កម្ពុជាឃាត់ខ្លួនជនជាតិថៃម្នាក់ ក្រោយចូលជ្រៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ខណៈកំពុងសម្របសម្រួលតាមយន្តការទំនាក់ទំនងព្រំដែនឈរលើគោលការណ៍មនុស្សធម៌ ដើម្បីបញ្ជូនខ្លូនទៅវិញ
សម្តេចតេជោ ស្នើឱ្យពិនិត្យដកមន្រ្តីកាំកុងត្រូល ខេត្តបាត់ដំបងដែលកុហករឿងទុរេននាំចូល ដើម្បីជាសារព្រមានមន្រ្តីទាំងអស់កុំឲ្យពូកែកុហកថ្នាក់លើ និងប្រជាជន
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សានិងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង
កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់

ព័ត៌មានជាតិ

អាជ្ញាធរបង្កើនការចុះត្រួតពិនិត្យទីតាំងជួលស្នាក់នៅ ដើម្បី​ទប់ស្កាត់​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា

2026/01/22 01:28:29 pm        239
កម្លាំងអាជ្ញាធរនៅតាមថ្នាក់មូលដ្ឋាន ក្នុងរាជធានីភ្នំពេញ បាន​នឹង​កំពុង​បន្ត​បង្កើន​ការ​ចុះ​ត្រួត​ពិនិត្យ​ជាប្រចាំ ទៅតាមទីតាំងជួលស្នាក់នៅនានា ដើម្បីតាមដាន​ទប់​ស្កាត់​បទ​ល្មើស​ឧក្រិដ្ឋ​កម្ម​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា។ដើម្បី​ជាការឆ្លើយតប ក្រោយការទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់ជាតិ និង​រដ្ឋបាល​ក្រោម​ជាតិ បាននិងកំពុងបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងយុទ្ធនាការទប់ស្កាត់ និងបង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ លើបទល្មើស ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ ក្នុងបច្ចុប្បន្នភាពនេះ កម្លាំងគណៈបញ្ជាការឯកភាពតាមរដ្ឋបាលខណ្ឌនីមួយៗទាំង១៤ ក្នុង​ក្រប​ខណ្ឌ​ រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យនៅតាមទីតាំងផ្ទះជួល, អគារបន្ទប់ជួល, អគារខុនដូរ, ផ្ទះ​សំណាក់ និងសណ្ឋាគារនានា ដើម្បីធ្វើបច្ចុប្បន្ន​ភាព​កំណត់​ឲ្យ​បាន​ច្បាស់​អំពី​ការ​រស់​នៅ​ដោយ​ស្រប​ច្បាប់​ត្រឹម​ត្រូវ​របស់ជនបរទេសទាំងឡាយ ជៀសវាងការស្នាក់នៅដោយ​លួច​លាក់​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។ការចុះរដ្ឋបាលពិនិត្យជាប្រចាំនេះ ក៏មានការសហការចូលរួមល្អ ពីតាម​បណ្តា​ម្ចាស់​ទីតាំង​ពាក់​ព័ន្ធ​ទាំង​អស់ផងដែរ ដើម្បីឲ្យដំណើរការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋឆបោកនេះ កាន់​តែ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់។ ប្រជាពលរដ្ឋ បានបង្ហាញនូវការគាំទ្រខ្ពស់ចំពោះវិធានការដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុង​ការ​កម្ចាត់​ បទល្មើសឧក្រិដ្ឋទាំងឡាយ ដែលបានបង្កអសន្តិសុខ និងអស្ថិរភាពដល់ប្រទេសជាតិ។គួររំលឹកថា កាលពីពេលកន្លង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេច​ពិត​ជាចង់ឃើញណាស់នូវការចូលរួមជាមួយនឹងការប្តេជ្ញាចិត្ត និងការ​លះបង់ ដើម្បី​ជាតិ​ពី​គ្រប់​តួ​អង្គ​ដែល​មានការពាក់ព័ន្ធទាំងអស់ ជាពិសេស ការចូលរួមប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ គ្រប់​និន្នា​ការ ក៏ដូចជាមន្ត្រីរាជការ អជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បី​រួប​រួ​ម​គ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរ សំដៅ លុបបំបាត់​នូវ​រាល់​បញ្ហា​អសកម្ម​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋ​កម្ម​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាដើម្បីលើកកម្ពស់​កេរ្តិ៍​ឈ្មោះដ៏​ប្រពៃ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​នៅ​លើឆាកអន្តរជាតិ៕ អត្ថបទ៖ លីហេង 

កម្ពុជា-កាណាដា ប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យដែលជាផលប្រយោជន៍រួមប្រទេសទាំងពីរ

2026/01/22 01:27:57 pm        138
នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរបស់ ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង។ក្នុងជំនួប ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះសន្ទុះវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-កាណាដា ព្រមទាំងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យដែលជាផលប្រយោជន៍រួម មានដូចជា វិស័យអប់រំ ពាណិជ្ជកម្ម ទេសចរណ៍ និងការដោះមីន ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ផងដែរ។

ពលរដ្ឋភៀសសឹកពី ភូមិព្រៃចាន់ និងភូមិជោគជ័យ កក់ក្តៅ​ដែល​រដ្ឋាភិបាល​ស្វែង​រក​ជម្រក​បណ្ដោះ​អាសន្ន​ជូន

2026/01/22 01:14:04 pm        233
ប្រជាពលរដ្ឋភៀសសឹកមកពីភូមិព្រៃចាន់ និងភូមិជោគជ័យ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន​កំពុងស្នាក់នៅជុំគ្នានៅជំរុំសុវត្ថិភាពមួយកន្លែងក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ។ ស្រប​ពេល​ដែល​​កំពុង​រស់​នៅក្រោមការសម្របសម្រួល ផ្គត់ផ្គង់ដោយរាជរដ្ឋាភិបាលនាពេលនេះ ពួក​គេ​កាន់​តែ​មាន​ភាពកក់ក្ដៅ ពេលទទួលដំណឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងរៀប​ចំ​ជា​ជម្រក​បណ្ដោះ​អាសន្ន​សម្រាប់​គ្រួសារនីមួយៗជូនពួកគាត់។បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ទោះបច្ចុប្បន្ន បច្ចុប្បន្នមានភាពស្ងប់ស្ងាត់ ពុំមាន​ការ​ផ្ទុះ​អាវុ​ធ​នោះ​ទេ ​ក្រោយបទឈប់បាញ់បានចូលជាធរមានកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥កន្លងទៅ។ ប្រជា​ពលរដ្ឋ​ភៀស​សឹក​ភាគច្រើន បានវិលទៅរស់នៅផ្ទះសម្បែងរបស់ខ្លួនវិញ ប៉ុន្តែពលរដ្ឋមួយចំ​នួន​ពុំ​ទាន់​អាច​វិល​ទៅ​រស់​នៅ​ផ្ទះរបស់ខ្លួនបានវិញនោះទេ។ មូលហេតុ គឺផ្ទះសម្បែងរបស់ពួក​គាត់​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​គ្រាប់​ផ្លោង​របស់​ទាហាន​ថៃ ឬត្រូវ​បាន​ទាហាន​ថៃ​ហ៊ុម​ព័ទ្ធ​មិន​អនុញ្ញាត​ឱ្យ​ចូ​ល​។ជាក់ស្ដែងសម្រាប់ពលរដ្ឋភៀសសឹក ដែលមកពីភូមិ ព្រៃចាន់ និងភូមិជោគជ័យ ក្នុង​ភូមិ​សាស្ត្រ​ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នត្រូវបន្តស្នាក់នៅជុំគ្នា នៅជំរុំសុវត្ថិភាព​មួយ​កន្លែង​ដែល​អាជ្ញាធរ​រៀប​ចំ​ជូននៅស្រុកអូរជ្រៅ។ គិតជាចំនួន គឺជាង ១ ២០០គ្រួសារ ដែលផ្ទះសម្បែង​ និង​ភូមិ​របស់​ពួក​គាត់ត្រូវបានទាហានថៃ ហ៊ុមព័ទ្ធ។រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់ជាខ្លាំង លើការរស់នៅជាប្រចាំថ្ងៃ​នៅ​ជំរំ​សុវត្ថិភាព​នា​ពេល​នេះ។​ ការផ្តត់ផ្គង់ជាស្បៀងអាហារ និងរួមមានថវិកាមួយចំនួនផងដែរ។ បច្ចុប្បន្នរាជរដ្ឋាភិបាល ក៏​មាន​ការ​គិតគូរបន្ថែម ដោយនឹងសាង​សង់​ជម្រក​បណ្ដោះ​អាសន្ន​សម្រាប់​ជន​ភៀស​សឹក​ដែល​ពុំ​អាច​វិល​ទៅ​ផ្ទះសម្បែងវិញ។ ដំណឹងនេះផ្ដល់ជាភាពកក់ក្ដៅ ផ្តល់ជាក្ដីសង្ឃឹមបន្ថែម សម្រាប់​ការ​បន្ត​ដំណើរ​ជីវិត និងបង្ហាញច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះ​ប្រជា​ពលរដ្ឋ​រង​គ្រោះគ្រប់រូប។កាលពីថ្ងៃទី ១៨ ខែមករា កន្លងទៅនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុ​ប្រធាន​ទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង ឯកឧត្តម ឌិត ទីណា ប្រធាន​ក្រុម​ការ​ងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​ពិនិត្យ​ការ​រៀប​ចំ​ជម្រកជូនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅដ្ឋានវិញ ក្នុងខេត្ត​បន្ទាយ​មាន​​ជ័យ​។សូមជម្រាបថា កាលពីថ្មីៗនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានណែនាំឱ្យមានការរៀបចំជម្រកបណ្ដោះអាសន្ន សម្រាប់ជនភៀសសឹកស្នាក់នៅ៕ អត្ថបទ៖ គឹម ហុក

គណៈប្រតិភូក្រសួងមុខងារសាធារណៈកម្ពុជា ចូលរួមកិច្ចប្រជុំ Global Government Summit 2026 នៅសាធារណរដ្ឋសិង្ហបុរី ដើម្បីពិភាក្សា និងចែករំលែកអំពីឧត្តមានុវត្តន៍ នៃការអនុវត្តការងារគ្រប់គ្រងវិស័យមុខងារសាធារណៈតាមបណ្តាប្រទេសនីមួយៗ

2026/01/22 01:11:17 pm        135
សិង្ហបុរី ៖ ប្រតិភូក្រសួងមុខងារសាធារណៈកម្ពុជា ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមកិច្ចប្រជុំ Global Government Summit 2026 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០-២២ ខែមករា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសិង្ហបុរី។ កិច្ចប្រជុំនេះ រៀបចំឡើង ក្នុងគោលបំណង ប្រមូលផ្តុំថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងវិស័យមុខងារសាធារណៈ ដើម្បីពិភាក្សា និងចែករំលែកអំពីឧត្តមានុវត្តន៍ នៃការអនុវត្តការងារគ្រប់គ្រងវិស័យមុខងារសាធារណៈ តាមបណ្តាប្រទេសនីមួយៗ ជាពិសេសការផ្លាស់ប្តូរទស្សនៈទៅវិញទៅមក ក្នុងការកែលម្អវិស័យមុខងារសាធារណៈ ដែលកំពុងជួបប្រទះនូវបញ្ហាប្រឈម និងភាពមិនច្បាស់លាស់នៃសកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ វេទិកានេះ ក៏បានការចូលរួមចែករំលែកពីវាគ្មិនមកពីបណ្តាប្រទេស ជាសមាជិកមួយចំនួនលើប្រធានបទ ចំនួន៥ រួមមាន៖ ១. Leading through Global Uncertainty ២. Driving Improved Performance Management in Government ៣. Streamlining Government Policy Development to Quicken Delivery ៤. Boosting Government Resilience និង៥. Empowering Leadership Literacy AI។កិច្ចប្រជុំនេះ ត្រូវបានផ្តល់ជាកិត្តិយសចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកជាផ្លូវការដោយ ឯកឧត្តម Leo Yip ប្រធានមុខងារសាធារណៈនៃសាធារណរដ្ឋសិង្ហបុរី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ក្នុងវិស័យមុខងារសាធារណៈ មកពីប្រទេសចំនួន ២១ប្រទេស និងអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ព្រមទាំងធ្វើការសម្របសម្រួលដោយក្រុមការងារ Global Government Forum។ បន្ថែមពីលើនេះ ប្រតិភូក្រសួងមុខងារសាធារណៈកម្ពុជា ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ក៏ត្រូវបានអញ្ញើញឱ្យចូលរួមនៅក្នុងកម្មវិធី Leader’s Forum Conference ដែលបានរៀបចំ និងប្រព្រឹត្តទៅកាលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នៅ Civil Service College of Singapore ព្រមទាំងបានចូលរួមពិភាក្សាលើប្រធានបទស្តីពី Boosting Digital Resilience: From Fragmentation to Coherence ផងដែរ៕

ឯកឧត្តម ប៉ែន បូណា៖ «ជាកិត្តិយសធំធេងនៅពេលនិយាយពីសន្ដិភាព ពិភព​លោក​នឹក​ដល់​កម្ពុជា​ភ្លាម ខណៈប្រធានាធិបតី​អាមេរិក​អញ្ជើញ​កម្ពុជា​ចូលរួម​ជា​រដ្ឋសមាជិក​ស្ថាបនិក នៃ​ក្រុម​ប្រឹក្សា​សន្តិភាព»

2026/01/22 12:49:49 pm        289
តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា អញ្ជើញផ្លូវការរបស់ ឯកឧត្តម ដូណាល់ ជេ ត្រាំ ប្រធានា​ធិបតីសហរដ្ឋអាមេរិក ឱ្យកម្ពុជាចូលជារដ្ឋសមាជិកស្ថាបនិក និងជាភាគី​នៃ​ធម្មនុញ្ញ​របស់​ក្រុម​ប្រឹក្សាសន្តិភាព គឺជាកិត្តិយសដ៏ធំធេងមួយសម្រាប់កម្ពុជា នៅត្រង់ថា ទោះបីជាកម្ពុជា គឺជា​ប្រទេស​តូច​មួយក៏ពិតមែន ប៉ុក៏ន្តែ ពិភពលោក​នឹក​ឃើញ​កម្ពុជា​ភ្លាម​នៅ​ពេល​ដែល​គេ​និយាយ​ពី​សន្តិភាព​។ឯកឧត្តម ប៉ែន បូណា បានថ្លែងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណា​ចក្រ​កម្ពុជាបានទទួលការអញ្ជើញជាផ្លូវការពីឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​​ឱ្យ​កម្ពុជា​ចូល​ជារ​ដ្ឋ​សមា​ជិក​ស្ថាប​និក និង​ជា​ភាគី​នៃ​ធម្មនុញ្ញ​របស់​ក្រុម​ប្រឹក្សា​សន្តិភាព​។ ក្នុងលិខិតចុះថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៦ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ​បាន​គូស​បញ្ជាក់​ថា​ គឺ​ជា​កិត្តិយស​សម្រាប់​ឯកឧត្តម​ក្នុង​ការ​អញ្ជើញ​សម្តេច​ធិបតី​ក្នុង​នាម​ជា​នាយក​រដ្ឋ​មន្ត្រី​កម្ពុជាចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យនិងជាប្រវត្តិសាស្ត្រដើម្បីសន្តិភាព។ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ បានគូសបញ្ជាក់ទៀតថា ក្នុងនាម​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​របស់​ក្រុមប្រឹក្សាសន្តិភាព ឯកឧត្តមសូមអញ្ជើញ​ជា​ផ្លូវការ​ព្រះរាជាណា​ចក្រ​កម្ពុជា​ចូល​ជា​រដ្ឋ​សមា​ជិកស្ថាបនិក​នៃ​ក្រុម​ប្រឹក្សា​សន្តិភាព និង​ជាភា​គី​នៃ​ធម្មនុញ្ញ​របស់​ក្រុម​ប្រឹក្សា​សន្តិភាព​ដែល​មាន​រូប​សម្តេច​ធិបតីផ្ទាល់ជាតំណាង។ត្រង់ចំណុចនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានកត់សម្គាល់ឃើញថា លិខិតអញ្ជើញផ្លូវ​ការ​របស់​ធានា​ធិបតី ដូណាល់ត្រាំ ឱ្យកម្ពុជាចូលជារដ្ឋសមាជិកស្ថាបនិក និងជាភាគី​នៃ​ធម្មនុញ្ញ​រប​ស់​ក្រុម​ប្រឹក្សា​សន្តិភាព គឺជាកិត្តិយសដ៏ធំធេងមួយសម្រាប់កម្ពុជា នៅត្រង់ថា ទោះបីជាកម្ពុជា​គឺ​ជាប្រ​ទេស​តូច​មួយក៏ពិតមែន ប៉ុក៏ន្តែ ពិភពលោកនឹក​ឃើញ​កម្ពុជា​ភ្លាម​នៅ​ពេល​ដែល​គេនិ​យា​យ​ពី​សន្តិភាព​។ នេះសបញ្ជាក់អំពីគុណតម្លៃនៃសន្តិភាពដែលថ្នាក់ដឹកនាំរបស់កម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងជាស្ថាបនិកនិងប្រតិបត្តិករសន្តិភាព និង​ឥស្សរជន​រៀម​ច្បង​ផ្សេង​ទៀត​បាន​តស៊ូ និង​លះបង់​យ៉ាង​ខ្ពស់​បំផុត​ដើម្បី​ទទួល​បាន​សន្តិភាព​ពេញ​លេញ​សម្រាប់​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋខ្មែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺ​ជា​អ្នក​បន្ត​ឈ​រការពារយ៉ាងប្តូរផ្តាច់នូវសន្តិភាព និងចាត់ទុកជាអាទិភាពមច្បងមួយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម​បាន​បន្តថា សន្តិភាពត្រូវបានថ្នាក់ដឹកនាំកម្ពុជាតែងតែទន្ទេញជាប់មាត់។ ពាក្យថា «អរគុណ​សន្តិភាព»ត្រូវបានដាក់បង្ហាញនៅគ្រប់ទិសទីដើម្បីជាការដឹងគុណ ជាការចងចាំ និង​ចូល​រួម​ថែ​រក្សាការពារ ខណៈដែលស្មារតី​ស្រឡាញ់​សន្តិភាព​បាន​ចាក់​ឬស​កាន់​តែ​​ជ្រៅ​ទៅ​ក្នុង​ក្រអៅ​បេះដូងប្រ​ជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សន្តិភាព​មិន​ត្រឹមតែ​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​សារ​សំខាន់សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែ ថ្នាក់ដឹកនាំកម្ពុជា​បាន​ចាត់​ទុក​សន្តិភាព គឺ​ជា​មូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ស្ថិរភាពក្នុងតំបន់ និងក្នុងពិភព​លោក​ទាំង​មូល​។ «គឺក្នុងន័យ​នេះ​ហើយដែលថ្នាក់ដឹកនាំកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន និងសម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែចែករម្លែក​អំពី​ទស្សន​ទាន​សន្តិភាព និង​នយោបាយ​ឈ្នះឈ្នះដ​ល់​ពិភព​លោក​ តាម​រយៈវេទិកាអន្តរជាតិជាច្រើនក្នុងរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយនេះ។ នេះ​គឺ​ជា​ហេតុ​ផល​ដែលធ្វើឱ្យសន្តិភាពក្លាយជាអត្តសញ្ញាណរបស់កម្ពុជា ក្នុងសម័យ​ទំនើប​នេះ​ដោយ​មិន​អាច​ប្រកែក​បាន។ កិច្ចខិតខំប្រឹង​ប្រែង​​និង​ការលះ​បង់​របស់​ថ្នាក់​ដឹក​នាំ​កម្ពុជា ដើម្បី​សន្តិភាព និង​ការ​ពារ​អាយុជីវិតរបស់ប្រជាជនកម្ពុជាត្រូវបានពិភពលោកទទួលស្គាល់យ៉ាងទូលំទូលាយ»។ នេះ​បើ​តាម​ការបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា ។ចុង​ក្រោយនេះ នៅពេល​ដែល​កម្ពុជា​ទទួល​រង​ការ​វាយ​ប្រហារ​ប្រដាប់​អាវុធ​ដោយ​បំពាន​មក​លើ​ដែន​អធិប​តេយ្យភាពរបស់ខ្លួនពីសំណាក់កងទាហានថៃ ស្មារតីសន្តិភាព​បាន​ផុស​ត្រឡែត​ឡើង​ពី​ថ្នាក់​ដឹក​នាំ​កម្ពុជា​ក៏ដូចជាប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី។ ពាក្យថា «កម្ពុជាត្រូវការ​សន្តិភាព​»​(Cambodia Needs Peace) បានលាន់លឺនៅគ្រប់ទិសទី និងបានទាក់​ទាញ​ចំណាប់​អារម្មណ៍​មេ​ដឹកនាំ​ពិភពលោកឱ្យចោលក្រសែភ្នែកមកមើលប្រទេសដ៏តូច មួយនេះដែល​កំពុ​ង​ឈរ​ការពារ​បុព្វហេ​តុ​សន្តិភាពយ៉ាងសកម្ម៕

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង UN Women ធ្វើ «កម្មវិធីកិច្ចសន្ទនាគោលនយោបាយ ស្តីពីការអនុវត្តផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០២៤-២០២៨ ដើម្បីជំរុញការអនុវត្តដែលឆ្លើយតបទៅនឹងយេនឌ័រ ស្របតាមក្របខ័ណ្ឌសេនដាយ និងអនុសញ្ញាស៊ីដ»

2026/01/22 12:46:45 pm        148
ភ្នំពេញ៖ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយ UN Women បានរៀបចំ «កម្មវិធីកិច្ចសន្ទនាគោលនយោបាយ ស្តីពីការអនុវត្តផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០២៤-២០២៨ ដើម្បីជំរុញការអនុវត្តដែលឆ្លើយតបទៅនឹងយេនឌ័រ ស្របតាមក្របខ័ណ្ឌសេនដាយនិងអនុសញ្ញាស៊ីដ» ក្រោមអធិបតីភាពរបស់ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅសណ្ឋាគារកាំបូឌីយ៉ាណា ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោកជំទាវ សុវណ្ណ បុទុម រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី,លោកស្រី ឃុន សុភា អ្នកសម្របសម្រួលប្រចាំប្រទេស UN Women នៅកម្ពុជា, ថ្នាក់ដឹកនាំ និងសមាសភាពមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ជាតិ-អន្តរជាតិ សរុបចំនួនប្រមាណ ៧៥នាក់។កម្មវិធីនេះប្រព្រឹត្តទៅក្នុងគោលបំណងពង្រឹងការបញ្ជ្រាបយេនឌ័រនៅក្នុង DRR និងបង្កើតវេទិកាចែករំលែកសម្រាប់កិច្ចសហការប្រកបដោយនិរន្តរភាព ជាពិសេសដើម្បីពង្រឹងការអនុវត្ត និងការត្រួតពិនិត្យផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយតាមរយៈវិធីសាស្រ្តឆ្លើយតបទៅនឹងយេនឌ័រនិងបរិវត្តកម្មយេនឌ័រ ដែលស្របទៅនឹងក្របខណ្ឌសេនដាយ និងអនុសញ្ញាស៊ីដ ព្រមទាំងបង្កើនការចូលរួមលើកកម្ពស់ការប្ដេជ្ញាពីក្រសួង-ស្ថាប័ន ភាគីពាក់ព័ន្ធ។

ទូតកម្ពុជា និងអេស្ស៊ីប ប្រចាំប្រទេសកូរ៉េ ជួបពិភាក្សាពីការលើកកម្ពស់ប្រសិទ្ធភាពការងារ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងបេសកកម្មការទូត

2026/01/22 12:39:14 pm        197
ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ និងឯកអគ្គរដ្ឋទូតអេហ្ស៊ីបនៅកូរ៉េ បានពិភាក្សា លើកកម្ពស់ប្រសិទ្ធភាពការងារ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងបេសកកម្មការទូត នៅក្នុងវិស័យដែលមានផលប្រយោជន៍។ យោងតាមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េ បានឲ្យដឹងថា នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Hazem Ismail Ibrahim Zaki ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអេហ្ស៊ីប ប្រចាំសាធារណរដ្ឋកូរ៉េ។ ក្នុងជំនួបភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់ប្រកបដោយអត្ថន័យក្នុង ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថានតំណាងនៃប្រទេសទាំងពីរ នៅសាធារណរដ្ឋកូរ៉េ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងបេសកកម្មការទូត នៅក្នុងវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក។ឯកឧត្តមបានថ្លែងអំណរគុណដល់រដ្ឋាភិបាលប្រទេសអេហ្ស៊ីប ដែលកន្លងមករហូតដល់បច្ចុប្បន្ននេះ តែងតែបានជួយគាំទ្រការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ជាពិសេសការផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរឥស្លាម បន្តការសិក្សានៅសាកលវិទ្យាល័យ Al-Azhar ប្រទេសអេហ្ស៉ីប ជារៀងរាល់ឆ្នាំ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូត ក៏បានជម្រាបជូន ឯកឧត្តម Hazem Ismail Ibrahim Zaki អំពីបច្ចុប្បន្នភាព និងការវិវត្តនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានផ្លាស់ប្តូរយោបល់ទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិ ផងដែរ៕  

UNODC ប្រកាសគាំទ្រកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាយ៉ាងពេញទំហឹងលើការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា

2026/01/22 12:34:27 pm        195
ភ្នំពេញ៖ អ្នកសម្របសម្រួលថ្នាក់តំបន់ផ្នែកជួញដូរមនុស្ស និងរត់ពន្ធជនចំណាកស្រុក នៃការិយាល័យ អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ប្រចាំតំបន់អាស៊ីអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ប្រកាសគាំទ្រកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា យ៉ាងពេញទំហឹងលើការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ដោយលោកស្រីអះអាងថា គ្មានប្រទេសណាមួយដែលអាចដោះស្រាយបញ្ហានេះដោយខ្វះតម្រូវការកិច្ចសហប្រតិបត្តិការបានឡើយ។ការអះអាងបែបនេះធ្វើឡើងក្នុងឱកាសជំនួបរវាង ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ជាមួយ លោកស្រី បណ្ឌិត Rebecca Miller អ្នកសម្របសម្រួលថ្នាក់តំបន់ផ្នែកជួញដូរមនុស្ស និងរត់ពន្ធជនចំណាកស្រុក នៃការិយាល័យ អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ប្រចាំតំបន់អាស៊ីអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ក្នុង ជំនួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ។ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង UNODC និងកម្ពុជា។ ឯកឧត្តមសន្តិបណ្ឌិតបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរបស់ UNODC បានគ្របដណ្តប់លើកិច្ចការសំខាន់ៗ រាប់ទាំងការគាំទ្រដល់កិច្ចការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ផងដែរ។ ឯកឧត្តម សន្តិបណ្ឌិត បានបន្ថែមថា អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានភាពប្រទាក់ក្រឡាគ្នាជាមួយអំពើជួញដូរមនុស្ស ការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ការធ្វើទារុណកម្ម ឃាតកម្ម និងបទល្មើសគ្រឿងញៀន ជាដើម ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស សេរីភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិទាំងមូល។ ទន្ទឹមនេះ ឯកឧត្តម សន្តិបណ្ឌិត ក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបានគិតគូរ និងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាទាំងនេះ ដោយអនុវត្តវិធានការច្បាស់លាស់ និងតឹងរឹងក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពខុសច្បាប់ទាំងឡាយ ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ រាប់បញ្ចូលទាំងកិច្ចខិតខំលុបបំបាត់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលគ្រប់តួអង្គ និងភាគីពាក់ព័ន្ធចាំបាច់ត្រូវសហការ ផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍ និងផ្តល់កិច្ចសហប្រតិបត្តិការស្រាវជ្រាវដើម្បីវែកមុខមេក្លោង និងបណ្តាញអង្គការចាត់តាំងឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់។ជាកិច្ចឆ្លើយតប លោកស្រីបណ្ឌិត Berecca Miller បានថ្លែងអំណរគុណដែលបានអនុញ្ញាតឱ្យលោកស្រីបានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។ លោកស្រី ក៏បានសម្តែងនូវការកោតសរសើរដល់រាជរដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ចកម្ពុជា ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងលើការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកស្រីបានធ្វើការវាយតម្លៃខ្ពស់ទៅលើការដាក់ចេញនូវវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកស្រីបានគូសបញ្ជាក់ថា UNODC គាំទ្រកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលយ៉ាងពេញទំហឹងលើការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ និងបានបន្ថែមថា គ្មានប្រទេសណាមួយដែលអាចដោះស្រាយបញ្ហានេះដោយខ្វះតម្រូវការកិច្ចសហប្រតិបត្តិការឡើយ។មុននឹងបញ្ចប់ ភាគីទាំងពីរបានពិភាក្សាគ្នា ជំហានបន្ទាប់លើការងារបណ្តុះបណ្តាល ការកសាងសមត្ថភាព លើកកម្ពស់ការផ្សព្វផ្សាយនិងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាមិនទាន់ទទួលរងការបំពុល ហើយ​មិន​បង្កការ​បំពុល​ដល់​ប្រទេសជិតខាងនោះទេ

2026/01/22 12:27:33 pm        201
កម្ពុជា​មិនមែនបំពុលខ្យល់ដល់ប្រទេសណាឡើយ ខណៈ​វិធាន​ការ​ទប់​ស្កាត់ និង​កាត់​បន្ថយ​ការ​បំពុល​ខ្យល់​សាធារណៈ ត្រូវបានផ្សព្វផ្សាយនិងពង្រឹងការអនុវត្តនៅទូទាំងប្រទេស។ នេះ​ជា​ការ​លើក​ឡើងរបស់ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុង​ពិធី​ផ្សព្វ​ផ្សាយយុទ្ធនាការជំរុញសកម្មភាពដើម្បីភាពស្អាត ការអនុវត្ត​វិធាន​ការ​ទប់​ស្កាត់ និង​កាត់​បន្ថយ​ការ​បំពុលខ្យល់សាធារណៈ នៅខេត្តពោធិ៍សាត់ ដោយនាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ សំឡេង និងរំញ័រ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន សហការ​ជា​មួយ​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់ និងមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីជំនាញក្រសួងបរិស្ថាន តំណាង​រដ្ឋបាល​ខេត្ត​ រដ្ឋបាលក្រុងពោធិ៍សាត់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅវិទ្យាល័យពោធិ៍សាត់។ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​បាន​ដាក់​ចេញយុទ្ធនាការភាពស្អាតលើផ្ទៃមេឃ ក្នុងនោះយុទ្ធនាការផ្ទៃមេឃព័ណ៌ខៀវ បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានជំរុញការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែល​មាន​សសរស្តម្ភ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។ ជាមួយគ្នានេះ ទាក់ទង​នឹង​ភាព​ស្អាត​ ក្រសួងបរិស្ថានបានចាត់វិធានការបន្តបន្ទាប់ក្នុងការត្រួតពិនិត្យគុណភាពខ្យល់ តាម​រោង​ចក្រ​ និងប្រភពអាចបង្កការបំពុលខ្យល់ផ្សេងទៀត ដោយលទ្ធផលបានបញ្ជាក់ថា គុណភាព​ខ្យល់​ក្នុង​ប្រទេស​កម្ពុជា មិនទាន់ទទួលរងការបំពុល និងមិនបង្កការបំពុលដល់ប្រទេសជិតខាងទេ។ ជា​ក់​ស្តែងក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ កម្ពុជាមានការចុះអ័ព្ទ ដោយសារ​ការ​ប្រែ​ប្រួល​ធាតុ​អាកាស មិនមែនជាផ្សែងអ័ព្ទដែលជាខ្យល់អាក្រក់នៅក្នុងបរិយាកាសនោះទេ។ កន្លងមកនេះ ក្រសួង​បរិស្ថានបានតាមដានគុណភាពខ្យល់សាធារណៈជាប្រចាំ តាមរយៈ​ឧបករណ៍ និង​ស្ថានីយ​តាម​ដាន​គុណភាពខ្យល់ ចំនួន៥៩ ទីតាំង ក្នុងនោះនៅរាជធានីភ្នំពេញចំនួន១២ទីតាំង និង​តាម​បណ្តា​ខេត្ត​ទូទាំងប្រទេសចំនួន ៤៧ ទីតាំង និងបានបំពាក់​ឧបករណ៍​ត្រួត​ពិនិត្យ​គុណភាព​ខ្យល់​តាម​ផ្កាយ​រណប ចំនួន១ ទីតាំង។ លើសពីនេះ ក្រសួងបរិស្ថានមា​ន​រថយន្ត​ត្រួត​ពិនិត្យ​គុណ​ភាព​ខ្យល់​ ចល័តចំនួន៣គ្រឿងសម្រាប់ចុះត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេស។ឧបករណ៍ និង​ស្ថានីយទាំងអស់ បានបង្ហាញឱ្យឃើញថា គុណភាពខ្យល់នៅរាជធានីភ្នំពេញ និង​តាម​បណ្តា​ខេត្តនានា មានគុណភាពល្អ អនុលោមតាមកម្រិតស្តង់ដាគុណភាពខ្យល់សាធារណៈ របស់​ជាតិ ដែលភាគល្អិតនិចល PM 2.5 ជាមធ្យមក្នុងរយៈពេល២៤ម៉ោង មានការប្រែប្រួល ពី ១០ µg/m3 ទៅ៣៧ µg/m3 ខណៈស្តង់ដាគុណភាខ្យល់ជាតិត្រូវបានកំណត់ យក ៥០ µg/m3​។ ​លើសពីនេះ កម្ពុជាមិនដែលលាក់ព័ត៌មានស្តីពីគុណភាពខ្យល់សាធារណៈនោះទេ។ ព័ត៌មាន​ស្ដីពី​គុណភាព​ខ្យល់​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​ប្រចាំ​និង​ដោយ​ផ្ទាល់​ក្នុង​រយៈពេល​២៤​ម៉ោង​លើ​២៤​ម៉ោង ​ក្នុងប្រទេសកម្ពុជា លើវេបសាយរបស់ក្រសួងបរិស្ថាន https://airquality.moe.gov.kh/home ​និងលើប្រព័ន្ធAPPឈ្មោះ CGS SPA ហើយ​ទំព័រ​ផេក​ហ្វេស​ប៊ុក​របស់ក្រសួងបរិស្ថាន និងរបស់មន្ទីរបរិស្ថានទូទាំងប្រទេស រួមជាមួយសារព័ត៌មាន​មួយ​ចំនួន​បន្ថែម​ទៀត​។សូមបញ្ជាក់ថាការចុះផ្សព្វផ្សាយជំរុញសកម្មភាពទប់ស្កាត់ការបំពុលខ្យល់សាធារណៈ នាពេលនេះ បាន​រៀប​ចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ ដូច​មានចែងនៅក្នុងសារាចរណែនាំរបស់រាជរដ្ឋាភិបាល លេខ ០១ សរ ស្តីពីវិធានការទប់ស្កាត់ និង​កាត់​បន្ថយការបំពុលខ្យល់សាធារណៈ ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២០ សំដៅ​លើក​កម្ពស់​គុណ​ភាព​ខ្យល់ និងធានាបានការគាំពារសុខភាពសាធារណៈ និងបរិស្ថាន នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែ​ន​កម្ពុជា-ថៃ និងខេត្តគោលដៅមួយចំនួនទៀត ចាប់ពីខែមករាដល់ខែ មេសា ឆ្នាំ​២០២៦​។ ក្រសួងបរិស្ថានស្នើសុំឱ្យមានការចូលរួមពីសាធារណជន បន្តចូលរួមអនុវត្តវិធានការ តាមសារាចរ​ណែនាំ​លេខ​០១ របស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ជា​ពិសេសអនុវត្តវិធានការទប់ស្កាត់ កុំឱ្យមានភ្លើងឆេះព្រៃ បញ្ឈប់ការដុតសំណល់កសិកម្ម គល់​ជញ្ជ្រាំង កាប់ឆ្ការ ដុតទន្រ្ទានព្រៃ ដុតសំរាម សំណល់រឹង និងប្លាស្ទិក ដែលជា​ប្រភព​ធ្វើ​ឱ្យ​គុណ​ភាព​ខ្យល់​ធ្លាក់​ចុះ និងប៉ះពាល់ដល់សុខភាពសាធារណៈ៕

ក្រុមស្រ្តីជាម្ដាយ មានក្ដីរីករាយ និងកក់ក្ដៅ ដឹងគុណរាជរដ្ឋាភិបាលក្រោយទទួលបានការ​ឧបត្ថម្ភ​ប្រាក់​បន្ថែម​តាមរយៈ ប.ស.ស.

2026/01/22 12:09:41 pm        296
គិតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បន្តយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការ​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប​ន្ថែមជូនដល់ស្រ្តី មុន និងក្រោយពេលសម្រាលកូនរួច ខណៈគិតត្រឹមឆ្នាំ២០២៥ រាជ​រដ្ឋាភិបាល​បាន​បើក​ផ្តល់ប្រាក់ឧ​បត្ថម្ភដល់ ស្រ្តីមុន និងក្រោយពេលសម្រាលរួចសរុបជាង ១០០​លាន​ដុល្លារ​អាម៉េរិកហើយ។ក្នុងបទសម្ភាសន៍ជាមួយក្រុមស្រ្តី មុន និងក្រោយពេលសម្រាលកូនរួច នៅក្នុង​មជ្ឈ​មណ្ឌល​ជាតិ​គាំ​ពារ​មាតា និងទារក នៅព្រឹកថ្ងៃទី២២ ខែមករានេះ ពួកគាត់បានឱ្យដឹងថា តាមរយៈ​ប័ណ្ណ​បេឡា​ជាតិ​សន្តិ​សុខសង្គម ឬហៅថា ប័ណ្ណ ប.ស.ស. នៅអំឡុង មុន និងក្រោយពេលសម្រាលកូន ពួក​គាត់​ប្រើ​ប្រាស់​សេវាសុខាភិបាល មិនដែលអស់ថ្លៃចំណាយ​ក្នុង​ការ​ប្រើ​ប្រាស់​របប​ផ្នែក​ថែ​ទាំ​សុខ​ភាព​នេះ​ទេ​។ បន្ថែម​ពី​នេះ​ក្រៅពី​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​បន្ថែម​រាល់​ថ្លៃ​ចំណាយ​នានា​ក្នុង​ពេល​សម្រាល​កូន​ក៏មិ​នអស់ថ្លៃសេវាសុខាភិបាលផងដែរ ដោយសារពួកគាត់​មាន​កាត​សមាជិក​បេឡា​ជាតិ​របប​សន្តិសុខសង្គម។ក្រុមស្រ្តី​ជាម្ដាយទើបសម្រាលកូនបញ្ជាក់ថា ក្រៅពីថែទាំសុខភាពដោយឥតគិតថ្លៃ ពួកគាត់​ក៏​ទទួល​បាន​ការ​មើលថែយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យគ្រប់មជ្ឈដ្ឋានផងដែរ។ ពួក​គាត់មានអារម្មណ៍រំភើប និងកក់ក្តៅខ្លាំង ដោយ​សារ​ទទួល​បាន​ផល​ប្រយោជន៍​ពិត​មែន​តាម​រយៈ​ប័ណ្ណ​ ប.ស.ស. ដែលមិនត្រឹមតែមិនចំណាយថវិកា ថែមទាំង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ថែម​ទៀត​ ដែលអត្ថប្រយោជន៍ទាំងអស់នេះ បានជួយ​សម្រួល​យ៉ាង​ច្រើន​ក្នុង​ការ​កាត់​បន្ថយ​ចំណាយ​ក្នុង​គ្រួសារ​មួយ​កម្រិត​ផងដែរ​។លោកស្រី សំ សុផាណា បុគ្គលិកថែទាំស្រ្តីមុន និងក្រោយសម្រាល នៃមជ្ឈមណ្ឌលជាតិ​គាំពារ​មាតា និងទារក បានបញ្ជាក់ឱ្យដឹងថា ប្រជាពលរដ្ឋដែលមកទទួលសេវាសុខាភិបាល ដោយ​ប្រើ​ប្រាស់​ប័ណ្ណ ប.ស.ស. គឺមានការកើនឡើងជាបន្តបន្ទាប់។ លោកស្រី បានអំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ដែល​ពុំទាន់មានប័ណ្ណ រួសរាន់ស្នើសុំធ្វើប័ណ្ណ ដើម្បីទទួលបាន​សេវា​ថែ​ទាំ​សុខ​ភាព​ដោយ​ឥត​គិត​ថ្លៃ។​ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានមានប្រសាសន៍ឱ្យដឹងថា កម្មវិធីផ្ដល់ប្រាក់​ឧបត្ថម្ភ​របស់​រាជ​រដ្ឋាភិបាល​សម្រាប់​សមាជិក ប.ស.ស. ជាស្រ្ដីមានផ្ទៃពោះ បានបើកផ្ដល់ប្រាក់​ឧបត្ថម្ភ​ដល់​ស្ត្រី​ជា​ម្ដាយ​ចំនួន​ជាង ៦៩ម៉ឺន ៦ពាន់នាក់ និងកូនអាយុក្រោម២ឆ្នាំ ចំនួនជាង ៧៣ម៉ឺន ២ពាន់នាក់ ដោយ​បានចំណាយថវិកាអស់ចំនួន ៤០៩,៩៦៤.១៦លានរៀល ឬ​ប្រមាណ​ ១០២.៥លានដុល្លាអាម៉េរិក៕ អត្ថបទ៖ ឈិត បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Xi ប្រាប់លោក​​ Trump ថា​ ​ប្រទេស​​ចិន​ និងអាមេរិកគួរតែជា«ដៃគូ មិនមែនជាគូប្រជែង» ទេ​
05/14/2026 10:05 AM
កម្ពុជាឃាត់ខ្លួនជនជាតិថៃម្នាក់ ក្រោយចូលជ្រៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ខណៈកំពុងសម្របសម្រួលតាមយន្តការទំនាក់ទំនងព្រំដែនឈរលើគោលការណ៍មនុស្សធម៌ ដើម្បីបញ្ជូនខ្លូនទៅវិញ
05/14/2026 10:05 AM
សម្តេចតេជោ ស្នើឱ្យពិនិត្យដកមន្រ្តីកាំកុងត្រូល ខេត្តបាត់ដំបងដែលកុហករឿងទុរេននាំចូល ដើម្បីជាសារព្រមានមន្រ្តីទាំងអស់កុំឲ្យពូកែកុហកថ្នាក់លើ និងប្រជាជន
05/14/2026 10:05 AM
សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកជាលទ្ធផលមិនអាចបន្ទោស ក្រោយ​ទស្សនា​ចប់​ជំនួប​ផ្ដាច់​ព្រ័ត្រ​រវាង​ព្រះខ័នរាជ និងKuwait SC
05/14/2026 10:05 AM
លោក​ Trump ប្រាប់លោក Xi ថា ទំនាក់ទំនងអាមេរិកជាមួយចិននឹង«ប្រសើរជាងពេលណាៗទាំងអស់»​
05/14/2026 10:05 AM
អ្នកការទូតចិន​និយាយថា ទីក្រុង​ប៉េកាំង​ ខកចិត្តយ៉ាងខ្លាំងចំពោះ​​ផែនការរឹតបន្តឹងការវិនិយោគរបស់អឺរ៉ុប​​​​
05/14/2026 09:05 AM
បារាំង បានបិទខ្ទប់មនុស្ស១.៧០០នាក់ នៅលើនាវាទេសចរណ៍ បន្ទាប់ពីបុរសអាយុ៩២ឆ្នាំម្នាក់បានស្លាប់
05/14/2026 09:05 AM
ការបាញ់ស្រោចដោយយានដ្រូនចំនួន៨០០គ្រឿងនៅពេលថ្ងៃរបស់រុស្ស៊ី សម្លាប់មនុស្សច្រើននាក់នៅអ៊ុយក្រែន
05/14/2026 09:05 AM
អារ៉ាប់រួមបដិសេធដែល​ថា​លោក Netanyahu បានទៅទស្សនកិច្ចដោយសម្ងាត់អំឡុងសង្គ្រាមអាមេរិក-អ៊ីស្រាអែលខណៈ​អ៊ីរ៉ង់ព្រមាន​​
05/14/2026 08:05 AM
លោក Trump និងលោក Xi ត្រៀមពិភាក្សា​នៅទីក្រុងប៉េកាំង ​ស្ដីពី​ពាណិជ្ជកម្ម ខណៈសង្គ្រាមអ៊ីរ៉ង់ស្ថិតក្នុង​របៀបវារៈ
05/14/2026 08:05 AM