អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
គណបក្សប្រជាជនកម្ពុជា បានទទួលសមាជិកថ្មីជិត១ ០០០នាក់ នៅសង្កាត់រការធំ ខេត្តកំពង់ស្ពឺ
ក្រសួងទេសចរណ៍បើកយុទ្ធនាការ ទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ ២០២៦

ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីបារាំងចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋខេត្តកំពតឥតគិតថ្លៃ

2026/02/16 04:09:02 pm        222
ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ចំពោះសុខុមាលភាពប្រជាពលរដ្ឋ ក្រុម​ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត សហការជាមួយមន្ទីរពេទ្យជាដៃគូប្រទេសបារាំង (AMH) និងសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជា បានរៀបចំកម្មវិធីពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ​ដោយ​ឥតគិតថ្លៃ ជូនប្រជាពលរដ្ឋស្រុកឈូក រយៈពេល ២ថ្ងៃ។កម្មវិធីនេះប្រារព្ធឡើងនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងបរិវេណវត្តពោធិសត្ថារាម (វ​ត្ត​ដី​ក្រហម​) ភូមិព្រេច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ក្រោមអធិបតីភាពឯកឧត្តម យ៉ា សាដេត ទី​ប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង។ថ្លែងក្នុងឱកាសនោះ ឯកឧត្តម យ៉ា សាដេត បានលើកឡើងថា ក្រោម​ការដឹកនាំ​របស់​សម្តេច​ធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ និង​ណែ​នាំ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ យកចិត្តទុកដាក់ដល់សុខទុក្ខ និងសុខុមាលភាព​ប្រជាព​លរដ្ឋ​ជា​ចម្បង​។ ក្នុង​នោះ ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពត ឯកឧត្តម សាយ សំអាល់ ឧប​នាយក​រដ្ឋមន្ត្រី តែងតែចុះសាកសួរ និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋដោយផ្ទាល់។ឯកឧត្តមបានបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តពីប្រទេសបារាំង តែងចុះមកពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃជារៀងរាល់ឆ្នាំ នៅខេត្តកំពត កែប និងព្រះសីហនុ ដែលជាការ​រួម​ចំណែក​ដ៏​មាន​តម្លៃ​ក្នុងការលើកកម្ពស់សុខភាពប្រជាពលរដ្ឋ។ក្នុងឱកាសនោះ លោក សៅ មឿន អភិបាលស្រុកឈូក បាន​ថ្លែង​អំណរ​គុណ​ដល់​ក្រុម​គ្រូពេ​ទ្យ​ស្ម័គ្រ​ចិត្ត និងក្រុមការងាររាជរដ្ឋាភិបាល ដែលបានរៀបចំកម្មវិធីមនុស្សធម៌ដ៏មានសារៈសំខាន់នេះ ដើម្បី​ជួយសម្រួលបន្ទុកចំណាយ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៅមូលដ្ឋាន៕

ពលរដ្ឋភៀសសឹកជាង ៧០០គ្រួសារកំពុងបន្តស្នាក់នៅបណ្តោះអាសន្នក្នុងជំរំវត្តកោគមន

2026/02/16 04:01:34 pm        293
នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះលោក ចន ផល្លីន អភិបាលរងស្រុកបន្ទាយអំពឹល ខេត្ត​ឧត្តរ​មាន​ជ័យ និងជាអនុប្រធានអចិន្រ្តៃយ៍គ្រប់គ្រង់ជំរំភៀសសឹក វត្តកោគមន បានឲ្យដឹងថា ចំនួន​បង​ប្អូន​ប្រជា​ពលរដ្ឋ​ភៀស​សឹក​ប្រមាណ​ជាង​៧០០​គ្រួសារ​ដែល​មិន​អាច​ទាន់​បាន​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​នោះ​បច្ចុប្បន្នកំពុងបន្តស្នាក់នៅបណ្តោះអាសន្ននៅទីតាំងជំរំសុវត្ថិភាពវត្តកោគមន ដោយ​ទទួល​បាន​ការ​មើលថែយ៉ាងម៉ត់ចត់។តាមរយៈកិច្ចសម្ភាសន៍ជាមួយ BTV លោក ចន ផល្លីន បានលើកឡើងថា រាជាភិបាល និង​អាជ្ញាធរ​ខេត្ត បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះពលរដ្ឋភៀសសឹក ដែល​មិន​ទាន់​អាច​ត្រឡប់​ទៅ​​លំនៅដ្ឋានវិញបាន ជាពិសេស ការគិតគូរលើសុខសុវត្ថិភាពរបស់ពួកគាត់បើ​តាម​លោក​អភិបាល​រង​ស្រុកបន្ទាយអំពឹលបានឱ្យដឹងថា បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក​ដែល​កំពុង​បន្ត​ស្នាក់​នៅ​ជា​បណ្តោះអាសន្ននៅជំរុំវត្តកោគមន ភាគច្រើនគឺជាពលរដ្ឋមកពីតំបន់ក្បែរព្រំដែន ជប់គគី ថ្មដោន ប្រាសាទតាមាន់ ប្រាសាទតាក្របី ដោយមួយចំនួនសុទ្ធសឹងជាគ្រួសារកងទ័ព ក្នុង​តំបន់​នោះ​។ទន្ទឹមគ្នានោះដែរអាជ្ញាធរស្រុកបានរៀបចំកន្លែងឲ្យបងប្អូនស្នាក់នៅដោយមានការហូបចុកស្នាក់សមរម្យ​ផងដែរមិនឲ្យបងប្អូនភៀសសឹកណាមួយមានការលំបាកខ្វះខាតស្រៀងអាហារ ប្រចាំ​ថ្ងៃ​នោះ​ឡើយ​។សូមបញ្ជាក់ថា ក្រោយមានការប៉ះទង្គិចដោយសង្រ្គាមឈ្លានពានរបស់យោធាថៃ បាន​ធ្វើ​ការ​បាញ់​ប្លោង​មក​លើ​អធិបតេយ្យកម្ពុជា បងប្អូនប្រជាពលរដ្ឋ​ភៀសសឹក​ដំបូង​អាជ្ញាធរ​បាន​រៀបចំ​ឲ្យ​ស្នាក់​នៅ​ជំរំ​វត្តភ្នំកំបោរ ប៉ុន្តែស្នាក់​នៅទីនោះ​មិន​មាន​សុវត្ថិភាព​ដោយ​យោធា​ថៃ​នៅ​បន្ត​បាញ់​ប្លោង​ក៏​បាន​ជម្លៀស​មក​ជំរំចុងកាល់ រួចបន្តឲ្យមកស្នាក់នៅជំរុំវត្តកោគមន វិញដើម្បីងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង និងបាននៅក្បែរមូលដ្ឋានរបស់បងប្អូនផងដែរ៕ អត្ថបទ៖ ឃិន សារិទ្ធ

អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញ​បញ្ចុះ​បឋម​សិលា​សាង​សង់​ជម្រក​បណ្តោះអាសន្នជូនជនភៀសសឹក នៅខេត្តឧត្តរមានជ័យ

2026/02/16 03:06:13 pm        285
នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុ​ប្រធាន​ទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយ ឯកឧត្តម គង់ កន្នារិទ្ធ អភិបាល​រងខេត្ត បានអញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បញ្ចុះបឋម​សិលា​សាង​សង់​ជម្រក​បណ្តោះ​អាសន្ន​ជូន​ប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ។ខេត្តឧត្តរមានជ័យ គឺជាខេត្តទី២ ដែលបានចាប់ផ្តើមសាងសង់ជម្រកបណ្តោះអាសន្ន និងជា​យុទ្ធសាស្ត្រ​វែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដោយ​មិន​ទុក​ប​ងប្អូន​ប្រជា​ពលរដ្ឋ​ភៀស​សឹក​ចោល​ឡើយ ​ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋភៀសសឹកមានកន្លែងស្នាក់នៅសមរម្យ ប្រកបដោ​យ​សុវត្ថិភាព និងសុខុមាលភាព។

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន ចុះ​អនុស្សរណៈ​ជាមួយ​គ្នា​ពង្រឹង​ការ​ងារ​វិស័យ​បរិស្ថាន ​និងអភិរក្សជីវៈចម្រុះ

2026/02/16 02:38:50 pm        281
នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នាការិយាល័យរដ្ឋមន្រ្តីក្រសួងបរិស្ថានជប៉ុន ទីក្រុងតូក្យូ ប្រទេស​ជប៉ុន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញក្នុងពិធីចុះហត្ថលេខាលើ MOC ជាមួយឯកឧត្តម ISHIHARA Hirotaka រដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុន។អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MoC) ដែលបានចុះហត្ថលេខានាឱកាសនេះ ផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន ៤៖១. ការកាត់បន្ថយ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ៖ កម្ពុជាមានគោលបំណងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឲ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥ ដោយផ្តោតលើវិស័យថាមពល ឧស្សាហកម្ម កសិកម្ម ព្រៃឈើ និងការគ្រប់គ្រងសំណល់។២. សេដ្ឋកិច្ចចម្រុះ (Circular Economy)៖ ផ្តល់អាទិភាពដល់ការគ្រប់គ្រងសំណល់ប្លាស្ទិក និងការប្រើប្រាស់ធនធានឲ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់អនាគតដែល “ស្អាត បៃតង និងចីរភាព”។៣. ការការពារការបំពុល៖ កម្ពុជាមានបំណងធ្វើទំនើបកម្មប្រព័ន្ធតាមដានគុណភាពខ្យល់ ដី និងទឹក ដើម្បីការពារសុខភាពសាធារណៈឲ្យកាន់តែប្រសើរ។៤. ការអភិរក្សជីវៈចម្រុះ៖ ការទទួលស្គាល់ប្រព័ន្ធអេកូឡូស៊ីធម្មជាតិថាជា “ហេដ្ឋារចនាសម្ព័ន្ធធម្មជាតិ”។ ការការពារ និងស្តារឡើងវិញវា គឺមានសារៈសំខាន់ចំពោះការសម្រេចបានគោលដៅអព្យាក្រឹតភាពកាបូនត្រឹមឆ្នាំ ២០៥០៕

អ្នកជំនាញជាតិ-អន្តរជាតិ លើកទឹកចិត្តដល់សហគ្រិនក្នុងស្រុកចាប់យក AI ប្រើ​ប្រាស់​ក្នុង​អាជីវកម្ម

2026/02/16 02:28:13 pm        305
អ្នកជំនាញជាតិ-អន្តរជាតិ ជំរុញលើកទឹកចិត្តដល់សហគ្រិនក្នុងស្រុក ចាប់​យក​បញ្ញា​សិប្ប​និម្មិត​(Ai)​ ប្រើប្រាស់ក្នុងការងារ និងអាជីវកម្ម ដើម្បីបង្កើនផលិតភាពលើផលិតកម្មឱ្យអស់សក្តានុពល និង​ជំរុញដោយនវានុវត្តន៍ ស្របពេលទីផ្សារក្នុងស្រុកកំពុងមាន តម្រូវការ។លោក​បណ្ឌិត កែន បៃ (Ken Bay) អ្នកជំនាញអន្តរជាតិ និងជានាយកដៃគូយុទ្ធសាស្រ្ត Cell Entrust Bio លើកឡើងក្នុងការចូល រួមជាវាគ្មិន ក្នុង​វេទិកា​ជំនួប​សហគ្រិន​ជំរុញ​សេដ្ឋកិច្ច​ឆ្នាំ​២០២៦​ ក្រោម​ប្រធានបទ៖ (ភាពជាអ្នកដឹកនាំសហគ្រិនសម័យឌីជីថល ២០២៦) (រៀបចំ​ដោយ​​សមាគម​សហគ្រិនវីម៉ូកម្ពុជា) នៅចុងសប្តាហ៍កន្លងមកថា ពិភព​លោក​បាន​កំពុង​ដើរ​តាម​បរិបថ​ ៤.០ និង បានប្តូរផ្លាស់បច្ចេវិទ្យាឌីជីថលសម្រាប់សេដ្ឋកិច្ច-សង្គម ដើម្បី​បម្រើ​ដល់​មនុស្ស​ជាតិ​ទូទៅ​ដូចជា សម្រាប់អ្នកសិក្សាស្រាវជ្រាវ សម្រួល ក្នុងវិស័យការងារ និងការទំនាក់ទំនង អាជីវកម្ម និងពាណិជ្ជកម្មជាដើម។លោកបណ្ឌិត បន្តថា ក្នុងរបត់ឧស្សាហកម្ម៤.០នេះ បាននិងកំពុងបន្តវិវត្តន៍រីកម្រើនឥតឈប់ឈរ ជាក់​ស្តែងនៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត Ai បាន​កំពុង​ពុះកញ្ជោល​ឡើង, ដោយបច្ចេកវិទ្យា Ai នេះ ចាត់ទុកជាអ្នកជំនួយ ការដ៏ពិសេស ជួយសម្រួល​ដល់​ការ​ងារ ការគ្រប់គ្រង និងការជួយរៀបចំផែនការអភិវឌ្ឍន៍ជាដើម ខណៈបច្ចុប្បន្ន​ពិភព​លោក​កំពុង​ត្រូវ​ការប្រព័ន្ធដ៏ឆ្លាតវៃមួយនេះ។លោកបណ្ឌិត ខាត់ បូរ៉ា អ្នកជំនាញក្នុងស្រុក លើកឡើងផងដែរថា ជុំវិញបច្ចេកវិទ្យាឌីជីថលនេះ សម្រាប់​កម្ពុជាបាននិងកំពុងក្តោប យកប្រើប្រាស់ទាំងស្ថាប័នរដ្ឋនិងវិស័យឯកជន ហើយលោក​បណ្ឌិត​រំពឹង​ថានៅថ្ងៃខាងមុខ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាពិសេស បញ្ញាសិប្បនិម្មិត Ai កាន់​តែរី​កចម្រើនថែមទៀត ជួយសម្រួលដល់ប្រតិបតិការផ្សេងៗស្រួលជាងមុន។ ចំណែក​ទាក់​ទង​ធុរកិច្ច​វិញ, វិស័យនេះនឹងសម្រួលគ្រប់ដំណោះស្រាយនៅការអាជីកម្ម ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ តែទោះបីយ៉ាងណាប្រព័ន្ធបច្ចេកវិទ្យាក៏អាច បង្កជាហានីភ័យមកវិញផងដែរ ដែលទាម​ទារ​ឱ្យ​មានការប្រុងប្រយ័ត្នខ្ពស់ លើការទប់ស្កាត់ដែលកើតឡើយដោយប្រការណាមួយ។លោក​បណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា ទាក់ទិនការធ្វើអាជីវកម្ម សហគ្រិនក្នុងស្រុកបាននិងកំពុង ចាប់យកបច្ចេកវិទ្យាឌីជីថល នៅក្នុងការងារអាជីវកម្មរបស់គាត់ ប៉ុន្តែ​ការប្រើប្រាស់បញ្ញាសិប្បនិម្មិត Ai ឃើញថា នៅមានកម្រិតនៅ ឡើយ ដែលបញ្ហា​នេះ​សូម​ឱ្យ​ម្ចាស់​អាជីវកម្ម និងសហគ្រិនក្នុងស្រុកទាំងអស់ ក្តោបយកបញ្ញាសិប្បនិម្មិត Ai បន្ថែមទៀត នៅ​ក្នុង​កិច្ច​ដំណើរការអាជីវកម្ម ដើម្បីឈានទៅរកភាពប្រកួតប្រជែង និងភាពរីក​ចម្រើន​ក្នុង​អាជីវកម្ម​។ដោយឡែកបណ្ឌិត ចូណាថាន់ ជូ (Jonathon Chua) នាយក​ប្រតិបត្តិ​នៃ​ការ​តភ្ជាប់​អាជីវ​កម្ម​អាស៊ី ​លើកឡើងផងដែថា ប្រព័ន្ធបច្ចេកវិទ្យាបានធ្វើឱ្យពិភពលោកនៅក្នុងចង្កោមតែមួយ នៃ​សុខ​ដុម​រមនីយ៍​កម្មក្នុងប្រតិបត្តិការឆ្លងដែន ដោយមិនត្រឹមតែនៅក្នុង ប្រតិបត្តិការ​ពាណិជ្ជក​ម្ម​ប៉ុណ្ណោះ​ទេ បច្ចុប្បន្នប្រទេសមួយចំនួនបាននិងកំពុងតភ្ជាប់នៃការទូទាត់រូបិយប័ណ្ណ ដែល​ផ្តល់​ភាព​កាន់តែ​ងាយ​ស្រួលដល់លំហូរសាច់ប្រាក់ ជាពិសេស​ការ​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​វិស័យ​ទេសចរណ៍​ជា​ដើម​៕ ​អត្ថបទ៖ សុន រ៉ាឌី

បុព្វលាភធានារ៉ាប់រងកើនដល់ ៨៦លានដុល្លារ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥

2026/02/16 01:59:35 pm        123
បុព្វលោភធានារ៉ាប់រងដុលនៅកម្ពុជា ក្នុងត្រីមាសទី៤ ឆ្នាំ ២០២៥ មានប្រមាណជិត ៨៦ លាន ដុល្លារ​ដោយកើនជាង ១៥% បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៤ ខណៈ​ការ​ទូទាត់​សំណង​ទៅ​ឱ្យ​អតិថិជន​មាន​ទឹក​ប្រាក់​ជិត ២៣លានដុល្លារ។ នេះបើយោងតាមទិន្នន័យ​របស់​និយ័តករ​ធានា​រ៉ាប់​រង​កម្ពុជា(IRC)។ទិន្នន័យ IRC បង្ហាញថា ក្នុងត្រីមាសចុងក្រោយឆ្នាំ២០២៥ ទឹកប្រាក់​បុព្វលាភ​ធានា​រ៉ាប់​រង​នៅ​កម្ពុជា​មានសរុប ៨៥,៨ លានដុល្លារ កើនឡើង ១៥,៣៦% បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៤ ដែល​មាន ៧៣,៣៨ លានដុល្លារ។ ក្នុងនោះ បុព្វលាភធានារ៉ាប់រងអាយុជីវិត (Life Insurance) ៥០,៥៥ លានដុល្លារ កើន ២% ពីចំនួន ៤៩,៥២ លានដុល្លារ, និងធានារ៉ាប់រងទូទៅ (ទ្រព្យ​សម្បត្តិ​ សុខភាព អាយុជីវិត អគ្គិភ័យ យានយន្ត វិស្វកម្ម ដឹកញ្ជូន និងហានិភ័យមួយចំនួន) មាន ៣៥,២៥ លានដុល្លារ កើន ៤១,៨% ពី ២៤,៨៥ លានដុល្លារ។ទន្ទឹមនឹងប្រាក់បុព្វលាភនេះ ក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជា ក៏បាន​បំពេញ​កាតព្វ​កិច្ច​របស់​ខ្លួន​តាម​រយៈ​ការទូទាត់សំណង (Gross Claim Incurred) ជូនអតិថិជន​ដែល​ជា​ការ​ចូល​រួម​ចំណែក​រក្សា​បាន​នូវ​ស្ថិរភាពហិរញ្ញវត្ថុជូនបុគ្គលជួបហានិភ័យ ឬ​គ្រោះ​ថ្នាក់​ចៃ​ដន្យ​ផ្សេង​ៗ​ក្នុង​ទឹក​ប្រាក់​សរុប​ ២២,៩៦ លានដុល្លារ កើនឡើង ៧,៨៥% បើធៀប​រយៈពេលដូចគ្នាឆ្នាំ២០២៤ ដែលមាន ២១,២៨ លានដុល្លារ។ ក្នុងចំនួននេះ គឺធានារ៉ាប់រងអាយុជីវិត ៩,៦៦ លានដុល្លារ ថយចុះ ៣% ពី​ចំនួន ៩,៩១ លានដុល្លារ និងធានារ៉ាប់រងទូទៅ ១៣,២៩ លានដុល្លារ កើនពី ១៧% ពីចំនួន ១១,៣៧ លានដុល្លារ។ផ្អែកតាម IRC គឺក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ ក្រុមហ៊ុន​ធានា​រ៉ាប់រង​នៅ​កម្ពុជា​ទទួល​បាន​ប្រាក់​ចំណេញ​(Underwriting Gain) ចំនួន ១២,៩៣ លានដុល្លារ កើនឡើង ៧% ធៀប​នឹង​ត្រី​មាស​ទី​៤​ ឆ្នាំ២០២៤៕ អត្ថបទ៖ ធូ វិរៈ

មួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺតែមិនសម្រាក នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី

2026/02/16 01:49:50 pm        226
ក្នុងឆ្នាំ២០២៥កន្លងមកនេះ មានអ្នកជំងឺដែលមកពិគ្រោះ ជំងឺតែមិនសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន៧៩៥,៣០៣ករណី កើនឡើង៣១% និងសម្រាកព្យាបាលមានចំនួន ៩០,៧៤៦នាក់ ដែលមានការកើនឡើងជាង ១៥% បើធៀប នឹងឆ្នាំ២០២៤កន្លងមកនេះ។ នេះបើតាម ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ សូវៀត នៃក្រសួងសុខាភិបាល ថ្លែងប្រាប់ BTV នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ឯកឧត្តមសាស្រ្តាចារ្យ បានឱ្យដឹងថា ជាទូទៅក្នុងមួយថ្ងៃ មានអ្នកជំងឺមកពិគ្រោះជំងឺតែមិនសម្រាកនៅមន្ទីរពេទ្យចន្លោះពី២.០០០នាក់ ទៅ៣.០០០នាក់ ចំណែកអ្នកជំងឺសម្រាកក្នុងមនី្ទរពេទ្យ មានចំនួនចន្លោះពី១.០០០នាក់ ទៅ២.០០០នាក់។ ចំនួនដែលកើនឡើងនេះ គឺជាការសម្តែងអំពីការជឿទុកចិត្តពីបងប្អូនប្រជាពលរដ្ឋ និងការជឿទុកចិត្តកាន់តែខ្លាំង មកលើមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត យើង។ជាចុងក្រោយឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលតែងតែចង្អុលបង្ហាញ ណែនាំ និងជួយបណ្តុះបណ្តាល ភាពជាអ្នកដឹកនាំដល់ថ្នាក់ដឹកនាំយើងទាំងអស់គ្នា ព្រមទាំងបានជួយជ្រោមជ្រែងជានិច្ចកាល ទើបធ្វើឲ្យមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានការរីកចំរើន និងអាចជួយដល់ប្រជាពលរដ្ឋយើងឲ្យទទួលបានការផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយគុណភាព សមធម៌ និងប្រសិទ្ធភាពខ្ពស់៕អត្ថបទ រដ្ឋា 

យុវជនយល់ថា លំហសិទ្ធិសេរីភាពជំនឿសាសនា ជាការផ្ដល់ភាពកក់ក្ដៅជូនពលរដ្ឋ និង​អ្នក​វិនិយោគ

2026/02/16 01:25:07 pm        151
ក្រុមយុវជន បានលើកឡើងថា លំហទូលំទូលាយនៃសិទ្ធិសេរីភាព លើការគោរព​ខាង​ជំនឿ​សាសនា និងប្រពៃណី របស់ពលរដ្ឋកម្ពុជា គឺជាភស្ដុតាងបញ្ជាក់ ពីដំណើរលទ្ធិប្រជាធិបតេយ្យ និង​ការគោរពសិទ្ធិមនុស្ស ហើយការបើកលំហសេរីភាពនេះ ក៏ជាការផ្ដល់ភាពកក់ក្ដៅជូនពលរដ្ឋ និង​អ្នកវិនិយោគដែរ។យុវជន នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច ចំនួន៣នាក់ បានប្រាប់ BTV នៅថ្ងៃទី១៦ ខែកុម្ភៈនេះថា រាជរដ្ឋាភិបាល បានបើកលំហយ៉ាងទូលាយ ចំពោះ​សិទ្ធិ​សេរី​ភាព​របស់​​ប្រជាពលរដ្ឋ។ ជាក់ស្ដែងពលរដ្ឋ មានសិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រតិបត្តិជំនឿ សាសនា និងប្រពៃណី ដែលពួកគេជឿជាក់ ដោយគ្មានការឃាត់នោះឡើយ។ ជាក់​ស្ដែង​នៅ​ក្នុង​ឱកាស​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ចិន និងវៀតណាមនេះ ពលរដ្ឋដែលជាប់សែស្រឡាយចិន-វៀតណាម បានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីរបស់ពួកគេ នៅកម្ពុជា យ៉ាងរីករាយ។ គួរ​ជម្រាបជូនថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ចិន និងវៀតណាម នៅឆ្នាំ២០២៦នេះ មាន​រយៈ​ពេល​ ៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ។ ប្រជាពលរដ្ឋខ្មែរ ដែលជាប់ សែ​ស្រឡាយ​ចិន​ និងវៀតណាម បានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ពួកគេ យ៉ាងរីករាយ ដើម្បី​ទទួល​នូវ​លាភសំណាង និងពរជ័យមកក្នុងក្រុមគ្រួសាររបស់ពួកគេ៕ អត្ថបទ៖ លៀ ស៊ីណា 

បក្សនយោបាយ និង​តំណាង​និស្សិត​ខ្មែរ​មាន​សុទិដ្ឋិនិយម​ចំពោះ​ទស្សន​កិច្ច​សម្តេច​ធិបតី​នៅ​អាមេរិក​ និងអឺរ៉ុប

2026/02/16 01:13:16 pm        178
គណបក្សនយោបាយ និងតំណាងនិស្សិតខ្មែរដែលកំពុងសិក្សាក្នុងអឺរ៉ុប បានបង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ដំណើរ​ទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ទៅចូល​រួមកិច្ច​​ប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ និង​ទស្សនកិច្ចនៅប្រទេសមួយចំនួននៅអឺរ៉ុប គឺពិតជាមានសារសំខាន់និងបង្ហាញពីភាពខ្លាំង​របស់​កម្ពុជា​សម្រាប់ចលនាការទូត។ លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍ថា ជាកិត្តិយសសម្រាប់ប្រទេសកម្ពុជាដែលឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានអញ្ជើញសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។ ពីព្រោះវាមានសារសំខាន់សម្រាប់កម្ពុជា។ ចំណែកលោក ខឺយ ស៊ីនឿន តំណាងនិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសអ៊ីតាលី និងក្នុងអឺរ៉ុប បានសាទរចំពោះដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាម៉េរិក និងធ្វើទស្សនកិច្ចនៅអឺរ៉ុប។ ដោយទស្សនកិច្ចដ៏មានសារសំខាន់នេះ និងបង្ហាញពីភាពខ្លាំងរបស់កម្ពុជាសម្រាប់ចលនាការទូតដែលបានគិតគូរយ៉ាងម៉ត់ចត់នៅក្នុងក្របខណ្ឌនយោបាយការបរទេស។សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅ​ចូលរួមកិច្ចប្រជុំ​ដំបូង​នៃក្រុម​ប្រឹក្សា​សន្តិភាព​នៅ​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។ កិច្ចប្រជុំនេះគឺជាការចាប់ផ្តើមជាផ្លូវការនៃអាណត្តិការងាររបស់ក្រុមប្រឹក្សាសន្តិភាព ស្រប​តាម​សេចក្តី​សម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវបាន​អនុម័ត​កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគោលដៅជំរុញសន្តិភាព និងកិច្ចខិតខំប្រឹងប្រែង​ឆ្ពោះទៅ​រកការ​កសាង​ឡើ​ងវិញ នៅតំបន់ហ្គាហ្សា។ ជាមួយគ្នានេះដែរ មេដឹកនាំដែលអញ្ជើញ​ចូលរួមកិច្ចប្រជុំនេះ​ក៏រំពឹង​ថា​នឹងពិភាក្សាគ្នាយ៉ាងទូលំទូលាយអំពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភព​លោក​៕ អត្ថបទ៖ វង្ស សុភាព 

ក្រសួងអប់រំ ត្រូវការគ្រូបង្រៀនប្រមាណ៣ម៉ឺននាក់បន្ថែមទៀត ដើម្បីបំពេញបញ្ហាខ្វះគ្រូបង្រៀន

2026/02/16 12:11:49 pm        418
ក្រសួងអប់រំ យុវជន និងកីឡា ត្រូវការគ្រូបង្រៀនបន្ថែមរហូតដល់ប្រមាណ ៣ម៉ឺននាក់ ដើម្បី​ទៅ​បំពេញ​បញ្ហា​ខ្វះគ្រូបង្រៀន។ នេះបើយោងតាម​របាយការណ៍បូកសរុបការងារប្រចាំឆ្នាំសិក្សា ២០២៤​-២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា។ក្រសួងអប់រំ យុវជន និងកីឡា បច្ចុប្បន្នត្រូវការគ្រូបង្រៀនបន្ថែមរហូតដល់៣១ ៩៧៨នាក់ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ខ្វះ​គ្រូ​បង្រៀន។ ចំនួនត្រូវការគ្រូបង្រៀនទាំងប្រមាណ ៣ម៉ឺននាក់ គឺសម្រាប់​គ្រប់​កម្រិត​សិក្សា ដោយចាប់រាប់ពីមតេយ្យសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ។ តាម​របាយ​កាណ៍​របស់​ក្រសួង​អប់រំបញ្ជាក់លម្អិតថា តម្រូវការគ្រូបង្រៀន​ច្រើន​បំផុត​គឺ​នៅ​កម្រិត​បឋម​សិក្សា​ដែល​មាន​មតេយ្យ​សិក្សា​នៅ​ជាមួយ។ កម្រិតថ្នាក់នេះ ត្រូវការគ្រូបង្រៀនបន្ថែមរហូតដល់ជាង ២៥ ០០០​នាក់។ពាក់ព័ន្ធ​នឹង​បញ្ហានេះដែរ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បាន​លើក​ឡើង​បន្ថែម​ដែរ​ថា បច្ចុប្បន្នក្រសួងមុខងារ​សាធារណៈ​កំពុង​សហការ​ជាមួយ​ក្រសួង​អប់រំ​ក្នុង​ការ​ធ្វើ​ជំរឿន ដើម្បីទទួលបានទិន្នន័យកាន់តែច្បាស់លាស់ ឈានទៅការរៀបចំផែនការ និង​យន្តការ​ឱ្យ​បាន​ច្បាស់លាស់ និងគ្រប់គ្រងគ្រូបង្រៀនប្រកបដោយប្រសិទ្ធភាព។ទន្ទឹម​គ្នា​នេះដែរ ក្រសួងក៏កំពុងពិ​ភាក្សា​ពី​ការ​ជ្រើស​រើស​គ្រូ​បង្រៀន​ផ្អែក​លើ​កិច្ច​ព្រមព្រៀង​ការងារ​សម្រាប់​ខេត្ត​២០ទៀត។ ឆ្នាំ ២០២៥កន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានជ្រើស​រើស​គ្រូ​បង្រៀន​ផ្អែក​លើ​កិច្ចព្រមព្រៀងការងារ សម្រាប់ខេត្ត ព្រៃវែង ត្បូងឃ្មុំ កំពង់ចាម បាត់ដំបង និង​ខេត្ត​តាកែវ រួចមកហើយ។លោកស្រី អ្នកនាំពាក្យក្រសួងអប់រំ បានលើកឡើងដែរថា ការបណ្តុះបណ្តាលគ្រូបឋម និង​អនុ​វិទ្យាល័យ​មាន ២កម្មវិធី គឺ ១២ បូក៤ និងបរិញ្ញាបត្របូក ១ ដូច្នេះ​បេក្ខ​ជន​ដែល​មាន​បំណង​ក្លាយ​ជា​គ្រូ ​អាចជ្រើសរើសដាក់ពាក្យក្នុងកម្មវិធីណាមួយ។ ដោយឡែក គ្រូវិទ្យាល័យ គឺត្រូវ​មាន​បរិញ្ញា​បត្រ ​ហើយរៀន ២ឆ្នាំបន្តនៅវិទ្យាស្ថានគរុកោសល្យ៕ អត្ថបទ៖ គឹមហុក 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM
ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM
ជម្លោះនៅតែកើតមានរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
05/03/2026 12:05 PM
លោក Trump និយាយថា មានលទ្ធភាពដែលអាមេរិកអាចចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត​
05/03/2026 12:05 PM
មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា
05/03/2026 11:05 AM
សហរដ្ឋអាមេរិកអនុម័តលក់អាវុធតម្លៃ ៨,៦ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា
05/03/2026 11:05 AM