កម្ពុជាកំពុងរៀបចំក្របខណ្ឌនៃការអភិវឌ្ឍ និងការគ្រប់គ្រងមណ្ឌលអាជីវកម្មកំពង់ផែទន្លេភ្ជាប់ទៅសមុទ្រ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្តរបស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ
អ្នកជំនាញ៖ កម្ពុជានៅតែបន្តស្រូបយកការវិនិយោគ ក្រោមបរិយាកាសអំណោយផលផ្សេងៗ
កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣-ACCSM និងកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានបូកបី-ACCSM+៣ នាដើមខែសីហាខាងមុខ

ព័ត៌មានជាតិ

គណៈកម្មការទី១ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយអាជ្ញាធរក្រុងកំពត និងក្រុងបូកគោ ដើម្បីឈ្វេងយល់អំពីការអនុវត្តការងារ និងបញ្ហាប្រឈមនានា

2026/02/10 03:45:21 pm        180
នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា អមដំណើរដោយតំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនប្រចាំខេត្តកែប និងអង្គការសង្គមស៉ីវិលក្នុងក្រុង បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាសង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រុងកំពត និងក្រុងបូកគោ ខេត្តកំពត ដើម្បីស្វែងយល់ និងប្រមូលព័ត៌មានអំពីការអនុវត្តការងារ និងបញ្ហាប្រឈមនានា នៅក្នុងសង្កាត់ ក្នុងក្រុងទាំងពីរ។ក្នុងឱកាសនោះ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈប្រតិភូ បាននាំយកនូវបណ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋក្នុងក្រុងទាំងពីរ។ក្រោយពីបានស្តាប់របាយការណ៍របស់លោកអភិបាលក្រុងកំពត និងសេចក្តីរាយការណ៍យ៉ាងក្បោះក្បាយរបស់ក្រុមប្រឹក្សាសង្កាត់ក្នុងក្រុងកំពត និងក្រុងបូកគោ ឯកឧត្តមប្រធានបានវាយតម្លៃខ្ពស់ចំពោះការអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ និងសូមកោតសសើរចំពោះលទ្ធផលដែលទទួលបានគួរឱ្យកត់សម្គាល់។ ទោះបីជាមានបញ្ហាជារួមមួយចំនួន ក៏ថ្នាក់ដឹកនាំក្រុង និងសង្កាត់ទាំងអស់បានយកចិត្តទុកដាក់ដោះស្រាយ និងបន្តដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ទាក់ទងនឹងបញ្ហាបូរណភាពទឹកដី បញ្ហាព្រំដែន ឯកឧត្តមប្រធានបានគូសបញ្ជាក់ និងសុំឱ្យថ្នាក់ដឹកនាំក្រុង និងក្រុមប្រឹក្សាសង្កាត់ទាំងអស់សូមជួយផ្សព្វផ្យាយ និងពង្រឹងដល់ប្រជាពលរដ្ឋឱ្យមានការជឿទុកចិត្ត និងគាំទ្រដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក្នុងការដោះស្រាយ និងចាត់វិធានការសមស្របតាមផ្លូវច្បាប់៕

ប្រធានក្រុមសមាជិកាព្រឹទ្ធសភា ផ្តាំអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់តាមដាន និងអនុវត្តនូវការសន្យានាអំឡុងពេលបោះឆ្នោតកន្លងមករបស់ក្រុមប្រឹក្សាឃុំ សង្កាត់ចំពោះពលរដ្ឋ

2026/02/10 03:44:40 pm        68
ក្នុងឱកាសចុះជួបប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំជាស្ត្រីមកពីស្រុកបរកែវ ស្រុកអូរយ៉ាដាវ ស្រុកអណ្តូងមាស និងស្រុកលំផាត់ ព្រមទាំងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារសរុបចំនួន៦៥រូប នៅសាលាស្រុកបរកែវ ខេត្តរតនគិរី នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានផ្តាំផ្ញើសមាជិកក្រុមប្រឹក្សាឃុំ បន្តយកចិត្តទុកដាក់តាមដាន និងអនុវត្តនូវការសន្យា ដែលសមាជិកក្រុមប្រឹក្សាឃុំ បានសន្យានាអំឡុងពេលបោះឆ្នោតកន្លងទៅ។លោកជំទាវប្រធានក្រុម បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនថ្នាក់ដឹកនាំស្រុក អាជ្ញាធរពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំ ប្រកបដោយក្តីនឹករលឹក។ ជាមួយគ្នានេះ លោកជំទាវប្រធានក្រុម បានជម្រាបអំពីគោលបំណងនៃការចុះជួបប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រីនាពេលនេះ គឺផ្សារភ្ជាប់ និងការរួមប្រាស្រ័យទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅមូលដ្ឋាន ព្រមទាំងដើម្បីឈ្វេងយល់ពីវឌ្ឍនភាពការងារឆ្នាំ២០២៥ តម្រូវការ ការអនុវត្តគោលនយោបាយ ស្តីពីការលើកកម្ពស់សមភាពយេនឌ័រ ផែនការ សកម្មភាពការងារសម្រាប់ឆ្នាំ២០២៦ និងឆ្លុះបញ្ចាំងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧។ ទន្ទឹមនឹងនេះ លោកជំទាវបានផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ សង្កាត់ សូមបន្តបម្រើប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសធានាឱ្យបាននូវការអនុវត្តភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ និងខិតខំដោះស្រាយបញ្ហាប្រឈមនានា ក្នុងកម្រិតដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយយុត្តិធម៌ និងសមធម៌សង្គម។ ចំពោះបញ្ហាប្រឈម និងសំណូមពរនានា ដែលក្រុមប្រឹក្សាឃុំ សង្កាត់ បានលើកឡើង ក្រុមសមាជិកាព្រឹទ្ធសភា នឹងធ្វើរបាយការណ៍រាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីលើកអនុសាសន៍ជម្រាបដល់ក្រសួងស្ថាប័នពាក់ព័ន្ធរួមគ្នាដោះស្រាយ។លោកជំទាវប្រធានក្រុម បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតស៊ូអត់ធ្មត់ ត្រូវជឿទុកចិត្តទៅលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធកងទ័ពយើង និងរួមសាមគ្គីគ្នាជាធ្លុងមួយឱ្យបានរឹងមាំក្នុងគ្រាដែលប្រទេសជាតិកំពុងជួបប្រទះសង្គ្រាមឈ្លានពានពីថៃ។ បន្ទាប់មកលោកជំទាវប្រធានក្រុម បានជូនក្រមា និងថវិកាដល់អង្គភាពពាក់ព័ន្ធ ដបទឹករក្សាកំដៅ១ ក្រណាត់មួយដុំ និងថវិកាដល់ក្រុមប្រឹក្សាឃុំ។

វិស័យស្វាយចន្ទីកំពុងមានតម្រូវការកម្លាំងពលកម្មប្រមាណ ១២ម៉ឺននាក់ ក្នុងរដូវប្រមូលផលចូលមកដល់ឆ្នាំនេះ

2026/02/10 03:38:10 pm        319
អ្នកតំណាងឱ្យសហគ្រាស /សិប្បកម្ម កែច្នែគ្រាប់ស្វាយចន្ទី បានអះអាងថា បច្ចុប្បន្ន នៅ​តាម​ចម្ការ​ស្វាយ​ចន្ទីធំៗ និងទីតាំង សហគ្រាស ឬក៏ សិប្បកម្មកែច្នៃស្វាយចន្ទី កំពុងមាន​តម្រូវ​ការ​កម្លាំង​ពលកម្មជាចាំបាច់ប្រមាណ១២ម៉ឺននាក់ ដើម្បីប្រមូលផលស្វាយចន្ទី ខណៈរដូវ​ប្រមូល​ផល​នឹង​ចូល​មកដល់ពេញលេញចាប់ពីខែក្រោយនេះ តទៅ ដោយពួកគាត់បានអំពាវដល់ប្រជាពលរដ្ឋ ជាពិសេស អតីតពលករ អាចទៅស្វែងការងារនៅតាមទីតាំងចម្ការ ឬតាម​បណ្តា​សហ​គ្រាសផ​លិត​កែច្នែ​គ្រាប់ស្វាយចន្ទីនានានៅទូទាំងប្រទេស។លោក អួន ស៊ូឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ BTV ថា វិស័យស្វាយចន្ទី នារដូវ​ប្រមូល​ផលនេះ មានត្រូវការកម្លាំងពលកម្មច្រើនរហូតដល់ប្រមាណ ១២ម៉ឺននាក់ ដើម្បីរើសគ្រាប់​ស្វាយ​ចន្ទី​នៅ​ក្នុងចម្ការ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេស អតីតពលករមកពីថៃ ប្រសិន​បើកំពុងស្វែងរកការងារធ្វើ អាចទៅស៊ីឈ្នួល​រើសគ្រាប់​ស្វាយចន្ទី​នៅ​តាម​ចម្ការ​នានា​នៅ​ទូទាំង​ប្រទេស។ រដូវប្រមូលស្វាយចន្ទីពេញលេញនឹងចាប់ពីខែមីនា ខាងនេះ តទៅ។លោក ឡាយ គង់ ប្រធានផលិតកម្មក្រុមហ៊ុនផលិតគ្រាប់ស្វាយចន្ទី សានតាណាអាហ្គ្រោ ប្រូដាក់ អ្នក​តំណាងឱ្យរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី អះអាងថា ដោយសារ​ក្រុមហ៊ុន​មាន​ផែន​ការ​បញ្ជាទិ​ញ​គ្រាប់ស្វាយចន្ទីស្រស់រាប់ម៉ឺនតោន ដើម្បីផលិតកែច្នៃសម្រាប់ការនាំចេញ ដូច្នេះក្រុមហ៊ុន មាន​តម្រូវការកម្លាំងពលកម្មរាប់រយនាក់បន្ថែមទៀត នាពេលនេះ។សូមបញ្ជាក់ថា រដូវប្រមូលផលស្វាយចន្ទីនៅកម្ពុជាជាធម្មតាចាប់ផ្តើមនៅខែកុម្ភៈ ហើយ​បញ្ចប់​នៅ​ខែ​ឧសភា។ ប្រទេសកម្ពុជាមានដីដែលសមស្របអាចដាំដុះដំណាំស្វាយចន្ទីល្អបំផុត ហើយ ខេត្តកំពង់ធំ មានផ្ទៃដីដាំដុះស្វាយចន្ទីធំជាងគេ បន្ទាប់មកខេត្តក្រចេះ និងខេត្តរតនគិរី៕ អត្ថបទ៖ ធូ វិរៈ

ទូតប្រេស៊ីល ប្រចាំកម្ពុជា គ្រោងរៀបចំព្រឹតិ្តការណ៍មហោស្រពភាពយន្តអន្តរជាតិ និងពិព័រណ៌ម្ហូបអាហារ

2026/02/10 03:34:35 pm        238
នាទីសី្តការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបលោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីវិស័យវប្បធម៌។ ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រី្ត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបតិ្តការដ៏ល្អរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ដែលបានចូលរួមចំណែកយ៉ាងសំខាន់ និងជាដៃគូ ក្នុងការអភិវឌ្ឍវិស័យវប្បធម៌។ជាការឆ្លើយតបលោកជំទាវ ឯកអគ្គរដ្ឋទូត បានជម្រាបជូនអំពីគោលបំណងនៃជំនួបនេះ ដោយលើឡើងពីការបន្តធ្វើកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ រវាងប្រទេសទាំងពីរ កម្ពុជា-ប្រេស៊ីល នាពេលអនាគត ក្នុងនោះលោកជំទាវ មានបំណងស្នើសុំរៀបចំបើកព្រឹតិ្តការណ៍មហោស្រពភាពយន្តអន្តរជាតិ ដោយធ្វើការចាក់បញ្ចាំងខ្សែភាពយន្តរបស់ប្រទេសប្រេស៊ីល និងបកប្រែ មានចំណងជើងរងជាភាសាខ្មែរ ព្រមទាំងពិព័រណ៌ម្ហូបអាហាររបស់ប្រទេសប្រេស៊ីល និងអនុញ្ញាតជូនសាធារណជនបានចូលរួមទស្សនាដោយសេរីផងដែរ។ ជាពិសេសប្រទេសប្រេស៊ីល តែងតែមានអាហារូបករណ៍ជូនដល់និសិ្សតកម្ពុជា ដើម្បីទៅបន្តការសិក្សានៅប្រទេសប្រេស៊ីលជារៀងរាល់ឆ្នាំ គ្រាន់តែការសិក្សានោះ ត្រូវប្រើប្រាស់ជាភាសាព័រទុយហ្គាល់។ជាចុងក្រោយលោកជំទាវ រដ្ឋមន្រី្ត និងលោកជំទាវ ឯកអគ្គរដ្ឋទូត សង្ឃឹមថាប្រទេសទាំងពីរ និងបន្តកិច្ចសហប្រតិបតិ្តការគ្នាលើវិស័យវប្បធម៌ និងមានសមិទ្ធផលថ្មីៗបន្ថែមទៀតនាពេលអនាគត៕អត្ថបទ រដ្ឋា

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញផ្សព្វផ្សាយ «របាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦»

2026/02/10 03:29:00 pm        204
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការណណៈបក្សក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ «របាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦»។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរគណបក្សរាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការគណៈបក្សមូលដ្ឋាន និងគណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ សរុបប្រមាណ ៥០០នាក់។បន្ទាប់ពីបានអានរបាយការណ៍ស្តីពី សភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទាំងស្រុងរួចមក, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានមតិសំណេះសំណាល និងផ្តល់អនុសាសន៍ផ្តាំផ្ញើ ដល់សមាជិក សមាជិកាដែលមានវត្តមានទាំងអស់ ប្រកបដោយខ្លឹមសារស៊ីជម្រៅ សម្រាប់យកទៅអនុវត្តក្នុងការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។តាមរយៈរបាយការណ៍ ជាការកត់សម្គាល់បានបង្ហាញថា ឆ្លងតាមការវិវត្តជាក់ស្តែងនូវសភាពការណ៍ជាតិ និងអន្តរជាតិ ទាមទារឱ្យគណបក្សយើង បន្តលើកកម្ពស់សមត្ថភាពដឹកនាំលើគ្រប់ផ្នែក ទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ដើម្បីធានាការការពារឯករាជ្យ សន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដី ការពារប្រជាជន ការពាររាល់សមិទ្ធផល និងបន្តរការជំរុញការអភិវឌ្ឍសង្គមជាតិ។ ឧត្តមភាព និងភាពត្រឹមត្រូវនៃការដឹកនាំរបស់គណបក្សយើង ការគាំទ្រដ៏រឹងមាំរបស់ប្រជាជន ភាពធនរបស់កម្ពុជាចំពោះមុខ ការប្រែប្រួលដ៏ស្មុគស្មាញរបស់ពិភពលោក និងការគាំទ្ររបស់សហគមន៍អន្តរជាតិ ចំពោះបុព្វហេតុដ៏យុត្តិធម៌របស់យើង ចំពោះកាលានុវត្តភាពសម្រាប់ដំណើរការជាតិតទៅមុខទៀត ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានប្ដេជ្ញាចិត្តខ្ពស់ ថែរក្សាសុខសន្តិភាព ស្ថានភាពនយោបាយ និងខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ជាពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការស្ថាររសេដ្ឋកិច្ចជាតិ ដោយនាំមកនូវឱកាសការងារជូនដល់ប្រជាពលរដ្ឋ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីទាំងមូលថា “នៅក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ ចាប់តាំងពីដើមអាណត្តិទី៧មក យើងបានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច សម្រេចនូវកិច្ចការងារច្រើនគួរជាទីមោទនៈ ទាំងកិច្ចការងារស្នូលរបស់ក្រសួងមិនឱ្យយឺតយ៉ាវនោះទេ។ លើសពីនេះថែមទៀត កិច្ចការងារកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការអនុវត្តវិធានការគន្លឹះទាំង៣ ជាពិសេសការអនុវត្តវិធានការគន្លឹះទី១នេះ ជាផ្នែកមួយដ៏សំខាន់នៃការកសាងជំនឿទុកចិត្តពីសាធារណជន។ បន្តផ្សព្វផ្សាយនូវសមិទ្ធផល ដែលយើងសម្រេចបានតាមរយៈការកែទម្រង់រដ្ឋបាលសាធារណៈនេះ ជូនដល់វិស័យអង្គការក្រៅរាជរដ្ឋាភិបាល តាមរយៈការរៀបចំជាវេទិកាមួយ សម្រាប់ចែករំលែកពីទស្សនៈគ្នាទៅវិញទៅមក និងផ្សព្វផ្សាយនូវអ្វីដែលយើងបានធ្វើនាពេលកន្លងមក។”ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ស្ថានភាពដែលយើងកំពុងជួបប្រទះនាពេលនេះ ជាស្ថានភាពសង្គមជាតិទាំងមូល តែការងារចម្បងរបស់គណបក្ស គឺត្រូវបន្តពង្រឹងរចនាសម្ព័ន្ធ គោលជំហរ ទស្សនៈសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជាពិសេសបន្តសកម្មភាពជាប្រចាំ ដើម្បីសម្រេចបានផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ។

អាជីវករមកពីផ្សារដើមគរចាស់ថា ចំណូលពីការលក់បន្លែ​បោះដុំ​នៅ​ផ្សារ​តាម៉ាប់​ព្រែកជ្រៃ​រក្សា​បាន​ស្ថិរភាព​ចំណូល

2026/02/10 03:26:13 pm        267
គិតមកដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ គឺមានរយៈពេលជិត ១ខែហើយ ដែល​អាជីវករ​លក់​ដូរ​ជុំវិញ​ផ្សារដើមចាស់ ដែលមិនមានសណ្តាប់ធ្នាប់បានផ្លាស់ប្ដូរទៅកាន់ទីតាំងថ្មី ដែល​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ បានរៀបចំជូនចំនួនពីរទីតាំង ទី១ គឺនៅមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្ដរជាតិ ស្ថិត​នៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និង​ទីតាំង​​ទី២ នៅផ្សារតាម៉ាប់ព្រែកជ្រៃ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៧១ ភូមិព្រែកកំពិស សង្កាត់​ព្រែ​កំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តំណាងអាជីវករលក់បន្លែបោះដុំ ចំនួន៣រូប នៅផ្សារតាម៉ាប់ព្រែកជ្រៃ បានប្រាប់​ទូរទស្សន៍​ព័ត៌មាន​ BTV កាលពីយប់ថ្ងៃទី៩ ខែកុម្ភៈ ថា ការលក់ដូរនៅទីតាំងថ្មីនេះ បើទោះបីមិន​ទាន់​មាន​អតិថិជន​ច្រើន ប៉ុន្ដែការលក់ដូរ ទទួលបានចំណូលជួយគាំទ្រដល់លំនឹងសេដ្ឋកិច្ចគ្រួសារ។ ក្រុមអាជីវករ អះអាងថា ការមកលក់ដូរនៅទីតាំងថ្មីនេះ មានភាពងាយស្រួល ទាំងផ្លូវធ្វើដំណើរ និង​ទីតាំងលក់ដូរ ដែលបានផ្ដល់ភាពកក់ក្ដៅ ផាសុកភាពយ៉ាងល្អសម្រាប់ពួកគាត់។ ចំណែក​អ្នកស្រី ស្រីពៅ ពលរដ្ឋរស់នៅខណ្ឌមានជ័យ ដែលទៅទិញបន្លែ យកទៅលក់បន្ត បាន​ប្រាប់​BTV​ថា អ្នកស្រីមកទិញនៅ ផ្សារតាម៉ាប់ព្រែកជ្រៃ ពីព្រោះតម្លៃធូរថ្លៃ ហើយមាន​បន្លែ​ច្រើន​ប្រភេទ​ និងមានគុណភាពល្អ។ ហើយម្យ៉ាងវិញទៀត នៅទីតាំងថ្មីនេះ ងាយស្រួលធ្វើដំណើរ មិន​ជួបបញ្ហាស្ទះចរាចរណ៍ថែមទៀត។លោក ខាវ ថន ប្រធានគ្រប់គ្រងផ្សារតាម៉ាប់ព្រែកជ្រៃ មានប្រសាសន៍ថា បច្ចុប្បន្ននេះ មាន​បង​ប្អូន​អាជីវករ​ដែលប្ដូរមកពីផ្សារដើមគរចាស់ ពេលនេះមានជាង៤០០តូបហើយ។ ហើយជា​រៀង​រាល់​ថ្ងៃ ​ការលក់ដូរមានដំណើរការល្អ ខណៈលោកបានផ្ដល់ការអនុគ្រោះមួយចំនួន ជូនអាជីវករ ដែល​មកលក់ដូរនៅផ្សាររបស់លោក។សូមជម្រាបជូនថា រដ្ឋបាលរាជធានីភ្នំពេញ ក្នុងបំណងរៀបចំសណ្ដាប់ធ្នាប់ និងស្ដារឡើងវិញ នូវ​សោភ័ណ្ឌភាព ជុំវិញផ្សារដើមគរ បាន​រៀប​ចំ​ឲ្យ​អាជីវករ​ដែល​ធ្លាប់​លក់​ដូរ​នៅ​តាម​ចិញ្ចើម​ផ្លូវ​ជុំវិញ​ផ្សារ​ដើមគរ ប្ដូរទៅកាន់ទីតាំងថ្មី ដោយមានជម្រើសចំនួន២ ទី១ គឺនៅ មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​អាស៊ាន​-អន្ដរជាតិ (ផ្សារដើមគរថ្មី) និងទី២ គឺនៅ ផ្សារតាម៉ាប់ព្រែកជ្រៃ។ សម្រាប់​ទីតាំង​ទី​២​នេះ​ សុទ្ធតែទទួលបានការអនុគ្រោះ ដោយការលក់ដូរមិនគិតថ្លៃ ក្នុងរយៈពេលកំណត់ បូក​រួម និង​ការ​រៀប​ចំហេដ្ឋារចនាសម្ព័ន្ធ គាំទ្រនានាជូនអាជីវករ និងអតិថិជន៕ អត្ថបទ៖ លៀ ស៊ីណា

អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធងាកមករៀនជំនាញបច្ចេកទេស ដើម្បីអភិវឌ្ឍខ្លួនបង្កើន​ជីវភាព​ឱ្យ​សមរម្យ​ជាង​មុន

2026/02/10 03:14:38 pm        182
ការរៀនជំនាញបច្ចេកទេសទទួលបានអត្ថប្រយោជន៍ជាច្រើន ម្លោះ​ហើយ​បាន​ជា​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ងាកមកចូលរៀនជំនាញបច្ចេកទេសនេះ ដោយសង្ឃឹមថា ជីវភាពនឹងល្អជាមុន បន្ទាប់​ពី​រៀន​ចប់។អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១០ខែកុម្ភៈនេះ បានប្រាប់BTV ឱ្យ​បាន​ដឹង​ថា មូលហេតុដែលចូលរៀនជំនាញបច្ចេកទេសជួសជុល និងថែទាំរថយន្ត ព្រោះចូល​រៀន​អត់​បង់​លុយ ​និងពេលរៀនចប់ងាយស្រួលរកការងារធ្វើ ទទួលបានប្រាក់ចំណូលសមរម្យ ធ្វើ​ឲ្យ​ជីវភាព​រស់​នៅល្អជាងមុន។ លើសពីនេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ឋបានអរគុណដល់រាជរដ្ឋាភិបាល ដែ​លបា​នដាក់ចេញគោលនយោបាយ បណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ​ជូន​ប្រជា​ពលរដ្ឋ​ ដោយឥតគិតថ្លៃ។លោក ណុន ឌី គ្រូបបណ្តុះបណ្តាញជំនាញបច្ចេកទេសថែទាំ និងជួសជុលរថយន្ត នៅវិទ្យាស្ថាន​បច្ចេក​ទេស​ឧស្សាហកម្ម បានលើកឡើងថា អ្នកដែលរៀនជំនាញបច្ចេកទេសនេះចប់ ចេះ​ពិត​ប្រាកដ​ គឺមានការងារធ្វើគ្រប់ៗគ្នា ដោយមានការសម្របសម្រួលពីវិទ្យាស្ថាន និងក្រសួងការងារ ម្លោះ​ហើយទើបមានយុវជន និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចូល​រៀន​ជំនាញ​បច្ចេក​ទេស​ជា​បន្ត​បន្ទាប់​។គួរបញ្ជាក់ដែរថា កម្មវិធីបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេក​ទេស​ដល់​យុវជន​ម​ក​ពី​គ្រួសារ​ក្រីក្រ​ និងគ្រួសារងាយរងហានិភ័យ ចូលរៀនដោយឥតគិតថ្លៃ មានជំនាញ​៣៨​ក្នុង​វិស័យ​អាទិភាព​ចំនួន​១០ដែលក្នុងនោះរួមមាន៖ទី១.វិស័យសំណង់ ទី២.វិស័យអគ្គិសនី និងថាមពល ទី៣.វិស័យអេឡិចត្រូនិក ទី៤.វិស័យបរិក្ខាត្រជាក់ និងកំដៅ ទី៥.វិស័យកម្មន្តសាល ទី៦.វិស័យមេ​កា​និក​/មេកានិករថយន្ត ទី៧.វិស័យទេសចរណ៍ ទី៨.វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ទី៩.​វិស័យ​សេវាកម្ម និងទី១០.វិស័យធុរកិច្ច និងព័ត៌មានវិទ្យា៕ អត្ថបទ៖ទូច សោភ័ណ 

កញ្ចប់ទេសចរណ៍ដំណើរកម្សាន្តនៅកម្ពុជារយៈពេលយូរថ្ងៃ​បានធ្វើឱ្យទេសចរអន្តរជាតិពេញចិត្ត

2026/02/10 02:45:39 pm        148
បណ្តាភ្ញៀវទេសចរអន្តរជាតិ បានបង្ហាញពេញចិត្តខ្លាំងចំពោះកញ្ចប់ទេសចរណ៍ដំណើរកម្សាន្តមក ប្រទេសកម្ពុជារយៈពេលយូរថ្ងៃ ហើយភ្ញៀវទេសចរអន្តរជាតិ បានសន្យាថា នឹងកក់​ទិញ​កញ្ចប់​ទេសចរណ៍ដើរកម្សាន្តយូរថ្ងៃមកទស្សនាកម្ពុជាម្តងទៀត។ភ្ញៀវទេសចរមកពីប្រទេសអូស្ត្រាលី បានប្រាប់BTV នៅថ្ងៃទី១០ ខែកុម្ភៈនេះ នៅឯអាកាសយាន ដ្ឋាន​អន្តរជាតិតេជោថា ការទិញ​កញ្ចប់​ទេសចរណ៍ធ្វើដំណើរ​កម្សាន្ត​នៅ​កម្ពុ​ជា​រយៈ​ពេល​១៤​ថ្ងៃ​នេះ ​គឺពួកគេមានការជក់ចិត្តចាប់អារម្មណ៍ជាខ្លាំងនូវការទទួលបានចំណេះដឹង និងបទ​ពិសោធន៍​ល្អ​ៗ​ជាច្រើន ជាពិសេសការយល់ដឹងទំនៀមទម្លាប់ការរស់នៅប្រជាពលរដ្ឋខ្មែរ យល់ដឹង​ពី​ទេសចរ​ណ៍​វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ នៅខេត្តសៀមរាប រាជធានីភ្នំពេញ ខេត្តបាត់ដំបង និង​ទេសភាព​​ស្រស់ត្រកាលតាមដងទន្លេ មេគង្គ ហើយភ្ញៀវទាំងអស់គ្នា បានអំពាវនាវ​ទេសចរ​អន្តរ​ជាតិ​នានា​ទៀត ធ្វើដំណើរកម្សាន្តមកកម្ពុជា តាម កញ្ចប់ទេសចរណ៍រយៈពេល១៤ថ្ងៃនេះ ដើម្បី​ដឹង​រឿង​រ៉ាវ​បែបអច្ឆរិយៈជាច្រើន។តំណាងទីភ្នាក់ងារទេសចរណ៍ បានឱ្យដឹងថា ក្រោមកិច្ចសហការភាពជាដៃគូរវាងក្រុមហ៊ុនទីភ្នាក់ ទេសចរណ៍នៅកម្ពុជា និងក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍នៅអូស្រ្តាលី បានរួមគ្នា​ផ្សព្វ​ផ្សាយ​លក់​កញ្ចប់​ទេសចរណ៍ដំណើរកម្សាន្តនៅកម្ពុជារយៈពេល៤ទៅ៥ថ្ងៃ និងកញ្ចប់​ទេសចរណ៍​ទស្សនា​កម្ពុជា​ រយៈពេល ១០ទៅ១៤ថ្ងៃ ដោយតម្លៃសមរម្យ និងផ្តល់គុណតម្លៃបន្ថែមច្រើន ទើបភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាច្រើន បាន​ នាំគ្នាដាក់​ផែន​ការ​កក់​ទិញ​កញ្ចប់​ទេសចរណ៍​រយៈ​ពេល​យូរ​ថ្ងៃ​មក​ទស្សនា​កម្ពុជា ខណៈកម្ពុជា អូស្ត្រាលី មានជើងហោះត្រង់ច្រើន។សូមបញ្ជាក់ថា នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និង​លើក​ទិស​ដៅ​អនុវត្តបន្តសម្រាប់ឆ្នាំ២០២៦ថ្មីៗនេះ ក្រសួងទេសចរណ៍ បានជំរុញ​បង្កើត​កញ្ចប់​ខ្សែ​ទស្សន​កិច្ច CLUSTER វៃឆ្លាតដើម្បីផ្តល់តម្លៃបន្ថែម និងនាំភ្ញៀវទេសចរ​អន្តរជាតិ​មក​ស្នាក់​នៅ​ដើ​រ​កម្សាន្ត​នៅ​កម្ពុជា ឲ្យបានចាប់ពី១០ថ្ងៃឡើងទៅ ហើយបើតាមឯកឧត្តម នី ផល្លី រដ្ឋលេខា​ធិការ​ក្រសួង​ទេសចរណ៍ថ្លែងថា នៅពេលនេះ ក្រសួងទេសចរណ៍​បាន​រៀបចំ​សេចក្តី​ព្រាង​ខ្សែ​ទស្សន​កិច្ច​ Cluster វៃឆ្លាតនេះបានប្រមាណ១០០កញ្ចប់ខ្សែទស្សនកិច្ច ហើយក៏​មាន​ក្រុម​ហ៊ុនការី​ទេសចរណ៍​កម្ពុជាមួយចំនួនបានយកកញ្ចប់ទេសចរណ៍នេះទៅផ្សព្វផ្សាយលក់ទៅក្រៅប្រទេស ហើយ​ក៏មានសេចក្តីព្រាងកញ្ចប់ខ្សែទស្សនកិច្ចCluster មួយចំនួន​ត្រូវ​បាន​និង​កំពុង​ពិភាក្សា​កែ​សម្រួល ​កំណត់តម្លៃសមរម្យ និងបង្កើនការផ្តល់​នូវ​ភាព​ប្រទា​ក់​ក្រឡាគ្នា​ពី​គោល​​ដៅ​ទេសចរ​ណ៍​មួយ​ទៅ​គោលដៅទេសចរណ៍មួយទៀត នាំភ្ញៀវមកស្នាក់នៅដើរកម្សាន្តរយៈពេលយូរថ្ងៃ និង​ធានា​បាន​នូវភាពទាក់ទាញភ្ញៀវមកទស្សនាម្តងទៀតហើយម្តងមកទស្សនាទៀត៕ អត្ថបទ៖  ស៊ុម សុខជា

អតីតសិស្សនិទ្ទេស A ប្ដេជ្ញាបន្តប្រឹងរៀនសូត្រ អភិវឌ្ឍខ្លួនដើម្បីសង្គមជាតិ

2026/02/10 02:30:07 pm        139
អតីតសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា ២០២៤-២០២៥កន្លងទៅ លើកឡើងជាការប្ដេជ្ញា ដោយ​ប្រឹងប្រែងរៀនសូត្រ អភិវឌ្ឍខ្លួនឱ្យក្លាយជាមូលធនមនុស្សក្នុងគោលដៅសំខាន់រួមមួយ គឺប្រែ​ក្លាយ​កម្ពុជា ពីប្រទេសកំពុងអភិវឌ្ឍ ទៅជាប្រទេសអភិវឌ្ឍ។ ការលើកឡើងដូចនេះ ធ្វើឡើងក្នុង​ឱកាស​ជួប​សំណេះសំណាលជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នាព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ។សិស្សនិទ្ទេស A ចំនួន៣,០០៣នាក់ ដែលបានប្រឡងជាប់ ក្នុងសម័យប្រឡង ២៨ ខែសីហា ឆ្នាំ២០២៥ នាថ្ងៃនេះ បានទទួលឱកាសជួបសំណេះសំណាលជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាដោយផ្ទាល់។ ការទទួលបានជួបសំណេះសំណាលនេះ ផ្ដល់ជាស្នាមញញឹមដល់សិស្សនិទ្ទេសAគ្រប់រូប។ ភ្ជាប់ជាមួយស្នាមញញឹមនេះ ក្នុងនាមជាអតីតសិស្សនិទ្ទេស A និងក្នុងនាមជានិស្សិតកំពុងសិក្សាមុខជំនាញផ្សេងៗគ្នា នៅសាកលវិទ្យាល័យ ពួកគេលើកឡើងថា ពួកគេនៅតែរក្សាគោលដៅច្បាស់លាស់ ភ្ជាប់ជាមួយសកម្មភាពជាក់លាក់ ក្នុងការសិក្សារៀនសូត្រ។ រៀនសូត្រភ្ជាប់ជាមួយការប្រឹងប្រែង ដោយម្នាក់ៗមានក្ដីប្រថ្នារួមមួយគឺនាំកម្ពុជា ឱ្យឆ្ពោះទៅជាប្រទេសអភិវឌ្ឍ។ ពួកគេក្នុងនាមជាប្រជាពលរដ្ឋខ្មែរ គឺពិតជាមានភាពឈឺចាប់ នូវអ្វីដែលបានកើតឡើងនៅឆ្នាំ២០២៥កន្លងទៅ ឈឺចាប់ដោយសារការមើលងាយរបស់ជាតិសាសន៍ដទៃ មកលើជាតិសាសន៍ខ្មែរ។ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ជាយុវជនខ្មែរ ពួកគេស្នើសុំទៅកាន់យុវជនដទៃទៀត ត្រូវតែប្រឹងប្រែងរៀនសូត្រ ចំណេះជំនាញ ដើម្បីយកចំណេះជំនាញមកអភិវឌ្ឍជាតិរួមគ្នាជាចាំបាច់។កន្លងទៅ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តែផ្ដាំផ្ញើជាច្រើនលើកច្រើនសារ ដោយរម្លឹកឱ្យយុវជនខ្មែរ ត្រូវប្រែក្លាយភាពឈឺចាប់ ទៅជាការប្រឹងប្រែង។ ប្រឹងប្រែង សិក្សារៀនសូត្រ អភិវឌ្ឍខ្លួនឱ្យក្លាយជាមូលធនមនុស្ស ព្រោះម្នាក់ជាកោសិកានៃសង្គមជាតិ ជាធាតុចូលជួយឱ្យជាត់មានការអភិវឌ្ឍ។សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បេក្ខជនបានប្រឡងជាប់មានសរុប១២២,៤៧៣នាក់ (ស្រី ៧០,៩៩១នាក់) ស្មើនឹង៨៤,៥៦ភាគរយ នៃចំនួនបេក្ខជនបានមកប្រឡងសរុប។ ក្នុងចំណោមបេក្ខជនបានប្រឡងជាប់នេះ បេក្ខជនទទួលបាន៖ និទ្ទេស A ចំនួន៣,០០៣នាក់ (ស្រី ១,៦៩៤នាក់), និទ្ទេស B ចំនួន ៩,៩០១នាក់ (ស្រី ៦.១៩៨នាក់), និទ្ទេស C ចំនួន ២៨,៨០១នាក់ (ស្រី ១៨,៥៧៨នាក់), និទ្ទេស D ចំនួន ៤៥,៨៥៩នាក់ (ស្រី ៧,១៨៩នាក់), និទ្ទេស E ចំនួន ៣៤,៩០៩នាក់ (ស្រី ១៧,៣៣២នាក់)៕ អត្ថបទ៖ គឹម ហុក

ក្រុមសមាជិកាព្រឹទ្ធសភា បន្តចុះជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រី អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ ក្នុងខេត្តព្រះវិហារ

2026/02/10 02:15:27 pm        151
នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អនុប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចុះជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រី និងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ ក្នុងក្រុងព្រះវិហារ ស្រុកជ័យសែន ស្រុករវៀង ស្រុកឆែប និងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដើម្បីឈ្វេងយល់ពីវឌ្ឍនភាពការងារឆ្នាំ២០២៥ តម្រូវការ ការអនុវត្តគោលនយោបាយស្តីពីការលើកកម្ពស់សមភាពយេនឌ័រ ផែនការសកម្មភាពការងារឆ្នាំ២០២៦ និងការឆ្លុះបញ្ចាំងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧ នៅសាលាក្រុងព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត និងលោកស្រីអភិបាលក្រុងព្រះវិហារ សរុបចំនួន៦២នាក់។ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត អនុប្រធានក្រុម បានមានប្រសាសន៍នាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង និងក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ប្រកបដោយក្តីនឹករលឹក ព្រមទាំងបានផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ សង្កាត់ សូមបន្តបម្រើប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសធានាឱ្យបាននូវការអនុវត្តភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ និងខិតខំដោះស្រាយបញ្ហាប្រឈមនានា ក្នុងកម្រិតដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយយុត្តិធម៌ និងសមធម៌សង្គម។ ចំពោះបញ្ហាប្រឈម និងសំណូមពរនានា ដែលក្រុមប្រឹក្សាឃុំ សង្កាត់ បានលើកឡើង ក្រុមសមាជិកាព្រឹទ្ធសភា នឹងធ្វើរបាយការណ៍រាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីលើកអនុសាសន៍ជម្រាបដល់ក្រសួងស្ថាប័នពាក់ព័ន្ធរួមគ្នាដោះស្រាយ។នៅចុងបញ្ចប់នៃកម្មវិធីលោកជំទាវបណ្ឌិតអនុប្រធានក្រុម បានផ្តល់ថវិកាមួយចំនួនដល់រដ្ឋបាលក្រុង និងដបទឹករក្សាកំដៅជូនដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស១០នាក់ស្លាប់នៅប៉ាគីស្ថាន ខណៈទីក្រុងការ៉ាជីរបស់ប្រទេសនេះកំពុងទប់ទល់នឹងថ្ងៃក្ដៅបំផុតក្នុងពេល៨ឆ្នាំ
05/05/2026 12:05 PM
កម្ពុជាកំពុងរៀបចំក្របខណ្ឌនៃការអភិវឌ្ឍ និងការគ្រប់គ្រងមណ្ឌលអាជីវកម្មកំពង់ផែទន្លេភ្ជាប់ទៅសមុទ្រ
05/05/2026 12:05 PM
គំនូរនៅលើផ្លូវ និងជញ្ជាំងនៅទីក្រុង Rio បង្ហាញពីការគាំទ្រលើទឹកដីក្រុមជម្រើសជាតិប្រេស៊ីល
05/05/2026 12:05 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្តរបស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ
05/05/2026 12:05 PM
អង្គភាពសេវាសម្ងាត់និយាយថា មន្ត្រីរបស់ខ្លួនបានបាញ់ជនសង្ស័យប្រដាប់អាវុធនៅជិតសេតវិមាន
05/05/2026 11:05 AM
អ្នកចាំទីវ័យចំណាស់ដល់ ៧០ ឆ្នាំនៅតែអាចបង្ហាញខ្លួនការប្រកួតផ្លូវការបាននៅអេស្ប៉ាញ
05/05/2026 11:05 AM
ការជម្លៀសត្រូវបានគ្រោងទុក ខណៈការផ្ទុះឡើងវីរុស Hanta ធ្វើឲ្យជាប់មនុស្ស១៥០នាក់នៅលើនាវាទេសចរណ៍នៅអាហ្វ្រិកខាងលិច
05/05/2026 11:05 AM
ស្ថានទូតអាមេរិកប្រចាំនៅអារ៉ាប់រួម ចេញការព្រមានអំពី «ការគំរាមកំហែងតាមអាកាសដ៏ខ្លាំងក្លា»
05/05/2026 11:05 AM
សេវាតាមដាននាវាដឹកប្រេង៖ អ៊ីរ៉ង់អាចប្រើប្រាស់ការនាំចេញប្រេងដែលផ្លូវទឹកត្រូវបានបិទសម្រាប់ការប្រើប្រាស់ក្នុងស្រុក
05/05/2026 11:05 AM
អធិការបតីអាល្លឺម៉ង់៖ អ៊ីរ៉ង់ ត្រូវតែបញ្ឈប់ការយកពិភពលោកធ្វើជាចំណាប់ខ្មាំង
05/05/2026 11:05 AM