មន្រី្តសុខាភិបាលនៅភ្នំពេញ បន្តសកម្មភាពអប់រំសុខភាព លុបបំបាត់ជម្រកមូសខ្លា បរិស្ថានស្អាត សុខភាពល្អដល់ពលរដ្ឋ
ទេសចរ៖ បរិស្ថានធម្មជាតិស្រស់ស្អាតរបស់កម្ពុជាបានរួមចំណែកខ្លាំងទាក់ទាញទេសចរអន្តរជាតិ
ក្រសួងបរិស្ថានកំពុងជំរុញសកម្មភាពយុទ្ធសាស្ត្រចក្រា ដើម្បីភាពស្អាត បៃតង និងចីរភាព
ករណីគ្រឿងញៀនជាង១តោន ៖ តុលាការចោទប្រកាន់មនុស្សចំនួន ១១នាក់ និងតាមចាប់មេក្លោងជាមួយអ្នកពាក់ព័ន្ធ

ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជា ចុះជួយផ្ទាល់ដល់គ្រួសារសព និងកម្មកររងគ្រោះ ថ្នាក់ចរាចរ​នៅ​ខេត្តស្វាយរៀង និងកំពង់ឆ្នាំង

2026/05/24 03:45:02 pm        132
បន្ទាប់ពីទទួលដំណឹងដ៏រន្ធត់ពីគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរ កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ដែលបានឆក់យកជីវិតកម្មករ-កម្មការិនី ៥នាក់ និងរបួសធ្ងន់ស្រាល ៣៩នាក់ ភ្លាមៗនោះថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាបានចុះអន្តរាគមន៍ជួយសង្គ្រោះជាបន្ទាន់។​នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តំណាងដឹកនាំដោយ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ សហការជាមួយសាខាកាកបាទក្រហមខេត្តព្រៃវែង អញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតជាមួយក្រុមគ្រួសារសពទាំង ៥នាក់ ដែលរស់នៅក្នុងភូមិព្រៃក្រាំង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សពទាំង ៥រូប រួមមាន៖ ១. លោក ឌុច ផាត និង ២. អ្នកស្រី ប៉េង ហឿន (ត្រូវជាប្ដីប្រពន្ធ បន្សល់ទុកកូនតូចម្នាក់ និងក្មួយ ៣នាក់) ៣. លោក ពៅ ភស់ និង ៤. អ្នកស្រី គង់ សាវី (ត្រូវជាប្ដីប្រពន្ធ បន្សល់ទុកកូន ៣នាក់) ៥. លោក រឹម សារី (បន្សល់ទុកប្រពន្ធ និងកូន ៣នាក់) ។​ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ គណៈប្រតិភូបានពាំនាំនូវការសោកស្តាយ និងអាណិតអាសូរជាពន់ពេកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះការបាត់បង់សមាជិកគ្រួសារដែលជាបង្គោលទ្រទ្រង់ជីវភាព។ ដើម្បីជួយសម្រាលបន្ទុកភ្លាមៗ កាកបាទក្រហមកម្ពុជាបានឧបត្ថម្ភថវិកាចំនួន ៤លានរៀល ក្នុងមួយសព ព្រមទាំងគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។​បន្ទាប់មក ប្រតិភូបានបន្តនាំថវិកាឧបត្ថម្ភដល់កម្មកររងរបួសស្រាលចំនួន ១០នាក់ ដែលសម្រាកព្យាបាលនៅតាមផ្ទះក្នុងភូមិ-ឃុំខាងលើ ដោយក្នុងម្នាក់ៗទទួលបានថវិកា ១លានរៀល។ នៅថ្ងៃដដែលនេះ គណៈប្រតិភូកាកបាទក្រហមកម្ពុជា បានបន្តដំណើរទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដើម្បីសួរសុខទុក្ខកម្មករ-កម្មការិនីចំនួនសរុប ៣៩នាក់ របួសធ្ងន់ ៨នាក់ (មួយបញ្ជូនទៅវៀតណាម) និងរងរបួសស្រាល ៣១នាក់ផ្សេងទៀត ដែលកំពុងសម្រាកព្យាបាល។ ក្នុងឱកាសនោះ ឯកឧត្តម យូ ឡាណា ព្រមទាំងថ្នាក់ដឹកនាំ សាខាកាកបាទក្រហមខេត្តស្វាយរៀង និងខេត្តព្រៃវែង បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងពរជ័យពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមឱ្យបងប្អូនកម្មករទាំងអស់បានឆាប់ជាសះស្បើយពីរបួស ព្រមទាំងបានឧបត្ថមថវិកា ជួយសម្រាលបន្ទុកគ្រួសារដោយអ្នករងរបួសស្រាល១លានរៀល របួសធ្ងន់២លានរៀល។ ឆ្លៀតក្នុងឱកាសនោះដែរក្រុមការងារក៏បានឧបត្ថម្ភដល់គ្រួសារកងទ័ពដែលកំពុងសម្រាកព្យាបាលមួយគ្រួសារនៅទីនោះផងដែរ។ដោយឡែកនៅថ្ងៃនេះដែរ ប្រតិភូកាកបាទក្រហមកម្ពុជាមួយក្រុមទៀត ដឹកនាំដោយ ឯកឧត្តម ឃុន សាម៉េង នាយកនាយកដ្ឋានធនធានមនុស្ស និង សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានអញ្ជើញទៅសួរសុខទុក្ខ កម្មករ- កម្មការិនី គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៥ ដែលកំពុងសម្រាកព្យាបាល​ សរុប ៣៧ នាក់ បុរស​ ៤នាក់។ ក្នុងនោះ សម្រាកនៅមណ្ឌលសុខភាពកំពង់ត្រឡាច​ ១៤នាក់​ (បុរស​ ២នាក់), សម្រាក​នៅគ្លីនិក ឯកជន ២៣ នាក់​ (បុរស​ ២នាក់)។​សកម្មភាពមនុស្សធម៌ដ៏ទាន់ពេលវេលានេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់​ពីការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​របស់​កាក​បាទក្រហមកម្ពុជា ស្របតាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមាន​កាក​បាទ​ក្រហម​កម្ពុជា» ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយឯកោនោះឡើយ៕ អត្ថបទ៖ សំ ងីម

សម្តេចតេជោ ហ៊ុន សែន៖ ការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញ មិនអាចជោគជ័យបានទេ បើ​កម្ចាត់ត្រឹមក្រុមឆបោក ហើយមិនកម្ចាត់ក្រុមមន្ត្រីពាក់ព័ន្ធ

2026/05/24 03:38:43 pm        334
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បាន​ថ្លែង​បញ្ជាក់ថា ការបោសសម្អាត​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិ​ទ្យា​នៅ​តែ​ជា​កិច្ច​ការ​ចាំ​បាច់​សម្រាប់​កម្ពុជាខណៈការបោសសម្អាតនេះមិនអាចជោគជ័យបានទេ បើកម្ចាត់​ត្រឹម​ក្រុម​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា ហើយមិនកម្ចាត់ក្រុមមន្ត្រីដែលពាក់ព័ន្ធ ដែលរឿងនេះត្រូវ​ធ្វើ​ឡើង​ទន្ទឹម​គ្នារ​វាងការបោសសំអាតក្រុមឆបោក និងមន្ត្រីដែលពាក់ព័ន្ធ។សម្ដេចតេជោ បានផ្ដល់អនុសាសន៍ណែនាំបែបនេះ ក្នុងឱកាសសំណេះសំណាល ជាមួយ​ថ្នាក់​ដឹក​នាំ​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ និងប្រធាន​មន្ទីរ ​អង្គភាពនានាជាង៤ពាន់នាក់ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ។ ក្នុង​ឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា វិធានការចំពោះ​មន្ត្រី​ពាក់​ព័ន្ធ​បទ​ល្មើស​ឆបោក​តាម​បច្ចេកវិទ្យានេះ ត្រូវអនុវត្តពីរកម្រិតផ្សេងគ្នា ក្នុងនោះចំពោះ​អ្នក​ដែល​ជាប់​ពាក់​ព័ន្ធ​មិន​ត្រឹម​តែ​ដកតំណែងនោះទេ ត្រូវចោទប្រកាន់ចំពោះមុខតុលាការថែមទៀត។ ក្នុងចំណុចនេះ សម្តេច​តេជោ ណែនាំឱ្យចោទប្រកាន់តាមផ្លូវតុលាការ និងបង្កកទ្រព្យសម្បត្តិ​របស់​ពួក​គេ​ថែម​ទៀត​។ ចំណែកកម្រិតមួយទៀត ត្រូវដកចេញពីតំណែង ហើយយកមកកន្លែងថ្មី។ បើចៅហ្វាយ​ខេត្ត ​ចៅហ្វាយស្រុកនា មិនអើពើ មិនធ្វើ សម្ដេចផ្ដល់អនុសាសន៍ឱ្យដកចេញទៅ។សម្ដេចតេជោបញ្ជាក់«អ្នកមិនអាចទទួលជោគជ័យបានទេ បើអ្នក​ដើរ​ទៅ​វាយ​អ្នក​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ហើយមិនទៅវាយមន្ត្រី និងអ្នកពាក់ព័ន្ធ។ គ្មានការយោគ​យល់​ណាមួ​យ​អាច​ទៅ​រួច​ នៅ​ពេល​ដែល​អ្នកមិនព្រមធ្វើ ឬពាក់ព័ន្ធ។ កុំនិយាយថា អ្នកជាកូនមេដឹកនាំ​មាន​គុណ​សម្បត្តិ​ចំពោះ​ជាតិ​ កុំនិយាយ​ថា បានប្រឹងប្រែងធ្វើការ និងកសាងស្នាដៃចំពោះជាតិមាតុភូមិ»។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជា ត្រូវតែ​ធ្វើឱ្យ​ពិភព​លោក​បាន​ឃើញនូ​វ​ឆន្ទៈ​ក្នុង​ការ​បោស​សម្អាត​ទង្វើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ ដូច្នេះសម្តេចតេជោ ក៏បាណែនាំឱ្យ​ដក​ចៅ​ហ្វាយ​ខេត្ត មេប៉េអឹម មេប៉ូលិស ទាំងឡាយណាដែល​មិនព្រម​បង្ក្រាប​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​៕

សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ដល់ក្រសួង-ស្ថាប័ន ថ្នាក់ជាតិសហការជាមួយរ​ដ្ឋបាល​រាជ​ធានី​ភ្នំពេញយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តជន

2026/05/24 03:27:27 pm        485
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រមុខរដ្ឋស្ដីទី និងជាប្រធានសមាគមអតីតយុទ្ធជន និង​និវត្តជន​កម្ពុជា​ បានផ្ដល់អនុសាសន៍ដល់ក្រសួងស្ថាប័នថ្នាក់ជាតិទាំងអស់ ត្រូវសហការជាមួយរដ្ឋ​បាល​រាជ​ធានីភ្នំពេញ យកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងនិវត្តជន ឱ្យបានល្អប្រសើរ ដើម្បី​បង្ហាញនូវគុណធម៌ និងភាពកតញ្ញូ ជូនពួកគាត់ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ បាន​បូជាជីវិតនៅសមរភូមិការពារសេចក្ដីសុខជូនប្រជាជន។ អនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន បែបនេះ លើកឡើងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និង​ក្រុម​ប្រឹក្សា​រាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ នេះមិនមែនជាលើកទីមួយទេដែលសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍​អំពាវ​នាវ​ឱ្យ​មាន​ការ​យក​ចិត្តទុកដាក់ខ្ពស់ ចំពោះអតីតយុទ្ធជន និងនិវត្តជន។ សម្ដេចតែង​តែ​អំពាវ​នាវ​ដល់​មន្រ្តី​ថ្នាក់​ជាតិ​ និងថ្នាក់មូលដ្ឋាន គប្បីសកម្មក្នុងការចុះសួរសុខទុក្ខអតីតយុទ្ធជន និងនិវត្តជន ដែល​មាន​វ័យ​ចំណាស់ ជាពិសេសត្រូវចុះតាមដានពីស្ថានភាពនៃការរស់នៅរបស់អតីតយុទ្ធជន យុទ្ធជន​ពិការ គ្រួសារយុទ្ធជនពលី ដើម្បីផ្ដល់ភាពកក់ក្ដៅជូនពួកគាត់។ សម្ដេច​បាន​មាន​ប្រសាសន៍​បន្ថែមថា «ពួកគាត់ចាស់ៗ មិនចង់បានអ្វីពីយើងទេ គាត់ត្រូវការតែក្ដី​ស្រលាញ់​ពី​យើង​ប៉ុណ្ណោះ​»​។ ក្នុងឱកាសនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏មានប្រសាសន៍ណែនាំដល់មន្រ្តី និងក្រុមប្រឹក្សារាជ​ធានី​ភ្នំពេញ​ទាំងអស់ ត្រូវការចេះគិតគូរពីសុខទុក្ខរបស់មនុស្សចាស់ ជាពិសេសអតីតយុទ្ធជន ត្រូវ​មាន​ភាពកតញ្ញូចំពោះពួកគាត់ ដែលនេះគឺជាគុណធម៌របស់មន្ត្រីគណបក្សប្រជាជនកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះដែរសម្ដេចតេជោប្រមុខរដ្ឋស្ដីទី និងជាប្រធានសមាគមអតីតយុទ្ធជន និងនិ​វត្ត​ជន​កម្ពុជា ក៏បានមានប្រសាសន៍ជំរុញឱ្យរាជរដ្ឋាភិបាល ជាពិសេសសមាគម អ.ម.ត ត្រូវគិត​គូរ​ផ្ដល់​អាហា​រូបករណ៍ជូនកូនចៅអតីតយុទ្ធជន យុទ្ធជនពលីនៅសមរភូមិ និងគ្រួសារទីទ័ល​ក្រ​គ្មាន​លទ្ធភាព​ឱ្យ​កូន​សិក្សា។ សម្ដេចបានលើកឡើងថា៖ «ឪពុករបស់គេបានស្លាប់នៅសមរភូមិ យើង​ត្រូវ​តែផ្ដ​ល់អា​ហារូបករណ៍ឱ្យកូនគេបានសិក្សារៀនសូត្រ»។ គួរជម្រាបជូនថា នេះគឺជា ការគិតគូដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគម​អតីត​យុទ្ធជន និងនិវត្តជនកម្ពុជា ដែលជានិច្ចជាកាល​សម្ដេច​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អតីត​យុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ ព្រមទាំងយុទ្ធជនពលីនៅសមរភូមិ ហើយ​ក៏​មិនភ្លេចអ្នកនៅសមរភូមិដែលជាគ្រួសាររបស់យុទ្ធជននៅសមរភូមិមុខ៕

ប្រធានក្រុមការងារចុះជួយឃុំទង់ត្រឡាច ជំរុញអាជ្ញាធរមូលដ្ឋានស្ដាប់តាមការណែនាំរបស់ថ្នាក់ដឹកនាំ បម្រើប្រយោជន៍ពលរដ្ឋឲ្យចំគោលដៅ

2026/05/24 02:17:21 pm        292
កំពង់ចាម៖ ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទង់ត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានជំរុញទៅដល់សមាជិកបក្ស ដែលជាអាជ្ញាធរមូលដ្ឋាន ត្រូវស្ដាប់តាមការណែនាំរបស់ថ្នាក់ដឹកនាំ ដែលតែងតែដាស់តឿន ឲ្យបម្រើផលប្រយោជន៍ប្រជាពលរដ្ឋឲ្យចំគោលដៅ និងមានប្រសិទ្ធភាពល្អ ក្នុងនោះមានបម្រើសេវាសាធារណៈ និងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យបានខ្ជាប់ខ្ជួនជាដើម ។ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំទង់ត្រឡាច នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង ប្រធានក្រុមការងារចុះជួយឃុំទង់ត្រឡាច បានឲ្យដឹងថា ជានិច្ចជាកាលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស គឺតែងតែជំរុញឲ្យសមាជិកបក្សទាំងអស់ ត្រូវខិតខំអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ឲ្យមានត្រឹមត្រូវ មានប្រសិទ្ធភាព និងចំគោលដៅ គឺសំដៅបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។ឯកឧត្តមបានបន្តថា មួយវិញទៀត នារយៈពេលចុងក្រោយនេះ សម្ដេចតេជោ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សារាជធានីខេត្ត ស្រុក ក្រុង និងខណ្ឌជាដើម ក្នុងគោលបំណងជំរុញប្រសិទ្ធភាពការងារ ក៏ដូចជាមានកិច្ចសហការជាមួយអាជ្ញាធរ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានភាពរីកចម្រើន ។ក្នុងឱកាសនោះ ប្រធានក្រុមការងារចុះជួយឃុំទង់ត្រឡាច ក៏បានណែនាំដល់សមាជិកបក្សឃុំទាំងអស់ ត្រូវបន្តសាមគ្គីភាពផ្ទៃក្នុង ដោយខិតខំបម្រើប្រជាពលរដ្ឋ ទាំងសេវាសាធារណៈ ហើយជាពិសេស គឺប្រឹងប្រែងដោះស្រាយបញ្ហាអសន្តិសុខ ដោយធ្វើយ៉ាងណា មិនត្រូវឲ្យប្រជាពលរដ្ឋរស់នៅដោយភាពភ័យខ្លាច រឿងក្មេងទំនើង គ្រឿងញៀន ចោរកម្ម ល្បែងស៊ីសង ហើយបញ្ហាមួយទៀត គឺរឿងស្កេមអនឡាញ (Smam Online) ដែលរាជរដ្ឋាភិបាលកំពុងចាត់វិធានការក្តៅ គឺធ្វើយ៉ាងណាកុំបញ្ហានេះកើតឡើង នៅក្នុងមូលដ្ឋានឃុំទង់ត្រឡាច ។ជាមួយគ្នានេះដែរ ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង បានបន្ថែមថា ការបោះឆ្នោតឃុំសង្កាត់ នឹងប្រព្រឹត្តិទៅនៅឆ្នាំ២០២៧ខាងមុខ ដូចនេះ សមាជិកបក្សទាំងអស់ត្រូវបន្តខិតខំ ស្រូបយកសន្លឹកឆ្នោតឲ្យបានកើនឡើងថែមទៀត ខណៈដែលឃុំទង់ត្រឡាច មានចំនួន៥អាសនៈ គឺគណបក្សប្រជាជនកម្ពុជាទទួលបានទាំងអស់ កាលពីបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២កន្លងទៅ ។ក្នុងពិធីនេះ លោក ចាស់ ជឿន ជាសមាជិកបក្ស និងជាមេឃុំទង់ត្រឡាច ក៏បានប្ដេជ្ញាខិតខំអនុវត្តតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រឹងប្រែងថែរក្សាសមាគ្គីផ្ទៃក្នុងបក្ស ឲ្យកាន់តែរឹងមាំ និងទាក់ទាញសន្លឹកឆ្នោត ដើម្បីឲ្យគណបក្សបន្តឈ្នះ នៅអាណត្តិក្រោយទៀត ។គួរបញ្ជាក់ថា ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមឧកញ៉ាប្រធានក្រុមការងារ ក៏បានឧបត្ថម្ភថវិកាមួយចំនួន ដល់សមាជិកគណបក្សដែលមានកូនខ្ចី ឧបត្ថម្ភថវិកាដល់ប៉ុស្តិ៍នគរបាលឃុំ ដែលកំពុងខិតខំធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ និងការងារជួសជុលអគារសាលាឃុំទង់ត្រឡាចផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខបង្ក្រាបទីតាំងចែកចាយ ផលិត​លិខិត​ឆ្លង​ដែន​ប្រទេស​ចិន​ក្លែងក្លាយ

2026/05/24 02:10:40 pm        969
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពី លោក លី គីមស៊ាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១០:០០ នាទី បានធ្វើការចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅរកជនបរទេស ដែលស្ថិតនៅទីតាំង ផ្ទះ លេខ ០៥ ផ្លូវA០២ បុរី ជីបម៉ុង ហ្គ្រេនភ្នំពេញស៊ីធី ស្ថិតនៅផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានត្រួតពិនិត្យឃើញ; មានជនចិនស្នាក់នៅ សរុបចំនួន ០៥នាក់ ប្រុស ( មានលិខិតឆ្លងដែន ចំនួន និងជនជាតិ ចិន ចំនួន ០៣នាក់ ប្រុស (សង្ស័យ កាន់លិខិតឆ្លងដែន ក្លែងក្លាយ )សំភារៈវត្ថុតាងរួមមាន៖ - កុំព្យូទ័រ យួរដៃ ចំនួន ០១គ្រឿង - លិខិតឆ្លងដែនក្លែងក្លាយជនជាតិចិន ចំនួន ៤៨ក្បាល - បណ្ណ័ការងារជនបរទេស ចំនួន ៤៥កាត - ត្រា ចំនួន ០៥ត្រា - ស្ទិកខ័របិទ ( បញ្ជាក់ សុពលភាព វិសារ ) មួយចំនួន - តាំប៉ុងពណ័ ក្រហម ចំនួន ០២ - ទឹកថ្នាំត្រាពណ័ ក្រហម ចំនួន ០៣ដប ជាលទ្ធផល​ ។ ក្រោយពីបានធ្វើការសាកសួរ ជនសង្ស័យខាងលើ​ ជាប់ពាក់ពន្ធ័ បទល្មើស​ក្លែងឯកសារ​សាធារណៈ​​ (​ រក្សរក្សាទុកលិខិតឆ្លងដែនក្លែងក្លាយ ,​ សៀសៀវភៅការងារជនបរទេសក្លែងក្លាយ ,​ ទិដ្ឋា​ការ​​ស្នាក់នៅ​(visa) របស់ជនជាតិចិន​ ​ក្លែងក្លាយ។ ដោយ​បានការអនុញ្ញាតពីលោក​ លី​ គីមស៊ាន​ ព្រះរាជ​អាជ្ញា​រង​ នៃ​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ សម្រេច​នាំខ្លួនជនជាតិចិន​ ទាំង៥នាក់​ រួមនិងវត្តុតាងដែលបានដកហូត​ ប្រគល់​ជូន​អធិការដ្ឋាន​នគរបាលខណ្ឌសែនសុខ​ ដើម្បីកសាងនីតិវិធីតាមផ្លូវច្បាប់៕

សហព័ន្ធបណ្តុំសមាគមអង្គការសង្គមស៊ីវិល៖ ច្បាប់កាតព្វកិច្ចយោធាមានសារសំខាន់ និងមានសារប្រយោជន៍សម្រាប់ជាតិ

2026/05/24 02:02:37 pm        637
ភ្នំពេញ៖ សហព័ន្ធបណ្តុំសមាគមអង្គការសង្គមស៊ីវិលបានបញ្ជាក់ថា ច្បាប់កាតព្វកិច្ចយោធាមានសារសំខាន់ និងមានសារប្រយោជន៍សម្រាប់ជាតិ និងមានចក្ខុវិស័យ ទស្សនវិស័យ គឺបានបង្ហាញយ៉ាងច្បាស់អំពីការលើកកម្ពស់ស្មារតី ការចូលរួមការពារជាតិ និងជាការឆ្លើយតបទៅនិងស្ថានភាពសង្គម និងជាការចូលរួមចំណែកបណ្តុះនៅចំណេះជំនាញដល់យុវជន យុវនារី និងបណ្តុះធនធានមនុស្សចំណេះដឹងអំពីការឆ្លើយតប ត្រៀមឆ្លើយតបទៅនិងស្ថានភាពសង្គមដែលជួបបញ្ហាប្រឈម គឺពាក់ព័ន្ធនឹងការឈា្លនពានរបស់ថៃ។បណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធបណ្ឌុំសមាគមអង្គការសង្គមស៊ីវិលបានមានប្រសាសន៍ថា ច្បាប់កាតព្វកិច្ចយោធាមានសារសំខាន់ និងមានសារប្រយោជន៍សម្រាប់ជាតិ ហើយអ្វីដែលជាការដាក់ចេញនិងការគិតគូររបស់រាជរដ្ឋាភិបាល អំពីច្បាប់កាតព្វកិច្ចយោធា ដែលរដ្ឋសភា និងព្រឹទ្ធសភាបានអនុម័ត ដែលគ្រោងនឹងប្រកាសឲ្យប្រើនៅច្បាប់កាតព្វកិច្ចយោធា គឺស្របតាមសភាពការណ៍តម្រូវ។ ហើយច្បាប់នេះ មានតាំងពីឆ្នាំ២០០៦ តែដោយសារច្បាប់មានការខ្វះចម្លោះទៀបនៅឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានធ្វើការកែសម្រួលនឹងដាក់ការអនុវត្តច្បាប់កាតព្វកិច្ចយោធាដែលជាផលប្រយោជន៍ជាតិ។ បណ្ឌិត ហ៊ាង គឹមស្រឿន បានបន្តថា ច្បាប់កាតព្វកិច្ចយោធាមានចក្ខុវិស័យ ទស្សនវិស័យ គឺបានបង្ហាញយ៉ាងច្បាស់អំពីការលើកកម្ពស់ស្មារតី ការចូលរួមការពារជាតិ និងជាការឆ្លើយតបទៅនិងស្ថានភាពសង្គម និងជាការចូលរួមចំណែកបណ្តុះនៅចំណេះជំនាញដល់យុវជន យុវនារី និងបណ្តុះធនធានមនុស្សចំណេះដឹងអំពីការឆ្លើយតប ត្រៀមឆ្លើយតបទៅនិងស្ថានភាពសង្គមដែលជួបបញ្ហាប្រឈម គឺពាក់ព័ន្ធនឹងការឈា្លនពានរបស់ថៃ។កម្ពុជាមិនចង់បានសង្គ្រាមទេ គឺកម្ពុជាចាប់បានសន្តិភាព។ រាជរដ្ឋាភិបាលបានគិតគូរអំពីបញ្ហាដាក់ចេញនៅច្បាប់កាតព្វកិច្ចយោធាដើម្បីបម្រុងទុក ដើម្បីត្រៀមទុកនៅពេលជាតិត្រូវការ។ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធបណ្ឌុំសមាគមអង្គការសង្គមស៊ីវិលបានបន្តទៀតថា មានបណ្ឌិតក្រៅស្រុកវង្វេងទិស ក៏ដូចជាក្រុមប្រឆាំងនៅក្រៅប្រទេសមួយចំនួនបានលើកឡើង គឺជាការបំផ្លើសបំភ្លៃខុសពីការពិត និងបំបែកបំបាក់ជាតិ និងនិយាយគ្មានការយល់ដឹងអំពីវិសាលភាព និងនីតិវិធីច្បាប់កាតព្វកិច្ចយោធា។ ហើយសូមឲ្យប្រជាពលរដ្ឋកុំជឿតាមការលើកឡើងរបស់ក្រុមប្រឆាំងដែលមានចរិកញុះញង់។ ពីព្រោះច្បាប់កាតព្វកិច្ចយោធាមានសារប្រយោជន៍មានសារសំខាន់។សម្រាប់ប្រទេសជាតិ។ សូមជម្រាបថា សូមជម្រាបថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តឯកច្ឆន្ទហើយសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ក្នុងសំឡេងគាំទ្រ ១១៤ លើ ១១៤ សំឡេង។ ហើយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់កាតព្វកិច្ចយោធា ដោយឥតកែប្រែចំនួន ៥៨សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ យោងតាមខ្លឹមសារច្បាប់នេះ គឺប្រជាពលរដ្ឋខ្មែរភេទប្រុសដែលមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ ខែ ខណៈដែលស្ត្រីត្រូវបានអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្ត។ យុវជនដែលឆ្លងកាត់ការហ្វឹកហ្វឺននេះ នឹងទទួលបានការអភិវឌ្ឍកាយសម្បទា ការអប់រំស្មារតីស្នេហាជាតិ វិន័យ និងទទួលបានប្រាក់ឧបត្ថម្ភផ្សេងៗ។ លើសពីនេះ ក្រោយពីបានបញ្ចប់កាតព្វកិច្ច ពួកគេនឹងទទួលបានអាទិភាពក្នុងការប្រឡងចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ សហគ្រាសសាធារណៈ និងឯកជន ព្រមទាំងឱកាសបន្តការសិក្សា និងការងារនៅបរទេសផងដែរ៕ អត្ថបទៈ វង្ស សុភាព

ជនសង្ស័យ២នាក់ លួចម៉ូតូរបស់ស្រ្តីអនាម័យត្រូវបាននគរបាលខណ្ឌ៧មករាឃាត់ខ្លួន និងប្រគល់ម៉ូតូជូនជនរងគ្រោះវិញ

2026/05/24 01:56:42 pm        469
ភ្នំពេញ ៖ ជនសង្ស័យ០២នាក់ ធ្វើសកម្មភាពលួចម៉ូតូ Today របស់ ស្រ្តីអ្នកសម្អាតអនាម័យ នៅក្បែរសួនមិត្តភាព ត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករា និងនគរបាលប៉ុស្តិ៍មិត្តភាព ស្រាវជ្រាវបន្ទាន់ ឃាត់ខ្លួនបាន។ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនគរបាលខណ្ឌ៧មករា ដឹកនាំដោយលោក វរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ បានប្រគល់ម៉ូតូជូនដល់ ស្រ្តីចំណាស់ដែលជាបុគ្គលិកអនាម័យវិញ និងមានសម្ភារៈថវិកាជូនបន្តិចបន្តួចផងដែរ។ប្រតិបត្តិការនេះបានធ្វើឡើង ក្រោយមានការណែនាំពី លោក ថេង សុថុល ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ៧មករាឲ្យ លោកវរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា ធ្វើការស្រាវជ្រាវបន្ទាន់ដើម្បីកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ចំណុចមុខឡាក់គីស្តារ ផ្លូវ ៣៣៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក និងជនសង្ស័យម្នាក់ទៀត ខាងមុខផ្ទះលេខ២១អាផ្លូវ៤៥ប៊ីធី សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្នុងនោះវត្ថុតាងនគរបាលបានដកហូតរួមមាន ទូរស័ព្ទដៃចំនួន០២គ្រឿងម៉ាកTECNO SPARK ពណ៌ស និងម៉ាកTECNO SPARK ពណ៌ស (ជារបស់ជនសង្ស័យ) និងម៉ូតូ ម៉ាក់ហុងដា គប់ ម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាព, ម៉ូតូ០១គ្រឿង ម៉ាកTODAY ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1IN-8368 (ជារបស់ជនរងគ្រោះ) ។ គួរបញ្ជាក់ផងដែរ កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ស្រ្តីចំណាស់ម្នាក់ ជាអ្នកសម្អាតបរិស្ថានអនាម័យ ខណៈពេលកំពុងបំពេញការងារ បានចតម៉ូតូម៉ាក ធូដេ នៅតាមផ្លូវ ត្រង់ចំណុចមុខ សម្ភពបញ្ញា ផ្លូវ ១២៨ ភូមិ៤ សង្កាត់មិត្តភាពខណ្ឌ៧មករា រាជធានីភ្នំពេញស្រាប់តែមានក្រុមជនសង្ស័យ០២នាក់ បានធ្វើសកម្មភាពលួចម៉ូតូយកទៅបាត់តែម្ដង។បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបាននគរបាលឃាត់ខ្លួន និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ អត្ថបទ ៖ កុម្ភៈ

សម្ដេចធិបតី៖ ការអនុវត្តកាតព្វកិច្ចយោធា គឺការកសាងធនធានមនុស្សដែលមានវិន័យ និង​មនសិការ​​ស្នេហាជាតិខ្ពស់

2026/05/24 01:44:54 pm        494
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍​បញ្ជាក់​ថា​គោលដៅ​ចម្បង​នៃការអនុវត្តកាតព្វកិច្ចយោធា គឺការកសាងនូវសង្គម​មួយ​ប្រកប​ទៅ​ដោយ​ធន​ធានម​នុស្សដែ​លមានវិន័យ សីលធម៌ សមត្ថភាព មនសិការស្នេហាជាតិខ្ពស់ មានភាពអង់​អាច​ក្លាហាន មានឆន្ទៈមោះមុត និងត្រៀមខ្លួនរួចជាស្រេចគ្រប់ពេលវេលា ដោយហ៊ានលះបង់​គ្រប់​បែប​យ៉ាង​ដើម្បី​បុព្វហេតុការពារជាតិ មាតុភូមិដោយឥតលក្ខខណ្ឌ។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានរំលេចនូវប្រសាសន៍របស់សម្ដេចធិបតី នាយក​រដ្ឋ​មន្រ្ដីបែបនេះ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ។ ឯកឧត្តមបានថ្លែងច្បាប់ស្តីពីកាតព្វកិច្ចយោធាត្រូវបានព្រឹទ្ធសភាអនុម័តរួចរាល់នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។ ច្បាប់នេះត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​ចាត់​ទុក​ជាការបណ្តុះស្មារតី និងមនសិការស្នេហាជាតិ ដើម្បីត្រៀមខ្លួនលះបង់បម្រើជាតិមាតុភូមិ។ ឯកឧត្តមបានរំលេចថា យោងតាមសម្តេចធិបតី គោលដៅចម្បងនៃការអនុវត្តកាតព្វកិច្ចយោធា គឺ​ការ​កសាងនូវសង្គមមួយប្រកបទៅដោយធនធានមនុស្សដែលមានវិន័យ សីលធម៌ សមត្ថភាព មន​សិការ​ស្នេហាជាតិខ្ពស់ មានភាពអង់អាចក្លាហាន មានឆន្ទៈមោះមុត និងត្រៀមខ្លួនរួច​ជា​ស្រេច​គ្រប់​ពេល​វេលា ដោយហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ ដោយឥត​លក្ខ​ខណ្ឌ​។ សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលមាន ៨ ជំពូក និង ២០ មាត្រា ត្រូវ​បាន​អង្គ​សភាទាំងមូលបានអនុម័តជាឯកច្ឆន្ទដោយ សំឡេង ១១៤ លើ ១១៤ ក្នុងសម័យ​ប្រជុំ​ជា​វិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តសេច​ក្តីព្រា​ងច្បា​ប់សំខាន់​ៗ​ចំនួ​ន​ពីរ​ដែល​ជា​តម្រូវ​ការចាំបាច់របស់ប្រទេសជាតិ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ។ សេចក្តី​ព្រាង​ច្បាប់នេះត្រូវបានរៀបចំឡើងដោយអនុលោមតាមមាត្រា ៤៩ ថ្មី នៃរដ្ឋធម្មនុញ្ញ និង​គោល​នយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងពង្រឹងវិស័យការពារជាតិ និងការ​បណ្តុះប​ណ្តាល​យុវជន។ យោងតាមខ្លឹមសារច្បាប់នេះ គឺប្រជាពលរដ្ឋខ្មែរភេទប្រុសដែលមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល២៤ខែ ខណៈដែល​ស្ត្រី​ត្រូវ​បាន​អនុវត្ត​តាម​គោលការណ៍ស្ម័គ្រចិត្ត។ យុវជនដែលឆ្លងកាត់ការហ្វឹកហ្វឺននេះ នឹងទទួលបានការអភិវឌ្ឍកាយសម្បទា ការអប់រំស្មារតីស្នេហាជាតិ វិន័យ និងទទួលបានប្រាក់ឧបត្ថម្ភផ្សេងៗ។ លើសពីនេះក្រោយពីបានបញ្ចប់កាតព្វកិច្ច ពួកគេនឹងទទួលបានអាទិភាពក្នុងការប្រឡងចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ សហគ្រាសសាធារណៈ និងឯកជន ព្រមទាំងឱកាសបន្តការសិក្សា និងការងារនៅបរទេសផងដែរ៕

ក្រុម AOT បន្តចុះសង្កេតការណ៍ទីតាំងថៃឈ្លានពានកម្ពុជា ការណ៍​នេះ​ជំរុ​ញ​ការ​ខណ្ឌ​សីមា​ព្រំដែន​ប្រទេស​ទាំងពីរ

2026/05/24 01:36:38 pm        362
បន្ទាប់ពីបានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៤ ខែ​ឧសភា ឆ្នាំ២០២៦ រហូតមកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ ក្រុម​អ្នក​សង្កេត​ការណ៍​អាស៊ាន ​(AOT) ក្រោមអាណត្តិដឹកនាំរបស់ហ្វីលីពីន បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាពព្រំដែននៅតំបន់សំខាន់ៗមួយចំនួនដែលថៃឈ្លានពានកម្ពុជា ក្នុង​ខេត្ត​បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។ ជាក់ស្ដែងកាលពីទី១៧ ខែឧសភា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោម​អាណត្តិ​ដឹកនាំរបស់ហ្វីលីពីន បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពី​ស្ថាន​ភាព​ព្រំដែន​នៅតំ​បន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំង​ត្រូវ​បាន​ទទួល​រង​ការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រ​កាន់កាប់​ដោយ​ខុស​ច្បាប់​របស់​យោធា​ថៃ ដោយបានធ្វើឱ្យប្រជាពលរដ្ឋ​កម្ពុជា​ជា​ច្រើនគ្រួ​សារ​មិនទា​ន់​អាច​វិល​ត្រឡប់​ទៅកា​ន់​លំនៅដ្ឋានវិញបាននៅឡើយ និងធ្វើការពិនិត្យលើការគោរព និងការអនុវ​ត្ត​វិធា​ន​ការ​ទាំង​អស់​ក្នុង​សេច​ក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ។ បន្ទាប់មកថ្ងៃទី១៧ ខែឧសភាដដែល ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងប្រជាពលរដ្ឋកម្ពុជាបង្កបង្កើន និងអាស្រ័យផលជាយូរណាស់មកហើយ និងជាទីតាំងដែលកម្ពុជាបន្តកាន់កាប់ ក្រោយបទឈប់បាញ់បន្ទាន់រវាងកម្ពុជានិងថៃ បានចូលជាធរមានចាប់តាំងពីវេលាម៉ោង ១២:០០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មកម្ល៉េះ និងធ្វើការពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ។ រហូតមកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ធ្វើការពិនិត្យលើការគោរព និងអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ។ តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់ថា ស្ថានភាពនេះគូសបញ្ជាក់ពីភាពចាំបាច់ និងបន្ទាន់ ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរអាចវិលត្រលប់ទៅកាន់លំនៅដ្ឋានវិញដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ក៏ដូចជាបន្តប្រកបរបរចិញ្ចឹមជីវិតដូចធម្មតាឡើងវិញ។ ........ ប៉ែន បូណា ក្រុម AOT បន្តចុះសង្កេតការណ៍ ........ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ម្ដងហើយម្ដងទៀតថា កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានាដែលបានឯកភាពគ្នារវាងកម្ពុជា និងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពសំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងតែងតែស្វាគមន៍ដល់បណ្តាប្រទេសជាមិត្តដែលមានបំណងក្នុងការចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បញ្ជាក់ថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា តែងតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ៕

ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋាន ខេត្តកណ្តាលជួប​សំណេះ​សំណាល ជាមួយសមាជិកថ្មី និងចាស់ចំនួន ១៤២នាក់ នៅភូមិឃ្លាំងមឿងជើង សង្កាត់​ព្រែកអំពិល

2026/05/24 01:24:57 pm        178
កណ្តាល៖ ឯកឧត្តម ស៊ុយ ឆៃលាង ប្រធានក្រុមការងារចលនាកសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន ​ខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល ប្រធាន​គណៈ​កម្មាធិការគណបក្សខេត្តកណ្តាល និងជាអភិបាលនៃគណៈអភិបាល ខេត្តកណ្តាល អញ្ជើញ​ជាអ​ធិបតី ក្នុងពិធីសំណេះសំណាល ជាមួយសមាជិកថ្មី និងសមាជិក​ចាស់​ចំនួន​១៤២នាក់ នៅភូមិឃ្លាំងមឿងជើង សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជ័យ សិទ្ធី ប្រធានក្រុមការងារចុះជួយគណបក្សនៅសង្កាត់ព្រែកអំពិល និងលោក ចាន់ តារា ប្រធានគណៈកម្មាធិការគណបក្ស និងជាអភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល រួមនឹង។ ក្នុងឱកាសនោះ ឯកឧត្តម ស៊ុយ ឆៃលាង បានធ្វើការគូសបង្ហាញអំពីទិដ្ឋភាពទូទៅព្រឹត្តិការណ៍នយោបាយ ផែនការយុទ្ធសាស្ត្រគណបក្ស ព្រមទាំងយុទ្ធសាស្រ្តអទិភាពចម្បងៗរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលបានដាក់ចេញ និងកំពុងអនុវត្តន៍ប្រកបដោយជោគជ័យ គឺ “មនុស្ស ទឹក ផ្លូវ ភ្លើង និង បច្ចេកវិទ្យា ឌីជីតែល” ព្រមទាំងបានធ្វើការបង្ហាញអំពីមូលធនមនុស្ស ដើម្បីកម្ពុជាឆ្ពោះទៅបន្តភាពរីកចំរើន និងការអភិវឌ្ឍដើម្បីកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចនូវចក្ខុវិស័យទទទួលបានចំណូលកំរិតមធ្យមនៅឆ្នាំ ២០៣០ និងចំណូលកំរិតខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្តមបានផ្តល់ការលើកទឹកចិត្ត បងប្អូនប្រជាពលរដ្ឋជាសមាជិកថ្មី បន្តរួមគ្នាជាកម្លាំងតែមួយ ជាមួយគណបក្សប្រជាជនកម្ពុជា មានគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែនប្រធានគណបក្ស បានដឹកនាំប្រទសមានសន្តិភាពទើបយើងមានអ្វីៗគ្រប់យ៉ាងដូចពេលនេះ។ ឯកឧត្តម បានជម្រាបដល់បងប្អូនជាសមជិកថ្មីថា៖«គ្មានក្រុមគណបក្សប្រឆាំងឯណា មករំដោះជាតិ ចេញ ពីរបបអាវខ្មៅ បនប្រល័យពូជសាសន៍ ប៉ុល ពត ឡើយ គឺមានតែឥស្សរជន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលបានរំដោះប្រទេសជាតិ ចេញពីរបបវាលពិឃាត និងបានកសាងប្រទេសកម្ពុជាពីបាតដៃទទេ រហូតធ្វើឱ្យប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័យរីកចម្រើនដូចពេលបច្ចុប្បន្ននេះ»។ ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាបន្តទៀត នៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ ដើម្បីអោយក្លាយជាសកម្មជនរបស់គណបក្ស ជាអ្នកជួយឃោសនាគោលនយោបាយជូនគណបក្សដល់មូលដ្ឋានរបស់យើង បានក្លាយមនុស្សរបស់គណបក្ស នៅជាមួយ ជឿជាក់ ការពារគណបក្សគ្រប់កាល:ទេស: ជួយបម្រើគ្នា ចែករំលែក សម្រាលទុក្ខគ្នាទៅវិញទៅមក នៅតាមមូលដ្ឋានដែលយើងកំពុងរស់នៅ ជាពិសេសគឺបោះឆ្នោតជូនគណបក្សយើងនៅថ្ងៃទិ6-6-2026(មានឈ្មោះបោះឆ្នោត)។ ចុងក្រោយ ឯកឧត្តមបានចែករំលែកដល់យុវជនអំពីច្បាប់ស្តីពីកាត្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិដែលជាកាត្វកិច្ចចាំចាប់ និងជាកិត្តិយសដ៏មហាធំធេងរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបៗ និងជាមូលដ្ឋានគ្រឹះនៃប្រភពកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យចេះស្រឡាញ់ទឹកដី ការពារទឹកដីដែលជាតម្រូវការរបស់ប្រទេសជាតិ៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្រី្តសុខាភិបាលនៅភ្នំពេញ បន្តសកម្មភាពអប់រំសុខភាព លុបបំបាត់ជម្រកមូសខ្លា បរិស្ថានស្អាត សុខភាពល្អដល់ពលរដ្ឋ
06/05/2026 03:06 PM
ទេសចរ៖ បរិស្ថានធម្មជាតិស្រស់ស្អាតរបស់កម្ពុជាបានរួមចំណែកខ្លាំងទាក់ទាញទេសចរអន្តរជាតិ
06/05/2026 03:06 PM
ក្រសួងបរិស្ថានកំពុងជំរុញសកម្មភាពយុទ្ធសាស្ត្រចក្រា ដើម្បីភាពស្អាត បៃតង និងចីរភាព
06/05/2026 03:06 PM
ករណីគ្រឿងញៀនជាង១តោន ៖ តុលាការចោទប្រកាន់មនុស្សចំនួន ១១នាក់ និងតាមចាប់មេក្លោងជាមួយអ្នកពាក់ព័ន្ធ
06/05/2026 02:06 PM
ក្រសួងការងាររៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែងដល់អតីតពលករ
06/05/2026 02:06 PM
សង្គមស៊ិវិលគាំទ្ររដ្ឋាភិបាលប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS
06/05/2026 02:06 PM
កូនខ្មែរ ៣នាក់បងប្អូន ប្រឡងក្នុងប្រទេស ក្រៅប្រទេសទទួលបានពានរង្វាន់និងមេដាយជាង ៣០០មេដាយ
06/05/2026 02:06 PM
សម្តេចប្រធានរដ្ឋសភា៖ រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក
06/05/2026 02:06 PM
កាតាអំពាវនាវដល់គ្រប់ភាគីឆ្លើយតបជាវិជ្ជមានចំពោះកិច្ចប្រឹងប្រែងសម្របសម្រួលដែលកំពុងបន្តរវាងអាមេរិកនិងអ៊ីរ៉ង់
06/05/2026 02:06 PM
កម្ពុជា និងចិន ចុះហត្ថលេខា ដើម្បីជួយសម្រួល​វិស័យ​ធុរៈកិច្ច​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ប្រទេសទាំងពីរ
06/05/2026 02:06 PM