គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ

ព័ត៌មានជាតិ

វិស័យឯកជនពង្រឹងចំណេះដឹងលើវិស័យអលនទ្រព្យ ដើម្បីជាមូលដ្ឋានធ្វើអាជីវកម្មច្បាស់លាស់ និងរឹងមាំ

2026/07/16 05:57:06 pm        139
វិស័យឯកជនចាប់ផ្តើមពង្រឹងចំណេះដឹងលើវិស័យអលនទ្រព្យ ដើម្បីជាពុទ្ធិសម្រាប់ដោះស្រាយបញ្ហាប្រឈម ការស្វែងយល់អំពី បរិយាកាសធុរកិច្ច និងវិនិយោគក្នុងយុគសម័យឌីជីថល និងការរកដៃគូរសហការក្នុងអាជីវកម្ម ឈានទៅឈរលើមូលដ្ឋានមួយច្បាស់ លាស់ និងរឹងមាំ។  បណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងនៅក្នុងវគ្គបណ្តុះបណ្តាលស្តីពី៖ អនាគតវិស័យអចលនទ្រព្យ នៅកម្ពុជា ក្នុងយុគសម័យឌីជីថល និងការផ្គូរផ្គងអាជីវកម្ម នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះថា មុនវិបត្តិជំងឺកូវីដ-១៩ វិស័យអចលនទ្រព្យនៅកម្ពុជាមានកំណើនយ៉ាងខ្លាំង ដោយរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចគួកត់សម្គាល់ផងដែរ ហើយបច្ចប្បន្ន វិស័យនេះកំពុងជួបការប្រឈម និងមានសន្ទុះងើបឡើងវិញយឺត ដោយសារកត្តាជាច្រើនដូចជា ការធ្លាក់ចុះការវិនិយោគបរទេស ឥទ្ធិពលសកលរួមមាន វិបត្តិកូវីដ-១៩, សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ដែលធ្វើឱ្យអ្នកវិនិយោគ មានការប្រុងប្រយ័ត្ន។លោកបណ្ឌិត បន្តថា ដើម្បីជួយដល់អ្នកធ្វើអាជីវកម្មក្នុងវិស័យអលនទ្រព្យ មានភាពបុរេសកម្មឡើងវិញ តាមរយៈការគិតគូរ ផ្ដួចផ្ដើម ការចាត់វិធានការដោះស្រាយ និងការរៀបចំសកម្មភាពនានាឱ្យមានតម្លាភាព ក្នុងនោះការបណ្តុះបណ្តាលចំណេះដឹង ពិតជា មានសារៈសំខាន់ណាស់ ដើម្បីស្វែងរកគន្លឹះដោយឈរលើមូលដ្ឋានច្បាស់លាស់ និងរឹងមាំ ក្នុងការច្បាមយកឱ្យចំគោលដៅ ខណៈ វិស័យនេះនៅមានសក្តានុពលយ៉ាងខ្លាំងក្នុងសេដ្ឋកិច្ច។លោក ចេង វុទ្ធី ដែលជាភ្នាក់ងារអចលនទ្រព្យឆ្នើមមួយ លើកឡើងថា ជុំវិញវិស័យអចលទ្រព្យ, ក្នុងពេលបច្ចុប្បន្ននេះមិនទាន់ មានភាពប្រសើរនោះទេ ប៉ុន្តែនៅក្នុងស្ថានភាពនេះ វាក៏ជាឱកាសមួយនៅក្នុងការវិនិយោគផងដែរ ដោយទាមទារឱ្យមានការសិក្សា ច្បាស់លាស់ទៅលើតម្រូវការ ក្នុងនោះអ្នកធ្វើអាជីវកម្ម ក៏ត្រូវពង្រីកចំណេះលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីដើរឱ្យទាន់សម័យកាល ជាពិសេសការតភ្ជាប់ទៅក្រៅប្រទេស ស្វែងរកដៃគូ និងបង្ហាញសក្តា​នុពលពីអ្វីដែលកម្ពុជាមាន។សូមបញ្ជាក់ថា អនុវិស័យសំណង់ក្នុងឆ្នាំ២០២៦ បើយោងតាមក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩ វិស័យនេះត្រូវបានរំពឹងថា នឹងបន្តថមថយក្នុងអត្រា ០,៧% ដោយសារបច្ច័យជាអវិជ្ជមាននៃភាពមិន ប្រាកដប្រជានៃកត្តាសេដ្ឋកិច្ច និងផលរំខាននៃការបង្ក្រាប និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងរយៈពេលខ្លីមក លើទំនុកចិត្តវិនិយោគិន ដែល អាចបន្ទច់បង្អាក់ដល់សកម្មភាពសាងសង់ និងតម្រូវការ, ប៉ុន្តែជារួមអនុវិស័យនេះនៅបន្តទ្រទ្រង់ដោយ សំណង់លំនៅឋានតម្លៃសមរម្យ និងសំណង់បម្រើឱ្យឧស្សាហកម្ម ។ ជាមួយគ្នានេះ ការបន្តអនុវត្តវិធានការ ៨ ចំណុច រហូតដល់ ដំណាច់ឆ្នាំ២០២៦ ក៏រំពឹងថានឹងជួយ គាំពារដល់អនុវិស័យនេះផងដែរ៕អត្ថបទ៖ សុន រ៉ាឌី 

‎ អាម៉េរិកកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង Online Scams

2026/07/16 05:41:11 pm        206
ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជាលោកស្រី Aleksandra Zittle បានកោតសរសើរ រាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបានចាត់ទុកការប្រយុទ្ធប្រឆាំង Online Scams ជាចំណុចអាទិភាពបន្ទាន់មួយនិងទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពរវាងប្រទេសពាក់ព័ន្ធ។ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ លោកស្រី Aleksandra Zittle ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ‎ កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានលើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងកម្ពុជា និងសហរដ្ឋអាម៉េរិក និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធ និងប្រកបដោយផ្លែផ្កា រវាងសមត្ថកិច្ចអនុវត្តច្បាប់នៃប្រទេសទាំងពីរ ក្នុងកិច្ចការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ទន្ទឹមនេះ ឯកឧត្តមសន្តិបណ្ឌិត បានចែករំលែកពីបទពិសោធន៍ និងលទ្ធផលនៃយុទ្ធនាការបោសសម្អាតទីតាំង និងក្រុមឧក្រិដ្ឋជន ក្នុងរយៈពេលកន្លងមក។ ឯកឧត្តមបានសង្កត់ធ្ងន់ថា យុទ្ធនាការបោសសម្អាតនេះ នឹងបន្តអនុវត្តយ៉ាងជាប់លាប់ ហើយកម្ពុជានឹងបន្តអនុវត្តនីតិវិធីយ៉ាងតឹងរ៉ឺងទៅលើមេខ្លោង អ្នកសមគំនិត អ្នកប្រព្រឹត្ត និងអ្នកផ្តល់មធ្យោបាយ គប់គិតតាមច្បាប់ជាធរមាន សំដៅលុបបំបាត់ និងបង្ការមិនឱ្យឧក្រិដ្ឋកម្មនេះកើតឡើងជាថ្មី។ កម្ពុជាស្វាគមន៍ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ស្មោះត្រង់ ជឿជាក់ ប្រកបដោយទំនុកចិត្ត ជាមួយភាគីមិត្ត ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកលដ៏ស្មុគស្មាញនិងប្រទាក់ក្រឡាគ្នា នេះ។ជាកិច្ចឆ្លើយតប លោកស្រី Aleksandra Zittle បានសម្តែងការកោតសរសើរ និងទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែង យន្តការ និងលិខិតូបករណ៍ ក៏ដូចជាលទ្ធផលដែលកម្ពុជាសម្រេចបានក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយបានទទួលស្គាល់ថា ឧក្រិដ្ឋកម្មឆ្លងដែននេះ មានលក្ខណៈស្មុគ្រស្មាញ និងទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពរវាងប្រទេសពាក់ព័ន្ធ។ លោកស្រី បានគូសបញ្ជាក់ថា រដ្ឋាភិបាលអាម៉េរិក ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាដែរ តែងតែចាត់ទុក ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាចំណុចអាទិភាពបន្ទាន់មួយ។ ភាគីអាម៉េរិកសង្ឃឹមថា អាជ្ញាធរអនុវត្តច្បាប់នៃប្រទេសទាំងពីរ នឹងអាចស្វែងរកកាលានុវត្តភាពបន្ថែម ដើម្បីបន្តលើកកម្ពស់ និងបង្កើនកិច្ចសហប្រតិបត្តិការលើកិច្ចការនេះ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលបន្ថែមទៀត។មុននឹងបញ្ចប់ ឯកឧត្តមសន្តិបណ្ឌិត បានជម្រាបជូនអំពីកម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលគ្រោងប្រព្រឹត្តទៅនាចុង ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ៖ វង្ស សុភាព 

អ្នកដើរព្រៃបានរកឃើញបង្គួយបន្លាភ្នំ ឬ បង្គួយស្នែង នៅក្នុងតំបន់ការពារធម្មជាតិ

2026/07/16 03:13:21 pm        201
មើលភ្លាមហាក់ដូចជាកូនដាយណូស័រសម័យដើម។ ប៉ុន្តែវាមិនមែននោះទេ តែក៏មិនមែនជាសត្វចម្លែកដែរ។ បង្គួយបន្លាភ្នំ ឬ បង្គួយស្នែង ត្រូវបានមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងក្រុមអ្នកទេសចរណ៍ដើរព្រៃ បានប្រទះឃើញ កាលពីពេលថ្មីៗកន្លងមកនេះ នៅក្នុងតំបន់សក្តានុពលលម្ហែបៃតងលើភ្នំទំព័រ នៃដែនជម្រកសត្វព្រៃភ្នំសំកុស ដែលមានរយៈកំពស់១ ៥៥១ ម ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្រុមអ្នកដើរព្រៃបានឱ្យដឹងថា ពួកគាត់បានជួបប្រទះសត្វបង្គួយចម្លែក ដែលមិនសូវមានឃើញប្រភេទសត្វនេះ ពីជីវៈចម្រុះដទៃ ពុំធ្លាប់ឃើញមាននៅតាមតំបន់ការពារផ្សេងទៀតនៅកម្ពុជា។ បង្គួយបន្លាភ្នំ ឬ បង្គួយស្នែង ត្រូវបានគេស្គាល់ មានឈ្មោះវិទ្យាសាស្ត្រ៖ Acanthosaura ដែលគេច្រើនស្គាល់ថា Mountain Horned Dragon។លក្ខណៈសម្គាល់ពិសេសរបស់វាមានដូចជា៖ ស្នែង និងបន្លាស្រួចៗដុះនៅពីលើក្បាល (មើលទៅដូចស្នែង) និងមានជួរបន្លាវែងៗដុះតាមបណ្តោយខ្នង។ ខ្លួនវាមានពណ៌ត្នោត ឬពណ៌ដី ដែលជួយឱ្យវាអាចបន្លំខ្លួនបានយ៉ាងល្អជាមួយមែកឈើ ឈើស្ងួត និងមជ្ឈដ្ឋានជុំវិញក្នុងព្រៃបាន។ ពួកវាចូលចិត្តរស់នៅក្នុងព្រៃក្រាស់ៗ តំបន់ភ្នំ ឬកន្លែងដែលមានសំណើមខ្ពស់ និងត្រជាក់។ សត្វប្រភេទនេះមិនមានពិស ឬបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ហើយវាស៊ីសត្វល្អិតតូចៗជាអាហារ។សូមបញ្ជាក់ថា តំបន់ការពារធម្មជាតិនៅកម្ពុជា គឺជាមរតកធម្មជាតិដ៏មានតម្លៃ និងជាជម្រកដ៏សំខាន់សម្រាប់ជីវៈចម្រុះគ្រប់ប្រភេទ ។ តំបន់ការពារធម្មជាតិ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៤១% នៃផ្ទៃដីប្រទេស។ 

កម្ពុជានាំចេញវាយនភណ្ឌកែច្នៃរួច នៅក្នុងឆមាសទី១ មានទឹកប្រាក់សរុបជាង ២១៥ លានដុល្លារ

2026/07/16 04:35:52 am        49
កម្ពុជានាំចេញវាយនភណ្ឌកែច្នៃរួច (ម៉ូតសម្លៀកបំពាក់ទំនើបៗ និងវត្ថុវាយនភណ្ឌប្រើរួច) នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ មានទំហំ ទឹកប្រាក់សរុបប្រមាណជាង ២១៥ លានដុល្លារអាមេរិក  នេះគឺជាផលិតផលថ្មី បាននិងកំពុងគាំទ្រដល់កំណើននៃទីផ្សារនាំចេញ របស់កម្ពុជា។ការកែច្នៃម៉ូតសម្លៀកបំពាក់ទំនើបៗ គឺជាការបញ្ចូលគ្នារវាងគំនិតច្នៃប្រឌិត បច្ចេកវិទ្យា និងនិរន្តរភាព ដើម្បីបង្កើតសម្លៀក បំពាក់មានភាពទាក់ទាញ ផាសុកភាព និងស្របតាមបរិបទថ្មីៗ ហើយវិស័យនេះគឺជាសសរស្តម្ភថ្មីដ៏សំខាន់មួយនៃសេដ្ឋកិច្ច ខណៈ បច្ចុប្បន្នវាយនភណ្ឌកែច្នៃរួច បាននិងកំពុងកើតឡើងនៅលើទីផ្សារនៃព្រះរាជាចក្រកម្ពុជា ដែលជាផលិតផលថ្មី ផលិតសម្រាប់ទីផ្សារ នាំចេញ។ ជាក់ស្តែងនៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦នេះ បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាន បង្ហាញឱ្យដឹងថា កម្ពុជាបាននាំចេញវាយនភណ្ឌកែច្នៃរួមមាន (ឈុត, សម្លៀកបំពាក់បំពាក់ប្រើរួច, វត្ថុវាយនភណ្ឌប្រើរួច) មានទំហំ ជាង ២១៥ លានដុល្លារអាមេរិក កើនជិត ៥៣ ភាគរយ បើធៀបរយៈរយៈពេលដូចគ្នានិងឆ្នាំ២០២៥។ ជុំវិញការកៃច្នៃម៉ូតនេះ, ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា លើកឡើងថា ទាក់ទិនការនាំចេញទំនិញ របស់កម្ពុជា, ផលិតផលដែលបាននិងកំពុងគាំទ្រដល់ការងារ និងកំណើនសេដ្ឋកិច្ចរួមមាន៖ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង ការបូប និងសម្ភារៈធ្វើដំណើរ និងនៅក្នុងរយៈពេលចុងក្រោយនេះកម្ពុជាទំនិញសំខាន់ៗផ្សេងទៀត បានកំពុងគាំទ្រដល់កំណើននៃការ នាំចេញផងដែរនោះមានដូចជា៖ គ្រឿងបង្គុំអេឡិចត្រូនិច ម៉ាស៊ីន ឧបករណ៍អគ្គិសនី គ្រឿងបន្លាស់រថយន្ត ទោចក្រយាន និងសំបក់កង់ រថយន្តជាដើម។  ឧកញ៉ាបណ្ឌិត បន្តថា ចំពោះតម្រូវការទីផ្សារទំនិញដែលមានគុណភាព គឺមានការប្រកួតប្រជែងខ្ពស់ ជាក់ស្តែងសម្រាប់ការ កែច្នៃម៉ូតសម្លៀកបំពាក់ និងម៉ូតកាបូបជាដើម កម្ពុជានៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យមានការបណ្តុះបណ្តាលធនធានមនុស្ស លើការអភិវឌ្ឍសមត្ថភាពជំនាញឱ្យចំគោលដៅ ក្នុងនោះប្រសិនយើងមានធនធានលើការកែច្នៃ កម្ពុជានឹងមានផលិតផលថ្មីមួយនេះ ថែមទៀត គាំទ្រដល់ទីផ្សារនាំចេញផង និងគំាទ្រដល់ក្នុងកំណើនសេដ្ឋកិច្ចផងដែរ។ សូមបញ្ជាក់ថា នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦នេះ ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជាង ៣៦,៨ ពាន់លានដុល្លារអាមេរិក បានកើនឡើងជាង ២០ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗមានទឹកប្រាក់ជាង ១៧ ពាន់ លានដុល្លារ កើនជាង ១៩ ភាគរយ ខណៈការនាំចូលមានទឹកប្រាក់ជាង ១៩,៧ ពាន់លានដុល្លារ កើនជាង ២១ ភាគរយ បើធៀប រយៈពេលដូចគ្នាឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងអភិវឌ្ឍន៍ជនបទកំពុងប្រែក្លាយតំបន់ជនបទ ឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព

2026/07/16 03:45:51 am        107
ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ក្នុងបេសកម្ម ប្រែក្លាយតំបន់ជនបទកម្ពុជា ឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព និងមានគោលបំណងធ្វើឱ្យ «ប្រជាជននៅ តំបន់ជនបទមានជីវភាពរស់នៅសមរម្យ ប្រកបដោយភាពធន់ មានសុខភាពមាំមួន រស់នៅក្នុងបរិស្ថានល្អប្រកបដោយចីរភាព និង មានសេចក្តីថ្លៃថ្នូរ»។ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី១ លើការថែទាំជាប្រចាំផ្លូវចំនួន១២ខ្សែ ផ្លូវក្រាលកៅស៊ូ DBST ប្រវែង សរុបជាង ១៥៧ គីឡូម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ, កំពង់ត្រឡាច, រលាប្អៀរ និងស្រុកបរិបូណ៌ នៅខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តយកចិត្តទុកដាក់ថែរក្សាសន្តិភាព ព្រមទាំងពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីស្ថេរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងបានកំណត់អាទិភាពគន្លឹះចំនួន៥រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាមូលដ្ឋានសម្រាប់ការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រតាមវិស័យ ក្នុងគោលដៅអភិវឌ្ឍន៍កម្ពុជា ឱ្យក្លាយទៅជា ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ឯកឧត្តមបន្តថា ជុំវិញការអភិវឌ្ឍជនបទនេះ, ក្រសួងអភិវឌ្ឍន៍ជនបទដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្រោមការដឹក នាំរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានចាត់ទុក ការស្ថាបនា ការស្តារ ថែទំា និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធគឺជាការវិនិយោគដ៏ចាំបាច់ ព្រោះការតភ្ជាប់បណ្តាញផ្លូវនៅតាមជនបទ ពិតជាមានសារៈសំខាន់ណាស់ ក្នុងនោះក្រៅពីការធ្វើដំណើរ ផ្លូវគឺជាសរសៃឈាមនៃសេដ្ឋកិច្ចបម្រើដល់ការដឹកជញ្ជូនដូចជា ការដឹក កសិផលទៅកាន់ទីផ្សារទៅឧស្សាហកម្ម រោងចក្រ និងសហគ្រាស និងការប្រកបមុខរបរផ្សេងៗរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាដើម។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ លើការងារថែទាំជាប្រចាំផ្លូវខាងលើ ដែលអនុវត្ត ដោយនាយកដា្ឋនអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដោយរក្សានូវគុណភាពផ្លូវបានល្អប្រសើរ សម្រាប់ការប្រើប្រាស់យូរអង្វែង និង ក៏ជាការចូលរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ មានផ្លូវល្អ បរិស្ថានស្អាត ផ្តល់ការ រស់នៅកាន់តែប្រសើរ និងក៏ជាផ្នែកមួយនៃការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅជនបទ ដើម្បីកែប្រែលក្ខខណ្ឌ រស់នៅរបស់សហគមន៍ជនបទឱ្យមានជីវភាពកាន់តែប្រសើរ៕

កម្ពុជា-ចិន ចុះហត្ថលេខាជាផ្លូវការ បើកផ្លូវនាំចេញផ្លែខ្នុរស្រស់ទៅកាន់ទីផ្សារចិន

2026/07/16 03:39:06 am        200
នៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នារដ្ឋធានីប៉េកាំង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ Sun Meijun រដ្ឋមន្ត្រីនៃអគ្គរដ្ឋបាលគយចិន បានអញ្ជើញចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួនពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ រួមមាន៖១. អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យចត្តាឡីស័កដំណាំ និងបសុសត្វ និងការនាំចេញ-នាំចូលចំណីអាហារដែលមានសុវត្ថិភាព។២. ពិធីសារ ស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែខ្នុរស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។នេះគឺជាសមិទ្ធផលថ្មីមួយទៀត ដែលឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចរចាបើកទីផ្សារអន្តរជាតិ និងកសាងទំនុកចិត្តលើគុណភាពកសិផលខ្មែរ។ ពិធីសារភូតគាមអនាម័យ (SPS) នេះ បានកំណត់យ៉ាងច្បាស់នូវលក្ខខណ្ឌបច្ចេកទេស ចាប់តាំងពីដំណាក់កាលថែទាំ ប្រមូលផល សម្អាត កែច្នៃ វេចខ្ចប់ រហូតដល់ការដឹកជញ្ជូន។ គោលដៅចម្បង គឺដើម្បីធានាថាគ្រប់កសិផលដែលនាំចេញ គ្មានផ្ទុកមេរោគ សារធាតុគីមី សត្វល្អិតចង្រៃ ឬជំងឺឆ្លង ដែលអាចបង្កហានិភ័យដល់សុខភាពមនុស្ស សត្វ និងដំណាំឡើយ។ដើម្បីធានាបាននូវការនាំចេញដោយជោគជ័យ និងរក្សាបាននូវកេរ្តិ៍ឈ្មោះកសិផលកម្ពុជា ក្រសួងសូមអំពាវនាវដល់អ្នកផលិត និងអ្នកនាំចេញទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការ រៀបចំខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនឱ្យបានល្អ និងអនុវត្តតាមស្តង់ដារអនាម័យ ព្រមទាំងតម្រូវការភូតគាមអនាម័យរបស់ប្រទេសចិនឱ្យបានម៉ឺងម៉ាត់ជាទីបំផុត។ក្រសួងកសិកម្ម បានអបអរសាទរដល់ប្រជាកសិករ និងវិស័យឯកជនកម្ពុជាទាំងអស់ សម្រាប់ជំហានដ៏មានសារៈសំខាន់មួយនេះ។

សម្តេចធិបតី អនុញ្ញាតជូន ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Beijing Star AI Co,. Ltd ចូលជួបពិភាក្សាការងារ

2026/07/16 03:36:21 am        41
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោក Zhang Wei ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Beijing Star AI Co,. Ltd ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ក្រុមហ៊ុន Beijing Star AI Co,. Ltd គឺជាក្រុមហ៊ុនបច្ចេកវិទ្យា ឈានមុខមួយរបស់ប្រទេសចិន ដែលផ្តោតលើការស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (Artificial Intelligence/AI)។ ក្រុមហ៊ុននេះផ្តោតសំខាន់លើការបង្កើតដំណោះស្រាយ AI សម្រាប់វិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម តាមរយៈការអភិវឌ្ឍកម្មវិធីឆ្លាតវៃ (AI Chatbots) និងប្រព័ន្ធជំនួយការឌីជីថលសម្រាប់ស្ថាប័ន ឬអាជីវកម្ម, បច្ចេកវិទ្យាសម្គាល់រូបភាព និងទិន្នន័យ ដែលយកទៅប្រើប្រាស់ក្នុងប្រព័ន្ធគ្រប់គ្រងឆ្លាតវៃ (Smart City/Smart Office), និងការធ្វើបរិវត្តកម្មឌីជីថល ដោយដាក់បញ្ចូលប្រព័ន្ធ AI ទៅក្នុងកិច្ចការរដ្ឋបាល ការវិភាគទិន្នន័យ និងសេវាបំរើអតិថិជន។

សម្តេចធិបតី អនុញ្ញាតជូន នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd. ចូលជួបពិភាក្សាការងារ

2026/07/16 03:35:15 am        47
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd. នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd. គឺជាក្រុមហ៊ុនផលិតសម្ភារអនាម័យ និងវាយនភណ្ឌ ដ៏ធំមួយដែលមានមូលដ្ឋាននៅក្នុងខេត្តហ្វូជៀន ប្រទេសចិន។ ក្រុមហ៊ុននេះមានឯកទេសខ្ពស់ក្នុងការស្រាវជ្រាវ អភិវឌ្ឍន៍ និងផលិតវត្ថុធាតុដើមសម្រាប់ផលិតផលសុខាភិបាល និងអនាម័យ តាមរយៈបច្ចេកវិទ្យាទំនើប។

សម្តេចធិបតី អនុញ្ញាតជូន នាយកក្រុមហ៊ុន Yuanda Group ចូលជួបពិភាក្សាការងារ

2026/07/16 03:33:25 am        46
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោក Zheng Mingzhou នាយកក្រុមហ៊ុន Yuanda Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

សម្តេចធិបតី អនុញ្ញាតជូន តំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone ចូលជួបពិភាក្សាការងារ

2026/07/16 03:32:03 am        48
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោក Wu Yujie តំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone ចូលជួបសម្តែងការគួរសម និងពិភាក្សាការងា នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone គឺជាក្រុមហ៊ុនវិនិយោគកសិ-ឧស្សាហកម្មដ៏ធំមួយរបស់ប្រទេសចិន ដោយបច្ចុប្បន្នក្រុមហ៊ុនកំពុងមានសកម្មភាពវិនិយោគនៅកម្ពុជា ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១២មក លើវិស័យកសិកម្ម ដោយផ្ដោតលើដំណាំដំឡូងមី និងស្វាយចន្ទី ហើយក្រុមហ៊ុនមានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងគ្រាប់ស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាបន្ថែមទៀត។ សកម្មភាពវិនិយោគនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលសម្រាប់ប្រជាជន និងរួមចំណែកលើកកម្ពស់វិស័យកសិ-ឧស្សាហកម្មកម្ពុជា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM