កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
សម្តេចតេជោ ចែករំលែកបទវិភាគអ្នកជំនាញភូមិសាស្ត្រនយោបាយថៃ «អន្ទាក់​របស់កម្ពុជា! តើ Anutin នាំប្រទេសឱ្យចាញ់ក្តីនៅ​តុលាការ​អន្តរជាតិម្តងទៀតឬ?»

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា និងអង្គការគាំពារសត្វព្រៃកម្ពុជា(CWC)សហការដោះលែងសត្វប្រមា ចំនួន២ក្បាលទៅក្នុងព្រៃតំបន់អង្គរ

2026/05/26 04:36:02 pm        81
អង្គការគាំពារសត្វព្រៃកម្ពុជា(CWC) បាននាំយកសត្វប្រមាចំនួន២ក្បាលមកប្រគល់ជូនអាជ្ញាធរជាតិអប្សរា នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដើម្បីផ្សាំងទុកមួយរយៈ មុននឹងព្រលែងឱ្យរស់នៅតាមធម្មជាតិទៅក្នុងព្រៃតំបន់អង្គរ។ លោក ទ្រី ស៊ីថេង ប្រធានអង្គការគាំពារសត្វព្រៃកម្ពុជា(CWC) ឱ្យដឹងថា សត្វប្រមាទាំងពីរក្បាលនេះ គឺលោកបានទទួលពីមេបញ្ជាការយោធាមួយរូប នៅតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ។លោកបញ្ជាក់ថា ជាយូរមកហើយ មេបញ្ជាការទាហានម្នាក់ បានចិញ្ចឹមសត្វប្រមា សរុបចំនួន៣ក្បាល ក៏ប៉ុន្តែ ប្រមាមួយក្នុងចំណោមនោះបានចាស់ ហើយងាប់។ បន្ទាប់មក ក៏មានសង្គ្រាមនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃកើតឡើង។ ដោយសារតែមេបញ្ជាការរូបនោះរវល់រឿងការពារព្រំដែនខ្មែរ ហើយម្យ៉ាងទៀតគាត់ចង់ឱ្យសត្វប្រមាដែលគាត់ចិញ្ចឹមទាំងពីរមានសុវត្ថិភាពផង ក៏ប្រគល់វា មកឱ្យអង្គការគាំពារសត្វព្រៃកម្ពុជាយកមកថែរក្សាតែម្ដង។ លោក ទ្រី ស៊ីថេង បញ្ជាក់ទៀតថា មូលហេតុដែលលោកសម្រេចចិត្តយកសត្វប្រមាទាំងពីរក្បាលមកថែរក្សានៅតំបន់អង្គរ ដោយសារតែលោកចង់ឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅពេលមកទស្សនាអង្គរ គឺមិនត្រឹមតែឃើញប្រាសាទបុរាណតែប៉ុណ្ណោះទេ គឺចង់ឱ្យភ្ញៀវទេសចរ បានឃើញទាំងសម្បត្តិធម្មជាតិ និងសត្វព្រៃផងដែរ។ លោក Nick Marx អ្នកជំនាញរបស់អង្គការគាំពារសត្វព្រៃកម្ពុជា(CWC) និងជាទីប្រឹក្សាផ្នែកជីវចម្រុះ របស់អាជ្ញាធរជាតិអប្សរាឱ្យដឹងថា សត្វប្រមាពីរក្បាល ដែលយកមកប្រគល់ជូនអាជ្ញាធរជាតិអប្សរាពេលនេះ មិនទាន់ដោះលែងឱ្យរស់នៅក្នុងព្រៃធម្មជាតិភ្លាមៗបានទេ។ អ្នកជំនាញត្រូវផ្សាំងសត្វទាំងពីរឱ្យស៊ាំនឹងបរិស្ថានជាមុនសិន មុនពេលដោះលែងសត្វទាំងពីរឱ្យទៅរស់នៅក្នុងព្រៃធម្មជាតិដោយខ្លួនឯង។ លោក Nick Marx បញ្ជាក់ទៀតថា នេះជាលើកទី១ហើយ ដែលអង្គការគាំពារសត្វព្រៃកម្ពុជា បានយកសត្វប្រមា មកប្រគល់ជូនអាជ្ញាធរជាតិអប្សរា ឱ្យដោះលែងក្នុងព្រៃអង្គរ។ អ្នកជំនាញសត្វព្រៃរូបនេះ បានបញ្ជាក់ពីសារសំខាន់នៃសត្វប្រមាថាសត្វនេះ ក៏ដូចជាសត្វព្រៃដទៃទៀតដែរ គឺមានតួនាទីជួយឱ្យប្រព័ន្ធជីវចម្រុះធម្មជាតិកាន់តែសម្បូរបែបឡើង តាមរយៈការស៊ីផ្លែ ហើយពាំគ្រាប់យកទៅតាមកន្លែងផ្សេងៗ ធ្វើឱ្យកូនឈើដុះលូតលាស់។ ចំណែកលោក ជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ ឱ្យដឹងថា នៅក្នុងព្រៃតំបន់អង្គរ ក៏មានសត្វប្រមាមួយចំនួនកំពុងរស់នៅដែរ។ ការព្រលែងសត្វប្រមា២ក្បាល ដែលបានពីតំបន់ផ្សេង ឱ្យរស់នៅក្នុងតំបន់អង្គរ គឺពិតជាធ្វើឱ្យចំនួនសត្វប្រមានៅក្នុងព្រៃអង្គរ មានចំនួនកើនឡើងបន្ថែមទៀត។ លោក ជូរ៉ា ឌីណា រំពឹងថា សត្វប្រមាចំនួន២ក្បាល ដែលព្រលែងនៅក្នុងព្រៃអង្គរពេលនេះ អាចនឹងមានសម្ព័ន្ធភាពជាមួយនឹងសត្វដែលរស់នៅក្នុងព្រៃអង្គរជាយូរមកហើយ ព្រមទាំងពួកគេអាចនឹងបង្កើតកូនចៅបានកាន់តែច្រើននៅពេលខាងមុខថែមទៀត។ ចាប់តាំងពីឆ្នាំ២០១៣ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance ទទួលបានជោគជ័យក្នុងការដោះលែងសត្វព្រៃជាច្រើនប្រភេទចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរមានដូចជា៖ - សត្វទោចមកុដ (Pileated Gibbon) ចំនួន១៧ក្បាល(កើតកូនបានចំនួន៩ក្បាល)- សត្វឈ្លូស (Red Muntjac) ចំនួន៧ក្បាល - សត្វស្វាព្រាហ្មណ៍ ឬស្វាព្រាម (Silvered Langurs) ចំនួន១២ក្បាល (កេីតកូនបាន១៨ក្បាល)- សត្វសំពោចក្រអូប (Common palm Civets) ចំនួន៧ក្បាល - សត្វភេខ្លួនរលោង (Smooth-coated Otter) ចំនួន១៥ក្បាល(កើតកូនបានចំនួន១២ក្បាល) - សត្វឆ្មាដាវ (Leopard Cat) ចំនួន៣ក្បាល - សត្វកេងកងតូច (Oriental Pied Hornbill) ចំនួន៩ក្បាល - សត្វកេងកងធំ (Great Hornbill) ចំនួន៦ក្បាល - សត្វភូវាំង (Wreathed Hornbill) ចំនួន៧ក្បាល - សត្វក្ងោក (Peafowl) ចំនួន៩ក្បាល- សត្វអន្សង (Common Water Monitor) ចំនួន២ក្បាល - សត្វពង្រូល (Sunda Pangolin) ចំនួន២ក្បាល និងសត្វផ្សេងៗមួយចំនួនទៀត ដែលមកដល់បច្ចុប្បន្នសត្វទាំងអស់នេះ នៅតែមានវត្តមាននៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់តាមដាន និងថែទាំជាប្រចាំពីក្រុមការងារ៕

មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារសន្តិសុខ ពិធីដាក់ឱ្យប្រើប្រាស់​ជាផ្លូវការស្តូប​អនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

2026/05/26 04:31:07 pm        127
ភ្នំពេញ ៖ នៅរសៀលថ្ងៃអង្គារ៏ ទី២៦ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តន៍បទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបន្ទប់ប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារប្រតិបត្តិការ និងផែនការងារហ្វឹកហ្វឺន-អន្តរាគមន៍ បានអញ្ជើញដឹកនាំអង្គប្រជុំ ៖ ១) ត្រួតពិនិត្យផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង នៅខេត្តកោះកុង។២) ផ្សព្វផ្សាយផែនការ ស្តីពីយុទ្ធដំណើរទ័ពពីវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ទៅ-មកខេត្តកោះកុង។កិច្ចប្រជុំត្រួតពិនិត្យ និងផ្សព្វផ្សាយផែនការនេះមានការអញ្ជើញ​ចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល មេបញ្ជាការគ្រប់អង្គភាពចំណុះអ.ហ.ផ.ទ និងបានភ្ជាប់វីដេអូ Conference ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្តដែលមានការពាក់ព័ន្ធផងដែរ។

ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ -ថ្មគរ) សាងសង់បាន៥០,៨% គិតត្រឹមចុងខែឧសភានេះ

2026/05/26 04:24:34 pm        323
គិតត្រឹមចុងខែឧសភា ឆ្នាំ២០២៦ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ)សម្រេចបាន៥០,៨%ហើយ។ដីឥដ្ឋ -ថ្មគរសាងសង់រយៈពេល៤៨ខែ (គ្រោងនឹងបញ្ចប់ក្នុងអំឡុងឆ្នាំ២០២៨)។ស្ពានឆ្លងកាត់ទន្លេមេគង្គមួយនេះ បើកការដ្ឋានសាងសង់រួមគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោ​​​មអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ស្ពាននេះមានទីតាំងត្រើយខាងលិចនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតនៅឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ដែលជាគម្រោងដ៏សំខាន់តភ្ជាប់សេដ្ឋកិច្ច សង្គម ការដឹកជញ្ជូន ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភា្ជប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១,ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ស្ពានដីឥដ្ឋ-ថ្មគរ ស្ថាបនាជាប្រភេទបេតុងប្រវែងស្ពាន និងផ្លូវក្បាលស្ពានសរុប: ៣៧០០ ម៉ែត្រ ។ ក្នុងនោះតួស្ពានមានប្រវែងសរុប ១៦០០ ម៉ែត្រ និងទទឹង ២៦ម៉ែត្រ(៤គន្លងផ្លូវ)។ ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែង ២ ១០០ ម៉ែត្រ ទទឹងផ្លូវ ២៦ ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ចំនួន៤ខ្សែ៕

ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី

2026/05/26 04:02:43 pm        98
នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូតនៃប្រទេសហុងគ្រី ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមឯកអគ្គរដ្ឋទូតហុងគ្រី បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាព​ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ​ រវាងប្រទេសទាំងពីរ និងបានគូសបញ្ជាក់ថា ទំនាក់ទំនងនេះ​បានឆ្លងកាត់ប្រវត្តិសាស្ត្រជាមួយគ្នា និងបានប្រែក្លាយប្រទេសទាំងពីរ ទៅជាដៃគូដ៏ជិតស្និទ្ធ។ ជាក់ស្ដែង, ការផ្លាស់ប្ដូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក៏ដូចជា​ទំនាក់ទំនងរវាងវិនិយោគិននៃប្រទេសទាំងពីរ គឺស្ដែងឱ្យឃើញពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាដែលជាមូលដ្ឋានគ្រឹះក្នុងការជំរុញ និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ហុងគ្រីនឹងនៅតែបន្តពង្រឹងភាពជាដៃគូដ៏រឹងមាំជាមួយកម្ពុជា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកល។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ រហូតសម្រេចបាននូវសមិទ្ធផលជាច្រើន​ ដែល​ផ្តល់ផល​ប្រយោជន៍​ទៅវិញ​ទៅមក​សម្រាប់​ប្រជាជន​ នៃ​ប្រទេស​ទាំងពីរ។ ជាការឆ្លើយតប, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញ និងពង្រីកទំនាក់ទំនង ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងអាណត្តិការទូតរបស់ឯកឧត្តម។ សម្ដេចធិបតីក៏បានសម្ដែងនូវការពេញចិត្ត ចំពោះការរីកចម្រើននៃទំនាក់ទំនងកម្រិតខ្ពស់រវាងប្រទេសទាំងពីរ ទាំងក្នុងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនហុងគ្រី ដែលបាននិងកំពុងបន្តផ្ដល់អាហារូបករណ៍​ និង​យកចិត្តទុកដាក់ចំពោះនិស្សិតកម្ពុជា ដើម្បីបន្តចូលរួមចំណែកកសាងធនធានមនុស្សកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋ​និងរដ្ឋគឺពិត​ជាមានសារៈសំខាន់ តែ​ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏មានតួនាទី​សំខាន់ដូចគ្នា​ ក្នុងការជំរុញចំណងមិត្តភាព​​ សាមគ្គីភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតសិ្នទ្ធបន្ថែមទៀត។ សម្ដេចធិបតីបានបន្ថែមទៀត​ថា​ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរ​ ឱ្យកាន់តែរឹងមាំបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី, តំបន់ និងសកល។ សម្ដេចធិបតី ក៏បានជំរុញឱ្យកម្ពុជា-​ ហុងគ្រីបន្តផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននិងឯកជន ឱ្យកាន់តែស្អិតរមួត តាមរយៈការរៀបចំដំណើរទស្សនកិច្ចធុរកិច្ច ដែលផ្ដោតលើវិស័យអាទិភាពមួយចំនួន ដូចជា ការគ្រប់គ្រងធនធានទឹក និងកសិ-ឧស្សាហកម្ម ជាដើម។​ សម្ដេចធិបតី​​ក៏បានលើកទឹកចិត្តឱ្យវិនិយោគិន​ហុងគ្រី ស្វែងរកឱកាសវិនិយោគបន្ថែមទៀត​នៅកម្ពុជា ព្រោះប្រទេសទាំងពីរនៅតែមានវិស័យសក្តានុពលជាច្រើនទៀត៕

ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

2026/05/26 04:01:26 pm        76
នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Pedro ZWAHLEN ឯកអគ្គរដ្ឋទូត នៃសហព័ន្ធស្វីសប្រចាំព្រះរាជាណាចក្រកម្ពុជា និង​សហការី​ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរដ្ឋទូតបានកោតសរសើរការអភិវឌ្ឍរីកចម្រើនយ៉ាងរហ័សរបស់កម្ពុជា និងបានសម្ដែងក្តីសោមនស្សរីករាយ និងមោទនភាព ដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជា ជាមួយនឹងការដកស្រង់បទពិសោធន៍ ក៏ដូចជាបានស្វែងយល់ពីប្រវត្តិសាស្ត្រ សម្បត្តិវប្បធម៌ និងអរិយធម៌ដ៏សម្បូណ៌បែបរបស់កម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងគូសបញ្ជាក់អំពីការគាំទ្រជាបន្តបន្ទាប់របស់រដ្ឋាភិបាលស្វីស ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ។ជាការឆ្លើយតប, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានរួមចំណែកយ៉ាងសកម្មជំរុញការពង្រឹង និងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម នៅកម្ពុជា។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនស្វីស ដែលបន្តគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសមន្ទីរពេទ្យគន្ធបុប្ផា។ សម្ដេចធិបតីបានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការពង្រឹងវិស័យសុខាភិបាល និងការយកចិត្តទុកដាក់លើសុខុមាលភាពរបស់ប្រជាជន ជាអាទិភាពដ៏សំខាន់ និង ចាំបាច់របស់កម្ពុជា។ បន្ថែមលើនេះ, សម្ដេចធិបតីបានសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី​ដ៏ល្អប្រសើរ ព្រមទាំងបានគូសបញ្ជាក់ថា កម្ពុជានិងស្វីសនៅមានសក្តានុពលជាច្រើនទៀតនៅក្នុងការពង្រឹង​និងពង្រីកកិច្ចសហប្រតិបត្តិការនេះ ជាពិសេសក្នុង​​វិស័យសេដ្ឋកិច្ច, វិនិយោគ,​ ពាណិជ្ជកម្ម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ​។ ក្នុងជំនួបនេះដែរ, សម្ដេចធិបតីក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែននេះ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាម អនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា​ រដ្ឋាភិបាលស្វីសគាំទ្រការបន្តអនុវត្តបទឈប់បាញ់របស់ភាគីទាំងពីរ និង​ការដោះស្រាយបញ្ហាព្រំដែន​ដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ​ និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់៕

៤ខែឆ្នាំនេះ​កម្ពុជានាំទំនិញទៅចិ​នមានទឹកប្រាក់ជាង ៥៨៣ លានដុល្លារ កើនឡើងជិត ២២%

2026/05/26 03:57:48 pm        97
កម្ពុជានាំចេញទំនិញសំខាន់ៗចូលទីផ្សារចិន ក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៦នេះ មានទឹកសរុបប្រមាណជាង ៥៨៣ លានដុល្លារ អាមេរិក កើនឡើងជិត ២២% បើធៀបនឹងពេលដូចគ្នាឆ្នាំ២០២៥។  ជុំវិញការធ្វើពាណិជ្ជកម្មជាអន្តរជាតិរបស់កម្ពុជា ក្នុងនោះសម្រាប់ការនាំចេញទំនិញ និងផលិតផលរបស់កម្ពុជាចូលទីផ្សាររចិន កំពុងមាននិន្នាការកើនឡើង ស្របតាមការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ជាពិសេសការជំរុញនាំចេញកសិផលរបស់ កម្ពុជា តាមពិធីសារយល់ព្រមនៃប្រទេសទាំងពីរ គឺបានកំពុងគាំទ្រដល់ការនាំចេញផលិតផលរបស់កម្ពុជាមានជាចម្បងដូចជា ការនាំ ចេញអង្ករ, ផ្លែចេកស្រស់, ដំឡូងមី, កៅស៊ូ ផ្លែមៀនស្រស់ជាដើម។ ជុំវិញការនាំចេញនេះនៅក្នុងរយៈពេល៤ខែ ឆ្នាំ២០២៦នេះ, កម្ពុជាបាននាំចេញទំនិញ និងកសិកផលសំខាន់ៗទៅប្រទេសចិន មានទឹកប្រាក់ សរុបប្រមាណជាង ៥៨៣ លានដុល្លារអាមេរិក កើនឡើងជិត ២២% ធៀបរយៈពេលដូចគ្នា និងឆ្នាំ២០២៥ ខណៈការនាំចេញពីប្រទេសចិនមកកម្ពុជា​ក៏មាននិន្នាការកើនឡើងគួកត់សម្គាល់ផងដែរ ជាក់ស្តែងការនាំចូលក្នុងរយៈ៤ខែនេះ មានទឹកប្រាក់ជិត ៦,៦ ពាន់លាន ដុល្លារអាមេរិក កើន​ប្រមាណ ២៦% ក្នុងនោះទំនិញនាំចូលសំខាន់ៗរួមមាន៖ វាយនភណ្ឌ, ការនាំចូលដែក, រថយន្តគ្រប់ប្រភេទ និង គ្រឿងបន្លាស់ជាដើម។សូមបញ្ជាក់ថា នៅក្នុងរយៈពេល៤ខែ ឆ្នាំ២០២៦នេះ, ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិសរុបរបស់កម្ពុជា មានទំហំទឹកប្រាក់ ប្រមាណជាង ២៣ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ២០% ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ១១ ពាន់លានដុល្លារអាមេរិក កើនជាង ២១% ខណៈការនាំចូលពីបរទេសមានចំនួនជាង ១២ ពាន់លានដុល្លារអាមេរិក កើនជាង ២៦% បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី

អាជ្ញាធរ និងពលរដ្ឋខេត្តកំពត អរគុណ​ចំពោះការ​លះបង់​កម្លាំង​កាយ​ចិត្ត​របស់​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ានី

2026/05/26 02:46:23 pm        246
អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋនៅស្រុកដងទង់ ខេត្តកំពត បានគោរពថ្លែង​អំណរគុណ​ចំពោះ​ការ​លះបង់កម្លាំងកាយចិត្តរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ក្នុង​ការ​ចុះ​ពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។នៅថ្ងៃនេះ ឯកឧត្តម លេង ផាលី សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បាន​ដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដោយ​សហការ​ជាមួយ​រដ្ឋ​បាល​ស្រុក​ដង​ទង់ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរ ស្រុក ឃុំ ដែលពាក់ព័ន្ធ ចុះមកសួរ​សុខ​ទុក្ខ​តាម​ខ្នង​ផ្ទះ និងតាមដានសុខភាពបងប្អូនប្រជាពលរដ្ឋដែលបានវះកាត់ កាលពីថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ដងទង់ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត កន្លង​មក របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ។នាឱកាសនេះឯកឧត្តម លេង ផាលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានពាំនាំពាក្យផ្តាំផ្ញើសួសុខទុក្ខ របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកដងទង់ ខេត្តកំពត ជាពិសេសយើងនាំគ្នារួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ ដើម្បីរួបរួមគ្នាធ្វើអំពើល្អ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងបុព្វហេតុជាតិ និងមាតុភូមិរបស់យើង ជាពិសេសការចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជនគឺនាំអោយមានកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ទន្ទឹមគ្នានោះដែរ ក្នុងនាមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកដងទង់ លោក សូ សុខុម និងអាជ្ញាធរឃុំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ពិតជាពេញចិត្ត ពេញថ្លើមជាមួយនិងការចុះពិនិត្យ ព្យាបាលជំងឺរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី យ៉ាងខ្លាំង។ ហើយកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦កន្លងទៅនេះ ប្រជាពលរដ្ឋ បានអញ្ជើញមកទទួលការព្យាបាលជំងឺដោយឥតគិតថ្លៃ មានចំនួនសរុប៧២៣៦នាក់ ស្រី៤៩៩២នាក់ (លើសផែនការគ្រោងទុកចំនួន ២ដង)។ជាចុងក្រោយឯកឧត្តម លេង ផាលី បានបញ្ជាក់ថា បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។ ដូចសព្វមួយដង ប្រជាពលរដ្ឋពិតជាមានក្តីរំភើបកក់ក្តៅឥតឧបមា គោរពថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះ សម្តេចតេជោ ហ៊ុន សែន សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងការជួយសកម្មភាពមនុស្សធម៌នេះជូនដល់ប្រជាពលរដ្ឋជារៀងរហូតមក គឺកើតចេញពីការឧបត្ថម្ភគាំទ្រ និងការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលលោកតែងតែខ្វល់ខ្វាយគិតគូរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋដែលជួបការលំបាកក្នុងគ្រប់កាលទេសៈ៕ អត្ថបទ រដ្ឋា  

មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំប្រជុំរៀបចំពិធីរំលឹកខួបលើកទី៤៩ ទិវា​នៃការចងចាំ​ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

2026/05/26 02:39:05 pm        269
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុពិធីប្រជុំរៀបចំពិធីរំលឹកខួបលើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៩ - ២០ មិថុនា ២០២៦) ដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយករង និងជានាយកដ្ឋានទំនាក់ទំនងអន្តរជាតិក្រសួងការពារជាតិ នាយកដ្ឋានវិស្វកម្ម អគ្គនាយករងតំណាងអគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងអគ្គលេខាធិការ កពជ ពិធីការ ឯកឧត្តម ឧបនាយកដ្ឋមន្ត្រីក្រសួងការពារជាតិ លោកមេបញ្ជាការរង ស្នងការ នាយរងខុទ្ទកាល័យ នាយការិយាល័យពាក់ព័ន្ធ មេបញ្ជាការ កងរាជអាវុធហត្ថរាជធានី-ខេត្តដែលមានការពាក់ព័ន្ធ សមាជិក សសយក អភិបាលរងខេត្តត្បូងឃ្មុំ រដ្ឋបាលខេត្តត្បូងឃ្មុំ ស្នងការនគរបាលខេត្តត្បូងឃ្មុំ អភិបាលរងខេត្តក្រចេះ ស្នងការនគរបាលខេត្តក្រចេះ មេបញ្ជាការ ប្រតិបត្តិការសឹករងក្រចេះ និងអ្នកដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត ។កិច្ចប្រជុំនេះធ្វើឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៦ ។ 

ស្មារតីគាំទ្រទំនិញក្នុងស្រុករបស់ពលរដ្ឋ​នាំឱ្យការផលិតមានការកើនឡើងទ្វេដង ដើម្បីបំពេញ​តម្រូវ​ការ​ទីផ្សារ​

2026/05/26 02:26:19 pm        1017
សហគ្រាសធុនតូច និងមធ្យម (SME) បាន​ដើរតួនាទីយ៉ាងសំខាន់ចូលរួមដាស់​ស្មារតី​ឱ្យ​ប្រ​ជា​ពលរដ្ឋ​ប្រើប្រា​ស់ផលិតផលក្នុងស្រុក តាមរយៈយុទ្ធនាការប្រើប្រាស់ទំនិញ​ក្នុងស្រុក​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល។ ​ដោយស្មារតីសាមគ្គីពីប្រជាពលរដ្ឋ បាន​ងាកមកប្រើប្រាស់​ផលិត​ផល​ក្នុង​ស្រុក​នាំ​ឱ្យ​​កា​រផលិតទំនិញក្នុងស្រុក​របស់សហគ្រាស​មួយបានកើនឡើង៣ដង ដើម្បី​បំពេញ​តម្រូវ​ការ​ទីផ្សារ​​ដែ​លកំពុងតែហក់ឡើង បន្ទាប់ពីប្រជាពលធ្វើពហិការទំនិញនាំចូល​ពីប្រទេស​ថៃ។ លោកស្រី ហុក ស្រីហួរ អគ្គនាយិកា សហគ្រាស PPF Yummy, Khmer Food Manufacturer បាន​ប្រាប់ BTV ថា សហគ្រាសរបស់លោក​ស្រី មានផលិតផលជាច្រើនប្រភេទ ដូចជា បុកត្រីឆ្អើ, កា​ពិឆាបាត់ដំបង, ប្រហុកអង្រ្កង, ប្រហុកឦសាន, ប្រហុកអប់ក្រូចឆ្មា,​ និងប្រហុកខ្ទិះ​ ហើយមាន ផលិត​ផលប្រភេទ ទឹកឆាអំពិលទុំ, ទឹកប្រហុក, និងទឹកជ្រលក់ជូរអែម​ ព្រមទាំង​ គ្រឿងសម្លរកកូ, ឆាគ្រឿង​, សម្លរការី, ម្ជូរគ្រឿង​, ម្ជួរស្លឹកថ្នឹង, ម្ជូរសណ្តាន់, អាម៉ុក​ និងប្រហុកខ្មែរ​។ ផលិត​ផល​ទាំង​អស់​នេះបាន​​ប្រើប្រាស់គ្រឿងផ្សំក្នុងស្រុក ៩៥% ផលិត ដោយ​ប្រជាកសិករ នៅតាមមូលដ្ឋាន។ លោក​ស្រី ហុក ស្រីហួរ បានបញ្ជាក់ថា សព្វថ្ងៃប្រជាពលរដ្ឋខ្មែរបានងាកមក​ប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក​ ជាពិសេស យុវជនការគាំទ្រផលិតផលជាតិកាន់តែច្រើន​ គឺជាការ​ជំរុញ​ដល់ក​ម្លាំង​សេដ្ឋកិច្ច​ជាតិ​ ហើយក៏នឹងជួយកាត់បន្ថយការនាំចូលទំនិញពីខាងក្រៅ និងបង្កើតការងារ និងទី​ផ្សារ​កាន់​ល្អប្រសើរឡើង។ លោកស្រីថា បន្ទាប់ពីប្រជាពលរដ្ឋធ្វើពហិការទំនិញថៃ គឺមានសន្ទុះខ្លាំងក្លា​នូវការគាំទ្រ​នូវ​ផលិត​ផល​ខ្មែរ ​ដែលនាំឱ្យ​សហគ្រាសរបស់លោកស្រីបានបង្កើនការផលិត៣ដង បើធៀបនឹងមុនការធ្វើ​ពហិការ​។ ការកើនឡើងនេះគឺ ដោយសារមា​ន​ការ​ជួយ​ជ្រោម​ជ្រែង​មិន​អាច​ខ្វះ​បាន​ពី​រាជ​រដ្ឋាភិបាល​ និងក្រសួង-ស្ថាប័ន​ ពាក់ព័ន្ធនានា ក្នុងជួយជំរុញ​ការ​ផលិត​ឱ្យ​ស្រប​តាម​ស្តង់​ដារ​អនាម័យ និងសុវត្ថិភាពចំណីអាហារ​។ សហគ្រាសនេះ​ ទទួលបាន​វិញ្ញាបនបត្របញ្ជាក់ចំណីអាហារ HACCP និង GMP ដែលធានា​គុណ​ភាព​ខ្ពស់​​ ព្រមទាំង ទទួលបានវិញ្ញាបនបត្រ FDA សម្រាប់ការនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក ផង​ដែរ​។ ដោយ​មានសន្ទុះគាំទ្រពីប្រជាពលរដ្ឋ ទាំងក្នុង និងក្រៅប្រទេស សព្វថ្ងៃសហគ្រាស​កំពុង​មមា​ញឹក​ខ្លាំង​ក្នុង​ការផលិតដោយយកចិត្តទុកដាក់ផ្តោតជាចម្បងលើគុណភាព និងសុវត្ថិភាព​សម្រាប់​អ្នក​ទទួល​ទាន​។ បច្ចុប្បន្ន ផលិតផលរបស់សហគ្រាស PPF Yummy បាននាំចេញទៅកាន់ទីផ្សារ សហរដ្ឋអាមេរិក, នូវែលសេឡង់, អូស្ត្រាលី, កូរ៉េខាងត្បូង និង​ជប៉ុន។ ដោយឡែក ទីផ្សារ​ក្នុង​ស្រុក​វិញ គឺមានលក់ទៅតាមផ្សារទំនើបនានា​ជាង ២៥០កន្លែងរាជធានីភ្នំពេញ​៕ អត្ថបទ៖ ធូ វិរៈ  

សម្តេចប្រធានរដ្ឋសភា៖ យើងត្រូវរួមគ្នាពង្រឹងយន្តការត្រួតពិនិត្យរបស់សភា ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តនានាពាក់ព័ន្ធនឹងអាកាសធាតក្លាយជាសកម្មភាពជាក់ស្តែងដោះស្រាយវិបត្តិអាកាសធាតុក្នុងតំបន់

2026/05/26 01:27:00 pm        135
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យគណៈប្រតិភូសភានៃសមាជិកអាយប៉ា និងវាគ្មិនអន្តរជាតិ ចូលជួបសម្តែងការគួរសម មុនពេលអញ្ជើញចូលរួមពិធីបើកសន្និសីទសភាជាតិស្តីពីអភិបាលកិច្ចអាកាសធាតុ ដែលរៀបចំឡើងដោយរដ្ឋសភាកម្ពុជា ក្រោមកិច្ចសហការជាមួយលេខាធិការដ្ឋានអន្តរសភាអាស៊ាន (AIPA)។ សម្តេចរដ្ឋសភាធិបតី បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់គណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមចែករំលែកទស្សនទានគន្លឹះៗ និងបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការដោះស្រាយវិបត្តិនៃការប្រែប្រួលអាកាសធាតុ ដែលបច្ចុប្បន្នបានក្លាយជាក្តីកង្វល់រួមដ៏ស្រួចស្រាវ មិនត្រឹមតែសម្រាប់កម្ពុជានោះទេ ប៉ុន្តែសម្រាប់តំបន់អាស៊ានទាំងមូល។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា អាយប៉ា (AIPA) គឺជាវេទិកាដ៏មានសក្ដានុពល និងជាឆ្អឹងខ្នងនៃកិច្ចសហប្រតិបត្តិការសភារបស់យើង ។ រដ្ឋសភាកម្ពុជា បាននិងកំពុងបន្តបេសកកម្មយ៉ាងសកម្ម ក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នអភិបាលកិច្ច ដៃគូជាតិ និងអន្តរជាតិ ដើម្បីប្រែក្លាយរបៀបវារៈអាកាសធាតុឱ្យទៅជាសកម្មភាពពិត។ ក្នុងនោះ «ការទូតសភា» គឺជាកម្លាំងចលករដ៏សំខាន់ដែលមិនអាចខ្វះបាន។ យើងត្រូវរួមគ្នាពង្រឹងយន្តការត្រួតពិនិត្យរបស់សភាលើរាល់ការប្តេជ្ញាចិត្តនានាពាក់ព័ន្ធនឹងអាកាសធាតុ ដើម្បីធានាថា រាល់ការសម្រេចចិត្ត មិនត្រឹមតែមានភាពស៊ីចង្វាក់គ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យអភិបាលកិច្ចអាកាសធាតុក្នុងតំបន់អាស៊ានទាំងមូល កាន់តែមានសង្គតិភាព ភាពម៉ឺងម៉ាត់ និងស័ក្តិសិទ្ធិភាពខ្ពស់ ក្នុងការឆ្លើយតបទៅនឹងវិបត្តិសកលនេះ។ សម្តេចប្រធានរដ្ឋសភាកម្ពុជា បានធ្វើការអំពាវនាវដល់ស្ថាប័នសភានៃបណ្តាប្រទេសជាសមាជិកអាយប៉ាទាំងអស់ ឱ្យរួមគ្នាពង្រឹងតួនាទីស្នូលរបស់ខ្លួន ក្នុងការប្រែក្លាយការប្តេជ្ញាចិត្តផ្នែកបរិស្ថានឱ្យទៅជា «សកម្មភាពជាក់ស្តែង» ដោយឈរលើគោលការណ៍ «យកប្រជាជនជាស្នូល» និងការកសាងភាពជាដៃគូរវាងរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋ ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុដែលកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់តំបន់អាស៊ីអាគ្នេយ៍។ សម្តេចរដ្ឋសភាធិបតី ក៏បានសង្កត់ធ្ងន់លើទស្សនទានយុទ្ធសាស្ត្រសំខាន់ៗ ដោយគូសបញ្ជាក់ថា សកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុមិនអាចជោគជ័យបានឡើយ ប្រសិនបើគ្មានការរួមគ្នារវាងរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងយុវជន។ ភាពជាដៃគូដ៏រឹងមាំនេះ គឺជាគន្លឹះក្នុងការប្រែក្លាយច្បាប់ និងគោលនយោបាយនានា ទៅជាការអនុវត្តជាក់ស្តែង ដោយដាច់ខាតត្រូវយកប្រជាជនជាស្នូល ធានាការការពារជីវភាពរស់នៅ គាំទ្រសហគមន៍ងាយរងគ្រោះបំផុត លើកកម្ពស់កំណើនបៃតង និងមិនបោះបង់នរណាម្នាក់ចោលឡើយ។ សម្រាប់ស្ថាប័នសភា ក្នុងនាមជាតំណាងឱ្យប្រជាពលរដ្ឋ សម្តេចបានរំលេចពីមុខងារស្នូលក្នុងការរួមចំណែក តាមរយៈការរៀបចំនិងអនុម័តច្បាប់ស្តីពីអាកាសធាតុប្រកបដោយប្រសិទ្ធភាព ការអនុម័តនិងតម្រង់ទិសកញ្ចប់ថវិកាជាតិឆ្ពោះទៅរកការវិនិយោគបៃតង ការពង្រឹងការត្រួតពិនិត្យ និងការលើកកម្ពស់តម្លាភាពលើការអនុវត្តរបស់រដ្ឋាភិបាល ព្រមទាំងការកសាងទំនុកចិត្ត និងកៀរគរការចូលរួមយ៉ាងទូលំទូលាយពីសាធារណជន។ ឯកឧត្តម Eddy Soeparno តំណាងឱ្យគណៈប្រតិភូ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះទស្សនវិស័យរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជា ដោយបានគូសបញ្ជាក់ថា បញ្ហាអាកាសធាតុនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បច្ចុប្បន្ន បានឈានហួសពីពាក្យ «ការប្រែប្រួលអាកាសធាតុ» ហើយវាបានក្លាយជា «វិបត្តិអាកាសធាតុ» ដ៏ស្រួចស្រាវ ដែលទាមទារឱ្យគ្រប់បណ្តាប្រទេសក្នុងតំបន់អាស៊ានទទួលស្គាល់ការពិត និងដាក់ចេញនូវភារកិច្ចពិសេសរៀងៗខ្លួនដើម្បីជម្នះវិបត្តិនេះ។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់រដ្ឋសភាកម្ពុជាក្នុងការរៀបចំសន្និសីទនេះ ដែលជាវេទិកាដ៏មានតម្លៃក្នុងការបន្តកិច្ចសន្ទនា និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ទាំងលើការបន្ស៊ាំ និងការកាត់បន្ថយ ឥទ្ធិពលនៃវិបត្តិអាកាសធាតុជាសកលនេះផងដែរ។ ឯកឧត្តម Eddy Soeparno បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភាកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចប្រធានរដ្ឋសភា ដែលបានទទួលស្វាគមន៍គណៈប្រតិភូទាំងអស់យ៉ាងកក់ក្តៅ និងរាក់ទាក់បំផុត។ ឯកឧត្តមក៏បានបង្ហាញការកោតសរសើរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ដោយបានកត់សម្គាល់ថា ត្រឹមរយៈពេល ៣លើកចុងក្រោយដែល ឯកឧត្តមមានវត្តមាននៅលើទឹកដីកម្ពុជា បានធ្វើឱ្យឯកឧត្តមមើលឃើញយ៉ាងច្បាស់ពីការរីកចម្រើនឥតឈប់ឈររបស់កម្ពុជាផងដែរ។គណៈប្រតិភូបរទេសដែលចូលសម្តែងការគួរសមសម្តេចប្រធានរដ្ឋសភាឱកាសនេះ មាន ឯកឧត្តម Eddy Soeparno អនុប្រធានសភាប្រឹក្សាប្រជាជននៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងជាតំណាងឱ្យគណៈប្រតិភូអាយប៉ា ដែលរួមមានលោកជំទាវ Anna Victoria Veloso-Tuanzon អនុប្រធានគណៈកម្មាធិការពិសេសទទួលបន្ទុកកិច្ចការអាស៊ាន ការអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ការងារសេដ្ឋកិច្ច និងកិច្ចការបរទេស រដ្ឋសភានៃសាធារណរដ្ឋហ្វីលីពីន កញ្ញា Putri Maha Lima អគ្គលេខាធិការរងអាយប៉ា លោកសាស្រ្តាចារ្យ Louis Ng. មន្រ្តីជាន់ខ្ពស់ នៃមូលនីធិប្រែប្រួលអាកាសធាតុ (Tara Climate) ។ សូមជម្រាបថា សន្និសីទសភាជាតិស្តីពីអភិបាលកិច្ចអាកាសធាតុ ប្រារព្ឋធ្វើពេញមួយថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ដៃគូអភិវឌ្ឍន៍ស្ថាប័នស្រាវជ្រាវ គ្រឹះស្ថានឧត្តមសិក្សា និងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋានសភាទាំងពីរ ក្រោមកិច្ចសហការរៀបចំ និងឧបត្ថម្ភដោយអគ្គលេខាធិការដ្ឋានរដ្ឋសភា លេខាធិការដ្ឋានអាយប៉ា និងមូលនិធិប្រែប្រួលអាកាសធាតុ (Tara Climate Change)៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
06/05/2026 07:06 AM
បម្រែបម្រួលអាកាសធាតុធ្វើឲ្យប៉ះពាល់ដល់កសិករចិញ្ចឹមឃ្មុំនៅកូរ៉េខាងត្បូង
06/04/2026 08:06 PM
EU និង UNICEF បញ្ជូនគ្រឿងផ្គត់ផ្គង់សង្រ្គោះជំងឺអេបូឡាទៅកាន់កុងហ្គោ ខណៈផ្ទុះការរីករាលដាលឆ្លង
06/04/2026 08:06 PM
មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
06/04/2026 08:06 PM
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
06/04/2026 08:06 PM
មាន​អ្នក​ស្លាប់ច្រើន​នាក់​ ក្នុងហេតុការណ៍​ធ្លាក់យន្តហោះនៅតំបន់ Istria របស់​ក្រូអាត
06/04/2026 08:06 PM
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់អំពាវនាវឲ្យ​អ៊ីស្រាអែលដកទ័ពទៅកាន់ទីតាំងមុនសង្គ្រាម នៅលីបង់
06/04/2026 08:06 PM
ប្រទេស ១១ នៅអឺរ៉ុប អំពាវនាវឲ្យ​ EU មានច្បាប់ទិដ្ឋាការកាន់តែតឹងរ៉ឹង សម្រាប់ជនជាតិរុស្ស៊ី
06/04/2026 07:06 PM
អ៊ីស្រាអែលឃុំខ្លួនក្រុមបាតុករជ្វីហ្វជ្រុលនិយម បន្ទាប់ពី​បាន​វាយប្រហារលំនៅ​ឋាន​របស់ចៅក្រម
06/04/2026 07:06 PM
បទឈប់បាញ់នៅលីបង់ បង្កើនក្តីសង្ឃឹមពី​ការ​មាន​វឌ្ឍនភាព សម្រាប់កិច្ចព្រមព្រៀងអ៊ីរ៉ង់
06/04/2026 07:06 PM