មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
សម្តេចតេជោ ចែករំលែកបទវិភាគអ្នកជំនាញភូមិសាស្ត្រនយោបាយថៃ «អន្ទាក់​របស់កម្ពុជា! តើ Anutin នាំប្រទេសឱ្យចាញ់ក្តីនៅ​តុលាការ​អន្តរជាតិម្តងទៀតឬ?»
ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ​និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា​ចុះកិច្ចព្រមព្រៀងដើម្បីជំរុញកំណើនទេសចរណ៍កម្ពុជា

ព័ត៌មានជាតិ

ត្រីនៅកន្លែងអភិរក្សតាមោក ក្នុងខេត្តសៀមរាប ងាប់អស់ប្រមាណពីរតោន ដោយសារអាកាសធាតុក្ដៅខ្លាំង

2026/05/28 04:25:35 pm        165
សៀមរាប៖ ខណ្ឌរដ្ឋបាលជលផលសៀមរាមរាប នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសថា ត្រីប្រមាណពីរតោនបានងាប់នៅកន្លែងអភិរក្សតាមោក ស្ថិតក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នាវេលាម៉ោង៤,៣០នាទី។ លោក លី តុងឃី ប្រធានសហគមន៍នេសាទកំពង់ឃ្លាំង ដែលបានកំពុងយាមការពារនៅកន្លែងអភិរក្សជលផលតាមោក បានបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យត្រីងាប់នេះ គឺនៅប៉ុន្មានថ្ងៃនេះ អាកាសធាតុមានសភាពក្តៅខ្លាំង ហើយទឹកនៅកន្លែងអភិរក្សក៏រីងរាក់ខ្លាំង នៅសល់កម្ពស់ប្រមាណ០,១ម៉ែត្រ ទៅ០,៤ម៉ែត្រប៉ុណ្ណោះ ដែលធ្វើឱ្យទឹកក្តៅខ្លាំងរហូតដល់បាតដី មិនតែប៉ុណ្ណោះ ពុំមានខ្សល់បក់ទៀត ធ្វើឱ្យហប់ខ្សល់ខ្លាំង ធ្វើឱ្យមានកង្វះអ៊ុកស៊ីសែន ទើបធ្វើឱ្យត្រីងាប់។ នៅថ្ងៃទី២៨ ខែឧសភា នេះ ផ្នែករដ្ឋបាលជលផលដំដែក, សង្កាត់រដ្ឋបាលជលផលសូទ្រនិគម, រដ្ឋបាលឃុំកំពង់ឃ្លាំង និងកងកម្លាំងបង្រ្កាបបទល្មើនេសាទតំបន់ប្រតិបត្តិការសឹករងខេត្ត, កងពលតូច ង៧០ និងយោធភូមិភាគ៥ បានចុះទៅពិនិត្យមើលជាក់ស្តែងនៅកន្លែងកើតហេតុ អំពីត្រីងាប់នេះ។ ប្រភេទត្រីដែលងាប់ មានដូចជា ត្រីរៀល ត្រីក្រុស ត្រីឆ្ពិន ត្រីខ្មាន់ ត្រីឆ្លាំង និងត្រីក្រពាត់ ប្រហែលជា២០០០គីឡូក្រាម៕

លោកអភិបាលខណ្ឌដូនពេញ ជំរុញដល់គណៈគ្រប់គ្រងសាលាបឋមសិក្សា បន្តអនុវត្តបង្រៀនឲ្យបានល្អនិងស្ដង់ដាល្អជាគំរូ

2026/05/28 04:18:11 pm        190
លោកអភិបាលខណ្ឌដូនពេញ ជំរុញដល់គណៈគ្រប់គ្រងសាលាបឋមសិក្សាទាំង៧សាលា ក្នុងមូលដ្ឋានខណ្ឌដូនពេញ បន្តអនុវត្តបង្រៀនឲ្យបានល្អនិងស្ដង់ដាល្អជាគំរូ ដល់សិស្សានុសិស្សដើម្បីក្លាយជាធនធានល្អ សម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និងក្នុងសង្គមជាតិ ។ជាក់ស្ដែងនាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ សាលាបឋមសិក្សាចតុមុខបានបើកកិច្ចប្រជុំ បូកសរុបការងារចុះពិនិត្យតាមដាន វាយតម្លៃនិងគាំទ្រការអនុវត្តស្ដង់ដារសាលាបឋមសិក្សាគំរូ ឆមាសទី១ ឆ្នាំសិក្សា២០២៥-២០២៦ ក្រោមវត្តមានលោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ មន្រ្តីនៃការិយាល័យអប់រំ និងគណៈគ្រប់គ្រងសាលាបឋមសិក្សាចតុមុខ រួមទាំងលោកគ្រូអ្នកគ្រូ ជាង១០០នាក់ផងដែរ នៅសាលាប្រជុំសាលាបឋមសិក្សាចតុមុខ ។លោក ហេង លេង ប្រធានការិយាល័យអប់រំ បានលើកឡើងផងដែរថា លោកគ្រូអ្នកគ្រូ ត្រូវបានយកចិត្តទុកដាក់ការបង្រៀន ការផ្សព្វផ្សាយ ដល់សិស្ស និងលក្ខណៈបច្ចេកទេសនៃការបង្រៀន ព្រោះជាសម័យឌីជីថល ដែលមានសកម្មភាពផ្សេង បង្ហោះក្នុងបណ្ដាញសង្គម ពីការរិះគន់ និងសសើរ ដូច្នេះ លោកគ្រូអ្នកគ្រូ ត្រូវមានទំនួលខុសត្រូវ ជាចាំបាច់។ក្នុងនោះដែរលោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានលើកឡើងថា សូមថ្លែងអំណរអរគុណដល់គណៈគ្រប់គ្រងសាលា និងលោកគ្រូអ្នកគ្រូ នៅសាលាបឋមសិក្សាទាំង៧ បានបង្ហាត់បង្រៀនសិស្សានុសិស្សនៅសាលាបឋម ចាប់ពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី៦ បានបណ្ដុះបណ្ដាលថ្នាក់សិស្សគឺថ្នាលដុសខាត ចំណេះដឹង និងទំលាប់ល្អក្នុងគ្រួសារ និងសង្គមជាតិ បន្តទៅថ្ងៃមុខ។ ជាពិសេសលោកអភិបាលសំណូមពរដល់គណៈគ្រប់គ្រង និងលោកគ្រូអ្នកគ្រូ មានបញ្ហាអ្វីត្រូវរកដំដោះស្រាយ និងត្រូវចេះសាមគ្គីផ្ទៃក្នុង។ក្នុងកិច្ចប្រជុំបូកសរុបនិងតាមដាននេះដែរ លោកអភិបាលក៏បានប្រគល់នៅប័ណ្ណសរសើរដល់លោកគ្រូ អ្នកគ្រូ ដែលមានស្នាដៃល្អ និងការបង្រៀនដល់សិស្សានុសិស្សមានចំណាត់ថ្នាក់ល្អប្រសើរផងដែរ៕អត្ថបទ៖ កុម្ភៈ

ក្រុមសិប្បករកំពុងបង្កើនសមត្ថភាពផលិត ឆ្លើយតបតម្រូវការទីផ្សារក្រោយមានសន្ទុះគាំទ្រច្រើនពីពលរដ្ឋ

2026/05/28 04:09:18 pm        214
ភ្នំពេញ៖ ក្រុមសិប្បករ បានលើកឡើងថា ក្រោយការបិទព្រំដែនគោកជាឯកតោភាគីរបស់ថៃជាមួយកម្ពុជាអស់រយៈពេលជិតមួយឆ្នាំមកនេះ សន្ទុះផលិតកម្មក្នុងស្រុកបានបង្ហាញពីសមត្ថភាពកាន់តែច្បាស់ ក្នុងការផ្គត់ផ្គង់ផលិតផលជាតិទៅកាន់ទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក ដែលកំពុងមានតម្រូវការកើនឡើង ដោយ​សារ​ស្មារតីពហិការទំនិញនាំចូលពីថៃរបស់ពលរដ្ឋខ្មែរ​ ហើយងាកមកប្រើប្រាស់ផលិតផលជាតិយ៉ាងផុលផុស ខណៈដែលផលិតក្នុងស្រុកមានការទទួលស្គាល់ទាំង គុណភាព អនាម័យ និងមាន​រសជាតិឆ្ងាញ់ មិនចាញ់ផលិតផលនាំចូល​។​ក្រុមសិប្បករ បានវាយតម្លៃថា ជិតមួយឆ្នាំមកនេះ ការកសាងសមត្ថភាព និងរក្សាបាននិរន្តរភាពនៃការផ្គត់ផ្គង់ផលិតផលជាតិនៅលើទីផ្សារគឺមានការរីកចម្រើនគួរអោយគត់សម្គាល់។ ជាក់ស្តែងខ្សែក្រវាត់ផលិតកម្មរបស់សហគ្រាសរបស់ពួកគេ កំពុងមមាញឹងខ្លាំង ដើម្បីផលិតផ្គត់ផ្គង់បម្រើឱ្យទីផ្សារក្នុងស្រុក​កំពុងកើនឡើង។ ពួកគេថា បច្ចុប្បន្ននេះ ផលិត​ផលជាតិច្រើនលើសលុប ត្រូវបានតាំងលក់នៅតាមផ្សារទំនើបនានានៅទូទាំងប្រទេស ជាពិសេស នៅតាមផ្សារទំនើបនៅរាជធានីភ្នំពេញ ដូចជា ផ្សារទំនើប ជីប ម៉ុង, ផ្សារទំនើប Lucky និងផ្សារទំនើប អ៊ីអន ជាដើម។ ក្រុមសិប្បករ បានអះអាងថា ការរីកចម្រើនទីផ្សារក្នុសស្រុកនាពេល​នេះ ក៏ដោយសារតែ មានការជួយជំរុញយ៉ាងខ្លាំង​ពីរាជរដ្ឋាភិបាល តាមរយៈក្រសួង-ស្ថាប័នជំនាញ ដែល​បានជួយទៅលើបច្ចេកទេស ការស្វែកទីផ្សារ និងការផ្តល់​ភាពអនុគ្រោះផ្នែកពន្ធសហគ្រាសក្នុងស្រុកទាំង​អស់​។ ស្របពេលមានសន្ទុះគាំទ្រពីពលរដ្ឋ ក្រុមសិប្បករទាំងនោះ នៅតែអំពាវនាវដល់អ្នកប្រើប្រាស់ទាំងអស់ បន្តគាំទ្រផលិតផលក្នុងស្រុកបន្ថែមទៀត ដើម្បី​ភាពរីកចម្រើន​សេដ្ឋកិច្ច និងសង្គមជាតិ​ ក៏ដូចជា បង្កើតឱកាសការងារជូនប្រជាពលរដ្ឋមូលដ្ឋានកាន់តែច្រើនឡើ​ង​។​ឯកឧត្ដម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងវេទិកាពិភាក្សាស្តីពី «សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៦» នៅរសៀលថ្ងៃទី ២៥ ឧសភា ថា ស្មារតីរួបរួមរបស់ពលរដ្ឋខ្មែរ​ បាននាំឱ្យទំនិញតាមទីផ្សារមានដាក់លក់ផលិតផលក្នុងស្រុកប្រមាណ ៨០ភាគរយ ដែលអាចជំនួសឱ្យផលិតផលថៃ។  ឯកឧត្ដម បន្តថា ជាមួយគ្នា ក្រសួងពាណិជ្ជកម្មក៏កំពុងពង្រីកទីផ្សារថ្មីបន្ថែមទៀត ដើម្បីនាំចេញកសិផលទៅក្រៅប្រទេស ដូចជា ប្រទេស​ចិន ដែលជាទីផ្សារដ៏ធំសម្រាប់កម្ពុជា​ និងបណ្តាប្រទេសផ្សេងៗទៀតដូចជា រុស្ស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា៕អត្ថបទ៖ ធូ វិរៈ

សកម្មជនគណបក្សប្រឆាំងចំនួន ៥១នាក់នៅស្រុកស្អាង ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

2026/05/28 04:02:21 pm        71
ភ្នំពេញ៖ ក្រោមបរិយាកាសនៃការរីកចម្រើន និងការរក្សាបាននូវសុខសន្តិភាពជាក់ស្តែង នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោក រស់ ចំណាន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក សឿង ចក់ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះទៅទទួលសកម្មជនមកពីគណបក្សភ្លើងទៀន ចំនួន ៥១នាក់ ដោយក្នុងនោះមកពីឃុំស្វាយប្រទាល ចំនួន២៤នាក់ និងឃុំតាលន់ ចំនួន២៧នាក់ ស្រុកស្អាង ខេត្តកណ្តាល ដែលបានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ការសម្រេចចិត្តចូលមកជ្រកក្រោមដំបូលគណបក្សប្រជាជនកម្ពុជារបស់សកម្មជនគណបក្សប្រឆាំងទាំង ៥១នាក់នេះ គឺធ្វើឡើងដោយមើលឃើញជាក់ស្តែងពីការដឹកនាំដ៏ច្បាស់លាស់ ត្រឹមត្រូវ និងការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រទេសជាតិ។ បងប្អូនអតីតសកម្មជនបានសម្តែងនូវការជឿជាក់យ៉ាងមុតមាំលើគំរូវីរភាព និងការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ព្រមទាំងរក្សាបាននូវសុខសន្តិភាពយ៉ាងរឹងមាំជូនជាតិមាតុភូមិ។ នៅក្នុងឱកាសដ៏មានអត្ថន័យនោះ លោក រស់ ចំណាន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងកោតសរសើរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូនទាំងអស់។ លោកបានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សរបស់ប្រជាពលរដ្ឋ ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រជាពលរដ្ឋ និងបើកចំហទ្វារជានិច្ចក្នុងការទទួលស្វាគមន៍រាល់បងប្អូនដែលមានបំណងចង់រួមរស់ និងកសាងប្រទេសជាតិជាមួយគ្នា។ ភ្លាមៗបន្ទាប់ពីបញ្ចប់ពិធីទទួលសកម្មជនរួចរាល់ លោក រស់ ចំណាន បានបន្តដឹកនាំក្រុមការងារ ចុះជួបសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ទៅចែកជូនកុមារកំព្រាឪពុកម្តាយចំនួន ៥ នាក់ ស្ថិតនៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងបន្ទុកដ៏លំបាកជាមួយជីដូនជីតា។ សកម្មភាពមនុស្សធម៌ដ៏ប្រពៃនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ និងជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ដោយមានការសម្របសម្រួល និងយកចិត្តទុកដាក់ផ្ទាល់ពីសំណាក់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ដើម្បីជួយសម្រួលដល់ការរស់នៅ និងការសិក្សារបស់ក្មួយៗកុមារកំព្រា លោក រស់ ចំណាន បានប្រគល់ជូននូវសម្ភារសិក្សា និងគ្រឿងឧបភោគបរិភោគ រួមមាន៖ កង់ចំនួន ២ គ្រឿង (សម្រាប់ជួយសម្រួលដល់ការធ្វើដំណើរទៅសាលារៀន) កាតាប ចំនួន ៥ កាតាប សៀវភៅ ចំនួន ៣០ ក្បាល អង្ករ ចំនួន ២ បាវ ត្រីខ ចំនួន ២ យួរ ទឹកត្រី ចំនួន ២ យួរ ទឹកស៊ីអ៊ីវ ចំនួន ២ យួរ មី ចំនួន ២ កេស ភួយ ចំនួន ៥ ភួយ និងថវិកាមួយចំនួនទៀតផងដែរ។ ការចុះជួយដល់ខ្នងផ្ទះប្រជាពលរដ្ឋខ្វះខាត និងកុមារកំព្រានៅពេលនេះ បានធ្វើឱ្យជីដូនជីតា ក៏ដូចជាកុមារទាំង ៥ នាក់ រំភើបចិត្តឥតឧបមា និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន, សម្តេចធិបតី ហ៊ុន ម៉ាណែត, ឯកឧត្តម គួច ចំរើន ក៏ដូចជាលោក រស់ ចំណាន និងក្រុមការងារទាំងអស់ ដែលមិនដែលបោះបង់ប្រជាពលរដ្ឋចោល និងតែងតែមកជួយសង្គ្រោះទាន់ពេលវេលាដល់ប្រជាពលរដ្ឋដែលខ្វះខាតពិតប្រាកដ ក្នុងស្មារតី «សាមគ្គីភាព និងការចែករំលែក» មិនទុកឱ្យប្រជាពលរដ្ឋរស់ដោយឯកកោ និងដោយអត់បាយនោះឡើយ៕

អ្នកនយោបាយអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើតមនសិការស្នេហាជាតិនិងចងចាំថ្ងៃទី២៨ ខែឧសភា ថៃឈ្លានពានកម្ពុជា

2026/05/28 03:55:03 pm        252
ភ្នំពេញ ៖ បណ្តាអ្នកនយោបាយបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់បង្កើតមនសិការស្នេហាជាតិឲ្យបានខ្ពស់ទាំងអស់គ្នា នឹងត្រូវកំណត់ថ្ងៃទី២៨ ខែឧសភា ជាថ្ងៃចងចាំនៃការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា ពីព្រោះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលជាការចាប់ផ្តើមនៃសង្គ្រាមឈ្លានពាន និងភាពអយុត្តិធម៌មកលើកម្ពុជា។ឯកឧត្តម រស់ សារ៉ុម ប្រធានគណបក្សសន្តិភាពជាតិ និងជាប្រធានប្តូរវេន នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានថ្លែងថា នៅថ្ងៃទី២៨ ខែឧសភានេះ គឺជាខួបមួយឆ្នាំនៃការចងចាំដែលកងទ័ពថៃចូលមកឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជា និងបានបាញ់សម្លាប់វីរកងទ័ពកម្ពុជា។ ហើយជាថ្ងៃសោកសៅនិងឈឺចាប់បំផុតចំពោះទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា។ ហើយអំពាវនាវដល់ប្រជាជាតិខ្មែរចងចាំនៅការឈ្លានពានរបស់ថៃ និងអំពាវនាវឲ្យប្រជាជាតិខ្មែរទាំងអស់ឯកភាពគ្នាជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត រួមគ្នាការពារ ជាតិ ការពារទឹកដី និងបន្តធ្វើពហិកាឈប់ប្រើប្រាស់ផលិតផលថៃគ្រប់ប្រភេទ។ ឯកឧត្តមបានបញ្ជាក់ថា ៖ “មួយឆ្នាំខួបនៃការបាញ់សម្លាប់វីរកងទ័ពរបស់យើងលោក សួន រ៉ោន ដែលជាថ្ងៃដែលើយើងសោកសៅបំផុត ជនរួមជាតិរបស់យើងនៅតែមានការឈឺចាប់ជានិច្ចចំពោះទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា។ ហើយសូមគោរពវិញ្ញាណក្ខន្ធលោក សួន រ៉ោន វីរកងទ័ពដែលបានពលីក្នុងបុព្វហេតុការពារជាតិ មាតុភូមិរបស់យើង ហើយថ្ងៃនេះជាខួបមួយឆ្នាំសូមវិញ្ញាណក្ខន្ធរបស់លោកបានទៅកាន់សុគតិភព ហើយថែរក្សាទឹកដីរបស់ផងដែរ”។ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យបានថ្លែងថា ចំពោះខួប១ឆ្នាំនៃការចូលមកឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា គឺគួរតែបង្កើតមនសិការស្នេហាជាតិឲ្យបានខ្ពស់ទាំងអស់គ្នា ត្រូវកំណត់ថ្ងៃទី២៨ ខែឧសភា ជាថ្ងៃចងចាំនៃការឈ្លានពានរបស់ថៃមកលើកម្ពុជា។ ហើយសម្រាប់ប្រជាពលរដ្ឋខ្មែរនៅក្នុងថ្ងៃទី២៨ ខែឧសភា បានកំណត់ត្រាទុកជាប្រវត្តិសាស្ត្រ និងជាថ្ងៃដែលឈឺចាប់បំផុត។ សូមអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់បញ្ឈប់ការប្រើប្រាស់ទំនិញនិងផលិតគ្រប់ប្រភេទរបស់ថៃ និងប្រើប្រាស់ផលិតផលក្នុងស្រុកដើម្បីលើកស្ទួយសេដ្ឋកិច្ចកម្ពុជាឲ្យរីកចំរើន។ ឯកឧត្តមបានបញ្ជាក់ថា ៖ “សម្រាប់ប្រជាពលរដ្ឋខ្មែរនៅក្នុងថ្ងៃទី២៨ ខែឧសភា គឺបានកំណត់ត្រាទុកជាប្រវត្តិសាស្ត្រ ហើយក៏មិនអាចលើកលែងអភ័យទោសបានដែរ ព្រោះការស្លាប់វីរកងទ័ពរបស់យើងដោយគ្មានកំហុសទាំងអស់នេះ ត្រូវតែចងចាំទុកជានិច្ច។ បច្ចុប្បន្នភាពរាល់ថ្ងៃនេះ ការឈ្លានពានរំលោភយកដីកម្ពុជាដោយកម្លាំងក៏ពុំមានប្រទេសណាមួយទទួលស្គាល់នៅឡើយទេ។ ប្រជាជនកម្ពុជាកំពុងតែគាំទ្រឲ្យរាជរដ្ឋាភិបាលមានចំណាត់ការទៅលើការដោះស្រាយដោយសន្តិវិធី។ ហើយប្រជាពលរដ្ឋទាំងអស់គួរតែចងចាថ្ងៃទី២៨ ឧសភា ជាថ្ងៃឈ្លានពានរបស់ថៃមកលើកម្ពុជាឲ្យបានគ្រប់ៗគ្នានិងសូមកុំគាំទ្រទំនិញណាមួយរបស់ថៃចូលមកកម្ពុជា និងសូមគាំទ្រផលិតផលខ្មែរ មានតែខ្លួនយើងទេដែលជួយខ្លួនយើងបាន”។ឯកឧត្តម សែម សម្បត្តិ ប្រធានគណបក្សមហានគរបានថ្លែងថា ថ្ងៃទី២៨ ខែឧសភា នេះ គឺជាខួប១ឆ្នាំនៃការទទួលមរណភាពលោក សួន រ៉ោន វីរកងទ័ពកម្ពុជាដែលកងទ័ពថៃបានបាញ់ប្រហារនៅតំបន់មុំបី កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលជាការចាប់ផ្តើមនៃសង្គ្រាមឈ្លានពានមកលើកម្ពុជា។ ហើយថ្ងៃទី២៨ ខែឧសភា គឺជាប្រវត្តិសាស្ត្រនៃការចងចាំ និងប្តេជ្ញាចិត្តរួបរួមជាធ្លុងមួយជាមួយរដ្ឋាភិបាល និងប្រជាជនកម្ពុជា គឺឯកភាពកម្លាំងឆន្ទៈប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ថៃ។ ឯកឧត្តមបានបញ្ជាក់ថា ៖ “ថ្ងៃទី២៨ ឧសភា ខួបមួយឆ្នាំ គឺជាប្រវត្តិសាស្ត្រចងចាំ និងសូមប្តេជ្ញាចិត្តរួបរួមសាមគ្គីជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល ទាំងប្រជាជនកម្ពុជាយើង គឺឯកភាពកម្លាំងឆន្ទៈដាច់ខាតប្រយុទ្ធនឹងអំពើឈ្លានពាននេះឲ្យខានតែបានទោះក្នុងតម្លៃណាក៏ដោយ។ អ្វីជាព្រឹត្តិការណ៍បន្តបន្ទាប់យើងបានលឺបានឃើញបានដឹងហើយរដ្ឋាភិបាលដែលមានសម្តេចធិបតីជានាយករដ្ឋមន្ត្រីបានបង្ហាញជំហរយ៉ាងច្បាស់ថា កម្ពុជាមិនអាចទទួលយកការកែប្រែខ្សែបន្ទាត់ព្រំដែនណាមួយដោយប្រើកម្លាំទេ។ អាវុធដែលមាននៅនឹងដៃរបស់ប្រជាជនយើង គឺអាវុធពហិកា យើងមិនប្រើប្រាស់ទំនិញរបស់ថៃ ហើយយើងពង្រឹងស្មារតីកសាងសមត្ថភាពផលិតផលជាតិរបស់យើង និងគាំទ្រផលិតផលជាតិរបស់យើង នោះហើយជាអាវុធដែលយើងប្រឆាំងនឹងការឈ្លានពានរបស់ភាគីថៃ”។សូមជម្រាបថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ សហភាពសហព័ន្ធយុវជនកម្ពុជារៀបចំកម្មវិធីដាស់ស្មារតីជាតិ ក្នុងគោលបំណងដើម្បីជំរុញការចងចាំ ផ្សារភ្ជាប់ជាមួយការឈឺចាប់ ប្រែក្លាយជាកម្លាំងជំរុញទឹកចិត្តរបស់ប្រជាជន ដើម្បីពង្រឹងសមត្ថភាព របស់ខ្លួន និងសម្រាប់អភិវឌ្ឍប្រទេសជាតិឱក្យកាន់តែរឹងមាំ៕ អត្ថបទ៖ វង្ស សុភាព

រដ្ឋមន្រ្តីស្តីទីក្រសួងការបរទេសកម្ពុជាបញ្ជាក់ប្រាប់ឯកអគ្គរដ្ឋទូតស្វ៊ីសប្រចាំកម្ពុជាជាថ្មី ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់

2026/05/28 03:26:28 pm        123
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ អ៊ាត សោភា រដ្ឋមន្រ្តីស្តីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលអាហារថ្ងៃត្រង់ជាកិត្តិយសជូន ឯកឧត្តម Pedro Swahlen ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធស្វ៊ីសប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ក្នុងឱកាសដែលឯកឧត្តមបញ្ចប់អាណត្តិបេសកកម្មការទូតដោយជោគជ័យនៅកម្ពុជា។លោកជំទាវ អ៊ាត សោភា បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម Pedro Swahlen សម្រាប់ការរួមចំណែកដ៏សកម្មរបស់ឯកឧត្តម ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងស្វ៊ីស ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈពាក់ព័ន្ធនឹងបច្ចុប្បន្នភាពស្តីពីស្ថានការព្រំដែនកម្ពុជា-ថៃ។ លោកជំទាវ អ៊ាត សោភា បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់៕

ដាស់ស្មារតី! យុវជនប្តេជ្ញាបង្វែរ​ការឈឺពីសត្រូវឈ្លានពានកសាងសមត្ថភាព​ ដើម្បី​ជា​ខែល​ការពារ​ជាតិ​

2026/05/28 03:22:58 pm        413
ភ្នំពេញ៖ ​ក្រុម​យុវជនខ្មែរនៅតែចង់ពីការលះបង់ជីវិតរបស់វីរកងទ័ព និងវីរនគរបាល ដែល​បាន​ពលីកម្ម​ក្នុង​សង្រ្គាមឈ្លានរបស់ថៃមកលើទឹកដីកម្ពុជា និងមិនអាចបំភ្លេចបាននូវ​ទុក្ខលំបាក​របស់​ជន​ភៀស​សឹក​រាប់ម៉ឺនគ្រួសារត្រូវបាន​ជម្លៀសចេញពី​ផ្ទះ​សម្បែង​ដោយ​សារ​សង្រ្គាម​ឈ្លាន​ពាន​របស់​ថៃ។​ ជាពិសេស ចង់ចាំនូវ​ព្រឹត្តិការណ៍កើតឡើង ​នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ​២០២៦ ដែល​វីរៈកងទ័ពមួយរូបដំបូងគេបាន​ពលីនៅសមរភូមិ។ ជាការដាស់ស្មារតី ក្រុមយុវជន បាន​ប្តេជ្ញា​ថា​នឹង​ប្រែក្លា​យការឈឺចាប់នេះឱ្យទៅជាការកសាងសមត្ថភាព តាមរយៈការប្រឹកប្រែងរៀនសូត្រ និង​បំពេញការងារឱ្យបានល្អ ដើម្បីក្លាយជាឆ្អឹងខ្នងនៃសង្គមជាតិ​ដ៏រឹងមាំ​។​ ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​នៃ​អំពើ​ឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា ក្រុមយុវជនខ្មែរ​ នៅតែចង់ចាំ​ពលីកម្មរបស់វីរកងទ័ព ​វីរនគបាល និងទុក្ខលំបាករបស់ជនភៀសឹក ជាពិសេស ការលះបង់ជីវិតរបស់​ព្រិន្ទបាលឯក សួន រោន ដែលជាវីរកងទ័ពដំបូងគេ ត្រូវបានពលីនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ​២០២៥។​ ក្រុមយុវជន បាន​លើកឡើងថា ជាការដាស់ស្មារតី យុវជនគ្រប់រូបត្រូវបង្វែរការឈឺចាប់នេះឱ្យក្លាយជាកម្លាំង​ស្មារតី រួបរួមសាមគ្គីភាព និងការអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជា​យុវជនខ្លាំង​ មានសមត្ថភាព មាន​ចំណេះ​ជំនាញ ​ក្នុងការចូលរួមអភិវឌ្ឍន៍ជាតិ និងដើម្បីក្លាយជាឆ្អឹងខ្នងដ៏រឹងមាំរបស់ជាតិ​ យុវជនគ្រប់រូប ត្រូវ​ស្តាប់តា​ម​ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និង​ដើរតាមបន្ទាត់​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ ក្នុង​កិច្ចការដោះស្រាយជម្លោះព្រំដែន។  សូមបញ្ជាក់ថា នៅរសៀសថ្ងៃទី២៨ ខែឧសភា ឆ្នាំ​២០២៦ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(ស.ស.យ.ក) នឹងរៀបចំកម្មវិធីដាស់ស្មារតីជាតិ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាពសហព័ន្ធយុវជនកម្ពុជា។ កម្មវិធី «ដាស់ស្មារតីជាតិ» រៀបចំឡើងក្នុងគោលបំណង ដើម្បី​ ជំរុញការចងចាំ ផ្សារភ្ជាប់​ជាមួយ​ការ​ឈឺ​ចាប់ ប្រែក្លាយជាកម្លាំងជំរុញទឹកចិត្តរបស់ប្រជាជន ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន និង​សម្រាប់​អភិវឌ្ឍប្រទេសជាតិឱក្យកាន់តែរឹងមាំ និង បញ្ចៀសការបញ្ឆេះគំនុំគំកួន ការសងសឹក ទស្សនៈ​ជ្រុល​និយម ចង្អៀតចង្អល់ ព្រមទាំង​ បង្កើតជាវេទិកា ជំរុញជាចលនា ផ្សារភ្ជាប់ជាមួយ​ដៃគូរ ឱ្យមានភាពជាម្ចាស់ការក្នុងការផ្សព្វផ្សាយ និងជំរុញសកម្មភាពបន្ត និង​ពង្រឹងស្មារតី និង​ត្រៀមខ្លួនឱ្យបានរួចរាល់ក្នុងការប្រឈមរាល់ការគម្រាមគំហែង ហានិភ័យ ដែលអាច និងកើតមានឡើងនាថ្ងៃអនាគត៕ អត្ថបទ៖ ធូ វិរៈ 

ជនជាតិចិន ១៧៣នាក់ និងជនជាតិវៀតណាម ១៣៧ នាក់ទៀត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានបណ្ដេញចេញពីកម្ពុជា

2026/05/28 03:21:26 pm        98
នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបន្តធ្វើការបណ្តេញជនជាតិចិន និងជនជាតិវៀតណាមសរុបចំនួន ៣១០នាក់ ស្រី៥២នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានជនជាតិចិន ១៧៣នាក់ ស្រី០៦នាក់ ត្រូវបានបណ្ដេញចេញ តាមរយៈយន្តហោះពិសេសនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងជនជាតិវៀតណាមចំនួន ១៣៧នាក់ ស្រី៤៦នាក់ ត្រូវបានបណ្ដេញចេញ តាមប៉ុស្តិ៍នរគបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត រដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី លើកទឹកចិត្តឱ្យមន្រ្តីរាជការហ៊ានលើកឡើងពីបញ្ហាប្រឈម ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ និងបន្តតាមដាន ហើយឆ្លើយតបសាធារណមតិជាប្រចាំ

2026/05/28 03:15:05 pm        263
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអំពាវនាវ និងលើកទឹកចិត្តយ៉ាងទទូចដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ឱ្យហ៊ានរាយការណ៍ពីកង្វល់ និងបញ្ហាប្រឈមនានាដែលខ្លួនបានជួបប្រទះ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដែលរៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារ សមិទ្ធផលសម្រេចបាន បញ្ហាប្រឈម និងដាក់ចេញនូវទិសដៅការងារសម្រាប់ខែបន្ទាប់។ យោងតាមរបាយការណ៍បូកសរុបវឌ្ឍនភាព ដែលអានដោយ ឯកឧត្តម សៀត វិចិត្រ អគ្គលេខាធិការនៃក្រសួងមុខងារសាធារណៈ បានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេលពេញមួយខែឧសភានេះ ក្រសួងបានសម្រេចនូវកិច្ចការងារជាច្រើនគួរជាទីមោទនៈ ដែលគ្របដណ្តប់ទាំងលើការងារស្នូល និងការងារកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល។ ក្នុងនាមជាប្រធានអង្គប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ និងថ្លែងការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ទាំងនៅថ្នាក់កណ្តាល និងតាមបណ្តាមន្ទីររាជធានី-ខេត្ត។ ទន្ទឹមនឹងសមិទ្ធផលវិជ្ជមានទាំងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “បើទោះបីជាក្រសួងមុខងារសាធារណៈបានសម្រេចនូវកិច្ចការរបស់ខ្លួនជាច្រើនក៏ដោយ ក៏យើងនៅតែជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ដែលទាមទារឱ្យមានការពិភាក្សា និងស្វែងរកធាតុចូលបន្ថែម។ ដូច្នេះ ខ្ញុំសូមលើកទឹកចិត្តខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់រូបនៃក្រសួងមុខងារសាធារណៈ ឱ្យចូលរួមរាយការណ៍ និងលើកឡើងពីកង្វល់ ក៏ដូចជាបញ្ហាប្រឈមនានាដែលបានជួបប្រទះ ដើម្បីយើងរួមគ្នាពិភាក្សារកដំណោះស្រាយបានទាន់ពេលវេលា។” បន្ថែមពីលើការជំរុញឱ្យមានការដោះស្រាយបញ្ហាប្រឈមផ្ទៃក្នុង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ផងដែរថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់រូប ត្រូវតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះរាល់ការលើកឡើង ឬបញ្ហានានាដែលកើតចេញពីមតិយោបល់របស់សាធារណជន ដើម្បីធានាបាននូវការបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព និងគណនេយ្យភាព៕

កម្ពុជា-ឡាវ បានប្រែក្លាយពីទំនាក់ទំនងទ្វេភាគីមកជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីការរីកចម្រើនប្រទេសទាំងពីរ

2026/05/28 01:41:05 pm        266
ឯកអគ្គរដ្ឋទូតឡាវ ថ្លែងថា ចំណងមិត្តភាព​យូរអង្វែងកម្ពុជា-ឡាវ បានប្រែក្លាយពីទំនាក់ទំនងទ្វេភាគី មកជាទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលធ្វើឱ្យប្រទេសទាំងពីរសម្រេចបាននូវលទ្ធផលជាផ្លែផ្កា ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ថាមពល និង វិស័យហិរញ្ញវត្ថុ​ជាដើម។​ឯកឧត្តម Sonexay VANNAXAY ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅក្នុងជំនួបសម្តែងការគួរសម ​និងពិភាក្សាការងារជាមួយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦, ឯកឧត្តមឯកអគ្គរដ្ឋទូត​ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើ គ្រប់វិស័យ និងបានលើកឡើងឱ្យដឹងថា ឆ្នាំនេះគឺជាខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតជាមួយគ្នាប្រទេ​ស​ទាំងពីរ ដោយ បានត្រៀមរៀបចំប្រារព្ធពិធីអបអរសាទរទាំងនៅរាជធានីភ្នំពេញ និងនៅទីក្រុងវៀងចន្ទន៍។ឯកឧត្តមឯកអគ្គរដ្ឋទូត បន្តថា ចំណងមិត្តភាព​យូរអង្វែងនេះបានប្រែក្លាយពីទំនាក់ទំនងទ្វេភាគី មកជាទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាពិសេសភាពជាអ្នកជិតខាងល្អ និងយូរអង្វែង ដែលបានធ្វើឱ្យប្រទេសទាំងពីរសម្រេចបាននូវលទ្ធផលជា ផ្លែផ្កា ក្នុងវិស័យជាច្រើនរួមមាន៖ ពាណិជ្ជកម្ម, វិនិយោគ, ថាមពល និងវិស័យហិរញ្ញវត្ថុ​ជាដើម។​ ឯកឧត្តមឯកអគ្គរដ្ឋទូត​ក៏បាន ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ដែលបានផ្តល់ការគាំទ្រ និងជំនួយជាបន្តបន្ទាប់ដល់ប្រទេសឡាវ ជាពិសេស​ក្នុងអំឡុង ពេលដែលឡាវធ្វើជាប្រធានអាស៊ានឆ្នាំ២០២៤ និងក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩ កន្លងមក ។ក្នុងជំនួបនោះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ស្វាគមន៍យ៉ាងកក់ក្តៅ បាននិងអបអរសាទរ ចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញប្រចាំនៅ កម្ពុជា,​ ឯកឧត្តមអឧបនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរកម្ពុជា-ឡាវកន្លងមក និងបានជម្រាបជូនភ្ញៀវអំពីសមិទ្ធិផលនៃកម្មវីធីកំណែទម្រង់ និងវិធានការនានា ដែលកម្ពុជាបានដាក់ឲ្យអនុវត្ត និងសម្រេចកន្លងមក ដើម្បីធានាបាននូវស្ថេភាពម៉ាក្រូសេដ្ឋកិច្ច អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និងលំនឹង ជីវភាពប្រជាពលរដ្ឋដូចជា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:ដែលបច្ចុប្បន្ននេះ ស្ថិតក្នុងដំណាក់កាលទី៤ ដើម្បីធានាបាន នូវប្រសិទ្ធភាព នៃថវិកាទាំងក្នុងផ្នែកវិភាជន៍ ទាំងក្នុងផ្នែកប្រតិបត្តិការ និងស័ក្តិសិទ្ធភាពនៃការផ្តល់សេវាសាធារណ:ផងដែរ ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្ថែមថា ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ជាក់ស្តែងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏បាន សម្រេចនូវកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា, រដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយឡាវ ក៏បានចុះអនុស្សរណៈយោគ យល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការនិងការ ជួយគ្នាទៅវិញទៅមកក្នុងការ​ងារ​គយ ដើម្បីជំរុញរំហូរទំនិញដោយសេរីរវាងប្រទេសទាំងពីរ ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី,

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បម្រែបម្រួលអាកាសធាតុធ្វើឲ្យប៉ះពាល់ដល់កសិករចិញ្ចឹមឃ្មុំនៅកូរ៉េខាងត្បូង
06/04/2026 08:06 PM
EU និង UNICEF បញ្ជូនគ្រឿងផ្គត់ផ្គង់សង្រ្គោះជំងឺអេបូឡាទៅកាន់កុងហ្គោ ខណៈផ្ទុះការរីករាលដាលឆ្លង
06/04/2026 08:06 PM
មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
06/04/2026 08:06 PM
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
06/04/2026 08:06 PM
មាន​អ្នក​ស្លាប់ច្រើន​នាក់​ ក្នុងហេតុការណ៍​ធ្លាក់យន្តហោះនៅតំបន់ Istria របស់​ក្រូអាត
06/04/2026 08:06 PM
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់អំពាវនាវឲ្យ​អ៊ីស្រាអែលដកទ័ពទៅកាន់ទីតាំងមុនសង្គ្រាម នៅលីបង់
06/04/2026 08:06 PM
ប្រទេស ១១ នៅអឺរ៉ុប អំពាវនាវឲ្យ​ EU មានច្បាប់ទិដ្ឋាការកាន់តែតឹងរ៉ឹង សម្រាប់ជនជាតិរុស្ស៊ី
06/04/2026 07:06 PM
អ៊ីស្រាអែលឃុំខ្លួនក្រុមបាតុករជ្វីហ្វជ្រុលនិយម បន្ទាប់ពី​បាន​វាយប្រហារលំនៅ​ឋាន​របស់ចៅក្រម
06/04/2026 07:06 PM
បទឈប់បាញ់នៅលីបង់ បង្កើនក្តីសង្ឃឹមពី​ការ​មាន​វឌ្ឍនភាព សម្រាប់កិច្ចព្រមព្រៀងអ៊ីរ៉ង់
06/04/2026 07:06 PM
អាកាសធាតុអាក្រក់បែងចែកអ៊ីតាលីដោយព្យុះកួចកើតមាននៅទីក្រុងរ៉ូមហើយអាកាសធាតុក្តៅវាយប្រហារកោះ Sicily
06/04/2026 07:06 PM