ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ

ព័ត៌មានជាតិ

ជនភៀសសឹកសម្រេចចិត្តវិលទៅភូមិ ដើម្បីមើលផ្ទះសម្បែង និងប្រកបរបរឡើងវិញ ទោះ​មិន​ទាន់​បាត់​ក្ដីបារម្ភ

2026/01/08 03:28:03 pm        298
ប្រជាពលរដ្ឋមួយចំនួន រស់នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលជា​ទីតាំង​ក្បែរ​តំបន់​ក្រហម នៃជម្លោះព្រំដែនរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ បានសម្រេចនាំគ្នាត្រឡប់ទៅផ្ទះ និង​បើក​អាជីវកម្មវិញជាបណ្ដើរ ដើម្បីរកប្រាក់ចំណូលឡើងវិញ បន្ទាប់ពីខកខានការប្រកបរបររកស៊ី អស់​រយៈពេលជាង២០ថ្ងៃ ដោយសារបញ្ហា សង្គ្រាម។ប្រជាពលរដ្ឋ និងអាជីវករ នៅផ្សារគោកមន្ត បានលើកឡើងថា ការសម្រេចត្រឡប់មកផ្ទះវិញនេះ ដោយ សារពុំបានដឹងដំណឹងអ្វីសោះពីផ្ទះសម្បែង និងទ្រព្យសម្បត្តិអស់រយៈពេលជាងពីរខែ ខណៈ​ពួកគេបានរត់ភៀស សឹកទៅកាន់ទីសុវត្ថិភាពផ្សេងៗទាំងភាពភ័យខ្លាច និងមានការលំបាក រហូត​ដល់​ថ្ងៃមានបទឈប់បាញ់ ។ពលរដ្ឋបន្តថា ការត្រឡប់មកវិញនេះ ក៏នៅមានការព្រួយបារម្ភពីសង្គ្រាមកើតឡើងវិញ ដែល​បង្ក​ដោយ​ភាគីថៃ ព្រោះរស់នៅក្បែរព្រំដែននេះ ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ក៏ដោយ ក៏​ពួក​គេ​នៅតែឮស្នូរ គ្រាប់ចេញពីទឹកដីថៃសឹងជារៀងរាល់ថ្ងៃ ដែលពួកគេបានចាត់ទុកថា ការ​ផ្ទុះ​អាវុធ​នេះ គឺជាការញុះញង់ឲ្យមាន សង្គ្រាមឡើងវិញ ។គួរបញ្ជាក់ថា កិច្ចព្រមព្រៀងបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងកងទ័ពថៃមានរយៈពេលជាង ១០​ថ្ងៃ មកហើយ គឺចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយបន្ទាប់ពីមានកិច្ចព្រមព្រៀង ស្ថាន​ភាព​នៅ​ទីតាំងមាន សង្គ្រាមទាំងអស់ មានការស្ងប់ស្ងាត់ ប៉ុន្តែវីរកងទ័ពកម្ពុជា នៅ​តែ​បន្ត​ឈរ​ការ​ពារ​បូរណ​ភាពទឹកដី ដោយឆន្ទៈអង់ អាចក្លាហាន មិនមានការធ្វេសប្រហែសនោះទេ៕ អត្ថបទ៖ បាន សុខរិទ្ធិ

សម្តេចប្រធានរដ្ឋសភា អញ្ជើញទទួលអំណោយ ថវិកា និងសម្ភារពីសប្បុរសជនសម្រាប់ចែកជូនដល់វីរៈកងទ័ព និងជនភៀសសឹក

2026/01/08 03:24:55 pm        120
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ខែមករា ឆ្នាំ២០២៦ បានអញ្ជើញទទួលអំណោយសប្បុរសធម៌ ជាថវិកា និងសម្ភារមួយចំនួនពី លោកជំទាវឧកញ៉ា ទី គឹមស៊្រាន សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា និងស្វាមី និងពី លោកជំទាវ ឧកញ៉ា ហាក់ តំាងណៃ សម្រាប់បន្តចែកជូនដល់វីរៈកងទ័ព និងជនភៀសសឹក ក្នុងស្មារតីសាមគ្គីជាតិមហាគ្រួសារខ្មែរដ៏រឹងមាំ ឈរពីក្រោយ រាជរដ្ឋាភិបាល និងវីរយុទ្ធជន ក្នុងបុព្វហេតុការពារជាតិ និងការពារប្រជាពលរដ្ឋ។ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសន្ដានចិត្តប្រកបដោយសប្បុរសធម៌របស់លោកជំទាវឧកញ៉ា ពីររូបក៏ដូចជា សប្បុរសជនទាំងអស់ដែលបានចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ចូលរួមជាកម្លំាងសប្បុរសធម៌មហាគ្រួសារខ្មែរ តាមរយៈសម្តេចក្តី និងតាមរយៈថ្នាក់ដឹកនាំស្ថាប័ននានាក្តី សុទ្ធសឹងជាកាយវិការមនុស្សធម៌ គួរគោរពជាទីបំផុត ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំកំពូលរបស់ជាតិ ក្នុងសា្មរតីមហាគ្រួសារខ្មែរ ជួយសង្គមជាតិក្នុងគ្រាដ៏លំបាកនេះ។ អំណោយសប្បុរសធម៌ដែល សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលបាននាឱកាសនេះ មានពី លោកជំទាវឧកញ៉ា ទី គឹមស៊្រាន និងស្វាមីនៅក្នុងឱកាសនេះ មានអង្ករ១តោន ខោអាវ២០គីប និងថវិកា២លានរៀល ។ចំណែកអំណោយរបស់ លោកជំទាវឧកញ៉ា ហាក់ តំាងណៃ មានផ្អកត្រីចំនួន២០០គីឡូក្រាមនិងអាល់កុល២០កេស ។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា មហាសាមគ្គីគ្រួសារខ្មែរ បានរួមគ្នាជាធ្លុងមួយបានផុសឡើងយ៉ាងរឹងមាំ និងខ្លាំងក្លាជាទីបំផុតមិនធ្លាប់មាននៅក្នុងគ្រាដែលប្រទេសជាតិជួបការលំបាកនេះបានផុសឡើងនៅគ្រប់ប្រទាប់វណ្ណៈ ពីប្រជាពលរដ្ឋ ព្រះសង្ឃ មន្រ្តីរាជការ ថ្នាក់ដឹកនាំរហូតដល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។ មហាសាមគ្គីជាតិខ្មែរ ជាកម្លំាងចលករដ៏សំខាន់ឈរយ៉ាងស្វាហាប់ ពីក្រោយរាជរដ្ឋាភិបាលនិងវីរយុទ្ធជនរបស់យើង ជាខឿនដ៏រឹងមាំការពារប្រទេសជាតិ ក្នុងនាមខ្មែរជួយខ្មែរនៅគ្រប់កាលៈទេសៈជាមួយរាជរដ្ឋាភិបាល។ក្នុងស្មារតីសមរភូមិក្រោយគំាទ្រ និងនៅជាប់ជានិច្ចជាមួយសមរភូមិមុខ ថ្នាក់ដឹកនាំរដ្ឋសភា សមាជិក សមាជិការដ្ឋសភា ព្រមទំាងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានចូលរួមយ៉ាងសស្រាក់សស្រំា ទំាងថវិកា កម្លំាងកាយចិត្ត ចុះសួរសុខទុក្ខ និងចែកអំណោយសប្បុរសធម៌ ជូនវីរយុទ្ធជន និងពលរដ្ឋភៀសសឹកគ្រប់គោលដៅយ៉ាងមមាញឹកជាទីបំផុត។ ចំពោះអំណោយសប្បុរសធម៌ ដែលរដ្ឋសភាទទួលបានតាមរយៈ សម្តេចប្រធានរដ្ឋសភា បានធ្វើការបែងចែកជូន ដល់រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មានដូចជា៖ ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកោះកុង សម្រាប់ធ្វើការបែងចែកបន្តជូនវីរៈកងទ័ព និងពលរដ្ឋភៀសសឹក។ ក្រៅពីនេះ ថវិកានិងសម្ភារមួយចំនួនទៀតសម្រាប់ចែកជូនវីរយុទ្ធជន ដែលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងសម្រាប់ជូនក្រុមគ្រួសារវីរយុទ្ធជន ដែលបានពលីជីវិតជាដើម។រដ្ឋសភានៅតែបន្តទទួលអំណោយសប្បុរសធម៌ ហើយធ្វើការបែងចែក អំណោយ ទាំងនោះ តាមគោលដៅតម្រូវការ ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅ និងផ្សារភ្ជាប់ជានិច្ច រវាងយុទ្ធជនជួរមុខ និងពលរដ្ឋជួរក្រោយ។ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានការជឿជាក់លើថ្នាក់ដឹកនាំមាន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំកម្ពុជាទាំងអស់ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិវិធី ប្រើប្រាស់យន្តការអន្តរជាតិ និងយន្តការទ្វេភាគី ខិតខំការពារបូរណភាពទឹកដី មិនឱ្យបាត់មួយមីលីម៉ែត្រនោះឡើយ៕

អតីតយុទ្ធជនខេត្តព្រះសីហនុ ៣១គ្រួសារទទួលបាន ផ្ទះ និងដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល

2026/01/08 03:11:57 pm        209
ឧត្ដមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ តំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ បានចុះសំណេះសំណាល និងចាប់ឆ្នោត ផ្ដល់ផ្ទះ និងដីកសិកម្មជូនដល់អតីតយុទ្ធជនចំនួន ៣១គ្រួសារ នៅទីតាំងដីសម្បទានសង្គមកិច្ចដែលរាជរដ្ឋាភិបាលបានរៀបចំជូន ស្ថិតនៅ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

កម្ពុជាដាំដុះបន្លែសម្រាប់ផ្គត់ផ្គង់ចូលទីផ្សារបានក្នុងរង្វង់ ៨០% និង២០% នៅនាំចេញ-ចូល

2026/01/08 03:07:06 pm        211
កម្ពុជាបាននិងកំពុងដាំដុះដំាណាំរួមផ្សំ មានកំណើនគួរកត់សម្គាល់ ជាពិសេសការដំាដុះបន្លែដែលជាអាហារមូលដ្ឋានប្រចាំថ្ងៃ បានផ្គត់ផ្គង់ចូលទីផ្សារក្នុងរង្វង់ប្រមាណ ៨០ ភាគរយ និង ២០ ភាគរយទៀត កម្ពុជានៅត្រូវការនាំចេញចូល ដើម្បីបំពេញតម្រូវការ ទីផ្សារក្នុងស្រុក។ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ ភា្នក់ងារអ្នកយកព័ត៌មាន BTV ស្តីពីការដាំដុះបន្លែ និងការផ្គត់ផ្គង់បន្លែនៅតាមទីផ្សារ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នេះថា ជុំវិញការ ដាំដុះបន្លែ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ជាពិសេសការជំរុញដាំដុះដំណាំដោយប្រើផ្ទះ សំណាញ់ ដែលការដាំដុះរបៀបនេះ គឺធន់និងអាកាសធាតុនៅគ្រប់រដូវ ជាក់ស្តែងថ្មីៗនេះ សហគមន៍កសិកម្មទំនើបនៅស្រុកស្អាង ខេត្តកណ្តាល ទទួលផ្ទះសំណាញ់ថ្មីចំនួន ១១៧ ខ្នង គាំទ្រវិនិយោគពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASP) នៃក្រសួងកសិកម្ម និងទទួលបានថវិកាហិរញ្ញប្បទានពីធនាគារពិភពលោក។ឯកឧត្តម បន្តថា ចំណែកការផ្គត់ផ្គង់បន្លែតាមទីផ្សារក្នុងស្រុកវិញ ឃើញថា កម្ពុជាមានភាពសម្បូរទៅតាមរយៈរដូវកាល ដោយមានរដូវខ្លះកម្ពុជាអាចផ្គត់ផ្គង់លើសតម្រូវការ និងនៅរដូវខ្លះទៀតអាចថមថយ ដោយសារបញ្ហាអាកាសធាតុ តែទោះបីយ៉ាងណា បន្លែដែលដាំដុះក្នុងស្រុក អាចផ្គត់ផ្គង់បានក្នុងរង្វង់ប្រមាណ ៨០ ភាគរយ និង ២០ ភាគរយទៀត កម្ពុជានៅត្រូវការនាំចេញចូល ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក។ ទាក់ទងការនាំចេញបន្លែវវិញ ឃើញថា ក្រៅពីការផ្គត់ផ្គង់ក្នុងស្រុក កម្ពុជាក៏បាននាំចេញដំណាំរួមផ្សំប្រភេទនេះ មានទំហំទឹកប្រាក់ សមរម្យផងដែរ ជាក់ស្តែងនៅក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២៥, បើតាមរបាយការណ៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញ ឱ្យដឹងថា កម្ពុជានាំបន្លែដែលអាចបរិភោគបាន ឫស និងមើមមួយចំនួន គិតជាទឹកប្រាក់មានចំនួនប្រមាណជាង ៥៤១ លានដុល្លារ អាម៉េរិក៕ អត្ថបទ៖ សុន រ៉ាឌី

សម្តេចប្រធានរដ្ឋសភា៖ ទំនាក់ទំនងកម្ពុជា-ឡាវ ឈរលើស្មារតីសាមគ្គីភាពយូរអង្វែង គោរពគ្នាទៅវិញទៅមក

2026/01/08 02:58:05 pm        150
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ឡាវ ឈរលើស្មារតីសាមគ្គីភាពយូរអង្វែងគោរពគ្នា និងផលប្រយោជន៍ទៅវិញទៅមក។សម្តេច ប្រធានរដ្ឋសភា បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសបានអនុញ្ញាតជូន ឯកឧត្តម បួកែវ ភុំវង្សសាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចំានៅព្រះរាជាណាចក្រកម្ពុជាចប់អាណត្តិបេសកកម្មការទូតពីកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ នៅវិមានរដ្ឋសភា។ក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានសម្តែងការកោតសរសើរនិងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់នានា ដែល ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី បានខិតខំប្រឹងប្រែងនិងសម្រេចបាននាពេលកន្លងមក ដោយបានរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងពង្រីកនិងលើកកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រត្តិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌនីតិប្រតិបត្តិ នីតិប្បញ្ញត្តិ បក្ស ធុរកិច្ច និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដោយបាននាំមកនូវផលប្រយោជន៍ជូនដល់ប្រទេសនិងប្រជាជនទាំងសងខាង។ សម្តេចសង្កត់ធ្ងន់ថា កម្ពុជា និងឡាវ ជាអ្នកជិតខាងល្អ ជាមិត្តដ៏ជិតសិ្នទ្ធ ប្រៀបដូចបងប្អូន ឬដន្លងនឹងគ្នា ដែលតែងតែជួយគ្នាទៅវិញទៅមក នៅក្នុងគ្រប់កាលៈទេសៈ។ មិត្តភាពប្រទេសទំាងពីរត្រូវបានបន្តលើកកម្ពស់ដោយថ្នាក់ដឹកនាំគ្រប់ជំនាន់ ឈរលើស្មារតីសាមគ្គីភាពយូរអង្វែង ដោយមានការជឿជាក់ យោគយល់គ្នា គោរពគ្នា និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ស្របតាមទិសស្លោក “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង”។សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ប្រទេសឡាវ ក្នុងរយៈពេលចុងក្រោយនេះ ដែលបានផ្លាស់ប្តូរពីប្រទេសដីគោកដែលគ្មានការតភ្ជាប់ទៅជាប្រទេសដីគោកដែលមានការតភ្ជាប់(Landlock ទៅជា Land link) ដែលមានផ្លូវគមនាគមន៍តភ្ជាប់ក្នុងប្រទេសនិងតំបន់ ដូចជាគម្រោងតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿន និងផ្លូវល្បើនលឿនជាមួយប្រទេសនានាក្នុងតំបន់ ជាដើម។សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសតូច កម្ពុជាមិនខុសពីឡាវនោះទេ បានខិតខំអភិវឌ្ឍប្រទេសជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់គោលការណ៍ពហុនិយម និងគោរពច្បាប់អន្តរជាតិ ដើម្បីធានាការពារសុខសន្តិភាព សម្រាប់ប្រទេសខ្លួនផង ក៏ដូចជាសម្រាប់តំបន់និងអន្តរជាតិ ផង។ សុខសន្តិភាពមានសារៈសំខាន់ណាស់ ពីព្រោះថា សង្រ្គាមគ្មានផ្តល់ផលចំណេញអ្វីឡើយមានតែចាញ់ គឺចាញ់ទំាងអស់គ្នា។ ប្រទេសតូច ដូចជាកម្ពុជា គ្មានមហិច្ឆតាណាមួយទៅឈ្លានពានប្រទេសធំឡើយ។ ឯកឧត្តម បួកែវ ភុំវង្សសាយ បានឯកភាពចំពោះការលើកឡើងរបស់ សម្តេចប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ពីតម្លៃសន្តិភាព និងមានការជឿជាក់យ៉ាងមុតមាំថា ជម្លោះព្រំដែនកម្ពុជានិងថៃ នឹងអាចដោះស្រាយដោយសន្តិវិធី ក្នុងពេលឆាប់ៗនេះ។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានចែករំលែកអំពីសភាពការណ៍និងព័ត៌មានថ្មីៗ ដែលកំពុងកើតមាននៅក្នុងប្រទេសឡាវ ជូនសម្តេចប្រធានរដ្ឋសភា ដោយបានគូសបញ្ជាក់ថា នៅពេលនេះ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានកំពុងរៀបចំមហាសន្និបាតលើកទី១២ របស់បក្សប្រជាជនបដិវត្តន៍ឡាវ ដើម្បីវាយតម្លៃការងារដែលបានអនុវត្តកន្លងមក និងលើកទិសដៅសម្រាប់ឆ្នាំ ២០២៦-២០៣០។ឯកឧត្តម បានថ្លែងអំណរគុណជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលមមាញឹកអនុញ្ញាតដល់ឯកឧត្តមនិងសហការី បានចូលជួបសម្តែងការគួរសមនិងជម្រាបលានាឱកាសនេះនិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ក៏ដូចជារដ្ឋសភាទំាងមូល ដែលបានផ្តល់កិច្ចសហការ និងគាំទ្រយ៉ាជិតស្និទ្ធជាមួយឯកឧត្តមនិងស្ថាតទូតឡាវ ដោយបានធ្វើឱ្យបេសកកម្មការទូត របស់ឯកឧត្តមនៅកម្ពុជាបានបញ្ចប់ទៅប្រកបដោយផ្លែផ្កាជាទីមោទនៈ រួមចំណែកក្នុងការលើកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរដែលមានតំាងពីយូរលង់ណាស់មកហើយនោះ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ នៅក្នុងឆ្នាំ២០២៦ នេះ ដែលជាឱកាសខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជានិងឡាវ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានត្រៀមរៀបចំទទួលស្វាគមន៍នូវព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខនេះផងដែរ៕

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញពិនិត្យការសាងសង់ផ្ទះ ៣០០ខ្នងបន្ថែម និង​អណ្តូង​ទឹក​ជា​អំណោយ​របស់សម្តេច ប៊ុន រ៉ានី ជូនអតីតយុទ្ធជន និងនិវត្តជន នៅខេត្តពោធិ៍សាត់

2026/01/08 02:26:34 pm        273
នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និង​ជា​អគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការ​សាង​សង់​ផ្ទះ ៣០០ខ្នងបន្ថែម និងអណ្តូងទឹកស្អាត​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងពិនិត្យការស្ថាបនាផ្លូវ និង​ដី​ធ្វើ​ដំណាំក​សិកម្មជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ សូមជម្រាបថា ផែនការសកម្មភាពនេះ គឺជាការគិតគូរអំពីសេដ្ឋកិច្ចមូលដ្ឋាន និង​ផ្តល់​មធ្យោបាយ​ងាយ​ស្រួល​ដល់អតីតយុទ្ធជន ដែលស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាល​ទី៧​ នៃរដ្ឋសភា ដែលត្រូវបានចាត់ទុកជាកិច្ចការចម្បងសម្រាប់អនុវត្ត៕

ឆ្នាំ២០២៥មានអ្នកស្លាប់ ១៤៦៧នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថយចុះ៣% បើធៀបឆ្នាំ២០២៤

2026/01/08 02:10:21 pm        140
ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្សចំនួន ១៤៦៧ នាក់ បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសក្នុងឆ្នាំ២០២៥ ចំនួននេះថយ ៤២នាក់ ស្មើនឹង ៣% បើធៀបនឹងឆ្នាំ២០២៤។ នេះបើតាមការឱ្យដឹងពីលោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន។អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅឆ្នាំ២០២៥ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថយចុះ ៤៩៩ លើកស្មើ១៨% ដែលជាផ្នែកមួយដ៏ធំ នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យមានចំនួនកាន់តែតិច។លោកបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៥ ប្រៀបធៀបនឹងប្រចាំឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើងចំនួន ២៣៤៥/២៨៤៤ លើក ថយ ៤៩៩លើក ស្មើនឹង ១៨%។ មានអ្នកស្លាប់ ១៤៦៧/១៥០៩ នាក់ ថយ ៤២ នាក់ ស្មើនឹង ៣% និង របួសធ្ងន់ ១៨៦៩/២២៧៣នាក់ ថយ ៤០៤ នាក់ ស្មើនឹង ១៨%, របួសស្រាល ១៣៤៤/១៤៤៧នាក់ ថយ ១០៣នាក់ ស្មើនឹង ៧%។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយមូលហេតុ មិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ ២០៦៨/២៤៧៧ នាក់ ថយ ៤០៩នាក់ ស្មើនឹង ១៧%។ ខណៈមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៥ ប្រៀបធៀបនឹងប្រចាំឆ្នាំ២០២៤ ករណីល្មើស ល្បឿន ១១៤៩/១១៥៦លើក ថយ ៧លើក ស្មើនឹង ១%។ មិនគោរពសិទ្ធិ ៤៩១/៦៤៩ លើក ថយ ១៥៨លើក ស្មើនឹង ២៤%។ មិនប្រកាន់ស្តាំ ២៥៨/២៦៨លើក ថយ ១០លើក ស្មើនឹង ៤%។ ប្រជែងគ្រោះថ្នាក់ ១៥៤/២១៥លើក ថយ ៦១លើក ស្មើនឹង ២៨%។ បត់គ្រោះថ្នាក់ ១០១/២២១លើក ថយ ១២០លើក ស្មើនឹង ៥៤%។ ស្រវឹង ៨៥/១០៥លើក ថយ ២០លើក ស្មើនឹង ១៩%។ ងងុយ ១៩/២៩លើក ថយ ១០លើក ស្មើនឹង ៣៤%។ កត្តាយាន ៣៣/១១៤លើក ថយ ៨១លើក ស្មើនឹង ៧១%។ មិនគោរពភ្លើងសញ្ញា ៤០/៣៣លើក កើន ៧លើក ស្មើនឹង ២១%។ កត្តាផ្លូវ ៦/១៩លើក ថយ ១៣លើក ស្មើនឹង ៦៨% និងអាកាសធាតុ ៩/៣៥លើក ថយ ២៦លើក ស្មើនឹង ៧៤%៕

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្នើអារ៉ាប៊ីសាអូឌីត ជុំវិញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍ រវាងប្រទេសទំាងពីរឱ្យកាន់តែរីកចម្រើនឡើង

2026/01/08 01:42:25 pm        219
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមករាឆ្នាំ២០២៦ បានអនុញ្ញាតជូន ឯកឧត្តម មូហាម៉េដ អ៊ីសម្មាអ៊ីល អេ. ដាលវី ( Mohammed Ismaeil A. Dahlwy) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា បន្ទាប់ពីឯកឧត្តមបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ សម្តេចរដ្ឋសភាធិបតី បានសម្ដែងនូវការស្វាគមន៍ និងពេញចិត្តជាខ្លំាងចំពោះលទ្ធផលនៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម ដែលបានសម្រេចនូវលទ្ធផលជាច្រើន នាំមកនូវផលប្រយោជន៍ដល់ប្រទេសនិងប្រជាជននៃប្រទេសទំាងពីរ ក៏ដូចជារួមចំណែកដល់តំបន់ និងសកលលោកផងដែរ។ ទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត មានភាពរីកចម្រើនស្ទើលើគ្រប់វិស័យ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ នៅក្នុងនោះថ្នាក់ដឹកនាំនៃប្រទេសទំាងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ចជាបន្តបន្ទាប់។    សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កាលពីឆ្នាំ២០២៤ កន្លងទៅ ហើយឯកឧត្តមប្រធានរដ្ឋសភា អារ៉ាប៊ីសាអូឌីត ក៏បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២៥ ដែរ។ សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចផ្លាស់ប្ដូរគ្នាទៅវិញទៅមកនាពេលកន្លងទៅនេះ គឺជាផ្នែកមួយធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែមានការរីកចម្រើន និងជិទស្និទ្ធ ហើយសម្ដេចរំពឹងថា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ នឹងមានភាពល្អប្រសើរបន្ថែមទៀត ដែលទាំងអស់នេះជាការរួមចំណែកធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែមានភាពរីកចម្រើន។ ឯកឧត្តមឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានអរគុណចំពោះសម្ដេចរដ្ឋសភាធិបតី ដែលបានអនុញ្ញាតឱ្យឯកឧត្តម ចូលជួបសម្ដែងការគួរសម និងជម្រាបលានៅពេលនេះ។ ឯកឧត្តមបានជម្រាបជូនសម្តេចប្រធានរដ្ឋសភា ពីលទ្ធផលការងារជាច្រើនដែលបានសម្រេចនៅក្នុងរយៈពេល៣ឆ្នាំមកនេះ។ ជាមួយគ្នានេះ ឯកឧត្តម មូហាម៉េដ អ៊ីសម្មាអ៊ីល អេ. ដាលវី ក៏បានបង្ហាញពីមនោសញ្ចេតនាជ្រាលជ្រៅជាមួយពលរដ្ឋកម្ពុជា ដោយបានគូសបញ្ជាក់ថា មានអនុស្សាវរីយ៍ដ៏ច្រើនជាមួយនឹងប្រទេសកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាផងដែរ។សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ទំនាក់ទំនង កិច្ចសហប្រតិបត្តិការកម្ពុជានិងអារ៉ាប៊ីសាអូឌីត មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ឈរលើស្មារតីស្មោះត្រង់ ជឿជាក់ និងយោគយល់គ្នាទៅវិញទៅមក។ ប្រទេសទំាងពីរនៅមានសក្តានុពលជាច្រើនទៀតដែលត្រូវរួមសហការគ្នាបន្ថែមទៀត ដូចជាវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងអប់រំជាដើម ។ សម្តេចប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ទំនងទំនងរវាងប្រជាជន និងប្រជាជនគឺជាកក្តាសំខាន់នៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ អារ៉ាប៊ីសាអូឌីត គឺជាច្រកទំនាក់ទំនងដ៏សំខាន់ រវាងអាស៊ី និងមជ្ឈិមបូព៌ា។ អារ៉ាប៊ីសាអូឌីតគួរមើលកម្ពុជាឱ្យហួសពីកម្ពុជា គឺគួរសម្លឹងមើលកម្ពុជាក្នុងក្របខណ្ឌអាស៊ាន និងក្នុងក្របខណ្ឌភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាទីផ្សារសេដ្ឋកិច្ចមួយយ៉ាងធំ។ សម្តេចប្រធានរដ្ឋសភា ក៏បានស្នើឱ្យអារ៉ាប៊ីសាអូឌីត ជំរុញឱ្យមានជើងហោះត្រង់រវាងប្រទេសទំាងពីរផងដែរ។ឯកឧត្តម មូហាម៉េដ អ៊ីសម្មាអ៊ីល អេ. ដាលវី គំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ហើយបានបញ្ជាក់ថា ទោះបីបេសកកម្មការទូតរបស់ឯកឧត្តមត្រូវបានបញ្ចប់យ៉ាងណាក្តី ក៏ឯកឧត្តមខិតខំជំរុញ និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យមានការរីចម្រើនបន្តទៀត ដោយឯកឧត្ដមបានរំលេចអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានភាពរីកចម្រើនស្រាប់ ជាពិសេសតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមករបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ឯកឧត្តមបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៦នេះ អ្នកវិនិយោគរបស់អារ៉ាប៊ីសាអូឌីត នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីស្វែងរកនូវឱកាសវិនិយោគផ្សេងៗ តាមរយៈសភាពាណិជ្ជកម្មរបស់អារ៉ាប៊ីសាអូឌីត៕

រដ្ឋមន្រ្តីសុខាភិបាលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការមគ្គុទេ្ទសក៍ព្យាបាលគ្លីនិក សម្រាប់វេជ្ជសាស្រ្តទូទៅ

2026/01/08 01:13:10 pm        229
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការមគ្គុទេ្ទសក៍ព្យាបាលគ្លីនិក សម្រាប់វេជ្ជសាស្រ្តទូទៅ សល្យសាស្រ្ត វេជ្ជសាស្រ្តកុមារ សម្ភពនិងរោគស្ត្រី និងទន្តសាស្រ្ត, នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ឆ្នាំ២០២៦នេះ។ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង អភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត ប្រធានមន្ទីរពេទ្យជាតិ អង្គភាពក្រោមឱវាទក្រសួងសុខាភិបាល មន្ទីរសុខាភិបាលរាជធានី-ខេត្ត ប្រធានមន្ទីរពេទ្យខេត្ត ប្រធានតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងដៃគូអភិវឌ្ឍន៍។ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រី្ត បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានផ្តល់អាទិភាពដល់វិស័យសុខាភិបាល អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែកស្រុកចំនួន៦១ បានលើកទឹកចិត្តក្រសួងសុខាភិបាលបង្កើនការចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព និងសុខុមាលភាពប្រជាជនគ្រប់រូប និងប្តេជ្ញាចិត្តយ៉ាងម៉ឹងម៉ាត់ លើកកម្ពស់ការបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព និងសមធម៌ ជូនអ្នកជំងឺជូនគ្រប់រូប ស្របតាមផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៥-២០៣៤ ក៏ដូចជា ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានបន្តថា ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងថ្ងៃនេះ ជាជំហានដ៏សំខាន់មួយក្នុងការធានាថា អ្នកជំងឺគ្រប់រូបនៅគ្រប់ទីកន្លែងអាចទទួលបានសេវាថែទាំ និងព្យាបាលប្រកបដោយគុណភាព ផ្អែកលើភស្តុតាង និងផ្តោតលើមនុស្សជាមូលដ្ឋាន។ វេជ្ជសាស្រ្តត្រូវការសម្រេចចិត្តពីធនធានមនុស្ស។ មគ្គុទេ្ទសក៍ព្យាបាលគ្លីនិកទាំងនេះ នឹងចូលរួមគាំទ្រកំណែទម្រង់ប្រព័ន្ធសុខាភិបាលទូលំទូលាយផងដែរ ជូនប្រជាជនគ្រប់រូប ទទួលបានតាមរយៈសេចក្ដីណែនាំប្រតិបត្តិ និងសំណុំសកម្មភាពសម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែក ជួយពង្រឹងគោលនយោបាយជាតិសម្រាប់ប្រព័ន្ធបញ្ជូន និងគាំទ្រការលើកកម្ពស់ស្តង់ដាទទួលស្គាល់គុណភាពមន្ទីរពេទ្យ។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានប្រកាសស្តីពីការបង្កើត គណៈកម្មាធិការទទួលស្គាល់គុណភាពសេវាថែទាំព្យាបាល នៃក្រសួងសុខាភិបាល ( គ.ទ.គ.ស.) ដែលនេះជាជំហានយុទ្ធសាស្ត្រសំខាន់មួយ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា និងរបស់ក្រសួងសុខាភិបាល ដែលជាការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការបម្រើសេវាប្រកបដោយគុណភាពខ្ពស់ សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។ គ.ទ.គ.ស. ដើរតួនាទីជាយន្តការឯករាជ្យ ក្នុងការធានាស្តង់ដាគុណភាពសេវាសុខាភិបាល ទាំងក្នុងវិស័យសាធារណៈ និងឯកជន។ ប្រព័ន្ធទទួលស្គាល់គុណភាពនេះ នឹងជួយលើកកម្ពស់សមត្ថភាពមូលដ្ឋានសុខាភិបាល ពង្រឹងការគ្រប់គ្រងគុណភាព សុវត្ថិភាព និងបង្កើនទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋចំពោះប្រព័ន្ធសុខាភិបាលយើង៕

សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក ធ្វើទានដល់អាជ្ញាធរមូលដ្ឋាន ដើម្បីអបអរថ្ងៃ៧មករា

2026/01/08 01:06:26 pm        508
ភ្នំពេញ៖ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១ គណៈ​មហា​និកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តច័ន្ទបុរីវង្ស (សំរោងខាងជើង) យាង​និមន្ត​សួរ​សុខទុក្ខ និងផ្ដល់សម្ភារ និងថវិកាដែលទទួលបានពីសប្បុរសជន ផ្ដល់ដល់​ប្រជា​ការពារ​ក្នុង​សង្កាត់សំរោងចំនួន ១២០នាក់ ។ ពិធីនេះធ្វើឡើងនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ មានកានិមន្តនិងអញ្ជើញចូលរួមពី អមដោយ​ព្រះ​រាជា​គណៈ ព្រះថេរានុត្ថេរៈ រួមជាមួយ ព្រមទាំងលោកចៅសង្កាត់សំរោង និងសប្បុរជន​ជា​ច្រើន​រូប​ទៀត ​ដែលការធ្វើទាននេះ ដើម្បីអបអរថ្ងៃទិវាជ័យជំនះ ៧មករា (៧មករា១៩៧៩-៧មករា​២០២៦​) ​និងឧទ្ទិសបុណ្យកុសលដល់យុទ្ធជនកម្ពុជា ដែលបានលះបង់អាយុជីវិត ដើម្បី​បុព្វ​ហេតុ​ជាតិ ​និងប្រជាពលរដ្ឋខ្មែរ ។ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក មានបន្ទូលថា អំណោយផ្ដល់ដល់ប្រជាការពារ ក្នុង​សង្កាត់​នេះ ​ក៏ដើម្បីលើកទឹកចិត្តដល់ពួកគាត់ ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលា ក្នុង​ការការពារសុខសុវត្ថិភាពក្នុងមូលដ្ឋាន ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅដោយសុខសប្បាយ មិន​ភ័យខ្លាច​ពីបញ្ហាអសន្តិសុខនានា ។សម្ដេចមានបន្ទួលបន្តថា ប្រជាការពារ គឺពិតជាមានការនឿយហត់ ព្រោះត្រូវ​ការពារ​មូល​ដ្ឋាន​ទាំង​យប់​ ទាំងថ្ងៃ ហើយពួកគាត់ក៏គ្មានប្រាក់ខែ ដោយពួកគាត់បានខិតខំធ្វើយ៉ាងណា ឲ្យមូល​ដ្ឋាន​មាន​សន្តិសុខ​ល្អ ។ជាមួយនេះ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក មានសង្ឃ​ដីកាអំ​ពាវ​នាវ​ដល់​អាជ្ញាធរ​មូល​ដ្ឋាន​រួម​មាន​ចៅសង្កាត់ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ មេភូមិ និងប្រជាការពារជាដើម បន្តមានសាមគ្គីភាព ដើម្បី​ធ្វើ​យ៉ាងណា ថែក្សាការពារមូលដ្ឋាន ឲ្យពលរដ្ឋបានរស់នៅដោយសុខសប្បាយ ។គួរបញ្ជាក់ថា សម្រាប់អំណោយដល់ប្រជាការពារនៅក្នុងសង្កាត់ទាំងជាង ១២០នាក់នេះ រួមមាន​អង្ករ​ម្នាក់២៥គីឡូក្រាម មី​ ត្រីខ ទឹកស៊ីអ៊ីវ​ទឹកត្រី ទឹកក្រូច​ ក្រមា​ ទឹកសុទ្ធ ទឹកដោះគោ​ និងថវិកា​មួយ​ចំនួន​ទៀត ដែលទទួលបានពីសប្បុរសជន មានលោកជំទាវ អ៊ីវ ស្រ៊ី ទីប្រឹក្សាក្រសួងមហាផ្ទៃ, ឯកឧត្តម គិម វ៉ាដា និងលោកជំទាវ សុទ្ធ សុភាព ព្រមទាំងបុត្រ, លោក តែ សិទ្ធី និងលោកស្រី ភូក ស៊ីចាន់, លោកអ្នកឧកញ៉ា លាង ឃុន និងលោកជំទាវ តែ សុវណ្ណី ព្រមទាំងបុត្រ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល និងលោកជំទាវ ហ៊ីង សុខលាភ ព្រមទាំងបុត្រ, លោក ឡុង ង៉ែត អភិបាលរងខណ្ឌឬស្សីកែវ និងលោកស្រី ង៉ែត គីមហ៊ួយ ព្រមទាំងបុត្រ, ឯកឧត្តមបណ្ឌិត វន សាវិន អគ្គនាយកក្រុមហ៊ុនបាយ័នលែន, ឯកឧត្តម ហ៊ឹម អ៊ឹង និងលោកជំទាវ ឈឹម គឹមនាង ព្រមទាំងបុត្រ, លោក អ៊ួន វណ្ណឌី និងលោកស្រី អាំង ស៊ាងខេង ព្រមទាំងបុត្រ, លោក ឈឹម ចន្ទកុសល និងលោកស្រី ឆាង ចិន្តា ព្រមទាំងបុត្រ, លោក ប្រាក់ នក និងលោកស្រី សេង ដារី, លោក ណង ម៉ាណូរី និងភរិយា, លោក សេង ចាន់រ៉ុង, កញ្ញា ប្រាក់ នីតា, លោក ហេង ហ៊ុល, កញ្ញា ពៅ អាស្លី, កញ្ញា ស៊ន សាលី, កញ្ញា សេង ធីតា និងលោក យិន អ៊ីម ចៅសង្កាត់សំរោង៕ អត្ថបទ បាន សុខរិទ្ធិ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM