ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ

ព័ត៌មានជាតិ

សម្តេចប្រធានរដ្ឋសភា អំពាវនាវពលរដ្ឋប្រែក្លាយការឈឺចាប់ពីការឈ្លានពានរបស់បរទេស​ទៅ​ជាឱកាស​នៃ​ការពង្រឹងខ្លួនគ្រប់វិស័យ ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែឆាប់រហ័ស

2026/01/09 10:59:11 am        390
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអំពាវដល់យុវជនដែលជាកម្លំាងស្នូលរបស់ប្រទេសជាតិ ក៏ដូចជាពលរដ្ឋទូទៅ ប្រែក្លាយឱកាសឈឺចាប់ពីការឈ្លានពានរបស់ប្រទេសថៃលើអធិបតេយ្យកម្ពុជា ជាឱកាសក្នុងការពង្រឹងចំណេះដឹង ពង្រឹងសមត្ថភាព ពង្រឹងសេដ្ឋកិច្ច ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន ជឿនលឿនទៅមុខបន្ថែមទៀត។      សម្តេចបានគូសបញ្ជាក់ថានៅគ្រាលំបាកនេះ យើងមិនត្រូវដេកដួល តាមសភាពការណ៍នោះឡើយ។ មានន័យថា អ្នកត្រូវសិក្សា ត្រូវខិតខំសិក្សារៀនសូត្រឱ្យកាន់តែខ្លំាង អ្នកប្រកបអាជីវកម្មរកទទួលទាន ត្រូវខិតខំពង្រីកចង្វាក់ផលិតកម្ម របស់ខ្លួនធ្វើយ៉ាងណាឱ្យមានការរីកចម្រើន ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនឆាប់រហ័សទៅមុខ។ ការអំពាវនាវរបស់ សម្តេចប្រធានរដ្ឋសភា បានធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ក្នុងឱកាស អញ្ជើញទទួលអំណោយសប្បុរសធម៌ពី លោក ម៉ៃ ចាន់នាង អគ្គនាយកក្រុមហ៊ុន Oudon Express រួមមានថវិកា១លានរៀល អង្ករ២តោន ទឹកបរិសុទ្ធ៥០កេស មី៥០កេស នំ៦កេសធំ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈសម្តេចប្រធានរដ្ឋសភា ដើម្បីចែកជូនដល់វីរៈកងទ័ព និងពលរដ្ឋភៀសសឹក។ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសន្ដានចិត្តប្រកបដោយសប្បុរសធម៌របស់ លោកអគ្គនាយកក្រុមហ៊ុន Oudon Express ក៏ដូចជាសប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ចូលរួមជាកម្លំាងសប្បុរសធម៌មហាគ្រួសារខ្មែរ ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីជួយសម្រាលការលំបាករបស់គ្រួសារវីរៈកងទ័ព និងប្រជាពលរដ្ឋភៀសសឹក។ សម្តេចបានលើកទឹកចិត្ត លោកម៉ៃ ចាន់នាង និងសហការីទំាងអស់ដែលជាយុវជន ក៏ដូចជាអ្នកវិនិយោគក្នុងស្រុកទំាងអស់ បន្តខិតខំប្រែក្លាយឱកាសឈឺចាប់ដែលកម្ពុជាកំពុងជួបប្រទះនេះ ក្លាយជាកាលានុវត្តន៍ថ្មី ក្នុងការពង្រឹងពង្រីកមុខរបរ ឬអាជីវកម្មរបស់ខ្លួន ឱ្យកាន់តែសម្បូរបែបឡើង ផ្គត់ផ្គង់តម្រូវការក្នុងស្រុកជំនួសរាល់ផលិតផលនាំចូល។ ការផលិតបាននូវផលិតផលដែលជាតម្រូវការរបស់ប្រជាពលរដ្ឋមិនត្រឹមជួយឱ្យសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិចម្រើនប៉ុណ្ណោះទេ ថែមទំាងធ្វើឱ្យកម្ពុជាមានឯករាជ្យនិងម្ចាស់ការលើគ្រប់វិស័យ។ សម្តេចបានសង្កត់ធ្ងន់ថា”សូមយើងទំាងអស់គ្នាសូមប្តូរការឈឺចាប់របស់យើងនាពេលនេះ ទៅជាភាពរឹងមាំនិងធន់របស់ជាតិយើង”។ឆ្លៀតនៅក្នុងឱកាសនោះសម្តេចបានលើកឡើងពីយុទ្ធសាស្រ្តក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីរបស់រាជរដ្ឋាភិបាល ដែលបន្តអនុវត្តនូវគោលការណ៍ស្ងាត់តែមិនស្ងៀម។ សម្តេចលើកឡើងថាទោះបីពេលនេះ បទឈប់បាញ់បានកំពុងអនុវត្តយ៉ាងណាក្តី តែយើងត្រូវការការឧបត្ថម្ភគាំទ្រ ទាំងស្មារតីនិងសម្ភារជូនវីរយុទ្ធជន និងគ្រួសាររបស់គាត់ជាបន្តទៀត។ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណជូនដល់ប្រជាពលរដ្ឋទំាងអស់ដែលមានការជឿជាក់លើថ្នាក់ដឹកនាំមាន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំកម្ពុជាទាំងអស់ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិវិធី ប្រើប្រាស់យន្តការអន្តរជាតិនិងយន្តការទ្វេភាគី ខិតខំការពារបូរណភាពទឹកដី មិនឱ្យបាត់មួយមីលីម៉ែត្រនោះឡើយ។ លក្ខខណ្ឌនៃការអនុវត្តបទឈប់បាញ់ បានបើកផ្លូវឱ្យបងប្អូនភៀសសឹក ដែលមានលំនៅឋានតាមតំបន់ព្រំដែន អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញ ដោយគ្មានឧបសគ្គ និងប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ក្នុងតំបន់រៀងខ្លួន ផងដែរ។ កម្ពុជានៅតែរក្សាបានពេញលេញនូវសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែននេះជាមួយនឹងភាគីថៃ អនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងយន្តការទ្វេភាគីទាំងឡាយ ដែលមានជាធរមាន។អំណោយសប្បុរសធម៌ទាំងអស់ដែលរដ្ឋសភាទទួលបានពីសប្បុរជននានាបានធ្វើការបែងចែកជូនដល់រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មានដូចជាខេត្តព្រះវិហារ ខេត្តឧត្តរមានជ័ន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកោះកុង សម្រាប់ធ្វើការបែងចែកបន្តជូនវីរៈកងទ័ពនិងពលរដ្ឋភៀសសឹក។ ក្រៅពីនេះថវិកានិងសម្ភារមួយចំនួនទៀត សម្រាប់ចែកជូនវីរយុទ្ធជនដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងសម្រាប់ជូនក្រុមគ្រួសារវីរយុទ្ធជន ដែលបានពលីជីវិតជាដើម។រដ្ឋសភានៅតែបន្តទទួលអំណោយសប្បុរសធម៌និងបន្តធ្វើការបែងចែកអំណោយទាំងអស់នោះ តាមគោលដៅតម្រូវការ ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅ និងផ្សារភ្ជាប់ជានិច្ចរវាងយុទ្ធជនជួរមុខនិងពលរដ្ឋជួរក្រោយ៕

កម្ពុជានឹងបង្កើតស្ថានីយ៍បញ្ចូលថាមពលឱ្យគ្របបណ្តប់ទូទាំងប្រទេស បម្រើដល់ប្រជាពលរដ្ឋ និងការធ្វើអាជីវកម្ម

2026/01/09 10:58:12 am        285
កម្ពុជាបាននិងកំពុងជំរុញបង្កើតស្ថានីយ៍បញ្ចូលថាមពល សម្រាប់យានយន្តអគ្គិសនី ឱ្យគ្របបណ្តប់នៅទូទាំងប្រទេស បម្រើដល់ការ ធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការធ្វើអាជីវកម្ម ជាពិសេសសហគ្រាសដឹកជញ្ជូន តាមរយៈនៃការកាត់បន្ថយនូវខ្ពង់ចំណាយ និងការ ចូលរួមលើកកម្ពស់ថាមពលស្អាតជាដើម។ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុងពិធីសម្ពោធស្ថានីយ៍បញ្ចូលថាមពល សម្រាប់យានយន្ត អគ្គិសនី និងរថយន្តអគ្គិសនីបច្ចេកវិទ្យាចុងក្រោយរបស់ ហ្សូ ម៉ូធ័រ ខេមបូឌា នៅល្ងាចថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២៥ ថា ជុំវិញវិស័យ អគ្គិសនីនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា សម្តេចបានយកចិត្ត ទុកដាក់យ៉ាងខ្លាំង ដោយបានកសាងមូលដ្ឋានគ្រឹះមានស្ថិរភាពក្នុងការផ្គត់ផ្គង់អគ្គិសនី ជាពិសេសអគ្គិសនីដើរដោយថាមពលស្អាត ហើយបច្ចុប្បន្នដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាននិងកំពុងបន្តការកែទម្រង់ក្នុងល្បឿនលឿនមួយ បន្ថែមទៀត ដោយនៅក្នុងឆ្នាំ២០២៥ បានធ្វើឱ្យកម្ពុជាមានថាមពលស្អាតប្រមាណ ៦៣% នៃថាមពលសរុបក្នុងបណ្តាញជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ចំណែកការដាក់ឱ្យដំណើរសាកល្បង ស្ថានីយ៍បញ្ចូលថាមពលដ៏ធំមួយនៅរាជធានីភ្នំពេញនេះ គឺបាន ធ្វើឡើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីទាញយកផលប្រយោជន៍ពីការកែទម្រង់ក្នុងវិស័យអគ្គិសនី ជាក់ស្តែង ការដាក់ឱ្យដំណើរការស្ថានីយ៍សាកអាគុយនេះ បាននិងកំពុងចូលរួមនៅក្នុងសេដ្ឋកិច្ច-សង្គម តាមរយៈការប្រើប្រាស់រថយន្តអគ្គិសនី និងចូលរួមកាត់បន្ថយនូវខ្ទង់ចំណាយមួយចំនួន ចំពោះប្រជាពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនី និងអ្នកធ្វើអាជីវកម្មលើប្រតិបត្តិការ ដឹកជញ្ជូន និងភស្តុភាកម្មជាដើម។លោកបណ្ឌិត អ៊ីម សុធារិទ្ធ នាយកប្រតិបត្តិ ហ្សូ ម៉ូធ័រ ខេមបូឌា លើកឡើងថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និងការ ជួយជ្រោមជ្រែងក្រសួងរ៉ែ និងថាមពល និងស្ថាប័នពាក់ព័ន្ធ បានធ្វើឱ្យ ហ្សូ ម៉ូធ័រ ខេមបូឌា បានអភិវឌ្ឍន៍ស្ថានីយ៍បញ្ចូលថាមពលគ្រប់ ទីកន្លែងនៅកម្ពុជា ក្នុងនោះសម្រាប់ជាផែនការ នឹងជម្រុញពង្រាយស្ថានីយ៍បញ្ចូលថាមពលល្បឿនលឿនឱ្យបានចំនួន ៣០០ ទីតាំង នៅទូទាំងប្រទេស ក្នុងនោះនៅឆ្នាំ២០២៥ បានបង្កើតស្ថានីយ៍បញ្ចូលថាមពល មានចំនួន ៣០ ទីតាំង ចំណែកនៅក្នុងឆ្នាំ២០២៦នេះ គ្រោងសាងសង់ចំនួន ២០០ ទីតាំង និងនៅក្នុងឆ្នាំ២០២៧ ត្រូវបានគ្រោងប្រមាណ ៧០ ទីតាំងបន្ថែមទៀត ដើម្បីចូលរួមបង្កើតនូវ ហេដ្ឋារចនាសម្ព័ន្ធស្ថានីយ៍បញ្ចូលថាមពលឱ្យកាន់តែទូលាយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី, 

សម្ដេច ម៉ែន សំអន ជួបសំណេះសំណាល និងចែកអំណោយជូនដល់ពលរដ្ឋភៀសសឹក គ្រួសារវីកងទ័ព និងវីរនគរបាល ៤៦៧គ្រួសារ នៅស្រុករមាសហែក ខេត្តស្វាយរៀង

2026/01/09 10:52:54 am        208
ស្វាយរៀង៖ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង លោក​ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុម​ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញចុះជួប​សំណេះ​សំណាល និងចែកអំណោយជូនដល់ជនភៀសសឹកព្រមទាំងក្រុមគ្រួសារវីរកងទ័ព និង​វីរ​នគរបាល ចំនួន ៤៦៧គ្រួសារ នៅស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​មក​សួរ​សុខ​ទុក្ខ និងនាំយកនូវអំណោយរបស់សប្បុរសជន ជូនដល់បងប្អូនដោយផ្ទាល់ ប៉ុន្តែ​ក៏​មាន​ការ​សោក​ស្តាយ​ផងដែរ ចំពោះបងប្អូនត្រូវបានភៀសខ្លួន ចាកចេញពីផ្ទះសម្បែង បោះបង់ទីលំនៅ និង​ការងារបង្កបង្កើនផល ដោយសារតែការរំលោភបំពាន និងការឈ្លានពានក្នុងរយៈពេល ២១​ថ្ងៃ​កន្លង​ទៅនេះ។ សម្ដេចបានមានប្រសាសន៍ថា ស្ថានភាពនេះបានធ្វើឱ្យបងប្អូនជួបការលំបាកទាំងផ្នែកជីវភាព និង​ស្មារតី ប៉ុន្តែទោះជាយ៉ាងណា សម្តេចកិត្តិសង្គហបណ្ឌិត សូម​លើក​ទឹក​ចិត្ត​ឱ្យ​បង​ប្អូន​ទាំង​អស់​ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែងសាមគ្គីគ្នាដូច និងបន្តជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះសុខទុក្ខរបស់កងទ័ព និងប្រជាជនគ្រប់រូប ដើម្បីធានាបាននូវសុខសន្តិភាព និង​ការ​អភិវឌ្ឍប្រកបដោយចីរភាព៕

ព្រឹកនេះ បងប្អូនកម្មករនៅរោងចក្រ ញូថាហ្គេត ហ្វ៊ូតវែរ បានចូលធ្វើការវិញធម្មតាវិញហើយ

2026/01/09 10:39:17 am        250
នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ បងប្អូនកម្មករនិយោជិតនៃរោងចក្រ ញូថាហ្គេត ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅ ភូមិទីប៉ាត់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ បានចូលធ្វើការងារតាមធម្មតាវិញហើយ បន្ទាប់ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះសម្រួលដោះស្រាយករណីតវ៉ាដោយផ្ទាល់និងបានបញ្ចប់បញ្ហាសព្វគ្រប់នៅព្រឹកនេះ។ នេះបើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។លោកថ្លែងថា៖«ក្រោមការសម្របសម្រួលបន្ថែមទៀតពីសំណាក់មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈយ៉ាងលឿនរហ័ស ក្រោមការយកចិត្តទុកដាក់ខ្ពស់ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះការទាមទាររបស់បងប្អូនកម្មករ-កម្មការិនី នៃរោងចក្រ ញូថាហ្គេត ហ្វ៊ូតវែរ ត្រូវបានដោះស្រាយបញ្ចប់ ហើយពួកគាត់បានចូលបម្រើការងារជាធម្មតាវិញហើយ»។ សូមជម្រាបថា កាលពីរសៀលថ្ងៃទី៨ និងព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ មានករណីបងប្អូនកម្មករនិយោជិតនៅរោងចក្រខាងលើបានធ្វើកូដកម្មទាមទារឱ្យរោងចក្រអនុវត្តនូវលក្ខខណ្ឌការងារចំនួន១៣ចំណុច។អ្នកនាំពាក្យដដែលរូបនេះ បានអះអាងថា រាល់បញ្ហានានារបស់បងប្អូនកម្មករ-និយោជិត មិនថាតែក្នុងវិស័យកាត់ដេរ ឬវិស័យផ្សេងទៀតនោះទេ គឺក្រសួងការងារ តែងតែយកចិត្តទុកដាក់ដោះស្រាយដោយលឿនរហ័ស និងប្រកបដោយប្រសិទ្ធភាពដោយមិនព្រងើយកន្តើយនោះឡើយ។ បន្ថែមពីនេះ កម្មករនិយោជិតទាំងអស់អាចប្តឹង ឬផ្តល់ដំណឹងមកលេខHotline “១២៨៦” ដើម្បីឱ្យមន្ត្រីជំនាញរបស់ក្រសួង ដោះស្រាយបញ្ហាជូន៕

ឆ្នាំ២០២៥ប្រទេសចិនជាប់លំដាប់កំពូលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា ខណៈអាស៊ានទី២ និងអាមេរិកទី៣

2026/01/09 10:35:44 am        258
របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាគិតត្រឹមឆ្នាំ២០២៥នេះ ប្រទេសចិនបន្តជាប់លំដាប់កំពូលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា បន្ទាប់មកអាស៊ាន និងសហរដ្ឋអាម៉េរិក។យោងតាមសមិទ្ធផលការងារ ឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្ម ការនាំចេញ-នាំចូលទំនិញ រវាងកម្ពុជាជាមួយដៃគូអន្តរជាតិទាំងអស់ មានទឹកប្រាក់សរុបចំនួន ៦៥,២៤ពាន់លានដុល្លារ កើនឡើង ១៨ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ មានចំនួន ៥៥,៤៥ពាន់លានដុល្លារ។ ក្នុងនោះ កម្ពុជានាំចេញគិតជាទឹកប្រាក់បានចំនួន ៣១,២៨ពាន់លាន កើនឡើង ១៧ភាគរយ។ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា មានដូចជា ចិន តំបន់អាស៊ាន អាម៉េរិក សភាពអឺរ៉ុប ជប៉ុន កាណាដា ចក្រភពអង់គ្លេស កូរ៉េ អូស្រ្តាលី ឥណ្ឌា អេមីរ៉ាតអារ៉ាប់រួម និងប្រទេសដទៃទៀតជាច្រើន។លើកឡើងក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៨ ខែមករាកន្លងទៅ លោកជំទាវរដ្ឋមន្រ្តី ចម និម្មល បានលើកឡើងថា ការសម្រេចបាននូវសមិទ្ធិផលជាច្រើនទាំងនេះ ក្នុងនោះក្រសួងក៏បានធ្វើនូវពិពិធកម្មទីផ្សារ ដោយបានបើកនូវទីផ្សារថ្មីៗ ដែលក្នុងនោះពាក់ព័ន្ធនឹងការនាំចេញផលិតផលកម្ពុជាដោយបានកើនឡើងរហូតដល់១៦៩ប្រទេស នៅក្នុងឆ្នាំ២០២៥ ដែលកើនជាងឆ្នាំ២០២៤ ដែលមានចំនួន១៦៤ប្រទេស។ ទាំងអស់នេះ គឺជាលទ្ធផលនៃការដាក់ចេញនូវវិធានការដ៏មុតស្រួចជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលនៅក្នុងជំរុញការធ្វើពិពិធកម្មពាណិជ្ជកម្មក្នុងស្រុក និងការនាំចេញតាមរយៈវិធានការបង្កើនតម្លៃបន្ថែមនៅក្នុងខ្សែច្រវ៉ាក់តម្លៃ ពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ក្នុងស្រុក តំបន់ និងសកល លើកស្ទួយធុរកិច្ចថ្មី សហគ្រិនភាព និងបន្តធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្មដែលអាចចូលរួមនៅក្នុងភាពប្រកួតប្រជែង និងប្រសិទ្ធភាពខ្ពស់នៅក្នុងបរិបទពាណិជ្ជកម្មឌីជីថលផងដែរ។ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា អ្វីដែលជាការកត់សម្គាល់ គឺការរក្សាបាននូវទីផ្សារអាម៉េរិក ដែលជាទីផ្សារធំមួយសម្រាប់នាំចេញសម្លៀកបំពាក់ វាយនភណ្ឌស្បែកជើង និងសម្ភារៈធ្វើដំណើររបស់កម្ពុជា។ ការរក្សាបាននេះ ធ្វើបានតាមរយៈការចរចារពាណិជ្ជកម្មយ៉ាងស្វិតស្វាញរបសស់រាជរដ្ឋាភិបាលកម្ពុជា រហូតឈានទៅដល់សម្រេចបានអត្រាពន្ធ ១៩ភាគរយផងដែរ។សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ រយៈពេល២ថ្ងៃ គឺថ្ងៃទី៨ និង៩ ខែមករា ឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ ទីប្រឹក្សា មន្ត្រីរាជការ និងជំនួយការរបស់ក្រសួងពាណិជ្ជកម្មជាច្រើនដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។ សន្និបាតនេះ រៀបចំឡើងដើម្បីពិនិត្យ និងវាយតម្លៃទៅលើសមិទ្ធផលសំខាន់ៗដែលក្រសួងសម្រេចបាន និងពិភាក្សារកដំណោះស្រាយលើបញ្ហាប្រឈមនានា ព្រមទាំងដាក់ចេញទិសដៅការងារជាយុទ្ធសាស្រ្តរបស់ក្រសួងពាណិជ្ជកម្មសម្រាប់យកទៅអនុវត្តឆ្នាំបន្ទាប់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ការទាមទារប្តូរថ្ងៃឈប់សម្រាកប្រចាំឆ្នាំជាថវិកា មិនត្រឹមត្រូវតាមច្បាប់ឡើយ

2026/01/09 09:14:33 am        320
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី ៩ ខែ​មករា ឆ្នាំ២០២៦ បានឱ្យដឹងថា ការទាមទារប្តូរការឈប់សម្រាកប្រចាំឆ្នាំជាថវិកា មិន​មាន​ចែង​ក្នុង​ច្បាប់​នោះឡើយ។លោកស៊ុន មេសា៖ “យោងតាមកថាខណ្ឌទី៣ មាត្រា១៦៧ នៃច្បាប់ស្តីពីការងារ «អនុ​សញ្ញា​រួម​ណា​ដែល​មានគ្រោង​ឱ្យ​ប្រាក់​បំណាច់​ដើម្បី​ទូទាត់​សម្រាប់​ជួសកា​រ​ឈប់​សម្រាក​ព្រម​ទាំង​ការ​ព្រម​ព្រៀង​ស្តីពី​ការបោះបង់ ឬមិនព្រមប្រើ​សិទ្ធិ​ឈប់​សម្រាក​ប្រ​ចាំ​ឆ្នាំ​ត្រូវ​ទុក​ជា​មោឃ​ហើយ​គ្មាន​ហេតុ​ផល​អ្វី​ទាំង​អស់» មានន័យថា ការឈប់សម្រាក​ប្រចាំ​ឆ្នាំដែល​មាន​ប្រាក់​ឈ្នួលមិ​ន​អាច​ទូទាត់​ជា​ប្រាក់​បាន​ទេ”។លោកបន្ថែមថា ការឈប់សម្រាក​ប្រចាំ​ឆ្នាំ​ចំនួន​១៨​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ​គឺ​ជា​ពេល​វេលា​មួយ​ដែល​តម្រូវ​ឱ្យ​កម្មករ​និយោជិតធ្វើការឈប់សម្រាកដើម្បីថែទាំសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត គឺ​មិន​អាច​ទាម​ទារ​ឱ្យ​មានការទូទាត់ជាប្រាក់នៅពេលដែលកម្មករនិយោជិតកំពុងធ្វើការនៅក្នុងសហគ្រាស ក្រុម​ហ៊ុន រោងចក្រ បានទេ តែអាចទូទាត់ជាប្រាក់បាននៅពេលរំលាយកិច្ចសន្យាការងារ (បញ្ឈប់​ពី​ការងារ​)។ការបញ្ជាក់នេះ គឺធ្វើឡើងក្រោយពេលដែលបងប្អូនកម្មករនិយោជិតនៃរោងចក្រញូ ថា​ហ្គេត​ដែល​មាន​ទីតាំង​ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ដែលចង់ប្តូរថ្ងៃឈប់សម្រាកប្រចាំឆ្នាំជាថវិកា៕

វិស័យទេសចរណ៍កម្ពុជា នៅតែបន្តរក្សាភាពធន់ និងបន្តរក្សានូវភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់ ប្រកបដោយភាពជឿជាក់ បត់បែនឱ្យទាន់សភាពការណ៍

2026/01/09 08:16:37 am        236
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) និងលើកទិសដៅការងារបន្តឆ្នាំ២០២៦។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី សមាជិក ក.ផ.ផ. ដែលមាន ឯកឧត្តម លោកជំទាវ មកពីក្រសួង ស្ថាប័នរដ្ឋ និង លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលមកពីផ្នែកឯកជន ព្រមទាំងអង្គភាពប្រតិបត្តិរបស់ ក.ផ.ផ. សរុបប្រមាណ ៣០រូប។ សូមបញ្ជាក់ជូនថានេះក៏ជាកិច្ចប្រជុំលើកទី៨ របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលរៀបចំឡើងក្នុងគោលបំណង ៖ (១) ពិនិត្យលើវឌ្ឍនភាពការងារសម្រេចបានក្នុងឆ្នាំ២០២៥, (២) ការវាយតម្លៃអំពី ចំណុចខ្លាំង, ចំណុចខ្វះខាត, បញ្ហាប្រឈម និងសំណូមពរ, និង (៣) កំណត់ទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦។ អង្គប្រជុំបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបាននាពេលកន្លង គឺពិតណាស់កើតចេញពីការតម្រង់ទិសជាប់ជាប្រចាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ, សសរស្តម្ភយុទ្ធសាស្ត្រទាំង៦របស់វិស័យទេសចរណ៍ បានខិតខំប្រឹងប្រែងបំពេញការងារទៅតាមជំនាញសមត្ថកិច្ចរៀងៗខ្លួន ក្នុងស្មារតីបុរេសកម្ម, សកម្ម និងអន្តរសកម្ម ដើម្បីរក្សាភាពធន់នៃវិស័យទេសចរណ៍កម្ពុជាទប់ទល់នឹងវិបត្តិដែលបាននិងកំពុងប្រឈម។ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល ក៏បានគូសបញ្ជាក់បន្ថែមថា នៅក្នុងបរិការណ៍និងអរិភាពដែលកើតមានឡើងនាពេលបច្ចុប្បន្ន ជាមួយនឹងស្ថានភាពកាន់តែប្រែប្រួលរហ័សជាងការរំពឹងទុក មានដូចជា ទស្សនវិស័យសេដ្ឋកិច្ចសកលនៅតែបន្តត្រូវបានហ៊ុមព័ទ្ធដោយហានិភ័យ, ភូមិសាស្ត្រនយោបាយនៅបន្តស្ថានភាពតាងតឹង, ការឈ្លានពានពីសំណាក់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជា គឺជាកាលៈទេសៈដ៏លំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ផ្នែក គ្រប់ថ្នាក់ ក្នុងស្មារតីសាមគ្គីភាពរួបរួមឯកភាពជាធ្លុងមួយក្រោមដំបូលរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀត, ពង្រឹងភាពធន់បន្ថែមទៀត និង ពង្រឹងភាពម្ចាស់ការបន្ថែមទៀត។ ក្នុងន័យនេះ, ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ វិធានការគន្លឹះ ទិសដៅការងារបន្ត និងសកម្មភាពអនុវត្តជាក់ស្តែងសម្រាប់ឆ្នាំ២០២៦ សំដៅម៉្យាង បន្តរក្សាឱ្យបាននូវភាពធន់នៃវិស័យទេសចរណ៍កម្ពុជា, និង ម៉្យាងទៀតបន្តជំរុញសន្ទុះវិស័យទេសចរណ៍ ដើម្បីរក្សានូវភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់ ប្រកបដោយភាពជឿជាក់ ច្នៃប្រឌិត បត់បែនឱ្យទាន់សភាពការណ៍ និង មានភាពប្រយ័ត្នប្រយែងខ្ពស់។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្ដល់អនុសាសន៍៣ចំណុច ជូនក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ

2026/01/09 07:57:53 am        268
នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នៅសាលាខេត្តកំពង់ស្ពឺ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារសម្រេចបាន ក៏ដូចជាទិសដៅបន្តក្នុងក្របខ័ណ្ឌក្រុមការងារខេត្តកំពង់ស្ពឺទាំងមូល ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ចំពោះការចុះសួរសុខទុក្ខនិងយកជំនួយជូនដល់គ្រួសារវីរកងទ័ព និងជនភៀសសឹកនៅតាមទីកន្លែងផ្សេងៗ។ បន្ទាប់ពីបានស្ដាប់ការលើកឡើងរបស់ក្រុមការងារនៅតាមមូលដ្ឋាននានា ជុំវិញលទ្ធផលការងារសម្រេចបាន ជាពិសេសការលើកឡើង និងការពិភាក្សារកដំណោះស្រាយចំពោះកង្វល់និងសំណូមពរនានាដែលសេសសល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរួចមក ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបូកសរុបលទ្ធផលនៃការពិភាក្សា និងបានផ្ដល់នូវអនុសាសន៍ឆ្ពោះទៅដោះស្រាយកង្វល់ និងសំណូមពរដែលសេសសល់របស់ប្រជាពលរដ្ឋ ដោយបានតម្រង់ទិសចំនួន៣។ ទី១ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងរដ្ឋបាលដែនដីរបស់ខ្លួន គប្បីពង្រឹងការងារអភិបាលកិច្ចបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស បន្តដោះស្រាយកង្វល់ ឬសំណូមពរនានារបស់ប្រជាពលរដ្ឋប្រកបដោយសុភវិនិច្ឆ័យ និងស្របតាមតម្រូវការពិតប្រាកដជាក់ស្ដែងរបស់ប្រជាពលរដ្ឋ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ទី២ អាជ្ញាធរដែនដី និងក្រុមការងារចុះមូលដ្ឋាននានា គប្បីពិនិត្យលទ្ធភាពនៃការដោះស្រាយកង្វល់ ឬសំណូមពរនានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយប្រកាន់យកគោលការណ៍ ឈ្នះ-ឈ្នះ ទាំងអស់គ្នា តាមស្ថានភាពនៃកង្វល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ។ និង ទី៣ សូមបន្តយកចិត្តទុកដាក់ជាប្រចាំក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ផ្ដល់ភាពកក់ក្ដៅជូនដល់ប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព ជាពិសេសគាំទ្ររាល់ការវិនិយោគនានានៅលើទឹកដីខេត្តកំពង់ស្ពឺ ដើម្បីស្ថិរភាពនិងកំណើនការងារជូនកូនចៅប្រជាពលរដ្ឋ។

អន្តរស្ថាប័ន ចុះពិនិត្យ និងវាយតម្លៃហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ នៅខេត្តបន្ទាយមានជ័យ

2026/01/08 08:56:58 pm        268
បន្ទាយមានជ័យ៖ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ នៅខេត្តបន្ទាយមានជ័យ។ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ គ.ជ.គ.ម. បានចូលរួមកិច្ចប្រជុំ ដើម្បីសិក្សាវាយតម្លៃស្ថានភាពហេដ្ឋារចនាសម្ព័ននានា ដែលរងផលប៉ះពាល់ពីការបាញ់ផ្លោងរបស់យោធាថៃកាលពីពេលថ្មីៗនេះ នៅក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ។កិច្ចប្រជុំពិភាក្សាខាងលើបានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាសមាជិកក្រុមការងារចំពោះកិច្ច, ឯកឧត្តម ថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេសមួយចំនួន។ក្នុងបេសកកម្មនេះដែរ, ឯកឧត្តម គីម វីរៈ ក៏បានចូលរួមជាមួយក្រុមការងារចុះជួបពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅបណ្តោះអាសន្នតាមជំរំសុវត្ថិភាព ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ជាពិសេសពលរដ្ឋ ដែលមានលំនៅឋានរងការបំផ្លិចបំផ្លាញដោយការបាញ់ផ្លោងរបស់យោធាថៃ លើដែនអធិបតេយ្យកម្ពុជា។

ការតវ៉ារបស់បងប្អូនកម្មកររោងចក្រ ញូ ថាហ្គេត ហ្វ៊ូតវែរ ត្រូវបានដោះស្រាយសះជាភ្លាមៗក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់របស់ក្រសួងការងារ ដោយកម្មករវិលចូលធ្វើការធម្មតាវិញ​ នៅថ្ងៃស្អែកនេះ

2026/01/08 07:08:30 pm        320
(ភ្នំពេញ)៖ ការតវ៉ារបស់បងប្អូនកម្មករកម្មការិនីនៃរោងចក្រ ញូ ថាហ្គេត ហ្វ៊ូតវែរ (NEW TARGET FOODWEAR (CAMBODIA) CO.,LTD) ដែលមានទីតាំងស្ថិតស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានដោះស្រាយចប់សព្វគ្រប់នៅល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះបើតាមការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ លោកបានអះអាងថា៖ «ក្រោយទទួលបានដំណឹងនៃការតវ៉ារបស់បងប្អូនកម្មករ មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះដល់ទីតាំងភ្លាមៗ ធ្វើការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ជាមួយភាគីទាំងពីរ។ ក្រោយការសម្របសម្រួលរបស់មន្ត្រីជំនាញភាគីទាំងពីរបានឯកភាពគ្នាបញ្ចប់បញ្ហាសព្វគ្រប់ត្រឹមល្ងាចថ្ងៃទី៨ ខែមករានេះ ដោយកម្មករយលព្រមវិលចូលបម្រើការងារវិញជាធម្មតានៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ»។ការដោះស្រាយដ៏លឿនរហ័សនិងមានប្រសិទ្ធភាពរបស់ក្រសួងការងារ ចំពោះកម្មករកម្មការិនីយ៉ាងដូច្នេះ ត្រូវបានអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អះអាងថាគឺជាកិច្ចការងារអាទិភាពរបស់ក្រសួងក្នុងការយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករនិយោជិត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM