ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ

ព័ត៌មានជាតិ

លោកជំទាវ ចម និមល៖ ក្រសួងពាណិជ្ជកម្មនៅតែបោះជំហានយ៉ាងស្វាហាប់ពង្រឹងទីផ្សារចាស់ ពង្រីក​ទីផ្សារ​ថ្មី

2026/01/08 12:59:04 pm        278
លោកជំទាវ ចម និមល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ពុជា បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រសួង​នៅ​តែ​បោះជំហានយ៉ាងស្វាហាប់តាមមាគាអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្ម ដោយ​បន្ត​ធ្វើ​សមាហរណ​កម្ម​ក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោកស្របតាមចក្ខុវិស័យនិងអភិក្រម “ពង្រឹងទីផ្សារ​ចាស់​ ពង្រីកទីផ្សារថ្មី” ខណៈក្រសួង​នៅ​តែ​ជំរុញ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​វិស័យ​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​ដោយ​រក្សាស្ថេរភាពទីផ្សារក្នុងប្រទេសលើតម្លៃនៃទំនិញ ការលើកកម្ពស់គុណភាព សុវត្ថិភាព​ផលិតផល។ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៥ និងទិសដៅ​ការងារ​ពាណិជ្ជ​កម្ម​ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី៨ ខែមករានេះ លោកជំទាវរដ្ឋមន្រ្តី បាន​មានប្រសាសន៍ថា នៅក្នុង២០២៥ ការព្យាករណ៍សម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៥,២​ភាគរយ ទំហំពាណិជ្ជកម្មសម្រេចបាន ៦៥,២០ពាន់លានដុល្លារ កើនឡើងក្នុងរង្វង់ ១៨​ភាគ​រយ ក្នុងនោះ ការនាំចេញក៏មានកំណើនកើនឡើង១៧ភាគរយផងដែរ។ លោកជំទាវ បានបន្តថា ទាំងអស់ខាងលើនេះ គឺជាលទ្ធផល​នៃ​ការ​ដាក់​ចេញ​នូវ​វិធានការ​ដ៏​មុត​ស្រួច​ជា​បន្តបន្ទាប់របស់រាជរដ្ឋាភិបាលនៅក្នុងជំរុញការធ្វើពិពិធកម្មពាណិជ្ជកម្មក្នុងស្រុក និង​ការ​នាំ​ចេញ​តាមរយៈវិធានការបង្កើនតម្លៃបន្ថែមនៅក្នុងខ្សែច្រវ៉ាក់តម្លៃ ពង្រឹងខ្សែ​ច្រវ៉ាក់​ផ្គត់​ផ្គង់​ក្នុង​ស្រុក​ តំបន់ និងសកល លើកស្ទួយធុរកិច្ចថ្មី សហគ្រិនភាព និងបន្តធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូ​វ​កិច្ច​សម្រួល​ពាណិជ្ជកម្មដែលអាចចូលរួមនៅក្នុងភាពប្រកួតប្រជែង និងប្រសិទ្ធភាពខ្ពស់​នៅ​ក្នុង​បរិបទ​ពាណិជ្ជក​ម្ម​ឌីជីថលផងដែរ។ លោកជំទាវ សង្ឃឹមថា មន្រ្តី ថ្នាក់ដឹកនាំ និងមន្រ្តីរាជ​ការ​គ្រប់​លំដាប់​ថ្នាក់ ​នឹងចូលរួមពិភាក្សាផ្លាស់ប្តូរនូវបទពិសោធន៍ ចែករំលែកចំណេះដឹង និងរួមគ្នា​រក​ដំណោះ​ស្រាយ​នៃ​បញ្ហា​ប្រឈម ព្រមទាំងទទួលបានយកនូវអនុសាសន៍ល្អៗ ដើម្បីយកទៅអនុវត្តន៍​ភារកិច្ច​រៀងៗ​ខ្លួនឱ្យទទួលបាននូវប្រសិទ្ធិភាពខ្ពស់ និងសម្រេចបាន​ជោគ​ជ័យ​បន្ថែម​ទៀត​ទៅ​តាម​ផែន​ការ និងទិសដៅដែលបានគ្រោងទុក។លោកជំទាវរដ្ឋមន្រ្តី ចម និម្មល បានបន្ថែមទៀតថា ទោះបីជាពេលនេះ កម្ពុជាស្ថិត​នៅ​ក្នុង​បរិប​ទ​នៃ​ភាព​មិនប្រាកដប្រជាខ្ពស់នៃសេដ្ឋកិច្ចពាណិជ្ជកម្មសកល ដោយមានការ​ជះ​ឥទ្ធិពល​អវិជ្ជមាន​ពី​កត្តា​នយោបាយ និងសង្រ្គាមព្រមទាំងជម្លោះតាមព្រំដែនកម្ពុជា-ថៃ ក៏ក្រសួង​នៅ​តែ​បោះជំ​ហាន​យ៉ាង​ស្វាហា​ប់តាមមាគ៌ាអភិវឌ្ឍន៍សេដ្ឋកិច្ច-ពាណិជ្ជកម្ម។យោងតាមក្រសួងពាណិជ្ជកម្ម មុខទំនិញសំខាន់ៗរបស់កម្ពុជាលើការនាំចេញទៅទីផ្សារអន្តរជាតិ មាន​ដូចជា៖ វិស័យវាយនភណ្ឌ សម្លៀកបំពាក់, ស្បែកជើង, សម្ភារៈធ្វើដំណើរ, អង្ករ, សំបក​កង់​រថយន្ត, គ្រាប់ស្វាយចន្ទី, គ្រឿងអេឡិចត្រូនិកនិងភាគបំណែក, ដំឡូងមី, កង់ និង​ខ្សែ​ភ្លើង​និង​បង្គុំ​ខ្សែ​ភ្លើង​ជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី 

គិតមកទល់ពេលនេះជនភៀសសឹកជាង៤៦ម៉ឺននាក់ហើយ បានវិលត្រឡប់ទៅកាន់លំនៅដ្ឋាន​របស់ខ្លួន​វិញ

2026/01/08 12:52:13 pm        276
គិតមកត្រឹមព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ ពលរដ្ឋភៀសសឹកសរុបជាង ៤៦ ម៉ឺន​នាក់ហើយ​ដែល​បាន​វិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤ ម៉ឺន​នាក់ ដូច្នេះនៅសល់ជនភៀសសឹកសរុបចំនួនជាង ១៨ ម៉ឺននាក់​ទៀត​ដែល​បន្ត​រស់​នៅ​ក្នុង​ជំរុំ​នៅ​ឡើយ​។ នេះបើតាម ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅព្រឹកមិញនេះ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា គិតមកទល់ពេលនេះ សាលារៀន មន្ទីរពេទ្យ មណ្ឌល​សុខភាព និង​ស្ថាប័នផ្ដល់សេវាសាធារណៈជាច្រើននៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា និងថៃ បាន​បើក​ដំណើរ​ការ​ឡើង​វិញ​ជា​បណ្តើរៗ​បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​ទទួល​បាន​បទ​ឈប់​បាញ់​កាល​ពី​ថ្ងៃ​ត្រង់​ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់ថា ការវិលត្រឡប់​របស់​ពលរដ្ឋភៀសសឹក​ទៅ​កាន់​ផ្ទះសំ​បែង​វិញ​នេះ គឺធ្វើឡើងស្របតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ត្រង់​ចំណុច​៤​ដែលចែងថា៖ «ភាគីទាំងពីរឯក​ភាព​អនុញ្ញាត​ឱ្យ​ជនស៊ីវិលរស់​នៅ​ក្នុង​តំប​ន់​ព្រំដែន​ដែល​រង​ផ​ល​ប៉ះពាល់​វិល​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​ និង​ប្រកប​ជីវភាព​រស់​នៅ​ធម្មតា​របស់​ពួក​គេ​វិញ​ក្នុង​ពេល​ឆាប់​ៗ​បំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ នៅក្នុង​តំបន់​រៀង​ៗ​ខ្លួន​»។​សូមបញ្ជាក់ថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ និងតាមដាន សភាព​ការណ៍វិវត្តន៍នៅសមរភូមិមុខជាប់ជាប្រចាំ ដើម្បីការពារ អធិបតេយ្យ និង​បូរណ​ភាព​ទឹក​ដី​កម្ពុជា​។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល​កំពុង​យក​ចិត្ត​ទុក​ដាក់​គ្រប់​គ្រង​ជន​ភៀសសឹក​ឱ្យ​បាន​សមស្រប ព្រមទាំងបានណែនាំដល់រដ្ឋបាលខេត្តពាក់ព័ន្ធបន្តស្រង់ស្ថិតិ ពិនិត្យ និង​ដោះ​ស្រាយ​ផល​ប៉ះពាល់ ដែលកើតមានឡើងឱ្យអស់លទ្ធភាព ជំរុញបើកឱ្យ​ដំណើរ​ការ​ឡើង​វិញ​នូវ​ការ​ផ្តល់​សេវា​សាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងបន្តវិធានការពង្រឹងសន្តិសុខ និងក្តាប់​សភាពការណ៍​ទូទៅ​តាមបណ្ដាខេត្តជាប់ព្រំដែនដើម្បីសុខសុវត្ថិភាពជូនពលពលរដ្ឋ៕

ជំនួយមនុស្សធម៌លើកទី២ ពីរដ្ឋាភិបាលចិន ដើម្បីជួយសង្គ្រោះពលរដ្ឋភៀសសឹកតាមបន្ទាត់ព្រំដែនបានមកដល់កម្ពុជា

2026/01/08 12:33:28 pm        867
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរៀបចំពិធីទទួលសម្ភារជំនួយមនុស្សធម៌លើកទី២ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ដើម្បីបន្តចែកជូនដល់ប្រជាពលរដ្ឋជាជនភៀសសឹកតាមបណ្តោយបន្ទាត់ព្រំដែន។ជំនួយមនុស្សធម៌ទាំងនេះ នឹងត្រូវគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចាត់ចែងដឹកជញ្ជូនបន្តទៅកាន់មណ្ឌលសុវត្ថិភាពក្នុងបណ្តាខេត្តដែលរងផលប៉ះពាល់ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាជូនដល់ជនភៀសសឹក។សូមរម្លឹកថា សម្រាប់ជំនួយមនុស្សធម៌លើកទី១ បានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ សកម្មភាពនេះបានបញ្ជាក់ថា ប្រទេសចិនក្នុងនាមជា «មិត្តដែកថែប» នឹងបន្តគាំទ្រកម្ពុជាក្នុងការរក្សាស្ថិរភាព ការអភិវឌ្ឍ និងការស្តារឡើងវិញ៕

កម្ពុជាប្រកាន់ជំហរការពារខ្សែព្រំដែន ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម

2026/01/08 12:27:27 pm        274
កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលនៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកមិញនេះ។ឯកឧត្តម ប៉ែន បូណា គូសបញ្ជាក់ជាថ្មីថា កម្ពុជាស្រឡាញ់ និងការពារសន្តិភាពហើយជានិច្ចកាលប្រកាន់យកការដោះស្រាយបញ្ហាដោយសន្តិវិធី។ កម្ពុជា អនុវត្តបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់ និងស្មោះត្រង់បំផុត។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាថ្លែងថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។សូមបញ្ជាក់ថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា នៅតែខិតខំប្រឹងប្រែងដោយដៃម្ខាងការពារបូរណភាពទឹកដីទប់ទល់ជាមួយការរំលោភបំពាន និងដៃម្ខាងទៀតធ្វើការងារការទូតយ៉ាងសកម្ម ដើម្បីបញ្ឈប់សង្គ្រាម និងទាញមករកដំណោះស្រាយដោយសន្តិវិធីវិញ។ ការសម្រេចបានបទឈប់បាញ់ពីរលើក និងការឯកភាពគ្នាដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការដែលមានស្រាប់ ដោយអនុលោកតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ គឺជាលទ្ធផលជាក់ស្តែងដែលឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលចង់បាន៕

សម្តេច ម៉ែន សំអន បានអញ្ជើញ ជួបសំណេះសំណាល និងចែកអំណោយជូនដល់ជនភៀសសឹកព្រមទាំងក្រុមគ្រួសារវីរកងទ័ព និងវីរនគរបាល ចំនួន ៤៦៧គ្រួសារ នៅស្រុករមាសហែក

2026/01/08 12:19:56 pm        194
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនដល់ជនភៀសសឹកព្រមទាំងក្រុមគ្រួសារវីរៈកងទ័ព និងវីរៈនគរបាល ចំនួន ៤៦៧គ្រួសារ នៅស្រុករមាសហែក ខេត្តស្វាយរៀង និងមានការចូលរួមពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង, ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក និងលោកជំទាវ, ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអធិការកិច្ច និងក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក គណៈអភិបាលស្រុក អាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។ក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត មានសេចក្តីសោមនស្សរីករាយដែលបានមកសួរសុខទុក្ខ និងនាំយកនូវអំណោយរបស់សប្បុរសជន ជូនដល់បងប្អូនដោយផ្ទាល់ ប៉ុន្តែក៏មានការសោកស្តាយផងដែរ ចំពោះបងប្អូនត្រូវបានភៀសខ្លួន ចាកចេញពីផ្ទះសម្បែង បោះបង់ទីលំនៅ និងការងារបង្កបង្កើនផល ដោយសារតែការរំលោភបំពាន និងការឈ្លានពានក្នុងរយៈពេល ២១ថ្ងៃកន្លងទៅនេះ។ ស្ថានភាពនេះបានធ្វើឱ្យបងប្អូនជួបការលំបាកទាំងផ្នែកជីវភាព និងស្មារតី ប៉ុន្តែទោះជាយ៉ាងណា សម្តេចកិត្តិសង្គហបណ្ឌិត សូមលើកទឹកចិត្តឱ្យបងប្អូនទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងសាមគ្គីគ្នាដូច និងបន្តជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កងទ័ព និងប្រជាជនគ្រប់រូប ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានបន្តទៀតថា នៅក្នុងកាលៈទេសៈនេះ ក៏សូមគោរពដឹងគុណដល់វីរៈកងទ័ពដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីជាតិមាតុភូមិ និងបានពលីជីវិតក្នុងការការពារបូរណភាពទឹកដីពីការឈ្លានពាន និងសូមអរគុណដល់ប្រជាជនយើងទាំងអស់គ្នាបានខិតខំតស៊ូក្នុងគ្រាដ៏លំបាក ក្នុងនាមជាអ្នកជួរក្រោយក៏បានលះបង់កម្លាំងកាយចិត្តមិនខ្លាចនឿយហត់ ដើម្បីគាំទ្រដល់គម្រូវីរភាពដ៏អង់អាចរបស់វីរៈកងទ័ពនិងប្រជាជនយើងដូចគ្នា និងជាកម្លាំងចិត្តដល់វីរៈកងទ័ពជួរមុខទាំងអស់។សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណ និងថ្លែងនូវការកោតសសើរចំពោះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែកដែលបានបំពេញការងារមូលដ្ឋានបានយ៉ាងល្អ និងបានរួមសហការជាមួយនឹងក្រុមការងារចុះមូលដ្ឋាន ក៏ដូចជាការគៀងគរនូវស្បៀង អាហារ និងសម្ភារៈមួយចំនួនសម្រាប់ឧបត្ថម្ភដល់ជនភៀសសឹកព្រមទាំងក្រុមគ្រួសារវីរៈកងទ័ព និងវីរៈនគរបាលក្នុងថ្ងៃនេះ។អំណោយសម្រាប់ជនភៀសសឹកព្រមទាំងក្រុមគ្រួសារវីរៈកងទ័ព និងវីរៈនគរបាលក្នុងថ្ងៃនេះមានចំនួន ៤៦៧គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម ទីកសុទ្ធ ១កេស មី ១កេស ពងមាន់ ២០គ្រាប់ ឃីតមួយកញ្ចប់ ក្នុងនោះមាន៖ មុង ១ ក្រម៉ា ១ សារ៉ុង ១ សាប៊ូកក់សក់ ១ដប ច្រាសដុសធ្មេញ ៥ដើម ថ្នាំដុសធ្មេញ ១ដើម សាប៊ូដុសខ្លួន ១ដុំ សាប៊ូបោកខោអាវ ១កញ្ចប់ និងថវិកាមួយចំនួន៕

ធនាគារព្រីនស៍ត្រូវបានផ្អាកមិនឲ្យផ្ដល់សេវាថ្មីបន្តទៀតនោះទេ ប៉ុន្តែអតិថិជនដែលបានដាក់ប្រាក់បញ្ញើអាចដកប្រាក់បានជាធម្មតា និងអតិថិជនដែលមានកម្ចីប្រាក់ត្រូវបន្ដបង់ប្រាក់ជាប្រក្រតី

2026/01/08 12:06:09 pm        411
ប៉ុន្មានម៉ោងក្រោយសមត្ថកិច្ចកម្ពុជា បានចាប់ខ្លួនលោកចិន ស៊ី និងបក្សពួកមួយចំនួនទៀត ដែល​គេ​ដឹង​ថា​ជា​ម្ចាស់ធនាគារព្រីនស៍នោះ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ ធនាគារជាតិកម្ពុជា បាន​សម្រេច​ឲ្យ​ធនាគារមួយនេះផ្អាកមិនឲ្យផ្ដល់សេវាថ្មីទៀតនោះទេ ប៉ុន្តែ​អតិថិជន​ដែល​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ​នេះ​ ត្រូវបន្ដបង់ប្រាក់ជាធម្មតាដដែលស្របទៅតាមច្បាប់ធនាគារ។យោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិកម្ពុជា នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ បានឲ្យ ដឹង​ថា​ធនាគារព្រីនស៍ ត្រូវបានដាក់ឲ្យជម្រះបញ្ជីស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយ​ធនាគារ​ជាតិកម្ពុជាបានតែងតាំងក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ អឌីត អឹខោនធីង ជា​អ្នក​ជម្រះ​បញ្ជីរ​ធនាគារ​ព្រីនស៍ជំនួសវិញ។ អាស្រ័យហេតុនេះ ធនាគារព្រីនស៍ត្រូវបានផ្អាក​មិន​ឲ្យ​ផ្តល់​សេវា​ធនាគារ​ថ្មី​ទៀត​នោះទេ រួមទាំងការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទានជាដើម ហើយ​ក្រុម​ហ៊ុន​ម៉ូរី​សុន​កាក់ ​នឹងទទួលបានសិទ្ធិគ្រប់គ្រងនិងចាត់ចែងលើរាល់ប្រតិបត្តិការ និងទ្រព្យសម្បត្តិ​របស់​ធនាគារ​ព្រីនស៍ ចាប់ពីជូនដំណឹងនេះតទៅ។បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិកម្ពុជា ក៏បានបញ្ជាក់ផងដែរថា ចំពោះអតិថិជន ដែល​មាន​ប្រាក់​បញ្ញើ​នៅ​ធនាគារខាងលើនេះ គឺអាចទៅដកប្រាក់បានជា​ធម្មតា​ដោយ​ត្រូវ​រៀប​ចំ​ឯក​សារ ​ដើម្បីដកប្រាក់បញ្ញើ ដែលនឹងមានការ​ចាត់​ចែង​ជូន​តាម​លំដាប់​អាទិភាព​ស្រប​តាម​ច្បាប់​ស្តីពី​គ្រឹះ​ស្ថានធនាគារ និងហិរញ្ញវត្ថុ។ ទន្ទឹម​នេះ​ចំពោះ​អ្នក​ខ្ចី​ប្រាក់​ធនាគារ​ព្រីនស៍​គឺ​ត្រូវ​បន្ត​បំពេញ​កាតព្វ​កិច្ច​ដែល​មានជាប្រក្រតី។ជាមួយគ្នានោះដែរ ធនាគារជាតិកម្ពុជា បានអះអាងថាខ្លួន និងក្រសួង-ស្ថាប័ន​ពាក់​ព័ន្ធ​នឹង​បន្ត​តាម​​ដានយ៉ាងប្រុងប្រយ័ត្នខ្ពស់បំផុតលើការអនុវត្តរបស់អភិបាលកិច្ចបណ្តោះអាសន្ន ដើម្បី​ការ​ពារ​ផល​​ប្រយោជ​ន៍​​អ្នកដាក់ប្រាក់បញ្ញើក៏ដូចជាអតិថិជននានា៕

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានចាត់ទុកជំនួយរបស់ចិន មិនមែនគ្រាន់តែជាឧបករណ៍សម្រាប់ប្រតិបត្តិការបោស សម្អាតមីនប៉ុណ្ណោះទេ តែជាឧបករណ៍សម្រាប់ការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស

2026/01/08 12:04:54 pm        249
ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុ ប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលសម្ភារដែលជាជំនួយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់កិច្ចប្រតិបត្តិការការងារមនុស្សធម៌ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។ សម្ភារទាំងនោះ រួមមានឧបករណ៍រាវរកលោហៈ ឧបករណ៍និងសម្ភារចាំបាច់ និងរថយន្ត។ថ្លែងក្នុងពិធីនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានចាត់ទុកជំនួយរបស់ចិន មិនមែនគ្រាន់តែជាឧបករណ៍សម្រាប់ប្រតិបត្តិការប៉ុណ្ណោះទេ តែជាឧបករណ៍សម្រាប់ការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស។ ឧបករណ៍ទាំងនេះ នឹងធានានូវសុវត្ថិភាព និងប្រសិទ្ធភាពរបស់អ្នកបោសសម្អាតមីន ខណៈដែលពួកគេបន្តភារកិច្ចដ៏ថ្លៃថ្លា ក្នុងការរំដោះផ្ទៃដីកម្ពុជា ឱ្យរួចផុតពីកេរ្តិ៍ដំណែលនៃសង្គ្រាម។តាងនាមឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះប្រទេសចិន ដែលបាននិងកំពុងបន្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា ទាំងឧបករណ៍សម្ភារ ថវិកា ជំនាញបច្ចេកទេស ការអភិវឌ្ឍសមត្ថភាព ការអប់រំកាត់បន្ថយគ្រោះថ្នាក់ និងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម។ តាមរយៈការគាំទ្រនេះ ជីវិតមនុស្សរាប់មិនអស់ត្រូវបានការពារ សហគមន៍ត្រូវបានស្តារឡើងវិញ ហើយអ្នករស់រានមានជីវិត ត្រូវបានផ្តល់នូវអំណាចដើម្បីកសាងអនាគតឡើងវិញប្រកបដោយសេចក្តីថ្លៃថ្នូរ។ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ការរួមចំណែកដ៏សំខាន់នៃ គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងក្នុងសកម្មភាពមីន ដែលគាំទ្រដោយមូលនិធិពិសេសសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង របស់រដ្ឋាភិបាលចិន ដែលគំនិតផ្តួចផ្តើមនេះ បានបង្ហាញពីចក្ខុវិស័យរបស់ចិនក្នុងកិច្ចសហប្រតិបត្តិការតំបន់ ដោយផ្អែកលើការទទួលខុសត្រូវរួម ការជួយគ្នាទៅវិញទៅមក និងការរក្សាសន្តិសុខរួមគ្នា។ ក្នុងឱកាសនោះផងដែរ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែង អំណរគុណ និងវាយតម្លៃខ្ពស់ចំពោះប្រទេសចិន ដែលបានដើរតួនាទីដ៏សំខាន់មិនអាចខ្វះបាន ក្នុងការជំរុញការ អនុវត្តបទឈប់បាញ់ និងសម្រេចឱ្យបានសន្តិភាពចីរកាលរវាងកម្ពុជា និងថៃ តាមរយៈកិច្ចប្រជុំនៅបឹងហ្វ៊ូសៀន (Fuxian Lake) ខេត្តយូណាន។ ក្នុងនោះប្រទេសចិន បានប្តេជ្ញាចិត្តក្នុងការស្តារឡើងវិញនូវកិច្ចសហប្រតិបត្តិការ និងការផ្តល់ជំនួយមនុស្សធម៌ ដល់សហគមន៍រងផលប៉ះ ពាល់ក្នុងតំបន់ព្រំដែន។ ជាក់ស្តែងថ្មីៗនេះ ចិន បានផ្តល់នូវជំនួយមនុស្សធម៌ដែលមានតម្លៃ ២០លានយ័ន សម្រាប់ជួយដល់ជនភៀសសឹក ដោយសារការឈ្លានពានរបស់ថៃ៕

ចិនប្រគល់សម្ភារៈជំនួយសម្រាប់កិច្ចប្រតិបត្តិការការងារមនុស្សធម៌ ក្នុងវិស័យសកម្មភាពមីន​ដល់កម្ពុជា

2026/01/08 11:18:43 am        652
ភ្នំពេញ៖ នៅថ្ងៃទី៨ ខែមករា ឆ្នាំ ២០២៦ នេះ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានរៀបចំពិធីប្រគល់-ទទួលសម្ភារជំនួយដ៏ថ្លៃថ្លារបស់សាធារណរដ្ឋប្រជាមានិតចិន ជូនដល់រាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា សម្រាប់កិច្ចប្រតិបត្តិការការងារមនុស្សធម៌ក្នុងវិស័យសកម្មភាពមីន ។ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និង ជាអនុប្រធានទី១ នៃអាជ្ញាធរមីន និង ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ៕

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់បាឋកថាស្តីពី «ឧត្តមភាពមន្ត្រី» ជូនដល់គណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល

2026/01/08 09:51:04 am        278
នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញផ្តល់បាឋកថាស្តីពី «ឧត្តមភាពមន្ត្រី» ជូនដល់គណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្រ្តីក្រមការ ជំនាន់ទី១១ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងមន្ត្រីមធ្យម ឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ១០០០អង្គ/នាក់ នៅវិទ្យាស្ថានជាតិអប់រំ។ក្នុងមតិស្វាគមន៍នៃបាឋកថានេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ឯកឧត្តមនាយក បានលើកឡើងពីប្រវត្តិសិក្សា និងបទពិសោធការងាររបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ន ពិសេសក្នុងក្របខ័ណ្ឌក្រសួងមុខងារសាធារណៈ រួមមានការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ទន្ទឹមនេះ ឯកឧត្តមបានសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចំពោះការចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកចែក រំលែកចំណេះដឹង ​និងបទពិសោធជូនដល់អង្គពិធី។ ការគាំទ្រ​​ និងរួមចំណែករបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គឺជាសកម្មភាពប្រកបដោយគុណតម្លៃខ្ពស់ ក្នុងការជួយពង្រឹងដល់ដំណើរការនៃការបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល ដើម្បីអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យសាធារណៈ ស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមនាយក ក៏បានបញ្ជាក់ថា តាមរយៈវេទិកានេះ ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញជាន់ខ្ពស់ទាំងឡាយ អាចផ្តល់នូវការចែករំលែកចំណេះដឹង និងបទពិសោធពាក់ព័ន្ធនឹងចក្ខុវិស័យ ទស្សនាទាន ឧត្តមានុវត្តលើការដឹកនាំនិងគ្រប់គ្រងលើ វិស័យសាធារណៈ ការលើកកម្ពស់គុណធម៌ជាមន្ត្រី ភាពជាគំរូក្នុងការដឹកនាំ និងការបំពេញការងារ ការងារកែទម្រង់ និងការអនុវត្តគោលនយោបាយរបស់ក្រសួង ស្ថាប័ន ដូចក្នុងកម្មវិធីបាឋកថានាព្រឹកនេះស្តីពី «ឧត្តមភាពមន្ត្រី» ដែលជាប្រធានមួយដ៏មានសារៈសំខាន់។ ជាការពិត «ឧត្តមភាពមន្ត្រី» គឺជាសញ្ញាណមួយក្នុងរដ្ឋបាលសាធារណៈ ដែលត្រូវបានផ្តួចផ្តើមដោយផ្ទាល់ពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងទទួលបានការអនុម័តក្នុងអង្គប្រជុំក្រុមប្រឹក្សា សាលាភូមិន្ទរដ្ឋបាលនាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ដើម្បីរៀបចំបញ្ចូលមុខវិជ្ជា «ឧត្តមភាពមន្ត្រី» ក្នុងកម្មវិធីបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល។ ឯកឧត្តមក៏បានស្នើដល់សិស្សមន្ត្រី និងកម្មសិក្សាការីទាំងអស់ សូមត្រង់ត្រាប់ស្តាប់ដោយយកចិត្តទុកដាក់ និងរៀនសូត្រអំពីការចែករំលែករបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដើម្បីបង្កើននូវពុទ្ធិផ្ទាល់ខ្លួន និងប្រើប្រាស់ជាមេរៀន និងប្រយោជន៍សម្រាប់ការបំពេញការងារឱ្យកាន់តែមាន ប្រសិទ្ធភាព នៅតាមអង្គភាពរបស់ខ្លួន នាពេលអនាគត៕

រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការមគ្គុទ្ទេសក៍ព្យាបាលគ្លីនិក សម្រាប់វេជ្ជសាស្ត្រទូទៅ សល្យសាស្ត្រ វេជ្ជសាស្រ្តកុមារ សម្ភពនិងរោគស្ត្រី និងទន្តសាស្ត្រ

2026/01/08 09:27:03 am        226
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការមគ្គុទ្ទេសក៍ព្យាបាលគ្លីនិក សម្រាប់វេជ្ជសាស្ត្រទូទៅ សល្យសាស្ត្រ វេជ្ជសាស្រ្តកុមារ សម្ភពនិងរោគស្ត្រី និងទន្តសាស្ត្រ, នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ឆ្នាំ២០២៦ ។  គោលបំណង នៃការដាក់ឱ្យអនុវត្តជាផ្លូវការមគ្គុទ្ទេសក៍ព្យាបាលគ្លីនិក សម្រាប់វេជ្ជសាស្ត្រទូទៅ សល្យសាស្ត្រ វេជ្ជសាស្រ្តកុមារ សម្ភពនិងរោគស្ត្រី និងទន្តសាស្ត្រដើម្បីដាក់ឱ្យអនុវត្តជាផ្លូវការនូវមគ្គុទ្ទេសក៍ព្យាបាលគ្លីនិកសម្រាប់វេជ្ជសាស្ត្រទូទៅ សល្យសាស្ត្រ វេជ្ជសាស្ត្រកុមារ សម្ភពនិងរោគស្ត្រី និងទន្តសាស្ត្រ, ផ្តល់អនុសាសន៍ពីឯកឧត្តមសាស្រ្តចារ្យរដ្ឋមន្ត្រីនៅក្នុងមគ្គុទ្ទេសក៍ព្យាបាលគ្លីនិកនីមួយៗ និងពិធីប្រគល់-ទទួលសៀវភៅមគ្គុទ្ទេសក៍ព្យាបាលគ្លីនិក ជូនក្រុមនីមួយៗ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM