សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់ស្ពានបេតុងចំនួន១ កន្លែង ប្រវែង ៩០ ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋនៅស្រុកជីក្រែង ខេត្តសៀមរាប
កម្ពុជាតែងឈរលើគោលគំនិតសន្ដិភាពនិយម ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមជាង៣ទសវត្សរ៍ហើយ
ក្រសួងការងារ បន្តនាំយកឱកាសការងារជាង ១ម៉ឺនកន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ព្រមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ដល់ពលរដ្ឋខេត្តពោធិ៍សាត់
ប្រមុខការពារជាតិរំឭកខ្មែរគ្រប់រូបរួបរួមគ្នាជាធ្លុងមួយក្រោកឡើងលើកតម្កើងកិត្យានុភាពជាតិ និងរួមគ្នាការពារជាតិទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនអត់ឱនចំពោះក្រុមណាបង្កើតចលនាបះបោរនៅកម្ពុជាឡើយ

2024/07/23 06:41:49 pm        86
ភ្នំពេញ ៖ ក្នុងឱកាសថ្លែងសារពិសេសនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជាក៏បានប្រកាសថាសម្ដេចនៅតែមានឥទ្ធិពលក្នុងកិច្ចការងារដឹកនាំប្រទេសកម្ពុជា ជាពិសេសរឿងនយោបាយ ដូច្នេះសម្ដេចនឹងមិនអត់ឱនចំពោះក្រុមណាដែលមានបំណងបង្កើតចលនាបះបោរ បង្កចលាចលនៅកម្ពុជាឡើយ។ ​សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយក្ដាប់តូច នៅតែមានបំណងធ្វើធ្វើចលនា បង្កើតភាពវឹកវរ បំផ្លាញសន្ដិភាពរបស់ប្រទេសកម្ពុជា។ សម្ដេចបញ្ជាក់ថា កម្ពុជានឹងមិនអត់ឱនឱ្យជនណាដែលបង្កើតភាពវឹងវរ និងចលាចលដល់សន្ដិភាពរបស់កម្ពុជាដែលខិតខំរកមកបានដោយលំបាកនាពេលនេះដាច់ខាត។សូមជម្រាបថា ក្រុមប្រឆាំងមួយក្ដាប់តូច តែងតែមានគំនិតបង្កើតភាពចលាចល វឹងវរដល់សង្គមកម្ពុជា តាមរយៈការប្រឌិតព័ត៌មានក្លែងក្លាយ បំភ្លៃការពិត វាយប្រហារមកលើរាជរដ្ឋាភិបាល ក្នុងគោលបំណងបំផ្លាញសន្ដិភាព និងការអភិវឌ្ឍរបស់កម្ពុជា។ ដើម្បីលំបំបាត់ក្រុមជ្រុលនិយមទាំងនេះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសយ៉ាងដាច់ណាត់ គឺមិនអនុញ្ញាតឱ្យក្រុមណាមួយបង្កអស្ថិរភាពដល់ប្រទេសកម្ពុជាដាច់ខាត៕

សម្ដេចតេជោ៖គ្មានការកាត់ដី៤ខេត្តឱ្យវៀតណាមក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ CLV ឡើយ

2024/07/23 06:38:27 pm        152
ភ្នំពេញ ៖ក្នុងឱកាសថ្លែងសារពិសេសនេះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា ប្រកាស កម្ពុជា គ្មានការកាត់ដី៤ខេត្តឱ្យវៀតណាមក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដូចជនប្រឆាំងជ្រុលនិយមបានលើកឡើងបំពុលសង្គមនោះឡើយ។ ​សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេច មិនបានចុះកិច្ចព្រមព្រៀងណាមួយ ដែលបញ្ចូលដែនដីកម្ពុជា ទៅក្នុងដែនដីរបស់ប្រទេសវៀតណាមឡើយ។ ការចេញមកបញ្ជាក់បែបនេះ តាមរយៈសារពិសេសជូនពលរដ្ឋកម្ពុជាទាក់ទិនទៅនឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ( CLV DTA ) នាថ្ងៃទី២៣ ខែកក្កដា ក្រោយមានជនមួយចំនួនបំភ្លៃការពិត និងពលរដ្ឋកម្ពុជាមួយចំនួនយល់ច្រឡំថា ក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ ជាកិច្ចព្រមព្រៀងកាត់បញ្ជូលខេត្តចំនួន៤ទៅក្នុងដែនដីរបស់រៀតណាម។បើតាមការបញ្ជាក់របស់សម្ដេចតេជោ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) កម្ពុជាមានកិច្ចព្រមព្រៀងជំរុញ និងសម្រួលពណិជ្ជកម្ម។ កិច្ចព្រមព្រៀងស្ដីពីការផ្លាស់ប្ដូរទំនិញ និងសេវា។ កិច្ចព្រមព្រៀងស្ដីពីការដឹកញ្ជូនតាមផ្លូវគោក កម្ពុជា-វៀតណាម និងកម្ពុជាឡាវជាដើមមិនមែនជាការកាត់ដីឱ្យគេដូចជនជ្រុលនិយមបំពុលសង្គមនិយាយនោះទេ៕

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២,៣២៤បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋនៅស្រុកអង្គស្នួល

2024/07/23 03:58:46 pm        442
កណ្ដាល៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិពាម និងភូមិព្រៃពួច ឃុំព្រៃពួច ភូមិបឹងរមាស់ និងភូមិបឹងទ្រា ឃុំទួលព្រេជ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ២,៣២៤បណ្ណ ដើម្បីធានាកម្មសិទ្ធិដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើក​កម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងការកាត់បន្ថយ​ភាព​ក្រីក្រផងដែរ។ថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង)​ ចំនួន២,៣២៤ប័ណ្ណ ជូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២៣ ខែកក្កដានេះ ឯកឧត្តម​ គួច​ ចំរេីន​ អភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ​ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាលទី១ ដែលនឹងបន្តដំណើរការកែទម្រង់ដីធ្លី ដោយជំរុញការចុះបញ្ជីដីធ្លី ​និងការដោះស្រាយវិវាទដីធ្លី នៅ​ក្រៅប្រព័ន្ធតុលាការ សំដៅគ្រប់គ្រង ​និងអភិវឌ្ឍន៍វិស័យដីធ្លី ​ឱ្យបានត្រឹមត្រូវ និងកាន់តែ​មាន​ប្រសិទ្ធភាព។ ហេីយការប្រគល់​វិញ្ញា​បនបត្រ​សម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង)​ នេះគឺជាការ​ឆ្លុះបញ្ចាំង​ឲ្យឃើញអំពីការ ​យកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការធានាកម្មសិទ្ធិដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងការកាត់បន្ថយភាពក្រីក្រផងដែរ។ ឯកឧត្តម បានជំរុញដល់មន្ទីរដែនដីនគរូបយកម្ម សំណង និងសូរិយោដីខេត្ត ត្រូវខិតខំ​បន្ត​ចុះបញ្ជីដីធ្លី លក្ខណៈជាប្រព័ន្ធនិងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់​អចលនវត្ថុជូន​ដល់ប្រជាពលរដ្ឋ​ឱ្យបានឆាប់រហ័ស តាមការគ្រោងទុក ជាពិសេសរាល់ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់​អចលនវត្ថុជូនដល់ប្រជាពលរដ្ឋមិនត្រូវទាលុយពីពួកគាត់ជាដាច់ខាត ហើយអាជ្ញាធរ​ស្រុកត្រូវចែកជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះផងដែរ។ឯកឧត្តមអភិបាល ​បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ​ដល់អាជ្ញាធរស្រុកអង្គស្នួល​ និងកងកម្លាំង​ប្រដាប់អាវុធគ្រប់ថ្នាក់ត្រូវ ​សហការគ្នា​ក្នុងការ​បង្កាបល្បែងស៊ីសងខុសច្បាប់​ ពិសេសល្បែង online និងបទល្មើសគ្រឿងញៀនកុំឱ្យកើតមាននៅមូលដ្ឋាន​ ត្រូវខិតខំថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធរណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អថែមទៀត ​ដើម្បីបន្តកិច្ចការអភិវឌ្ឍខេត្ត និង​សេចក្តីសុខសប្បាយរបស់ប្រជាពលរដ្ឋ ជាពិសេសមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវបន្តខិតខំប្រឹងប្រែង​ឱ្យសកម្មភាពថែម ​ចំពោះការងារដោះស្រាយបញ្ហា ​សំណូមពរនានា របស់ប្រជាពលរដ្ឋ​នៅក្នុងមូលដ្ឋានផងដែរ។ យោងតាមរបាយការណ៍របស់​លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា ថ្ងៃនេះគឺជាលើកទី២១៨ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ​ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋមកពី ភូមិពាម និងភូមិព្រៃពួច ឃុំព្រៃពួច ភូមិបឹងរមាស់ និងភូមិបឹងទ្រា ​ឃុំទួលព្រេជ ស្រុកអង្គស្នួល សរុបចំនួន ២,៣២៤បណ្ណ ដែលក្នុងនោះ៖ ភូមិពាម ចេញបណ្ណបានចំនួន ៥៤៦ក្បាលដី ភូមិព្រៃពួច ចេញបណ្ណបានចំនួន ៣៥៦ក្បាលដី ភូមិបឹងរមាស់ ចេញបណ្ណបានចំនួន ៨៥៣ក្បាលដី និងភូមិបឹងទ្រា ចេញបណ្ណបានចំនួន ៥៦៩ក្បាលដី៕ អត្ថបទ៖​ សៅ​ យ៉ាម៉ង់

មន្រ្តីរាជការ និងពលរដ្ឋស្រុកស្រែអំបិល នាំគ្នាប្តូរProfile fbអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ

2024/07/23 03:43:40 pm        433
កោះកុង៖ អាជ្ញាធរ មន្រ្តីរាជការ និងប្រជាពលរដ្ឋ ជាច្រើននាក់ បាននាំគ្នាផ្លាស់ប្តូររូបភាពProfile fb ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានស្ថាបនាគម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ។លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល បានឱ្យដឹងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះថា ថ្នាក់ដឹកនាំ ក្រុមមន្រ្តីរាជការតាមការិយាល័យនីមួយ មេឃុំ មេភូមិ និងប្រជាពលរដ្ឋ បានបង្ហាញ​ការ​គាំទ្រពេញទំហឹងគម្រោង​អភិវឌ្ឍន៍​ព្រែកជីកហ្វូណនតេជោ ព្រោះថា​ វា​ផ្ដល់អត្ថប្រយោជន៍​ជាច្រើន​ដល់ប្រទេសកម្ពុជា ​ជាពិសេសវិស័យដឹកជញ្ជូន ​អចលនទ្រព្យ ​និងការ​វិនិយោគ​ផ្សេងៗ ។លោកអភិបាលស្រុកស្រែអំបិល មើលឃើញថា កម្ពុជានឹងលែងពឹងផ្អែកដង្ហើមប្រទេសជាតិដកទៀត​ហើយចំពោះការដឹក​ជញ្ជូន​ទំនិញ​ពាណិជ្ជកម្មតាមរយៈផ្លូវទឹក នៅពេលដែលមានព្រែកជីក​ហ្វូណនតេជោ ស្ថាបនារួចរាល់ចប់សព្វគ្រប់ទៅថ្ងៃមុខ។ គួរកត់សម្គាល់ថា ​កម្ពុជាពិតជាអាចទទួលនូវអត្ថប្រយោជន៍ជាច្រើន​មហាសាល ដូចជា ការកាត់ បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការ​ដឹកជញ្ជូន​នាពេលបច្ចុប្បន្ន ​ការបង្កើតតំបន់ពាណិជ្ជកម្ម និង​មជ្ឈមណ្ឌល​ភស្តុភារកម្ម ​ការអភិវឌ្ឍផែរណបថ្មីៗ​ជាច្រើន ​ការ​ពង្រីក​តំបន់​អភិវឌ្ឍន៍​កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ និងចិញ្ចឹម សត្វ ជាដើម។ ​ព្រែកជីកហ្វូណនតេជោ មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចព្រែកតាកែវ​ ទន្លេមេគង្គ ឆ្លងកាត់​តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ស្រុកកោះធំ និង​បន្តរហូតដល់សមុទ្រខេត្តកែប ​ពោលគឺត្រូវឆ្លងកាត់ខេត្តចំនួន៤ រួមមាន ​ខេត្តកណ្តាល តាកែវ កំពត និងកែប ​ដែលមានប្រជាជនសរុបប្រមាណ ២លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ៕អត្ថបទ៖ ឈឹម មករា

កម្ពុជាពង្រឹងប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារ តាមរយៈសិក្ខាសាលាប្រមូលផ្តុំអ្នកជំនាញពីគ្រប់ស្ថាប័នពាក់ព័ន្ធ

2024/07/23 03:35:33 pm        338
ក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) និងសម្ព័ន្ធនាំចេញអាហារ និងកសិកម្ម នៅព្រឹកថ្ងៃទី២៣ ខែកក្កដានេះ បានរៀបចំសិក្ខាសាលារួមគ្នាមួយ ដើម្បីជំរុញការអនុវត្តប្រព័ន្ធត្រួតពិនិត្យម្ហូបអាហាររបស់កម្ពុជាឱ្យមានភាពកាន់តែរឹងមាំ ប្រទាក់ក្រឡាគ្នា និងមានប្រសិទ្ធភាព ចាប់ពីកសិដ្ឋានផលិតរហូតដល់តុអាហារ។សិក្ខាសាលាថ្នាក់ជាតិនេះ នឹងរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់២៥ ខែកក្កដាឆ្នាំ២០២៤ ដោយ​មាន​ការអញ្ជើញចូលរួមជាអធិបតីភាពរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម Andrew Herrup ភារៈធារី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងតំណាងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ អ្នក​ជំនាញបច្ចេកទេសពីក្រសួងស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ វិស័យឯកជន ស្ថាប័ន​ស្រាវ​ជ្រាវ សមាគមអ្នកផលិតក្នុងស្រុក និងតំណាងស្ថាប័នអន្តរជាតិ សរុបមានចំនួន ២២ស្ថាប័ន និង​មាន​អ្នក​ចូល​រួមស​រុប​ជាង ១០០នាក់។ គោលបំណងនៃការរៀបចំសិក្ខាសាលាថ្នាក់ជាតិនេះ គឺដើម្បីរួមគ្នា​រៀបចំ​ឱ្យ​មាន​ជា​ផែនទី​បង្ហាញ​ផ្លូវ​ស្ដីពីសុវត្ថិភាពម្ហូបអាហារជាតិ (National Food safety Road Map) សម្រាប់ធានាកា​រ​អនុវត្ត​ច្បាប់​សុវត្ថិភាព​ម្ហូបអាហារឱ្យមានប្រសិទ្ធភាព មានដូចជាការពង្រឹងប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារ ការដោះស្រាយ និង​ឆ្លើយ​តប​ទៅនឹងស្ថានភាពបន្ទាន់ ការចែករំលែកព័ត៌មានផ្នែកតាមភស្តុតាងវិទ្យាសាស្ត្រនិងហានិភ័យ ការពង្រឹង​យន្តការ​ទំនាក់ទំនងហានិភ័យរវាងភាគីពាក់ព័ន្ធ និងការជំរុញសុវត្ថិភាព​ជាផ្នែក​សំខាន់​នៃ​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​តំបន់ និងអន្តរជាតិ។លើកឡើងក្នុងពិធីបើកសិក្ខាសាលានាព្រឹកថ្ងៃនេះ លោកជំទាវ ចម និម្មល បានមានប្រសាសន៍ថា វិស័យ​កសិម្ហូប​អាហារ​របស់កម្ពុជាផ្តល់អត្ថប្រយោជន៍សំខាន់ៗ មិនត្រឹមតែសម្រាប់ពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ប្រជាជនទាំងអស់នៅទូទាំងពិភពលោកផងដែរ។ ក្នុងបរិបទនេះ កម្ពុជាមានកាតព្វកិច្ចទទួលខុសត្រូវដើម្បីរៀបចំគោលនយោបាយនិងកម្មវិធីសម្រាប់ធានាដល់ដំណើរការអនុវត្តនិងគ្រប់គ្រងគុណភាព សុវត្ថិភាពម្ហូបអាហារនៅតាមគ្រប់ខ្សែច្រវាក់ផលិតកម្ម ប្រកបដោយ ប្រសិទ្ធភាព កិច្ចសហការ បរិយាបន្ន និងមានតម្លាភាព ដើម្បីឈានទៅពង្រីកសមត្ថភាពឧស្សាហកម្ម និងពាណិជ្ជកម្មម្ហូបអាហាររបស់ខ្លួនឱ្យកាន់តែមានសក្ដានុពលទៅកាន់ទីផ្សារអន្តរជាតិ សំដៅរួមចំណែកលើកស្ទួយខឿនសេដ្ឋកិច្ចជាតិ និងការពារសុខភាពប្រជាពលរដ្ឋ។សូមជម្រាបជូនថា សិក្ខាសាលានេះ នឹងរៀបចំឱ្យមានកិច្ចពិភាក្សាគ្នាដោយក្រុមអ្នកជំនាញនិងភាគីពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗទាក់ទងនឹងសុវត្ថិភាពម្ហូបអាហារ ដោយចែកចេញជា៦ប្រធានបទពិភាក្សា ដែលក្នុងនោះរួមមាន ១)ទិន្នន័យសម្រាប់ការតាក់តែងបទប្បញ្ញត្តិផ្អែកលើហានិភ័យ ២)ការត្រួតពិនិត្យម្ហូបអាហារនិង ភូតគាមអនាម័យ ៣)ការចុះបញ្ជីអាហារ និងកន្លែងដែលមានហានិភ័យខ្ពស់ ៤)ការដាក់ស្លាកសញ្ញា និងប្រព័ន្ធអង្កេតដានម្ហូបអាហារ៥)កិច្ចការស្រាវជ្រាវ និង ៦)ការចែករំលែកចំណេះដឹង និងបទពិសោធន៍ ពីវិស័យឧស្សាហកម្មអាហារ ។ តាមរយៈកិច្ចពិភាក្សាទាំងនេះ នឹងលើកឡើងអំពីសារៈសំខាន់នៃតម្រូវការធនធានសម្រាប់ធានាដល់ការអនុវត្តក្របខណ្ឌបទប្បញ្ញត្តិដ៏រឹងមាំ និងមានប្រសិទ្ធភាពស្របតាមការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជាក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ ជាពិសេសគឺផ្តោតលើការពង្រឹងប្រព័ន្ធស្បៀង និងការផ្ដល់ អាហារូបត្ថម្ភ សុវត្ថិភាពម្ហូបអាហារ និងការលើកកម្ពស់សុខភាពនិងសុខុមាលភាពប្រជាជនគ្រប់រូប៕

ក្រុមបុរាណវិទ្យាធ្វើកំណាយស្រាវជ្រាវនៅស្ថានីយស្លដែកបុរាណភ្នំបូក ក្នុងអតីតរាជធានីអង្គរ

2024/07/23 03:29:48 pm        451
ក្រុមអ្នកបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានធ្វើកំណាយស្រាវជ្រាវនៅស្ថានីយស្លដែកបុរាណមួយកន្លែង នៅក្នុងភូមិស្រែចង្ហូត សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ជិតជើងភ្នំបូក ដើម្បសិក្សាឱ្យស៊ីជម្រៅពីឧស្សាហកម្មស្លដែក ការផលិតដែកពីសម័យបុរាណ ។បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា លោក សួម សុភា ឱ្យដឹងថា ក្នុងការធ្វើកំណាយ នៅស្ថានីយស្លដែកសម័យបុរាណនោះ គឺមានយុវជនមកពីវិទ្យាល័យស្រុកប្រាសាទបាគង​ចំនួនជាង ២០នាក់ ចូលរួមទស្សនាស្វែងយល់ និងសិស្សមកពីសាលាអន្តរជាតិ JPA ចំនួន៤នាក់ទៀត បានចូលរួមហ្វឹកហាត់ផងដែរ។លោក សួម សុភា បញ្ជាក់ទៀតថា ក្នុងការធ្វើកំណាយស្រាវជ្រាវស្ថានីយស្លដែកបុរាណនោះ ក្រុមការងារបានជីករណ្ដៅទំហំ៣ម៉ែត្រ គុណនិង៤ម៉ែត្រ។ នៅក្នុងរណ្ដៅកំណាយគេបាន​ប្រទះឃើញរ៉ែដែកតូចៗ បំណែកអាចម៍ដែក បំណែកចង្ក្រាន្ត និងបំណែកកុលាលភាជន៍ផ្សេងៗជាដើម។លោកបន្ថែមថា ការធ្វើកំណាយស្រាវជ្រាវនៅស្ថានីយស្លដែកសម័យ​បុរាណក្នុងតំបន់​អតីត​រាជធានីអង្គរនេះ គឺបំណងដើម្បសិក្សាឱ្យស៊ីជម្រៅពីឧស្សាហកម្មស្លដែក ការផលិតដែក ព្រមទាំងចង់ដឹងពីរចនាសម្ព័ន្ធនៃចង្រ្កានស្លដែករបស់ខ្មែរបុរាណកាលពីសម័យអង្គរផង ព្រមទាំង​ជួយបណ្ដុះបណ្ដាលយុវជនខ្មែរជំនាន់ក្រោយ ឱ្យយល់ដឹងពីជំនាញទាំងនោះផង។លទ្ធផល ក្រុមអ្នកបុរាណវិទ្យាបានសន្និដ្ឋានថា ស្ថានីយស្លដែកបុរាណ នៅក្នុងអតីតរាជធានីអង្គរ ដែលគេបានធ្វើកំណាយស្រាវជ្រាវនេះ បានដំណើរការនៅសម័យអង្គរ។អ្នកស្រាវជ្រាវយល់ថា ឧស្សាហកម្មស្លដែកសម័យអង្គរ គឺជាវិស័យយ៉ាងសំខាន់មួយ ដែលបានផលិតដែក​ធ្វើជា​ឧបករណ៍ប្រើប្រាស់សម្រាប់កសិកម្ម គ្រឿងសាស្ត្រាវុធ ព្រមទាំងបម្រើការឱ្យវិស័យ​ស្ថាបត្យកម្មជាដើម ដែលជួយឱ្យចក្រភពខ្មែរសម័យនោះមានការរីកចម្រើនជឿនលឿន និងជាកត្តាមួយដែលជំរុញអារ្យធម៌អង្គរថ្កុំថ្កើន។សូមបញ្ជាក់ថា មុនពេលដែលក្រុមអ្នកបុរាណវិទ្យា បើកកំណាយស្រាវជ្រាវស្ថានីយស្លដែក​បុរាណនៅភ្នំបូកនោះ គឺអ្នកស្រាវជ្រាវបានសិក្សាតាមវិធីវាស់ស្ទង់ប្រើឧបករណ៍ Gradiometer ដោយបានជំនួយពីសកលវិទ្យាល័យ​ Flinders University, Australia ជាមុនដើម្បីសិក្សា​បឋម​ពីវត្តមាននៃទីតាំងចង្ក្រាននៅលើស្ថានីយនេះ៕

ឯកឧត្តម ហួត ឃាងវេង ដឹកនាំកិច្ចប្រជុំពិនិត្យ ​និងរៀប​ចំ​ដាក់​បញ្ចូល​សេវា​សាធារណៈ​ទាំង​អស់​របស់​ក្រសួង​ព័ត៌មាន​ឱ្យដំណើរ​ការតាម​ Online

2024/07/23 01:38:46 pm        128
ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការ ក្រសួងព័ត៌មាន អញ្ជើញជាអធិបតីដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ថ្នាក់​ដឹកនាំ ជារដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដើម្បីពិនិត្យការរៀបចំប្រព័ន្ធស្នើសុំទិដ្ឋាការ សម្រាប់អ្នកសារព័ត៌មានបរទេស និ​ង​រៀបចំ​ដាក់​ឱ្យដំណើរការសេវាសាធារណៈទាំងអស់របស់ក្រសួងព័ត៌មាន តាម Online ដើម្បី​បញ្ចូល​ទៅ​ក្នុង​បញ្ជរជាតិតែមួយ និងភ្ជាប់ជាមួយថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា CamDX ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន ។កិច្ចប្រជុំខាងលើបានពិនិត្យលើរបៀបវារៈចំនួន៣ ក្នុងនោះរួមមាន៖​ ទី១_ពិនិត្យលើការរៀបចំប្រព័ន្ធស្នើសុំទិដ្ឋការសម្រាប់អ្នកសារព័ត៌មាន បរទេសតាម Online ទី២_ពិនិត្យការរៀបចំដាក់ឱ្យដំណើរការសេវាសាធារណៈទាំងអស់របស់ក្រសួងព័ត៌មាន តាម Online ដើម្បីបញ្ចូលទៅក្នុងប្រព័ន្ធបញ្ជរជាតិតែមួយ និងភ្ជាប់ជាមួយថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជាCamDX ។ទី៣_ពិនិត្យឡើងវិញលើតម្លៃសេវាសាធារណៈរបស់ក្រសួងព័ត៌មាន។ ឯកឧត្តមរដ្ឋលេខាធិការ ប្រធាន​អង្គប្រជុំ​ បានមានប្រសាសន៍ថា ក្នុងនាមជាអគ្គនាយក អគ្គ​នាយករង ប្រធាននាយកដ្ឋាន ក៏ដូចជាមន្ត្រីជំនាញ ត្រូវតែរួមគ្នាដោះស្រាយ និងអនុវត្ត​ការងារ​នេះ​ឱ្យ​បាន​ឆាប់រហ័ស ដើម្បីជាការឆ្លើយតបតាមអនុសាសន៍របស់​ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដែលបានថ្លែងក្នុងកិច្ចប្រជុំដើម្បីធ្វើ​បច្ចុប្បន្ន​ភាពក​ម្រង​សេវា​សាធារណៈ​របស់​​ក្រសួង​ព័ត៌មាន កាលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះថា «ការបម្រើសេវា​សាធារណៈ​ប្រកប​ដោយគុណភាពនិងប្រសិទ្ធភាព ឆាប់រហ័សជូនដល់សាធារណជន​ជាកិច្ច​ការ​អាទិភា​ព​​មួយរបស់ក្រសួងព័ត៌មាន» ។សូមជម្រាបផងដែរថា កាលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសប្រជុំ «ដើម្បីធ្វើ​បច្ចុប្បន្ន​ភាព​កម្រង​សេវាសាធារណៈរបស់ក្រសួងព័ត៌មាន » ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ បាន​សង្កត់ធ្ងន់ថា ក្រសួងព័ត៌មាន ចាំបាច់ត្រូវ​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​ផ្តល់​សេវាសាធារណៈឱ្យបានទាន់ពេលវេលា និងគ្មានភាពស្មុគស្មាញ តាមរយៈការពន្លឿននីតិវិធី និង​បង្កភាពងាយស្រួលដល់អ្នកស្នើសុំសេវា។ ក្រសួង​ព័ត៌មានបាននិងកំពុងពង្រឹង​ ការគ្រប់គ្រង​ និងការផ្តល់សេវាសាធារណៈរបស់ក្រសួង ដើម្បី​បង្កើន​ប្រសិទ្ធភាពនៃការផ្តល់សេវា ក៏ដូចជាដើម្បីពង្រឹងការងារគ្រប់គ្រងវិស័យព័ត៌មាន និង​សោតទស្សន៍នៅកម្ពុជាឱ្យបានកាន់តែរឹងមាំបន្ថែមទៀត​៕​

ក្រុមយុវជនសង្គមស៊ីវិល៖«ព្រែកជីកហ្វូណនតេជោមានតម្លៃជាប្រវត្តិសាស្រ្ដដែលប្រជាជនគ្រប់គ្នាចង់ចាំជានិច្ច»

2024/07/23 12:26:10 pm        185
នៅសល់ពេលជាង១០ថ្ងៃទៀតពិធីបើកការដ្ឋានផ្លូវការគម្រោងព្រែកជីកហ្វូណនតេជោនឹងឈានចូល​មកដល់ ខណៈប្រជាពលរដ្ឋ សាធារណៈជនទាំងក្នុង និងក្រៅប្រទេស​បាន​បង្ហាញ​ការ​អបអរ​សាទរ និងគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិត​ផ្ដួចផ្ដើម​របស់​សម្ដេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបានបន្តអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដើម្បីធ្វើយ៉ាង​ណាឱ្យ​គម្រោង​ជា​ប្រវត្តិសាស្រ្ដ​មួយ​នេះ​សម្រេច​ទៅ​បានដោយជោគជ័យតាមផែនការគ្រោងទុក។ ស្រពេលជាមួយគ្នានេះ ប្រជាពលរដ្ឋកំពុង​បង្ហាញ​សកម្មភាព​គាំទ្រ​តាមរយៈ​ការ​ផ្លាស់​ប្ដូរ​រូប​ថត​នៅ​លើ​បណ្ដាញសង្គមរបស់ខ្លួន (Profile) ដើម្បីបង្ហាញការគាំទ្រ និងមោទនភាព​ចំពោះ​គម្រោង​ជា​ប្រវត្តិ​សាស្រ្ដមួ​យនេះ បណ្ដាយុវជននៃបណ្ដុំអង្គការសង្គមស៊ីវិល ក៏បានលើកឡើងថា ព្រែក​ជីក​ហ្វូណន​តេជោនេះ​ មានតម្លៃជាប្រវត្តិសាស្រ្ដដែលប្រជាជនកម្ពុជាគ្រប់គ្នាចង់ចាំជានិច្ច។ តំណាងក្រុមយុវជនសង្គមស៊ីវិលលោក ហេង សំណាង បានលើកឡើងថា គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោនេះ គឺបានផ្ដើមចេញពីការផ្តួចផ្តើមប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយ ពី​សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន បានក្លាយជាមរតកប្រវត្តិសាស្រ្តដ៏ធំមួយរបស់កម្ពុជា។លោកបន្តថា ការពុះពារឲ្យចេញជារូបរាងក្នុងរយៈពេលដ៏ខ្លីនៃការដ្ឋានព្រែកជីក«ហ្វូណនតេជោ» គឺ​ជា​ចំណែក​ដ៏សំខាន់​មួយ​ក្នុង​ការការ​ជួយ​រុញ​ល្បឿន​នាវា​កម្ពុ​ជាឲ្យ​ទៅដ​ល់​ត្រើយ​អភិវ​ឌ្ឍ​យ៉ាង​ឆាប់​រហ័ស និងពិតប្រាកដ។ ខណៈការកំណត់កាលបរិច្ឆេទ «៥ ខែសីហា» ជាថ្ងៃបើក​ការដ្ឋាន​សាង​សង់​ ក៏មិនមែនជារឿងចៃដន្យនោះដែរ។ ជាពេលវេលាដ៏សាកសម ហើយចំកាលៈទេសៈ​អំណោយ​ផល​។ លោកបន្តថា ជាការគត់សម្គាល់សម្តេចតេជោ ហ៊ុន សែន តែងចូលចិត្តសរសេរ​នូវ​កំណត់​ហេតុ​ល្អ​ៗ ឬក៏សម្រាប់ជាការចងចាំនៅក្នុងដំណើរជីវិតរបស់លោកទាំងកិច្ចការផ្ទាល់ខ្លួន របៀបរបបការងារ និងការដឹកនាំនយោបាយ លើចំនុចពេលវេលា និងការប្រសិទ្ធិនាម។ ដូច្នេះ​ប្រសូត្រឡើ​ង​ក្នុង​ថ្ងៃ​តែ​មួយព្រែក​ជីកហ្វូណនអាចចាត់ទុកថាជាសមិទ្ធផល​ដ៏​អស្ចារ្យ​មួយ​ថ្មី​ចុង​ដៃ​នៃ​អាណត្តិ​ដឹកនាំ​រដ្ឋាភិបាល​របស់សម្តេចតេជោ ដើម្បីបុព្វហេតុ​ថ្មី​មួយ​ទៀត​គឺ​បម្រើផ​ល​ប្រយោជន៍​សេដ្ឋកិច្ច​យូរ​អង្វែង​របស់​ប្រទេស និងឯករាជ្យភាពរបស់ជាតិលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក ជាមួយនឹង​ថ្ងៃ​កំណើត​ពិត​របស់សម្តេច ហ៊ុន សែន បានស្តែងយ៉ាងប្រត្យក្សថា អ្នកបង្កើត និង​ព្រែក​ជីក​ដែល​កើតចេញ​ជំនាន់នេះគឺមានតម្លៃវិសេសជា «និមិត្តរូប» ដែលប្រជាជនកម្ពុជាគ្រប់គ្នាត្រូវចងចាំ៕ 

NEA និងសាលា RULE សហការគ្នារៀបចំវេទិកាការងារដោយនាំយកឱកាសការងារជាង ១៤០០កន្លែង សម្រាប់យុវជន

2024/07/23 12:21:13 pm        151
ក្រុមហ៊ុនធំៗចំនួន១៧ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតសរុបចំនួន ១,៤៥០កន្លែង ជូន​ដល់​យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារ និងកម្មសិក្សាការងារ ដែល​រៀប​ចំ​ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ សហការជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសស្ត្រសេដ្ឋកិច្ច (RULE) និង ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ។ប្រភព NEA នៅព្រឹកថ្ងៃទី២៣ ខែកក្កដានេះ បានឲ្យដឹងថា ក្រុមហ៊ុនធំៗទាំង១៧ ដែល​នឹង​ចូលរួម​ក្នុងវេទិកាការងារនេះរួមមានមកពីវិស័យធនាគារ , វិស័យធានារ៉ាប់រង , វិស័យផ្សារ, វិស័យ​អប់រំ , វិស័យសេវាកម្ម , វិស័យកសិកម្ម និងវិស័យម្ហូបអាហារនិងភេសជ្ជៈជាដើម។កញ្ញា តាំង សុខឡេង មន្ត្រីផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន MEKONGNET លើកឡើងថា MEKONGNET បានចូលរួមសហការជាមួយ NEA ជាច្រើនលើកច្រើនសារមកហើយ ក្នុងនោះ​មាន​ដូចជាទាំងពិព័រណ៌ការងារថ្នាក់ជាតិ, វេទិកាការងារ និងកិច្ចសម្ភាសការងារជាដើម ។ កញ្ញា​បាន​ឱ្យ​ដឹងទៀតថា សម្រាប់វេទិកាការងារនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យា​សាស្ត្រ​សេដ្ឋកិច្ច​ខាង​មុខនេះ MEKONGNET កំពុងត្រូវការជ្រើសរើសបុគ្គលិកប្រមាណ១០០នាក់ ក្នុង​មុខតំណែងជាច្រើនផងដែរ។កញ្ញា ចាត់ទុកព្រឹត្តិការណ៍ការងាររបស់ NEA គឺជាយន្តការដ៏សំខាន់ និងមានសារៈប្រយោជន៍​ដល់វិស័យឯកជន ដោយសារ បានជួយដល់ក្រុមហ៊ុនក្នុងការស្វែងរក​បុគ្គលិក​ប្រកប​ដោយ​សក្តានុពល និងឆាប់រហ័សផងដែរ។ កញ្ញា បញ្ជាក់បន្ថែមថា ជារួមការសហការជាមួយនឹង NEA គឺជួយឱ្យក្រុមហ៊ុនទទួលបានបេក្ខជនល្អៗ និងអាចជួយផ្សព្វផ្សាយ​ពី​ក្រុម​ហ៊ុន​របស់​យើង​ដល់​សាធារណ​ជន​ទូទៅឱ្យបានស្គាល់ស្ថាប័នរបស់យើងផងដែរ។ចំពោះសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ​អាច​យក​ប្រវត្តិ​រូប​សង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ភ្លាមៗ​ជា​មួយ​អ្នក​តំណាង​ក្រុម​ហ៊ុន​ទាំង​១៧ នោះបាន ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង៥ល្ងាច នៅក្នុងបរិវេណ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)៕ 

សម្ដេចធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវ ផ្តល់កាណូត៤គ្រឿង សម្រាប់ចម្លងសិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅស្រុកសណ្តាន់

2024/07/23 11:57:53 am        143
កំពង់ធំ៖ កាណូតចំនួន៤គ្រឿង ដែលជាអំណោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ត្រូវបានប្រគល់ជូនប្រជាជនស្រុកសណ្ដាន់ ដើម្បីចម្លងសិស្ស និងពលរដ្ឋដោយឥតគិតថ្លៃ។ លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូច លេង៧០ នៅថ្ងៃទី២២ ខែកក្កដា ម្សិលមិញនេះ បាននាំយកការណូតចំនួន៤គ្រឿង ទៅប្រគល់ជូនប្រជាជននៅឃុំដងកាំបិត និងឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ លើកឡើងថា ការផ្តល់ជូនការណូតចំនួន ៤គ្រឿងនេះ គឺដើម្បីសម្រួលដល់ការដឹកជញ្ជូន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋឆ្លងកាត់ ដងស្ទឹងសែនក្នុងរដូវវស្សា នៅក្នុងឃុំដងកាំបិត និងឃុំមានជ័យ ឆ្លងកាត់ទៅកាន់ឃុំខ្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដើម្បីបម្រើឲ្យនិរន្តរភាពការងារ របស់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងសកម្មភាពជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។ លោកបន្តថា ក្រោមការចិត្តទុកដាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គ​មេបញ្ជាការ​រង​នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុម​ការងាររបស់ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ​បានប្រគល់កាណូតចំនួន៤គ្រឿង ក្នុងនោះ ចំនួន ២ គ្រឿង ប្រគល់ជូនប្រជាជននៅឃុំដងកាំបិត និង ចំនួន ២ គ្រឿងទៀតប្រគល់ជូនប្រជាជន​នៅឃុំមានជ័យ និងឃុំខ្លែង ព្រមទាំង អាវពោងសុវត្ថិភាពចំនួន៤០ ប្រេងឥន្ធនៈ សម្រាប់ប្រើប្រាស់​ប្រចាំថ្ងៃ បម្រើឲ្យការដឹកជញ្ជូន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋទូទៅ ដោយឥតគិតថ្លៃ និងមិនគិតនិន្នាការ នយោបាយណាឡើយ។ លោកឧត្តមសេនីយ៍ទោ ផ្តាំផ្ញើដល់ ក្រុមបច្ចេកទេសបើកបរកាណូតទាំងពីរគោលដៅ ត្រូវមាន​ការប្រុង ប្រយ័ត្នខ្ពស់ក្នុងការបើកបរដឹកជញ្ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ឆ្លងកាត់ដងស្ទឹងសែន ឱ្យមានសុវត្ថិភាព នឹងត្រូវគ្រប់គ្រងថែរក្សាលក្ខណៈបច្ចេកទេស​ម៉ាស៊ីន​កាណូត ក្នុងការដឹកជញ្ជូនឲ្យបានល្អ ដើម្បីបម្រើសកម្មភាពក្នុងការដឹកជញ្ជូន បានយូរអង្វែង។ជាមួយគ្នានេះ លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្ដាន់ ​គោរពថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ​ជាទីបំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ដែលបានយកចិត្តទុកដាក់ខ្ពស់គិតគូរពីសុខទុក្ខ ជីវភាពរស់នៅ និងសុវត្ថិភាព របស់ប្រជាពលរដ្ឋ ព្រមទាំងសិស្សានុសិស្ស ​លោកគ្រូអ្នកគ្រូ ក្នុងការធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែន និងសូមគោរព​ជូនពរសម្ដេច លោកជំទាវ ឯកឧត្តមអស់លោក លោកស្រីទាំងអស់ ​សូមទទួលបាននូវពុទ្ធពរទាំង៤ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់
05/28/2026 09:05 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន
05/28/2026 09:05 PM
រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS
05/28/2026 08:05 PM
មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM