ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ

ព័ត៌មានជាតិ

​គិតត្រឹមព្រឹកនេះពលរដ្ឋភៀសសឹកជាង ៤៨ម៉ឺនាក់ បានត្រឡប់ទៅលំនៅឋានវិញ ខណៈសាលារៀនចំនួន ៩៧៥ ក្នុងខេត្ត ៤ បានបើកដំណើរការឡើងវិញ

2026/01/10 02:09:45 pm        132
ភ្នំពេញ៖ គិតពីម៉ោង៦ព្រឹកថ្ងៃទី៩ ដល់ម៉ោង៦ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ មានជនភៀសសឹក ៥.៩៧៥នាក់ បន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោម ពលរដ្ឋភៀសសឹកសរុបជាង ៦សែន៤ម៉ឺននាន់បានវិលទៅលំនៅឋានសរុប ៤សែន៨ម៉ឺននាក់ និងបន្តស្នាក់នៅជំរំមានចំនួន ១៦៧.២២៦នាក់ ខណៈឯសាលារៀន ៩៧៥ ក្នុងខេត្ត៤គឺ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងពោធិ៍សាត់ បានបើកដំណើរការឡើងវិញ។ នេះបើតាម ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៦នេះ។ ឯកឧត្តម ប៉ែន បូណា បានឱ្យដឹងថា គិតត្រឹមល្ងាចថ្ងៃម្សិលមិញ មានពលរដ្ឋភៀសសឹកប្រមាណជាង ៤៨ម៉ឺននាក់ហើយដែលបានវិលត្រឡប់ទៅលំនៅឋានវិញហើយ ក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤ម៉ឺននាក់។ ដូច្នេះ ចំនួនពលរដ្ឋភៀសសឹកដែលបន្តស្នាក់នៅក្នុងជំរុំបានថយចុះនៅត្រឹមជាង ១៧ម៉ឺននាក់ប៉ុណ្ណោះ ហើយអាជ្ញាធរកំពុងសម្របសម្រួល ដើម្បីឱ្យពួកគេវិលទៅកាន់ភូមិឋានរបស់ខ្លួនវិញជាបន្តបន្ទាប់ ក្រោមការយកចិត្តទុកដាក់ខ្ពស់ដល់ជីវភាព សុវត្ថិភាព និងសុខុមាលភាពរបស់ពលរដ្ឋភៀសសឹកទាំងនោះ។ចំណែកឯសាលារៀន ៩៧៥ ក្នុងខេត្ត៤គឺ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងពោធិ៍សាត់ បានបើកដំណើរការឡើងវិញ ខណៈដែលសាលារៀនចំនួន ១១៦ ផ្សេងទៀតនៅបន្តបិទទ្វារនៅឡើយ។ ក្រៅពីនោះ មន្ទីរពេទ្យ មណ្ឌលសុខភាព និងស្ថាប័នផ្តល់សេវាសាធារណៈជាច្រើនក៏បានបើកដំណើរការឡើងវិញដែរ។ សូមបញ្ជាក់ជូនថា ការវិលត្រឡប់របស់ពលរដ្ឋភៀសសឹកមានចែងក្នុងចំណុចទី៤ នៃសេចក្តីប្រកាសរួមដែលមានសេចក្តីថា ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញ ក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន។ ទោះជាយ៉ាងនេះក៏ដោយ មានជនភៀសសឹកជាច្រើនដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយទេ ដោយសារការបន្តរក្សាវត្តមានយោធា ព្រមទាំងសកម្មភាពដែលបានបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងដែលធ្វើឱ្យប៉ះពាល់ដល់ការវិលត្រឡប់របស់ជនភៀសសឹកចូលទៅក្នុងតំបន់ទាំងនោះវិញ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានតែងតាំងសមាសភាពក្រុមការងារចំពោះកិច្ចមួយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ដែលមានភារកិច្ចរៀបចំនិងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយគ្រាប់បែករបស់ភាគីថៃ។ នេះសបញ្ជាក់អំពីការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយរាល់បញ្ហាដែលប្រជាពលរដ្ឋយើងកំពុងជួបប្រទះ។ បច្ចុប្បន្ន ក្រុមការងារចំពោះកិច្ចនេះកំពុងចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅតាមបណ្តាខេត្តជាប់ព្រំដែនដែលរងផលប៉ះពាល់ ដើម្បីវាយតម្លៃអំពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក៏ដូចជាផលប៉ះពាល់លើជីវភាពរបស់ប្រជាពលរដ្ឋ ដើម្បីរាជរដ្ឋាភិបាលចាត់វិធានការដោះស្រាយ។ ទន្ទឹមនឹងនេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏បានចុះទៅពិនិត្យ និងវាយតម្លៃការខូចខាតជាក់ស្តែងក្នុងតំបន់រងគ្រោះផងដែរ។ គួររម្លឹកជូនថា នៅក្នុងសារផ្ញើជូនវីរកងទ័ព វីរកងនគរបាលជាតិ និងប្រជាពលរដ្ឋកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា សម្តេចបានណែនាំដល់ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យចាត់ចែងកំណត់ទីតាំងដែលមានសុវត្ថិភាពគ្រប់គ្រាន់ និងរៀបចំការសម្របសម្រួលដើម្បីបងប្អូនជនភៀសសឹករបស់យើង អាចវិលត្រឡប់ទៅកាន់គេហដ្ឋានវិញឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។ ចំពោះតំបន់ដែលមិនទាន់មានភាពអំណោយផលសម្រាប់ការវិលត្រលប់ដោយសុវត្ថិភាព រាជរដ្ឋាភិបាលនឹងស្វែងរកដំណោះស្រាយចំពោះមុខសម្រាប់បងប្អូនដែលរស់នៅក្នុងតំបន់នោះ។  គួរកត់សម្គាល់ដែរថា ប្រជាពលរដ្ឋភៀសសឹកបានទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំងពីអាជ្ញាធរដែនដី និងក្រុមការងារពាក់ព័ន្ធដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងនោះ ក្រសួងសុខាភិបាលក៏បានដាក់ភ្នាក់ងារសុខាភិបាលជាប្រចាំនៅនឹងកន្លែង ដើម្បីជួយពិនិត្យសុខភាព និងព្យាបាលជំងឺពួកគេដោយផ្ទាល់ និងត្រៀមបញ្ជូនទៅមន្ទីរពេទ្យក្នុងករណីចាំបាច់ ខណៈដែលសប្បុរសជននានាក៏បានចូលរួមយ៉ាងសស្រាក់សស្រាំដើម្បីជួយដល់បងប្អូនជនភៀសសឹក។ឆ្លៀតឱកាសនេះ រាជរដ្ឋាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងឡាយដែលបានចំណាយកម្លាំងកាយ ចិត្ត និងបានបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រាលការលំបាករបស់ពលរដ្ឋភៀសសឹក។ ស្មារតីមហាសាមគ្គីខ្មែរជួយខ្មែរដែលតែងតែបានផុសឡើងគ្រប់ពេលវេលា ជាពិសេសក្នុងកាលៈទេសៈដ៏លំបាក។ សូមបងប្អូនជនរួមជាតិនិងសប្បុរសជនគ្រប់ទិសទីបន្តសកម្មភាពសប្បុរសធម៌នេះតទៅទៀត ដើម្បីបង្ហាញពីប្រពៃណីសាមគ្គីជួយគ្នាក្នុងគ្រាជួបការលំបាក ដែលជាកម្លាំងស្នូលនៃសង្គមខ្មែរ។ការវិលត្រឡប់វិញរបស់ពលរដ្ឋភៀសសឹកជាបន្តបន្ទាប់នាពេលនេះ គឺជាលទ្ធផលមួយក្នុងចំណោមលទ្ធផលសំខាន់ដែលបានកើតពីសេចក្តីប្រកាសរួមថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីការអនុវត្តបទឈប់បាញ់ដែលចូលជាធរមានកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងការដោះលែងយោធិនកម្ពុជា ១៨នាក់ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដែលយើងទន្ទឹងរង់ចាំអស់រយៈពេល ១៥៥ថ្ងៃ។ លទ្ធផលជាវិជ្ជមានទាំងនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសថ្នាក់ដឹកនាំនៃយើងដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈនយោបាយការទូតដ៏សកម្មដើម្បីបង្កើតឱ្យមានបទឈប់បាញ់ ហើយងាកទៅរកការចរចាតាមផ្លូវការទូត និងច្បាប់អន្តរជាតិវិញ ក្រោមការជួយជ្រោមជ្រែងពីភាគីអន្តរជាតិ៕

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម និងថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញពិនិត្យរួមគ្នាលើការផលិតជម្រកចល័តសម្រាប់ប្រជាពលរដ្ឋភៀសសឹក

2026/01/10 12:03:16 pm        169
នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងថ្នាក់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញពិនិត្យរួមគ្នាលើការផលិតជម្រកចល័តសម្រាប់ប្រជាពលរដ្ឋភៀសសឹក។ការផលិតជម្រកចល័តនេះធ្វើឡើង តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីឆ្លើយតបនឹងវិធានការចាំបាច់ទៅលើសុខទុក្ខ និងសុវត្ថិភាពរបស់ជនភៀសសឹក ហើយជាការទទួលខុសត្រូវរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ការរៀបចំជម្រកចល័តនេះ មានលក្ខណៈអំណោយផលដែលអាចទទួលជនភៀសសឹកជាច្រើនគ្រួសារ និងអាចការពារពីខ្យល់ និងភ្លៀងផងដែរ៕

រឿងរ៉ាវនៅជញ្ជាំងប្រាសាទបាយ័នធ្វើឱ្យទេសចរផ្ចង់អារម្មណ៍ទៅនឹងអតីតកាលដ៏អស្ចារ្យរបស់អាណាចក្រខ្មែរ

2026/01/10 08:17:29 am        268
ប្រាសាទបាយ័ន គឺជាគោលដៅមួយដ៏ទាក់ទាញមួយរបស់ភ្ញៀវទេសចរ ដែលតែងមកទស្សនាមិនដែលរំលង នៅពេលពួកគេបានមកដល់ខេត្តសៀមរាប។ ចម្លាក់តាមជញ្ជាំងប្រាសាទមួយនេះ បានធ្វើឱ្យភ្ញៀវទេសចរខ្មែរ និងបរទេស ផ្ចង់ចិត្ត ផ្ចង់អារម្មណ៍ទៅនឹងអតីតដ៏រស់រវើកនាសម័យអាណាចក្រខ្មែរ ដែលល្បីរន្ទឺពាសពេញសកលលោក។ ចម្លាក់ទាំងនោះបានរៀបរាប់ពីជីវភាពរស់នៅរបស់ប្រជាជន ពិធីសាសនា ក្បួនទ័ពចេញច្បាំង ចម្បាំងជើងទឹក និងចម្បាំងជើងគោករវាងទ័ពខ្មែរ និងទ័ពចាម ព្រមទាំងបង្ហាញពីទិដ្ឋភាពផ្សារលក់ដូរ និងការសាងសង់ប្រាសាទ។ល៕

ប្រភេទទំនិញសំខាន់ៗរបស់កម្ពុជាជាច្រើន បានគាំទ្រដល់មានកំណើននៃការនាំចេញក្នុងឆ្នាំ២០២៥

2026/01/09 07:13:13 pm        137
ភ្នំពេញ ៖ ការនាំចេញទំនិញរបស់កម្ពុជា នៅក្នុងបំណាច់ឆ្នាំ២០២៥ នេះ មានទំហំទឹកប្រាក់សរុបជាង ៣០ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះ មានមុខទំនិញសំខាន់ៗជាច្រើនប្រភេទ បានគាំទ្រដល់កំណើននៃការនាំចេញ និងមានប្រភេទទំនិញមួយចំនួនផ្សេងទៀត បានបន្តហក់ឡើងខ្ពស់ លើស ៥០ ភាគរយ បើធៀបនិងឆ្នាំ២០២៤។​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មទៅកាន់ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះនៅក្នុងបំណាច់ឆ្នាំ២០២៥, ក្នុងនោះចំពោះការធ្វើពាណិជ្ជកម្មនៃការនាំចេញរបស់កម្ពុជា មានទំហំ ទឹកប្រាក់ប្រមាណជាង ៣០ ពាន់លានដុល្លារ កើនឡើងជិត ១៥ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៤ ដោយមានប្រភេទ ទំនិញជាច្រើន បានចូលរួមចំណែកដល់ការរក្សាកំណើនខ្ពស់ នៃការនាំចេញទំនិញរបស់កម្ពុជា, ដែលនេះបានបង្ហាញនូវនិន្នាការនៃការកើនឡើង ក្នុងឆ្នាំ២០២៦ និងនៅក្នុងឆ្នាំបន្តបន្ទាប់ទៀត។ជាក់ស្តែងនៅក្នុងរយៈពេល ១២ ខែ ឆ្នាំ២០២៥ នេះ ប្រភេទទំនិញដែលបានបន្តកើនឡើងរួមមាន៖ ការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់ មានទឹកប្រាក់ជាង ៧,៧ ពាន់លានដុល្លារ កើនឡើងជិត ១៧ ភាគរយ, សម្លៀកបំពាក់ និងគ្រឿងបន្ទាប់ បន្សំមិនធ្វើពីក្រណាត់ ជាង ៣,៦ ពាន់លានដុល្លា កើនឡើងជាង ១៥ ភាគរយ, កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ជាង ២ ពាន់លានដុល្លារ កើនជិត ៣៧ ភាគរយ, ស្បែកជើង ស្រោមជើង ជាង ២ ពាន់លានដុល្លារ កើនជាង ២៥ ភាគរយ, វត្ថុធ្វើពីស្បែក និងបរិក្ខាធ្វើពីរោមសត្វ ជាង ២,១ ពាន់លានដុល្លារ កើនជាង ៥ ភាគរយ, គ្រឿងសង្ហារឹម ជាង ១,៥ ពាន់លានដុល្លារ កើន ៣៣ ភាគរយ បើប្រៀបធៀបរយៈពេលដូច គ្នានិងឆ្នាំ ២០២៤ ក្នុងនោះនៅមានប្រភេទទំនិញផ្សេងៗជាច្រើនទៀត ដែលបានបន្តកើនឡើង។ដោយឡែកប្រភេទំនិញដែលមានកំណើនខ្ពស់លើស ៥០ ភាគរយ នៅក្នុងបំណាច់ឆ្នាំ២០២៥ រួមមាន៖ ប្រដាប់ប្រដាក្មេងលេង និង វត្ថុសម្រាប់កីឡា មានទឹកប្រាក់ជាង ៧៣១ លានដុល្លា បានកើនឡើងជិត ១១៦ ភាគរយ, យានក្រៅពីអយស្ម័យយាន ឬអយរថយន្តអគ្គិសនី ជាង ៧៨០ លានដុល្លារ កើនឡើងជាង ៥០ ភាគរយ, អាលុយមីញ៉ូ និងវត្ថុធ្វើអំពីអាលុយមីញ៉ូម ២២៦ លានដុល្លារ កើនឡើង ៩៤ ភាគរយ និង វត្ថុវាយនភណ្ឌកែច្នៃផ្សេងៗ ជាង ៣២០ លានដុល្លារ កើនឡើង ៥៤ ភាគរយ។សូមបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិ ពេញមួយឆ្នាំនៅក្នុងបមណាច់ឆ្នាំ ២០២៥ របស់កម្ពុជា, មានទំហំទឹកប្រាក់សរុបជាង ៦៤ ពាន់លានដុល្លារ កើនជិត ១៧ ភាគរយ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ៣០ ពាន់លានដុល្លារ កើនឡើងជិត ១៥ ភាគរយ ខណៈការនាំចូលពីបរទេសមានចំនួនជិត ៣៤ ពាន់លានដុល្លារ កើនឡើងជិត ១៩ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤៕អត្ថបទ៖ សុន រ៉ាឌី

លោកជំទាវ លីម ដារ៉ែន ជួន ណារិន្ទ បន្តឧបត្ថម្ភស្បៀងអាហារ ជូនវីរកងនគរបាលជាតិ និងកងទ័ពជាតិជួរមុខ

2026/01/09 07:04:59 pm        145
ភ្នំពេញ ៖ ក្នុងនាមអ្នកសមរភូមិក្រោយ លោកជំទាវ លីម ដារ៉ែន ជួន ណារិន្ទ បានបន្តជំនួយស្បៀងអាហារ ជ្រូកចំនួន២០ក្បាល ជួយទៅកាន់វីរកងនគរបាលជាតិ និងកងទ័ពជាតិជួរមុខ សម្រាប់ធ្វើអាហារទទួលទាន ដើម្បីបន្តកម្លាំងកាយរឹងមាំ ការពារដែនអធិបតេយ្យភាពទឹកដីកម្ពុជា ពីការរំលោភបំពានពីសំណាក់រដ្ឋបរទេសដទៃ ។ ជ្រូកទាំង២០ក្បាល ដែលបានប្រគល់ជូននោះ រួមមាន ៖ ០៥ក្បាល ជូនកម្លាំងកងទ័ពឈរជើងនៅទិសតាថាវ និងភ្នំពេញ៣៩៨, ០៥ក្បាល ជូនកម្លាំងកងទ័ពឈរជើងនៅទិសប្រាសាទព្រះវិហារ, និង១០ក្បាលទៀត ជូនទៅកាន់កម្លាំងនគរបាលឈរជើងលើភ្នំប្រាសាទព្រះវិហារ ( ក្នុងនោះ កម្លាំងនគរបាលអន្ដរាគមន៍, កម្លាំងនគរបាលទេសចរណ៍, កម្លាំងនគរបាលបេតិកភណ្ឌ និងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនលេខ៧៩៥ ) ។សូមជម្រាបថា ៖ កាលពីពេលថ្មីៗនេះ មុនពេលផ្តល់ស្បៀងអាហារជ្រូក២០ក្បាលខាងលើ លោកជំទាវ និងស្វាមីក៏បានឧបត្ថម្ភស្បៀងអាហារមួយចំនួនធំមានជាសាច់គោ សាច់ក្រក សាច់ផាត់ ក៏ដូចជាថវិកា ជូនទៅកាន់កងនគរបាល និងកងទ័ពជួរមុខផងដែរ ។លោកជំទាវលីម ដារ៉ែន ភរិយាឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជានិច្ចជាកាលលោកជំទាវ តែងតែបានផ្តល់ជាបន្តបន្ទាប់នូវជំនួយឧបត្ថម្ភជាrossច្រើន មានជាសម្ភារ ថវិការ ក៏ដូចជាស្បៀងអាហារចំបាច់នានា ជូនទៅកាន់វីរកងនគរបាលជាតិ និងវីរកងទ័ពដែលឈរជើងនៅសមរភូមិមុខ ។ សកម្មភាពនេះ គឺជាការរួបរួមចំណែកជាមួយរាជរដ្ឋាភិបាល នឹងគៀកស្មាជាប់ជាមួយកងកម្លាំងប្រយុទ្ធជួរមុខ បន្តស្មារតីសាមគ្គីគ្នាជាថ្លុងមួយ ដើម្បីការពារប្រទេសជាតិឲ្យបានរឹងមាំបំផុត ពីខ្មាំងសត្រូវឈ្លានពានទាំងឡាយ ៕ លីហេង

ឯកឧត្តម ស៊ុន ចាន់ថុល ផ្តល់អនុសាសន៍៩ចំណុច ដើម្បីបន្តការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មឱ្យល្អប្រសើរឡើងថែមទៀត

2026/01/09 07:01:25 pm        131
ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៩ចំណុចដល់ក្រសួងពាណិជ្ជកម្ម សំដៅបន្តពង្រឹង និងអភិវឌ្ឍន៍ឱ្យបានល្អប្រសើរឡើងថែមទៀតក្នុងវិស័យពាណិជ្ជកម្ម។ ​នាឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៥ និងទិសដៅការងារ ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី៩ ខែមករានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានផ្តល់អនុសាសន៍ដល់ក្រសួងពាណិជ្ជកម្ម ជាវិភាគទានក្នុងការកំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០២៦ មានដូចជា៖ ១. ក្រសួងពាណិជ្ជកម្មត្រូវបន្តជំរុញអនុវត្តអភិក្រម “ពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី” , ២. បន្តពង្រឹកការធ្វើឌីជីថលលូបនីកម្មការផ្តល់សេវា និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើពាណិជ្ជកម្ម, ៣. ត្រូវបន្តជំរុញកិច្ចប្រឹងប្រែងពង្រឹងអភិបាលកិច្ចវិស័យឯកជន, ៤. ក្រសួងពាណិជ្ជកម្មត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំយុទ្ធសាស្រ្តជំរុញការប្រើប្រាស់ផលិតផលខ្មែរ តាមរយៈការរៀបចំពិព័រណ៍, ៥. ត្រូវបន្តសហការជំរុញការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀតលើឧស្សាហកម្មប្រតិគមន៍ដើម្បីផលិតនិងផ្គត់ផ្គង់ដល់ឧស្សាហកម្មសក្តានុពលដែលមានស្រាប់ សំដៅយកទៅផលិត និងកែច្នៃបន្តសម្រាប់នាំចេញ, ៦. ត្រូវបន្តជមរុញបញ្ចប់ការរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្មសម្រាប់ការចាកចេញដោយរលូនពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩, ៧. ត្រូវជួយគាំទ្រនិងលើកកម្ពស់សមត្ថភាពសហគ្រាសឱ្យមានលទ្ធភាពក្នុងការនាំចេញ និងបង្កើនភាពប្រកួតប្រជែងខ្ពស់នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសាកល, ៨. ក្រសួងត្រូវចូលរួមឱ្យបានសកម្មបន្ថែមទៀតក្នុងការអនុវត្តគោលនយោបាយសេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល និងការធ្វើពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិក។ និង៩.ក្រសួងត្រូវបន្តសហការរៀបចំវិធានការគោលនយោបាយ និងផែនការសកម្មភាព សំដៅកាត់បន្ថយថ្លៃពាណិជ្ជកម្ម និងលុបបំបាត់នូវរបាំងពាណិជ្ជកម្មមិនចាំបាច់ និងសហការឱ្យបានជិតស្និទ្ធជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយកង្វល់ និងការលើកឡើងរបស់សភាពាណិជ្ជកម្មអន្តរជាតិនានានៅកម្ពុជា តាមរយៈយន្តការកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រួមទាំងលើកកម្ពស់អនុលោមភាពវិធាន ដើមកំណើតទំនិញ និងលក្ខខណ្ឌតម្រូវនានា។ យោងតាម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម គិតក្នុងឆ្នាំ២០២៥កន្លងទៅ ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានទឹកប្រាក់ចំនួន ៦៥,២៤ពាន់លានដុល្លារ មានការកើនឡើង ១៨ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៤។ ក្នុងនោះការនាំចេញពីកម្ពុជាសម្រេចបានទឹកប្រាក់ចំនួន ៣១,២៨ពាន់លាន កើនឡើង ១៧ភាគរយ និងការនាំចូលមកកម្ពុជាសម្រេចបាន ទឹកប្រាក់ ៣៣,៩៦ពាន់លានដុល្លារ កើនឡើង ១៨ភាគរយ។ មុខទំនិញសំខាន់ៗចំនួន ១០មុខ របស់កម្ពុជាដែលបាននាំចេញ មានដូចជា៖ សម្លៀកបំពាក់, ស្បែកជើង, សម្ភារៈធ្វើដំណើរ, អង្ករ, សំបកកង់រថយន្ត, គ្រាប់ស្វាយចន្ទី, គ្រឿងអេឡិចត្រូនិកនិងភាគបំណែក, ដំឡូងមី, កង់ និងខ្សែភ្លើងនិងបង្គុំខ្សែភ្លើង៕អត្ថបទ៖ ឈិត បូរ៉ាវី 

​អ្នកដំណើរ៣៥នាក់ស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ ១សប្ដាហ៍ដើមឆ្នាំ២០២៦

2026/01/09 04:33:31 pm        249
គ្រោះថ្នាក់ចរាចរណ៍ មិនបានរសាត់ផុតទៅតាមឆ្នាំចាស់២០២៥នោះឡើយ ត្រឹមតែ១សប្ដាហ៍ដើមឆ្នាំ២០២៦នេះ មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបន្តកើតឡើង៦៥ករណី បណ្តាលឱ្យមនុស្សស្លាប់៣៥នាក់ និងរងរបួសធ្ងន់ស្រាល១១៧នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមអ្នកនាំពាក្យរង ករណីគ្រោះថ្នាក់ចរាចរណ៍នោះ រួមមាន នៅថ្ងៃទី១មករា មាន១៦ករណី ស្លាប់៩នាក់ របួស៣៨នាក់ ថ្ងៃទី២ មាន៩ករណី ស្លាប់៦នាក់ របួស១៣នាក់ ថ្ងៃទី៣ មាន៧ករណី ស្លាប់៣នាក់ របួស៨នាក់ ថ្ងៃទី៤ មាន៨ករណី ស្លាប់៣ របួស៩នាក់ ថ្ងៃទី៥ មាន៨ករណី ស្លាប់៤នាក់ របួស២៨នាក់ ថ្ងៃទី៦ មាន៨ករណី ស្លាប់៣នាក់ របួស១៤នាក់ និងថ្ងៃទី៧ មាន៩ករណី ស្លាប់៧នាក់ របួស៧នាក់។ បើតាមលោក ទូច សុឃៈ គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនាដើមសប្តាហ៍ឆ្នាំថ្មីនេះ គឺមាននៅតាមមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ កំពត កែប តាកែវ បាត់ដំបង ប៉ៃលិន កោះកុង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តស្វាយរៀង៕

ក្រសួងប្រៃសណីយ៍ ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ៥០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៦

2026/01/09 04:26:24 pm        689
ក្នុងឆ្នាំសិក្សាថ្មី ២០២៦ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹង​ជ្រើស​រើស​និស្សិត​អាហា​រូ​បករណ៍ចំនួន ៥០នាក់ ស្មើនឹង ២ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯក​ទេស​បច្ចេក​វិទ្យា​ឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល នៅ​បណ្ឌិត្យ​សភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ក្នុងគោលបំណងបង្កើនធនធាន គ្រូ​ឧទ្ទេស​ផ្នែក​បច្ចេក​វិទ្យាឌីជីថល សម្រាប់គាំទ្រការបណ្ដុះបណ្ដាលបច្ចេកវិទ្យាឌីជីថល។ នេះបើយោង​តាម​សេចក្ដី​ជូន​ដំណឹងរបស់ ក.ប.ទ. ចេញផ្សាយនាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦។សេចក្ដីជូនដំណឹងបានឲ្យដឹងដែរថា ការជ្រើសរើស​និស្សិត​អាហា​រូបករណ៍នេះ គឺ​ដើម្បី​ជំរុ​ញ​ការ​កសាង​ធន​ធានម​នុស្សឆ្នើមលើជំនាញបច្ចេកវិទ្យាឌីជីថល សម្រាប់​ចូលរួម​អនុវត្ត​យុទ្ធ​សាស្ត្រ​បញ្ចកោណ ​ដំណាក់កាលទី១ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ របស់រាជរដ្ឋាភិបាល។ចំពោះអត្ថប្រយោជន៍ដែលនិស្សិតអាហារូបករណ៍នឹងទទួលបានរួមមាន៖*អត្ថប្រយោជន៍នៃការសិក្សានិស្សិតជ័យលាភីអាហារូបករណ៍ នឹងទទួលបានអត្ថប្រយោជន៍នៃការសិក្សាដូចខាងក្រោម៖- ទទួលបានចំណេះដឹងលើបច្ចេកវិទ្យាឌីជីថលដែលមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារបច្ចុប្បន្ន- ទទួលបានឱកាសធ្វើការស្រាវជ្រាវលើបច្ចេកវិទ្យាឌីជីថល ដូចជា ផ្នែកបញ្ញាសិប្បនិម្មិត សន្ដិសុខសាយប័រ និងវិទ្យាសាស្រ្តទិន្នន័យ- ទទួលបានឱកាសចុះកម្មសិក្សាស្រាវជ្រាវ និងបន្តការសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យដៃគូបរទេស ដូចជា បារាំង ជប៉ុន ចិន និងកូរ៉េ ជាដើម- ទទួលបានឱកាសការងារជា គ្រូឧទ្ទេសផ្នែកបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភា CADT និង/ឬបំពេញការងារជាគ្រូឧទ្ទេសផ្នែកបច្ចេកវិទ្យាឌីជីថលនៅតាមគ្រឹះស្ថាននានាតាមការចាត់តាំងដោយ ក.ប.ទ.។*អត្ថប្រយោជន៍នៃអាហារូបករណ៍និស្សិតជ័យលាភីអាហារូបករណ៍ នឹងទទួលបានអត្ថប្រយោជន៍រួមមាន៖ - អាហារូបករណ៍សិក្សាដែលមានតម្លៃសរុបប្រមាណ ៨,០០០ ដុល្លារអាម៉េរិក- ប្រាក់ឧបត្ថម្ភថ្លៃស្នាក់នៅនិងហូបចុកប្រចាំខែក្នុងអំឡុងពេលសិក្សា- ឱកាសការងារជាជំនួយការគ្រូបង្រៀនអំឡុងពេលសិក្សានៅបណ្ឌិត្យសភា CADT។រីឯចំពោះ​លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជន និងបេក្ខនារីទាំង​អស់​ត្រូវ​បំពេញតាម​លក្ខ​ខណ្ឌ​ដូច​ខាង​ក្រោម​៖- មានសញ្ញាបត្របរិញ្ញាបត្រជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ ឬជំនាញដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល- ឆ្លងកាត់ការប្រឡងប្រជែងតាមប្រព័ន្ធកុំព្យូទ័រលើវិញ្ញាសា ដែលទាក់ទងទៅនឹងឯកទេសបច្ចេកវិទ្យាឌីជីថល និងភាសាអង់គ្លេស- ឆ្លងកាត់ការសម្ភាសន៍ជាមួយគណៈកម្មការរៀបចំការជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់- បេក្ខជនដែលជាប់ក្នុងការជ្រើសរើស នឹងទទួលបានកញ្ចប់ឧបត្ថម្ភថ្លៃសិក្សា និងត្រូវចុះកិច្ចសន្យាការងារ ជា គ្រូឧទ្ទេសផ្នែកបច្ចេកវិទ្យាឌីជីថល ទៅតាមលក្ខខណ្ឌដែលកំណត់ដោយ ក.ប.ទ. សម្រាប់រយៈពេល ៧ ឆ្នាំ។បេក្ខជន និង​បេក្ខនារី​ទាំង​អស់​ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំចូល​សិក្សា​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​ដោយ​មាន​សំណុំ​ឯ​កសារភ្ជាប់មកជាមួយនូវ៖- អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន- ប្រវត្តិរូបសង្ខេប (CV) និងលិខិតចំណាប់អារម្មណ៍ (Motivation Letter)- សញ្ញាបត្របរិញ្ញាបត្រជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ ឬជំនាញដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល (ច្បាប់ថតចម្លងដោយមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច លើកលែងតែសញ្ញាបត្រដែលបានដាក់បញ្ចូល QR Code ស្ដង់ដាដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាល verify របស់រាជរដ្ឋាភិបាល)- ព្រឹត្តិបត្តពិន្ទុចាប់ពីឆ្នាំទី១ ដល់ឆ្នាំចុងក្រោយ (GPA យ៉ាងតិច ៣.០) ដោយមានការបញ្ជាក់ទទួលស្គាល់ជាផ្លូវការ។សម្រាប់កាលបរិច្ឆេទ និងការទទួលពាក្យស្នើសុំប្រឡង បេក្ខជន និងបេក្ខនារី​ត្រូវ​បំពេញ​បែប​បទ​ពាក្យ​ស្នើ​សុំចូ​លសិក្សាតាមរយៈ QR Code ខាងក្រោម ឬតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/master26 ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទី។ ការប្រឡងប្រជែងនឹងធ្វើឡើងនៅបណ្ឌិត្យសភា CADT តាមរយៈប្រព័ន្ធកុំព្យូទ័រ។ ចំពោះបេក្ខជន និងបេក្ខនារី ដែលជាប់ក្នុងវគ្គជម្រុះ (Shortlist) នឹង​ត្រូវ​សម្ភាសន៍​ជា​មួយ​នឹង​គណៈក​ម្មការ​រៀបចំការជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមន្រ្តីទទួលបន្ទុកតាមរយៈទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧ ឬ ០៧៧ ៣៣៥ ៨៧៧ ឬអ៊ីមែល [email protected] នៅរៀងរាល់ម៉ោងធ្វើការ៕

ភ្ញៀវទេសចរបរទេស៖ កម្ពុជាមានសុវត្ថិភាព និងស្រស់ស្អាតជាខ្លាំងសម្រាប់ការមកទស្សនា

2026/01/09 04:07:23 pm        540
ភ្ញៀវទេសចរបរទេស ដែលបានមកទស្សនាកម្ពុជា សុទ្ធតែ​មាន​ភាព​ពេញ​ចិត្ត​ចំពោះ​ដំណើរ​កម្សាន្ត​មួយ​នេះ។​ ពេញចិត្តនឹងសុខសុវត្ថិភាព ពេញចិត្តភាពរួសរាយរាក់ទាក់ ស្នាមញញឹម​របស់​ប្រជា​ជន​កម្ពុជា ក៏ដូចជាពេញចិត្តនឹងមានស្រស់ស្អាតរបស់កម្ពុជា។ភ្ញៀវទេសចរបរទេស ម្នាក់ៗបានបង្ហាញភាពជាប់ចិត្តជាខ្លាំង ចំពោះ​ការ​មក​ទស្សនា​កម្សាន្ត​នៅ​កម្ពុជា​។ ពួកគាត់ខ្លះបានមកទស្សនាកម្ពុជា ជាលើកទី ១ រីឯអ្នកខ្លះបានមកទស្សនាកម្ពុជា ជិត​១០​ដង​រួច​មកហើយ។ នេះបង្ហាញច្បាស់ ពីភាពស្រឡាញ់ ភាពពេញចិត្តចំពោះប្រទេសកម្ពុជា។ពួក​គាត់បញ្ជាក់ថា ប្រទេសកម្ពុជា មានសុវត្ថិភាពល្អសម្រាប់ភ្ញៀវទេសចរគ្រប់រូប។ ពួក​គាត់​អាច​ដើរ​កម្សាន្ត​ដោយគ្មានក្ដីបារម្ភ។ លើសពីនេះ គឺពួកគាត់ម្នាក់ៗ ពេញចិត្តជាខ្លាំង ចំពោះស្នាម​ញញឹម​របស់​ប្រជាជនកម្ពុជា ពេញចិត្តនឹងភាពរួសរាយរាក់ទាក់ និងពេញចិត្ត​ និង​តំបន់​ទេសចរណ៍​ដ៏​សំបូរ​បែប​របស់កម្ពុជា។ពួកគាត់ជាភ្ញៀវទេសចរ​លើកឡើងដែរថា ពួកគាត់នឹងវិលត្រឡប់មកទស្សនាកម្ពុជា ជាថ្មីផងដែរ។ ពួក​គាត់ក៏សូមណែនាំភ្ញៀវទេសចរដទៃ ដែលមិនទាន់បានមកទស្សនាកម្ពុជា ត្រូវតែ​មក​ទស្សនា​កម្ពុជា​ មកសិក្សាស្វែងយល់ពីកម្ពុជា និងកុំជឿតាមការលើកឡើងមិនល្អមួយចំនួនពីកម្ពុជា។កម្ពុជា​ក្នុងឆ្នាំ២០២៥កន្លងទៅនេះ ក៏បានដាក់ដំណើរការអាកាសយានដ្ឋានថ្មី មានវិសាភាព​អាច​បម្រើ​ដល់​ការហោះហើរធំទូលាយជាងមុន សម្រាប់បម្រើដល់វិស័យទេសចរណ៍ផងដែរ។ ហើយ​ថ្មី​ៗ​នេះ​ សម្រាប់រាជធានីភ្នំពេញ រាជធានីនៃព្រះរាជាណាចក្រកម្ពុជា បានជាប់ឈ្មោះ​ក្នុ​ង​ចំណោម​គោល​ដៅទេសចរណ៍ល្អបំផុតរបស់ BBC Travel ក្នុងឆ្នាំ ២០២៦ផងដែរ៕ អត្ថបទ៖ គឹម ហុក  

បក្សនយោបាយ គាំទ្រយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលមិនលេងល្បែង​បង្វែងដានព្រឹត្តិការណ៍​ជាមួយថៃ

2026/01/09 03:36:22 pm        526
បណ្តាមេដឹកនាំគណបក្សនយោបាយនៅកម្ពុជា បានមើលឃើញថា សង្គ្រាមដែលថៃបានធ្វើមក លើ​កម្ពុជា ជាការបង្វែងព្រឹត្តិការណ៍វិបត្តិផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរនាពេលកន្លងមក និង​បិទ​បាំង​នូវ​អសមត្ថ​ភាពរបស់ខ្លួនចំពោះពលរដ្ឋ ដើម្បីប្រជាប្រិយភាពក្នុងការបោះឆ្នោត។ មេប​ក្ស​នយោបាយ​គាំទ្រ​យុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលមិនលេងល្បែងបង្វែងដានព្រឹត្តិការណ៍ជាមួយថៃ ។លោកបណ្ឌិត គុជ លី ប្រធានគណបក្សខ្មែរតែមួយ មើលឃើញថា បើទោះមានបទឈប់បាញ់ រវាង ភាគីទាំង២ រក្សាបានមកដល់ពេលនេះក៏ពិតមែន ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​កិច្ច​ការ​យ៉ាង​សកម្ម​នៅលើសមរភូមិការទូត។ លោកបណ្ឌិត គុជ លី ថា ថ្នាក់ដឹកនាំកម្ពុជាដែលមានសម្តេចតេជោធិបតី ជាមេដឹកនាំយុទ្ធសាស្ត្រ ដ៏ឆ្នើមបានដកថយ ប៉ុន្តែមិនស្ងៀម ពោលគឺ​បាន​ជំរុញ​នៅ​លើ​សម​រភូមិ​ការទូត​យ៉ាង​សកម្ម​ដែល​ធ្វើ​ឱ្យ​ថៃបាក់មុខយ៉ាងធ្ងន់ធ្ងរនៅលើឆាកអន្តរជាតិ។លោកបណ្ឌិតបានបន្តថា ក្នុងយុទ្ធសាស្ត្ររបៀបនេះ តើរាជរដ្ឋាភិបាលគួរចូលលេងល្បែងដែលគេ កំពុង​លេងបែបនេះដែរឬទេ? ពោលគឺមិនត្រូវលេងទេ ដូច្នេះល្បែងដែលយើងត្រូវលេង យុទ្ធសាស្ត្រ​របស់កម្ពុជា ដែលត្រូវលេងគឺត្រូវពន្លឿនលើកផ្នែកការទូត ពោលគឺទូតកម្ពុជា​នៅ​ក្រៅ​ប្រទេស​ទាំងអស់ធ្វើការឱ្យកាន់តែសកម្ម ជាពិសេសយករូបភាពនៃអំពើ​ឈ្លាន​ពាន​របស់​ថៃ​មក​លើ​កម្ពុជា​ទាំង​អស់ ផ្សព្វផ្សាយតាម ការទូតឱ្យបានផុលផុស និងបំផុសសហគមន៍​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ទាំង​អស់ ឱ្យដាក់បង្ហាញជាសា ធារណៈនូវរូបភាពនៃអំពើឃោរឃៅ ឈ្លានពាន បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរ និង សម្បត្តិវប្បធម៌ខ្មែរ ទ្រព្យសម្បត្តិសាធារណៈនានា ដែល​ទាហានថៃបានបំផ្លិចបំផ្លាញ និងលួចប្លន់ ឱ្យបាន កាន់តែទូលំទូលាយ​ពាស​ពេញ​ពិភព​លោក​៕ អត្ថបទ៖ មុត សុទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ពអ៊ីស្រាអែលដណ្តើមបានប្រាសាទយុទ្ធសាស្ត្រនៅលីបង់ក្នុងការឈ្លានពានដ៏ជ្រៅបំផុតចូលប្រទេសនេះ ក្នុងរយៈពេល២៦ ឆ្នាំ
06/01/2026 08:06 AM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM