវាង​ទន្លេ​ទៅ​កាន់​សមុទ្រ​កម្ពុជា ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប​ខណៈ​គម្រោង​គ្រោង​ចំណាយទុនសាងសង់ប្រមាណ ១,៧០០លានដុល្លារអាមេរិក៕ អត្ថបទ សេក ឧត្តម 

ក្រុមហ៊ុនកម្ពុជា និងជប៉ុនជាង៤០ ប្រកាសផ្តល់ឱកាសការងារជាង ១៥០០ មុខតំណែង

2024/07/24 02:08:25 pm        403
ថ្នាក់ដឹកនាំមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន CJCC និងសមាគមធុរកិច្ចជប៉ុន JBAC អំពាវនាវ សិស្សនិស្សិត និងយុវជន ដែលកំពុងស្វែងរកការងារ និងមានបំណងផ្លាស់ប្តូរអាជីពការងារនានា សូមរៀបចំឯកសារប្រវត្តិរូបសង្ខេបខ្លួន និងអញ្ជើញចូលរួមកម្មវិធីពិព័រណ៌ការងារ នៅមជ្ឈមណ្ឌល CJCC នៅថ្ងៃទី២៨ ខែកក្កដានេះ ដើម្បីងាយទទួលឱកាសសំភាសន៍ និងការទទួលបានឱកាសការងារធ្វើ។លោកបណ្ឌិត ឃឹម លាង នាយកមជ្ឈមណ្ឌលសហប្រតិបតិ្តការកម្ពុជា ជប៉ុន CJCC ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៤ ខែកក្កដានេះថា នៅថ្ងៃទី២៨ ខែកក្កដាឆ្នំា២០២៤នេះ នៅមជ្ឈមណ្ឌល CJCC នៃកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងរៀបចំពិព័រណ៌ការងារដែលមានរយៈពេល១ថ្ងៃ ដែលមានក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនជប៉ុន ប្រមាណ៤០ចូលរួម ផ្តល់ឱកាសការងារប្រមាណ១៥០០មុខតំណែង ជាពិសេស មុខតំណែងផ្នែកវិស្វកម្ម ចំណីអាហារ ធនាគារ ទីផ្សារ និងមុខតំណែងផ្នែកបច្ចេកទេស IT ជាដើម។នៅក្នុងដំណើការប្រកាសជ្រើសរើសយុវជនចូលបម្រើការងារប្រមាណជាង១៥០០កន្លែងនោះ លោកបណ្ឌិត ឃឹម លាង បានជំរុញឲ្យសិស្សនិស្សិតដែលទើបបញ្ចប់ការសិក្សា និងយុវជនកំពុងស្វែងរកការងារធ្វើ និងមានបំណងចង់ផ្លាស់ប្តូរទីកន្លែងការងារ សូមរៀបចំឯកសារប្រវត្តិរូបសង្ខេប មកសាកសួរព័ត៌មានជួបផ្ទាល់ជាមួយបណ្តាក្រុមហ៊ុនកម្ពុជា និងជប៉ុនដែលមានតម្រូវការបុគ្គលិក ក៏ដូចជាការទទួលបានឱកាសសំភាសន៍ និងការទទួលបានឱកាសការងារភ្លាមៗផងដែរ។សូមបញ្ជាក់ថា កម្មវិធីពិព័រណ៍ការងារ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ប្រារព្ធឡើង២ដងក្នុងមួយឆ្នាំ ដោយលើកទី១ ធ្វើឡើងនៅអំឡុងខែកក្កដានេះ និងលើកទី២ ធ្វើឡើងនៅខែធ្នូខាងមុខនេះ ដែលមានការចូលរួមក្រុមហ៊ុនជប៉ុនធំៗជាច្រើន ដូចជាផ្សារទំនើប​អ៊ីអន ក្រុមហ៊ុនតូយ៉ូតា ជាដើម ដែលមានតម្រូវការបុគ្គលិកជំនាញជាច្រើន​ផងដែរ។ នៅក្នុងកម្មវិធីពិព័រណ៌ការងារ នៅមជ្ឈមណ្ឌល CJCC ឆ្នាំ២០២៣ កន្លងទៅ មានអ្នកចូលរួម​កើនឡើង​សរុបប្រមាណជាង ៣០០០ នាក់៕ អត្ថបទ ស៊ុម សុខជា 

វិស័យឯកជនផ្ដល់ស្រោមដៃវេជ្ជសាស្ត្រជិត៤ម៉ឺនគូ ដល់មន្ទីរពេទ្យកុមារជាតិ

2024/07/24 02:01:16 pm        441
គណៈគ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុនមេនេចមេន វេនឈ័រ អេស៊ា (MVA) បាននាំ​យក​ស្រោមដៃ​វេជ្ជសាស្ត្រចំនួន ៣៩,០០០ គូ បន្ថែមទៀត ជូនដល់មន្ទីរពេទ្យកុមារជាតិ នាថ្ងៃទី២៣ ខែ​កក្កដា ២០២៤ ខណៈមន្ទីរពេទ្យនេះទទួលបានការទុកចិត្តពីសំណាក់ឪពុកម្តាយ និង​អាណា​ព្យាបាលកុមារ និងកូនៗមកពិនិត្យ និងសម្រាកព្យាបាលកាន់តែច្រើនឡើង។លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ នៅក្រោយចប់ពិធីទទួល និង​ប្រគល់​ស្រោមដៃវេជ្ជសាស្ត្រនេះដោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រង និង​បុគ្គលិក​នៃ​ក្រុមហ៊ុន MVA ដែលតែងឧបត្ថម្ភគាំទ្រ និងផ្តល់​ជា​សម្ភារៈ​បរិក្ខារ​វេជ្ជសាស្ត្រ​មក​កាន់​មន្ទីរ​ពេទ្យកុមារជាតិកន្លងមក។ លោកនាយកបន្តថា ការចូលរួមពីវិស័យឯកជន គឺបានជួយ​អភិវឌ្ឍ​ផ្នែកវិស័យសុខាភិបាលរបស់កម្ពុជាឲ្យកាន់តែទំនើប និងកាន់តែមានប្រសិទ្ធភាព ដែល​ស្រប​និង​គោល​នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានយកចិត្ត​ទុកជាខ្លាំង​ក្នុង​ការ​ផ្តល់​នូវ​ថវិកា​ក្នុង​ដំណើរការឧបករណ៍ និងបំពាក់នូវសម្ភារៈបរិក្ខារបន្ថែមដល់ទីតាំងមន្ទីរពេទ្យ។ លោក សាឡា អេអ៊ីសា ប្រធានក្រុមហ៊ុន Management Venture Asia ដែលបាន​នាំ​យក​ស្រោម​ដៃ​វេជ្ជ​សាស្ត្រចំនួន ៣៩,០០០គូ ទៅប្រគល់ជូនដល់មន្តីរពេទ្យបានបញ្ជាក់ថា លោកនឹងបន្ត​ចូល​រួម​គាំ​ពារសង្គមក្នុងវិស័យសុខាភិបាល ដើម្បីជាប្រយោជន៍ដល់ការព្យាបាល និងលើកកម្ពស់​ការ​ថែទាំ​សុខភាពដល់កុមារនៅកម្ពុជាថែមទៀតផង។ សូមជម្រាបថា មន្ទីរពេទ្យកុមារជាតិដែលជាមន្ទីរពេទ្យជាតិដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា មាន​ឯកទេស​សំខាន់ៗទទួលព្យា បាលកុមារជាអ្នកជំងឺធ្ងន់ៗ មកពីបណ្តា​ស្ថាប័ន​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ម្យ៉ាងទៀត​មន្ទីរពេទ្យកុមារជាតិនេះមានឯកទេសក្នុងការ​បណ្តុះបណ្តា​ល​ដល់​ក្រុម​គ្រូពេទ្យផ្នែកជំងឺកុមារមកពីតាមបណ្តាមហាវិទ្យាល័យឬមន្ទីរពេទ្យនានាផងដែរ ៕ អត្ថបទ៖ ភារម្យ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់
05/28/2026 09:05 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន
05/28/2026 09:05 PM
រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS
05/28/2026 08:05 PM
មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM