បង្ក្រាបកន្លែង Online Scam នៅបឹងកេងកង សង្គ្រោះជនជាតិជប៉ុន និងឃាត់ខ្លួនជនបរទេស ១៦នាក់
សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង
ក្រសួងយុត្តិធម៌រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ប្រាប់ដល់កងទ័ពក្នុងកងពលទាំងអស់បន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត

ព័ត៌មានជាតិ

មន្រ្ដីជាន់ខ្ពស់ គ.ជ.គ.ម. ជួបពិភាក្សាជាមួយតំណាង ICRC នៅខេត្តបន្ទាយមានជ័យ ដើម្បី​ផ្តល់ការគាំទ្រ និងដោះស្រាយការលំបាកដល់ជនភៀសសឹកមិនទាន់ទៅលំនៅដ្ឋានវិញ

2026/02/11 10:07:31 am        276
នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុ​ប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង តំណាង​គណៈកម្មការ​អន្តរជាតិ​កាក​បាទ​ក្រហម International Committee of the Red Cross (ICRC) ដែលចុះ​មក​តាម​ដាន​ពីស្ថានភាពជនភៀសសឹក បានជួបពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ដើម្បី​ផ្តល់​ការ​គាំទ្រ និងដោះស្រាយការលំបាករបស់ជនភៀសសឹកមិនទាន់ទៅលំនៅដ្ឋានវិញ។

ជន​ជាតិចិន ៣១៩នាក់ទៀត ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)

2026/02/11 09:36:21 am        306
នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហាការជាមួយស្ថានទូតចិន បន្តធ្វើ​ការ​បណ្តេញ​ជន​ជាតិចិនសរុបចំនួន ៣១៩នាក់ (ស្រី០នាក់) ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញ​តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ។ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

រដ្ឋមន្រ្តីសុខាភិបាល «ការពង្រឹងភាពជាអ្នកដឹកនាំ នឹងនាំទៅដល់ការធានាបាននូវភាពធន់ប្រព័ន្ធសុខាភិបាល»

2026/02/11 09:29:20 am        104
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអៈអាងថា ការពង្រឹងភាពជាអ្នកដឹកនាំ នឹងនាំទៅដល់ការធានាបាននូវភាពធន់របស់ប្រព័ន្ធសុខាភិបាល ចំពោះមុខការប្រឈមនាពេលខាងមុខ។ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះ ក្នុងវគ្គបណ្តុះបណ្តាល ភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom)សរុបចំនួន ៣៣៤៨នាក់, កាលពីរសៀលថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២៦។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកបទពិសោធន៍ជាក់ស្តែងនៃការដឹកនាំ ដែលធ្វើឱ្យការងារសុខាភិបាលមានប្រសិទ្ធិភាពមកបង្ហាញដូចជា៖ (១)គោលដៅចុងក្រោយបង្អស់របស់ការដឹកនាំ គឺមិនមែនសម្រាប់បម្រើផលប្រយោជន៍បុគ្គលទេ តែជាការកសាងមូលដ្ឋានគ្រឹះសម្រាប់អោយសង្គមទាំងមូលអាចទទួលបាននូវភាពរីកចំរើន។ (២)នៅក្នុងដំណើរនៃការដឹកនាំ អ្នកដឹកនាំត្រូវតែមានគុណភាពប្រកបដោយភាពរស់រវើក និងមិនបណ្តែតបណ្តោយដោយមិនខ្វល់ខ្វាយពីគោលដៅ (៣)ការពង្រឹងភាពជាអ្នកដឹកនាំអាចជួយឱ្យប្រព័ន្ធសុខាភិបាលកាន់តែមានភាពធន់ ដែលអាចឆ្លើយតបទៅ នឹងវិបត្តិផ្សេងៗដែលអាចកើតមាន (៤)អ្នកដឹកនាំត្រូវប្រើប្រាស់ភាពវាងវៃរបស់ខ្លួនគិតគូរពីយុទ្ធសាស្រ្ត ប្រមើលមើលពីបញ្ហាប្រឈម និងប្រយ័ត្នប្រយែងក្នុងការងារប្រចាំថ្ងៃ (៥)អ្នកដឹកនាំត្រូវធ្វើការដឹកនាំ ដែលចេញពីភាពជាក់ស្តែង ដោយធ្វើការនៅលើទីលានផ្ទាល់ និងត្រូវធ្វើការដោយភាពស្មោះត្រង់ ជាមួយនឹងសុខភាពប្រជាជន។ជាកិច្ចបន្តក្រុមការងារមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បានធ្វើបទបង្ហាញពីការប្រើប្រាស់PDIA សម្រាប់ដោះស្រាយបញ្ហាកកស្ទះនៅផ្នែកសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យក្នុងឆ្នាំ២០២៥កន្លងមក ដោយទទួលបានលទ្ធផលល្អ៕ អត្ថបទ រដ្ឋា 

តូបលក់គ្រឿងក្រអូបចំនួន២តូប នៅផ្សារសុភក្រ្តមង្គល ក្បែរផ្សារសាំហាន់ត្រូវបានអគ្គិភ័យឆាបឆេះ

2026/02/11 08:31:42 am        282
ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះតូបលក់គ្រឿងក្រអូបចំនួន២តូបនៅផ្សារសុភក្រ្តមង្គល ក្បែរផ្សារសាំហាន់ តែសំណាងល្អមិនបណ្ដាលឲ្យរងរបួសដល់មនុស្សឡើយ។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅ តាមបណ្ដោយផ្លូវលេខ១០៥ ភូមិបាក់ទូកសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីតូបលក់គ្រឿងក្រអូបមួយកន្លែង បន្ទាប់មកមានការឆ្លងចរន្តអគ្គិសនី បែកចេញជាផ្កាភ្លើង ហើយបង្កទៅជាអគ្គិភ័យឆាបឆេះតែម្ដង ។ ភ្លាមៗនោះប្រជាពលរដ្ឋនៅក្នុងភូមិខាងលើ បាននាំគ្នាទាក់ទងទៅតាមសមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ ។បន្ទាប់ពីទទួលដំណឹងនេះ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងដើម្បីចេញមកអន្តរាគមន៍នៅចំណុចទីតាំងកើតហេតុ ដើម្បីជួយអន្តរាគមន៍បាញ់ទឹកពន្លត់ជៀសវាងរាលដាលដល់តូបផ្សេងៗទៀត។ក្នុងប្រតិបត្តិការនេះដែរ ឃើញមានវត្តមានលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ ចុះមកជួយសម្របសម្រួល អន្តរាគមន៍ដោយផ្ទាល់ផងដែរ ជួយដល់ប្រជាពលរដ្ឋ និងកម្លាំងនគរបាលការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ។ករណីអគ្គិភ័យខាងលើនេះ ត្រូវបានគ្រប់គ្រងស្ថានការណ៍ទាំងស្រុងវិញ នៅព្រឹកថ្ងៃខែឆ្នាំដដែលដោយលទ្ធផល គឺឆាបឆេះអស់ចំនួន២តូប និងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ ប៉ុន្តែមិនបង្កឲ្យមានមនុស្សរងរបួសនះទេ ។ មន្ត្រីជំនាញអគ្គិភ័យបានសន្និដ្ឋានថា ករណីអគ្គិភ័យនេះគឺកើតឡើងដោយការឆ្លងចរន្តអគ្គិសនី រួចបង្កទៅជាអគ្គិភ័យឆាបឆេះទីតាំងលក់គ្រឿងក្រអូបខាងលើនេះ បន្ទាប់ពីពិនិត្យឃើញប្រភពដែលបង្កអោយឆេះ ។ និងបានប្រើប្រាស់រថយន្តពន្លត់ជាច្រើនគ្រឿងក្នុងការអន្តរាគមន៍បាញ់ពន្លត់ករណីគេភ័យខាងលើនេះ៕ អត្ថបទ៖ កុម្ភៈ

ប្រតិបត្តិការចុះបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទីតាំងកាសុីណូ ស៊ិនលិ ឃាត់ខ្លួនជនសង្ស័យជាង ៨០០នាក់

2026/02/10 09:14:48 pm        850
អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំបញ្ជាពីគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញា តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ឯកឧត្ដម ឧត្ដមសេនីយឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់កម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះត្រួតពិនិត្យ និងឆែកឆេរចំណុចអគារកាស៊ីណូ ស៊ិនលិ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការ ក្រុមការងារបានធ្វើការត្រួតពិនិត្យនៅជាន់ទី១៨ និងជាន់ទី១៩ នៃអគារកាស៊ីណូខាងលើ រកឃើញដូចខាងក្រោម ៖ -មនុស្សសរុបប្រហែលចំនួន ៨០៥នាក់ មាន ៧សញ្ជាតិ ក្នុងនោះមាន ចិន កូរ៉េ ជប៉ុន អាមេរិក ភីលីពីន ប៉ាគីស្ថាន ឥណ្ឌា និងខ្មែរ -វត្ថុតាងដកហូតបាន កុំព្យូរទ័រប្រហែល ៦៥០គ្រឿង និងទូរស័ព្ទប្រហែលចំនួន ១០០០គ្រឿង ។ ករណីខាងលើ សមត្ថកិច្ចជំនាញ កំពុងបន្តនីតិវិធីតាមផ្លូវច្បាប់ ៕

ស.ស.យ.ក ចុះMOUជាមួយ សមាគមសិល្បករខ្មែររ ដើម្បីថែររក្សាអត្តសញ្ញាណជាតិ និងលើកស្ទួយកេរ្ត៍ដំណែលវប្បធម៌

2026/02/10 08:50:26 pm        137
ភ្នំពេញ ÷ សហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមសិល្បករខ្មែរ នៅរសៀលថ្ងៃទី ១០ ខែកុម្ភ: ឆ្នាំ ២០២៦នេះ បានចុះអនុស្សារណ:យោគយល់គ្នា ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ រួមទាំងវត្តមានឯកឧត្តម លោកជំទាវ គណៈអចិន្រ្ដៃយ៍ គណៈកម្មធិការកណ្ដាល សមាជិក សមាជិកា ស.ស.យ.ក. សិល្បករ សិល្បការនី ជាច្រើនរូប។ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងបង្កើនកិច្ចសហការ និងផ្តល់ការគាំទ្រឱ្យគ្នាទៅវិញទៅមក ដូចជាការផ្សព្វផ្សាយព័ត៌មានអំពីកម្មសិក្សា ឱកាសការងារ វគ្គបណ្តុះបណ្តាល សិក្ខាសាលា វប្បធម៌ និងព្រឹត្តិការណ៍ផ្សេងទៀត ដើម្បីចូលរួមលើកកម្ពស់អប់រំ បណ្តុះបណ្តាល ស្រាវជ្រាវ ផ្តល់ការងារ និងអត្ថប្រយោជន៍សង្គមផងដែរ។តាមរយៈការចុះអនុស្សារណៈយោគយល់រវាង ស.ស.យ.ក. និងសមាគមន៍សិល្បៈករខ្មែរនាពេលនេះ គឺជាសកម្មភាពមួយដែលបង្ហាញថា ស.ស.យ.ក. តែងតែយកចិត្តទុកដាក់ និងគាំទ្ររាល់សកម្មភាពដែលរួមចំណែកក្នុងការថែររក្សាអត្តសញ្ញាណជាតិ និងលើកស្ទួយកេរ្ត៍ដំណែលវប្បធម៌ដ៏មានតម្លៃ ដែលដូនតាខ្មែរបានបន្សល់ទុក សម្រាប់កូនចៅជំនាន់ក្រោយឱ្យបន្តរក្សា និងអភិវឌ្ឍ។អត្ថបទ.គឹមហុក

អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធលើទីតាំងសម្រាប់សាងសង់ជម្រកបណ្តោះអាសន្ន

2026/02/10 08:28:14 pm        207
នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយ នាយឧត្តមសេនីយ៍ ខេង សុមេធ មេបញ្ជាការកងវិស្វកម្មតេជោ ហ៊ុនសែន-សៀមរាប បានអញ្ជើញចុះពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅលើទីតាំងសម្រាប់សាងសង់ជម្រកបណ្តោះអាសន្នជូនប្រជាពលរដ្ឋភៀសសឹក នៅក្នុងខេត្តបន្ទាយមានជ័យ។

ជន​បរទេស ៤៨៥ នាក់ទៀត ត្រូវបានបណ្ដេញចេញ​ពី​កម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2026/02/10 08:22:44 pm        215
នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្តធ្វើ​ការ​បណ្តេញ​ជន​បរទេស​សរុបចំនួន ៤៨៥នាក់ (ស្រី ១នាក់) មាន ៥សញ្ជាតិ រួមមាន បង់ក្លាដេស ប៉ាគីស្ថាន ចិន ឥណ្ឌា និងរុស្សី ចេញ​ពី​ព្រះរាជាណា​ចក្រ​កម្ពុជា ក្នុងនោះមានជនជាតិចិនចំនួន ៤៧៧នាក់ (ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន៣១៩នាក់ ) ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងមួយចំនួនទៀតពាក់​ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើ​ការងារ​ខុស​ច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

ក្នុងខែដំបូងឆ្នាំនេះ ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទឹកប្រាក់សរុបជាង ៦ ពាន់លានដុល្លារ

2026/02/10 05:50:21 pm        147
ភ្នំពេញ៖ ក្នុងខែមករា ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង ៦ពាន់លានដុល្លារ កើនឡើង ១៩.១% បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៥ ដែលមានទំហំប្រមាណជាង ៥ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។របាយការណ៍បានបញ្ជាក់ថា ក្នុងខែមករា ឆ្នាំ២០២៦ កម្ពុជាបាននាំចេញទំនិញ ក្នុងតម្លៃជាង ២,៩១៩លានដុល្លារ កើនឡើង២៦.៦%។ ចំណែកការនាំចូលទំនិញមកវិញមានតម្លៃ ៣,១០៤ លានដុល្លារ កើនឡើង ១២.៨% បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៥។ចិននៅតែជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជា ដោយសម្រេចបាននូវទំហំពាណិជ្ជកម្មប្រមាណ ១,៩០៤លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅចិនជាង ១៦៤លានដុល្លារ ស្របពេលដែលចិន នាំចូលមកកម្ពុជាវិញមានតម្លៃជាង ១,៧៤០លានដុល្លារ។ចំណែកសហរដ្ឋអាមេរិក ស្ថិតនៅលំដាប់ទី២ ដោយភាគីទាំងពីរ សម្រេចបានទំហំពាណិជ្ជកម្មជាង ១,៣២១លានដុល្លារ កើនឡើង៤៨% ក្នុងនោះកម្ពុជានាំចេញទៅអាមេរិក មានតម្លៃ ១,២៨២លានដុល្លារ និងអាមេរិកនាំមកកម្ពុជាវិញ ក្នុងតម្លៃជាង៣៨លានដុល្លារ។តាមរយៈរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដដែលបានបង្ហាញថា ទំហំពាណិជ្ជកម្មដែលកម្ពុជា បានដោះដូរពាណិជ្ជកម្មជាមួយប្រទេសសំខាន់ ដូចជា វៀតណាម ជប៉ុន កាណាដា អេស្ប៉ាញ ឥណ្ដូនេស៊ី អង់គ្លេស ជាដើម សុទ្ធតែសម្រេចបាននូវកំណើនដ៏ល្អប្រសើរ៕អត្ថបទ៖ សុន រ៉ាឌី

ក្រសួងអភិវឌ្ឍន៍ជនបទ តភ្ជាប់ផ្លូវមួយខ្សែពីផ្លូវជាតិលេខ២ ទៅព្រលានយន្តហោះអន្តរជាតិតេជោ កាត់បន្ថយពេលវេលាធ្វើដំណើរ

2026/02/10 05:45:09 pm        442
កណ្ដាល៖ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ ១ខ្សែ ស្ថាបនាលូប្រអប់ ២កន្លែង និងសំណង់ដោះទឹករាងអក្សរអ៊ុយ ប្រវែង ៣០០ម៉ែត្រ នៅឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាលស្ទឹង​ ដែលផ្លូវនេះ តភ្ជាប់ពីផ្លូវជាតិលេខ២ ទៅកាន់ផ្លូវបេតុង នៃតំបន់អាកាសយានដ្ឋានតេជោតាខ្មៅ ដើម្បីងាយស្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយពេលវេលា ។ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវ និងសំណេះសំណាលជាមួយអាជ្ញាធរ និងពលរដ្ឋរស់នៅអមសងខាងផ្លូវ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ផ្លូវមួយខ្សែនេះ ស្ថានាឡើង ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងសេវាសាធារណៈនានា បង្កើនការតភ្ជាប់រវាងភូមិ ទៅភូមិ និងឃុំទៅឃុំ និងអាចប្រើប្រាស់បានគ្រប់រដូវកាល ដោយចំណេញបានទាំងពេលវេលា និងថវិកា ជាពិសេសដើម្បីជួយលើកម្ពស់ការផ្ដល់សេវាទេសចរណ៍ក្នុងតំបន់ ។ ឯកឧត្តមបានបន្តថា ពិធីបើកការដ្ឋាននាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ «សុខសន្តិភាព» ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញទូទាំងប្រទេស ។ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវគោលការណ៍ «ពង្រឹង ៧០ភាគរយ និងពង្រីក ៣០ភាគរយ» ក្នុងគោលដៅពិនិត្យឡើងវិញ និងកែលម្អនូវសមត្ថភាព ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព នៃការអភិវឌ្ឍប្រទេសជាតិស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះ ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនាដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅអភិវឌ្ឍប្រទេសឈានឆ្ពោះទៅសម្រេចចក្ខុវិស័យ «កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០» ។ ឯកឧត្តម ឈឹម សៅគី បានបន្តទៀតថា ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ដោយបានកំណត់ចក្ខុវិស័យ «កសាងសង្គមជនបទកម្ពុជា ឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន និងចីរភាព ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌» ដែលមានគោលដៅចម្បងចំនួន៥គឺ (១) ប្រជាជនមានជីវភាពរស់នៅសមរម្យ (២) ប្រជាជនមានសុខភាពមាំមួន (៣) ប្រជាជនរស់នៅក្នុងភាពថ្លៃថ្នូរ (៤) គ្រប់ភូមិឋានទាំងអស់នៅតំបន់ជនបទមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងប្រកបដោយភាពធន់ និង(៥) គ្រប់ភូមិឋានទាំងអស់នៅជនបទមានអភិបាលកិច្ចល្អ ព្រមទាំងបានកំណត់យុទ្ធសាស្រ្តគន្លឺះចំនួន ៥គឺ (១) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់ (២) ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់ប្រជាជននៅតំបន់ជនបទ (៣) ការអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ (៤) ពិពិធកម្មសេដ្ឋកិច្ចជនបទនិងនវានុវត្តន៍ការងារ និង (៥) ការពង្រឹងស្ថាប័ន។ទន្ទឹមនេះ ឯកឧត្តម ក៏បាននាំយកអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត តាមរយៈឯកឧត្តម ឆាយ ឫទ្ធិសែន ចែកជូនដល់មេឃុំ, ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ ដែលបានចូលរួមដោយម្នាក់ៗទទួលបានក្រមាមួយ និងថវិកាមួយចំនួន និងបានសំណូមពរដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានយោគយល់ និងអធ្យាស្រ័យដល់ក្រុមការងារសាងសង់ផ្លូវ ក្នុងករណីមានការប៉ះពាល់ដោយប្រការណាមួយក្នុងអំឡុងពេលសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់មួយខ្សែនេះផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បង្ក្រាបកន្លែង Online Scam នៅបឹងកេងកង សង្គ្រោះជនជាតិជប៉ុន និងឃាត់ខ្លួនជនបរទេស ១៦នាក់
05/05/2026 08:05 AM
ប្រេងឡើងថ្លៃ ៦% ខណៈអ៊ីរ៉ង់ដុតបំផ្លាញកំពង់ផែប្រេងរបស់អារ៉ាប់រួម និងវាយប្រហារនាវានៅច្រកសមុទ្រ Hormuz
05/05/2026 08:05 AM
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បើកការវាយប្រហារថ្មី ខណៈដណ្ដើមគ្នាគ្រប់គ្រងច្រកសមុទ្រហ័រមូស
05/05/2026 08:05 AM
អ៊ីតាលីស៊ើបអង្កេតការឃុំខ្លួនសកម្មជនកងនាវាជំនួយ ពីសំណាក់អ៊ីស្រាអែល
05/04/2026 08:05 PM
បងប្រុស៖ ម្ចាស់ពានរង្វាន់ណូបែល លោកស្រី Mohammadi ត្រូវការការព្យាបាលបេះដូងបន្ទាន់ នៅអ៊ីរ៉ង់
05/04/2026 08:05 PM
​ អារ៉ាប់រួម បញ្ជាក់ថា អ៊ីរ៉ង់បានបាញ់យានដ្រូនទៅលើនាវាដឹកប្រេង នៅច្រកសមុទ្រ Hormuz
05/04/2026 07:05 PM
បេសកជនក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump នឹងពិភាក្សាជាមួយមន្ត្រីអ៊ីស្រាអែល ពាក់ព័ន្ធការរឹតបន្តឹង នៅហ្កាហ្សា
05/04/2026 07:05 PM
រុស្ស៊ីនឹងឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការបណ្តេញអ្នកការទូតដោយអូទ្រីស
05/04/2026 07:05 PM
អ៊ីរ៉ង់ជំរុញឲ្យនាវាជៀងវាងការចូលទៅក្នុងច្រកសមុទ្រហ័រមូស ដោយគ្មានការអនុញ្ញាតពីទីក្រុងតេអេរ៉ង់
05/04/2026 07:05 PM
សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង
05/04/2026 07:05 PM