ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆែក បន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ -ODA គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញចែកអំណោយរបស់អង្គការសម្ព័ន្ធពិភពឥស្លាមជូនប្រជាពលរដ្ឋភៀសសឹក នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ

តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ជំរុញឱ្យអាជ្ញាធរមូលដ្ឋានស្រុកសំរោង ពង្រឹងប្រសិទ្ធភាពសេវាសាធារណៈជូនប្រជាពលរដ្ឋ

2026/02/21 12:44:36 pm        125
ខេត្តតាកែវ៖ តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ បានក្រើន រំលឹកដល់មន្ត្រីមូលដ្ឋានឱ្យពង្រឹងស្មារតីបម្រើប្រជាពលរដ្ឋឱ្យកាន់តែសកម្ម និងបុរេសកម្ម ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងរហ័សនៃស្ថាប័ននីតិប្បញ្ញត្តិ និងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ មេភូមិ មន្ត្រី នគរបាលប៉ុស្តិ៍ និងបុគ្គលិកមណ្ឌលសុខភាព សរុបចំនួន ៦០នាក់ ក្នុងស្រុកសំរោង កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត បាន បង្ហាញមោទនភាពចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដែលកំពុងជំរុញការធ្វើទំនើបកម្មរដ្ឋសភាឱ្យក្លាយជា "រដ្ឋសភាឌីជីថល"។ ការកែទម្រង់ស៊ីជម្រៅនេះ មិនត្រឹមតែពង្រឹងសមត្ថភាពតំណាងរាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគោលដៅយុទ្ធសាស្ត្រក្នុងការបម្រើផលប្រយោជន៍ និងដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានតម្លាភាព។តាមរយៈការអនុវត្ត "យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១" ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់ថា អាជ្ញាធរ មូលដ្ឋានគឺជា "ភ្នាក់ងារប្រតិបត្តិផ្ទាល់" ក្នុងការសម្រេចឱ្យបាននូវអាទិភាពគន្លឹះទាំង ៥ រួមមាន៖ មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា ដើម្បីកសាងគ្រឹះរឹងមាំឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។លោកមេឃុំសំរោង ក៏បានរាយការណ៍ពីជោគជ័យនៃការអនុវត្តគោលនយោបាយ "ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព" ដែលទទួលបានលទ្ធផលវិជ្ជមានគួរឱ្យកត់សម្គាល់ តាមរយៈការកាត់បន្ថយបទល្មើសគ្រប់ប្រភេទ និងការបង្កើនភាពកក់ក្តៅជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ឯកឧត្តម ម៉ុក ម៉ារ៉េត បានសំដែងការអបអរសាទរនិងកោតសរសើរចំពោះជោគជ័យដែលអាជ្ញាធរមូលដ្ឋានសម្រេចបាន ។ទន្ទឹមនឹង នេះឯកឧត្តមក៏នៅតែបន្តលើក ទឹកចិត្តឲ្យមន្ត្រីឃុំសង្កាត់ទាំងអស់បន្តខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្ដល់សេវាកម្មជូនដល់ពលរដ្ឋ។ ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េតបានលើកឡើងថា៖ "ការធ្វើទំនើបកម្មស្ថាប័ននឹងមិនមានន័យពេញ លេញឡើយ ប្រសិនបើការផ្តល់សេវានៅថ្នាក់មូលដ្ឋានមិនមានភាពរហ័សរហួន និងតម្លាភាព។ មេឃុំ មេភូមិ ត្រូវតែជាបង្អែកដ៏រឹងមាំ ដែលនៅកៀកជាប់ និងដឹងសុខទុក្ខពលរដ្ឋបំផុត។" ជាកិច្ចបញ្ចប់ ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត ក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់មន្ត្រីដែលបានចូលរួមទាំង ៦០នាក់ និងឧបត្ថម្ភដល់រដ្ឋបាលស្រុកសំរោង ដើម្បីជាការគាំទ្រដល់ស្មារតីបំពេញការងារបម្រើជាតិ និងប្រជាជនឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

មន្រ្តីជាន់ខ្ពស់ គ.ជ.គ.ម អញ្ជើញចុះពិនិត្យជម្រកចល័តសម្រាប់ជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ

2026/02/21 12:41:03 pm        123
នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ឃ្នួច អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អមដំណើរដោយ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យជម្រកចល័តសម្រាប់ជនភៀសសឹកដែលនៅមណ្ឌលសុវត្ថិភាពវត្តកណ្តោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មកចូលនៅមណ្ឌលសុវត្ថិភាពថ្មី។ជម្រកចល័តនៅមណ្ឌលសុវត្ថិភាពថ្មីនេះ នឹងផ្តល់ភាពងាយស្រួល និងសុខុមាលភាពប្រសើរជាងមុន ទាំងជម្រកស្នាក់នៅ បន្ទប់ទឹក បង្គន់អនាម័យ និងទឹកស្អាតជាដើម។

អ្នកនាំពាក្យ៖កម្ពុជាមិនដែលរំលោភបំពានទឹកដីអ្នកណាទេ ប៉ុន្តែក៏មិនអាចទទួលយកបានជាដាច់ខាតចំពោះការរំលោភបំពានណាមួយមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា

2026/02/21 11:57:50 am        152
ភ្នំពេញ៖ ជាជំហររបស់រាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ៗថា កម្ពុជាមិនដែលរំលោភបំពានទឹកដីអ្នកណាទេ ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជាក៏មិនអាចទទួលយកបានជាដាច់ខាតចំពោះការរំលោភបំពានណាមួយមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា និងមិនទទួលស្គាល់ការប្រើកម្លាំងយោធាដើម្បីកែប្រែខ្សែព្រំដែនជាដាច់ខាត។ នេះបើតាមឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យ រាជរដ្ឋាភិបាល។ តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ក្នុងដំណើរបំពេញបេសកកម្មការទូតទៅកាន់សហរដ្ឋអាម៉េរិក និងទ្វីបអឺរ៉ុប ដែលជាផ្នែកមួយនៃការទូតសកម្មរបស់រាជរដ្ឋាភិបាលនៅលើឆាកអន្តរជាតិ សម្តេចបវរធិបតីក្រៅពីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (The board of Peace) ក៏បានជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់អាម៉េរិកនិងថ្នាក់ដឹកនាំប្រទេសមួយចំនួនផ្សេងទៀត។ នៅទ្វីបអឺរ៉ុប ជាពិសេសនៅទីក្រុងហ្សឺណែវ និងទីក្រុងព្រុចសែល សម្តេចនាយករដ្ឋមន្ត្រីក៏គ្រោងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអឺរ៉ុបជាច្រើនផងដែរ។ក្រៅពីនោះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានឆ្លៀតផ្តល់បទសម្ភាសន៍ជូនទីភ្នាក់ងារ សារព័ត៌មាននិងបណ្តាញផ្សព្វផ្សាយអន្តរជាតិធំៗមួយចំនួនផងដែរ។ ក្នុងកិច្ចសម្ភាសន៍ទាំងនោះ សំណួរដំបូងរបស់អ្នកសារព័ត៌មានអន្តរជាតិសុទ្ធតែបានផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើបញ្ហាព្រំដែនកម្ពុជា-ថៃ។ ខ្លឹមសារសំខាន់ៗដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ប្រាក់បណ្តាញសារព័ត៌មានអន្តរជាតិមានដូចតទៅ៖ កងកម្លាំងប្រដាប់អាវុធថៃនៅតែន្តកាន់កាប់ទឹកដីកម្ពុជា ហើយទីតាំងជាច្រើនបានចូលជ្រៅមកក្នុងទឹកដីកម្ពុជាហួសពីខ្សែព្រំដែនឯកតោភាគីដែលថៃទាមទារទៅទៀត។ កងកម្លាំងថៃបានរាយបន្លាលួស ដាក់ទូរកុងតឺន័រដើម្បីរារាំងផ្លូវមិនឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចូលទៅកាន់លំនៅដ្ឋាន និងកាន់កាប់ទ្រព្យសម្បត្តិរបស់ខ្លួនបានឡើយ។ បច្ចុប្បន្ន មានជនភៀសសឹកកម្ពុជាប្រមាណជិត៨ម៉ឺននាក់ទៀតមិនអាចវិលចូលផ្ទះសម្បែងរបស់ខ្លួនបាននៅឡើយដោយសារតែភាគីថៃបិទផ្លូវ។ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីបានប្រាប់បណ្តាញសារព័ត៌មានអន្តរជាតិទាំងនោះថា ការលើកឡើងនេះមិនមែនជាការចោទប្រកាន់ទេ ប៉ុន្តែ វាគឺជាការពិតដែលកំពុងកើតឡើងនៅលើដីជាក់ស្តែងតែម្តង។ ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់ថា៖«ជាជំហររបស់រាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ៗថា កម្ពុជាមិនដែលរំលោភបំពានទឹកដីអ្នកណាទេ ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជាក៏មិនអាចទទួលយកបានជាដាច់ខាតចំពោះការរំលោភបំពានណាមួយមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា និងមិនទទួលស្គាល់ការប្រើកម្លាំងយោធាដើម្បីកែប្រែខ្សែព្រំដែនជាដាច់ខាត»។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លើកឡើងថា ជាដំណោះស្រាយ កម្ពុជាជានិច្ចកាលចង់បានដំណោះស្រាយដោយសន្តិវិធី តាមរយៈការចរចានិងការចុះវាស់វែងដើម្បីផ្ទៀងផ្ទាត់ ដោយប្រើយន្តការបច្ចេកទេសដែលបានឯកភាពគ្នា និងផ្អែកលើសន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែលមានស្រាប់ ពីព្រោះសង្គ្រាមមិនអាចដោះស្រាយបញ្ចប់បញ្ហាបានទេ។ ក្នុងន័យនេះ កម្ពុជាសង្ឃឹមថា ភាគីថៃនឹងអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីម៉ាព្រំដែន(JBC)ចុះវាស់វែងព្រំដែនឱ្យបានឆាប់បំផុតទៅតាមអ្វីដែលបានព្រមព្រៀងគ្នាក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥។ ភាគីថៃបានលើកហេតុផលនៃការបោះឆ្នោត តែឥឡូវនេះ ការបោះឆ្នោតបានធ្វើរួចរាល់ហើយ ដូច្នេះ ការងារនេះគួរតែអាចចាប់ផ្តើមធ្វើបាន យ៉ាងហោចណាស់ក្នុងកម្រិតក្រុមការងារចម្រុះបច្ចេកទេសចុះវាស់វែង ដើម្បីបន្ធូរបន្ថយភាពតឹនតឹង និងអនុញ្ញាតឱ្យពលរដ្ឋស៊ីវិលត្រឡប់ទៅផ្ទះសម្បែងវិញដូចធម្មតា។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា អ្វីដែលបាននិងកំពុងកើតឡើងនៅឯព្រំដែនកម្ពុជា-ថៃ ហើយដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ប្រាប់សារព័ត៌មានអន្តរជាតិគឺសុទ្ធសឹងជាការពិតជាក់ស្តែងទាំងអស់ដែលអាចផ្ទៀងផ្ទាត់បាន។ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បណ្តាអង្គទូតបរទេសប្រចាំកម្ពុជា និងតំណាងអង្គការអន្តរជាតិក៏ដូចជាសារព័ត៌មានបរទេសជាច្រើនបានចុះទៅពិនិត្យ ផ្ទៀងផ្តាត់និងរាយការណ៍ដល់ទីកន្លែងផ្ទាល់ជាបន្តបន្ទាប់។ ក្រៅពីនោះ អ្នកមានឥទ្ធិពលលើបណ្តាញសង្គមទាំងជនជាតិខ្មែរនិងបរទេស អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋនៅតាមព្រំដែន សុទ្ធសឹងជាសាក្សីផ្ទាល់ភ្នែកចំពោះសកម្មភាពរបស់កងទាហានថៃនៅតាមព្រំដែន។ ដូច្នេះ គ្មាននរណាអាចបដិសេធឬបំភ្លៃរឿងពិតទាំងនេះបានឡើយ។អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានបញ្ជាក់ជាថ្មីថា ពាក្យថា «ការការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល» ដែលសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានអះអាងចំពោះមុខប្រជាជាតិ មិនមែនគ្រាន់តែជាពាក្យសម្តីទេ ប៉ុន្តែ គឺជាឆន្ទៈពិតប្រាកដ និងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាល ដែលបានស្តែងឡើងតាមរយៈនយោបាយការទូតយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំយើងដើម្បីឈានទៅរកដំណោះស្រាយដោយសន្តិវិធី។ ឯកឧត្តមបន្តថា ក្នុងន័យនេះហើយដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់សំណើរជាច្រើនលើកទៅកាន់ភាគីថៃដើម្បីចាត់ក្រុមការងារបច្ចេកទេសចុះវាស់វែងព្រំដែនឱ្យបានឆាប់ដូចដែលបានព្រមព្រៀងគ្នា។ អ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជានៅតែបន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅ។ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕  

ឆ្នាំ២០២៥ រដ្ឋាករទឹកក្រុងភ្នំពេញសម្រេចបានសមិទ្ធផលធំៗជាច្រើន លើការអភិវឌ្ឍ និងចែកចាយទឹកស្អាត

2026/02/21 11:49:39 am        123
ភ្នំពេញ ៖ ក្នុងឆ្នាំ២០២៥, រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រេចបានសមិទ្ធផលធំៗជាច្រើន នៅលើការងារពង្រីកបណ្តាញចែកចាយទឹក ការកាត់ បន្ថយអត្រាទឹកបាត់បង់ ការងារបង្កើនការផលិតទឹកស្អាត ការកើនឡើងនៃអតិថិជន និងការទទូលបានប្រាក់ចំណេញក្នុងវិស័យទឹកស្អាតនេះ ជាដើម។​ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងក្នុងពិធីបិទ សន្និបាតលទ្ធផលការងារអាជីវកម្មប៉ាន់ស្មានឆ្នាំ២០២៥ និងលើកទិសដៅកាងារឆ្នាំ២០២៦ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា ជុំវិញការងារទឹកស្អាត, សម្ធិផលដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញសម្រេចបានក្នុងឆ្នាំ២០២៥ កន្លង មករួមមាន ការដាក់ឱ្យដំណើរការររោងចក្រផលិតទឹកស្អាតតាខ្មៅ មានសមត្ថភាពផលិត៣ម៉ឺនម៉ែត្រគូប, ការងារបង្កើនការផលិតទឹកស្អាត គិតមកដល់ពេលនេះសម្រេបាន១លានម៉ែត្រគូបក្នុងមួយថ្ងៃ, ការពង្រីកនូវបណ្តាញចែកចាយទឹកស្អាតសម្រេចបានជាង៣០០ គីឡូម៉ែត្រ (គិតសរុបដល់បច្ចប្បន្នមានចំនួនជិត ៦ ពាន់គីឡូម៉ែត្រ), ការកើនឡើងនៃអតិថិជនដល់ប្រមាណជាង ៥២ ម៉ឺន, ការកាត់បន្ថយអត្រាទឹក បាត់បង់ពី ២៧ ភាគរយ មកនៅជាង ២៥ ភាគយ និងទទួលបានប្រាក់ចំណេញប្រមាណ ៩៦ ពាន់លានរៀល។ ឯកឧត្តមប្រតិភូ បន្ថែមឱ្យដឹងថា ជុំវិញការផ្គត់ផ្គង់ទឹកស្អាតវិញ គិតមកដល់បច្ចុប្បន្ន រោងចក្រទឹកស្អាតដែលស្ថិតក្រោមគម្រោង របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងដំណើរមានចំនួនសរុប ៩ កន្លែង ក្នុងនោះនៅរាជធានីភ្នំពេញចំនួន ៧, រោងចក្រទឹកស្អាតម្លិច ចំនួន ១ និងរោងចក្រទឹកស្អាតនៅខេត្តត្បូងឃ្មុំ ចំនួន១ ដោយឡែកគម្រោងទឹកស្អាតនៅរាជធានីភ្នំពេញ បច្ចុប្បន្នមានសមត្ថភាពផលិត ក្នុងរង្វង់ ១ លានម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈដែលសមត្ថភាពផ្គត់ផ្គង់ប្រចាំថ្ងៃ បានកើនឡើងដល់ ៩០ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា ជុំវិញវិស័យទឹកស្អាតនេះ គឺជាវិស័យអាទិភាពមួយ ដែលក្រសួងបាននិងកំពុងយកចិត្តទុកដាក់ ការខិតខំជំរុញនូវរបៀបវារៈគោលនយោបាយ និងកំណែទម្រង់ សំខាន់ៗជាច្រើនក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត ដើម្បីឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានតួនាទីជាយុទ្ធសាស្រ្ត និងគន្លឹះផងដែរ ជាពិសេស ការបន្តធ្វើនវានុវត្តន៍ឥតឈប់ឈរ និងការចាប់យកបច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហាប្រឈម ឈានទៅបង្កើនប្រសិទ្ធភាព និងស័ក្តសិទ្ធ ភាព និងការពង្រឹករបៀបរបបការងារផ្អែកលើគុណាធិបតេយ្យ និងអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ, ក្រៅពីនេះត្រូវពង្រឹងលើការផ្តល់ សេវាជូនអតិថិជន ប្រកបដោយសុច្ចិតភាព៕អត្ថបទ៖ សុន រ៉ាឌី

ទិវាជាតិសុខភាពមាតា ទារក និងកុមារ អាណាព្យាបាលអំពាវនាវសប្បុរជនបន្តគាំទ្រមន្ទីរពេទ្យគន្ធបុប្ជាដើម្បីកុមារកម្ពុជា

2026/02/21 11:04:10 am        274
ភ្នំពេញ ៖ ក្នុងឱកាសទិវាជាតិ សុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមអាណាព្យាបាល បានអំពាវនាវដល់សប្បុរជននានាទាំងក្នុងនិងក្រៅប្រទេស បន្តសកម្មភាពចូលរួមបរិច្ចាគប្រាក់ ដើម្បីជួយកុមារកម្ពុជាមានសុខភាពល្អ ជាពិសេសជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងការព្យាបាល។​អ្នកស្រី ធី ស្រីមុំ មកពីខេត្តព្រៃវែង ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈនេះ បាននិយាយឱ្យដឹងថា ក្នុងនាមជាម្តាយ នៅពេលដែលកូនៗមានបញ្ហាសុខភាព គឺតែងតែកើតក្តីបារម្មណ៍គ្រប់ពេលវេលា ជាពិសេសនៅពេលដែលកូនឈឺ និងពិបាកស្វែងរកកន្លែងព្យាបាលដែលទុកចិត្ត។ ដូច្នេះ ក្នុងឱកាសទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ ខែកុម្ភៈ បានបង្ហាញការអរគុណជូនចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃវិស័យរដ្ឋ និងឯកជន ក៏ដូចជាសប្បុរជនទាំងអស់ ដែលតែងតែចូលរួមគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីអាចបន្តផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់កុមារបានកាន់តែប្រសើរឡើងថែមទៀត។ ស្រដៀងគ្នាខាងលើនេះ ក្រុមប្រជាពលរដ្ឋរស់នៅតំបន់ផ្សេងៗគ្នា ដែលបានទទួលសេវាពិនិត្យព្យាបាលកូន និងចៅៗ នៅមន្ទីរពេទ្យកុមារគន្ធបុប្ជា បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងសម្តែងការអរគុណជូនចំពោះសប្បុរសជននានា ទាំងទីជិត ទីឆ្ងាយ និងនៅក្រៅប្រទេស ដែលបានរួមគ្នាជួយដល់ក្មេងៗ ជាពិសេសគឺជួយដល់ជនខ្វះខាត និងទីទាល់ ដែលគ្មានលទ្ធភាពក្នុងការព្យាបាលកូននៅពេលមានបញ្ហាសុខភាព។  យោងតាមរបាយការណ៍សង្ខេបស្ដីពីសកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា គិតក្នុងរយៈពេលពេញ១ឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារចំនួនជាង ១លានករណី កើនឡើង១៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤កន្លងទៅ។ គិតក្នុង២០២៥ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាជាង ៤៦លានដុល្លារអាម៉េរិក ដើម្បីបន្តបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្រ្តីមានផ្ទៃពោះដោយឥតគិតថ្លៃ និងគ្មានការរើសអើង។សូមជម្រាបជូនថា ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ធ្វើឡើងក្រោមប្រធានបទ ”រួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថា ទាំងម្តាយ និងទារក មានសុខភាពល្អ”។ នៅក្នុងសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ក្នុងឱកាសទិវាជាតិនេះ បានថ្លែងថា ការថែទាំសុខភាព, សុវត្ថិភាពផ្នែកសុខភាព និងប្រព័ន្ធភាពធន់ផ្នែកសុខភាព ពិតជាមានសារសំខាន់ស្រួចស្រាវណាស់សម្រាប់ការកសាងជាតិ និងការឈានទៅសម្រេចឱ្យបានចក្ខុវិស័យឆ្នាំ២០៥០។ ម្លោះហើយ យើងត្រូវតែនាំគ្នាវិនិយោគធនធាន និងាករខិតខំប្រឹងប្រែងរបស់យើងនៅក្នុងការលើកកម្ពស់ ប្រព័ន្ធថែទាំសុខភាព និងាករគ្របដណ្តបសេវាថែទាំសុខភាពជាសាកល, ធ្វើ ឱ្យកិច្ចការទាំងនោះកាន់តែមានលក្ខណៈបរិយាបន្ន និងមានភាពធន់៕អត្ថបទ៖ ឈិត បូរ៉ាវី 

ស្ថានទូតជប៉ុនប្រចាំកម្ពុជាធ្វើសិក្ខាសាលាស្តីពីឱកាសវិនិយោគសម្រាប់ក្រុមហ៊ុនជប៉ុន នៅកម្ពុជា

2026/02/21 10:41:31 am        89
ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានរៀបចំ “សិក្ខាសាលាស្តីពីការវិនិយោគសម្រាប់ក្រុមហ៊ុនជប៉ុន” ដោយមានក្រុមហ៊ុនជប៉ុនប្រមាណ ១៧០ក្រុមហ៊ុន ចូលរួមតាមអនឡាញផង និងទីតាំងផ្ទាល់ផង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។នេះបើយោងតាមប្រភពរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។នៅក្នុងសិក្ខាសាលានោះ ឯកឧត្តមឯកអគ្គរាជទូត អ៊ូអ៊ិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសម្តែងការរំពឹងទុកថា សិក្ខាសាលានេះនឹងក្លាយជាឱកាសមួយសម្រាប់ក្រុមហ៊ុនជប៉ុនដែលមានចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា ក៏ដូចជាក្រុមហ៊ុនដែលមានវត្តមាននៅកម្ពុជារួចហើយ ដើម្បីពិចារណាលើការវិនិយោគថ្មី ឬពង្រីកការវិនិយោគដែលមានស្រាប់របស់ពួកគេ។

កម្ពុជាបន្តបណ្ដេញចេញជនបរទេសចំនួន ៣៧២នាក់ទៀតពាក់​ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើ​ការងារ​ខុស​ច្បាប់

2026/02/21 10:37:58 am        118
នៅថ្ងៃទី ១៩-២០ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និង​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្តធ្វើ​ការ​បណ្តេញ​ជន​បរទេស​សរុបចំនួន ៣៧២នាក់ (ស្រី ៥៤នាក់) មាន ១៨សញ្ជាតិ រួមមាន ចិន ម៉ាឡេស៊ី ឥណ្ឌា ស្រីលង្កា បង់ក្លាដេស ប៉ាគីស្ថាន ឥណ្ឌូនេស៊ី កេនយ៉ា នីហ្សេរីយ៉ា អេហ្ស៊ីប អេតូ្យពី ហ្គាណា យ៉ូហ្គង់ដា ហ្វីលីពីន ប្រេស៊ីល ន័រវែស អាហ្វ្រិកខាងត្បួង និងចិនតៃវ៉ាន់ ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ ជនបរទេសទាំងអស់នេះពាក់​ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើ​ការងារ​ខុស​ច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក៖ អាម៉េរិកកំពុងស្វែងរកកាលានុវត្តភាពផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច បន្ថែមទៀត ដើម្បីបន្តពង្រឹង និងពង្រីកភាពជាដៃគូសេដ្ឋកិច្ចជាមួយកម្ពុជា

2026/02/20 09:39:14 pm        220
នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម គ្រីស្តូហ្វឺ ឡានដាវ (Christopher Landau) អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ក្នុងឱកាសនៃការអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។  ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេស បានថ្លែងអំណរគុណកម្ពុជាចំពោះការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និង បានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់សម្ដេចធិបតី នៅក្នុងកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព។ ឯកឧត្តម ក៏បានជម្រាបជូនសម្ដេចធិបតី ថា ឯកឧត្តមប្រធានាធិបតី ដូណាល់ ជេ ត្រាំ (Donald J. Trump) មានមោទនភាពចំពោះការរួមចំណែកក្នុងការបញ្ឈប់ការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ។ ឯកឧត្តមអនុរដ្ឋមន្ត្រី បានបន្តថា សហរដ្ឋអាម៉េរិកយល់ច្បាស់អំពីតម្លៃនៃសន្តិភាពសម្រាប់ប្រទេសកម្ពុជា ហើយសហរដ្ឋអាម៉េរិកនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីនាំមកនូវសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ ក្នុងក្របខណ្ឌនៃទំនាក់ទំនងទ្វេភាគី, ឯកឧត្តមអនុរដ្ឋមន្ត្រី បានសម្ដែងនូវការពេញចិត្តចំពោះការវិវត្តវិជ្ជមានជាបន្តបន្ទាប់ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាម៉េរិក-កម្ពុជា។ ឯកឧត្តមក៏បានលើកឡើងពីកាលានុវត្តភាពថ្មីៗបន្ថែមទៀត សំដៅធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ កាន់តែរឹងមាំ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ទន្ទឹមនេះ, ឯកឧត្តមបានថ្លែងអំណរគុណដល់ភាគីកម្ពុជា ដែលតាមរយៈក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) បានបញ្ជាទិញយន្តហោះប្រភេទ Boeing 737 MAX ពីសហរដ្ឋអាម៉េរិក នាពេលថ្មីៗនេះ។ ដោយកត់សម្គាល់ពីការរីកចម្រើនដ៏ឆាប់រហ័សផ្នែកសង្គម-សេដ្ឋកិច្ចកម្ពុជា, សហរដ្ឋអាម៉េរិកកំពុងបន្ត ស្វែងរកកាលានុវត្តភាពផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច បន្ថែមទៀត សំដៅពង្រឹង និងពង្រីកភាពជាដៃគូសេដ្ឋកិច្ចជាមួយកម្ពុជា។ជាការឆ្លើយតប, សម្ដេចធិបតី បានថ្លែងអំណរគុណដល់សហរដ្ឋអាម៉េរិក ចំពោះជំនួយ និងការគាំទ្រនានាដល់ប្រទេសកម្ពុជា នាពេលកន្លងមក ដែលបានរួមចំណែកពន្លឿនការអភិវឌ្ឍ និងការកសាងប្រទេសឡើងវិញ ក្រោយការបិទបញ្ចប់ជាស្ថាពរនូវសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ។ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម, ការពារជាតិ និងសន្តិសុខ។ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណឯកឧត្តមប្រធានាធិបតី ដូណាល់ ជេ ត្រាំ ចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការជំរុញដំណើរការសន្តិភាពកម្ពុជា-ថៃ។ ជាមួយគ្នានេះ, សម្ដេចធិបតី បានស្នើឱ្យសហរដ្ឋអាម៉េរិកបន្តគាំទ្រដល់ដំណើរការសន្តិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ សម្ដេចធិបតី ក៏បានជម្រាបឯកឧត្តមអនុរដ្ឋមន្ត្រី អំពីការវិវត្តចុងក្រោយនៃស្ថានការណ៍ជាក់ស្ដែងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់សាជាថ្មីអំពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និង កិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរ។ មុននឹងបញ្ចប់, សម្ដេចធិបតី និងឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក បានបន្តពិភាក្សាអំពីវិធានការបន្ត សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត នៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច, សន្តិសុខ និងការពារជាតិ, ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ៕

វិចិត្រករខ្មែរនិងបរទេសគូរផ្ទាំងគំនូរបង្ហាញពីសោកនាដកម្មដោយសារសង្គ្រាមព្រំដែនកម្ពុជា-ថៃ

2026/02/20 08:05:06 pm        184
ភ្នំពេញ ៖  ក្រុមវិចិត្រករខ្មែរជាច្រើនរូប និងមានការចូលរួមពីវិចិត្រករបរទេសដែលរស់នៅកម្ពុជា បានមកជួបជុំគ្នានៅរាជធានីភ្នំពេញ ដើម្បីគូរផ្ទាំងគំនូរបង្ហាញពីសោកនាដកម្ម ដែលបន្សល់ទុកដោយសង្គ្រាមព្រំដែនកម្ពុជា-ថៃកន្លងទៅ។ ផ្ទាំងគំនូរនេះស្ថិតលើទីតាំងសួនមុខវត្តបុទុមវតី រាជធានីភ្នំពេញ។ ដំណើរការចាប់ផ្ដើមពីថ្ងៃទី ២០ ខែកុម្ភៈ និងគ្រោងបញ្ចប់នៅថ្ងៃទី ៣ ខែមីនា ខាងមុខ។​ក្រុមវិចិត្រករដែលមានទាំងខ្មែរ និងបរទេសរស់នៅកម្ពុជានឹងប្រើប្រាស់ជក់របស់ខ្លួនជាថ្មី ដើម្បីប្រាប់ទៅពិភពលោកពីសោកនាដកម្មដែលបន្សល់ទុកដោយសារសង្គ្រាមព្រំដែនជាមួយប្រទេស ថៃ។ ជាសង្គ្រាមដែលកម្ពុជា មិនមែនជាអ្នកបង្កហេតុ ហើយមិនមែនជាអ្វីដែលកម្ពុជា ជ្រើសរើសនោះទេ។ កម្ពុជាជ្រើសសន្តិភាព កម្ពុជាជ្រើសរើសការដោះស្រាយតាមផ្លូវច្បាប់ មិនដោយអាវុធនោះទេ។ការគូរផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាព ដែលបង្ហាញពីស្លាកស្នាម ការខ្ទេចខ្ទាំ ភាពសោកសៅនិងភាពឈឺចាប់នេះ គឺជាការផ្ដួចផ្ដើមដោយលោក តាន់ គីមសួរ ដោយមានកិច្ចសហការដោយសហភាពសហព័ន្ធយុវជនកម្ពុជា។ ផ្ទាំងគំនូរនេះ គូរលើផ្ទាំងទំហំទទឹង ៥ម៉ែត្រ បណ្ដោយ៣៥ម៉ែត្រ ដើម្បីបង្ហាញជូនសាធារណៈជន ក៏ដូចជាបង្ហាញទៅកាន់ពិភពលោកពីអ្វីដែលបានកើតឡើងចំពោះកម្ពុជា បង្ហាញពីអ្វីដែលកម្ពុជាចង់បានគឺសុខសន្តិភាព។លោក តាន់ គីមសួរ លើកឡើងថា ផ្ទាំងគំនូរនៅរាជធានីភ្នំពេញនេះ មានភាពលម្អិតជាងផ្ទាំងគំនូរនៅខេត្តសៀមរាប។ លោកថា ផ្ទាំងគំនូរនឹងចូលរួមប្រាប់ទៅកាន់ពិភពលោកបន្ថែមទៀត ពីអ្វីដែលកម្ពុជាបានរងគ្រោះ ក៏ដូចជាបង្ហាញពីអ្វីដែលកម្ពុជាចង់បានគឺសន្តិភាព។លោក គង់ សុរិយា តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា លើកឡើងដែរថា ការចូលរួមរបស់ ស.ស.យ.ក គឺដើម្បីលើកកម្ពស់ដល់ការរួបរួមជាតិ ការចូលរួមរបស់យុវជន និងការកសាងសង្គមដែលមានសន្តិភាព និងអភិវឌ្ឍន៍ដោយចីរភាព។ លោកលើកទឹកចិត្ត ឱ្យមានការចូលរួមផ្សព្វផ្សាយតាមបណ្ដាញសង្គមឱ្យបានផុសផុលដើម្បីប្រាប់ទៅកាន់ពិភពលោក។ផ្ទាំងគំនូរនេះស្ថិតលើទីតាំងសួនមុខវត្តបុទុមវតី រាជធានីភ្នំពេញ។ ដំណើរការចាប់ផ្ដើមពីថ្ងៃទី ២០ ខែកុម្ភៈ និងគ្រោងបញ្ចប់នៅថ្ងៃទី ៣ ខែមីនា ខាងមុខ។ សាធារណៈជនអាចចូលរួមទស្សនាការគូររបស់វិចិត្រករ និងចូលរួមចែករំលែកផ្សព្វផ្សាយដែលកម្ពុជាបានរងគ្រោះ និងផ្សព្វផ្សាយពីសន្តិភាពដែលកម្ពុជាចង់បាន។ ការដោះស្រាយដោយប្រើប្រាស់ច្បាប់ ពុំមែនជាការដោះស្រាយដោយប្រើអាវុធនោះទេ៕អត្ថបទ៖ គឹមហុក

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជាលើកិច្ចសហប្រតិបត្តិការរវាងយុវជន និងយុវជននៃប្រទេសទាំងពីរ

2026/02/20 05:16:01 pm        120
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកជំទាវ Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជា។តាមរយៈជំនួននេះ ភាគីទាំងពីរបានជួបពិភាក្សា លើកិច្ចសហប្រតិបត្តិការរវាងយុវជន និងយុវជន នៃប្រទេសទាំងពីរឆ្ពោះទៅអនាគត។ បើតាមឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានឱ្យដឹងថា ទំនាក់ទំនងក្នុងក្របខណ្ឌយុវជនរវាងប្រទេសកម្ពុជា និងគុយបា បានចាប់ផ្តើមតាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ក្នុងដំណាក់កាលមួយដែលមានស្ថានភាពមិនដូចគ្នាទាំងស្រុងទៅនឹងពេលបច្ចុប្បន្ន។ ឯកឧត្តមបន្តថា ទោះបីជាបរិបទតំបន់ និងសកលមានការប្រែប្រួលយ៉ាងណាក្តី ប្រទេសយើងទាំងពីរនៅតែបន្តថែរក្សា និងពូនជ្រុំចំណងមិត្តភាពនេះ ដោយផ្អែកលើមូលដ្ឋាននៃទំនាក់ទំនងដែលមានស្រាប់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋអាមេរិកនាំគ្នាដង្ហែរក្បួននៅទីក្រុង Miami អំពាវនាវឲ្យមានការផ្លាស់ប្តូរនយោបាយនៅគុយបា
04/27/2026 08:04 PM
UN៖ ស៊ុយអែតបានរំលោភលើសិទ្ធិកុមារមានពិការភាពអាល់បានី តាមរយៈការនិរទេស
04/27/2026 08:04 PM
សេតវិមាន នឹងពិភាក្សាអំពីសន្តិសុខប្រធានាធិបតី និងគាំទ្រសេវាសម្ងាត់
04/27/2026 08:04 PM
អធិការបតីអាល្លឺម៉ង់ លើកឡើងថា អ៊ុយក្រែនអាចនឹងព្រមបាត់បង់ទឹកដី ដើម្បីបើកផ្លូវចូល EU
04/27/2026 08:04 PM
លោកស្រី Von der Leyen រិះគន់លោក Merz ដោយបញ្ជាក់ថា ការលុបទណ្ឌកម្មអ៊ីរ៉ង់ គឺឆាប់ពេក
04/27/2026 08:04 PM
សហភាពអឺរ៉ុប ពង្រីករយៈពេលដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា ១ឆ្នាំទៀត
04/27/2026 07:04 PM
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​
04/27/2026 07:04 PM
ប្រធានាធិបតីលីបង់ឆ្លើយតបទៅក្រុមហេសបូឡាថា ការនាំប្រទេសចូលទៅក្នុងសង្គ្រាម គឺ «ក្បត់ជាតិ»
04/27/2026 07:04 PM
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆែក បន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ -ODA គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា
04/27/2026 07:04 PM
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
04/27/2026 07:04 PM