ប្រាសាទប្រែរូប ស្ថាបត្យកម្មឥដ្ឋដ៏លេចធ្លោសម័យអង្គរ និងការគ្រប់គ្រងបេតិកភណ្ឌ
ផ្លូវ​ថ្មើរ​ជើង​ចតុមុខ​បង្កើត​ឱកាស​ការងា​រ និង​ជំរុញ​សេដ្ឋ​កិច្ច​មូល​ដ្ឋាន​កាន់​តែ​រស់​រវើក​
សម្ដេចតេជោ បង្ហាញការចាប់អារម្មណ៍ចំពោះលិខិតចំហររបស់លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ និងចែករំលែកជូនប្រជាជន កម្ពុជា និងថៃបានជ្រាបបន្ថែម
ក្រសួងការងារបន្តពង្រីកយុទ្ធនាការទប់ស្កាត់ពលកម្មកុមារ និងជំរុញការចុះបញ្ជិកា ប.ស.ស. និងការចុះឈ្មោះក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យសហគ្រាស (LACMS) របស់ក្រសួងការងារ ដល់បណ្ដា២៥ រាជធានី-ខេត្ត

ព័ត៌មានជាតិ

សម្ដេចតេជោ៖រយៈពេលបំពេញការងារក្នុងរដ្ឋាភិបាលរយៈពេលជាង៤៤ឆ្នាំ និងនៅព្រឹទ្ធសភាជិត៣ឆ្នាំធ្វើឲ្យសម្ដេចស្គាល់ស្ទើរគ្រប់រស់ជាតិនៃបញ្ហារបស់ជាតិ និងប្រជាជន តំបន់ និងអន្តរជាតិ

2026/01/14 09:17:14 pm        239
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា នៅយប់ថ្ងៃទី១៤ ខែមករានេះ បានសរសេរថា រយៈ ពេលបំពេញការងារក្នុងរដ្ឋាភិបាលរយៈពេលជាង៤៤ឆ្នាំនិងនៅព្រឹទ្ធសភាជិត៣ឆ្នាំសរុបជាង៤៧ឆ្នាំធ្វើឲ្យសម្ដេចស្គាល់ស្ទើរគ្រប់រស់ជាតិនៃបញ្ហារបស់ជាតិ និងប្រជាជនក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិ។សម្ដេចតេជោ បានសរសេរថា ស្វើរតែភ្លេច!ថ្ងៃនេះគឺជាលើកខួច ៤១ឆ្នាំ នៃការកាន់ដំណែងជានាយករដ្ឋមន្ត្រីរបស់ខសម្ដេច (១៤មករា១៩៨៥.១៤មករា២០២៦)ដែលពេលនោះជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេក្នុងពិភពលោកក្នុងវ័យ៣២ឆ្នាំបន្ទប់ពីកាន់ដំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសមករា១៩៧៩ក្នុងវ័យ២៧ឆ្នាំនិងជាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសមិថុនា១៩៨១ក្នុងវ័យ២៩ឆ្នាំ។សម្ដេចតេជោបានថ្លែងថា រយៈពេលបំពេញការងារក្នុងរដ្ឋាភិបាលរយៈពេលជាង៤៤ឆ្នាំនិងនៅព្រឹទ្ធសភាជិត៣ឆ្នាំសរុបជាង៤៧ឆ្នាំធ្វើឲ្យខ្ញុំស្គាល់ស្ទើរគ្រប់រស់ជាតិនៃបញ្ហារបស់ជាតិនិងប្រជាជនក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិ៕

ខេត្តចំនួនពីរនៅភូមិភាគឦសាន ទទួលបានគម្រោងវិនិយោគចំនួន៥ មានទុនសរុប ៣៥៥ លានដុល្លារ

2026/01/14 07:39:54 pm        151
ភ្នំពេញ ៖ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានសម្របសម្រួលនីតិវិធីលើគម្រោងវិនិយោគចំនួន ៤ នៅភូមិភាគឦសាន មានទុនសរុប ៣៥៥ លានដុល្លារអាមេរិក លើគម្រោងបង្កើតសួនកសិ-ឧស្សាហកម្មចម្រុះ គម្រោងដាំដើមឈើ និងគម្រោងបង្កើត កសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម ដាំប្រភេទឈើនាំចូល។ ​ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នេះ, បានដឹកនាំកិច្ចប្រជុំក្រុមការងារ ពិភាក្សាជំរុញការផ្តល់ការលើកទឹកចិត្ត ពិសេស ការអនុគ្រោះ និងការសម្របសម្រួលនីតិវិធីលើគម្រោងចំនួន ៣ ដែលទទួលបានការអនុម័តគោលការណ៍វិនិយោគ ពីរាជរដ្ឋាភិ បាល នៅខេត្តក្រចេះ និងរតនៈគិរី និងការពិនិត្យទិដ្ឋភាពបច្ចេកទេសនៃគម្រោងទើបស្នើថ្មីចំនួន ១ នៅខេត្តក្រចេះ, គម្រោងទាំង ៤ នេះ មានទុនវិយោគសរុប ៣៥៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារប្រមាណ ១២ ពាន់កន្លែង។ជុំវិញគម្រោងវិនិយោគភូមិភាគឦសាននេះ, រាជរដ្ឋាភិបាលបានសម្រេចផ្តល់គោលការណ៍វិនិយោគលើគម្រោងចំនួន៣រួចរាល់ រួមមាន៖ ទី១). ការបង្កើតគម្រោងសួនកសិ-ឧស្សាហកម្មចម្រុះ និងភណ្ឌាគារគយ មានដែនកំណត់របស់ក្រុមហ៊ុនថាហ្រ្គី-រតនគិរី ធ្វើកិច្ចសហការជាមួយក្រុមហ៊ុន ដូនពេញ អាហ្គ្រីកូ លើផ្ទៃដី ៣០០ ហិកតា នៅខេត្តរតនគិរី។ ទី២). ការបង្កើតគម្រោងសួនកសិ-ឧស្សាហកម្ម ចម្រុះ និងភណ្ឌាគារគយ មានដែនកំណត់របស់ក្រុមហ៊ុនថាហ្រ្គី-ក្រចេះ សហការជាមួយក្រុមហ៊ុន សុវណ្ណ វុទ្ធី លើផ្ទៃដី ៣១០ ហិកតា នៅខេត្តក្រចេះ។ ទី៣). ការអនុញ្ញាតឱ្យក្រុមហ៊ុនឥណ្ឌូចិន រ៉ាប់ប៊ើ វិនិយោគលើគម្រោងដាំដើមឈើ ក្រោមលក្ខខណ្ឌនៃ «កិច្ចព្រមព្រៀង ស្តារព្រៃឈើ» នៅខេត្តក្រចេះ ។ដោយឡែកគម្រោងទី៤ របស់ក្រុមហ៊ុន ប្រារខេម សីលវីខលឆឺរា ឯ.ក នៅខេត្តក្រចេះ ក្រុមការងារបានពិនិត្យទិដ្ឋភាព បច្ចេកទេស នៃសំណើវិនិយោគរបស់ក្រុមហ៊ុន ដែលមានបំណងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម ដាំប្រភេទឈើនាំចូល (អាកាស្យាអ៊ីប្រីត ប្រេងខ្យល់ ការប៉ង់ឌុលលង់ស៊ីស និងប្រភេទឈើក្នុងស្រុក), បង្កើតរោងចក្រកែច្នៃឈើ ក្ដារបន្ទះ និងបង្កើត មន្ទីរពិសោធន៍បណ្ដុះពូជឈើ។ ជាលទ្ធផល, អង្គប្រជុំបានសម្រេច និងឯកភាពរួមគ្នា លើការកំណត់លក្ខខណ្ឌបច្ចេកទេស យន្តការ និងការបំពេញនីតិវិធីនានា ដើម្បីបន្ត និងពន្លឿនការអនុវត្តការលើកទឹកចិត្តពិសេស ការអនុគ្រោះ និងការសម្របសម្រួលនីតិវិធី ក្នុងការរៀបចំកិច្ចសន្យាសហការអភិវឌ្ឍវិនិយោគ សម្រាប់គម្រោងដែលទទួលបានគោលការណ៍វិនិយោគរួចរាល់ពីរាជរដ្ឋាភិបាល។ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ការអនុម័តគោលការណ៍វិនិយោគ គឺជាជំហានដ៏មានសារសំខាន់មួយ, ប៉ុន្តែ ទន្ទឹមនេះ ការផ្តល់ការលើកទឹកចិត្ត និងការផ្តល់ការអនុគ្រោះជាក់ស្តែង គឺជាការងារចាំបាច់ដែល ក.វ.ឦសាន ត្រូវបំពេញ ហើយ ការងារនេះទៀតសោត ទាមទារឱ្យមានការឆ្លើយតបឱ្យបានទាន់ពេលវេលាពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុន អាចចាប់ផ្តើមសកម្មភាពវិនិយោគជាក់ស្តែងរបស់ខ្លួន បានទាន់ពេលវេលា ស្របតាមផែនការវិនិយោគរបស់ក្រុមហ៊ុន ប្រកបដោយ ទំនុកចិត្ត និងមានអនុលោមភាពគតិយុត្ត៕អត្ថបទ៖ សុន រ៉ាឌី

ថៃ ស្នើលើកពេលជាលើកទី២ ចំពោះ កិច្ចប្រជុំព្រំដែនគោក JBC ដោយថា រង់ចាំនីតិវិធីផ្ទៃក្នុង

2026/01/14 07:37:52 pm        179
នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញ សេចក្តីប្រកាសព័ត៌មាន ដោយលើកឡើងថា កិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា-ថៃ ដែលកម្ពុជាបានស្នើរៀបចំឡើងនៅសប្ដាហ៍ទី២ ឬសប្ដាហ៍ទី៣ ខែមករា ឆ្នាំ២០២៦ នៅខេត្ត សៀមរាប ត្រូវបានភាគីថៃឆ្លើយតបនិងស្នើលើកពេលសាជាថ្មី ជាលើកទី២ ដោយលើកហេតុផលរង់ចាំនីតិវិធី ផ្ទៃក្នុងដើម្បីតែងតាំងសមាសភាពថ្មីនៃគណៈកម្មការ-JBCភាគីថៃ បន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃថ្មីត្រូវបានបង្កើត ឡើង ក្រោយការបោះឆ្នោតសភានៅដើមខែកុម្ភៈនាពេលខាងមុខ។ក្នុងអំឡុងពេលរង់ចាំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នាពេលខាងមុខ និងដើម្បីពន្លឿន ការអនុវត្តការងារលើដីជាក់ស្តែងដែលបានឯកភាពគ្នានាពេលកន្លងមក ស្របតាមខ្លឹមសារនៃកំណត់ហេតុ កិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ភាគីកម្ពុជាបានស្នើសាជាថ្មីទៅភាគីថៃ តាមរយៈកំណត់ទូតចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ដែលមានខ្លឹមសារដូចខាងក្រោម៖១- ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (Joint Survey Teams) នៃភាគីទាំងពីរ ចុះលើដីជាក់ស្ដែងឡើងវិញ ដើម្បីបន្តអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 42-47 និង បង្គោលលេខ 52-59 នៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរនឹងធ្វើការទំនាក់ទំនងគ្នាផ្ទាល់ ដើម្បីកំណត់ពេលវេលានិងទីតាំងជាក់លាក់នៃការចុះលើដីជាក់ស្តែង។សូមគូសបញ្ជាក់ផងដែរថា ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរកម្ពុជា-ថៃ បានចាប់ផ្ដើមធ្វើការវាស់វែងនិង បោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 42-47 កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 52-59 កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយត្រូវបានផ្អាកកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ដោយសារសង្រ្គាមឈ្លានពានមកលើអធិបតេយ្យនិង បូរណភាពទឹកដីកម្ពុជា។២- ស្នើចាត់បញ្ចូនក្រុមការងារវាស់វែងចម្រុះនៃភាគីទាំងពីរចុះធ្វើការលើដីជាក់ស្តែង នៅកាលបរិច្ឆេទ សមស្របណាមួយចន្លោះពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ដើម្បីសាងសង់ឡើងវិញនូវបង្គោល ព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងដើមពិតប្រាកដដែលភាគីទាំងពីរបានឯកភាពគ្នា។

ប្រតិភូយុវជនបោះជំរំជាសកលលើកទី១១ កំពុងធ្វើសកម្មភាព ក្នុងជំរំ ដើម្បីត្រៀមលត់ដំជីវិតចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ

2026/01/14 04:49:22 pm        165
ភ្នំពេញ ៖ ពាក់ព័ន្ធនឹងការបោះជំរំយុវជនជាសកលលើកទី១១ឆ្នាំនេះ គឺប្រតិភូយុវជនបោះជំរំជាសកលលើកទី១១ បានចាប់ផ្តើមធ្វើសកម្មភាពក្នុងជំរំហើយ ដើម្បីលត់ដំជីវិតនៅជើងភ្នំគូលែន ក្នុងការដុះខាត់ដើម្បីអភិវឌ្ឍន៍ខ្លួន និងធ្វើប្រទេសជាតិឱ្យកាន់តែរីកចម្រើននៅថ្ងៃខាងមុខ។បញ្ជាក់ប្រាប់បាយ័នព្រឹកនេះ លោក រស់ ភារៈ ក្រុមការងាររៀបចំកម្មវិធីបោះជំរំយុវជាសកលលើកទី១១ បានប្រាប់ថា ពេលនេះប្រតិភូបោះជំរំ បានមកដល់ទីតំាងដោយសុវត្ថិភាព ហើយនឹងមានកម្មវិធីជាច្រើន ដើម្បីអភិវឌ្ឍសមត្ថភាព ជំរុញការយល់ដឹងអំពីវប្បធម៌ និងបណ្តុះបណ្តាលយុវជនឱ្យក្លាយជាអ្នកចូលរួមយ៉ាងសកម្មក្នុងការថែរក្សា និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍ និងលើកកម្ពស់កិត្តិនាមរបស់ព្រះរាជាណាចក្រកម្ពុជា។ចំណែកយុវជនបោះជំរំចំនួន៣រូប បានប្រាប់ដែរថា ពួកគេបានមកដល់ទីតាំងបោះជំរំដោយសុវត្ថិភាព សូមឪពុកម្តាយ កុំព្រួយបារម្ភ ហើយពួកគេ កំពុងចូលរួមធ្វើសកម្មភាពក្នុងជំរំ ហើយប្តេជ្ញាចិត្ត នឹងខិតខំដុះខាត់ជីវិតនៅទីនេះឱ្យទទួលបាននូវបំណិនគ្រប់ប្រភេទ ដើម្បីចូលរួមយកទៅអភិវឌ្ឍប្រទេសជាតិនៅខាងមុខ។ សូមបញ្ជាក់ថា កម្មវិធីបោះជំរំយុវជនជាសកលលើកទី១១ឆ្នាំនេះ ស្ថិតក្រោមប្រធានបទ យុវជន និងការអប់រំនៅកម្ពុជាឆ្នាំ២០៣០ ហើយការបោះជំរំយុវជនជាសកលលើកទី១១ នេះ ស្ថិតក្នុងបរិបទដែលត្រូវបន្តអភិវឌ្ឍ និងជំរុញសមត្ថភាពយុវជន ឱ្យចូលរួមអនុវត្តផែនទីបង្ហាញផ្លូវ ការអប់រំកម្ពុជាឆ្នាំ២០៣០ ដើម្បីសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ក៏ដូចជាចូលរួមលើកស្ទួយការអប់រំ ផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ អរិយធម៌ របស់ព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន   ម៉ាណែត នាយករដ្ឋមន្រ្ដី និងដើម្បីលើកទឹកចិត្តដល់យុវជនក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្សបេតិកភណ្ឌ និងលើកកម្ពស់ការយល់ដឹងដល់យុវជនអំពីសារៈសំខាន់នៃការថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ តាមរយៈការចូលរួមក្នុងកម្មវិធី យុវជននឹងទទួលបាននូវបទពិសោធថ្មី មានទំនាក់ទំនងជាមួយយុវជនមកពីមជ្ឈដ្ឋានផ្សេងៗ បណ្តុះស្មារតីដល់យុវជនក្នុងការថែរក្សាមរតកជាតិ ចូលរួមលើកស្ទួយនិងផ្សព្វផ្សាយវិស័យទេសចរណ៍ វប្បធម៌ និងបំណិនជីវិតដល់  យុវជនក្នុងយុគ្គសម័យរីកចម្រើន ពិសេសត្រូវឱ្យយុវជនរៀនរស់នៅដោយខ្លួនឯងឆ្ងាយពីគ្រួសារ។ផលិត គង់ រ៉េន

ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តបាត់ដំបងកំពុងសម្របសម្រួល និងដោះស្រាយជូនពលរដ្ឋដែលបានតាំងលំនៅមិនរៀបរយនៅតាមរបងវត្តកណ្តាល និងរបងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង

2026/01/14 04:31:00 pm        152
ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងរដ្ឋបាលខេត្តបាត់ដំបង បានចុះជួបដោយផ្ទាល់ជាមួយបងប្អូន ដែលកំពុងតាំងលំនៅមិនរៀបរយនៅតាមរបងវត្តកណ្តាល និងរបងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដើម្បីស្វែងយល់ពីទុក្ខលំបាករបស់បងប្អូន តម្រូវនិងលទ្ធភាពជីវភាពរបស់គាត់ និងក្នុងគោលដៅដោះស្រាយបញ្ហាសំណង់មិនរៀបរយ និងការផ្តល់លំនៅឋានសមរម្យជូនបងប្អូនប្រជាពលរដ្ឋ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ។ឯកឧត្តម សាយ សំអាល់ បានឱ្យដឹងថា ក្រោមការសម្របសម្រួល និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសការបង្ហាញដោយផ្ទាល់របស់ក្រុមការងារយើងជូនពួកគាត់នូវជម្រើសទ្រនំថ្មី បងប្អូនបានយល់ច្បាស់ពីបំណងប្រាថ្នារួមរបស់ក្រុមការងារក្រសួងនិងរដ្ឋបាលខេត្ត និងពេញចិត្តលើដំណោះស្រាយរបស់ក្រុមការងារ។ ឯកឧត្តមបន្តថា បើតាម រហូតមកដល់ពេលនេះ យើងបានដោះស្រាយជូនប្រជាពលរដ្ឋ សរុបចំនួន ៣២ខ្នងផ្ទះ ដែលមានបងប្អូនខ្លះបានសម្រេចយកទីតាំងដីសម្បទានសង្គមកិច្ច និងមួយចំនួនគាត់សម្រេចធ្វើការជាមួយដៃគូធនាគារនិងបុរីដើម្បីទិញផ្ទះក្នុងតម្លៃសមរម្យ។ យើងនឹងបន្តចុះជួបដោយផ្ទាល់ជាមួយបងប្អូននៅតាមទីតាំងជាក់ស្តែង ដើម្បីសិក្សាជម្រើសជូនពួកគាត់បន្ថែមទៀត។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជូនថា កិច្ចការទាំងនេះ គឺជាគោលនយោបាយមួយទៀតរបស់ក្រសួង ដែលយើងជឿជាក់ថា ប្រជាជនគ្រប់រូបគួរមានលំនៅឋានរស់នៅសមរម្យ ដែលយើងកំពុងធ្វើឡើងក្រោមរូបភាពការចុះជួបផ្ទាល់ សិក្សាពីស្ថានភាពនិងជីវភាពរស់នៅ ការពិភាក្សាអំពីបញ្ហាប្រឈម និងស្វែងរកដំណោះរួម ដើម្បីចូលរួមកសាងទ្រនំថ្មី និងកសាងសុភមង្គលសម្រាប់ប្រជាជនយើង៕

ឆ្នាំ២០២៦នេះរដ្ឋបាលរាជធានីភ្នំពេញនឹងដាក់ឱ្យប្រជាពលរដ្ឋអាចទទួលសេវារបស់អង្គភាពច្រកចេញចូលតែមួយ តាមប្រព័ន្ធអនឡាញ website និង App

2026/01/14 04:26:46 pm        224
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញក្នុងឆ្នាំ២០២៦នេះ គ្រោងនឹងដាក់ឱ្យប្រជាពលរដ្ឋអាចទទួលសេវាពីអង្គភាពច្រកចេញចូលតែមួយ តាមប្រព័ន្ធអនឡាញ ដែលមានគេហទំព័ររបស់ក្រសួងមហាផ្ទៃ website និងទាំងApp ដែលមានអសយដ្ឋាន «online.owso.gov.kh»OWSM CAMBODIAGeneral Department of Administration, MOI https://onlinedmk.owso.gov.kh/ ខណៈក្នុងឆ្នាំ២០២៥កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញសម្រេចបានសមទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ។លោក ហុក ហួលីម នាយករដ្ឋបាលរាជធានីភ្នំពេញ បានធ្វើរបាយការណ៌ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលកម្មវិធីប្រប្រឹត្តិទៅ នៅសណ្ឋាគាររ៉េស៊ីដងសុខាភ្នំពេញ ថា អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាពលរដ្ឋបានចំនួន ១១៦.៧២៧សេវា ដោយទទួលបានចំណូលសរុប ៦៩.៧៧៩.៨០០រៀល (ហុកសិបប្រាំបួនប៊ីលាន ប្រាំពីររយចិតសិបប្រាំបួនលាន ពីររយប្រាំពីរពាន់ ប្រាំបីរយរៀល) ។ដោយឡែករដ្ឋបាលខណ្ឌទាំង១៤ ក៏បានផ្តល់សេវាសរុបចំនួន ៥៥៦.៧៧៨សេវា ជូនប្រជាពលរដ្ឋផងដែរ និងទទួលបានចំណូលថវិកាសរុប ចំនួន ៣.១៩១.៤៣៤.៥៨១រៀល។ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំគេហទំព័រ ឃ្យូ.អ.កូដ. (QR Code web Portal) សម្រាប់បង្កើត ឃ្យូ.អ.កូដ. ស្តង់ដារ ដែលអាចផ្ទៀងផ្ទាត់តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ Veritify.gov.kh សម្រាប់ដាក់លើអាជ្ញាបណ្ណ លិខិតអនុញ្ញាត និងលិខិតរដ្ឋបាលផ្សេងៗ ។លោក ហុក ហួលីម បានបញ្ជាក់ពាក់ព័ន្ធនឹងការវិនិយោគ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងវិនិយោគដែលបានចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៥ សរុបមានចំនួន៤៤គម្រោង និងបង្កើតការងារធ្វើចំនួន ២២.៧០៣កន្លែង។ ពាក់ព័ន្ធនឹងការងារធនធានទឹក និងឧតុនិយម បានស្តារប្រឡាយរំដោះទឹក ស្តារប្រឡាយស្រោចស្រព ជួសជុលជាប្រចាំប្រព័ន្ធធារាសាស្ត្រ ទំនប់សណ្តរក្រាំងពង្រ។ ទាក់ទិននិងការងារដ្ឋាករទឹក រដ្ឋបាលរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៥ បានផលិតទឹកស្អាតបានចំនួន ៣០៨.៩៤០.៤៥៦ម៉ែត្រគីប ស្មើនឹង៩៧,០៨%នៃផែនការឆ្នាំ២០២៥ និងបានតបណ្តាញទឹកស្អាតចូលផ្ទះប្រជាពលរដ្ឋក្នុងខណ្ឌទាំង១៤ និងក្រុងតាខ្មៅ បានចំនួន ២២.០០៣បណ្តាញ។លោកនាយករដ្ឋបាលរាជធានីភ្នំពេញបន្ថែមទៀតថា ពាក់ព័ន្ធនឹងផ្នែករដ្ឋបាល សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ការងារអនុវត្តគោលនយោបាយ "ភូមិ សង្កាត់ មានសុវត្ថិភាព" រដ្ឋបាលរាជធានីភ្នំពេញ បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន បាន ៤៤៨ករណី ឃាត់ខ្លួន ៦១៧នាក់ បង្ក្រាបក្មេងទំនើងបាន ២៣៤ករណី ឃាត់ខ្លួន ៧១៣នាក់ បង្ក្រាបបទល្មើសគ្រឿងញៀន បាន១.៦៥៣ករណី ឃាត់ខ្លួន ២.៨៨២នាក់ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ៥៥ករណី ឃាត់ខ្លួន ៣៣៨នាក់ ការងារប្រឆាំងជួញដូរមនុស្ស និងការពារអនីតិជន បង្ក្រាបបាន៥ករណី ឃាត់ខ្លួន ៨នាក់ បង្ក្រាបបទល្មើសសេដ្ឋកិច្ចចំនួន២២ករណី ឃាត់ខ្លួន ៧នាក់ ការងារសហការបង្ក្រាបបទល្មើស Online Scams បានចំនួន ៤៤ករណី ឃាត់ខ្លួន ១.០៧៧នាក់ មាន១១សញ្ញាតិ និងគ្រោះអគ្គិភ័យកើតមាន ១៤៨លើក។ បន្ថែមលើនេះ ស្របតាមផែនការទិសដៅការងារឆ្នាំបន្ទាប់ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តរួមចំណែកជាមួយរដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តគោលនយោបាយ "ភូមិ សង្កាត់ មានសុវត្ថិភាព" និងដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានពីគ្រោះមហន្តរាយធម្មជាតិ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

គណៈកម្មាធិការវិនិយោគ ពិនិត្យសំណើសុំចុះបញ្ជីចំនួន ៩ គម្រោង មានទុនវិនិយោគ ៦៧លានដុល្លារ

2026/01/14 04:19:15 pm        314
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យ និងពិភាក្សា លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩ គម្រោង វិនិយោគលើវិស័យឧស្សាហកម្ម ដោយមានទុនវិនិយោគសរុបប្រមាណ ៦៧ លានដុល្លារ អាម៉េរិក។ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំ ច្រកចេញចូលតែមួយ ដើម្បីពិនិត្យ ពិភាក្សា លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ចំនួន ៩ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៦៧ លានដុល្លារអាម៉េរិក ដោយគម្រោងទាំងនោះនិងអាចបង្កើតការងារបានចំនួនប្រមាណ ៣ ពាន់ កន្លែង បន្ថែមលើកម្លាំងពលកម្មដែលមានស្រាប់។ជុំវិញគម្រោងដែលបានស្នើចុះបញ្ជីខាងលើនេះ គឺបានដាក់ទុនវិនិយោគលើវិស័យឧស្សាហកម្មរួមមាន៖ ខារអំបោះ និងជ្រលក់ ពណ៌, ផលិតម្សៅកាល់ស្យូមធុនធ្ងន់ ម្សៅកាល់ស្យូមអ៊ីដ្រុកស៊ីតនិងម្សៅបៀកជញ្ជាំង, ផលិតត្រីខកំប៉ុង និងទឹកត្រី, ផលិតវ៉ែនតា និងសម្ភារៈបន្ទាប់បន្សំវ៉ែនតាគ្រប់ប្រភេទ, រោងចក្រផលិតគ្រឿងតុបតែងសក់, ផលិតអំពូលភ្លើង បរិក្ខារអគ្គិសនី និងម៉ាស៊ីនបូមធូលី, ផលិតសំបកកំប៉ុង និងគម្របកំប៉ុង, ផលិតដើមណូអែល គ្រឿងលម្អដើមណូអែល និងគ្រឿងបន្លាស់ដើមណូអែល, និងរោងចក្រផលិត អំពូលភ្លើង អំពូលភ្លើងលម្អគ្រប់ប្រភេទ និងសម្ភារៈបន្ទាប់បន្សំអំពូលភ្លើង។ សូមបញ្ជាក់ថា ទាក់ទិនការខាងលើនេះ ក្រុមហ៊ុនបានជ្រើសរើសយកទីតាំងវិនិយោគនៅតំបន់ផ្សេងៗគ្នារួមមាន៖ គម្រោងវិនិយោគ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប និងខេត្តបាត់ដំបង៕ អត្ថបទ៖ សុន រ៉ាឌី

អភិបាលខេត្តកំពង់ចាម ជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ច បង្កើនការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅមូលដ្ឋាន ពិសេសបទល្មើសស្កែមអនឡាញ និងគ្រឿងញៀន

2026/01/14 04:12:42 pm        125
កំពង់ចាម៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ ត្រូវបង្កើនការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅមូលដ្ឋាន ពិសេសបទល្មើសស្កែម អនឡាញ និងការជួញដូរចែកចាយប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ថ្លែងបែបនេះ ខណៈ ឯកឧត្តមអភិបាលខេត្ត អញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២៥ ទិសដៅសម្រាប់អនុវត្តឆ្នាំ២០២៦ នៃការអនុវត្តគោល នយោបាយ ភូមិឃុំ-សង្កាត់មានសុវត្ថិភាព និងដាក់ចេញផែនការសកម្មភាពរបស់គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តសម្រាប់អនុវត្តឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១៤ ខែមករានេះ ក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។ថ្លែងក្នុងឱកាសនោះដែរ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានក្រើនរំលឹកដល់សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាមន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ ត្រូវរួមគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ដោយត្រូវធានាថាមិនឱ្យបទបញ្ជារបស់ សម្តេចប្រមុខរាជរដ្ឋាភិបាលធ្លាក់ដល់ដីទាន់ឡើយ ពោលគឺត្រូវរួមគ្នាអនុវត្តបទបញ្ជារបស់​ថ្នាក់ដឹកនាំ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ក្នុងការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ឱ្យបានល្អប្រសើរ។ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់មន្ត្រីពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យ និងធ្វើការអប់រំ ណែនាំ ចំពោះការសាងសង់សំណង់រឹងគ្រប់ប្រភេទ ដើម្បីដាក់ចេញនូវយន្តការទប់ស្កាត់ចំពោះការ សាងសង់សំណង់អាណាធិបតេយ្យ ជាពិសេសការសាងសង់សំណង់ប៉ះពាល់លើដីកម្មសិទ្ធិរបស់ រដ្ឋ ឬដីចំណីព្រែកបឹងបួ រួមទាំងការសុំអនុញ្ញាតច្បាប់ចាក់ដី និងការស្នេីសុំ​បំពេញបន្ថែម​ ដេីម្បីធ្វើប័ណ្ណកាន់កាប់ដីធ្លីជាដើម។ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ពិសេសការិយាល័យ ឬអង្គភាពច្រកចេញចូលតែមួយ ត្រូវបន្តពង្រឹងគុណភាព ក្នុងការផ្តល់សេវាសាធារណៈនៅគ្រប់ កំរិត ជូនដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព រហ័ស គណនេយ្យភាព និងឆ្លើយតបឱ្យបានទាន់ពេលវេលា និងការជឿទុកចិត្ត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងបិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

មន្ត្រីរាជការ ៤០រូបមកពីក្រសួងចំនួន១០នឹងចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី​គោល​នយោបាយ​សាធារណៈ ​និងអភិបាលកិច្ចសម្រាប់មន្ត្រីរាជការកម្ពុជានៅសាធារណរដ្ឋឥណ្ឌា

2026/01/14 04:11:43 pm        426
ឆ្លើយតបតាមសំណើដើម្បីទទួលបានការណែនាំតម្រង់ទិស ឯកឧត្តម ប៉ូល ពីឌូ រដ្ឋ​លេខា​ធិការ​ក្រសួង​មុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈបានអនុញ្ញាតទទួលជួបសំណេះសំណាល និងសម្តែងការ​គួរសម​ជាមួ​យ​មន្ត្រី​រាជការរបស់កម្ពុជាដែលត្រូវបានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ស្តីពីគោល​នយោបាយ​សាធារណៈ និងអភិបាលកិច្ចសម្រាប់មន្ត្រីរាជការកម្ពុជានៅទីក្រុង Mussorie សាធារណ​រដ្ឋ​ឥណ្ឌា។ វគ្គបណ្តុះបណ្តាលខ្លីនេះ រៀបចំឡើងក្រោមកម្មវិធី (ITEC) ដោយប្រតិភូ​កម្ពុជា​សរុប​ចំនួន ៤០រូបមកពីក្រសួងចំនួន១០ នឹងចូលរួម។មានប្រសាសន៍ណែនាំ និងផ្តាំផ្ញើរដល់ប្រតិភូទាំងអស់ ឯកឧត្តម ប៉ូល ពីឌូ រដ្ឋលេខាធិការ ក្នុងនាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តមរដ្ឋលេខាធិការបានមានមតិផ្តាំផ្ញើរចំពោះសិក្ខាកាម គឺត្រូវរក្សាឱ្យបាននូវគុណតម្លៃ នៃភាពជាតំណាងរបស់ជាតិ ប្រជាជន និងមន្ត្រីរាជការស៊ីវិល រក្សាឱ្យបាននូវឧត្តមភាពមន្ត្រីរាជការ និងត្រូវមានភាពបុរេសកម្មរបស់ខ្លួន ត្រូវស្តាប់ការណែនាំរបស់ ប្រធានតំណាង ក្នុងសា្មរតីសាមគ្គីភាពព្រមទាំងបង្ហាញសន្តានចិត្តល្អ រក្សាឱ្យបាននូវសាមគ្គីផ្ទៃក្នុង ផ្តល់ការគោរពឱ្យតម្លៃទៅលើស្ថាប័ន និងគ្រូឧទ្ទេស នៃសាធារណរដ្ឋឥណ្ឌា និងផ្តល់ការគាំទ្រការអភិវឌ្ឍសមត្ថភាពមន្ត្រីកម្ពុជា។ ឯកឧត្តមក៏បានក្រើនរំលឹកឱ្យមន្ត្រីយើង រំលឹកទំនាក់ទំនងល្អជាប្រពៃរវាងរាជរដ្ឋាភិបាល និងប្រជាជនទាំង២ប្រទេស និងផ្តល់ព័ត៌មានទំនាក់ទំនងល្អជាប្រពៃណី ពេលជួបមន្ត្រីរាជការឥណ្ឌា ជាពិសេសត្រូវចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍ទៅកាន់ប្រទេសឥណ្ឌា ដើម្បីទាក់ទាញអ្នកទេសចរមកកំសាន្ត។ ជាចុងក្រោយ ឯកឧត្តម ប៉ូល ពីឌូ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជូនពរសិក្ខាកាមដែលត្រូវទៅសិក្សាវគ្គបណ្តុះបណ្តាលរយៈពេលខ្លីនៅសាធារណរដ្ឋឥណ្ឌា និងពេលត្រឡប់មកវិញប្រកបដោយសុខសុវត្ថិភាព និងទទួលបានជោគជ័យក្នុងការរៀនសូត្រ។ ឯកឧត្តមក៏សង្ឃឹមថា មន្ត្រីសិក្ខាកាមទាំងអស់ នឹងទទួលបានចំណេះដឹង និងបទពិសោធល្អៗ និងមានសារៈសំខាន់ យកទៅបន្តចែករំលែកដល់មន្ត្រីផ្សេងៗតាមស្ថាប័នរៀងៗខ្លួន ព្រមទាំងយកចំណេះដឹង និងបទពិសោធដែលទទួលបានយកទៅអភិវឌ្ឍការងារតាមស្ថាប័នរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព៕

ក្រសួងវប្បធម៌ ទទួលរូបថតទេវនាដនិម្មិត ឯម ធាយ វីរៈ​សិល្បករ​របាំ​ព្រះរាជទ្រព្យ​ពី​អ្នក​ថត​រូប​អាល្លឺម៉ង់​មក​រក្សាទុក

2026/01/14 03:52:00 pm        308
ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល រូប​ថត​ទេវនាដនិម្មិត ឯម ធាយ វីរៈសិល្បកររបាំព្រះរាជទ្រព្យ ជូនទៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ​ពីអ្នកថតរូបជនជាតិអាល្លឺម៉ង់ ដើម្បីរក្សាទុក។ពិធីប្រគល់-ទទួលនេះ ប្រារព្ធឡើងនាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ(ជ្រោយចង្វារ) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម Mitterer Stefan ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សោម សុគន្ធ រដ្ឋលេខា​ធិការ​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ។ រូបថតប្រគល់ជូនក្នុងន័យជាការ គោរពដឹងគុណចំពោះការលះបង់របស់ ទេវនាដនិម្មិត ឯម ធាយ ក្នុង​បុព្វហេតុសិល្បៈរបាំជាតិ ក៏ដូចជាធនធានសម្រាប់ការសិក្សាដល់សិល្បករជំនាន់ក្រោយ ដែល​សិល្បករ​ថតរូបមានភ័ព្វសំណាងបានសេពគប់ជាមួយលោកយាយប្រមាណជាង២០ឆ្នាំ មុន​ពេល​លោក​យាយទទួលមរណភាព។ឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បាន​លើក​ឡើង​ថា លោក អារជេ ស្ទេវែន(Arjay Stevens) គឺជាអ្នកថតរូបជនជាតិអាល្លឺម៉ង់ ដែល​បាន​រស់​នៅ​ក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៦។ លោកបានរៀនសូត្រ និងស្រឡាញ់​ប្រជាជន​កម្ពុជា ​និងវប្បធម៌ ដោយចាប់ផ្តើមដោយការស្រលាញ់ និងការគោរពយ៉ាងជ្រាលជ្រៅ លោក​មាន​ចំណាប់​អារម្មណ៍​យ៉ាងខ្លាំងចំពោះរបៀបរស់នៅប្រពៃណី ទំនៀមទម្លាប់ សិល្បៈ និងវប្បធម៌​របស់​ប្រជាជន​កម្ពុជា។ លោក​​បានបង្ហាញពីការកោតសរសើរ និងការគោរពយ៉ាងជ្រាលជ្រៅចំពោះរបាំបុរាណកម្ពុជា។ សេចក្តី​ស្រឡាញ់នេះគឺចំពោះអ្នករបាំបុរាណកម្ពុជាទាំងអស់។ ក្នុងចំណោម អ្នករបាំដ៏ល្បីល្បាញ ដែល​បានស្លាប់ទៅហើយ និងជាទ្រព្យសម្បត្តិ មនុស្សជាតិ ដ៏មានជីវិត របស់របាំព្រះរាជទ្រព្យ នៃ​ប្រទេស​កម្ពុជា គឺលោកស្រី ឯម ធាយ។ លោកស្រី ធ្លាប់បានអនុញ្ញាតឲ្យលោក Arjay Stevens សម្ភាសន៍ លោកស្រី នៅផ្ទះរបស់លោកស្រី។ តាមរយៈឱកាសនេះលោក Arjay បានដឹង​អំពី​ជីវិត​ដ៏​ថ្លៃ​ថ្នូរ​របស់លោកស្រី ដំណើរសិល្បៈ និងទុក្ខវេទនាដែលលោកស្រី បានស៊ូទ្រាំ ក្នុងរបប​ខ្មែរ​ក្រហម​។ លោកគ្រូ ឯម ធាយ គឺជាអ្នករបាំ ម្នាក់ក្នុងចំណោមអ្នករបាំ ដែលបានរួចផុត​ពី​សម័យ​កាល​ដ៏​សោកនាដកម្ម ហើយបានបន្តការលះបង់ ដ៏យូរអង្វែងរបស់លោកស្រីចំពោះសិល្បៈ ដោយ​បន្ត​ចំណេះ​ដឹងដ៏មានតម្លៃរបស់លោកស្រី ដល់ អ្នករបាំជំនាន់​ក្រោយ​រហូត​ដល់​ចុង​បញ្ចប់​នៃ​ជីវិត​របស់​លោក​ស្រី។ ដោយការគោរព និងការដឹងគុណយ៉ាងជ្រាលជ្រៅ លោក Arjay Stevens បាន​បរិច្ចាគ​រូប​ថតទាំងអស់របស់លោកពីការតាំងពិព័រណ៍ធំៗពីរ ដែលមួយបាន​ប្រារព្ធ​ឡើង​នៅ​សារ​មន្ទីរ​ជាតិក​ម្ពុជា និងមួយទៀតនៅមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា ក្នុងឆ្នាំ២០១៥ ដល់​សាកល​វិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ការប្រមូលរូបថតយ៉ាងទូលំទូលាយនេះបម្រើជាការបំផុសគំនិត និងជាគំរូ​សម្រាប់​និស្សិត​របាំ​វ័យ​ក្មេង​។ លើសពីនេះ រូបថតទាំងនេះនឹងត្រូវបានបង្ហាញដល់សាធារណជន ដើម្បីផលប្រយោជន៍ និង​លើកកម្ពស់សិល្បៈ និងវប្បធម៌ខ្មែរ។ ការប្រមូលនេះមានរូបថតសរុបចំនួន ៦៦ សន្លឹក រួមទាំង​រូប​ថត​សខ្មៅចំនួន ៣០ សន្លឹក និងរូបថតពណ៌ចំនួន ៣៦ សន្លឹក ក៏ដូចជារូបថតផ្សព្វផ្សាយចំនួន ៤ សន្លឹក (សខ្មៅចំនួន ៣ សន្លឹក និងពណ៌ចំនួន ១ សន្លឹក)។ លោក អារជេ ស្ទេវែន(Arjay Stevens) គឺជាអ្នកថតរូបជនជាតិអាល្លឺម៉ង់ បានមានប្រសាសន៍ថា របាំ​ព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរមានអាយុកាលជាងមួយពាន់ឆ្នាំមកហើយ។ ទម្រង់សិល្បៈ នេះ​មានប្រវត្តិផ្សាភ្ជាប់ទៅនឹងព្រះបរមរាជវាំង។ ប្រជាជនកម្ពុជា និងអ្នកស្រលាញ់រ​បាំ​ទាំង​ឡាយ​នៅ​លើពិភពលោកគាំទ្រនូវទម្រង់សិល្បៈនេះណាស់ ដោយហេតុថា​របាំនេះ​ស្ទើរ​តែ​បាត់​បង់​ទៅ​ហើយ ​នៅក្នុងសម័យខ្មែរក្រហមដ៏យង់ឃ្នង។ របាំព្រះរាជទ្រព្យតំណាងឲ្យគុណតម្លៃឆ្នៃប្រឌិត ការ​គោរព និងសេចក្តីសុខ ផ្លូវចិត្ត ដែលមានតាំងពីយូរលង់ណាស់មកម្លេះ ព្រមទាំងភាព​សម្បូរបែប​នៃ​សិល្បៈ​របស់ខ្មែរតាមរយៈរឿង និទានផ្សេងៗ មានទាក់ទងនឹងដើមកំណើតរបស់ជនជាតិខ្មែរ។ របាំ​ព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណត្រូវ បានអង្គកា​​រ​យូណេស្កូ​ទទួល​ស្គាល់​ថា​ជា​មរតក​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួគី៕ អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រាសាទប្រែរូប ស្ថាបត្យកម្មឥដ្ឋដ៏លេចធ្លោសម័យអង្គរ និងការគ្រប់គ្រងបេតិកភណ្ឌ
06/01/2026 03:06 PM
សមត្ថកិច្ចចុះត្រួតពិនិត្យទីតាំងចំនួន៣ នៅក្រុងប៉ោយប៉ែតលួចប្រព្រឹត្ត Online Scams ឃាត់ខ្លួនជនបរទេស និងខ្មែរចំនួន ១៥២នាក់
06/01/2026 03:06 PM
យោធាគូវ៉ែត៖ ប្រព័ន្ធ​ការពារដែនអាកាសស្ទាក់ចាប់ការវាយប្រហារដោយមីស៊ីល និងយានដ្រូន​របស់សត្រូវ
06/01/2026 03:06 PM
PSG អបអរពាន Champions League នៅទីក្រុងប៉ារីសក្រោយឈ្នះ Arsenal
06/01/2026 03:06 PM
ប្រធានគណៈកម្មាធិការយោធា៖ សមាជិក NATO អាចដើរតួនាទីក្នុងការបើកច្រកសមុទ្រហ័រមូស
06/01/2026 03:06 PM
អ៊ុយក្រែនច្រានចោលការអះអាងរបស់ក្រុងមូស្គូដែលថា រោងចក្រនុយក្លេអ៊ែររបស់រុស្ស៊ី ត្រូវវាយប្រហារដោយដ្រូន
06/01/2026 03:06 PM
ផ្លូវ​ថ្មើរ​ជើង​ចតុមុខ​បង្កើត​ឱកាស​ការងា​រ និង​ជំរុញ​សេដ្ឋ​កិច្ច​មូល​ដ្ឋាន​កាន់​តែ​រស់​រវើក​
06/01/2026 03:06 PM
ការវាយប្រហារដោយយានដ្រូនបានសម្លាប់មនុស្សជិត ៧០ នាក់ នៅតំបន់ KORDOFAN នៃប្រទេស ស៊ូដង់
06/01/2026 03:06 PM
សម្ដេចតេជោ បង្ហាញការចាប់អារម្មណ៍ចំពោះលិខិតចំហររបស់លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ និងចែករំលែកជូនប្រជាជន កម្ពុជា និងថៃបានជ្រាបបន្ថែម
06/01/2026 03:06 PM
IAEA ជំរុញបញ្ឈប់ការវាយប្រហាររោងចក្រនុយក្លេអ៊ែរ ដើម្បីបញ្ចៀសហានិភ័យនៃគ្រោះថ្នាក់នុយក្លេអ៊ែរ
06/01/2026 03:06 PM