ក្រសួងព័ត៌មាន ប្រគល់ថវិកា ១០៦លានរៀល ប្រមូលបានពីព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌​ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ
អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា

2026/01/19 01:54:45 pm        204
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តមបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជាជិតបញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជា បានជួបសំណេះសំណាល និងពិភាក្សាការងារ នាខណៈដែល ឯកឧត្តម ជិតនឹងបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា.ក្នុងជំនួបនេះ ឯកឧត្តម ហ៊ុន ម៉ានី និង ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការ នៅក្នុងក្របខណ្ឌមុខងារសាធារណៈ និងយុវជន ក៏ដូចជាការពង្រឹងទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង និងជិតស្និទ្ធរវាងប្រទេសយើងទាំងពីរឆ្ពោះទៅអនាគត៕

សាលារៀនទូទាំងក្រុងប៉ោយប៉ែត បើកដំណើរការឡើងវិញ តែមានចំនួនសិស្សតិចជាងមុន

2026/01/19 01:46:57 pm        173
 សាលារៀនទូទាំងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នបានបើកដំណើរការសិក្សាជាធម្មតាវិញហើយ។ ការបើកដំណើរការ ចាប់ផ្ដើមពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៦ ក្រោយពេលបទឈប់បាញ់ចូលជាធរមាន និងស្ថានភាពព្រំដែនមានភាពស្ងប់ស្ងាត់ អាចមានសុវត្ថិភាពសម្រាប់ដំណើរការសិក្សា។ ទោះការសិក្សាវិលទៅសភាពដើមក្ដី ចំនួនសិស្សមានការប្រែប្រួលតិចជាងមុន។ នេះបើតាមការបញ្ជាក់របស់ អនុប្រធានការិយាល័យអប់រំ នៃក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ទិដ្ឋភាពតម្រង់ជួរ ការគោរពទង់ជាតិ ដំណើរការរៀន និងបង្រៀន នៅតាមសាលារៀន នៅក្រុងប៉ោយប៉ែត បានចាប់ផ្ដើមជាថ្មី ក្រោយផ្អាកសិក្សាអស់មួយរយៈមកនេះ។ ការផ្អាកសិក្សា ចាប់តាំងពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៥ ដោយសាលារៀនទើបបើកទ្វារទទួលសិស្សជាថ្មីនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៦ថ្មីៗនេះប៉ុណ្ណោះ។កំឡុងពេលផ្អាកការសិក្សានោះ សិស្សខ្លះបានភៀសសឹក សិស្សខ្លះបន្តស្នាក់នៅក្រុងប៉ោយប៉ែតដដែល។ សិស្សខ្លះបានចុះឈ្មោះសិក្សានៅសាលាផ្សេង ដែលនៅក្បែរកន្លែងខ្លួនភៀសសឹក សិស្សខ្លះនៅបន្តសិក្សាតាមប្រព័ន្ធអនឡាញ ជាមួយលោកគ្រូ អ្នកគ្រូ នៅសាលាដើមរបស់ខ្លួន។ការបើកទ្វារដំណើរការសិក្សាជាថ្មីនេះ ក៏បានផ្ដល់ស្នាមញញឹមសម្រាប់សិស្សានុសិស្សផងដែរ។ ស្នាមញញឹមក៏ព្រោះពួកគេអាចវិលចូលសិក្សាជាធម្មតាវិញ បានសិក្សាផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ ក្ដីបារម្ភបានកាត់បន្ថយ អារម្មណ៍ផ្តោតលើការរៀនក៏មានភាពប្រសើរជាងមុន។ នេះជាការលើកឡើងរបស់ សិស្សសិក្សានៅវិទ្យាល័យ ប៉ោយប៉ែតក្រុង។លោក ហេង ណូក អនុប្រធានការិយាល័យអប់រំ នៃក្រុងប៉ោយប៉ែត លើកឡើងឱ្យដឹងដែរថា កំឡុងពេលផ្អាកការសិក្សា សាលារៀន លោកគ្រូ អ្នកគ្រូ នៅបន្តមានទំនាក់ទំនងជាមួយសិស្សជាប្រចាំ។ ភ្ជាប់ជាមួយទំនាក់ទំនងនេះ លោកគ្រូ អ្នកគ្រូ ក៏បានទម្លាក់មេរៀនទៅតាមគ្រុប តាមប្រព័ន្ធទំនាក់ទំនងសង្គមនានា ក៏ដូចជាធ្វើការបង្រៀនផ្ទាល់តាមប្រព័ន្ធអនឡាញផងដែរ។ លោកបន្តថា បច្ចុប្បន្នក្រោយបើកដំណើរការសាលារៀនឡើងវិញ ដំណើរការសិក្សាបានវិលទៅរកសភាពដើមជាធម្មតា តែចំនួនសិស្សជារួមមានការថយចុះ ព្រោះសិស្សមួយចំនួនបានផ្ទេរការសិក្សាទៅសាលារៀននៅក្នុងភូមិសាស្ត្ររាជធានី-ខេត្តដទៃ។ពាក់ព័ន្ធនឹងរឿងនេះដែរ លោក កែម ចន នាយកវិទ្យាល័យ ប៉ោយប៉ែតក្រុង លើកឡើងថា សាលារបស់លោក កំឡុងពេលផ្អាកការសិក្សា សាលានៅតែព្យាយាមផ្ដល់ការបង្រៀនតាមប្រព័ន្ធអនឡាញ។ សាលាមិនចង់ឱ្យសិស្សខកខាន ការទទួលចំណេះដឹងនោះទេ ទោះស្ថិតក្នុងគ្រាលំបាកក្ដី។ លោកជាគណៈគ្រប់គ្រងសាលាពិតជាសប្បាយចិត្ត ពេលដែលសាលារៀនអាចបើកដំណើរជាថ្មីវិញបែបនេះ។គួររម្លឹកថា ការផ្ទុះអាវុធនៅតាមបណ្ដោខេត្តជាប់ព្រំដែន នៅក្នុងកំឡុងខែធ្នូ ឆ្នាំ២០២៥កន្លងទៅនេះ បានបង្ខំឱ្យមានការភៀសសឹក បង្ខំឱ្យមានការបិទទ្វាសាលារៀនជាបណ្ដោះអាសន្នភ្លាមៗជាច្រើន។ ក្រោយបទឈប់បាញ់ ចូលជាធរមាន ពលរដ្ឋភៀសមួយចំនួនក៏បានវិលទៅរស់នៅភូមិដ្ឋានវិញ សាលារៀនមួយចំនួនធំ ក៏បានដំណើរការសិក្សាឡើងវិញ។ តែប្រជាពលរដ្ឋមួយចំនួន ត្រូវបន្តស្នាក់នៅជំរំភៀសសឹក និងសិស្សមួយចំនួនត្រូវបន្តសិក្សានៅតាមរោង តាមអាគារសិក្សាបណ្ដោះអាសន្ន៕ អត្ថបទ៖កឹមហុក   

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តឧត្តរមានជ័យ

2026/01/19 01:36:06 pm        199
នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានអញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារអនុវត្តបន្តរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ។នាឱកាសនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សូមថ្លែងការកោតសរសើរដល់រដ្ឋបាលខេត្តគ្រប់ជាន់ខេត្ត ដែលបានខិតខំអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ជាពិសេសក្នុងមានជម្លោះព្រំដែន ព្រមទាំងដោះស្រាយការលំបាកជូនបងប្អូនជនភៀសសឹក។

រដ្ឋបាលរាជធានីភ្នំពេញបដិសេធការស្នើសុំបន្តលក់ដូរនៅលើចិញ្ចើមផ្លូវ ទ្រូងផ្លូវរបស់អាជីវករ ហើយលើកទឹកចិត្តឱ្យទៅលក់នៅកន្លែងថ្មីដែលមានលក្ខខណ្ឌអនុគ្រោះជាច្រើន

2026/01/19 01:21:22 pm        233
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះបានធ្វើការសម្របសម្រួលជាមួយបងប្អូនអាជីវករ ដែលលក់ដូរនៅតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវ នៅតំបន់ជុំវិញផ្សារដើមគ ឱ្យទៅលក់ដូរនៅផ្សារបោះដុំបន្លែផ្លែឈើ (ផ្សារដើមគថ្មី) ឬទីតាំងឯកជនសមស្របណាមួយ។ ក្នុងជំនួបនេះ រដ្ឋបាលរាជធានីភ្នំពេញនៅតែបន្តយកចិត្តទុកដាក់និងសម្របសម្រួល ព្រមទាំងធានាដល់ជីវភាពរបស់បងប្អូនអាជីវករដែលខ្វះខាតខ្លាំង ដែលមានអង្កររបស់រដ្ឋបាលរាជធានីភ្នំពេញ ជួយទំនុកបំរុងដល់បងប្អូនដែលអាចមានផលលំបាកនាពេលដែលផ្លាស់ប្ដូរទៅទីតាំងថ្មី ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដោយមិនទុកប្រជាពលរដ្ឋម្នាក់ណាចោលនោះទេ។ ការស្នើសុំបន្តលក់ដូរនៅទីតាំងដដែលនៅលើចិញ្ចើមផ្លូវ ទ្រូងផ្លូវនេះ គឺរដ្ឋបាលរាជធានីភ្នំពេញ មិនអាចអនុញ្ញាតជូនបានទេ។ ដូចនេះជម្រើសដ៏ល្អ សូមអញ្ជើញបងប្អូនអាជីវករទៅលក់នៅកន្លែងថ្មី ដែលមានលក្ខខណ្ឌអនុគ្រោះជាច្រើន ជាជាងមិនទាន់បានដល់ទីតាំងផ្សារបោះដុំបន្លែផ្លែឈើ (ផ្សារដើមគថ្មី) ឬទីតាំងផ្សារផ្សេងៗដែលមានតូបត្រឹមត្រូវ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យកាន់តែល្អប្រសើរសម្រាប់ប្រយោជន៍សាធារណជនជារួម៕

ពលរដ្ឋភៀសសឹកនៅស្រុកស្រីស្នំ ជឿជាក់លើរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ

2026/01/19 12:56:45 pm        208
ប្រជាពលរដ្ឋភៀសសឹក មកពីព្រំដែនកម្ពុជាថៃ ខេត្ដឧត្ដរមានជ័យ បានបន្ដស្នាក់នៅមណ្ឌលសុវត្ថិភាពនៅវត្ដប្រាសាទបុទុមមោង ស្រុកស្រីស្នំ ខេត្ដសៀមរាប ខណៈដែលលំនៅឋានរបស់ពួកគាត់ស្ថិតនៅតំបន់ក្រហម ប៉ុន្ដែពួកគាត់ បង្ហាញក្ដីរំពឹងនិងជឿជាក់ថា ជម្លោះព្រំដែនកម្ពុជាថៃ នឹងមានសន្ដិភាពឡើងវិញ ។ប្រជាពលរដ្ឋភៀសសឹក កំពុងស្នាក់នៅមណ្ឌសុវត្ថិភាពវត្ដប្រាសាទបុទុមមោង ខេត្ដសៀមរាប បានរៀបរាប់ទុក្ខលំបាករបស់ខ្លួនក្នុងរយៈពេលសង្គ្រាមឈ្លានពានរបស់ភាគីថៃ មកលើប្រទេសកម្ពុជាថា បើទោះបីមានការហូចគ្រប់គ្រាន់ និងមានការមើលថែពីព្រះសង្ឃ អាជ្ញាធរគ្រប់លំដាក់ក៏ដោយ ប៉ុន្ដែពួកគាត់មិនសប្បាយចិត្ដនោះទេ ព្រោះបានចាកចោលផ្ទះឆ្ងាយ បារម្មណ៍ពីគ្រួសារធ្វើជាកងទ័ពនៅជួរមុខ ។ពួកគាត់យល់ថា មកដល់បច្ចប្បន្ននេះ ស្ថានភាពជម្លោះព្រំដែនកម្ពុជា ថា មានភាពល្អប្រសើរ បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងវីរកងទ័ពរបស់កម្ពុជា ឱ្យមកមាតុប្រទេសវិញ ប៉ុន្ដែពួកគាត់មិនអាចត្រឡប់ទៅផ្ទះវិញបាននៅឡើយ ដោយសារលំនៅឋានស្ថិតនៅតំបន់ក្រហម។ពួកគាត់សង្ឃឹមនិងជឿជាក់ថា អាចវិលទៅរកសន្ដិភាពដូចដើមវិញ ព្រោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនទុកឱ្យជម្លោះព្រំដែនកម្ពុជាថៃ អូសបន្លាយយូរទៀតឡើយ ជាពិសេស ការចូលរួមដោះស្រាយនៅក្នុងកិច្ចប្រជុំការងារ ព្រំដែន រវាងភាគីទាំងពីរ ។គិតត្រឹមថ្ងៃទី១៩ខែមករាឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋភៀសសឹក មកពីតំបន់ជម្លោះព្រំដែនកម្ពុជាថៃ ដែលបាននឹងកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព ក្នុងស្រុកស្រីស្នំ ខេត្ដសៀមរាប មានចំនួន២ពាន់៦០០គ្រួសារ ស្មើរនឹង៨ពាន់៧០០នាក់ ស្ថិតនៅក្នុងមណ្ឌលសុវត្ថិភាពចំនួន៦ទីតាំង៕

ទេសរដ្ឋមន្រ្តី លី ធុជ អំពាវនាវពលរដ្ឋរួមសាមគ្គីគ្នាជាធ្លុងមួយ និងជឿជាក់លើការដឹកនាំរបស់របស់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាព និងអនាគតរបស់ជាតិខ្មែរ

2026/01/19 12:50:19 pm        193
បាត់ដំបង៖ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន ជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងកម្មវិធីលើកផ្ទាំងប៉ាណូអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅមុខអនុវិទ្យាល័យ សម្ដេចឪ សម្ដេចម៉ែ ភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលជាតំបន់រងការទម្លាក់គ្រាប់បែកពីយោធាថៃ អំឡុងសង្រ្គាមលើកទី២រវាងកម្ពុជា-ថៃ។ ក្នុងកម្មវិធីនេះ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បញ្ជាក់ថា ការអប់រំយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ គឺជាកិច្ចការចាំបាច់មួយដែល សម្តេចធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី យកចិត្តទុកដាក់ខ្ពស់ ក្នុងការធានាសុខសុវត្ថិភាពជូនប្រជាជនភៀសសឹក ជាពិសេសកុមារ ដើម្បីបង្ការនិងទប់ស្កាត់ការគ្រោះថ្នាក់ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ទុកដោយយោធាថៃ។ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រទេសចិន ដែលជួយគាំទ្រដល់កម្មវិធីអប់រំនេះ ក៏ដូចជាប្រទេសជាមិត្ត និងដៃគូដទៃទៀត ដែលបាននិងកំពុងជួយគាំទ្រដល់វិស័យមីនមនុស្សធម៌នៅកម្ពុជា ហើយតាមរយៈជំនួយនេះ ជីវិតមនុស្សរាប់ម៉ឺននាក់ត្រូវបានជួយសង្រ្គោះ និងសហគមន៍ជាច្រើនត្រូវបានស្តារឡើងវិញ។ពាក់ព័ន្ធនឹងស្ថានការណ៍កម្ពុជា-ថៃបច្ចុប្បន្ននេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី និងគាំទ្រវិធានការសន្តិភាពរបស់សម្តេច ក្នុងការការពារអធិបតេយ្យភាព និងអនាគតរបស់ជាតិខ្មែរ ទាំងផ្នែកនយោបាយ ការទូត ច្បាប់អន្តរជាតិ សន្តិសុខ និងការពារជាតិ។ឯកឧត្តមបណ្ឌិត លី ធុជ បន្តទៀតថា បន្ទាប់ពីទទួលការឈឺចាប់ និងការរំលោភឈ្លានពានពីភាគីថៃមកលើអធិបតេយ្យភាព និងបូរណភាពដែនដីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ និងរួបរួមគ្នាជាឯកភាពជាតិ មិនបែកបាក់ មិនឲ្យអារម្មណ៍កំហឹងនាំទៅកាន់អំពើហិង្សា ប៉ុន្តែត្រូវរឹងមាំដោយស្មារតីសន្តិភាព ការគោរពច្បាប់អន្តរជាតិ និងការការពារផលប្រយោជន៍ជាតិដោយភាពថ្លៃថ្នូរ។ សម្តេចបានគូសបញ្ជាក់ថា កម្លាំងដ៏ខ្លាំងបំផុតរបស់កម្ពុជា គឺភាពរួបរួម រវាងរដ្ឋ និងប្រជាជន កងកម្លាំងប្រដាប់អាវុធ និងសង្គមស៊ីវិល ដើម្បីការពារជាតិមាតុភូមិ ថែរក្សាសន្តិភាព ស្ថិរភាព និងកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ។

ពលរដ្ឋកម្ពុជាចាត់ទុកការបង្កអរិភាពនានារបស់យោធាថៃ ជាការ​ធ្វើ​ឲ្យ​ខូចខាត​ដល់​កិច្ច​ព្រមព្រៀង​ឈប់​បាញ់

2026/01/19 12:47:11 pm        622
ប្រជាពលរដ្ឋកម្ពុជា ចាត់ទុកការបង្កអរិភាពនានារបស់យោធាថៃ ថាជា​ការ​ធ្វើ​ឲ្យ​ខូច​ខាត​នូវ​កិច្ច​ព្រម​ព្រៀង​ទាំង​ឡាយមួយចំនួនរវាងប្រទេសទាំងពីរ។ ខណៈបទឈប់​បាញ់ កាន់តែមានអាយុកាលយូរអង្វែងហើយនោះ ក៏ប៉ុន្តែពលរដ្ឋកម្ពុជា សម្តែង​នូវ​ក្តី​បន្ត​ព្រួយ​បារម្ភ ចំពោះការកើតមាននូវហេតុការណ៍អាក្រក់លើកទី០៣ឡើងមកវិញ ក្រោយ​យោធា​ថៃ កំពុងនៅបន្តបង្កអរិភាពនានាជាច្រើន នៅលើតំបន់​កំពុង​ឈរ​ជើង​លើ​ខ្សែ​បន្ទាត់​ព្រំដែន​រវាង​ប្រទេសទាំងពីរ តាមរយៈការបង្កើនកម្លាំងយោធា, ពង្រីកសកម្មភាពនានា​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ និងភ័យខ្លាចដល់ជនស៊ីវិលស្លូតត្រង់របស់កម្ពុជា ពិសេសជនភៀសសឹក ពុំអាច​ត្រឡប់​ចូល​ទៅ​កាន់​លំ​នៅ​ឋានវិញ បើទោះប្រទេសទាំងពីរ ផ្អាកជម្លោះដោយប្រដាប់អាវុធក៏ដោយ ។ គួររំលឹកថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គ្រោងផ្ញើកំណត់ទូតទៅថៃ តវ៉ា​ចំពោះ​សកម្មភាពយោធាថៃ ធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹង, ការ​វិល​ត្រឡប់​ទៅលំនៅឋានរបស់ពលរដ្ឋ និងដំណើរការខណ្ឌសីមាព្រំដែន។កំណត់ទូតតវ៉ាជាផ្លូវការនេះ ធ្វើឡើង បន្ទាប់ពីយោធាថៃ បានដាក់របងលួសបន្លាឡើងវិញ កាល​ពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ២០២៦ ដោយព័ទ្ធយកផ្ទះ និងហាងទំនិញរបស់ជនជាតិចិន នៅតំបន់ថ្មដា ខេត្ត​ពោធិ៍សាត់ ដែលជាតំបន់ត្រូវបានកងទ័ពថៃចូលកាន់កាប់ដោយខុសច្បាប់៕ អត្ថបទ ៖ លីហេង

ផ្លូវថ្មើរជើងចតុមុខរួមចំណែកទាក់ទាញកំណើនទេសចរក្នុងស្រុក ខណៈនៅឆ្នាំ២០២៥ កើនឡើង​២០%

2026/01/19 12:25:39 pm        254
មន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា ផ្លូវថ្មើរជើងចតុមុខ ដែលតែង​តែ​បើក​ដំណើរ​ការ​នៅ​រៀង​រាល់​ចុងសប្តាហ៍នោះ គឺបានរួមចំណែកយ៉ាងសំខាន់ ក្នុងជំរុញឲ្យរាជធានីភ្នំពេញ ទាក់​ទាញ​កំណើន​ទេសចរនៅក្នុងស្រុកកើនឡើងប្រមាណជិត២០% ប្រៀបធៀបនឹងឆ្នាំ២០២៤ បើ​ទោះ​បី​ជា​នៅឆ្នាំ២០២៥ កម្ពុជាជួបវិបត្តិជម្លោះព្រំដែន និង​មិន​មាន​ការ​រៀបចំ​ព្រឹត្តិ​ការណ៍​ធំ​ៗ​ជា​ពិសេស​ព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក និងព្រឹត្តិការណ៍ឆ្លងឆ្នាំសកលក៏ដោយ។លោក អាន សីហា អនុប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានថ្លែងប្រាប់នៅថ្ងៃទី១៩ ខែ​មករា ឆ្នាំ២០២៦នេះថា ផ្លូវថ្មើរជើងចតុមុខ ដែលបានបើកដំណើរការកាលពីខែកុម្ភៈ ឆ្នាំ​២០២៥​កន្លង​មក​នេះ គឺបានក្លាយជាផលិតផលទេសចរណ៍ដ៏សំខាន់មួយ ទទួលបានការគាំទ្រ និង​ទាក់​ទាញ​​កំណើនទេសចរជាតិ អន្តរជាតិអញ្ជើញមកទស្សនា នៅក្នុងឆ្នាំ២០២៥ និងបាន​ធ្វើ​ឲ្យ​កិត្តិនាម​ ព្រះរាជាណាចក្រកម្ពុជា ល្បីល្បាញលើឆាកអន្តរជាតិ ខណៈថ្មីៗ​បណ្តាញ​សារ​ព័ត៌មាន​អន្តរជាតិ ​BBC ក៏បានកំណត់ដែរថា រាជធានីភ្នំពេញ ជាគោលដៅទេសចរណ៍​មួយ​ក្នុង​ចំណោម​គោល​ដៅ​ទេសចរណ៍ចំនួន២០ នៅលើពិភពលោក ដែលគួរទៅទស្សនា​កម្សាន្ត​សម្រាប់​ប្រជាជន​ពិភព​លោក​នៅ​ក្នុងឆ្នាំ២០២៦។ ទេសចរជាតិ អន្តរជាតិ បានចាត់ទុកថា ផ្លូវថ្មើរជើងចតុមុខ រាជធានីភ្នំពេញ ជាគោលដៅ​ទេសចរណ៍​ល្អ​បំផុតនៅក្នុងរាជធានីភ្នំពេញ ក្នុងដើរហាត់ប្រាណ កម្សាន្តលំហែរ​កាយ​នៅ​ចុង​សប្តាហ៍ មើលទេសភាពទន្លេចតុមុខ ការដើរភ្លក់ម្ហូបអាហារ ស្គាល់អត្ថសញ្ញាណវប្បធម៌ ប្រពៃណី​ខ្មែរ និងស្គាល់ផលិតផល សេវាកម្មខ្មែរប្រកបដោយការច្នៃប្រឌិត និងភាពទាក់ទាញ។ យោង​តាមរបាយការណ៍មន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា ឆ្នាំ២០២៥ រាជធានី​ភ្នំពេញ ទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណជិត ១២លាននាក់ ក្នុងនោះទេសចរជាតិ ឬ​ទេសចរ​ក្នុង​ស្រុកមានប្រមាណជិត ១០លាននាក់ កើនជិត២០% ប្រៀបធៀប២០២៤ ប៉ុន្តែ​ទេសចរ​អន្តរជាតិ​មានប្រមាណជិត ២លាននាក់ ថយជិត១០%។ សូមបញ្ជាក់ថា ដោយសារមានការអភិវឌ្ឍឥតឈប់ឈរនៅរាជធានីភ្នំពេញ មានគោលដៅ​ទេសចរណ៍​​សំខាន់ចំនួន ២០គោលដៅ ដែលមានការទាក់ទាញ​ទេសចរ​ជាតិ​អន្តរជាតិ​ទៅ​ទស្សនា​កម្សាន្ត​បានក្នុងនោះមាន៖ ព្រះបរមរាជវំាង សារមន្ទីរជាតិ សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ជើង​ឯក វត្តភ្នំ ផ្សាររាត្រី ផ្លូវថ្នើរជើងចតុមុខ ឆ្នេរខ្សាច់កោះដាច់ ការធ្វើដំណើរតាមទន្លេ គោល​ដៅ​ទេសចរណ៍តាមជាយរាជធានីភ្នំពេញ និងផ្សាររដ្ឋ ផ្សារឯកជនជាច្រើនកន្លែងទៀត៕ អត្ថបទ ស៊ុម សុខជា 

អ្នកជំងឺមហារីកជាច្រើននាក់ ទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ ក្រោម​ធានា​រ៉ាប់​រង​ដោយ​រដ្ឋ

2026/01/19 12:02:08 pm        1000
គិតមកដល់បច្ចុប្បន្ននេះ អ្នកជំងឺដែលមានប័ណ្ណ ប.ស.ស. ក្រៅពីអ្នកជំងឺទូទៅ ក្នុង​នោះ​អ្នក​ជំងឺ​ខាង​ផ្នែក​មហារីកក៏កំពុងទទួលបានការថែទាំ និងព្យាបាលសុខភាពដោយឥតគិតថ្លៃ ដែល​ជា​ការ​ធានា​រ៉ាប់​រង​ទាំងស្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា។ជុំវិញពីការផ្តល់ និងទទួលសេវាថែទាំសុខភាពដោយមិនគិតថ្លៃនេះ ជាពិសេសជំងឺផ្នែកមហារីក វេជ្ជ​បណ្ឌិត កាង សុន្នរិន នាយកផ្នែកជំងឺមហារីក និងព្យាបាលដោយកាំរស្មី នៅក្នុងមន្ទីរពេទ្យ ហ្លួង​ម៉ែ រាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា អ្នក​ជំងឺ​មហា​រីក​ដែល​មក​ទទួល​សេវាថែទាំសុខភាពបច្ចុប្បន្ននេះកត់សម្គាល់ឃើញថា ភាគច្រើនអ្នក​ដែល​ប្រើ​ប្រាស់​ប័ណ្ណ ​ប.ស.ស. ក្នុងរង្វង់ ៥០ភាគរយ នៃអ្នកជំងឺដែលមកទទួលសេវា ហើយ​ក៏​សង្កេត​ឃើញ​ទៀត​ថា ​ភាគច្រើននៃ ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ (អ្នករកប្រាក់ចំណូលដោយខ្លួនឯង) ។លោកវេជ្ជបណ្ឌិត បានឱ្យដឹងទៀតថា ចំពោះការផ្តល់សេវាថែទាំសុខភាពនេះដែរ នៅ​ក្នុង​មន្ទីរ​ពេទ្យ​មិន​មានការបែងចែកទេ រវាងអ្នកជំងឺដែលមានប័ណ្ណ ប.ស.ស. និងប្រើប្រាស់​សេវា​ដោយ​បង់​ប្រាក់​ ពោលគឺស្មើភាពគ្នា ខណៈដែលកន្លងមកមានការលើកឡើងពីសាធារណៈជនថា ប.ស.ស. មិន​ល្អបែបនេះ និងមិនល្អបែបនោះជាដើម។ខណៈកំពុង​សម្រាកព្យាបាលថែទាំសុខភាពជំងឺមហារីកដុះសាច់ក្នុងពោះវៀន ដំណាក់កាលទី២ លោក តូច តែម ជាពលរដ្ឋមកពីខេត្តតាកែវ បានលើកឡើងថា ប័ណ្ណ ប.ស.ស. ពិត​ជា​មាន​តម្លៃ​ខ្លាំង​​ណាស់ មិនមែនសម្រាប់តែខ្លួនលោកម្នាក់ប៉ុណ្ណោះទេ គឺមា​ន​តម្លៃ​សម្រាប់​ប្រជា​ពលរដ្ឋ​គ្រប់​ៗ​គ្នា​ទាំង​អស់ ជាពិសេសអ្នកខ្វះខាតនិងទីទាល់តែម្តង។ លោកបានបន្តថា រាល់ថ្ងៃនេះ ប្រសិន​បើ​លោក​មិន​មា​ន​ប័ណ្ណ ប.ស.ស. ម្ល៉េះលោក ក៏មិនអាចរស់នៅជួបជុំគ្រួសារបានដូចសព្វថ្ងៃដែរ ដោយ​សារមិនមានប្រាក់គ្រប់គ្រាន់ក្នុងការថែទាំសុខភាព គ្រាដែល​ជំងឺ​នេះ​ត្រូវ​ការ​ប្រាក់​ដើម្បី​ព្យាបាល​រហូត​ដល់ខ្ទង់ពាន់ ឬរាប់ម៉ឺនដុល្លារ។លើកឡើងស្រដៀង​គ្នា​ខាងលើនេះ អ្នកស្រី ខាន់ ដាលីន មុខរបរកាត់ដេរ មកពីខេត្តរតនគិរី សព្វ​ថ្ងៃ​មាន​ជំងឺ​មហារីកមាត់ស្បូន ដំណាក់ទី៣ និងអ្នកជំងឺម្នាក់ផ្សេងទៀតឈ្មោះ រ៉ន ចន្នី អ្នក​ជំងឺ​ផ្នែក​មហា​រីក​សុដន់ មកពីខេត្តកំពង់ឆ្នាំង បាននិយាយថា តាមរយៈគោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា គិតចាប់តាំងពីអាណត្តិទី១ រហូតដល់ទី៧នេះ ពិតជាមានការយកចិត្តទុកដាក់ និង​គិតគូរជាខ្លាំងមកកាន់ប្រជាពលរដ្ឋទាំងអស់។ ជាពិសេស ការផ្តល់​នូវ​ការ​គាំពារ​ផ្នែក​សង្គម​តាម​រយៈ​បេឡាជាតិសន្តិសុខសង្គម ធ្វើឲ្យប្រជាពលរដ្ឋមានអារម្មណ៍ថាកក់ក្តៅ និងមិនមាន​ក្តី​បារម្ភ​ច្រើន​ទៀតនោះទេ ពិសេសនៅពេលមានប័ណ្ណ ប.ស.ស. គឺពិតជាជួយសម្រាល​បន្ទុក​ក្នុង​ការ​ចំណាយ​បាន​យ៉ាងច្រើននៅពេលមានបញ្ហាសុខភាពត្រូវទៅពេទ្យ។ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍បញ្ជាក់ថា រាល់ការផ្តល់ការពិនិត្យ និង​ព្យាបាលជំងឺមហារីកដល់សមាជិក ប.ស.ស. គឺជាការរ៉ាប់រងទាំងស្រុងរបស់រាជរដ្ឋាភិបាល ដែល​គិតចាប់ពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មកដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត លោក​តែងតែយកចិត្តទុកដាក់បំផុតចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាជន និង​ប្រជា​ពលរដ្ឋ​គ្រប់ស្រទាប់វណ្ណៈទាំងអស់៕ អត្ថបទ ឈិត បូរ៉ាវី 

ពលរដ្ឋខ្មែរនៅបរទេសស្នើយូណេស្កូចាត់វិធានការចំពោះការបំផ្លិចបំផ្លាញប្រាសាទព្រះវិហារដោយថៃ

2026/01/19 11:49:22 am        517
ពលរដ្ឋខ្មែរស់នៅបរទេស បង្ហាញ​ការ​សោក​ស្ដាយ​ដែល​ប្រាសាទព្រះវិហារ​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​សារ​យោធាថៃ និងទទូចដល់អង្គការយូណេស្កូឱ្យចាត់វិធានការលើប្រទេសថៃ និង​ជួយ​ជួស​ជុល​ប្រាសាទ​នេះ​ឡើងវិញ។តាមរយៈវីឌីអូឃ្លីបដែល BTV ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ ពលរដ្ឋ​ខ្មែរ​កំពុង​រស់​នៅ​ប្រទេស​កាណាដាបានលើកឡើងថា ក្នុងនាមពលរដ្ឋខ្មែរឈឺជាខ្លាំង ដែល​ប្រាសាទ​ព្រះវិហារ​ត្រូវ​បំផ្លិចបំផ្លាញដោយសារយោធាថៃ បាញ់គ្រាប់កាំភ្លើង និងទម្លាក់គ្រាប់ តាម​រយៈ​យន្ត​ហោះ​F-16​។ ពលរដ្ឋទាំងនោះ បានទទូចដល់អន្តរជាតិ ជាពិសេស​អង្គយូណេស្កូ​ជួយ​ជួស​ជុស​ប្រាសាទ​ឡើង​វិញ​ព្រោះថា ប្រាសាទនេះជាសម្បត្តិបេតិកភណ្ឌពិភពលោក និង​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ចំពោះ​ប្រទេសថៃ ដែលបានបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោក។តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងចិត្រសិល្បៈ ស្តីពី​ស្ថាន​ភាព​ខូច​ខាត​នៅ​រមណីយ​ដ្ឋាន​ប្រាសាទព្រះវិហារជាទីសក្ការៈ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា ការ​បាញ់ផ្លោងគ្រាប់ ធុនធ្ងន់ជាច្រើនប្រភេទ និងការទម្លាក់​គ្រាប់​បែក​ពី​លើ​អាកាស​ចេញ​ពី​យន្ត​ហោះ​គ្មាន​មនុស្សបើក និងយន្តហោះចម្បាំងយ៉ាងមហាឃោរឃៅ នៅក្នុងសង្គ្រាមទាំង​ពីរ​របស់​ទាហាន​ថៃ ​មកលើប្រាសាទព្រះវិហារនោះ បានធ្វើឲ្យសំណង់ស្ថាបត្យកម្ម ដែលស្ថិតនៅ​ស្ថានភាព​ទម្រង់​ដើម​ព្រមទាំងផ្នែកទាំងឡាយនៃប្រាសាទ និងរចនាសម្ព័ន្ធ ដែលបានជួសជុលឡើងវិញ សិលា​ចារឹក អគារអភិរក្ស និងបរិក្ខាបច្ចេកទេសនានាត្រូវបានបំផ្លាញ ឬក៏ខូចខាតយ៉ាងធ្ងន់ធ្ងរ ដែល​បានរារាំងយ៉ាងខ្លាំងដល់ដំណើរការខិតខំប្រឹងប្រែងអភិរក្សរបស់ស្ថាប័នជាតិកម្ពុជា និង​ដៃ​គូ​អ​ន្តរជាតិអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនោះ។យ៉ាងណាក៏ដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជូនរបាយការណ៍វាយតម្លៃនេះជូនទៅ អង្គការ​យូណេស្កូ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក រដ្ឋសមាជិក ICC Preah Vihear និង​សហគមន៍​អន្តរជាតិ ដើម្បីជ្រាបជាព័ត៌មាន ហើយកម្ពុជាសូមអំពាវនាវដល់អង្គការ និងសហគមន៍​អន្តរជាតិ​ផ្តល់​ការគាំទ្រដល់វិធានការបន្ទាន់នានា សំដៅការពារប្រាសាទ​ពី​ការ​វាយ​ប្រហារ​បន្ថែម​ទៀត​ពី​ជនទមិឡឥតសាសនា និងគាំទ្រដល់ការអភិរក្សបន្ទាន់ ដើម្បីទប់ស្កាត់ការ ខូចខាត​បន្ត​ទៀត ​និងជួសជុលស្តារប្រាសាទឡើងវិញផងដែរ៕ អត្ថបទ៖ទូច សោភ័ណ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM