សមត្ថកិច្ចចុះត្រួតពិនិត្យទីតាំងចំនួន៣​​ នៅក្រុងប៉ោយប៉ែតសង្ស័យលបលួចប្រព្រឹត្ត Online Scams ឃាត់ខ្លួនជនបរទេសនិងខ្មែរសរុបចំនួន ១៥២នាក់​​​
ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl ដែលអភិវឌ្ឍដោយកម្ពុជា បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​ នៅប្រទេសទីម័រឡេស្តេ
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ

សម្តេចធិបតី អំពាវនាវពលរដ្ឋបង្កើនស្មារតីសាមគ្គី និងរួបរួមជាតិឱ្យកាន់តែរឹងមាំដើម្បីកសាងជាតិឱ្យខ្លាំង

2026/01/11 10:08:04 am        665
តាមរយៈសារពិសេសនាយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរបង្កើនស្មារតីសាមគ្គី និងរួបរួមជាតិឱ្យកាន់តែខ្លាំងក្លា។សម្តេចមហាបវរធិបតី បានគូសរំលេចថា នៅពេលនេះជាពេលវេលាដែលកម្ពុជា ត្រូវបង្កើនស្មារតីសាមគ្គីជាតិ និងការរួបរួមជាតិជាធ្លុងមួយឱ្យកាន់តែរឹងមាំជាងពេលណាទាំងអស់។តាមរយៈសារពិសេសសម្តេចធិបតី បានសម្តែងក្តីសង្ឃឹមថា ជាមួយការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ក្រោមទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅ របស់ប្រជាជាតិកម្ពុជា ប្រាកដជានឹងជម្នះការលំបាកទាំងនេះបានដោយជោគជ័យ និងអាចកសាងប្រទេសជាតិឡើងវិញជាមួយភាពធុន និងវិបុលភាពកាន់តែខ្លាំងក្លា។តាមរយៈសារពិសេសនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានធ្វើសកម្មភាពសប្បុរសជួយដល់យុទ្ធជនលើសមរភូមិ ក៏ដូចជាជនភៀសសឹក។ សម្តេចមហាបវរធិបតី បានចាត់ទុកទង្វើទាំងនោះ ជាកាយវិការស្នេហាជាតិដ៏ខ្លាំងក្លា៕

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ថ្លែងអំណរគុណក្រសួងអភិវឌ្ឍន៍ជនបទដែលជួយស្ថាបនាផ្លូវក្នុងភូមិអតីតយុទ្ធជន

2026/01/11 09:57:50 am        195
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជា កាលពីពេលថ្មីៗនេះ បានមានប្រសាសន៍ថ្លែងអំណរគុណដល់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យផ្ទាល់នៅភូមិអតីតយុទ្ធជន ព្រមទាំងបានចាត់ឲ្យក្រុមការងារជំនាញចុះសិក្សា និងស្ថាបនាខ្សែផ្លូវនៅតាមភូមិដ្ឋានអតីតយុទ្ធជន ដែលមានស្ថានភាពមិនទាន់ល្អប្រសើរ ដោយបានរៀបចំឈូសឆាយ ពង្រាបរៀបចំខ្សែផ្លូវឱ្យមានភាពល្អប្រសើរឡើង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន៕

សម្ដេចធិបតីដាក់ចេញវិធានការចំពោះមុខសំខាន់៣ ដើម្បីដោះស្រាយផលប៉ះពាល់កើតចេញពីសង្គ្រាមទល់ដែនកម្ពុជា-ថៃ

2026/01/11 09:49:40 am        180
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវវិធានការចំពោះចាំបាច់ចំនួន៣ ត្រូវបានរាជរដ្ឋាភិបាលដាក់ចេញ ដើម្បីដោះស្រាយផលប៉ះពាល់ទាំងឡាយបណ្តាលមកពីសង្គ្រាមទល់ដែនរវាងកម្ពុជា-ថៃ។តាមរយៈសារពិសេសនៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី បានគូសរំលេចថា វិធានការចាំបាច់ទាំង៣នេះ រួមមានការដោះស្រាយសម្រាប់ជនភៀសសឹកដែលអាចត្រឡប់ទៅលំនៅឋានវិញ, ជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋាន និងការស្តារហេដ្ឋានរចនាសម្ព័ន្ធដែលខូច។វិធានការទាំង៣នេះ ត្រូវបានសម្តេចមហាបវរធិបតី បញ្ជាក់លំអិតដូចខាងក្រោម៖ទី១៖ សម្រាប់ជនភៀសសឹកដែលអាចវិលត្រឡប់ទៅលំនៅឋានវិញបាន៖ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងខ្នះខ្នែងរៀបចំសម្របសម្រួលឱ្យជនភៀសសឹក អាចវិលត្រឡប់ទៅលំនៅឋានវិញ បានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ ក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីន និងក្រសួងស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករមីននានា ជាពិសេសមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាស៊ីម៉ាក់ បាននិងកំពុងខិតខំយ៉ាងសកម្មនៅក្នុងការបោសសំអាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាថា ទីតាំងទាំងនោះ មានសុវត្ថិភាពគ្រប់គ្រាន់មុននឹងអនុញ្ញាតឱ្យបងប្អូនជនភៀសសឹកវិលត្រឡប់ទៅកាន់ទីតាំងទាំងនោះ។ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ សម្តេចប្រមខុរាជរដ្ឋាភិបាល អំពាវនាវដល់បងប្អូនជនភៀសសឹកទាំងអស់បន្តសហការឱ្យបានស្អិតល្មួតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានយោគយល់ចំពោះការរង់ចាំវិលត្រឡប់ទៅកាន់លំនៅឋានរបស់បងប្អូនវិញ ខណៈដែលការបោសសំអាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះកំពុងអនុវត្តន៍។ជាមួយការសម្រួលការវិលត្រឡប់ទៅកាន់លំនៅឋានរបស់បងប្អូន រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មការចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីជម្លោះព្រំដែននេះ។ក្រុមការងារចំពោះកិច្ចនេះ កំពុងចុះបំពេញការងារនៅតាមបណ្តាខេត្តដែលរងផលប៉ះពាល់ទាំងអស់ ដើម្បីវាយតម្លៃពីផលប៉ះពាល់ និងសេចក្តីត្រូវការ ដើម្បីដាក់ចេញវិធានការអន្តរាគមន៍ចាំបាច់ សម្រាប់គាំពារជីវភាពរស់នៅរបស់បងប្អូនជនភៀសសឹកនៅពេលត្រឡប់ទៅកាន់លំនៅឋានវិញ សម្តៅស្តារជីវភាព និងជំរុញដំណើរការសកម្មភាពរស់នៅប្រចាំថ្ងៃឡើងវិញឱ្យបានឆាប់រហូស។ ទន្ទឹមនឹងនេះ ដើម្បីជំរុញការស្តារឡើងវិញជីវភាពរបស់បងប្អូន រាជរដ្ឋាភិបាល បាននិងកំពុងវាយតម្លៃលើទិដ្ឋភាពសំខាន់ៗចំនួន៣ ទី១) ផលប៉ះពាល់ទៅលើផលដំណាំ, ទី២) ស្ថានភាពបំណុល និងទី៣) ការស្តារឡើងវិញបន្ទាន់នូវសេវាសាធារណៈចាំបាច់ ជាពិសេសបណ្តាញទឹកស្អាត អគ្គិសនី និងទូរគមនាគមន៍ រួមទាំងបណ្តាញស្ថិតនៅក្រោមការវិនិយោគរបស់ប្រតិបត្តិករឯកជន។សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ថា កន្លងមកនេះ ធនាគារជាតិនៃកម្ពុជា ក្រោមកិច្ចសហការជាមួយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានដាក់ចេញនូវវិធានការជួយសម្រួលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការផ្ទាល់នៅសមរភូមិ ក៏ដូចជាប្រជាពលរដ្ឋរងផលប៉ះពាល់ពីជម្លោះព្រំដែន ដែលរួមមានការលើកលែងកម្រៃ និងការផាកពិន័យពាក់ព័ន្ធឥណទាន ការទូតទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើម និងការរៀបចំឥណទានឡើងវិញជាដើម បន្ថែមពីលើការលុបចោលឥណទានរហូតដល់ ១០លានរៀលដល់យោធិនពិការលើសមរភូមិ និង ៨០លានរៀល ដល់យោធិនដែលពលី។សម្តេចមហាបវរធិបតី អំពាវនាវដល់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពជួយដល់បងប្អូនជនរងគ្រោះជាបន្តទៀត តាមលទ្ធភាពដែលអាចធ្វើទៅបាន។ទី២៖ ចំពោះបងប្អូនជនភៀសសឹក ដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបាន៖ដោយសារស្ថានភាពមិនទាន់អំណោយផល ចំពោះមុខនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្ត អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងគិតគូរពង្រឹងលើជម្រកបណ្តោះអាសន្ន ឬក្នុងករណីចាំបាច់អាចផ្លាស់ប្តូរជម្រកបណ្តោះអាសន្នរបស់បងប្អូនទៅកាន់ទីតាំងមានភាពប្រសើរជាងបច្ចុប្បន្ន។រាជរដ្ឋាភិបាលកំពុងពិនិត្យផ្តល់នូវដំណោះស្រាយសមរម្យទៅតាមស្ថានភាពជាក់ស្តែង ដើម្បីជួយបងប្អូនអាចរក្សាលំនឹងជីវភាពប្រចាំថ្ងៃក្នុងកំលុងពេលដ៏លំបាកនេះ រហូតដល់បងប្អូនអាចវិលត្រឡប់ទៅលំនៅឋានវិញ។ ជាមួយគ្នានេះសម្រាប់រយៈពេលបន្ទាប់ ក្រសួងមហាផ្ទៃ កំពុងដឹកនាំស្រង់ស្ថិតិរបស់បងប្អូន ហើយនៅពេលប្រមូលបានទិន្នន័យ និងព័ត៌មានចាំបាច់ រាជរដ្ឋាភិបាល តាមរយៈគណៈកម្មការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងដាក់ចេញវិធានការដោះស្រាយជូនបងប្អូនតាមនីតិវិធីជាធរមាន និងការចាប់បាច់ជាក់ស្តែងក្នុងពេលឆាប់ៗខាងមុខនេះ។ បច្ចុប្បន្នដោយមិនរង់ចាំដល់ការស្រង់ស្ថិតិធ្វើរួចរាល់នោះទេ ក្នុងស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ គណៈកម្មការអន្តរក្រសួងកំពុងរៀបចំនូវកិច្ចប្រជុំ និងពិភាក្សាលើជម្រើសនានា ដើម្បីពិភាក្សារកដំណោះស្រាយសមស្រប ជាក់ស្តែង និងឆាប់រហ័សជូនបងប្អូនប្រជាពលរដ្ឋ។ទី៣៖ ចំពោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន និងសាធារណៈ ដែលបានរងការខូចខាតមានជាអាទិ៍សាលារៀន មណ្ឌលសុខភាព ពេទ្យបង្អែក ផ្សារ ផ្លូវ ស្ពាន បណ្តាញទឹកស្អាត អគ្គិសនី ទូរគមនាគមន៍ ក្រុមការងារចំពោះកិច្ច បាននិងកំពុងវាយតម្លៃផលខូចខាតទាំងនេះ ហើយរាជរដ្ឋាភិបាលនឹងប្រើប្រាស់ធនធានទាំងថវិកាជាតិ និងថវិកាពីដៃគូអភិវឌ្ឍន៍ ដើម្បីស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះឱ្យបានឆាប់រហ័សបំផុត តាមស្ថានភាពជាក់ស្តែង៕

ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក៖ អាម៉េរិកនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំជំរុញឱ្យមានការគោរពយ៉ាងពេញលេញចំពោះបទឈប់បាញ់ និងការកំណត់ខណ្ឌសីម៉ាព្រំដែនរវាងកម្ពុជា និងថៃ

2026/01/11 09:29:43 am        150
ភ្នំពេញ៖ ឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានបញ្ជាក់សាជាថ្មីថា សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ជេ ត្រាំ នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញឱ្យមានការគោរពយ៉ាងពេញលេញចំពោះបទឈប់បាញ់ ការកាត់បន្ថយភាពតានតឹង និងការបន្តឡើងវិញនូវដំណើរការកំណត់ខណ្ឌសីម៉ាព្រំដែន ដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែង រវាងប្រទេសទាំងពីរ។ឯកឧត្តម ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក បានបញ្ជាក់បែបនេះក្នុងឱកាស ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ ក្នុងឱកាសដំណើរទស្សនកិច្ចរយៈពេលខ្លី មកកាន់រាជធានីភ្នំពេញ។ ក្នុងជំនួបនេះបានផ្ដល់ឱកាសដើម្បីផ្លាស់ប្តូរយោបល់លើការពង្រឹងទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិកបន្ថែមទៀត ហើយបានធ្វើឡើង បន្ទាប់ពីលោក Michael George DeSombre ចូលជួបសម្តែងការគួរសមចំពោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការបន្តធ្វើឱ្យកាន់តែស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ជាពិសេសលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ។ សហរដ្ឋអាមេរិកបានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុន អាកាសចរណ៍ Air Cambodia ក្នុងការទិញយន្តហោះ Boeing យ៉ាងតិច ១០គ្រឿង ដែលបង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដែលកំពុងកើនឡើង។ ភាគីទាំងពីរក៏បានឯកភាពលើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម តាមអ៊ីនធឺណិត ដែលប៉ះពាល់ដល់ប្រទេសជាច្រើន នៅទូទាំងពិភពលោក ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ក្នុងន័យនេះ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួយចំនួន ១០លានដុល្លារអាមេរិក ដើម្បីគាំទ្រការកសាងសមត្ថភាពដល់ភ្នាក់ងារអនុវត្តច្បាប់របស់កម្ពុជា។ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូន លោក DeSombre អំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់ថា អាទិភាពរបស់កម្ពុជា គឺរក្សាបទឈប់បាញ់ អនុញ្ញាតឱ្យជនស៊ីវិលភៀសសឹកទាំងអស់បានវិលត្រឡប់ទៅលំនៅឋានវិញ និងពន្លឿនការងារបោះបង្គោលខណ្ឌសីម៉ាព្រំដែន។ ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជាថ្មីចំពោះការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់កម្ពុជាចំពោះសហរដ្ឋអាមេរិក ជាពិសេស ប្រធានាធិបតី ដូណាល់ ជេ ត្រាំ ដែលបានដើរតួនាទីដ៏សំខាន់ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងសន្តិភាពដ៏សំខាន់ដែលកម្ពុជា និងថៃ សម្រេចបាននៅទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ។ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះការបន្តប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការលើកទឹកចិត្តដល់ការអនុវត្តឲ្យបានពេញលេញនូវ បទឈប់បាញ់ ដូចដែលមានចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។លោក DeSombre បានបញ្ជាក់សាជាថ្មីថា សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី ត្រាំ នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញឱ្យមានការគោរពយ៉ាងពេញលេញចំពោះបទឈប់បាញ់ ការកាត់បន្ថយភាពតានតឹង និងការបន្តឡើងវិញនូវដំណើរការកំណត់ខណ្ឌសីម៉ាព្រំដែន ដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែង រវាងប្រទេសទាំងពីរ។ លោកក៏បានស្វាគមន៍ផងដែរចំពោះការដោះលែងយោធិនខ្មែរ១៨នាក់ ដែលបានវិលត្រឡប់មកជួបជុំគ្រួសារវិញ។លោក ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានផ្ដល់ថវិកាចំនួន១៥លានដុល្លារអាមេរិក ដើម្បីជួយទ្រទ្រង់ជីវភាពរស់នៅរបស់ សហគមន៍នៅព្រំដែនកម្ពុជានិងថៃ និងថវិកាចំនួន ១០លានដុល្លារអាម៉េរិកបន្ថែម សម្រាប់ជួយដល់កិច្ចខិតខំប្រឹងប្រែងដោះមីនមនុស្សធម៌នៅកម្ពុជា។

ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី សរុបជាងពីរពាន់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប

2026/01/11 08:50:04 am        1222
រយៈកាលកន្លងមក រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជា ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុក ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ ក្នុងគោលបំណងទប់ស្កាត់ បង្ការ ដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា និងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ។ព្រមជាមួយគ្នានេះ អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមអនុវត្តយ៉ាងម៉ឹងម៉ាត់ស្របតាមបទបញ្ជានាយករដ្ឋមន្ត្រី ដោយធ្វើការទប់ស្កាត់និងបង្ក្រាបជាបន្តបន្ទាប់។ ជាថ្មីម្តងទៀត នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងលក់ចែកចាយបារីអេឡិចត្រូនិក (Vape) មួយកន្លែងនៅចំណុចផ្ទះគ្មានលេខ ភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយចាប់យក ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ជាងពីរពាន់ រួមមាន ៖ បារីអេឡិកត្រូនិក(ម៉ាស៊ីន) ចំនួន៧៦៩ដើម និងក្បាលជក់ ចំនួន១,៩៣០ ព្រមទាំង ឃាត់ខ្លួនម្ចាស់ទីតាំងចំនួន០២នាក់ បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីបើកកិច្ចប្រជុំ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា

2026/01/10 07:15:49 pm        170
នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា បានបើកកិច្ចប្រជុំរបស់ខ្លួនក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. នៅមជ្ឈមណ្ឌលម៉ានី អគារ The KAMPUS។ មានវត្តមានក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ដោយចូលរួមផ្ទាល់ និងតាមប្រព័ន្ធនិម្មិត ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងលេខាធិការដ្ឋាន និងនាយកដ្ឋានជំនាញ ជាច្រើនរូបទៀត។កិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន២ និងទទួលបានការចូលរួមបញ្ចេញមតិយោបល់យ៉ាងផុសផុល លើឯកសារផែនទីបង្ហាញផ្លូវ ស.ស.យ.ក. ២.០(UYFC 2.0) ឆ្ពោះទៅឆ្នាំ២០២៨ និងការពង្រឹងរចនាសម្ព័ន្ធស.ស.យ.ក. ឃុំ/សង្កាត់ផងដែរ។គួរបញ្ជាក់ផងដែរថា គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក. តែងតែធ្វើការប្រជុំជាទៀងទាត់ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈ សំខាន់ៗ ជាពិសេសលើការតាមដាន និងអនុវត្តផែនការយុទ្ធសាស្រ្ត «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨»។

សមត្ថកិច្ចរាជធានី បង្ក្រាបឧក្រិដ្ឋជនជនជាតិចិនមួយក្រុម ពាក់ព័ន្ធការចាប់បង្ខាំងធ្វើទារុណកម្មមនុស្ស និងជំរិតទារប្រាក់

2026/01/10 06:40:41 pm        360
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យជំនាញពាក់ព័ន្ធ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានទៅបង្ក្រាបបានឧក្រិដ្ឋជនជាជនជាតិចិនមួយក្រុម ជាប់ពាក់ព័ន្ធការចាប់បង្ខាំងធ្វើទារុណកម្មមនុស្ស និងជំរិតទារប្រាក់ ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ បានប្រាប់ឲ្យដឹងថា ៖ ការបង្ក្រាបនេះធ្វើឡើង ក្រោយទទួលបានព័ត៌មាន កាលពីថ្ងៃទី០៥ មករា ឆ្នាំ២០២៦ តាមរយៈការរាយការណ៍ទៅកាន់ផេកហ្វេសបុកផ្លូវការរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរួចមក ថាមានការចាប់បង្ខាំងមនុស្សធ្វើទារុណកម្ម និងជំរិតទារប្រាក់ នៅក្នុងសណ្ឋាគារមួយកន្លែង ក្នុងរាជធានីភ្នំពេញ ។ លោកឧត្តមសេនីយ៍ស្នងការបន្ថែមថា ៖ ក្រោយទទួលបានព័ត៌មានហើយនោះ កម្លាំងនគរបាលផែនប្រឆាំងបទល្មើសច្ចេកវិទ្យា , ការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា និងកម្លាំងនគរបាលខណ្ឌចំការមន ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោកសេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូង រាជធានី ភ្នំពេញ បានបើកប្រតិបត្តិការចុះស្រាវជ្រាវទៅដល់សណ្ឋាគារមួយកន្លែង ឈ្មោះ ហ័រ ហួយ គ័ន ស៊ី ជាន ថាង ហូថែល ឯ.ក ស្ថិតក្នុងអគារ ហ័រសាន អន្តរជាតិ ផ្លូវបើក ថ្មី ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយបានចូលឆែកឆេរនៅបន្ទប់លេខ៣៩-១០ ជាន់ទី៣៩, បន្ទប់លេខ៤០-០៩ ជាន់ទី៤០ ដែលជាបន្ទប់ប្រព្រឹត្តិបទល្មើសពីសំណាក់ក្រុមឧក្រិដ្ឋជន ។ ជាលទ្ធផល កម្លាំងសមត្ថកិច្ច ជំនាញ បានរក ឃើញជនរង គ្រោះឈ្មោះ LIANG TAO ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិចិន(រងរបួសធ្ងន់) ក្នុងបរិវេណសណ្ឋាគារខាងលើ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ា ជីវ៉ៃ ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិចិន សញ្ជាតិខ្មែរ ( អ្នកសមគំនិត ) ។ ក្រោយការចាប់ខ្លួនជនសង្ស័យរូបនេះហើយនោះ កម្លាំងជំនាញ ក៏បានបន្តការស្រាវជ្រាវ រហូតឈានទៅឃាត់ជនជាតិចិនជាបក្សពួក០២នាក់ ( ជនដៃដល់) បន្ថែមទៀត នៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ គ្រាដែលឧក្រិដ្ឋជនទាំង០២នាក់ កំពុងព្យាយាមរត់គេចខ្លួនចេញពីប្រទេសកម្ពុជា ។ ជនសង្ស័យជាជនដៃដល់ទាំង០២នាក់ខាងលើមានឈ្មោះ CHEN XIANGLIANG ភេទប្រុស អាយុ៣៦ឆ្នាំ និង ម្នាក់ទៀត ឈ្មោះ FU DONGDONG ភេទប្រុស អាយុ៣៦ឆ្នាំ ។ បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវបានបញ្ចូនខ្លួនទៅកាន់តុលាការដើម្បីមានវិធានការទៅតាមផ្លូវច្បាប់ ខណៈបក្សពួករបស់ពួកគេដែលនៅសេសសល់ កម្លាំងសមត្ថកិច្ចជំនាញ កំពុងបន្តការស្រាវជ្រាវតាមចាប់ខ្លួនបន្តទៀត ។ ក្នុងការបង្ក្រាបក្រុមឧក្រិដ្ឋជនទាំង០៣នាក់ខាងលើនេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួនផងដែរ ដែលជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តិសកម្មភាព ធ្វើទារុណកម្ម និងការបង្កហិង្សាដើម្បីជំរិតទារប្រាក់លើជនរងគ្រោះ ។ តាមការបញ្ជាក់បន្ថែមរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក្រុមឧក្រិដ្ឋជនទាំងនេះមានបណ្ដាញចាត់តាំងច្បាស់លាស់ និងធ្វើតែរឿងបែបនេះច្រើនករណីហើយ ដោយជនរងគ្រោះមិនដែលហ៊ានប្ដឹងសមត្ថកិច្ចនោះឡើយ ព្រោះការគំរាមរបស់មេក្លោងដែលនៅពីក្រោយអំពើបទល្មើសខាងលើ ថានឹងសម្លាប់ បើបែកធ្លាយព័ត៌មាន អំពីសកម្មភាពបទល្មើសរបស់ពួកគេ ៕ លីហេង

ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក៖​ ឯកឧត្តមប្រធានាធិបតី Donald Trump បន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ

2026/01/10 06:12:23 pm        219
នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វីក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម DeSombre បានជម្រាបជូនសម្តេចបវរធិបតីថា រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ជាពិសេស ឯកឧត្តមប្រធានាធិបតី Donald Trump បន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ហើយឯកឧត្តមក៏បានសម្តែងសេចក្តីរីករាយចំពោះយោធិនកម្ពុជា ១៨ រូប ដែលត្រូវបានដោះលែងមកជួបជុំគ្រួសារវិញ។ ឯកឧត្តម DeSombre បានគូសបញ្ជាក់បន្ថែមថា សហរដ្ឋអាម៉េរិកបន្តជំរុញការរក្សាបទឈប់បាញ់ និងចង់ឃើញសន្តិភាពយូរអង្វែងរវាងកម្ពុជានិងថៃ។ ឯកឧត្តម DeSombre បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងផ្តល់ជំនួយចំនួន ១៥លានដុល្លារ សម្រាប់ការគាំទ្រដល់ជនភៀសសឹកនៅព្រំដែនប្រទេសទាំងពីរ, និង ចំនួន ១០លានដុល្លារ សម្រាប់ការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅកម្ពុជា។ សម្តេចបវរធិបតីបានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ក៏ដូចរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានសម្របសម្រួលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ហើយបន្តយកចិត្តទុកដាក់ចំពោះការកសាងសន្តិភាពរវាងកម្ពុជា និងថៃ ព្រមទាំងបានប្រកាសផ្តល់ជំនួយស្តារជីវភាពជនភៀសសឹក និងគាំទ្រកិច្ចប្រឹងប្រែងដោះមីនមនុស្សធម៌។ សម្តេចបវរធិបតីបានសង្កត់ធ្ងន់ថា កម្ពុជាតែងផ្តល់តម្លៃលើសន្តិភាព និងប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។ សម្តេចបវរធិបតីសង្ឃឹមថា សហរដ្ឋអាម៉េរិកនឹងបន្តជំរុញភាគីទាំងពីរក្នុងការអនុវត្តឱ្យបានពេញលេញនូវសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និង សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសការអនុញ្ញាតជនស៊ីវិលត្រឡប់ទៅផ្ទះសម្បែងវិញដោយសុវត្ថិភាព ដោយគា្មនការរារាំង និងការបន្តឡើងវិញនូវការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក ក្នុងការចុះវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរ ដើម្បីជាមូលដ្ឋានសម្រាប់ការកសាងសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ។ សម្តេចបវរធិបតី និងឯកឧត្តម DeSombre ក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិកផងដែរ និងបានឯកភាពបន្តជំរុញវិធានការជាក់លាក់ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ ការពារជាតិនិងសនិ្តសុខ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងការអនុវត្តច្បាប់ រួមទាំងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តម DeSombre បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងផ្តល់ជំនួយចំនួន១០លានដុល្លារ សម្រាប់ការកសាងសមត្ថភាពរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ

2026/01/10 04:13:47 pm        154
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញមកខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីប្រគល់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព និងវីរនគរបាលជាតិ ដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដីកាលពីពេលកន្លងទៅថ្មីៗនេះ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ថែមទាំងបានយកអំណោយរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ រួមមានថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព និងវីរនគរបាលជាតិផងដែរ។ក្នុងវេលាដ៏នេះដែរ លោកជំទាវបណ្ឌិត ថែមទាំងបានពាំនាំប្រសាសន៍សួរសុខទុក្ខ និងរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសព៕

អាជីវករនៅផ្សារដើមគរចាស់រាប់រយនាក់ មកឈ្វេងយល់ទីតាំងតូបលក់ដូរផ្សារដើមគរថ្មី

2026/01/10 04:09:17 pm        378
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយគណៈគ្រប់គ្រងផ្សារបោះដុំបន្លែ (ផ្សារដើមគរថ្មី) អញ្ជើញបងប្អូនអាជីវករប្រមាណជាង ៦៧០ នាក់ ដែលកំពុងប្រកបអាជីវកម្មនៅផ្សារដើមគរចាស់ មកទស្សនាស្វែងយល់ដោយផ្ទាល់នៅទីតាំងតូបលក់ដូរផ្សារដើមគរថ្មី។​ឯកឧត្ដម ឆាយ វីរៈ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ លើកឡើងនៅក្នុងកម្មវិធីសំណេះសំណាលជាមួយអាជីវករ និងទស្សនាទីតាំងលក់ដូរថ្មី នៅមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ (ផ្សារដើមគរថ្មី) នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នេះថា កន្លងមកសាលារាជធានីភ្នំពេញ បានរៀបចំសណ្តាប់ធ្លាប់នៅតាមដងផ្លូវនៅរាជធានីភ្នំពេញបានគួរជាទីមោទនៈ ទោះបីជាយ៉ាងណា ក៏នៅជួបបញ្ហាមួយចំនួន ដែលមិនទាន់អាចរៀបចំបាននៅឡើយ ជាក់ស្តែងតាមផ្លូវនៅជុំវិញផ្សារដើមគចាស់, បញ្ហានេះរដ្ឋបាល រាជធានីភ្នំពេញ ក៏មានភាពទន់ភ្លន់ និងយល់ឃើញបងប្អូនអាជីវករពុំទាន់មានកន្លែងលក់ដូរសមរម្យនៅឡើយ ខណៈដែលរដ្ឋបាល រាជធានីភ្នំពេញមិនទាន់រកទីតាំងសមរម្យសម្រាប់បងប្អូនផងដែរ ប៉ុន្តែអ្វីដែលបានកើតឡើងនៅពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបាន ខិតខំប្រឹងប្រែង និងបានពិភាក្សាជាមួយតំណាងផ្សារជាច្រើនលើកច្រើនសារ ទើបសម្រេចបានលទ្ធផលនាពេលនេះ។ ឯកឧត្ដម បន្តថា ជាក់ស្តែងការរៀបចំកម្មវិធីថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញ មានគោលបំណងផ្សព្វផ្សាយ អំពីការរៀបចំ សណ្តាប់ធ្នាប់សាធារណៈ នៅតំបន់ជុំវិញផ្សារដើមគរចាស់ និងអញ្ជើញបងប្អូនអាជីវករដែលកំពុងលក់ដូរមិនមានរបៀបរៀបរយ នៅ ផ្សារដើមគរចាស់ ឱ្យផ្លាស់ប្តូរទៅកាន់ទីតាំង លក់ដូរថ្មីដែលមានស្តង់ដារ និងផាសុកភាព ស្ថិតនៅផ្លូវទំនប់កប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។​លោក ឆេង ឃុន គណៈកម្មការគ្រប់គ្រងផ្សារដើមគរថ្មី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចប្រឹងប្រែងរបស់ សាលារាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំសណ្តាប់ធ្នាប់ទីក្រុង បង្កើនសោភ័ណភាព អនាម័យ និងសុវត្ថិភាពសាធារណៈ ស្របតាមទិសដៅអភិវឌ្ឍន៍រាជធានីភ្នំពេញនាពេលបច្ចុប្បន្ន និងអនាគត និងក៏បានថ្លែងអំណរគុណដល់បងប្អូនអាជីវករទាំងអស់ ដែលបានបង្ហាញស្មារតីសហការ ការយោគយល់ និងការចូលរួមយ៉ាងសកម្ម ដើម្បីឲ្យការងារនេះអាចដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ។សូមបញ្ជាក់ថា ក្នុងរយៈពេលកន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងបន្តដោះស្រាយបញ្ហាខាងលើយ៉ាងសកម្ម តាមរយៈការ ផ្សព្វផ្សាយពីផលប៉ះពាល់នានា និងបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការរៀបចំ និងរុះរើសំណង់រំលោភចិញ្ចើមផ្លូវ ការដាក់ តាំងទំនិញ និងចំណតយានយន្តអាណាធិបតេយ្យ នៅតំបន់ជុំវិញផ្សារដើមគរចាស់ និងតំបន់ស្មុគស្មាញនានាក្នុងរាជធានីភ្នំពេញ ដើម្បី រៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ សំដៅសម្រួលភាពស្ទះចរាចរណ៍នៅកណ្តាលទីក្រុង កាត់បន្ថយហានិភ័យនានា និង កែលម្អបរិស្ថានរាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនអាជីវករ ដែលកំពុងតែលក់ដូរគ្មានសណ្តាប់ធ្នាប់ តាមដងផ្លូវ ក្នុងតំបន់ជុំវិញផ្សារដើមគរចាស់ និងបងប្អូនអាជីវករផ្សេងៗទៀតក្នុងរាជធានីភ្នំពេញ មេត្តាចូលរួមសហការ និងអញ្ជើញ មកទទួលយកទីតាំងលក់ដូរថ្មី ដែលអាជ្ញាធរបានខិតខំរៀបចំជូននៅផ្សារដើមគរថ្មីនេះ៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនយោបាយឃឺដអ៊ីរ៉ង់ អះអាងថាអ៊ីរ៉ង់បានវាយប្រហារមូលដ្ឋានគណបក្សនៅក្រុង Erbil ប្រទេសអ៊ីរ៉ាក់
06/01/2026 09:06 AM
សមត្ថកិច្ចចុះត្រួតពិនិត្យទីតាំងចំនួន៣​​ នៅក្រុងប៉ោយប៉ែតសង្ស័យលបលួចប្រព្រឹត្ត Online Scams ឃាត់ខ្លួនជនបរទេសនិងខ្មែរសរុបចំនួន ១៥២នាក់​​​
06/01/2026 09:06 AM
ការជាសះស្បើយពីជំងឺអេបូឡានាំមកនូវសញ្ញានៃក្តីសង្ឃឹមនៅកុងហ្គោ ខណៈករណីសង្ស័យលេចឡើងនៅក្រៅទ្វីបអាហ្វ្រិក
06/01/2026 09:06 AM
ការផ្ទុះគ្រាប់មីនក្នុងតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាមនៅមីយ៉ាន់ម៉ា បានសម្លាប់មនុស្សរាប់សិបនាក់
06/01/2026 09:06 AM
ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl ដែលអភិវឌ្ឍដោយកម្ពុជា បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​ នៅប្រទេសទីម័រឡេស្តេ
06/01/2026 09:06 AM
កងទ័ពអ៊ីស្រាអែលដណ្តើមបានប្រាសាទយុទ្ធសាស្ត្រនៅលីបង់ក្នុងការឈ្លានពានដ៏ជ្រៅបំផុតចូលប្រទេសនេះ ក្នុងរយៈពេល២៦ ឆ្នាំ
06/01/2026 08:06 AM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM