សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់ស្ពានបេតុងចំនួន១ កន្លែង ប្រវែង ៩០ ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋនៅស្រុកជីក្រែង ខេត្តសៀមរាប
កម្ពុជាតែងឈរលើគោលគំនិតសន្ដិភាពនិយម ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមជាង៣ទសវត្សរ៍ហើយ
ក្រសួងការងារ បន្តនាំយកឱកាសការងារជាង ១ម៉ឺនកន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ព្រមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ដល់ពលរដ្ឋខេត្តពោធិ៍សាត់
ប្រមុខការពារជាតិរំឭកខ្មែរគ្រប់រូបរួបរួមគ្នាជាធ្លុងមួយក្រោកឡើងលើកតម្កើងកិត្យានុភាពជាតិ និងរួមគ្នាការពារជាតិទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងបរិស្ថានប្រគេនកូនត្នោតចំនួន ១៥០០ដើម ដល់ព្រះគ្រូ បណ្ឌិត គូ សុភាព យកទៅដាំក្នុងយុទ្ធនាការ «ពន្លកបៃតង»

2024/07/24 10:18:16 am        310
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្អៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានប្រគេនកូនត្នោតចំនួន១៥០០ ដើម ដល់ ព្រះមេធានុរក្ស វជិរប្បញ្ញោ បណ្ឌិត គូ សុភាព ព្រះគ្រូសូត្រស្តាំ វត្តនិគ្រោធវ័ន ហៅ វត្តគល់ទទឹង។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរព្រះគុណ ដល់ព្រះគ្រូ បណ្ឌិត គូ សុភាព ដែលបានចូលរួមយុទ្ធនាការ »ពន្លកបៃតង» និងតែងតែបានអប់រំចិត្ត បណ្តុះគំនិតសាធារណជនឱ្យស្រឡាញ់ភាពស្អាត ភាពបៃតង និងប្រតិបត្តិខ្លួនល្អនៅក្នុងសង្គមកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ដើមត្នោតមានកេរតំណែលតាំងពីបុរាណកាលមក ដែលបានដើរតួយ៉ាងសំខាន់ក្នុងជីវភាពរបស់ប្រជាពលរដ្ឋ និងក៏ជានិមិត្តរូបជាតិខ្មែររបស់ប្រទេសកម្ពុជាផងដែរ ។ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញលើកទឹកចិត្តឱ្យ ប្រជាពលរដ្ឋ បន្កការចូលរួមដាំកូនត្នោត និងកូនឈើ ឱ្យបានច្រើន ដើម្បីបង្កើតភាពស្អាត ភាពបៃតង ខ្យល់បរិសុទ្ធសម្រាប់ដកដង្ហើម មានសុខភាពល្អ លើសពីនេះទៅទៀត ជាប្រភពចំណូល ដែលកម្ពុជាយើងអាចទទួលបានច្រើននាពេលអនាគត។ ព្រះមេធានុរក្ស វជិរប្បញ្ញោ បណ្ឌិត គូ សុភាព មានសង្ឃដីកាថាកន្លងមកយុទ្ធនាការរបស់ក្រសួងបរិស្ថាន ទទួលលទ្ធលដោយមានការចូលរួមផុលផុស ជាពិសេស ព្រឹត្តិការណ៍ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីផ្ទះញាតិញោមស្អាត សាលារៀន វត្តអារាមស្អាត ដូចជានៅវត្តគល់ទទឹង ព្រះអង្គតែងតែបានអប់រំចិត្ត និងអនុវត្តភាពស្អាត ជាមួយអ្នកមកកម្សាន្តនិងមកគោរពបូជាព្រះពុទ្ធសាសនានៅក្នុងវត្ត។ ព្រះអង្គមានសង្ឃដីកាបន្តថា ព្រះពុទ្ធបានលើកឡើងថារក្សាភាពស្អាត គឺជាបុណ្យកុសល កើតជាតិណាគឺមានរូបស្អាត។ ជាមួយនឹងភាព«ពន្លកបៃតង» មានការចែកកូនឈើ កម្លងមកនះ ព្រះគ្រូបណ្ឌិត គូ សុភាព បានលើកនូវគំនិតចងបង្កើតឱ្យជាសួនច្បារបៃតង ដូចជាការដាំត្នោតឬដើមឈើនានាជាចំការ ដើម្បីទទួបានប្រយោជន៍ពីរុក្ខជាតិ សម្រាប់អ្នកទេសចរណ៍ បានមកកម្សាន្ត។សូមបញ្ជាក់ថា កន្លងមក ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងនោះយុទ្ធសាស្ត្រទី២ «ភាពបៃតង» ផ្តោតលើអាទិភាពចំនួន៣គឺ ជំរុញការដាំដុះកូនឈើ ដើម្បីបង្កើនគម្របបៃតង ក្នុងនោះមានយុទ្ធនាការ«ពន្លកបៃតង» ចែកជូនកូនឈើជូនប្រជាពលរដ្ឋយកទៅដាំ យ៉ាងតិច១លានដើមក្នុង១ឆ្នាំ ជំរុញលើការការពារ និងអភិរក្សជីវចម្រុះការអនុវត្តច្បាប់១០០% ចំពោះបទល្មើសធនធានធម្មជាតិ ព្រមទាំងកិច្ចសហការនានាជាមួយអ្នកពាក់ព័ន្ធ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងជំរុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជាឱ្យដាំដើមឈើឱ្យបានច្រើន ចូលរួមអភិរក្សជីវៈចម្រុះ និងបានបង្កើនជីវភាពតាមរយៈទេសចរណ៍ លំហែបៃតងនៅតាមតំបន់ការពារធម្មជាតិ៕

ឯកឧត្តម យឿន យឿត ប្រកាសគាំទ្រសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់សេដ្ឋកិច្ចត្រីកោណកម្ពុជា ឡាវ និងវៀតណាម

2024/07/24 10:04:37 am        103
ឯកឧត្តម យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងភរិយា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ​សារ​ពិសេស​របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤នេះ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម​(CLV-DTA)ហើយថ្កោលទោសចំពោះជនណា ដែលញុះញង់ និងបំភ្លៃការពិតថា កិច្ច​សហ​ប្រតិបត្តិការ​នេះ​ធ្វើឱ្យបាត់បង់ទឹកដី។កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជាគំនិតផ្តួចផ្តើម​ដំបូង​របស់​កម្ពុជា​ ក្នុងឆ្នាំ១៩៩៩ ដែលនៅពេលនោះមាន សម្តេចតេជោ ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណង​ជំរុញ​សមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ- វៀតណាម ដោយធ្វើ​យ៉ាង​ណា​ប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ គិតមកដល់ឆ្នាំ២០២៤ នេះ កិច្ចប្រជុំ​ក្រោម​ក្របខណ្ឌនៃតំបន់ត្រីកោណអភិវឌ្ឍន៍នេះបាន​ធ្វើ​ឡើង​ចំនួន​១១​លើករួចមកហើយ ដោយមានការប្តូរវេនគ្នាធ្វើជាប្រធានរវាង ប្រទេសទាំងបី ហើយឆ្នាំ​២០២៤​នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២។គម្រោងកិច្ចសហប្រតិបត្តិការនេះ មានគោលការណ៍គ្រឹះសំខាន់ ក្នុងការលើកកម្ពស់ការគោរព និង​ការ​ជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ការការពារបូរណភាពទឹកដី និងការដោះ​ស្រាយ​បញ្ហា តាមរយៈទំនាក់ទំនងការទូត និងច្បាប់អន្តរជាតិ។ មិនតែប៉ុណ្ណោះ គម្រោងនេះ ជា​ការ​តភ្ជាប់ដែលនាំមកនូវការបង្កើនពាណិជ្ជកម្មឆ្លងដែន ការលើកកម្ពស់វិស័យទេសចរណ៍ ដែល​ជា​គ្រឹះ​ក្នុង​ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្រតាមតំបន់ព្រំដែន និងទូទាំង​ប្រទេស​ផង​ដែរ​។តាមរយៈកិច្ចសហប្រតិ បត្តិការនេះ ប្រទេសទាំង៣បានសហការគ្នាយ៉ាងជិតស្និទ្ធ និង​មាន​ប្រសិទ្ធ​ភាព ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខមិនមែនប្រពៃណី ដូចជា៖ ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខ​សុខភាព​សាធារណៈ ​ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនជាដើម។ជាមួយគ្នានោះ​ដែរ ឯកឧត្តម យឿន យឿត សូមប្រកាសថ្កោលទោស និងប្រឆាំងដាច់អហង្ការ ចំពោះ​ការញុះញង់ បង្កចលាចល សំដៅបំផ្លាញសមិទ្ធផល និងដំណើរការ​អភិវ​ឌ្ឍ​នៃ​តំប​ន់​ត្រី​កោណ​អភិវឌ្ឍន៍ និងសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ សូមបន្តចូលរួម និងគាំទ្រយ៉ាង​ពេញ​ទំហឹងដល់ ការអនុវត្តកម្មវិធី និងគម្រោងអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ដើម្បី​ឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន៕

បណ្តាក្រសួង ស្ថាប័នរួមទាំងអាជ្ញាធររាជធានី និង​ខេត្តចេញ​ញត្តិគាំទ្រ​សារពិសេស​របស់​សម្តេចតេជោ​ស្តីពីCLV

2024/07/24 09:52:06 am        363
ភ្លាមៗបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា បាន​ចេញសារពិសេសបកស្រាយយ៉ាងច្បាស់លាស់ ស្តីពីក្របខណ្ឌកិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់​ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម ដែលហៅកាត់ថាCLVនោះ ថ្នាក់ដឹកនាំនៅតាមបណ្តា​ក្រសួង ស្ថាប័ន អាជ្ញាធររាជធានី ខេត្ត បណ្តាគណបក្សនយោបាយនានា និងបង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ បានចេញញត្តិប្រកាសគាំទ្រនូវសារពិសេសនេះយ៉ាងពេញទំហឹង ហើយជាមួយគ្នានេះពួក​គេ​ក៏បាន​ប្រកាស​ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនដែលបានញុះញង់ និងបំភ្លៃការពិត​ចំពោះ​ករណី​ខាង​លើនេះផងដែរ។តាមរយៈញត្តិប្រកាសគាំទ្រដល់សារពិសេសសម្តេចតេជោ ហ៊ុន សែន ដាច់ដោយឡែកពីគ្នាដែល ទូរ​ទស្សន៍BTV ទទួលបានជាបន្តបន្ទាប់នាថ្ងៃនេះ បានលើកឡើងថា សូមប្រកាស​គាំទ្រ​យ៉ាងពេញ​ទំហឹង​ចំពោះសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម​(CLV-DTA) ហើយថ្កោលទោសចំពោះជនណា ដែលញុះញង់ និងបំភ្លៃការពិតថា កិច្ចសហ​ប្រតិបត្តិការ​នេះ​ធ្វើឱ្យបាត់បង់ទឹកដីរបស់កម្ពុជានោះ។ក្នុងញត្តិរបស់ថ្នាក់ដឹកនាំ បណ្តាក្រសួង ស្ថាប័ន អាជ្ញាធរ និងបណ្តា​គណបក្ស​នយោបាយ​ទាំង​នោះ​បាន​លើកឡើងទៀតថា«យើងសូមប្រកាសថ្កោលទោស និងប្រឆាំងដាច់អហង្ការ ចំពោះ​ការ​ញុះញង់ បង្កចលាចល សំដៅបំផ្លាញសមិទ្ធផល និងដំណើរការ​អភិវឌ្ឍ​នៃ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ និងសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ សូមបន្តចូលរួម និងគាំទ្រ​យ៉ាងពេញ​ទំហឹង​ដល់​ការ​អនុវត្តកម្មវិធី និងគម្រោងអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ និងវៀត​ណាម​នេះ​ដើម្បី​ឧត្តម​ប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនជាដើម»។សូមបញ្ជាក់ថាកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជា​គំនិត​ផ្តួច​ផ្តើម​ដំបូង​របស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋ​មន្ត្រី ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែននៃប្រទេសទាំងបីនេះ ធ្វើ​យ៉ាង​ណា​ប្រែ​​ក្លា​យព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ គិតមក​ដល់​ឆ្នាំ​២០២៤​នេះ ​កិច្ចប្រជុំក្រោមក្របខណ្ឌនៃតំបន់ត្រីកោណអភិវឌ្ឍន៍នេះ បានធ្វើឡើង​ចំនួន​១១​លើករួ​ច​មក​ហើយ ដោយមានការប្តូរវេនគ្នាធ្វើជាប្រធានរវាងប្រទេសទាំងបី ហើយឆ្នាំ២០២៤នេះ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២។គម្រោងកិច្ចសហប្រតិបត្តិការនេះ មានគោលការណ៍គ្រឹះសំខាន់ ក្នុងការលើកកម្ពស់ការគោរព និង​ការ​ជឿ​ទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ការការពារបូរណភាពទឹកដី និងការ​ដោះ​ស្រាយ​បញ្ហាតាមរយៈទំនាក់ទំនងការទូត និងច្បាប់អន្តរជាតិ។ មិនតែប៉ុណ្ណោះ គម្រោងនេះ ជាការ​តភ្ជាប់​ដែលនាំមកនូវការបង្កើនពាណិជ្ជកម្មឆ្លងដែនការលើកកម្ពស់វិស័យទេសចរណ៍ ដែលជា​គ្រឹះ​ក្នុង​ការ​អភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្រតាមតំបន់ព្រំដែន និងទូទាំង​ប្រទេស​ផង​ដែរ​។តាមរយៈកិច្ចសហប្រតិបត្តិការនេះ ប្រទេសទាំង៣បានសហការគ្នាយ៉ាងជិតស្និទ្ធ និងមាន​ប្រសិទ្ធ​ភាព ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខមិនមែនប្រពៃណីដូចជា ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខសុខភាពសាធារណៈ ការ​ជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនជាដើម។បើតាម​សារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងអះអាងថា កម្ពុជា បានទទួល​ផល​ច្រើន​ជាង​ប្រទេសឡាវ និងវៀតណាម ចំពោះក្របខណ្ឌកិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​តំប​ន់​ត្រី​កោណ ដែលហៅកាត់ថា CLV ខណៈផ្តួចផ្តើមឲ្យមានក្របខណ្ឌនេះគឺសម្តេចតែម្តងពុំមែនភាគី វៀត​ណាមដូចការលើកឡើងរបស់ជនអគតិមួយក្តាប់តូចនោះឡើយ។តាមរយៈ​ផ្ញើសារពិសេសជូនដល់បងប្អូនប្រជាពលរដ្ឋនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ទាក់​ទង​នឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ(CLV)នោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា​ក្រោយ​បង្កើត​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​(CLV)​ក្នុង​ឆ្នាំ​១៩៩៩​នោះ គឺបានជួយសម្រួលដល់បង ប្អូនប្រជាពលរដ្ឋនៃប្រទេសទាំងបីបានច្រើន ខណៈ​ប្រជា​ពលរដ្ឋខ្លះមានបញ្ហាសុខភាព ជាពិសេសស្រ្តីមាន ផ្ទៃពោះ​គឺ​បាន​បញ្ជូន​ពួក​គាត់​ទៅ​កាន់​មន្ទីរ​ពេទ្យ​បាន​ទាន់ពេលវេលា បន្ទាប់ពីធ្វើនូវហេដ្ឋារចនាសម្ព័ន្ធស្រួលហើយនោះ៕ អត្ថបទ៖ បាន ចក់

ក្រសួងឧស្សាហកម្ម រៃអង្គាសថវិកាបានប្រមាណ ១៦៩ លានរៀល បរិច្ចាគដល់មូលនិធិគន្ធបុប្ផា

2024/07/24 08:30:06 am        139
ភ្នំពេញ ÷ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននាំយកថវិកាដែលរៃអង្គាសបានប្រមាណ ១៦៩ លាន រៀល ដើម្បីបរិច្ចាគដល់មូលនិធិគន្ធបុប្ផា, ដោយការរៃអង្គាសថវិកានេះជាផ្នែកមួយនៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលផ្តួច ផ្តើមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» លើកទឹកចិត្តដល់បុគ្គល និងស្ថាប័ននានាឱ្យចូលរួមបរិច្ចាគក្នុងម្នាក់ៗ ១ ម៉ឺនរៀល ដើម្បី គាំទ្រដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផា និងធានាថា មន្ទីរពេទ្យអាចបន្តផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់កុមារ។ យុទ្ធនា ការនេះបង្ហាញពីកម្លាំងនៃការរួបរួមគ្នា នៃការរួមចំណែកពីបុគ្គល និងស្ថាប័នជាច្រើន ទោះតិចតួចក្តី អាចជំរុញឱ្យមានការគាំទ្រដ៏ សំខាន់ សម្រាប់បុព្វហេតុដ៏ថ្លៃថ្លារបស់មូលនិធិ។ស្របតាមយុទ្ធនាការនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រៃអង្គាសថវិកាបានចំនួន ១៨.២៩៣. ០០០ រៀល និង ៣៦.៧៥៣,០១ ដុល្លារអាមេរិក សម្រាប់មូលនិធិគន្ធបុប្ផា។ សប្បុរសជនដែលបានបរិច្ចាគថវិការួមមាន ឯកឧត្តម ហែម វណ្ណឌី និងលោកជំទាវ ប្រាក់ ខុនដានី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ទូទាំងប្រទេស ក្នុងនោះថវិកាមួយផ្នែកដែលមានចំនួនជាង ១៥.២៩៥.០០០ រៀល និង ៦.៧៥៣,០១ ដុល្លារ ត្រូវបានផ្ទេរជូនដល់មូលនិធិតាមគណនីធនាគារ ហើយថវិកាបន្ថែមចំនួន ៣.០០០.០០០ រៀល និង ៣០.០០០ ដុល្លារ ត្រូវបានប្រគល់ជូនមូលនិធិដោយផ្ទាល់នៅថ្ងៃនេះ។ឯកឧត្តម ហែម វណ្ណឌី បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មូលនិធិគន្ធបុប្ផា ដោយលើកឡើងពីតួនាទី ដ៏សំខាន់របស់មន្ទីរពេទ្យ ក្នុងការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព និងឥតគិតថ្លៃដល់កុមារកម្ពុជា។ ឯកឧត្តមក៏បាន កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួង និងមន្ទីរទាំងអស់ ព្រមទាំងរដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ ដើម្បីគាំទ្របុព្វហេតុដ៏សំខាន់នេះ។សូមបញ្ជាក់ថា មូលនិធិគន្ធបុប្ផា ត្រូវបានបង្កើតឡើងដោយលោកវេជ្ជបណ្ឌិត Beat Richner និងបានក្លាយជាមូលដ្ឋានគ្រឹះនៃការថែទាំ សុខភាពកុមារនៅកម្ពុជា ដោយផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់កុមារកម្ពុជារាប់លាននាក់៕

កម្ពុជាពង្រឹងប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារ តាមរយៈសិក្ខាសាលាប្រមូលផ្តុំអ្នកជំនាញពីគ្រប់ស្ថាប័នពាក់ព័ន្ធ

2024/07/23 08:36:25 pm        151
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) និងសម្ព័ន្ធនាំចេញអាហារ និងកសិកម្ម នៅព្រឹកថ្ងៃទី២៣ ខែកក្កដានេះ បានរៀបចំសិក្ខាសាលារួមគ្នាមួយ ដើម្បីជំរុញការអនុវត្តប្រព័ន្ធត្រួតពិនិត្យម្ហូបអាហាររបស់កម្ពុជាឱ្យមានភាពកាន់តែរឹងមាំ ប្រទាក់ក្រឡាគ្នា និងមានប្រសិទ្ធភាព ចាប់ពីកសិដ្ឋានផលិតរហូតដល់តុអាហារ។សិក្ខាសាលាថ្នាក់ជាតិនេះ នឹងរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់២៥ ខែកក្កដាឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម Andrew Herrup ភារៈធារី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងតំណាងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ អ្នកជំនាញបច្ចេកទេសពីក្រសួងស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ វិស័យឯកជន ស្ថាប័នស្រាវជ្រាវ សមាគមអ្នកផលិតក្នុងស្រុក និងតំណាងស្ថាប័នអន្តរជាតិ សរុបមានចំនួន ២២ស្ថាប័ន និងមានអ្នកចូលរួមសរុបជាង ១០០នាក់។ គោលបំណងនៃការរៀបចំសិក្ខាសាលាថ្នាក់ជាតិនេះ គឺដើម្បីរួមគ្នារៀបចំឱ្យមានជាផែនទីបង្ហាញផ្លូវស្ដីពីសុវត្ថិភាពម្ហូបអាហារជាតិ (National Food safety Road Map) សម្រាប់ធានាការអនុវត្តច្បាប់សុវត្ថិភាពម្ហូបអាហារឱ្យមានប្រសិទ្ធភាព មានដូចជាការពង្រឹងប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារ ការដោះស្រាយនិងឆ្លើយតបទៅនឹងស្ថានភាពបន្ទាន់ ការចែករំលែកព័ត៌មានផ្នែកតាមភស្តុតាងវិទ្យាសាស្ត្រនិងហានិភ័យ ការពង្រឹងយន្តការទំនាក់ទំនងហានិភ័យរវាងភាគីពាក់ព័ន្ធ និងការជំរុញសុវត្ថិភាពជាផ្នែកសំខាន់នៃពាណិជ្ជកម្មក្នុងប្រទេសតំបន់និងអន្តរជាតិ។លើកឡើងក្នុងពិធីបើកសិក្ខាសាលានាព្រឹកថ្ងៃនេះ លោកជំទាវ ចម និម្មល បានមានប្រសាសន៍ថា វិស័យកសិម្ហូបអាហាររបស់កម្ពុជាផ្តល់អត្ថប្រយោជន៍សំខាន់ៗ មិនត្រឹមតែសម្រាប់ពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ប្រជាជនទាំងអស់នៅទូទាំងពិភពលោកផងដែរ។ ក្នុងបរិបទនេះ កម្ពុជាមានកាតព្វកិច្ចទទួលខុសត្រូវដើម្បីរៀបចំគោលនយោបាយនិងកម្មវិធីសម្រាប់ធានាដល់ដំណើរការអនុវត្តនិងគ្រប់គ្រងគុណភាព សុវត្ថិភាពម្ហូបអាហារនៅតាមគ្រប់ខ្សែច្រវាក់ផលិតកម្ម ប្រកបដោយ ប្រសិទ្ធភាព កិច្ចសហការ បរិយាបន្ន និងមានតម្លាភាព ដើម្បីឈានទៅពង្រីកសមត្ថភាពឧស្សាហកម្ម និងពាណិជ្ជកម្មម្ហូបអាហាររបស់ខ្លួនឱ្យកាន់តែមានសក្ដានុពលទៅកាន់ទីផ្សារអន្តរជាតិ សំដៅរួមចំណែកលើកស្ទួយខឿនសេដ្ឋកិច្ចជាតិ និងការពារសុខភាពប្រជាពលរដ្ឋ។សូមជម្រាបជូនថា សិក្ខាសាលានេះ នឹងរៀបចំឱ្យមានកិច្ចពិភាក្សាគ្នាដោយក្រុមអ្នកជំនាញនិងភាគីពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗទាក់ទងនឹងសុវត្ថិភាពម្ហូបអាហារ ដោយចែកចេញជា៦ប្រធានបទពិភាក្សា ដែលក្នុងនោះរួមមាន ១)ទិន្នន័យសម្រាប់ការតាក់តែងបទប្បញ្ញត្តិផ្អែកលើហានិភ័យ ២)ការត្រួតពិនិត្យម្ហូបអាហារនិង ភូតគាមអនាម័យ ៣)ការចុះបញ្ជីអាហារ និងកន្លែងដែលមានហានិភ័យខ្ពស់ ៤)ការដាក់ស្លាកសញ្ញា និងប្រព័ន្ធអង្កេតដានម្ហូបអាហារ៥)កិច្ចការស្រាវជ្រាវ និង ៦)ការចែករំលែកចំណេះដឹង និងបទពិសោធន៍ ពីវិស័យឧស្សាហកម្មអាហារ ។ តាមរយៈកិច្ចពិភាក្សាទាំងនេះ នឹងលើកឡើងអំពីសារៈសំខាន់នៃតម្រូវការធនធានសម្រាប់ធានាដល់ការអនុវត្តក្របខណ្ឌបទប្បញ្ញត្តិដ៏រឹងមាំ និងមានប្រសិទ្ធភាពស្របតាមការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជាក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ ជាពិសេសគឺផ្តោតលើការពង្រឹងប្រព័ន្ធស្បៀង និងការផ្ដល់ អាហារូបត្ថម្ភ សុវត្ថិភាពម្ហូបអាហារ និងការលើកកម្ពស់សុខភាពនិងសុខុមាលភាពប្រជាជនគ្រប់រូប៕

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដោយបានផ្តល់សារគន្លឹះ ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម

2024/07/23 08:10:44 pm        132
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាលើកត្តាកំណត់ភាពជោគជ័យសម្រាប់ការដឹកនាំ សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៤០៧២នាក់, នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ។ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបង្ហាញចំណាប់អារម្មណ៍លើការងារចុះពិនិត្យមូលដ្ឋានសុខាភិបាលនាពេលថ្មីៗនៅខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី និងត្បូងឃ្មុំ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្រ្តីសុខាភិបាល និងបានលើកយកមណ្ឌលសុខភាពពូជ្រៃ នៃខេត្តរតនៈគីរី និង មណ្ឌលសុខភាពថ្មគ្រែ នៃខេត្តក្រចេះ ជាឧទាហរណ៍សម្រាប់ធ្វើជាគំរូល្អនៅក្នុងការងាររក្សាអនាម័យ និងការរៀបចំមណ្ឌលសុខភាព។ឯកឧត្តមសាស្រ្តចារ្យ ក៏បានបង្ហាញនូវការគាំទ្រនឹងជំរុញអោយថ្នាក់ដឹកនាំមូលដ្ឋានបន្តពង្រឹង ឬបង្កើនសមត្ថភាពថែមទៀត។នៅក្នុងបទបាឋកថា ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីចែករំលែកបទពិសោធន៍នៃការដឹកនាំ ភាពប្រឈម និងកត្តាដែលធ្វើអោយជោគជ័យ។ ជារួមអ្នកដឹកនាំគ្រប់រូបត្រូវប្រកាន់យកឥរិយាបទ ៖ (១)ធ្វើជាគំរូ (២)ផ្តល់ប្រឹក្សា និង (៣) ជាអ្នកជួយគាំទ្រ ដល់សមាជិកក្រុមទាំងអស់ដើម្បីបង្កើតក្រុមការងារដែលមានប្រសិទ្ធិភាព។ដោយមានការអនុញ្ញាតិពី ឯកឧត្តមសាស្រ្តាចារ្យ មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ក៏បានចូលរួមធ្វើបទបង្ហញពីការប្រើប្រាស់ PDIA សម្រាប់កាត់បន្ថយរបួសក្លាយរោគលើអ្នកជំងឺវះកាត់នៅផ្នែកវះកាត់ឱ្យនៅទាបបំផុតត្រឹមចុងឆ្នាំ២០២៤។សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីអនុប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល អង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងសមាជិកក្រុមប្រឹក្សាគណៈវិជ្ជាជីវៈទាំង ៥ ចាប់តាំងពីថ្នាក់រាជធានី-ខេត្ត រហូតដល់ថ្នាក់ជាតិ៕អត្ថបទ រដ្ឋា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារពិសេស ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម

2024/07/23 07:55:32 pm        214
ភ្នំពេញ ៖ នៅរសៀលថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ CLV (កម្ពុជា ឡាវ វៀតណាម) ។ ការចេញថ្លែងសារពិសេសរបស់សម្តេចតេជោ ធ្វើឡើងក្រោយមានការជជែកគ្នាច្រើនលើបញ្ហានេះ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនអាចអត់ឱនឱ្យបាននោះឡើយ ចំពោះជនមូលបង្កាច់រឿងពិត នៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ។ អ្នកបំភ្លៃរឿង CLV នេះ សម្រាប់អ្នកនៅក្នុងស្រុកត្រូវប្រឈមនឹងច្បាប់។ ចំពោះអ្នកនៅក្រៅស្រុកត្រូវដឹងថា ទង្វើនេះធ្វើឱ្យអ្នកនៅក្នុងស្រុកប្រឈមនឹងច្បាប់។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មូលហេតុដែលសម្តេចចេញមុខបកស្រាយលើរឿងតំបន់អភិវឌ្ឍន៍ត្រីកោណ ព្រោះសម្តេចជ្រួតជ្រាបរឿងនេះច្បាស់ ហើយសម្តេចផ្ទាល់ជាអ្នកផ្តួចផ្តើមបង្កើតនូវកិច្ចសហប្រតិបត្តិការនេះតាំងពីរឆ្នាំ១៩៩៩។ អ្នកដែលនិយាយថាគំនិតបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ផ្តើមដោយវៀតណាមតាំងពីឆ្នាំ១៩៩៥ ជាការលើកឡើងដោយគ្មានភស្តុតាង និងគ្មានការអៀនខ្មាស់។សម្តេចតេជោ ហ៊ុន សែន បានបបួលលោក ជេម សុខ ស្បថចំពោះសម្តីដែលបានលើកឡើងថា តំបន់អភិវឌ្ឍន៍ត្រីកោណនេះ ផ្តួចផ្តើមគំនិតដោយវៀតណាម។ សម្តេចតេជោបានថ្លែងថា តំបន់អភិវឌ្ឍន៍ត្រីកោណនេះ គឺផ្តួចផ្តើមឡើងផ្ទាល់ដោយសម្តេច។ ដំបូងគឺសម្តេចស្នើសុំការគាំទ្រពីឡាវ បន្ទាប់មកទៅស្នើការគាំទ្រពីវៀតណាម។ បច្ចុប្បន្ននាយករដ្ឋមន្ត្រីទាំងពីររូប គឺឡាវ និងវៀតណាម ដែលសម្តេចស្នើឱ្យមានការគាំទ្រនោះ បានទទួលមរណភាពអស់ហើយ។សម្តេចតេជោបានមានប្រសាសន៍ថា គំនិតបង្កើតកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ដោយសារតែតំបន់នេះទាំងកម្ពុជា ឡាវ និងវៀតណាម ជាតំបន់មានស្ថានភាពក្រីក្រជាងគេ។ សម្រាប់កម្ពុជាវិញ នៅចុងសតវត្សរ៍ទី២០ ឆ្លងចូល២១ ខេត្តមណ្ឌលគិរី រតនគិរី មិនមានផ្លូវទៅដល់នោះទេ គឺត្រូវស្នើសុំវៀតណាម ឆ្លងចូល។សម្តេចតេជោបានមានប្រសាសន៍ទៀតថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ ធ្វើឱ្យខេត្តភាគឦសានរបស់កម្ពុជា ត្រូវបានតភ្ជាប់ផ្នែកសេដ្ឋកិច្ច ដែលត្រូវការសំខាន់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវ អគ្គិសនី ទេសចរណ៍ និងការធ្វើពាណិជ្ជកម្ម។ មុនពេលអគ្គិសនីកម្ពុជាទៅដល់ នៅខេត្តមណ្ឌលគិរី រតនគិរី និងក្រចេះ ត្រូវទទួលភ្លើងពីវៀតណាម។ រីឯខេត្តស្ទឹងត្រែង ពឹងពាក់ភ្លើងពីវៀតណាម។ កិច្ចសហប្រតិបត្តិការនេះ បានផ្តល់ផលប្រយោជន៍ជាច្រើន បើធៀបជាមួយវៀតណាម និងឡាវ តាមរយៈការផ្គត់ផ្គង់អគ្គិសនី ការដឹកជញ្ជូនទំនិញទៅកាន់សមុទ្រខាងទឹកដីវៀតណាម។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ បានជួយដល់កិច្ចសន្តិសុខជាតិ រួមមានទប់ស្កាត់ការជួញដូរមនុស្ស ការរត់ពន្ធឈើ និងទប់ស្កាត់ចលនាប្រដាប់អាវុធផងដែរ ពោលគឺទប់ស្កាត់ជម្រករបស់ក្រុមជនខិលខូច។ កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ បានផ្តល់កិច្ចសហការផ្នែកអប់រំ បណ្តុះបណ្តាលធនធានមនុស្ស និងផ្នែកសុខាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ កាលពីពេលមុនពលរដ្ឋកម្ពុជាក្នុងខេត្តទាំង៤ បានទទួលសេវាសុខាភិបាលជាច្រើនពីខាងឡាវ និងវៀតណាម។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចប្រជុំកំពូលដំបូងនៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណធ្វើឡើងនៅវៀងច័ន្ទ ប្រទេសឡាវ ក្នុងឆ្នាំ១៩៩៩។ លើកទី២ នៅឆ្នាំ២០០២ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ ក្នុងកិច្ចប្រជុំលើកទី២នោះហើយ មេដឹកនាំប្រទេសទាំង៣ បានឯកភាពគ្នាកំណត់ខេត្តត្រូវដាក់បញ្ចូលក្នុងកិច្ចសហប្រតិបត្តិការ។​កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ បានផ្តល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ចទាំងភាគីកម្ពុជា ឡាវ និងវៀតណាម។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ទទួលបានការផ្គត់ផ្គង់អគ្គិសនីពីឡាវ ហើយឡាវ ទទួលបានការផ្គត់ផ្គង់អំបិលពីកម្ពុជា។អធិបតេយ្យនៃប្រទេសនីមួយៗមានការបោះ​បង្គោលព្រំដែនច្បាស់លាស់ជាមួយគ្នា។ សម្តេចតេជោសង្ឃឹមថា រាជរដ្ឋាភិបាលអាចសាងសង់ផ្លូវក្នុងខេត្តរតនគិរី ពីក្រុងបានលុង ទៅដល់កន្ទុយនាគ ប្រវែង ៦៦គីឡូម៉ែត្រ បានឆាប់។ សម្តេចតេជោ បានថ្លែងថា សម្តេចចង់ទៅឈរនៅតំបន់កន្ទុយនាគ ដែលជាចំណុចប្រសព្វគ្នានៃព្រំដែនកម្ពុជា ឡាវ និងវៀតណាម។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍ត្រីកោណ មិនមានកិច្ចព្រមព្រៀងណាមួយ នាំឱ្យបាត់បង់អធិបតេយ្យភាពជាតិនោះឡើយ។ ខេត្តទាំង៤របស់កម្ពុជានៅភាគឦសាន បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់អស់ហើយ ដែលធ្វើឱ្យខេត្តទាំងនេះមិនកាត់ផ្តាច់ពីគ្នានោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានស្នើតុលាការដាក់ទោសឱ្យបានធ្ងន់ធ្ងរបំផុតចំពោះបុគ្គលអុជអាលរឿងនេះ ហើយគ្មានការបន្ធូរបន្ថយទោសនោះឡើយ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ មានកិច្ចព្រមព្រៀងចំនួន៥រួមមាន៖១-​ កិច្ចព្រមព្រៀងជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់អភិវឌ្ឍន៍ត្រីកោណ ធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។២-​ កិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មផ្លាស់ប្តូរទំនិញ និងសេវា៣៖ កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងវៀតណាម៤-​ អនុស្សារណៈយោគយល់គ្នាស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងឡាវ៥-​ អនុស្សារណៈយោគយល់គ្នាស្តីពីការដឹកជញ្ជូនផ្លូវគោករវាងកម្ពុជា ឡាវ និងវៀតណាម។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ផ្ទុយគ្នាស្រឡះពីកិច្ចព្រមព្រៀងរវាងទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ជាមួយកុក(ស)។ កម្ពុជា គ្មានជនជាតិភាគតិចដេហ្គា និងមានមេដឹកនាំជាកុក(ស)នោះទេ។ ក្នុងឋានៈជាមេដឹកនាំប្រទេសពេលទៅដល់ប្រទេសណា ក៏តែងមានការរៀបចំដាក់តាំងទង់ជាតិ។ សម្តេចបញ្ជាក់ត្រង់ចំណុច ដើម្បីបំភ្លឺតបនឹងការបង្ហោះមួយចំនួនបង្ហាញទង់ជាតិវៀតណាម នៅពេលប្រមុខរដ្ឋវៀតណាមទស្សនកិច្ចនៅកម្ពុជា។សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការបង្ហោះនោះ ជាចេតនាបង្ករឿង។ទោះបីនាយករដ្ឋមន្ត្រីត្រូវបានផ្លាស់ប្តូរ តែសម្តេចមិនទាន់អស់ឥទ្ធិពល ពីនយោបាយនៅក្នុងប្រទេសនោះទេ។​ សម្តេចតេជោបានថ្លែងថា រចនាសម្ព័ន្ធនៃការគ្រប់គ្រងអំណាចរដ្ឋ គឺព្រះមហាក្សត្រទី១ ប្រធានព្រឹទ្ធសភាទី២ ប្រធានរដ្ឋសភាទី៣ និងនាយករដ្ឋមន្ត្រីទី៤ ប៉ុន្តែអំណាចលើនាយករដ្ឋមន្ត្រី។ សម្តេចមិនអនុញ្ញាតឱ្យមានការបង្កចលាចលណាមួយ ពីក្រុមបង្កការញុះញង់នោះឡើយ៕

រដ្ឋ្ឋមន្រ្តីក្រសួងបរិស្ថានលើកទឹកចិត្តឱ្យមន្រ្តីខិតខំពង្រឹងសមត្ថភាព និងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន

2024/07/23 07:07:40 pm        153
ព្រះសីហនុ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ ជួបសំណេះសំណាលនិងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា មន្រ្តីត្រូវបំពេញភារកិច្ចឱ្យបានល្អ មានសមត្ថភាព ការសម្រេចចិត្ត និងចេះធ្វើការសម្របសម្រួល និងធ្វើការជាមួយរដ្ឋបាលរាជធានីខេត្ត និងភាគីពាក់ព័ន្ធ ក្នុងការគ្រប់គ្រងវិស័យបរិស្ថាន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណផងដែរដល់ថ្នាក់ដឹងកនាំ និងមន្ត្រីបរិស្ថានគ្រប់រូប ដែលបានបម្រើការងារយ៉ាងសកម្ម និងលះបង់គ្រប់បែបយ៉ាង ពុះពាររាល់ឧបសគ្គ កាត់ព្រៃ វាលគុម្ព លះបង់អាយុជីវិត ដើម្បីការពារ ថែរក្សាបរិស្ថានកម្ពុជាយើង។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីការចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលរហូតមកដល់ពេលនេះ មានការចូលរួមយ៉ាងផុលផុសពីសិស្សានុសិស្សទូទាំងប្រទេស រួមទាំងកម្មករ កម្មការិនី និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ព្រមទាំងព្រះសង្ឃ បានចូលរួមប្ដេជ្ញាចិត្តមិនប្រើប្រាស់ថង់ប្លាស្ទិក សរុបប្រមាណជាង ៨,៥លានអង្គ/នាក់។ បន្ទាប់ពីបានទទួលបានជោគជ័យពីយុទ្ធនាការនេះ ដែលជាយុទ្ធនាការប្ដេជ្ញាចិត្តហើយ ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការជំហានទី២ ដែលជាយុទ្ធនាការអនុវត្ត នោះគឺ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលជាយុទ្ធនាការអនុវត្តរួមគ្នារើសសំរាមប្លាស្ទិក សម្អាតតាមដងវីថិ តាមទីសាធារណៈ  ជុំវិញបរិវេណផ្ទះ រោងចក្រសហគ្រាស សាលារៀន និងនៅតាមទីអារាមផងដែរ។ ជាថ្មីម្ដងទៀត យុទ្ធនាការនេះ កំពុងទទួលបានជោគជ័យគួរជាទីមោទនៈ ដោយទទួលបានការគាំទ្រ និងចូលរួមពីសំណាក់អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ចូលរួមចំនួនជាង៤០០ឃុំ/សង្កាត់ នៅទូទាំងប្រទេស។ជាថ្មីម្តងទៀត ដើម្បីធ្វើឱ្យកម្ពុជាយើងស្អាត ឯកឧត្តមរដ្ឋមន្រ្តីបានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងយុទ្ធនាការ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន ដើម្បីភាពស្អាត ភាពបៃតង ធ្វើយ៉ាងណាអោយមានចីរភាព តាមរយៈការបណ្តុះពន្លកនៃភាពស្អាត «ពន្លកនៃភាពបៃតង» នេះជាបន្តទៀត ដើម្បីឱ្យប្រទេសយើងទទួលបាននូវភាពស្អាត ភាពបៃតង រយៈពេល វែង ស័ក្ដិសមជាអរិយប្រទេស ដែលធ្លាប់មានកិត្តិស័ព្ទ ឱ្យល្បីរន្ទឺទៅពិភពលោកយើងនេះជាថ្មី៕ អត្ថបទ៖ទូច សោភ័ណ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ មហាសទ្ធា ភិរ័ត្នញាណ ហ៊ី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ដែលត្រូវជាឪពុកបង្កើតរបស់អ្នកឧកញ៉ា ឈុន លាង

2024/07/23 06:47:47 pm        76
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាល្ងាចថ្ងៃទី២៣ ខែកក្កដានេះ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ មហាសទ្ធា ភិរ័ត្នញាណ ហ៊ី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ដែលត្រូវជាឪពុកបង្កើតរបស់អ្នកឧកញ៉ា ឈុន លាង និងជាឪពុកក្មេកអ្នកឧកញ៉ា សំ អាង ដែលលោកបានទទួលមរណភាពនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៦:១២នាទីព្រឹក ក្នុងជន្មាយុ ៩៧ឆ្នាំ ដោយជរាពាធ។ក្នុងឱកាសនោះ សម្ដេចធិបតី បានឧទ្ទិស ចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយ អ្នកឧកញ៉ាទាំងពីរ ព្រមទាំងក្រុមគ្រួសារទាំងមូល និងសូមគោរពបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាសទ្ធាភិរ័ត្នញាណ ហ៉ី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ សូមបានយោនយោគក្នុងទីឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់បរទេសកុំលូកលាន់កិច្ចការងារផ្ទៃក្នុងរបស់កម្ពុជា

2024/07/23 06:45:34 pm        192
ភ្នំពេញ ៖ក្នុងឱកាសថ្លែងសារពិសេសនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជាក៏ បានបន្តអំពាវនាវដល់បរទេស កុំលូកលាន់កិច្ចការងារផ្ទៃក្នុងរបស់កម្ពុជា ខណៈបច្ចុប្បន្ននៅកម្ពុជាគ្មានអ្នកទោសនយោបាយនោះទេ មានតែអ្នកនយោបាយប្រព្រឹត្តបទល្មើស និងមានទោសព្រហ្មទណ្ឌ។ ​សម្ដេចតេជោ មានប្រសាសន៍បញ្ជាក់ថា កន្លងទៅក្រុមប្រឆាំងជ្រុលនិយម តែងតែយករឿងបរិស្ថាន និងសិទ្ធិមនុស្ស មកធ្វើជាឈ្នាន់នយោបាយ បង្កភាពវឹកវរ បង្កចលាចល និងអស្ថិរភាពដល់ប្រទេសកម្ពុជា ដោយជ្រកក្រោមផ្លាកអង្គការក្រៅរាជរដ្ឋាភិបាល និងអ្នកសារព័ត៌មានជាដើម ប៉ុន្ដែពួកគេកំពុងធ្វើការបម្រើឱ្យនយោបាយរបស់បរទេស មានបំណងប្រឆាំងរាជរដ្ឋាភិបាល។ សម្ដេចតេជោលើកឡើងថា ប្រទេសដទៃអាចអនុវត្តន៍ច្បាប់បាន ហេតុអ្វីកម្ពុជាមិនអាចអនុវត្តន៍ច្បាប់ប្រទេសបាន? ដូច្នេះសម្តេចស្នើមិត្តភក្តិបរទេសយោគយល់ ពីព្រោះកម្ពុជាមិនអនុញ្ញាតឱ្យកើតមានភាពចលាចលនៅក្នុងប្រទេសឡើយ។ សម្តេចតេជោ បញ្ជាក់ថា ការឃាត់ខ្លួនសកម្មជនខុសច្បាប់នាពេលកន្លងទៅ គឺគ្មានជនណាមួយពាក់ព័ន្ធទៅនឹងរឿងបរិស្ថាននោះទេ ប៉ុន្ដែពួកគេសុទ្ធតែពាក់ព័ន្ធនឹងអំពើក្បត់ និងការប្រមាថព្រះមហាក្សត្រ។ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅពួកជនអគតិមួយក្តាប់តូចដែលនិយាយថា កម្ពុជានឹងមានការផ្លាស់ប្តូរនូវអធិបតេយ្យតាមរយៈបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ (CLV)នោះគឺជាការប្រមាថ យ៉ាងធ្ងន់ធ្ងរដោយមិនអាចលើកលែងឲ្យបាននោះឡើយ ហើយចំពោះបុគ្គលដែលបាននិយាយបំភ្លៃការ ពិតនេះសម្តេចក៏បានស្នើរឲ្យតុលាការកាត់ទោសទៅតាមច្បាប់ និងមិនត្រូវឱ្យឈ្មោះពួកគេចូលក្នុងបញ្ជីបន្ធូរបន្ថយទោស និងលើកលែងទោសនោះឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់
05/28/2026 09:05 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន
05/28/2026 09:05 PM
រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS
05/28/2026 08:05 PM
មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM