ក្រសួងព័ត៌មាន ប្រគល់ថវិកា ១០៦លានរៀល ប្រមូលបានពីព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌​ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ
អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង

ព័ត៌មានជាតិ

ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាមិនដែលខ្ជះខ្ជាយពេលវេលាសូម្បីមួយវិនាទី ក្នុងការការពារទឹកដី និងដោះស្រាយការលំបាកជូនពលរដ្ឋដែលរងផលប៉ះពាល់ពីសង្គ្រាម

2026/01/16 12:11:18 pm        308
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាល ជាពិសេសថ្នាក់ដឹកនាំនៃយើងដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមទាំងក្រសួង ស្ថាប័នដែលជាសេនាធិការទាំងអស់មិនដែលខ្ជះខ្ជាយពេលវេលាសូម្បីមួយវិនាទី និងមិនដែលសំចៃកម្លាំងកាយចិត្ត បញ្ញា ស្មារតី សូម្បីបន្តិចបន្តួចឡើយ ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក៏ដូចជាការដោះស្រាយការលំបាកជូនបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ ឯកឧត្តមបានបន្តថា ដូចប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់កាលពីថ្ងៃទី ៧មករា ឆ្នាំ ២០២៦ ថា៖កម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំដើម្បីសម្រេចនូវគោលដៅចម្បងរបស់ខ្លួន គឺការបញ្ចប់ទុក្ខវេទនារបស់ប្រជាជន ទប់ស្កាត់ការបំផ្លិចបំផ្លាញនិងបន្តដើរលើមាគ៌ាឆ្ពោះទៅរកសន្តិភាព ដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរកាល។ ទន្ទឹមនោះកម្ពុជានឹងមិនធ្វើសម្បទាននូវអធិបតេយ្យ ឬសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយ។សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់រួចហើយដែរថា៖ រាជរដ្ឋាភិបាលនឹងប្រើប្រាស់ថវិកាជាតិ និងថវិកាដែលជាជំនួយឧត្ថម្ភរបស់ប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍ដើម្បីស្តារជីវភាពប្រជាពលរដ្ឋភៀសសឹក និងហេដ្ឋារចនាសម្ព័ន្ធនានាដែលរងការបំផ្លិចបំផ្លាញឱ្យបានឆាប់បំផុត។ ពាក់ព័ន្ធនឹងបូរណភាពទឹកដី សម្តេចធិបតីក៏បានបញ្ជាក់ច្បាស់ថា ខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជានិងថៃនៅតែត្រូវបានកំណត់ដោយសន្ធិសញ្ញា និងអនុសញ្ញាដែលមានស្រាប់ ហើយកម្ពុជានៅតែរក្សាបានពេញលេញនូវសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែននេះជាមួយនឹងភាគីថៃ ដោយអនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងយន្តការទ្វេភាគីទាំងឡាយដែលមានជាធរមាន។ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ ជំហរការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាជាជំហរដែលមិនអាចធ្វើសម្បទានបានឡើយ៕

អាជ្ញាធរខេត្តឧត្តរមានជ័យ កំពុងសិក្សាពីទីតាំងដីសង្គមកិច្ចត្រៀមផ្តល់ជូនពលរដ្ឋរងគ្រោះ​ដោយសង្គ្រាម

2026/01/16 12:10:27 pm        91
ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អាជ្ញាធរខេត្តឧត្តរមានជ័យបាន និងកំពុងសម្រួលឲ្យពលរដ្ឋភៀសសឹកអាចត្រឡប់ទៅលំនៅឋានវិញជាបន្តបន្ទាប់ និងកំពុងសិក្សាពីទីតាំងដីសម្បទានសង្គមកិច្ចដើម្បីផ្តល់ជូនពលរដ្ឋគ្រោះដែលមិនអាចត្រឡប់ទៅលំនៅឋានវិញដោយសារជម្លោះព្រំដែនរវាងប្រទេសកម្ពុជា-ថៃ។ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៦ខែមករានេះ បានប្រាប់ BTV ឲ្យដឹងថា សម្រាប់នៅខេត្តឧត្តរមានជ័យស្ថិតនៅតំបន់ក្រហមក្នុងរង្វង់៣ពាន់គ្រួសារដែលមិនទាន់អាចត្រលប់ទៅលំនៅឋានវិញបាន ហើយក្នុងចំណោមពលរដ្ឋ៣ពាន់គ្រួសារនេះ មានពលរដ្ឋជាង២រយគ្រួសាររងប៉ះពាល់ដោយផ្ទាល់ពីការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជា។ឯកឧត្តមបន្តថា ពលរដ្ឋរងផលប៉ះពាល់ផ្ទាល់ជាង២រយគ្រួសារ ស្ថិតនៅស្រុកបន្ទាយអំពិល និងក្រុងសំរោង គឺអាជ្ញាធរខេត្តឧត្តរមានជ័យនឹងត្រៀមផ្តល់ដីសម្បទានសង្គមកិច្ចដល់ពួកគេ ដោយបច្ច្បន្នរដ្ឋបាលខេត្តកំពុងធ្វើជាមួយគណៈកម្មាចំពោះកិច្ចដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបណ្តាក្រសួងពាក់ព័ន្ធផ្សេងៗទៀត ដើម្បីកំណត់ទីតាំងដីមួយសមស្របក្នុងការផ្តល់ដីលំនៅឋាន និងកសិកម្ម ជូនពលរដ្ឋរងគ្រោះ។ទទឹមនឹងនេះ ក៍មានការត្រៀមសាងសង់ផ្ទះសំបែង និងការស្តារជីវភាពរបស់ពួកគាត់ផងដែរ។ពលរដ្ឋភៀសសឹកបានលើកឡើងដែរថា ឥលូវនេះមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបានទេ ព្រោះជាតំបន់ក្រហមដែលយោធាថៃកំពុងឈរជើង ម្លោះហើយអាជ្ញាធរឲ្យបន្តស្នាក់នៅមណ្ឌលសុវត្ថិភាពនេះសិន។លើសពីនេះ ពលរដ្ឋភៀសសឹកទាំងនោះ បង្ហាញការជឿជាក់លើរាជរដ្ឋាភិបាលក្នុងការស្តារលំនឹងជីវភាពឡើងវិញ។កាលពីថ្ងៃទី១០ខែមករា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋកម្ពុជា បានចេញសារពិសេសស្តីពី វិធានការដោះស្រាយរបស់រាជរដ្ឋាភិបាលចំពោះផលប៉ះពាល់ដែលបណ្តាលមកពីជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបានដាក់ចេញនូវវិធានការបន្ទាន់ភ្លាមៗដើម្បីដោះស្រាយបញ្ហាជូនពលរដ្ឋ ដោយអាចត្រឡប់ទៅកាន់ទីលំនៅវិញ៕ អត្ថបទ៖ទូច សោភ័ណ 

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តចុះពិនិត្យស្ថានភាពនៅចំណុចអូរភ្លុកដំរី មណ្ឌលសុខភាពថ្មដា និងច្រកថ្មដា ខេត្តពោធិ៍សាត់

2026/01/16 12:02:25 pm        641
ពោធិ៍សាត់៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលពីលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅចំណុចអូរភ្លុកដំរី មណ្ឌលសុខភាពថ្មដា និងច្រកថ្មដា ខេត្តពោធិ៍សាត់។

អូស្រ្តាលីប្តេជ្ញាចូលរួមសម្របសម្រួលបទឈប់បាញ់រវាងប្រទេសកម្ពុជា-ថៃឱ្យនៅស្ថិតស្ថេរជានិរន្តរ

2026/01/16 12:01:18 pm        289
ប្រទេសអូស្រ្តាលីប្តេជ្ញាសម្របសម្រួលបទឈប់បាញ់រវាងប្រទេសកម្ពុជា-ថៃឲ្យ​នៅ​ស្ថិត​ស្ថេរ​ជា​និរន្តរ ដើម្បីធានាឲ្យពលរដ្ឋភៀសសឹកកម្ពុជាអាចត្រឡប់ទៅលំនៅឋានវិញ។មាន​ប្រសាសន៍ក្នុងកិច្ចសម្ភាសជាមួយ BTV ក្នុងពេលចុះទៅកាន់មណ្ឌលសុវត្ថិភាពចុងកាល់ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ លោក Derek Yip(ដេរិក យីប) ឯក​អគ្គ​រដ្ឋ​ទូតអូស្ត្រាលីប្រចាំកម្ពុជាបានលើកឡើងថា ក្នុងនាមរដ្ឋាភិបាលអូស្រ្តាលី និងស្ថាន​ទូត​អូស្រ្តាលី​ប្រចាំ​ប្រទេសកម្ពុជា លោកមានការរីករាយ​ដែល​ជួយ​គំាទ្រ​អ្វី​ដែល​ជា​តម្រូវ​ការរ​បស់​ពលរដ្ឋ​រង​ផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ហើយជំនួយ​ដែល​រដ្ឋាភិបាល​អូស្រ្តាលី​បាន​ផ្តល់​ជូន​ពលរដ្ឋភៀសសឹកម្ពុជាដែលជាតំរូវការជាក់ស្តែងមានដូចជា អនាម័យទឹកស្អាត ប្រព័ន្ធច​ម្រុះទឹក បង្គន់អនាម័យ និងសាច់ប្រាក់ជាដើម។ លើសពីនេះ លោកបន្តថា ប្រទេស​អូស្រ្តាលី​ប្តេជ្ញាសម្របសម្រួលបទឈប់បាញ់រវាងប្រទេសកម្ពុជា-ថៃ ឲ្យនៅស្ថិតស្ថេរជានិរន្តរ ដើម្បី​ធានា​ឲ្យ​ពលរដ្ឋភៀសសឹកម្ពុជាគ្រប់រូបៗអាចត្រឡប់ទៅលំនៅឋានវិញ និងរស់នៅ​ប្រកប​ដោយ​ចីរភាព​។ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងដែរថា ការ​អញ្ជើញមកដល់របស់លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា នៅមណ្ឌល​ភៀស​សឹក​ចុងកាល់ គឺបានបង្ហាញពីសារសំខាន់ៗចំនួន៣ រួមមាន៖ទី១.​អូស្រ្តាលីបាន​ចូល​រួម​ចែក​រំលែក​ការ​លំបាករបស់ពលរដ្ឋភៀសសឹក ទី២.ធ្វើជាសាក្សីផ្ទាល់ ក្នុងការមើលឃើញសោដនាកម្ម ផល​លំបាកផ្សេងៗរបស់ពលរដ្ឋភៀសសឹកកម្ពុជា និងទី៣.ការ​ជួយ​ស្តារ​ឡើង​វិញ​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​និងជីវភាពពលរដ្ឋ ក្នុងរយៈពេលមធ្យម និងវែង។ក្រោយពេលបទឈប់បាញ់រវាប្រទេសកម្ពុជា-ថៃ ចូលជាធរមាននៅម៉ោង១២ថ្ងៃត្រង់ ក្នុងថ្ងៃទី២៧​ខែ​ធ្នូ​ ឆ្នាំ២០២៥មក គេសង្កេតឃើញថា បណ្តាប្រទេសជាមិត្តជាមួយប្រទេសកម្ពុជា បានផ្តល់​ជំនួ​យ​ជា ​ថវិកា និងសំភារៈផ្សេងៗទៀត ដល់ប្រទេសកម្ពុជា ដែលក្នុងនោះ​មាន​ដូច​ជា៖ ប្រទេស​អូស្រ្តាលី ចិន សហរដ្ឋអាម៉េរិក និងជប៉ុនជាដើម៕ អត្ថបទ៖ទូច សោភ័ណ 

យុវជនបោះជំរំជាសកលលើកទី១១ នាំគ្នាសម្តែងរាត្រីវប្បធម៌ និងទំនៀមទម្លាប់វប្បធម៌ខ្មែរ

2026/01/16 11:51:14 am        161
សម្រាប់ប្រតិភូយុវជនបោះជំរំជាសកលលើកទី១១បាន នាំគ្នាសម្តែងរាត្រីវប្បធម៌ និង​ទំនៀម​ទម្លាប់​វប្បធម៌ខ្មែរ ដោយតម្រូវឱ្យយុវជននាំគ្នាធ្វើខំខ្មែរជាច្រើនប្រភេទ ដើម្បីឱ្យយុវជនបានបង្ហាញ សមត្ថភាពតាមក្រុមរៀងៗខ្លួន ។ក្រោយ​សម្តែងរាត្រីវប្បធម៌ និងកម្មវិធីទំនៀមទម្លាប់ខ្មែរ ដោយនាំគ្នាធ្វើនំខ្មែរ គឺយុវជន​បោះជំរំ​​ចំនួន​​៣រូបបានប្រាប់ថា កម្មវិធីនេះពួកគេពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលបានរៀបចំ​សម្តែង​រាត្រីវប្បធម៌ ហើយឈុតឆាកសម្តែងនីមួយៗ ជាស្នាដៃរបស់ពួកគេតាមក្រុមជាអ្នករៀបចំ ដោយ​បង្កើតគំនិតជ្រើសរើសឈុតឆាកប្រពៃណីខ្មែរមកសម្តែង ហើយ​កម្ម​វិធី​សម្តែង​រាត្រី​វប្បធម៌​នេះ មានពេលវេលារៀបចំខ្លី ប៉ុន្តែពួកគេនៅតែអាចធ្វើបានយ៉ាងល្អ ជាមួយគ្នានេះពួកគេ សូម​ថ្លែង​អំណរ​គុណដល់ក្រសួងអប់រំ ដែលបានរៀបចំកម្មវិធីបោះជំរំ ដែលអាចធ្វើឱ្យពួកគេបានចូលរួម និង​បាន​ធ្វើឱ្យពួកគេមានឱកាសបានសម្តែង ពិតជាសប្បាយរីករាយណាស់។សូមបញ្ជាក់ថា សម្រាប់កម្មវិធីបោះជំរំយុវជនជាសកលលើកទី១១ឆ្នាំនេះ ធ្វើឡើង​ក្រោម​ប្រធា​ន​បទ យុវជន និងការអប់រំនៅកម្ពុជាឆ្នាំ២០៣០ ហើយកម្មវិធីបោះជំរំនេះ នឹងធ្វើ​ពិធី​បិទ​ជាផ្លូ​វ​កា​រ​នៅ​ថ្ងៃ​ទី​១៧មករា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយក​រដ្ឋ​មន្ត្រី ​រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា រួមនឹងអន្តរក្រសួង៕ អត្ថបទ៖ គង់ រ៉េន

ផលដំណាំនៃក្តីស្រឡាញ់កំពុងតែរីកដុះដាល និងជិតដល់ពេលប្រមូលផលហើយ ដំណាំនៅសាលាបឋមសិក្សាភ្នំពេញថ្មី

2026/01/16 11:48:49 am        96
សិស្សានុសិស្សនៅតែបន្តស្រោចទឹក និងថែទាំដំណាំដោយក្តីយកចិត្តទុកដាក់ ក្នុងគោលបំណងជួយទ្រទ្រង់រដល់វីរកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹកដែលកំពុងជួបការលំបាក។ សកម្មភាពដ៏មានន័យនេះបានប្រព្រឹត្តទៅនៅសាលាបឋមសិក្សាភ្នំពេញថ្មី នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា។«ក្តីសង្ឃឹមកំពុងរីកចម្រើន… ហើយថ្ងៃប្រមូលផលកំពុងមកដល់»៕

ឯកឧត្តម ប៉ែន បូណា៖ កម្ពុជាគោរពខ្ជាប់ខ្ជួនបទឈប់បាញ់ ខណៈពលរដ្ឋភៀសសឹកជាង៥០ម៉ឺននាក់ បានត្រឡប់ទៅផ្ទះសំបែងវិញ

2026/01/16 11:39:45 am        167
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះថា មកទល់ពេលនេះ កម្ពុជា កម្ពុជាបានគោរពខ្ជាប់ខ្ជួននូវបទឈប់បាញ់រវាងកម្ពុជា និងថៃ ខណៈពលរដ្ឋភៀសសឹកកម្ពុជាជាង ៥០ ម៉ឺននាក់ហើយបានត្រឡប់ទៅផ្ទះសំបែងវិញ និងជាង ១៤ម៉ឺននាក់បន្តស្នាក់នៅជំរំនៅឡើយ។ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ក្នុងអំឡុងពេលនេះដែរ ក្រុមការងារចំពោះកិច្ចដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល បាននិងកំពុងចុះបំពេញការងារយ៉ាងសកម្មដើម្បីវាយតម្លៃពីផលប៉ះពាល់លើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលរងការបំផ្លិចបំផ្លាញដោយការវាយប្រហាររបស់ទាហានថៃដោយបំពាន មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ លទ្ធផលនៃការវាយតម្លៃនេះ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាលក្នុងការចាត់វិធានការអន្តរាគមន៍បន្ទាន់ដើម្បីស្តាជីវភាពប្រជាពលរដ្ឋភៀសសឹក និងស្តារហេដ្ឋារចនាសម្ព័ន្ធទាំងឡាយដែលរងការខូចខាតឱ្យបានឆាប់បំផុត។ ឯកឧត្តមបន្តថា កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដូចមានចែងក្នុងសេចក្តីប្រកាសរួម ដើម្បីផ្ទៀងផ្ទាត់និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ, គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ ជំហរការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាជាជំហរដែលមិនអាចធ្វើសម្បទានបានឡើយ៕

យុវជនបោះជំរំ អនុវត្តផ្ទាល់ការដាំដុះពីកសិកម្មទំនើបនៅសហគមន៍កសិកម្មទំនើបសសី

2026/01/16 11:39:24 am        143
សម្រាប់​ប្រតិភូបោះជំរំយុវជនជាសកលលើកទី១១ បានចុះទៅសិក្សាឈ្វេងយល់ និង​ការ​អនុវត្តន៍​ដោយ​ការ​ដាំដុះផ្ទាល់លើការដាំដុះកសិកម្មទំនើប នៅសហគមន៍កសិកម្មទំនើបសសី ដោយ​ប្រតិភូ​បោះ​ជំរំ​ទំាង​អស់សុទ្ធតែពេញចិត្ត និងចង់ឱ្យប្រទេសកម្ពុជា មានកសិកម្មទំនើបបែបនេះឱ្យច្រើន។តំណាង​យុវជនបោះជំរំ២រូប បានប្រាប់ថា ពួកគេពិតជាសប្បាយរីករាយណាស់ ដែលបាន​ចុះ​មក​សិក្សា​ឈ្វេង​យល់ និងបានអនុវត្តន៍ការដាំដុះដោយផ្ទាល់ពាក់ព័ន្ធនឹងកសិកម្មទំនើប ដោយ​សារ​កន្លង​មក​ពួក​គេធ្លាប់បានសិក្សាតែទ្រឹស្តី ប៉ុន្តែពេលនេះបានឃើញ និងបានអនុវត្តន៍ផ្ទាល់តែម្តង ហើយ​ពួក​គេចង់ឱ្យកសិករទូទំាងប្រទេសនាំគ្នាធ្វើកសិកម្មទំនើបឱ្យបានគ្រប់ៗគ្នា ដើម្បីផ្គ​ត់​ផ្គង់​ទីផ្សារ​ ក្នុងនោះពួកគេចង់ឱ្យក្រសួងកសិកម្ម ជំរុញ​ការ​អនុវត្តន៍​កសិកម្ម​ទំនើប​ឱ្យ​បាន​ទូលំ​ទូលាយ​​ដើម្បី​ឱ្យ​ប្រជាក​សិករបានចេះ និងនាំគ្នាធ្វើកសិកម្មទំនើបឱ្យបានច្រើន។ចំណែកលោក ភី សុភា អនុប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មទំនើបសសី បាន​ប្រាប់​ដែរ​ថា ​បច្ចុប្បន្ននេះបន្លែដែលដាំក្នុងសហគមន៍ទំនើបមានប្រភេទស្ពៃ សាឡាត់ និងម្ទេស ហើយ​ប្រភេទ​បន្លែ​ទំាងអស់នេះ មានទីផ្សារល្អណាស់ មានន័យថា មានម៉ូយមកចាំ​ទទួល​ទិញ​ជា​រៀង​រាល់​ថ្ងៃ ​ហើយលោកនៅតែចង់ឱ្យប្រជាកសិករ នាំគ្នាចងក្រង​ជា​សមាជិក​កសិកម្ម​ទំនើប​បន្ថែម​ទៀត​ដើម្បី​រក្សាទីផ្សារ ក្នុងនោះលោសូមអរគុណដល់ប្រតិភូបោះជំរំយុវជនជាសកលលើកទី១១ ដែល​បានចុះមកសិក្សាឈ្វេងយល់ និងចូលរួមផ្សព្វផ្សាយ​ពី​សហគមន៍​កសិកម្ម​ទំនើប​សសី​របស់​លោក​។សូមបញ្ជាក់ថា បច្ចុប្បន្ននេះ សហគមន៍កសិកម្មទំនើបសសី មានសមាជិកចំនួន៧៥រូប ហើយ​សមាជិក​ម្នាក់​ៗសុទ្ធតែទទួលបានអត្ថប្រយោជន៍ពីសហគមន៍កសិកម្មទំនើបទាំងអស់ ទំាង​អស់​ទីផ្សារ ​ធានាតម្លៃ និងមានបច្ចេកទេសក្នុងការដាំដុះគ្រប់បែបយ៉ាង៕ អត្ថបទ៖ គង់ រ៉េន

CMA បង្ហាញការគាំទ្ររបស់វិស័យមីក្រូហិរញ្ញវត្ថុ ដល់កងទ័ពជួរមុខ និង​ជនភៀសសឹក​ក្នុង​ជម្លោះ​ព្រំដែន

2026/01/16 10:27:42 am        210
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បង្ហាញ​លទ្ធផល​សំខាន់ៗ​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុង​វិស័យ​មី​ក្រូហិរញ្ញវត្ថុ គាំទ្រដល់ កងទ័ព និងប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជម្លោះ​ព្រំដែ​ន​នាពេ​លថ្មីៗនេះ ដែលឆ្លើយតបទៅនឹងការអំពាវនាវរបស់ រារដ្ឋាភិបាល និង​តាម​សេចក្តី​ណែនាំ​របស់ធនាគារជាតិនៃកម្ពុជា។សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ សេចក្តីប្រកាសព័ត៌មាន ដោយ​បាន​បង្ហាញការគាំទ្រ របស់វិស័យមីក្រូហិរញ្ញវត្ថុ ដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះ​ពាល់​ដោយសារជម្លោះព្រំដែននាពេលថ្មីៗនេះ ដែលបាន ឆ្លើយតបទៅនឹងការ​អំពាវ​នាវ​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង​តាម​សេចក្តី​ណែនាំរបស់ធនាគារជាតិនៃកម្ពុជា (NBC)។ជុំវិញបញ្ហាខាងលើនេះ, ក្នុងរយៈពេលចន្លោះពីពាក់កណ្តាលដល់ដំណាច់ឆ្នាំ២០២៥ គ្រឹះស្ថាន​ជា​សមាជិក​របស់សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា បានអនុវត្តវិធានការបន្ធូរបន្ថយផ្នែកហិរញ្ញវត្ថុ និង​ជំនួយ​មនុស្ស​ធម៌ផ្សេងៗ ដើម្បីជួយសម្រាលបន្ទុកដល់ សហគមន៍ដែលរងគ្រោះ។ លទ្ធផល​សំខាន់​ៗ​នៃការអនុវត្តវិធានការទាំងនេះរួមមាន៖ លើកលែងការប្រាក់សរុបមានចំនួន ១០,៦ លាន ដុល្លារអាម៉េរិក សម្រាប់គ្រួសារដែលជាជនភៀសសឹក ដើម្បីជួ​យ​ពួកគា​ត់​ឱ្យ​មាន​ស្ថិរភាព​ហិរញ្ញ​វត្ថុ ​ក្នុងអំឡុងពេលភៀសសឹក និងការ រំខានដល់ការរស់នៅ។ លុបចោលបំណុល (ទាំង​ប្រាក់​ដើម​និងការប្រាក់) ចំនួនប្រមាណ ១ លានដុល្លារអាមេរិក សម្រាប់យោធិនជួរ មុខ យោធិន​រង​របួស និងគ្រួសាររបស់យោធិនពលី ដើម្បីជាការដឹងគុណចំពោះការលះបង់ និងការបាត់​បង់​ចំណូល​របស់​ពួកគេ។ ថវិកាចំនួន ៣៤ ម៉ឺនដុល្លារអាម៉េរិក ព្រមទាំងសម្ភារៈប្រើប្រាស់​ចាំបាច់​នានា ​ត្រូវបានរៃអង្គាស តាមរយៈកម្មវិធីសប្បុរសធម៌របស់ សមាគម និងគ្រឹះស្ថានសមាជិក បាន​យក​ទៅ​បរិច្ចាគជូនកងទ័ពជួរមុខ និងប្រជាពលរដ្ឋដែលជាជនភៀសសឹក នៅក្នុងខេត្តរងផល ប៉ះ​ពាល់​។ ឥណទានប្រមាណ ៥០០ លានដុល្លាអាមេរិក ត្រូវបានរៀបចំឡើងវិញ ដើម្បីសំរាល​សំពាធ​ហិរញ្ញវត្ថុជូនដល់ជនភាសឹក និង អតិថិជនដែលរងផលប៉ះពាល់ផ្សេងៗទៀត។វិធានការដែលបានលើកឡើងលើនេះ ត្រូវបាន​អនុវត្ត​ស្រប​ពេល​ជា​មួយ​នឹង​ការ​អនុវត្ត​ការ​រៀប​ចំ​ឥណទាន​ឡើង​វិញ និងវិធាន ការជួយអតិថិជនផ្សេងៗ តាមការណែនាំ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ​ដើម្បីធានាថា អតិថិជនដែលរងផលប៉ះពាល់នៅតែអាចទទួល បានសេវាហិរញ្ញ​វត្ថុ​ដោយ​មិន​មាន​សម្ពាធហិរញ្ញវត្ថុបន្ថែម។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាមួយគ្រឹះស្ថានសមាជិក ប្តេជ្ញា​ចិត្តក្នុងការផ្តល់ជូននូវសេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងកិច្ចការពារអតិថិជន ហើយ​និង​បន្តអនុវត្តវិធានការជួយសម្រាលបន្ទុក អតិថិជនរបស់ខ្លួនប្រកបដោយភាពត្រឹមត្រូវ និង​តម្លាភាព ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ដើម្បីគាំទ្រ​ដល់​ជីវភាព​រស់​នៅរបស់កងទ័ពជួរមុខ និងការស្តារសហគមន៍រងផល់បះពាល់ឡើងវិញ៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋសភា បានអនុម័តសេចក្ដីព្រាងច្បាប់ស្តីពីការអនុម័តយល់ ព្រមលើ​អនុសញ្ញា​អង្គកា​រ​សហប្រជាជាតិ​ស្ដីពីនីតិសមុទ្រ

2026/01/16 10:08:44 am        230
ប្រជុំរដ្ឋសភាលើកទី៥ និតិកាលទី៧ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ អង្គប្រជុំរដ្ឋសភា បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រជាឯកច្ឆន្ទ។សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហ​ប្រជាជាតិ​ស្ដីពី​នីតិ​សមុទ្រ​មាន​ បីមាត្រា។ចំណែកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រឆ្នាំ១៩៨២ ត្រូវបានចុះហត្ថលេខា កាល​ពី​ថ្ងៃ​ទី១០ ខែធ្នូ ឆ្នាំ១៩៨២ នៅទីក្រុងម៉ុងតេហ្គាបៃ ប្រទេសហ្សាម៉ាអ៊ីក ហើយ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៤។ បច្ចុប្បន្នមានប្រទេស១៧១ បានចូលជារដ្ឋភាគីនៃអនុសញ្ញានេះ។ ក្នុង​ក្របខ័ណ្ឌអាស៊ាន ប្រទេសចំនួន១០ រួមទំាងប្រទេសឡាវដែលជាប្រទេសមិនជាប់សមុទ្រ បាន​ចូល​ជាភាគីនៃអនុសញ្ញានេះរួចហើយ។ ព្រះរាជាណាចក្រកម្ពុជា បានចុះ​ ហត្ថ​លេខា​លើ​អនុ​សញ្ញានេះ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៨៣។អនុសញ្ញានេះកំណត់អំពីក្របខ័ណ្ឌគតិយុត្តនៃការកំណត់ព្រំដែនសមុទ្រ សេរីភាព​ផ្នែក​នាវា​ចរណ៍​តាម​ផ្លូវ​សមុទ្រ ​សិទ្ធិ និងកាតព្វកិច្ចរបស់រដ្ឋភាគីក្នុងការប្រើប្រាស់លម្ហសមុទ្រ និងសេចក្តីណែនាំ​នានា​សម្រាប់​ការធ្វើធុរកិច្ច កិច្ចការពារបរិស្ថាន ព្រមទាំងការគ្រប់​គ្រង​ធន​ធាន​ធម្មជាតិ​សមុទ្រ​ដ៏​សម្បូរ​បែប​។ការផ្តល់សច្ចាប័នអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ នឹងផ្តល់អត្ថ​ប្រយោជន៍​ដល់​ព្រះរា​ជា​ណា​ចក្រកម្ពុជាដែលជាប្រទេសមានសមុទ្រ ទទួលបាននូវក្រប​ខ័ណ្ឌ​ច្បាប់​សមុទ្រ​មួយ​ពេញ​លេញ សម្រាប់កិច្ចការសមុទ្រ, ទទួលបានការ​ការពារ​តាម​ច្បាប់​សមុទ្រ​អន្តរ​ជាតិ​ទាក់​ទង​នឹង​ការ​គ្រប់​គ្រង​សមុទ្ររបស់កម្ពុជា និងការពង្រឹងតួនាទីកម្ពុជាលើឆាកអន្តរជាតិ តាមរយៈការ​ពង្រីក​កិច្ច​សហប្រតិបត្តិការដោយស្មើមុខ ក្នុងការគ្រប់គ្រងសមុទ្រ, ដោះស្រា​យ​បញ្ហា​សមុទ្រ​ជាមួ​យ​បណ្តា​ប្រទេសនានា និងមានសិទ្ធិចូលរួម​បោះឆ្នោត​ជ្រើស​រើស​សមាស​ភាព​អាជ្ញាធរ​បាត​សមុទ្រ​អន្តរ​ជាតិ ក៏ដូចជាចៅក្រមតុលាការអន្តរជាតិនីតិសមុទ្រ ជាដើម។អង្គរដ្ឋសភា បានធ្វើការពិភាក្សាសេចក្តីព្រាងច្បាប់ខាងលើតាមនីតិវិធី ដែលជាលទ្ធផល អង្គ​រដ្ឋសភា បានអនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់​ព្រម​លើ​អនុ​សញ្ញា​អង្គ​ការ​សហ​ប្រជា​ជាតិ​ស្ដីពីនីតិសមុទ្រ ជាឯកច្ឆន្ទ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងព័ត៌មាន ប្រគល់ថវិកា ១០៦លានរៀល ប្រមូលបានពីព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌​ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ
06/01/2026 05:06 PM
អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
06/01/2026 05:06 PM
អ៊ីស្រាអែល ភ្ជាប់ល្បឿននៃការដកកងទ័ពពីលីបង់ ទៅនឹងវឌ្ឍនភាពក្នុងការរំសាយអាវុធរបស់ក្រុមហេសបូឡា
06/01/2026 05:06 PM
ព្យុះត្រូពិកដ៏ខ្លាំងក្លានៅប្រទេសជប៉ុន បានលុបចោលជើងហោះហើរ និងនាវាចម្លង
06/01/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា ទទួលស្វាគមន៍មេដឹកនាំមីយ៉ាន់ម៉ាដែល​ជាប់​​ទណ្ឌកម្ម ដើម្បី​សាងទំនាក់ទំនង
06/01/2026 05:06 PM
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
06/01/2026 04:06 PM
លោក Zelenskyy ព្រមានពីកង្វះ​ខាតប្រព័ន្ធប្រឆាំងមីស៊ីល ខណៈអាមេរិកបង្វែរ​ការផ្តោតទៅមជ្ឈិមបូព៌ា
06/01/2026 04:06 PM
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង
06/01/2026 04:06 PM
​​ការ​អបអរសាទរជើង​ឯក​អឺរ៉ុប​របស់​ក្រុម​ PSG នៅបារាំង ផ្ទុះ​ហិង្សា ខណៈមនុស្សរាប់រយនាក់ត្រូវចាប់ខ្លួន ហើយ​ម្នាក់ស្លាប់
06/01/2026 04:06 PM
ប្រធានាធិបតីអ៊ុយក្រែន ស្វែងរកវឌ្ឍនភាព មុនរដូវរងា ខណៈ​ការចរចាឆ្ពោះ​ទៅរកសន្តិភាព​ជាប់គាំង​
06/01/2026 04:06 PM