មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
សម្តេចតេជោ ចែករំលែកបទវិភាគអ្នកជំនាញភូមិសាស្ត្រនយោបាយថៃ «អន្ទាក់​របស់កម្ពុជា! តើ Anutin នាំប្រទេសឱ្យចាញ់ក្តីនៅ​តុលាការ​អន្តរជាតិម្តងទៀតឬ?»
ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ​និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា​ចុះកិច្ចព្រមព្រៀងដើម្បីជំរុញកំណើនទេសចរណ៍កម្ពុជា

ព័ត៌មានជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីពិធីប្រុងពលីត្រៀមសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង

2026/05/29 10:51:36 am        93
កោះកុង៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ អនុគណៈកម្មការសាងសង់ស្តូបឈ្នះ ឈ្នះ ដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមផ្ទាល់ក្រុមប្រឹក្សាព្រះមហាក្សត្រ និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រុងពលី និងចម្រើនព្រះបរិត្ត ដើម្បីត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ស្អែកនេះ។ពិធីនេះក៏មានការអញ្ជើញចូលរួមដោយឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។ពិធីប្រុងពលី និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តក្នុងរោងជ័យ ដើម្បីសុំទឹកសុំដីទទួលបានសេចក្តីសុខចម្រើនរុងរឿងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះខេត្តកោះកុង ផ្តើមដំណើរសាងសង់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានមូលនិធិទ្រទ្រង់ការកសាងវិមាន ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ និងលោកជំទាវ តៅ តឿន ទៀ បាញ់។ពិធីសម្ពោធដាក់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ខេត្តកោះកុងនឹងធ្វើឡើងក្រោមវត្តមាននាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជន និងមហាជនចូលរួមប្រមាណ ៦ ៣០០នាក់។ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង បានសាងសង់នៅលើផ្ទៃដីទំហំ ២១៦ហិកតា ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលមានកម្ពស់៤៧ម៉ែត្រ និងមានទទឹង ៦៦ម៉ែត្រ ៤ជ្រុង ខាងក្រៅមានរូបសំណាកតោ នាគ ដំរីក្បាលបី គ្រុឌ និងហង្សក្បាល៣។ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង កសាងឡើងដើម្បីរម្លឹកអំពីសន្តិភាព សមិទ្ធផល និងដំណើរការឱ្យសន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះ និងការបង្រួបបង្រួមជាតិ ជាការរម្លឹកដល់គុណវីរបុរសជំនាន់មុនៗ ដែលបានលះបង់អាយុជីវិត ដើម្បីបូរណភាពទឹកដី ការពារជាតិមាតុភូមិ ប្រទេសជាតិ ក្នុងយុគសម័យភ្លើងសង្គ្រាម។ ចំពោះការចំណាយថវិកាសម្រាប់សាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង គឺទទួលបានពីការចូលរួមរបស់សប្បុរសជនជាតិ និងអន្តរជាតិ៕ (អត្ថបទ:ឈឹម មករា)

សន្និសីទហ្វ្រង់កូហ្វូន ពិភាក្សានិងផ្លាស់ប្តូរទស្សនាទានគន្លឹះនៃស្វ័យភាពរបស់ធនាគារកណ្តាល

2026/05/29 10:29:37 am        195
សន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលនៃប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូន) បានពិភាក្សា និងផ្លាស់ប្តូរទស្សនាទាន គន្លឹះ ទាក់ទងនឹងវិសាលភាពនៃស្វ័យភាពរបស់ធនាគារកណ្តាល ឱ្យស្ថិតនៅចំពោះមុខការរំពឹងទុកកាន់តែខ្ពស់ពីសំណាក់រដ្ឋ និង សាធារណជន។ធនាគារជាតិនៃកម្ពុជា សហការជាមួយធនាគារកណ្តាលបារាំង បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទថ្នាក់ទេសាភិបាលធនាគារ កណ្តាល នៃប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូន) លើកទី២៨ ក្រោមមូលបទ “ស្វ័យភាពធនាគារកណ្តាលចំពោះមុខការរំពឹង ទុករបស់រដ្ឋ និងសាធារណជន” ចាប់ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងមានការអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះពី ឯកឧត្តម François Villeroy de Galhau ទេសាភិបាល ធនាគារកណ្តាលបារាំង (Banque de France) និងលោកជំទាវ Christine Lagarde ប្រធានធនាគារ កណ្តាលអឺរ៉ុប (European Central Bank) និងវត្តមានថ្នាក់ទេសាភិបាលធនាគារកណ្តាលសរុបចំនួន ២៦ នៃប្រទេសហ្រ្វង់កូហ្វូន នៅទ្វីបអឺរ៉ុប អាមេរិក អាហ្រ្វិក អាស៊ី មជ្ឈិមបូព៌ា និងប៉ាស៊ីហ្វិក។ នេះជាលើកទី៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលំដាប់ អន្តរជាតិនេះ បន្ទាប់ពីលើកទី១ ត្រូវបានរៀបចំឡើងក្នុងឆ្នាំ១៩៩៦ និងលើកទី២ ក្នុងឆ្នាំ២០១១។ នៅក្នុងព្រឹត្តិការណ៍អន្តរជាតិជាប្រវត្តិសាស្ត្រនេះ អង្គសន្និសីទបានពិភាក្សា និងផ្លាស់ប្តូរទស្សនាទានគន្លឹះ ទាក់ទងនឹងវិសាល ភាពនៃស្វ័យភាពរបស់ធនាគារកណ្តាល ក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈមនឹងដំណើរវិវត្តន៍ថ្មីនៃតថភាពសេដ្ឋកិច្ច និងសង្គម ដែលបាននិងកំពុងដាក់ធនាគារកណ្តាលឱ្យស្ថិតនៅចំពោះមុខ ការរំពឹងទុកកាន់តែខ្ពស់ពីសំណាក់រដ្ឋ និងសាធារណជន។ សន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាល នៃប្រទេសនិយាយភាសាបារាំង ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤ តាមគំនិត ផ្តួចផ្តើមរបស់ធនាគារកណ្តាលបារាំង ដើម្បីផ្តល់វេទិកាប្រចាំឆ្នាំសម្រាប់ការសន្ទនា ការផ្លាស់ប្តូរបទពិសោធទាក់ទងនឹងប្រធានបទ សេដ្ឋកិច្ច រូបិយវត្ថុ និងហិរញ្ញវត្ថុ។ សន្និសីទនេះក៏បានរួមចំណែកយ៉ាងសំខាន់ ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងធនាគារ កណ្តាល ជាពិសេសធនាគារកណ្តាលដែលប្រើភាសាបារាំង៕អត្ថបទ៖ សុន រ៉ាឌី,

កម្ពុជា​ បន្តអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការប្រកបដោយបរិយាបន្ន ផ្អែកលើច្បាប់ និងផ្តោតលើប្រជាជន ព្រមទាំងការបង្កើនតួនាទី និងសំឡេងរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងកិច្ចប្រជុំនៅ UN

2026/05/29 10:20:15 am        280
តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការ បានចូលរួមថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំក្រុមមិត្តនៃអភិបាលកិច្ចសកល ក្រោមប្រធានបទ៖ «ការកែទម្រង់ និងលើកកម្ពស់អភិបាលកិច្ចសកល៖ ធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល» នៅទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក។ ក្នុងសុន្ទរកថា ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីភាពចាំបាច់នៃការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចសកល ដើម្បីឆ្លើយតបទៅនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ បម្រែបម្រួលអាកាសធាតុ ការស្រុតចុះនៃសេដ្ឋកិច្ច និងបញ្ហាប្រឈមសកលថ្មីៗ។ ឯកឧត្តមបានថ្លែងថា កម្ពុជា បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការប្រកបដោយបរិយាបន្ន ផ្អែកលើច្បាប់ និងផ្តោតលើប្រជាជន ព្រមទាំងការបង្កើនតួនាទី និងសំឡេងរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ ឯកឧត្តមបានបន្តថា ដោយផ្អែកលើបទពិសោធន៍របស់ខ្លួនពីសង្គ្រាមឆ្ពោះទៅកាន់សន្តិភាព កម្ពុជាបានលើកឡើងថា ការសន្ទនា ការទូត និងសកម្មភាពរួម គឺជាមាគ៌ាចាំបាច់ដើម្បីឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕

ពលរដ្ឋខ្មែរម្នាក់ទៀតបានស្លាប់ដោយសារគ្រាប់បែកចង្កោមដែលជាសំណល់សង្រ្គាមពីទាហានសៀមឈ្លានពាន

2026/05/29 09:32:42 am        415
ប្រជាពលរដ្ឋខ្មែរម្នាក់ទៀតហើយ ដែលបានបាត់បង់ជីវិតដោយសារគ្រាប់បែកចង្កោម ដែល​ជា​សំណល់​សង្រ្គាម​របស់ទាហានសៀមឈ្លានពាន ខណៈជនរងគ្រោះបានទៅកាប់ឈឺធ្វើអុស កាល​ពី​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ ២០២៦ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់។ ឯកឧត្តម ហេង រតនា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកជាអគ្គនាយស៊ីម៉ាក់ បាន​សរសេរ​លើ​បណ្តាញ​សង្គមហ្វេសបុកថា នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ មាន​ករណី​ប្រជាពលរ​ដ្ឋបាត់បង់ជីវិតដោយសារគ្រោះថ្នាក់កាប់ឈើធ្វើអុសដុត ប៉ះ​គ្រាប់​បែក​ចង្កោម​ផ្ទុះ​ស្លាប់​នៅ​ហ្នឹង​កន្លែង​ភ្លាម​ៗតែម្តង។ ឯកឧត្តមបានបញ្ជាក់ថា គ្រាប់បែក​ចង្កោម​នេះ​ជា​ប្រភេទ​គ្រាប់​បែក​ចង្កោម​M46 ជាសំណល់គ្រាប់បែកចង្កោមពីសង្គ្រាមសៀមឈ្លានពាន។ អគ្គនាយកស៊ីម៉ាករូបនេះបានបញ្ជាក់ឲ្យដឹងផងដែរថា តំបន់ភូមិនេះ បានរងផល​ប៉ះពាល់​ដោយ​សារ​គ្រាប់​បែក​ចង្កោម​សង្គ្រាមទាំងពីរលើក ដែល​បង្ក​ឡើង​ដោយ​ទាហាន​សៀម​កាល​ពី​ឆ្នាំ​២០២៥​កន្លង​ទៅ​។ យ៉ាងណាក៏ដោយ ឯកឧត្តម ហេង រតនា ក៏បានបញ្ជាក់ផងដែរថា ពេលនេះកម្លាំង​ជំនាញ​អង្គភាព​CMAC​បាន​បោស​សម្អាត​ធានា​សុវត្ថិភាព​នៅ​តំបន់​តាម​លំនៅដ្ឋាន​របស់​ប្រជាព​លរដ្ឋ​ក្នុង​ភូមិ​នេះ​ទាំង​ស្រុង និង​បានហ៊ុមព័ទ្ធ​ ដាក់ស្លាកសញ្ញាតំបន់ព្រៃខាងក្រោយភូមិនេះ និង​តំបន់​កសិកម្ម​មួយ​ចំនួន​ជា​អាទិភាព​បន្ត​ផងដែរ។ តាមរយៈបណ្តាញសង្គមហ្វេសបុកនេះដែរ ឯកឧត្តម ហេង រតនា ក៏​បានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ ដោយ​សារ​គ្រាប់​បែក​ចង្កោម​សៀម​ឈ្លាន​ពាន​ដែល​ជា​ទង្វើ​ប្រឆាំង​អនុ​សញ្ញា​ហាម​ប្រាម​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម​នេះ​ផង​ដែរ។ សូមបញ្ជាក់ថា កាលពីកន្លងទៅមានប្រជាពលរដ្ឋ និងកុមារកម្ពុជាបានរងគ្រោះថ្នាក់ដល់ជីវិត របួស ​និង​ពិការ​ជាបន្តបន្ទាប់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែល​សល់​ពី​សង្រ្គាម​ឈ្លាន​ពាន​របស់​សៀម ​ជាពិសេសគ្រាប់បែកចង្កោមតែម្តង ដោយទាហានសៀម​បាន​បាញ់​ស្រោច​យ៉ាង​កំរោល ​និង​មិនរើសគោលដៅចូលដែនអធិបតេយ្យកម្ពុជាជាង១៣ម៉ឺនគ្រាប់ ហើយ​បើ​គិត​ជា​កូន​គ្រាប់​វិញ​ ប្រហែល៦លានទៅ៧លានគ្រាប់ឯណោះ៕

ជនបរទេសចំនួន ២៤០នាក់ ពាក់​ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

2026/05/29 09:21:19 am        258
ជន​ជាតិចិន និងជនជាតិមីយ៉ាន់ម៉ាសរុបចំនួន ២៤០នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ តត្រូវបានចេញពីព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និង​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បានសហកាជាមួយស្ថានទូតចិន និងស្ថានទូតមីយ៉ាន់ម៉ា ប្រចាំនៅព្រះរាជាណាចក្រកកម្ពុជាធ្វើ​ការ​បណ្តេញ​ជន​ជាតិចិន និងជនជាតិមីយ៉ាន់ម៉ាសរុបចំនួន ២៤០នាក់ ស្រី៣៨នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញ​ពីព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានជនជាតិចិន ១៦៥នាក់ ស្រី០៨នាក់ និងជនជាតិមីយ៉ាន់ម៉ាចំនួន ៧៥នាក់ ស្រី៣០នាក់ ត្រូវបានបណ្ដេញចេញ តាមរយៈយន្តហោះពិសេសនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

សមត្ថកិច្ចបង្ក្រាបទីតាំងសណ្ឋាគារ «៦៦៦៨»នៅផ្លូវណតប្រ៊ីត ឃាត់ខ្លួនជនជាតិចិន៦នាក់ សង្ស័យករណី Online scam

2026/05/29 08:19:23 am        179
ភ្នំពេញ៖ ក្នុងប្រតិបត្តិការបង្ក្រាបនៅទីតាំងសណ្ឋាគារ «៦៦៦៨» ផ្លូវណតប្រ៊ីត ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីថ្ងៃទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចបានរកឃើញបទល្មើសជាច្រើនករណី ព្រមទាំងឃាត់ខ្លួនជនជាតិចិនចំនួន ០៦នាក់ ពាក់ព័ន្ធនឹងការស្នាក់នៅខុសច្បាប់ គ្រឿងញៀន និងសង្ស័យប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា។ ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើង ក្រោមការបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ , ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់លោក លី គីមស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមសហការពីកម្លាំងចម្រុះ អាជ្ញាធរខណ្ឌសែនសុខ។ ក្នុងចំណោមជនជាតិចិនទាំង៦នាក់នោះ ២នាក់មានលិខិតឆ្លងដែនចំនួន (១នាក់ផុតទិដ្ឋាការស្នាក់នៅ) ២នាក់គ្មានលិខិតឆ្លងដែនចំនួន , និង២នាក់ទៀត ប្រើលិខិតឆ្លងដែនក្លែងក្លាយ ។ ជាមួយគ្នានេះ សមត្ថកិច្ចដកហូតសម្ភារៈវត្ថុតាង នៅជាន់ទី០៥ បន្ទប់ដាក់សម្ភារ: មានកុំព្យូទ័រយួរដៃ ចំនួន០៣គ្រឿង ទូរស័ព្ទដៃ ចំនួន ៧៤រឿង អេក្រង់ (MONITOR) ចំនួន ០១គ្រឿង។ នៅជាន់ទី០៥ បន្ទប់លេខ៥០១ រកឃើញក្រាមពណ៌សសង្ស័យគ្រឿងញៀនចំនួន ០១កញ្ចប់, ថ្នាំគ្រាប់ពណ៌ផ្កាឈូកមានអក្សរWY សង្ស័យជាគ្រឿងញៀនចំនួន ១៤គ្រាប់, ក្រដាសអាលុយមីញ៉ូមសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, គ្រាប់អាវុធខ្លីចំនួន ០៥គ្រាប់ , អត្តសញ្ញាណប័ណ្ណប៉ូលីសចិនលេខ២១១៣០២ ចំនួន ០១សន្លឹក ,លិខិតឆ្លងដែនជនជាតិចិនលេខEH3527172 ជារបស់ឈ្មោះXU HAO ចំនួន ០១ក្បាល និងឯកសណ្ឋានកងរាជអាវុធហត្ថចំនួន ០៤កំប្លេ។ យោងតាមការធ្វើកោសល្យវិច្ច័យលើសម្ភារៈវត្ថុតាងឧបករណ៍អេឡិចត្រូនិច (កុំព្យូទ័រ និងទូរស័ព្ទដៃ) របស់សមត្ថកិច្ច ជំនាញ នៃការិយាល័យប្រឆាំង បទល្មើសបច្ចេកវិទ្យា សន្និដ្ឋានបានថាទីតាំងខាងលើជាប់ពាក់ព័ន្ធករណី រក្សាទុកឧបករណ៍សង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ បច្ចុប្បន្ននេះ ជនជាតិចិន ចំនួន ០៣នាក់ ពាក់ព័ន្ធនឹងករណីស្នាក់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ (ផុតទិដ្ឋាការស្នាក់នៅ ០១នាក់ និងគ្មានលិខិតឆ្លងដែន០២នាក់) ប្រគល់ជូនទៅ ការិយាល័យស៊ើបអង្កេត និងអនុវត្ដនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ត។ ចំពោះជនជាតិចិន ចំនួន ០៣នាក់ ជនជាតិចិន ០១នាក់ (អ្នកគ្រប់គ្រងសណ្ឋាគារ៦៦៦៨) និងជនជាតិចិន ចំនួន ០២នាក់ (កាន់លិខិតឆ្លងដែនក្លែងក្លាយ) ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តនីតិវិធីបន្ត។ ចំណែកឯ សម្ភារៈវត្ថុតាងស្ថិតក្នុង បន្ទប់លេខ៥០១ ប្រគល់ជូនការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីអនុវត្តនីតិវិធីបន្ត ខណៈដែល សម្ភារៈនិងវត្ថុតាងស្ថិតក្នុង បន្ទប់ដាក់សម្ភារៈ ប្រគល់ជូន ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវបទល្មើសបន្ថែម។ ក្នុងករណីនេះ ឈ្មោះ CHEN GUILIN ភេទប្រុស ជនជាតិចិន ត្រូវជាអ្នកគ្រប់គ្រងសណ្ឋាគារ ៦៦៦៨ បានយល់ព្រមឲ្យសមត្ថកិច្ចធ្វើការផាកពិន័យចំពោះករណីដែលបានអនុញ្ញាតឲ្យជនជាតិចិន ចំនួន ០៣នាក់ (ប្រុស) ស្នាក់នៅទីតាំងខាងលើ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងនគរបាលជាតិ ត្រូវបន្តយុទ្ធនាការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ជាដាច់ខាត ដើម្បីរក្សាសន្តិសុខសង្គម និងការពារកេរ្តិ៍ឈ្មោះប្រទេសជាតិលើឆាកអន្តរជាតិ៕

សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់ស្ពានបេតុងចំនួន១ កន្លែង ប្រវែង ៩០ ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋនៅស្រុកជីក្រែង ខេត្តសៀមរាប

2026/05/28 05:18:37 pm        49
ស្ពានបេតុងចំនួន១កន្លែង នៅស្រុកជីក្រែង ខេត្តសៀមរាប ស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនាយ៉ាងល្អប្រសើរសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ បម្រើដល់ការដឹកជញ្ជូន និងការធ្វើអាជីវកម្មនានា ដែលនេះជាការលើកកម្រិតជីវភាពរស់នៅ ប្រជាពលរដ្ឋនៅមូលដ្ឋាន។លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងក្នុងការចុះត្រួតពិនិត្យវាយតម្លៃ លើការងារសាងសង់ស្ពានបេតុង ចំនួន១ កន្លែង ប្រវែង ៩០ ម៉ែត្រ ទទឹង ១០ ម៉ែត្រ និងការស្ថាបនាសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅភូមិចេក ឆ្លងទៅភូមិដុបត្នោត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះថា ជុំវិញការអភិវឌ្ឍន៍នេះក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងបន្តបេសកម្មរបស់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ជំរុញការស្ថាបនា ការស្តារ និងការថែទាំ ក្នុងនោះការតភ្ជាប់មិនថាស្ពាន និងបណ្តាញផ្លូវផ្សេងៗនៅតាមជនបទឡើយ ពិតជាមានសារៈសំខាន់ណាស់ ក្រៅពីការធ្វើដំណើរ ផ្លូវនិងស្ពានគឺជាសរសៃឈាមនៃសេដ្ឋកិច្ចបម្រើដល់ការដឹកជញ្ជូនដូចជា៖ ការដឹកកសិផលទៅកាន់ទីផ្សារ ទៅកាន់ឧស្សាហកម្ម រោងចក្រ និងសហគ្រាសនានា និងការប្រកបមុខរបរផ្សេងៗរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានផងដែរ។លោកជំទាវ បន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាននិងកំពុងបន្តជំរុញអភិវឌ្ឍន៍លើវិស័យបម្រើដល់សង្គម និងសេដ្ឋកិច្ច ក្នុងនោះការអភិវឌ្ឍជនបទ គឺកំពុងបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅប្រជាពលរដ្ឋ តាមរយៈការលើកកម្ពស់សេវាសង្គមនានាជូនប្រជាពលរដ្ឋនៅតំបន់ជនបទដូចជា៖ សេវាអប់រំ, សេវាសុខាភិបាល, សេវាទឹកស្អាត, អនាម័យ, ទូរគមនាគមន៍, ការពង្រីកវិសាលភាពនៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងបញ្ហាអនាម័យជនបទ ជាពិសេសការស្ថាបនាផ្លូវ និងស្ពាននេះជាដើម ដើម្បីលើកកម្ពស់កម្រិតជីវភាពនៅជនបទឱ្យកាន់តែប្រសើរ។ជុំវិញគម្រោងស្ពានខាងលើនេះ លោកជំទាវអនុរដ្ឋលេខាធិការ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់អ្នកទទួលការដែលបានស្ថាបនាស្របតាមបទដ្ឋានបច្ចេកទេស ដោយស្ពានមួយនេះនិងបានកំពុងសម្រួលដល់ ការធ្វើដំណើររបស់របស់ប្រជាពលរដ្ឋ។ លោកជំទាវបន្ថែមថា ទាក់ទងការអភិវឌ្ឍនៅតាមជនបទនេះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់បំផុត ទាំងការងារស្ថាបនា ការស្តារ និងការថែទាំ ដើម្បីសម្រួលដល់គមនាគមន៍ និងការផ្តល់សេវាសាធារណៈផ្សេងៗ ជូនប្រជាពលរដ្ឋគ្រប់ទិសទីនៅទូទាំងប្រទេស ដើម្បីរួមចំណែក ក៏ដូចជាការកែប្រែនូវលក្ខខណ្ឌ រស់នៅរបស់សហគមន៍ជនបទ លើផ្នែកសេដ្ឋកិច្ច និងសង្គម និងការប្រែក្លាយតំបន់ជនបទឱ្យទៅជាតំបន់មានភាពរីកចម្រើនប្រកបដោយចីរភាព ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់រាជរដ្ឋាភិបាល៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាតែងឈរលើគោលគំនិតសន្ដិភាពនិយម ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមជាង៣ទសវត្សរ៍ហើយ

2026/05/28 04:47:46 pm        105
ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ថ្នាក់ដឹកនាំកម្ពុជា ទាំងការដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្រ្ដី និងបន្តដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបន្តវេនក្នុងអាណត្តិទី៧នេះ តែងតែ ឈរលើគោលគំនិតសន្ដិភាពនិយម ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមជាង៣ទសវត្សរ៍ហើយ។ឯកឧត្តម ប៉ែន បូណា បានថ្លែងថា កម្ពុជា បានឆ្លងកាត់សង្គ្រាមជាង៣ទសវត្សរ៍ ហើយកម្ពុជាបានខិតខំស្វះស្វែងរកបាននូវសន្ដិភាពពេញលេញ តាមរយៈនយោបាយ ឈ្នះ ឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី ធ្វើឱ្យកម្ពុជាទទួលបានសន្ដិភាពចាប់ពីចុងឆ្នាំ ១៩៩៨រហូតមក ដែលជាពេលវេលាមួយដែលកម្ពុជាមានឱកាសកសាង អភិវឌ្ឍប្រទេសជាតិរហូតមកដល់បច្ចុប្បន្ន។ ឯកឧត្តមបានបន្តថា ផ្ដោតលើទស្សនវិស័យស្រឡាញ់សន្ដិភាព ការពារសន្ដិភាពរបស់កម្ពុជាតាំងពីដើមមក ដូច្នេះហើយទើបរាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានដឹកនាំប្រទេសជាតិឈរលើគោលគំនិតសន្ដិភាពនិយម និងខិតខំបញ្ចប់សង្គ្រាមជាមួយថៃ ដើម្បីឱ្យមានសសន្ដិភាពឡើងវិញ។ ជាក់ស្ដែងចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ កម្ពុជាគោរពបានយ៉ាងល្អនូវបទឈប់បាញ់។ ឯកឧត្តមបានបញ្ជាក់ថា មកដល់ពេលនេះ យើងអាចនិយាយបានថា នៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ អត់មានសង្គ្រាមទៀតទេ បើទោះបីជាបងប្អូនប្រជាពលរដ្ឋឭព័ត៌មានផ្សេងៗ ក៏ប៉ុន្ដែអត់មានផ្ទុះសង្គ្រាមទៀតទេ ភាគីទាំងពីរបានសម្របសម្រួលគ្នា ដើម្បីបញ្ចៀសសង្គ្រាមហើយឈានទៅស្វែងរកដំណោះស្រាយមួយ សន្ដិវិធី ច្បាប់អន្តរជាតិ និងការទូត។ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង៕

ក្រសួងការងារ បន្តនាំយកឱកាសការងារជាង ១ម៉ឺនកន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ព្រមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ដល់ពលរដ្ឋខេត្តពោធិ៍សាត់

2026/05/28 04:36:59 pm        105
ពោធិ៍សាត់៖ វេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» បានបន្តផ្សព្វផ្សាយនៅបរិវេណសាលាក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋ អតីតពលករមកពីប្រទេសថៃ និងយុវជនជិត ៨០០នាក់។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ឡេង សែ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ណែនាំ និងបានជម្រាបជូនអង្គពិធីទាំងមូលអំពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាល ក្នុងការប្រមូលឱកាសការងារក្នុងស្រុកជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេស ដើម្បីផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដល់មូលដ្ឋាន។ ក្នុងនោះ សម្រាប់វេទិកាខេត្តពោធិ៍សាត់នេះផ្ទាល់ បាននាំមកនូវឱកាសការងារភ្លាមៗចំនួន ១០ ៧៣២ កន្លែង ពីបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាសធំៗ និងតំបន់សេដ្ឋកិច្ចពិសេស។ ឯកឧត្តមបានថ្លែងអំពាវនាវដល់បងប្អូនអតីតពលករ និងប្រជាពលរដ្ឋទាំងអស់ឱ្យពិចារណាចាប់យកការងារធ្វើក្នុងស្រុក ជាពិសេសនៅក្នុងខេត្តពោធិ៍សាត់ផ្ទាល់ ដែលកំពុងមានការរីកដុះដាលនូវបណ្តារោងចក្រ និងសហគ្រាសធំៗជាច្រើន។ ឯកឧត្តមបានគូសបញ្ជាក់ថា បន្ទាប់ពីចុះឈ្មោះធ្វើការងារស្របច្បាប់នៅទីនេះ បងប្អូនអតីតពលករនឹងទទួលបានអត្ថប្រយោជន៍សំខាន់ៗចំនួន ៣ ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) រួមមានរបបហានិភ័យការងារ របបថែទាំសុខភាព និងរបបសោធននិវត្តន៍ ឬប្រាក់រ៉ឺត្រែត ដូចមន្ត្រីរាជការដែរ ដែលយន្តការនេះជួយកាត់បន្ថយទាំងពេលវេលា និងថវិកាពលរដ្ឋក្នុងការដើររកការងារធ្វើ។ជាមួយគ្នានេះដែរ ឯកឧត្តម ឡេង សែ ក៏បានពន្យល់យ៉ាងក្បោះក្បាយ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋយល់ដឹងពីហានិភ័យនៃការចំណាកស្រុកខុសច្បាប់ ដែលប្រឈមនឹងការកេងប្រវ័ញ្ច និងខ្វះការគាំពារផ្នែកច្បាប់។ ការធ្វើការងារនៅក្នុងស្រុក មិនត្រឹមតែផ្តល់ប្រាក់ចំណូលមានស្ថិរភាពប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសឱ្យបងប្អូនបានជួបជុំ និងថែទាំឪពុកម្តាយចាស់ជរា ក៏ដូចជាកូនតូចៗក្នុងបន្ទុកផងដែរ ខណៈបច្ចុប្បន្នប្រទេសយើងមានការងារធ្វើច្រើនកន្លែង ប៉ុន្តែជួបប្រទះការខ្វះខាតកម្លាំងពលកម្ម។ ប្រសិនបើយើងងាកមកប្រើប្រាស់កម្លាំងពលកម្មសកម្មទាំងនេះ ក្នុងការធ្វើការងារស្របច្បាប់ក្នុងស្រុកវិញ នោះនឹងបានចូលរួមចំណែកយ៉ាងធំធេងក្នុងការជំរុញសេដ្ឋកិច្ចសង្គមឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ក្នុងករណីដែលមានបំណងចង់ទៅបំពេញការងារនៅក្រៅប្រទេស ដូចជាប្រទេសកូរ៉េ ជប៉ុន អូស្ត្រាលី ជាដើម ឯកឧត្តមបានក្រើនរំលឹកដល់ពលរដ្ឋ ឱ្យជ្រើសរើសតែក្រុមហ៊ុនស្របច្បាប់ដែលបានចុះបញ្ជីត្រឹមត្រូវប៉ុណ្ណោះ ចៀសវាងការចាញ់បោកក្រុមហ៊ុនខុសច្បាប់ ឬក្រុមហ៊ុនខ្សឹប ដោយបងប្អូនអាចធ្វើការផ្ទៀងផ្ទាត់បញ្ជីឈ្មោះជាមួយអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងតាមលេខទូរស័ព្ទជំនួយរហ័ស Hotline ១២៩៧ សម្រាប់ផ្នែកផ្គូផ្គងការងារ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស.។ក្រៅពីឱកាសការងារ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តយ៉ាងខ្លាំងក្លាដល់យុវជន ឱ្យចាប់យកឱកាសមាសក្នុងការចូលរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឬកម្មវិធី TVET ១,៥ លាននាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ដ៏ធំស្កឹមស្កៃ ក្នុងគោលដៅយុទ្ធសាស្ត្រ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។ នេះជាកម្មវិធីអាទិភាពជាតិរបស់រាជរដ្ឋាភិបាល ដែលផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃ និងមានប្រាក់ឧបត្ថម្ភប្រចាំខែលើជំនាញទីផ្សារជាច្រើន ដូចជាការជួសជុលម៉ាស៊ីនបរិក្ខារត្រជាក់ គ្រឿងអគ្គិសនី សំណង់ ឆុងកាហ្វេ ដុតនំ សាឡន ផាត់មុខ អ៊ុតសក់ ធ្វើក្រចក និងផ្នែកសេវាកម្មជាដើម ដើម្បីធានាបាននូវការងារធ្វើ និងប្រាក់ឈ្នួលសមរម្យនាពេលអនាគត។សូមបញ្ជាក់ថា វេទិកាការងារដ៏មានសារៈសំខាន់នេះ ទទួលបានការសហការចូលរួមយ៉ាងពេញទំហឹងពីសំណាក់បណ្តារោងចក្រ សហគ្រាស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សមាគម និងតំបន់សេដ្ឋកិច្ចពិសេសធំៗ រួមទាំង រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ, រោងចក្រ ញូ វ៉ាយ អឹភែរឹល, រោងចក្រ អខេធី, រោងចក្រ ស៊ិនគី អឹភឹរឹល, សិប្បកម្ម សាន ពៅ, រោងចក្រ មីនេបៀ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី, សមាគម TAFTAC, តំបន់សេដ្ឋកិច្ចពិសេស RGPPSEZ, តំបន់សេដ្ឋកិច្ចពិសេស ចេជាង គម្រោង២ ព្រមទាំងក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ ដែលជាក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មស្របច្បាប់ទៅបម្រើការងារនៅប្រទេសជប៉ុនផងដែរ៕

ប្រមុខការពារជាតិរំឭកខ្មែរគ្រប់រូបរួបរួមគ្នាជាធ្លុងមួយក្រោកឡើងលើកតម្កើងកិត្យានុភាពជាតិ និងរួមគ្នាការពារជាតិទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ

2026/05/28 04:31:12 pm        102
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ គឺមានរយៈពេលមួយឆ្នាំហើយដែលយោធាថៃបានបើកការបាញ់ប្រហារសម្លាប់យុទ្ធជនខ្មែរនៅលើទឹកដីខ្មែរក្នុងខេត្តព្រះវិហារ, ក្នុងពេលរំឭកដ៏ការឈឺចាប់នេះប្រមុខការពារជាតិបានអំពាវនាវដល់ខ្មែរគ្រប់រូប រួបរួមគ្នាជាធ្លុងមួយក្រោកឡើងលើកតម្កើងកិត្យានុភាពជាតិ និងរួមគ្នាការពារជាតិទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអំពាវនាវតាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះថា ថ្ងៃនេះជាខួបមួយឆ្នាំ ដែលកងទ័ពថៃឈ្លានពានកម្ពុជា និងបាញ់សម្លាប់វីរៈកងទ័ពខ្មែរ ព្រឹន្ទបាលឯក សួន រោន ដែលបានពលីជីវិតនៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្នុងឱកាសនេះ ប្រមុខការពារជាតិកម្ពុជា បានឧទ្ទិសចំពោះពលីកម្មវីរកងទ័ព សួន រោន បន្តដក់ជាប់ក្នុងដួងចិត្តកូនខ្មែរ និងដាស់ស្មារតីកូនខ្មែរគ្រប់រូបឱ្យប្រឹងប្រែង កាយចិត្ត បញ្ញាស្មារតី និងការប្រឹងប្រែងជាកំពែងការពារជាតិ និងកសាងជាតិឱ្យកាន់តែខ្លាំងក្លា ដើម្បីទប់ទល់មហិច្ឆតាដ៏សែនអាក្រក់ពិសពុលនៃកងទ័ពថៃ។ ឯកឧត្តមបានថ្លែងថា៖«សូមឱ្យក្តីឈឺចាប់នេះ ក្រើនរំលឹកកូនខ្មែរគ្រប់រូប រួបរួមគ្នាជាធ្លុងមួយ ដើម្បីក្រោកឡើងលើកតម្កើងកិត្យានុភាពជាតិ និងរួមគ្នាការពារជាតិទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ»។ ឯកឧត្តមបានឧទ្ទិស បុណ្យកងកុសលទាំងឡាយយិតយោងដួងវិញ្ញាណក្ខន្ធវីរៈកងទ័ពខ្មែរ សួន រោន បានទៅដល់ទីស្ងប់សុខ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បម្រែបម្រួលអាកាសធាតុធ្វើឲ្យប៉ះពាល់ដល់កសិករចិញ្ចឹមឃ្មុំនៅកូរ៉េខាងត្បូង
06/04/2026 08:06 PM
EU និង UNICEF បញ្ជូនគ្រឿងផ្គត់ផ្គង់សង្រ្គោះជំងឺអេបូឡាទៅកាន់កុងហ្គោ ខណៈផ្ទុះការរីករាលដាលឆ្លង
06/04/2026 08:06 PM
មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
06/04/2026 08:06 PM
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
06/04/2026 08:06 PM
មាន​អ្នក​ស្លាប់ច្រើន​នាក់​ ក្នុងហេតុការណ៍​ធ្លាក់យន្តហោះនៅតំបន់ Istria របស់​ក្រូអាត
06/04/2026 08:06 PM
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់អំពាវនាវឲ្យ​អ៊ីស្រាអែលដកទ័ពទៅកាន់ទីតាំងមុនសង្គ្រាម នៅលីបង់
06/04/2026 08:06 PM
ប្រទេស ១១ នៅអឺរ៉ុប អំពាវនាវឲ្យ​ EU មានច្បាប់ទិដ្ឋាការកាន់តែតឹងរ៉ឹង សម្រាប់ជនជាតិរុស្ស៊ី
06/04/2026 07:06 PM
អ៊ីស្រាអែលឃុំខ្លួនក្រុមបាតុករជ្វីហ្វជ្រុលនិយម បន្ទាប់ពី​បាន​វាយប្រហារលំនៅ​ឋាន​របស់ចៅក្រម
06/04/2026 07:06 PM
បទឈប់បាញ់នៅលីបង់ បង្កើនក្តីសង្ឃឹមពី​ការ​មាន​វឌ្ឍនភាព សម្រាប់កិច្ចព្រមព្រៀងអ៊ីរ៉ង់
06/04/2026 07:06 PM
អាកាសធាតុអាក្រក់បែងចែកអ៊ីតាលីដោយព្យុះកួចកើតមាននៅទីក្រុងរ៉ូមហើយអាកាសធាតុក្តៅវាយប្រហារកោះ Sicily
06/04/2026 07:06 PM