កម្ពុជា និងលុចសំបួ ពិភាក្សាជំរុញទិសដៅយុទ្ធសាស្ត្រ​វិស័យអាទិភាព​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំងពីរ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ កុមារគឺជាគ្រាប់ពូជនៃអនាគតជាតិ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា
ក្រសួងបរិស្ថាន បន្តពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់ការបញ្ចេញទឹកកខ្វក់បានជាង ៣០​លាន​ម៉ែត្រ​គូប មិនឱ្យហូរចូលទៅបំពុលប្រភពទឹកសាធារណៈ
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ព័ត៌មានជាតិ

ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋលីទុយអានី

2026/01/14 10:44:18 am        229
នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា បានអនុញ្ញាតឱ្យឯកឧត្តម Darius Gaidys ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋលីទុយអានី និងសហការីចូលជួបសំណេះសំណាល និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។ក្នុងកិច្ចជំនួបពិភាក្សាការងារនេះមានការចូលរួមឯកឧត្តម លោកជំទាវសមាជិក សមាជិកាគណ:កម្មការទី៥ និងឯកឧត្តម លោកជំទាវ លោក លោកស្រីជំនួយការគណៈកម្មការមួយចំនួនផងដែរ៕

តំណាងរាស្រ្តមណ្ឌលខេត្តកំពត អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគរបស់សប្បុរសជនជូនដល់ក្រុមគ្រួសារវីរកងទ័ព

2026/01/14 10:28:29 am        182
លោកជំទាវ អ៊ុន សុគន្ធា លេខាធិការគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤) នៃរដ្ឋសភា តំណាងរាស្រ្តមណ្ឌលខេត្តកំពត និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកទឹកឈូ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគរបស់សប្បុរសជនជូនដល់ក្រុមគ្រួសារវីរៈកងទ័ពដែលឈរជើងនៅសមរភូមិការពារព្រំដែនកម្ពុជា-ថៃ ចំនួន ៧៧គ្រួសារ ស្ថិតនៅសាលប្រជុំធំសាលាស្រុកទឹកឈូ ខេត្តកំពត។ក្នុងឱកាសនោះ លោកជំទាវ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនដល់បងប្អូនទាំងអស់ដោយក្តីនឹករលឹក និងការគិតគូរដល់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ព្រមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ សូមមេត្តាតស៊ូ អត់ធ្មត់ ត្រូវជឿទុកចិត្តទៅលើថ្នាក់ដឹកនាំ និងរួមសាមគ្គីគ្នាជាធ្លុងមួយឱ្យបានរឹងមាំ ក្នុងគ្រាដែលប្រទេសជាតិកំពុងជួបប្រទះសង្រ្គាមតាមព្រំដែនពីការឈ្លានពានរបស់កងទ័ពសៀម។ ពិធីសំណេះសំណាលនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ លោក សៅ សំបូរ ប្រធានក្រុមប្រឹក្សាស្រុក និងលោក លោក អ៊ឹម ច័ន្ទសោធន អភិបាលនៃគណៈអភិបាលស្រុកទឹកឈូ លោក លោកស្រីអភិបាលរងស្រុកលោកនាយករដ្ឋបាលស្ដីទី លោក លោកស្រីប្រធានការិយាល័យអង្គភាពជំនាញទាំង១៣ លោកមេបញ្ជាការទាំង ៣ប្រភេទនិងលោក លោកស្រីមេឃុំទាំង ១៣ឃុំ ក្នុងស្រុកទឹកឈូ។សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគដែលត្រូវបានប្រគល់ជូន រួមមាន៖ មួយគ្រួសារទទួលបានអង្ករ ៤០គីឡូក្រាម គ្រឿងឧបភោគបរិភោគ ១កញ្ចប់ និងថវិកាចំនួន ២០ម៉ឺនរៀល សរុបថវិកាអស់ចំនួន ១៥,៤០០,០០០រៀល ក្នុងនោះដែរ លោកជំទាវក៏បានឧបត្តម្ភថវិកាផ្ទាល់ចំនួន ២លានរៀល៕

សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង និងសហគមន៍គីរីទេស ចុះកិច្ចសន្យាផលិតកម្មម្ទេស បន្លែ និងមាន់ ក្នុងទំហំប្រមាណជិត ៣លានដុល្លារ

2026/01/14 09:20:20 am        291
ពោធិ៍សាត់៖ សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង និងសហគមន៍គីរីទេស នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បានចុះកិច្ចសន្យាផលិតកម្មម្ទេស បន្លែ និងមាន់ ក្នុងទំហំប្រមាណជិត ៣លានដុល្លារ ក្រោមអធិបតីលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ តំណាងសហគមន៍គីរីទេស និងសហគមន៍កសិកម្មទំនើប និងអ្នកពាក់ព័ន្ធប្រមាណ ៨០រូប។សូមជម្រាបថា ការចុះកិច្ចសន្យានាថ្ងៃនេះ ក្នុងការផលិតនិងផ្គត់ផ្គងម្ទេសសុវត្ថិភាព ចំនួន ២,៤០០តោន បន្លែសុវត្ថិភាពចំនួន ៦០តោន/១ខែ និងមាន់សាច់ចំនួន ២១០តោន។កិច្ចសន្យាផលិតកម្មកសិកម្មទំហំជាង៣លានដុល្លារ ត្រូវបានចុះកិច្ចព្រមព្រៀង រវាងសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង នៅខេត្តពោធិ៍សាត់ ជាមួយនឹងកសិដ្ឋានគីរីទេស សម្រាប់ការផលិតនិងផ្គត់ផ្គង់ម្ទេស បន្លែស្លឹក និងមាន់សាច់។ សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹងមានសមាជិក១៦៥គ្រួសារ កំពុងធ្វើផលិតកម្មម្ទេសលើផ្ទៃដី១២០ហិកតា បន្លែស្លឹកក្នុងផ្ទះសំណាញ់១០០ខ្នង និងមាន់ស្រែចំនួន១៤០ទ្រុង។ ការតភ្ជាប់ទីផ្សារទុកជាមុនគឺជាចំណុចពិសេសនៃសហគមន៍កសិកម្មទំនើប ដែលផ្តល់នូវភាពច្បាស់លាស់នៃការធ្វើផលិតកម្មរបស់សមាជិក ក៏ដូចជាជួយកាត់បន្ថយហានិភ័យទីផ្សារបានយ៉ាងមានប្រសិទ្ធភាពផងដែរ។

ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញជាអធិបតី ក្នុងពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០២៥ ​និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តតាកែវ

2026/01/14 08:55:00 am        241
នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅសាលាខេត្តតាកែវ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការ​ងារ​រាជ​រដ្ឋាភិបាល​ចុះ​មូល​ដ្ឋាន​ខេត្ត​តាកែវ ​បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និង​លើក​ទិស​ដៅ​អនុវត្តបន្ត ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តតាកែវ ដែលបានរៀបចំចាប់ពីថ្ងៃទី១២ ដល់​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ២០២៦។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ក្រុង-ស្រុកទាំង ១០ ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាពចំណុះឱ្យរដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំក្រុង ស្រុក ឃុំ សង្កាត់ សរុបប្រមាណ ១៥៧៦រូប (ចូលរួមដោយផ្ទាល់ ៤៩២រូប និងតាមប្រព័ន្ធអនឡាញ ១០៨៤រូប)។ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំផែនការស្ដារឡើងវិញចំពោះផលប៉ះពាល់នានាដែលបង្កដោយសង្រ្គាមឈ្លានពានថៃ និងបានធ្វើឱ្យមានការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ រាជរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវស្មារតីដោះស្រាយបញ្ហានេះដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោធិបតី សម្រេចបានសមិទ្ធផលជាច្រើន ក្នុងនោះសមិទ្ធផលមួយចំនួនគឺស្ថិតនៅក្នុងខេត្តតាកែវ ដូចជា អាកាសយានដ្ឋានអន្តរជាតិតេជោ គម្រោងព្រែកជីកហ្វូណនតេជោ និងហេដ្ដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ព្រមទាំងគម្រោងវិនិយោគនានា ដែលបានផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ មន្ត្រីរាជការនិងប្រជាពលរដ្ឋខេត្តតាកែវ គាំទ្រពេញទំហឹងគោលការណ៍ដឹកនាំការងារសមរភូមិក្រោយ និងសមរភូមិមុខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងជំរុញល្បឿនការអភិវឌ្ឍលើគ្រប់វិស័យ និងពង្រឹងភាពម្ចាស់ការលើខ្លួនឯងឱ្យកាន់តែរឹងមាំថែមទៀត។មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររហូតសម្រេចបានសមិទ្ធផលជាច្រើន នាពេលកន្លងមក និងបានធ្វើការណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងទាំងបីប្រភេទ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តខិតខំថែរក្សាស្ថិរភាព សន្តិសុខនិងសណ្តាប់សាធារណៈ ពង្រឹងការគ្រប់គ្រងរដ្ឋបាលដែនដី និងពន្លឿនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យរដ្ឋបាលខេត្តតាកែវ ប្រើប្រាស់ប្រព័ន្ធលំហូឯកសាររដ្ឋបាល ( Document Work Flow) និងថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh។ 

ក្រសួងមុខងារសាធារណៈ៖ ការកែលម្អផ្នែកផ្តល់សេវាជួរមុខ ជាគម្រោងនវានុវត្តន៍មួយនឹងផ្តល់ឱកាសដល់មន្ទីរពេទ្យបង្អែកនានាផ្តល់សេវាជូនប្រជាជនកាន់តែប្រសើរ

2026/01/14 08:53:45 am        354
គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ) បានបង្កើតគម្រោងនវានុវត្តន៍ស្តីពី «ការកែលម្អផ្នែកផ្តល់សេវាជួរមុខរបស់មន្ទីរពេទ្យបង្អែកផ្តល់សេវាសកម្មភាពសំណុំបង្គ្រប់កម្រិត៣» តាមរយៈការផ្តល់ថវិកាអនុវត្តគម្រោង បន្ថែមលើការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ។ឆ្នាំនេះ បេក្ខភាពដែលអញ្ជើញមកធ្វើបទបង្ហាញជ្រើសរើសសម្រាំងគម្រោងអនុវត្តនវានុវត្តន៍ដំណាក់កាលបញ្ចប់ មានចំនួន ៦គម្រោង ពោលគឺជាមន្ទីរពេទ្យបង្អែកចំនួន៦ មកពីបណ្តារាជធានី-ខេត្តរួមមាន៖ រាជធានីភ្នំពេញ ខេត្តក្រចេះ ខេត្តសៀមរាប​ ខេត្តកំពត ខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ ។ ក្រោយការវាយតម្លៃ មានតែមន្ទីរពេទ្យបង្អែកចំនួន៣គម្រោង ដែលនឹងក្លាយជាជ័យលាភី ហើយទទួលបានថវិកាដើម្បីអនុវត្តគម្រោងរៀងៗខ្លួន។

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រុងតាខ្មៅ សម្រេចវឌ្ឍនភាពជារួមប្រមាណ ១៥,៥០% ហើយ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥

2026/01/14 08:46:52 am        286
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ កំពុងដំណើរការទៅមុខយ៉ាងរលូន។ គម្រោងនេះ ជាទីពេញចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ដោយក្រុមការងារគម្រោង ក្រុមការងារការដ្ឋាន និងអាជ្ញាធរខេត្តកណ្តាលបានរួមគ្នាឱ្យលេចចេញលទ្ធផលដោយអន្លើរៗ និងសម្រេចវឌ្ឍនភាពជារួមប្រមាណ ១៥,៥០%ហើយ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥។គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ រួមមាន៖ បណ្តាញលូទឹកកខ្វក់ប្រវែងសរុប ១២៥ គ.ម បណ្តាញលូទឹកភ្លៀងប្រវែងសរុប ៥,៣ គ.ម ស្ថានីយបូមទឹកកខ្វក់ធុនតូច-ធំចំនួន ០៧ កន្លែង និងការងារតំណភ្ជាប់តាមផ្ទះចំនួន ១០ ០០០ តំណ ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ សង្កាត់តាក្តុល សង្កាត់តាខ្មៅ សង្កាត់ព្រែកហូរ និងសង្កាត់ព្រែកឫស្សី ព្រមទាំងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មានសមត្ថភាពចម្រោះ ១២ ០០០ ម៣/ថ្ងៃ ស្ថាបនាលើផ្ទៃដីទំហំ ២០ ហិកតា មានទីតាំង ស្ថិតនៅក្នុងភូមិសាស្ត្រភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។បន្ថែមលើទំហំការងារ គម្រោងបានទទួលគោលការណ៍ សម្រាប់ការសិក្សាបច្ចេកទេសគំនូសប្លង់លម្អិតលើការងារកែលម្អស្ថានីយបូមទឹកភ្លៀង សាងសង់ស្ថានីយបូមថ្មី និងការតម្លើងបណ្តាញបង្ហូរទឹកភ្លៀង។គួរបញ្ជាក់ថា គម្រោងនេះចាប់ផ្តើមសាងសង់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានរយៈពេលសាងសង់៣៦ខែ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៧ ខាងមុខនេះ៕

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា នាពេលបច្ចុប្បន្ននេះ ពិតជាជួយជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើនខ្លាំងឡើង

2026/01/14 08:31:54 am        239
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអ្នកនាំពាក្យ និងការងារផ្សព្វផ្សាយ (Media) របស់ក្រសួងទេសចរណ៍ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារបច្ចេកទេសឌីជីថលកន្លងមក ការបែងចែកភារកិច្ច និងកំណត់ទិសដៅផែនការការងារ ការគ្រប់គ្រងបណ្តាញសង្គម កាលវិភាគអនុវត្ត ការផលិតមាតិកាទេសចរណ៍ជាលក្ខណៈឌីជីថល (រូបភាព, វីដេអូ និងខ្លឹមសារ) ដែលជាគន្លឹះសំខាន់ក្នុងការបង្កើនភាពទាក់ទាញ និងសមត្ថភាពប្រកួតប្រជែងលើវិស័យទេសចរណ៍នៅប្រទេសក្នុងតំបន់ និងនៅជុំវិញពិភពលោក ព្រមទាំងបានធ្វើការវាយតម្លៃលើចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម ឆ្លើយតបនឹងសំណូមពរ និងដាក់ចេញនូវទិសដៅការងារបន្ត។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង, ឯកឧត្តមអគ្គនាយក, លោក លោកស្រី អគ្គនាយករងទទួលបន្ទុក, ប្រធាន និងអនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីសរុបទាំងអស់ចំនួន ៤០នាក់។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារបច្ចេកទេសជុំវិញក្រសួង ត្រូវជំរុញដល់ការរៀបចំក្រុមការងារឆ្លើយតបតាមរយៈ Email, ការជំរុញរៀបចំប្រព័ន្ធរក្សាទុកលិខិតរដ្ឋបាលជាលក្ខណៈឌីជីថលឱ្យបានកាន់តែឆាប់ ការរៀបចំ Media Server សម្រាប់ផ្ទុកទិន្នន័យ និងបែងចែក, ការបង្កើតគេហទំព័រហ្វេសប៊ុកនៅគ្រប់នាយកដ្ឋានចំណុះអគ្គនាយកដ្ឋានទាំង៣ ជាពិសេសការជំរុញដល់ការដាក់ឱ្យប្រើប្រាស់ Visit Cambodia App នាពាក់កណ្តាលឆ្នាំ២០២៦ នេះផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏មានមតិដឹកនាំលើការពង្រឹងសមត្ថភាពរបស់ក្រុមការងារ ដើម្បីឆ្លើយតបនឹងនិន្នាការថ្មីរបស់បច្ចេកវិទ្យាដែលចេះតែវិវឌ្ឍឥតឈប់ឈរ ដោយបានលើកទឹកចិត្តឱ្យមានការរៀបចំវគ្គបណ្តុះបណ្តាល (AI) បន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់មន្ទីរទេសចរណ៍ចូលរួមសហការសម្របសម្រួលដល់ក្រុមអ្នកផលិតមាតិកាទេសចរណ៍ (Influencers) ដែលបាននិងកំពុងចុះផលិតមាតិកាផ្សព្វផ្សាយទេសចរណ៍នៅមូលដ្ឋានរបស់ខ្លួន។ សូមបញ្ជាក់ជូនថា នេះជាកិច្ចប្រជុំលើកដំបូង ដែលឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសឌីជីថល (Media) និងក្រុមអ្នកនាំពាក្យរបស់ក្រសួងទេសចរណ៍។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជំរុញឱ្យអាជ្ញាធរគ្រប់ថ្នាក់នៃខេត្តត្បូងឃ្មុំ បន្តពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ រួមទាំងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរថែមទៀត

2026/01/14 08:24:30 am        215
ដើម្បីបន្តថែរក្សាការពារ និងពង្រឹងពង្រីកនូវសមិទ្ធផលសង្គមជាតិ ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានជំរុញឱ្យអាជ្ញាធរគ្រប់ថ្នាក់ នៃខេត្តត្បូងឃ្មុំ បន្តពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ រួមទាំងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរថែមទៀត នៅក្នុងឆ្នាំ២០២៦។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា រដ្ឋបាលខេត្ត អាជ្ញាធរគ្រប់ថ្នាក់ និងសមត្ថកិច្ចគ្រប់ប្រភេទ នៃខេត្តត្បូងឃ្មុំ ត្រូវបន្តរួមគ្នាយកចិត្តទុកដាក់ ការពារឱ្យបានជាដាច់ខាតនូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ហើយត្រូវរួមគ្នាពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ពង្រឹងនីតិរដ្ឋ ដើម្បីសង្គមមានភាពសុខដុមរមនា។  លើសពីនេះ ឯកឧត្តមបានជំរុញឱ្យអាជ្ញាធរគ្រប់ថ្នាក់នៃខេត្តត្បូងឃ្មុំ ត្រូវបង្ការទប់ស្កាត់ និងបង្ក្រាបឱ្យខានតែបាននូវរាល់សកម្មភាព ឬទង្វើដែលប៉ុនប៉ងធ្វើឱ្យកម្ពុជា ធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម ភាពចលាចល វឹកវរក្នុងសង្គម ជាពិសេសការផ្សព្វផ្សាយព័ត៌មានមិនពិត តាមរយៈបណ្តាញសង្គម និងចលនាផ្ទៃក្នុងប្រទេស។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកទឹកចិត្តឱ្យមានយន្តការ ឬក្រុមការងារមួយទទួលខុសត្រូវ ក្នុងការតាមដាន និងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឱ្យសាធារណៈមតិមានការយល់ច្រឡំ ជាពិសេសព័ត៌មាន ដែលមានចរិតចោទប្រកាន់ និងប្រឆាំងនឹងអាជ្ញាធរសាធារណៈ ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ កិត្តិយស និងកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ហើយអ្នកនយោបាយប្រឆាំង តែងតែប្រើប្រាស់ព័ត៌មានមិនពិតទាំងនេះ ជាឧបករណ៍សម្រាប់ឃោសនា និងផ្សព្វផ្សាយបង្កើនប្រជាប្រិយភាពរបស់ខ្លួន។  បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យអាជ្ញាធរខេត្តត្បូងឃ្មុំ ធ្វើការពង្រឹង ការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដើម្បីបង្កើនការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋាន និងបន្តរួមគ្នាដោះស្រាយសំណើ សំណូមពរ និងបញ្ហាប្រឈមនានា ដែលកើតមាននៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌។សូមបញ្ជាក់ថា រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦» នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅសាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៃខេត្តត្បូងឃ្មុំ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់ខ្លួនបានល្អប្រសើរ ធ្វើឱ្យប្រទេសជាតិ មានស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ និងដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សបានល្អប្រសើរ និងការរីកចម្រើននៃសេដ្ឋកិច្ច សង្គម ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគជាលំដាប់៕

TOP STORY | សម្ដេចធិបតីជំរុញដល់គ្រប់តួអង្គពាក់ព័ន្ធ និងពលរដ្ឋខ្មែរទាំងអស់ចូលរួមលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2026/01/13 07:15:08 pm        208
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ បានផ្ញើសារជូនចំពោះបងប្អូនជនរួមជាតិទាំងអស់ និងអំពាវនាវឱ្យមានការចូលរួមគ្រប់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ពិសេសពលរដ្ឋខ្មែរទាំងអស់ចូលរួមលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សម្ដេចធិបតី មានប្រសានស៍ថា ក្នុងគ្រាដ៏លំបាកដែលប្រទេសជាតិយើងបានទទួលរងនូវសង្រ្គាមឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដី, ខ្ញុំពិតជាបានឃើញច្បាស់នូវស្មារតីសាមគ្គីភាព និងឯកភាពជាតិរឹងមាំរវាងខ្មែរ និងខ្មែរ ក៏ដូចជាបានឃើញច្បាស់នូវការឈឺចាប់របស់ជាតិយើង និងរបស់ប្រជាជនយើង ហើយជាការឈឺចាប់មួយ ដែលបានបំផុសនូវទឹកចិត្តស្នេហាជាតិដ៏ស្មោះត្រង់ ជាមួយនឹងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ប្រជាជននៅគ្រប់ទិសទីក្នុងការកសាងប្រទេសជាតិយើងឱ្យបានរឹងមាំ។ សម្ដេចបានថ្លែងថា ជាការពិត, ការលំបាករបស់ជាតិនាពេលនេះ គឺជាការលំបាករបស់ខ្មែរគ្រប់រូប ប៉ុន្តែគន្លឹះសំខាន់របស់ជាតិយើងនាពេលនេះ គឺយើងត្រូវប្រែក្លាយការលំបាករបស់ជាតិ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ខ្មែរគ្រប់រូបនាពេលនេះឱ្យក្លាយទៅជាកម្លាំងតស៊ូដ៏រឹងមាំរបស់ជាតិ និងគោលដៅដ៏ពិសិដ្ឋរបស់ជាតិ ពោលគឺការួមសាមគ្គីភាពគ្នាជាធ្លុងមួយ ដើម្បីការពារជាតិមាតុភូមិជាទីស្រឡាញ់របស់យើង និងធ្វើឱ្យជាតិខ្មែរយើងបានរឹងមាំ ស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ខ្មែរគ្រប់រូប។ ជាមួយគ្នានេះ និងចំពោះមុខនេះ យើងមានភាពចាំបាច់ ក្នុងការរួបរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយនឹងការប្តេជ្ញាចិត្តរួមរបស់ជាតិ ដើម្បីពង្រឹងសក្តានុពលជាតិលើគ្រប់វិស័យ និងលុបបំបាត់ភាពអសកម្មភាពទាំងឡាយក្នុងសង្គមជាតិ ដែលធ្វើឱ្យជាតិចុះខ្សោយ។ សម្ដេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម គឺជាអាទិភាពមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ ហើយការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាចំណុចដ៏សំខាន់នាពេលនេះ បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងលើកិច្ចការអាទិភាពសំខាន់ៗរបស់ជាតិផ្សេងទៀត។ សម្ដេចនាយករដ្ឋមន្រ្ដីបានបន្តថា ដោយមើលឃើញពីគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសង្គមជាតិ ដែលបង្កឡើងដោយឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងភាពស្មុគស្មាញនៃឧក្រិដ្ឋកម្មសម័យទំនើបមួយនេះ ដែលមានបណ្តាញប្រទាក់ក្រឡាគ្នាពីប្រទេសមួយទៅប្រទេសមួយ, រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា រហូតដល់ដើមនីតិកាលទី៧ នៃរដ្ឋសភា បានចាត់វិធានការជាច្រើនលើឧក្រិដ្ឋកម្មនេះ ដោយទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការកំណត់ថា ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម គឺជាកិច្ចការអាទិភាពក្នុងរបៀបវារៈនយោបាយរបស់ខ្លួន គឺពុំមែនជាការចៃដន្យឡើយ ហើយការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ និងមុតស្រួចជាបន្តបន្ទាប់លើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក គឺជាសក្ខីភាពមួយនៃការអនុវត្តការប្តេជ្ញាចិត្តខាងនយោបាបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនមួយនេះ ដែលជាក្តីកង្វល់រួមរបស់កម្ពុជា តំបន់ និងពិភពលោក។ សម្ដេចបានថ្លែងថា៖«ហេតុដូច្នេះ ខ្ញុំពិតជាចង់ឃើញណាស់នូវការចូលរួមជាមួយនឹងការប្តេជ្ញាចិត្ត និងការលះបង់ដើម្បីជាតិ ពីគ្រប់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ជាពិសេសការចូលរួមពីសំណាក់ប្រជាជនខ្មែរយើងគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ ក៏ដូចជាមន្ត្រីរាជការ អជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីយើងរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរសំដៅលុបបំបាត់នូវរាល់បញ្ហាអសកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះដ៏ប្រពៃនៃព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ»៕

ស្ថានការណ៍បច្ចុប្បន្ននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីការចូលជាធរមាននូវបទឈប់បាញ់រវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មកដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ

2026/01/13 05:14:17 pm        254
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងអំពីស្ថានការណ៍បច្ចុប្បន្ននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីការចូលជាធរមាននូវបទឈប់បាញ់រវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គិតមកដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដ៏ទៃទៀត។ ជាមួយគ្នានេះ កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ផ្អែកតាមស្មារតីខាងលើ នៅដើមសប្តាហ៍នៃខែមករានេះ ក្រុមការងារសម្របសម្រួល នៃព្រះរាជាណាចក្រកម្ពុជា (CLG) បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅទីតាំងចំនួនបួន ក្នុងខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដែលសុទ្ធតែជាទីតាំងស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ជាពិសេសតំបន់បេតិកភណ្ឌពិភពលោក ដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ ដូចខាងក្រោម៖- នៅថ្ងៃអាទិត្យ ទី៤ ខែមករា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅស្ពានអូរជីក ស្ថិតនៅក្នុងភូមិសាស្ត្ររវាងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប ។- នៅថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិជាំ ដែលស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។- នៅថ្ងៃអង្គារ ទី៦ ខែមករា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។- នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ - នៅថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅតំបន់ច្រកបឹងត្រកួន ស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏បានចុះសង្កេតការណ៍ និងសួរសុខទុក្ខ បងប្អូនជនភៀសសឹក នៅជំរំជនភៀសសឹក វត្តកណ្តោល ស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យផងដែរ។- នៅថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅភូមិសាស្រ្តភូមិកររបស់ប្រជាជន ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រមទាំងទៅកាន់តំបន់ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃបំផុតរបស់មនុស្សជាតិ។ក្នុងនាមជារដ្ឋដែលគោរពច្បាប់ និងមានការទទួលខុសត្រូវខ្ពស់ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋានរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដោយប្រឆាំងជាដាច់ខាតការគំរាមឬការប្រើប្រាស់កម្លាំង សំដៅសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ប្រជាជននៃប្រទេសទាំងពីរអាចរួមរស់ជាមួយគ្នាក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា និងលុចសំបួ ពិភាក្សាជំរុញទិសដៅយុទ្ធសាស្ត្រ​វិស័យអាទិភាព​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំងពីរ
06/01/2026 02:06 PM
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ កុមារគឺជាគ្រាប់ពូជនៃអនាគតជាតិ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា
06/01/2026 02:06 PM
ក្រសួងបរិស្ថាន បន្តពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់ការបញ្ចេញទឹកកខ្វក់បានជាង ៣០​លាន​ម៉ែត្រ​គូប មិនឱ្យហូរចូលទៅបំពុលប្រភពទឹកសាធារណៈ
06/01/2026 02:06 PM
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
06/01/2026 02:06 PM
កម្មវិធីរត់ «១ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់» អាចរៀបចំជាបន្ដបន្ទាប់ ក្រោយជោគជ័យ​នៅឆ្នាំដំបូង
06/01/2026 01:06 PM
Arsenal និងអ្នកគាំទ្រអបអរជើងឯក Premier League លើកដំបូងក្នុងរយៈពេល ២២ ឆ្នាំទោះទើបខកចិត្តនៅ UCL
06/01/2026 01:06 PM
ករណីកាត់សៀលចូលយកសម្ភារៈនៅក្នុងកាស៊ីណូព្រែកចាក៖ ចោទប្រកាន់មន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផល សរុប៥៤នាក់
06/01/2026 01:06 PM
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
06/01/2026 01:06 PM
រដ្ឋមន្ត្រីក្រសួងធនធានទឹក អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល ដែលសម្រេចបានប្រមាណ ៦០%
06/01/2026 01:06 PM
គ្រឹះស្ថានអង្គរ រកចំណូលបានជាង ១៧លានដុល្លារពីការលក់សំបុត្រឱ្យភ្ញៀវបរទេសក្នុងរយៈពេល៥ខែឆ្នាំនេះ
06/01/2026 12:06 PM