កិច្ចប្រជុំអគ្គនាយគយអាស៊ាននៅកម្ពុជាបានបញ្ចប់ប្រកបដោយផ្លែផ្កាល្អប្រសើរជាមួយប្រតិភូអាស៊ាន
កម្ពុជា រកឃើញសត្វព្រៃសំខាន់ៗជាច្រើននៅភាគខាងជើងប្រទេស
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបែងចែកភាគលាភឆ្នាំ២០២៥ ជាង ២៨,៧ ប៊ីលានរៀលជូនភាគហ៊ុនិក
កម្ពុជា-សិង្ហបុរី ពិភាក្សាអំពីលទ្ធភាព នៃការជំរុញនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារសិង្ហបុរី

ព័ត៌មានជាតិ

កងទ័ពជើងទឹកបើកវគ្គបំប៉នជំនាញដើម្បីឆ្លើយតបការកែទម្រង់កងយោធពលខេមរភូមិន្ទដោយផ្តោលលើ គោលការរបស់រាជរដ្ឋាភិបាល«បង្រួមក្បាល ពង្រីកខ្លួន»

2026/05/25 05:29:38 pm        114
ដើម្បីអនុវត្តផែនការកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ និងដោយផ្តោតលើគោលការរបស់រាជរដ្ឋាភិបាល«បង្រួមក្បាល ពង្រីកខ្លួន»នោះ បញ្ជាការដ្ឋានកងទ័ពជើងទឹក បានបន្តបើកវគ្គបណ្តុះបណ្តាល ដល់នាវិករបស់ខ្លួនឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត លើជំនាញបច្ចេកទេស អន្តរាគមន៍ វាយលុក និងអប់រំចិត្ត សាស្រ្តជាដើម។ ថ្លែងនៅក្នុងពិធីបើកវគ្គបំប៉នជំនាញអន្តរាគមន៍ និងអប់រំចិត្តសាស្រ្ត ឆ្នំា២០២៦របស់កងទ័ពជើង ទឹកនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មការសន្តិសុខលម្ហ សមុទ្របានគូសបញ្ជាក់ថា ក្រៅពីអនុវត្ត ភារកិច្ចស្នូលរបស់ខ្លួនក្នុងកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិនោះ កងទ័ពជើងទឹកមិនភ្លេចអំពីការពង្រឹងនិងពង្រីកសមត្ថភាពបន្ថែមលើចំណេះដឹង ចំណេះធ្វើដល់យោធិន ក៏ដូចជាការអនុវត្តផែនការកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ ដោយអនុវត្តតាមផែនការហ្វឹកហ្វឺនរបស់អគ្គបញ្ជាការ ក្រសួងការពារជាតិនោះទេ ដោយបានបើកវគ្គហ្វឹកហ្វឺនជំនាញនានាច្រើនដល់នាវិកគ្រប់កងឯកភាពទាំងអស់។ឯកឧត្តមឧត្តមនាវីឯកទៀ សុខា បានលើកឡើងថា ការបើកវគ្គហ្វឹកហ្វឺនរបស់កងទ័ពជើងទឹកនាពេលនេះ គឺដើម្បីពង្រឹងសមត្ថភាពយោធិន របស់កងទ័ពជើងទឹក ហើយក៏នៅមានវគ្គហ្វឹកហ្វឺន និងវគ្គបំប៉នជំនាញផ្សេងៗទៀតជាច្រើន ដែលត្រូវបន្ត យកមកអនុវត្តឲ្យបានខ្ជាប់ខ្ជួន ដើម្បីឆ្លើយតបនិងដើរឲ្យទាន់ ការកែទម្រង់កងយោធពលខេមរភូមិន្ទ ក្រោយការដឹកនាំដ៏ប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលផ្តោតលើគោលការណ«បង្រួមក្បាល ពង្រីកខ្លួន» ដើម្បីបង្កើតកងទ័ពជំនាញ ខ្លាំងស្ទាត់ជំនាញនិងទំនើប តាមរយៈការកាត់បន្ថយរចនាសម្ព័ន្ធធំទូលាយ និងពង្រឹងកម្លាំងប្រយុទ្ធផ្ទាល់នៅមូលដ្ឋាន ដោយផ្តោតលើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងគ្រឿងបំពាក់ស្របតាមពាក្យស្លោកដ៏មានអត្ថន័យរបស់សម្តេចតេជោ ហ៊ុន សែន«កែទម្រង់រស់ មិនកែទម្រង់គឺស្លាប់» ខណៈពាក្យនេះគឺមាន អត្ថន័យ និងត្រឹមត្រូវគ្រប់កាលៈទេសៈទាំងអស់៕អត្ថបទ ៖ បាន ចក់

អាជ្ញាធរខេត្តកំពង់ឆ្នាំង បើកយុទ្ធនាការត្រួតពិនិត្យរោងចក្រ សណ្ឋាគារ និងផ្ទះជួល ស្វែងរកបទល្មើសស្កេមអនឡាញ

2026/05/25 05:11:05 pm        94
កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ឯក ស៊ុន រស្មី ព្រះរាជអាជ្ញា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងសមត្ថកិច្ច អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ចុះពិនិត្យស្រាវជ្រាវ និងតាមដានសកម្មភាពសង្ស័យពាក់ព័ន្ធនឹងបទល្មើសស្កេមអនឡាញនៅតាមរោងចក្រ សហគ្រាស សិប្បកម្ម សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល និងទីតាំងផ្សេងៗទៀតនៅទូទាំងខេត្តកំពង់ឆ្នាំង។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងថា៖ ប្រតិបត្តិការនេះ ត្រូវបានអនុវត្តយ៉ាងតឹងរឹង និងទូលំទូលាយគ្រប់៨ក្រុងស្រុក ក្នុងគោលបំណងទប់ស្កាត់ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា ជាពិសេសសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ ដែលអាចបង្កអសន្តិសុខ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ ការចុះស្រាវជ្រាវនេះ មិនមែនទើបតែអនុវត្តនៅថ្ងៃនេះនោះទេ ប៉ុន្តែអាជ្ញាធរបានធ្វើការតាមដាន និងស៊ើបអង្កេតជាបន្តបន្ទាប់អស់រយៈពេលជាច្រើនខែមកហើយ ហើយក្នុងថ្ងៃនេះ ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមព្រះរាជអាជ្ញា បានដឹកនាំប្រតិបត្តិការធំទូទាំងខេត្ត ដើម្បីកំណត់ថាទីតាំងនោះ មានពាក់ព័ន្ធ ឬមិនមានពាក់ព័ន្ធនឹងបទល្មើសស្កេមអនឡាញ។​អាជ្ញាធរខេត្តកំពង់ឆ្នាំង ក៏បានអំពាវនាវដល់ម្ចាស់អាជីវកម្ម ម្ចាស់ផ្ទះជួល និងប្រជាពលរដ្ឋទាំងអស់ សហការផ្តល់ព័ត៌មានដល់សមត្ថកិច្ច ប្រសិនបើមានការសង្ស័យពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ ឬការប្រើប្រាស់ទីតាំងសម្រាប់ប្រព្រឹត្តបទល្មើសស្កេមអនឡាញ៕ កាំង ហុងវាស្នា 

រាជរដ្ឋាភិបាល បានដាក់ចេញកម្មវីធីជាតិជំនួយសង្គមគាំទ្រជីវភាពគ្រួសារមានជីវភាពខ្វះខាតនៅកម្ពុជា

2026/05/25 05:05:18 pm        108
ក្រសួងសង្គមកិច្ច បច្ចុប្បន្នជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីជាតិជំនួយសង្គមនានា ដែលបាននឹងកំពុងរួមចំណែកសំខាន់ ក្នុងការគាំទ្រដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារ ពិសេសគ្រួសារដែលមានជីវភាពខ្វះខាត។ នេះជាការលើកឡើងរបស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ក្នុងឱកាសរៀបចំទិវាអន្តរជាតិស្ដីពីគ្រួសារ។ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា រាជរដ្ឋាភិបាលបាននិងកំពុងកសាងប្រព័ន្ធគាំពារសង្គមមានលក្ខណៈ ប្រមូលផ្តុំ សង្គតិភាព ប្រសិទ្ធភាព សមធម៌ និងចីរភាព ដោយឈរលើស្មារតី មិនបោះបង់ពលរដ្ឋណា ម្នាក់ ក្នុងនោះផ្តោតលើកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុង គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកម្មវីធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដឹកនាំអនុវត្តដោយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានមូលនិធិជាតិជំនួយសង្គមជាប្រតិបត្តិករ កម្មវិធីនេះរួមមាន៖ (១).កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ រួមទាំង ការឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ តាមម្តាយក្នុងពន្ធនាគារ (២). កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ (៣).កម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព (៤). កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា(អាយុ៦០ឆ្នាំឡើង) និងរួមបញ្ចូលការឧបត្ថម្ភគោលសម្រាប់គ្រួសារ និងឧបត្ថម្ភសមាជិកគ្រួសារអ្នកផ្ទុកមេរោគអេដស៍ និងជំងឺ អេដស៍។ ជាមួយគ្នានេះ កម្មវិធីជាតិស្តារជីវភាពឡើងវិញសម្រាប់ការផ្លាស់ប្តូរលំនៅឋានរបស់ប្រជាជនទៅ ក្រុងរុនតាឯកតេជោសែននិងឃុំពាក់ស្នែង នៃស្រុកអង្គរធំ ខេត្តសៀមរាប ត្រូវបានតាំងពីខែមេសា ឆ្នាំ ២០២៤។ កម្មវិធីអន្តរាគមន៍សម្រាប់ស្តារជីវភាព និងស្តារលំនៅឋានខូចខាត ជូនគ្រួសារភៀសសឹកដែ បានវិលត្រឡប់ទៅលំនៅឋានវិញ ក្នុងភូមិសាស្ត្រខេត្តដែលរងផលប៉ះពាល់ ដោយសារសង្គ្រាមឈ្លាន ពានរបស់ប្រទេសថៃ និងត្រូវបានដាក់ឱ្យអនុវត្តតាំងពីខែកុម្ភៈ ឆ្នាំ២០២៦ ដែលមានគ្រួសាររងផលប៉ះពាល់ រាប់ពាន់គ្រួសារបានទទួលផលពីកម្មវិធីនេះ។អត្ថបទ៖គឹមហុក

កម្ពុជា-ឡាវ ចុះហត្ថលេខាលើក្របខណ្ឌសិក្សារួមស្តីពីការតភ្ជាប់ប្រព័ន្ធខ្សែបណ្តាញបញ្ជូនអគ្គិស​​នី​​

2026/05/25 04:53:59 pm        220
កម្ពុជា-ឡាវ បានចុះហត្ថលេខាលើក្របខណ្ឌសិក្សារួមស្តីពីការតភ្ជាប់ប្រព័ន្ធខ្សែបណ្តាញបញ្ជូនអគ្គិស​​​​​​​​នីរវាងប្រទេសទាំងពីរ។អគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានរៀបចំធ្វើពិធីចុះហត្ថលេខាលើក្រ​​​​បខ័ណ្ឌសិក្សារួមស្តីពីការសិក្សាសមិទ្ធិលទ្ធភាពតភ្ជាប់ប្រព័ន្ធខ្សែបណ្តាញបញ្ជូនអគ្គិសនី រវាងអគ្គិសនីក​​ម្ពុ​​ជា (EDC) និងអគ្គិសនីឡាវ (EDL )- ASEAN Center for Energy (ACE) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលមានវត្តមានចូលរួមជាកិតិ្តយសពីឯកឧត្តម វិចទ័រ ហ្សូនា ឧត្តមមន្ត្រីថាមពលអាស៊ាន (Senior Official on Energy-SOE) និងជាអនុរដ្ឋលេ​​​ខាធិ​​​ការ នៃក្រសួងរ៉ែ និងថាមពល និងតំណាងអាជ្ញាធរអគ្គិសនីកម្ពុជា តំណាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ប្រទេសឡាវ និងធនាគារពិភពលោក (World Bank)។គម្រោងសិក្សារួមនេះ ទទួលបានជំនួយហិរញ្ញប្បទានពី ធនាគារពិភពលោក (World Bank) ដែលមាន ACE ជាលេខាធិការដ្ឋានសម្របសម្រួល។ ការសិក្សានេះនឹងក្លាយជាមូលដ្ឋានដើម្បីគាំទ្រ និ​​ងអ​​​ភិវឌ្ឍន៍ ការធ្វើពាណិជ្ជកម្មថាមពលក្នុងដំណាក់កាលដំបូង រវាងប្រទេសទាំងពីរ និងឈានដល់ការធ្វើពាណិជ្ជកម្មទូលាយក្នុងវិស័យថាមពលក្នុងតំបន់ ដែលក្នុងនោះការធ្វើទំនើបកម្មលើប្រព័ន្ធគ្រប់គ្រង និងដំ​ណើរការប្រព័ន្ធខ្សែបណ្តាញបញ្ជូនអគ្គិសនី ជាផ្នែកមួយដ៏សំខាន់សម្រាប់ការសិក្សានេះ។លើសពីនេះ លទ្ធផលនៃការសិក្សា នឹងជំរុញដល់ការអភិវឌ្ឍគម្រោងថាមពលបៃតងជាគោល ដែ​​លជា​​សក្តានុពលក្នុងប្រទេសទាំងពីរ ដើម្បីពង្រឹងសន្តិសុខថាមពល កាត់បន្ថយលើការនំាប្រេងឥន្ធនៈម​​​កផលិត​អគ្គិសនី និងជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។ អត្ថបទ៖ទូច សោភ័ណ

ឧត្តមនាវីឯក ទៀ សុខា៖កងទ័ពជើងទឹកប្តេជ្ញាការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការពារឱ្យបានរឹងមាំនូវដែនទឹក និងកោះ-ឆ្នេរបស់កម្ពុជា

2026/05/25 02:37:48 pm        293
មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មការសន្តិសុខលម្ហ សមុទ្រ ឧត្តមនាវីឯក ទៀ សុខា បានអះអាងថាកងទ័ពជើងទឹកទាំងអស់ប្តេជ្ញាអនុវត្តយ៉ាងខ្ជាប់ខ្ជួន ទៅតាមបទបញ្ជារបស់ អគ្គបញ្ជាការ ក្រសួងការពារជាតិ និងរាជរដ្ឋាភិបាល ក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី ហើយការពារឲ្យបានរឹងមាំនូវដែនទឹក និងកោះ-ឆ្នេរបស់កម្ពុជាទោះក្នុងតម្លៃណាក៏ដោយ។ ក្នុងឱកាសបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងអន្តរាគមន៍ និងអប់រំចិត្តសាស្រ្តឆ្នាំ២០២៦ របស់កង ទ័ពជើងទឹកនាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា បានថ្លែងថា កងទ័ពជើងទឹកបានរួមចំណែកក្នុងការការពារជាតិ បូរណភាពទឹកដី ឯករាជ្យជាតិ អធិបតេយ្យភាព សន្តិភាព និងសមិទ្ធផលសង្គមជាតិ ស្ថិរភាពនយោបាយ សន្តិសុខជាតិណ ដែលនេះគឺជាភារកិច្ចស្នូលដែលកង ទ័ពជើងទឹកត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ ហើយត្រូវប្រឆាំងដាច់ខាតរាល់ការឈ្លានពាន និងជ្រៀតជ្រែកពីបរទេសចូលក្នុងដែនអធិបតេយ្យភាពជាតិកម្ពុជាទោះក្រោមរូបភាពណាក៏ដោយ។ ជាមួយគ្នានេះប្រមុខកងទ័ពជើងទឹកកម្ពុជារូបនេះ ក៏បានគូសបញ្ជាក់ផងដែរថា កងទ័ពជើងទឹក ក៏ បានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួន ទៅតាមបទបញ្ជារបស់អគ្គបញ្ជាការ ក្រសួងការពារជាតិ និងរាជរដ្ឋាភិបាល ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងអង់អាចក្លាហាន និងហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការ ការពារអធិបតេយ្យភាព ឯករាជ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ការពារឲ្យបានរឹងមាំ នូវដែន ទឹក កោះ-ឆ្នេ និងរាល់បណ្តាភូមិសាស្រ្តពាក់ព័ន្ធដទៃទៀត ដែលថ្នាក់លើបានកំណត់ ហើយក៏បានចូលរួម សហការជាមួយបណ្តាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទៅតាមកាលៈទេសៈ និងស្ថានការណ៍បន្ទាន់ ណាមួយក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុតផងដែរ។ យ៉ាងណាក៏ដោយនៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ កងអន្តរាគមន៍របស់កងទ័ពជើងទឹកនេះដែរឯកឧត្តម ឧត្តមនាវីឯកទៀ សុខា ក៏បានថ្លែងអំណរគុណចំពោះឧត្តមនាវី នាយនាវី នាយនាវីរង និង ពលនាវិកទាំងអស់ ដែលបានខិតខំពុះពារ យកអស់ប្រាជ្ញាស្មារតី កម្លាំងកាយ កម្លាំងចិត្ត អនុវត្តតាមបទ បញ្ជាយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ ក៏ដូចជាអគ្គបញ្ជាការ ក្នុងការការពារបូរណ ភាពទឹកដី ដែលនេះគឺជាការចូលរួមលះបង់យ៉ាងធំធេង ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ នៃយើង ទាំងអស់គ្នានោះ៕អត្ថបទ ៖ បាន ចក់

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា ដើម្បីផ្លាស់ប្តូរយោបល់ ពង្រឹង-ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ

2026/05/25 02:30:24 pm        100
ភ្នំពេញ៖នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម សនសៃ វ៉ាន់ណាសៃ ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា ដើម្បីផ្លាស់ប្តូរយោបល់ដោយត្រង់ទៅត្រង់មក អំពីការពង្រឹង និងពង្រីកចំណងមិត្តភាព ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំងពីរ នៅទីស្ដីការក្រសួងមុខងារសាធារណៈ។ក្នុងជំនួបនេះឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានចែករំលែកបទពិសោធទៅវិញទៅមកលើមាគ៌ាអភិវឌ្ឍន៍ជាតិ ជាពិសេសកិច្ចការកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលកំពុងអនុវត្តនៅក្នុងប្រទេសទាំងពីរ ព្រមទាំងជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ជាពិសេសក្នុងចំណោមយុវជនជំនាន់ក្រោយ ដើម្បីបន្តពូនជ្រំស្មារតីជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងទ្វេភាគីកម្ពុជា-ឡាវ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការនៅកម្រិតត្រីភាគីកម្ពុជា-ឡាវ-វៀតណាម ដែលមានមូលដ្ឋានប្រវត្តិសាស្ត្រយ៉ាងរឹងមាំ។ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានជូនពរ ឯកឧត្តមឯកអគ្គរដ្ឋទូត ទទួលបានជោគជ័យក្នុងបេសកកម្មការទូតនៅកម្ពុជា ហើយជឿជាក់ថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឡាវ នឹងបន្តរីកចម្រើនយ៉ាងរឹងមាំ ជាពិសេសស្របពេលប្រទេសយើងទាំងពីរ ត្រៀមប្រារព្ធខួបលើកទី៧០ ឆ្នាំ នៃទំនាក់ទំនងការទូតនាពេលខាងមុខ៕

កម្លាំងនគរបាលរាជធានី ឃាត់ខ្លួនជនជាតិចិន២នាក់ ករណីបង្ខាំងមនុស្សជំរិតទារប្រាក់ នៅខណ្ឌពោធិ៍សែនជ័យ

2026/05/25 12:37:01 pm        106
ភ្នំពេញ ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនជាតិចិន០២នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សជំរិតទារប្រាក់ នៅចំណុចផ្ទះលេខ H18 ក្នុងបុរីញ៉ូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ដោយរំដោះបានជនរងគ្រោះជាជនជាតិចិន០៤នាក់ ។ ប្រតិបត្តិការបង្រាបនេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តដោយកម្លាំងនគរបាលផែនការងារយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យទាំង០២នាក់ មានឈ្មោះ ទី១ Qin liang liang ភេទប្រុស អាយុ38ឆ្នាំ និងម្នាក់ទៀតមានឈ្មោះ Zhang Janjun ភេទប្រុស អាយុ37ឆ្នាំ ។ ចំណែកជនរងគ្រោះទាំង០៤នាក់ មានឈ្មោះទី១ឈ្មោះ Zhang jipeng ភេទប្រុស អាយុ៣៨ឆ្នាំ , ទី២ឈ្មោះ Hong Dayan ភេទប្រុស អាយុ៣៧ឆ្នាំ , ទី៣ឈ្មោះ Chen genkai ភេទប្រុស អាយុ៣៨ឆ្នាំ , ទី៤ឈ្មោះ Xử wen kai ភេទប្រុស អាយុ៣៧ឆ្នាំ ។ កម្លាឡងសមត្ថកិច្ច ដកហូតវត្ថុតាងរួមមាន ៖ ខ្នោះដៃចំនួន០២ , ឧបករណ៍សម្រាប់ឆក់ (ពិលឆក់) ពណ៍ខ្មៅចំនួន០១ , ដំបងដែក(រលាស់)ចំនួន០១ , ច្រវ៉ាក់ដែកប្រវែង៥២សង់ទីម៉ែត្រ ចំនួន០១ខ្សែ , ញញ៉ួចំនួន០១ , កូនកាំបិតបត់ចំនួន០១ , ទូរស័ព្ទដៃចំនួន០៣គ្រឿង ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រងចាំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់ ៕ លីហេង

នគរបាលរាជធានី ស្រាវជ្រាវបង្ក្រាបជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណីលួចផ្លាកលេខរថយន្ត និងកាន់កាប់អាវុធដោយខុសច្បាប់

2026/05/25 12:24:05 pm        76
ភ្នំពេញ ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ បើកការស្រាវជ្រាវឈានទៅបង្ក្រាបជនសង្ស័យជាជនជាតិចិន០៦នាក់ ពាក់ព័ន្ធករណីលួចផ្លាកលេខរថយន្ត និងកាន់កាប់អាវុធដោយខុសច្បាប់ ប្រព្រឹត្តិទៅនៅខេត្តព្រះសីហនុ ។ ការបង្ក្រាបនេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ ដែលជាម្ចាស់ករណី ដោយបង្ក្រាបក្រុមជនសង្ស័យក្នុងទឹកដីភូមិសាស្ត្ររាជធានីភ្នំពេញ ។ ជនសង្ស័យទាំង០៦នាក់មានឈ្មោះ ទី១ឈ្មោះ WANG HU ភេទប្រុស អាយុ៣៥ឆ្នាំ , ទី២ឈ្មោះ LYU XIAN KUI ភេទប្រុស អាយុ៤៧ ឆ្នាំ , ទី៣ឈ្មោះ PU XING WANG ភេទប្រុស អាយុ៣៦ឆ្នាំ , ទី៤ឈ្មោះ YINGLEł ភេទប្រុស អាយុ៣៩ឆ្នាំ , ទី៥ឈ្មោះ CHEN YIFING EI ភេទប្រុសអាយុ២៤ឆ្នាំ , ទី៦ឈ្មោះ WANG LING ភេទ ប្រុស អាយុ៤៣ឆ្នាំ ។ ក្នុងការបង្ក្រាប កម្លាំងសមត្ថកិច្ច ដកហូតបាន ៖ រថយន្តម៉ាក TOYOTA ALPHARD មួយគ្រឿង ពណ៌ស សេរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ កម្ពុជា H.DAV289 , អាវុធខ្លី ម៉ាកNP៤២ ០១ ដើម បង់ចំនួន០១ និងគ្រាប់ចំនួន១០គ្រាប់ , ទូរសព្ទ័ដៃចំនួន០៦គ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ៕ លីហេង

BREAKING NEWS | សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ចេញព្រះរាជក្រម ដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពី «កាតព្វកិច្ចយោធា»

2026/05/25 12:21:10 pm        949
ភ្នំពេញ៖ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងព្រះមរមនាម និងតាមព្រះរាជត្រាសបង្គាប់ ព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី បាន​ចេញព្រះរាជក្រម ដាក់ឱ្យប្រើប្រាស់​ច្បាប់ស្ដីពី«កាតព្វកិច្ចយោធា»។ ច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ដែលមាន ៨ ជំពូក និង ២០ មាត្រា ។ ច្បាប់នេះ ត្រូវ​បាន​រដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នាសម័យ ប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នាសម័យប្រជុំព្រឹទ្ធសភាលើកទី៥ នីតិកាលទី៥។ជំពូកទី១ មាត្រា១ នៃច្បាប់នេះបានបញ្ជាក់ថា ច្បាប់នេះកំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិនិងការពារ មាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការ​ពារជាតិ និងការអភិវឌ្ឍកាយសម្បទាព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យដែលជាតម្រូវការរបស់ប្រទេសជាតិ។ក្នុងជំពូក១ មាត្រា២ បានបញ្ជាក់ទៀតថា ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី ១៨ (ដប់ប្រាំបី) ឆ្នាំ ដល់ ២៥ (ម្ភៃប្រាំ) ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ។ ក្នុងនោះ ការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ ក្រៅពីនេះ ប្រជាពលរដ្ឋខ្មែរដែលមានសញ្ជាតិច្រើនហើយដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញកាតព្វកិច្ច យោធាក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំណែក ប្រជាពលរដ្ឋខ្មែរដែលត្រូវចូលបំពេញកាតព្វកិច្ចយោធា ត្រូវមានលក្ខណសម្បត្តិដូចយោធិនអាជីព ដូចមានចែងក្នុងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ។ជំពូក២​ នៃច្បាប់នេះបានបញ្ជាក់អំពីរយៈពេលនៃការចូលបំពេញកាតព្វកិច្ចយោធា និងលក្ខន្តិកៈដោយឡែកនៃយោធិនបម្រុង មាត្រា៣នៃជំពូក២ បានបញ្ជាក់ថា ការបំពេញកាតព្វកិច្ចយោធា មានរយៈពេលកំណត់ ២៤ (ម្ភៃបួន) ខែ គិតពីថ្ងៃចូលបំពេញកាតព្វកិច្ច។ ក្នុងករណីចាំបាច់កាតព្វកិច្ចយោធាអាចបន្តបានដោយមិនឱ្យលើសពី ៦ (ប្រាំមួយ) ខែ តាមការកំណត់របស់ រាជរដ្ឋាភិបាល។ក្នងជំពូក៤ បានបញ្ជាក់អំពីកាតព្វកិច្ច និងអត្ថប្រយោជន៍នៃការ​បំពេញកាតព្វកិច្ចយោធា ក្នុងនោះមាត្រា៩នៃជំពូក៤ បានបញ្ជាក់ថា ក្នុងរយៈពេលនៃការ​បំពេញកាតព្វកិច្ចយោធា យោធិនគ្រប់រូបត្រូវ​ទទួលបានប្រាក់ឧត្ថម្ភ និងគោលរបបផ្សេងៗដែលត្រូវ​កំណត់ដោយអនុក្រឹត្យ។ មាត្រាដដែលបញ្ជាក់ថា ចំពោះយោធិនមានជំងឺ ឬរងរបួស ឬមានគ្រោះថ្នាក់ផ្សេងៗ ត្រូវទទួលបានការ​សង្គ្រោះ ការ​ព្យាបាល និងការ​ថែទាំពីក្រសួងការពារជាតិ​។ ក្នុងករណីយោធិន ពលី មរណៈ ឬពិការ ដោយាសរ​បុព្វហេតុជាតិមាតុភូមិក្នុងពេលបំពេញបេសកកម្មក្នុងអំឡុងពេលនៃកា​របំពេញកាតព្វកិច្ចយោធាយោធិនត្រូវទទួលបានគោលរបបផ្សេងៗដែលត្រូវកំណត់ដោយអនុក្រឹត្យ។ ចំណែកយោធិនដែលបង្កើត​ស្នាដៃល្អក្នុងពេលបំពេញកាតព្វកិច្ចយោធាត្រូវបានលើកទឹកចិត្ត និងសរសើរដូចយោធិនអាជីព។ ចំណែកជំពូក៦ បានកំណត់អំពីទោសប្បញ្ញត្តិ, មាត្រា១៣នៃជំពូកនេះបានបញ្ជាក់ថា  ប្រជាពលរដ្ឋគ្រប់រូប ដែលត្រូវបានអញ្ជើញឱ្យចូលបំពេញកាតព្វកិច្ចយោធាហើយមិនបានមកបង្ហាញខ្លួន តាមការអញ្ជើញក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ គិតពីថ្ងៃដែលសាមីខ្លួនបានទទួលដំណឹង ត្រូវចាត់ទុកជាជនដែលគេចវេះពីកាតព្វកិច្ចយោធា លើកលែងតែមានមូលហេតុត្រឹមត្រូវដែលជននោះពុំអាចមកបង្ហាញខ្លួនបានតាមការកំណត់។ជនណាដែលគេចវេះពីកាតព្វកិច្ចយោធា ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០00 (មួយលាន) រៀល ទៅ ៤ ០០០ ០០០ (បួនលាន) រៀល ប្រសិនបើអំពើនេះ ត្រូវបានប្រព្រឹត្តក្នុងកាលៈទេសៈដែលប្រទេសមានសុខសន្ដិភាព និងជាប់ពន្ធនាគារពី២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ ពិន័យជាប្រាក់ពី ៤លានរៀល ដល់១០លានរៀល ប្រសិនបើអំពើនេះ ត្រូវបានប្រព្រឹត្តក្នុងកាលៈទេសៈដែលប្រទេសមានសង្គ្រាម ឬរងការ​ឈ្លានពាន​ពីបរទេស។  សូមបញ្ជាក់ថា ច្បាប់ស្ដីពីកាតព្វកិច្ចយោធានេះ ត្រូវបានរៀបចំឡើងដោយអនុលោមតាមមាត្រា ៤៩ ថ្មី នៃរដ្ឋធម្មនុញ្ញ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងពង្រឹងវិស័យការពារជាតិ និងការបណ្តុះបណ្តាលយុវជន។ យោងតាមខ្លឹមសារច្បាប់នេះ គឺប្រជាពលរដ្ឋខ្មែរភេទប្រុសដែលមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ ខែ ខណៈដែលស្ត្រីត្រូវបានអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្ត។ យុវជនដែលឆ្លងកាត់ការហ្វឹកហ្វឺននេះ នឹងទទួលបានការអភិវឌ្ឍកាយសម្បទា ការអប់រំស្មារតីស្នេហាជាតិ វិន័យ និងទទួលបានប្រាក់ឧបត្ថម្ភផ្សេងៗ។ លើសពីនេះ ក្រោយពីបានបញ្ចប់កាតព្វកិច្ច ពួកគេនឹងទទួលបានអាទិភាពក្នុងការប្រឡងចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ សហគ្រាសសាធារណៈ និងឯកជន ព្រមទាំងឱកាសបន្តការសិក្សា និងការងារនៅបរទេសផងដែរ៕

សម្ដេច​ធិបតី បានចេញ​បទបញ្ជាយ៉ាងម៉ឺងម៉ាត់​​ម្តងទៀត ដល់អាជ្ញាធរមូលដ្ឋាន​​អំពីការ​ប្រយុទ្ធប្រឆាំង​អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យទាល់តែអស់ពីកម្ពុជា

2026/05/25 12:15:16 pm        315
អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែង​បញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៥ ខែឧសភា​ ឆ្នាំ២០២៥នេះថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ បានចេញ​បទបញ្ជាយ៉ាងម៉ឺងម៉ាត់​​ម្តងទៀតដល់អាជ្ញាធរមូលដ្ឋាន​​អំពីការ​ប្រយុទ្ធប្រឆាំង​អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យទាល់តែអស់ពីកម្ពុជា ដោយមិនបង្អង់ដៃ និងមិនលើកលែងឡើយ។ឯកឧត្តម ប៉ែន បូណា បាន​ថ្លែង​ថា ជាក់ស្តែង ក្នុងកិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០២៦ ​សម្តេចធិបតី​បានថ្លែង​អំណរគុណនិងកោតសរសើរដល់​អាជ្ញាធរមូលដ្ឋាន និងកងនគរបាលជាតិ ដែលបានខិតខំបំពេញភារកិច្ចបានល្អ ក្នុងការបង្ក្រាប​បណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយទទួលបានលទ្ធផលធំៗជាបន្តបន្ទាប់​។ ទន្ទឹមនឹងនោះ សម្តេចបានផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ ជាថ្មីម្តងទៀត​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដោយ មិនអនុញ្ញាតឱ្យ​បញ្ហានេះមកបំផ្លាញមុខមាត់របស់ប្រទេសជាតិបន្តទៀតជាដាច់ខាត។ ឯកឧត្តម​ ប៉ែន បូណា បានបន្តថា​ ដើម្បីឱ្យការងារប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​នេះ មានប្រសិទ្ធភាព និងសង្គតិភាព រាជរដ្ឋាភិបាលបានបង្កើតក្របខ័ណ្ឌគតិយុត្តជាច្រើន​ដើម្បីធានា​ថា ការអនុវត្ត​របស់អាជ្ញាធរមានសមត្ថកិច្ចប្រព្រឹត្តទៅ​ដោយត្រឹមត្រូវតាមនីតិវិធីនិងគ្មានការខ្វះចន្លោះ។ កម្រងលិខិតបទដ្ឋានគតិយុត្តទាំងនោះ ​មានដូចជា ១. ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដើម្បីបំពេញចន្លោះប្រហោងតាមរយៈការបង្កើតបទល្មើសព្រហ្មទណ្ឌថ្មីចំនួន៥ និងបង្កើនទោសធ្ងន់ជាងមុនដើម្បីធានាថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងទ្រង់ទ្រាយបែបនេះនឹងមិនវិលត្រឡប់មកកម្ពុជាវិញ ២. បទបញ្ជាស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣. អនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និង ៤. ប្រកាសអន្តរក្រសួងស្តីពីបែបបទ និងនីតិវិធីនៃការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ។ សម្តេចធិបតី ហ៊ុន ​ម៉ាណែត ​បាន​បញ្ជាក់ថា ការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ និងមុតស្រួចជាបន្តបន្ទាប់ប្រឆាំង​ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាសក្ខីភាពមួយនៃការអនុវត្តការប្តេជ្ញាចិត្តខាងនយោបាបាយរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនមួយនេះ ដែលជាក្តីកង្វល់រួមរបស់កម្ពុជា ក៏ដូចជារបស់​តំបន់ និងពិភពលោក។ ក្នុងន័យនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ចង់ឃើញការប្តេជ្ញាចិត្ត និងការលះបង់ដើម្បីជាតិពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសការចូលរួមពីសំណាក់ប្រជាពលរដ្ឋខ្មែរ​គ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ ក៏ដូចជាមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំង​មានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដើម្បីរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរសំដៅលុបបំបាត់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឱ្យបាន។ សូមរម្លឹកឡើងវិញថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចាត់ទុកការបោសសំអាត​ក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ថាជាកិច្ចការចាំបាច់ដែលត្រូវបន្តធ្វើរហូតទាល់តែអស់​ជាដាច់ខាង​ពីព្រោះក្រុមនេះបានមកសម្ងំលាក់ខ្លួនក្នុងប្រទេស​កម្ពុជា និងបានបំផ្លាញមុខមាត់ និងសេចក្តីថ្លៃថ្នូររបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ ហើយបញ្ហានេះនឹងក្លាយជាការគំរាមកំហែងដ៏ធំមួយសម្រាប់កម្ពុជានាពេលអនាគត។ សម្តេចតេជោបានធ្វើឡើងបែបនេះ ​នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នាឱកាស​អញ្ជើញជួបសំណេះ​សំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរអង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ជាង៤ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ​។ ក្នុងឱកាសនោះ សម្តេចប្រមុខរដ្ឋស្តីទីបានកោតសរសើររាជរដ្ឋាភិបាលដែលបានប្រកាន់យកការទទួលខុសត្រូវក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ និងបានស្វាគមន៍ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការដកមន្ត្រីអសកម្មមួយចំនួននៅក្នុងដំណើរការប្រយុទ្ធប្រឆាំងនឹង Online Scams ។ ដើម្បីឱ្យការងារនេះកាន់តែមានប្រសិទ្ធភាពខ្ពស់ សម្តេចតេជោ បានផ្តល់អនុសាសន៍បន្ថែមជូនរាជរដ្ឋាភិបាលថា ការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវតែដើរទន្ទឹមគ្នានឹងការបង្ក្រាបមន្ត្រីដែលពាក់ព័ន្ធ និងចាត់ការចំពោះមន្ត្រីដែលអសកម្មក្នុងការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនមួយនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

Man City ពិចារណាចាត់វិធានការផ្លូវច្បាប់ ក្រោយបេក្ខជនប្រជែងតំណែងប្រធាន Real Madrid អះអាង នាំយក Haaland មកអេស្ប៉ាញ
06/05/2026 11:06 AM
កិច្ចប្រជុំអគ្គនាយគយអាស៊ាននៅកម្ពុជាបានបញ្ចប់ប្រកបដោយផ្លែផ្កាល្អប្រសើរជាមួយប្រតិភូអាស៊ាន
06/05/2026 10:06 AM
អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បន្តជាដៃគូគ្នា រហូតដល់ឆ្នាំ២០៣៣ គាំទ្របាល់ទាត់កុមារ និង យុវជន
06/05/2026 10:06 AM
សំណួរកើនឡើងជុំវិញមូលហេតុដែលមេរិកត្រូវការកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ប្រសិនបើយោធាប្រទេសនេះត្រូវបានកម្ទេចហើយនោះ
06/05/2026 10:06 AM
អបអរសាទរ ក្រុមបាល់បោះអង្គុយជនពិការកម្ពុជាទាំងបុរស និងនារី ឈ្នះមេដាយ​មាសការ​ប្រកួត​កម្រិត​អាស៊ី
06/05/2026 10:06 AM
គ្រួសារ Glazer ពិចារណាលក់ភាគហ៊ុននៅ Manchester United ក្រោយកាន់កាប់ក្លិបជាង ២០ ឆ្នាំ
06/05/2026 10:06 AM
លោកប្រធានាធិបតីចិន Xi Jinping នឹងទៅបំពេញទស្សនកិច្ចកូរ៉េខាងជើងនៅថ្ងៃទី ៨ដល់ ៩ ខែមិថុនាខាងមុខ
06/05/2026 10:06 AM
គណៈកម្មការប្រតិបត្តិ Soccer League បង្ហើបមហិច្ឆតាធំមួយ សម្រាប់ត្រៀមខួបលើកទី១០
06/05/2026 09:06 AM
លីបង់៖ កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ទូលំទូលាយ ជាឱកាសចុងក្រោយរបស់ខ្លួនក្នុងពេលក្រុមហេសបូឡា ច្រានចោល
06/05/2026 09:06 AM
គោព្រៃកម្ពុជា ទទួលបានការសសើរពីគ្រូទាំងសងខាង ក្រោយយកឈ្នះប៊ូតង់ ៤-០
06/05/2026 09:06 AM