សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សានិងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង
កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
កម្ពុជា ដាក់ឱ្យប្រើប្រាស់ បណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ
កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ

ព័ត៌មានជាតិ

កម្ពុជាកំពុងពង្រឹងកិច្ចសហការលើការប្រយុទ្ធប្រឆាំង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2026/01/24 11:26:18 am        351
ធនាគារជាតិនៃកម្ពុជា កំពុងពង្រឹងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ និងប្រទេសនានា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដើម្បី​ចៀស​វាងជាប់ក្នុងបញ្ជីប្រផេះ និងដើម្បីបង្កើនទំនុកចិត្តដល់សាធារណៈជន វិនិយោគិនជាតិ និង​អន្តរជាតិ​មកលើកម្ពុជា។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងទិសដៅការងារឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នេះថា ជុំវិញប្រព័ន្ធបច្ចេកវិទ្យានេះ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងបន្តអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ឱ្យកាន់តែទំនើប សម្បូរបែប និងសុវត្ថិភាព ទាំងការទូទាត់ឆ្លង គ្រឹះស្ថានក្នុងស្រុក និងការទូទាត់ឆ្លងដែនជាមួយបណ្តាប្រទេសនានា និងក្រុមហ៊ុនទូទាត់អន្តរជាតិផ្សេងៗ ដើម្បីបង្កើនជម្រើសក្នុងការ ទូទាត់ឆ្លងដែន ព្រមទាំងចូលរួមគាំទ្រពាណិជ្ជកម្មអន្តរជាតិ និងការផ្ទេរប្រាក់អន្តោប្រវេសន៍។លោកជំទាវបណ្ឌិត បន្តថា ទន្ទឹមនិងការទទួលបានអត្ថប្រយោន៍ពីបច្ចេកវិទ្យា, ការឆបោកតាមប្រព័ន្ធអនឡាញបានកំពុងជា បញ្ហាប្រឈមស្មុគស្មាញ និងគួរឱ្យបារម្ភសម្រាប់តំបន់និងពិភពលោក, ក្នុងនោះប្រសិនការផ្សព្វផ្សាយអវិជ្ជមានពីកម្ពុជា ពាក់ព័ន្ធការ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបង្កជាហានីភ័យកេរ្តិ៍របស់ប្រទេស ដែលអាចប៉ះពាល់មួយកម្រិតដល់វិស័យទេសចរណ៍ ទំនុកចិត្ត របស់វិនិយោគិន និងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុឆ្លងដែនជាដើម។ ការណ៍នេះអាចធ្វើឱ្យប្រទេសកម្ពុជាប្រឈមការដាក់បញ្ជូលក្នុងបញ្ជី ប្រផេះសារជាថ្មី ឬធ្ងន់ធ្ងរជាងនេះ។ ក្នុងន័យនេះ, រាជររដ្ឋាភិបាលបានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការរីកសាយនៃ សកម្មភាពទាំងនេះ តាមរយៈការចុះបង្រ្កាបតាមអគារកាស៊ីណូខុសច្បាប់ ទីតាំងជម្រកសម្មភាពឆបោកអនឡាញ និងមានវិធានការ តឹងរឹងលើជនឧក្រិដ្ឋ។ ដើម្បីប្រយុទ្ធប្រឆាំងកាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម អង្គភាពស៊ើប ការណ៍ហិរញ្ញវត្ថុកម្ពុជា បាននិងកំពុងពង្រឹងកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រទេសដៃគូរនានា តាមរយៈនៃសហការ ជាមួយអាជ្ញាធរ និងការដកហូតអាជ្ញាប័ណ្ណគ្រឹះស្ថានពាក់ព័ន្ធ ព្រមទាំងការបង្កកទ្រព្យសម្បត្តិបុគ្គលពាក់ព័ន្ធតាមអំណាចតុលាកា។ចំពោះទិសដៅក្នុងឆ្នាំ២០២៦នេះ ទាក់ទិនការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម, ធនាគារជាតិនៃកម្ពុជា នឹងបន្តសម្របសម្រួល ផ្សព្វផ្សាយលទ្ធផលនៃការវាយតម្លៃហានីភ័យថ្នាក់ជាតិ ស្តីពីការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្មលើកទី២។ ការសម្របសម្រួល យុទ្ធសាស្រ្តជាតិស្តីពីការសម្អាតប្រាក់ហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានភេវរកម្ម ដល់ការរីកសាយភាយអាវុធមហាប្រល័យ។ ការ បន្តតាមដានអនុវត្តកាតព្វកិច្ចរបស់បុគ្គលរាយការណ៍ ស្របតាមច្បាប់និងបទប្បញ្ញាត្តិ ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទាន ភេវរកម្ម។ បន្តរៀបចំឧបករណ៍ត្រួតពិនិត្យ ផ្អែកលើហានីភ័យសម្រាប់វិស័យអចលនវត្ថុ កាស៊ីណូ និងវិជ្ជាជីរៈច្បាប់, បន្តអភិវឌ្ឍប្រព័ន្ធ បច្ចេកវិទ្យា ដើម្បីសម្រួលដល់ការវិភាគ និងការងារត្រួតពិនិត្យ និងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និង អន្តរជាតិ លើការងារប្រឆាំងសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្មនេះជាដើម៕ អត្ថបទ៖ រ៉ាឌី

អត្តពលិកជាតិអន្ដរជាតិ ៥២ប្រទេស ចូលរួមព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ ១០០គីឡូម៉ែត្រ នៅខេត្ដសៀមរាប

2026/01/24 11:17:26 am        517
ជួបជុំនៅទីលានព្រះជល់ដំរី តាំងពីវេលាម៉ោង ៣ទៀបភ្លឺ រួមទាំងមួយទីតាំងផ្សេងៗ លើទឹកដីអង្គរ ខេត្តសៀមរាប អត្តពលិកជាតិ-អន្ដរជាតិ ប្រមាណ ១,៧០០នាក់ មកពី ៥២ប្រទេស បានបង្ហាញទឹកមុខសប្បាយរីករាយ ក្នុងការចូលរួមទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ Ultra Trail Angkor លើកទី៩ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២៤ ខែមករានេះ។ព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោយទទួលបានការអនុញ្ញាត និងគាំទ្រពីរាជរដ្ឋាភិបាលនេះ បានប្រព្រឹត្តក្រោមបរិយាកាសដ៏រីករាយ ជាមួយវិញ្ញាសារត់ចម្ងាយជាច្រើន ចាប់ពី ៨គីឡូម៉ែត្រ, ១៨គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ ពិសេសវិញ្ញាសារត់ចម្ងាយ ១០០គីឡូម៉ែត្រ ដែលមានអត្តពលិកជាតិ និងអន្ដរជាតិជាច្រើនចូលរួម។យោងតាមគណៈកម្មការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងបែបផ្សងព្រេងនេះ បានឲ្យដឹងថា ក្នុងខួបលើកទី៩ នេះ មានអត្តពលិកចូលរួមសរុប ១,៧៤០នាក់ មកពី ៥២ប្រទេស ក្នុងនោះមានអត្តពលិកខ្មែរជាង ៧០០នាក់ និងបរទេសជាង ១០០០នាក់ ហើយអត្តពលិកបរទេសច្រើនជាងគេ គឺបារាំងជាង ៥០០នាក់។ តួរលេខនេះ មានការកើនឡើយគួរឲ្យចាប់អារម្មណ៍ បើធៀបកាលពីឆ្នាំមុន ដើម្បីបង្ហាញពីកត្ដាសុវត្ថិភាពរបស់ប្រទេសកម្ពុជា ពិសេសខេត្តសៀមរាប ដែលត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទីជុំវិញពិភពលោក។សូមបញ្ជាក់ថា ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយ និងអភិវឌ្ឍចលនាកីឡា ជំរុញ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកកម្ពស់បរិស្ថានតំបន់បេតិកភណ្ឌ ជំរុញទាក់ទាញភ្ញៀវទេសចរ និងគាំទ្រគម្រោងមនុស្សធម៌ ក្រោមកិច្ចសហការរវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងក្រុមហ៊ុន Phonenix Voyages ។ ក្រោយចំណាយពេលជាច្រើនម៉ោង ពិសេសសវិញ្ញាសារត់ចម្ងាយ ១០០គីឡូម៉ែត្រ ក៏ដូចជាវិញ្ញាសាផ្សេងៗ បន្ទាប់ពីរត់ដល់ទីដោយជោគជ័យ ក្រៅពីការទទួលបានមេដាយអនុស្សាវរីយ៍ សម្រាប់អត្តពលិកទទួលបានជ័យលាភីពីលេខ១ ដល់លេខ៣ ក៏នឹងមានពិធីប្រគល់ពានរង្វាន់ជ័យាលាភី និងរង្វាន់លើកទឹកចិត្ត តាមវិញ្ញាសានីមួយៗ ពីសំណាក់ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នេះផងដែរ៕ អត្ថបទ លី ឈុនឡា

ក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន អញ្ជើញ​សំណេះសំណាលជាមួយសមាជិក-សមាជិកា​បក្ស និង​ប្រកាស​សមាសភាព​ក្រុម​ការងារ​​ចុះមូលដ្ឋានភូមិ ក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល័ង្ក

2026/01/24 11:00:51 am        278
នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែមាឃ ឆ្នាំម្សាញ់ សប្តិស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ​២០២៦ គណបក្សប្រជាជនកម្ពុជាឃុំសាមគ្គី បាន​រៀប​ចំ​ពិធី​ប្រកាស​សមាស​ភាព​ក្រុម​ការ​ងារ​ចុះមូ​ល​ដ្ឋានភូមិទាំង ៥ ទូទាំងឃុំ ក្រោមវត្តមានឯកឧត្តម ទ្រី ដាលុច អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន និងជាប្រធានយុវជនគណបក្សចុះមូលដ្ឋាន ស្រុកប្រាសាទបល័ង្ក ខេត្តកំពង់ធំ ដែលមានសមាសភាពចូលរួមប្រមាណ ២០.០០០ នាក់។ឯកឧត្តម ទ្រី ដាលុច ពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ជូនដល់សមាជិក-សមាជិកាគ្រប់ៗគ្នា។ ថ្លែងក្នុងពិធីនេះដែរ ឯឧត្តម ទ្រី ដាលុច បាន​មាន​ប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុនេះហើយ។ ស្របពេលគ្នានេះដែរ សូមក្រុម​ការងារ​គណបក្ស​​ចុះ​មូល​ដ្ឋាន​ឃុំ ជាពិសេស ក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង ៥ រូប ត្រូវខិតខំឲ្យ​អស់​ពី​សមត្ថ​ភាព​ក្នុងការធ្វើសកម្មភាពក្នុងភូមិខ្លួនឲ្យបានជាប់ជាប្រចាំ ដើម្បីបានដឹងពីសុខទុក្ខ និង​តម្រូវ​ការ​របស់​ប្រជាជនក្នុងមូលដ្ឋាន ជាពិសេសគឺសតិអារម្មណ៍របស់ពួកគាត់ចំពោះគណបក្សប្រជាជន ចៀស​វាងការចុះធ្វើសកម្មភាពតែមុនពេលបោះឆ្នោត។ បន្ថែមលើនេះទៀត ឯកឧត្តម ក៏បាន​សំណូមពរ​ដល់​អាជ្ញាធរផងដែរ គឺធ្វើយ៉ាងណាត្រូវផ្ដល់សេវាសាធារណៈឲ្យបានល្អ ត្រឹមត្រូវ​តាម​ច្បាប់ ទាន់ពេលវេលា និងមិនរើសអើងនិន្នាការគណបក្សឡើយ។ ក្នុងឱកាសនេះដែរ ឯកឧត្តម ក៏បាននាំយកនូវអំណោយជាថវិកាមួយចំនួនរបស់ ឯកឧត្តម លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង មកប្រគល់ជូនគណបក្សស្រុក សាលាឃុំ ប៉ុស្ដិ៍រដ្ឋបាល សមាជិក-សមាជិកា សាលាបឋម និងអនុវិទ្យាល័យ (៤សាលា) ព្រមទាំងសិក្សានុសិស្សក្រីក្រចំនួន ២០ នាក់ ក្នុងម្នាក់ទទួលបានកង់ ១ សៀវភៅ ៥ ក្បាល ប៊ិច ២ដើម ថវិកា ២០.០០០ រៀល ដែលចំណាយសរុបអស់ថវិកាប្រមាណ ១៤០ លានរៀល៕

នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកចូលសំចតនៅមូលដ្ឋានសមុទ្ររាម ដើម្បី​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិ​ការ​វាងយោធាប្រទេសទាំងពីរកម្ពុជា-អាមេរិក

2026/01/24 10:05:35 am        645
នាវា USS CINCINNATI (LCS 20) របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី២៤ ខែ​មករា ឆ្នាំ២០២៦ បានចូលសំចតនៅផែលេខ២ មូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ រយៈពេល​៥​​ថ្ងៃ ​ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ដោយ​បាន​ទទួល​ការ​ស្វាគមន៍​ពី​សំណាក់​ឧត្តម​នាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម​ដែល​ជា​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ ​ដើម្បីសំដៅធានាលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងយោធាប្រទេសទាំងពីរ។មន្ដ្រីកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម បានឱ្យដឹងថា ទំនាក់ទំនងការទូតរវាងកម្ពុជា និង​សហ​រដ្ឋ​​អាមេរិក រហូតមកដល់បច្ចុប្បន្នមានរយៈពេល ៧៦ឆ្នាំ ដោយចាប់ផ្តើមនៅថ្ងៃទី១១ ខែ​កក្កដា ឆ្នាំ​១៩៥០ ក្រោយពេលបញ្ចប់សង្គ្រាមលោកលើកទី២។ ដោយឡែកកងទ័ពជើងទឹកកម្ពុជា និង​កង​ទ័ព​ជើង​ទឹក​សហរដ្ឋអាមេរិក ជានិច្ចកាលបានផ្លាស់​ប្តូរ​កិច្ច​សហ​ប្រតិបត្តិការ​ទៅ​វិញ​ទៅ​មក​តាម​រយៈ​ការ​ហ្វឹក​ហ្វឺន​នានា ការចូលជួបសវនាការសម្តែងការគួរសម និងជួយឧបត្ថម្ភគាំទ្រ​ផ្សេង​ៗ​ទៀត​។មន្ដ្រីកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម បន្ថែមថា ចាប់តាំងពីឆ្នាំ២០០៣ រហូតដល់​ឆ្នាំ​២០២៦​នេះ ​នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានចូលសំចតបំពេញទស្សនកិច្ចសរុបទាំងអស់ចំនួន ៣១​លើក​ជាមួយនឹងនាវាចំនួន ៣៧គ្រឿង។ ការចូលសំចតនៅឆ្នាំ២០២៤កន្លងទៅ គឺនាវាឈ្មោះ USS Savanna ដែលបានសំចតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ កំឡុង​ពេល​កំពុង​សំចត​របស់នាវា USS Sovannah នៅឯកំពង់ផែស្វ័យតក្រុងព្រះសីហនុ ឯកឧត្តម នាយ​ឧត្តម​នាវី Samuel Paparo មេបញ្ជាការកងទ័ពជើងទឹកសហរដ្ឋអាមេរិក ប្រចាំតំបន់​ឥណ្ឌូ​ប៉ា​ស៊ីហ្វិក​ បានចូលរួមជា​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​ទទួល​បដិ​សណ្ឋារកិច្ច​នៃ​ដំណើរ​ទស្សកិច្ច​របស់​នាវា​នោះ​ផង​ដែរ​។មន្ដ្រីកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម បានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅចំ​ពោះ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការរបស់នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក USS CINCINNATI និង​សង្ឃឹម​យ៉ាង​មុត​មាំថា នឹងមានកិច្ចសហប្រតិបត្តិការ​បន្ត​ទៀត​រវាង​កង​ទ័ព​ជើង​ទឹក​នៃ​ប្រទេស​ទាំង​ពីរ​​នា​ពេល​អនាគត ជាពិសេសពាក់ព័ន្ធទៅនឹងការបណ្តុះបណ្តាលធនធានមនុស្ស ការងារ​ហ្វឹក​ហ្វឺន​រួម​គ្នា ស្របទៅតាមការធ្វើទំនើបកម្មរបស់កងយោធពលខេមរភូមិន្ទ។ កងទ័ពជើង​ទឹក​កម្ពុជា​ត្រៀម​ខ្លួន​រួច​ជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបតិត្តការរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ ជា​មួយ​និង​ការ​ស្វាគមន៍បន្ថែមទៀតពីសំណាក់នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក។កងទ័ពជើងទឹកកម្ពុជាបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុង​ការ​អនុវត្ត​គោលនយោបាយបើកចំហ តម្លាភាព និងសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដើម្បី​រួម​ចំណែក​ថែ​រក្សា​សន្តិភាព និងស្ថិរភាពតំបន់។ កម្ពុជា បន្តគាំទ្រការលើកកម្ពស់សន្តិភាព ស្ថិរភាព និង​វិបុល​ភាពក្នុងតំបន់អាស៊ាន និងឥណ្ឌូប៉ាស៊ីហ្វិក តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ដែល​ផ្អែក​លើ​ការ​គោរព​អធិបតេយ្យភាព និងច្បាប់អន្តរជាតិ។សូមបញ្ជាក់ថា នាវាចម្បាំង USS CINCINNATI មានទម្ងន់៣២០០តោន មានប្រវែងបណ្តោយ ១២៧.៤ម៉ែត្រ ទទឹង ៣១.៧ម៉ែត្រ មានផ្ទុកនាវិកមួយរយនាក់ និងមានផ្ទុកឧទ្ធម្ភាគចក្រផងដែរ។ ដំណើរ​ទស្សនកិច្ចនេះគឺជាការបើកទំព័រឆ្នាំថ្មីដើមឆ្នាំ២០២៦ និងជានាវា​កង​ទ័ព​ជើង​ទឹក​របស់​បរទេស ​ទី៣ហើយ ដែលបានចូលមកសំចតនៅកំពង់ផែសមុទ្ររាម បន្ទាប់ពីការធ្វើទំនើបកម្ម និង​សម្ពោធ​ដា​ក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០២៥។ នាវាកងទ័ពបរទេស ដែលបានចូលសំចតទី១ គឺ​នាវា​កង​ទ័ពរបស់ប្រទេសជប៉ុន នាវាទី២ របស់កងទ័ពវៀតណាម និងនាវាទី៣ គឺរបស់​សហរដ្ឋ​មេរិ​ក​នេះ​៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី

2026/01/23 04:56:02 pm        232
កំពត ៖ ដោយមានក្តីទុក្ខព្រួយជាពន់ពេក លោកជំទាវបណ្ឌិត បានអញ្ជើញមកគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី។ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ។ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃ។ឆ្លៀតក្នុងដំណេីរនេះ លោកជំទាវបណ្ឌិតថែមទាំងបានចូលសួរសុខទុក្ខលោកយាយរបស់វីរកងទ័ពកំពុងឈរជេីងនៅព្រំដែន ដោយមានភ្ជាប់ជូននូវអំណោយជាថវិកា សម្ភារៈបរិក្ខារ និងគ្រឿងឧបភោគបរិភោគជូនលោកយាយ និងចៅស្រីដែលរស់នៅមេីលថែយាយផងដែរ។  ថ្នាក់ដឹកនាំ រួមទាំងប្រជាជនកម្ពុជាទាំងអស់សូមដឹងគុណ និងចងចាំនូវពលីកម្មដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនកម្ពុជាគ្រប់ៗរូបដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារដែនអធិបតេយ្យ ក៏ដូចជានាំមកនូវសន្តិភាពជូនជាតិមាតុភូមិ។គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះ សម្តេចបវរធិបតី ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលីដូចជាការផ្តល់ឱ្យមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗបានសិក្សាកម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសារជាថ្មី ការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ ថែមទាំងមានការគិតគូរបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីទៀតផង។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងជួយសម្របសម្រួលឱ្យជនភៀសសឹកបានទៅផ្ទះសំបែងវិញ ការជួយដោះស្រាយហេដ្ឋារចនាសម្ព័ន្ធ ការជួយបោសសម្អាតអាវុធ គ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការស្តារជីវភាពរស់នៅប្រចាំថ្ងៃជាដើម៕

ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ

2026/01/23 04:01:14 pm        249
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះក្រសួងមហាផ្ទៃ បានបើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដោយកម្មវិធីនេះបានប្រព្រឹត្តទៅក្រោម អធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងមានការចូលរួមពីតំណាងអភិបាលគណៈអភិបាល រាជធានី- ខេត្ត និងស្នងការដ្ឋានរាជធានី ខេត្ត អធិការដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌ។ ថ្លែងនៅក្នុងពិធីនេះឯកឧត្តម ប៊ុនហ៊ុន បានលើកឡើងថា សិក្ខាសាលា ស្តីពីការផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំនេះ ជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ពង្រឹងការយល់ដឹងរួម និងការអនុវត្តឱ្យបានសមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ហើយឯកឧត្តមបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំលោក លោកស្រី តំណាងអង្គភាព ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីនគរបាលជាតិ និងតំណាងវិស័យឯកជនទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ ដ៏មានសារសំខាន់នេះ។ ក្នុងឱកាសនោះដែរ ឯកឧត្ដម បានគូសបញ្ជាក់ជូនអង្គសិក្ខាសាលាផងដែរថា ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ មិនមែនជាភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ចតែមួយប៉ុណ្ណោះទេប៉ុន្តែជាការទទួលខុសត្រូវរួមរវាងអាជ្ញាធរដែនដី មន្ត្រីមានសមត្ថកិច្ច ម្ចាស់ទីតាំង អ្នកគ្រប់គ្រង និងអ្នកស្នាក់នៅ ដែលត្រូវធ្វើការសហការគ្នាយ៉ាងជិតស្និទ្ធនិងមានវិន័យ។ ក្នុងន័យនេះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងការគ្រប់គ្រងរដ្ឋបាល ដោយផ្តោតលើការចុះត្រួតពិនិត្យវត្តមានស្នាក់នៅ ការកត់ត្រាអត្តសញ្ញាណអ្នកស្នាក់នៅ ការគ្រប់គ្រងជនបរទេស និងការធានាឱ្យមានការរាយការណ៍ទាន់ពេលវេលា ចំពោះសកម្មភាពសង្ស័យ ឬការប្រែប្រួលមិនប្រក្រតីនៅក្នុងទីតាំងរស់នៅប្រមូលផ្តុំ ។ ឯកឧត្ដមបន្ថែមថា កងកម្លាំងនគរបាលជាតិមានសមត្ថកិច្ច ត្រូវបន្តពង្រឹងការបង្ក្រាបបទល្មើសគ្រប់ប្រភេទជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ បទល្មើសគ្រឿងញៀន និងបទល្មើស ផ្សេងទៀតដោយប្រើប្រាស់វិធានការច្បាប់យ៉ាងតឹងរឹង គ្មានការលើកលែង និងគ្មានការអត់ឱន ចំពោះអំពើខុសច្បាប់ណាមួយឡើយ៕ អត្ថបទ៖ បាន ចក់

ក្រុមការងារមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ ចុះពិនិត្យស្ថានភាពការប្រើប្រាស់​ទឹកស្រោចស្រព​ស្រូវ​រដូវប្រាំង​របស់ពលរដ្ឋ នៅតាមប្រព័ន្ធធារាសាស្រ្តដំណាក់អំពិល

2026/01/23 03:26:15 pm        373
នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ លោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្រ្តីជំនាញមន្ទីរ សហការណ៍ជាមួយអាជ្ញាធរស្រុក បានចុះពិនិត្យ​ស្ថានភា​ព​នៃការប្រើប្រាស់ទឹកស្រោចស្រពស្រូវរដូវប្រាំង នៅតាមប្រព័ន្ធធារាសាស្រ្តដំណាក់អំពិល ។សូមជម្រាបថា មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បានបន្តទម្លាក់ទឹកពីទំនប់ទី៣ និងបន្តទម្លាក់​តាមប្រព័ន្ធ​ធារាសាស្រ្តដំណាក់អំពិល ដើម្បីជួយសង្រ្គោះទឹកជូនផ្នែកខាងស្រុកបាកាន ។ លោកអនុប្រធានក្តាប់រួម បានទៅដល់ស្ថានីយ៍បាក់ត្រកួន តាមដងស្ទឹង មើលពីលំហូរ​ទឹកធ្លាក់​ពីទំនប់ទី៣ និងស្នើសុំការយោគយល់ដល់ប្រជាកសិករ​មេត្តាប្រើប្រាស់​ទឹកក្នុង​លក្ខណៈសន្សំសំចៃ​ខ្ពស់ ក្នុងវិធានការរក្សា និងប្រើប្រាស់ទឹកដោយនិរន្តភាពទៅលើ​ការ​ស្រោច​ស្រព និងប្រើប្រាស់ប្រចាំថ្ងៃរបស់ មនុស្ស-សត្វពាហនៈ៕

កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាម​ប្រព័ន្ធ​បច្ចេកវិទ្យា

2026/01/23 03:19:39 pm        520
ក្នុងការអនុវត្តវិធានការបង្ក្រាបបទល្មើសឆ្លងដែន និងការប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បណ្តេញ​ជន​បរទេស​ចំនួន​ ២០៩នាក់ ក្នុងនោះ មានជនជាតិកូរ៉េខាងខាងត្បូងចំនួន៧៣នាក់ និងភូមាចំនួន ១៣៦​នាក់ ​ចេញពីប្រទេស ដើម្បីឲ្យរដ្ឋាភិបាលរបស់ពួកគេ អនុវត្តនីតិវិធីបន្ត។ផ្អែកតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុង​ចំណោម​ជន​បរទេស​ទាំង​២០៩​នាក់នេះ មានទាំងជនរងគ្រោះ និងជនសង្ស័យ​ប្រព្រឹត្តិ​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ដែលសមត្ថកិច្ចបានឃាត់ខ្លួននាពេលកន្លងមក។ នេះមិនមែនជាលើកទី១ទេ ដែល​ក​ម្ពុជា​​បានបញ្ជូនជនបរទេស ជាពិសេសជនជាតិកូរ៉េខាងត្បូងទៅប្រទេសខ្លួនវិញ បន្ទា​ប់​ពី​ពួក​គេ​ត្រូវ​បាន​សមត្ថកិច្ចរកឃើញថា មានជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈ​ដែលកាលពីឆ្នាំ២០២៥កន្លងមក កម្ពុជាក៏បានបញ្ជូនជនជាតិកូរ៉េ ចំនួន ២៤៤​នាក់​ផង​ដែរ​។ការបញ្ជូនជនបរទេសខាងលើនេះ គឺជាការអនុវត្តនូវ វិធានការច្បាប់យ៉ាងម៉ឹងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំបោសសម្អាត ដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាជនទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងឡើយចំពោះមេខ្លោង ដែលនៅពីក្រោយ ក៏ដូចជាជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ឱ្យមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសខ្លួនវិញ។ គួររម្លឹកថា គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទីទី២២ ខែមករា ឆ្នាំ២០២៦ កម្ពុជាបានបណ្តេញ ជនបរទេសសរុបចំនួន១៦២០នាក់មាន២១សញ្ជាតិដូចជា៖ ជនជាតិវៀតណាម ថៃ ចិន ប៉ាគីស្ថាន ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង និងជនជាតិភូមាជាដើម។ក្នុងប្រតិបត្តិការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេសក្នុងរយៈពេល៧ខែចុងក្រោយនេះ សមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួនជនសង្ស័យចំនួន៥១០៦នាក់ មាន២៣សញ្ជាតិ និងបណ្តេញចេញទៅប្រទេសដើមវិញចំនួន៤៥៣៤នាក់។ ជាមួយគ្នានេះ តុលាការកម្ពុជា ក៏បានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងធំៗចំនួន ៣៧ករណី ហើយផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន១៧២នាក់ផងដែរ។សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ ក្រុមសមត្ថកិច្ចជំនាញនៃក្រសួង ស្ថាប័នពាក់ព័ន្ធ និងកំលាំងសមត្ថកិច្ចចម្រុះទូទាំងប្រទេស ដោយធ្វើការសហការជាមួយប្រទេសដៃគូនានា នឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕ 

មន្ត្រីបច្ចេកទេសក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាព​គម្រោងសាងសង់​ទំនប់​អាង​ទឹក​វិទ្យាស្ថានព​ហុជំនាញតេជោសែន ក្នុងខេត្តតាកែវ សម្រេចការសាងសង់បាន ៩០%

2026/01/23 02:52:48 pm        415
នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសរបស់អង្គភាព និងនាយកដ្ឋានវិស្វកម្ម ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញតេជោសែន ស្ថិតក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ សូមជម្រាបថា គម្រោងសាងសង់ទំនប់អាងទឹកនេះ បានចាប់ផ្តើមអនុវត្តការងារនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ការងារសំខាន់ៗ រួមមាន៖ ១)សាងសង់ទំនប់អាងទឹកកម្ពស់១២ម៉ែត្រ ទទឹងខ្នងទំនប់ប្រវែង១៤ម៉ែត្រ និងបណ្តោយប្រវែង១៣០ម៉ែត្រ និង២)សាងសង់សំណង់សិល្បការ្យសរុបចំនួន២កន្លែងគឺ សាងសង់សំណង់លូចំនួន១កន្លែង និងសំណង់បង្ហៀរចំនួន១កន្លែង។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ៩0%។បើតាមការបញ្ជាក់របស់ក្រុមការងារអនុវត្តគម្រោងបានឱ្យដឹងថា គោលបំណងនៃការសាងសង់ទំនប់អាងទឹកនេះ គឺដើម្បីរក្សាស្តុកទឹកទុកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដាំដុះដំណាំចំការចំនួន១៥០ហិកតា ជូនដល់បងប្អូនប្រជាកសិករប្រមាណ១១៦គ្រួសារ ក្នុងភូមិត្រពាំងក្រញូង នៃឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងរបស់នាយកដ្ឋានវិស្វកម្ម ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការងារទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ ធ្វើយ៉ាងណាឱ្យមានសុវត្ថិភាព គុណភាព សោភ័ណភាព ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែនការដែលបានគ្រោងទុក៕ 

ការរាំងខ្ទប់ព្រំដែនកម្ពុជា-ថៃ រយៈពេលជាង៦ខែ ជំរុញឱ្យផលិតខ្មែរក្នុងស្រុកកើនឡើង

2026/01/23 02:46:27 pm        340
ក្នុងរយៈពេលជាង៦ខែ នៃការបិទព្រំដែនគោកជាឯកតោកភាគីរបស់ប្រទេសថៃ ជាមួយប្រទេស កម្ពុជា បានជំរុញឱ្យផលិតផលក្នុងស្រុកមានកើនឡើង និងការផ្គត់ផ្គង់ បន្លែ សាច់ និងផ្លែឈើជាដើមនោះ គឺ កម្ពុជាអាចបំពេញតំរូវបានគ្រប់គ្រាន់ ដោយមិនចំបាច់នាំចូលពីប្រទេសថៃ។ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) នៅថ្ងៃទី២៣ខែមករានេះ បានប្រាប់BTVឲ្យដឹងថា បន្ទាប់ពីប្រទេសថៃធ្វើសង្គ្រាមជាមួយប្រទេសកម្ពុជា បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរផុលផុសងាកមកគាំទ្រផលិតក្នុងស្រុក ព្រោះពលរដ្ឋខ្មែរឈឺចាប់ ណាស់ នៅពេលដែលប្រទេសថៃចង់បានទឹកដីប្រទេសកម្ពុជាដោយខុសច្បាប់អន្តរជាតិ។ ឧកញ៉ា តែ តាំងប៉ បានបន្តទៀត សម្រាប់រយៈពេល៦ខែនៃការបិទព្រំដែនគោកកម្ពុជា-ថៃ បានជំ រុញឱ្យផលិតក្នុងស្រុកមានកើនឡើងគួរឲ្យកត់សំគាល់ ហើយផលិតដែលខ្វះខាតមួយចំនួនទៀតគឺនាំចូល ពីប្រទេសដទៃទៀត ក្រៅពីប្រទេសថៃ។ ម្យ៉ាងវិញទៀត អ្នកផលិតក្នុងស្រុកក៏បានពង្រីកការផលិត និងពង្រឹងគុណភាពផលិតផលផងដែរ។កន្លងទៅ ប្រជាជនកម្ពុជា មានទំនុកចិត្តលើផលិតផលថៃខ្ពស់ ប៉ុន្តែ នៅពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឈប់ប្រើប្រាស់ទំនិញថៃ ជំនួសមកវិញផលិតផលខ្មែរ និងផលិតផ្សេងៗទៀតក្រៅពីប្រទេសថៃ។ យ៉ាងណាក្តី ការសម្រេចចិត្តមិនប្រើប្រាស់ទំនិញថៃនេះ គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ ដោយរាជរដ្ឋាភិបាលកម្ពុជាមិនបានហាមប្រជាពលរដ្ឋឱ្យឈប់ប្រើប្រាស់ផលិតផលថៃនោះទេ។គួរបញ្ជាក់ដែរថា ប្រទេសថៃបានបិទព្រំដែនគោកជាឯកតោភាគីជាមួយប្រទេសកម្ពុជា ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ រហូតដល់ខែមករា ឆ្នាំ២០២៦នេះ នៅតែបន្តបិទ។ ការបិទព្រំដែននេះ មិនបានធ្វើឲ្យប្រទេសកម្ពុជាខ្វះខាត សាច់បន្លែ ផ្លែឈើ និងទំនិញប្រើប្រាស់ផ្សេងៗទៀត ដែលនាំចូលពីប្រទេសថៃនោះ ផ្ទុយទៅវិញបានធ្វើឲ្យផលិតនៅក្នុងប្រទេសកម្ពុជារីកចំរើនជាងមុន៕ អត្ថបទ៖ ទូច សោភ័ណ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកការទូតចិន​និយាយថា ទីក្រុង​ប៉េកាំង​ ខកចិត្តយ៉ាងខ្លាំងចំពោះ​​ផែនការរឹតបន្តឹងការវិនិយោគរបស់អឺរ៉ុប​​​​
05/14/2026 09:05 AM
បារាំង បានបិទខ្ទប់មនុស្ស១.៧០០នាក់ នៅលើនាវាទេសចរណ៍ បន្ទាប់ពីបុរសអាយុ៩២ឆ្នាំម្នាក់បានស្លាប់
05/14/2026 09:05 AM
ការបាញ់ស្រោចដោយយានដ្រូនចំនួន៨០០គ្រឿងនៅពេលថ្ងៃរបស់រុស្ស៊ី សម្លាប់មនុស្សច្រើននាក់នៅអ៊ុយក្រែន
05/14/2026 09:05 AM
អារ៉ាប់រួមបដិសេធដែល​ថា​លោក Netanyahu បានទៅទស្សនកិច្ចដោយសម្ងាត់អំឡុងសង្គ្រាមអាមេរិក-អ៊ីស្រាអែលខណៈ​អ៊ីរ៉ង់ព្រមាន​​
05/14/2026 08:05 AM
លោក Trump និងលោក Xi ត្រៀមពិភាក្សា​នៅទីក្រុងប៉េកាំង ​ស្ដីពី​ពាណិជ្ជកម្ម ខណៈសង្គ្រាមអ៊ីរ៉ង់ស្ថិតក្នុង​របៀបវារៈ
05/14/2026 08:05 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សានិងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង
05/14/2026 07:05 AM
កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
05/13/2026 10:05 PM
[UPDATE] លោក Trump ធ្វើដំណើរទៅដល់ទីក្រុងប៉េកំាង សម្រាប់ជំនួបកំពូលជាមួយប្រធានធិបតីចិន
05/13/2026 09:05 PM
ស្រ្តីជាម្តាយប៉ាឡេស្ទីនសោកសៅចំពោះការរំឭកដល់ការចងចាំដ៏ជូរចត់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា
05/13/2026 09:05 PM
អង្គការណាតូអញ្ជើញកាតា អារ៉ាប់រួម បារ៉ែន និងគូវ៉ែត ចូលរួមកិច្ចប្រជុំកំពូល Ankara
05/13/2026 08:05 PM