សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សានិងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង
កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
កម្ពុជា ដាក់ឱ្យប្រើប្រាស់ បណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ
កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ

ព័ត៌មានជាតិ

កម្ពុជា និងប្រធានអង្គភាព AMRO ផ្លាស់ប្តូរទស្សនាទានជាមួយគ្នាអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា

2026/01/23 10:52:34 am        251
ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងប្រធានអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ធ្វើការផ្លាស់ប្តូរទស្សនា- ទាន អំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងកត្តាប្រឈម ការអភិវឌ្ឍប្រព័ន្ធទូទាត់កម្ពុជា និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ម្សិលមិញនេះ បានទទួល ជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដឹកនាំដោយលោក Yasuto Watanabe ក្នុងជំនួបនេះ តំណាងស្ថាប័នទាំងពីរបានផ្លាស់ប្តូរទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងកត្តាប្រឈម ការអភិវឌ្ឍ ប្រព័ន្ធទូទាត់កម្ពុជា និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតជាដើម។ លោក Yasuto Watanabe បានលើកសរសើរពីវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា និងបានបញ្ជាក់ថា មានប្រទេសជាច្រើន បានយកជាគំរូសម្រាប់ធ្វើការអភិវឌ្ឍប្រព័ន្ធទូទាត់ និងបានបញ្ជាក់ពីឆន្ទៈក្នុងការបន្តលើកកម្ពស់កិច្ចសហ- ប្រតិបត្តិការជាមួយធនាគារជាតិនៃកម្ពុជា ឱ្យបានកាន់តែប្រសើរថែមទៀត។ជាការឆ្លើយតប, Yasuto Watanabe ក៏បានលើកឡើងអំពីកិច្ចសហការល្អ រវាងភាគីទាំងពីរនាពេលកន្លងមក និងបានថ្លែង អំណរគុណដល់ AMRO ដែលបានគាំទ្រដល់ការលើកកម្ពស់សមត្ថភាពមន្រ្តី-បុគ្គលិក ធនាគារជាតិនៃកម្ពុជា។ លោកជំទាវក៏បានលើក ឡើង ពីការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ និងការអភិវឌ្ឍមុខងារប្រកបដោយនវានុវត្តន៍ ដែលផ្តល់ភាពអំណោយផលដល់ការលើកកម្ពស់ ប្រាក់រៀល និងបរិយាបន្នហិរញ្ញវត្ថុ។ ពាក់ព័ន្ធនឹងស្ថានភាពសេដ្ឋកិច្ច ភាគីទាំងពីរបានកត់សម្គាល់ពីនិន្នាការវិជ្ជមាននៃកំណើនការនាំចេញរបស់កម្ពុជា ដោយមានផលិត- ផលកាន់តែសម្បូរបែប និងទីផ្សារកាន់តែច្រើនឡើង បើទោះបីជាវិស័យសំណង់ និងអចលនទ្រព្យនៅមិនទាន់រឹងមាំក្តី៕

អតីតអាជីវករលក់ដូរលើចិញ្ចើមផ្លូវតំបន់ផ្សារដើមគ កំពុងរីករាយចំពោះការទទួលបានទីតាំងថ្មីនៅផ្សារតាម៉ាប់ព្រែកជ្រៃ ខណៈភ្ញៀវមកទិញច្រើនមិនចាញ់ទីតាំងចាស់

2026/01/23 10:02:09 am        323
អាជីវករផ្សារតាម៉ាប់ព្រែកជ្រៃ រីករាយចំពោះការទទួលបានទីតាំងថ្មី ខណៈភ្ញៀវមកទិញច្រើន មិនចាញ់ទីតាំងចាស់នោះទេ ពោលគឺអតីតជុំវិញតំបន់ផ្សារដើមគរ ។ក្រោយផ្លាស់ទីតាំងថ្មី មកតាំងទីទួលនៅផ្សារតាមម៉ាប់ព្រែកជ្រៃ ស្ថិតតាមបណ្តោយផ្លូវ២១៧ ក្នុងខណ្ឌដង្កោ អស់រយៈពេលជិត១សប្តាហ៍រួចមក បណ្តាអាជីវករមួយចំនួនដែលផ្លាស់ពីទីតាំងតំបន់ជុំវិញផ្សារដើមគរចាស់មក បានសម្តែងក្តីរីករាយ និងពេញចិត្តចំពោះទីតាំងថ្មី ដែលមានលក្ខណៈអំណោយផលប្រសើរច្រើនមិនចាញ់ទីតាំងចាស់ ពិសេសក៏មិនមានការប៉ះពាល់ដល់ចរន្តសេដ្ឋកិច្ចចិញ្ចឹមជីវភាពប្រចាំថ្ងៃផងដែរ ខណៈទីតាំងថ្មីនេះ ក៏កំពុងមានភ្ញៀវមកជួយគាំទ្រ ជាបន្តបន្ទាប់ ។  ក្រុមអាជីវករ បន្ថែមថា ធម្មតាការផ្លាស់មកទីតាំងថ្មីភ្លាម វាប្រាកដជាពុំអាចលក់ដូរដាច់ខ្លាំងដូចនៅទីតាំងចាស់ដែលយើងមានម៉ូយជាអតិថិជនស្រាប់នោះទេ ប៉ុន្តែទីតាំងថ្មី វាជាទីផ្សារដែលអាចរកស៊ីទទួលទានបានដោយភាពច្បាស់លាស់ និងនឹងថឹងជាងការដែលរកស៊ីលក់ដូរលើដងផ្លូវសាធារណៈ ។ គួរបញ្ជាក់ថា ៖ ក្រៅពីផ្សារតាម៉ាប់ព្រែកជ្រៃ អតីតអាជីវករលក់ដូរជុំវិញតំបន់ផ្សារដើមគរ ក៏អាចជ្រើសយកការទៅលក់ដូរនៅផ្សារដើមគរថ្មី ស្ថិតក្នុងខណ្ឌព្រែកព្នៅ ដោយនៅទីនោះ រដ្ឋបាលរាជធានីភ្នំពេញបានអនុគ្រោះលើចំណុចជាច្រើន ដូចជា មិនយកថ្លៃតូប០២ឆ្នាំ , មិនគិតថ្លៃទឹកភ្លើង០៦ខែ និងការអនុគ្រោះផ្សេងៗទៀតផងដែរ ។ គួររំលឹកថា ៖ អាជ្ញាធររាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ មករា ឆ្នាំ២០២៦ បានចាប់ផ្តើមការហាមឃាត់ទាំងស្រុង ចំពោះការលក់ដូរអាណាធិបតេយ្យរបស់បងប្អូនអាជីវករមួយចំនួន ដែលបានយកចិញ្ចើមផ្លូវសាធារណៈជុំវិញតំបន់ផ្សារដើមគរ ដើម្បីប្រកបអាជីវកម្មសម្រាប់តែផ្តល់ផលប្រយោជន៍ឯកជនផ្ទាល់ខ្លួន ៕

ក្រសួងអប់រំនឹងការដាក់ឱ្យប្រើប្រាស់ភាសាចារ៉ាយក្នុងកម្មវិធីអប់រំពហុភាសានៅចុងខែមករានេះ ដើម្បីផ្តល់ការអប់រំដល់កុមារមកពីសហគមន៍ជនជាតិដើមភាគតិច

2026/01/23 09:38:13 am        190
ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសដាក់ឱ្យ​ប្រើប្រាស់​ភាសា​ចារ៉ាយ​ក្នុង​កម្ម​វិធី​អប់រំ​ពហុភាសា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅខេត្តរតនគិរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។ក្រសួងបានអនុវត្តកម្មវិធីអប់រំពហុភាសាចាប់តាំងពីឆ្នាំ២០០៣ តាមរយៈកម្មវិធីអក្ខរកម្មពហុភាសា (កម្មវិធីអក្ខរកម្មពីរភាសា) សម្រាប់ការអប់រំក្រៅប្រព័ន្ធ និងកម្មវិធីអប់រំពហុភាសា(កម្មវិធីអប់រំពីរភាសា) សម្រាប់ការអប់រំក្នុងប្រព័ន្ធ។ កម្មវិធីអប់រំពហុភាសានេះ មានគាំទ្រពីរាជរដ្ឋាភិបាលយ៉ាងពេញលេញ ហើយក៏មានការចូលរួមគាំទ្រពីមូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារ (UNICEF) មូលនិធិភាពជា ដៃគូសម្រាប់ពង្រឹងសមត្ថភាពវិស័យអប់រំ (CDPF) សហភាពអឺរ៉ុប (EU) អង្គការអេដ អេ អាក់ស្យុង (AEA) អង្គការសហការគ្រប់ជ្រុងជ្រោយដើម្បីកម្ពុជា (ICC) អង្គការបែរកម្ពុជា (CARE) អង្គការNTFP អង្គការភ្នែនអន្តរជាតិ (Plan) រួមទាំងដៃគូអភិវឌ្ឍ និងសមាគមមួយចំនួនទៀតដែលបាននិងកំពុងធ្វើ ការងារជាមួយសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា។កម្មវិធីអប់រំពហុភាសា បាននិងកំពុងផ្តល់ការអប់រំដល់កុមារមកពីសហគមន៍ជនជាតិដើមភាគតិច ប្រមាណ ៧៥០០នាក់ ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់ថ្នាក់ទី៣ និងបានផ្តល់ឱកាសការងារដល់ជនជាតិ ដើមភាគតិចធ្វើការជាគ្រូបង្រៀនប្រមាណ ៤០០នាក់ជារៀងរាល់ឆ្នាំ នៅតាមសាលារៀនគោលដៅ ក្នុង ខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងខេត្តព្រះវិហារ។ដើម្បីគាំទ្រការអនុវត្តកម្មវិធីអប់រំពហុភាសាប្រកបដោយប្រសិទ្ធភាព ក្រសួងបានរៀបចំយន្តការ និងក្របខណ្ឌគតិយុត្តមួយចំនួន រួមមានការចងក្រងប្រព័ន្ធអក្ខរក្រមភាសាកំណើតជនជាតិដើមភាគតិច ទំពួន គ្រឹង ពៅ កាវ៉ែត ព្នង និងចារ៉ាយ ដោយយកប្រព័ន្ធអក្ខរក្រមភាសាខ្មែរធ្វើជាគោល, ផែនការ សកម្មភាពអប់រំពហុភាសា ២០២៤-២០២៨, កម្មវិធីសិក្សា, សៀវភៅសិក្សា និងសម្ភារៈសិក្សា ដែលផ្សាភ្ជាប់ នឹងវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់សហគមន៍ជនជាតិដើមភាគតិច។ ទន្ទឹមនឹងនេះ ក្រសួងបាន ដាក់បញ្ចូលកម្មវិធីអប់រំពហុភាសាក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ឦសាន្តខេត្តស្ទឹងត្រែង សាលាគរុកោសល្យ និងវិក្រឹតការខេត្តក្រចេះ និងសាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះវិហារ។ ក្រសួងក៏បានរៀបចំ និងបកប្រែសៀវភៅសិក្សា សម្ភារៈសិក្សាជាភាសាចារ៉ាយសម្រាប់ អនុវត្តក្នុងកម្មវិធីអប់រំពហុភាសាបន្ថែមទៀត ព្រមទាំងបានដាក់ឱ្យអនុវត្តសាកល្បងនៅ​សាលា​រៀន​បឋម សិក្សាចំនួន ៧ ក្នុងស្រុកអូរយ៉ាដាវ និងអណ្តូងមាស ខេត្តរតនគិរី។ក្រសួងបានថ្លែងអំណរគុណអ្នកពាក់ព័ន្ធទាំងអស់ ដែលបានសហការ គាំទ្រ និងចូលរួមនិងជំរុញ ឱ្យ​ការ​អនុវត្តក​ម្ម​វិធីអប់រំពហុភាសាទទួលបានលទ្ធផលល្អ ជាពិសេស​បាន​ចូល​រួម​ថែ​រក្សា​ភាសា​កំណើត ​ប្រពៃណី និងទំនៀមទម្លាប់របស់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​បានល្អប្រសើរ៕

ក្រសួងបរិស្ថាន៖ ខ្យល់ស្អាត និងបរិស្ថានប្រកបដោយសុខុមាលភាព ជាមូលដ្ឋានគ្រឹះនៃជីវិត

2026/01/23 09:23:09 am        186
ខ្យល់បរិសុទ្ធ និងបរិស្ថានប្រកបដោយសុខភាព មិនមែនជាភាពស៊ីវិល័យសម្រាប់តែការលម្អជីវិតនោះទេ ប៉ុន្តែវាគឺជា "លក្ខខណ្ឌចាំបាច់បំផុត" ដែលមិនអាចខ្វះបានសម្រាប់រាល់ការរស់រានមានជីវិត។ រាល់ដង្ហើមដែលយើងដកចូល បានភ្ជាប់យើងដោយផ្ទាល់ទៅនឹងប្រព័ន្ធអេកូឡូស៊ីជុំវិញ ដែលធ្វើឱ្យគុណភាពខ្យល់ក្លាយជាកត្តាស្លា.ប់.រស់សម្រាប់សុខភាព សុខុមាលភាព និងនិរន្តរភាពរបស់មនុស្សជាតិ។ នៅពេលបរិស្ថានត្រូវបានការពារ ជីវិតនឹងល្អប្រសើរ ប៉ុន្តែផ្ទុយមកវិញ ប្រសិនបើយើងមើលរំលង ទាំងអាយុកាលរបស់មនុស្សជាតិ និងសង្គមទាំងមូលនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។១. ខ្យល់ស្អាត៖ មូលដ្ឋានគ្រឹះនៃសុខភាពសាធារណៈក្នុងទិដ្ឋភាពជីវសាស្ត្រ អុកស៊ីសែនគឺជាថាមពលចម្បងដែលចិញ្ចឹមកោសិកា ខួរក្បាល បេះដូង និងសួត។ កាលណាខ្យល់គ្មានសារធាតុបំពុល មនុស្សនឹងមានហានិភ័យទាបក្នុងការកើតជំងឺផ្លូវដង្ហើម ជំងឺបេះដូង និងមហារីក។ ខ្យល់ស្អាតជួយឱ្យកុមារលូតលាស់មាំមួន និងជួយឱ្យមនុស្សចាស់រស់នៅបានយូរអង្វែង។ ផ្ទុយទៅវិញ ជាតិពុលក្នុងបរិយាកាសបំផ្លាញសរីរាង្គយ៉ាងស្ងៀមស្ងាត់បំផុត ដែលជារឿយៗបង្កជាជំងឺរ៉ាំរ៉ៃមុនពេលរោគសញ្ញាលេចឡើង។ ហេតុនេះ ការរក្សាគុណភាពខ្យល់ គឺជាវិធានការបង្ការសុខភាពដែលមានប្រសិទ្ធភាពខ្ពស់បំផុត។២. ប្រព័ន្ធអេកូឡូស៊ី៖ បណ្តាញទ្រទ្រង់ជីវិតបរិស្ថានប្រកបដោយសុខុមាលភាពមិនមែនសំដៅត្រឹមតែខ្យល់ប៉ុណ្ណោះទេ ប៉ុន្តែរួមមានទាំងទឹកស្អាត ដីស្អាត មានជីជាតិ និងតំបន់បៃតងផងដែរ។ ព្រៃឈើ និងតំបន់ដីសើមដើរតួជា "ចម្រោះធម្មជាតិ" ដែលជួយសម្អាតជាតិពុល និងជួយគ្រប់គ្រងអាកាសធាតុ។ ចំណែកឯដើមឈើក្នុងទីក្រុង ជួយកាត់បន្ថយកម្ដៅ និងលើកកម្ពស់សុខភាពផ្លូវចិត្ត។ ការការពារប្រព័ន្ធធម្មជាតិ គឺជារបាំងការពារជីវិតទាំងមនុស្ស និងសត្វព្រៃ ខណៈការបំផ្លាញ នឹងធ្វើឱ្យសមត្ថភាពការពាររបស់ធម្មជាតិថយចុះ។៣. ចក្ខុវិស័យសង្គម និងស្ថិរភាពសេដ្ឋកិច្ចសហគមន៍ដែលមានបរិស្ថានបៃតង តែងតែមានផលិតភាពការងារខ្ពស់ និងភាពធន់។ ការកាត់បន្ថយចំណាយលើសេវាសុខាភិបាល និងការកើនឡើងនូវសមត្ថភាពសិក្សារបស់កុមារ គឺជាផលចំណេញសង្គមយ៉ាងធំធេង។ បរិស្ថានស្អាតក៏ជាកម្លាំងចលកររុញច្រានវិស័យទេសចរណ៍ និងពង្រឹងទំនាក់ទំនងសង្គមផងដែរ។​ សហគមន៍មូលដ្ឋានអាចបង្កើនចំណូល ពង្រឹង និងពង្រីកសេដ្ឋកិច្ចជីវភាពរបស់ខ្លួនបានកាន់តែប្រសើរ។ ដូច្នេះ ការការពារបរិស្ថាន គឺជាការវិនិយោគដោយផ្ទាល់លើការអភិវឌ្ឍប្រកបដោយចីរភាព និងស្ថិរភាពសេដ្ឋកិច្ចជាតិ។៤. យុត្តិធម៌បរិស្ថាន និងសិទ្ធិមនុស្សការធានាឱ្យមានខ្យល់ស្អាត គឺជាបញ្ហានៃសមធម៌ និងយុត្តិធម៌សង្គម។ ជាទូទៅ ការបំពុលតែងតែប៉ះពាល់ខ្លាំងដល់សហគមន៍ក្រីក្រដែលរស់នៅក្បែរតំបន់ឧស្សាហកម្ម ឬកន្លែងចោលសំរាម។ ដូចនេះ បុគ្គលគ្រប់រូប ទោះស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចបែបណាក៏ដោយ ត្រូវតែមានសិទ្ធិជាមូលដ្ឋានក្នុងការដកដង្ហើមដោយសុវត្ថិភាព និងរស់នៅក្នុងបរិស្ថានដែលផ្តល់សុខុមាលភាព។៥. ទំនួលខុសត្រូវរួមដើម្បីអនាគតការការពារបរិស្ថានមិនមែនជាភារកិច្ចដាច់ដោយឡែករបស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយនោះទេ ប៉ុន្តែវាគឺជា «ការទទួលខុសត្រូវរួម» ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងសង្គម៖-      រាជរដ្ឋាភិបាល និងអាជ្ញាធរ (អ្នកកំណត់គោលនយោបាយ)o  បង្កើតច្បាប់ និងបទដ្ឋានគតិយុត្ត៖ រឹតបន្តឹងស្តង់ដារបញ្ចេញឧស្ម័នពុលពីឡាន រោងចក្រ និងឧស្សាហកម្មo  អនុវត្តច្បាប់៖ ផាកពិន័យឱ្យធ្ងន់ធ្ងរដល់ជនណាដែលបំផ្លាញព្រៃឈើ ឬចាក់កាកសំណល់ពុលចូលក្នុងទឹកo  វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបៃតង៖ បង្កើនការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងការគ្រប់គ្រងសំរាមតាមស្តង់ដារបច្ចេកទេស។-      វិស័យឯកជន និងឧស្សាហកម្ម (អ្នកផលិត)o  អនុវត្តសង្វាក់ផលិតកម្មបៃតង៖ បំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យតាមដានគុណភាពខ្យល់ ឧបករណ៍ស្វ័យប្រវត្តិតាមដានការ​បញ្ចេញ​សំណល់រាវ​​បំពុលមុនបញ្ចេញទៅបរិស្ថាន​o  កាត់បន្ថយការប្រើប្លាស្ទិក៖ បង្កើតផលិតផលដែលងាយរលាយ ឬអាចកែច្នៃឡើងវិញបាន o  ទំនួលខុសត្រូវសង្គម: ចូលរួមក្នុងសកម្មភាពដាំដើមឈើ និងគាំទ្រគម្រោងបរិស្ថានផ្សេងៗ។-      អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ (អ្នកជំរុញ និងតាមដាន)o  ការអប់រំ និងផ្សព្វផ្សាយ៖ ចុះទៅដល់សហគមន៍ដើម្បីបង្រៀនប្រជាជនពីរបៀបទុកដាក់សំរាម និងការការពារធនធានធម្មជាតិo  ការឃ្លាំមើល៖ ផ្តល់របាយការណ៍ និងអនុសាសន៍ដល់រដ្ឋាភិបាលអំពីបញ្ហាបរិស្ថានដែលកំពុងកើតឡើង។-      ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកមានឥទ្ធិពល (អ្នកផ្តល់ចំណេះដឹង)o  ប្រើប្រាស់វេទិកាសង្គមដើម្បីចែកចាយចំណេះដឹងពីផលប៉ះពាល់នៃ PM2.5 ឬការប្រែប្រួលអាកាសធាតុo  បង្កើតយុទ្ធនាការជំរុញឱ្យមហាជនផ្លាស់ប្តូរទម្លាប់រស់នៅឱ្យមានភាពស្និទ្ធស្នាលនឹងបរិស្ថាន។-      បុគ្គលម្នាក់ៗ និងគ្រួសារ (អ្នកប្រើប្រាស់)o  ការផ្លាស់ប្តូរទម្លាប់៖ ឈប់ដុតសំរាម ប្លាស្ទិក ឬសំណល់ផ្សេងៗក្នុងទីបើកចំហo  ការសន្សំសំចៃ៖ ប្រើប្រាស់អគ្គិសនី និងទឹកដោយការទទួលខុសត្រូវo  ការចូលរួម៖ ចូលរួមក្នុងសកម្មភាពសម្អាតបរិស្ថាន និងដាំដើមឈើក្នុងសហគមន៍។-      វិស័យអប់រំ និងយុវជន (អ្នកបន្តវេន)o  បញ្ជ្រាបមេរៀនបរិស្ថានទៅក្នុងកម្មវិធីសិក្សា ដើម្បីបណ្តុះ "ស្មារតីបៃតង" ដល់កុមារតាំងពីតូចo  យុវជនគឺជាកម្លាំងចលករដែលសកម្មបំផុតក្នុងការបង្កើតគំនិតច្នៃប្រឌិតថ្មីៗដើម្បីសង្គ្រោះផែនដី។សេចក្តីសន្និដ្ឋានខ្យល់ស្អាត និងបរិស្ថានប្រកបដោយសុខុមាលភាព គឺជាចំណងដែលមិនអាចកាត់ផ្តាច់ចេញពីជីវិតរបស់មនុស្សជាតិបានឡើយ។ ខ្យល់ស្អាត និងបរិស្ថានល្អបង្កើតសុខដុមរមណីយកម្មសេដ្ឋកិច្ច សហគមន៍ ពិសេសគឺអនាគតរបស់យើងទាំងអស់គ្នា។ ការការពារបរិស្ថាន គឺជាការការពារដង្ហើម និងជីវិតផ្ទាល់ខ្លួន មិនត្រឹមតែបច្ចុប្បន្ន ប៉ុន្តែសម្រាប់អនាគតកូនចៅយើងផងដែរ៕

កម្ពុជា និង ILO ឯកភាពគ្នាលើសកម្មភាពអាទិភាពដែលត្រូវបន្តធ្វើ ដើម្បីផ្តល់ការងារសមរម្យ

2026/01/23 08:34:33 am        273
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើក “សិក្ខាសាលាត្រីភាគីថ្នាក់ជាតិ ស្ដីពីការរៀបចំ និងផ្តល់សុពលភាពលើផែនការការងាររយៈពេលពីរឆ្នាំ ២០២៦-២០២៧” នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅភ្នំពេញ។ សិក្ខាសាលានេះ គឺជាផ្នែកមួយនៃការបន្តអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា (DWCP) ឆ្នាំ២០២៤-២០២៨ ដែលមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល អង្គការអន្តរជាតិខាងការងារ (ILO) សមាគមនិយោជក និងសហជីព សរុបប្រមាណ ១០០រូប។គោលបំណងចម្បងនៃសិក្ខាសាលានេះ គឺដើម្បីពិនិត្យ និងផ្ដល់សុពលភាពលើសេចក្តីព្រាងផែនការការងារសម្រាប់ឆ្នាំ២០២៦-២០២៧ ដែលផ្ដោតលើអាទិភាពសំខាន់ៗចំនួន៣ រួមមាន (១) ការលើកកម្ពស់ការពង្រឹងប្រព័ន្ធអប់រំបណ្ដុះបណ្ដាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ការពង្រឹងនិងការពង្រីកវិសាលភាពនៃកិច្ចគាំពារសង្គម និងការធ្វើឱ្យប្រសើរឡើងនូវអន្តរកម្មទីផ្សារការងារ, (២) ការលើកកម្ពស់សេដ្ឋកិច្ចបៃតង ប្រកបដោយចីរភាព បរិយាបន្ន ឌីជីថលនីយកម្ម និងឱ្យមានការចុះបញ្ជីជាផ្លូវការក្នុងប្រព័ន្ធច្រើនជាងមុន, និង (៣) លើកកម្ពស់កិច្ចសន្ទនាសង្គម សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងសិទ្ធិនៅកន្លែងធ្វើការស្របតាមបទដ្ឋានការងារជាតិ និងអន្តរជាតិ។ លើសពីនេះ កម្មវិធីនេះក៏មានគោលដៅពង្រឹងសមត្ថភាពសមាជិកត្រីភាគី ក្នុងការគ្រប់គ្រង និងតាមដានការអនុវត្តកម្មវិធី DWCP ដើម្បីធានាបាននូវនិរន្តរភាព និងភាពជាម្ចាស់ក្នុងកម្រិតជាតិ។នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងសកម្មរបស់អង្គការ ILO និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានជ្រោមជ្រែងឱ្យកម្មវិធីការងារសមរម្យនៅកម្ពុជាទទួលបានជោគជ័យជាបន្តបន្ទាប់។ ឯកឧត្តមបានរំឭកថា កម្ពុជាគឺជាប្រទេសនាំមុខក្នុងតំបន់អាស៊ាន ដែលបានអនុវត្តកម្មវិធី DWCP នេះយូរជាងគេបំផុត ចាប់តាំងពីឆ្នាំ២០០៥ មក ហើយការឈានដល់ដំណាក់កាលទី៦ នាពេលនេះ គឺជាសក្ខីភាពសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែប្រសើរ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរអំពីបញ្ហាប្រឈមនៃកំណើនកម្លាំងពលកម្មថ្មីជារៀងរាល់ឆ្នាំ ដោយបានសង្កត់ធ្ងន់ថា ការទាក់ទាញវិនិយោគថ្មីៗគឺជាកត្តាចាំបាច់បំផុតដើម្បីបង្កើតឱកាសការងារ។ ឯកឧត្តមបានជំរុញឱ្យអង្គការ ILO បន្តជួយអភិវឌ្ឍសមត្ថភាពដល់ភាគីពាក់ព័ន្ធ និងបានគូសបញ្ជាក់ថា ប្រសិនបើភាគីនិយោជកយល់ដឹងច្បាស់ពីច្បាប់ស្តីពីការងារ និងមានទំនាក់ទំនងល្អជាមួយកម្មករនិយោជិត នោះវានឹងជួយកាត់បន្ថយវិវាទការងារ និងបង្កើនសុវត្ថិភាពក្នុងកន្លែងធ្វើការយ៉ាងមានប្រសិទ្ធភាព។ជាមួយគ្នានេះ លោកស្រី Xiaoyan Qian នាយិកាការិយាល័យអង្គការ ILO ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ បានបង្ហាញនូវជំនឿចិត្តថា ផែនការការងារថ្មីនេះនឹងកំណត់អាទិភាពកាន់តែច្បាស់លាស់ ដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់កម្មករនិយោជិត និងប្រជាជនកម្ពុជាកាន់តែមានភាពល្អប្រសើរឡើងជាលំដាប់៕

សម្ដេចតេជោ​ ហ៊ុន​ សែន​ អំពាវនាវឲ្យបញ្ឈប់ប្រើប្រាស់ការឈឺចាប់របស់សម្ដេច កាលពី៥០ឆ្នាំ មុនមកបោកប្រាស់តទៅទៀត

2026/01/23 07:31:54 am        401
សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ពុជា​ បានអំពាវនាវដល់អ្នកភូតកុហកបញ្ឈប់ប្រើប្រាស់ការឈឺចាប់របស់សម្ដេច កាលពី៥០ឆ្នាំមុនមកបោកប្រាស់​ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតទៅទៀតទៅ​។ តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី២៣​ ខែមករា​ ឆ្នាំ២០២៦នេះ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ បានសរសេរថា​ “សូមបញ្ឈប់ប្រើប្រាស់ការឈឺចាប់របស់ខ្ញុំកាលពី៥០ឆ្នាំមុនមកបោកប្រាស់ខ្ញុំតទៅទៀតទៅ។​ ក្រោយរំដោះចេញពីរបបប៉ុល ពតឆ្នាំ១៩៧៩​ ពិសេសក្រោយពេលដែលខ្ញុំនិយាយពីរឿងកូនស្លាប់ដោយមានភាគនិទាន​ និងភាពយន្តរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មីមកមានមនុស្សមិនតិចជាង២០នាក់ទេ ដែលបន្លំខ្លួនធ្វើជាកំសត់កូនប្រុសខ្ញុំដែលបានស្លាប់ទៅនោះមកចាប់ជាតិ។​ មនុស្សទាំងនោះខ្លះ សរសេរជាសំបុត្របញ្ជូនឲ្យខ្ញុំខ្លះចុះតាមទស្សនាវដ្តី​ និងចុងក្រោយបង្ហោះតាមបណ្តាញសង្គមដូចជា Facebook  ជាដើម។ករណីចុងក្រោយហាក់ដូចធ្ងន់បន្តិចមានទាំងអត្ថបទមានទាំងសារឆ្លើយឆ្លងជាមួយមនុស្សដែលស្គាល់ telegram របស់ខ្ញុំ។សម្ដេចតេជោ​ ហ៊ុន​ សែន​ សូមអំពាវនាវដល់អ្នកភូតកុហកឈប់ប្រើការឈឺចាប់របស់ខ្ញុំដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតទៅទៀតទៅ៕”

សាធារណរដ្ឋឆែក មានបំណងផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាមួយកម្ពុជា ដើម្បីរំលឹកខួបការទូតលើកទី៧០

2026/01/22 04:40:13 pm        194
ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ លោកជំទាវ Markéta KOLC HÁJKOVÁ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញបំណង ផ្លាស់ប្តូរដំណើរ ទស្សនកិច្ចកម្រិតខ្ពស់ ដើម្បីរំលឹកខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំ២០២៦។ ការបង្ហាញបំណងនេះ ធ្វើឡើងនៅក្នុងឱកាស លោកជំទាវ ចូលជួប សម្ដែងការគួរសម ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីស្តីការក្រសួង។ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ និងអបអរសាទរចំពោះការតែងតាំងលោកជំទាវ Markéta KOLC HÁJKOVÁ ជាឯកអគ្គរដ្ឋទូត ប្រចាំកម្ពុជា។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាលើ គ្រប់វិស័យ ដែលមានផលប្រយោជន៍ទៅវិញទៅមករវាងកម្ពុជា និងសាធារណរដ្ឋឆែក និងបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកជំទាវឯកអគ្គរដ្ឋទូត ដើម្បីពង្រឹង និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលសាងឡើងពីគ្រឹះដ៏រឹងមាំបង្កើតឡើងដោយឯកអគ្គរដ្ឋទូតមុនៗ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋឆែកចំពោះការបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។ជាការឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត Markéta KOLC HÁJKOVÁ បានសម្តែងនូវអំណរគុណ យ៉ាងស្មោះសរចំពោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ដែលបានស្វាគមន៍លោកជំទាវ និងបានគូសបញ្ជាក់ ពីសារៈសំខាន់នៃការរក្សាការសន្ទនាទ្វេភាគីជាប្រចាំ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ។ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានបង្ហាញពីគោលបំណងរបស់សាធារណរដ្ឋឆែកក្នុងការផ្លាស់ប្តូរដំណើរ ទស្សនកិច្ចកម្រិតខ្ពស់ ដើម្បីរំលឹកខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំ២០២៦។ លើសពីនេះ លោកជំទាវ Markéta KOLC HÁJKOVÁ បានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តធ្វើ ការយ៉ាងជិតស្និទ្ធជាមួយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាក្រសួង និងស្ថាប័ន ពាក់ព័ន្ធផ្សេងទៀត ដើម្បីពង្រឹងភាពជាដៃគូជាមួយកម្ពុជាបន្ថែមទៀត ដោយផ្អែកលើតម្លៃរួម និងការគោរព គ្នាទៅវិញទៅមក ក្នុងបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា។នៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគី ភាគីទាំងពីរបានសម្ដែងទស្សនវិជ្ជមានលើការបន្តគាំទ្រគ្នា ទៅវិញទៅមកនៅក្នុងអង្គការអន្តរជាតិនានា។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ក៏ដូចជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាចំពោះសន្តិភាព និងស្ថិរភាព។ នៅក្នុងកិច្ចពិភាក្សាខាងលើ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើបច្ចុប្បន្នភាពជូនលោកជំទាវឯកអគ្គរដ្ឋទូតអំពីការ វិវត្តចុងក្រោយន ស្ថានភាពព្រំដែនកម្ពុជា-ថៃ។

ក្រសួងផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលដល់អ្នកបម្រើសេវាសុខាភិបាល

2026/01/22 04:19:48 pm        314
ភ្នំពេញ ៖ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅមនី្ទរពេទ្យព្រះអង្គឌួង ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ក្រមសីលធម៌វិជ្ជាជីវៈ និងភាពជាអ្នកមានវិជ្ជាជីវៈវេជ្ជសាស្ត្រ។​លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានលើកឡើងថា ពិធីផ្សព្វផ្សាយច្បាប់ នេះជាកម្មវិធីដ៏មានសារៈសំខាន់មួយ សម្រាប់លើកកម្ពស់ការយល់ដឹងអំពីច្បាប់ បទដ្ឋានគតិយុត្ត និងក្រមសីលធម៌វិជ្ជាជីវៈ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តវិជ្ជាជីវៈវេជ្ជសាស្ត្រ ឱ្យមានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ជាពិសេសក្នុងការការពារ និងលើកកម្ពស់សុខភាព សុខុមាលភាពរបស់អ្នកជំងឺ។ លោកបន្តថា ការគោរព និងអនុវត្តច្បាប់ បទប្បញ្ញត្តិ និងក្រមសីលធម៌វិជ្ជាជីវៈ មិនត្រឹមតែជាកាតព្វកិច្ចផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាគុណតម្លៃវិជ្ជាជីវៈ ដែលគ្រូពេទ្យ និងអ្នកបម្រើសេវាសុខាភិបាលគ្រប់រូប ត្រូវតែប្រកាន់ខ្ជាប់ យ៉ាងស្មោះត្រង់ ជាប់លាប់ និងមានទំនួលខុសត្រូវខ្ពស់។ នេះគឺជាគន្លឹះសំខាន់ ក្នុងការធានាទំនុកចិត្តពីប្រជាជន សង្គមជាតិ និងការអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជាឱ្យមានភាពរឹងមាំ និងចីរភាព។ ក្នុងនាមជាអ្នកដឹកនាំមន្ទីរពេទ្យ លោកសាស្រ្តាចារ្យរង លូ លីឃាង បានអំពាវនាវដល់មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ ចូលរួមស្តាប់ សិក្សា និងយកចំណេះដឹងពីការផ្សព្វផ្សាយនេះ ទៅអនុវត្តជាក់ស្តែងក្នុងការងារប្រចាំថ្ងៃ ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល សុវត្ថិភាពអ្នកជំងឺ និងភាពជាអ្នកមានវិជ្ជាជីវៈវេជ្ជសាស្ត្រពិតប្រាកដ។ ឆ្លៀតក្នុងឱកាសនោះឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា បានថ្លែងថា ថ្នាក់ដឹកនាំក្រសួងសុខាភិបាល លើកឡើងថា បច្ចុប្បន្នកម្ពុជាមានគ្រូពេទ្យជាអ្នកឯកទេស ហើយមានបទពិសោធន៍ជំនាញ ភាពប៉ិនប្រសប់មានចំនួនច្រើន។ ក៏ប៉ុន្តែនៅដំណើរការ នៃការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសុខាភិបាលសាធារណៈ ឬក៏នៅឯកជននោះពេលខ្លះនៅមានការខ្វះខាត។ លោកបន្តថាការខ្វះខាត និងខ្វះចន្លោះនោះស្តែងចេញតាមរយៈបាតុភាពវិជ្ជាជីវៈ ដូច្នេះសាធារណៈជន និងក្រុមគ្រួសារអ្នកជំងឺ តែងតែត្អូញត្អែរ និងតាមបណ្តាញសង្គមផ្សេងៗ។ លោកបានជំរុញដល់ គណៈគ្រូពេទ្យ គណៈវិជ្ជាជីវៈទាំងអស់គួរខិតខំផ្សព្វផ្សាយ និងរំលឹក ដើម្បីឲ្យបងប្អូនយើងទាំងអស់ ដែលជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល គឺខិតខំរំលឹកឡើងវិញនូវគោលការណ៍នៃក្រមសីលធម៌នេះ ហើយប្រើប្រាស់ជាត្រីវិស័យ នៃការសម្រេចចិត្ត ក្នុងការបម្រើសេវាសុខាភិបាល ចាប់តាំងពីការធ្វើរោគវិនិច្ឆ័យ រហូតដល់ការសម្រេចចិត្តក្នុងការព្យាបាល ដោយឈរលើគោលការណ៍នៃក្រមសីលធម៌ គឺការសម្រេចិត្តរបស់យើងមិនខ្វះចន្លោះនោះទេ៕អត្ថបទ រដ្ឋា 

អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមជួសជុលបណ្ណាល័យខាងជើងនៃជាន់ទី២ ប្រាសាទអង្គរវត្ត

2026/01/22 04:16:51 pm        175
ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា គ្រោងនឹងចំណាយពេល៤ខែ ដើម្បីជួសជុលបណ្ណាល័យខាងជើងនៃជាន់ទី២ របស់ប្រាសាទអង្គរវត្ត ដែលមានការខូចខាតឱ្យរឹងមាំឡើងវិញ ខណៈដែលបណ្ណាល័យបុរាណនេះ កំពុងទាក់ទាញអ្នកទេសចរគ្រប់ជាតិសាសន៍។ លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ឱ្យដឹងថា បច្ចុប្បន្ននេះ រចនាសម្ពន្ធរបស់បណ្ណាល័យនេះមានការខូចខាតជាច្រើនកន្លែងដូចជា គ្រឹះថ្មបាយក្រៀមពុកផុយថ្មមួយចំនួនគ្រាកចេញពីទីតាំងដើម ពិសេស ថ្មដំបូល។ អ្នកជំនាញរូបនេះបន្តថា ការជួសជុលនេះត្រូវបានបន្ថែមថ្មថ្មីមួយចំនួននៅផ្នែកខឿន ដែលបានបាត់បង់ថ្ម ដើម្បីរក្សាស្ថិរភាពនៃខឿនបណ្ណាល័យនេះឡើងវិញ និងរំកិលថ្មផ្នែកដំបូលដែលគ្រាក ឱ្យចូលទីតាំងដើមឡើងវិញ បិទបាយអការពារជម្រាបទឹកចូលទៅក្នុងគ្រឹះបន្តទៀត។ ស្របជាមួយគ្នានេះដែរ ក្រុមការងារអភិរក្សថ្ម ក៏បានប្រើបច្ចេកទេសជួសជុលពង្រឹងផ្នែកថ្ម ដែលពុកផុយឱ្យរឹងមាំឡើងវិញ រួមមាន សសរ ជញ្ជាំង មេទ្វារ និងរូបអប្សរាមួយចំនួន។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ដំណើរការជួសជុលបណ្ណាល័យខាងជើងនៃជាន់ទី២ របស់ប្រាសាទអង្គរវត្តសម្រេចបានប្រមាណ៦០ភាគរយហើយ ដែលបានចាប់ផ្ដើមឡើងតាំងពីខែវិច្ឆិកា ឆ្នាំ២០២៥ ហើយគ្រោងនឹងបញ្ចប់នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខ៕

​រដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អរគុណដល់អង្គការយូណេស្កូសម្រាប់កិច្ចសហប្រតិបត្តិការលើការងារវប្បធម៌ទាំងរូបី និងអរូបី

2026/01/22 04:06:38 pm        116
កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលជួប ឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូទើបតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង។លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំព្រះរាជាណាចក្រកម្ពុជាដែលទើបតែងតាំងថ្មី។ ក្នុងជំនួបពិភាក្សានេះដែរ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណអង្គការយូណេស្កូប្រចាំព្រះរាជាណាចក្រកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការលើការងារវប្បធម៌ទាំងរូបី និងអរូបី នាពេលកន្លងមក។ ទន្ទឹមនោះផងដែរ ភាគីទាំងពីរនឹងបន្ដកិច្ចសហប្រតិបត្តិការនានា និងថ្មីៗបន្ថែមទៀតនាពេលអនាគត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក​ Trump ប្រាប់លោក Xi ថា ទំនាក់ទំនងអាមេរិកជាមួយចិននឹង«ប្រសើរជាងពេលណាៗទាំងអស់»​
05/14/2026 10:05 AM
អ្នកការទូតចិន​និយាយថា ទីក្រុង​ប៉េកាំង​ ខកចិត្តយ៉ាងខ្លាំងចំពោះ​​ផែនការរឹតបន្តឹងការវិនិយោគរបស់អឺរ៉ុប​​​​
05/14/2026 09:05 AM
បារាំង បានបិទខ្ទប់មនុស្ស១.៧០០នាក់ នៅលើនាវាទេសចរណ៍ បន្ទាប់ពីបុរសអាយុ៩២ឆ្នាំម្នាក់បានស្លាប់
05/14/2026 09:05 AM
ការបាញ់ស្រោចដោយយានដ្រូនចំនួន៨០០គ្រឿងនៅពេលថ្ងៃរបស់រុស្ស៊ី សម្លាប់មនុស្សច្រើននាក់នៅអ៊ុយក្រែន
05/14/2026 09:05 AM
អារ៉ាប់រួមបដិសេធដែល​ថា​លោក Netanyahu បានទៅទស្សនកិច្ចដោយសម្ងាត់អំឡុងសង្គ្រាមអាមេរិក-អ៊ីស្រាអែលខណៈ​អ៊ីរ៉ង់ព្រមាន​​
05/14/2026 08:05 AM
លោក Trump និងលោក Xi ត្រៀមពិភាក្សា​នៅទីក្រុងប៉េកាំង ​ស្ដីពី​ពាណិជ្ជកម្ម ខណៈសង្គ្រាមអ៊ីរ៉ង់ស្ថិតក្នុង​របៀបវារៈ
05/14/2026 08:05 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សានិងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង
05/14/2026 07:05 AM
កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
05/13/2026 10:05 PM
[UPDATE] លោក Trump ធ្វើដំណើរទៅដល់ទីក្រុងប៉េកំាង សម្រាប់ជំនួបកំពូលជាមួយប្រធានធិបតីចិន
05/13/2026 09:05 PM
ស្រ្តីជាម្តាយប៉ាឡេស្ទីនសោកសៅចំពោះការរំឭកដល់ការចងចាំដ៏ជូរចត់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា
05/13/2026 09:05 PM