អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
គណបក្សប្រជាជនកម្ពុជា បានទទួលសមាជិកថ្មីជិត១ ០០០នាក់ នៅសង្កាត់រការធំ ខេត្តកំពង់ស្ពឺ
ក្រសួងទេសចរណ៍បើកយុទ្ធនាការ ទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ ២០២៦

ព័ត៌មានជាតិ

ក្រសួងការងារនាំយកឱកាសការងារជិត ៣ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ផ្សព្វផ្សាយ​ជូន​ដល់​ពលរដ្ឋនៅស្រុកឆ្លូង ខេត្តក្រចេះ

2026/02/15 08:00:58 pm        279
នាព្រឹកថ្ងៃអាទិត្យ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រសួងការងារ និងបណ្តុះបណ្តា​លវិជ្ជាជីវៈ​បានបន្តរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅបរិវេណសាលា​ស្រុកឆ្លូង ដោយនាំយកឱកាសការងារសរុបចំនួន ២ ៨០៦នាក់កន្លែង ពីបណ្តារោងចក្រ សហគ្រាសចំនួន៥ ផ្តល់ជូនដោយផ្ទាល់ដល់អតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកស្វែងរកការងារធ្វើ។វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ចុងសប្តាហ៍នៅទូទាំងប្រទេស ក្រោមប្រធានបទ «ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» ដែលជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការផ្តល់ឱកាសការងារក្នុងស្រុកដល់អតីតពលករត្រឡប់មកពីប្រទេសថៃ អ្នកស្វែងរកការងារ ក៏ដូចជាយុវជនដែលត្រូវការរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។ក្នុងវេទិកាការងារនៅស្រុកឆ្លូងនោះ ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការងារ គឺជាជីវិត ហើយការជ្រើសរើសការងារក្នុងស្រុក គឺជាជម្រើសដ៏ល្អបំផុត ដែលប្រកបដោយសុវត្ថិភាព សុខុមាលភាព ទទួលបានការគាំពារពីរាជរដ្ឋាភិបាល ការគោរពសិទ្ធិ ការទទួលបានអត្ថប្រយោជន៍ផ្សេងៗ គ្មានការរើសអើង បាននៅជិតក្រុមគ្រួសារ ងាយស្រួលធ្វើដំណើរទៅមកស្រុកកំណើតជាដើម ពោលគឺប្រសើរជាងការងារនៅក្រៅប្រទេសដែលទទួលប្រាក់ចំណូលប្រហាក់ប្រហែលគ្នា។ឯកឧត្តមអនុរដ្ឋលេខាធិការបានបន្តថា ក្រៅពីទទួលបានការងារធ្វើ បងប្អូនកម្មករនិយោជិតនឹងក្លាយជាសមាជិក ប.ស.ស. ដែលទទួលបានអត្ថប្រយោជន៍សំខាន់ៗជាច្រើន ដូចជា ការពិនិត្យនិងព្យាបាលជំងឺនៅមន្ទីរពេទ្យដៃគូរបស់ ប.ស.ស. ដោយឥតគិតថ្លៃ ហើយប្រសិនបើមានគ្រោះថ្នាក់ការងារ ពលរដ្ឋដែលជាសមាជិក ប.ស.ស. នឹងទទួលបានការគាំពារនិងតាវកាលិកពី ប.ស.ស.។ ម្យ៉ាងទៀត ក៏នឹងទទួលបានប្រាក់សោធននិវត្តន៍នៅពេលចាស់ជរា សម្រាប់ធានាប្រាក់ចំណូលដូចមន្ត្រីរាជការដែរ។ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យយុវជនចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET 1.5M) ដែលជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅកសាងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋឱ្យកាន់តែរឹងមាំ។ ឯកឧត្តម ម៉ុល វិបុល បានបន្ថែមថា បើគិតពីស្រុកស្នូលនេះទៅ សាលាបណ្ដុះបណ្ដាលជំនាញ TVET ដែលនៅជិតបំផុត ហើយចំណុះក្រោមក្រសួង គឺវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ស្ថិតនៅទីរួមខេត្តក្រចេះ (លេខទូរសព្ទទំនាក់ទំនង៖ ០៩៧ ៧៥២ ៣៣៤៦)។ ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានផ្សព្វផ្សាយ លេខទូរស័ព្ទ Hotline ១២៩៧ ផងដែរ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងសាកសួរព័ត៌មានបន្ថែមអំពីឱកាសការងារ។ សូមបញ្ជាក់ថា រោងចក្រ សហគ្រាសទាំង៥ ដែលប្រកាសផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋនាវេទិកាការងារនេះ រួមមាន៖ ក្រុមហ៊ុន ថាកូ អាហ្គ្រី, ក្រុមហ៊ុន អ៊ីសធើន រ៉ាប់ប៊ឺរ (ខេមបូឌា), ក្រុមហ៊ុន ភូរៀង ក្រចេះ អភិវឌ្ឍន៍កៅស៊ូ, ក្រុមហ៊ុន ដូវទឺសាយហ្គន ប៊ិញហ្វឿក (អេស ប៊ី ខេ) និងក្រុមហ៊ុន ហ្វាយអឺម៉ាក់ស៍ (ខេមបូឌា) ថាយអឺរ ឯ.ក។ ក្រៅពីនេះ ក៏មានក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មក្រៅប្រទេសផងដែរ គឺក្រុមហ៊ុន មង្គល អេចអ (ជ្រើសរើសទៅប្រទេសជប៉ុន)៕

ក្រុមហ៊ុន និងរោងចក្រធំៗចំនួន៥ នាំយកឱកាសការងារជាង ៣ពាន់កន្លែងជូនអតីតពលករ និង​អ្នកស្វែង​រក​ការងារក្នុងខេត្តកំពង់ធំ

2026/02/15 07:51:09 pm        260
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​នាំ​យក​ឱកាស​​ការងារចំនួន ៣០៩៥កន្លែងជូនអតីតពលករមកពីប្រទេសថៃ និងអ្នកកំពុងរកការងារ នៅ​បរិវេណសាលាស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ តាមរយៈ​វេទិកា​ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកំពុងតែផ្សព្វផ្សាយឱកាសការងារចំនួន ៨៦ ០១៧កន្លែងនៅទូទាំងប្រទេស។ ក្រុមហ៊ុន និងរោងចក្រ ដែលសម្ភាស ផ្តល់ការងារភ្លាមៗដល់មូលដ្ឋានទាំងនោះរួមមាន៖ ក្រុមហ៊ុន ថាកូ អាហ្គ្រី ត្រូវការកម្លាំងពលកម្មចំនួន ២ ០០០នាក់, រោងចក្រ យូលីអ៊ីនធើណេស៊ិនណល (ខេមបូឌា)ហ្គាមេន ខូអិលធីឌីចំនួន ៥០០នាក់, រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.កចំនួន ៣០០នាក់, ក្រុមហ៊ុន ស៊ី អ ស៊ី ខេ ២ អភិវឌ្ឍន៍កៅស៊ូចំនួន ២៥០នាក់, ក្រុមហ៊ុន បៀន ហៀក អ៉ិនវេសមិន ខូអិលធីឌី ៤៥នាក់។ ទន្ទឹមនឹងការនាំយកឱកាសការងារក្នុងស្រុក, ការជ្រើសរើសកម្លាំងពលកម្មទៅធ្វើការនៅបរទេស ដូចជាប្រទេសជប៉ុនជាដើម ក៏ត្រូវបានប្រកាសផ្សព្វផ្សាយ តាមរយៈក្រុមហ៊ុន ជេស៊ីអេចអ ឌីវេឡុបម៉ិន ឯ.កនៅក្នុងវេទិកានេះផងដែរ។ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការវិលត្រឡប់មកប្រទេសកំណើតវិញ ឯកឧត្តម យឹម ស៊ីណន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការប្រៀបធៀបយ៉ាងលម្អិត ពីការងារនៅប្រទេសថៃ និងការងារក្នុងស្រុកនាពេលបច្ចុប្បន្ន។ ការងារនៅប្រទេសថៃមានប្រាក់ឈ្នួលខ្ពស់ជាងបន្តិចមែន ប៉ុន្តែនៅតែត្រូវប្រឈមមុខនឹងការរើសអើង ហានិភ័យសុវត្ថិភាព ការខ្វះខាតការគាំពារផ្នែកសុខភាព និងការរស់នៅឆ្ងាយពីគ្រួសារ។ ឯកឧត្តមបានគូសបញ្ជាក់ថា ចំណែកឯការងារក្នុងស្រុក មិនត្រឹមតែរក្សាបានទាំងសុភមង្គលគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនទាំងពេលបច្ចុប្បន្ន និងអនាគត តាមរយៈប័ណ្ណ ប.ស.ស. ដែលមានសមាជិកជាង ៣,៥លាននាក់។ អត្ថប្រយោជន៍ទាំងនោះរួមមាន៖ (១) ផ្នែកថែទាំសុខភាព (២) ផ្នែកហានិភ័យការងារ និង(៣) ផ្នែកសោធននិវត្តន៍។ ហេតុនេះ ប័ណ្ណ ប.ស.ស. ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការកាត់បន្ថយចំណាយលើសុខភាព និងធានាសន្តិសុខចំណូលដល់បងប្អូនជាសមាជិក។នាឱកាសនោះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់យុវជន និងអតីតពលករ ឱ្យចាប់យកការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥ លាននាក់ (TVET 1.5M) ដែលជាគោលនយោបាយចម្បងរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងគោលបំណងផ្តល់ជំនាញវិជ្ជាជីវៈមួយយ៉ាងតិចដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងសាកសួរព័ត៌មានបន្ថែមអំពីឱកាសការងារ និងអត្ថប្រយោជន៍ផ្សេងៗ សូមទាក់ទងមកកាន់លេខទូរស័ព្ទ Hotline ១២៩៧ សម្រាប់ផ្នែកការងារ និងលេខ ១២៨៦ ដើម្បីទទួលបានព័ត៌មានលម្អិតអំពីអត្ថប្រយោជន៍ ប.ស.ស.៕

ឯកឧត្តម ហ៊ុន ម៉ានី ស្វាគមន៍ និងថ្លែងអំណរគុណសមាជិក សមាជិកាថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជាចំនួន ៣១៧នាក់ នៅឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ

2026/02/15 04:05:04 pm        231
នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី សមាជិក​គណៈ​អចិន្រ្តៃយ៍​គណៈ​កម្មាធិការ​កណ្តាល ​និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ស្នាក់​ការ​គណបក្សឃុំព្រៃក្រសាំង និងប្រកាសបញ្ជូលសមាជិកគណបក្សថ្មី មក​ពី​ឃុំ​ភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ការអញ្ជើញចូលរួមមានវត្តមាននៃកម្មវិធីនេះរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុម​ការ​ងារ​គណបក្សចុះមូលដ្ឋានស្រុក គណៈកម្មាធិការគណបក្សស្រុក ឃុំ សមាជិកថ្មីសរុប ៣១៧ នាក់។ បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ ដោយលោកប្រធានគណៈកម្មាធិការគណបក្សឃុំភ្នំតូច ក៏ដូច​ជា​ការ​ប្តេជ្ញាចិត្តរបស់តំណាងសមាជិកចូលថ្មី ឯកឧត្តម ហ៊ុន ម៉ានី បាននាំយក​នូវការ​សាក​សួរ​សុខ​ទុក្ខ ​និងសេចក្តីនឹករឭកពីសំណាក់សម្តេចប្រធានគណបក្ស និងសម្តេច​អនុ​ប្រធាន​បក្ស​ជូន​ក្រុម​គ្រួសារ​គណបក្សប្រជាជនកម្ពុជា ឃុំភ្នំតូច ដែលមានវត្តមានក្នុងពិធីនេះ។ បន្ថែមពីលើនេះ ឯកឧត្តម បានសម្តែងនូវការកោតសរសើរចំពោះឆន្ទៈ និងភាពក្លាហានរបស់តំណាងសមាជិក សមាជិកា ដែលបាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹ​ម​ត្រូវ​បំផុត​ក្នុង​ការ​ចូលរួម​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា។ ឯកឧត្តមបានបន្តថា គណបក្សប្រជាជនកម្ពុជា តែងតែ​នៅ​រួម​សុខរួម​ទុក្ខ​ជា​មួយ​ប្រជា​ពលរដ្ឋ​គ្រប់​កាលៈ​ទេសៈដែលរយៈពេល ៤៧ចុងក្រោយនេះ ក្រោមការដឹកនាំរបស់គណបក្ស ប្រទេសជាតិ​បាន​បិទ​ទំព័រខ្មៅងងឹតនៃការសង្រ្គាម មានការអភិវឌ្ឍលើគ្រប់វិស័យ និង​ជា​ពិសេស​គឺ​បាន​ធ្វើ​ឱ្យ​ជីវភាព​របស់​ប្រជាជនកាន់តែរីកចម្រើនជាលំដាប់។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា នៅពេល​ដែល​បង​ប្អូន​ជួប​ប្រទះ​ការលំបាក ឬវិបត្តិផ្សេងៗ គឺគណបក្សតែងតែមានវត្តមានក្បែរបងប្អូនជានិច្ច។នាចុងបញ្ចប់ ឯកឧត្តមក៏បានផ្តាំផ្ញើសូមឱ្យសមាជិក សមាជិកាទាំង​អស់​ត្រូវ​ត្រៀម​លក្ខ​ណៈ​ឱ្យ​បាន​គ្រប់​គ្រាន់​សម្រាប់​ការបោះឆ្នោត រួមមាន ទៅចុះឈ្មោះបោះឆ្នោត ពិនិត្យបញ្ជីឈ្មោះ និងត្រៀម​ឯកសារ​ចាំ​បាច់​នានា ក៏ដូចជាចូលរួមក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជូន​គណបក្ស​នា​ពេល​ខាង​មុខ​ផងដែរ៕ អត្ថបទ៖ គឹមហុក

សមាជិក និងសកម្មជនគណបក្សប្រឆាំងចំនួន ៤៧នាក់ នៅឃុំតាលន់ ឃុំខ្ពប ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

2026/02/15 02:52:05 pm        228
កណ្តាល៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ លោក រស់ ចំណាន ចុះទទួល ប្រជាពលរដ្ឋ ៤៧ នាក់ មកពីគណបក្សភ្លើងទៀន នៅឃុំតាលន់ ឃុំខ្ពប ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។សមាសភាពក្រុមការងារទាំងអស់រួមមាន៖ លោក រស់ ចំណាន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, លោក សឿង ចក់ ក្រុមការងារពិសេស លោក ហែម ប្រសិដ្ឋ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកបណ្ឌិត ហ៊ុន មករា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងអាជ្ញាធរមូលដ្ឋានមាន លោក ស្រេង គួយ ក្រុមប្រឹក្សាឃុំស្វាយប្រទាល និងលោក ហង្ស សាវុធ មេភូមិទួលស្ពឺ លោក មាំង ម៉ាប់ ក្រុមប្រឹក្សាឃុំតាលន់ ព្រមទាំងក្រុមការងារពិសេសជាច្រើននាក់ទៀតផងដែរ។ថ្លែងក្នុងពិធីសំណេះសំណាលនោះដែរ លោក រស់ ចំណាន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ បានមានប្រសាសន៍ ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភា សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មការកណ្ដាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល លោក ជឺ គឹមហៃ ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកស្អាង ជូនចំពោះបងប្អូនស្ម័គ្រចិត្ត ចូលរួមមកពីគណបក្សភ្លើងទៀនទាំងអស់នៅទីនេះ ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។លោក រស់ ចំណាន បានមានប្រសាសន៍ទៀតថា យើងត្រូវគាំទ្រ និងជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយអំពាវនាវ សូមបញ្ឈប់ការញុះញុងគ្នា​ ឈប់លាបពណ៌​ ឈប់ចាញ់ល្បិចក្រុមអគតិផ្សេងៗ​ ត្រូវបន្តការពារសន្តិភាពឲ្យបានយូរអង្វែង និងពង្រឹងការសាមគ្គីជាតិជាធ្លុងមួយគ្រប់ពេលវេលា​ ខិតខំអភិវឌ្ឍន៍ខ្លួន​ ឲ្យមានសមត្ថភាពកាន់តែខ្លាំងក្លា រឹងមាំ​ ដើម្បីជួយដល់សង្គមជាតិ និងប្រទេសជាតិរបស់យើង៕

ឥណ្ឌូនេស៊ី ចាក់បញ្ចាំងភាពយន្តរបស់ខ្លួន ដើម្បីការពង្រឹងទំនាក់ទំនងការទូតជាមួយកម្ពុជា

2026/02/15 02:45:35 pm        226
ស្ថានទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានរៀបចំកម្មវិធីបញ្ចាំងភាពយន្តឥណ្ឌូនេស៊ី ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ប្រទេសឥណ្ឌូនេស៊ី ក្នុងការពង្រឹងការទូត សេដ្ឋកិច្ច និងសង្គម-វប្បធម៌នៅកម្ពុជា។ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងកាលពីល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងផ្សារទំនើបអូឡាំព្យ៉ា រាជធានីភ្នំពេញ ដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះ បានធ្វើឡើងក្រោមវត្តមានរបស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការចូលរួមភ្ញៀវកិត្តិយសជាច្រើននាក់ផ្សេងទៀត។ឯកឧត្ដមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំនៅកម្ពុជា បានលើកឡើងឱ្យដឹងថា ការចាក់បញ្ចាំងភាពយន្តនេះ មានគោលបំណងលើកកម្ពស់ឧស្សាហកម្មច្នៃប្រឌិត និងភាពសម្បូរបែបនៃវប្បធម៌របស់ប្រទេសឥណ្ឌូនេស៊ីតាមរយៈភាពយន្ត។ ឯកឧត្តម បានកត់សម្គាល់ពីប្រជាប្រិយភាពកាន់តែខ្លាំងឡើងនៃភាពយន្តឥណ្ឌូនេស៊ីនៅកម្ពុជា ដោយដកស្រង់ទិន្នន័យពីនាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌របស់កម្ពុជា ដែលបង្ហាញថានៅឆ្នាំ២០២៥ ភាពយន្តឥណ្ឌូនេស៊ី ត្រូវបានចាត់ថ្នាក់ជាភាពយន្តបរទេសដែលមានការចាក់បញ្ចាំងច្រើនជាងគេលំដាប់ទី៣នៅក្នុងរោងភាពយន្តកម្ពុជា បន្ទាប់ពីភាពយន្តហូលីវូដ និងផលិតកម្មក្នុងស្រុក។ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ បានសម្តែងនូវសេចក្តីរីករាយដែលឃើញវត្តមានភាពយន្តឥណ្ឌូណេស៊ី ទទួលបានគាំទ្រពីសំណាក់ទស្សនិកជនជននៅកម្ពុជា ដោយសារតែភាពស្រដៀងគ្នានៃវប្បធម៌ និងពណ៌សម្បុរនៃជាតិសាសន៍យើងទាំងពីរ។ លោកជំទាវសង្ឃឹមនិងជឿជាក់ថា តាមរយៈសកម្មភាពនៃការផ្លាស់ប្ដូរវប្បធម៌នេះ នឹងអាចជួយជំរុញនិងនាំយកភាពយន្តខ្មែរទៅបញ្ចាំងនៅក្នុងរោងភាពយន្តឥណ្ឌូណេស៊ី ព្រមទាំងបង្កើតឱកាសនៃកិច្ចសហការ និងជំរុញការផលិតភាពយន្តរួមគ្នារវាងផលិតករភាពយន្តកម្ពុជា និងឥណ្ឌូណេស៊ីនាពេលអនាគត៕ អត្ថបទ៖ ឈិត បូរ៉ាវី

មន្រ្តីជាន់ខ្ពស់ក្រសួងការងារដឹកនាំប្រតិភូត្រីភាគីចូលរួមសន្និសីទសកល លើកទី៦ ស្តីពី​ការលុប​បំបាត់​ពលកម្មកុមារ នៅប្រទេសម៉ារ៉ុក

2026/02/15 02:40:29 pm        190
ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ សួស ស៊ីនួន អនុ​រដ្ឋលេខាធិការ​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូត្រីភាគីកម្ពុជា ចូលរួមក្នុងសន្និសីទ​សកល​លើកទី៦ ស្តីពីការលុបបំបាត់ពលកម្មកុមារ (The 6th Global Conference on Elimination of Child Labour) នាទីក្រុងម៉ារ៉ាកេស ប្រទេសម៉ារ៉ុក។សន្និសីទកម្រិតពិភពលោកនេះ រៀបចំឡើងដោយរដ្ឋាភិបាលម៉ារ៉ុក សហការជាមួយអង្គការពលកម្មអន្តរជាតិ (ILO) ដោយមានការចូលរួមពីតំណាងរដ្ឋាភិបាល អង្គការនិយោជកអន្តរជាតិ (IOE) និងសហព័ន្ធសហជីពអន្តរជាតិ (ITUC) សរុបប្រមាណ ១ ២០០ នាក់ មកពីជុំវិញពិភពលោក ដើម្បីពិគ្រោះយោបល់ និងធានាថាអាទិភាពនៃតំបន់នីមួយៗត្រូវបានបញ្ចូលទៅក្នុងយុទ្ធសាស្ត្រលុបបំបាត់ពលកម្មកុមារជាសកល។ក្នុងឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការ បានឡើងថ្លែងសេចក្ដីថ្លែងការណ៍ក្រោមប្រធានបទ «ការងារសមរម្យសម្រាប់យុវជន - Decent Work For Youth» ដោយបានរំលេចនូវចំណុចសំខាន់ៗនៃជោគជ័យរបស់កម្ពុជា រួមមាន៖ (១) ការប្ដេជ្ញាចិត្តកម្រិតខ្ពស់ ដោយកម្ពុជាបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ILO និងដៃគូអភិវឌ្ឍន៍ តាមរយៈកិច្ចសន្ទនាសង្គមគ្រប់ជាន់ថ្នាក់ ដើម្បីលើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេង។ (២) ក្របខ័ណ្ឌច្បាប់ និងគោលនយោបាយ គឺការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ «មិនអត់ឱនចំពោះពលកម្មកុមារ និងពលកម្មដោយបង្ខំ» តាមរយៈយន្តការជាតិសម្របសម្រួល និងច្បាប់ជាតិដ៏រឹងមាំ។ (៣) ការផ្ដល់ជំនាញ និងឱកាស គឺការពង្រីកវិសាលភាពនៃការអប់រំ កម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងគំនិតផ្ដួចផ្ដើមនានា ដើម្បីបំពាក់ជំនាញដល់យុវជនឱ្យទទួលបានការងារដែលមានផលិតភាព និងចីរភាព។លោកជំទាវ សួស ស៊ីនួន ក៏បានគូសបញ្ជាក់ផងដែរថា សន្និសីទសកលលើកទី៦ នេះ បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើបណ្ដាប្រទេសដែលនៅមានអត្រាពលកម្មកុមារខ្ពស់ និងខ្វះយន្តការច្បាស់លាស់ក្នុងការផ្ដល់ជំនាញវិជ្ជាជីវៈ។ ជាមួយគ្នានេះ សន្និសីទបានបន្តគាំទ្រចំពោះការប្ដេជ្ញាចិត្តរួមគ្នារបស់បណ្ដាប្រទេសលើពិភពលោក ក្នុងការលុបបំបាត់ពលកម្មកុមារឱ្យធ្លាក់ដល់អត្រាសូន្យ៕

រាជរដ្ឋាភិបាល ចាប់ផ្តើមដំណើរការសាងសង់ជម្រកបណ្តោះអាសន្នជូនជនភៀសសឹក ក្នុង​ខេត្តបន្ទាយមានជ័យ

2026/02/15 02:22:05 pm        190
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ រួមជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរ​ដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានអញ្ជើញក្នុងពិធី​បញ្ចុះ​បឋម​សិលា​សាង​សង់​ជម្រក​បណ្តោះអា​សន្នជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ។ការរៀបចំជម្រកបណ្តោះអាសន្នមិនត្រឹមតែជាការឆ្លើយតបទៅនឹងបញ្ហាចំពោះមុខប៉ុណ្ណោះទេ ប៉ុន្តែ​គឺ​ជាយុទ្ធសាស្ត្រគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ទាំង​ដែល​បង្ក​ដោយមនុស្ស និងធម្មជាតិ ដើម្បីធានាថាប្រជាពលរដ្ឋមានជម្រកសមរម្យ និងសុវត្ថិ​ភាព​បំផុត​ក្នុង​គ្រាអាសន្ន។ការរៀបចំជម្រកបណ្តោះអាសន្ននេះ មានលក្ខណៈអំណោយផលជាងមុន ដែលទទួលជ​ន​ភៀស​សឹក​ជា​ច្រើន​គ្រួសារ និងការពារពីអាកាសធាតុ ជាពិសរសក្នុងរដូវវស្សាខាងមុខផងដែរ៕  

នគរបាលចរាចរណ៍រាជធានី នឹងចុះអនុវត្តច្បាប់តាមរយៈការផាកពិន័យឡើងវិញ ក្រោយ​អត្រា​គ្រោះ​ថ្នាក់​នៅ​មានកម្រិតខ្ពស់

2026/02/15 02:04:49 pm        297
នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការ​រង​ផែន​ការ​ងារ​នគរបាល​ចរាចរណ៍ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់នគរបាលចរាចរណ៍ និង​ដាក់​ទិស​ដៅការងារបន្ត ពិសេសផ្សព្វផ្សាយ​ផែនការ​ចុះ​អនុវត្ត​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​តាម​រយៈ​កា​​រ​ផាកពិន័យឡើងវិញ ក្រោយអ​ត្រា​គ្រោះថ្នា​ក់​កំពុង​បន្ត​គំរាម​កំហែង​ដល់​សុខ​សុវត្ថិភាព​លើ​ដង​ផ្លូវ​សាធារណៈ និងអាយុជីវិតរបស់ពលរដ្ឋអ្នកដំណើរ។ កិច្ចប្រជុំនេះ មានការចូលរួមពីលោកនាយ-នាយរងការិយាល័យនគរបាលចរាចរណ៍ជើងគោក លោក​អធិការរងផែនការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងមន្ត្រី​ជំនាញ​ពាក់​ព័ន្ធ​ផង​ដែរ។ ការចុះរឹតបន្តឹងច្បាប់តាមរយៈការផាកពិន័យឡើងវិញនេះ ធ្វើឡើងប​ន្ទា​ប់​ពី​មាន​គោល​ការណ៍​អនុញ្ញាត​ពី​ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោយពិនិត្យឃើញថា អត្រា​គ្រោះថ្នាក់​មិនបានថមថយនោះឡើយ បន្ទាប់ពីកម្លាំង​សមត្ថកិច្ច​បាន​ប្រើ​ប្រាស់​វិធានការណ៍​រឹតប​ន្តឹង​ច្បាប់​តាមរយៈការចុះផ្សព្វផ្សាយអប់រំណែនាំអស់រយៈពេលជាងកន្លះឆ្នាំកន្លងមក ពោលគិ​តចា​ប់​តាំង​ពីខែកក្កដា ឆ្នាំ២០២៥ ៕ អត្ថបទ៖ លីហេង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ​បន្ត​​ចុះ​សួរ​សុខទុក្ខ​វីរកងទ័ព​ដែល​បាន​រង​របួសដល់មានពិការភាព​​​ ​កំពុង​សម្រាក​ព្យាបាល​នៅ​ផ្ទះ

2026/02/15 01:46:04 pm        181
នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាន​បន្ត​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​វីរកងទ័ព​ដែល​បាន​រង​របួស​ដល់​មាន​ពិការភាព​កំពុង​សម្រាក​ព្យាបាល​នៅ​ផ្ទះ នៅក្នុង​ស្រុកជីក្រែង ខេត្តសៀមរាប ។ ក្រោយ​​បានទទួលដំណឹងអំពីស្ថានភាពសុខភាពរបស់វីរកងទ័ព​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ម៉ាណែត បានអញ្ជើញមកស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីសួរសុខទុក្ខ​ដោយ​ផ្ទាល់​ដល់​វីរ​កងទ័ព​ដែល​បាន​រង​របួសរហូតដល់មានពិការភាព ក្នុងបុព្វហេតុការពារ​ដែនដី​សុវណ្ណ​ភូមិពី​សត្រូវ​ឈ្លាន​ពាន​​។ ការចុះសួរសុខទុក្ខនេះ​ គឺបានបញ្ជាក់​ច្បាស់ពី​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត​របស់​រាជ​រដ្ឋាភិបាល​​ ដោយមិនបានទុកវីរកងទ័ពណាម្នាក់ចោលនោះទេ​ ដែលត្រូវផ្តល់ការយកចិត្តទុកដាក់​ និង​ផ្តល់កម្លាំងចិត្តដោយផ្ទាល់ពីលោកជំទាវបណ្ឌិត​ និងសម្តេចធិបតីនាយករដ្ឋមន្ត្រី។

អភិបាលរាជធានីភ្នំពេញ៖ ផ្លូវថ្មើរជើងចតុមុខទទួលភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ​ក្នុងមួយ​ថ្ងៃ​ប្រមាណ៨​ទៅ​​ ១០ម៉ឺននាក់ សម្រាប់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ

2026/02/15 01:38:06 pm        147
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា ផ្លូវថ្មើរជើងចតុមុខ មិន​ត្រឹម​តែ​ជា​កន្លែងដើរកម្សាន្តពេលរាត្រីដ៏ពេញនិយម និងមានការសម្តែងប្លែកភ្នែកប៉ុណ្ណោះទេ តែពេល​នេះ​ផ្លូវ​ថ្មើរ​ជើងក៏បានក្លាយជាទីតាំងផ្សព្វផ្សាយដ៏ពេញនិយមបំផុត។ ជាក់ស្តែងនៅ​ចុង​សប្ដាហ៍​នេះផ្លូ​វ​ថ្មើរ​ជើងបានបង្ហាញសមទ្ធិផលជាតិ តួរយ៉ាងពិព័រណ៍ផលិតផលរ៉ែ ឆ្នាំ២០២៦​ថែម​ទៀត​ផង​។ការថ្លែងរបស់ឯកឧត្តម ឃួង ស្រេង អភិបាល​រាជ​ធានី​ភ្នំពេញ​បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​អញ្ជើញ​ក្នុង​ពិធី​បើក​ពិព័រណ៍ផលិតផលរ៉ែ ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និង​ថាមពល កាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសួនតេជោមាស តេជោយ៉ត តាម​បណ្ដោយ​ផ្លូវ​ថ្មើរជើងចតុមុខ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ឯកឧត្តម ឃួង ស្រេង ថ្លែងទៀតថា ដើម្បី​ជំរុ​ញ​ឱ្យ​វិស័យ​ទេសចរណ៍​កាន់​តែ​មាន​ភាព​កើត​ឡើង​បន្ថែម​ទៀត រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតឱ្យមានផ្លូវថ្មើជើងចតុមុខ។ ផ្លូវថ្មើជើង​ថ្មី​នេះ​បាន​ទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិក្នុងមួយថ្ងៃប្រមាណ៨ទៅ១០ម៉ឺននាក់ សម្រាប់ថ្ងៃសៅរ៍ និង​ថ្ងៃ​អាទិត្យ រហូតធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២លើពិភពលោក ឈ្មោះថា ជា​ទី​ក្រុង​ប្រជុំ​ដោយ​ភាពរីករាយនៅពេលរាត្រី ជាប់ចំណាត់ថ្នាក់លេខ១០ លើពិភពលោក ជាទីក្រុង​មាន​ភ្ញៀវ​ទេសចរ​ចូលចិត្តមកកម្សាន្តជាងគេ និងទទួលបានការចាត់ថ្នាក់ពីសារព័ត៌មានអន្តរជាតិ BBC ជា​គោលដៅទេសចរណ៍ដ៏ល្អបំផុតទាំង២០ សម្រាប់ឆ្នាំ២០២៦នេះផងដែរ៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM
ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM
ជម្លោះនៅតែកើតមានរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
05/03/2026 12:05 PM
លោក Trump និយាយថា មានលទ្ធភាពដែលអាមេរិកអាចចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត​
05/03/2026 12:05 PM
មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា
05/03/2026 11:05 AM
សហរដ្ឋអាមេរិកអនុម័តលក់អាវុធតម្លៃ ៨,៦ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា
05/03/2026 11:05 AM