ក្រសួងព័ត៌មាន ប្រគល់ថវិកា ១០៦លានរៀល ប្រមូលបានពីព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌​ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ
អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង

ព័ត៌មានជាតិ

ឯកឧត្តម ហេង រតនា ជំរុញ​ក្រុម​ការងារចុះមូលដ្ឋានពង្រឹងសាមគ្គីភាព និងបន្ត​ចុះ​ជួប​ជាមួយ​ពលរដ្ឋ​​​ជា​ប្រចាំ ជាពិ​សេស​ត្រូ​​វប្រមូលព័ត៌មានពីកង្វល់នានារបស់ពលរដ្ឋ ដើម្បី​ដោះស្រាយ​ឱ្យ​បានទាន់ពេលវេលា

2026/01/17 05:34:12 pm        462
កណ្តាល៖ ឯកឧត្តម ហេង រតនា អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះមូ​ល​ដ្ឋាន​ខេត្ត​កណ្តាល​បាន​ជំរុញ​ក្រុម​ការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែក ពង្រឹងសាមគ្គីភាពគ្នាឲ្យរឹងមាំ និង បន្ត​ការ​ងារ​ចិញ្ចឹម​ចលនា​នៅមូលដ្ឋានដោយចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋឲ្យបានជាប់ជាប្រចាំ ជាពិ​សេស​ត្រូ​​វប្រមូលព័ត៌មានពីកង្វល់នានារបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា ។ ឯកឧត្តម ហេង រតនា ក្នុងនាមជាអនុប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និង​ជា​ប្រធាន​គណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក លើកដែកបាន​កោត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់ដូចនេះ ក្នុងខណះដឹកនាំបើកកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ក្រុម ការងារ​គណបក្ស​ចុះ​មូល​ដ្ឋាន​ស្រុក​លើក​ដែក​នាថ្ងៃទី ១៧ខែមករា ឆ្នាំ ២០២៦ នេះនៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជា ស្រុក​លើក​ដែក ខេត្តកណ្តាល ។នៅក្នុងឱកាសនោះឯកឧត្តម ហេង រតនា ក៏បានវាយ តម្លៃខ្ពស់ពីស្មារតី ឆន្ទៈ និងការលះបង់ ព្រម​ទាំង​​ការ​​ទទួល​ខុសត្រូវខ្ពស់នូវរាល់ភារកិច្ចគណបក្សរបស់ថ្នាក់ដឹក នាំ និងសមាជិក-សមាជិ​ការ​គណបក្ស​ក្នុង​មូលដ្ឋានស្រុក លើក ដែក ខេត្តកណ្តាលគ្រប់ឋានានុក្រម និងក្រុមការងារចុះ មូលដ្ឋាន​ទាំង​អស់ ដែលធ្វើឲ្យក្នុងមូលដ្ឋានមានការរីក ចម្រើននិងទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​​ជា​បន្ត​បន្ទាប់​មក​លើ​គណបក្សប្រជាជនកម្ពុជា ។ ព្រមទាំងបានលើកទឹក ចិត្តដល់​សមាជិក​សមាជិការ​​បក្សទាំងអស់រក្សាការពង្រឹង ស្មារតី និងឆន្ទៈ ហើយបោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ​ដោយគោរពស្មោះត្រង់តាមគោលការណ៍គណបក្ស ។ ជាមួយគ្នានេះ ឯកឧត្តមប្រធាន​ក្រុម​ការងារ​បាន​ជំរុញ​ទៅសមាជិកគណបក្សទាំងអស់ត្រូវបន្តធ្វើអំពើល្អលើពលរដ្ឋ និងត្រូវជួយបំពេញ​តម្រូវ​ការ​សេវា​រដ្ឋ​បាលសាធារណៈទូទៅឲ្យបានទាន់ពេលវេលា ជាពិសេសបញ្ហាសុខមាលភាព​ជូន​ប្រជា​ពលរដ្ឋ​ទាំងអស់ដោយមិនមានការរើសអើងនិន្នាការនយោបាយឡើយ. ដើម្បីរក្សាភាព​ជឿ​ជាក់​ និងទំនុកចិត្តមកលើគណបក្សប្រជាជនកម្ពុជាឲ្យបានកាន់តែច្រើនឡើង ។ បើតាមលោក ចាប ចន្ទ័វិទ្យា ប្រធានគណះកម្មាធិការបក្សស្រុកលើកដែកបានឲ្យដឹងថា ស្រុក​លើក​ដែក​នា​ពេលបច្ចុប្បន្ន គឺរក្សាស្ថេរភាព សុវត្ថិភាព សន្តិសុខ នយោបាយសង្គមបានល្អប្រសើរ សមត្ថ​កិច្ច ប៉ុស្តិ៍រដ្ឋបាល កម្លាំងប្រជាការពារ និងអាជ្ញាធរដែនដីគ្រប់ថ្នាក់បានសហការល្អ លើការ​ពង្រឹង​អនុវត្ត​គោលនយោបាយភូមិឃុំមានសុវត្ថិភាព បង្កបរិយាកាសសុខដុម ផ្តល់ឱកាស​ជូន​ប្រជាជន​បាន​រស់នៅប្រកបមុខរបរជាប្រក្រតីភាពមិនមានការភ័យខ្លាច។ លោកបន្តថា គណបក្ស​ស្រុក បានសហការជាមួយក្រុមការងារ ត្រៀមលក្ខណៈរៀបចំយ៉ាងហ្មត់ចត់នូវកិច្ចការនានា សម្រាប់​ឈាន​ទៅនិងកាន់ប្រៀបឈ្នះ ធានាសម្រេចបាន​ជោគ​ជ័យ​(សមាជិក​១​នាក់​សំឡេង​គាំទ្រ​១​សន្លឹក​) ដើម្បីគណបក្សប្រជាជនកម្ពុជាដឹកនាំគ្រប់ឃុំទូទាំងស្រុក ។ ដូច្នេះដើម្បីសម្រេចគោលដៅ យើងបានពុះពារសម្រេច​បាន​នូវគ្រប់ការងារ​សំខាន់ៗ​បម្រើ​ឲ្យកា​រ​បោះឆ្នោ​ត ​ដូចជា ការលើកកម្ពស់ប្រសិទ្ធិភាពនៃការដឹកនាំគ្រប់គ្រង ដោយបន្តការកសាង​ពង្រឹង​រចនា​សម្ព័ន្ធ ​អង្គការចាត់តាំង និងរបៀប របបការងារពង្រឹងការគ្រប់គ្រងកសាងពង្រីកសមាជិកថ្មី និង​កម្លាំងគាំទ្រគណបក្សនៅមូលដ្ឋាននិងការលើកទឹកចិត្តសមាជិកគណបក្ស ទៅពិនិត្យ និងចុះ​ឈ្មោះក្នុ​ង​បញ្ជីបោះ ឆ្នោតរបស់គ.ជ.ប ។ ដោយឡែកការធ្វើបច្ចុប្បន្នភាពជីវមាត្រ មានចំនួន ១៦.០៤៦ នាក់ ស្រី ៨.៩៤១ នាក់ ក្នុងនោះCPP ចំនួន ១៥.០៤៦នាក់ (ស្រី ៨.៦១៦នាក់ )។ ដោយប្រជាពលរដ្ឋទូទាំងស្រុកលើកដែកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០២៥សរុប ៣៩.៣២៧ នាក់ (ស្រី ២០.៥៦៣នាក់)ក្នុងនោះមានសមាជិកគណបក្សចំនួន ២៨.០១៨នាក់ (ស្រី ១៥.៤៣០ នាក់)ស្មើ ៧២%ដែលជាសមាជិកដែលមានទិន្នន័យក្នុងប្រព័ន្ធ ៕ អត្ថបទ៖ ភារម្យ

ឯកឧត្ដមអភិបាលខេត្ត អញ្ជើញដឹកនាំក្រុមការងារចុះកាត់បន្លែក្នុងកសិដ្ឋានជនភៀសសឹក ដើម្បីពង្រឹងសន្តិសុខស្បៀង

2026/01/17 05:23:11 pm        395
ក្នុងយុទ្ធសាស្ត្រ "យកកសិកម្មទ្រទ្រង់ជីវភាពក្នុងគ្រាអាសន្ន" ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល​នៃ​គណៈអភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារចុះផ្ទាល់ទៅកាន់ «កសិដ្ឋាន​កសិកម្មជន​ភៀសសឹក» មណ្ឌលសុវត្ថិភាពបាត់ថ្កៅ ដើម្បីប្រមូលផលបន្លែបង្ការជាច្រើនមុខ សម្រាប់​យកទៅចែកចាយជូនបងប្អូនជនភៀសសឹក សំដៅធានាឱ្យបាននូវភាពគ្រប់គ្រាន់ និង​និរន្តរ​ភាព​នៃស្បៀងអាហារ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ។ឯកឧត្តម មាន ចាន់យ៉ាដា បានមានប្រសាសន៍សរសើរ​ដល់​ការ​ខិតខំ​របស់​បង​ប្អូនជ​ន​ភៀស​សឹក​ថា ​"បន្លែដែលយើងកាត់នៅថ្ងៃនេះ គឺជាផ្លែផ្កានៃការតស៊ូ និងសាមគ្គីភាព។ ការដែល​យើង​អាច​ដាំ​ដុះ ​និងប្រមូលផលដោយខ្លួនឯងបែបនេះ គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការធានាថា គ្មាន​បង​ប្អូន​ណា​ម្នាក់​ខ្វះអាហារបរិភោគឡើយ។ រដ្ឋបាលខេត្តនឹងបន្តគាំទ្រផ្នែកបច្ចេកទេស និងពូជ​ដំណាំ​បន្ថែម​ទៀត ដើម្បីឱ្យកសិដ្ឋាននេះក្លាយជាជង្រុកស្បៀងដ៏រឹងមាំបំផុតសម្រាប់យើងទាំងអស់គ្នា។"ឯកឧត្ដម អភិបាលខេត្ត ចុះកាត់បន្លែពីកសិដ្ឋានយកមកផ្គត់ផ្គង់ដោយផ្ទាល់នេះ បាន​ឆ្លុះ​បញ្ចាំ​ង​ពី​យុទ្ធ​សាស្ត្រ​គ្រប់គ្រងគ្រោះអាសន្នដ៏ឆ្លាតវៃ ដោយបានផ្លាស់ប្តូរស្ថានភាពពីការ "រង់ចាំជំនួយ" មក​ជា​ការ "ម្ចាស់ការលើខ្លួនឯង" ក្នុងការធានាយ៉ាងរឹងមាំនូវខ្សែសង្វាក់ផ្គត់ផ្គង់ម្ហូបអាហារ។ នេះគឺ​ជា​គំរូ​នៃ​ភាពជោគជ័យក្នុងការចេះទាញយកសក្តានុពលដីធ្លី មកដោះស្រាយបញ្ហាប្រឈមចំពោះមុខ ប្រកប​ដោយ​ប្រសិទ្ធភាពខ្ពស់បំផុតផងដែរ៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៤ខ្នង ជូន​ក្រុម​គ្រួសារ​វីរកងទ័ព​ពលី

2026/01/17 05:05:32 pm        427
ដោយការគិតគូរយ៉ាងយកចិត្តទុកដាក់នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ លោក​ជំទាវ​បណ្ឌិត​ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៤ខ្នង ជូន​ដល់​ក្រុមគ្រួសារ​នៃ​វីរ​យុទ្ធ​ជនពលី ដោយផ្ទះថ្មី ១ខ្នង ត្រូវបាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​រស់​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ និងផ្ទះថ្មី ៣ខ្នង ប្រគល់ជូនក្រុមគ្រួសារនៅក្នុងខេត្តកំពង់ចាម។លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និង​ប្រសាសន៍​សួរ​សុខ​ទុក្ខ​ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ ។ ទន្ទឹម​នឹង​នេះ ​លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចបវរធិបតី និង​លោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងគ្រឿង​ឧបភោគ​បរិភោគ ​ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ។រាជរដ្ឋាភិបាលកម្ពុជា រួមទាំងប្រជាជនកម្ពុជាទាំងអស់សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហានរបស់ វីរ​កងទ័ព និងវីរនគរបាលជាតិ ដែលបានពលីអាយុជីវិតដើម្បីការពារបូរណភាពទឹកដី ក៏ដូច​ជា​ការ​ផ្តល់​ជូន​មក​វិញនូវ​សន្តិភាពជូនជាតិ មាតុភូមិ ។សូមបញ្ជាក់ផងដែរថា សម្តេចបវរធិបតី បានដាក់ចេញនូវគោលនយោបាយ និង​យន្តការ​ជា​ច្រើន​ដើម្បី​ជួយ​សម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលីដូចជាការផ្តល់ឱ្យមុខរបរចិញ្ចឹមជីវិត ការ​ស្រោច​ស្រង់​សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗបានសិក្សាកម្រិតបរិញ្ញាបត្រ ការ​រៀប​ចំ​ឥណទានសារជាថ្មី ការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ ថែមទាំង​មាន​ការ​គិត​គូរ​បង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីទៀតផង។ បន្ថែម​ពី​លើ​នេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងជួយសម្របសម្រួលឱ្យជនភៀសសឹកបានទៅផ្ទះសំបែងវិញ ការ​ជួយដោះស្រាយហេដ្ឋារចនាសម្ព័ន្ធ ការជួយបោសសម្អាតអាវុធ គ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និង​ការស្តារជីវភាពរស់នៅប្រចាំថ្ងៃជាដើម៕

«អគារពហុបំណង និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ» ដែល​ជាសមិទ្ធផល​របស់​គម្រោង​ស្តារ​វិស័យ​ទេសចរណ៍​សហគមន៍​ពី​វិបត្តិកូវីដ-១៩ ​ត្រូវបានសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ

2026/01/17 04:48:14 pm        333
ខេត្តតាកែវ ៖ ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋ​មន្រ្តី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូល​ដ្ឋាន​ខេត្ត​តាកែវ និងលោក NAGASE Kensuke (ណាហ្គាសិ កេនស៊ូកិ) អនុប្រធាន​បេសក​កម្ម​នៃ​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា បានអញ្ជើញជាអធិបតីក្នុង​ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "អគារ​ពហុបំណង និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ" ដែលជាសមិទ្ធផល​របស់​គម្រោង​ស្តារ​វិស័យ​ទេសចរណ៍​សហគមន៍​ពីវិបត្តិកូវីដ-១៩ នៅសាលាស្រុកអង្គរបូរី ខេត្តតាកែវ ដោយ​មាន​ការ​និមន្ត​/​ចូល​រួម​ពីព្រះសង្ឃ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារក្រុង ស្រុក ភាគីពាក់ព័ន្ធ ប្រជា​ពលរដ្ឋក្នុងមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ១៤៥០ អង្គ/នាក់។ថ្លែង​ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានប្រសាសន៍ថា រាជរ​ដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​របស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់​កាល​ទី១​ ដោយបានកំណត់អាទិភាពចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែល​ពិត​ជា​ឆ្លើយ​តប​នឹងតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ហើយរដ្ឋាភិបាលបាននិងកំពុងអនុវត្ត ព្រម​ទាំង​ទទួល​បាន​លទ្ធផលគួរជាទីមោទនៈ។ ចំពោះការឈ្លានពានពីសំណាក់កងទ័ពថៃ ឯកឧត្តមរដ្ឋមន្រ្តី បាន​អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបន្តជឿជាក់លើរាជរដ្ឋាភិបាល ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​តេជោ-ធិ​បតី និងរួបរួមគ្នាសាមគ្គីជាធ្លុងមួយ។ជា​មួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក៏​ដូច​ជា​ប្រជា​កសិករ ឱ្យខិតខំធ្វើយ៉ាងបង្កើនប្រសិទ្ធភាពនិងបរិមាណដាំដុះ បន្លែ ផ្លែឈើ និង​ចិញ្ចឹម​សត្វ ជាពិសេសចិញ្ចឹមបង្កងដោយមានការជួយជ្រោមជ្រែងពីគម្រោងតេជោភូមិ១០០ វេទិ​កា​សម្ព័ន្ធ​សង្គម​ស៊ីវិល និងភាគីពាក់ព័ន្ធទាំងអស់។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា​ដើម្បី​ប្រមូល​ផល​បាន​ទៀង​ទាត់​ប្រជា​កសិករ និង​អាជ្ញាធរ​មូល​ដ្ឋាន​ត្រូវ​ចង​ក្រង​ប្រមូល​ផ្តុំ​ជា​សហគមន៍​ដើម្បី​ជួយ​គាំទ្រគ្នាទៅវិញទៅមកទាំងបច្ចេកទេស ស្មារតី និងការស្វែងរកទីផ្សារ។មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់អាជ្ញាធរគ្រប់លំដាប់ត្រូវខិតខំ រៀប​ចំ​កែ​លម្អ​សោភ័ណភាពស្រុក ដាំដើមឈើ ពង្រឹងគុណភាពនិងអនាម័យម្ហូបអាហារ និងផ្តល់​ភាព​កក់​ក្តៅ​ដ​ល់ភ្ញៀវទេសចរ ដែលមកទស្សនាស្រុកអង្គរបូរី អតីតរាជធានីខ្មែរសម័យហ្វូណន៕

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន៖ ការអប់រំ​ប្រកប​ដោយ​គុណភាព​នឹង​ជួយ​បង្កើត​យុវជន​មានទាំងចំណេះដឹង ជំនាញ និងសីលធម៌ សមស្របនឹងតម្រូវការសង្គម

2026/01/17 04:02:28 pm        279
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បានថ្លែងបញ្ជាក់ថា ការអប់រំ​ប្រកប​ដោយ​គុណ​ភាព​នឹង​ជួយ​បង្កើត​យុវជន​ដែល​មាន​ទាំង​ចំណេះ​ដឹង​ ជំនាញ និងសីលធម៌ សមស្របនឹងតម្រូវការសង្គមសម័យសតវត្សរ៍ទី២១។ឯកឧត្តមបណ្ឌិតសភាចារ្យ ឧប​នាយក​រដ្ឋ​មន្ត្រី បានថ្លែងយ៉ាងដូច្នេះក្នុងឱកាស​ដែលឯកឧត្ដម អញ្ជើញ​ធ្វើបាឋកថាពិសេស ស្ដីពី «យុវជន និងការអប់រំនៅកម្ពុជាឆ្នាំ២០៣០» ក្នុងកម្ម​វិធី​បោះ​ជំរំ​យុវជន​ជា​សកលលើកទី១១ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅស្រុកបន្ទាយស្រី  ខេត្តសៀមរាប។ឯកឧត្តម ឧប​នាយក​រដ្ឋ​មន្ត្រី បានមានប្រសាសន៍បន្តថា យុវជនត្រូវបានចាត់ទុកថាជាកម្លាំងស្នូល និង​ជាធនធានមនុស្សដ៏មានតម្លៃបំផុតសម្រាប់អនាគតនៃប្រទេសជាតិ។ ក្នុង​បរិបទ​​នៃ​ការ​ផ្លាស់​ប្តូរ​រហ័ស​ផ្នែក​សេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យាសកល ប្រធានបទ«យុវជន និង​ការ​អប់រំ​នៅ​កម្ពុជា​ឆ្នាំ​២០៣០​» ​បង្ហាញពីចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍយុវជនឱ្យមានសមត្ថភាពពេញលេញ ដើម្បី​ក្លាយ​ជា​កម្លាំង​ដឹកនាំ និងចូលរួមយ៉ាងសកម្មក្នុងការកសាងប្រទេសជាតិឱ្យមានភាពរឹងមាំ និង​ចីរភាព​។ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានបន្ថែមថា ការ​អប់រំ​ជា​គ្រឹះ​សំខាន់​បំផុត​សម្រាប់​ការ​អភិវឌ្ឍ​យុវជននៅកម្ពុជា ឆ្នាំ២០៣០។ ការអប់រំនាពេលអនាគត មិនត្រឹម​តែ​ផ្តោត​លើ​ការ​ផ្ទេរចំណេះដឹងតាមសៀវភៅប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្តោតលើការអភិវឌ្ឍសមត្ថភាពជាក់ស្តែង ដូចជា ជំនាញគិតវិភាគ ការដោះស្រាយបញ្ហា ការច្នៃប្រឌិត ការងារជាក្រុម និង​ការ​ទំនាក់​ទំនង​ប្រកប​ដោយ​ប្រសិទ្ធភាព។ឯកឧត្តមបានសង្គត់ធ្ងន់ថា «ការអប់រំ​ប្រកប​ដោយ​គុណភាព​នឹង​ជួយ​បង្កើត​យុវជន​ដែល​មាន​ទាំង​ចំណេះ​ដឹង ជំនាញ និងសីលធម៌ សមស្របនឹងតម្រូវ​ការ​សង្គម​សម័យ​សតវត្សរ៍​ទី​២១។»ឯកឧត្តម រដ្ឋមន្ត្រីបានរំលេចផងដែរថា ក្នុង​យុគ​សម័យ​ឌីជីថល ការបញ្ចូលបច្ចេកវិទ្យា និងបញ្ញា​សិប្ប​និម្មិត​ក្នុងវិស័យអប់រំ គឺ​ជា​កត្តា​សំខាន់​មួយ​សម្រាប់​កម្ពុជា​ឆ្នាំ២០៣០។ យុវជន​ត្រូវ​មាន​សមត្ថ​ភាព​ប្រើ​ប្រាស់​បច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍ឌីជីថលដោយច្នៃប្រឌិត មានទំនួលខុសត្រូវ និង​មាន​សុវត្ថិភាព​។ ​ការរៀនតាមប្រព័ន្ធឌីជីថល និងការរៀនពេញមួយជីវិត នឹងជួយ​បើក​ឱកាស​សិក្សា​ស្មើភា​ព និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់យុវជននៅលើឆាកជាតិ និងអន្តរជាតិ។ជា​មួយគ្នានេះ ការអប់រំនៅកម្ពុជា ២០៣០ ត្រូវតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយទីផ្សារការងារ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​។ ការផ្តោតលើជំនាញវិជ្ជាជីវៈ STEM សហគ្រិនភាព នវានុវត្តន៍ និងការអនុវត្ត​ជាក់​ស្តែង ​នឹងជួយឱ្យយុវជនអាចរកការងារធ្វើបាន មានសមត្ថភាពបង្កើតអាជីវកម្មផ្ទាល់ខ្លួន និង​អាច​សម្រប​ខ្លួនទៅនឹងការប្រែប្រួលនៃពិភពការងារនាពេលអនាគត។ដើម្បី​សម្រេច​បាននូវចក្ខុវិស័យ «យុវជន និងការអប់រំនៅកម្ពុជា ២០៣០» ការចូលរួម ​រួ​ម​គ្នា​របស់រា​ជរដ្ឋាភិបាល ស្ថាប័នអប់រំ គ្រួសារ សហគមន៍ វិស័យឯកជន និងយុវជនផ្ទាល់ គឺ​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង។ ការបង្កើតបរិយាកាសអប់រំដែលគាំទ្រ លើកទឹកចិត្ត និងផ្តល់ឱកាសស្មើភាព នឹង​ជួយបណ្តុះបណ្តាលយុវជនកម្ពុជាឱ្យក្លាយជាពលរដ្ឋមានចក្ខុវិស័យ មានស្មារតីទទួលខុសត្រូវ និង​មាន​សមត្ថភាពចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសជាតិ។ឯកឧត្ដមបានបញ្ជាក់ផងដែរថា ប្រធានបទ «យុវជន និងការអប់រំនៅកម្ពុជា ២០៣០» បង្ហាញ​ពី​បេសក​កម្មរួ​មក្នុងការកសាងយុវជនឱ្យមានគុណភាព គុណធម៌ និងសមត្ថភាពគ្រប់វិស័យ ដើម្បី​ធានា​ថា​កម្ពុជា​អាចឈានទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងមានកិត្តិយស​ក្នុង​សហគមន៍​អន្តរជាតិ​នៅឆ្នាំ២០៣០៕

បណ្ណាល័យនិងជ្រុងតម្រង់ទិសវិជ្ជាជីវៈ នៅ​វិទ្យាល័យ​ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ខេត្តកែប បានបើកសម្ពោធជាផ្លូវការក្រោមជំនួយ​ពី​ដៃគូអភិវឌ្ឍន៍

2026/01/17 03:25:48 pm        235
ខេត្តកែប៖ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមករា ឆ្នាំ២០២៦ នេះ អង្គការស៊ីប៉ាបាន​ប្រារព្ធ​ពិធី​សម្ពោធ​បើក​ជា​ផ្លូវការ​បណ្ណាល័យ និងជ្រុងតម្រង់ទិសវិជ្ជាជីវៈ និងពិព័រណ៍មគ្គុទ្ទេសក៏អាជីព និងការសិក្សា នៅ​វិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ខេត្តកែប ក្រោមជំនួយឧបត្ថម្ភថវិកាពីមូលនិធិគីណាល់ និង​ទីភ្នាក់​ងារបារាំងសម្រាប់​អភិវឌ្ឍន៍(AFD) និងភាពជាដៃគូជាមួយក្រសួងអប់រំយុវជន និង​កីឡា។ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធាន​មូល​និធិ​គី​ណាល់ និងជាប្រធានអគ្គនាយកក្រុមហ៊ុន PPM-Confirel លោកប្រធានមន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​កែប លោកអគ្គនាយកអង្គការស៊ីប៉ា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស​សរុប ៣០០​នាក់​។បណ្តាល័យនេះ មានអត្ថន័យសំខាន់ណាស់ក្នុងការផ្តល់នូវធនធានអប់រំ សៀវភៅ និង​អភិវឌ្ឍ​ជំនាញ​នានា ​ដែលមានប្រយោជន៍សម្រាប់អនាគតរបស់សិស្សវិទ្យាល័យ ព្រមទាំ​ង​ជួយ​ពង្រឹង​ទស្សនៈ​នៃការ​សិក្សាយូរអង្វែងផងដែរ។ ក្រោយពិធីសម្ពោធគណៈអធិបតី ព្រមទាំងសិក្សានុសិស្សបានចូលរួមក្នុង ពិព័រណ៍​មគ្គុទ្ទេសក៍​អាជីព​ និងការសិក្សា ដែលមាន​សារៈ​សំខាន់​ក្នុង​ការ​ជួយ​ដល់​សិស្សា​វិទ្យាល័យ​ស្វែង​យល់​អំពី​អាជីព ​និងការសិក្សានាពេលអនាគត ដើម្បីឱ្យពួកគេរៀបចំខ្លួនរួចរាល់ និងមាន​គោល​ដៅ​ច្បាស់​លាស់​បន្ទាប់​ពី​បញ្ចប់​ថ្នាក់វិទ្យាល័យ៕

ឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅ រាជធានី​ភ្នំពេញ

2026/01/17 03:10:27 pm        348
ភ្នំពេញ៖ ក្នុងយុទ្ធនាការបោសសម្អាតបទល្មើសបច្ចេកវិទ្យាទូទាំងប្រទេស គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​បានបន្តបើកប្រតិបត្តិការកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ដោយ​បាន​ឃាត់​ខ្លួន​ជន​បរទេស​សរុបចំនួន ៧៥នាក់ ដែលសង្ស័យថា​មាន​ការ​ពាក់​ព័ន្ធ​នឹង​អំពើ​ច្បាប់​ហាម​ឃាត់​ ក្នុង​នោះសង្ស័យមានការលបលួចធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង​ស្នាក់​នៅ​ដោយ​ខុសច្បាប់។ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានចុះអនុវត្តវិធានការរដ្ឋបាល ក្នុងភូមិសាស្ត្រខណ្ឌចំនួនពីរ រួម​មាន​៖ ១. ទីតាំងសណ្ឋាគារ សេវេន ហេវិន ស្ថិតនៅខណ្ឌ៧មករា ៖ ឃាត់ខ្លួនបាន ចំនួន ៣៩ នាក់ (ជនជាតិប៉ាគីស្ថាន៖ ២៦ នាក់, ជនជាតិឥណ្ឌា ១១ នាក់ និងជនជាតិបង់ក្លាដេស ០២ នាក់ ) និងទី២. ទីតាំងផ្ទះសំណាក់ C8 ស្ថិតនៅខណ្ឌសែនសុខ ឃាត់ខ្លួនបាន ៣៦ នាក់ ( ជន​ជាតិ​ឥណ្ឌា ២៥នាក់ ក្នុងនោះស្រី្ត ០៤ នាក់) និងជនជាតិបង់ក្លាដេសចំនួន ១១នាក់។ការចុះបង្ក្រាបនេះ ធ្វើឡើងស្របតាមខ្លឹមសារនៃ អនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល ស្តីពី​ការ​គ្រប់​គ្រង​សន្តិសុខសុវត្ថិភាពតាមទីតាំង រស់នៅប្រមូលផ្តុំ និងជាផ្នែកមួយ​នៃ​យុទ្ធនា​ការ​ថ្នាក់​ជាតិ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។គួររម្លឹកថា ក្នុងប្រតិបត្តិការបង្រ្កាបសកម្មភាពឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា នៅទូទាំងប្រទេស ក្នុង​រយៈពេល មួយសប្តាហ៍ចុងក្រោយនេះ ចាប់ពីចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ​២០២៦ សមត្ថកិច្ចចុះប្រតិបត្តិការបង្ក្រាបសរុបបាន ៤ទីតាំង នៅរាជធានីភ្នំពេញ ចំនួន២កន្លែង និង​ខេត្តបាត់ដំបង២កន្លែង ឃាត់ខ្លួនជនសង្ស័យសរុប ១២៣នាក់(ស្រី្ត៩នាក់) ក្នុង​នោះ​ជន​ជាតិ​ចិន ៤៦នាក់(ស្រី្ត ៤នាក់) ស្ត្រីជនជាតិឡាវ ១នាក់, ឥណ្ឌា ៣៦នាក់(ស្រី្ត ៤នាក់), បង់ក្លាដេស ១៣នាក់ និងប៉ាគីស្ថាន ២៧នាក់។លេខាធិការដ្ឋានគ.ប.ឆ.ប. បានបញ្ជាក់ថា បើគិតពីថ្ងៃទី១ខែមករា ដល់ថ្ងៃទី១៦ខែមករា ឆ្នាំ​២០២៦​វិញ ចុះបង្ក្រាបសរុបបាន ១៤ទីតាំង នៅរាជធានីភ្នំពេញ បាត់ដំបង សៀមរាប ដោយ​ឃាត់​ខ្លួន​ជនសង្ស័យសរុប ១៦២ នាក់ ក្នុងនោះជនជាតិចិន ៥០នាក់, កូរ៉េខាងត្បូង៣២នាក់, ឡាវ ១នាក់, ឥណ្ឌា ៣៦នាក់(ស្រី្ត ៤នាក់), បង់ក្លាដេស ១៣នាក់, ប៉ាគីស្ថាន ២៧នាក់ និង​នេប៉ាល់ ៣នាក់។ ដោយឡែក សំណុំរឿងជនជាតិនេប៉ាល់ ៣នាក់ នេះ កំពុងស្ថិត​ក្នុង​នីតិ​វិធី​តុលា​ការ​ ដោយសាលាដំបូងខេត្តសៀមរាបបានចេញ ដីកាឃុំខ្លួនបណ្ដោះអាសន្ន រង់ចាំ​ការ​អនុវត្ត​នីតិ​វិធី​តាម​ច្បាប់​។សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថ​កិច្ច​ចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុត​ចំពោះ​មេ​ខ្លោង​ទាំង​ឡាយ ​ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មាន​ការ​លើក​លែង​ឡើយ​៕

អ៊ែរអេស៊ា ខេមបូឌា សហការជាមួយរោងភាពយន្ត លេជេន ដើម្បីពង្រីក​វិសាលភាព​ទីផ្សារ​ក្នុង​ស្រុក

2026/01/17 01:05:59 pm        287
ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ជា​ផ្លូវ​ការជាមួយ រោងភាពយន្ត លេជេន ដែលជាខ្សែសង្វាក់រោងភាពយន្តឈានមុខរបស់កម្ពុជា។ នេះ​គឺជាកិច្ចសហការយុទ្ធសាស្ត្ររវាងម៉ាកយីហោល្បីៗចំនួនពីរក្នុងវិស័យអាកាសចរណ៍ និងការ​កម្សាន្ត​។ ភាពជាដៃគូរនេះ ផ្តោតសំខាន់លើការបន្តពង្រឹងសម្ព័ន្ធភាពពាណិជ្ជកម្មក្នុងស្រុក និង​ការ​រួប​រួម​រវាង​ក្រុម​ហ៊ុន​ទាំង​ពីរ តាមរយៈ គំនិតផ្តួចផ្តើមទីផ្សាររួមគ្នា និងការផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​ផ្លាស់​ប្តូរ​គំនិត​គ្នា​ទៅ​វិញ​ទៅមក។ ដោយផ្អែកលើវិសាលភាពនៃក្រុមហ៊ុនទាំងពីរ កិច្ចសហការនេះ មានគោ​ល​បំណង​បង្កើតឱ្យមានការចូលរួមយ៉ាងស្អិតរមួត ជាមួយអតិថិជន និងភ្ញៀវជាតិ-អន្តរជាតិ នៅ​ទូទាំង​ប្រទេសកម្ពុជា។រយៈពេល​មួយឆ្នាំនៃភាពជាដៃគូ ក្រុមហ៊ុនទាំងពីរនឹងសហការគ្នាយ៉ាងយកចិត្តទុកដាក់ ដើម្បី​បង្កើន​យុទ្ធនាការកម្សាន្ត បែបចម្រុះ និងការធ្វើដំណើរដ៏សម្បូរបែប ដែល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​អ្នក​ទស្សនា និងអ្នកធ្វើដំណើរ ព្រមទាំងរួម ចំណែកគាំទ្រដល់វិស័យ​ពាណិជ្ជកម្ម នៃ​ប្រទេស​កម្ពុជា​ផងដែរ។លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន អ៊ែរអេស៊ា ខេមបូឌា បានសម្តែងការ​សាទរ និងមានប្រសាសន៍ថា “អ៊ែរអេស៊ា ខេមបូឌា បានផ្សារភ្ជាប់​ទំនាក់​ទំនង​ប្រជាជាតិ​ទៅ​កាន់​ពិភព​លោក​ រីឯរោងភាពយន្ត លេជេន បានតភ្ជាប់ទំនាក់ ទំនងសាធារណជន​ទៅ​កាន់​ការ​កម្សាន្ត​ដែល​មាន​គុណភាព។ ភាពជាដៃគូនេះ គឺជាការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើឱ្យ អ៊ែរអេស៊ា កាន់​តែ​មាន​ភាពលេចធ្លោនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងការពង្រីក​វិសាលភាព​ទីផ្សារ​ឱ្យ​កាន់​តែ​ទូលំ​ទូលាយ​”។ លោក Tan Twu Yang អគ្គនាយកផ្នែកទំនាក់ទំនងទីផ្សារ និងផ្នែកលក់ តំណាងរោងភាពយន្ត លេជេន បានបង្ហាញពីទស្សនៈសំខាន់នៃភាពជាដៃគូថា “នេះគឺជាកិត្តិយស​ដ៏​ធំធេង​សម្រាប់​រោង​ភាព​យន្ត​លេជេន ក្នុងការសហការជាមួយក្រុមហ៊ុនដែលមានសេវាកម្មល្អ និងការទុកចិត្តពី​អន្តរជាតិ​។ ​កិច្ចសហការនេះ នឹងផ្តល់ជូននូវបទពិសោធន៍ដ៏វិសេស វិសាលជូនដល់​អតិថិជន​រាប់​លាន​នាក់​ ទាំងការកម្សាន្តក្នុងរោងភាពយន្ត និងការធ្វើដំណើរតាមផ្លូវអាកាស។ កិច្ច​សហការនេះ បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់ក្រុមហ៊ុនទាំងពីរ ក្នុងការគាំទ្រ​ដល់​វិស័យ​អាកាស​ចរណ៍ និងការកម្សាន្តនៅកម្ពុជា។ តាមរយៈការរួមបញ្ចូលការធ្វើដំណើរដែលមានតម្លៃសមរម្យ ជាមួយនឹងការកម្សាន្ត​ដែល​មាន​គុណ​ភាព​ អ៊ែរអេស៊ា ខេមបូឌា និងរោងភាពយន្ត លេជេន ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចូល​រួម​ចំណែក​គាំទ្រ​ដល់​វិស័យ​ទេសចរណ៍ និងការកម្សាន្តក្នុងស្រុក តាមរយៈគំនិតផ្តួច​ផ្តើម​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​៕ អត្ថបទ៖ ឈិត បូរ៉ាវី 

កម្មវិធីបោះជំរំជាសកលលើកទី១១ ត្រូវបានបិទបញ្ចប់ និង​មាន​បំណិន​ជីវិត​ជា​ច្រើន​សម្រាប់​យុវជន

2026/01/17 12:52:01 pm        277
សម្រាប់កម្មវិធីបោះជំរំយុវជនជាសកលលើកទី១១ឆ្នាំនេះ ដែលមានរយៈពេល៤ថ្ងៃ ត្រូវ​បាន​បិទ​បញ្ចប់​ជាផ្លូវការហើយ ក្រោមអធិបតីភាពបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ក្នុងនោះបា​ន​ធ្វើ​ឱ្យ​យុវជន​បោះ​ជំរំ​ទទួល​បាន​បំណិន​ជីវិត​ជា​ច្រើន​ផងដែរ។ថ្លែងក្នុងពិធីបិទជំរំយុវជនជាសកលលើកទី១១ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា «ការបោះជំរំ​យុវជន​ជា​សកល​» ​នេះ ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា ក្រោមការជួយឧបត្ថមគាំទ្រពី លោកអ្នកឧកញ៉ា​កិត្តិ​បណ្ឌិត ​ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា ដែលមាន​គោល​បំណង​អភិវឌ្ឍ​សមត្ថភាព ជំរុញការយល់ដឹងអំពីវប្បធម៌ និងបណ្តុះបណ្តាល​យុវជន​ឱ្យ​ក្លាយ​ជា​អ្នក​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការថែរក្សា និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ ដើម្បីបង្កើនការ​ផ្សព្វ​ផ្សាយ​ទេសចរណ៍ និងលើកកម្ពស់កិត្តិនាមរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនោះ​ឯកឧត្តម​លើក​ទឹក​ចិត្ត​ដល់​យុវជន​ឱ្យ​ខិត​ខំប្រឹងប្រែងឈ្វេងយល់ខ្លួនឯងឱ្យដឹងឬសគល់នៃបញ្ហាសង្គ្រាមកម្ពុជា.ថៃ និង​មាន​ឥទ្ធិពលយ៉ាងណាចំពោះយុវជនសម្រាប់ឆ្នាំ២០៣០ ហើយក្នុង​នាម​យុវជន​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ចូល​រួម​ការពារប្រទេសជាតិ ពិសេសពាក់ព័ន្ធនឹ​ង​ច្បាប់​អន្តរជាតិ​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​នេះ។ចំណែក​លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសងអប់រំ​យុវជន និង​កីឡា​បានលើកឡើងថា ការបោះជំរំយុវជនជាសកលលើកទី១១ ធ្វើឡើងក្រោមប្រធានបទ «យុវជន និងការអប់រំនៅកម្ពុជាឆ្នាំ២០៣០» ក្នុងគោលបំណងអភិវឌ្ឍសមត្ថភាព ជំរុញ​ការ​យល់ដឹ​ង​អំពី​វប្បធម៌ និងបណ្តុះបណ្តាលយុវជនឱ្យក្លាយជាអ្នកចូលរួមយ៉ាងសកម្មក្នុងការថែរក្សា និង​អភិរក្ស​បេតិកភណ្ឌវប្បធម៌ជាតិ ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍ និងលើកកម្ពស់​កិត្តិនាម​របស់​ព្រះរាជាណាចក្រកម្ពុជា។ លើកទឹកចិត្ត​ដល់​យុវជន​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​អភិរក្ស​បេតិក​ភណ្ឌ ​និង​លើក​កម្ពស់​ការ​យល់​ដឹង​ដល់​យុវជន​អំពី​សារៈ​សំខាន់​នៃ​ការ​ថែ​រក្សា​សម្បត្តិ​បេតិក​ភណ្ឌ​វប្បធម៌​ជាតិ ​ក្នុងនោះមានកម្មវិធីជាច្រើន ដូចជា ពិធីបើកជំរំ ការរៀនសូត្រពីជំនាញហិរញ្ញវត្ថុ ការ​សិក្សា​ពីដំ​ណើរស្វែងរកសន្តិភាពជូនជាតិ, សកម្មភាពមនុស្សធម៌ សម្អាតបរិស្ថាន ចែកសម្ភារ​សិក្សា​ដល់​សិស្សានុសិស្សនៅសាលាបឋមសិក្សាមេបុណ្យ, ស្តាប់ឱវាទរបស់ សម្តេចព្រះ​ព្រហ្មរ​តន​មុនី​ ពិន សែម ស្តីពី «យុវជន និងការអប់រំបែបការកសាងស្មារតីស្នេហាជាតិ,ការប្រារព្ធរាត្រីវប្បធម៌ ដើម្បី​ចូល​រួម​លើក​ស្ទួយ​អភិរក្ស​ទំនៀម​ទម្លាប់​ប្រពៃណី​ជាតិ​,​ទស្សន​កិច្ច​សិក្សា​ស្វែង​យល់​ពី​សហគមន៍​កសិកម្មទំនើប សសី និងការធ្វើបាឋកថាពិសេសពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន​រណារ៉ុន។សូមបញ្ជាក់កម្មវិធីយុវជនជាសកលលើកទី១១» នេះ ស្ថិតក្នុងបរិបទដែលត្រូវបន្តអភិវឌ្ឍ និង​ជំរុញ​សមត្ថភាពយុវជន ឱ្យចូលរួមអនុវត្តផែនទីបង្ហាញផ្លូវ ការអប់រំកម្ពុជាឆ្នាំ២០៣០ ដើម្បី​សម្រេច​នូវ​គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ក៏ដូចជាចូលរួមលើកស្ទួយការអប់រំ ផ្សព្វ​ផ្សាយ​ទេសចរណ៍ វប្បធម៌ អរិយធម៌របស់​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​ភាព​ប៉ិន​ប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៕ អត្ថបទ៖ គង់ រ៉េន

ឆ្នាំ២០២៦៖ រាជរដ្ឋាភិបាលគ្រោងបោះផ្សាយលក់មូលបត្ររដ្ឋ មានទំហំទឹកប្រាក់ ៥២៤ លានដុល្លារ

2026/01/17 12:33:30 pm        235
រាជរដ្ឋាភិបាលនៅក្នុងឆ្នាំ ២០២៦នេះ គ្រោងបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំទឹកប្រាក់ ២ ១១៤ ប៊ីលានរៀល សមមូលនឹង ប្រមាណ ៥២៤ លានដុល្លារអាម៉េរិក ដើម្បី​ផ្តល់​ចំណូល​ដោយ​ត្រង់​មក​រាជ​រដ្ឋាភិបាល ក្នុងគោលដៅធានាដល់ការវិនិយោគ និងចីរភាព នៃការគ្រប់គ្រងបំណុល និង​ថវិកាជាតិ។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹង នៃផែនការ​បោះផ្សាយ​លក់​មូល​បត្រ​រដ្ឋ​ឆ្នាំ២០២៦ ដល់គ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានមិនមែនធនាគារ និងហិរញ្ញវត្ថុ, អនុ​លោមតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦ និងក្រប​ខ័ណ្ឌ​គោល​នយោបាយ​ស្តីពី​ការអភិវឌ្ឍមូលបត្ររដ្ឋ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល, សម្រាប់ឆ្នាំ ២០២៦នេះ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋ តាមរយៈ​ការ​ដេញ​ថ្លៃ​លើ​ថ្នាលរបស់ធនាគារជាតិនៃកម្ពុជា ក្នុងទំហំទឹក ប្រាក់ ២ ១១៤ ប៊ីលានរៀល ស្មើ​ប្រមាណ ៥២៤លានដុល្លារអាម៉េរិក។ជុំវិញព័ត៌មាននៃការបោះផ្សាយលក់មូលបត្របានកំណត់ដូចជា៖ ប្រភេទ​ឥណ​ប្រតិទាន​បាន​កំណត់ ​១ឆ្នាំ, ២ឆ្នាំ, ៣ឆ្នាំ, ៥ឆ្នាំ ១០ឆ្នាំ និង១៥ឆ្នាំ ជារូបិយប័ណ្ណរៀល និងដុល្លារអាម៉េរិក។ តម្លៃ​ចារឹក​ក្នុង​មួយប័ណ្ណ ១ លានរៀល និង ១ ពាន់ដុល្លារ។ ការទូទាត់ គូប៉ុងរៀងរាល់ ៦ខែម្តង និង​ការ​សង​ប្រាក់​ដើម ទូទាត់សងនៅចុងឥណប្រតិទាន។ ចំពោះទំហំគ្រោងបោះផ្សាយរួមមាន ឥណ​ប្រតិទាន ១ឆ្នាំ ត្រូវបានគ្រោងក្នុងទំហំ ២១០ ទៅ ៣០០ ប៊ីលានរៀល, ២ឆ្នំា ពី ៤២០ ទៅ ៦០០ ប៊ីលានរៀល, ៣ឆ្នាំ ពី ៨៥០ ទៅ ១០០០ ប៊ីលានរៀល, និងឥណប្រតិទាន ៥ឆ្នាំ ១០ឆ្នាំ និង​១៥ឆ្នាំ ត្រូវបានគ្រោងក្នុងទំហំ ២១០ ទៅ ៣០០ ប៊ីលានរៀលដូចៗគ្នា។ក្រៅពី​ការបោះផ្សាយលក់មូលបត្រខាងលើ ក្នុងឆ្នាំ ២០២៦ នេះ រាជរដ្ឋាភិបាល​គម្រោង​ខ្ចី​ប្រាក់​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ និងដៃគូ អភិវឌ្ឍមានចំនួន ២,២៥ ប៊ីលានអេសដេអ៊ែ សមមូលប្រមាណ ៣,១ ប៊ីលាន​ដុល្លារអាម៉េរិក កើនចំនួន ២៥០ លានអេសដេអ៊ែ ធៀប និងឆ្នាំ២០២៥ ដោយផ្អែកលើ​ទំហំ​នៃ​តម្រូវ​ការ​វិនិយោគសាធារណៈដែលកម្ពុជាមានភាពចាំបាច់ ក្នុងការកៀរគរធនធាន​បន្ថែម​ឱ្យ​បាន​ច្រើន ដើម្បីបំពេញតម្រូវការសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។ទាក់ទិន​ការ​បោះផ្សាយលក់មូលបត្ររដ្ឋ និងការខ្ចីពីក្រៅប្រទេសខាងលើនេះ រាជរដ្ឋាភិបាលបាន​បង្ហាញ​ឱ្យ​ដឹង​ថា សម្រាប់គម្រោង ទាំងពីរនេះនឹងមិន​បង្កើត​ជា​បន្ទុក​បំណុល​វណ្ឌ​ក​ដល់​កម្ពុជា​នោះ​ទេ ​ពោលគឺជាទិដ្ឋភាពបច្ចេកទេស ស្ថានភាពបំណុលសាធារណៈ កម្ពុជា នៅតែត្រូវ​បាន​វាយ​តម្លៃ​ថា ​មានចីរភាព និងហានិភ័យកម្រិតទាបដដែល ដោយរាល់​សូច​នាករ​បំណុល​គន្លឹះ​ៗ​របស់​កម្ពុជា សុទ្ធតែស្ថិតក្រោមអនុបាតគោលទាំងអស់៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM