អ្នកជំនាញ៖ កម្ពុជានៅតែបន្តស្រូបយកការវិនិយោគ ក្រោមបរិយាកាសអំណោយផលផ្សេងៗ
កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣-ACCSM និងកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានបូកបី-ACCSM+៣ នាដើមខែសីហាខាងមុខ
អភិបាលខេត្តចំនួន៤ រួមគ្នាពង្រឹងយន្ដការក្នុងកិច្ចការពារតំបន់ការពារធម្មជាតិ «ព្រៃឡង់» ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព !
ស្រ្តីឈ្មោះ ព្រឿន សាក់ឡែន ជាអ្នកនាំទុរេនថៃមកចូលខ្មែរត្រូវបានឃាត់ខ្លួន ខណៈសមត្ថកិច្ចខេត្តបាត់ដំបងកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធដើម្បីចាត់វិធានការច្បាប់

ព័ត៌មានជាតិ

មន្រ្ដីជាន់ខ្ពស់អាជ្ញាធរមីន ចាត់ទុកអង្គការសហប្រជាជាតិ គឺជាសំឡេង និងជាដៃគូដ៏មានសារៈសំខាន់មួយ ក្នុងការជំរុញ និងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងវិស័យសកម្មភាពមីន

2026/02/10 04:39:10 pm        203
នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ ស្តីពីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្វាគមន៍ និងអបអរសាទរលោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា ដែលបានទទួលតួនាទីថ្មី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះអង្គការសហប្រជាជាតិ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់ដំណើរការស្វែងរកសន្តិភាព និងការស្តារសេដ្ឋកិច្ចសង្គមនៅកម្ពុជា ក្នុងនោះអង្គការសហប្រជាជាតិ បានគាំទ្រដល់ការតាំងទីលំនៅឡើងវិញរបស់ជនភៀសសឹក និងការងារបោសសម្អាតមីន ក៏ដូចជាបានជួយកសាងនូវសមត្ថភាពជាតិសកម្មភាពមីន រហូតកម្ពុជាទទួលបានជោគជ័យដល់បច្ចុប្បន្ន។ពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន ឯកឧត្តមទេសរដ្ឋមន្រ្តី បានចាត់ទុកអង្គការសហប្រជាជាតិ គឹជាសម្លេងដ៏មានសារៈសំខាន់មួយ និងជាដៃគូសំខាន់ ក្នុងការជំរុញ ការលើកកម្ពស់ និងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងវិស័យសកម្មភាពមីន ព្រមទាំងបានថ្លែងអំណរគុណដល់ប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដទៃទៀត ចំពោះការរួមចំណែកគាំទ្រដល់វិស័យសកម្មភាពមីន នេះផងដែរ។ ក្នុងឱកាសនោះ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះជាមួយប្រទេសថៃដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគី និងពហុភាគី ដោយផ្អែកលើគោលការណ៍គោរពអធិបតេយ្យភាព បូរណភាពដែនដី និងច្បាប់អន្តរជាតិ។ជាមួយគ្នានោះផងដែរ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ និងបានបញ្ជាក់ពីតួនាទីយ៉ាងសំខាន់របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN ESCAP) ក្នុងការលើកកម្ពស់សាមគ្គីភាព ការរួបរួម និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ដើម្បីឈានទៅរកការរីកចម្រើនប្រកបដោយចីរភាព ជោគវាសនារួមគ្នា និងអនាគតរួមគ្នា៕

ក្រសួងអភិវឌ្ឍជនបទ ផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនបទ ជូន​មន្ត្រីរាជ​ការ​ខេត្តពោធិ៍សាត់

2026/02/10 04:29:38 pm        251
‎ពោធិ៍សាត់៖ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម​បណ្ឌិត លី ណារុន រដ្ឋលេខាធិការ តំណាង​ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការ​អភិវឌ្ឍ​ជនបទ​ឆ្នាំ​២០២៥-២០៣៥ ដល់មន្ទីរអង្គភាព អង្គការសង្គមស៊ីវិល និងរដ្ឋបាលក្រុងស្រុកឃុំសង្កាត់ ទូទាំង​ខេត្តពោធិ៍សាត់។ក្នុងឱកាសនោះ លោក លឹម សុខតូ អភិបាលរងខេត្តពោធិ៍សាត់ បានមានមតិស្វាគមន៍ និង​បាន​លើក​ឡើង​ថា ក្នុងឆ្នាំ២០២៥កន្លងមកនេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ តែង​តែបា​នផ្ដល់នូវការគាំទ្រយ៉ាងសកម្ម ដល់សកម្មភាពនានារបស់រដ្ឋបាលខេត្តពោធិ៍សាត់ មន្ទីរ​អភិវឌ្ឍជនបទ រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុង ស្រុក ឃុំ សង្កាត់ ក៏ដូចប្រជាពលរដ្ឋទាំងអស់ ដែល​ធ្វើឲ្យខេត្តពោធិ៍សាត់ មានការប្រែមុខមាត់ថ្មីជាបន្តបន្ទាប់។ លោកក៏សូមថ្លែងអំណរគុណ ដល់​ឯកឧត្តម​ ឆាយ រិទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ ដែលបានជំរុញ និងគាំទ្រយ៉ាងក្លៀវក្លា ចំពោះ​វិ​ស័យអភិវឌ្ឍជនបទក្នុងខេត្តពោធិ៍សាត់ ពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់, ស្ពាន​បេតុង ​និងទឹកស្អាតជាដើម។ មិនតែប៉ុណ្ណោះ ក្នុងឆ្នាំ២០២៥កន្លងមក ខេត្តពោធិ៍សាត់​បាន​ប្រកាស​ទទួលស្គាល់ ជាខេត្តបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ។‎ឯកឧត្តមបណ្ឌិត លី ណារុន មានប្រសាសន៍ថា ការរៀបចំផ្សព្វផ្សាយ គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ២០២៥-២០៣៥ នាពេលនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពន្លឿនការអភិវឌ្ឍនៅតំបន់ជនបទឱ្យមានភាពស៊ីវិល័យ និងបរិយាបន្ន។ ឯកឧត្តមបណ្ឌិតក៏បានឱ្យរដ្ឋបាលខេត្ត ត្រូវយកចិត្តទុកដាក់ជំរុញការស្ថាបនាផ្លូវជនបទ ឱ្យទៅជាប្រភេទផ្លូវក្រាលកៅស៊ូ (DBST) និងបេតុង ដើម្បីគាំទ្រដល់ចរន្តសេដ្ឋកិច្ចមូលដ្ឋាន និងបន្តខិតខំសម្រេចឱ្យបាននូវការផ្គត់ផ្គង់ទឹកស្អាត និងបង្គន់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះ ព្រមទាំងពង្រឹងការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនជនបទ ដើម្បីបង្កើតឱកាសការងារក្នុងសហគមន៍ និងការរៀបចំភូមិឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ និងការគ្រប់គ្រងកាកសំណល់សំរាមឲ្យបានត្រឹមត្រូវ។ ‎ឯកឧត្តមបណ្ឌិតបន្តទៀតថា ការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣៥ មិនមែនជាភារកិច្ចដាច់ដោយឡែក របស់ក្រសួងអភិវឌ្ឍន៍ជនបទនោះទេ ប៉ុន្តែវាទាមទារនូវអភិក្រមជារួម ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ក្នុងនោះ ឯកឧត្តមបានលើកទឹកចិត្ត និងផ្តល់អនុសាសន៍បន្ថែមដល់អាជ្ញាធរភូមិ-ឃុំ ត្រូវតែក្តាប់ឱ្យជាប់នូវតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ហើយត្រូវចេះរៀបចំផែនការអភិវឌ្ឍន៍ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងសហគមន៍ខ្លួនឯង ជាពិសេសលើការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធដែលបានសាងសង់រួច ឱ្យមាននិរន្តរភាព។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍមិនមែនមានតែផ្លូវ ស្ពាន និងទឹកស្អាតប៉ុណ្ណោះទេ ប៉ុន្តែគឺការផ្លាស់ប្តូរការគិតរបស់ប្រជាពលរដ្ឋ ឱ្យមកចូលរួមថែរក្សាបរិស្ថាន ឈប់បន្ទោបង់ពាសវាលពាសកាល និងចេះច្នៃប្រឌិតរបររកស៊ីបន្ថែម ដើម្បីបង្កើនចំណូលគ្រួសារ។ ‎ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ដល់រដ្ឋបាលខេត្ត មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបញ្ជ្រាបគោលនយោបាយនេះ ទៅក្នុងផែនការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ដើម្បីធានាថា ការអនុវត្តទទួលបានផ្លែផ្កាពិតប្រាកដ។ ឯកឧត្តមបណ្ឌិតសង្ឃឹមយ៉ាងមុតមាំថា រដ្ឋបាលខេត្តពោធិ៍សាត់ នឹងក្លាយជាខេត្តគំរូមួយ ក្នុងការអនុវត្តគោលនយោបាយជាតិថ្មីនេះ ឱ្យទទួលបានជោគជ័យ ដើម្បីលើកកម្ពស់កិត្យានុភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ឲ្យកាន់តែមានភាពប្រសើរឡើងថែមទៀត៕

អង្គភាពចំនួន ៤,៤៩០ ទូទាំងប្រទេស បានដាក់ពាក្យចូលរួមប្រឡងប្រជែងអង្គភាព​ផ្តល់​សេវា​សាធារណៈគំរូ​ក្នុ​ងវិស័យអប់រំ និងវិស័យសុខាភិបាល

2026/02/10 04:19:06 pm        259
បន្ទាប់ពីប្រកាស និងជូនដំណឹងការដាក់ឱ្យអនុវត្ត ”ការវាយតម្លៃ និងការទទួលស្គា​ល់​អង្គភាព​ផ្តល់​សេវា​សាធារណៈគំរូ កម្រិតអនុវិទ្យាល័យ បឋមសិក្សា និងមណ្ឌលសុខភាព សម្រាប់ឆ្នាំ២០២៥” រួច​មក មានអង្គភាពផ្តល់សេវាសាធារណៈទូទាំងប្រទេស បានដាក់​ពាក្យចូលរួម​ប្រឡង​ប្រជែង​យ៉ាង​ច្រើនគួរឱ្យកត់សម្គាល់។ ក្នុងនោះ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវា​សាធារណៈ​គំរូរាជធានី ខេត្ត បានទទួលបេក្ខភាពចូលរួមដាក់ពាក្យប្រឡងប្រជែងនៅទូទាំងប្រទេស ទាំង​បី​កម្រិត រួមមាន៖ (១)សាលាអនុវិទ្យាល័យ ចំនួន៧៦៦ ក្នុងចំណោម ១,២៤០សាលានៅទូទាំងប្រទេស, (២)សាលាបឋមសិក្សា ចំនួន២,៩២៥ ក្នុងចំណោម ៧,៣២០សាលា​នៅទូទាំងប្រទេស និង (៣)មណ្ឌលសុខភាព ចំនួន៧៩៩ ក្នុងចំណោម ១,៣១១អង្គភាពនៅទូទាំងប្រទេស។ជាលទ្ធផល គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់រាជធានី ខេត្ត បានជ្រើសរើស និងបញ្ជូនបេក្ខភាពមកធ្វើបទបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលនៃការអនុវត្តលក្ខណៈវិនិច្ឆ័យ ជូនគណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃគ.វ.ជ. នៅសាលាភូមិន្ទរដ្ឋបាល ចំនួន ១៤៩អង្គភាព/សាលា ដើម្បីសម្រេចយកបេក្ខភាពចំនួន១០ ជាបេក្ខភាពសម្រាំងចុងក្រោយ ក្នុងមួយកម្រិត និងបន្តចុះទៅពិនិត្យទីតាំងជាក់ស្តែងតែម្តង។ សាលាអនុវិទ្យាល័យចំនួន១០, សាលាបឋមសិក្សាចំនួន១០ និងមណ្ឌលសុខភាពចំនួន១០ ចុងក្រោយ នឹងត្រូវធ្វើបទបង្ហាញពីសមិទ្ធផលរបស់ខ្លួនជូន គ.វ.ជ. ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាននៃគ.វ.ជ. ដោយផ្ទាល់ ដើម្បីសម្រេចជ្រើសរើសយកអង្គភាពជាប់ជ័យលាភីលេខ១ ដល់លេខ៥ ទាំងបីកម្រិត ឆ្ពោះទៅកាន់ការប្រកាសទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៥៕

ធុរកិច្ចអារ៉ាប៊ីសាអូឌីតមើលឃើញថា កម្ពុជាគឺជាច្រកដ៏សំខាន់ សម្រាប់សមាហរណកម្ម​ពាណិជ្ជកម្ម​ក្នុងតំបន់អាស៊ាន

2026/02/10 04:13:38 pm        313
ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា មើលឃើញកម្ពុជាគឺជាច្រកដ៏សំខាន់ លើការតភ្ជាប់ការធ្វើធុរកិច្ច វិនិយោគ សេដ្ឋកិច្ច និងសមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់អាស៊ាន ដែលមានចក្ខុវិស័យអភិវឌ្ឍស្របតាម Saudi Vision 2030 ផងដែរ។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ បាន អនុញ្ញាតឱ្យគណៈប្រតិភូដឹកនាំដោយ ឯកឧត្តម Waleed Nasser Alsheri ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នៃ សភាពាណិជ្ជកម្មព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ក្នុងជំនួបការងារនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីកាលានុវត្តនភាពដ៏សមស្រប នៃសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ច ជាមួយអារ៉ាប៊ីសាអូឌីត និងបានលើកទឹកចិត្តឱ្យមានការវិនិយោគបន្ថែម ពីវិនិយោគិនអារ៉ាប់ មកកម្ពុជា ដើម្បីពង្រឹងពាណិជ្ជកម្ម និងភាពជាដៃគូយូរអង្វែងរវាងប្រទេសទាំងពីរ។ជាការឆ្លើយតប, ឯកឧត្តម Waleed Nasser Alsheri បានកត់សម្គាល់ពីភាពរីកចម្រើនខ្លាំងនៃវិស័យពាណិជ្ជកម្ម និង សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងបង្ហាញចំណាប់អារម្មណ៍ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរផងដែរ។ ឯកឧត្តមក៏បានលើកឡើងពីបំណងរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីតមកកម្ពុជា ដោយ បានបញ្ជាក់ថា កម្ពុជាគឺជាច្រកសំខាន់ សម្រាប់សមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់អាស៊ាន និងមានចក្ខុវិស័យអភិវឌ្ឍស្របតាម Saudi Vision 2030 (ដែលជាប្លង់មេដែលធ្វើពិពិធកម្មសេដ្ឋកិច្ច ផ្តល់សិទ្ធិអំណាចដល់ពលរដ្ឋ បង្កើតបរិយាកាសរស់រវើក សម្រាប់អ្នក វិនិយោគក្នុងស្រុក និងអន្តរជាតិ និងបង្កើតអារ៉ាប៊ីសាអូឌីតជាអ្នកដឹកនាំពិភពលោក)៕ អត្ថបទ៖ សុន រ៉ាឌី

មន្ត្រីជំនាញពាក់ព័ន្ធអំពាវនាវដល់សិស្សានុសិស្សកុំប្រើប្រាស់ខុសនូវអត្ថន័យថ្ងៃ១៤ កុម្ភៈ

2026/02/10 04:06:28 pm        329
មន្ត្រីជំនាញមន្ទីរកិច្ចការនារី មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បាន​អំពាវ​នាវ​កុំ​ឲ្យ​សិស្សានុសិស្សមានការយល់ច្រឡំថ្ងៃទី១៤ ខែកុម្ភៈ និងប្រើប្រាស់ខុស ដោយគួរយក​ថ្ងៃ​នេះ​ទៅ​ធ្វើ​ការ​ងារ​មនុស្សធម៌មានប្រយោជន៍ដល់សង្គមវិញ ។លោកស្រី កាន់ រតនៈឧប្បុល ប្រធានមន្ទីរកិច្ចការនារី រាជធានីភ្នំពេញ បានអំពាវនាវកុំឲ្យសិស្សានុ សិស្ស​មានការយល់ច្រឡំថាថ្ងៃទី១៤ ខែកុម្ភៈ ជាថ្ងៃផ្តល់ក្តីស្រឡាញ់ដល់គូសង្សារ គឺមិនមែនទេ ថ្ងៃ​១៤ កុម្ភៈ គឺជាថ្ងៃផ្តល់ក្តីស្រឡាញ់ដល់លោកគ្រូ អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ និងក្រុមគ្រួសារ។ ហើយ​គួរយកថ្ងៃទី១៤ កុម្ភៈ នាំគ្នា​ទៅ​បរិច្ចា​គ​ឈាម​ជួយ​ដល់​អ្នក​ជំងឺ​ដែល​កំពុង​សម្រាក​នៅ​មន្ទីរ​ពេទ្យ​។ ហើយគួរយកថ្ងៃទី១៤ កុម្ភៈ នាំគ្នាទៅបរិច្ចាគ​ឈាម​ជួយ​ដល់​អ្នក​ជំងឺ​ដែល​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ។ ការអំពាវនាវនេះ ក្នុងវេទិការអប់រំផ្សព្វផ្សាយស្តីពីសីលធម៌សង្គម តម្លៃនិង​គ្រួសារ​ខ្មែរ​ នៅវិទ្យាល័យ ជាស៊ីម សាមគ្គី នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ២០២៦។លោក ង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បាន​ថ្លែងថា ថ្ងៃទី១៤ កុម្ភៈ ដែលជាទូទៅនាំគ្នាថាជាទិវានៃក្តីស្រឡាញ់ ថ្ងៃទី១៤ កុម្ភៈ ប៉ុន្តែវាជា​ការ​ពេញនិយមរបស់យុវវ័យ ហើយវាអាចនឹងប៉ះពាល់ទៅដល់វប្បធម៌ ប្រពៃណីជាតិផងដែរ។ ទិ​វា​នៃ​ក្តីស្រឡាញ់ ១៤ កុម្ភៈ ដែល​ត្រូវបានគេទទួលស្គាល់នៅជុំវិញពិភពលោក​សម្រាប់​ប្រទេស​ប្រកាន់​នៅ​សាសនាគ្រឹស្ត ដោយឡែកនៅកម្ពុជា​មិនមានទិវានេះទេ។ ប៉ុន្តែ​មិន​បដិសេធ​ទេ​នៅ​ក្តី​ស្រឡាញ់ ​ក្តីស្រឡាញ់មិនមានតែថ្ងៃ១៤ កុម្ភៈ ទេ ក្តីស្រឡាញ់មាន៣៦៥ថ្ងៃក្នុងមួយឆ្នាំ។រីឯកញ្ញា យុទ្ធ ច័ន្ទកន្និកា សិស្សនៅវិទ្យាល័យ ជា ស៊ីម សាមគ្គី បានបង្ហាញចំណាប់អារម្មណ៍ថា ក្នុងនាមសិស្សានុសិស្សក៏ដូចជាយុវនារី គឺមិនគួរយល់ច្រឡំថ្ងៃទី១៤ កុម្ភៈ គឺជាបុណ្យសង្សារ ឬក៏ការចែករំលែកក្តីស្រឡាញ់ទៅកាន់ដៃគូរសង្សារនោះទេ។ ប៉ុន្តែវាគឺជាថ្ងៃបុណ្យដែលចែករំលែកឬក៏បង្ហាញនៅក្តីស្រឡាញ់ចំពោះឪពុក ម្តាយ លោកគ្រូ អ្នកគ្រូ ហើយមិនមែនជាការប្រព្រឹត្តសកម្មភាពណាមួយច្រាសចាកពីប្រពៃណីនោះទេ។សូមជម្រាបថា មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បានសហការជាមួយគណៈគ្រប់គ្រងវិទ្យាល័យ ជា ស៊ីម សាមគ្កី រួមទាំងលោកគ្រូ អ្នកគ្រូ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានចូលរួមទប់ស្កាត់ សកម្មភាពមិនប្រក្រតីនៅថ្ងៃទិវានៃក្តីស្រឡាញ់១៤កុម្ភៈ ដើម្បីកុំឲ្យយុវជនមួយចំនួនយល់ខុស ពីព្រោះមានយុវជន យុវតីមួយចំនួនតូចកំពុងតែភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្ដីថ្លៃថ្នូរដោយប្រាស់ចាកពីវប្បធម៌និងប្រពៃណីជាតិ៕ អត្ថបទ ៖ វង្ស សុភាព

រដ្ឋមន្ត្រីក្រសួងធម្មការ៖ ពិធីបុណ្យខួប ៥៦ ឆ្នាំនៃការបកប្រែគម្ពីរព្រះត្រៃបិដក បង្ហាញពីការដឹងគុណ និងចូលរួមថែរក្សាមរតកបុព្វវីរសង្ឃកម្ពុជា

2026/02/10 04:02:58 pm        118
ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាតំ ណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីបុណ្យខួប៥៦ឆ្នាំនៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដកនៅពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។​ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ថ្វាយ ប្រគេន និងជូនដល់សម្តេចជាអម្ចាស់ ព្រះរាជគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងពុទ្ធបរិស័ទទាំងអស់ដែលបានយាងនិមន្ត និងអញ្ជើញចូលរួមនៅក្នុងពិធីនេះ។ ក្នុងពិធីនោះដែរឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរព្រះគុណ និងអរគុណចំពោះគណៈកម្មការរៀបចំកម្មវិធីបុ ណ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានសហការរៀបចំពិធីបុណ្យឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលគួរជាទីមោទនៈ ស្របពេលដែលប្រទេសជាតិមានស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ នេះជាកាលានុវត្តភាពសម្រាប់ឱ្យសាសនិកគ្រប់និកាយសាសនាបានប្រកបពិធីកម្មបុណ្យទាន និងសកម្មភាពសាសនារបស់ខ្លួន ដែលជាផ្នែកមួយចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិ ជាពិសេសជួយបណ្តុះបញ្ញាស្មារតី គុណធម៌ សីលធម៌ និងសុជីវធម៌ដល់មនុស្សនៅក្នុងសង្គម ធ្វើឱ្យសង្គមមានការរីកចម្រើនទាំងផ្នែកសម្ភារ និងបញ្ញាស្មារតី។ ឯកឧត្តមបន្ថែមថា ពិធីបុណ្យនេះមិនត្រឹមតែជាការរំលឹកដល់គុណបំណាច់ គម្រូវីរភាពរបស់ក្រុមជំនុំដែលបានខិតខំប្រឹងប្រែងប្រើប្រាស់អស់ព្រះបញ្ញាញាណ ដើម្បីសិក្សាបកប្រែ ចងក្រង រហូតសម្រេចបានស្នាដៃដ៏អស្ចារ្យគឺព្រះត្រៃបិដកខ្មែរប៉ុណ្ណោះទេ ប៉ុន្តែបានឆ្លុះបញ្ចាំងឱ្យឃើញអំពីស្មារតីទទួលខុសត្រូវរបស់ពុទ្ធប រិស័ទគ្រប់រូបរួមគ្នាអភិរក្ស ថែរក្សា និងបន្តឆន្ទៈរបស់បុព្វវីរសង្ឃយើងតាមរយៈការសិក្សារៀនសូត្រ និងប្រតិបត្តិទៅតាមព្រះពុទ្ធដីកាដែលមាននៅក្នុងព្រះត្រៃបិដក ដើម្បីកសាងភាពជាពលរដ្ឋល្អក្នុងសង្គមផង និងដើម្បីពង្រឹងនូវព្រះធម៌ ព្រះវិន័យ ដែលជាឫសគល់របស់ព្រះពុទ្ធសាសនាឱ្យមានភាពរីកចម្រើនជានិច្ចនិរន្តរ៍ ហើយក៏ជាការចូលរួមលើកកម្ពស់កិត្យានុភាពព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ។ ឯកឧត្តមបណ្ឌិតរំលេចបន្ថែមថា គម្ពីរព្រះត្រៃបិដកខ្មែរ គឺជាឃ្លាំងផ្ទុកនូវព្រះពុទ្ធវចនៈ ជាឃ្លាំងផ្ទុកនូវចំ ណេះដឹងដ៏វិសេសវិសាលបំផុតសម្រាប់មនុស្សជាតិ ដែលមិនគ្រាន់តែជាទស្សនវិជ្ជាជីវិតប៉ុណ្ណោះនោះទេ តែថែមទាំងជាគ្រឹះនៃអក្សរសាស្ត្រ និងវប្បធម៌ខ្មែរដ៏រឹងមាំថែមទៀត។ក្នុងពិធីនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពុទ្ធបរិស័ទទាំងអស់ចូលរួមអភិរក្ស និងអភិវឌ្ឍវិស័យសាសនា ដោយគោរពសេរីភាពខាងជំនឿ និងប្រណិប័តន៍ខាងផ្លូវសាសនា ចូលរួមលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងគាំទ្រការគោរពប្រតិបត្តិសាសនាដទៃទៀត ដើម្បីធានាឱ្យបាននូវសុខដុមនីយកម្មសាសនានៅកម្ពុជា។ ចូលរួមប្រឆាំងការធ្វើអាជីវកម្មលើសាសនា ការរើសអើង និងការបែងចែកក្នុងចំណោមប្រជាជនដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿ និងសាសនា ដោយប្រែក្លាយ សក្តានុពលរបស់គ្រប់សាសនាទៅជាកម្លាំងសាមគ្គីជាតិតែមួយ។ បន្តពង្រឹង និងពង្រីកពុទ្ធិកសិក្សាគ្រប់ក ម្រិត ដោយដាក់បញ្ចូលកម្មវិធីសិក្សាព្រះត្រៃបិដកទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិតសិក្សា ដើម្បីបញ្រ្ជាបការយល់ដឹងទ្រឹស្តីពិតរបស់ព្រះពុទ្ធសាសនា ហើយក៏ជាការចូលរួមថែរក្សាមរតកប្រពៃណី និងទំនៀមទម្លាប់ក្នុងវិស័យពុទ្ធចក្រ ព្រមទាំងទទួលបាននូវធនធានព្រះសង្ឃប្រកបដោយចំណេះដឹង ជំនាញ និងគុណធម៌ ។ បន្តរក្សាសាមគ្គីភាពឱ្យបានល្អរឹងមាំរវាងព្រះសង្ឃ និងព្រះសង្ឃ ព្រះសង្ឃនិងពុទ្ធបរិស័ទ ពុទ្ធបរិស័ទ និងពុទ្ធបរិស័ទ ឱ្យចេះស្រឡាញ់ និងគោរពរាប់អានគ្នាទៅវិញទៅមក និងត្រូវប្រកាន់នូវសីលធម៌រស់នៅសមរម្យ ថ្លៃថ្នូរ ធ្វើជាគំរូល្អសម្រាប់អ្នកជំនាន់ក្រោយ។ បង្កើតយន្តការគាំទ្រសម្រាប់ការបន្តរៀបចំពិធីបុ ណ្យខួប នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក ឱ្យបានទូលំទូលាយ និងជាប់ជារៀងរាល់ឆ្នាំ៕ ដោយ៖ គង់ ឌិន

ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ចំពោះ ក្រុមហ៊ុនផលិតដំណាប់ស្វាយមួយនៅខេត្តកំពង់ធំក្រោយរកឃើញដំណើរការមិនគោរពតាមច្បាប់បរិស្ថាន

2026/02/10 03:53:32 pm        89
ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ ចំពោះក្រុមហ៊ុន JIAGUO AGRICULTURAL TECHNOLOGY (CAMBODIA) CO., LTD. ដែលមានទីតាំងស្ថិតនៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់ពីបានរកឃើញមានការបញ្ចេញសំណល់រាវប៉ះពាល់ដល់បរិស្ថាន បានដំណើរការដោយគ្មានលិខិតបទដ្ឋានគតិយុត្តិ និងមិនបានបំពាក់ឧបករណ៍សម្អាតបរិស្ថានឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសបរិស្ថាន។ក្រសួងបរិស្ថានបានតម្រូវឱ្យផ្អាកផលិតកម្មជាបណ្តោះអាសន្ន ដើម្បីធ្វើការសម្អាតសំណល់រាវ និងទប់ស្កាត់ការបំពុលបរិសា្ថន។ ក្រុមហ៊ុនត្រូវអនុវត្តច្បាប់ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា១៥៦ មាត្រា១៦១ មាត្រា១៧៣ និងមាត្រា៦៦៨។ ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុន១. បញ្ឈប់ការបញ្ចេញសំណល់រាវកខ្វក់ជាបន្ទាន់ទោះរូបភាពណាក៏ដោយ។២. ត្រូវសាងសង់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។៣. ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង។៤. ត្រូវកែសម្រួលប្រព័ន្ធសម្អាតផ្សែងចេញពីឡចំហាយ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងអនុលោមតាមស្ដង់ដា។៥. ក្រុមហ៊ុនត្រូវផ្ដល់សំណងការខូចខាតបរិស្ថាន តាមការគណនាជាក់ស្ដែង។៦. ត្រូវទុកដាក់សំណល់សំបក និងគ្រាប់ស្វាយឱ្យបានត្រឹមត្រូវ និងហាមដាច់ខាតដុតសំណល់គ្រប់ប្រភេទ។សូមបញ្ជាក់ថា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានក្រសួងបរិស្ថាន ដឹកនាំដោយ លោក ជោ ថុល អនុប្រធាននាយកដ្ឋាន និងមានការចូលរួមពីមន្រ្តីមន្ទីរបរិស្ថានខេត្តកំពង់ធំ លោកអភិបាលរងស្រុកស្ទោង តំណាងឃុំកំពង់ចិនជើង និងលោកមេភូមិត្រាច បានធ្វើការចុះត្រួតពិនិត្យ ការបំពុលបរិស្ថាន បង្កឡើងដោយក្រុមហ៊ុនខាងលើ។ ក្រុមការងារបានរកឃើញ ក្រុមហ៊ុនបានបញ្ចេញផ្សែងចេញពី បំពង់ផ្សែងឡចំហាយ ដោយលទ្ធផលទទួលបាន CO=3237ppm NOx=4771ppm SO2=1232ppm លើសកម្រិតកំណត់ស្ដង់ដា។ លើសពីនេះក្រុមហ៊ុនបានបើកដំណើរការចាប់ពីខែកុម្ភៈឆ្នាំ២០២៥ ពុំមានកិច្ចសន្យាបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនឹងបរិស្ថាន។ ក្រុមហ៊ុន ពុំមានអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ដោយបង្ហូរសំណល់រាវដោយផ្ទាល់ចូលប្រឡាយ និងអាចហូរចូលស្ទឹងធម្មជាតិនៅពេលបរិមាណសំណល់រាវច្រើន។ កន្លងមកនេះក្រុមហ៊ុនបានប្រព្រឹត្តល្មើសច្បាប់ ដោយទុកដាក់សំណល់មិនបានត្រឹមត្រូវ និងបានដុតសំរាម សំណល់ប្លាស្ទិក៕

កម្ពុជាកំពុងរង់ចាំយុត្តិធម៌ពីអន្តរជាតិ ករណីកងទ័ពថៃឈ្លានពានទឹកដីកម្ពុជា

2026/02/10 03:52:44 pm        206
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជាកំពុងរង់ចាំការផ្ដល់យុត្តិធម៌ ពីថ្នាក់តំបន់ និងអន្តរជាតិ ពាក់ព័ន្ធនឹងករណីកងទ័ពថៃ ដែលបានឈ្លានពានលើអធិបតេយ្យភាពទឹកដីកម្ពុជា ម្ដងជាពីរដង កាលពីឆ្នាំ២០២៥ ។ក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រតីទិនការងារប្រចាំឆ្នាំ២០២៦ របស់អន្តរសភាអាស៊ាន (IPA) នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប មានប្រសាសន៍ថា កាលពីចុងខែមករា ឆ្នាំ២០២៦ ប្រធានាធិបតីហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន បានបើកកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ានលើកដំបូង ដើម្បីជួបជុំគ្នា និងផ្ដើមទទួលភារកិច្ចសម្របសម្រួលដោះស្រាយជម្លោះ នៃការឈ្លានពានទឹកដីរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា ។ឯកឧត្តមអនុប្រធានទី១រដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសរងគ្រោះ នៃការឈ្លានពានរបស់កងទ័ពថៃ ដោយកម្ពុជារងចាំទទួលដំណោះស្រាយប្រកបដោយភាពយុត្តិធម៌ សន្តិភាព ស្របតាមច្បាប់ អន្តរជាតិទទួលស្គាល់ និងប្រជាជនកម្ពុជាទទួលយកបានផងដែរ ។ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ជូនសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា ដែលបានបំពេញភារកិច្ចក្នុងការចូលរួមកិច្ចប្រជុំនានារបស់អន្តរសភាអាស៊ានទទួលបានជោគជ័យនាពេលកន្លងមក ។គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២៥ លេខាធិការដ្ឋានអាយប៉ា បានរៀបចំសេចក្តីព្រាងកាលវិភាគ នៃកិច្ចប្រជុំ និងកម្មវិធីនានារបស់អាយប៉ា សម្រាប់ឆ្នាំ២០២៦ ដែលមានសរុបចំនួន ៣២កម្មវិធី ។ ជាមួយគ្នានេះ រដ្ឋសភាកម្ពុជាបានចូលរួម និងកំពុងត្រៀមចូលរួមកិច្ចប្រជុំចំនួន ១១ ក្នុងនោះមានកិច្ចប្រជុំសម្របសម្រួលបច្ចេកទេសស្តីពី វេទិកាថ្នាក់ដឹកនាំអាយប៉ា និងសមាសភាពរៀបចំបទចម្រៀងអាយប៉ាថ្មី, កិច្ចប្រជុំគណៈកម្មាធិការសិក្សាលើកទី១ ស្តីពី ការផ្លាស់ប្ដូរកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រឿងញៀន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការឧក្រិដ្ឋកម្មឆ្លងដែន ។កម្មវិធីសម្រាប់សភាសមាជិកអាយប៉ា ស្តីពីសង្គមនីយកម្មចក្ខុវិស័យអាស៊ាន ឆ្នាំ២០៤៥, វគ្គបណ្ដុះបណ្ដាលសភា សហការរៀបចំដោយអាយប៉ា និងអង្គការ UNOCT ក្រោមប្រធានបទស្តីពី ការបង្ការ និងប្រឆាំងការប្រើប្រាស់បញ្ញាសិប្បនិម្មិត សម្រាប់ការប្រឆាំងភេរវកម្ម និងអំពើហិង្សាដោយសារភាពជ្រុលនិយម, សិក្ខាសាលាកម្រិតមន្ត្រី ស្តីពីការរៀបចំឧបករណ៍វាយតម្លៃនីតិប្បញ្ញត្តិ ការវិនិយោគប្រកបដោយការទទួលខុសត្រូវ លើវិស័យចំណីអាហារ កសិកម្ម ព្រៃឈើ នៅក្នុងអាស៊ាន, កិច្ចប្រជុំពិគ្រោះយោបល់ របស់សមាជិកសភាវ័យក្មេងអាយប៉ា លើកទី៣, កិច្ចប្រជុំពិគ្រោះយោបល់ របស់គណៈកម្មាធិការសមាជិកសភាស្ត្រីអាយប៉ា លើកទី៥, កិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំអាយប៉ា លើកទី១៥, កិច្ចប្រជុំលើកទី៩ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ាស្តីពី គ្រោះថ្នាក់គ្រឿងញៀន, កិច្ចប្រជុំក្រុមអ្នកនយោយបាយអាយប៉ា លើកទី១៧ និងមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៧៕ អត្ថបទ បាន សុខរិទ្ធិ 

គណៈកម្មការទី១ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយអាជ្ញាធរក្រុងកំពត និងក្រុងបូកគោ ដើម្បីឈ្វេងយល់អំពីការអនុវត្តការងារ និងបញ្ហាប្រឈមនានា

2026/02/10 03:45:21 pm        180
នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា អមដំណើរដោយតំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនប្រចាំខេត្តកែប និងអង្គការសង្គមស៉ីវិលក្នុងក្រុង បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាសង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រុងកំពត និងក្រុងបូកគោ ខេត្តកំពត ដើម្បីស្វែងយល់ និងប្រមូលព័ត៌មានអំពីការអនុវត្តការងារ និងបញ្ហាប្រឈមនានា នៅក្នុងសង្កាត់ ក្នុងក្រុងទាំងពីរ។ក្នុងឱកាសនោះ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈប្រតិភូ បាននាំយកនូវបណ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋក្នុងក្រុងទាំងពីរ។ក្រោយពីបានស្តាប់របាយការណ៍របស់លោកអភិបាលក្រុងកំពត និងសេចក្តីរាយការណ៍យ៉ាងក្បោះក្បាយរបស់ក្រុមប្រឹក្សាសង្កាត់ក្នុងក្រុងកំពត និងក្រុងបូកគោ ឯកឧត្តមប្រធានបានវាយតម្លៃខ្ពស់ចំពោះការអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ និងសូមកោតសសើរចំពោះលទ្ធផលដែលទទួលបានគួរឱ្យកត់សម្គាល់។ ទោះបីជាមានបញ្ហាជារួមមួយចំនួន ក៏ថ្នាក់ដឹកនាំក្រុង និងសង្កាត់ទាំងអស់បានយកចិត្តទុកដាក់ដោះស្រាយ និងបន្តដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ទាក់ទងនឹងបញ្ហាបូរណភាពទឹកដី បញ្ហាព្រំដែន ឯកឧត្តមប្រធានបានគូសបញ្ជាក់ និងសុំឱ្យថ្នាក់ដឹកនាំក្រុង និងក្រុមប្រឹក្សាសង្កាត់ទាំងអស់សូមជួយផ្សព្វផ្យាយ និងពង្រឹងដល់ប្រជាពលរដ្ឋឱ្យមានការជឿទុកចិត្ត និងគាំទ្រដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក្នុងការដោះស្រាយ និងចាត់វិធានការសមស្របតាមផ្លូវច្បាប់៕

ប្រធានក្រុមសមាជិកាព្រឹទ្ធសភា ផ្តាំអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់តាមដាន និងអនុវត្តនូវការសន្យានាអំឡុងពេលបោះឆ្នោតកន្លងមករបស់ក្រុមប្រឹក្សាឃុំ សង្កាត់ចំពោះពលរដ្ឋ

2026/02/10 03:44:40 pm        68
ក្នុងឱកាសចុះជួបប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំជាស្ត្រីមកពីស្រុកបរកែវ ស្រុកអូរយ៉ាដាវ ស្រុកអណ្តូងមាស និងស្រុកលំផាត់ ព្រមទាំងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារសរុបចំនួន៦៥រូប នៅសាលាស្រុកបរកែវ ខេត្តរតនគិរី នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានផ្តាំផ្ញើសមាជិកក្រុមប្រឹក្សាឃុំ បន្តយកចិត្តទុកដាក់តាមដាន និងអនុវត្តនូវការសន្យា ដែលសមាជិកក្រុមប្រឹក្សាឃុំ បានសន្យានាអំឡុងពេលបោះឆ្នោតកន្លងទៅ។លោកជំទាវប្រធានក្រុម បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនថ្នាក់ដឹកនាំស្រុក អាជ្ញាធរពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំ ប្រកបដោយក្តីនឹករលឹក។ ជាមួយគ្នានេះ លោកជំទាវប្រធានក្រុម បានជម្រាបអំពីគោលបំណងនៃការចុះជួបប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រីនាពេលនេះ គឺផ្សារភ្ជាប់ និងការរួមប្រាស្រ័យទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅមូលដ្ឋាន ព្រមទាំងដើម្បីឈ្វេងយល់ពីវឌ្ឍនភាពការងារឆ្នាំ២០២៥ តម្រូវការ ការអនុវត្តគោលនយោបាយ ស្តីពីការលើកកម្ពស់សមភាពយេនឌ័រ ផែនការ សកម្មភាពការងារសម្រាប់ឆ្នាំ២០២៦ និងឆ្លុះបញ្ចាំងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧។ ទន្ទឹមនឹងនេះ លោកជំទាវបានផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ សង្កាត់ សូមបន្តបម្រើប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសធានាឱ្យបាននូវការអនុវត្តភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ និងខិតខំដោះស្រាយបញ្ហាប្រឈមនានា ក្នុងកម្រិតដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយយុត្តិធម៌ និងសមធម៌សង្គម។ ចំពោះបញ្ហាប្រឈម និងសំណូមពរនានា ដែលក្រុមប្រឹក្សាឃុំ សង្កាត់ បានលើកឡើង ក្រុមសមាជិកាព្រឹទ្ធសភា នឹងធ្វើរបាយការណ៍រាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីលើកអនុសាសន៍ជម្រាបដល់ក្រសួងស្ថាប័នពាក់ព័ន្ធរួមគ្នាដោះស្រាយ។លោកជំទាវប្រធានក្រុម បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតស៊ូអត់ធ្មត់ ត្រូវជឿទុកចិត្តទៅលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធកងទ័ពយើង និងរួមសាមគ្គីគ្នាជាធ្លុងមួយឱ្យបានរឹងមាំក្នុងគ្រាដែលប្រទេសជាតិកំពុងជួបប្រទះសង្គ្រាមឈ្លានពានពីថៃ។ បន្ទាប់មកលោកជំទាវប្រធានក្រុម បានជូនក្រមា និងថវិកាដល់អង្គភាពពាក់ព័ន្ធ ដបទឹករក្សាកំដៅ១ ក្រណាត់មួយដុំ និងថវិកាដល់ក្រុមប្រឹក្សាឃុំ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការជម្លៀសត្រូវបានគ្រោងទុក ខណៈការផ្ទុះឡើងវីរុស Hanta ធ្វើឲ្យជាប់មនុស្ស១៥០នាក់នៅលើនាវាទេសចរណ៍នៅអាហ្វ្រិកខាងលិច
05/05/2026 11:05 AM
ស្ថានទូតអាមេរិកប្រចាំនៅអារ៉ាប់រួម ចេញការព្រមានអំពី «ការគំរាមកំហែងតាមអាកាសដ៏ខ្លាំងក្លា»
05/05/2026 11:05 AM
សេវាតាមដាននាវាដឹកប្រេង៖ អ៊ីរ៉ង់អាចប្រើប្រាស់ការនាំចេញប្រេងដែលផ្លូវទឹកត្រូវបានបិទសម្រាប់ការប្រើប្រាស់ក្នុងស្រុក
05/05/2026 11:05 AM
អធិការបតីអាល្លឺម៉ង់៖ អ៊ីរ៉ង់ ត្រូវតែបញ្ឈប់ការយកពិភពលោកធ្វើជាចំណាប់ខ្មាំង
05/05/2026 11:05 AM
ឧទ្ធម្ភាគចក្រវាយប្រហារ Apache របស់អាមេរិក ត្រូវបានដាក់ពង្រាយក្នុងប្រតិបត្តិការប្រឆាំងទូកអ៊ីរ៉ង់
05/05/2026 11:05 AM
មេដឹកនាំអ៊ុយក្រែន ជួបនាយករដ្ឋមន្ត្រីស្លូវ៉ាគី មុនដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងមូស្គូ
05/05/2026 11:05 AM
មនុស្សជាង២០នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះរោងចក្រផលិតកាំជ្រួចភ្ញីនៅខេត្តហ៊ូណាន ប្រទេសចិន ខណៈលោក Xi អំពាវនាវឱ្យស៊ើបអង្កេត
05/05/2026 11:05 AM
ប្រធានសភាលីបង់ដែលមានសម្ព័ន្ធមិត្តជាមួយក្រុមហេសបូឡា៖គ្មានការចរចាជាមួយអ៊ីស្រាអែលទេរហូតដល់សង្គ្រាមបញ្ចប់
05/05/2026 11:05 AM
អ្នកជំនាញ៖ កម្ពុជានៅតែបន្តស្រូបយកការវិនិយោគ ក្រោមបរិយាកាសអំណោយផលផ្សេងៗ
05/05/2026 11:05 AM
ខេត្តកណ្តាល និងកំពង់ស្ពឺរំពឹងឡើងវគ្គផ្តាច់ព្រ័ត្រកីឡាបាល់ទះកុមារា ក្នុងការប្រកួត​បឋម​សិក្សា​ថ្នាក់​ជាតិ​ឆ្នាំនេះ
05/05/2026 11:05 AM