កម្ពុជាឃាត់ខ្លួនជនជាតិថៃម្នាក់ ក្រោយចូលជ្រៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ខណៈកំពុងសម្របសម្រួលតាមយន្តការទំនាក់ទំនងព្រំដែនឈរលើគោលការណ៍មនុស្សធម៌ ដើម្បីបញ្ជូនខ្លូនទៅវិញ
សម្តេចតេជោ ស្នើឱ្យពិនិត្យដកមន្រ្តីកាំកុងត្រូល ខេត្តបាត់ដំបងដែលកុហករឿងទុរេននាំចូល ដើម្បីជាសារព្រមានមន្រ្តីទាំងអស់កុំឲ្យពូកែកុហកថ្នាក់លើ និងប្រជាជន
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សានិងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង
កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់

ព័ត៌មានជាតិ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រឆាំង​ចំពោះ​គ្រប់​សកម្មភាព​របស់​ប្រទេស​ថៃ​នៅ​ប្រាសាទ​តាក្របី

2026/01/22 11:52:06 am        194
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ​២០២៦នេះ បានចេញសេចក្តីថ្លែងការណ៍ប្រឆាំងចំពោះគ្រប់សកម្មភាពរបស់ប្រទេសថៃ នៅ​ប្រាសាទ​តាក្របី។ តាមសេចក្តីថ្លែងការណ៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ស្រប​តាម​សេចក្តី​ថ្លែង​ការណ៍រ​បស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២ ខែមករា ឆ្នាំ​២០២៦ ស្តីពីការតវ៉ាចំពោះការរំលោភបំពានរបស់ថៃ ក្រសួងវ​ប្បធម៌ និង​វិចិ​ត្រ​សិល្បៈ​សូម​បន្ត​ប្រកាស​តវ៉ា​ប្រឆាំង​ និងសកម្មភាពនានារបស់ថៃ នៅប្រាសាទតាក្របី ទាំងសកម្មភាពផ្ទា​ល់​មក​លើ​ប្រាង្គ​ប្រាសាទ ​និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាជិតប្រាសាទ។ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ជាថ្មីថា ប្រាសាទតាក្របី ដែល​ថ្មី​ៗ​នេះ​ទទួល​រង​ការ​បាញ់​បំផ្លាញ​ពីយោធាថៃស្ទើរតែខ្ទេចរូបរាងទាំងស្រុង គឺជាទីតាំង​បុរាណ​ស្ថាន​អភិរក្ស​យ៉ាង​ខ្ជាប់​ខ្ជួន​ដោយ​ស្ថាប័ន​វប្បធម៌​កម្ពុជា ជាទីតាំងគោរពសក្ការៈទៅតាមជំនឿ ប្រពៃណី ទំនៀមទ​ម្លាប់​របស់​ប្រជាជ​ន​កម្ពុជា​តាំងពីដើមរៀងមក។«ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសូម​ប្រឆាំង​ជាដា​ច់ខា​ត​ចំពោះ​ការ​ប្រើ​ប្រាស់​កម្លាំង​ប្រដាប់​អាវុធ​របស់​យោធា​ថៃ ក្នុងការឈ្លានពានកាន់កាប់ប្រាសាទតាក្របី និងគម្រោងនានា​ដែល​ធ្វើ​ឱ្យ​ប្រែ​ប្រួល​ស្ថា​​នភាពតំបន់នោះ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់ទុកថាសកម្មភាព​ឈ្លាន​ពាន​នេះ​គឺ​ជា​ការ​រំលោភ​បំពាន​ទាំង​ស្រុងទៅនឹងគោលការណ៍ជាមូលដ្ឋាន និងមិនអាចបដិសេធ​បាន​នៃ​ច្បាប់​អន្តរជាតិ​ ដែលហាមឃាត់ការកាន់កាប់ទឹកដីដោយប្រើប្រាស់កម្លាំង»។ នេះបើតាមសេចក្ដីថ្លែងការណ៍។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នើភាគីថៃបញ្ឈប់សកម្មភាពបំផ្លិចបំផ្លាញ ក៏ដូចជា​គម្រោង​នានា​នៅ​ជុំវិញ ប្រាសាទតាក្របី ដែលជាកម្មសិទ្ធិស្ថិតក្នុងដែនដីអធិបតេយ្យភាពកម្ពុជា និង​ងាក​មក​រក​ការ​ដោះ​ស្រាយ​បញ្ហាព្រំដែន ដោយសន្តិវិធី និងគោរពទៅតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង​១៩០៧៕

វិនិយោគិនចិន បានសម្រេចចិត្តភ្លាមៗលើការវិនិយោគបន្ទាប់ពីមកទស្សនកិច្ចផ្ទាល់នៅកម្ពុជា

2026/01/22 11:41:35 am        178
ក្រុមហ៊ុនមកពីប្រទេសចិន ជាសមាជិកសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរ បាន​ស​ម្រេចចិត្តភ្លាមៗលើបណ្តាក់ទុនវិនិយោគភ្លាមៗ បន្ទាប់ពីមក​ទស្សន​កិច្ច​ឈ្វេង​យល់​ដោយ​ផ្ទាល់​លើ​ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាកាលពីពេលថ្មីៗនេះ។លោក លាំង សុងស៊ូ (Liang Songshou) ប្រធាន​សហព័ន្ធ​សិក្សា​ស្រាវ​ជ្រាវ​សេដ្ឋ​កិច្ច​ឧស្សា​ហ​កម្ម​តំបន់​ឆ្នេរ ក្វាងតុង-ហុងកុង-ម៉ាកាវ នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គ​លេខា​ធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២១ ខែមករា ឆ្នាំ​២០២៦, លោកបានថ្លែងអំណរគុណ ចំពោះឯកឧត្តមអគ្គលេខាធិការ ដែលបានចំណាយ ពេល​វេលា​ដ៏មានតម្លៃ ទទួលជួបពិភាក្សាការងារ និងបានជម្រាប​ជូន​ថា​គណៈប្រ​តិភូដែ​ល​អញ្ជើញម​ក​កម្ពុជានាពេលនេះ សុទ្ធតែមាន បំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។លោក លាំង សុងស៊ូ បន្ថែមថា ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ សហព័ន្ធ​សិក្សា​ស្រាវ​ជ្រាវ​សេដ្ឋកិ​ច្ច​ឧ​ស្សាហកម្មតំបន់ឆ្នេរ បាន ដឹកនាំក្រុមហ៊ុនជាច្រើន មកធ្វើទស្សនកិច្ចសិក្សា និង​ស្វែង​យល់​ពី​បរិស្ថាន​វិនិយោគនៅកម្ពុជា។ ចំណែកនាពេលនេះ ក្រុមហ៊ុនដែលជា សមាជិកសហព័ន្ធ បាន​សម្រេច​ចិត្ត​បណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្នុងគម្រោងបង្កើតរោងចក្រផលិតក្រដាសអនាម័យ សម្ភារៈ ការិយាល័យ និងថាមពលកកើតឡើងវិញ។ជាការឆ្លើយតប, ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការគាំទ្រ និងស្វាគមន៍​ចំពោះ​គម្រោង​វិនិយោគ​ដែល​លោក លាំង សុងស៊ូ បានលើកឡើង និងបានស្នើឱ្យមានការយកទុកដាក់ខ្ពស់ លើ​វិធានការការពារបរិស្ថាន និងបានផ្តល់ អនុសាសន៍ណែនាំដល់ ប្រតិភូ គិតគូរ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ដែលផ្តោតលើការផលិតក្រដាស និងសម្ភារៈការិយាល័យ នៅទីតាំងជាក់លាក់ណាមួយ ហើយ​ក្រុមហ៊ុនអាចផលិតថាមពលកកើតឡើងវិញ ដើម្បីផ្គត់ផ្គង់ដល់ផលិតកម្មក្នុងតំបន់នោះ។ ម្សាង​ទៀត, ដើម្បីធានាដល់ខ្សែច្រវាក់ ផ្គត់ផ្គង់ ក្រុមហ៊ុន​ក៏​ត្រូវ​មាន​ការ​គិត​គូរ​ពី​ការ​រៀប​ចំ​មូល​ដ្ឋាន​ផលិត​ ឬខ្សែច្រវាក់ផលិតកម្មផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាល សម្រេចនៅកម្ពុជា ដើម្បី​ផ្គត់ផ្គង់ដល់ឧស្សាហកម្មនាំចេញ។ លើសពី នេះ គឺការវិនិយោគកែច្នៃកសិផលនៅកម្ពុជា ដែល​កំពុង​មានសក្តានុពលផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អាជ្ញាធរខេត្តក្រចេះ ណែនាំគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងខេត្ត​ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ទប់ស្កាត់ និង​បង្ក្រាប​រាល់ទម្រង់នៃបទល្មើសអនឡាញ និងការរីករាលដាលនៃព័ត៌មានក្លែងក្លាយ

2026/01/22 11:30:02 am        221
ក្រចេះ៖ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ មានប្រសាសន៍ថា បទល្មើសបច្ចេកវិទ្យា និងការបំពុលព័ត៌មាន គឺជាហានិភ័យដែលប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ។ ហេតុដូច្នេះ អាជ្ញាធរមូលដ្ឋាន ជាពិសេស មេឃុំ ចៅសង្កាត់ ត្រូវចុះអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឱ្យបានយល់ដឹងច្បាស់ និងបង្កើនការប្រុងប្រយ័ត្ន ដើម្បីកុំឱ្យធ្លាក់ក្នុងល្បិចកលបោកបញ្ឆោតតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ថ្លែងបែបនេះ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តក្រចេះ ដោយមានវត្តមានចូលរួមពីលោក ហេង សុថា អភិបាលស្តីទីនៃគណៈអភិបាលខេត្តខេត្តក្រចេះ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅសាលមហោស្រពខេត្ត។ ឯកឧត្តម បានណែនាំដល់គ្រប់ស្ថាប័នពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់ទម្រង់នៃបទល្មើសអនឡាញ (Online Scam) និងការរីករាលដាលនៃ ព័ត៌មានក្លែងក្លាយ (Fake News)។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍បន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើងកំពុងបន្តដំណើរលើវិថីនៃសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងការកែទម្រង់លើគ្រប់វិស័យ។ នៅក្នុងអង្គសន្និបាតក្នុងរយៈពេល ១ថ្ងៃនោះដែរ ក៏បានដាក់ចេញនូវប្រធានបទសំខាន់ៗចំនួន ៦ រួមមាន៖ ទី១- វឌ្ឍនភាព នៃការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”ប្រធានបទ។ ទី២- វឌ្ឍនភាព នៃការពង្រឹងគុណភាពការផ្តល់សេវាសុខាភិបាល។ ទី៣- ពង្រឹងការអនុវត្តមុខងារអប់រំ នៃរដ្ឋបាលក្រុង/ស្រុក។ ទី៤- ការគ្រប់គ្រងតំបន់ការពារ អភិរក្ស ធម្មជាតិ និងបរិស្ថាន និងការលើកកម្ពស់វិស័យទេសចរណ៍។ ទី៥- ប្រសិទ្ធភាពនៃការអនុវត្តគម្រោងមូលនិធិ ក្រុង/ស្រុក និងឃុំ/សង្កាត់។ ទី៦- ការរៀបចំប្លង់គោលប្រើប្រាស់ដីថ្នាក់ក្រុង-ស្រុក និងការគ្រប់គ្រងសណ្តាប់ធ្នាប់សំណង់ និងដីចំណីផ្លូវ។ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានអង្គសន្និបាត បានបញ្ជាក់ទៀតថា ៖ ប្រធាន​បទ​សំខាន់​ៗ​ទាំង​៦​ខាង​លើ​នេះ ជាបរិបទដ៏សំខាន់សម្រាប់រដ្ឋបាលខេត្ត និងតួរអង្គពាក់ព័ន្ធ​ដើម្បី​រួម​គ្នា​សម្រេច​ឱ្យ​បាន​ជោគ​ជ័យ​នូវការដាក់ចេញនូវទិសដៅការងារបន្តរបស់រដ្ឋបាលខេត្ត ម្យ៉ាងទៀតការពិភាក្សា​លើ​ប្រធាន​បទ​ទាំងនេះ គឺធ្វើឡើងដើម្បីប្រមែប្រមូលធាតុចូលពីសមាជិក សមាជិកានៃអង្គសន្និបាត ក្នុងការបំពេញបន្ថែមលើខ្លឹមសារសម្រាប់ធ្វើជាមូលដ្ឋានក្នុងការកំណត់ទិសដៅអនុវត្តការងារក្នុងឆ្នាំ២០២៦ ឱ្យមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព៕ អត្ថបទ៖ សេង ម័រ

អ្នកស្រុកអង្គរប្រារព្ធពិធីបុណ្យឡើងមាឃ(ឡើងអ្នកតា) តាមទំនៀមទម្លាប់ នៅខ្ទមអ្នកតាក្នុងភូមិ ប្រាសាទ សាលាឆទាន ឬទីសក្ការបូជានៅក្នុងភូមិនីមួយៗ

2026/01/22 11:22:34 am        99
រាល់ថ្ងៃ៣កើត ខែមាឃ ដែលនៅឆ្នាំនេះត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ប្រជា​ពលរដ្ឋ​រស់​នៅ​តំ​បន់​អង្គរ​តែង​ប្រារព្ធពិធីបុណ្យឡើងមាឃ ដែលជាទំនៀមពីបុរាណកាល។ ពិធីនេះធ្វើឡើងនៅ​តាម​ខ្ទម​អ្នកតា​ក្នុង​ភូមិ តាមប្រាសាទ សាលាឆទាន ឬទីសក្ការបូជានៅក្នុងភូមិនីមួយៗ។ ក្រុមការងារផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានចុះយកព័ត៌មាន ផ្តិតរូបភាព និងវីដេអូ នៅ​ភូមិ​នគរ​ក្រៅ ប្រាសាទអង្គរវត្ត និងប្រាសាទវត្តអធ្វារ។ អ្នកស្រុកនៅភូមិនគរក្រៅ រៀបចំពិធី​នេះ​នៅ​ទួល​អ្នក​តាគង់។ រីឯនៅប្រាសាទអង្គរវត្ត រៀបចំចំពោះតារាជ នៅបរិវេណទល់មុខគុកតារាជ។ ចំពោះ​ប្រាសាទវត្តអធ្វារ អ្នកភូមិតែងប្រារព្ធកិច្ចពិធីនេះនៅទីតាំងបីផ្សេងគ្នា ទី១នៅលើប្រាសាទ ទី២​នៅទួលដូនប៉ុក និងទី៣នៅទួលតាមឿង។គ្រឿងសំណែននៅក្នុងកិច្ចពិធីនេះ គឺក្នុងរូបភាពតូចឬធំទៅតាមសហគមន៍នីមួយៗ ក្នុង​នោះមុ​ខ​ម្ហូប​ដែល​គេមិនអាចចោលបានមានដូចជា ក្បាលជ្រូក មាន់ នំបញ្ចុក បារី ស្រា ទៀន ធូប បាយសី ស្លាធម៌ ម្ហូបអាហារ បង្អែម ភេសជ្ជៈជាដើម។ សូមជម្រាបថា កិច្ចពិធីឡើងមាឃមានប្រវត្តិយូរលង់មកហើយ ដែលអ្នក​ស្រុក​អង្គរ​តែង​ធ្វើ​ជា​ទៀង​ទាត់​នៅ​រដូវ​ក្រោយច្រូតកាត់ ដែលបញ្ជាក់ថាវដ្ដរដូវកសិកម្មបានបញ្ចប់ហើយ។ កិច្ចពិធីនេះ អ្នក​ស្រុក​​​ក៏​បានស្នើសុំអ្នកតាដែលជាម្ចាស់ស្រុក សូមជួយថែរក្សាដល់អ្នកភូមិឱ្យសុខសប្បាយ ជៀស​ឆ្ងាយ​ពី​ជំងឺ​នានា និងសុំឱ្យមានភ្លៀងធ្លាក់គ្រប់គ្រាន់នារដូវកសិកម្មបន្ទាប់៕

ភាពជាដៃគូ អូស្រ្តាលី-កម្ពុជា ពង្រីកការផ្គត់ផ្គង់ទឹកស្អាតដែលធន់នឹងអាកាសធាតុដល់ពលរដ្ឋចំនួន ១០.០០០ នាក់ក្នុងខេត្តកំពង់ធំ

2026/01/22 11:09:14 am        153
ស្ថានទូតអូស្ត្រាលី និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្ពោធដាក់ឱ្យដំណើរការស្ថានីយផ្គត់ផ្គង់ទឹកស្អាត និងបណ្តាញចែកចាយទឹកស្អាតថ្មី ដែលធន់នឹងអាកាសធាតុ នៅស្រុកតាំងគោក ខេត្តកំពង់ធំ ដោយពង្រីកការផ្គត់ផ្គង់ទឹកស្អាតទៅដល់ប្រជាពលរដ្ឋជាង ១០.០០០ នាក់។ស្ថានីយផ្គត់ផ្គង់ទឹកស្អាតពង្រ មានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត និងមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ក្នុង គ្រួសារ រួមទាំងដល់សាលារៀនចំនួន៤ និងមណ្ឌលសុខភាពចំនួន១ មូលដ្ឋាន នៅក្នុង ៧ ភូមិ ដែលរួមចំណែកដល់ គោលដៅរបស់កម្ពុជា ក្នុងការសម្រេចឱ្យបាននូវសកលកម្មទឹកស្អាតត្រឹមឆ្នាំ២០៣០ ព្រមទាំងពង្រឹងភាពធន់សហគមន៍ទៅនឹងគ្រោះទឹកជំនន់ និងរាំងស្ងួត។ការវិនិយោគនេះជាផ្នែកមួយនៃភាពជាដៃគូរយៈពេលវែងរវាងអូស្ត្រាលី និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពន្លឿនការផ្គត់ផ្គង់ទឹកស្អាតនៅតំបន់ជនបទ ដោយបានគាំទ្រប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជាង ៩០ កន្លែងនៅទូទាំងប្រទេស និងបានជួយពលរដ្ឋកម្ពុជាជាង ១,២ លាននាក់ ឱ្យទទួលបានទឹកស្អាតដែលមានសុវត្ថិភាព និងថ្លៃសមរម្យ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “នេះជាសមិទ្ធផលថ្មីមួយទៀត ក្នុងការពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតដែលមានសុវត្ថិភាព ថ្លៃសមរម្យ និងធន់នឹង អាកាសធាតុ ក្រោមការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលអូស្រ្តាលីដល់វិស័យឯកជន ហើយក៏ជានិម្មិតរូបមួយនៃភាពរីកចម្រើននៃចំណងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-អូស្រ្តាលី ដែលមានរយៈពេលជាង៧០ឆ្នាំមកហើយ។អូស្ត្រាលីអនុវត្តវិធីសាស្ត្រហិរញ្ញប្បទាន និងផ្តល់ជំនួយបច្ចេកទេសប្រកបដោយភាពច្នៃប្រឌិត ដើម្បីទាក់ទាញការវិនិយោគឯកជន និងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតទៅកាន់តំបន់ ដែលកន្លងមកត្រូវបានមើលឃើញថាមិនមានសក្តានុពលសម្រាប់អាជីវកម្ម។ ការផ្តល់បដិភាគថ្លៃសេវាតំណភ្ជាប់បណ្តាញទឹកស្អាតសម្រាប់ប្រជាជនដែលកាន់បណ្ណក្រីក្រ និងស្ថាប័នសាធារណៈជួយឱ្យសហគមន៍ទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធទាំងនេះប្រកបដោយសមធម៌។ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា៖ “ការទទួលបានទឹកស្អាតដែលអាចទុកចិត្តបានជាមូលដ្ឋានគ្រឹះនៃសុខុមាលភាព ផលិតភាព និងកំណើនសេដ្ឋកិច្ច។ អូស្ត្រាលីកំពុងជួយដល់ប្រតិបត្តិករឯកជន ក្នុងការផ្តល់សេវាក្នុងតំបន់ដែលមិនទាន់មានទឹកស្អាត ព្រមទាំងធានាថាគ្រួសារក្រីក្រអាចទទួលបានទឹកស្អាតប្រើប្រាស់ក្នុងតម្លៃសមរម្យ។ រោងចក្រទឹកស្អាតថ្មីនេះនឹងជួយលើកកម្ពស់សុខមាលភាពពលរដ្ឋឱ្យកាន់តែប្រសើរឡើង កាត់បន្ថយភាពងាយរងគ្រោះពីផលវិបាកនៃការប្រែប្រួលអាកាសធាតុ និងបង្កើតឱកាសថ្មីសម្រាប់គ្រួសារទទួលផលនៅក្នុងខេត្តកំពង់ធំ។”ប្រមាណ ៥៥ ភាគរយនៃភូមិទាំងអស់របស់កម្ពុជាទទួលបានសេវាផ្គត់ផ្គត់ទឹកស្អាត។ សម្រាប់ខេត្តកំពង់ធំ ការផ្គត់ផ្គង់ទឹកស្អាតគ្របដណ្តប់ប្រមាណ ៤៨ ភាគរយនៃភូមិទាំងអស់ ហើយការពង្រីកបណ្តាញ និងសេវាកំពុងធ្វើឡើងជាបន្តបន្ទាប់។លោកស្រី មាស សុខា អាជីវកររស់នៅក្នុងស្រុកតាំងគោក បានលើកឡើងថា៖ “ខ្ញុំមានអណ្តូងមួយ ដែលគ្រួសារជាច្រើនប្រើទឹកអណ្តូងនេះ ហើយពេលខ្លះ ទឹកអណ្តូងក៏រីងអស់។ ពីមុនខ្ញុំត្រូវក្រោកពីព្រលឹម ដើម្បីបូមទឹកពីអណ្តូងសម្រាប់ការលក់ដូររបស់ខ្ញុំ។ ឥឡូវ ខ្ញុំលែងបារម្ភពីការខ្វះទឹកស្អាតប្រើប្រាស់ទៀតហើយ ព្រោះមានបណ្តាញផ្គត់ផ្គង់ទឹកស្អាតចូលដល់ផ្ទះ និងជួយឱ្យការលក់ដូររបស់ខ្ញុំកាន់តែងាយស្រួល។”អូស្រ្តាលីបាន និងកំពុងសហការជាមួយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការពង្រីកសេវាកម្មទឹកស្អាតដែលមានតម្លៃសមរម្យ និងទុកចិត្តបាននៅទូទាំងប្រទេសកម្ពុជា តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់៕

កម្ពុជាបង្កើនការទាក់ទាញទេសចរ និងអ្នកវិនិយោគរុស្ស៊ី ដើម្បីរួមចំណែកក្នុងសេដ្ឋកិច្ចជាតិ

2026/01/22 11:02:14 am        184
ក្រុមហ៊ុនអន្តរជាតិ សហការជាមួយក្រុមហ៊ុនក្នុងស្រុក សុំគោលការណ៍គាំទ្រពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លើលទ្ធភាពបើកផ្លូវហោះហើរត្រង់ ពីសហព័ន្ធរុស្ស៊ីមកកម្ពុជា និងការពិចារណាលើការសម្រួលលើកលែងទិដ្ឋាការ សម្រាប់ទេសចរ និងអ្នកវិនិយោគជនជាតិរុស្ស៊ីមកកម្ពុជា ដើម្បីចូលរួមចំណែកក្នុងសេដ្ឋកិច្ចជាតិ។ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី ២១ ខែ មករា ឆ្នាំ២០២៦នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រី ខែក ខេមរ៉ាត់ អគ្គនាយិកាក្រុមហ៊ុន JFT Jet និងលោក ប្លាឌីមា ប៉ាឡង់ស៊ីកា (Vladimir Palancica) អគ្គនាយកក្រុមហ៊ុន Lotus Group និងជាប្រធានសាខា BRICS House ដើម្បីពិភាក្សាអំពីទិសដៅ និងយុទ្ធសាស្រ្តក្នុង ការទាក់ទាញទេសចរ និងអ្នកវិនិយោគជនជាតិរុស្ស៊ីមកកាន់ប្រទេសកម្ពុជា។ ក្នុងជំនួបនោះ លោក ប្លាឌីមា ប៉ាឡង់ស៊ីកា លើកឡើងឱ្យដឹងថា Lotus Group of Companies គឺជាក្រុមហ៊ុនទេសចរណ៍ អន្តរជាតិមានកេរ្តិ៍ឈ្មោះ ដែលមានបទពិសោធន៍ និងជំនាញវិជ្ជាជីវៈខ្ពស់ ក្នុងការផ្តល់សេវាកម្មដំណើរកម្សាន្តប្រកបដោយគុណភាព នៅប្រទេសរុស្ស៊ី និងប្រទេសជាច្រើនក្នុងតំបន់អាស៊ី, ក្នុងនោះកម្ពុជាគឺជាប្រទេសមួយ មានសក្តានុពលខ្លាំងក្នុងការទាក់ទាញទេសចរ រុស្ស៊ី ដោយកម្ពុជាមានធនធានទេសចរណ៍សម្បូរបែបដូចជា ប្រាសាទបុរាណដ៏អស្ចារ្យ តំបន់ឆ្នេរសមុទ្រស្រស់ស្អាត បរិយាកាស សុខសាន្ត និងប្រជាជនមានភាពរួសរាយរាក់ទាក់ មិនចាញ់ប្រទេសដទៃក្នុងតំបន់អាស៊ីអាគ្នេយ៍ឡើយ។  តាមរយៈនៃជំនួបនេះ លោកសូមការគាំទ្រពីឯកឧត្តមរដ្ឋមន្ត្រី ក្នុងលទ្ធភាពបើកផ្លូវហោះហើរត្រង់ ពីសហព័ន្ធរុស្ស៊ីមកកាន់ កម្ពុជា និងការពិចារណាលើការសម្រួលទិដ្ឋាការ (Visa Facilitation) សម្រាប់ទេសចរ និងអ្នកវិនិយោគជនជាតិរុស្ស៊ី។ តាម រយៈនៃកិច្ចសហការរវាងក្រុមហ៊ុន JFT Jet ដែលជាក្រុមហ៊ុនឈានមុខគេមួយ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តល់សេវាយន្ត ហោះឯកជន (Private Jet) រួមជាមួយ Lotus Group of Companies គ្រោងបើក Boxing House នៅប្រទេសកម្ពុជា ក្នុងខែកុម្ភៈ ខាងមុខ លើការផ្តល់សេវាយន្តហោះឯកជន ដើម្បីចូលរួមចំណែកជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែប្រសើរ។ ជាការឆ្លើយតប, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិត និង យុទ្ធសាស្រ្តសហការរវាងវិស័យឯកជន និងរដ្ឋ ក្នុងការបង្កើនលំហូរភ្ញៀវទេសចររុស្ស៊ីមកកាន់កម្ពុជា ព្រមទាំងបានផ្តល់អនុសាសន៍ មួយចំនួន សម្រាប់ការអនុវត្តជាក់ស្តែង ដើម្បីឲ្យកិច្ចសហប្រតិបត្តិការនេះសម្រេចបានជោគជ័យ និងមានចីរភាព។គួរបញ្ជាក់ថា ភ្ញៀវទេសចររុស្ស៊ី ត្រូវបានចាត់ទុកជាទេសចរដែលមានសមត្ថភាពចំណាយខ្ពស់ មានទំនោរចូលចិត្តសេវាកម្មដែលមាន គុណភាពដូចជា ទេសចរណ៍សុខភាព ស្ប៉ា និងការស្នាក់នៅរយៈពេលវែង ក្នុងនោះជាមធ្យម ការធ្វើដំណើររបស់ពួកគេមានរយៈពេល ពី ៥–៧ ថ្ងៃ និងមួយចំនួនអាចស្នាក់នៅរហូតដល់ ១–២ ខែ ដែលជាកត្តាសំខាន់ក្នុងការជំរុញចំណូលសេដ្ឋកិច្ចជាតិ។ ចំពោះតាមរយៈ កិច្ចសហការរវាង JFT Jet, Lotus Group និងការគាំទ្រពីក្រសួងទេសចរណ៍នេះ ត្រូវបានចាត់ទុកថា ជាឱកាសដ៏សំខាន់មួយ សម្រាប់ យុទ្ធសាស្រ្តបើកទ្វារទទួលយកទេសចរ និងអ្នកវិនិយោគជនជាតិរុស្ស៊ី មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញការរីកចម្រើនក្នុង វិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ ក្នុងរយៈពេលមធ្យម និងវែង៕អត្ថបទ៖ សុន រ៉ាឌី

សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A (បាក់ឌុប) និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត៣ នៅថ្ងៃទី១០កុម្ភៈខាងមុខនេះ

2026/01/22 09:57:38 am        298
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹង​អញ្ជើញ​ជួប​សំណេះ​សំណាល​ជា​មួយ​សិស្សនិ​ទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់​ឌុប​) ​និងកា​រ​ប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត៣ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ​២០២៦ ​នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ។ នេះ​បើ​តាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​អប់រំ យុវជន និងកីឡា ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។សូមជំរាបជូនថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យ​ប្រឡង​៖ ២៨ សីហា ២០២៥ មានបេក្ខជនប្រឡងជាប់សរុប ១២២ ៤៧៣នាក់ ត្រូវជា ៨៤.៥៦% នៃ​ចំនួន​បេក្ខ​ជន​មក​ប្រឡង​ក្នុង​នោះនិទ្ទេស A មានចំនួន ៣០០៣នាក់, និទ្ទេស B ចំនួន ៩៩០១នាក់, និទ្ទេស C ចំនួន ២៨ ៨០១ នាក់, និទ្ទេស D ចំនួន ៤៥ ៨៥៩ នាក់, និងនិទ្ទេស E ចំនួន ៣៤ ៩០៩ នាក់៕

ជនជាតិដើមភាគតិចព្នងនៅមណ្ឌលគិរី រីករាយ នឹង​ការ​ទទួល​បណ្ណកម្ម​សិទ្ធិដី​សមូហភាព​ពី​រាជរដ្ឋាភិបាល

2026/01/22 09:21:39 am        220
មណ្ឌលគិរី៖ បងប្អូនជនជាតិដើមភាគតិចព្នង ដែលកំពុងរស់នៅជាសហគមន៍ ស្ថិត​ក្នុង​ខេត្ត​មណ្ឌល​គិរី ​បានបង្ហាញការសប្បាយរីករាយ នៅ​ពេល​ទទួល​បាន​បណ្ណ​កម្ម​សិទ្ធិ​ដី​សមូហភាព​ពី​រាជ​រដ្ឋាភិបាល ដើម្បីអាស្រ័យផល និងការប្រតិបត្តិទំនៀមទម្លាប់តជំនាន់ពីដូនតាជាដើម ។ ក្នុងឱកាស អញ្ជើញប្រគល់បណ្ណកម្មសិទ្ធិដីសមូហភាព ដល់បងប្អូនជនជាតិដើមភាគតិចព្នង ស្ថិត​ក្នុង​ភូមិ​ឡាំម៉េះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ស្ថិតក្នុងគម្រោងបែងចែកដីសម្បទានដើម្បីសង្គម និង​សេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មាន​ប្រសាសន៍​ថា ជាការពិត ក្រៅពីការប្រគល់បណ្ណសមូហភាព ជូនដល់បងប្អូនជនជាតិដើមភាគតិច លើស​ពី​នេះ គឺការបញ្ចប់ភាពមិនប្រាកដប្រជា លើការកាន់កាប់អចលនទ្រព្យរវាងដីឯកជន និង​សមូ​ហ​ភាពរបស់បងប្អូនជនជាតិដើមភាគតិច ព្រមទាំងបញ្ចប់មន្ទិល និងកង្វល់​ភ្នាក់​ងារ​របស់​អង្គ​ការ​សហ​ប្រជាជាតិ និងធនាគារពិភពលោក ពីសុវត្ថិភាព​ក្នុង​ការ​កាន់​កាប់​ដី​ធ្លី​របស់​បង​ប្អូន​ជន​ជាតិ​ដើម​ភាគតិច។ ឯកឧត្តម បានបន្តថា ជាមួយគ្នានេះ ក៏ជាការបង្កើនភាពជឿជាក់ និងងាយស្រួលទៅដល់ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ក្នុងការវាយតម្លៃអចលទ្រព្យរបស់ជនជាតិដើមភាគតិច ឬដី​សមូហ​ភាព​របស់​ជន​ជាតិ​ដើម​ភាគ​តិច ដែលមានកម្មសិទ្ធិដីសមូហភាព។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ទៅមុខទៀត សូមបងប្អូន​ចូលរួម​ជាមួយ​គ្នា​ងាក​​ម​កគិត​គូរ​លើ​ការកសាងខឿនសេដ្ឋកិច្ច មុខងារសេដ្ឋកិច្ច ដោយផ្តោតលើមុខរបរ និងប្រាក់ចំណូល ការ​ដាំ​ដុះ ​ការចិញ្ចឹមសត្វ អភិវឌ្ឍន៍សហគមន៍ រៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា និងរៀប​ចំ​នូវ​ភូមិ​ឋាន​ឱ្យ​កាន់តែប្រសើរឡើង ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋ និងកែប្រែ​សង្គម​ជាតិ​ឱ្យ​កាន់​តែ​រីក​ចម្រើន​ទៅមុខ។ ដោយក្រសួងរៀបដំដែនដី និងម្ចាស់គម្រោង នៅតែបន្តជួយដល់ការ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ និងការបណ្ដុះបណ្ដាលជំនាញកសិកម្មជាដើម ។ក្នុងពេលទៅ​ទទួលបណ្ណកម្មសិទ្ធិដីសមូហភាព លោក ឡុង ឡឹល ប្រធានសហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ដែលមានសមាជិកចំនួន ៤៦៩នាក់ ស្ថិតនៅក្នុងភូមិឡាំម៉េះ បង្ហាញក្តីរីករាយ នៅ​ពេល​រាជ​រដ្ឋាភិបាលកម្ពុជា បានគិតគូរពីបងប្អូនជនជាតិដើមភាគតិច បានកសាង​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា ដើម្បីបម្រើដល់ការរស់នៅរបស់ពួកគាត់ ហើយមិនត្រឹមប៉ុណ្ណោះ នៅឆ្នាំ២០២៦នេះ បានផ្ដល់នូវបណ្ណកម្មសិទ្ធិដីសមហូភាព គឺកាន់តែធ្វើឲ្យពួកគាត់មានភាពកក់ក្ដៅ ក្នុង​ការ​កាន់​កាប់​ដី​ដោយស្របច្បាប់ និងលែងភ័យព្រួយបារម្ភ ពីការរំលោភបំពាន ។ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានថ្លែងថា រហូតមកដល់ពេលនេះ នៅក្នុង​ខេត្ត​មណ្ឌល​គិរី មានសហគមន៍ជនជាតិដើមភាគតិច បានដាក់ពាក្យស្នើសុំចុះបញ្ជីដីសរុបចំនួន ២៧​សហគមន៍។គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែបានទទួលស្គាល់ បងប្អូនជនជាតិ​ដើម​ភាគ​តិច​ជា​ជន​ជាតិ​ដើម​ភាគតិចប៉ុណ្ណោះទេ គឺតែងតែបានគោរព លើកតម្កើងវប្បធម៌អរិយធម៌ និងទំនៀម​ទម្លាប់​ប្រពៃណី របស់បងប្អូនជនជាតិដើមភាគតិច រួមទាំងការធ្វើសមាហរណកម្មទាំងសង្គម សេដ្ឋកិច្ច និងនយោបាយជូនដល់ពួកគាត់ ព្រោះកម្ពុជា គឺជាសង្គមពហុវប្បធម៌ មិនមាន​ការ​រើស​អើង៕ អត្ថបទ បាន សុខរិទ្ធិ 

អាជ្ញាធរជាតិអប្សរា បន្តបើកវគ្គអប់រំបេតិកភណ្ឌដល់សិស្សវិទ្យាល័យ

2026/01/22 09:10:46 am        214
អាជ្ញាធរជាតិអប្សរា ដែលសហការជាមួយអង្គការមរតកវប្បធម៌ខ្មែរ (KHMER HERITAGE ORGANIZATION) ហៅកាត់ថា (KHO) បានបន្តបើកវគ្គបណ្តុះបណ្តាលស្ដីពី ការអប់រំបេតិកភណ្ឌដល់សិស្សានុសិស្សថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង ចំនួន៥០នាក់ ដែលធ្វើឡើងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។ក្នុងឱកាសនោះ លោក អ៊ឺម សុខរិទ្ធី មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលស្ដីពីការអប់រំបេតិកភណ្ឌ គឺជាកម្មវិធីពិសេសសម្រាប់យុវជនដែលរស់នៅក្នុងតំបន់អង្គរ ដើម្បីស្គាល់ខ្លួនឯងឱ្យច្បាស់ ហើយយល់ដឹងពីតម្លៃនៃកេរមរតកដូនតាដែលបានបន្សល់ទុក ព្រមទាំងរៀបចំខ្លួន សម្រាប់ធ្វើជាអ្នកបន្តវេនអភិរក្ស និងថែរក្សាមរតកដ៏មានតម្លៃទាំងនោះ ឱ្យគង់វង្សយូរអង្វែងតទៅទៀត។លោកបន្ដថា វគ្គបណ្ដុះបណ្ដាលអប់រំនេះ មានរៀបចំតាមសាលាបឋមសិក្សាមួយចំនួនក្នុងតំបន់អង្គររូ រូមមាន៖ សាលាបឋមសិក្សាក្របីរៀល បាគង លលៃ តាប៉ាង និងវិទ្យាល័យប្រាសាទបាគង។ វគ្គបណ្ដុះបណ្ដាលស្តីពី បេតិកភណ្ឌរៀបចំទ្បើងក្នុងបំណងបណ្តុះមោទនភាពជាតិដល់ក្មេង និងយុវជននេះ។គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរា សហការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គការអង្គការមរតកវប្បធម៌ខ្មែរ (KHO) ក៏បានបើកវគ្គបណ្តុះបណ្តាលស្តីពីការអប់រំបេតិកភណ្ឌនេះ ដល់សិស្សានុសិស្សថ្នាក់ទី៥ នៃសាលាបឋមសិក្សាបាគង ស្ថិតក្នុងឃុំបាគង ស្រុកប្រាសាទបាគង៕

អាជ្ញាធរខេត្តក្រចេះ បើកការដ្ឋានសាងសង់រោងចក្រកែច្នៃលើដំណាំកៅស៊ូ ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និងបង្កើតការងារនៅមូលដ្ឋាន

2026/01/22 09:00:51 am        276
នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ ក្រុមហ៊ុន V-KETI បានរៀបចំពិធីបើកការរដ្ឋានសាង​សង់​រោង​​ច​ក្រកែច្នៃជ័រកៅស៊ូ ដែលមានទីតាំងនៅភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតការងារនៅមូលដ្ឋាន។ ពិធីនេះដែរ ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​លោក គង់ គឹមនី អភិបាលរងខេត្ត និងមានការចូលរួមពីមន្ទីរ​ជំនាញ​ពាក់​ព័ន្ធ ​និងតំណាងក្រុមហ៊ុន កម្មករនិយោជិកផងដែរ។លោក គង់ គឹមនី អភិបាលរងខេត្ត មានប្រសាសន៍ឱ្យដឹងថា ការបង្កើត​រោង​ចក្រ​កែ​ច្នៃ​ជ័រ​កៅស៊ូ​ធម្មជា​តិ​ គឺបានផ្តល់នូវអត្ថប្រយោជន៍ជំរុញកំណើនឧស្សាហកម្ម និង បង្កើនស្ថិរភាពសេដ្ឋកិច្ច។ គិត​ត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ កម្ពុជាមានរោងចក្រ និងសិប្បកម្មកែច្នៃជ័រ និងឈើកៅស៊ូ ចំនួន ១៧៩កន្លែង ដែលកើនឡើង ៦កន្លែង បើធៀបនឹងឆ្នាំ២០២៣។ រោងចក្រទាំងនោះ រួម​មាន​រោងចក្រកែច្នៃជ័រកៅស៊ូក្រែប ៥៦កន្លែង រោងចក្រកែច្នៃទឹកជ័រខាប់ ១កន្លែង សិប្បកម្ម​កែច្នៃ​កៅស៊ូ​សន្លឹក ១០១កន្លែង និងរោងចក្រកែច្នៃឈើកៅស៊ូ ២១កន្លែង ដែលបានផ្តល់ ការងារ​ដល់​ប្រជា​ពលរ​ដ្ឋប្រមាណ ១៤ម៉ឺនកន្លែង និងជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋប្រមាណ ៤២​ម៉ឺននាក់។លោក គង់ គឹមនី មានប្រសាសន៍បន្តថា ការអភិវឌ្ឍដំណាំកៅស៊ូលើដីសម្បទានសេដ្ឋកិច្ច មាន​គោល​ដៅ​ពង្រីកគម្របព្រៃឈើ ដែលបានបាត់បង់នៅដីសម្បទាន ជំនួសដោយព្រៃកៅស៊ូ សំដៅ​បង្កើត​បរិមាណគម្របព្រៃ សម្រាប់ ការពារលំនឹងបរិស្ថានធម្មជាតិ ព្រមទាំងបង្កើត​ផលិត​ភាព​កៅ​ស៊ូ ​និងជំរុញការកែច្នៃផលិតផលកៅស៊ូ សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រ​ទេស។ ជាពិសេសការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងបង្កើន​ប្រាក់​ចំណូល​ដល់​ប្រជា​កសិករ ដែលរស់នៅក្បែរដីសម្បទានសេដ្ឋកិច្ច ក្នុងទិសដៅកាត់បន្ថយភាពក្រីក្រ ស្រប​តាម​គោល​នយោបាយរបស់រាជរដ្ឋាភិបាល។ទន្ទឹមនេះ លោកបានស្នើក្រុមហ៊ុន ត្រូវបន្តយកចិត្តទុកដាក់លើសុខទុក្ខរបស់កម្មករ កម្មការិនី ប្រកប​ដោយទឹកចិត្តមនុស្សធម៌ ស្របតាមលក្ខណ្ឌការងារដែលមានចែងក្នុងច្បាប់៕ អត្ថបទ៖ សេង ម័រ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

យោធាអ៊ីរ៉ង់៖ ការគ្រប់គ្រងច្រកសមុទ្រ Hormuz នឹងនាំមកនូវប្រាក់ចំណូលសេដ្ឋកិច្ចដ៏សំខាន់
05/14/2026 11:05 AM
លោក Xi ប្រាប់លោក​​ Trump ថា​ ​ប្រទេស​​ចិន​ និងអាមេរិកគួរតែជា«ដៃគូ មិនមែនជាគូប្រជែង» ទេ​
05/14/2026 10:05 AM
កម្ពុជាឃាត់ខ្លួនជនជាតិថៃម្នាក់ ក្រោយចូលជ្រៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ខណៈកំពុងសម្របសម្រួលតាមយន្តការទំនាក់ទំនងព្រំដែនឈរលើគោលការណ៍មនុស្សធម៌ ដើម្បីបញ្ជូនខ្លូនទៅវិញ
05/14/2026 10:05 AM
សម្តេចតេជោ ស្នើឱ្យពិនិត្យដកមន្រ្តីកាំកុងត្រូល ខេត្តបាត់ដំបងដែលកុហករឿងទុរេននាំចូល ដើម្បីជាសារព្រមានមន្រ្តីទាំងអស់កុំឲ្យពូកែកុហកថ្នាក់លើ និងប្រជាជន
05/14/2026 10:05 AM
សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកជាលទ្ធផលមិនអាចបន្ទោស ក្រោយ​ទស្សនា​ចប់​ជំនួប​ផ្ដាច់​ព្រ័ត្រ​រវាង​ព្រះខ័នរាជ និងKuwait SC
05/14/2026 10:05 AM
លោក​ Trump ប្រាប់លោក Xi ថា ទំនាក់ទំនងអាមេរិកជាមួយចិននឹង«ប្រសើរជាងពេលណាៗទាំងអស់»​
05/14/2026 10:05 AM
អ្នកការទូតចិន​និយាយថា ទីក្រុង​ប៉េកាំង​ ខកចិត្តយ៉ាងខ្លាំងចំពោះ​​ផែនការរឹតបន្តឹងការវិនិយោគរបស់អឺរ៉ុប​​​​
05/14/2026 09:05 AM
បារាំង បានបិទខ្ទប់មនុស្ស១.៧០០នាក់ នៅលើនាវាទេសចរណ៍ បន្ទាប់ពីបុរសអាយុ៩២ឆ្នាំម្នាក់បានស្លាប់
05/14/2026 09:05 AM
ការបាញ់ស្រោចដោយយានដ្រូនចំនួន៨០០គ្រឿងនៅពេលថ្ងៃរបស់រុស្ស៊ី សម្លាប់មនុស្សច្រើននាក់នៅអ៊ុយក្រែន
05/14/2026 09:05 AM
អារ៉ាប់រួមបដិសេធដែល​ថា​លោក Netanyahu បានទៅទស្សនកិច្ចដោយសម្ងាត់អំឡុងសង្គ្រាមអាមេរិក-អ៊ីស្រាអែលខណៈ​អ៊ីរ៉ង់ព្រមាន​​
05/14/2026 08:05 AM