កម្ពុជា-សិង្ហបុរី ពិភាក្សាអំពីលទ្ធភាព នៃការជំរុញនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារសិង្ហបុរី
ព្រឹត្តិការណ៍ “ដើរ ២ ៧០០ ជំហាន ដើម្បីទារកនិងកុមារកម្ពុជា” ប្រមូលថវិកាបានជាង ២ ១០០ លានរៀល
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ

ព័ត៌មានជាតិ

ស្មារតីគាំទ្រទំនិញក្នុងស្រុករបស់ពលរដ្ឋ​នាំឱ្យការផលិតមានការកើនឡើងទ្វេដង ដើម្បីបំពេញ​តម្រូវ​ការ​ទីផ្សារ​

2026/05/26 02:26:19 pm        1017
សហគ្រាសធុនតូច និងមធ្យម (SME) បាន​ដើរតួនាទីយ៉ាងសំខាន់ចូលរួមដាស់​ស្មារតី​ឱ្យ​ប្រ​ជា​ពលរដ្ឋ​ប្រើប្រា​ស់ផលិតផលក្នុងស្រុក តាមរយៈយុទ្ធនាការប្រើប្រាស់ទំនិញ​ក្នុងស្រុក​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល។ ​ដោយស្មារតីសាមគ្គីពីប្រជាពលរដ្ឋ បាន​ងាកមកប្រើប្រាស់​ផលិត​ផល​ក្នុង​ស្រុក​នាំ​ឱ្យ​​កា​រផលិតទំនិញក្នុងស្រុក​របស់សហគ្រាស​មួយបានកើនឡើង៣ដង ដើម្បី​បំពេញ​តម្រូវ​ការ​ទីផ្សារ​​ដែ​លកំពុងតែហក់ឡើង បន្ទាប់ពីប្រជាពលធ្វើពហិការទំនិញនាំចូល​ពីប្រទេស​ថៃ។ លោកស្រី ហុក ស្រីហួរ អគ្គនាយិកា សហគ្រាស PPF Yummy, Khmer Food Manufacturer បាន​ប្រាប់ BTV ថា សហគ្រាសរបស់លោក​ស្រី មានផលិតផលជាច្រើនប្រភេទ ដូចជា បុកត្រីឆ្អើ, កា​ពិឆាបាត់ដំបង, ប្រហុកអង្រ្កង, ប្រហុកឦសាន, ប្រហុកអប់ក្រូចឆ្មា,​ និងប្រហុកខ្ទិះ​ ហើយមាន ផលិត​ផលប្រភេទ ទឹកឆាអំពិលទុំ, ទឹកប្រហុក, និងទឹកជ្រលក់ជូរអែម​ ព្រមទាំង​ គ្រឿងសម្លរកកូ, ឆាគ្រឿង​, សម្លរការី, ម្ជូរគ្រឿង​, ម្ជួរស្លឹកថ្នឹង, ម្ជូរសណ្តាន់, អាម៉ុក​ និងប្រហុកខ្មែរ​។ ផលិត​ផល​ទាំង​អស់​នេះបាន​​ប្រើប្រាស់គ្រឿងផ្សំក្នុងស្រុក ៩៥% ផលិត ដោយ​ប្រជាកសិករ នៅតាមមូលដ្ឋាន។ លោក​ស្រី ហុក ស្រីហួរ បានបញ្ជាក់ថា សព្វថ្ងៃប្រជាពលរដ្ឋខ្មែរបានងាកមក​ប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក​ ជាពិសេស យុវជនការគាំទ្រផលិតផលជាតិកាន់តែច្រើន​ គឺជាការ​ជំរុញ​ដល់ក​ម្លាំង​សេដ្ឋកិច្ច​ជាតិ​ ហើយក៏នឹងជួយកាត់បន្ថយការនាំចូលទំនិញពីខាងក្រៅ និងបង្កើតការងារ និងទី​ផ្សារ​កាន់​ល្អប្រសើរឡើង។ លោកស្រីថា បន្ទាប់ពីប្រជាពលរដ្ឋធ្វើពហិការទំនិញថៃ គឺមានសន្ទុះខ្លាំងក្លា​នូវការគាំទ្រ​នូវ​ផលិត​ផល​ខ្មែរ ​ដែលនាំឱ្យ​សហគ្រាសរបស់លោកស្រីបានបង្កើនការផលិត៣ដង បើធៀបនឹងមុនការធ្វើ​ពហិការ​។ ការកើនឡើងនេះគឺ ដោយសារមា​ន​ការ​ជួយ​ជ្រោម​ជ្រែង​មិន​អាច​ខ្វះ​បាន​ពី​រាជ​រដ្ឋាភិបាល​ និងក្រសួង-ស្ថាប័ន​ ពាក់ព័ន្ធនានា ក្នុងជួយជំរុញ​ការ​ផលិត​ឱ្យ​ស្រប​តាម​ស្តង់​ដារ​អនាម័យ និងសុវត្ថិភាពចំណីអាហារ​។ សហគ្រាសនេះ​ ទទួលបាន​វិញ្ញាបនបត្របញ្ជាក់ចំណីអាហារ HACCP និង GMP ដែលធានា​គុណ​ភាព​ខ្ពស់​​ ព្រមទាំង ទទួលបានវិញ្ញាបនបត្រ FDA សម្រាប់ការនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក ផង​ដែរ​។ ដោយ​មានសន្ទុះគាំទ្រពីប្រជាពលរដ្ឋ ទាំងក្នុង និងក្រៅប្រទេស សព្វថ្ងៃសហគ្រាស​កំពុង​មមា​ញឹក​ខ្លាំង​ក្នុង​ការផលិតដោយយកចិត្តទុកដាក់ផ្តោតជាចម្បងលើគុណភាព និងសុវត្ថិភាព​សម្រាប់​អ្នក​ទទួល​ទាន​។ បច្ចុប្បន្ន ផលិតផលរបស់សហគ្រាស PPF Yummy បាននាំចេញទៅកាន់ទីផ្សារ សហរដ្ឋអាមេរិក, នូវែលសេឡង់, អូស្ត្រាលី, កូរ៉េខាងត្បូង និង​ជប៉ុន។ ដោយឡែក ទីផ្សារ​ក្នុង​ស្រុក​វិញ គឺមានលក់ទៅតាមផ្សារទំនើបនានា​ជាង ២៥០កន្លែងរាជធានីភ្នំពេញ​៕ អត្ថបទ៖ ធូ វិរៈ  

សម្តេចប្រធានរដ្ឋសភា៖ យើងត្រូវរួមគ្នាពង្រឹងយន្តការត្រួតពិនិត្យរបស់សភា ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តនានាពាក់ព័ន្ធនឹងអាកាសធាតក្លាយជាសកម្មភាពជាក់ស្តែងដោះស្រាយវិបត្តិអាកាសធាតុក្នុងតំបន់

2026/05/26 01:27:00 pm        135
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យគណៈប្រតិភូសភានៃសមាជិកអាយប៉ា និងវាគ្មិនអន្តរជាតិ ចូលជួបសម្តែងការគួរសម មុនពេលអញ្ជើញចូលរួមពិធីបើកសន្និសីទសភាជាតិស្តីពីអភិបាលកិច្ចអាកាសធាតុ ដែលរៀបចំឡើងដោយរដ្ឋសភាកម្ពុជា ក្រោមកិច្ចសហការជាមួយលេខាធិការដ្ឋានអន្តរសភាអាស៊ាន (AIPA)។ សម្តេចរដ្ឋសភាធិបតី បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់គណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមចែករំលែកទស្សនទានគន្លឹះៗ និងបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការដោះស្រាយវិបត្តិនៃការប្រែប្រួលអាកាសធាតុ ដែលបច្ចុប្បន្នបានក្លាយជាក្តីកង្វល់រួមដ៏ស្រួចស្រាវ មិនត្រឹមតែសម្រាប់កម្ពុជានោះទេ ប៉ុន្តែសម្រាប់តំបន់អាស៊ានទាំងមូល។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា អាយប៉ា (AIPA) គឺជាវេទិកាដ៏មានសក្ដានុពល និងជាឆ្អឹងខ្នងនៃកិច្ចសហប្រតិបត្តិការសភារបស់យើង ។ រដ្ឋសភាកម្ពុជា បាននិងកំពុងបន្តបេសកកម្មយ៉ាងសកម្ម ក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នអភិបាលកិច្ច ដៃគូជាតិ និងអន្តរជាតិ ដើម្បីប្រែក្លាយរបៀបវារៈអាកាសធាតុឱ្យទៅជាសកម្មភាពពិត។ ក្នុងនោះ «ការទូតសភា» គឺជាកម្លាំងចលករដ៏សំខាន់ដែលមិនអាចខ្វះបាន។ យើងត្រូវរួមគ្នាពង្រឹងយន្តការត្រួតពិនិត្យរបស់សភាលើរាល់ការប្តេជ្ញាចិត្តនានាពាក់ព័ន្ធនឹងអាកាសធាតុ ដើម្បីធានាថា រាល់ការសម្រេចចិត្ត មិនត្រឹមតែមានភាពស៊ីចង្វាក់គ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យអភិបាលកិច្ចអាកាសធាតុក្នុងតំបន់អាស៊ានទាំងមូល កាន់តែមានសង្គតិភាព ភាពម៉ឺងម៉ាត់ និងស័ក្តិសិទ្ធិភាពខ្ពស់ ក្នុងការឆ្លើយតបទៅនឹងវិបត្តិសកលនេះ។ សម្តេចប្រធានរដ្ឋសភាកម្ពុជា បានធ្វើការអំពាវនាវដល់ស្ថាប័នសភានៃបណ្តាប្រទេសជាសមាជិកអាយប៉ាទាំងអស់ ឱ្យរួមគ្នាពង្រឹងតួនាទីស្នូលរបស់ខ្លួន ក្នុងការប្រែក្លាយការប្តេជ្ញាចិត្តផ្នែកបរិស្ថានឱ្យទៅជា «សកម្មភាពជាក់ស្តែង» ដោយឈរលើគោលការណ៍ «យកប្រជាជនជាស្នូល» និងការកសាងភាពជាដៃគូរវាងរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋ ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុដែលកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់តំបន់អាស៊ីអាគ្នេយ៍។ សម្តេចរដ្ឋសភាធិបតី ក៏បានសង្កត់ធ្ងន់លើទស្សនទានយុទ្ធសាស្ត្រសំខាន់ៗ ដោយគូសបញ្ជាក់ថា សកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុមិនអាចជោគជ័យបានឡើយ ប្រសិនបើគ្មានការរួមគ្នារវាងរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងយុវជន។ ភាពជាដៃគូដ៏រឹងមាំនេះ គឺជាគន្លឹះក្នុងការប្រែក្លាយច្បាប់ និងគោលនយោបាយនានា ទៅជាការអនុវត្តជាក់ស្តែង ដោយដាច់ខាតត្រូវយកប្រជាជនជាស្នូល ធានាការការពារជីវភាពរស់នៅ គាំទ្រសហគមន៍ងាយរងគ្រោះបំផុត លើកកម្ពស់កំណើនបៃតង និងមិនបោះបង់នរណាម្នាក់ចោលឡើយ។ សម្រាប់ស្ថាប័នសភា ក្នុងនាមជាតំណាងឱ្យប្រជាពលរដ្ឋ សម្តេចបានរំលេចពីមុខងារស្នូលក្នុងការរួមចំណែក តាមរយៈការរៀបចំនិងអនុម័តច្បាប់ស្តីពីអាកាសធាតុប្រកបដោយប្រសិទ្ធភាព ការអនុម័តនិងតម្រង់ទិសកញ្ចប់ថវិកាជាតិឆ្ពោះទៅរកការវិនិយោគបៃតង ការពង្រឹងការត្រួតពិនិត្យ និងការលើកកម្ពស់តម្លាភាពលើការអនុវត្តរបស់រដ្ឋាភិបាល ព្រមទាំងការកសាងទំនុកចិត្ត និងកៀរគរការចូលរួមយ៉ាងទូលំទូលាយពីសាធារណជន។ ឯកឧត្តម Eddy Soeparno តំណាងឱ្យគណៈប្រតិភូ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះទស្សនវិស័យរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជា ដោយបានគូសបញ្ជាក់ថា បញ្ហាអាកាសធាតុនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បច្ចុប្បន្ន បានឈានហួសពីពាក្យ «ការប្រែប្រួលអាកាសធាតុ» ហើយវាបានក្លាយជា «វិបត្តិអាកាសធាតុ» ដ៏ស្រួចស្រាវ ដែលទាមទារឱ្យគ្រប់បណ្តាប្រទេសក្នុងតំបន់អាស៊ានទទួលស្គាល់ការពិត និងដាក់ចេញនូវភារកិច្ចពិសេសរៀងៗខ្លួនដើម្បីជម្នះវិបត្តិនេះ។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់រដ្ឋសភាកម្ពុជាក្នុងការរៀបចំសន្និសីទនេះ ដែលជាវេទិកាដ៏មានតម្លៃក្នុងការបន្តកិច្ចសន្ទនា និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ទាំងលើការបន្ស៊ាំ និងការកាត់បន្ថយ ឥទ្ធិពលនៃវិបត្តិអាកាសធាតុជាសកលនេះផងដែរ។ ឯកឧត្តម Eddy Soeparno បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភាកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចប្រធានរដ្ឋសភា ដែលបានទទួលស្វាគមន៍គណៈប្រតិភូទាំងអស់យ៉ាងកក់ក្តៅ និងរាក់ទាក់បំផុត។ ឯកឧត្តមក៏បានបង្ហាញការកោតសរសើរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ដោយបានកត់សម្គាល់ថា ត្រឹមរយៈពេល ៣លើកចុងក្រោយដែល ឯកឧត្តមមានវត្តមាននៅលើទឹកដីកម្ពុជា បានធ្វើឱ្យឯកឧត្តមមើលឃើញយ៉ាងច្បាស់ពីការរីកចម្រើនឥតឈប់ឈររបស់កម្ពុជាផងដែរ។គណៈប្រតិភូបរទេសដែលចូលសម្តែងការគួរសមសម្តេចប្រធានរដ្ឋសភាឱកាសនេះ មាន ឯកឧត្តម Eddy Soeparno អនុប្រធានសភាប្រឹក្សាប្រជាជននៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងជាតំណាងឱ្យគណៈប្រតិភូអាយប៉ា ដែលរួមមានលោកជំទាវ Anna Victoria Veloso-Tuanzon អនុប្រធានគណៈកម្មាធិការពិសេសទទួលបន្ទុកកិច្ចការអាស៊ាន ការអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ការងារសេដ្ឋកិច្ច និងកិច្ចការបរទេស រដ្ឋសភានៃសាធារណរដ្ឋហ្វីលីពីន កញ្ញា Putri Maha Lima អគ្គលេខាធិការរងអាយប៉ា លោកសាស្រ្តាចារ្យ Louis Ng. មន្រ្តីជាន់ខ្ពស់ នៃមូលនីធិប្រែប្រួលអាកាសធាតុ (Tara Climate) ។ សូមជម្រាបថា សន្និសីទសភាជាតិស្តីពីអភិបាលកិច្ចអាកាសធាតុ ប្រារព្ឋធ្វើពេញមួយថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ដៃគូអភិវឌ្ឍន៍ស្ថាប័នស្រាវជ្រាវ គ្រឹះស្ថានឧត្តមសិក្សា និងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋានសភាទាំងពីរ ក្រោមកិច្ចសហការរៀបចំ និងឧបត្ថម្ភដោយអគ្គលេខាធិការដ្ឋានរដ្ឋសភា លេខាធិការដ្ឋានអាយប៉ា និងមូលនិធិប្រែប្រួលអាកាសធាតុ (Tara Climate Change)៕

ក្រុម AOT ចុះសង្កេតការណ៍ផ្ទាល់នៅតំបន់បឹងត្រកួន ទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយ​បន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ

2026/05/26 01:20:05 pm        242
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃអង្គារ៍ ទី២៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា ដែល​ដឹក​នាំដោយឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និង​កិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ បានសម្រប​សម្រួលជូនក្រុមអ្នក​សង្កេត​ការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍​អំពី​ស្ថានភាព​ព្រំដែន​នៅ​តំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែល​ជា​ទីតាំង​ត្រូវបាន​ទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយ​ខុសច្បាប់​របស់យោធាថៃ ដោយបានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ និងធ្វើការពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ការចុះសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅទីតាំងដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយត្រូវបានយោធាថៃកាន់កាប់ដោយខុសច្បាប់ខាងលើនេះ គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង៕

ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ កោះកុង សាងសង់លើផ្ទៃដីជាងពីររយហិកតា នឹងសម្ពោធជាផ្លូវការនៅចុងខែឧសភានេះ

2026/05/26 01:16:26 pm        130
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុងនឹងត្រូវរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោយធ្វើការសាងសង់អស់រយៈពេលប្រាំមួយឆ្នាំ ខណៈស្តូបនេះសាងសង់ឡើងដើម្បីរម្លឹកអំពីសន្តិភាព សមិទ្ធផល និងដំណើរការឱ្យសន្តិភាពតាមរយៈនយោបាយឈ្នះ ឈ្នះ និងការបង្រួបបង្រួមជាតិ ជាការរម្លឹកដល់គុណវីរបុរសជំនាន់មុនៗ ដែលបានលះបង់អាយុជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិជាដើមនោះ។ ពិធីសម្ពោធដាក់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុងនឹងធ្វើឡើងក្រោមវត្តមាននាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជន និងមហាជនចូលរួមប្រមាណជាង៦៣០០នាក់។ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង បានសាងសង់នៅលើផ្ទៃដីទំហំ ២១៦ហិកតា ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលមានកម្ពស់៤៧ម៉ែត្រ និងមានទទឹង៦៦ម៉ែត្រ៤ជ្រុង ខាងក្រៅមានរូបសំណាកតោ នាគ ដំរីក្បាលបី គ្រុឌ និងហង្សក្បាល៣ជាដើម។ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង កសាងឡើងដើម្បីរម្លឹកអំពីសន្តិភាព សមិទ្ធផល និងដំណើរការឱ្យសន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះ និងការបង្រួបបង្រួមជាតិ ហើយក៏ជាការរម្លឹកដល់គុណវីរបុរសជំនាន់មុនៗ ដែលបានលះបង់អាយុជីវិត ដើម្បីបូរណភាពទឹកដី ការពារជាតិមាតុភូមិ ប្រទេសជាតិ ក្នុងយុគសម័យភ្លើងសង្គ្រាមនោះ។ គោលគំនិតនៃការសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្តូបឈ្នះឈ្នះ កោះកុង ជាផ្លូវការនាពេលនេះ គឺដើម្បីផ្សព្វផ្សាយទស្សនវិជ្ជានៃនយោបាយឈ្នះឈ្នះដែលបានផ្តួចផ្តើមឡើងដោយមគ្គុទេសឯកគឺសម្តេចតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបច្ចុប្បន្នប្រធានព្រឹទ្ធសភា បញ្ជៀបដល់សាធារណជនឬប្រជាជនខ្មែរទាំងមូលឱ្យបានយល់ជ្រួតជ្រាបតាមរយៈការបង្កើតជាទម្រង់សិល្បៈ បញ្ចេញជាសារតាមរយៈរចនាបថនៃសំណង់ស្ថាបត្យកម្ម និងការបង្កើតជាចម្លាក់រឿងជាដើម ហើយមួយវិញទៀតតាមរយៈវិធីសាស្ត្រថ្មីមួយ ក្នុងការធ្វើឱ្យសាធារណជនយល់ដឹងកាន់តែច្បាស់អំពីតម្លៃសន្តិភាព ដែលទទួលបានតាមរយៈនយោបាយឈ្នះ ឈ្នះ អស់រយៈពេល២៨ឆ្នាំ ពោលគឺចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៦៕

រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីយ៉ាងសំខាន់ ចូលរួមបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស

2026/05/26 01:01:07 pm        393
ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីយ៉ាងសំខាន់មួយក្នុងការចូលរួមបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ព្រោះ​​​​​​ប្រព័ន្ធផ្សព្វផ្សាយបានបញ្ជ្រាប់ការយល់ដល់ប្រជាពលរដ្ឋពីវិធីបង្ការទប់ស្កាត់កុំឱ្យក្លាយជាជនរងគ្រោះ​​​​​​​​​​​។នេះបើតាមប្រសាសន៍រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ក្រសួងព័ត៌មាន សហការជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅព្រឹកថ្ងៃទី២៦ខែឧសភា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាស្តីពី «វិធានការបង្ការទប់ស្កាត់អំពើជួ​​ញ​​​​ដូរមនុស្សគ្រប់ទម្រង់ និងទេសន្តរប្រវេសន៍» ស្ថិតនៅទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាពឯ​​ក​​ឧ​​ត្តម នេត្រ ភក្រ្កា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ​​។​​នៅក្នុងសិក្ខាសាលា ឯ​​កឧត្តម នេត្រ ភក្រ្កា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា តួនាទីអ្នកសារព័​​​ត៌​​មាន​ទាំងវិទ្យុ ទូរទស្សន៍ និងអនឡាញ មានតួនាទី​សំខាន់ក្នុងបញ្រ្ជាប់ចំណេះដឹងអំពីហានិភ័យដែលកើតឡើងពីការជួញដូរមនុស្ស និងការធ្វើចំណាកស្រុកដែលមិនមានសុវត្ថិភាព។ ឯកឧត្តមបានបន្តថា អំពើជួញដូរមនុស្ស ឬការធ្វើចំណាកស្រុកដោយខុសច្បាប់ និងScam online មិនត្រឹ​​មតែប៉ះពាល់ដល់ជនរងម្នាក់ៗនោះទេ តែវាប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរមនុស្ស សុវត្ថិភាពស​​​ង្គម​ ស​​ណ្ដាប់​​ធ្នាប់សាធារណៈ សេដ្ឋកិច្ច គ្រួសារ និងកិត្តិយសជាតិផងដែរ។​លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ​​ បានថ្លែងដែរថា បច្ចុប្បន្នបទល្មើសជួញដូរ​​មនុស្ស និ​​ងបទល្មើសដដៃទៀត មានភាពប្រទាក់ក្រឡាគ្នា កាន់តែស្មុគស្មាញ និងរីកសាយឆាប់រហ័ស អា​​ស្រ័យដោយការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបជាមធ្យោបាយ។ យ៉ាងណាក៍ដើម្បីទប់ស្កាត់បទល្មើ​​​ស​​​ទាំងនេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដាក់ចេញទិសដៅសំខាន់ៗដូច​​ជា៖​បន្តពង្រឹងកិច្ចសហការទូលំទូលាយជាមួយបណ្តាក្រសួង ស្ថាប័ន អង្គការដៃគូអភិវឌ្ឍន៍ អង្គការ​​​សង្គ​​ម​​ស៊ីវិល វិស័យឯកជន ដើម្បីបន្តអនុវត្តវិធានការបង្ការទប់ស្កាត់ ដែលឈានដល់ការផ្លាស់ប្តូរឥរិយាបថសង្គម ប្រ​​ឆាំងកា​​រជួញដូរមនុស្ស និងបន្តអនុវត្តយុទ្ធសាស្រ្តទាំង៤រួមមាន៖បង្ការទប់ស្កាត់ អនុវត្តច្បា​​ប់ កា​​រពារជនរងគ្រោះ និងច្បាប់គោលនយោបាយ។គួររម្លឹកដែរថា ក្នុងឆ្នាំ២០២៥ សមត្ថកិច្ចបានស្រាវជ្រាវ រកឃើញ និងបង្ក្រាបករណីជួញដូរមនុ​​​ស្ស​​​បានសរុប ២៧២ករណី (ធៀបនឹងឆ្នាំ២០២៤ ចំនួន ១៩៨ករណី កើន ៧៤ករណី) ស្មើនឹង ៣​​៧,​​៣​​៧%​​​ ចែកចេញជា៖ករណីអំពើជួញដូរម​​នុស្ស​​ និងករណីអំពើធ្វើអាជីវកម្មផ្លូវភេទ។អត្ថបទ៖ទូច សោ​​ភ័ណ

រយៈពេលពីរថ្ងៃសមត្ថកិច្ចចម្រុះខេត្តរតនគីរី ចុះឆែកឆេរ ទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានចំនួន ១២៤ ទីតាំង និងបានត្រួតពិនិត្យជនបរទេសចំនួន ៦៦១ នាក់ ក្នុងមូលដ្ឋានក្រុងស្រុកទាំង៩

2026/05/26 12:48:03 pm        148
រតនគិរី៖ រយៈពេល២ថ្ងៃប្រតិបត្តិការទ្រង់ទ្រាយធំឆែកឆេរទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកទាំង៩ ខេត្តរតនគិរី បានចុះត្រួតពិនិត្យទីតាំង សរុបចំនួន ១២៤ ទីតាំង និងបានត្រួតពិនិត្យជនបរទេស សរុបចំនួន ៦៦១ នាក់ (ស្រី ១៤ នាក់)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ស្តីពីកិច្ចប្រតិបត្តិការបោសសម្អាតបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។ សេចក្តីប្រកាសព័ត៌មាន ដដែលបានបញ្ជាក់ថា នៅក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ ក្រោមបញ្ជាដឹកនាំដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងដាក់បទបញ្ជាតឹងរ៉ឹងដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ទាំង៩ ដើម្បីចុះប្រតិបត្តិការទ្រង់ទ្រាយធំឆែកឆេរ ត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរនៅតាមបណ្តារោងចក្រ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ ផ្ទះសំណាក់ និងទីតាំងរស់នៅប្រមូលផ្តុំ ក្នុងភូមិសាស្ត្រក្រុង-ស្រុកទាំង៩ ដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងធនធាន សរុប ជាលទ្ធផល ចាប់ពីថ្ងៃទី២៤-២៥ ខែឧសភា ឆ្នាំ២០២៦ ទទួលបានដូចខាងក្រោម៖ ១. បានប្រើប្រាស់កម្លាំងចម្រុះ សរុបចំនួន ៣១៤ នាក់ ២. បានចុះត្រួតពិនិត្យទីតាំង សរុបចំនួន ១២៤ ទីតាំង ៣. បានត្រួតពិនិត្យជនបរទេស សរុបចំនួន ៦៦១ នាក់ (ស្រី ១៤ នាក់) ក្នុងនោះរួមមាន៖ ជន ជាតិចិន ជនជាតិវៀតណាម ជនជាតិកូរ៉េខាងត្បូង ជនជាតិឥណ្ឌា និងជនជាតិម៉ាឡេស៊ី។ ៤. បន្ទាប់ពីសមត្ថកិច្ចជំនាញបានឆែកឆេរ ត្រួតពិនិត្យ (ទីតាំង សម្ភារៈ និងមនុស្ស) ក្រោមការសម្របសម្រួល នីតិវីច្បាប់ពីតំណាងអយ្យការ អមសាលាដំបូងខេត្តរតនគិរី រួចមកឃើញថា ពុំមានវត្តមាននៃបទល្មើស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងភូមិសាស្ត្រខេត្តរតនគិរីទេ។ កិច្ចសហប្រតិបត្តិការនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកទាំង៩ នឹងបន្តចុះជាប់ជាប្រចាំដូចភ្លៀងរលឹម។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុង ខេត្តរតនគិរី ចូលរួមសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញ ក្នុងការផ្តល់ព័ត៌មានអំពីកន្លែងដែលសង្ស័យថា អាច មានការលាក់ខ្លួនរបស់ក្រុមឧក្រឹដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឈានទៅដល់ការចាប់ឃាត់ខ្លួនជនទាំងនោះយកមកផ្ត ន្ទាទោសតាមច្បាប់ជាធរមាន៕

សម្ដេចធិបតី៖ កាតព្វកិច្ចយោធាជាការបណ្តុះស្មារតី និងមនសិការស្នេហាជាតិ លះបង់​បម្រើ​ជាតិ​មាតុភូមិ​

2026/05/26 12:47:02 pm        632
ភ្នំពេញ៖ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាត់​ទុក​ជា​ការ​បណ្តុះ​ស្មារតី​ និង​មនសិការស្នេហាជាតិ ដើម្បីត្រៀមខ្លួនលះបង់បម្រើជាតិមាតុភូមិ។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យ រាជ​រដ្ឋាភិបាល​បាន​ថ្លែង​បញ្ជាក់​តាមរយៈ​សន្និសីទ​សារ​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ២០២៦នេះថា ច្បាប់ស្តីពី​កាតព្វកិច្ច​យោធា​ត្រូវ​បាន​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចាត់ទុកជាការបណ្តុះស្មារតី និងមនសិការស្នេហាជាតិ ដើម្បី​ត្រៀម​ខ្លួន​លះបង់បម្រើជាតិមាតុភូមិ។ យោងតាមសម្តេចធិបតី គោលដៅចម្បងនៃការអនុវត្តកាតព្វកិច្ចយោធា គឺការកសាង​នូវ​សង្គម​មួយ​ប្រកប​ទៅដោយធនធានមនុស្សដែលមានវិន័យ សីលធម៌ សមត្ថភាព មនសិការ​ស្នេហា​ជាតិ​ខ្ពស់ ​មានភាពអង់អាចក្លាហាន មានឆន្ទៈមោះមុត និងត្រៀមខ្លួនរួចជាស្រេចគ្រប់ពេលវេលា ដោយ​ហ៊ាន​លះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ ដោយឥតលក្ខខណ្ឌ។ សម្តេច​ធិបតីនាយករដ្ឋមន្ត្រីធ្លាប់​បាន​គូស​បញ្ជាក់​ច្បាស់​ថា «សមត្ថភាពការពារជាតិនៃប្រទេសមួយ មិន​មែន​អាស្រ័យត្រឹមតែលើគ្រឿងសព្វាវុធ និងឧបករណ៍ទំនើបៗប៉ុណ្ណោះទេ ប៉ុន្តែ ប្រទេស​ជាតិ​មួយ​ដែល​ខ្លាំង​ក្នុងវិស័យការពារជាតិ គឺដោយសារមានកងទ័ព​ដែល​ពោពេញ​ដោយ​ភាព​អង់​អាច​ក្លាហាន ​មោះមុត និងហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីការពារជាតិដោយឥលក្ខខណ្ឌ ហើយ​មាន​ប្រជាជន​ទាំងមូលនៅពីក្រោយ»។ ក្នុងន័យនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី មានក្តី​ប្រាថ្នា​ចង់​ឃើញ​យុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបមានមោទនភាព ចំពោះការ​ចូល​បំពេញ​កាតព្វ​កិច្ច​យោធា ​ដោយចាត់ទុកថា នោះគឺជាកិត្តិយស​ដ៏​ឧត្តុង្គ​ឧត្តម​ដែល​ខ្លួន​បាន​ហ្វឹក​ហាត់​ចំណេះ​ជំនាញ​មួយ​ដ៏​មាន​សារសំខាន់បំផុតដែលអាចយកទៅប្រើប្រាស់ដើម្បីការពារអធិបតេយ្យភាពជាតិ និង​បូរណ​ភាព​ទឹកដី នៅពេលណាដែលជាតិត្រូវការ ជំនួសឱ្យការ​ព្រួយ​បារម្ភ​ពី​ការ​ខាត​ប្រយោជន៍​ផ្ទាល់​ខ្លួន​នៅ​ក្នុងអំឡុងពេលនៃការចូលបំពេញកាតព្វកិច្ចយោធា។ សម្តេចធិបតី ចាត់ទុកបទពិសោធន៍និងការឈឺចាប់រយៈពេលមួយឆ្នាំចុងក្រោយនេះ ជា​គន្លឹះ​ដែល​យើង​ទាំង​អស់គ្នាត្រូវចងចាំថា កម្ពុជាត្រូវតែពង្រឹងខ្លួនឯង ហើយកូនខ្មែរទាំងអស់ ជាពិសេស​យុវជន​ដែល​មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវត្រៀមខ្លួនដើម្បីជួយជាតិ តាមរយៈការ​ប្រែក្លាយ​ស្មារតី​ស្នេហា​ជាតិឱ្យទៅជាកម្លាំងដ៏រឹងមាំពិតប្រាកដមួយ និងត្រៀមលក្ខណៈ​ជា​ស្រេច​ដើម្បី​ជួយ​ប្រទេស​ជាតិ​ នៅពេលដែលជាតិត្រូវការ។ សូមបញ្ជាក់ថា ច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានត្រូវបានប្រកាសឱ្យប្រើជាផ្លូវការហើយ នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ ២០២៦ ដោយព្រះរាជក្រម ដែលចុះ​ហត្ថ​លេខា​ដោយ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាមនិងតាមព្រះរាជត្រាស់បង្គាប់។ ច្បា​ប់​នេះ​ត្រូវ​បាន​ប្រកាស​ជាការប្រញាប់៕

គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ អំពាវនាវ​ពលរដ្ឋ​បន្ត​គាំទ្រ​ទំនិញ​ផលិត​ក្នុង​ស្រុក

2026/05/26 12:24:54 pm        534
នៅក្នុងឱកាសអញ្ជើញសម្ភោធបើកពិព័រណ៍ផលិតផលក្នុងស្រុក ភូមិមួយ ផលិតផលមួយ របស់​ខេត្ត​តាកែវ នៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដែល​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​បរិវេណ​សួន​ច្បារ​មាត់​បឹង​តាកែវ ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ នៃគណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិត​ផល​មួយ បានធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ជួយគាំទ្រ និងទិញទំនិញ​ដែល​ផលិត​ក្នុង​ស្រុក ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ផលិតផលរបស់ខ្មែរ។ឯកឧត្តមលេខាធិការ នៃគណៈកម្មាធិការជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិត​ផល​មួយ​មាន​ប្រសាសន៍​ថា ​ផលិតផលខ្មែរបច្ចុប្បន្ននេះមានទាំងបរិមាណ គុណភាព និងអនាម័យល្អ មិនចាញ់​បរទេស​នោះ​ទេ ​ពោលអាចប្រកួតប្រជែងលើទីផ្សារបាន ដូច្នេះបងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​គួរ​តែគិ​​ត​ពិ​ចារណាងា​កម​កទិ​ញទំ​និញ​ផលិត​ផល​ដែល​ជា​ស្នាដៃ​ខ្មែរ​ដែល​ដា​ក់​លក់​លើ​ទីផ្សារ​ឬ​ដា​ក់​លក់​នៅ​លើ​កម្ម​វិធី​អ្វី​មួយ ព្រោះការទិញផលិតផលក្នុងស្រុកយើង បានជួយដល់សហគ្រិនខ្នាតតូច និង​មធ្យម​ខ្មែរ​​ផង និងជួយដល់សេដ្ឋកិច្ចជាតិរបស់យើងទាំងមូលផងដែរ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ផល សុជាតិ ក៏បានធ្វើការជំរុញ​ និង​លើក​ទឹក​ចិត្ត​ដល់​បណ្ដា​សហ​គ្រាស​សិប្បកម្មធុនតូចនិងមធ្យមទាំងអស់ត្រូវពង្រឹងសមត្ថភាព និងបង្កើនការផលិត កែច្នៃ​ផលិត​ផល​របស់​ខ្លួនបន្ថែមទៀត ក្នុងនោះក៏គិតពីតម្លៃ គុណភាព ស្តង់ដា និងបច្ចេកទេស​អោយ​បាន​ត្រឹម​ត្រូវ ​ដើម្បីធានាបាននៅសុវត្ថិភាព និងអនាម័យដល់អ្នកប្រើប្រាស់ ខណៈទីផ្សារ​បច្ចុប្បន្នកំ​ពុង​មាន​តម្រូវ​ការ​គាំទ្រពីប្រជាពលរដ្ឋខ្មែរ។ជាមួយគ្នានោះលោក ស៊ុត ខុន អភិបាលខេត្តតាកែវស្ដីទី បានចាត់ទុកពិព័រណ៍​ផលិតផល​ក្នុង​ស្រុក​នា​ឱកាស​នេះ ពិតជាមានសារៈសំខាន់ និងបានរួមចំណែកលើក​កម្ពស់​ផលិត​ផល​ខ្មែរ​ដែល​ផលិត​ក្នុង​ស្រុក និយាយជារួមផលិតផលសក្ដានុពលក្នុងខេត្តតាកែវ ដាក់តាំងបង្ហាញ​ដល់​សាធា​រណៈ​ជន​បា​នដឹង ស្វែងយល់ និងជួយគាំទ្រផលិតផលក្នុងស្រុក ដែលផលិតដោ​យស្នាដៃ​កូ​ន​ខ្មែរ​សុទ្ធ​សាធ ​ព្រមទាំងបានជួយបង្កើតឱកាសទីផ្សារដល់អ្នកផលិត ដើម្បីបន្តជំរុញ​ការ​ផលិត​ទំនិញ​ដែល​មាន​គុណភាព ជូនដល់អតិថិជនបន្តទៀត៕ 

មន្រ្ដីសាលាដំបូងរាជធានីភ្នំពេញ ចុះទៅគេហដ្ឋានលោក កឹម សុខា អនុវត្តព្រះរាជក្រឹត្យលើកលែងទោសកាលពីថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២៦

2026/05/26 12:04:41 pm        179
ភ្នំពេញ៖ លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅព្រឹកថ្ងទី២៦ ខែឧសភា ឆ្នាំ២០២៦ បានចុះទៅគេហដ្ឋានរបស់លោកកឹម សុខា ស្ថិតនៅក្នុងខណ្ឌទួលគោក អំពីការអនុវត្តព្រះរាជក្រឹត្យលើកលែងទោសកាលពីថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២៦។លោកសេង ហៀង បានអាន និងពន្យល់អំពីព្រះរាជ្យក្រឹត្យលើកលែងទោសជូនដល់លោក កឹម សុខា បានស្តាប់ពីខ្លឹមសារដូចតទៅ មាត្រា១៖ លើកលែងទោសឱ្យទណ្ឌិតឈ្មោះ កឹម សុខា ភេទ ប្រុស កើតឆ្នាំ១៩៥៣ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់២៧ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ៧៩០ ក្រXI “អ.ណ” ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ របស់សាលាឧទ្ធរណ៍ភ្នំពេញ។មាត្រា២៖ ការលើកលែងទោសនេះ អនុវត្តចំពោះតែទោសដាក់ពន្ធនាគារ ដែលជាមូលទោសប៉ុណ្ណោះ ដោយមិនអនុវត្តចំពោះទោសបន្ថែមឡើយ។ក្នុងន័យនេះ ឈ្មោះ កឹម សុខា ត្រូវបានទទួលការលើកលែងទោសដាក់ពន្ធនាគារចំនួន ២៧ឆ្នាំប៉ុណ្ណោះ ប៉ុន្តែចំពោះទោសបន្ថែមឈ្មោះ កឹម សុខា ត្រូវតែគោរព និងអនុវត្ត ដូចខាងក្រោម៖- ដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះបោះឆ្នោតឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយ ផ្សេងទៀត តាមបញ្ញត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។- ហាមឃាត់ចំពោះការចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់រយៈពេល ០៥ឆ្នាំ តាមបញ្ញត្តិ មាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីចេញព្រះរាជក្រឹត្យលើកលែងទោសឱ្យទណ្ឌិតឈ្មោះ កឹម សុខា ភេទប្រុស កើតឆ្នាំ១៩៥៣ ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២៧ឆ្នាំ តាមអំណាចសាលដីកា ព្រហ្មទណ្ឌស្ថាពរលេខ ៧៩០ ក្រXI "អ.ណ" ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ របស់សាលាឧទ្ធរណ៍ភ្នំពេញ។

សម្តេចធិបតី​៖ ការលើកលែងទោសឱ្យលោក កឹម សុខា ជាជំហានមួយបន្ថែមក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ

2026/05/26 12:01:02 pm        135
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​ចាត់ទុកការលើកលែងទោសឱ្យលោក កឹម សុខា ថា ជាជំហានមួយបន្ថែមក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ។អ្នកនាំពាក្យរាជរដ្ឋាភិបាល​ ឯកឧត្តម ប៉ែន បូណា បាន​បញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៦​ខែឧសាភា ឆ្នាំស២០២៦នេះថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រហូតដល់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន តែងតែ​ប្រកាន់ខ្ជាប់នូវគោលនយោបាយ​ផ្សះផ្សារ ​បង្រួបបង្រួមជាតិ ដើម្បីពង្រឹងឯកភាពជាតិខ្មែរ តាម​រយៈ​សិល្បៈនៃការដឹកនាំប្រកបដោយគុណធម៌ និងពោរពេញដោយការ​សណ្តោសប្រោសប្រណី។ ឯកឧត្តម ប៉ែន បូណា បានថ្លែអ​ថា ជាក់ស្តែងការបញ្ចប់សង្គ្រាមដែលបានអូសបន្លាយជិត៣ទសវត្សរ៍ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលនាំមកនូវសន្តិភាពពេញលេញ និងការផ្សះ​ផ្សារ​បង្រួមបង្រួមជាតិដ៏ពិតប្រាកដមួយកាលពីចុងឆ្នាំ ១៩៩៨ ដែលអនុញ្ញាតឱ្យខ្មែរគ្រប់និន្នាការ អាចរួមរស់ជាមួយគ្នាក្រោម​ដំបូលរាជរដ្ឋាភិបាលតែមួយ រដ្ឋធម្មនុញ្ញតែមួយ និងការឯកភាពទឹកដីតែមួយ ក្រោមម្លប់អង្គព្រះមហាក្សត្រ ដែល​មិនធ្លាប់មានរយៈពេល​ជាង៥០០ឆ្នាំចុងក្រោយ បានបង្ហាញច្បាស់ពីសិល្បៈនៃការដឹកនាំដ៏ប៉ិនប្រសប់ និងគុណធម៌កម្រិតខ្ពស់របស់​ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបានបន្តថា គុណធម៌ដ៏ប្រពៃនេះត្រូវបានថែរក្សា និងបន្តពីជំនាន់មួយទៅជំនាន់មួយ ដែលធ្វើឱ្យ​ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃ​គណបក្សប្រជាជនកម្ពុជាទទួលបានការគោរពស្រឡាញ់ និងគាំទ្រពីប្រជាពលរដ្ឋគ្រប់​មជ្ឈដ្ឋាន ដែលធ្វើឱ្យ​គណបក្សប្រជាជនកម្ពុជានៅតែឈរជើងយ៉ាងរឹងមាំក្នុងនាមជាគណបក្សដឹកនាំរាជរដ្ឋាភិបាល និងនៅតែជាជម្រើសមិនអាចខ្វះបានសម្រាប់ប្រជាពលរដ្ឋខ្មែរ ទាំងពេលអតីតកាល បច្ចុប្បន្ន និងតទៅអនាគត។ ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ បានចុះហត្ថលេខាលើព្រះរាជក្រឹត្យ ចុះថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៦ ដើម្បីលើកលែងទោសដល់លោក កឹម សុខា តាមសំណើររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទូលថ្វាយ​ព្រះមហាក្សត្រ​។ យោងព្រះរាជក្រឹត្យ​៖ មាត្រា១៖ លើកលែងទោសឱ្យទណ្ឌិតឈ្មោះ កឹម សុខា ភេទប្រុស កើត​ឆ្នាំ១៩៥៣ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស​ដាក់ពន្ធធនាគារកំណត់២៧ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌ​ស្ថាពរលេខ ៧៩០ ក្រ XI អ.ណ ចុះថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦ របស់សាលាឧទ្ធរណ៍ភ្នំពេញ។ មាត្រា២​៖ ការលើកលែងទោសនេះអនុវត្តតែចំពោះទោសដាក់ពន្ធនាគារដែលជាមូលទោសប៉ុណ្ណោះ ដោយមិនអនុវត្តចំពោះទោសបន្ថែមឡើយ។ មាត្រា៣៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ​ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-សិង្ហបុរី ពិភាក្សាអំពីលទ្ធភាព នៃការជំរុញនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារសិង្ហបុរី
06/05/2026 08:06 AM
ព្រឹត្តិការណ៍ “ដើរ ២ ៧០០ ជំហាន ដើម្បីទារកនិងកុមារកម្ពុជា” ប្រមូលថវិកាបានជាង ២ ១០០ លានរៀល
06/05/2026 08:06 AM
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
06/05/2026 07:06 AM
បម្រែបម្រួលអាកាសធាតុធ្វើឲ្យប៉ះពាល់ដល់កសិករចិញ្ចឹមឃ្មុំនៅកូរ៉េខាងត្បូង
06/04/2026 08:06 PM
EU និង UNICEF បញ្ជូនគ្រឿងផ្គត់ផ្គង់សង្រ្គោះជំងឺអេបូឡាទៅកាន់កុងហ្គោ ខណៈផ្ទុះការរីករាលដាលឆ្លង
06/04/2026 08:06 PM
មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
06/04/2026 08:06 PM
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
06/04/2026 08:06 PM
មាន​អ្នក​ស្លាប់ច្រើន​នាក់​ ក្នុងហេតុការណ៍​ធ្លាក់យន្តហោះនៅតំបន់ Istria របស់​ក្រូអាត
06/04/2026 08:06 PM
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់អំពាវនាវឲ្យ​អ៊ីស្រាអែលដកទ័ពទៅកាន់ទីតាំងមុនសង្គ្រាម នៅលីបង់
06/04/2026 08:06 PM
ប្រទេស ១១ នៅអឺរ៉ុប អំពាវនាវឲ្យ​ EU មានច្បាប់ទិដ្ឋាការកាន់តែតឹងរ៉ឹង សម្រាប់ជនជាតិរុស្ស៊ី
06/04/2026 07:06 PM