កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
កម្ពុជា ដាក់ឱ្យប្រើប្រាស់ បណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ
កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
កម្មកររោងចក្រជាង១ពាន់នាក់ ចូលរួមប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ

ព័ត៌មានជាតិ

ក្រសួងការងារ និងអង្គការ UNESCO ប្ដេជ្ញាពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីកសាងកម្លាំងពលកម្មឱ្យមានជំនាញ និងផលិតភាពខ្ពស់សម្រាប់សេដ្ឋកិច្ចនាពេលអនាគត

2026/01/28 09:07:00 am        168
ភ្នំពេញ៖ នាទីស្តីការក្រសួង រសៀលថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូ (UNESCO) ថ្មីប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែមានសក្តានុពល។ក្នុងជំនួបនោះ ឯកឧត្តម ហេង សួរ បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះការតែងតាំងរបស់ ឯកឧត្តម Flavio Bonetti និងបានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃកិច្ចសហប្រតិបត្តិការកន្លងមក ជាពិសេសការអនុវត្ត កម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា (DEY) និងកម្មវិធី BEEP។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្មវិធី DEY គឺជាយន្តការដ៏មានសារៈសំខាន់ជួយបន្ថែមការគាំទ្រដល់យុទ្ធសាស្រ្តបញ្ចកោណ និងយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវ: ដែលកំណត់គោលដៅច្បាស់លាស់ឱ្យយុវជនត្រូវមានជំនាញច្បាស់លាស់ និងការយល់ដឹងស៊ីជម្រៅពីបច្ចេកវិទ្យា។ ការបំពាក់ជំនាញពិតប្រាកដនេះ នឹងធ្វើឱ្យកម្លាំងពលកម្មកម្ពុជាអាចបំពេញការងារប្រកបដោយផលិតភាពខ្ពស់ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដែលជាកត្តាគន្លឹះជួយឱ្យពួកគាត់ទទួលបានប្រាក់បៀវត្សខ្ពស់ជាងមុន និងលើកកម្ពស់កម្រិតជីវភាពឱ្យកាន់តែប្រសើរ។ សម្រាប់ទិសដៅការងារបន្ត ភាគីទាំងពីរបានឯកភាពលើអាទិភាពយុទ្ធសាស្ត្រសំខាន់ៗ រួមមាន៖ (១).ការផ្លាស់ប្ដូរឌីជីថលក្នុងប្រព័ន្ធ TVET នឹងបន្តបញ្ចូលជំនាញឌីជីថល និងបច្ចេកវិទ្យាបៃតងទៅក្នុងកម្មវិធីបណ្ដុះបណ្ដាល ដើម្បីឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០។ (២). បន្តគាំទ្រតាមរយៈកម្មវិធី BEEP នឹងបន្តពង្រឹងមជ្ឈមណ្ឌលសិក្សាបែបឌីជីថល ដើម្បីផ្តល់ឱកាសដល់យុវជនក្រៅសាលាឱ្យទទួលបានការអប់រំ និងជំនាញជាមូលដ្ឋាន។ (៣). ការធ្វើតេស្តវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) នឹងជួយជំរុញការផ្ដល់វិញ្ញាបនបត្រទទួលស្គាល់ជំនាញពីមុន ជូនដល់អតីតពលករខ្មែរ ដើម្បីធ្វើសមាហរណកម្មពួកគាត់ទៅក្នុងទីផ្សារការងារប្រកបដោយសេចក្ដីថ្លៃថ្នូរ។ជាការឆ្លើយតប ឯកឧត្តម Flavio Bonetti បានកោតសរសើរចំពោះចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ UNESCO ក្នុងការបន្តគាំទ្រកម្ពុជា ដើម្បីកសាងកម្លាំងពលកម្មដែលមានបរិយាបន្ន និងត្រៀមខ្លួនរួចជាស្រេចសម្រាប់សេដ្ឋកិច្ចឌីជីថល។ ឯកឧត្តមជឿជាក់ថា ភាពជាដៃគូដ៏រឹងមាំនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យសេដ្ឋកិច្ចរបស់កម្ពុជានាពេលអនាគត៕

ក្រសួងបរិស្ថាន សម្រេចឱ្យទីតាំងអាជីវកម្មខ្សាច់១កន្លែង ក្នុងស្រុកស្រែអំបិលផ្អាកសកម្មភាព ក្រោយពិនិត្យឃើញថា អាចបង្កផលប៉ះពាល់ដល់ធនធានធម្មជាតិ

2026/01/28 08:34:05 am        298
ទីតាំងអាជីវកម្មខ្សាច់បកមួយកន្លែង ដែលបានដំណើរការ ដោយមានក្រុមហ៊ុនចំនួន២ លើដីទំហំ ចំនួនជិត ២ហិកតា នៅភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានពិនិត្យឃើញថាអាចបង្កហានិភ័យ ដល់ធនធានធម្មជាតិនៃស្ទឹងព្រែកកំពង់សោម។ ក្រសួងបរិស្ថាន បានសម្រេចការអនុវត្តអនុវត្តនូវវិធានការច្បាប់ ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន ធានាភាពស្អាតនៅក្នុងទឹក ដោយតម្រូវឲ្យផ្អាកអាជីវកម្មខ្សាច់ជាបណ្តោះអាសន្ន ចាប់ពីពេលនេះទៅ រហូតដល់មានការសម្រេចជាថ្មី របស់អង្គភាពជំនាញពាក់ព័ន្ធ និងតម្រូវឲ្យម្ចាស់អាជីវកម្ម រៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង ដោយអនុលោមតាមលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ឱ្យបានរួចរាល់ជាមុន ទើបអាចធ្វើអាជីវកម្មបន្តបាន។នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដឹកនាំដោយ លោក ចាប យុធី អនុប្រធាននាយកដ្ឋានអធិការកិច្ច និងមានការចូលរួមពី អាជ្ញាធរឃុំដងពែង និងប្រជាសហគមន៍មូលដ្ឋាន បានចុះពិនិត្យទីតាំងភ្ទាល់ និងបានរកឃើញថា ក្រុមហ៊ុនត្រូវធ្វើការសិក្សាវាយតម្លៃពីការបង្កហានិភ័យ ដល់បរិស្ថាន ឲ្យបានត្រឹមត្រូវ មុននឹងអនុញ្ញាតឲ្យធ្វើអាជីវកម្មរ៉ែខ្សាច់។ យោងតាមស្ថានភាពភូមិសាស្រ្តជាក់ស្តែង ក្រុមការងារបានចុះទៅពិនិត្យផ្ទាល់ទីតាំង ការដ្ឋានអាជីវកម្មខ្សាច់បក គឺស្ថិតនៅក្បែរមាត់ស្ទឹងព្រែកកំពង់សោម និងតំបន់ដែនជម្រកសត្វអណ្តើកហ្លួងផងដែរ។ សូមបញ្ជាក់ដែរថា កន្លងមកមានការចុះផ្សាយ និងសេចក្តីរាយការណ៍របស់សារព័ត៌មានមួយចំនួន អំពីករណីនេះ ប៉ុន្តែក្រុមការងារបានពិនិត្យឃើញថា សកម្មភាពរបស់ទីតាំងអាជីវកម្មខ្សាច់នៅទីនេះ មិនទាន់មានការបង្កបញ្ហា ឬផលប៉ះពាល់ដល់បរិស្ថាន ដូចការចុះផ្សាយរបស់អ្នកសារព័ត៌មាននោះឡើយ។ អាជីវកម្មខ្សាច់នៅទីនេះ បានបើកដំណើរការ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ និងបានជីកាយ និងបូមខ្សាច់ ទៅចាក់គរទុក មានរណ្តៅដីទំហំប្រហែល ១ហិកតា និងជំរៅ ៣,៥ម។ ទឹកហូរចេញពីគំនរខ្សាច់ ត្រូវបានបង្ហូរចូលក្នុងរណ្តៅដីវិញ ពុំមានទឹកហូរចូលក្នុងស្ទឹងទេ។ ជាមួយគ្នានេះ អាជ្ញាធរឃុំដងពែង និងប្រជាសហគមន៍មូលដ្ឋាន ក៏បានឱ្យដឹងថា អាជីវកម្មខ្សាច់នេះ ពុំមានបង្កបញ្ហាប៉ះពាល់ដល់ការរស់នៅនិងបរិស្ថាននៅឡើយទេ៕

រដ្ឋបាលខេត្តជូនដំណឹងស្តីពីការទទួល និងដាក់ពាក្យសុំចូលរួមប្រកួតបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី ក្នុងឱកាសនៃការរៀបចំព្រឹត្តិការណ៍បុណ្យបង្កើរខ្លែងឯកខ្មែរ និងខ្លែងសេរី លើកទី២ ខេត្តសៀមរាប ឆ្នាំ២០២៦

2026/01/28 08:12:16 am        239
រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំពិធីប្រកួតបង្ហើរខ្លែងឯក និងខ្លែងសេរី នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ចាស់) ចាប់ពីថ្ងៃសុក្រ-អាទិត្យ ៤-៦កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខ ដើម្បីចូលរួម អបអរសាទរព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី លើកទី២ ខេត្តសៀមរាប។ ការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីចូលរួមថែរក្សាសម្បត្តិវប្បធម៌ អរិយធម៌ និងកម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុកពិព័រណ៍បន្លែផ្លែឈើ ពិព័រណ៍ម្ហូបអាហារភូមិមួយផលិតផលមួយ ការសម្តែងល្ខោនបាសាក់ ល្ខោននិយាយ ការប្រគុំតន្ត្រីបុរាណ និងសម័យនាំពេលរាត្រី ក៏ដូចជាផ្សព្វផ្សាយ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាខេត្តសៀមរាបឱ្យកាន់តែបានច្រើនកុះករ។ បងប្អូនមានបំណងយកខ្លែងឯកខ្មែរ ឬខ្លែងសេរី មកចូលរួមប្រកួតបង្ហើរ សូមមេត្តា អញ្ជើញមកទទួលពាក្យ និងដាក់ពាក្យស្នើសុំចូលរួមប្រកួតពីក្រុមការងារអនុគណៈកម្មការគ្រប់គ្រង និង បច្ចេកទេសនៃការបង្ហើរខ្លែងឯកខ្មែរ ដែលមានទីតាំងនៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត(មណ្ឌល រដ្ឋបាលមន្ទីរខេត្តសៀមរាប) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅរឿងរាល់ម៉ោងធ្វើការ រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ (ឈប់ទទួលពាក្យ)។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង លោក ព្រំ ខេមរា ទូរស័ព្ទលេខ ០១២ ៦០៨ ៦០៨ ឬលោក យិន ដាវន្ត ទូរសព្ទលេខ ០១៧ ៣៨៥ ៥៦៦ (មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត) លោក ឡោ ឧត្តម ទូរសព្ទលេខ ០១២ ៤៤៦ ២១២ ឬលោកស្រី វុន សីលាពេជ្រ ទូរសព្ទលេខ ០១២ ៧៧៥ ៩៧៩ (រដ្ឋបាលខេត្តសៀមរាប)។

ថ្នាក់ដឹកនាំក្រុងរុនតាឯកតេជោសែន បានដឹកនាំក្រុមការងារធ្វើការចុះប្រមូលផលបន្លែ ដែលបងប្អូនភៀសសឹកបានដាំ នៅសួនបន្លែភៀសសឹកទាំង ២ទីតាំង

2026/01/28 08:05:12 am        400
ថ្ងៃទី២៣-២៧ ខែមករា ឆ្នាំ២០២៦ លោក អ៊ឹង សុភ័ណ អភិបាលក្រុងរុនតាឯកតេជោសែន លោក អ៊ូ ពុទ្ធសាវន ប្រធានក្រុមប្រឹក្សាក្រុងរុនតាឯកតេជោសែន បានដឹកនាំ គណៈអភិបាលក្រុង សមាជិកក្រុមប្រឹក្សាក្រុង លោកស្រីចៅសង្កាត់ នាយក នាយករងរដ្ឋបាលក្រុង មន្ត្រីរាជការ មន្ត្រីកសិកម្មសង្កាត់ទាំងពីរ និងក្រុមកាយសមាគមកាយឫទ្ធិនារីក្រុងរុនតាឯក ព្រមទាំងយុវជនសង្កាត់ ទាំងពីរ ប្រជាការពារ ព្រះសង្ឃ និងបងប្អូនភៀសសឹក ធ្វើការចុះប្រមូលផលបន្លែ ដែលបងប្អូនភៀសសឹកបានដាំ នៅសួនបន្លែភៀសសឹក ទាំង២ទីតាំង ស្ថិតក្នុងភូមិសាស្ត្រ ក្រុងរុនតាឯកតេជោសែន ។ការចុះប្រមូលផលបន្លែ ដែលបងប្អូនភៀសសឹកបានដាំ នៅសួនបន្លែភៀសសឹក ទាំង២ទីតាំង ស្ថិតក្នុងភូមិសាស្ត្រ ក្រុងរុនតាឯកតេជោសែន ទទួលបានផល រួមមាន៖ ផ្ទីបានចំនួន ៨០គីឡូក្រាម ត្រកួនចំនួន ១០៥គីឡូក្រាម ស្ពៃចំនួន ៣០០គីឡូក្រាម​ ហេីយបន្លែដែលប្រមូលផលបានក្រុមការងារបានចែកជូន ព្រះសង្ឃ បងប្អូនភៀសសឹក និងតាមសាលារៀន។ រដ្ឋបាលក្រុង ក៏បានសហការជាមួយមន្ត្រីកសិកម្ម សង្កាត់ទាំងពីរ ព្រះសង្ឃ និងបងប្អូនភៀសសឹក ដែលនៅសេសសល់ស្នាក់នៅក្នុងមណ្ឌលភៀសសឹក បន្តយន្តការដាំបន្លែនេះ នៅសួនបន្លែភៀសសឹក​ ក្នុងក្រុងរុនតាឯកតេជោសែន ជាបន្តបន្ទាប់ ស្របតាមការណែនាំរបស់ឯកឧត្តមប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងក្រោមគំនិតផ្តួចផ្តើមដ៏ឆ្លៀសវៃបំផុតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ក្រុម​គ្រួសារ​ កងទ័ព​ជួរមុខ​ និង​ ប្រជាពលរដ្ឋ​ ភៀស​សឹក​ ចំនួន​ ២០០​គ្រួសារ​ទទួលអំណោយពីព្រះសង្ឃ ខ្មែរ​ និងប្រជាពលរដ្ឋខ្មែរ​ ដើមកំណើតខ្មែរក្រោម

2026/01/27 07:34:09 pm        168
បន្ទាយមានជ័យ៖ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ព្រះសង្ឃ ខ្មែរ​ និងប្រជាពលរដ្ឋខ្មែរ​ ដេីមកំណើតខ្មែរក្រោម បាននាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់គ្រួសារកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក សរុបចំនួន ២០០ គ្រួសារ ស្ថិតនៅភូមិ ក្តិបថ្ម ឃុំគោករមៀតស្រុកថ្មពួក​ ខេត្តបន្ទាយមានជ័យ​ អំណោយរួមមានអង្ករចំនួន៤តោនថវិការចំនួន៤លានរៀលមីចំនួន២០០កេះទឹកត្រី២០០យូរដើម្បីសម្រាលទុក្ខលំបាក និងលើកទឹកចិត្តដល់បងប្អូនដែលកំពុងជួបការលំបាក។ពិធីនេះដឹកនាំដោយ​ ក្រុម​គ្រួសារ​ លោកស្រី អ៊ុង គឹមតៀង ប្រធានសមាគមខ្មែរក្រោម តំបន់ញូវអុីងឡែន សហរដ្ឋអាមេរិក រួមជាមួយគណៈកម្មាធិការ​សម្របសម្រួល​ខ្មែរក្រោម ដែលមានសមាគមខ្មែរក្រោមចំនួន ៦ ជាសមាជិក​ដឹកនាំ​ដោយ​ លោក​ គីម​ វ៉ាន់ឆេង​ ប្រ​ធាន​គណៈកម្មាធិការ​សម្របសម្រួល​ខ្មែរ​ក្រោម​លើសពីនេះក៏មានការចូលរួមពីលេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរក្រោម ដែលមានសមាគមចំនួន ៩ ជាសមាជិក តំណាងដោយលោក​ ញឹម​ រិទ្ធី​ ព្រមទាំងបងប្អូនប្រជា​ពលរដ្ឋ​ខ្មែរ​ និង​ ព្រះសង្ឃខ្មែរ ដើមកំណើតខ្មែរក្រោម ចំនួន ១៣​ អង្គ ដែលនិមន្តមកពី​ វត្តសាមគ្គីរង្សី វត្តតាំងក្រសាំងខាងជើង វត្ត​ ព្រែកប្រា​ វត្តបុទុមវត្តី និងវត្តនាគវ័ន្ត។ពិធីចែកអំណោយមនុស្សធម៌របស់ព្រះសង្ឃខ្មែរ និងបងប្អូន ខ្មែរ​ ដើមកំណើតខ្មែរក្រោម​នាពេលនេះ ត្រូវបានសម្របសម្រួលដោយលោក សាន សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកកម្ពុជា និងមានការចូលរួមពីអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ក្នុងឱកាសនោះ លោក សាន សាង បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ផ្ញើជូនបងប្អូនដែលមានវត្តមាននៅទីនេះ លោកថា៖«អំណោយមនុស្សធម៌នេះ គឺជាការបង្ហាញពីស្មារតីសាមគ្គីភាព ក្តីអាណិតអាសូរ និងការចងក្រងបេះដូងរបស់បងប្អូនខ្មែរក្រោម ទាំងនៅក្នុង និងក្រៅប្រទេស ដែលតែងតែយកចិត្តទុកដាក់ និងគាំទ្រដល់ប្រទេសជាតិ ជាពិសេសគ្រួសារកងទ័ពជួរមុខ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីស្ថានការណ៍អសន្តិសុខដោយសារសៀមឈ្លានពានទឹកដី»។

ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងផ្លាស់ប្តូរហេដ្ឋារចនាសម្ព័នផ្លូវជនបទ អភិវឌ្ឍរីកចម្រើនឆាប់រហ័ស

2026/01/27 05:51:49 pm        65
ភ្នំពេញ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងជំរុញផ្លាស់ប្តូរហេដ្ឋារចនាសម្ព័នផ្លូវនៅតាមជនបទ មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ពីតំបន់ជនបទដែលគ្មានផ្លូវ មកមានផ្លូវធ្វើដំណើរបាន ជាពិសេសការប្រែក្លាយពីផ្លូវល្បាយក្រួស មកជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង ដោយផ្តល់ប្រយោជន៍ដល់សង្គម-សេដ្ឋកិច្ច។ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅ ក្នុងការចុះត្រួតពិនិត្យ វាយតម្លៃ លើការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ មាន៤កំណាត់ ប្រវែង សរុប ៣ ៦០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នេះថា ជុំវិញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តតាមជនបទ រាជរដ្ឋាភិបាលបាននិងកំពុងបន្តកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងការផ្តល់សេវាសង្គមនានាជាច្រើន ដើម្បីសេដ្ឋកិច្ច សង្គមកិច្ច និងដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៅតាមមូលដ្ឋាន សម្រាប់ការរស់នៅប្រកបដោយភាពថ្លៃថ្នូរ។ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្តថា ជុំវិញការអភិវឌ្ឍផ្លូវជនបទនេះ ឃើញថា ចាប់តាំងពីកម្ពុជាទទួលបានសុខសន្តិភាព បណ្តាញផ្លូវនៅតាមជនបទ បានកើតឡើងជាហូរហែរ ពោលគឺតំបន់ដែលគ្មានផ្លូវ មកមានផ្លូវដើរបាន, តំបន់ដែលមានផ្លូវពិបាក មក មានផ្លូវធ្វើដំណើរបានស្រួល ជាក់ស្តែងគិតមកដល់ពេលនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិង កំពុងជំរុញការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ ឬបេតុង សម្រាប់ផ្តល់ ប្រយោជន៍ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងស្ថាបនាផ្លូវរបស់នាយកដ្ឋានវិស្វកម្ម ក្រសួងការពាជាតិ ដែលបានស្ថាបនាចប់សព្វគ្រប់ទៅតាមផែនការ, ព្រោះផ្លូវគឺជាអាទិភាពទី១ ដែលក្រសួងបានផ្តោតសំខាន់លើការអភិវឌ្ឍ និងជាតម្រូវ ការចាំចាច់ ដើម្បីជំរុញចលនាសេដ្ឋកិច្ចនៅតំបន់ជនបទ តាមរយៈការតភ្ជាប់ផ្លូវជនបទឱ្យមានភាពប្រទាក់ក្រឡា ដើម្បីជួយសម្រួល ដល់ការដឹកជញ្ជូនទៅកាន់តំបន់ផលិតកម្មផ្សេងៗ និងការធ្វើគមនាគមន៍របស់ប្រជាពលរដ្ឋ ជាពិសេសទំនាក់ទំនងក្នុងសេដ្ឋកិច្ច និង សង្គម និងការទទួលសេវាផ្សេងៗជាដើម៕អត្ថបទ៖ សុន រ៉ាឌី

អាជ្ញាធរអគ្គិសនីស្នើដល់អ្នកកាន់អាជ្ញាបណ្ណ ពិនិត្យលទ្ធភាពវិនិយោគស្ថានីយបញ្ចូលថាមពលបន្ថែម

2026/01/27 05:19:13 pm        135
ភ្នំពេញ ៖ អាជ្ញាធរអគ្គិសនីកម្ពុជា ស្នើដល់អ្នកកាន់អាជ្ញាបណ្ណផ្តល់សេវាកម្មផ្គត់ផ្គង់អគ្គិសនី ពិនិត្យលទ្ធភាពវិនិយោគបង្កើតស្ថានីយ បញ្ចូលថាមពលនៅក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់ខ្លួន និងចូលរួមប្រើប្រាស់យានយន្តអគ្គិសនី ជាពិសេសយានយន្តសម្រាប់បម្រើឱ្យ ប្រតិបត្តិការអាជីវកម្មអគ្គិសនី។​អាជ្ញាធរអគ្គិសនីកម្ពុជា បានជម្រាបជូនលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញ អ្នកកាន់អាជ្ញាបណ្ណ ធ្វើសេវាកម្មអគ្គិសនី នៅក្នុងព្រះរាជាណាចក្រកម្ពុជា ការជំរុញការអភិវឌ្ឍស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងជំរុញកំណើន នៃការប្រើប្រាស់យានយន្តអគ្គិសនី នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជុំវិញបញ្ហានេះ, កន្លងមកនេះ ក្រសួងរ៉ែ និងថាមពល បានចេញប្រកាស លេខ ០៣៨៩ រថ.បគអថ.ប្រក ចុះថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០២៥ ស្តីពីគោលការណ៍ និងនីតិវិធីសម្រាប់គ្រប់គ្រង និងបញ្ញត្តិលើការអភិវឌ្ឍ និងការធ្វើសេវាកម្មបញ្ចូលថាមពលឱ្យយាន យន្តអគ្គិសនី ។ គោលការណ៍ និងនីតិវិធីនេះ មានគោលបំណង៖ ១.លើកកម្ពស់ការអភិវឌ្ឍការបញ្ចូលថាមពលឱ្យយានយន្តអគ្គិសនី មានគ្រប់គ្រាន់ គ្រប់ទីកន្លែងយ៉ាងឆាប់រហ័ស និងជំរុញកំណើននៃការប្រើប្រាស់យានយន្តអគ្គិសនីនៅព្រះរាជាណាចក្រកម្ពុជា ស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី, ២.គ្រប់គ្រងការផ្តល់សេវាកម្មបញ្ចូលថាមពល របស់ស្ថានីយបញ្ចូលថាមពលឱ្យយានយន្តអគ្គិសនីឱ្យមានសុវត្ថិភាព និរន្តរភាព ប្រសិទ្ធភាព និងមានថ្លៃសមរម្យ និង៣. គ្រប់គ្រងការ ទទួលយកថាមពលរបស់យានយន្តអគ្គិសនីបញ្ចូលក្នុងអាគុយឱ្យមានសុវត្ថិភាព ស្ថិរភាព និងប្រសិទ្ធភាព ។ ក្នុងគោលបំណងរួម, ដើម្បីអនុវត្តគោលការណ៍នេះ អាជ្ញាធរអគ្គិសនីកម្ពុជាស្នើសុំអ្នកកាន់អាជ្ញាបណ្ណធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនីទាំង អស់ ពិនិត្យលទ្ធភាពវិនិយោគបង្កើតស្ថានីយបញ្ចូលថាមពលនៅក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់ខ្លួន និងចូលរួមប្រើប្រាស់យានយន្ត អគ្គិសនី ជាពិសេសយានយន្តសម្រាប់បម្រើឱ្យប្រតិបត្តិការអាជីវកម្មអគ្គិសនី។ បញ្ហានេះអគ្គិសនីកម្ពុជា (EDC) បានចូលរួមវិនិយោគ បង្កើតស្ថានីយបញ្ចូលថាមពលនៅតាមរាជធានី-ខេត្តទាំង២៥ ដែលស្ថានីយទាំងនោះ នឹងចាប់ផ្ដើមដាក់ឱ្យដំណើរការជាបន្តបន្ទាប់ក្នុង ពេលឆាប់ៗខាងមុខ៕អត្ថបទ៖ សុន រ៉ាឌី

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចុះអប់រំផ្សព្វផ្សាយពីវិធានការការពារជំងឺមិនឆ្លង

2026/01/27 03:49:19 pm        203
កំពង់ធំ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចុះ​អប់រំ​ផ្សព្វ​ផ្សាយ​ស្ដីអំពីវិធានការការពារជំងឺមិនឆ្លង និងសហគមន៍មានភាពធននិងអាកាសធាតុ ព្រម​ទាំង​សុវត្តិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពលោក វណ្ណៈ សោភានិត ប្រធាន​អនុ​សាខា​កាក​បាទ​ក្រហមស្រុកសន្ទុក ។ នៅក្នុងឳកាសនោះ លោក បានពាំនាំនៅ​ប្រសាសន៍​ផ្ដាំ​ផ្ញើ​សាក​សួរ​សុ​​ខទុក្ខ​ពីចម្ងាយអំពីសំណាក់ ឯកឧត្តម នួន ផារ័ត្ន ប្រធាន​គណៈកម្មាធិការ​សាខាកាក​បាទ​ក្រហម​កម្ពុជា​ខេត្តកំពង់ធំ ជូនដល់លោកគ្រូអ្នកគ្រូ យុវជនកាកបាទក្រហម សិក្សានុសិស្ស ដែល​មាន​វត្ត​មាន​ទីនេះទាំងអស់សូមមានសុខភាពល្អ និងសម្រេចរាល់ភារកិច្ច។ លោកបន្តថា ថ្ងៃនេះ​ក្មួយ​ៗ​ទាំងអស់ គឺជាទំពាំងស្នងឬស្សី ជាកោសិការសង្គម ដែលត្រូវចូលរួមយ៉ាងសំខាន់ ក្នុង​សកម្ម​ភាព​នានា​ក្នុ​ងបេសកម្មភាពអភិវឌ្ឍន៍ប្រទេសជាតិ។ ហើយសុខភាព គឺជាកត្តាសំខាន់បំផុត ក្នុង​ការ​ផ្ត​ល់ឱកាសដល់ក្មួយៗដើម្បីសិក្សាទទួលបានចំណេះ ជំនាញ ដើម្បីប្រកប​ការងារ​ទៅ​ថ្ងៃ​អនាគត​។ ជាមួយគ្នានេះ លោកស្រី ឡេង សុឃីម នាយិការងសាខាកាកបាទខេត្តកំពង់ធំ លើកឡើងថា គោល​បំណង​ក្នុងការផ្សព្វផ្សាយនេះគឺដើម្បីឱ្យយុវជនកាកបាទក្រហមកម្ពុជា សិក្សានុសិស្ស​ទាំង​អស់​យល់​ដឹង​អំពី​ជំងឺ​ឆ្លង និងជំងឺមិនឆ្លងដែលប្រទេស​កម្ពុជា​យើង​បច្ចុប្បន្ន​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង និងតម្រូវឱ្យប្អូនៗទាំងអស់ចូលរួមទប់ស្កាត់និងការពារផ្ដោតទៅលើជំងឺឆ្លងដូចជាជំងឺ ជំងឺ​អេដស៍ ជំងឺរបេង ដែលកំពុងបន្តកើតជារៀងរាល់ថ្ងៃ។ លោកស្រី បន្តទៀតថា ដើម្បី​ឱ្យ​សហគមន៍​មានសុ​ខភាពល្អយើងត្រូវដឹងអំពីជំងឺដែលមិនឆ្លង៤ប្រភេទធំៗ ដែលកំពុងតែកើត​មាន​ឡើង​ជា​រៀង​រាល់​ថ្ងៃមានដូចជា÷ ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសឈាមជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែល​វា​កើតឡើងតាមរបបអាហារប្រចាំថ្ងៃ ផ្អែម ប្រៃ និងខ្លាញ់ជាដើម ស្របតាម​ទិស​ស្លោក​"ស្រឡាញ់​ខ្លួន​ស្ងួន​ចំណី​"។ ដើម្បីឱ្យសហគមន៍មានភាពធន់និងអាកាសធាតុសូមចូលរួមរៀនបន្សាំខ្លួន និងចូលរួមកាត់បន្ថយ ដូចជា÷ ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច ចូលរួមដាំកូនឈើនៅតាមទីសាធារណៈ មិន​ដុត​ ឬកប់សំបកដបជ័រក្នុងដី ផ្សព្វ​ផ្សាយ​បន្ថែម​អំពី​អត្ថ​ប្រយោជន៍​នៃ​ការ​ចាក់​ថ្នាំប​ង្កា​រ​ជំងឺ​មហា​រីក​មាត់​ស្បូន ​ការជួយសង្រ្គោះបឋម ព្រមទាំងសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕

យុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមអនឡាញ កំពុងដំណើរការដោយប្រសិទ្ធភាព

2026/01/27 03:37:03 pm        279
យុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អាចទទួលបានប្រសិទ្ធិភាព គឺចាំ បាច់​ទាមទារ​ការ​ចូលរួមសហការល្អពីតួអង្គពាក់ព័ន្ធ ពិសេស​ម្ចាស់​អាជីវកម្ម​ជួល​ការ​រស់​នៅ​សម្រាប់​ជនបរទេស។ រយៈពេលជិត០១ខែ នៃដើមឆ្នាំ២០២៦នេះ កម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅទូទាំងប្រទេស មិន បាន​បន្ធូរបន្ថយដៃ ក្នុងការស្រាវជ្រាវបង្ក្រាប និងទប់ស្កាត់ ចំពោះអំពើឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នោះឡើយ ពោល​នៅតែ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​បោស​សម្អាត​ឧក្រិដ្ឋ​កម្ម​ទាំង​នេះ ​ឱ្យបានស្អាតល្អ ដើម្បីធានាបានសន្តិសុខ និងស្ថិរភាពក្នុងសង្គមជាតិ ។ ជាក់​​ស្តែងកាលពីពេលកន្លងទៅថ្មីៗនេះ ជនបរទេសមួយចំនួនហើយ ដែលជាប់ពាក់ព័ន្ធនឹងបទ ល្មើស​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ នឹង​បាន​រៀបចំណុំឯកសារបែបបទ ធ្វើការបញ្ចូនចេញពីកម្ពុជា ទៅកាន់ប្រទេសដើមរបស់ពួកគេវិញ។ទន្ទឹម​នឹងនោះដែរក្រៅពីជនបរទេស សមត្ថកិច្ចក៏បានរកឃើញ អ្នកពាក់ព័ន្ធជាជនជាតិខ្មែរ ដែល​បាន​ចូល​រួមគប់គិតធ្វើជាខ្នងបង្អែកនៅពីក្រោយខ្នង នៃអំពើបទល្មើសទាំងនេះ ដោយបច្ចុប្បន្ន ជន​ទាំង​នោះ ​ក៏ត្រូវបានអនុវត្តទៅតាមផ្លូវច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។ប្រជាពលរដ្ឋកម្ពុជា ក៏សម្តែងនូវការគាំទ្រខ្ពស់ចំពោះវិធានការដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុង ការ​បោស​សម្អាតបទឧក្រិដ្ឋទាំងឡាយ ដែលបានបង្កអសន្តិសុខ និងអស្ថេរភាពដល់ប្រទេសជាតិ ពិសេស​ឧក្រិដ្ឋ​កម្មបច្ចេកវិទ្យា។ ពលរដ្ឋ មិនចង់ឲ្យកម្ពុជា ក្លាយជាជម្រក នៃបទល្មើស​ឧក្រិដ្ឋ​ទាំង​ឡាយ​នោះ​ទេ ពោលចង់ឲ្យកម្ពុជាលេចមុខលេចមាត់នៅឆាកអន្តរជាតិ តាមរយៈលទ្ធផល​វិជ្ជមាន​ជា​ច្រើន ដូចជាវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី សន្តិភាព ក៏ដូចជាការអភិវឌ្ឍ ជាដើម ។ ក្នុងបច្ចុប្បន្នភាពនេះ កម្លាំងគណៈបញ្ជាការឯកភាពតាមរដ្ឋបាលខណ្ឌនីមួយៗទាំង១៤ ក្នុងក្រប ខណ្ឌ​រាជ​ធានីភ្នំពេញ បានចុះត្រួតពិនិត្យនៅតាមទីតាំងផ្ទះជួល, អគារបន្ទប់ជួល, អគារខុនដូរ, ផ្ទះសំណាក់ និងសណ្ឋាគារនានា ដើម្បីធ្វើ​បច្ចុប្បន្ន​ភាព​កំណត់​ឲ្យ​បាន​ច្បាស់​អំពី​ការ​រស់​នៅ​ដោយ​ស្រប​ច្បាប់​ត្រឹម ​ត្រូវរបស់ជនបរទេសទាំងឡាយ ចៀសវាងការស្នាក់​នៅ​ដោយ​លួច​លាក់​ប្រព្រឹត្តិ​ឧក្រិដ្ឋ​កម្ម​ឆបោកតាមប្រ ព័ន្ធបច្ចេកវិទ្យា (Online Scams)៕ អត្ថបទ៖ លី ហេង 

ក្រុមលេខា RBC យោធភូមិភាគទី៥ កម្ពុជា និងកងទ័ពភូមិភាគទី១ថៃ បានចាប់ផ្តើមកិច្ចប្រជុំ

2026/01/27 02:26:22 pm        198
នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានចាប់ផ្តើមកិច្ចប្រជុំរបស់ខ្លួនហើយ នាវេលាម៉ោង ១៤:០០នាទី នៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់នឹងខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ភិថាយ៉ាគូល ពោធិ៍សុវណ្ណ ប្រធានក្រុមលេខាធិការ (RBC ) ថៃ។ នេះបើតាលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរនឹងធ្វើការពិភាក្សាលើខ្លឹមសារ ព្រមទាំងធ្វើការផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមក ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ។ គួររំលឹកថា កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នេះធ្វើឡើងផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីជំរុញការអនុវត្តសេចក្តីប្រកាសរួមខាងលើឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងកសាងទំនុកចិត្តគ្នាទៅវិញទៅមក សំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។សូមគូសបញ្ជាក់ថា កិច្ចប្រជុំក្រុមលេខាធិការនៃ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
05/13/2026 10:05 PM
[UPDATE] លោក Trump ធ្វើដំណើរទៅដល់ទីក្រុងប៉េកំាង សម្រាប់ជំនួបកំពូលជាមួយប្រធានធិបតីចិន
05/13/2026 09:05 PM
ស្រ្តីជាម្តាយប៉ាឡេស្ទីនសោកសៅចំពោះការរំឭកដល់ការចងចាំដ៏ជូរចត់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា
05/13/2026 09:05 PM
អង្គការណាតូអញ្ជើញកាតា អារ៉ាប់រួម បារ៉ែន និងគូវ៉ែត ចូលរួមកិច្ចប្រជុំកំពូល Ankara
05/13/2026 08:05 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីអាចធ្វើអាជីវកម្មជាមួយអាមេរិក បើឈប់យកបញ្ហាពាណិជ្ជកម្មទៅពាក់ព័ន្ធអ៊ុយក្រែន
05/13/2026 08:05 PM
មនុស្សជាង ១.៧០០នាក់ត្រូវឃុំខ្លួនលើនាវាទេសចរណ៍នៅបារាំង ក្រោយសង្ស័យមានអ្នកស្លាប់ដោយវីរុសណូរ៉ូ
05/13/2026 08:05 PM
ទាហាន និងផ្សែងហុយត្រូវបានមើលឃើញនៅតាមបណ្តោយព្រំដែនអ៊ីស្រាអែល-លីបង់ ខណៈការប្រយុទ្ធគ្នានៅតែបន្ត
05/13/2026 08:05 PM
វិទ្យាសា្ថនសុខាភិបាលហូឡង់បន្ទាបហានិភ័យនៃការរីករាលដាលឆ្លងវីរុស Hanta
05/13/2026 07:05 PM
របាយការណ៍៖ ការជ្រើសរើសទាហានថ្មីរបស់បែលហ្ស៊ិក ឈានដល់កម្រិតខ្ពស់បំផុត ដោយមានទាហានថ្មីជិត ៣.០០០នាក់
05/13/2026 07:05 PM
UPDATE | សំឡេងកាំភ្លើងបាន​បន្លឺឡើង ខណៈភាពច្របូកច្របល់​កើតមាន​នៅព្រឹទ្ធសភាហ្វីលីពីន
05/13/2026 07:05 PM