ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
ក្រសួងការងារ នាំយកឱកាសការងារពិសេសទាំងក្នុង និងក្រៅប្រទេសជូនអតីតពលករ និងយុវជននៅក្នុងខេត្តឧត្តរមានជ័យ
សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ

ព័ត៌មានជាតិ

វិស័យឯកជន៖ ជម្លោះព្រំដែនមិនប៉ះពាល់ដល់ការស្រូបយកឱកាសវិនិយោគ និងការនាំចេញរបស់កម្ពុជា

2026/01/29 11:37:23 am        182
វិស័យឯកជនថា បញ្ហាប្រឈមនៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ បាន​ធ្វើ​ឱ្យ​ពិភព​លោក​ស្គាល់​កម្ពុជា​កាន់​តែ​ច្បាស់ ​និងកាន់តែច្រើន បន្ទាប់ពីមានការ​សម្របសម្រួលពីប្រទេសមហាអំណាច ដោយ​បាន​បង្កើននូ​វ​ទំនុក​ចិត្ត​កាន់​តែខ្លាំងដល់វិនិយោគិនមកបណ្តាក់ទុន និងការនាំចេញរបស់កម្ពុជា។អ្នកឧកញ៉ា លឹម ហេង លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីជម្លោះព្រំដែនរវាងកម្ពុជា-ថៃ នៅ​ក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ របស់សភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៨ ខែ​មករា​ ឆ្នាំ២០២៦ម្សិលមិញនេះថា ជុំវិញបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កម្ពុជាពិតជាចៀសមិន​ផុត​ពី​បញ្ហា​ប្រឈម​នោះ​ឡើយ ជាពិសេសការធ្វើពាណិជ្ជកម្មកម្ពុជា-ថៃ នេះឯង ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា​កម្ពុជា​ក៏​មិន​មែន​ពឹង​ផ្អែក​តែ​លើ​ទីផ្សារមួយនេះឡើយ ដោយកម្ពុជាបាននិងកំពុងស្វែងរកទីផ្សារថ្មីៗ ក៏ដូច ពង្រីក​ទីផ្សារ​ដែល​មាន​ស្រាប់​បន្ថែម​ដូចជា ទីផ្សារវៀតណាមជាដើម ដើម្បីនាំចេញកសិផល ឬផលិត​ផល​ពាក់​កណ្តាល​សម្រេច ខណៈការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផ្សេងៗ កម្ពុជាមិនមានការបារម្ភនោះឡើយ ព្រោះ​យើង​នាំចេញជាផលិតផលសម្រេច ហើយការនាំចេញផលិតផលសម្រេចនេះ ក៏កម្ពុជា​បាន​កំពុង​ពង្រីក​បន្ថែម​ផងដែរ។អ្នកឧកញ៉ា បន្តថា ទាក់ទងការនាំចេញវិញ, កម្ពុជាក៏មិនមែនពឹង​ផ្អែក​លើកា​រ​នំា​ចេញ​ផលិត​ផល​កម្មន្ត​សាល​​មាន​ដូចជា៖ សម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង កាបូប និងសម្ភារៈធ្វើដំណើរប៉ុណ្ណោះ ជាក់​ស្តែង​​នាប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានការ ចុះបញ្ជីវិនិយោគ ដែល​អនុម័ត​ដោយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គឺមានការវិនិយោគនៅគ្រប់វិស័យ ដែលសុទ្ធតែផលិតសម្រាប់ទីផ្សារនាំ ចេញ ខណៈ​ដែល​ការ​វិនិយោគ​ក៏កម្ពុជានៅតែស្រូបយកជាបន្តបន្ទាប់ ទោះបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ នៅ​ប្រឈម​ក៏​ដោយ​។លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកឡើងផងដែរថា ស្ថិតក្នុងបរិបថនេះ កម្ពុជា​មិន​នៅ​ស្ងៀម​នៅ​ឡើយ បច្ចុប្បន្នបាននិងកំពុងខិតខំប្រឹងប្រែង ក្នុងកាបន្តធ្វើនូវ​សមាហរណ​​កម្មសេដ្ឋ​កិច្ច​ស៊ី​ជម្រៅទៅ​ក្នុងតំបន់ និងសកល ជាពិសេសការបន្តការចរចា​បើកទីផ្សារសក្តានុពលថ្មីៗ ទាំង​ទ្វេ​ភាគី និង​ពហុ​ភាគី ​ដោយក្នុងនោះវិស័យឯកជនពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការ ជំរុញ​ពាណិជ្ជ​កម្ម​កម្ពុជា​ ដើម្បីរុញច្រានកំណើនពាណិជ្ជកម្មជាតិ តាមរយៈការបង្កើតនៃការវិនិយោគ ការ​ធ្វើ​ពិពិធ​កម្ម​ទំនិញ​នាំ​ចេញ​ចូល​ ការលើកកម្ពស់ភាពប្រកួតប្រជែង និងការបង្កើននៃការចូលរួមក្នុងខ្សែច្រវាក់តម្លៃ សម្រាប់​ផ្គត់​ផ្គង់​ក្នុង​តំបន់ និងសកលផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុនឯកជន លើកទឹកចិត្តអតីតពលករមកពីថៃ និងពលរដ្ឋភៀសសឹកមកដាក់ពាក្យស្វែងរកការងារ ខណៈកំពុងមានតម្រូវការ

2026/01/29 11:20:04 am        167
តំណាងក្រុមហ៊ុន សហគ្រាសធំៗនៅក្នុងវេទិកាការងារ បានអំពាវនាវដល់យុវជន សិស្សនិស្សិត ជា​ពិសេស​អតីត​ពលករមកពីប្រទេសថៃក៏ដូចជាជនភៀសសឹក ចូលរួមដាក់ពាក្យសម្ភាសន៍ការងារ ខណៈ​ដែល​ឱកាស​ការងារជាច្រើនកន្លែងកំពុងរង់ចាំ។លោក ស្រេង លាងទ្រី អ្នកត្រួតពិនិត្យប្រតិបត្តិការ នៃក្រុមហ៊ុនខាងផ្នែកដឹកជញ្ជូន បានឱ្យដឹងថា នៅ​ក្នុង​ពេល​នេះ ក្រុមហ៊ុនខាងលោកកំពុងមានតម្រូវកម្លាំងពលកម្លាំងទាំងពីរភេទចំនួនជាង ២០០នាក់ ដើម្បី​បម្រើ​ការ​ងារក្នុងវិស័យដឹកជញ្ជូន ដែលអាចរកប្រាក់ចំណូលជាមធ្យមចន្លោះពី ៤០០ ទៅ៥០០ដុល្លារ ក្នុង​មួយ​ខែ។ លោកឱ្យដឹងទៀតថា ចំពោះតម្រូវការកម្លាំងពលកម្មនេះ អ្នកមិនមានបទពិសោធន៍ ក្រុមហ៊ុន​ក៏​ទទួល​យក​ដែរ ដោយមានការបណ្តុះបណ្តាល មុនចេញបំពេញការងារ។ស្រដៀងគ្នាខាងលើនេះ កញ្ញា ហេង ស្រីនិច មន្រ្តីជ្រើសរើសបុគ្គលិកមកពីវិស័យមីក្រូហិរញ្ញវត្ថុ និងលោក សឿន ពិសិដ្ឋ ប្រធានធនធានមនុស្ស និងរដ្ឋបាលនៃក្រុមហ៊ុនខាងផ្នែកគ្រឿងសម្អាង បានជំរុញ និង​លើក​ទឹក​ចិត្ត​ដល់​យុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ រួសរាន់​មក​ដាក់​ពាក្យ​ដើម្បី​បានជួប និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុន ទោះបីជាគ្មានបទពិសោធន៍ការងារ ឬ​គ្មាន​ជំនាញ ក៏កុំមានការព្រួយបារម្ភ ព្រោះមុនចូលធ្វើការងារ ខាងក្រុម​ហ៊ុន​ក៏​មាន​ការ​បង្ហាត់​បង្រៀន​ជា​មុន​ផង​ដែរ ជាពិសេសតាមរយៈវេទិកាការងារនេះ អាចផ្តល់នូវ​ឱកាស​កាន់​តែ​ច្រើន​សម្បូរ​បែប​ទៅ​ដល់​អ្នក​ដាក់​ពាក្យ​ស្វែង​រកការងារ ដោយអាចសាក​សួរព័ត៌មាន​បាន​ដោយ​ផ្ទាល់​ជា​មួយ​តំណាង​ក្រុម​ហ៊ុន​ដែល​ខ្លួន​ពេញ​ចិត្ត​។សូមបញ្ជាក់ថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខ​សង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារ និងកម្មសិក្សាការងារ ដោយនាំ​យក​ឱកាស​ការងារថ្មីៗបន្ថែមទៀតចំនួនជិត ៧០០កន្លែង ពីក្រុមហ៊ុនធំៗចំនួន៧ មកពីវិស័យមីក្រូហិរញ្ញវត្ថុ កសិកម្ម ដឹកជញ្ជូន និងគ្រឿងសម្អាងជាដើម សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើនៅបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕ អត្ថបទ៖ ឈិត បូរ៉ាវី

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ លើកទឹកចិត្តឱ្យនិស្សិតប្រឹងប្រែងរៀនសូត្របន្ត​ចូល​រួម​កិច្ច​ការ​សង្គម រក្សាសីលធម៌ និងសុជីវធម៌​ឱ្យបានល្អ និងរួមចំណែកកសាង​សង្គម​ជាតិ​កម្ពុជា​ឱ្យ​រីក​ចម្រើន​ទៅ​មុខ

2026/01/29 10:36:20 am        147
ថ្លែង​ក្នុងពិធីសំណេះសំណាល​ជាមួយ​និស្សិត​ស្ម័គ្រចិ​ត្ត​ដែល​បាន​ចូល​រួម​ក្នុង​វេទិកា​រដ្ឋាភិបាល​ឌីជីថល ​ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ នា​រសៀល​ថ្ងៃ​ទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួង​ប្រៃសណីយ៍​និង​ទូរ​គម​នាគមន៍​ (ក.ប.ទ.) បាន​លើកទឹកចិត្តឱ្យនិស្សិតទាំងអស់​ប្រឹងប្រែងរៀនសូត្របន្ត​ចូល​រួម​កិច្ច​ការ​សង្គម រក្សា​សីលធម៌ និងសុជីវធម៌​ឱ្យបានល្អ និងរួមចំណែកកសាង​សង្គម​ជាតិ​កម្ពុជា​ឱ្យ​រីក​ចម្រើន​ទៅ​មុខ​ជាលំដាប់​ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ក្នុងពិធីសំណេះសំណាលនេះ​ប្រព្រឹត្តទៅនៅទីស្ដីការ ក.ប.ទ.​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​ និង​មន្ត្រីរាជការ នៃ ក.ប.ទ. និង​និស្សិតស្ម័គ្រចិត្តប្រមាណ ៣១៥នាក់។ក្នុងឱការនោះ​ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើង​អំពី​ស្ថានភាព​នៃ​ការ​ឈ្លាន​ពាន​ពី​សំណាក់​យោធា​ថៃ​មកលើដែនអធិបតេយ្យភាពកម្ពុជា ដែលបាន​បង្ក​ផល​ប៉ះ​ពាល់​ជា​ច្រើន​រួម​មាន​ផ្ទះ​សម្បែង ​ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងជាពិសេស​ការ​ខូច​ខាត​ប្រាសាទ​បូរាណ​ដែល​សម្បត្តិ​វប្បធម៌​របស់ខ្មែ​រ និងមនុស្សជាតិ។ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​បចេ្ចក​វិទ្យា​ដែល​បាន​និង​កំពុង​រីក​ចម្រើន​យ៉ាងឆាប់រហ័ស ហើយបានចូល​រួម​ចំណែក​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋ​កិច្ចរបស់កម្ពុជា និង​ប្រែក្លា​យប្រទេសកម្ពុជាជាសេដ្ឋកិច្ចនិងសង្គមឌីជីថល នា​ពេល​ខាង​មុខ។ ក្នុងន័យនេះ ក.ប.ទ. បានបំពេញខិតខំរៀបចំលិខិតបទដ្ឋានពាក់ព័ន្ធ បណ្តុះបណ្តាលធនធានមនុស្សឌីជីថល និង​បាន​អភិវឌ្ឍថ្នាលនិងកម្មវិធីរបស់រដ្ឋាភិបាលឌីជីថល សំដៅឆ្លើយ​តប​នឹង​ការ​វិវឌ្ឍ​នៃ​បច្ចេក​វិទ្យា​៕

រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ «បច្ចុប្បន្ន កម្ពុជា មិនទាន់មានករណីជំងឺនីប៉ាហ៍ (Nipah) នៅឡើយទេ»

2026/01/29 10:10:58 am        196
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា មិនទាន់មានករណីជំងឺនីប៉ាហ៍(Nipah Virus) នៅឡើយទេ ប៉ុន្តែក្រសួងមានភារកិច្ច ក្នុងការរៀបចំបង្ការការចម្លងចូលទៅក្នុងសហគមន៍។ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះនាឱកាសអញ្ជើញចុះពិនិត្យការអនុវត្តការងារចត្តាឡីស័ក នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបង្ការ និងទប់ស្កាត់នូវការនាំចូលជំងឺឆ្លងនានា ជាពិសេសជំងឺនីប៉ាស៍(Nipah Virus) ដែលកំពុងកើតមានក្នុងបណ្តាប្រទេសតំបន់អាស៊ី, ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឧកញ៉ា វ៉ាន់ ឆារស៍ នាយកគ្រប់គ្រងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អិនវេសមិន ខូអិលធីឌី ឯ.ក (CAIC) និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំទទួលបន្ទុកជំងឺឆ្លង វិទ្យាស្ថានជាតិសុខភាពសាធារណៈ វិទ្យាស្ថានប៉ាស្ទ័រ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មន្រ្តីចត្តាឡីស័ក, កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បច្ចុប្បន្នកម្ពុជាមិនទាន់មានករណីជំងឺនីប៉ាហ៍ នៅឡើយទេ ប៉ុន្តែក្រសួងសុខាភិបាលមានភារកិច្ច ក្នុងការរៀបចំបង្ការការចម្លងចូលទៅក្នុងសហគមន៍។ ក្នុងករណីមានការសង្ស័យ លើអ្នកដំណើរត្រូវអនុវត្តតាមនីតិវិធីស្តង់ដា ក្នុងការឆ្លើយតបគ្រោះអាសន្នសុខភាពសាធារណៈនៅច្រកចេញចូលប្រទេស ដោយត្រូវមានការសហការគ្នាឱ្យបានជិតស្និតជាមួយគ្រប់ផ្នែកពាក់ព័ន្ធ អាកាសយានដ្ឋាន ក្រុមហ៊ុនហោះហើរ មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត។ ជាជំហានបន្ទាប់ត្រូវមាន លំហាត់សមយុទ្ធត្រៀមករណីមានការសង្ស័យមកដល់ គិតតាំងពីការរកឃើញ ការដាក់ឱ្យនៅដាច់ដោយឡែក ការបញ្ជូន ការព្យាបាល និងការអនុញ្ញាតិឱ្យចេញពីមន្ទីរពេទ្យ។ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលដែលបានចូលរួម និងត្រៀមរួចជាស្រេច ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធិភាព «ការពារថ្ងៃនេះ អ្នកនឹងបានប្រសើរនៅថ្ងៃស្អែក»។សូមជម្រាបជូនថា ជំងឺនីប៉ាហ៍ (Nipah) គឺជាជំងឺបង្កឡើងដោយវីរុសនីប៉ាហ៍ រាលដាលដោយផ្ទុកលើសត្វប្រចៀវ សត្វច្រឹង និងអាចឆ្លងមក មនុស្ស និងជ្រូក។ ជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះពាល់ផ្ទាល់ តាមទឹកសរីរាង្គ របស់មនុស្ស និងមានអត្រាស្លាប់ចន្លោះពី៤០ភាគរយ ទៅ៧០ភាគរយ។ វីរុសរកឃើញដំបូងក្នុងឆ្នាំ១៩៩៩ នៅប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី បណ្តាលឱ្យមនុស្ស១០០នាក់បានស្លាប់ក្នុងចំណោមអ្នកឆ្លងវីរុសចំនួន៣០០នាក់។ ប៉ុន្តែបន្ទាប់ពីពេលនោះរហូតមកដល់បច្ចុប្បន្ន មិនមានការផ្ទុះឡើងជាថ្មីត្រូវបានគេរាយការណ៍ពីប្រទេសម៉ាឡេស៊ី ទៀតទេ។ វីរុសត្រូវបានរកឃើញក្នុងប្រទេសបង់ក្លាដែសនិងប្រទេសឥណ្ឌា ក្នុងឆ្នាំ២០០១ និងមានការផ្ទុះឡើងស្ទើររាល់ឆ្នាំក្នុងប្រទេសបង់ក្លាដែស និងភាគខាងកើតប្រទេសឥណ្ឌា នៅចន្លោះពេលទៀងទាត់។ ប្រទេសកម្ពុជា នៅមិនទាន់រកឃើញមានវីរុសនីប៉ាហ៍ នៅលើមនុស្សនៅឡើយ និងធ្លាប់រកឃើញលើសត្វប្រចៀវ៕អត្ថបទ រដ្ឋា 

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ សម្ទុះស្មារតីស្នេហាជាតិ បានកំពុងលើកស្ទួយ និងឱ្យតម្លៃផលិតផលក្នុងស្រុក

2026/01/29 09:35:45 am        170
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអះអាងថា ខណៈស្មារតីស្នេហាជាតិ និងចលនារួមរួមជាតិដែលមានសម្ទុះកាន់តែខ្លាំង បានកំពុងជំរុញលើកស្ទួយ និងការឱ្យតម្លៃខ្ពស់ផលិតផលក្នុងស្រុក, ការណ៍នេះគឺជាកាលានុវត្តន៍ថ្មីមួយមានជាពិសេសសម្រាប់ការអភិវឌ្ឍសមត្ថភាព ការធ្វើពិពិធកម្ម ក្នុងស្រុក កាពង្រឹងឧត្តមភាពប្រកួតប្រជែង ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងលើកឡើងនៅក្នុងការបិទមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់សភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ម្សិលមិញនេះថា ចំពោះ វិស័យពាណិជ្ជកម្មនៅក្រៅប្រទេស ការនាំចេញរបស់កម្ពុជានៅក្នុងឆ្នាំ២០២៥ បានបន្តរក្សានូវចលនករមានកំណើនល្អគួកត់សម្គាល់ ជាក់ស្តែងការនាំចេញសរុបនៅក្នុងឆ្នាំ២០២៥ កើនឡើងជាង ១៧% ធៀបទៅនិងឆ្នាំ២០២៤។ ចំណែកលំហូរនៃទេសចរណ៍ ឃើញថា កញ្ចប់ទីផ្សារឆ្ងាយៗ គឺមាននិន្នាកាកើនឡើងផងដែរដូចជា ទេសរណ៍មកពីអឺរ៉ុប អូស្រ្តាលី និងឥណ្ឌាជាដើម។លោកជំទាវ បន្តថា ការសម្រេចបានលទ្ធផលដ៏ល្អប្រសើរខាងលើនេះ ពិតជាមិនអាចកាត់ផ្តាច់បានឡើយ ក្នុងការចូលរួម ចំណែកដ៏សំខាន់របស់សភាពាណិជ្ជកម្មកម្ពុជា ដែលក្នុងនោះមាន សាជីវកម្ម សហគ្រាស អាជីវករ និងធុរជន ដែលជាឆ្អឹងខ្នងដ៏រឹងមាំ នៃសង្គម-សេដ្ឋកិច្ចជាតិ ដែលបាននិងកំពុងចូលរួមបង្កើតការងារ និងមុខរបរ និងប្រាក់ចំណូល និងកាត់បន្ថយនូវភាពក្រីក្រ និងជំរុញនូវ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីភាព បរិយាប័ន្ន និងភាពធន់ ជាពិសេសខណៈដែលស្មារតីស្នេហាជាតិ និងចលនា រួមរួមជាតិ ដែលមានសម្ទុះកាន់តែខ្លាំង បានកំពុងជំរុញលើកស្ទួយ និងការឱ្យតម្លែខ្ពស់ផលិតផលក្នុងស្រុក។លោកជំទាវ ចម និម្មល លើកឡើងបន្តថា នៅក្នុងស្មារតីនេះ ក្រសួងពាណិជ្ជកម្មបានបន្តជំរុញសភាពាណិជ្ជកម្មកម្ពុជា ឱ្យដើរ តួនាទីកាន់តែសំខាន់ និងសកម្មថែមទៀត ស្របតាមភារកិច្ចសភាពាណិជ្ជកម្ម ដែលមានចែងនៅក្នុងសភាពាណិជ្ជកម្មឆ្នាំ១៩៩៥ និង អនុក្រិត្យលេខ ១៦ អ.ន.ក្រ.ក.ប ស្តីពីការរៀបចំ និងការប្រព្រឹត្តទីរបស់សភាពាណិជ្ជកម្មកម្ពុជា។អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងផងដែរថា ឆ្នាំ២០២៥ គឺជាចំណុចរបត់ដ៏សំខាន់សម្រាប់ អាជីវកម្មកម្ពុជា ដែលពោរពេញទៅដោយបញ្ហាប្រឈមនិងឱកាស, បញ្ហាប្រឈមទាំងនោះរួមមាន ភាពតានតឹងភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម រវាងរុស្ស៊ី-អ៊ុយក្រែន បញ្ហានៅមជ្ឈិមបូព៌ា និងជម្លោះព្រំដែនកម្ពុជា-ថៃ, ទោះជាយ៉ាងណាក៏ដោយ តាមរយៈកិច្ច ខិតខំប្រឹងប្រែងរួមគ្នា សភាពាណិជ្ជកម្មកម្ពុជា មិនត្រឹមតែការពារផលប្រយោជន៍ សមាជិកប៉ុណ្ណោះទេប៉ុន្តែ ថែមទាំងបានបង្កើតផ្លូវថ្មី សម្រាប់ផលិតផលកម្ពុជា នៅលើឆាកអន្តរជាតិផងដែរ។ អ្នកឧកញ៉ា បន្ថែមថា ដើម្បីគាំទ្រដល់សន្ទុះទៅមុខនេះ សភាពាណិជ្ជកម្ពុជា បានបើកការិយាល័យតំណាងចំនួន ៨ នៅទូទាំង ពិភពលោករួមមាន៖ នៅកាណាដា ជប៉ុន អូស្ត្រាលី សហរដ្ឋអាមេរិក និងនូវែលហ្សេឡង់។ ការិយាល័យទាំងនេះដើរតួជាច្រកសេដ្ឋកិច្ច ដ៏សំខាន់ ក្នុងការទាក់ទាញការវិនិយោគពីបរទេស និងធានាថាម៉ាកសញ្ញា "ផលិតនៅកម្ពុជា Made in Cambodia" ត្រូវបានទទួល ស្គាល់ក្នុងទីផ្សារអន្តរជាតិ។ ដោយឡែកសម្រាប់សកម្មភាពក្នុងស្រុកវិញ សភាពាណិជ្ជកម្មកម្ពុជា នៅតែជាដៃគូដ៏សកម្ម និងមាន លក្ខណៈស្ថាបនានៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយធានាថា បញ្ហាប្រឈមនានា ដែលផ្នែកឯកជនជួបប្រទះ ជាពិសេស សហគ្រាសធុនតូច និងមធ្យម ត្រូវបានដឹងឮ និងដោះស្រាយជាក់ស្តែង៕អត្ថបទ៖ សុន រ៉ាឌី

កិច្ចប្រជុំក្រុមលេខា RBC រវាងយោធភូមិភាគទី៥ កម្ពុជា និងកងទ័ពភូមិភាគទី១ ថៃ បាន​បញ្ចប់​កិច្ច​ប្រជុំ​ តែភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ

2026/01/29 09:34:16 am        166
នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹកនេះ កិច្ចប្រជុំ​ក្រុម​លេខា​ធិការ​ដ្ឋាន​នៃ​គណៈ​កម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ ភាគី​កម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានបញ្ចប់កិច្ចប្រជុំពិភាក្សារបស់ខ្លួនហើយ បន្ទាប់​ពី​ដំណើរ​ការ​អស់រយៈពេលបីថ្ងៃគឺ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដែលបាន​ប្រព្រឹត្ត​ទៅ​នៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់​នឹង​ខេត្ត​ស្រះកែវ ព្រះរាជាណាចក្រថៃ។ នេះបើតាមសេចក្តី​ប្រកាសព័ត៌មានរបស់​លោកជំទាវ ឧត្តម​សេនីយ៍​ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធាន​ក្រុម​លេខា​ធិការ (RBC) កម្ពុជា និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃដឹកនាំដោយ ឧត្តម​សេនីយ៍​ទោ ភិថាយ៉ាគូល ពោធិ៍សុវណ្ណ ប្រធានក្រុមលេខាធិការ (RBC ) ថៃ។ សូមជម្រាបជូនផងដែរថា ដោយសា​រតែ​ភាគី​ទាំង​ពីរ​មិន​ទាន់​រក​ឃើញ​នូវ​ចំណុច​កណ្តាល​រួម​គ្នា​មួយ​នៅ​ឡើយ ដូច្នេះភាគីទាំងពីរបានឯកភាពគ្នាដកឃ្លាវិលត្រលប់ទៅទីបញ្ជាការរៀងខ្លួនវិញ ហើយ​បន្តផ្លាស់ប្តូរឯកសារ និងពិភាក្សាគ្នា​ឈាន​ដល់​ការ​ឯកភាព​គ្នានាពេល​ខាង​មុខ​ទើប​មាន​ការរៀបចំ​ពិធី​ចុះហត្ថលេខា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ ។ គួររំលឹកផងដែរថា កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នេះធ្វើឡើងផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃ​គណៈ​កម្មា​ធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ កាលពី​ថ្ងៃ​ទី២​៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានបញ្ជាក់សាជាថ្មី អំពីកា​រ​បន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​ខ្ជាប់​ខ្ជួ​ននូវលទ្ធផលនៃកិច្ចប្រជុំពិសេសនេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក៏​ដូច​ជា​កា​រ​បន្តកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន ព្រម​ទាំង​ស្វែង​រក​កិច្ច​សហ​ប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ និង​ឈាន​ដល់​ការ​វិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស។ សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការនៃ គណៈកម្មាធិការព្រំដែន​ថ្នាក់​យោធ​ភូមិ​ភាគ​​កម្ពុជា-ថៃ (RBC) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ក្រោម​ការ​​សង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃផងដែរ៕

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រកាសឱ្យផ្អាកការនាំចូលមុខទំនិញទឹកដោះគោម្សៅ Babybio Optima 1 ក្រោយរកឃើញមានជាតិពុល

2026/01/29 08:58:09 am        217
ភ្នំពេញ៖ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹងប្រកាសឱ្យផ្អាកការនាំចូលមុខទំនិញទឹកដោះគោម្សៅ Babybio Optima 1 បណ្តោះអាសន្ន បន្ទាប់ពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានជូនដំណឹងអំពីការរកឃើញ វត្តមានជាតិពុល (Toxin) ឈ្មោះ Cereulide ក្នុងផលិតផល ទឹកដោះគោនេះ។លិខិតរបស់បណ្ឌិត គុណ ញឹម បានបញ្ជាក់ថា ដើម្បីចូលរួមចំណែកធានាសុវត្ថិភាពសុខភាពទារក និងកុមារ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមធ្វើការណែនាំដូចខាងក្រោម៖១. ត្រូវបានផ្អាកការនាំចូល ទឹកដោះគោម្សៅម៉ាក Babybio Optima 1 ដែលមានលេខឡូត៏ដូចខាងលើ។២. មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្ទៀងផ្ទាត់ ព័ត៌មាននិងទិន្នន័យដែលប្រកាសក្នុងឯកសារជាមួយ និងទំនិញជាក់ស្ដែង ដើម្បីជៀសវាងការបន្លំនាំចូលដោយគេចវេះ ពីវិធានការខាងលើជាយថាហេតុ៕

ក្រសួងប្រកាសប្រមូលត្រឡប់វិញផលិតផលទឹកដោះគោម្សៅ Babybio Optima 1 ខណៈ អាចបង្កហានិភ័យដល់សុខភាពទារក កុមារ និង អ្នកប្រើប្រាស់ទូទៅ

2026/01/29 08:36:13 am        219
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជន ជាពិសេសមាតាបិតា និងអាណាព្យាបាលទារក និងកុមារទាំងអស់ឱ្យបានជ្រាបថា យោងតាមលិខិតរបស់ទីភ្នាក់ងារជាតិសម្រាប់ សុវត្ថិភាព ចំណីអាហារប្រទេសបារាំង និងលិខិតបញ្ជាក់របស់រោងចក្រឈ្មោះ VITAGERMINE បានបញ្ជាក់ថា ផលិតផលទឹកដោះគោម្សៅឈ្មោះ Babybio Optima 1 ចំនួន ៣ ឡូតិ៍ (ដូចមានភ្ជាប់មកជាមួយនូវរូបភាព ផលិតផល) អាចមានវត្តមាន Toxin ឈ្មោះ Cereulide ដែលបង្ក ហានិភ័យដល់សុខភាពទារក កុមារ និង អ្នកប្រើប្រាស់ទូទៅផងដែរ។ ផលិតផលទឹកដោះគោម្សៅទាំង ៣ឡូតិ៍នេះមានដូចនៅក្នុងតារាងខាងក្រោម៖ តាមការបញ្ជាក់របស់ក្រុមហ៊ុន Comptoir Perfect Pharmed Co., Ltd ដែលជាអ្នកនាំចូលផលិតផល ទឹកដោះគោម្សៅនេះ បានជម្រាបជូនថា ក្រុមហ៊ុនបាននាំចូលផលិតផលទឹកដោះគោម្សៅទាំង ៣ឡូតិ៍ខាងលើ ប៉ុន្តែក្រុមហ៊ុនទើបបានចែកចាយផលិតផលចំនួន ២ឡូតិ៍ រួមមានលេខឡូតិ៍ 894408 និង 900035 ក្នុងចំណោម ផលិតផលទាំង ៣ឡូតិ៍ខាងលើ។ ទោះបីយ៉ាងណាក៏ដោយ ដើម្បីធានាបាននូវសុវត្ថិភាពចំពោះអ្នកប្រើប្រាស់ ក្រសួង សុខាភិបាល តម្រូវឱ្យក្រុមហ៊ុន Comptoir Perfect Pharmed Co., Ltd ប្រមូលត្រឡប់មកវិញនូវផលិតផល ទឹកដោះគោម្សៅទាំង ៣ឡូតិ៍ ខាងលើជាបន្ទាន់ និងត្រូវបន្តប្រមូលផលិតផលខាងលើ ឱ្យអស់ពីលើទីផ្សារនៅ ព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេលខ្លីខាងមុខនេះ។ទន្ទឹមនេះដែរ ដើម្បីធានាបាននូវអនាម័យ និងសុវត្ថិភាព សូមអាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធ ទាំងអស់បន្តសហការ៖គ្រប់ទីតាំងចែកចាយ ឬលក់ផលិតផលខាងលើទាំងអស់ ត្រូវបញ្ឈប់ការចែកចាយ ឬលក់ ជាបន្ទាន់ភ្លាម និងត្រូវប្រគល់ផលិតផលទាំងនេះ ទៅឱ្យក្រុមហ៊ុន Comptoir Perfect Pharmed Co., Ltd វិញ។គ្រប់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត បន្តចុះត្រួតពិនិត្យតាមបណ្តាទីផ្សារ ផ្សារទំនើប ឱសថស្ថាន និងឱសថស្ថានរង ដើម្បីទប់ស្កាត់ការចរាចរនៃផលិតផលទាំង ៣ឡូតិ៍ខាងលើ។ចំពោះមាតាបិតា ឬអាណាព្យាបាល ដែលបានទិញនិងកំពុងប្រើប្រាស់ផលិតផលទឹកដោះគោម្សៅ Babybio Optima 1 ដែលមានលេខឡូតិ៍ខាងលើ សូមបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ និងតាមដានសុខភាព កូនជាប្រចាំ។ ក្នុងករណីមានរោគសញ្ញាដូចជា រាក ឬក្អួត សូមប្រញាប់នាំកូនទៅកាន់មន្ទីរពេទ្យ ឬ មណ្ឌលសុខភាពនៅជិតបំផុតជាបន្ទាន់។ករណីបងប្អូនបានជួបប្រទះឃើញ ឬកំពុងប្រើប្រាស់ លក់ ឬចែកចាយ ផលិតផលខាងលើ ឬបានឃើញ ទារក និងកុមារតូចៗ មានរោគសញ្ញាសង្ស័យពាក់ព័ន្ធនឹង ការប្រើប្រាស់ផលិតផលនេះ សូមប្រគល់ ផលិតផលនោះទៅទីតាំងដែលបានទិញវិញឬជូនដំណឹងទៅលេខទូរសព្ទខាងក្រោម។អាស្រ័យហេតុនេះ សូមសាធារណជន មាតាបិតា និងអាណាព្យាបាលទាំងអស់ មេត្តាជ្រាប និងចូលរួម សហការអនុវត្តតាមសេចក្តីប្រកាសព័ត៌មាននេះឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ថា រាជរដ្ឋាភិបាលមិនដែលមានការលក់កោះណាមួយនៅដែនសមុទ្រកម្ពុជាទៅឱ្យក្រុមហ៊ុនឯកជននោះទេ

2026/01/29 08:00:00 am        194
 ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កត់សម្គាល់ឃើញថាមានការផ្សព្វផ្សាយតាមបណ្តាញសង្គមនូវព័ត៌មានមិនពិតថា រាជរដ្ឋាភិបាលបានលក់កោះមួយ នៅខេត្តព្រះសីហនុ និងកោះគី នៅខេត្តកំពត ទៅឱ្យក្រុមហ៊ុនឯកជន។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ជូនសាធារណជនថា កោះទាំងពីរនេះគឺជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដែលនឹងត្រូវធ្វើការជួលទៅឱ្យក្រុមហ៊ុនឯកជនដើម្បីធ្វើការអភិវឌ្ឍបម្រើឱ្យវិស័យទេសចរណ៍។  កោះទាំងពីរនេះរាជរដ្ឋាភិបាលមិនបានលក់ទៅឱ្យក្រុមហ៊ុនឯកជនឡើយ ហើយក៏មិនដែលមានការលក់កោះណាមួយនៅដែនសមុទ្រកម្ពុជាទៅឱ្យក្រុមហ៊ុនឯកជនដែរ៕

កម្ពុជាវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ម៉ាឡេស៊ី ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់ និងជំរុញឱ្យមានការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីរវាងកម្ពុជា និងថៃ

2026/01/29 07:51:52 am        192
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារក្រៅផ្លូវការប្រកបដោយផ្លែផ្កាជាមួយ ឯកឧត្តម Dato’ Seri Utama Haji Mohamad bin Haji Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។ក្នុងឱកាសនោះ ប្រមុខការទូតកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ម៉ាឡេស៊ី ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់ និងជំរុញឱ្យមានការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីរវាងកម្ពុជា និងថៃ។ក្នុងឱកាសនេះផងដែរ កម្ពុជាសម្ដែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ២០២៥ ដែលសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ស្ថិរភាព និងកំណើនក្នុងតំបន់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
05/09/2026 06:05 PM
ក្រុមហេសបូឡាអះអាងពីការវាយប្រហារថ្មី ដែលកំណត់គោលដៅលើមូលដ្ឋាន យោធានៅអ៊ីស្រាអែល
05/09/2026 06:05 PM
សហភាពអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ចំនួន ២ ជាមួយអាជ្ញាធរអន្តរកាលស៊ីរី នៅទីក្រុងប្រ៊ុចសែល
05/09/2026 06:05 PM
កងទ័ពអ៊ីស្រាអែលអំពាវនាវប្រជាជនឲ្យជម្លៀសចេញពីភូមិចំនួន ៩ នៅភាគខាងត្បូងប្រទេសលីបង់
05/09/2026 06:05 PM
ប្រមុខការទូតរុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីតអំពាវនាវឲ្យស្តារឡើងវិញនូវការធ្វើនាវាចរណ៍ដោយសេរី នៅច្រកសមុទ្រហ័រមូស
05/09/2026 06:05 PM
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
05/09/2026 05:05 PM
ស្លូវ៉ាគី៖ អឺរ៉ុបបង្ខូចប្រវត្តិសាស្ត្រ និងខ្វះការគោរពចំពោះព្រឹត្តិការណ៍សង្គ្រាមលោកលើកទី២
05/09/2026 05:05 PM
លោក TRUMP រំពឹងថា នឹងទទួលបានការឆ្លើយតបពីអ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិក ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ
05/09/2026 05:05 PM
អាមេរិកវាយប្រហារទូកដឹកគ្រឿងញៀននៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក បានសម្លាប់មនុស្សយ៉ាងតិច ២នាក់
05/09/2026 05:05 PM
ប្រមុខUN ជំរុញឲ្យមានការអត់ធ្មត់អតិបរមា ដើម្បីជៀសវាងការកើនឡើងភាពតានតឹងបន្ថែមទៀត នៅច្រកសមុទ្រហ័រមូស
05/09/2026 05:05 PM