ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ

ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង នាំយកអំណោយឧបត្ថម្ភគ្រួសារវីរកងទ័ពជួរមុខ ៣០០គ្រួសារ នៅ​ស្រុក​សង្កែ

2026/01/08 04:35:30 pm        253
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងក្រុមការងារ បាន​អញ្ជើញ​ចុះជួ​បសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និង​សម្ភារ​ប្រើប្រាស់ដែលទទួលបានពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត ​បច្ចេកវិទ្យា និងនវានុវត្តន៍ផ្តល់តាមរយៈរដ្ឋាករទឹកបាត់ដំបង និងអំណោយ​ដែល​ទទួល​បាន​ពីសប្បុរសជន​ឧបត្ថម្ភ​ជូន​ដល់​គ្រួសារ​វីរកងទ័ពជួរ​មុខ​ចំនួន ៣០០​គ្រួសារ​នៅ​ស្រុកសង្កែ។ ពិធីនេះធ្វើឡើងនៅបរិវេណសាលាស្រុកសង្កែ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦។ក្នុង​ឱកាសនោះ ឯកឧត្តម សុខ លូ បាន​ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូន​ប្រជា​ពលរដ្ឋ​​ដែល​មានសាច់ញាតិ ជាកងទ័ពបម្រើ​ជាតិ​តស៊ូ​លះ​បង់​គ្រប់​បែប​យ៉ាងក្នុ​ង​ការ​ការពារ​បូរណ​ភាព​ទឹក​ដីយ៉ាងអង់អាចក្លាហាន។ឯកឧត្តម សុខ លូ ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវរួបរួមគ្នា និងជឿជាក់​លើ​ការ​ដឹកនាំ​របស់​សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេ​ច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្តេច​ទាំងទ្វេ​តែង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​សុខទុក្ខប្រជាពលរដ្ឋទូទៅ និងក្រុមគ្រួសារវីរកងទ័ពជានិច្ច។ឯកឧត្តមអភិបាលខេត្ត សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែង​តែ​យក​ចិត្តទុកដាក់ចំពោះគ្រួសារវីរកងទ័ពជួរមុខជានិច្ចដោយមិនទុកបងប្អូនចោលឡើយ តែងតែ​មើល​ថែ ឧបត្ថម្ភទំនុកបម្រុងមិនឱ្យជួបការខ្វះខាតឡើយ។ឯកឧត្តម បានបន្តទៀតថា ការយកចិត្តទុកដាក់​នេះ​ដើម្បី​កុំឱ្យបងប្អូនវីរកងទ័ពជួរមុខ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះក្រុមគ្រួសារ សាច់ញាតិ ព្រោះវីរកងទ័ពត្រូវមានកាតព្វកិច្ច​ឈរ​ជើង​ការ​ពា​រ​បូរណ​ភាព​ទឹក​ដីដូចនេះក្រុមគ្រួសារត្រូវបានអាជ្ញាធរ បន្តយកចិត្តទុកដាក់គ្រប់ពេលវេលា៕

ឆ្នាំ២០២៥ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មសរុបចំនួនជាង ៦៥ ពាន់លានដុល្លារ កើនឡើង ១៨ ភាគរយ

2026/01/08 04:34:47 pm        116
ភ្នំពេញ ៖ គិតត្រឹមបំណាច់ឆ្នាំ២០២៥កន្លងទៅ ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានទឹកប្រាក់ចំនួន ៦៥,២៤ពាន់លានដុល្លារ មានការកើនឡើង ១៨ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។​ក្រសួងពាណិជ្ជកម្មនៅក្នុងខ្លឹមសារនៃសមិទ្ធផលការងារ ឆ្នាំ២០២៥ ដែលបានបង្ហាញនៅក្នុងកម្មវិធីបូកសរុបលទ្ធផលការងារ និងលើកទិសដៅការងារបន្ត កាលពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ក្នុងនោះការនាំចេញ កម្ពុជាសម្រេចបានទឹកប្រាក់ចំនួន ៣១,២៨ពាន់លាន កើនឡើង ១៧ភាគរយ និងការនាំចូលសម្រេចបាន ៣៣,៩៦ពាន់លានដុល្លារ កើនឡើង ១៨ភាគរយ។ ទំនិញសំខាន់ៗ ១០មុខរបស់កម្ពុជាដែលបាននាំចេញ មានដូចជា៖ សម្លៀកបំពាក់, ស្បែកជើង, សម្ភារៈធ្វើដំណើរ, អង្ករ, សំបកកង់រថយន្ត, គ្រាប់ស្វាយចន្ទី, គ្រឿងអេឡិចត្រូនិកនិងភាគបំណែក, ដំឡូងមី, កង់ និងខ្សែភ្លើងនិងបង្គុំខ្សែភ្លើង។នៅក្នុងពិធីបើកអង្គសន្និបាត លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានស្នើឱ្យមន្រ្តីក្រោមឱវាទទាំងនៅក្នុងនិងក្រៅប្រទេស សូមមានការយកចិត្តទុកដាក់ តាមដានស្តាប់ការងារ គោរពនូវបទវិន័យឱ្យបានត្រឹមត្រូវ និងត្រង់យកព័ត៌មានទាំងអស់ដោយយកចិត្តទុដាក់ ជាឱកាសក្នុងការរៀនសូត្រនៅក្នុងឱកាសស្វែងយល់ និងទទួលបាននូវពុទ្ធិថ្មីៗថែមទៀត។ ហើយជាពិសេសតែម្តង គឺផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៦នេះ ថាតើពាណិជ្ជកម្មកម្ពុជាចង់ដើរទៅណា? ធ្វើអ្វីខ្លះ? ជាដើម។នៅក្នុងបទបង្ហាញស្តីពីលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥កន្លងទៅ ក្រសួងមិនត្រឹមតែយកចិត្តទុកដាក់ខ្លាំងលើវិស័យពាណិជ្ជកម្មអន្តរជាតិនោះទេ តែក្រសួងក៏បានយកចិត្តទុកដាក់ទៅលើវិស័យពាណិជ្ជកម្មក្នុងប្រទេសផងដែរ។ ទាក់ទងនឹងការលើកស្ទួយទីផ្សារក្នុងស្រុក ឯកឧត្តម បានគូសបញ្ជាក់ថា ក្រសួងបានផ្តោតសំខាន់លើការរក្សាឱ្យបាននូវស្ថេរភាពតម្លៃទំនិញសម្រាប់បម្រើជីវភាព និងទំនិញយុទ្ធសាស្រ្តដែលចរាចរណ៍លើទីផ្សារក្នុងស្រុក ដោយត្រូវរក្សាមិនឱ្យតម្លៃទំនិញឡើងខ្ពស់ព្រោះធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ និងមិនឱ្យធ្លាក់ខ្លាំងពេកព្រោះធ្វើឱ្យប៉ះពាល់ដល់ផលិតកម្មនិងផលិតករ ខណៈ ការប្រើប្រាស់ផលិតផលក្នុងស្រុក និងការលើកស្ទួយផលិតផលខ្មែរត្រូវបានលើកស្ទួយ និងត្រូវបានជំរុញយ៉ាងទូលំទូលាយ បន្ទាប់ពីមានជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ដែលនិន្នាការក្នុងចំណោមអ្នកប្រើប្រាស់ផលិតផលនៅលើទីផ្សារ គឺគាំទ្រផលិតផលខ្មែរជាជាងប្រើប្រាស់ផលិតផលបរទេសដែលជាការរីកចម្រើនមួយ ទាំងផ្នែកស្មារតី និងជាការរួមចំណែកសម្រាប់ជំរុញសហគ្រាសតូចនិងមធ្យមក្នុងស្រុកឱ្យមានកម្លាំងចិត្តក្នុងការផលិតទំនិញបន្ថែមទៀតដើម្បីបម្រើឱ្យទីផ្សារ៕អត្ថបទ៖ ឈិត បូរ៉ាវី

ឆ្នាំ២០២៥ ច្រកទ្វាព្រំដែនអន្តរជាតិបាវិត ទទួលភ្ញៀវជាតិ និងអន្តរជាតិ​ធ្វើដំណើរ​ឆ្លង​កាត់​ជិត ២លាននាក់ មាន១៦០សញ្ជាតិ

2026/01/08 04:25:38 pm        449
លោក ពុធ សុភាកែវ មន្ត្រីជំនួយការច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី៨ ខែ​មករា​ ឆ្នាំ២០២៦នេះ បានប្រាប់ទូរទស្សន៏ BTV អោយដឹងថា ក្នុងរយៈពេល ១ឆ្នាំ ឆ្នាំ២០២៥ កន្លង​ទៅនេះ ច្រកទ្វារព្រំដែន បានទទួលភ្ញៀវជាតិ និងអន្តរជាតិ ធ្វើដំណើរឆ្លងកាត់ ចូល មក​កម្ពុជា មានចំនួន ១លាន ៨សែន ០ ម៉ឺន ២ពាន់ ៧៤៧នាក់ ស្មើនិង១៦០សញ្ជាតិ បើប្រៀប​ធៀប​ទៅ​ឆ្នាំ២០២៤ ភ្ញៀវមានការកើនឡើង ចំនួន ២សែន ២ម៉ឺន ៤ពាន់ ០៤៨នាក់ ស្មើ​និង​១២.៤២%ក្នុងនោះមានភ្ញៀវបរទេសចូលសរុប ១លាន ៤សែន ៨ម៉ឺន ០ពាន់ ៨៣៣នាក់ មាន​១៥៩សញ្ជាតិ។ លោកបានបញ្ជាក់បន្ថែមថា ទន្ទឹមនិងភ្ញៀវបរទេស និងភ្ញៀវខ្មែរវិលត្រឡប់ចូលមកកម្ពុជា បន្ទាប់​ពី​បំពេញ​កិច្ច​ការអន្តរជាតិ ពិភាក្សាផ្លាស់ប្តូរ ទំនិញ និងសម្រាក់លំហែកាយ ក្នុងរយៈ​ពេល​១​ឆ្នាំ​២០២៥​នេះ​ដែរ ច្រកទ្វារព្រំដែន នូវបានធ្វើការសម្របសម្រួលជូនភ្ញៀវចេញ សរុប១លាន ៧សែន ៧ម៉ឺន ១ពាន់ ៨២០នាក់ មាន១៦៨សញ្ជាត្តិ បើប្រៀបធៀបទៅឆ្នាំ២០២៤ មានភ្ញៀវ​ចេញ​មាន​ការ​កើន​ឡើងមានចំនួន២សែន ៤ម៉ឺន ៦ពាន់៦៧៧នាក់ ស្នើនិង១៣.៩២%​ក្នុង​នោះ​ភ្ញៀវបរទេស​ចេញ​សរុប ១លាន ៤សែន ៥ម៉ឺន ៣ពាន់ ៣៤៣នាក់ ស្មើនិង១៦៧សញ្ជាតិ។លោកបានបញ្ជាក់ថា កត្តាដែលភ្ញៀងបរទេស បានចូលមកកម្ពុជាច្រើន នៅក្នុងរយៈពេល១ ឆ្នាំ​២០២​៥នេះ បើតាមការសន្និដ្ឋានរបស់មន្ត្រីច្រក គឺភ្ញៀវមានទំនប់​ចិត្ត​លើ​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋាភិបាល ទី១ ការងារសន្តិសុខល្អ ទី២ ច្រកទ្វារព្រំដែនគោកនៅភាគខាងលិច ត្រូវបាន​ភាគី​ថៃ​បិទ​មិន​អោយភ្ញៀវចេញចូល ពិសេសជាងនោះទៅ​ទៀត​រាជ​រដ្ឋាភិបាល​បាន​ធ្វើ​ការ​បញ្ជៀស​ទប់​ស្កាត់​ជំងឺ​ដង្កាត់ឆ្លងចូលសហគមន៍ និងពលរដ្ឋ៕

អភិបាលខេត្តកោះកុង កំពុងសម្របសម្រួលជាមួយភាគីថៃ ដើម្បីដោះលែងប្រជានេសាទ៤នាក់

2026/01/08 04:15:34 pm        500
លោកជំទាវអភិបាលខេត្តកោះកុង បាននឹងកំពុងប្រឹងប្រែងសម្របសម្រួលជាមួយភាគីថៃ ដើម្បី​ឱ្យ​មាន​ការ​ដោះលែងប្រជានេសាទចំនួន៤នាក់ ក្រោយការឃាត់ខ្លួន ករណី​នេសាទ​ចូល​ដែន​សមុទ្រ​។កា​រ​អះអាងបែបនេះរបស់លោកជំទាវ ឈី វ៉ា បានធ្វើឡើងក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ប្រជា​នេសាទ រសៀលថ្ងៃទី៧ខែមករា ស្វែងយល់ពីសុខទុក្ខ និងផ្ដល់ការណែនាំ​សំខាន់ៗ​លើ​ការ​ងារ​សន្តិសុខ និងសុវត្ថិភាពសមុទ្រ។លោកជំទាវអភិបាលខេត្តកោះកុង បានបន្ថែមទៀតថា ប្រជា​នេសាទ​អាច​រក​ទិន្ន​ផល​នេសាទ​ក្បែរ​ៗ​ច្រាំង​សិន ដោយសារស្ថានភាពព្រំដែនបច្ចុប្បន្នកំពុងមានភាពតានតឹង សុំកុំទាន់ចេញ​ទៅ​នេសា​ទ​ឆ្ងាយ ឬក្បែរបន្ទាត់ព្រំដែន និងក្បែរតំបន់កងទ័ពជើងទឹកប្រទេសជិតខាងពេក។ ទោះ​បី​ការ​ប្រកប​របរមានសារៈសំខាន់សម្រាប់ជីវភាពក៏ដោយ ប៉ុន្តែអាយុជីវិតគឺសំខាន់បំផុត។ ទន្ទឹម​នោះដែរ លោកជំទាវ ឈី វ៉ា ក៏អំពាវនាវដល់ប្រជានេសាទចូលរួមចុះបញ្ជីទូកស្របច្បាប់ តាម​គោលការណ៍ច្បាប់។ ការធ្វើបែបនេះ មិនត្រឹមតែដើម្បីភាពស្របច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែ​វា​ក៏​ជា​ផ្នែក​មួយ​នៃការគ្រប់គ្រងសន្តិសុខ និងការពារផលប្រយោជន៍​របស់​បង​ប្អូន​ប្រជា​នេសាទ​ខ្លួន​ឯង​ផង​ដែរ​។លោកជំទាវអភិបាលខេត្ត បានសង្កត់ធ្ងន់ឱ្យបងប្អូនប្រជានេសាទទាំងអស់ បន្តជឿ​ជាក់​លើ​ការ​ដឹក​នាំ​របស់​រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដី ដើម្បីរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាព​នៅ​តាម​តំបន់​សមុទ្រ​យើង និងប្រទេសជាតិយើង ឱ្យបានគង់វង្ស៕

អ្នកតាមដានស្ថានការណ៍នយោបាយកត់សម្គាល់អំពីភាពបរាជ័យគ្រប់ទម្រង់របស់ថៃក្នុងអំពើឈ្លានកម្ពុជា

2026/01/08 03:58:41 pm        503
អ្នកតាមដានស្ថានការណ៍នយោបាយ បានកត់សម្គាល់ឃើញអំពីភាពបរាជ័យគ្រប់ទម្រង់របស់ថៃ ក្នុងអំពើ ឈ្លានកម្ពុជា ដែលនាំឱ្យបាក់មុខជាខ្លាំងនៅលើឆាកអន្តរជាតិ ។បណ្ឌិត ស៊ិន សារុន អ្នកតាមដានស្ថានការណ៍នយោបាយ និងជាអតីតមន្ត្រីការទូតជាន់ខ្ពស់កម្ពុជាប្រចាំ នៅប្រទេសថៃ បានមើលឃើញថា នយោបាយទុច្ចរិតរបស់ថៃមកលើកម្ពុជា ទាំងរដ្ឋាភិបាល និងយោធាដែលបាន ចែកផ្លូវគ្នាដើរក្នុងគោលដៅតែមួយដើម្បីឈ្លានពានកម្ពុជានោះ គឺពុំទទួលបានលទ្ធផលដូចគ្នា ពោលគឺថៃ បានបាត់ បង់នូវសម្ព័ន្ធមិត្តទាំងអស់នៅលើឆាកអន្តរជាតិ។លោកបណ្ឌិត បានយល់ឃើញថា ជាធម្មតា ការធ្វើសង្គ្រាម គេតែងតែពឹងផ្អែកលើកម្លាំងខ្លួនឯងផង និង សម្ព័ន្ធមិត្តផង ប៉ុន្តែមកដល់ពេលនេះ ថៃឥតទទួលបាននូវលទ្ធផលអ្វីទាំងអស់ ក្រៅតែពីបានបំផ្លាញនូវមុខមាត់ របស់ខ្លួននៅលើឆាកអន្តរជាតិ។លោកបណ្ឌិតបានមានប្រសាសន៍ថា ភាពបរាជ័យរបស់ថៃក្នុងមហិច្ឆតាវង្វេងប្រវត្តិសាស្ត្របែបនេះ ថៃគួរ តែកត់ត្រាទុក ថាខ្លួនគឺមិនអាចធ្វើអ្វីស្រេចតែចិត្តតាមការចង់បាននោះទេ។ រហូតមកដល់ពេលនេះ ទាំងនយោ បាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងផ្នែកសារព័ត៌មាន កម្ពុជាគ្រប់គ្រងបានទាំងអស់ រីឯថៃ បានបាក់មុខលើ គ្រប់វិស័យប្រៀបដូចកំពុងដើរស្រាតនៅលើឆាកអន្តរជាតិ៕ អត្ថបទ៖ មុត សុទ្ធ

ក្រុម AOT ចុះពិនិត្យផលប៉ះពាល់ដោយការវាយប្រហាររបស់យោធាថៃនៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ

2026/01/08 03:52:12 pm        434
បន្ទាប់ពីមានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃ ដែលបានប្រើប្រាស់អាវុធធុនធ្ងន់ផ្លោងចូលមកក្នុងភូមិសាស្ត្រដីខ្មែរ បង្កឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងដំណំ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំកម្លាំងចូលរួមជាមួយក្រុម AOT ដើម្បីពិនិត្យផលប៉ះពាល់ក្រោយទាហានថៃវាយប្រហារមកលើច្រកអន្តរជាតិអូរស្មាច់ ដែលស្ថិតក្នុងសង្កាត់ ក្រុងសំរោងខេត្តឧត្ដរមានជ័យ។

ឯកឧត្តម ហ៊ុន ម៉ានី៖ ការដាក់បញ្ចូលមុខវិជ្ជា«ឧត្តមភាពមន្រ្តី»នឹងផ្តល់ផលប្រយោជន៍ច្រើនដល់មន្រ្តីរាជការ

2026/01/08 03:49:18 pm        334
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលា ភូមិន្ទរដ្ឋបាល បានមានប្រសាសន៍ថា ការដាក់បញ្ចូលមុខវិជ្ជា «ឧត្តមភាពមន្រ្តី» នឹងផ្តល់ផលប្រយោជន៍ជាច្រើន ដល់មន្រ្តីរាជការ ។នៅព្រឹកថ្ងៃទី៨ ខែមករា នេះ បានអញ្ជើញផ្តល់បាឋកថាស្តីពី «ឧត្តមភាពមន្ត្រី» ជូនដល់គណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្រ្តីក្រមការ ជំនាន់ទី១១ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងមន្ត្រីមធ្យម ឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ១០០០អង្គ/នាក់ នៅវិទ្យាស្ថានជាតិអប់រំ។នៅក្នុងអង្គពិធីឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា «ឧត្តមភាពមន្ត្រី» ជាមុខ វិជ្ជាដាក់បន្ថែមក្នុងការបណ្តុះបណ្តាលមន្ត្រីនៅសាលាភូមិន្ទរដ្ឋបាល។ ហើយមុខវិជ្ជានេះ សិក្សាដោយផ្តោតទៅលើបុព្វហេតុនៃការក្លាយជាមន្ត្រីរាជការ កាតព្វកិច្ច សិទ្ធិ និងអត្ថប្រយោជន៍នៃមន្ត្រីរាជការ ស្តង់ដារវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីរាជការ វប្បធម៌ការងារស្ថាប័នសាធារណៈ និងការផ្សារភ្ជាប់នូវឧត្តមគតិរបស់មន្ត្រីរាជការទៅនឹងទស្សនៈសង្គមជាតិ ព្រមទាំងមានកម្មវិធីទស្សនកិច្ចសិក្សា ដើម្បីសិក្សាឈ្វេងយល់អំពីឧត្តមានុវត្តន៍ ក្នុងវិស័យសាធារណៈ។ជាមួយគ្នានេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ឯកឧត្តមនាយក បានលើកឡើងពីប្រវត្តិសិក្សា និងបទពិសោធការងាររបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ន ពិសេសក្នុងក្របខ័ណ្ឌក្រសួងមុខងារសាធារណៈ រួមមានការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ទន្ទឹមនេះ ឯកឧត្តមបានសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចំពោះការចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកចែក រំលែកចំណេះដឹង និងបទពិសោធជូនដល់អង្គពិធី។ គួរបញ្ជាក់ដែរថា «ឧត្តមភាពមន្ត្រី» គឺជាសញ្ញាណមួយក្នុងរដ្ឋបាលសាធារណៈ ដែលត្រូវបានផ្តួចផ្តើមដោយផ្ទាល់ពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងទទួលបានការអនុម័តក្នុងអង្គប្រជុំក្រុមប្រឹក្សា សាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ដើម្បីរៀបចំបញ្ចូលមុខវិជ្ជា «ឧត្តមភាពមន្ត្រី» ក្នុងកម្មវិធីបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល៕ អត្ថបទ៖ ទូច សោភ័ណ 

ឯកឧត្តម ហ៊ុន ម៉ានី៖«ដើម្បីជាតិរីកចម្រើនបានចាំបាច់តម្រូវមានការចូលរួមពីមន្ត្រីរាជការ និងភាគីពាក់ព័ន្ធទាំងអស់»

2026/01/08 03:49:01 pm        148
ភ្នំពេញ៖ «ដើម្បីជាតិរីកចម្រើនបានចាំបាច់តម្រូវមានការចូលរួមពីមន្ត្រីរាជការ និងភាគីពាក់ព័ន្ធទាំងអស់។ ហេតុនេះ មន្ត្រីរាជការគ្រប់រូបត្រូវយល់ថា រាល់តួនាទីភារកិច្ចដែលខ្លួនបំពេញសុទ្ធសឹងតែបានរួមចំណែកក្នុងការអភិវឌ្ឍជាតិរបស់ខ្លួន ជាពិសេសរួមគ្នា ដើម្បីសម្រេចបាននូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ»។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ក្នុងឱកាសធ្វើបាឋកថាស្តីពី «ឧត្តមភាពមន្ត្រី» ជូនគណៈគ្រប់គ្រង និងមន្ត្រីរាជការ ព្រមទាំងសិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិអប់រំ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានថ្លែងថា សាលាភូមិន្ទរដ្ឋបាល បានដើរតួយ៉ាងសំខាន់ណាស់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលពោរពេញដោយសមត្ថភាព និងពង្រាយឱ្យទៅបម្រើការងារនៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើសពីនេះបន្ថែមទៀត បានបណ្តុះបណ្តាលមន្ត្រី ដែលកំពុងបំពេញការងារនៅតាមស្ថាប័នថ្នាក់ជាតិផងដែរ។ ផ្អែកទៅលើភាពចាំបាច់ ក្នុងការបណ្តុះឆន្ទៈ មនសិការ និងស្មារតីស្នេហាជាតិរបស់មន្ត្រីរាជការ ក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានសម្រេចបន្ថែមមុខវិជ្ជា «ឧត្តមភាពមន្ត្រីរាជការ» ក្នុងវគ្គបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល ដោយចាប់ផ្តើមការអនុវត្តក្នុងកម្មវិធីសិក្សារបស់សិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ ដែលបានជ្រើសរើសតាមបទដ្ឋាននិយាមនីតិប្រតិបត្តិថ្មី។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឧត្តមភាពមន្ត្រីរាជការ សំដៅលើសមត្ថភាព ឆន្ទៈ មនសិការ សុចរិតភាព និងឧត្តមគតិល្អរបស់មន្ត្រីរាជការ ដែលយល់ច្បាស់ពីបុព្វហេតុក្នុងការក្លាយទៅជាមន្ត្រី និងការរៀបចំឥរិយាបថ ឱ្យក្លាយទៅជាមន្ត្រីគំរូ ដើម្បីបម្រើផលប្រយោជន៍ដល់អង្គភាព ស្ថាប័នសាធារណៈ និងសង្គតិភាព ជាពិសេសការផ្សារភ្ជាប់ឧត្តមគតិរបស់មន្ត្រី និងទស្សនៈសង្គមជាតិ និងក្នុងគោលដៅលើកកម្ពស់វិបុលភាពសង្គម។ ភាពចាំបាច់ដែលត្រូវបញ្ចូលមុខវិជ្ជា ឧត្តមភាពមន្ត្រីរាជការស៊ីវិលនេះ ឬឥរិយាបថ លក្ខណៈសម្បត្តិជាមន្ត្រីរាជការ ក្នុងការតម្កល់ទុកផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនជាចំបងនេះ មានក្នុងខ្លួនមន្ត្រីរាជការគ្រប់រូប។ ឯកឧត្តម ក៏បានចែកធាតុផ្សំនៃឧត្តមភាពមន្ត្រីរាជការជា ៣កម្រិតរួមមាន៖ កម្រិតទី១ កម្រិតបុគ្គល គឺយល់ច្បាស់ពីបុព្វហេតុក្នុងការក្លាយជាមន្ត្រី ដឹងពីកាតព្វកិច្ច សិទ្ធិ និងអត្ថប្រយោជន៍មន្ត្រីរាជការ ដោយប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួន។ ត្រូវពង្រឹងសមត្ថភាពតាមជំនាញ អនុវត្តវិជ្ជាជីវៈ និងគោរពប្រតិបត្តិក្រមសីលធម៌ ឱ្យបានត្រឹមត្រូវ ជាពិសេសច្បាប់ និងលិខិតបទដ្ឋាននានា។ កម្រិតទី២ កម្រិតស្ថាប័ន គឺការសមាហរណកម្មខ្លួនទៅក្នុងអង្គភាព ដែលខ្លួនបំពេញការងារ ដោយយល់ច្បាស់ពីវប្បធម៌ការងារ និងបេសកកម្មនៃស្ថាប័នខ្លួន ហើយចូលរួមបំពេញការងារឱ្យឆ្លើយតបតាមផែនការស្ថាប័នឱ្យបានខ្ជាប់ខ្ជួន។ កម្រិតទី៣ កម្រិតជាតិ គឺត្រូវបម្រើប្រយោជន៍សាធារណៈ និងផ្សារភ្ជាប់បេសកកម្ម និងឧត្តមគតិរបស់ខ្លួនជាមួយនឹងជាតិ។ ឯកឧត្តមបានបន្ថែមថា "ក្នុងន័យសាមញ្ញ ដើម្បីជាតិរីកចម្រើនបាន ចាំបាច់តម្រូវមានការចូលរួមពីមន្ត្រីរាជការ និងភាគីពាក់ព័ន្ធទាំងអស់។ ហេតុនេះ មន្ត្រីរាជការគ្រប់រូប ត្រូវយល់ថារាល់តួនាទីភារកិច្ចដែលខ្លួនបំពេញសុទ្ធសឹងតែបានរួមចំណែកក្នុងការអភិវឌ្ឍជាតិរបស់ខ្លួន ជាពិសេសយើងរួមគ្នា ដើម្បីសម្រេចបាននូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ និងសម្រេចបាននូវអ្វីដែលយើងបានឯកភាព និងជឿជាក់ថាជា «ឧត្តមភាពមន្ត្រីរាជការ»។ ឆ្លើយតបនៃខ្លឹមសារទស្សនាទានទាំង ៣កម្រិតបាន មន្ត្រីគ្រប់រូបត្រូវស្វែងយល់ ឱ្យបាននូវធាតុផ្សំនៃឧត្តមភាពមន្ត្រីរាជការ ដែលមានសមាសធាតុ ចំនួន៥ គឺ៖ (១)បុព្វហេតុនៃការក្លាយជាមន្ត្រី, (២)កាតព្វកិច្ច និងសិទ្ធិ ព្រមទាំងអត្ថប្រយោជន៍មន្ត្រីរាជការ, (៣)សមត្ថភាព និងស្តង់ដាវិជ្ជាជីវៈ និងក្រមសីលធម៌ជាមន្ត្រីរាជការ, (៤)វប្បធម៌ការងារស្ថាប័នសាធារណៈ និង (៥)ការផ្សារភ្ជាប់ឧត្តមគតិនៃមន្ត្រីរាជការទៅនឹងទស្សនៈរបស់សង្គមជាតិ។" ជាការសំណូមពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សូមឱ្យសិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ ដែលជាសិក្ខាកាម ទទួលផ្សព្វផ្សាយ និងឱ្យតម្លៃទៅលើពាក្យ «ឧត្តមភាពមន្ត្រីរាជការ» ដែលផ្សារភ្ជាប់នឹងអំពើល្អ សុចរិតភាព ការបម្រើប្រទេសជាតិ និងប្រជាជនដោយស្មោះត្រង់ និងមានកិត្តិយស៕

ទេសចរអន្តរជាតិបន្តមកលេងកម្ពុជាដោយរីករាយ ទោះក្នុងកាលៈទេសៈ​កម្ពុជា​មាន​បញ្ហា​ជម្លោះ​ព្រំដែន

2026/01/08 03:41:15 pm        356
ដើមឆ្នាំ២០២៦នេះ គឺកម្ពុជា បន្តទទួលភ្ញៀវទេសចរអន្តរជាតិ ចូលមកទស្សនាជាហូរហែរ ហើយ​បើ​តាម​ភ្ញៀវទេសចរអន្តរជាតិមកពីប្រទេសនានា បានថ្លែងថា ការដើរកម្សាន្តនៅកម្ពុជា ក្នុង​អំឡុង​ពេល​ដែល​មានកម្ពុជាជម្លោះព្រំដែនជាមួយប្រទេសថៃ គឺគ្រប់គោល​ដៅ​ទេសចរណ៍​ទាំង​អស់​នៅ​កម្ពុជា ​មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងមានសុវត្ថិភាព ហើយគ្រប់​គោល​ដៅ​គឺ​មាន​ទេសភាព​ស្រស់​ស្អា​តទាក់ទាញខ្លាំង។បើតាមភ្ញៀវទេសចរអន្តរជាត មកពីប្រទេសក្រូអាត អ៊ីតាលី និងអូស្រាលី ជាដើម បាន​ថ្លែង​ប្រាប់​BTV​នៅថ្ងៃទី៨ ខែមករា នេះថា ជាក់ស្តែងមុនពេលភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា គឺ​គេ​មាន​ការ​ព្រួយបារម្ភខ្លះៗដែរអំពីបញ្ហាកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ ប៉ុន្តែនៅ​ពេល​គេ​មក​ដល់​កម្ពុជា​ សម្គាល់ឃើញថា គ្រប់គោលដៅទេសចរណ៍ទាំងនានា នៅកម្ពុជា គឺមាន​ភ្ញៀវ​ទេសច​រ​ជាតិ​-អ​ន្តរជាតិ ដើរកម្សាន្តច្រើនកុះករ ពលរដ្ឋមានស្នាមញញឹមរាក់ទាក់ ហើយជាពិសេស​បំផុត​នោះ​ គឺគោលដៅទេសចរណ៍មានទេសភាពស្រស់ស្អាត ទាក់ទាញខ្លាំង មានសន្តិសុខ សណ្តាប់​ធ្នាប់​ល្អ ហើយក៏បានអំពាវនាវឲ្យភ្ញៀវទេសចរអន្តរជាតិផ្សេងៗទៀតមកទស្សនាកម្ពុជា ខណៈ​កម្ពុជា ​មានគោលដៅដើរកម្សាន្តច្រើន និងមានភាពទាក់ទាញខ្លាំង។របាយការណ៍បឋមរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបង្ហាញថា គិតចាប់ពីខែមក រា ដល់ខែធ្នូ ឆ្នាំ២០២៥ កម្ពុជាទទួលបានអ្នកដំណើរចេញចូលតាមផ្លូវអាកាស ចំនួន​ជិត​៧​លាន​នាក់​កើនឡើង១៣% បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ដោយឡែក នៅក្នុងវិស័យ​ទេសចណ៍​វិញ ក្នុង រយៈពេល១១ខែ ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ​៥​លាន២សែននាក់៕ អត្ថបទ៖ ស៊ុម សុខជា 

អ្នកនាំពាក្យអាកាសចរស៊ីវិល៖ «មិនមានការធ្វើទុក្ខបុកម្មេញ រើសអើងចំពោះជនជាតិថៃ ដែលចេញចូលកម្ពុជាទេ គ្រាន់តែមានការអនុវត្តវិធានការមួយចំនួន ចំពោះជនជាតិថៃទាំងឡាយណា ដែលគ្មានប្រវត្តិចេញ-ចូលកម្ពុជាញឹកញាប់»

2026/01/08 03:30:12 pm        147
ភ្នំពេញ៖ ឆ្លើយតបនឹងការចោទប្រកាន់របស់បណ្តាសារព័ត៌មានថៃមួយចំនួន ដែលផ្សាយថា សមត្ថកិច្ចកម្ពុជា នៅតាមអាកាសយានដ្ឋានអន្តរជាតិ ពិសេសនៅអាកាសយានដ្ឋានអន្តរជាតិតេជោ បានធ្វើទុក្ខបុកម្នេញចំពោះជនជាតិថៃ ដែលចេញចូលកម្ពុជា ដោយសួរសំណួររាប់រយ រាប់ពាន់សំណួរនោះ, នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យអាកាសចរស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានចេញមកអះអាងថា គ្មានការធ្វើទុក្ខបុកម្នេញ រើសអើងចំពោះអ្នកដំណើរជនជាតិថៃនោះទេ។ លោកថា អ្នកដំណើរជនជាតិថៃ ដែលធ្វើដំណើរចាកចេញពីកម្ពុជា ទៅកាន់ប្រទេសថៃវិញ ហើយមានប្រវត្តិធ្វើ ដំណើរច្បាស់លាស់ ដែលកត់ត្រាក្នុងប្រព័ន្ធធ្វើដំណើរ គឺមិនមានការសួរនាំអ្វីនោះទេ។ ជាមួយគ្នានេះ ចំពោះអ្នកដំណើរជនជាតិថៃ ដែលធ្វើដំណើរចូលកម្ពុជា ហើយ មិនមានប្រវត្តិចូលមកកម្ពុជាគឺសមត្ថកិច្ចមានការអនុវត្តវិធានការ រក្សាសុវត្ថិភាព និងសន្ដិសុខមួយចំនួន តាមរយៈសំណួរ-ចម្លើយ និងតម្រូវឱ្យមានការបង្ហាញឯកសារអំណះអំណាង និងគាំទ្របន្ថែមនៅក្នុងប្រទេសកម្ពុជាផងដែរ។ លោករដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ដោយឡែក ចំពោះជនជាតិបរទេស ដែលមិនមែនជាជនជាតិថៃ ធ្វើដំណើរចេញចូលកម្ពុជាតាមរយៈប្រទេសថៃ មិនមានសួរនាំអ្វីនោះទេ។សូមបញ្ជាក់ថា ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានណែនាំឲ្យស្ថានតំណាងកម្ពុជា នៅបរទេសទាំងអស់ ជូនដំណឹងអ្នកដំណើរទាំងខ្មែរ និងបរទេសចៀសវាងការធ្វើដំណើរឆ្លងកាត់ថៃ និងផ្អាកប្រើប្រាស់សេវាក្រុមហ៊ុនអាកាសចរណ៍ថៃ ជាបណ្តោះអាសន្ន។  ដើម្បីទប់ស្កាត់អំពើបំភិតបំភ័យ និងទង្វើមិនសមរម្យរបស់អាជ្ញាធរថៃនេះ ក្រសួងសូមធ្វើការណែនាំ ស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស ជូនដំណឹងដល់អ្នកដំណើរទាំងខ្មែរ និងបរទេសឱ្យចៀសវាងធ្វើ ដំណើរឆ្លងកាត់ប្រទេសថៃ និងផ្អាកប្រើប្រាស់សេវារបស់ក្រុមហ៊ុនអាកាសចរណ៍ថៃជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។ស្របជាមួយគ្នានេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង ក៏បានចេញសេចក្តីជូនដំណឹងមួយ ដោយបកអាក្រាតទង្វើអាក្រក់របស់ថៃ ដែលបង្កការរំខានយ៉ាងធ្ងន់ធ្ងរ ចំពោះអ្នកដំណើរមកពីអឺរ៉ុប ឆ្លងកាត់ព្រលានយន្តហោះរបស់ថៃ ចូលកម្ពុជាផងដែរ។ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានឱ្យដឹងថា អ្នកដំណើរអឺរ៉ុបមួយចំនួន ដែលបានធ្វើដំណើរទៅប្រទេសកម្ពុជា បានជួបប្រទះនូវបញ្ហាធ្ងន់ធ្ងរ ពេលឆ្លងកាត់ (transit) នៅអាកាសយានដ្ឋានទីក្រុងបាងកក (ប្រទេសថៃ) ដូចជា៖ ការសួរសំណួររាប់សិបម៉ោង, ការទាមទារហួសហេតុឱ្យបង្ហាញឯកសារបញ្ជាក់ធនធានហិរញ្ញវត្ថុ, ការត្រួតពិនិត្យឯកសារកក់សណ្ឋាគារនៅកម្ពុជា, រើសអើង, បរិយាកាសថប់បារម្ភ និងរងការសង្ស័យដោយមិនសមហេតុផល និងនៅក្នុងករណីខ្លះ អ្នកដំណើរបានបាត់វ៉ាលីថែមទៀត ពេលទៅដល់ទីក្រុងភ្នំពេញ។ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងបន្ថែមថា ដើម្បីជាការប្រុងប្រយ័ត្ន សូមអ្នកដំណើរជៀសវាងការធ្វើដំណើរឆ្លងកាត់ប្រទេសថៃ និងការប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍ថៃ នៅពេលធ្វើដំណើរទៅកម្ពុជា។មានក្រុមហ៊ុនអាកាសចរណ៍ និងផ្លូវហោះហើរអន្តរជាតិផ្សេងទៀត ដែលផ្តល់សេវាកម្មល្អប្រសើរ និងការឆ្លងកាត់ (transit) ដោយពុំមានការរើសអើង និងគោរពដល់អ្នកដំណើរ។បញ្ហាទាំងនេះកើតឡើងនៅក្រៅទឹកដីរបស់កម្ពុជាក៏ពិតមែន ប៉ុន្តែអាចប៉ះពាល់ដល់បទ ពិសោធន៍នៃការធ្វើដំណើរ។ កម្ពុជានៅតែជាប្រទេសមានសុវត្ថិភាព និងផ្តល់ការស្វាគមន៍យ៉ាងរួសរាយរាក់ទាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM