សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ
​សម្ដេចធិបតី៖ កម្ពុជា នឹងប្រើយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដោះស្រាយដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖ ការវិនិយោគលើឆ្មប ជាការវិនិយោគលើស្ត្រី កុមារ គ្រួសារ និង​អនាគត​នៃ​សង្គមជាតិ
ព្រះសង្ឃ និងពលរដ្ឋ អំពាវនាវសប្បុរសជនចូលរួមបរិច្ចាគជាមួយកាកបាទក្រហមកម្ពុជា បន្ត​កិច្ច​ការ​មនុស្សធម៌

ព័ត៌មានជាតិ

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងសិស្សបច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣

2026/02/10 09:25:21 am        240
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងសិស្សបច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសចូលរួមអបអរសាទរចំពោះសិស្សានុសិស្ស ទាំងជាង១២ម៉ឺននាក់ ដែលបានប្រឡងជាប់សញ្ញាប័ត្រទុតិយភូមិ ហើយកាន់តែពិសេសទៅទៀតនោះ សម្តេចបានវាយតម្លៃខ្ពស់ចំពោះសិស្សានុសិស្សទាំង៣០២០ដែលបានជាប់និទ្ទេសA។ក្នុងឱកាសសំណេះសំណាលជាមួយសិស្សនិទ្ទេសA និងសិស្សបច្ចេកទេសវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនឹងបន្តវិភាជថវិកាបន្ថែមសម្រាប់វិស័យអប់រំ តាមរយៈពង្រាយគ្រូបង្រៀនបន្ថែម វិក្រឹតការ និងជំនាញជាច្រើនទៀតដល់គ្រូ អ្នកគ្រូ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួង អប់រំ យុវជននិងកីឡា នឹងខិតខំធ្វើយ៉ាងណាឲ្យកុមារបានរៀនសូត្រយ៉ាងតិច៩ឆ្នាំ ក្នុងបរិស្ថានល្អ ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា បូរណភាពទឹកដី និងប្រជាពលរដ្ឋគឺជាអាទិភាពធំបំផុត ដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសថ្លែងអំណរគុណចំពោះជនរួមជាតិទាំងអស់ ដែលបានរួមកម្លាំងគ្នាជួយដល់បងប្អូនវីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋដែលបានភៀសសឹក ក្រោយការឈ្លានពានរបស់ថៃ ខណៈសកម្មភាពនេះ គឺជាកម្លាំងមហាសាមគ្គីមួយក្នុងស្មារតីខ្មែរតែមួយ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលគ្រប់ជំហានទាំងអស់ គឺដើម្បីតែឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាទាំងអស់ ហើយក្នុងនាមរាជរដ្ឋាភិបាលសូមប្រកាសប្តេជ្ញាចិត្តថាបូរណភាពទឹកដី និងប្រជាជនកម្ពុជាគឺជាអាទិភាពចម្បងបំផុត ក្នុងការយកចិត្តទុកដាក់ខ្ពស់ ទាំងបច្ចុប្បន្ន និងអនាគត។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃគឺមានទស្សនខុសគ្នាច្រើន ប៉ុន្តែទោះយ៉ាងណារាជរដ្ឋាភិបាលបានកំពុងខិតខំធ្វើការដោះស្រាយនូវបញ្ហានេះជានិច្ចបើទោះបី ជារាជរដ្ឋាភិបាលមិនបានបង្ហាញជាសាធារណៈ ឬធ្វើសន្និសីទជាប្រចាំ ដើម្បីបង្ហាញដល់ជនរួមជាតិនោះ។សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃគឺជាព្រំដែនអន្តរជាតិ ដូច្នេះរាជរដ្ឋាភិបាលនឹងខិតខំដោះស្រាយតាមរយៈយន្តការច្បាប់អន្តរជាតិ ហើយកម្ពុជាប្រកាសមិនទទួលស្គាល់ជាដាច់ខាត់ការកែប្រែព្រំដែនដោយប្រើប្រាស់កម្លាំងនោះ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ទោះស្ថានភាពនេះមានភាពស្មុគ្រស្មាញយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនឹងខិតខំថែរក្សាការពារឲ្យខាងតែបាននូវបូរណភាពទឹកដី និងប្រជាជនកម្ពុជាយើងទាំងមូល។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ការខិតខំដោះស្រាយបញ្ហាព្រំដែនដោយសន្ដិវិធី និងច្បាប់ គឺជាមូលដ្ឋានក្នុងការដោះស្រាយដោយទទួលបានផលជានិរន្តរភាព ជាព្រំដែនសុខសន្ដិភាពសម្រាប់កូនចៅយើង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយោគយល់លើកិច្ចការងារនេះ។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ គ្រប់ក្រសួង ស្ថាប័ន និងគ្រប់វិស័យទាំងអស់ ត្រូវខិតខំដើរទៅមុខ កាន់តែលំបាក កាន់តែខិតខំ ដើម្បីដឹកនាំប្រទេសជាតិយើងដើរទៅមុខ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមដង្ហែគម្ពីរព្រះត្រៃបិដក ក្នុងពិធីបុណ្យ ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក

2026/02/09 09:49:14 pm        209
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមដង្ហែគម្ពីរព្រះត្រៃបិដក ក្នុងពិធីបុណ្យ ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក នៅពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ_ភ្នំឧដុង្គ) ។ពិធីបុណ្យនេះ រៀបចំឡើងក្នុងគោលបំណង (១)អបអរសាទរសមិទ្ធផលជាប្រវត្តិសាស្ត្រ រំលឹកដល់ការបកប្រែគម្ពីរព្រះត្រៃបិដកពីភាសាបាលី មកជាភាសាខ្មែរបានពេញលេញ (២)រំលឹកដល់គុណក្រុមជំនុំព្រះត្រៃបិដកដែលបានខិតខំចងក្រង បកប្រែ និងថែរក្សាមរតកធម៌នេះ និង (៣)ការសូធ្យព្រះត្រៃបិដកលើកតម្កើងតម្លៃព្រះធម៌ និងផ្សព្វផ្សាយចំណេះដឹងផ្នែកពុទ្ធសាសនាឱ្យកាន់តែរីកសុះសាយ ។ផ្អែកតាមក្រមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ។ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចចំនួន៣ចំណុច ដែលជាការតម្កើងដ៏អស្ចារ្យក្នុងព្រះពុទ្ធសាសនាខ្មែរ។ សេចក្តីសម្រេចជាប្រវត្តិសាស្ត្រទាំង៣ចំណុចនោះរួមមាន (១)ការបង្កើតក្រុមជំនុំព្រះត្រៃបិដកឡើងវិញ ដើម្បីផ្ទៀងផ្ទាត់គម្ពីរក្បួនច្បាប់ពុទ្ធសាសនា និងបកប្រែអដ្ឋកថា ដីកា យោជនា ដែលជាសេចក្តីពន្យល់របស់ព្រះអរហន្តលើគម្ពីរព្រះត្រៃបិដកជាពុទ្ធវចនៈ (២)រៀបចំពិធីសូត្រព្រះត្រៃបិដកខ្មែររៀងរាល់ ៥ឆ្នាំម្តងនៅប្រាសាទអង្គរវត្ត ឬភ្នំព្រះរាជទ្រព្យ (ទីតាំងតម្កល់ព្រះបរមសារីរិកធាតុ) និង (៣)រៀបចំពិធីបុណ្យរំលឹកការបកប្រែគម្ពីរព្រះត្រៃបិដក និងរំលឹកដល់គុណក្រុមជំនុំព្រះត្រៃបិដក។ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល បានស្តែងឱ្យឃើញច្បាស់នូវការលើកតម្កើងការគោរពប្រណិប័តន៍ព្រះពុទ្ធសាសនា និងនាំឱ្យមានការពេញចិត្តជាខ្លាំង ពីសំណាក់គណៈសង្ឃនាយកទាំងពីរនិកាយនៅកម្ពុជា ក៏ដូចជាប្រជាពុទ្ធបរិស័ទខ្មែរនៅទូទាំងប្រទេស៕

រដ្ឋសភាកម្ពុជា ចាប់ដៃគូជាមួយអង្គការសុខភាពពិភពលោក (WHO) ត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពពិភពលោក នាពេលឆាប់ៗខាងមុខ

2026/02/09 07:34:48 pm        134
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានប្រកាសធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក (WHO) ដើម្បីត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពពិភពលោក លើកទី៩ (9th APPF-GH) ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗខាងមុខនេះ។នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់នាថ្ងៃនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨, អ្នកតំណាងរាស្ត្រជាសមាជិកគណៈកម្មការ, ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា ព្រមទាំង ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរង និងជាប្រធានក្រុមទីប្រឹក្សារដ្ឋសភា បានពិភាក្សាការងារលម្អិតស៊ីជម្រៅជាមួយតំណាងអង្គការ WHO ដឹកនាំដោយ លោកស្រីវេជ្ជបណ្ឌិត Marianna Trias លើការរៀបចំខ្លឹមសារ និងបច្ចេកទេសនៃវេទិកានេះ។តាមរយៈលទ្ធផលនៃកិច្ចពិភាក្សានៅថ្ងៃនេះ តំណាងអង្គការ WHO ប្រចាំកម្ពុជា បានប្រកាសផ្តល់នូវជំនាញបច្ចេកទេស ដើម្បីធ្វើការងាររួមគ្នាជាមួយរដ្ឋសភាជាតិកម្ពុជា ក្នុងការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឱ្យឆ្លើយតបចំគោលដៅនៃ «ការគ្របដណ្តប់សុខភាពជាសកល (UHC)» និង «គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)»។តាមរយៈកិច្ចសហប្រតិបត្តិការក្នុងការរៀបចំរួមគ្នានេះ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពពិភពលោក លើកទី៩ នឹងផ្ដល់នូវទស្សាទានទានគន្លឹះថ្មីៗបន្ថែម ក្នុងការបង្កើនប្រសិទ្ធភាពនៃការឆ្លើយតបលើការទប់ស្កាត់ជំងឺមិនឆ្លង (NCDs), លើកកម្ពស់សុខភាពផ្លូវចិត្ត និងការឆ្លើយតបនឹងជំងឺឆ្លងថ្មីៗ។ ពាក់ព័ន្ធនឹងបរិវត្តកម្មឌីជីថលក្នុងវិស័យសុខាភិបាល ដៃគូអន្តរជាតិក៏បានប្រកាសជួយជ្រោមជ្រែងកម្ពុជា ក្នុងការបង្ហាញពីតួនាទីរបស់សភាក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីកសាងប្រព័ន្ធសុខាភិបាលដែលមានភាពធន់ និងសមធម៌។លោកជំទាវ ឡោក ខេង បានបញ្ជាក់ថា វេទិកា APPF-GH លើកទី៩ នេះ មិនត្រឹមតែជាវេទិកាផ្លាស់ប្តូរយោបល់រវាងសមាជិកសភាក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសមាសសម្រាប់កម្ពុជា ក្នុងការបង្ហាញពីសមត្ថភាពដឹកនាំ និងការកៀរគរធនធានអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមរួម ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងវិបត្តិមនុស្សធម៌ជាដើម។តាមរយៈការចូលរួមយ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងដៃគូអភិវឌ្ឍន៍អន្តរជាតិ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះ ដើម្បីជំរុញឱ្យមានការប្តេជ្ញាចិត្តផ្នែកនយោបាយកាន់តែខ្លាំងក្លា ក្នុងការធានាសុខុមាលភាពជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូល។គួររំលឹកផងដែរថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពពិភពលោក គឺជាបណ្តាញសភាដ៏មានឥទ្ធិពល ដែលមានបំណងពង្រឹងសមត្ថភាពសមាជិកសភាក្នុងការតាក់តែងច្បាប់ និងអនុម័តថវិកា ដើម្បីគាំទ្រដល់សុខភាពពិភពលោក។

អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ(UN) ប្តេជ្ញាជួយរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់ជនភៀសសឹក

2026/02/09 07:01:01 pm        220
ភ្នំពេញ ៖ លោកស្រី វ៉ឡាដានកា អង់ឌីវ៉ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និង ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជួបពិភាក្សាគ្នា នៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនោះអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា នឹងប្តេជ្ញាសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីជួយជនភៀសសឹករងគ្រោះពីសង្គ្រាមឈ្លានពាន ពិសេសនឹងជួយរៀបចំកន្លែងស្នាក់នៅ បណ្តោះអាសន្នសម្រាប់ជនភៀសសឹកកម្ពុជាឱ្យបានមុខរដូវភ្លៀងមកដល់។ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងអំណរគុណដល់លោកស្រី វ៉ឡាដានកា អង់ឌីវ៉ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលបានប្តេជ្ញាក្នុងការដល់ជនភៀសសឹកកម្ពុជា និងបានសហការយ៉ាងស្និទ្ធស្នាលជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបន្តថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានសហប្រតិបត្តិការជាមួយ កម្មវិធីស្បៀងអាហារពិភពលោក (WFP), កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP), អង្គការសហប្រជាជាតិដើម្បីស្ត្រី (UN Women) និង អង្គការអន្តរជាតិទេសន្តប្រវេសន៍ (IOM) ហើយរាជរដ្ឋាភិបាលបន្តវេនបានយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងគ្រោះមហន្តរាយ ដោយការដាក់ចេញផែនការសកម្មភាពជាតិនៃយុទ្ធសាស្រ្តសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយ ឆ្នាំ២០២៤-២០២៨ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ដោយអនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយតំាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះដៃគូដែលតែងតែយកចិត្តទុកដាក់សហការគាំទ្រលើវិស័យការងារគ្រប់គ្រងគ្រោះមហន្តរាយ ក៏ដូចជាសហការគាំលើពហុវិស័យនៅបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ទាំងថ្នាក់ជាតិក្រោមជាតិដល់មូលដ្ឋាសហគមន៍ ក្នុងនោះកន្លងមកបានចូលកម្មវិធីកសាងទីទួលសុវត្តិភាព, ប្រព័ន្ធប្រកាសឱ្យដឹងមុន និងកម្មវិធីបណ្តុះបណ្តាលមន្ត្រីតាមបណ្តាលក្រសួងលើការងារឆ្លើយតបការគ្រប់គ្រងគ្រោះមហន្តរាយ ពិសេសសម្រាប់ឆ្នាំ២០២៥ រួមមានអង្ករប្រមាណ ២២០តោន ដល់ជនភៀសសឹក ចំនួន ៤,៥០០គ្រួសារ ក្នុងខេត្តឧត្តរមានជ័យ ពិសេសនៅពេលដែលវីរៈកងទ័ពកម្ពុជាបានឈរជើងយ៉ាងរឹងមាំនៅសមរភូមិមុខ ដើម្បីការពារបូរណភាពទឹកដី គឺក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មិនដែលធ្វេសប្រហែសនោះទេ គឺតែងគិតគូធានាសុខសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋភៀសសឹកគ្រប់រូបតាមមណ្ឌលសុវត្ថិភាព ជាអាទិភាពខ្ពស់បំផុត៕  ផលិត គង់ រ៉េន

ជន​បរទេស​សរុប ៤២៨នាក់​ទៀត ត្រូវបានបណ្ដេញចេញ​ពី​កម្ពុជា ពាក់​ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើ​ការងារ​ខុស​ច្បាប់

2026/02/09 06:05:51 pm        152
នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្តធ្វើ​ការ​បណ្តេញ​ជន​បរទេស​សរុបចំនួន ៤២៨នាក់ (ស្រី ២៦នាក់) មាន ១០សញ្ជាតិ រួមមាន លីន៊េរីយ៉ា នេប៉ាល់ ឥណ្ឌា ប៉ាគីស្ថាន ចិន ហ្វីលីពីន ថៃ កូរ៉េ មីប៊ី និងឥណ្ឌូណេស៊ី ចេញ​ពី​ព្រះរាជាណា​ចក្រ​កម្ពុជា ក្នុងនោះមានជនជាតិចិនចំនួន ៣១២នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងមួយចំនួនទៀតពាក់​ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើ​ការងារ​ខុស​ច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជួប​ពិភាក្សា​ការងារ​ជាមួយ​អ្នក​សម្រប​សម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា

2026/02/09 04:14:16 pm        230
នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុ​ប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ លោកស្រី វ៉ឡាដានកា អង់ឌីវ៉ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្នុង​គោល​បំណង​ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបន្តអនុវត្តលើគម្រោងជួយគ្នាទៅវិញទៅមក។

សិក្ខាកាមជាង ៥០០នាក់មកពីក្រសួងស្ថាប័នចំនួន៥ ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី​ការ​ប្រើប្រាស់​ប្រព័ន្ធបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង

2026/02/09 04:05:56 pm        238
ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ សិក្ខាកាមជាង៥០០នាក់ មកពីក្រសួង ស្ថាប័ន ចំនួន៥ បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី ការប្រើប្រាស់ប្រព័ន្ធបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ។ វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅនៅទីស្តីការក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីសិក្ខាកាម មកពីក្រសួង ស្ថាប័នទាំង៥រួមមាន៖ ១)ក្រសួងអភិវឌ្ឍន៍ជនបទ ២)ក្រសួងអធិការកិច្ច ៣)ក្រសួងធម្មការនិងសាសនា ៤)ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង៥)ក្រសួងសុខាភិបាល។ការរៀបចំវគ្គបណ្តុះបណ្តាលនេះគឺដើម្បីគាំទ្រដល់មន្រ្តីជំនាញតាមក្រសួង ស្ថាប័ន ឱ្យបានយល់ច្បាស់អំពីនិតិវិធីនៃការធ្វើជំរឿនមន្ត្រី ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងជំរឿនមន្ត្រី និងផ្ទៀងផ្ទាត់ទិន្នន័យមន្រ្តីជាក់ស្តែង ដែលកំពុងបំពេញការងារ នៅតាមរចនាសម្ព័ន្ធក្រសួង ស្ថាប័នរបស់ខ្លួន ដោយប្រើប្រាស់ទិន្នន័យរបស់ក្រសួងមុខងារសាធារណៈជាមូលដ្ឋានគោល ក្នុងគោលដៅរួម ដូចអ្វីប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ តែងតែបានលើកឡើងថា គឺដើម្បីចងក្រងនូវទិន្នន័យច្បាស់លាស់ ឯកភាពគ្នា និងប្រើប្រាស់បានរួមគ្នា។ បន្ថែមពីនេះគឺការកំណត់ឱ្យបានច្បាស់លាស់នូវរចនាសម្ព័ន្ធគ្រប់កម្រិតនិងគ្រប់ប្រភេទ និងអភិវឌ្ឍទិន្នន័យព័ត៌មានវិទ្យាគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈ ដោយកែលម្អឱ្យកាន់តែប្រសើរចំពោះប្រព័ន្ធបើកផ្តល់បៀវត្សជូនដល់មន្រ្តីដែលកំពុងបំពេញការងារជាក់ស្តែងនៅតាមរចនាសម្ព័ន្ធក្រសួង ស្ថាប័ន៕

ក្រុមសមាជិកាព្រឹទ្ធសភា ចុះជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំជាស្ត្រី នៃស្រុកបារាយណ៍ ស្រុក​តាំង​គោក និងស្រុកសន្ទុក ខេត្តកំពង់ធំ

2026/02/09 03:58:46 pm        196
នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អនុប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បាន​អញ្ជើញ​ចុះ​ជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំជាស្ត្រី នៃស្រុកបារាយណ៍ ស្រុកតាំងគោក និង​ស្រុក​សន្ទុក ខេត្តកំពង់ធំ ដើម្បីឈ្វេងយល់ពីវឌ្ឍនភាពការងារឆ្នាំ២០២៥ តម្រូវការ ការ​អនុវត្ត​គោល​នយោបាយ​ស្តីពី​ការលើកកម្ពស់សមភាពយេនឌ័រ ផែនការសកម្មភាពការងារឆ្នាំ២០២៦ និង​ការ​ឆ្លុះ​បញ្ចាំង​ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧។កិច្ចប្រជុំប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីលោកជំទាវ យស ថានារី អ្នក​តំណាង​រាស្រ្ត​មណ្ឌល​ខេត្ត​កំពង់ធំ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត លោកស្រីអភិបាលរងស្រុក ក្រុម​ប្រឹក្សា​ឃុំ ស​រុបចំនួន៦៩នាក់ នៅសាលាស្រុកបារាយណ៍។ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត អនុប្រធានក្រុមសមាជិកាព្រឹទ្ធសភា បាន​មាន​ប្រសាសន៍​នាំ​នូវ​ការ​ផ្តាំ​ផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំខេត្ត ស្រុក និងក្រុម​ប្រឹក្សា​ឃុំ​ទាំង​អស់ប្រកបដោយក្តីនឹករលឹក។ ព្រមទាំងបានផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ សង្កាត់ សូម​បន្ត​បម្រើ​ប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសធានាឱ្យបាននូវការអនុវត្តភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​ បន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ និងខិតខំ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ក្នុងកម្រិតដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយយុត្តិធម៌ និងសមធម៌សង្គម។ ចំពោះ​បញ្ហាប្រឈម និងសំណូមពរនានា ដែលក្រុមប្រឹក្សាឃុំ សង្កាត់ បានលើកឡើង ក្រុម​សមាជិកា​ព្រឹទ្ធសភា នឹងធ្វើរបាយការណ៍រាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈ​កម្មាធិការ​អចិន្ត្រៃយ៍ព្រឹ​ទ្ធសភា ដើម្បីលើកអនុសាសន៍ជម្រាប​ដល់​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​រួម​គ្នា​ដោះ​ស្រាយ​។នៅចុងបញ្ចប់​នៃ​កម្មវិធីលោកជំទាវបណ្ឌិតអនុប្រធានក្រុម បានផ្តល់ថវិកាមួយ​ចំនួន​ដល់​រដ្ឋ​បាល​ស្រុក និងដបទឹករក្សាកំដៅជូនដល់សមាជិកក្រុមប្រឹក្សាឃុំ៕

សន្ដិសុខសុវត្ថិភាពល្អ ធ្វើឱ្យមានជើងហោះហើរត្រង់ ពីខេត្ដព្រះសីហនុទៅអន្ដរជាតិ ត្រូវ​បាន​តភ្ជាប់​ជា​បន្ដ​បន្ទាប់

2026/02/09 03:25:58 pm        300
រដ្ឋបាលខេត្ដព្រះសីហនុ និងរដ្ឋបាលអាកាសយានដ្ឋាន រៀបចំពិធីសម្ពោធជើងហោះហើរត្រង់ ថ្មី ឡើងវិញពីខេត្តព្រះសីហនុ ទៅកាន់ទីក្រុង Xiamen ខេត្ត Fujian នៃសាធារណ​រដ្ឋ​ប្រជា​មានិត​ចិន​នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ស្ថិត​ក្នុង​សង្កាត់​រាម ក្រុងកំពង់សោម។ការហោះហើរទៅកាន់អន្ដរជាតិ ត្រូវបានតភ្ជាប់ជាបន្ដបន្ទាប់ទាំងការហោះហើរត្រង់ ពិសេស​ទៅ​កាន់​ប្រទេសចិន និងការហោះហើរទៅមកតាមបណ្ដាប្រទេសនានា ព្រមទាំង​ការ​ហោះ​ហើរ​ក្នុង​ស្រុក​ដែលជាសញ្ញាវិជ្ជមានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។ នេះ គឺជាការលើកឡើងរបស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។ជាមួយ​​នោះ នាយករងអាកាសយានដ្ឋានអន្ដរជាតិខេត្ដព្រះសីហនុ ក៏បានលើកឡើងបញ្ជាក់ថា ថ្ងៃ​នេះ ​គឺ​ជាពិធីសម្ពោធ​ជើងហោះហើរ លេខៈ ZA687 របស់ក្រុមហ៊ុន Sky Angkor Airline ដែល​នឹង​ធ្វើ​ការ​ហោះហើរពីខេត្តព្រះសីហនុ ទៅកាន់ទីក្រុង Xiamen ខេត្ត Fujian នៃសាធារណ​រដ្ឋ​ប្រជា​មានិត​ចិន។ ពីការហោះហើរមានការកើនឡើងជាបន្ដបន្ទាប់ទាំងអន្ដរជាតិ និងក្នុងស្រុក ជា​មធ្យម​ជាង ៣០ជើង ក្នុងមួយសប្ដាហ៍ និងCharter flight (ជើងហោះហើរពាណិជ្ជកម្មឯកជន) ១ជើង​ក្នុងមួយថ្ងៃ។ទន្ទឹមនឹងនោះ ប្រធានមន្ទីរទេសចរណ៍ខេត្ដព្រះសីហនុ ក៏បានបង្ហាញពីសញ្ញាវិជ្ជមានផងដែរថា ការ​បើកឱ្យមានប្រព័ន្ធគមានគមន៍សម្បូរបែប ដែលមានច្រើនជម្រើស គីមានសារៈ​សំខាន់​ណាស់​ក្នុង​ការ​ចូល​រួមលើកកម្ពស់វិស័យទេសចរណ៍ ជាមួយនឹង​សក្ដា​នុ​ពល​ធន​ធាន​ធម្មជាតិ​របស់​ខេត្ដ​ព្រះសីហនុ ពិតជាបានទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ​ឱ្យ​ចូល​មក​ខេត្ដ​ព្រះសីហនុ​បាន​ច្រើន​ដែលបានជួយបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕

អតីតយុទ្ធជន និង​និវត្តជន​ត្រូវ​បាន​យក​ចិត្ត​ទុកដាក់​គិតគូរ​ពី​រាជរដ្ឋាភិបាល និង​មិន​ទុក​ឲ្យ​នរណា​ម្នាក់​ឯកោឡើយ

2026/02/09 02:41:03 pm        113
ដើម្បីជាការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់តួនាទី និងពង្រឹងរចនាសម្ព័ន្ធដឹកនាំសមាគមអតីត យុទ្ធជន និងនិវត្តជនទូទាំងខេត្ត នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ រដ្ឋបាល​ខេត្ត​ឧត្តរមាន​ជ័យ ​បានរៀបចំពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស ប្រធាន អនុប្រធាន និងសមាជិក នៃ​គណៈ​កម្មាធិការ​សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាក្រុង/ស្រុកទាំង០៥ និងសាខា​សមាគម​អតីតយុ​ទ្ធជន និងនិវត្តជនកម្ពុជាឃុំ សង្កាត់ទាំង២៤ក្នុងខេត្តឧត្ដរមានជ័យ ក្រោម​អធិបតី​ភាព ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.កខេត្ត តំណាង​ដ៏​ខ្ពង់​ខ្ពស់​ឯកឧត្តម កិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន ជាអគ្គ​លេខា​ធិការ​សមាគម​អតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ក្នុងឱកាសនោះដែរឯកឧត្ដម មាន ចាន់យ៉ាដា បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជន​កម្ពុជា ​តែងតែយកចិត្តទុកដាក់គិតគូរចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលមាន​គុណ​បំណាច់​ដ៏​ធំធេងមិនអាចកាត់ថ្លៃបាន ដែលហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ និងធ្វើ​ពលី​កម្ម​គ្រប់​បែប​យ៉ាង ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ដែលធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និង​មាន​ការ​អភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃផងដែរ។ឯកឧត្ដម ប្រធានគណៈកម្មាធិការ អ.ន.កខេត្ត ក៏បានផ្ដាំផ្ញើ​ឱ្យ​ថ្នាក់​ដឹកនាំ​សមាគម​ដែល​ទើប​ទទួល​បាន​ការ​តែងតាំងទាំងអស់ ត្រូវតែដើរតួជាសេនាធិការដ៏សកម្ម ក្នុងការតាមដាន រាយការណ៍ និង​ជួយដោះស្រាយរាល់បញ្ហាប្រឈមនានារបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ឱ្យ​បាន​ទាន់​ពេល​វេលា​បំផុត ដោយយើងមិនត្រូវទុកឱ្យបងប្អូនណាម្នាក់រស់នៅឯកោ ឬជួបការលំបាក​ដោយ​គ្មាន​ការ​ដឹង​ឮ​ពី​យើងនោះឡើយ៕ អត្ថបទ៖ ឃិន សារិទ្ធ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បាតុករជនជាតិភាគតិច មកដល់ទីក្រុង La Paz ក្រោយដង្ហែរក្បួនចម្ងាយ ១ពាន់គ.ម ប្រឆាំងច្បាប់ដីធ្លីបូលីវី
05/05/2026 07:05 PM
ស៊ូដង់ និងអេត្យូពី ចោទគ្នា អំពីវាយប្រហារដោយយានដ្រូន និងការបំពាក់អាវុធឲ្យទាហានស៊ីឈ្នួល
05/05/2026 07:05 PM
គំនរសំរាមឈីលីស្ថិតនៅលើកំពូលបញ្ជីសកលសម្រាប់ការបំភាយឧស្ម័នមេតាន នៅក្នុងរបាយការណ៍បរិស្ថានរបស់ UN
05/05/2026 07:05 PM
ប៉ាគីស្ថានអំពាវនាវឲ្យគោរពបទឈប់បាញ់ ក្រោយមានការវាយប្រហារដោយអ៊ីរ៉ង់ លើអារ៉ាប់រួម
05/05/2026 07:05 PM
អង្គការសហប្រជាជាតិបញ្ជាក់ការគាំទ្រអ្នករស់រានពីគ្រាប់បែកបរមាណូ ស្របពេលក្តីបារម្ភចំពោះការរឹតត្បិតពិព័រណ៍ UN
05/05/2026 06:05 PM
នាយករដ្ឋមន្ត្រីឥណ្ឌា ផ្ដួលគូប្រជែងជាមួយនឹងជ័យជម្នះយ៉ាងធំធេង នៅក្នុងការបោះឆ្នោតប្រចាំរដ្ឋ
05/05/2026 06:05 PM
ហេតុការណ៍យន្តហោះខ្នាតតូចធ្លាក់បុកអគារនៅប្រេស៊ីល បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់
05/05/2026 06:05 PM
WHO កំពុងធ្វើការជាមួយភាគីពាក់ព័ន្ធ ដើម្បីជម្លៀសអ្នកដំណើរឆ្លងវីរុស Hanta ២នាក់ ចេញពីនាវាទេសចរណ៍
05/05/2026 06:05 PM
កូរ៉េខាងត្បូងនឹងស៊ើបអង្កេតអគ្គិភ័យលើនាវានៅច្រកសមុទ្រ Hormuz ខណៈលោក Trump បន្ទោសអ៊ីរ៉ង់
05/05/2026 06:05 PM
អ៊ុយក្រែនរិះគន់ «ភាពមិនស្មោះត្រង់»របស់រុស្ស៊ី មុនពេលមានបទឈប់បាញ់ដាច់ដោយឡែកពីគ្នា
05/05/2026 06:05 PM