ក្រសួងព័ត៌មាន ប្រគល់ថវិកា ១០៦លានរៀល ប្រមូលបានពីព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌​ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ
អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី៖ម៉ោងនេះ ពេលនេះ ខ្មែរនៅតែបន្តឈរយ៉ាងរឹងមាំ និងមានភាពជឿជាក់ រួមគ្នាជាធ្លុងនឹងនាំមកនូវការពង្រឹងខឿនប្រជាជាតិរបស់យើងតទៅមុខ

2026/01/18 02:15:32 pm        210
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: និងជាប្រធានសហព័ន្ធសហភាពយុវជនកម្ពុជាម៉ោងនេះ ពេលនេះ ខ្មែរនៅតែបន្តឈរយ៉ាងរឹងមាំ និងមានភាពជឿជាក់ រួមគ្នាជាធ្លុង ដែលនឹងនាំមកនូវការពង្រឹងខឿននៃប្រជាជាតិរបស់យើងតទៅមុខ។ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីព្រឹត្តិការណ៍សំណេរអង្គរ លើកទី៣នេះ បាននៅម៉ោង៧ព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា អាណាចក្រខ្មែរ តាំងពីសម័យអង្គរ ធ្លាប់ជាអាណាចក្រ ដែលមានភាពរុងរឿង មានអានុភាព កេរ្តិ៍ឈ្មោះ និងអរិយធម៌ដ៏មានឥទ្ធិពលបំផុតមួយនៅអាស៊ីអាគ្នេយ៍។ ប៉ុន្តែ ក្រោយមក អាណាចក្រខ្មែរចាប់ផ្ដើមបាត់បង់ឥទ្ធិពល និងថមថយអានុភាព ដោយសារការបែកបាក់ និងជម្លោះផ្ទៃក្នុង ដែលបើកឱកាសឱ្យមានការជ្រៀតចូលពីបរទេស, សង្គ្រាមរ៉ាំរ៉ៃ និងការរំលោភបំពានពីប្រទេសជិតខាងជាបន្តបន្ទាប់។ ឯកឧត្តម បានបន្តថា កម្ពុជា បានឆ្លងកាត់ដំណាក់កាលនៃភាពអាម៉ាស់ និងភាពជូរចត់ជាច្រើន ដូចជា អាណានិគម ៩០ឆ្នាំ, របបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ និងសង្គ្រាមស៊ីវិលរាប់រយឆ្នាំ។ យើងបានប្រឹងងើបឈរឡើងវិញ ដោយខ្មែរខ្លួនឯង ក្នុងរយៈពេល ៤៧ឆ្នាំ ចុងក្រោយ។ នេះជាមេរៀនប្រវត្តិសាស្ត្រដែលយើងត្រូវចងចាំ ព្រោះថាការបែកបាក់ គឺមានតែនាំមកនូវសង្គ្រាម វិនាសកម្ម ទុក្ខវេទនា ភាពឱនថយ និងការប្រមាថមើលងាយសម្រាប់ប្រជាជាតិយើងប៉ុណ្ណោះ។ឯកឧត្តមបានបញ្ជាក់ថា ម៉ោងនេះ ពេលនេះ ខ្មែរនៅតែបន្តឈរយ៉ាងរឹងមាំ និងមានភាពជឿជាក់ រួមគ្នាជាធ្លុង ដែលនឹងនាំមកនូវការពង្រឹងខឿននៃប្រជាជាតិរបស់យើងតទៅមុខ។ ចូរយើងបន្តខិតខំប្រឹងប្រែង បង្កើនសមត្ថភាព ដើម្បីទទួលជោគជ័យនៅក្នុងនាវាជីវិតរៀងខ្លួន ក៏ដូចជាដើម្បីកូនខ្មែរគ្រប់ជំនាន់តទៅមុខ។

តាមសាលារៀនក្នុងរាជធានីភ្នំពេញចាប់ផ្ដើមប្រមូលផលបន្លែផ្ដល់ជូនវីរកងទ័ព និងអ្នកភៀសសឹក

2026/01/18 11:47:42 am        176
ភ្នំពេញ៖ បន្លែសុវត្ថិភាព បន្លែសរីរាង្គ និងបន្លែអ័គីនិកជាដើម ដែលផ្ដួចផ្ដើមបំផុសចលនាដាំដុះនៅតាមសាលារៀន និងតាមសហគមន៍ ពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានចាប់ផ្ដើមប្រមូលផលជាបណ្ដើរៗហើយ ដើម្បីយកទៅផ្ដល់ជូនដល់វីរកងទ័ពនៅសមភូមិមុខ និងប្រជាពលរដ្ឋបន្តភៀសសឹក នៅតាមជំរំសុវត្ថិភាព ។ ក្នុងឱកាសជួបសំណេះសំណាលលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និងប្រមូលផលបន្លែក្នុងចលនា “យើងរួមគ្នាដើម្បីជាតិ!” នៅសាលាបឋមសិក្សាភ្នំពេញថ្មី នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មានប្រសាសន៍ថា មានមោទនភាព និងមានក្តីរំភើបយ៉ាងក្រៃលែង ចំពោះចលនាការដាំបន្លែ ដើម្បីគាំទ្រដល់វីរកងទ័ពនៅសមភូមិមុខ និងអ្នកភៀសសឹក ត្រូវបានធ្វើនៅទូទាំងប្រទេស ក្រោមស្មារតីស្នេហាជាតិ និងខ្មែរតែមួយ ។ ជាមួយនេះ លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណអាជ្ញាធររាជធានីខេត្ត សាលារៀន វត្តអារាម និងនៅតាមសហគមន៍ជាដើម រួមទាំងសិស្សានុសិស្ស ដែលបានចូលរួមក្នុងចលនា “យើងរួមគ្នាដើម្បីជាតិ!” ដើម្បីដាំបន្លែជូនដល់វីរកងទ័ព ដែលកំពុងឈរការពារបូរណភាពទឹកដី ក៏ដូចជាអ្នកភៀសឹក ដើម្បីឲ្យពួកគាត់មានបន្លែស្រស់បរិភោគ ហើយជាបន្លែសុវត្ថិភាពជំនួយដល់សុខភាព ។ លោកជំទាវស្ត្រីទីមួយកម្ពុជា ក៏បានបង្ហាញនូវការជឿជាក់ថា ចលនានៃការគាំទ្រដល់ វីរយុទ្ធជនកម្ពុជា និងជួយដល់អ្នកភៀសសឹកនេះ នឹងនៅបន្តក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ហើយបន្តសហការគ្នា ដើម្បីកម្ពុជាមានកម្លាំងដ៏ខ្លាំងក្លា ថែរក្សាការពារប្រទេសជាតិ ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានសាលារៀនជាង១៧០កន្លែង បានចូលរួមក្នុងចលានាដាំបន្លែ សម្រាប់ផ្ដល់ជូនវីរកងទ័ព និងប្រជាពលរដ្ឋភៀសឹក ហើយបន្លែដែលប្រមូលបាននៅថ្ងៃនេះ នឹងត្រូវនាំទៅផ្ដល់ជូនពួកគាត់ភ្លាមៗ ។ នាយកសាលាបឋមសិក្សាភ្នំពេញថ្មី និងនាយកសាលាបឋមសិក្សាគោកបញ្ជាន់ បានឲ្យដឹងថា បន្ទាប់ពីមានការបំផុសចលនា ដែលផ្ដួចផ្ដើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមថ្នាក់ដឹកនាំសាលា ក៏បានរួមគ្នាជាមួយលោកគ្រូអ្នកគ្រូ ដឹកនាំសិស្សានុសិស្ស ដាំបន្លែសុវត្ថិភាព ដើម្បីផ្ដល់ជូនវីរកងទ័ព និងអ្នកភៀសសឹក ជាមួយនឹងទឹកចិត្តសាមគ្គីជាតិ ។ ពួកគាត់ក៏បានផ្ដាំផ្ញើទៅកាន់វីរកងទ័ពនៅសមភូមិមុខថា សមរភូមិក្រោយនៅតែឈរគាំទ្រ និងលើកទឹកចិត្តជានិច្ច ។គួរបញ្ជាក់ថា ចលនាការដាំបន្លែនេះ មិនត្រឹមតែធ្វើនៅតាមសាលារៀន ទូទាំងប្រទេសប៉ុណ្ណោះទេ គឺមាននៅក្នុងវត្តអារាម សហគមន៍ ខណៈនៅតាមជំរំភៀសសឹកមួយចំនួន អាជ្ញាធរខេត្តក៏បានបំផុស ឲ្យមានការដាំបន្លែផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ 

ឯកឧត្តម ជិត ប៉ុណ្ណារ៉ា ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាលបាលភ្នែកឥតគិតថ្លៃជូនពលរដ្ឋ និងចែកសម្ភារៈសិក្សាជូនសិស្សក្រីក្រ នៅភូមិបណ្តែតទឹកបឹងទន្លេសាប ខេត្តពោធិ៍សាត់

2026/01/18 11:41:03 am        161
ពោធិ៍សាត់៖ ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ដឹកនាំដោយឯកឧត្តម ជិត ប៉ុណ្ណារ៉ា និង លោកជំទាវ យូ ស្រីលាភ សហការជាមួយក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន បានធ្វើការចុះពិនិត្យព្យាបាលភ្នែកដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ និងចែកសម្ភារៈសិក្សាជូនសិស្សក្រីក្រនៅ នៅតំបន់បឹងទន្លេសាប ភូមិបណ្តែតទឹក ព្រែកក្រ ដីរនាត និងក្អមសំណ ក្នុងឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ពិធីព្យាបាលភ្នែកដោយឥតគិតថ្លៃនេះ ត្រូវបានធ្វើឡើងនៅលើ ភូមិបណ្តែតទឹកព្រែកក្រ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន ។ឯកឧត្តម ជិត ប៉ុណ្ណារ៉ា បានឲ្យដឹងថា ដោយមានការស្នើរសុំពីក្រុមការងារចុះជួយស្រុកបាកាន ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត បានចុះមកផ្តល់សេវាពិនិត្យព្យាបាលភ្នែក ដោយឥតគិតប្រាក់ ជូនប្រជាពលរដ្ឋនៅតំបន់ភូមិបណ្តែតទឹកដាច់ស្រយាល ក្នុងស្រុកបាកាន ក្នុងគោលបំណងរួមចំណែកកាត់បន្ថយការចំណាយ និងការលំបាកនានារបស់ប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្សត់ខ្សោយ ។ ឯកឧត្តម ជិត ប៉ុណ្ណារ៉ា បានបន្ថែមថា ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត បានចុះផ្តល់សេវាពិនិត្យព្យាបាលភ្នែក ដោយឥតគិតប្រាក់ ជូនប្រជាពលរដ្ឋតាមបណ្តាក្រុង-ស្រុកនានាក្នុងខេត្តពោធិ៍សាត់ ជាច្រើនលើកច្រើនសារ តាំងពីឆ្នាំ២០២៣ រហូតដល់បច្ចុប្បន្ននេះ ក្រោមការផ្តួចផ្តើមឡើងដោយឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ដោយកន្លងមក គឺមានទាំងការពិនិត្យ ការព្យាបាលភ្នែក វាស់ភ្នែក វះកាត់បកភ្នែកនិងកន្ទុយថ្លែនភ្នែក ផ្តល់ថ្នាំភ្នែក និងផ្តល់វ៉ែនតាដោយឥតគិតប្រាក់ ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ទី នរិន្ទ បានលើកឡើងថា នេះជាលើកទី២ហើយដែលឯកឧត្តម ជិត ប៉ុណ្ណារ៉ា និង លោកជំទាវ យូ ស្រីលាភ បានដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះមកស្រុកបាកាន ដោយក្នុងឆ្នាំ២០២៤ ឯកឧត្តម ជិត ប៉ុណ្ណារ៉ា និង លោកជំទាវ យូ ស្រីលាភ បានដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត និងរថយន្តវះកាត់ភ្នែកចល័ត ធ្វើការពិនិត្យព្យាបាលភ្នែកជូនប្រជាពលរដ្ឋក្នុងស្រុកបាកាន បានប្រមាណ៣៥០០នាក់នាក់ ក្នុងនោះ៩៦១នាក់ទទួលបានថ្នាំព្យាបាលភ្នែក និង១០នាក់ទទួលបានការវះកាត់បកភ្នែក និងកន្ទុយថ្លែនផ្ទាល់នៅទីតាំងដោយរថយន្តវះកាត់ចល័ត ។ ឯកឧត្តមបណ្ឌិត ទី នរិន្ទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្ដម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ និងក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ដែលបានលះបង់ទាំងថវិកា កំលាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួន ចុះមកពិនិត្យព្យាបាលភ្នែក ផ្តល់ទាំងថ្នាំនិងវ៉ែនតាដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ព្រមទាំងនាំយកសម្ភារៈសិក្សាចែកជូនសិស្សានុសិស្សនៅទីដាច់ស្រយាល តំបន់ភូមិបណ្តែទឹកបឹងទន្លេសាប ក្នុងស្រុកបាកាន ។ ដែលនេះគឺជាសកម្មភាពមនុស្សធម៌ រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខមាភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ចូលរួមកាត់បន្ថយភាពក្រីក្រ ហើយឯកឧត្តម សង្ឃឹមថាឯកឧត្ដម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ នឹងបន្តដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះមកស្រុកបាកាន ជាបន្តបន្ទាប់ទៀតដើម្បីឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ។សូមជម្រាបជូនថា ក្នុងរយៈពេល១ថ្ងៃ ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត បានធ្វើការពិនិត្យព្យាបាលភ្នែក ផ្តល់ថ្នាំនិងវ៉ែនតា ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋលោកយាយលោតា ចាស់ជរា និងសិស្សានុសិស្ស ប្រមាណជិត១០០០នាក់ និងផ្តល់សម្ភារៈសិក្សាជូនដល់សិស្សានុសិស្សចំនួន៤៩៥នាក់ មកពីសាលាបឋមសិក្សាដីរនាត សាលាបឋមសិក្សាព្រែកក្រ សាលាបឋមសិក្សាក្អមសំណ និងមត្តេយ្យសហគមន៍ ព្រមទាំងផ្តល់វត្ថុកំដរដៃជូនលោកគ្រូអ្នកគ្រូចំនួន១២នាក់ ៕

ឧបនាយករដ្ឋមន្រ្ដី ហង់ជួន ណារ៉ុន៖ការមកជួបជុំគ្នានៅព្រឹត្តិការណ៍ «សំណេរអង្គរ» ជាការបង្ហាញ មនសិការជាតិក្នុងការរួមគ្នាថែរក្សាអត្តសញ្ញាណអក្សរសាស្ត្រដែលជាភារកិច្ចចម្បងខ្មែរគ្រប់រូប

2026/01/18 11:35:11 am        149
សៀមរាប៖ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ក្នុងឱកាសបើកព្រឹត្តិការណ៍សំណេរអង្គរលើកទី៣ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះថា ការមកជួបជុំគ្នានៅក្នុងព្រឹត្តិការណ៍នេះ គឺជាការបង្ហាញពីមនសិការជាតិក្នុងការរួមគ្នាថែរក្សាអត្តសញ្ញាណអក្សរសាស្ត្រ ដែលជាភារកិច្ចចម្បងរបស់ប្រជាជនខ្មែរគ្រប់រូប ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ពីឫសគល់ដ៏រឹងមាំរបស់ខ្លួន។ក្នុងឱកាសនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី ហង់ជួន ណារ៉ុន បានបង្ហាញសេចក្តីរីករាយដែលបានចូលរួមក្នុងកម្មវិធី និងសូមកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះស្មារតីសាមគ្គីភាពរបស់ក្រុមការងារ ក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើងប្រកបដោយការទទួលខុសត្រូវ និងជាពិសេស ការចូលរួមដោយចេញពីបេះដូងរបស់បងប្អូនប្រជាពលរដ្ឋខ្មែរក្នុងព្រឹត្តិការណ៍សំណេរអង្គរនេះ ដែលជានិមិត្តរូបដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ ទីតាំងស្ពានហាលនៃប្រាសាទអង្គរវត្តនេះ មិនមែនគ្រាន់តែជាសំណង់បេតិកភណ្ឌពិភពលោកនោះទេ ថែមទាំងជាមជ្ឈមណ្ឌលវប្បធម៌ដ៏ធំធែង និងជាបណ្ណាល័យសិលាចារឹកដ៏រស់រវើក ដែលឆ្លុះបញ្ចាំងពីមោទនភាព និងការវិវត្តដ៏រុងរឿងនៃអក្សរសាស្ត្រខ្មែរតាំងពីបុរាណកាលមកដល់ពេលបច្ចុប្បន្ននេះ។ ការមកជួបជុំគ្នានៅទីនេះ គឺជាការបង្ហាញពីមនសិការជាតិក្នុងការរួមគ្នាថែរក្សាអត្តសញ្ញាណអក្សរសាស្ត្រ ដែលជាភារកិច្ចចម្បងរបស់ប្រជាជនខ្មែរគ្រប់រូប ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ពីឫសគល់ដ៏រឹងមាំរបស់ខ្លួន។ឯកឧត្តមរដ្ឋមន្រ្ដីបានថ្លែងថា ការពង្រឹងការអាន ការសរសេរភាសាខ្មែរតាំងពីកម្រិតថ្នាក់ដំបូង គឺជាមូលដ្ឋានគ្រឹះក្នុងការចាប់យកមុខវិជ្ជាដទៃទៀតមកសិក្សា និងធានាភាពជោគជ័យក្នុងការសិក្សានៅកម្រិតថ្នាក់បន្តបន្ទាប់ទៀត។ ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង ដែលជាយុទ្ធសាស្ត្រកំណែទម្រង់ដ៏មុតស្រួចបំផុតមួយសម្រាប់ការលើកកម្ពស់គុណភាពអប់រំបឋមសិក្សា។ ឯកឧត្តមបានបន្តថា ការរៀបចំព្រឹត្តិការណ៍ក្នុងការប្រកួតសរសេរតាមអាន ក្រោមប្រធានបទ «សំណេរអង្គរ» នាពេលនេះ ក៏ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសអ្នកស្រលាញ់ចូលចិត្តការសរសេរអក្សរខ្មែរ សំដៅលើកកម្ពស់សមត្ថភាពការសរសេរឱ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ ក្បួនខ្នាតវេយ្យាករណ៍ និងចេះពីរបៀបសរសេរអត្ថបទឱ្យបានច្បាស់លាស់ ដែលទាំងអស់នេះជាបំណិនដ៏សំខាន់ក្នុងការសិក្សាភាសាខ្មែរ និងអក្សរសាស្ត្រខ្មែរ។ សូមយកឱកាសនេះដែរ លើកទឹកចិត្តដល់គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ឱ្យរៀបចំការប្រឡងប្រណាំងអំណាន និងសំណេរ ឬបង្កើតព្រឹត្តិការណ៍អប់រំនានា ដើម្បីជំរុញដល់ការរៀនសូត្ររបស់សិស្សានុសិស្ស និងអ្នកចូលចិត្តអក្សរសាស្រ្តខ្មែរ អាចបញ្ចេញសមត្ថភាពប្រកបដោយភាពក្លាហាន ទំនុកចិត្ត និងទទួលយកការពិតអំពីសមត្ថភាពពិតប្រាកដដែលខ្លួនមាន ព្រមទាំងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងពង្រឹងការអាន សរសេរ និងនិពន្ធបន្ថែមទៀត សម្រាប់ត្រៀមខ្លួនក្នុងការប្រឡងប្រណាំងនានាក្នុងពេលខាងមុខ។តាងនាមឱ្យក្រសួងអប់រំ យុវជន និងកីឡា ឧបនាយករដ្ឋមន្រ្ដី ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកដែលធ្វើឱ្យកម្មវិធីប្រព្រឹត្តទៅបានយ៉ាងរលូន និងសូមកោតសរសើរចំពោះការលះបង់ និងភាពក្លាហានរបស់បេក្ខជនបរទេស ក៏ដូចជាមាតាបិតាបេក្ខជនដែលមានអាយុក្រោម១៨ឆ្នាំ ដែលបានលើកទឹកចិត្តនិងជូនកូនៗមកចូលរួមការប្រកួតនាពេលនេះ និងសូមបួងសួងឱ្យសេចក្ដីស្រឡាញ់អក្សរសាស្ត្រខ្មែរយើង រឹងមាំ ប្រៀបដូចប្រាង្គប្រាសាទដែលកំពុងឈរយ៉ាងស្កឹមស្កៃនេះ។គួរបញ្ជាក់ដែរថា ការប្រកួតសរសេរតាមអាន «សំណេរអង្គរ» លើកទី៣នេះ មានបេក្ខជន និងបេក្ខសមណសរុបចំនួន ១៨៦០អង្គ/នាក់។ សម្រាប់ការប្រកួតនៅឆ្នាំនេះមានវត្តមានព្រះសង្ឃចំនួន ២៣១អង្គ។ ចំណែកបេក្ខជន ចាស់ជាងគេអាយុ ៨២ឆ្នាំ និងក្មេងជាងគេ៥ឆ្នាំ៕

«សំណេរអង្គរ» លើកទី៣បានបញ្ចប់ដោយរលូន ខណៈមានបេក្ខជនចូលរួមជាង ១៨០០ អង្គ/នាក់

2026/01/18 11:25:00 am        154
សៀមរាប ៖ ក្រោយចំណាយពេល១ម៉ោង ក្នុងការអាន និងសរសេរតាមដានអាននោះ ការប្រកួតសំណេរអង្គរ បានបញ្ចប់នៅម៉ោងជិត១០នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ។ ការអានអត្ថបទមួយៗ ច្បាស់ៗ ពីព្រះអង្គគ្រូ ហាក់ សៀងហៃ សម្រាប់បេក្ខជន បេក្ខសមណចំនួនជាង ១៨០០អង្គ/នាក់ ខណៈ បរិយាកាសសរសេរតាមអាននេះ បានបញ្ចប់ដោយរលូន និងពោរពេញដោយស្នាមញញឹម។​គណៈមេប្រយោគ បានប្រមូលសន្លឹកកិច្ចការពីបេក្ខជន និងបេក្ខសមណ បញ្ជូនទៅមណ្ឌលកំណែ ដែលស្ថិតនៅសណ្ឋាគារ សូហ្វីតែលអង្គរ។ លុះពេលរសៀល បេក្ខជន-បេក្ខសមណ ទាំងអស់នឹងត្រឡប់មកជួបជុំគ្នាវិញ នៅលើស្ពានហាល និងអង្គុយនៅទីតាំងដើម ក្នុងការរងចាំស្តាប់លទ្ធផល។កម្មវិធីប្រកួត«សំណេរអង្គរ»លើកទី៣ ឆ្នាំ២០២៦នេះ មានបេក្ខជន និងបេក្ខសមណចូលរួម សរុប ១៨៦០អង្គ/នាក់ ដែលជាចំនួនដ៏ច្រើន បើធៀបនឹងការរៀបចំចំនួនពីរលើកកន្លងមក។ សម្រាប់ការប្រកួតនៅឆ្នាំនេះ មានវត្តមានព្រះសង្ឃ ចំនួន២៣១អង្គ។ ចំណែក បេក្ខជន ចាស់ជាងគេអាយុ៨២ឆ្នាំ និងក្មេងជាងគេ៥ឆ្នាំ។

ព្រឹត្តិការណ៍ «សំណេរអង្គរ» លើកទី៣ កំពុងចាប់ផ្ដើមជាមួយបេក្ខជន ១,៨៦០ អង្គ/នាក់

2026/01/18 08:42:28 am        39
សៀមរាប៖ ដូចការគ្រោងទុក ព្រឹត្តិការណ៍សំណេរអង្គរ លើកទី៣នេះ បានចាប់ផ្ដើមនៅម៉ោង៧ព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍នេះ មានបេក្ខជនចូលរួមប្រកួតសរុប ១,៨៦០ អង្គ/នាក់។ ចំនួននេះកើនឡើងបើប្រៀបទៅ ការប្រកួត២លើកមុន។គណៈកម្មការ និងអ្នករៀបចំកម្មវិធីសំណេរអង្គរ និមន្ដព្រះអង្គ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ព្រះសង្ឃនៃសមាគមពុទ្ធសាសនា ដើម្បីការអប់រំកម្ពុជា ដើម្បីអានអត្ថបទសំណេរអង្គរលើកទី៣នេះផងដែរ។ព្រឹត្តិការណ៍នេះបានធ្វើឡើងក្រោមអធិបតី លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ហ៊ុន មានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ, លោក លីម ប៊ុនហុក គណៈកម្មាការរៀបចំសំណេរអង្គរ និងលោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។នៅក្នុងចំណោមបេក្ខជន ១,៨៦០ អង្គ/នាក់នោះ មានវត្តមាន ព្រះសង្ឃចំនួន ២៣១អង្គ ខណៈបេក្ខជនចាស់ជាងគេមានអាយុ ៨២ឆ្នាំ និងក្មេងជាងគេមានអាយុ ៥ឆ្នាំ។ បេក្ខជនដែលបានដាក់ពាក្យប្រឡងទាំងអស់ គឺធ្វើដំណើរមកពី ២៥រាជធានី/ខេត្តនៃព្រះរាជាណាចក្រកម្ពុជា។«សំណេរអង្គរ» ត្រូវបានផ្តួចផ្តើមចេញពីគំនិត និងឆន្ទៈ របស់ក្រុមមួយមកពីស្ថាប័នឯកជន និងរដ្ឋ ដែលជាអ្នកស្រលាញ់អក្សរសាស្ត្រខ្មែរ និងក្រោមការគាំទ្រពី ក្រសួងពាក់ព័ន្ធ និង អាជ្ញាធរជាតិអប្សរា។ គោលបំណងនៃកម្មវិធីគឺ ដើម្បីអភិរក្ស លើកតម្កើងអក្សរសាស្រ្តខ្មែរ ជំរុញការសរសេរតាមអានឲ្យបានត្រឹមត្រូវតាមក្បួនអក្ខរាវិរុទ្ធ បង្កើនចំណេះដឹង និងជួយជំរុញសក្តានុពលទេសចរណ៍ក្នុងស្រុកផងដែរ។ព្រឹត្តិការណ៍ «សំណេរអង្គរ» ត្រូវបានរៀបចំជាបន្តបន្ទាប់រយៈពេល ៣ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០២៤មក។ លើកទី ១មានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើជាគណៈធិបតី ឡើងអានអត្ថបទ សម្រាប់បេក្ខជនជាង៧០០នាក់ សរសេរតាមអាន។ សម្រាប់លើកទី២ ឆ្នាំ២០២៥ មានឧបនាយករដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្វើជាគណៈធិបតី ឡើងអានអត្ថបទ សម្រាប់បេក្ខជនសរសេរតាមអាន ១,២២០អង្គ/នាក់៕

សម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក និងគណៈសង្ឃនាយកនិមន្តយាងសួរសុខទុក្ខវីរយុទ្ធជន កំពុង​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យនាភូមិសាស្រ្តខេត្តឧត្តរមានជ័យ

2026/01/17 07:41:11 pm        491
ឧត្តរមានជ័យ៖ បន្ទាប់​ពីសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្តេច​ព្រះសង្ឃ​នាយក​រង​ទី​១ នៃព្រះរាជាណាចក្រកម្ពុជា ព្រះចៅអធិការវត្តច័ន្ទបុរីវង្ស នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ​២០២៦​នេះ ជាមួយគណៈសង្ឃនាយក និងសប្បុរសជននាៗ បានយាង និមន្ត និងអញ្ជើញ​អុច​ធូប​ទៀន បួងសួងសុំសេចក្តីសុខ ក្នុងបរិវេណប្រាសាទបន្ទាយឆ្មារ ក្នុងខេត្តបន្ទាយមានជ័យ សូម​សុខ​សន្តិភាព​ជូនប្រទេសកម្ពុជា ពិសេសឧទ្ទិសកុសលដល់កងទ័ពពលី ក្នុងបុព្វហេតុ​ការពារ​ជាតិ​រួច​មកសម្តេចជាអង្គម្ចាស់បានបន្តយាងអញ្ជើញចុះសួរសុខទុក្ខវីរយុទ្ធជន កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យនាភូមិសាស្រ្តខេត្ត ឧត្តរមានជ័យ។ពិធីចុះសួរសុខទុក្ខវីរយុទ្ធជន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនាភូមិសាស្រ្តខេត្ត ឧត្តរមាន​ជ័យ​ក៏​មាន​ការយាងនិងអញ្ជើញពីសំណាក់ សម្តេចព្រះវនរ័ត មួង រ៉ា សម្តេច​ព្រះសង្ឃ​នាយករង​ទី​២ ​នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្តេចព្រះ​សង្ឃ​នាយក​រង​ទី​៣ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណរាជធានីភ្នំពេញ , សម្តេចព្រះមង្គលមុនីរង្សី ហូ ឈីវនាថ ព្រះប្រធានលេខាធិការរដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា, ព្រះ​ធម្ម​វន​វា​សី​បណ្ឌិត ចន្ទ មុនី ព្រះសមុហ៍គណខេត្តកំពង់ឆ្នាំង ព្រះចៅអធិការ​វត្ត​ចន្ទប្ប​ជ្ជោត្ត​នារាម​(វត្តតាសុត) ព្រះរាជាគណៈ ​ព្រះគ្រូ ព្រះចៅអធិការ ព្រះថេរានុត្ថរៈគ្រប់ព្រះអង្គ ,លោកជំទាវ កែ សួនសុភី ស សុខា ,លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន.,លោកជំទាវ អ៊ីវ ស្រ៊ី ទីប្រឹក្សា​ក្រសួង​មហាផ្ទ​ ,ឧកញ៉ា សួង សារុន និងឧកញ៉ា សូ សុខសុឃីម ,ឯកឧត្តម ប្រាក់ សុចិត្រា និងលោក​ជំទាវ​ ហង្ស សារិន ព្រមទាំងបុត្ររួមទាំងសប្បុរជនជាច្រើនអង្គនិងនាក់ផងដែរ។សម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក ក៏បាន​មាន​ព្រះរាជ​បន្ទូល​ផ្តាំ​ផ្ញើរ​សួរ​សុខ​ទុក្ខ​ពី​សំណាក់​សម្ដេច​ព្រះ​មហា​សុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃ​ព្រះរាជាណាចក្រដែលផ្តាំផ្ញើសួរសុខទុក្ខនិងមានព្រះទ័យអាណិតអាសូរជាពិសេសការគោរពស្ញប់ស្ញែង​ចំពោះទឹកចិត្តដ៏អង់អាចក្លាហាន ហ៊ានពលិកម្មគ្រប់បែបយ៉ាង ដើម្បីបូរណ​ភាពទឹកដី​ជា​ទី​ស្នេហា​​នៃ​យើង និងសូមជូនពរដល់វីរយុទ្ធជនគ្រប់រូប សូមឆាប់បានជាសះស្បើយឡើងវិញ។សម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក ក៏បានមាន​ព្រះរាជ​បន្ទូលបន្តថា ក្រោម​ការ​ដឹក​នាំ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី និងសម្ដេចតេជោ ហ៊ុនសែន ជាប្រធានព្រឹទ្ធសភា និងជាប្រធានស្ថានិកសន្ដិភាព គឺប្រជាជនមានភាពកក់ក្ដៅ មិន​តក់​ស្លុត ទោះក្នុងស្ថានភាពដ៏លំបាកនេះក៏ដោយ ក៏ប្រជាជនមានភាពជឿជាក់លើរាជរដ្ឋាភិបាល។ជាមួយគ្នានេះសម្តេចបានលើកឡើងថា៖បើទោះបីជាមានបទឈប់បាញ់ជាបន្ទាន់ជាលើកទី២ កាល​ពី​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងមកហើយក៏ដោយ ក៏នៅមានវីរយុទ្ធជន​មួយចំ​នួន​នៅ​បន្ត​សម្រាក​ព្យាបាល​នៅ​តាមមន្ទីរពេទ្យ។ ដូចនេះ​ក្នុង​មនោស​ញ្ចេត​នា​អាណិត​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​បំ​​ផុត ចំពោះពលិកម្មដ៏ធំធេងមិន​អាច​កាត់ថ្លៃបានសម្រាប់ជាតិមាតុភូមិ។បន្ទាប់ពីបានជួបសំណេះសំណាលដោយផ្ទាល់នៅតាមបន្ទប់និងគ្រែនីមួយៗ, វីរយុទ្ធជន និង​ក្រុម​គ្រួសារ​ មានក្តីរំភើបឥតឧបមា ដោយទទួលបានការថ្នាក់ថ្នមដោយភាពកក់ក្ដៅ ដែលនេះ​ជា​ការ​ផ្ដល់​កម្លាំង​ចិត្ដមួយដ៏ធំធេងមិនអាចកាត់ថ្លៃបាន សម្រាប់វីរយុទ្ធជនទាំងអស់។ ក្នុងឱកាសដ៏​រំភើប​នេះ​ដែរ វីរយុទ្ធជន និងក្រុមគ្រួសារ បានលើក​ដៃ​ប្រណម្យ​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​សម្ដេច​ព្រះពោធិវ័ង្ស ណយ ច្រឹក និង គណះសង្ឃនាយករួ​ម​សប្បុរស​ជន​បន្ត​និមន្ត​យាង​អញ្ជើញ​ចុះ​​សួរសុខទុក្ខវីរយុទ្ធជន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនាភូមិសាស្រ្តខេត្ត ឧត្តរមាន​ជ័យ​ដែល​តែង​តែគិតគូរពីសុខទុក្ខ លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់ប្រជាជនគ្រប់រូប ពោល​គឺ​ទី​ណាដែលមានទុក្ខលំបាក ទីនោះគឺមានបេះដូង និងទឹកចិត្ដសង្គ្រោះរ​បស់​សម្តេច​ព្រម​ទាំង​សប្បុរស​ជន​ជានិច្ចនាពេលនោះវីរយុទ្ធជន​ទាំង​អស់ និងក្រុមគ្រួសារ សូមប្រសិទ្ធពរជូន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំង​ខ្លាំង​ក្លា ជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏កក់ក្តៅដល់ប្រជាជនកម្ពុជា ជារៀងដរាប។ជាមួយនឹង​ការចុះសួរសុខទុក្ខនេះដែរ សម្តេច ក៏បាននាំយកអំណោយមនុស្សធម៌ រួមមានគ្រឿង​ឧប​ភោគ​បរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនផ្តល់ជូនវីរយុទ្ធជនគ្រប់ៗរូបផងដែរ៕

ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា បានពានរង្វាន់មាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦

2026/01/17 07:30:02 pm        399
ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ដែលបាន អភិវឌ្ឍដោយ​អគ្គលេខាធិការដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​គាំពារ​សង្គម បានចូលរួមប្រកួតប្រជែងពានរង្វាន់ ឌីជីថលអាស៊ានឆ្នាំ២០២៦ ក្រោមក្រប​ខណ្ឌ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រីឌីជីថល អាស៊ាន លើកទី៦ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅ ចាប់​ពី​ថ្ងៃ​ទី​១២-១៦ ខែមករា ឆ្នាំ២០២៦ នៅរដ្ឋធានី ហាណូយ ប្រទេស វៀតណាម។ ជាលទ្ធផល ថ្នាល​គាំពា​រ​សង្គមឌីជីថលកម្ពុជា ទទួលបានជ័យលាភី ពានរង្វាន់មាស ជូនព្រះរាជាណាចក្រកម្ពុជា។ បណ្តារដ្ឋមន្ត្រី ឌីជីថលអាស៊ានបានសម្រេច និងទទួលស្គាល់ថា ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ជា​ដំណោះស្រាយ ឌីជីថលសម្រាប់វិស័យសាធារណៈ (Public Sector Category) ដែល​មាន​ឧត្តម​ភាព និងនវានុវត្តន៍ លេចធ្លោជាងគេ នៅក្នុងតំបន់អាស៊ាន។ពានរង្វាន់​ឌីជីថលអាស៊ាននេះ ជាកម្មវិធីប្រកួតប្រជែងកម្រិតខ្ពស់ ក្នុងសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ដែលត្រូវបានរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់កិត្យានុភាព នៃដំណោះស្រាយ ឌីជីថល និងការត្រៀមលក្ខណៈសម្រាប់និន្នាការបច្ចេកវិទ្យាថ្មីៗ ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅតាមបណ្តាប្រទេសជាសមាជិក ក៏ដូចនៅក្នុងតំបន់ទាំងមូល។ ឆ្នាំ២០២៦ នេះ, ប្រទេសចំនួន ១១ បានចូលរួមប្រកួតប្រជែងលើប្រភេទពានរង្វាន់សំខាន់ៗចំនួន ៦ រួមមាន (១) ដំណោះស្រាយឌីជីថល សម្រាប់វិស័យសាធារណៈ, (២) ដំណោះស្រាយឌីជីថលសម្រាប់វិស័យឯកជន, (៣) ដំណោះស្រាយ ឌីជីថលសម្រាប់បរិយាបន្ន, (៤) មាតិកាឌីជីថល, (៥) ធុរកិច្ចថ្មីឌីជីថល, និង (៦) នវានុវត្តន៍ឌីជីថល។បណ្តាប្រទេសអាស៊ាននីមួយៗ បានដាក់ប្រកួតប្រជែងនូវស្នាដៃឌីជីថលដែលល្អបំផុតរបស់ខ្លួន ដោយប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ដើម្បីជំរុញ និងលើកកម្ពស់គុណភាពនៃការផ្តល់សេវា, ដោះស្រាយ បញ្ហាប្រឈមសំខាន់ៗ, ជាពិសេស ជំរុញសន្ទុះនៃការធ្វើបរិវត្តកម្មឌីជីថល ឱ្យកាន់តែមានភាពប្រកួត ប្រជែងខ្ពស់ និងមានការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងចំណោមស្នាដៃទាំងអស់ដែលបានចូលរួម ប្រកួតប្រជែង ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា បានឆ្លងកាត់វគ្គជម្រុះជាច្រើនដំណាក់កាល និងបានឈានដល់វគ្គប្រកួតផ្តាច់ព្រ័ត្រ ៣ ក្រុមចុងក្រោយ ជាមួយប្រទេសវៀតណាម និងប្រទេសសិង្ហបុរី ដោយ ត្រូវប្រកួតយកជ័យលាភី ចំពោះមុខគណៈកម្មការវាយតម្លៃពានរង្វាន់ឌីជីថលអាស៊ាន ទាំង ១១ ប្រទេស និងមានការចូលរួមពីសាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌា សហរដ្ឋអាមេរិក អូស្ត្រាលី សហភាពអឺរ៉ុប និង សហភាពទូរគមនាគមន៍អន្តរជាតិ។ ឆ្លងកាត់ការសម្រិតសម្រាំង និងការវាយតម្លៃរបស់គណៈកម្មការ, បណ្តារដ្ឋមន្ត្រីឌីជីថលអាស៊ាន បានអនុម័តជាផ្លូវការក្នុងការផ្តល់ជ័យលាភី “ពានរង្វាន់មាស នៃពានរង្វាន់ ឌីជីថលអាស៊ានឆ្នាំ២០២៦- ជូន “ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា” ជាដំណោះស្រាយឌីជីថលក្នុង ការផ្តល់សេវាសាធារណៈ ដែលមានឧត្តមភាព និងនវានុវត្តន៍លេចធ្លោដាច់គេ នៅក្នុងតំបន់អាស៊ាន ដែលឆ្លុះបញ្ចាំងពីគុណភាព និងស្តង់ដាបច្ចេកវិទ្យា ក៏ដូចជាកិត្យានុភាពផ្នែកបច្ចេកវិទ្យារបស់កម្ពុជា។ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា បាន និងកំពុងដើរតួនាទីជាមូលដ្ឋានគ្រឹះឌីជីថលស្នូលដ៏មានសារៈសំខាន់ សម្រាប់គាំទ្រការអនុវត្ត ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ពិសេសបានធ្វើសុខដុមនីយកម្មលើការចុះបញ្ជី និង ការបើកផ្តល់អត្ថប្រយោជន៍កម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម លើថ្នាលឌីជីថលរួម។ កត្តាគន្លឹះដែលនាំឱ្យដែលធ្វើឱ្យផ្ទាលឌីជីថលនេះ ទទួលបានជ័យលាភី ពានរង្វាន់មាស គឺស្ថិតនៅលើ ការរៀបចំនិម្មាបនកម្ម ដែលផ្តោតលើប្រជាពលរដ្ឋជាគោល (Citizen-Centric Design), ការធ្វើអន្តរ ប្រតិបត្តិការបែបមជ្ឈការផង និងវិមជ្ឈការផង (Hybrid Federated Interoperability), និងសមត្ថភាព ក្នុងការឆ្លើយតបបាន ទៅនឹងតម្រូវការរបស់ពលរដ្ឋបានទាន់ពេល និងប្រកបដោយតម្លាភាព។ ជ័យលាភី ពានរង្វាន់មាសនេះ ជាសក្ខីភាពដ៏មានតម្លៃវិសេសវិសាល ដែលបង្ហាញថា កម្ពុជា បាន និងកំពុងក្លាយ ជាប្រទេសឈានមុខមួយក្នុងតំបន់ លើការកសាងរដ្ឋាភិបាល និងសង្គមឌីជីថល និងការប្រើប្រាស់ បច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហា និងលើកកម្ពស់ការអភិវឌ្ឍសង្គម ប្រកបដោយប្រសិទ្ធភាព និងចីរភាព។ការទទួលបាន ជ័យលាភីពានរង្វាន់មាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦ នេះ បានឆ្លុះ បញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យសេវាសាធារណៈ តាមរយៈការធ្វើនវានុវត្តន៍ឌីជីថល ក្នុងគោលដៅពង្រឹងគុណភាពនៃការផ្តល់សេវា និងបង្កើនតម្លាភាពក្នុង សង្គម និងជាសក្ខីភាពបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេស, គាំពារប្រជាជន, និងលើកកម្ពស់ផលប្រយោជន៍សាធារណៈយ៉ាងពិតប្រាកដ៕ អត្ថបទ៖ គឹម ហុក

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន ៦វត្ត, ចែក​អំណោយដល់​យាយជីតាជី និងប្រជាពលរដ្ឋ នៅស្រុករមាសហែក ខេត្តស្វាយរៀង

2026/01/17 06:51:22 pm        472
នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមករា​ ឆ្នាំ២០២៦​ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បាន​អញ្ជើញ​នាំ​យក​នូវទេយ្យវត្ថុ និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់វត្ត​ចំនួ​ន០​៦​វ​ត្ត​,​ចែក​អំណោយ​ដល់​យាយ​ជីតាជី​ចំនួន៩៣នាក់ និងប្រជាជន៥២០គ្រួសារ ដែលពីធីនេះប្រារព្ធឡើងនៅបរិវេន​វត្ត​ត្រស់ ស្ថិតក្នុងឃុំ​ត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។ ពីធីនេះ ក៏បានរៀបចង្ហាន់​ប្រគេន​ព្រះសង្ឃ និងរៀបចំអាហារថ្ងៃត្រង់សម្រាប់យាយជីតាជី និងប្រជាពលរដ្ឋដែលបានចូលរួមផងដែរ។ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានឧទ្ទេសកុសលផលបុណ្យទាំងអស់ដែលបានធ្វើនៅថ្ងៃនេះ ទៅដល់វីរៈកងទ័ពកម្ពុជាដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ និងបួងសួងសុំឲ្យប្រទេសជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើន។ក្នុងឱកាសនោះផងដែរ ឯកឧត្តម និងលោកជំទាវក៏បានចែកនូវកាតាបដែលមាននូវសម្ភារៈសិក្សាជាច្រើនមុខដល់សិស្សានុសិស្សចំនួន ១០០នាក់,ចែកវ៉ែនតាចំនួន៥១០,ថ្នាំបន្តក់ភ្នែកចំនួន៦៩០ និងចែករទេះរុញសម្រាប់ជនពិការចំនួន០៥គ្រឿង។ទេយ្យវត្ថុសម្រាប់១វត្តៗទទួលបាន៖ ១-អង្ករ១តោន, ២-មី៣០កេសតូច, ៣-ត្រីងៀត១០គីឡូក្រាម, ៤-សាច់ក្រក១០គីឡូក្រាម, ៥-សាច់ផាត់១០គីឡូក្រាម, ៦-ទឹកដោះគោខាប់២កេស, ៧-កាហ្វេ៥កញ្ចប់ធំ, ៨-តែ២គីឡូក្រាម, ៩-ស្ករស១បេ,១០-អំបិល១បេ, ១១-ទឹកត្រី៥យួរ, ១២-ទឹកស៊ីអ៊ីវ៥យួរ, ១៣-ទឹកម្ទេស៥យួរ, ១៤-ទឹកសៀង៥យួរ, ១៥-សាប៊ូដុំ១០០ដុំតូច, ១៦-ច្រាស និងថ្នាំដុសធ្មេញ១០០ឈុត, ១៧-ប្រេងកូឡា១០០ដប, ១៨-ប្រេងខ្យល់១០០ដប, ១៩-ថ្នាំពេទ្យ២០ប្រអប់, ២០-ស្លាដក់៣២, ២១-សាប៊ូម្ស៉ៅ១០កញ្ចប់, ២២-ថវិកា២លានរៀល។កញ្ចប់អំណោយសម្រាប់យាយជីតាជីរួមមាន៖ ១-ថ្នាំពេទ្យ(៤មុខ) ១ប្រអប់, ២-ថ្នាំដុសធ្មេញ ១ទីប, ៣-ច្រាសដុសធ្មេញ១, ៤-ប្រេងកូឡា ១ដបតូច, ៥-ប្រេងខ្យល់មួយ ១ដបតូច, ៦-សាប៊ូដុសខ្លួន ១ដុំតូច, ៧-សាប៊ូកក់សក់ ១២កញ្ចប់, ៨-សាប៊ូបោកខោអាវ ១កញ្ចប់, ៩-ក្រណាត់ស ១ដុំ, ១០-ក្រមា១, ១១-កន្សែងធំ១, ១២-ភួយ១, ,១៣-កាហ្វេ ១កញ្ចប់ធំ, ១៤-នំធុង ១ធុង, ១៥-ស្ករស ១គីឡូក្រាម, ១៦-តែ១កញ្ចប់, ១៧-ទឹកដោះគោខាប់ ២កំប៉ុង, ១៨-ស្បែកជើងផ្ទាត់ ១គូអំណោយសម្រាប់បងប្អូនប្រជាពលរដ្ឋ៥២០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ ១-ថ្នាំពេទ្យ(៤មុខ) ១ប្រអប់, ២-ថ្នាំដុសធ្មេញ១ទីប, ៣-ច្រាសដុសធ្មេញ ១, ៤-ប្រេងកូឡា ១ដបតូច, ៥-ប្រងខ្យល់ ១ដបតូច, ៦-ធូបមួស ១ប្រអប់, ៧-ពិល ១, ៨-សាប៊ូដុសខ្លួន ១ដុំ, ៩-សាប៊ូកក់សក់ ១២កញ្ចប់, ១០-សាប៊ូបោកខោអាវ ១កញ្ចប់, ១១-សំឡីអនាម័យនារី ១ដុំ, ១២-ក្រមា ១, ១៣-កន្សែង ១, ១៤-សារុង ១, ១៥-មុង ១, ១៦-ភួយ ១, ១៧-អង្រឹង១, ១៨-អាវភ្លៀង១, ១៩-កន្ទេល ១, ២០-នំស្រួយលីលី ១កញ្ចប់ធំ, ២១-ទឹកដោះគោខាប់ ២កំប៉ុង, ២២-ទឹកស៊ីអ៉ីវ១យួរ, ២៣-មី ១កេស, ២៤-ត្រីខ ១យួរ, ២៥-អង្ករ២៥គីឡូ (១បាវ) និង២៦-ថវិកា ៤០,០០០រៀល៕

ចាប់ពីថ្ងទី១៧មករានេះទៅគ្មានការលក់ដូរនៅតាមចិញ្ចើមផ្លូវ និង​ទ្រូង​ផ្លូវ​នៅ​តំបន់​ជុំវិញ​ផ្សារ​ដើមគ​ទៀត​ឡើយ

2026/01/17 05:48:23 pm        696
ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ គឺជាថ្ងៃចុងក្រោយហើយ សម្រាប់បងប្អូន​អាជីវក​រ​ដែល​លក់​ដូរ​នៅ​តាម​ចិញ្ចើម​ផ្លូវ និងទ្រូងផ្លូវនៅតំបន់ជុំវិញផ្សារដើមគ។ ដូច្នេះសូម​បង​ប្អូន​អាជីវករ​អញ្ជើញ​ទៅ​លក់​ដូរ​នៅ​ផ្សារ​ដើម​គថ្មីវិញ​ចាប់ពីស្អែកនេះតទៅ។ នេះជាការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស នាយិការ​រង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦​នេះ។លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ស្អែកនេះតទៅ រដ្ឋបាល​រាជធានីភ្នំពេញនឹងរៀបចំសម្អាតអនាម័យនៅតាមមហាវិថី ម៉ៅ សេទុង មហាវិថី​ព្រះមុន្នី​រ៉េត ផ្លូវលេខ២៣០ និងតំបន់ជុំវិញពាក់ព័ន្ធ ជាពិសេស គឺរៀបចំជួសជុល និងកែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឱ្យ​ល្អប្រសើរឡើងវិញ ដែលអាចនឹងបង្កការកកស្ទះចរាចរណ៍នៅតំបន់ជុំវិញនោះ។ ដូចនេះ​សូ​មប្រជាពលរដ្ឋ និងអាជីវករចូលរួមសហការជាមួយអាជ្ញាធរ និងយោគយល់​អធ្យាស្រ័យ​ដោយ​ក្តី​អនុ​គ្រោះបំ​ផុត។គួរបញ្ជាក់ដែរថា ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានី​ភ្នំពេញ​ធ្លាប់​បាន​បញ្ជាក់​ក្នុង​កិច្ច​ប្រជុំ​កន្លង​មក​ថា ​អ្នកលក់ដូរគ្មានសណ្តាប់ធ្នាប់នៅលេីដងផ្លូវ លេីចិញ្ចើមមហាវិថី ម៉ៅ សេទុង មហា​វិថី​ព្រះមុនីរ៉េត និងផ្លូវនានានៅតំបន់ជុំវិញផ្សារដេីមគ មានចំនួនជាង ៧០០អាជីវកម្ម ហើយ​ចាប់​ពី​ថ្ងៃ​ទី​១៨ ខែមករាតទៅ ពួកគាត់មិនត្រូវបានអនុញ្ញាតិឱ្យលក់ដូរបន្តទៀតទេ ពួកគាត់​ត្រូវ​បាន​រដ្ឋបាល​រាជ​ធានីភ្នំពេញរៀបចំឱ្យទៅលក់នៅទីតាំងផ្សារដើមគថ្មី ស្ថិតនៅតាមបណ្តោយ​មហា​វិថី​ឈ្នះ ​ឈ្នះ ក្នុងខណ្ឌព្រែកព្នៅ។ រដ្ឋបាលរាជធានីភ្នំពេញនឹងយកទ្រូង និងចិញ្ចើមផ្លូវទាំងនេះ មក​ជួល​ជុល​ថែទាំ ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរធម្មតាឡើងវិញ ចំពោះ​បង​ប្អូន​អាជីវករ​ដែល​ផ្លាស់​ទៅ​ទីតាំងថ្មីនេះ បងប្អូននឹងមានទីតាំងលក់ដូរត្រឹមត្រូវទៅថ្ងៃអនាគត ព្រមទាំង​ទទួល​បាន​អត្ថ​ប្រយោជន៍​ច្រើន​ថែមទៀតផង៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM