ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំក្រុមការងារបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីរម្លឹកនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងអបអរសាទរនាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចយាយ
ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាត តំណាងទូទាំងប្រទេសសមាគមអតីតយុទ្ធជនវៀតណាមលើកទី៨

ព័ត៌មានជាតិ

អ្នកទេសចរជាង៦ម៉ឺននាក់ ទស្សនារមណីយដ្ឋានអង្គរ នៅថ្ងៃពិធីបុណ្យចូលឆ្នាំចិន វៀតណាម

2026/02/20 12:53:51 pm        170
អ្នកទេសចរជាតិ និងអន្ដរជាតិ ជាង៦ម៉ឺននាក់ បានទស្សនារមណីយដ្ឋានអង្គរ នៅ​ថ្ងៃពិធី​បុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណីចិន វៀតណាម ក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៧​ដល់​ថ្ងៃ​ទី​១៩​ ខែ​កុម្ភៈ ឆ្នាំ​២០២៦​នេះ នេះបើយោងតាមរបាយការណ៍អាជ្ញាធរជាតិអប្សរា បានបង្ហាញនៅថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៦នេះ ។របាយការណ៍ របស់នាយកដ្ឋាន អភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ធម្មជាតិ របស់អាជ្ញាធរ​ជាតិ​អប្សរាបានលើកឡើងថា ក្នុងចំណោមភ្ញៀវទេសចរសរុប៦០៤៧១នាក់ ក្នុងនោះ ក៏មាន​ភ្ញៀវប​រទេស​ចំនួន១៣០៩៦នាក់ និងភ្ញៀវខ្មែរចំនួន ៤៧ ៣៧៥នាក់។ អ្នកទេសចរអន្ដរជាតិ​បាន​លើក​ឡើង​ថា បានលើកឡើងថា ពួកគាត់ពិតជាមានភាពសប្បាយរីករាយ ដែលបានមកដល់សៀមរាប ប្រកបដោយសុខសន្ដិភាព និងសុវត្ថិភាពល្អ   ហើយពួកគាត់​បាន​ទៅ​ទស្សនា​ប្រាសាទ​អង្គ​ដ៏​ស្រស់​ស្អាត ដូចភាពល្បីល្បាញនៅក្នុងពិភពលោកមែន។ពួកគាត់បានលើកឡើងថា នៅប្រទេស​កម្ពុជា មានប្រាសាទបុរាណទដ៏អស្ចារ្យ សម្រាប់ឱ្យអ្នកទេសស្សនាដោយមិនជិនណាយ ខណៈដែលប្រាសាទអង្គរនេះមានភាពស្រស់បំព្រង អមដោយ​ទិដ្ឋភាព​និង​ទេសភាព​ដ៏​ត្រកាល​ផង​ដែរ​។បើតាមរបាយការណ៍អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា នៅក្នុងពិធីចូលឆ្នាំប្រពៃណីចិន វៀតណាម ​មានអ្នកទេសចរជាច្រើនជាតិសាសន៍ បានទស្សនាប្រាសាទអង្គរ និងប្រាសាទ​បុរាណ​ជា​ច្រើន​ទៀត ក្នុងរមណីដ្ឋានអង្គរ ចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ មានភ្ញៀវទេសចរ​ជា​ច្រើន​ជាតិ​សាសន៍​ចំនួន​៦០៤៧១​នាក់។ ពួក​គាត់បានដើរទស្សនាប្រកបដោយ​សុខ​សន្ដិភាព និង​សុវត្ថិភាព​ល្អ៕

ខេត្តកោះកុង មានទេសចរជាង២ម៉ឺនាក់ មកលេងកម្សាន្តស្នាក់នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម

2026/02/20 12:45:58 pm        233
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិចិន-វៀតណាម ខេត្តកោះកុងទទួលស្វាគមន៍អ្នកទេសចរជាតិនិងអន្តរជាតិសរុបជាង២ម៉ឺននាក់ប៉ុណ្ណោះ ដោយពួកគេមានស្នាក់នៅលេងកម្សាន្តយ៉ាងសប្បាយនៅតាមរមណីយដ្ឋានទេសចរណ៍នានា។៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ខេត្តកោះកុងបានទទួលភ្ញៀវទេសចរចម្រុះជាតិសរុបជាង២១.៩៤៦នាក់ ក្នុងនោះបរទេស៣១៨នាក់។ នេះតាមការបញ្ជាក់របស់លោក សាគុណ ភក្តី ប្រធានការិយាល័យព័ត៌មាននិងផ្សព្វផ្សាយទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តកោះកុង នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។លោក សាគុណ ភក្តី បានបន្តថា រមណីយដ្ឋានទេសចរណ៍ដែលទទួលភ្ញៀវទេសចរច្រើនជាងគេនៅស្រុកស្រែអំបិល ស្រុកគិរីសាគរ និងស្រុកថ្មបាំង គ្រាទីនោះមានហេដ្ឋារចនាសម្ព័ន្ធងាយស្រួលធ្វើដំណើរប្រកបដោយសុវត្ថិភាព សម្រស់ឆ្នេរសមុទ្រខៀវស្រងាត់ និងតំបន់អេកូទេសចរធម្មជាតិគួរឱ្យទាក់ទាញពីគ្រប់មជ្ឈដ្ឋាន។ ទោះយ៉ាងណា មន្រ្តីទេសចរណ៍ដដែលអះអាងថា តួលេខអ្នកទេសចរខាងលើនេះបានកើនឡើងតែ១ភាគរយប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នា២០២៥កន្លងទៅ។ដោយឡែករមណីយដ្ឋានទេសចរណ៍នៅក្នុងមូលដ្ឋានក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ដែលនៅក្បែរនឹងព្រំដែនជាប់នឹងប្រទេសថៃ គឺមានសភាពស្ងាត់ស្ងៀមបន្តិច។ ទន្ទឹមនោះ ស្ថានភាពធូរស្រាលអំពីបញ្ហាជម្លោះព្រំដែន មន្ទីរទេសចរណ៍ខេត្តកោះកុង ក៏អំពាវនាវដល់ភ្ញៀវទេសចរមេត្តាអញ្ជើញមកលេងកម្សាន្តអោយបានច្រើនកុះករជាថ្មី ដើម្បីអាចឱ្យក្រុមអាជីវករ និងសេវាករ ព្រមទាំងប្រជាពលរដ្ឋ ស្តារសេដ្ឋកិច្ចជីវភាពរស់នៅឡើងវិញ។លោក សៀក សាប៊ុន ប្រធានសហគមន៍អេកូទេសចរធម្មជាតិព្រៃកោងកាង ស្ថិតនៅស្រុកមណ្ឌលសីមា ថ្លែងថា ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ អត្រាអ្នកទេសចរមកលេងកម្សាន្តតំបន់រមណីយដ្ឋានរបស់លោក គឺថយចុះខ្លាំង ពោលគឺបានតែជាង១ពាន់នាក់ប៉ុណ្ណោះ បើធៀបនឹងឆ្នាំកន្លងទៅ ព្រោះតែអ្នកទេសចរព្រួយបារម្ភអំពីសុវត្ថិភាពខ្លាំងមានការផ្ទុះអាវុធជាមួយភាគីថៃ។ខេត្តកោះកុង តាំងពីបញ្ហាជំងឺកូវីដបានសាបសូន្យ ក្រុមអ្នកវិនិយោគបានពង្រឹងអភិវឌ្ឍន៍នូវអាជីវករផ្នែកទេសចរណ៍គួរឱ្យកត់សម្គាល់ ប៉ុន្តែជាអកុសលនៅពាក់កណ្តាលឆ្នាំ២០២៥ បានរងនូវផលប៉ះពាល់ជម្លោះព្រំដែនជាមួយថៃ បានធ្វើឱ្យគម្រោងមួយចំនួនកកស្ទះ រីឯខ្លះទៀតនៅតែពង្រឹងសមត្ថភាពដោយជឿជាក់លើការដោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕

គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ពិនិត្យនិងពិភាក្សាអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រាសាទសំបូរព្រៃគុក

2026/02/20 12:36:04 pm        192
កំពង់ធំ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាង “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ឆ្នាំ២០២៦-២០៣០” ដើម្បីលើកស្ទួយវិស័យទេសចរណ៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ក្លាយជាកន្លែង «ទៅឈប់ មកឈប់ ដោយបេះដូង» និងគោលដៅទេសចរណ៍ដែលត្រូវតែទៅទស្សនា និងស្នាក់នៅ។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី លើកឡើងថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យសេចក្តីព្រាង វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ឆ្នាំ២០២៦-២០៣០ ដែលវិធានការគន្លឹះនេះ នឹងដើរតួជាផែនទីបង្ហាញផ្លូវដ៏សំខាន់សម្រាប់រយៈពេល ៥ឆ្នាំ (២០២៦-២០៣០) ទៅមុខ។ វិធានការគន្លឹះនេះចងក្រងឡើងស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលចង់ឱ្យខេត្តកំពង់ធំក្លាយជាកន្លែង «ទៅឈប់ មកឈប់ ដោយបេះដូង»។ ឯកឧត្តមទេសរដ្ឋមន្ត្រី បញ្ជាក់ថា ក្រោមការដឹកនាំ និងចង្អុលបង្ហាញផ្ទាល់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ការគិតគូរលើយុទ្ធសាស្ត្រស្នូលនៃការអភិវឌ្ឍប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ គឺតាមទម្រង់ «គោលដៅស្នូល និងគោលដៅគាំទ្រ (Hub and Spoke Model)» ដែលមានលក្ខណៈវិទ្យាសាស្ត្រ និងជាក់ស្តែងនិយម ដោយបានកំណត់គោលដៅស្នូល (Hubs)៖ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក និងគោលដៅគាំទ្រ (Spokes )៖ សហគមន៍កសិកម្មទំនើប ប្រាសាទសំបូររុងរឿង(ផ្តោតលើស្វាយចន្ទី) និងភូមិជនជា តិដើមភាគតិចកួយ។ ដើម្បីសម្រេចបាននូវការងារទាំងនេះ សេចក្តីព្រាងវិធានការគន្លឹះបានដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រចំនួន៦ ដែលផ្តោតលើ៖ អភិវឌ្ឍផលិតផល និងគោលដៅទេសចរណ៍អាទិភាពក្នុងតំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ។ ការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍។ ការបណ្ដុះបណ្ដាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច។ ការពង្រឹងគុណភាព និងនិរន្តរភាពនៃការអភិវឌ្ឍទេសចរណ៍។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់គាំទ្រវិស័យទេសចរណ៍។ ការរៀបចំយន្តការអនុវត្តដោយផ្អែកលើអភិក្រម «ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ»។ ក្រោយកិច្ចប្រជុំពិភាក្សា ជាលទ្ធផល អង្គប្រជុំបានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំសេចក្តីព្រាង «វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ឆ្នាំ២០២៦-២០៣០» និងឯកភាពគ្នាលើការដាក់ចេញនូវទិសដៅការងារសំខាន់ៗមួយចំនួនដូចជា ការអភិវឌ្ឍគោលដៅ, ការពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ការធ្វើ Branding និងការផ្សព្វផ្សាយទីផ្សារ, ការពង្រឹងគុណភាពសេវាកម្ម និងធនធានមនុស្ស និងការរៀបចំយន្តការស្ថាប័ន។

ទេសចរជាង៨ម៉ឺននាក់ មកសម្រាកលម្ហែនៅខេត្តកំពតក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម​រយៈពេល​៣ថ្ងៃ

2026/02/20 12:18:46 pm        186
មន្ត្រីជំនាញបានបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន និងវៀតណាម រយៈ​ពេល​៣ថ្ងៃ ខេត្តកំពតបានទាក់ទាញភ្ញៀវទេសចរជាង៨ម៉ឺននាក់ កើនឡើងជាង​១២%​បើ​ធៀប​នឹង​ឆ្នាំ​មុន។ មូលហេតុដែលភ្ញៀវមកលេងច្រើនដោយសារហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ក្នុងខេត្តល្អ កន្លែង​ដើរ​លេងច្រើនសំប្បូរបែប ពិសេសសមិទ្ធផលទេសចរណ៍ថ្មីៗដ៏ទាក់ទាញ នៅក្រុងកំពត ខណៈ​ដែល​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ រៀបចំបានល្អ។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា ក្នុងឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីជនជាតិចិន វៀតណាម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៧-១៨-១៩ ខែកុម្ភៈ ឆ្នាំ​២០២៦ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ បានធ្វើដំណើរ​កម្សាន្ត​តាម​រមណីយ​ដ្ឋាន​ សហគមន៍ទេសចរណ៍ គោលដៅទេសចរណ៍ និងក្នុងក្រុងកំពត សរុបចំនួន ៨៨.០៧៧ នាក់​ កើនឡើង ១២,៨៩% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥កន្លងមក។ ហើយក្នុងនោះ ទេសចរ​ជាតិ ចំនួន ៨៤.៨៩២ នាក់ និងទេសចរបរទេស ចំនួន ៣.១៨៥ នាក់។ លោកបានបញ្ជាក់ថា មូលហេតុដែលខេត្តកំពតទាក់ទាញភ្ញៀវមកច្រើនដោយសារ ហេដ្ឋា​រចនា​សម្ព័ន្ធ​ល្អ កំពតនៅជិតភ្នំពេញ មានតំបន់រមណីយដ្ឋាន គោលដៅទេសចរណ៍ និងសហគមន៍​ទេសចរណេ៍​សំខាន់ៗដល់៤២កន្លែង មានកន្លែងស្នាក់នៅស្អាត មានផាសុកភាព ផ្សារភ្ជាប់​នឹង​ធម្មជាតិ ពិសេសមិទ្ធផលទេចរណ៍ថ្មីៗ ក្នុងក្រុងកំពត ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត ដូចជា៖ រូបសំណាកត្រីសេះបាញ់ទឹក នាឡិកាខ្មាតធំ សួនបាញ់​ទឹក​រាំ​តាម​ចង្វាក់​ភ្លេង ឆ្នេរដ៏ស្រស់ស្អាត និងការរៀបចំភ្លើងពណ៌លម្អផ្លូវ និងផ្សារត្រីដ៏​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ និងញ៉ាំងឱ្យបរិយាកាសក្រុងកំពតកាន់តែមានភាពរស់រវើក និងទាក់ទាញខ្លាំងឡើង។លោក សយ ស៊ីណុល បានបន្ថែមថា ស្ថានភាពទូទៅតាមរមណីយដ្ឋាន សហគមន៍ និង​គោល​ដៅ​ទេសចរណ៍៤២កន្លែង មានភាពល្អប្រសើរ ហើយការសេវាកម្មទេសចរណ៍គ្រប់ប្រភេទ បាន​ដំណើរ​ការ​ទៅ​ដោយរលូន ពុំមានបាតុភាពអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ ព្រោះជាទូទៅ រាល់​ពេល​មាន​បុណ្យទាន ក្រុមការងារមន្ទីរទេសចរណ៍ តែងតែចុះត្រួតពិនិត្យតាមរមណីយដ្ឋាន សហគមន៍​គោលដៅទេសចរណ៍នានា និងតាមសេវាកម្មម្ហូបអាហារ សេវាស្នាក់នៅ និងទូក​ទេសចរណ៍ ដើម្បីផ្សព្វផ្សាយសេចក្តីណែនាំរបស់មន្ទីរ ដោយផ្តោត​សំខាន់​លើ​ការងារ​បដិ​​សណ្ឋារ​កិច្ច ​អនាម័យចំណីអាហារ សុវត្ថិភាព និងតម្លៃសេវាកម្មជាដើម ធ្វើយ៉ាងណា​រក្សា​បាន​នូវ​សេចក្តី​ថ្លៃ​ថ្នូរ ​និងកិត្តិស័ព្ទល្អរបស់ខេត្តកំពត តទៅថ្ងៃអនាគត៕

សម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា

2026/02/20 11:54:56 am        221
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Fox News របស់សហរដ្ឋអាមេរិកថា កម្ពុជាបាននិងកំពុងបង្កើនយ៉ាងខ្លាំងក្លានូវការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ និងឆ្លងដែនរបស់ខ្លួន ដែលសម្ដេចចាត់ទុកថាជា «ភាពជោគជ័យដែលកំពុងកើនឡើង»។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា កម្ពុជា បានបង្កើនអន្តរកម្មជាមួយបណ្ដាដៃគូនានា ជាពិសេសជាមួយអង្គភាព FBI ដោយភ្នាក់ងារ គណៈកម្មាធិការ និងនគរបាលជាតិរបស់កម្ពុជា កំពុងធ្វើការរួមគ្នាលើឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមអនឡាញ ដូច្នេះនេះគឺជាភាពជោគជ័យដែលកំពុងកើនឡើង»។សម្ដេចមានប្រសាសន៍ទៀតថា «ថ្មីៗនេះ កម្ពុជាបានធ្វើការជាមួយអង្គភាព FBI ក្នុងការបង្ក្រាបករណីដ៏ធំមួយដែលពាក់ព័ន្ធនឹងឧកញ៉ាម្នាក់» ដោយសំដៅលើឥស្សរជនកម្ពុជាដ៏មានឥទ្ធិពលមួយរូប។ សម្ដេចបន្ថែមថា «កម្ពុជាបានចាប់ខ្លួនបុគ្គលនោះ ហើយយើងបានបិទទីតាំងដ៏ធំមួយក្នុងចំណោមនោះ»។យោងតាមរបាយការណ៍ កម្ពុជាបង្ហាញអំពីការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជូនដល់តំណាងអង្គទូតបរទេសចំនួន ២៦ និងតំណាងសហភាពអឺរ៉ុប (EU)នៅកម្ពុជាកាលពីថ្ងៃទី១៨ ខែកម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ការប្រយុទ្ធប្រឆាំងការឆបោកអនឡាញនៅកម្ពុជា ត្រូវបានអនុវត្តពីមុនមកហើយ និងត្រូវបានបង្កើនការប្រតិបត្តិបន្ថែមទៀតក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ពិសេសតាមរយៈការបង្កើតគ.ប.ឆ.ប. ដែលជាយន្តការជាតិដឹកនាំដោយសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីដោយផ្ទាល់។ ជាលទ្ធផល ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ រហូតដល់ដើមឆ្នាំ២០២៦ នេះ សមត្ថកិច្ចចម្រុះបានបង្ក្រាបការឆបោកអនឡាញចំនួន ២០០ករណី ពាក់ព័ន្ធទីតាំងសរុបចំនួនប្រមាណ ២.៥០០ កន្លែង ដោយបានរឹបអូសវត្ថុតាងរួមមានកំព្យូទ័រចំនួន ១០.៤៤៤ គ្រឿង និងទូរស័ព្ទស្មាតហ្វូនចំនួន ៣៦.៤៧៦ គ្រឿង ព្រមទាំងសម្ភារៈជាវត្ថុតាងផ្សេងទៀត។ ក្នុងការអនុវត្តវិធានការ សមត្ថកិច្ចកម្ពុជាបានអនុវត្តនីតិវិធីបណ្តេញជនបរទេសសរុបចំនួនជាង ៨.០០០ នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា ខណៈទីតាំងដែលបានបង្រ្កាបចំនួនជាង ២០០កន្លែង រួមទាំងកាស៊ីណូផងដែរ ត្រូវបានបិទខ្ទប់មិនឱ្យមានសកម្មភាពទៀតឡើយ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំដំបូង «ក្រុមប្រឹក្សាសន្តិភាព» នៅរដ្ឋធានីវ៉ាស៊ីនតោន ខណៈប្រធានាធិបតីអាមេរិកក៏បានសរសើរពីការស្រឡាញ់សន្ដិភាពរបស់កម្ពុជា

2026/02/20 11:17:13 am        176
នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក (ម៉ោងនៅអាមេរិក»។កិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព បានដឹកនាំដោយឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដែលជាស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព ដោយមានការអញ្ជើញចូលរួមពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងមេដឹកនាំនៃបណ្តាប្រទេសនានាជាច្រើនទៀត។នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានាធិបតីអាមមេរិកក៏បានបញ្ជាក់អំពីការដោះស្រាយជម្លោះព្រំដែន-កម្ពុជាថៃផងដែរ។ ក្នុងនោះឯកឧត្តមប្រធានាធិបតីបានថ្លែងនៅចំពោះមុខមេដឹកនាំពិភពលោកនានាដោយបានអបអរសាទរចំពោះប្រទេសកម្ពុជា និងថៃ ដោយប្រើពាក្យថា «មិនគួរឱ្យជឿ» ចំពោះអ្វីដែលប្រទេសកម្ពុជា និងថៃបានធ្វើរួមគ្នា។ឯកឧត្តមប្រធានាធិបតី ក៏បានយកករណីកម្ពុជា និងថៃ ទៅប្រៀបធៀបជាមួយជម្លោះនៅប្រទេសកុងហ្គោ និងប្រទេសរ្វ៉ាន់ដា ដោយឯកឧត្តមចង់បង្ហាញថា «ទោះបីជាកម្ពុជា និងថៃ ជាអ្នកតស៊ូខ្លាំងយ៉ាងណាក៏ដោយក៏អាចរក្សាសន្តិភាព និងដោះស្រាយបញ្ហាជាមួយគ្នាបានល្អជាង។ក្នុងអំឡុងពេល កិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពនេះ ឯកឧត្តម ប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងយ៉ាងមុតមាំចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយបានកំណត់ថា ជាសម្ព័ន្ធមិត្តដ៏សំខាន់មួយនៅក្នុងចក្ខុវិស័យថ្មីរបស់ឯកឧត្តមសម្រាប់ការទូតសកល។ឯកឧត្តមប្រធានាធិបតីបាននិយាយ ចំពោះសម្ដេចធិបតី នាយករដ្ឋមន្រ្តី ដោយទទួលស្គាល់ភាពជាអ្នកដឹកនាំនៅក្នុងការអញ្ជើញជាផ្លូវការថាជា «មេដឹកនាំដ៏រឹងមាំ» និងជាបុរសដែលមាន «ភាពជារដ្ឋបុរសដ៏អស្ចារ្យ»។ សូមជម្រាបថា «ក្រុមប្រឹក្សាសន្តិភាព» ដែលផ្តួចផ្តើមបង្កើតដោយប្រធានាធិបតីអាមេរិក បានចុះហត្ថលេខាបង្កើតផ្លូវការកាលពីទី២២ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងដាវ៉ូសប្រទេសស្វីស។ ប្រទេសកម្ពុជា បានសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព តាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចូលរួម«ក្រុមប្រឹក្សាសន្តិភាព»នេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។ សុច្ឆន្ទៈស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែកដល់ការកសាង និងរក្សាសន្តិភាព គឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្គ្រាម។ សូមបញ្ជាក់ថា សម្រាប់ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ៕

កម្ពុជា-កូរ៉េ ជំរុញបង្កើតកិច្ចសហការឱ្យកាន់តែប្រសើរឡើង លើសក្តានុពលពាណិជ្ជកម្ម និងវិនិយោគ

2026/02/20 10:57:19 am        154
កម្ពុជា-កូរ៉េ បាននិងកំពុងជំរុញបង្កើតកិច្ចសហការកាន់តែប្រសើរ និងមានសក្តានុពលខ្ពស់ នៃការបង្កើនទំនាក់ទំនង ក្នុងក្របខណ្ឌ ទេ្វភាគី និងតំបន់ ខណៈដែលទំនាក់ទំនងពាណិជ្ជកម្មកំពុងរីកលូតលាស់ នៅក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៃ ប្រទេសទាំងពីរ។ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងជំនួបសម្តែងការគួរសម និង ពិភាក្សាការងារ ឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណ ចំពោះការគាំទ្រជាបន្តបន្ទាប់ ពីសំណាក់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ឥណទានសម្បទានប្រមាណ ២ ពាន់លានដុល្លារអាម៉េរិក និង ការទទួលយកពលករកម្ពុជាប្រមាណ ៧ ម៉ឺននាក់ ទៅធ្វើការនៅប្រទេសកូរ៉េ។ ចំណែកទំនាក់ទំនងពាណិជ្ជកម្ម បាននិងកំពុងរីកលូតលាស់ គួរឱ្យកត់សម្គាល់ ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៃប្រទេសទាំងពីរផងដែរ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីរីករាយ ដែលប្រទេសទាំងពីរបានដំឡើងទំនាក់ទំនងទេ្វភាគីទៅជា «ភាពជាដៃគូ យុទ្ធសាស្ត្រ» កាលពីឆ្នាំ២០២៤ កន្លងទៅ ហើយបានបន្តថា ថ្វីត្បិតតែបច្ចុប្បន្នកម្ពុជា-កូរ៉េ មានកិច្ចសហការច្រើនវិស័យហើយក្តី តែ ប្រទេសទាំងពីរ នៅតែមានសក្តានុពលខ្ពស់ ក្នុងការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាំងក្នុងក្របខណ្ឌទេ្វភាគី និងតំបន់ ព្រោះកូរ៉េជាប្រទេសជឿនលឿន និងមានបទពិសោធច្រើនខាងផ្នែកអភិវឌ្ឍន៍ ព្រមទាំងមានកម្លាំងអូសទាញសេដ្ឋកិច្ចខ្លាំង ទាំង ក្នុងវិស័យបច្ចេកវិទ្យា និងពាណិជ្ជកម្ម។ក្នុងជំនួបនេះដែរ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំបញ្ជា ផ្ទាល់ ប្រកបដោយភាពម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការបោសសម្អាត Online Scam ឱ្យអស់ពីកម្ពុជា ដោយរួមទាំងវិធានការទប់ស្កាត់ បង្ក្រាប អប់រំ និងកិច្ចសហការជាមួយមិត្តបរទេស ដូចជាកូរ៉េជាដើម។ ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានសម្តែងនូវការអបអរសារទរ ចំពោះលទ្ធផលល្អប្រសើរនៃប្រតិបត្តិការបង្រ្កាប Online Scam ដែលអនុវត្តដោយក្រុមការងាររួមនៃប្រទេសទាំងពីរ។ជាកិច្ចឆ្លើយតប, ឯកឧត្តមឯកអគ្គរដ្ឋទូត លើកឡើងថា បច្ចុប្បន្នកម្ពុជា-កូរ៉េ មានភាពជិតស្និទ្ធគ្នាយ៉ាងខ្លាំង ក្នុងនោះរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ចាត់ទុកកម្ពុជាជាដៃគូដ៏សំខាន់មួយ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្រការទូត ជាក់ស្តែង ឆ្ពោះទៅរកពិភពលោក ដែលបានកំណត់ដោយឯកឧត្តមប្រធានាធិបតីកូរ៉េ។ ឯកឧត្តម Kim Chang Yong ក៏បានសម្តែងនូវក្តីរីករាយ ចំពោះកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបានបញ្ជាក់ថា កម្ពុជានៅតែជាប្រទេសដែលទទួលបាននូវ ODA ច្រើនជាងគេពីសាធារណរដ្ឋកូរ៉េ ហើយស្ថានទូតសាធារណរដ្ឋកូរ៉េ នឹងបន្តដើរតួជាថ្នាលតភ្ជាប់វិស័យឯកជនកូរ៉េ-កម្ពុជា, ក្នុងនោះផងដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង Online Scam និងសម្រេចសមិទ្ធផលវិជ្ជមាន ជាច្រើនគួរជាទីមោទនៈ ដែលនឹងរួមចំណែកលើកកម្ពស់សន្តិសុខនៅកម្ពុជាផងដែរ៕អត្ថបទ៖ សុន រ៉ាឌី,

អគ្គីភ័យឆាប់ឆេះ ផ្ទះប្រជាពលរដ្ឋនៅខណ្ឌឫស្សីកែវ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៤នាក់ និងអ្នករងរបួសធ្ងន់ស្រាល ចំនួន១៧ នាក់ ខណៈមន្រ្តីអគ្គីភ័យរបួស៤នាក់

2026/02/20 08:14:01 am        720
ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋចំនួន៣ល្វែងត្រូវបានឆាប់ឆេះ និងបណ្ដាលឲ្យប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីចំនួន៤នាក់បានស្លាប់ នៅក្នុងកន្លែងកើតហេតុនិងប្រជាពលរដ្ឋចំនួន១៧នាក់បន្ថែមទៀតរងរបួសធ្ងន់ស្រាល ត្រូវបានមន្ត្រីនគរបាលបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហើយនិងបណ្ដាលឲ្យមន្ត្រីនគរបាលនៃការិយាល័យបង្ការពន្លត់អគ្គីភ័យរងរបួសចំនួន៤នាក់ផងដែរ។ ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង១០និង៣០យប់ថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ ២០២៦ នៅចំណុចតាមបណ្ដោយផ្លូវលេខ៧៧៧ ក្នុងសង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯកព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់BTVឲ្យដឹងថា ករណីអគ្គិភ័យនេះបានឆាប់ចេះនៅផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅមូលដ្ឋានសង្កាត់ឬស្សីកែវដែលបណ្ដាលឲ្យប្រជាពលរដ្ឋរស់នៅក្នុងផ្ទះកើតហេតុស្លាប់ចំនួន៤ នាក់។ដែលមានមនុស្សចាស់ប្រុសស្រីពីរនាក់និងក្មេងស្រីពីរនាក់ ហើយកម្លាំងសមត្ថកិច្ចបានជួយសង្គ្រោះប្រជាពលរដ្ឋបានចំនួន១៧ នាក់បន្ថែមទៀតដែលក្នុងនោះគឺរបួសធ្ងន់ម្នាក់និង ១៦ នាក់រងរបួសស្រាល។ លោកនាយការិយាល័យបង្ការនិងពន្លត់ អគ្គីភ័យបានបញ្ជាក់បន្ថែមផងដែរក្នុងហេតុការណ៍ជួយសង្គ្រោះករណីអគ្គីភ័យនេះកម្លាំងសមត្ថកិច្ចនៃការិយាល័យបង្ការពន្លត់ អគ្គីភ័យបានរងរបួសចំនួន៤នាក់ផងដែរ។ ជំនាញបានបញ្ជាក់ថាក្នុងហេតុការណ៍នេះដោយសារតែភ្លើងបានឆាប់ឆេះយ៉ាងសន្ធរសន្ធៅកម្លាំងសមត្ថកិច្ចបានចេញរថយន្តគ្រប់គោលដៅដើម្បីជួយអន្តរាគមន៍។ប៉ុន្តែទោះជាយ៉ាងណានៅតែជួយមិនបានទាន់ពេលវេលាបានបណ្ដាលឲ្យមានប្រជាពលរដ្ឋស្លាប់នៅក្នុងហេតុការណ៍នេះ។ ក្នុងប្រតិបត្តិការសង្គ្រោះនៅក្នុងករណីអគ្គីភ័យដែលឆាប់ឈ្នះផ្ទះជាពលរដ្ឋចំនួន៣ល្វែងនេះកម្លាំងសមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គីភ័យអស់ជាច្រើនគ្រឿងទើបពន្លត់ ភ្លើងរលត់ជាស្ថាពរ។ ចំពោះមូលហេតុសមត្ថកិច្ចនិងធ្វើការស្រាវជ្រាវបន្ថែមនៅពេលក្រោយ។ អត្ថបទ៖ កុម្ភៈ

សម្តេចធិបតី អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Christopher Landau អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក នៅរដ្ឋធានីវ៉ាស៊ីនតោន

2026/02/20 08:00:55 am        110
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្ដម Christopher Landau អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ (ម៉ោងនៅអាម៉េរិក)។

សម្តេចធិបតី អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន

2026/02/20 07:57:24 am        53
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ (ម៉ោងនៅអាម៉េរិក។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

IEA មើលឃើញការ​ងើប​​ឡើងវិញបន្តិចម្ដងៗ នៅ​ច្រកសមុទ្រ Hormuz ដោយដល់កម្រិត​អតិរេក នៅឆ្នាំ២០២៧
06/17/2026 08:06 PM
លោក Rutte៖ អាមេរិកមិនបាន​ «ផ្ដាច់​ខ្លួន» ពីសម្ព័ន្ធមិត្ត ទោះ​កាត់បន្ថយការប្តេជ្ញាចិត្តខ្លះនៅ​ណាតូក្ដី​
06/17/2026 07:06 PM
លោក Trump បញ្ជាក់​ថា ការទម្លាក់គ្រាប់បែក នឹង​មាន​​ភ្លាម​ៗ បើលោកមិនពេញ​ចិត្តកិច្ចព្រមព្រៀងជាមួយ​អ៊ីរ៉ង់
06/17/2026 07:06 PM
រុស្ស៊ីអះអាងថា ការជ្រៀតជ្រែករបស់លោកខាងលិច បានរំខាន​កិច្ចព្រមព្រៀងអ៊ីស្តង់ប៊ុលឆ្នាំ២០២២ ស្តីពីអ៊ុយក្រែន
06/17/2026 07:06 PM
លីទុយអានី និងអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការយាន​ដ្រូន​
06/17/2026 06:06 PM
ក្រុមហ៊ុន Tesla បើកមជ្ឈមណ្ឌលពិសោធន៍ថ្មីនៅទីក្រុង Hyderabad ប្រទេសឥណ្ឌា
06/17/2026 06:06 PM
លោក Modi ព្រមានអំពី «កង្វះទំនុកចិត្ត» មុនពេលមានជំនួប​ទ្វេភាគី​ជាមួយលោក Trump
06/17/2026 06:06 PM
ក្រុមមន្រ្តីរដ្ឋ Texas ចេញការឃ្លាំមើលព្យុះត្រូពិក និងព្រមានពីទឹកជំនន់នៅតាមទីក្រុងតំបន់ឆ្នេរ
06/17/2026 06:06 PM
នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការបាញ់ព្រមានរបស់នាវាចម្បាំងរុស្ស៊ី គឺ «មិនប្រុងប្រយ័ត្ន» មិនមែន «គំរាម​» ទេ
06/17/2026 06:06 PM
ហុងគ្រីបើកការស៊ើបអង្កេតលើការរឹបអូសសាច់ប្រាក់ និងមាសរបស់អ៊ុយក្រែន
06/17/2026 06:06 PM