ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ

ព័ត៌មានជាតិ

សាលារៀនមួយចំនួននៅភ្នំពេញ ត្រៀមប្រមូលផលបន្លែបង្ការ​ផ្គត់ផ្គង់​សមរភូមិមុខ និង​ពលរដ្ឋ​ភៀស​សឹក

2026/01/09 03:26:11 pm        554
ស្ថិតក្នុងចលនា «យើងរួមគ្នាដើម្បីជាតិ» សាលារៀន​មួយ​ចំនួន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ត្រៀម​ប្រមូល​ផលបន្លែបង្ការយកទៅផ្គង់ផ្គង់វីរកងទ័ព និងវីរនគរបាលជួរមុខ និងពលរដ្ឋភៀសសឹក។ ជាក់​ស្តែងដូចជា សាលាបឋមសិក្សាភ្នំពេញថ្មីជាដើម ។លោក ឆិល សុវណ្ណារិទ្ធ នាយកសាលាបឋមសិក្សាភ្នំពេញថ្មី នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ បានប្រាប់BTVឱ្យថា គិតមកដល់ពេលនេះ បន្លែដែលបានដាំនៅក្នុងសួនជីវៈចម្រុះ និងបន្លែ របស់​សាលា​បឋម សិក្សាភ្នំពេញថ្មី មានអាយុជិតមួយខែហើយ ពោលចាប់តាំងពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ​២០២៥ ដោយមានការ អញ្ជើញជាអធិបតីពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ លោក​បន្តថា តាមការគ្រោងទុក ក្នុង រយៈពេលមួយសប្តាហ៍ទៀត បន្លែទាំងអស់នេះ នឹងអាច​ប្រមូល​ផល​បាន ដើម្បីយកទៅផ្គត់ផ្គង់វីរកងទ័ព និងនគរបាលជួរមុខ និងពលរដ្ឋភៀសសឹក។សិស្សសាលាបឋមសិក្សាភ្នំពេញថ្មី បានលើកឡើងដែរថា ជារៀងរាល់ថ្ងៃ បាន​ថែទាំ​បន្លែ​ដែល​បាន​ដាំ​នៅ​ក្នុងសាលា ដូចជាស្រោចទឹក ដកស្មៅ និងដាក់ជី ហើយនៅពេលឃើញបន្លែលូតលាស់ល្អ គឺ​មាន​អារម្មណ៍រីករាយ ព្រោះថា បន្លែទាំងអស់នេះ ជាដាំផ្តើមចេញពីក្តីស្រលាញ់ និង​យក​ចិត្ត​ទុក​ដាក់​បំផុត សម្រាប់យកទៅជូនវីរកងទ័ព និងនគរបាលជួរមុខកំពុងការពាទឹកដីកម្ពុជា។គួរបញ្ជាក់ដែរថា ចលនា “យើងរួមគ្នាដើម្បីជាតិ” ផ្តួចផ្តើមគំនិដោយលោកជំទាវបណ្ឌិតពេជ ចន្ទ​មុន្នី ​ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងគោលបំ​ណងផុ​ស​សកម្ម​ភាព​ដាំ​បន្លែ​ដែល​អាចឆាប់ប្រមូលផលបាន នៅតាមសាលារៀន ផ្ទះសំបែង វត្តអារាម និងដីសហគមន៍ សំដៅ​កសាងកសិផលជាតិ ដើម្បីទ្រទ្រង់ដល់វីរៈកងទ័ព វីរៈនគលបាលជួរមុខការពាព្រំដែន និង​ពលរដ្ឋ​ភៀសសឹកដោយសារយោធាថៃរំលោភបំពានដែនអធិបតេយ្យកម្ពុជា។ សម្រាប់​សាលា​បឋម​សិក្សា​ភ្នំពេញ​ថ្មី មានបន្លែបង្ការជាច្រើនប្រភេទ​ដែល​អាច​ឆាប់​ប្រមូ​លផ​លបា​ន​ក្នុ​ង​នោះ​មាន​ដូច​ជា​៖ ត្រកួន ស្ពៃតឿ ស្ពៃជើងទា និងសាឡាត់ជាដើម៕ អត្ថបទ៖ សោភ័ណ 

PATA៖ ពលរដ្ឋកម្ពុជាគួរខិតខំចូលរួមលើកកម្ពស់ទេសចរណ៍ក្នុងស្រុក ក្នុងបរិបទ​ពិភព​លោក​មាន​កា​រ​ប្រែប្រួល

2026/01/09 03:18:29 pm        505
សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក PATA ប្រចាំនៅកម្ពុជា បានស្នើពលរដ្ឋខ្មែរមួយចំនួនគួរកាត់ បន្ថយ​ការធ្វើដំណើរទេសចរណ៍ទៅក្រៅប្រទេស ដោយងាកមករួមគ្នាផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទាក់​ទាញទេសចរបរទេស តាម​រយៈ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​គោល​ដៅ​ទេសចរណ៍​នានា​នៅ​ក្នុង​ប្រទេស ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងកាលៈទេសជាតិ ជួបបញ្ហាជម្លោះព្រំដែន។លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍ប៉ាស៊ីភិក PATA ប្រចាំនៅកម្ពុជា ថ្លែងថា នៅ​ក្នុងឆ្នាំ២០២៦នេះ ពិភពលោកមានការប្រែប្រួលខ្លាំង ប្រទេសមួយចំនួន ហាក់​មាន​ការ​រឹត​បន្តឹង​ប្រជាជនរបស់ខ្លួនធ្វើដំណើរទេសចរណ៍ចេញទៅក្រៅប្រទេស ហើយនៅ​ក្នុង​កាលៈ​ទេសៈ​នេះ ​គ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះដែរ ពលរដ្ឋខ្មែរ ត្រូវរួមគ្នាផ្សព្វ​ផ្សាយ​គោល​ដៅ​ទេសចរណ៍​កម្ពុជា​ទៅ​ក្រៅ​ប្រទេស ដោយចំណាយ ថវិកាលើការដើរកម្សាន្តនៅក្នុងប្រទេស ដើម្បីរួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិឱ្យរឹងមាំ ។ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងពិធីវេទិកាជំនួបផ្គូផ្គងធុរកិច្ចអន្តរជាតិ កម្ពុជា​-ចិន នៅពេលថ្មីៗនេះ បានថ្លែងថា នៅក្នុងឆ្នាំ២០២៦ បានដាក់ចេញ​នូវ​ផែនការ​សកម្មភាព​ជា​ច្រើន ដើម្បីពង្រីកការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ទៅកាន់​បណ្តា​ប្រទេស​ជា​ច្រើន នៅតំបន់មជ្ឈឹមបូព៌ា អឺរ៉ុប អាម៉េរិក និងប្រទេសនានាទៀតលើពិភពលោក ខណៈ​នៅ​ក្នុង​នោះ​ដែ​រ ក្នុងរដូវកាលទេសចរណ៍ បៃតងឆ្នាំនេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច​ផ្តល់​ការ​លើក​លែង​ទិដ្ឋាការដល់ប្រជាជនចិន ធ្វើដំ ណើរមកកាន់ប្រទេសកម្ពុជា រយៈពេល៤ខែ គិត​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយក្នុងរយៈពេលនេះ ប្រជា​ជន​ចិន​ទាំង​អស់ ​គ្រាន់តែកាន់លិខិតឆ្លងដែនសញ្ជាតិចិន ធ្វើដំ ណើរផ្ទាល់ពីប្រទេសចិន ឬពីប្រទេស​ផ្សេង​ទៀត​មក​កម្ពុជា ដោយពុំបាច់មានការស្នើសុំទិដ្ឋាការជាមុន និង ពុំមានបង់កម្រៃអ្វីឡើយ។ ឯកឧត្តម បានបង្ហាញក្តីរំពឹងថា ក្នុងឆ្នាំ២០២៦នេះ នឹងមានប្រជាជនចិនមកទស្សនាកម្ពុជាច្រើន ថែម​ទៀត ខណៈនៅក្នុងយុទ្ធនាការឆ្នាំទេសចរណ៍កម្ពុជា-ចិន២០២៦នេះដែរ ក្រសួង​គ្រោង​រៀប​ចំ​ព្រឹត្តិការណ៍ធំៗចំនួន៦ រួមមានៈ ១. មហោស្រពសិល្បៈតាមដងផ្លូវអន្តរជាតិ កម្ពុជា-ចិន ២. មហោ​ស្រពក្បាច់គុនចម្រុះ ២. ព្រឹត្តិការណ៍ផ្សព្វផ្សាយការទូតទេសចរណ៍ម្ហូបអាហារ ៣. ព្រឹត្តិការណ៍​ទេសចរណ៍ភាពយន្ត ៤. ព្រឹត្តិការណ៍បើករថយន្តឆ្លងកាត់ព្រំដែន ៥. កម្មវិធីបង្ហាញ​ផ្លូវ​ទេសចរណ៍រដូវកាលបៃតង ៦. កម្មវិធីផ្សព្វ ផ្សាយទេសចរណ៍ផ្សេងៗទៀត ក្រោម​ការ​សម្រប​សម្រួល​ពី​ស្ថានទូតចិន៕ អត្ថបទ៖ ស៊ុម សុខជា 

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដឹកនាំប្រតិភូ និងតំណាងសហភាពអឺរ៉ុប ចូលរួម​ពិនិត្យ​សកម្មភាពរៀន និងបង្រៀននៅសាលារៀនបណ្តោះអាសន្ន ក្នុងជំរំសុវត្ថិភាពចុងកាល់ ខេត្តឧត្តរមានជ័យ

2026/01/09 02:57:47 pm        243
នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា និងតំណាងសហភាពអឺរ៉ុប ចូលរួមពិនិត្យសកម្មភាពរៀន និងបង្រៀននៅសាលារៀនបណ្តោះអាសន្នក្នុងជំរំសុវត្ថិភាពចុងកាល់ ខេត្តឧត្តរមានជ័យ ដោយក្នុងឱកាសនេះដែរ ក៏បាននាំយកសម្ភារៈសិក្សា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនជូនដល់សិស្សានុសិស្សភៀសសឹក លោកគ្រូអ្នកគ្រូ មន្ត្រីការិយាល័យស្រុក និងប្រធានជំរំ ព្រមទាំងផ្តល់ជូនថវិកាលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ មន្ត្រីការិយាល័យស្រុក និងប្រធានជំរំ ដើម្បីបន្តផ្គត់ផ្គង់ និងគាំទ្រដល់ដំណើរការសាលារៀនបណ្តោះអាសន្នជំរំសុវត្ថិភាពនេះបន្តទៀត សំដៅធានាបានថាសិស្សានុសិស្សភៀសសឹកនៅតែបន្ត ទទួលបានឱកាសសិក្សារៀនសូត្រ ប្រកបដោយគុណភាព និងសមធម៌ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕

ក្រុមការងារចំពោះកិច្ចរៀបចំ គ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាត ចុះវាយតម្លៃការខូចខាត ដោយការឈ្លានពានរបស់ថៃនៅភូមិព្រៃចាន់ និងភូមិសាស្រ្តនានាក្នុងខេត្តបន្ទាយមានជ័យ

2026/01/09 02:36:32 pm        181
ប្រធានក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ ដឹកនាំដោយឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ អនុប្រធាន និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបន្តដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់ពលរដ្ឋកំពុងស្នាក់នៅបណ្តោះអាសន្នតាមមណ្ឌលជំរំភៀសសឹក និងផ្លូវថ្នល់ សាលារៀន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតមួយចំនួន ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ ជាពិសេសនៅភូមិព្រៃចាន់ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។ការចុះពិនិត្យស្ថានភាពជាបន្តបន្ទាប់នេះ បានធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្កើត និងតែងតាំងសមាសភាពក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានសមាសភាពប្រធាន អនុប្រធាន និងសមាជិក មកក្រសួង-ស្ថាប័នចម្រុះ និងមានឯកឧត្តមបណ្ឌិត ចន ណារិទ្ធ ជាប្រធាន។យោងតាមសេចក្តីសម្រេច សមាសភាពក្រុមការងារចំពោះកិច្ចនេះមានតួនាទី សិក្សា ពិនិត្យ និងវាយតម្លៃលើជីវភាព និងស្ថានភាពជាក់ស្តែងនៃហេដ្ឋារចនាសម្ព័ន្ធដែលខូតខាត និងតម្រូវការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរខេត្តពាក់ព័ន្ធលើការងាររៀបចំអនុវត្តកម្មវិធីជំនួយសង្គម សម្រាប់ការស្តារជីវភាព និងគម្រោង និង/ឬកម្មវិធីស្តារហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត រួមមានលំនៅឋានពលរដ្ឋ សាលារៀន មូលដ្ឋានសុខាភិបាលសាធារណៈ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធទឹកស្អាត បណ្តាញអគ្គិសនី ជាដើម ដោយគិតគូរអំពីទំហំខូចខាត និងទីតាំងគោលដៅជាក់លាក់ នៅក្នុងភូមិសាស្រ្តដែលរងការឈ្លានពានពីថៃ និងការធ្វើអាទិភាវូបនីយកម្មនៃការងារស្តារឡើងវិញ និងកំណត់ទំហំថវិកា ព្រមទាំងធនធានតាមតម្រូវការចាំបាច់ជាក់ស្តែង សម្រាប់អនុវត្តកម្មវិធីជំនួយសង្គមសម្រាប់ការស្តារជីវភាព និងគម្រោង ឬកម្មវិធីស្តារហេដ្ឋារចនាសម្ព័ន្ធដែលបានកំណត់ និងសម្របសម្រួលជាមួយស្ថាប័នដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយ ព្រមទាំងវិស័យឯកជននានា។ជាមួយគ្នានេះ ក្រុមការងារមានភារកិច្ចកៀរគរនូវធនធាន និងជំនួយបច្ចេកទេសក្នុងការអនុវត្តការរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីការឈ្លានពានរបស់ថៃ ហើយរៀបចំយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តវិធានការ និងសកម្មភាពអន្តរាគមន៍ដើម្បីធានាការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព និងចំគោលដៅ រៀបចំរបាយការណ៍លទ្ធផលការងារ ជូននាយករដ្ឋមន្រ្តី ដើម្បីពិនិត្យ និងសម្រេច និង អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីរាជរដ្ឋាភិបាល។

ឯកឧត្តម ហ៊ុន ម៉ានី៖ សកម្មភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មិនត្រឹមតែធ្វើឡើងក្នុងកាលៈទេសៈដែលប្រទេសជាតិមានសុខសន្តិភាពទេ ប៉ុន្តែក្រុមគ្រូពេទ្យតែងមានវត្តមាននៅពេលប្រទេសជាតិ និងប្រជាជនត្រូវការ

2026/01/09 12:38:27 pm        294
នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកថ្មី ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (UHS) ចំនួន ៥០០នាក់។ ពិធីនេះ មានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត សាស្ត្រាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំស.ស.យ.ក. លោក លោកស្រី សមាជិក សមាជិកា នៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលជាច្រើនរូប។ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត សាស្ត្រាចារ្យ សាផុន វឌ្ឍន: បានសម្ដែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ដែលបានអញ្ជើញចូលរួមជាអធិបតីនាឱកាសនេះ។ ឯកឧត្តម បានរាយការណ៍អំពីសមិទ្ធផលសម្រេចបានរយៈពេល ១៤ ឆ្នាំកន្លងមករបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំនៅ(UHS) ដែលរួមមាន ការរីកធំធាត់នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ការពង្រីកសេវាថែទាំ និងព្យាបាលសុខភាពជូនប្រជាពលរដ្ឋ និងប្រជាជនភៀសសឹកដោយឥតគិតថ្លៃ ការបណ្តុះស្មារតីមនុស្សធម៌ សីលធម៌វិជ្ជាជីវៈដោយភ្ជាប់ជាមួយឡូហ្គូស.ស.យ.ក ជាពិសេសការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការគាំទ្រ និងលើកទឹកចិត្តកងទ័ពនៅសមរភូមិជួរមុខជាដើម។បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍របស់ឯកឧត្តមបណ្ឌិត សាស្ត្រាចារ្យ សាផុន វឌ្ឍន: រួចមក ឯកឧត្តម ហ៊ុន ម៉ានី បានសម្ដែងការស្វាគមន៍ចំពោះសមាជិកនៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានីដែលទើបនឹងជ្រើសរើសថ្មី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនាពេលនេះ ព្រមទាំងបានថ្លែងអំណរគុណ ចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត និងពេលវេលា ដើម្បីបុព្វហេតុ និងបេសកកម្មមនុស្សធម៌ រួមទាំងកិច្ចការងារសង្គមនានា ជាពិសេសគឺការចូលរួមចំណែក ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តមបានបន្ថែមថា ការរីកធំធាត់របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នាពេលកន្លងមកនេះ ក៏អាស្រ័យទៅលើការយល់ច្បាស់ពីបុព្វហេតុរបស់ក្រុមការងារ ក្នុងការសម្រាលបន្ទុកប្រទេសជាតិ តាមរយៈការបំពេញតម្រូវការសុខាភិបាលដល់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។ជាមួយគ្នានេះ ឯកឧត្តម បានគូសបញ្ជាក់ថា សកម្មភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មិនត្រឹមតែធ្វើឡើងក្នុងកាលៈទេសៈដែលប្រទេសជាតិមានសុខសន្តិភាពទេ ប៉ុន្តែនៅពេលដែលប្រទេសជាតិ និងប្រជាជនជួបប្រទះនូវការលំបាក ឬត្រូវការ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តែងបានចូលចំណែក និងខ្នះខ្នែងជួយទៅតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន ដែលនេះ បានបង្ហាញពីឆន្ទៈដ៏មោះមុតរបស់ក្រុមគ្រូពេទ្យក្នុងការបម្រើប្រទេសជាតិ និងប្រជាជន៕

ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង៖ ទឹកទន្លេឆ្នាំនេះឡើងខ្ពស់ និងបានហូរចូលអាងស្តុក​ទឹកពេញ​ល្អ អំណោយ​ផលដល់ការបង្កបង្កើនផលស្រូវប្រាំង

2026/01/09 12:35:32 pm        229
កំពង់ឆ្នាំង៖ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ២០២៦នេះ បានអោយដឹងថា ទឹកទន្លេឆ្នាំនេះឡើងខ្ពស់ ទឹកហូរ​ចូល​អាង​ស្តុក​ទឹក​ពេញ​ល្អ អំណោយផលដល់ការបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករ ក៏ប៉ុន្តែ​នៅ​អំឡុង​ខែ​កុម្ភៈ ​មន្ទីរកសិកម្ម នឹងពិនិត្យមើលម្តងទៀតថាកន្លែងណាខ្លះអាចធ្វើស្រែប្រាំងបាន២ដង និង​កន្លែង​ណា​ខ្លះបានតែមួយដង។លោក ងិន ហ៊ុន បានបន្តថា៖ ទឹកទន្លេសាបក្នុងឆ្នាំ២០២៥កន្លងមកនេះ បាន​ឡើង​ខ្ពស់​ជាង​ឆ្នាំ​កន្លង​ទៅ ​នាំអោយអាងស្តុកទឹកតាមបណ្តោយទន្លេសាបទាំងអស់ បានទទួលទឹកពេញបរិបូណ៌ ដែល​កត្តានេះជាអំណោយផលយ៉ាងល្អសំរាប់ប្រជាកសិករធ្វើស្រែប្រាំង និងដាំដំណាំរួមផ្សំ តែ​ក៏​មិន​ត្រូវប្រើប្រាស់ទឹកខ្ជះខ្ជាយនោះដែរ។ លើសពីនេះ មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ​ខេត្ត​កំពង់​ឆ្នាំង ក៏នឹងពិនិត្យមើលតំបន់ធ្វើស្រែប្រាំងមួយចំនួន ថាតើអាចធ្វើបាន២ដងបានទេ ដើម្បី​ជួយ​ការ​ចំណាយរបស់ប្រជាកសិករក្នុងការបង្កបង្កើនផលឆ្នាំនេះ។ មកដល់ដើមខែមករា ឆ្នាំ២០២៦ ការបង្ករបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករខេត្តកំពង់ឆ្នាំង បាន​ចំនួន៦៥,៦១ហិកតា ស្មើនឹង៣២ ២៨០ហិកតា លើផែនការ៤៩ ២០០ហិកតា ខណៈ​ស្រូវ​ប្រាំង​កំពុង​ដុះលូតលាស់ល្អប្រសើរ ដោយសារឆ្នាំនេះមានអំណោយផលពីទឹកទន្លេ និង​មិន​មាន​ការ​រង​ផលប៉ះពាល់ពីបញ្ហាផ្សេងៗនោះឡើយ។ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបន្តថា ក្រៅ​ពី​ដាំ​ដុះ​ស្រូវ​ប្រាំងហើយ ប្រជាកសិករបានខិតខំដាំដុះដំណាំរួមផ្សំផ្សេងៗទៀតផងដែរ និង​ចិញ្ចឹម​សត្វ​បន្ថែម​ ដើម្បីបង្កើនផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារអោយធូរធារថែមមួយកម្រឹតទៀត និង​មួយ​ចំណែក​ទៀត​ទុក​សំរាប់ផ្គត់ផ្គង់វីរកងទ័ព គ្រួសារវីរកងទ័ព និងជនភៀសសឹក៕ កាំង ហុងវាស្នា

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែន​អន្តរជាតិកម្ពុជា-ថៃ

2026/01/09 12:27:38 pm        404
តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា គូសបញ្ជាក់ជាថ្មីថា ពាក់ព័ន្ធនឹងជម្លោះជាមួយប្រទេសថៃ កម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ និងដោះស្រាយបញ្ហាដោយសន្ដិវិធី និងច្បាប់អន្តរជាតិ មិនទទួលស្គាល់ការប្រើបា្រស់កម្លាំងរំលោភបំពានលើបូរណភាពទឹកដីកម្ពុជាឡើយ។ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ប្រទេស និងប្រជាជនកម្ពុជា បានហែលឆ្លងកាត់ដំណាក់កាលដ៏លំបាកលំបិនបំផុត ឈឺចាប់ខ្លោចផ្សារបំផុត និងខ្ទេចខ្ទាំបំផុតរួចមកហើយកាលពីក្នុងសងម័យសង្គ្រាមស៊ីវិល សម័យកាលនៃការបែកបាក់ជាតិ និងជាពិសេសក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ ថ្នាក់ដឹកនាំកម្ពុជា ក៏បានបិទទំព័រដ៏ខ្មៅងងឹតនេះចោល និងបានបើកទំព័រប្រវត្តិសាស្ត្រថ្មីប្រកបដោយក្តីសង្ឃឹមសម្រាប់ប្រជាជនកម្ពុជាទាំងអស់គ្នារួចរាល់ហើយដែរ។ ដូច្នេះការលំបាកដែលកម្ពុជាជួបប្រទះនៅពេលនេះមិនអាចវាយបំបាក់ទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ខ្មែរបានឡើយ។ ផ្ទុយទៅវិញ វាបានក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លាដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជាឱ្យខាងតែបានតាមមធ្យោបាយសន្តិវិធីដោយមានច្បាប់អន្តរជាតិជាទីពឹង។អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ភ្ជាប់យ៉ាងម៉ឺងម៉ាត់គោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងពាក់ព័ន្ធ ដោយស្មោះត្រង់ប្រកបដោយសុច្ឆន្ទៈ ព្រមទាំងអនុញ្ញាតឱ្យប្រជាជនស៊ីវិលភៀសសឹកបានវិលត្រឡប់ទៅលំនៅដ្ឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ទន្ទឹមនឹងនេះ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ, សន្ធិសញ្ញាបារាំង-សៀម និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក៕

សំឡេងប្រឆាំងសង្គ្រាម និង​ទាមទារ​រក​សន្តិភាព​របស់​ប្រជាជន​ខ្មែរ​បាន​លាន់​លឺ​ពាស​ពេញ​ពិភព​លោក

2026/01/09 12:14:58 pm        197
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់​តាមរយៈ​សន្និសីទ​សារ​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះថា សំឡេងប្រឆាំងសង្គ្រាម និងទាមទាររក​សន្តិភាព​របស់​ព្រះសង្ឃ មន្ត្រីរាជការ យុវជន និងប្រជាជនខ្មែរទាំងក្នុង និងក្រៅ​ប្រទេស​បាន​លាន់​លឺពាស​ពេញ​ពិភព​លោក ហើយធ្វើឱ្យសហគមន៍អន្តរជាតិតាមដានយ៉ាងយកចិត្តទុកដាក់ និងកំពុង​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយដោយសន្តិវិធីតាមគោលការណ៍ច្បាប់អន្តរជាតិ។ឯកឧត្តម ប៉ែន បូណា បានថ្លែងថា យើងទាំង​អស់​គ្នា​ក៏​បាន​សង្កេត​ឃើញ​យ៉ាង​ច្បាស់​នឹង​ភ្នែក​គ្រប់​ៗ​គ្នា​ថា ​កម្លាំងមហាសាមគ្គីឯកភាពជាតិខ្មែរ ដើម្បីបុព្វហេតុជាតិមាតុភូមិ ជា​ពិសេស​ដើម្បី​បុព្វ​ហេតុ​ការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ពិតជាមានទំហំធំធេង និងខ្លាំង​ក្លា​គួរ​ជា​ទី​មោទនៈ​យ៉ាង​ក្រៃលែង។ឯកឧត្តម បានរម្លឹកប្រសាន៍ ថ្នាក់ដឹកនាំកម្ពុជាទាំងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធា​ន​ព្រឹទ្ធសភានៃកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា លោក​ទាំងទ្វេមានជំនឿយ៉ាងមុតមាំថា ផ្អែកលើកម្លាំងមហាសាមគ្គី និងស្មារតី​ស្នេហា​ជាតិ​ដ៏​មោះ​មុត​យើង​ពិតជាបន្តយកឈ្នះលើរាល់ឧបសគ្គបាន មិនថាឧបសគ្គនោះធំប៉ុណ្ណាឡើយ។ យើង​ចង​ចាំ​ប្រវត្តិសាស្ត្រនេះ ចងចាំឧក្រិដ្ឋកម្មបំផ្លាញមរតកវប្បធម៌ដែលជាដួងព្រលឹងរបស់ជាតិ ចង​ចាំ​ការ​ប្រមាថ​មើលងាយមកលើជាតិ មាតុភូមិ និងប្រជាជនយើង។ ស្របតាមពាក្យចាស់ពោលថា «ចង្កឹះ​មួយ​បាច់ គេកាច់មិនបាក់» យើងត្រូវយក​ការ​លំបាក​​នៅ​ពេល​នេះ​ធ្វើ​ជា​ឱកាស​ដើម្បី​ឱ្យខ្មែ​រ​គ្រ​ប់​រូប​ចេះ​ពួត​ដៃគ្នាកសាងជាតិខ្មែរយើងឱ្យកាន់តែរឹងមាំ។អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ជាថ្មីថា គោលជំហរដ៏ម៉ឺងម៉ាត់របស់កម្ពុជា គឺ​ជ្រើស​រើស​យក​សន្តិភាព និងការដោះស្រាយជម្លោះ​ដោយ​សន្តិ​វិធី​ និង​តាម​ផ្លូវ​ការ​ទូត​ដើម្បី​ការ​ពារ​អធិបតេយ្យ​ភាព​ជាតិ និងបូរណភាពទឹកដីរបស់ខ្លួន៕

អន្តរគណៈកម្មការជំនាញនៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ

2026/01/09 11:30:54 am        99
អន្តរគណៈកម្មការជំនាញនៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤) នៃរដ្ឋសភាដែលមាន ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការ និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) នៃរដ្ឋសភា ដែលមានលោកជំទាវ គ្រួច សំអាន អនុប្រធានគណៈកម្មការ តំណាងឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការទី៦ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំផ្ទៃក្នុងអន្តរគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាសេចក្តីព្រាងស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ នៅវិមានរដ្ឋសភា។សូមជម្រាបថា សេចក្តីព្រាងស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គសហប្រជាជាតិស្តីពីនីតិសមុទ្រ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានអនុម័តសម្រេចកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ប្រគល់ជូនគណៈកម្មការទី៥ នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការទី៤ និងគណៈកម្មការទី៦ នៃរដ្ឋសភា ដើម្បីពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។កិច្ចប្រជុំក៏មានការចូលរួមពី ទីប្រឹក្សាច្បាប់អមរដ្ឋសភា និងជំនួយការនៃគណៈកម្មការជំនាញទាំងបីរបស់រដ្ឋសភា ដើម្បីពិនិត្យពិភាក្សាសេចក្តីព្រាងស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ដែលមានចំនួន ៣មាត្រា៕

កម្ពុជា-កូរ៉េ ចុះ MOU ចែករំលែកបទពិសោធន៍មួយចំនួន រវាងរដ្ឋបាលសារពើពន្ធនៃប្រទេសទាំងពីរ

2026/01/09 11:06:58 am        258
កម្ពុជា-កូរ៉េ ចុះអនុស្សរណៈយោគយល់គ្នា (MOU) ចែករំលែកបទពិសោធន៍រវាងរដ្ឋបាលសារពើពន្ធនៃប្រទេសទាំងពីរ ជាពិសេស ការបណ្ដុះបណ្ដាល ការសហការអនុវត្តកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា និងកិច្ចសហការនានា គាំទ្រដល់វិយោគិនជាជនជាតិ កូរ៉េនៅកម្ពុជា។ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយក ដ្ឋានពន្ធដារ និងឯកឧត្តម Lim Kwanghyun អគ្គនាយក នៃរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ (Commissioner of National Tax Service, Republic of Korea) នៅក្នុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋបាលសារពើពន្ធសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី ៥-៨ ខែមករា ឆ្នាំ២០២៦ តំណាងរដ្ឋបាលសារពើពន្ធនៃប្រទេសទាំងពីរ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) នៅ Seoul Regional Tax Office រដ្ឋធានីសេអ៊ូល សារធារណរដ្ឋកូរ៉េ។ការចុះអនុស្សរណៈយោគយល់គ្នា (MOU) បានផ្ដោតលើចំណុចមានសារៈសំខាន់ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ រវាង អគ្គនាយកដ្ឋានពន្ធដារកម្ពុជា និងរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េរួមមាន៖ (១) ការចែករំលែកបទពិសោធន៍ រវាងរដ្ឋបាល សារពន្ធនៃប្រទេសទាំងពីរ, (២) ការផ្ដល់ការបណ្ដុះបណ្ដាលនិងសិក្ខាសាលាជូនដល់អ្នកជាប់ពន្ធនិងមន្ត្រីពន្ធដារ, (៣) ការសហការ អនុវត្តកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា និង(៤) កិច្ចសហការនានា ក្នុងការគាំទ្រដល់វិយោគិនជាជនជាតិកូរ៉េ ដែល វិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។តាមរយ:ដំណើរទស្សនកិច្ចនេះដែ គណៈប្រតិភូកម្ពុជា ក៏ទទួលបាននូវការចែករំលែកនិងសិក្សារៀនសូត្រ អំពីមេរៀនបទ ពិសោធន៍ និងការអនុវត្តជាក់ស្ដែង ពីរដ្ឋបាលសារពើពន្ធកូរ៉េ ដោយផ្ដោតលើប្រធានបទសំខាន់ៗរួមមាន៖ ការប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត AI & Big Data, ការប្រមូលផ្គុំទិន្នន័យ, បរិវត្តិកម្មឌីជីថលរដ្ឋបាលសារពើពន្ធ, ការគ្រប់គ្រង និងប្រើប្រាស់ ប្រព័ន្ធវិក័យប័ត្រអាករ (e-Tax invoice), និងការគ្រប់គ្រងប្រមូលពន្ធលើអចលនទ្រព្យ និងរដ្ឋបាលអេឡិចត្រូនិចជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM