អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
គណបក្សប្រជាជនកម្ពុជា បានទទួលសមាជិកថ្មីជិត១ ០០០នាក់ នៅសង្កាត់រការធំ ខេត្តកំពង់ស្ពឺ
ក្រសួងទេសចរណ៍បើកយុទ្ធនាការ ទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ ២០២៦

ព័ត៌មានជាតិ

អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ឡាវ អះអាងពីការតាំងចិត្តជាថ្មី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងបន្ថែមរវាងកងទ័ពប្រទេសទាំងពីរ

2026/02/17 10:34:19 am        185
ភ្នំពេញ៖ គិតមកដល់ឆ្នាំ២០២៦នេះ ប្រទេសកម្ពុជា និងឡាវ បានភ្ជាប់ទំនាក់ទំនងការទូតផ្លូវការជាមួយគ្នាមានរយៈពេល ៧០ឆ្នាំមកហើយ។ ចំណងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានបន្តពូនជ្រុំជាលំដាប់ រហូតឈានដល់ការលើកកម្ពស់កិច្ចទំនាក់ទំនងទ្វេភាគីជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ដោយឡែកលើវិស័យកងទ័ព ឆ្នាំ២០២៦នេះ អគ្គមេបញ្ជាការនៃកងទ័ពប្រទេសទាំងពីរបានជួបពិភាក្សាគ្នា និងបានអះអាងនូវការតាំងចិត្តជាថ្មី ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងការទំនាក់ទំនងបន្ថែមទៀតនៅក្នុងក្របខ័ណ្ឌទ្វេភាគី ដើម្បីរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាពប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់ផងដែរ។ ការអះអាងបានធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងជំនួបទ្វេភាគីរវាង ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយចៃ គុមម៉ាក់ស៊ីត អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ក្នុងឱកាសដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា។ក្នុងជំនួបនោះ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះសន្ទុះវិជ្ជមាននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកន្លងមក ដូចជា ការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត ការប្រជុំគណៈកម្មាធិការកិច្ចសហប្រតិបត្តិការសន្តិសុខ របៀបរៀបរយតាមបណ្ដោយព្រំដែន ការផ្លាស់ប្ដូរព័ត៌មានប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែននានា និងការផ្លាស់ប្ដូរអាហារូបករណ៍ជាដើម។លើសពីនេះថ្នាក់ដឹកនាំកងទ័ពទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ រួមមាន: ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃពិធីសារប្រទេសទាំងពីរ, កិច្ចសហប្រតិបត្តិការតាមយន្តការដែលមានស្រាប់ក្នុងការដោះស្រាយរាល់បញ្ហាដែលកើតឡើង, កិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មាទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងកិច្ចសហការលើការងារសង្គ្រោះគ្រោះមហន្តរាយ។សូមបញ្ជាក់ថា កម្ពុជា និងឡាវ មានខ្សែបន្ទាត់ព្រំដែនរួមប្រវែងជាង ៥៥០គីឡូម៉ែត្រ ដែលមកដល់បច្ចុប្បន្ននេះបានឯកភាពគ្នាកំណត់ខ្សែព្រំដែនរួមបានប្រមាណ ៨៦ភាគរយហើយ។ ក្រុមការងារបោះបង្គោលព្រំដែនប្រទេសទាំងពីរកំពុងបន្តដោះស្រាយ និងបោះបង្គោលព្រំដែននៅសេសសល់ ដើម្បីទុកជាកេរ្តិ៍មរតកដល់អ្នកជំនាន់ក្រោយ ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ៕

គ.ជ.ប នឹងទទួលជំនួយសម្ភារបរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (Servers) សម្រាប់​ការ​គ្រប់​គ្រង​ទិន្នន័យ​អ្នក​បោះឆ្នោតពីរដ្ឋាភិបាលជប៉ុននៅថ្ងៃទី១៩ខែកុម្ភៈខាងមុខនេះ

2026/02/17 10:31:22 am        159
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន​ឱ្យ​បាន​ជ្រាប​ថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ គ.ជ.ប នឹងរៀបចំពិធីប្រគល់-ទទួល​ផ្លូវ​ការ​នូវ​ជំនួយ​សម្ភារបរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (Servers) សម្រាប់ការ​គ្រប់គ្រង​ទិន្នន័យ​អ្ន​កបោះឆ្នោត។ពិធីនេះនឹងធ្វើឡើងក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងលោក អ៊ូអិណុ អាត់​ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំ​កម្ពុជា​។ពិធី​ប្រគល់-ទទួលនេះនឹងប្រព្រឹត្តទៅនៅសាលសន្និសីទសារព័ត៌មាននៃទីស្តីការ គ.ជ.ប (ជាន់ទី៥)​ ស្ថិតនៅមហាវិថីសម្តេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជ​ធានី​ភ្នំពេញ​៕

ស្ថានភាពគុណភាពខ្យល់គិតចាប់ពីម៉ោង ៧ព្រឹក ថ្ងៃទី១៦ ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ មានសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) “ល្អ”

2026/02/17 10:02:53 am        139
ការបំពុលខ្យល់កើតឡើងជាចម្បងដោយសារសកម្មភាពមនុស្ស។ មូលហេតុចម្បង ដែលជាហេតុបង្កឱ្យមានកំហាប់ភាគល្អិតនិចល PM10 និង PM2.5 មានការកើនឡើងក្នុងរដូវប្រាំង បណ្តាលមកពីការដុតសំណល់កសិកម្ម, ដុតជញ្រ្ជាំងស្រូវ ដុតព្រៃ ដុតស្មៅ ដុតសំរាម សំណល់ប្លាស្ទិក នៅតាមទីចំហរ និង ឆេះដោយធម្មជាតិ។ ប្រភព និងសកម្មភាពសំខាន់ៗ ផ្សេងទៀតរួមមាន ការបញ្ចេញផ្សែងពីយានយន្ត, ការបញ្ចេញផ្សែងរោងចក្រ, ការហុយចេញពីការដ្ឋានសំណង់ និងធូលីដីតាមផ្លូវការ។ល។ ដើម្បីគ្រប់គ្រងគុណភាពខ្យល់ និងដើម្បីធានាឱ្យគុណភាពខ្យល់នៅកម្ពុជា នារដូវប្រាំងនេះ ឱ្យនៅតែរក្សាគុណភាពល្អ ក្រសួងបរិស្ថានស្នើសុំការចូលរួម ធ្វើការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ រួមមានការពារនិងទប់ស្កាត់ ភ្លើងឆេះព្រៃ ការដុតវាលស្មៅ ការដុតសំណល់កសិកម្ម ការដុតរានដីព្រៃ ការដុតគល់ជញ្រ្ជាំងស្រូវ ការដុតសំរាម សំណល់រឹង សំណល់ប្លាស្ទិកនៅទីចំហ ការដុតកម្ទេចក្រណាត់ និងការឆេះសំណល់ទីលានចាក់សំណល់។ សូមចូលរួម ទប់ស្កាត់និងកាត់បន្ថយការបញ្ចេញផ្សែង ពីរោងចក្រឧស្សាហកម្ម ពីយានយន្ត ព្រមទាំងការហុយធូលីពីការដ្ឋានសំណង់ជាដើម។សូមបញ្ជាក់ថា ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា គិតចាប់ពីម៉ោង ៧ ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រូវបានពិនិត្យឃើញថា កំហាប់ភាគល្អិតនិចល គិតជាមធ្យមស្មើនឹង ៣៣.៣៧ µg/m3 ធៀបនឹងស្តង់ដារ ៥០ µg/m3 ។

ក្រុមការងារមន្ទីរកសិកម្ម ខេត្តឧត្តរមានជ័យ ប្រជាពលរដ្ឋស្ម័គ្រចិត្ត និងសិស្សានុសិស្សនៅមណ្ឌលសុវត្ថិភាពបានរួមគ្នាប្រមូលផលបន្លែត្រកួន និងស៊ុត ចែកជូនដល់ពលរដ្ឋភៀសសឹក

2026/02/17 09:51:04 am        120
នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ រួមជាមួយប្រជាស្ម័គ្រចិត្ត និងសិស្សានុសិស្សដែលកំពុងសិក្សានៅក្នុងសាលារៀនមណ្ឌលសុវត្ថិភាពបានរួមគ្នាប្រមូលផលបន្លែត្រកួនចំនួន ១ ០០០គីឡូក្រាម និងចែកស៊ុតទាចំនួន ១ ៦០០គ្រាប់ ដើម្បីចែកជូនដល់ពលរដ្ឋភៀសសឹក។សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈ នេះ ការប្រមូលផលបានចំនួន ១១លើក ស្មើ ១៥ ៦១០គីឡូក្រាម ដែលក្នុងនោះរួមមាន៖ ត្រកួនបានចំនួន៩ ០៣០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៤៣០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ២ ១៥០គីឡូក្រាម និងស៊ុតទាចំនួន ៦ ៨៩០គ្រាប់៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតជូន ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2026/02/17 09:43:18 am        278
នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្តមឧត្តមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត (Saichay Kommasith) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ។

ត្រីបាណន់គីង្គក់ ហែលបង្អួតខ្លួនចំថ្ងៃនៃសេចក្ដីស្រឡាញ់ នៅប្រជុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង

2026/02/16 04:51:20 pm        137
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះ ត្រីបាណន់គីង្គក់មួយក្បាលបានហែលមកក្បែរទូកដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិត របស់ក្រុមការងារអង្គការអភិរក្ស MCC នៅប្រជុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។ ជាទូទៅ ត្រីបាឡែនវ័យជំទង់តែងតែបង្ហាញនូវការចង់ដឹងចង់ឃើញពីមជ្ឈដ្ឋានធម្មជាតិខាងក្រៅ ដែលធ្វើឱ្យពួកវាហែលមកជិតទូក និងអ្នកជ្រមុជទឹក មុនពេលហែលត្រឡប់ទៅបាតសមុទ្រវិញ។ ប្រសិនបើលោកអ្នកមានសំណាងបានជួបសត្វដ៏អស្ចារ្យទាំងនេះ សូមរក្សាចម្ងាយសុវត្ថិភាព បន្ថយល្បឿនទូក និងដាច់ខាតកុំប៉ះពាល់ពួកវា។ ការចាប់ ការសម្លាប់ ឬការជួញដូរប្រភេទត្រីនេះ ជាអំពើខុសច្បាប់ ហើយអ្នកប្រព្រឹត្តល្មើសត្រូវទទួលទោសតាមច្បាប់ជាធរមាន។ សូមជម្រាបថា បាណន់គីង្គក់ គឺជាប្រភេទត្រីកម្រជិតផុតពូជ។ ជាទូទៅគេប្រទះឃើញវាប្រមាណ១០ដងក្នុងមួយឆ្នាំៗ នៅប្រជុំកោះរ៉ុង កោះតាង និងកោះស្តេច។ ត្រីបាណន់គីង្គក់ មានប្រវែងរហូតដល់៦ម៉ែត្រ និងអាយុវែងរហូតដល់ជាង១០០ឆ្នាំ។ វាស៊ីកូនបង្គា មឹក និងកូនត្រី ជាអាហារ។ ត្រីមួយប្រភេទនេះ ស្ថិតក្នុងក្រុមរងគ្រោះជិតផុតពូជ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ១២៣ អនក្រ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ និងសៀវភៅក្រហមរបស់ IUCN ផងដែរ៕

ក្រសួងធម្មការ បន្តផ្សព្វផ្សាយ “នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម” លើកទី ៣២២

2026/02/16 04:51:05 pm        402
ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួង​ធម្មការ​និងសាសនា អញ្ជើញបើកកម្មវិធី នាទីព្រះពុទ្ធសាសនា​ផ្សារភ្ជាប់​នឹង​សង្គម​លើកទី៣២២ ស្មើនឹង១០៩១ មាតិកាព្រះធម៌ នៅទីស្តីក្រសួង រសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ឯកឧត្តម រដ្ឋលេខាធិការ បានថ្លែងថា កម្មពិធីផ្សព្វផ្សាយ នាទីព្រះពុទ្ធសាសនា​ផ្សារភ្ជាប់​នឹង​សង្គម​ត្រូវ​បានបង្កើតឡើងតាមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីឆ្នាំ២០០៩។ចាប់តាំងពីការបង្កើតកម្មវិធីផ្សព្វផ្សាយ នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម នេះមក កម្មវិធី​នេះ​ទទួលបានការអបអរសាទរទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក៏ដូចជាមានការចូលរួម​និង​អបអរ​សាទររបស់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ និងសិស្សានុសិស្ស​នៅទូទាំង​ប្រទេស​យ៉ាង​អធិកអធម។ ជាពិសេសជាងនេះទៅទៀត នៅក្នុងអាណត្តិរាជរដ្ឋាភិបាលទី៧ នៃ​រដ្ឋសភា ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កម្មវិធីនេះក៏ត្រូវបាន​បន្តអនុវត្តនិងផ្សព្វផ្សាយ​ជា​បន្តបន្ទាប់ ហើយទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ។ ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី ចាយ បូរិន បានអនុញ្ញាតឲ្យ​អគ្គនាយក​ដ្ឋានកិច្ច​ការសាសនានៃក្រសួងធម្មការនិងសាសនា សហការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍ វិទ្យុរដ្ឋ និងឯកជន បាននិងកំពុងបន្តរៀបចំដឹកនាំផ្សព្វផ្សាយ ដើម្បីបញ្ជ្រាបការយល់ដឹង អប់រំ​ទូន្មានដល់កុលបុត្រខ្មែរ ដើម្បីឱ្យប្រកាន់ភ្ជាប់នូវអំពើល្អ សទ្ធាជ្រះថ្លា យក​ព្រះធម៌​ជាគោល​មក​ពិចារណា​អ្វីមួយដោយធម៌ ពិសេសទូន្មានសិស្ស និស្សិតឱ្យស្គាល់នូវបុណ្យ បាប និងត្រូវយក​ចិត្ត​ទុក​ដាក់ខិតខំប្រឹងប្រែងរៀនសូត្រ។លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានជម្រាបជូនថា ការសម្តែងព្រះធម៌ទេសនានេះ ពិតជាបានចូលរួមចំណែកយ៉ាងធំធេងដល់ការអប់រំក្នុងសង្គម ក្នុងនោះរួមមាន៖១-ព្រះធម៌ទេសនាជួយអប់រំទូន្មាន កូនខ្មែរគ្រប់រូបឱ្យប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ គុណធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូរនៅក្នុងសង្គម។ ២-បង្ការការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍។ ៣-ចៀសផុតពីគ្រឿងញៀន គ្រឿង ស្រវឹង, ពីការជួញដូរមនុស្ស។ ៤-ចៀសផុតពីអំពើហឹង្សាក្នុងគ្រួសារ និងក្នុងសង្គម។ ៥-បង្ការគ្រោះថ្នាក់ចរាចរណ៍។ ៦-ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ។ ៧-រួមចំណែករក្សា ភូមិ ឃុំ មានសុវត្ថិភាព។ ៨- អក្ខរកម្មឆ្ពោះទៅរកការសិក្សាពេញមួយជីវិត។ ៩-ការចិញ្ចឹមកូនបែបវិជ្ជមាន។១០-ជួយផ្សព្វផ្សាយពីហានីភ័យ ដែលកើតឡើងពីផ្សែងធូប ផ្សែងភ្លើងទៀន ធ្វើយ៉ាងណាឱ្យពួកគាត់កាត់បន្ថយ ព្រោះបង្កគ្រោះថ្នាក់ដល់សុខភាពខ្លាំងណាស់។ សូមជម្រាបជូនថា នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមលើកទី ៣២២ ស្មើនឹង១០៩១ មាតិកាព្រះធម៌ នាឱកាសនេះ មានការនិមន្តសម្តែងព្រះធម៌ទេសនា ដោយ ព្រះបវរសត្ថា ហួរ សារិទ្ធិ , ព្រះវិរិយមង្គល ទូត ពិសិដ្ឋ , ព្រះភិក្ខុវិមលោ ផល ចាន់ថេត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ មន្រ្តីរាជការ លោក លោកស្រី លោកគ្រូ អ្នកគ្រូ តាជី យាយជី សីលវ័ន សីលវត្តី និងសិស្សានុសិស្សយ៉ាងច្រើនកុះករ៕ អត្ថបទ រដ្ឋា 

ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពតអំពាវនាវដល់សមាជិកខិតខំធ្វើការងារបម្រើពលរដ្ឋ

2026/02/16 04:33:10 pm        251
ក្នុងបរិបទដែលប្រទេសជាតិកំពុងបន្តដំណើរទៅមុខលើមាគ៌ាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ប្រធាន​ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត បានអំពាវនាវឲ្យមន្ត្រី និង​សមាជិក​គណបក្ស​គ្រប់​លំដាប់​ថ្នាក់ បង្កើនការខិតខំប្រឹងប្រែងទ្វេរដង ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងជំរុញសកម្មភាព​ចុះ​មូលដ្ឋាន​បម្រើ​ពលរដ្ឋឲ្យកាន់តែសកម្ម ដើម្បីធានាដណ្តើមយកជ័យជម្នះ ក្នុងការបោះ​ឆ្នោត​ឆ្នាំ​២០២៧ និង២០២៨ ខាងមុខ។ កាលពីចុងសប្តាហ៍នេះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន សមាជិកគណៈកម្មាធិការកណ្តាល និង​ជា​ប្រធាន​ក្រុម​ការងារគណបក្សចុះមូលដ្ឋានខេត្តកំពត និងឯកឧត្តម ម៉ៅ ធនិន អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពត បានអញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​របាយការណ៍​ស្តីពី​សភាព​ការណ៍​ទូទៅ​ការ​ងារ​គណបក្សប្រចាំឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ របស់គណៈកម្មាធិការកណ្តាល នៅ​សាលសន្និសិទបូកគោដែលមានសមាជិកចូលរុបប្រមាណ ១,០៣៥នាក់។ក្រោយបានស្តាប់របាយការណ៍សង្ខេបអំពីសមិទ្ធផល បញ្ហាប្រឈម និង​ទិសដៅ​អនុវត្ត​សម្រាប់​ឆ្នាំ​២០២៦ នៅ​តាមបណ្តាក្រុងស្រុក ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានសម្តែងការកោតសរសើរ និង​អរគុណចំពោះសមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានបន្តគាំទ្រ និង​រក្សា​ជំហរ​ដ៏​មាំមួន ជឿជាក់លើការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ ហ៊ុន សែន ជា​ប្រធានគណបក្ស។ឯកឧត្តមបណ្ឌិតបន្តថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សរបស់ប្រជាជន ដើម្បីប្រជាជន រួម​សុខ​រួមទុក្ខ​ជាមួយប្រជាជនគ្រប់កាលៈទេសៈ ដោយប្រកាន់​ខ្ជាប់​គោល​បំណង​ប្រមូល​ផ្តុំ​កម្លាំង​ជាតិ​ទាំង​មូល ​ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា ឬនិន្នាការនយោបាយ ដើម្បី​កសាងកម្ពុជា ឯករាជ្យ សន្តិភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមប្រកបដោយចីរភាព។ឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់ថា ឆ្នាំ២០២៦ គឺជា​ឆ្នាំ​កសាង​គ្រឹះ​រឹង​មាំ​សម្រាប់​ការ​ប្រកួត​ប្រជែង​នយោបាយ​ខាងមុខ ដើម្បីឆ្ពោះទៅរកជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៨។ ឯកឧត្តមបណ្តិតបានណែនាំ ដល់មន្ត្រី សមាជិកបក្សគ្រប់រូប ត្រូវបង្កើនសកម្មភាពចុះមូលដ្ឋាន ធ្វើ​ការ​ប្រកបដោយសាមគ្គីភាព ឆន្ទៈ និងទំនួលខុសត្រូវខ្ពស់ បំផុសជំនឿ​ជាក់​របស់ ប្រជា​ពលរដ្ឋ​លើ​គោល​នយោបាយ​ដឹកនាំ​របស់​គណបក្ស​ជា​ពិសេស​ត្រូវ​ផ្សព្វ​ផ្សាយ​គោល​នយោបា​យ​បក្ស​ឲ្យ​បាន​ទូលំ​ទូលាយ និងចូលរួមអនុវត្តគោលនយោបាយនៅតាមមូលដ្ឋានភូមិឃុំឲ្យត្រឹមត្រូវ និង​កាន់​តែ​មាន​ប្រសិទ្ធប្រសិទ្ធផល។ ឯកឧត្តមបណ្ឌិតក៏បានណែនាំឲ្យសមាជិកទាំងអស់ ត្រូវធ្វើជាជនបង្គោល និង​ជន​គំរូ​តំណាង​ឲ្យ​បក្ស ដើម្បីជួយសម្របសម្រួលដោះស្រាយរាល់បញ្ហាប្រឈប់ តម្រូវការ និងក្តីកង្វល់របស់ពលរដ្ឋ ឲ្យ​បានទាន់ពេលវេលា ជាពិសេសអ្នកដែលមានតំណែងតួនាទី នូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌ សុជីវធម៌ អកប្បកិរិយាថ្លៃថ្នូរ បម្រើពលរដ្ឋដោយសេចក្តីពេលចិត្ត រក្សាបាននូវតម្លាភាព សមភាព យុត្តិធម៌ និងសមធម៌សង្គម ចៀសវាងរាល់សកម្មភាព បង្កឲ្យពលរដ្ឋថ្នាំងថ្នាក់ចិត្ត៕

អាជ្ញាធរជាតិអប្សរាចាប់ផ្ដើមជួសជុលផ្នែកកំពូលប្រាសាទបក្សីចាំក្រុង

2026/02/16 04:20:22 pm        227
នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុង​ជួស​ជុល​រចនា​សម្ព័ន្ធ​កំពូល​ដំបូល ​និងពង្រឹងជញ្ជាំងផ្នែកខាងក្នុង និងខាងក្រៅរបស់ប្រាសាទបក្សីចាំក្រុង ដែល​ប្រឈ​ម​ហានិភ័យខ្ពស់ ឱ្យរឹងមាំឡើងវិញ។ លោកស្រី ឈុន រតនា មន្ត្រីរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹងថា បច្ចុប្បន្ន ស្ថានភាពកំពូលដំបូលរបស់ប្រាសាទបក្សីចាំក្រុង បាន​រង​ការ​ខូច​ខាត​យ៉ាង​ខ្លាំង បណ្តាលមកពីទឹកភ្លៀងហូរចូលទៅក្នុងតួប្រាសាទ ធ្វើឱ្យឥដ្ឋមួយចំនួនពុកផុយ រ​លុះ​ធ្លាក់មកក្រោម។ ចំណែកឯ ជញ្ជាំងផ្នែកខាងក្នុង និងខាងក្រៅ ក៏មានស្នាមប្រេះហែក ជ្រាប​ទឹក​ និងអាចបង្កឱ្យមានហានិភ័យដល់សំណង់ទៀតផង។ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាយល់ថា ដើម្បី​ជួយ​សង្គ្រោះ​រចនា​សម្ព័ន្ធ​របស់​ប្រាសាទ​បក្សី​ចាំ​ក្រុង​ឱ្យរឹងមាំឡើងវិញ ក្រុមការងារត្រូវរើឥដ្ឋដែលពុកផុយ ឬឥដ្ឋដែលអាចបង្កគ្រោះថ្នាក់ចេញ ហើយ​ដាក់បំពេញឥដ្ឋថ្មីមួយចំនួនមកជំនួសវិញ នៅផ្នែកខាងក្នុង និងខាងក្រៅ ព្រមទាំងពង្រឹង បិទ​បាយ​អ​បំពេញស្នាមប្រេះហែក ការពារជម្រាបទឹកកន្លែងមួយចំនួនសម្រាប់ភាពរឹងមាំយូរអង្វែង ដោយ​ប្រើ​លក្ខណៈបច្ចេកទេសយ៉ាងត្រឹមត្រូវ។ កាលពីអំឡុងខែតុលា ឆ្នាំ២០២៥ ដោយ​មាន​ការ​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​ថ្នាក់​ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា បានសម្រេចជាគោលការណ៍នៅដំណាក់កាលដំបូង ឱ្យក្រុមការងារអភិរក្ស នឹង​ទល់ទ្រជាបន្ទាន់ ចំពោះរចនាសម្ពន្ធផ្នែកកំពូលដំបូល ជញ្ជាំងផ្នែកខាងក្នុង និងក្រៅ នៃ​ប្រាសាទបក្សីចាំក្រុងនេះជាបណ្តោះអាសន្ន ហើយនៅដំណាក់កាលបន្ទាប់ គឺ​ក្រុម​ការ​ងារ​នឹង​ចាប់​ផ្ដើម​ជួស​ជុលពង្រឹងរចនាសម្ពន្ធទាំងនោះឱ្យរឹងមាំឡើងវិញ៕

អតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងប្រជាជនមូលដ្ឋានសរុបជាង ៣ពាន់នាក់បានចូលរួមនិងទទួលបានការងារក្នុងវេទិកាការងារនៅក្រចេះ និងកំពង់ធំរបស់ក្រសួងការងារ

2026/02/16 04:18:55 pm        78
(ភ្នំពេញ)៖ អតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ យុវជន និងអ្នកស្វែងរកការងារធ្វើសរុប ២, ៧៥១នាក់ បានចូលរួមក្នុងវេទិកាការងារ ខណះប្រជាពលករចំនួន ២០៥នាក់ទទួលបានការងារធ្វើពីក្រុមហ៊ុនទាំង៥ ដែលចូលរួម នៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៤-១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ នេះថា វេទិកាការងារនេះត្រូវបានរៀបចំឡើងរយះពេលពីរថ្ងៃ និងប្រព្រឹត្តទៅយ៉ាងរលូន ព្រមទាំងទទួលបានការចាប់អារម្មណ៍ពីសំណាក់អតីតប្រជាពលករ យុវជន និងប្រជាជនមូលដ្ឋានដែលកំពុងតែស្វែងរកការងារធ្វើបានយ៉ាងច្រើនកុះករ។លោកបានបញ្ជាក់ផងដែរថា វេទិកាការងារនេះ បានធ្វើឡើងនៅតាមទីតាំងទាំង៤កន្លែង រួមមានស្រុកស្នួល និងនៅស្រុកឆ្លូង ខេត្តក្រចេះ និងនៅស្រុកប្រាសាបាល្ល័ង្គ និងស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីផ្សព្វផ្សាយព័ត៌មានពីឱកាសការងារដែលមាននៅក្នុងស្រុកយ៉ាងសម្បូរបែបជូនដល់អតីតពលករដែលទើបតែវិលត្រឡប់មកពីប្រទេសថៃវិញ។ក្នុងនោះមានអតីតពលករដែលមកពីប្រទេសថៃ យុវជន និងប្រជាពលរដ្ឋសរុបចំនួន ២, ៧៥១នាក់ បានអញ្ជើញចូលរួមក្នុងស្វែងរកការងារធ្វើ ក៏ដូចជាស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍នៃការធ្វើការនៅក្នុងស្រុកដូចជា ការស្វែងយល់ពីរបបសន្តិសុខសង្គម និងឱកាសចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃផងដែរ។ជាមួយគ្នានេះអ្នកនាំពាក្យរូបនេះ ក៏នៅតែបន្តអំពាវនាវដល់អ្នកបងប្អូនអតីតពលករដែលខកខានមិនបានចូលរួម ឬក៏អតីតពលករដែលកំពុងតែស្វែងរកការងារធ្វើ ឱ្យទាក់ទងមកលេខ ១២៩៧ ដែលមានមន្ត្រីក្រសួងការងារនៅរងចាំទទួលទូរសព្ទរបស់បងប្អូន ៧ថ្ងៃក្នុងមួយសប្ដាហ៍ ដើម្បីផ្ដល់ជូននូវឱកាសការងារ និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ។ សូមរំឮកថា មកទល់ពេលនេះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារសរុបចំនួន ៥៩៣លើក ខណៈពលរដ្ឋខ្មែរ និងបងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃជាង ៦២ម៉ឺននាក់ទទួលបានការងារធ្វើ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM
ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM
ជម្លោះនៅតែកើតមានរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
05/03/2026 12:05 PM
លោក Trump និយាយថា មានលទ្ធភាពដែលអាមេរិកអាចចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត​
05/03/2026 12:05 PM
មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា
05/03/2026 11:05 AM
សហរដ្ឋអាមេរិកអនុម័តលក់អាវុធតម្លៃ ៨,៦ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា
05/03/2026 11:05 AM