សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖ ការវិនិយោគលើឆ្មប ជាការវិនិយោគលើស្ត្រី កុមារ គ្រួសារ និង​អនាគត​នៃ​សង្គមជាតិ
ព្រះសង្ឃ និងពលរដ្ឋ អំពាវនាវសប្បុរសជនចូលរួមបរិច្ចាគជាមួយកាកបាទក្រហមកម្ពុជា បន្ត​កិច្ច​ការ​មនុស្សធម៌
ទិវាឆ្មបជាតិ-អន្តរជាតិ៖ ឆ្មបប្តេជ្ញាខិតខំចូលរួមកាត់បន្ថយអាត្រាមរណមាតា និង​ទារក​ប្រកប​ដោយ​វិជ្ជាជីវៈ
កម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងផ្ទះវីឡាពីរកន្លែងដែលជនបរទេសរត់គេចពីការបង្ក្រាបបទល្មើស Online Scams សំងំលាក់ខ្លួននៅក្រុងប៉ោយប៉ែត រកឃើញជនបរទេសជាច្រើននាក់

ព័ត៌មានជាតិ

អនុប្រធានទី១រដ្ឋសភា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយប្រតិទិនការងារអន្តរសភាអាស៊ាន (AIPA) សម្រាប់ឆ្នាំ២០២៦

2026/02/10 01:24:41 pm        143
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ប្រតិទិន​ការងារ​ប្រចាំ​ឆ្នាំ២០២៦ របស់អន្តរសភា អាស៊ាន (AIPA)។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តមលោកជំទាវជាតំណាងរាស្ត្រដែល ទទួលបន្ទុក​ការងារ​អន្តរ​សភា ​អាស៊ាន អាយប៉ា និងមន្ត្រីជាន់ខ្ពស់អគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើនរួមចូលរួម ផ្តោត​លើ​របៀប​វារៈ​ការងារសំខាន់ៗ ជាច្រើន រួមមាន ការរំលឹកអំពី​សមាសភា​ព​ទទួល​បន្ទុក​តាម​គណៈកម្មាធិ​ការ​នានា របស់អាយប៉ានិងការពិភាក្សា លើការត្រៀមលក្ខណៈចូល​រួម​កិច្ច​ប្រជុំ​អន្តរ​ជាតិ​នានា​ក្នុង​ឆ្នាំ២០២៦នេះ។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានលើកឡើងអំពីប្រវត្តិនិងការវិវត្តរបស់អាយប៉ា ដោយរំលឹកថា សភា​នៃ រដ្ឋសមា ជិក អាស៊ាន​បាន​ចាប់​ផ្តើម​បង្កើត​វេទិកា​សហប្រតិបត្តិការសភានេះតាំងពី​ឆ្នាំ១៩៧៥ ហើយ​បាន​វិវត្តទៅជាអង្គការអន្តរ សភា អាស៊ាន (AIPO) ក្នុងឆ្នាំ១៩៧៧។ ដោយឡែក សភា​កម្ពុជា​បានចូលជាសមាជិកសង្កេតការណ៍ ពិសេស នាឆ្នាំ១៩៩៧ និងបានក្លាយជា​សមាជិក​ពេញ​សិទ្ធិ​ក្នុង​ឆ្នាំ១៩៩៩។ រហូតមកដល់ឆ្នាំ២០០៦ ទើបអង្គការ នេះត្រូវ បានប្តូរឈ្មោះជាផ្លូវការមកជា "អន្តរ​សភាអាស៊ាន" (AIPA) វិញ។ក្នុងនាមជាសមាជិកសកម្ម សភាកម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអាយប៉ាចំនួន ៣​លើករួចម​ក ហើយ គឺក្នុងឆ្នាំ២០០៤ ឆ្នាំ២០១១ និងឆ្នាំ២០២២ ព្រម​ទាំង​បាន​រៀប​ចំ​កិច្ច​ប្រជុំ​សំខាន់​ៗ​ជាច្រើនទៀតដូចជា កិច្ច ប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ាស្ដីពីគ្រឿងញៀន (AIPACODD) និងកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា (AIPA Caucus) ជាដើម។សម្រាប់​ប្រតិទិនការងារឆ្នាំ២០២៦ នេះ លេខាធិការដ្ឋានអាយប៉ាបានគ្រោងកម្មវិធីចំនួន ៣២ ដែល​ក្នុងនោះរដ្ឋសភា កម្ពុជា បាន និងកំពុង​ត្រៀម​លក្ខណៈ​មិន​ត្រឹម​តែ​ចូល​​រួម​កិច្ចប្រ​ជុំ​សំខាន់​ៗ​របស់​អាយ​ប៉ាប៉ុណ្ណោះទេ ប៉ុន្តែសភាកម្ពុជាក៏នឹងត្រៀមនូវ​ទស្សន​ទាន​គន្លឹះ​សំខាន់​ៗ​ជា​ច្រើន​ដើម្បី​ជា​ធាតុ​ចូលសំដៅដល់ការរីកចម្រើនរួមរបស់គ្រួសារអាយប៉ាផងដែរ។តាមរយៈ​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​នេះ​ក៏​បាន​ផ្តោត​លើ​ការ​ត្រៀម​លក្ខណៈ​សម្រាប់​វគ្គ​បណ្តុះ​បណ្តាល​សភា​ស្តីពី​ការ​បង្ការ និងប្រឆាំងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងអំពើភេរវកម្ម ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅទីក្រុងម៉ានីល នាពេល ឆាប់ៗខាងមុខ។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានសង្កត់ធ្ងន់លើតួនាទីរបស់គណៈកម្មាធិការជំនាញទាំង ៥ របស់​អាយប៉ា រួមមាន គណៈកម្មាធិការសមាជិកសភាស្រ្តី សមាជិកសភាវ័យក្មេង នយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ដើម្បីបន្តជំរុញ សហប្រតិបត្តិការតំបន់ឱ្យកាន់តែរឹងមាំ ឆ្លើយតប​ទៅនឹងច​ក្ខុ​វិស័យ​អាស៊ាន​​ឆ្នាំ២០៤៥។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានជំរុញលើកទឹកចិត្តឲ្យមន្ត្រីទាំងអស់ខិតខំប្រឹងប្រែង បំពេញ​ការ​ងារ និងការទទួល ខុសត្រូវ របស់ខ្លួន ឲ្យសម្រេចបាន​ជោគជ័យ​តាម​ផែន​ការ​គ្រោង​ទុក​ឆ្លើយ​តបទៅ​នឹង​ការប្តេជ្ញាចិត្ត និងការចង់បាន របស់រដ្ឋសភាកម្ពុជា ក្រោមការដឹកនាំរ​បស់​សម្តេច​មហា​រដ្ឋ​សភា​ធិការធិបតី ឃួន សុដារី ក្នុងការបង្កើនសមត្ថភាព មន្ត្រីជំនាញ និងសមាជិកសភា ដើម្បី​ឆ្លើយ​តប​ទៅនឹងបញ្ហាប្រឈមជាសកល និងការអភិវឌ្ឍតាមចក្ខុវិស័យ អាស៊ាន​ឆ្នាំ​២០៤៥​ខាង​មុខ​។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានក្រុមសភាជាតិអាយប៉ាកម្ពុជា ក៏បានកោតសរសើរ និង វាយ តម្លៃខ្ពស់ ជូនសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា ដែលបានបំពេញភារកិច្ចក្នុងការចូលរួមកិច្ចប្រជុំ នានារបស់អន្តរសភា អាស៊ានទទួលបានជោគជ័យនាពេលកន្លងមក៕

សម្តេចធិបតីណែនាំក្រសួងស្ថាប័នពាក់ព័ន្ធត្រូវជំរុញតម្រង់ទិសវិជ្ជាជីវៈតាំងពីថ្នាក់ទី៩ឡើងទៅ

2026/02/10 01:09:00 pm        212
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបន្តលើកទឹកចិត្ត និងណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តអនុវត្តនូវ គន្លងតម្រង់ទិសដល់សិស្សតាំងពីថ្នាក់ទី៩ ទី១០ឡើងទៅ ។នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ នេះ ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ កាលពីខែ កក្កដា និងសីហា ឆ្នាំ២០២៥នោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រិ បានបញ្ជាក់ថា ក្នុងបរិបទ បដិវត្តកម្មឌីជី ថល ត្រូវបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានការអភិវឌ្ឍប្រកបដោយគុណភាព ចាប់ពីការអប់រំកុមារ តូច និងត្រូវបន្តនូវគន្លងតម្រង់ទិសវិជ្ជាជីវៈដល់សិស្សានុសិស្សតាំងពីថ្នាក់ទី៩ ឬទី១០ឡើងទៅ កុំចាំដល់ចប់បាក់ឌុប។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ បាននឹងកំពុងអនុវត្តការអប់រំ ទាំងចំណេះដឹងទូទៅ និងការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជន ដែលជាមធ្យោបាយបត់បែន ស្វែងរកចំណេះ និងជំនាញ ដើម្បីងាយស្រួលក្នុងការស្វែងរក ការងារធ្វើ៕ អត្ថបទ៖ មុត សុទ្ធ

ជនជាតិចិន៣១៩នាក់ទៀត ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)

2026/02/10 12:14:20 pm        180
នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហាការជាមួយស្ថានទូតចិន បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ៣១៩នាក់ (ស្រី១នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ។ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

សម្ដេចធិបតី អរគុណពលរដ្ឋបានរួមសាមគ្គីគ្នាជួយវីរកងទ័ព និងពលរដ្ឋភៀសសឹកពេលសត្រូវឈ្លានពាន

2026/02/10 11:51:01 am        195
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសនៅទូទាំងពិភពលោក ដែលបានបានរួបរួមសាមគ្គីគ្នា ក្នុងកាលៈទេសៈប្រទេសជាតិត្រូវបានកងទ័ពថៃឈ្លានពានចំនួនពីរលើកនៅឆ្នាំ២០២៥ ដោយបានជួយឧបត្ថម្ភគាំទ្រគ្រប់រូបភាពទាំងសម្ភារៈ ស្បៀងអាហារ និងថវិក ទៅដល់វីរកងទ័ព និងពលរដ្ឋភៀសសឹក។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថ្លែងអំណរគុណជាថ្មីបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ក្នុងឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណដល់វីរយុទ្ធជនទាំងអស់ដែលបានប្រឹងប្រែងការពារជាតិទឹកដី ប្រកបដោយភាពអង់អាចក្លាហាន ដើម្បីការពារជាតិ និងប្រជាជន។ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាជួយដល់ប្រជាពលរដ្ឋជាជនភៀសសឹកក្នុងពេលមានសង្គ្រាមឈ្លានពាន ជាពិសេសអាជ្ញាធរខត្តដែលរងផលប៉ះពាល់ដោយផ្ទាល់ដែលបានសម្របសម្រួលជួយដល់ពលរដ្ឋភៀសសឹកដែលពេលសង្គ្រាមពីរឡើងកើនឡើងដល់ជាងកន្លះលាននាក់។សម្តេចធិបតី នាយករដ្ឋមន្រ្ដីថ្លែងបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងព្រះមហាក្សត្រ មន្ត្រីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋសាមញ្ញ សុទ្ធតែកំពុងបារម្ភពីបញ្ហាទឹកដី ដោយសម្ដេចមើលឃើញថា រយៈពេល១០នាទី មានប្រជាពលរដ្ឋលើបណ្តាញសង្គម អាចបង្ហាញអារម្មណ៍ច្រើនយ៉ាង។ តែសម្រាប់រាជរដ្ឋាភិបាល រាល់ការសម្រេចចិត្ត គឺប្រកបដោយការថ្លឹងថ្លែង និងគិតគូរខ្ពស់ និងគ្រប់ជ្រុងជ្រោយលើការដោះស្រាយបញ្ហាព្រំដែននេះ។សូមបញ្ជាក់ថា មកទល់ពេលនេះ សកម្មភាពការងាររបស់រាជរដ្ឋាភិបាលដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ក៏ដូចជាការពារប្រជាពលរដ្ឋដែលរងការរំលោភបំពានពីសំណាក់ប្រទេសថៃបាននិងកំពុងបន្តធ្វើយ៉ាងសកម្ម ខណៈសហគមន៍តំបន់ និងអន្តរជាតិកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នូវការវិវឌ្ឍស្ថានការណ៍ និងជួយជ្រោមជ្រែងគ្រប់ពេលវេលាដើម្បីធានាថា បទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងឡាយដែលបានចុះហត្ថលេខាជាមួយគ្នារវាងកម្ពុជា និងថៃត្រូវបានគោរព ហើយការរំលោភបំពាននានាត្រូវបានកត់ត្រា និងបកអាក្រាត ហើយក៏ជាសារយ៉ាងច្បាស់ប្រាប់ទៅភាគីថៃថា ទឹកដីកម្ពុជាមិនអាចរំលោភបំពានបានឡើយ៕

សម្ដេចធិបតីផ្ដាំដល់យុវជនឱ្យខិតខំរៀនសូត្រ ខណៈអនាគតប្រទេសជាតិត្រូវផ្សារភ្ជាប់ជាមួយយុវជន

2026/02/10 11:18:17 am        181
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានផ្ដាំដល់យុវជនឱ្យខិតខំរៀនសូត្រ ខណៈអនាគតប្រទេសជាតិ គឺត្រូវផ្សារភ្ជាប់ជាមួយអនាគតរបស់យុវជន ដូច្នេះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធកំពុងបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ និងការបណ្ដុះបណ្ដាល អប់រំយុវជនឱ្យក្លាយទៅជាធនធានមនុស្សដ៏ល្អសម្រាប់ប្រទេសជាតិ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ណែនាំបែបនេះ ក្នុងឱកាស អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា ការពង្រឹងគុណភាពវិស័យអប់រំកម្ពុជា គឺជាគោលដៅឤទិភាពរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ សម្រាប់អនុវត្តនៅគ្រប់ដំណាក់កាល, គឺការអប់រំឱ្យមានចំណេះដឹងទូលាយ ជំនាញពិតប្រាកដ ព្រមទាំង សីលធម៌ គុណភាព និង មនសិការស្នេហាជាតិ, ជាពិសេស ការបណ្តុះបណ្តាលជំនាញបច្ចេកទេស វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា, ការតម្រង់ទិសសម្រាប់ទីផ្សារការងារ និងការពង្រឹងជំនាញបច្ចេកទេសដល់យុវជន សំដៅធានាថា «យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» ដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែល្អប្រសើរ និងរួមចំណែកក្នុងកាអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ សម្តេចបានធិបតី បានបង្ហាញនូវមោទនភាព ខណៈការងារអភិវឌ្ឍធនធានមនុស្សកម្ពុជាទទួលបាននូវការរីកចម្រើន, ទាំងបរិមាណ និងគុណភាព។សម្តេចធិបតីបានថ្លែងថា វឌ្ឍនភាព នៃវិស័យអប់រំនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ, ក្នុងនោះ កម្ពុជាត្រូវបានទទួលស្គាល់ ជាប្រទេសដែលមានការអភិវឌ្ឍឆាប់រហ័ស, ទាំងផ្នែក សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសេវាកម្ម។សម្តេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានណែនាំឱ្យបង្កើនលទ្ធភាព តាមគ្រប់រូបភាពដើម្បីបណ្តុះបណ្តាលសិស្សពូកែ រាប់ចាប់តាំងពីកម្រិតមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិ និងរៀបចំឱ្យមានការគាំទ្រ ចំពោះមុខដល់សិស្សរៀនពូកែដែលកំពុងជួបបញ្ហា, ទាំងក្នុងការរស់នៅ និងការរៀនសូត្រ។ សម្ដេចបានថ្លែងបញ្ជាក់ថា៖«អនាគតប្រទេសជាតិ ត្រូវផ្សារភ្ជាប់ជាមួយអនាគតរបស់យុវជន»៕

សម្តេចធិបតីណែនាំឱ្យបន្តផ្តល់អាហារូបករណ៍ដល់សិស្សពូកែ ជួបការលំបាក និងគ្រួសារក្រីក្រ ជាពិសេស​សិស្សជាស្រ្ដី

2026/02/10 11:08:10 am        167
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តផ្តល់អាហារូបករណ៍ដល់សិស្សពូកែ សិស្សជួបការលំបាក ឬសិស្សមកគ្រួសារក្រីក្រ ជាពិសេសសិស្សជាស្រ្ដី ដើម្បីពួកគេអាចបន្តការសិក្សារហូតបញ្ចប់ថ្នាក់ឧត្តមសិក្សា និងមានចំណេះជំនាញវិជ្ជាជីវៈត្រឹមត្រូវ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ណែនាំបែបនេះ ក្នុងឱកាស អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអបអរសាទរចំពោះសិស្សជ័យលាភីនិទ្ទេស A សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក៏ដូចជាជ័យលាភីសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ ទាំងអស់ក្នុងឆ្នាំ២០២៥។ សម្ដេចមានប្រសាសន៍ថា លទ្ធផលសិស្សនិទ្ទេស A សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងជ័យលាភីសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈថ្ងៃនេះ គឺជានិមិត្តរូបនៃភាពជោគជ័យកើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់បេក្ខជនផ្ទាល់ ពីការបង្ហាត់បង្រៀនរបស់លោកគ្រូអ្នកគ្រូនិងបុគ្គលិកសិក្សា និងជាពិសេសការជួយគាំទ្ររបស់ឪពុកម្តាយ-អាណាព្យាបាលទៅលើការសិក្សារបស់សិស្សានុសិស្ស និងរហូតទទួលបានជោគជ័យ។សូមជម្រាបថា លទ្ធផលកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់ពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ ២០២៥ មានការប្រែប្រួលរីកចម្រើនគួឱ្យកត់សម្គាល់។ នៅឆ្នាំ ២០១៤ ការប្រឡងលើកទី១ និងលើក ទី២ មានបេក្ខជនទទួលបានជ័យលាភីនិទ្ទេស A មានតែចំនួន ១១នាក់តែប៉ុណ្ណោះ។ រហូតដល់ឆ្នាំ២០២៥នេះ ចំនួនបេក្ខជនប្រឡងជាប់ និងបេក្ខជនទទួលបាននិទ្ទេស A បានកើនឡើងជាបន្តបន្ទាប់ បេក្ខជនប្រឡងជាប់បានកើនដល់ ៨៤,៥៦% និងមានបេក្ខជន ទទួលបាននិទ្ទេស A មានចំនួន ៣.០២០នាក់៕

សម្តេចធិបតី៖ បញ្ហាព្រំដែនត្រូវដោះស្រាយតាមយន្តការអន្តរជាតិ បើទោះបីជាយឺតបន្តិចតែនឹងទទួលផលបានជានិរន្ត

2026/02/10 11:01:34 am        246
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្កតីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា ជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមច្បាប់អន្តរជាតិ បើទោះបីជាការដោះស្រាយតាមរយៈច្បាប់អន្តរជាតិនេះមានភាពយឺតយ៉ាវបន្តិចមែន ប៉ុន្តែវានឹងទទួលបានលទ្ធផលល្អជានិរន្ត ដើម្បីធានាដល់សុវត្ថិភាព និងសន្តិសុខជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងមូលជាពិសេសនៅតាមព្រំ ដែនរវាងកម្ពុជា និងថៃតែម្តង។ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA និងសិស្សបច្ចេកទេសវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់យ៉ាងច្បាស់ថា គោលការណ៍របស់រាជរដ្ឋាភិបាល គឺទឹកដី និងប្រជាជនគឺនៅតែជាអាទិភាពខ្ពស់បំផុតក្នុងការយកចិត្តទុកដាក់នាពេលកន្លងមក បច្ចុប្បន្ន និងអនាគត ហើយសម្តេចបានប្រកាសប្រាប់ដល់បងប្អូនប្រជាពលរដ្ឋខ្មែរផងដែរថាព្រំដែនរវាងកម្ពុជានិងថៃគឺជាព្រំដែនអន្តរជាតិ រវាងរដ្ឋនិងរដ្ឋនិងបានការពារដោយច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ ដូច្នេះកម្ពុជាប្រកាន់ជំហរដាច់ខាតការពារនូវអធិបតេយ្យ បូរណភាពទឹកដីរបស់ខ្លួនទាំងបច្ចុប្បន្នទាំងទៅអនាគត ដោយប្រើប្រាស់គ្រប់មធ្យបាយកម្ពុជាមានតាមច្បាប់អន្តរជាតិ។ មួយវិញទៀតកម្ពុជានៅតែមិនទទួលស្គាល់ជាដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំងនោះ។សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមទៀតថា ជំហររបស់រាជរដ្ឋាភិបាលការខិតខំដោះ ស្រាយ ដោយសន្តិវិធី ដោយមូលដ្ឋានច្បាប់អន្តរជាតិទៅលើបញ្ហាព្រំដែន គឺជាគោលការណ៍មួយដែលបាន ខិតខំដាក់ទិសដៅ ខណៈមានតែវិធីសាស្រ្តនេះទេទើបអាចធានាបាននូវប្រសិទ្ធភាព ដែលអាចយូរអង្វែង។ ដោយសម្តេចបានបញ្ជាក់ថា«លទ្ធផលអាចយឺតអាចលំបាកខ្លះ ប៉ុន្តែយើងត្រូវប្រឈមដោះស្រាយទាំង អស់គ្នាហើយរកពិធីមួយដោះបញ្ចប់កុំឲ្យវាកើតឡើងវិញទៅថ្ងៃអនាគត ដើម្បីធានានូវភាពសុខសាន្តរបស់ យើង ខណៈកន្លែងពីមុនធ្លាប់តែអភិវឌ្ឍន៍ ដោយពីជំនាន់៨០-៩០ជាសង្គ្រាមសមរភូមិផ្ទៃក្នុង ក្រោយមកក៏ មានការអភិវឌ្ឍភ្ជាប់ទំនាក់ទំនងជាមួយប្រទេសជិតខាង។ ជាអកុសលក្នុងរយៈពេលខ្លីនេះបានក្លាយទៅជា ដែនសមរភូមិឡើងវិញ ហើយសង្ឈឹមថាវានឹងបញ្ចប់ វានឹងប្រែក្លាយទៅជានៃការអភិវឌ្ឍរស់រវើករបស់ប្រជា ពលរដ្ឋឡើងវិញ ហើយយើងនឹងខិតខំដោះស្រាយបញ្ហាទឹកដីរបស់យើងផ្អែកលើច្បាប់ដើម្បីការពារនូវ អធិបតេយ្យភាព និងបូរណភាពរបស់យើងទៅតាមលទ្ធភាព និងបច្ចេកទេស និងច្បាប់ដែលយើងមាន»៕

ទាក់ទងបញ្ហាព្រំដែន សម្តេចធិបតីប្រកាសថា រាល់ការសម្រេចចិត្តគ្រប់ជំហានទាំងអស់របស់រាជរដ្ឋាភិបាលគឺតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ

2026/02/10 09:47:07 am        255
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាល់ការសម្រេចចិត្តទាំងអស់របស់រាជរដ្ឋាភិបាល គឺដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាជាធំ ខណៈទាក់ទងនឹងបញ្ហាព្រំ ដែនរវាងកម្ពុជា និងថៃនេះ រាជរដ្ឋាភិបាលបានកំពុងធ្វើការដោះស្រាយយ៉ាងសកម្មបំផុតបើទោះបីជាសកម្មភាពនេះមិនក្តួងក្តាំងដូចការបាញ់គ្នាក៏ដោយនោះ។ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA និងសិស្សបច្ចេកទេសវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សម្តេចពិតជាយល់អារម្មណ៍ចំពោះបងប្អូនរួមជាតិចំពោះស្ថានការណ៍ព្រំដែនរវាងកម្ពុជា និងថៃនាពេល បច្ចុប្បន្ននេះ ប៉ុន្តែទោះបីយ៉ាងណាសម្តេច បានប្រាប់ដល់ជនរួមជាតិទាំងអស់ថា រាល់ការសម្រេចចិត្តរបស់ រាជរដ្ឋាភិបាលគ្រប់ជំហានទាំងអស់គឺដោយការទទួលខុសត្រូវ ថ្លឹងថ្លែង វាយតម្លៃច្បាស់លាស់នៅក្នុងមុខ ព្រួញដែលត្រូវគិតគូរទាំងទឹកដី ទាំងប្រជាពលរដ្ឋរបស់យើង និងទាំងកងកម្លាំងរបស់យើងទាំងអស់។យ៉ាងណាក៏ដោយសម្តេចធិបតី នាយករដ្ឋមន្រ្តី បានថ្លែងថា បើទោះបីជាការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានិងថៃនាពេលនេះមានទស្សនខុសគ្នាច្រើនក្តី ក៏ប៉ុន្តែរាជរដ្ឋាភិបាលបានកំពុងខិតខំធ្វើការដោះស្រាយនូវបញ្ហានេះជានិច្ចបើទោះបី ជារាជរដ្ឋាភិបាលមិនបានបង្ហាញជាសាធារណៈ ឬធ្វើសន្និសីទជាប្រចាំដើម្បីបង្ហាញដល់ជនរួមជាតិនោះ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាក៏បានប្រកាសប្រាប់ដល់ជនរួមជាតិទាំងអស់ផងដែរថា ទោះស្ថានភាពនេះ (បញ្ហាព្រំដែនកម្ពុជា-ថៃ) មានភាពស្មុគ្រស្មាញយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលនឹងខិតខំថែរក្សាការពារឲ្យខាងតែបាននូវបូរណភាពទឹកដី និងប្រជាជនកម្ពុជាយើងទាំងមូលដោយប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់៕  អត្ថបទបាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងសិស្សបច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣

2026/02/10 09:25:21 am        240
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងសិស្សបច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសចូលរួមអបអរសាទរចំពោះសិស្សានុសិស្ស ទាំងជាង១២ម៉ឺននាក់ ដែលបានប្រឡងជាប់សញ្ញាប័ត្រទុតិយភូមិ ហើយកាន់តែពិសេសទៅទៀតនោះ សម្តេចបានវាយតម្លៃខ្ពស់ចំពោះសិស្សានុសិស្សទាំង៣០២០ដែលបានជាប់និទ្ទេសA។ក្នុងឱកាសសំណេះសំណាលជាមួយសិស្សនិទ្ទេសA និងសិស្សបច្ចេកទេសវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនឹងបន្តវិភាជថវិកាបន្ថែមសម្រាប់វិស័យអប់រំ តាមរយៈពង្រាយគ្រូបង្រៀនបន្ថែម វិក្រឹតការ និងជំនាញជាច្រើនទៀតដល់គ្រូ អ្នកគ្រូ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួង អប់រំ យុវជននិងកីឡា នឹងខិតខំធ្វើយ៉ាងណាឲ្យកុមារបានរៀនសូត្រយ៉ាងតិច៩ឆ្នាំ ក្នុងបរិស្ថានល្អ ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា បូរណភាពទឹកដី និងប្រជាពលរដ្ឋគឺជាអាទិភាពធំបំផុត ដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសថ្លែងអំណរគុណចំពោះជនរួមជាតិទាំងអស់ ដែលបានរួមកម្លាំងគ្នាជួយដល់បងប្អូនវីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋដែលបានភៀសសឹក ក្រោយការឈ្លានពានរបស់ថៃ ខណៈសកម្មភាពនេះ គឺជាកម្លាំងមហាសាមគ្គីមួយក្នុងស្មារតីខ្មែរតែមួយ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលគ្រប់ជំហានទាំងអស់ គឺដើម្បីតែឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាទាំងអស់ ហើយក្នុងនាមរាជរដ្ឋាភិបាលសូមប្រកាសប្តេជ្ញាចិត្តថាបូរណភាពទឹកដី និងប្រជាជនកម្ពុជាគឺជាអាទិភាពចម្បងបំផុត ក្នុងការយកចិត្តទុកដាក់ខ្ពស់ ទាំងបច្ចុប្បន្ន និងអនាគត។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃគឺមានទស្សនខុសគ្នាច្រើន ប៉ុន្តែទោះយ៉ាងណារាជរដ្ឋាភិបាលបានកំពុងខិតខំធ្វើការដោះស្រាយនូវបញ្ហានេះជានិច្ចបើទោះបី ជារាជរដ្ឋាភិបាលមិនបានបង្ហាញជាសាធារណៈ ឬធ្វើសន្និសីទជាប្រចាំ ដើម្បីបង្ហាញដល់ជនរួមជាតិនោះ។សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃគឺជាព្រំដែនអន្តរជាតិ ដូច្នេះរាជរដ្ឋាភិបាលនឹងខិតខំដោះស្រាយតាមរយៈយន្តការច្បាប់អន្តរជាតិ ហើយកម្ពុជាប្រកាសមិនទទួលស្គាល់ជាដាច់ខាត់ការកែប្រែព្រំដែនដោយប្រើប្រាស់កម្លាំងនោះ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ទោះស្ថានភាពនេះមានភាពស្មុគ្រស្មាញយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនឹងខិតខំថែរក្សាការពារឲ្យខាងតែបាននូវបូរណភាពទឹកដី និងប្រជាជនកម្ពុជាយើងទាំងមូល។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ការខិតខំដោះស្រាយបញ្ហាព្រំដែនដោយសន្ដិវិធី និងច្បាប់ គឺជាមូលដ្ឋានក្នុងការដោះស្រាយដោយទទួលបានផលជានិរន្តរភាព ជាព្រំដែនសុខសន្ដិភាពសម្រាប់កូនចៅយើង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយោគយល់លើកិច្ចការងារនេះ។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ គ្រប់ក្រសួង ស្ថាប័ន និងគ្រប់វិស័យទាំងអស់ ត្រូវខិតខំដើរទៅមុខ កាន់តែលំបាក កាន់តែខិតខំ ដើម្បីដឹកនាំប្រទេសជាតិយើងដើរទៅមុខ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមដង្ហែគម្ពីរព្រះត្រៃបិដក ក្នុងពិធីបុណ្យ ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក

2026/02/09 09:49:14 pm        209
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមដង្ហែគម្ពីរព្រះត្រៃបិដក ក្នុងពិធីបុណ្យ ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក នៅពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ_ភ្នំឧដុង្គ) ។ពិធីបុណ្យនេះ រៀបចំឡើងក្នុងគោលបំណង (១)អបអរសាទរសមិទ្ធផលជាប្រវត្តិសាស្ត្រ រំលឹកដល់ការបកប្រែគម្ពីរព្រះត្រៃបិដកពីភាសាបាលី មកជាភាសាខ្មែរបានពេញលេញ (២)រំលឹកដល់គុណក្រុមជំនុំព្រះត្រៃបិដកដែលបានខិតខំចងក្រង បកប្រែ និងថែរក្សាមរតកធម៌នេះ និង (៣)ការសូធ្យព្រះត្រៃបិដកលើកតម្កើងតម្លៃព្រះធម៌ និងផ្សព្វផ្សាយចំណេះដឹងផ្នែកពុទ្ធសាសនាឱ្យកាន់តែរីកសុះសាយ ។ផ្អែកតាមក្រមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ។ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចចំនួន៣ចំណុច ដែលជាការតម្កើងដ៏អស្ចារ្យក្នុងព្រះពុទ្ធសាសនាខ្មែរ។ សេចក្តីសម្រេចជាប្រវត្តិសាស្ត្រទាំង៣ចំណុចនោះរួមមាន (១)ការបង្កើតក្រុមជំនុំព្រះត្រៃបិដកឡើងវិញ ដើម្បីផ្ទៀងផ្ទាត់គម្ពីរក្បួនច្បាប់ពុទ្ធសាសនា និងបកប្រែអដ្ឋកថា ដីកា យោជនា ដែលជាសេចក្តីពន្យល់របស់ព្រះអរហន្តលើគម្ពីរព្រះត្រៃបិដកជាពុទ្ធវចនៈ (២)រៀបចំពិធីសូត្រព្រះត្រៃបិដកខ្មែររៀងរាល់ ៥ឆ្នាំម្តងនៅប្រាសាទអង្គរវត្ត ឬភ្នំព្រះរាជទ្រព្យ (ទីតាំងតម្កល់ព្រះបរមសារីរិកធាតុ) និង (៣)រៀបចំពិធីបុណ្យរំលឹកការបកប្រែគម្ពីរព្រះត្រៃបិដក និងរំលឹកដល់គុណក្រុមជំនុំព្រះត្រៃបិដក។ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល បានស្តែងឱ្យឃើញច្បាស់នូវការលើកតម្កើងការគោរពប្រណិប័តន៍ព្រះពុទ្ធសាសនា និងនាំឱ្យមានការពេញចិត្តជាខ្លាំង ពីសំណាក់គណៈសង្ឃនាយកទាំងពីរនិកាយនៅកម្ពុជា ក៏ដូចជាប្រជាពុទ្ធបរិស័ទខ្មែរនៅទូទាំងប្រទេស៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រភព៖ ចារកម្មអាមេរិកបង្ហាញពីការខូចខាតថ្មីមានកម្រិតចំពោះកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
05/05/2026 05:05 PM
ប្រមុខ IMF ព្រមានពី «ផលវិបាកអាក្រក់ទៅៗ» បើសង្គ្រាមនៅមជ្ឈិមបូព៌ា អូសបន្លាយដល់ឆ្នាំ២០២៧
05/05/2026 05:05 PM
អ្នកវិភាគ៖ សហរដ្ឋអាមេរិកមានគោលបំណង «បំផ្លាញអនាគតរបស់អ៊ីរ៉ង់»
05/05/2026 05:05 PM
ការវិភាគ៖ ការបន្ថយកងទ័ពរបស់លោក Trump នៅអាល្លឺម៉ង់ បង្ហាញពីកង្វះកិច្ចប្រឹងប្រែងរបស់ណាតូ
05/05/2026 05:05 PM
PCO៖ កិច្ចប្រជុំកំពូលអាស៊ាន២០២៦ នឹងផ្តោតលើសន្តិសុខថាមពល និងភាពធន់នឹងគ្រោះមហន្តរាយ
05/05/2026 05:05 PM
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖ ការវិនិយោគលើឆ្មប ជាការវិនិយោគលើស្ត្រី កុមារ គ្រួសារ និង​អនាគត​នៃ​សង្គមជាតិ
05/05/2026 05:05 PM
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់៖ ជនស៊ីវិល ៥នាក់ បានស្លាប់ នៅក្នុងការវាយប្រហាររបស់អាមេរិកលើទូកដឹកទំនិញ
05/05/2026 05:05 PM
ព្រះសង្ឃ និងពលរដ្ឋ អំពាវនាវសប្បុរសជនចូលរួមបរិច្ចាគជាមួយកាកបាទក្រហមកម្ពុជា បន្ត​កិច្ច​ការ​មនុស្សធម៌
05/05/2026 05:05 PM
ការវិភាគ៖ រុស្ស៊ីបាត់បង់ទឹកដី នៅអ៊ុយក្រែន ក្នុងខែមេសា ជាលើកដំបូងតាំងពីពាក់កណ្តាលឆ្នាំ២០២៣
05/05/2026 05:05 PM
អាមេរិកបំផ្លាញទូកតូចៗរបស់អ៊ីរ៉ង់ ៦គ្រឿង បាញ់ទម្លាក់មីស៊ីល និងយានដ្រូន ខណៈបើកច្រកសមុទ្រ Hormuz
05/05/2026 05:05 PM